You are here:
គ្រឹះដ៏រឹងមាំ

មុន​ពេល​ចៅ​ស្រី​របស់​ខ្ញុំ គឺ​ខេ​ធី(Katie) មាន​អាយុ ២ឆ្នាំ នាង បាន​ធ្វើ​ឲ្យ​ជីតា​របស់​វា មាន​មោទនះ​ភាព ដោយ​សារ​នាង​អាច​ស្គាល់​ម៉ាក និង​សេរី​ឆ្នាំ​របស់​ឡាន ។​ ការនេះ​បាន​ចាប់​ផ្តើម​ឡើង នៅ​ពេល​នាង និង​ឪពុក​របស់​នាង​ចាប់​ផ្តើម​ចំណាយ​ពេល​លេង​កូន​ឡាន​ជ័រ ដែល​គាត់​បាន​ប្រមូល​ទុក ពី​យូរ​មកហើយ ។​ ឪពុក​របស់​នាង​ប្រាប់​​នាង​ថា “ខេធី យក​ឡាន​ម៉ាកចេវី​(Chevy)​សារី​ឆ្នាំ១៩៥៧ ឲ្យ​ប៉ា” ហើយ​នាង​ក៏​រើស​យក​ឡាន​នោះ ពី​ក្នុង​ចំណោម​កូន​ឡាន​តូច​ៗ​រាប់​រយ ។​ មាន​ពេល​មួយ ពេល​គាត់​កំពុង​អាន​សៀវភៅ​រឿងចច(George)ក្មេង​ពូកែ​ឆ្ងល់ ឲ្យ​នាង​ស្តាប់ នាង​ក៏​ចុះ​ពី​លើ​ភ្លៅ​របស់​គាត់ ហើយ​រត់​ទៅ​រើស​កូន​ឡាន​ម៉ាក​រ៉ូល រ៉យស៍(Rolls Royce) ដែល​ឡាន​នោះ​មាន​រូប​រាង​ ដូច​រូប​ឡាន នៅ​ក្នុង​សៀវ​ភៅ​រឿង​នោះ​ដែរ ។​ បើ​សិន​ជាកូ​ន​ក្មេង​អាយុ​២​ឆ្នាំ អាច​យល់​អំពី​ទំនាក់ទំនង​​យ៉ាង​ដូច​នេះ​ទៅ​​ហើយ តើ​ការ​នេះ​មិន​បាន​​បង្ហាញ​អំពី​សារះ​សំខាន់​​នៃ​​​ការ​បង្រៀន​កុមារ អំពី​ការ​ដែល​ត្រឹមត្រូវ ចាប់​តាំង​ពី​ពេល​ដែល​វា​នៅ​តូច​ទេ​ឬ​? យើង​អាច​បង្រៀន​ពួក​គេ​បាន ដោយ​ប្រើ​គោលការណ៍​មួយ ដែល​មាន​ចំណុច​សំខាន់​ៗ​ដូច​ជា ការជិតដិត ការ​មាន​ចំណាប់​អារម្មណ៍ ការ​​ស្គាល់ និង​ការ​ផ្តល់​គំរូ ។ លោក​ម៉ូសេ​បាន​ប្រើ​គោល​ការណ៍​នេះ ​នៅ​ក្នុង​ព្រះគម្ពីរ​ចោទិយក​ថា ជំពូក៦ ដោយ​ព្យាយាម​ឆក់​យក​ឱកាស​បង្រៀន​អំពី​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​កុមារ​មាន​ភាព​ជិតដិត​នឹង​សេចក្តី​ពិត​ ហើយ​​​ធ្វើ​ឲ្យ​សេចក្តីពិត​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្លួន ។ ដោយសារ​ពួក​គេ​មាន​ចំណាប់​អារម្មណ៍…

Read article
គ្រីស្ទបរិស័ទគំនរផេះ

មាន​មនុស្ស​ម្នាក់​​​សួរ​ខ្ញុំ​ថា ​គាត់​នឹង​បាន​ដូច​ជា​ព្រះយេស៊ូ​វ នៅ​​ពេល​​គាត់​បាន​ទៅ​នៅ​​​នគរស្ថាន​សួគ៌(១យ៉ូហាន ៣:​១-៣)ដូចនេះ តើហេតុ​អ្វី​បាន​ជា​គាត់​គួរ​តែ​មាន​លក្ខណៈ​ដូច​​ទ្រង់ ​នៅ​​ពេល​ឥឡូវ​នេះ? នេះ​គឺ​ជា​សំណួរ​​ដ៏​ល្អ​ណាស់! ជា​ពិសេស នៅ​ពេល​យើង​ដឹង​ថា ការបន្ត​​មាន​លក្ខណៈផ្ទាល់​ខ្លួន ជា​កិច្ច​ការ​​ដែល​ងាយស្រួលជាងធ្វើជាងនោះ ។​ ជា​ការ​ពិត​ណាស់ យើងចាំបាច់​ត្រូវមានលក្ខណៈដូច​ទ្រង់ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន ប៉ុន្តែ មាន​មូល​ហេតុ​មួយ​ដែល​សំខាន់​បំផុត ។​ នៅ​ពេល​យើង​បាន​ទៅ​ឈរ​នៅ​​ចំពោះ​​ទ្រង់ យើង​នឹង​ត្រូវ​រៀប​រាប់​ ថា​តើ​យើង​បាន​រស់​នៅ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ឬ​ក៏​អត់ ។ ឬ​យើង​ត្រូវ​សារ​ភាព (ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​យើង) ថា​តើ​យើង​បាន​​​យក “​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក” ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំងនោះ​​ឬទេ(១កូរិនថូស ៣:១២-១៣)។ កិច្ចការ​ដ៏មាន​ប្រយោជន៍​ ដែលយើង​ធ្វើ​សម្រាប់​​នគរ​​រប​ស់​​ទ្រង់ ដូច​ជា ការ​រួម​ចំណែក នៅ​ក្នុង​ការពង្រឹង​ពួក​ជំនុំ​របស់​ទ្រង់ ការ​បម្រើ​អ្នក​ក្រីក្រ និង​ជន​ទុរគត និង​ការ​លើកស្ទួយ​សេចក្តី​សុចរិត និង​យុត្តិធម៌ ដូច​ដែល​ទ្រង់​បាន​ធ្វើ​ដែរ ។​ ការទាំង​នេះ​គឺ​មិន​ខុស​ពី​ការសា​ង​សង់ ដោយ​ប្រើ​សម្ភារៈដ៏​ចាំ​បា​ច់ ដែល​នឹង​អាច​ធន់​នឹង​ភ្លើង​នៃកា​រ​ជំនុំ​ជម្រះ​របស់​ទ្រង់​បាន ។​ ផ្ទុយ​ទៅ​វិញ ការ​សាងសង់ ដោយ​ប្រើគ្រឿ​ង ដែល​​ឆ្លុះ​​បញ្ចាំង​​​ពី​ផ្លូវ​​ខុស​​របស់​យើង និង​​ការ​រស់​នៅ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​​សាច់​​ឈាម…

Read article
កាន់តែអាក្រក់ជាងមុខ

ខ្ញុំបាន​ធ្វើខុ​ស​ទៀត​ហើយ ។​ ខ្ញុំ​មាន​ចិត្ត​អន្ទះ​សារ​ចង់​សម្អាត​ការិយ៉ាល័យ​របស់​ខ្ញុំ ។​ ពេល​ដែល​ខ្ញុំ​មិន​ទាន់​បាន​ជម្នះ​អារម្មណ៍នេះ​នៅ​ឡើយ​ផង ស្រាប់​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរ​ញ៉ៃ​កាន់​តែ​ខ្លាំង​ឡើងទៅ​ហើយ ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​គំនរ​មួយ ក្លាយ​ជា​គំនរ​ជា​ច្រើន​ទៀត នៅ​ពេល​ខ្ញុំ​បាន​ចាប់​ផ្តើម​ដាក់​សៀវភៅ ក្រដាស់​ឯកសារ និង​ទស្សនាវដ្តី ឲ្យ​ត្រូវ​តាម​ប្រភេទ​របស់​វា ។​ នៅ​ពេល​មាន​ភាព​រញ៉ៃរ​ញ៉ៃ​កាន់​តែ​ខ្លាំង​ដូច​នេះ ខ្ញុំ​ក៏​មាន​ចិត្ត​សោក​ស្តាយ​ចំពោះ​កិច្ចការ​ដែល​ខ្ញុំបា​នចាប់​ផ្តើម​ធ្វើ​នេះ ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​​មិន​អាចឲ្យ​​ពេល​វេលា​ដើរ​ថយ​ក្រោយ​បាន​ឡើយ ។​ ពេល​ដែល​​ព្រះ​ទ្រ​​ង់​បាន​ជ្រើស​តាំង​​លោក​ម៉ូសេ ឲ្យ​ទៅ​រំដោះ​​ពួក​សាសន៍​ហេព្រើ ឲ្យ​រួច​ពី​របប​ទាស​ភាព ពួកគេ​ក៏​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង​ផង​ដែរ ។​ គេ​ពិត​ជា​​ដឹងច្បាស់​ថា លោក​ម៉ូសេ​ចាំ​បាច់​ត្រូវ​សម្រេច​កិច្ចការ​នេះ​ ។​ ពួក​បណ្តាជន​បាន​ស្រែក​អំពាវ​នាវ ឲ្យ​ព្រះ​ជួយ(និក្ខមនំ ២:២៣)។ លោក​ម៉ូសេ​ក៏​បាន​ព្រម​ទៅ​គាល់​ស្តេច​ផារ៉ោន ដោយ​កា​រ​ស្ទាក់​ស្ទើរ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ធ្វើ​ជា​តំ​ណាង​ឲ្យ​ពួក​សាសន៍​ហេព្រើ ។​ ការ​ប្រឈម​មុខ​ដា​ក់​គ្នា​ពេល​នោះ មិន​ទ​ទួល​បាន​លទ្ធផល​ល្អ​ទេ ។​ ស្តេច​ផារ៉ោន​មិន​ព្រមបើក​ឲ្យ​ពួក​បណ្តាជន​ចេញ​ទៅ​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​អង្គ​នេះ​ថែម​ទាំង​បា​ន​ធ្វើ​ការ​ទៀម​ទា​​ជាច្រើន​ទៀត មក​លើ​ពួក​គេ ដោយ​គ្មាន​ហេតុ​ផល ។ លោក​ម៉ូសេ​ក៏​បាន​ទូល​សួរ​ព្រះ ព្រោះគាត់មិនដឹង ថាតើកិច្ច​ការ​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​នោះ គឺ​ជា​កិច្ចការ​ដែល​ខ្លួន​គួរ​ធ្វើ​ឬ​ក៏​អត់​ឡើយ(៥:២២-២៣)។ ទាល់​តែ​ដល់​ពេល​ដែល​មាន​បញ្ហា​កាន់​តែ​ច្រើន​ថែម​ទៀត បាន​កើត​ឡើង​ចំពោះ​ប្រជាជន​អេស៊ីព្ទ​ជា​ច្រើន​នាក់ ទើប​ស្តេច​ផារ៉ោន​ព្រម​បើក​ឲ្យ​ពួក​បណ្តា​ជន​ចេញ​ទៅ ។​ ពេល​ណា​ដែល​យើង​ចាប់​ផ្តើម​ធ្វើ​កា​រ​ល្អ ដោយ​​ដឹង​​ច្បាស់​​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ចំពោះ​ការ​នោះ…

Read article
កិច្ចការដ៏សំខាន់

ថ្មីៗ​នេះ​គេ​បាន​​ចាត់​តាំង ឲ្យ​ខ្ញុំ​ទៅ​បំពេញ​មុខ​នាទី​ជា​គណៈ​វិនិច្ឆ័យ ។ កិច្ចការ​នេះ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ហើយ​ត្រូវ​ចំណាយ​ពេល​ច្រើន​ផង តែ​ក៏​ជា​កិច្ចការ​ដ៏​សំខាន់​ផង​ដែរ ។ ក្នុង​អំឡុង​ពេល​នៃ​ការប្រ​ជុំ នៅ​ថ្ងៃ​ទី​មួយ ចៅ​ក្រម​បាន​បង្រៀន​យើង អំពី​ការ​ទទួល​ខុស​ត្រូវ​នៃ​កិច្ចការ​នោះ ។​ យើង​នឹង​ត្រូវ​អង្គុយ​នៅ​ក្នុង​ទី​​ជំនុំ​ជម្រះ​ក្តី ឲ្យ​មនុស្ស​ដែល​មាន​ជម្លោះ​(តុលា​ការ​ខាង​រដ្ឋ​​បវេណី) ឬ​ជំនុំ​ជម្រះ​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទោស​ឧក្រិដ្ឋ(​តុលាការ​ព្រហ្ម​ទណ្ឌ)។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​មាន​ការ​ខ្វះ​ខាត នៅ​ក្នុង​កិច្ចការ​ដែល​ខ្ញុំ​កំពុង​បំពេញ​នេះ ។​ ការ​សម្រេ​ច​ក្តី​ឲ្យ​អ្នក​ដទៃ អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ជីវិត​របស់​អ្នក​នោះ ដូចនេះ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ។​ យើង​ជា​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ឡើយ ដូចនេះ យើង​មិន​អាច​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​ ឲ្យ​បាន​ត្រឹម​ត្រូវ​ជានិច្ច​ឡើយ ។​ ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ពិភព​លោក​​យើង អាច​ជួប​ការ​លំបាក ហើយ​មាន​ការ​ចុះ​ខ្សោយ ដោយ​សារ​កំហុស​ឆ្គង ដែល​មនុស្ស​យើង​មាន​នៅ​ក្នុង​ការ​គ្រប់​គ្រង ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ព្រះ​ជានិច្ច​ ដ្បិត​ទ្រង់​មាន​ប្រាជ្ញា និង​យុត្តិធម៌​ដ៏​​​អស្ចារ្យ ។​ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​តម្កើង​បាន​ច្រៀង​ថា “ព្រះ​យេហូវ៉ា​​គ្រប់​​គ្រង ឯ​លោកីយ៍​ក៏​បាន​តាំង​មាំមួន​នៅ នឹង​រង្គើ​មិន​បាន​ឡើយ ទ្រង់​នឹង​ជំនុំជំរះ​គ្រប់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់”(ទំនុកតម្កើង ៩៦:១០)។ ព្រះ​ទ្រង់​ជំនុំ​ជម្រះ​ដោយ​សេចក្តី​សុចរិត ព្រោះ​ទ្រង់​មាន​សេចក្តី​យុត្តិធម៌​ដ៏​ឥត​ខ្ចោះ ហើយ​មាន​លក្ខណៈ​សម្បត្តិ​ដ៏​គ្រប់​លក្ខណ៍ ។​ យើង​អាច​ទុក​ចិ​ត្ត​ព្រះ ក្នុង​ពេល​ឥឡូវ​នេះ​បាន នៅ​ពេល​ជីវិត​របស់​យើង​ជួប​ភាព​អយុត្តិធម៌ ដោយ​ដឹង​ថា​ ទ្រង់​នឹង​ជំនុំ​ជម្រះ​ការ​ទាំង​អស់…

Read article
ការដែលប្រសើរជាង ផ្នត់គំនិតរបស់យើង

លោក​បណ្ឌិត ជែក មេហ្ស៊ីរ៉ូ(Jack Mezirow) ​ជា​សាស្រ្តា​ចារ្យ​កិត្តិយស ដែល​បាន​ចូល​និវត្ត នៅ​មហាវិទ្យាល័យ​គរុកោសល្យ​មួយ ។​ គាត់​ជឿ​ថា ដើម្បីរួមចំណែកនៅក្នុង​ការ​ជួយ​​​ដល់​​​កា​រ​​សិក្សា​​របស់​មនុស្ស​ពេញ​វ័យ យើង​ត្រូវ​​ជំរុញ​​ផ្នត់​គំនិត​​របស់​​យើង ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ហើយ​ត្រួត​ពិនិត្យ​ការ​យល់​ដឹ​ង​របស់​យើង ដោយ​​ការ​​រិះគិ​ត ។ បណ្ឌិត​មេហ្ស៊ីរ៉ូ​បាន​មាន​​ប្រសាសន៍​ថា មនុស្ស​ពេញ​វ័យ​មាន​ការ​សិក្សា​ល្អ​បំផុត នៅ​ពេល​ពួក​គេ​ជួប​ប្រទះ​នឹង “ការ​វង្វេង​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ខ្លួន​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស” ដែល​នោះ​ជា​ការ​មួយ ដែល“ជួយ​ឲ្យ​អ្នក​គិត​​បាន​​ស៊ី​ជម្រៅ ដោយ​​ផ្អែក​ទៅ​លើ​ការ​សន្និដ្ឋានដែល​អ្នក​បាន​ទទួល”។​ ការ​នេះ​គឺ​ផ្ទុយ​នឹង​ការ​និយាយ​ថា “ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ ដូច​នេះ​ កុំ​បើក​បង្ហាញ​ការ​ពិត ដើម្បី​ឲ្យ​ខ្ញុំ​យល់​ច្រឡំ​ឡើយ”។ ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​ប្រោស​ជម្ងឺ នៅ​ថ្ងៃ​ឈប់​សម្រាក ទ្រង់​បាន​កែ​រ​ប្រែ​ផ្នត់​គំនិត ដែល​អ្នក​ដឹកនាំ​សាសនា​ជា​ច្រើន​នាក់ បាន​ប្រកាន់​យក​ ជា​យូរ​ណាស់​មក​ហើយ ហើយ​ពួក​គេ​ក៏​បាន​ព្យាយាម​បញ្ឈប់​ទ្រង់​(យ៉ូហាន ៥:១៦-១៨)។​ ព្រះ​យេស៊ូវ​ទ្រង់​​មាន​បន្ទូល​ទៅ​កា​ន់​ពួក​គេ​ថា​ “អ្នក​​រាល់​​គ្នា​​ស្ទង់​​មើល​គម្ពីរ ដោយ​​ស្មាន​​ថា បាន​​ជីវិ​ត​ដ៏​​នៅ​​អស់​​កល្ប​​ជា​និច្ច​​ អំពី​​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ”(ខ.៣៩-៤០)។ លោក​អូសវ៉ល ឆេមប័រ(Oswald Chambers) បាន​សង្កេត​ឃើញ​ថា “ព្រះ​ទ្រង់​មាន​វិធី​បង្ហាញ​នូវ​សេចក្តី​ពិត ដែល​ទាស់​ប្រឆាំង​នឹង​ទ្រឹស្តី​របស់​មនុស្ស បើ​សិន​ជា​ទ្រឹស្តី​ទាំង​នោះ រារាំង​មិន​ឲ្យ​ទ្រង់​ជួយ​សង្រ្គោះ​វិញ្ញាណ​របស់អ្នក​នោះ​”។​​ បទ​ពិសោធន៍​​​​លំបា​ក់ៗ ​នាំឲ្យ​យើង​ចោទ​សួរ​អំពី​ការ​សន្និដ្ឋាន​របស់យើ​ង អំពី​ព្រះ​អម្ចាស់…

Read article
មេរៀននៃការយំ

តើអ្នក​ធ្លាប់​ឈឺ​ចា​ប់​នៅ​ក្នុង​ចិត្ត​ដែរ​ឬ​ទេ? តើ​មាន​អ្វី​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ឈឺ​ចា​ប់? តើ​ភាព​ព្រៃ​ផ្សៃ​? បរាជ័យ? ភាព​មិន​ស្មោះត្រង់? ឬ​ក៏​ការ​ខាត​បង់? ​ការឈឺ​ចាប់​​នោះ​ប្រ​ហែល​​ជា​បាន​នាំ​ឲ្យ​អ្នក​​ចូល​ទៅ​កន្លែងងងឹត ដើម្បីយំ​ហើយ ។​ ការ​​​យំ​​​គឺ​​ជា​​ការ​​ល្អ​​ទេ ។​ លោក​ចច មែក​ដូណាល់​(Geor-ge MacDonald) ដែល​ជា​គ្រូ​អធិប្បាយ​​ជន​ជាតិ​ស្កត់ បាន​មាន​ប្រសាសន៍​ថា​ “មានតែទឹក​ភ្នែកទេ ដែលអាច​ព្យាបាល​ការ​យំ​សោក​បាន​”។ ការ​យំ​តែ​បន្តិច​បន្តួច ក៏​មាន​ប្រយោជ៍​​ដែរ ។​ ព្រះ​យេស៊ូវ​ទ្រង់​បាន​ព្រះ​កន្សែង នៅ​មាត់​ផ្នូរ​របស់​លោក​ឡាសា​(យ៉ូហាន​ ១១:៣៥) ហើយ​ទ្រង់ក៏​បាន​ព្រះ​កន្សែង​ជា​មួយ​យើង​ដែរ(ខ.៣៣)។ ទ្រង់​ក៏​ឈឺ​ចាប់​ព្រះ​ទ័យ​ផងដែរ ។​ ទឹក​ភ្នែក​របស់​យើង​បាន​នាំ​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​បង្ហាញ​សេចក្តី​សប្បុរស​ ដែល​ពេញ​ដោយ​​សេចក្តី​ស្រឡាញ់ និង​ការ​មើល​ថែរ​ដ៏​ស្រទន់ ។​ ទ្រង់​ជ្រាប​អំពី​បញ្ហា​របស់​យើង ហើយ​ទ្រង់​ក៏​ជ្រាប​អំពីការ​គេង​មិ​ន​លក់​រ​បស់​យើង​​ផង​ដែរ ។​ ព្រះ​ទ័យ​ទ្រង់​បាន​ឈឺ​ចាប់ នៅ​ពេល​យើង​ទួញ​សោក ។ ​ទ្រង់ជា​​ព្រះ​ដ៏​កម្សាន្ត​ចិត្ត ដែល​ជួយ​ឲ្យ​យើង​ធូរ​ស្បើយ នៅ​ពេល “មាន​ទុក្ខ​វេទនា​”(២កូរិនថូស ១:៣-៤) ហើយ​ទ្រង់​បាន​ប្រើ​រាស្រ្ត​​ទ្រង់ ឲ្យ​កម្សាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រក់​ទឹ​ក​ភ្នែក​ និង​ការ​កម្សាន្ត​ចិត្ត គឺ​កើត​មាន​ឡើង​ម្តង​ហើយ​ម្តង​ទៀត យ៉ាង​​ញឹក​ញាប់​ណាស់ នៅ​ក្នុង​ជីវិត​របស់​យើង ។​ ដូចនេះ ការ​កម្សាន្ត​ចិត្ត ដែល​យើង​មាន​ពេល​បច្ចុប្បន្ន…

Read article
តើអ្នកបានត្រៀមខ្លួន ហើយឬនៅ?

មាន​មនុស្ស​ជា​ច្រើន​នៅ​ចាំ​ថា រដូវ​លំហើយ ឆ្នាំ ២០០៨ គឺ​ជា​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ ចាប់​ផ្តើម​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ចាប់តាំងពីសម័យមហាវិបត្តិសេដ្ឋកិច្ច ឆ្នាំ ១៩២៩ មក ។ ​នៅ​ក្នុង​ខែ​បន្ទាប់ មាន​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ការងារ ផ្ទះសម្បែង និងការវិនិយោគ ។​ មួយ​ឆ្នាំ​ក្រោយ​មក តាម​បទ​សម្ភាស ជា​មួយ​លោក​អាឡាន គ្រីនស្ប៉ាន(Alan Gr-eenspan) ដែល​ជា​អតីត​ប្រធាន​​នៃធនាគា​បម្រុង​នៃរដ្ឋ​សហព័ន្ធ​អាមេរិក បាន​ឲ្យ​ដឹង​ថា ជាមធ្យម ប្រជាជន​ជឿ​ថា វិបត្តិ​សេដ្ឋកិច្ច​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ឡើយ ។​ គាត់​មាន​ប្រសាសន៍​ថា “នៅ​ពេល​មនុស្ស​យើង​បាន​ជួប​នឹង​ភាព​សម្បូរ​សប្បាយ ក្នុង​រយៈពេល​ដ៏​វែង នោះ​ជា​ធម្មតា ពួក​គេ​សន្និដ្ឋាន​ថា​ភាព​សម្បូរ​សប្បាយ​នោះ​នឹង​នៅ​តែ​​បន្ត​កើត​មាន​ទៀត”។​ ការ​សន្និដ្ឋា​ថា ការ​ដែល​បាន​កើត​ឡើង​​រហូត​មក​ដល់​ពេល​នេះ នឹង​បន្ត​កើត​ឡើង​ទៀត គឺ​ជា​ផ្នត់​គំនិត ដែល​មនុស្ស​យើង​មាន​ជា​ធម្មតា​ទៅ​ហើយ នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ ។ នៅ​សតវត្សរ៍​ទី​១ លោក​ពេត្រុស​បាន​ចែង​អំពី​ពួក​អ្នក​ដែល​ជឿ​ថា ជីវិត​​នឹង​​មាន​ការ​បន្ត​​​ដូ​ច​​កាល​​ពី​មុនទៀត ហើយ​ពួក​គេ​ជឿ​​ថា​​ ព្រះ​យេស៊ូវ​នឹង​មិន​យាង​មក​វិញ​ឡើយ ។​ គាត់​បាន​បង្រៀន​ថា “ដ្បិត​​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ​ដូច​ជា​ពី​កំណើត​លោកិយរៀង​មក​ដែរ”(២ពេត្រុស ៣:៤)។ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ ប៉ុន្តែ មនុស្ស​នៅ​តែ​បន្ត​រស់​នៅ ​ដោយ​មិន​ស្តាប់​បង្គាប់…

Read article
ពេលឡើង និងពេលចុះ

មនុស្ស​យើង​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ថា ជីវិត​មាន​ដំណើរ​ឡើង​ហើយ​​ចុះ​ៗ ។ ​ស្តេចសាឡូម៉ូន​ដែល​ជា​ក្សត្រ​ដ៏​មាន​ប្រាជ្ញា ទ្រង់​ក៏​​បាន​ទទួល​ស្គាល់​យ៉ាង​ដូចនេះ​ផ​ង​ដែរ ហើយបាន​ឆ្លុះបញ្ចាំង នៅ​​ក្នុង​​​កា​រ​ឆ្លើយ​តប​របស់​យើង ចំពោះ​កាលៈទេសៈ​ដែល​មាន​ដំណើរ​​ឡើង​ហើយចុះៗ​នោះ ។ ក្នុង​ព្រះ​គម្ពីរ​សាស្តា ទ្រង់​បាន​ចែង​ថា “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ … មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោតកព្ឆោង”(សាស្តា ៣:១-៤)។ ព្រះបិតា​របស់​ស្តេច​សាឡូម៉ូន គឺ​ស្តេច​ដាវីឌ​ ត្រូវ​​​បាន​ហៅ​ថា “មនុស្ស​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ”(១សាំយ៉ូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ប៉ុន្តែ ក្នុង​ការរស់នៅ​​របស់​​ស្តេច​ដាវីឌ គឺ​មាន​ពេល​ឡើង​ហើយ​ចុះ​ៗ ។​ ស្តេច​ដាវីឌ​បាន​ទួញ​សោក នៅ​ពេល​បុត្រ​ដែល​ទ្រង់​មាន​ជា​មួយ​នាង​បាតសេបា បាន​ស្លាប់​ដោយ​សារ​ជម្ងឺ (២សាំយ៉ូអែល ១២:២២)។ ប៉ុន្តែ ក៏​មាន​ពេល​ដែល​ទ្រង់​និពន្ធ​បទ​ចម្រៀង​សរសើរ​តម្កើង និង​សើច​សប្បាយ​ផង​ដែរ(ទំនុកតម្កើង ១២៦:១-៣)។ ក្រោ​យ​មក ទ្រង់​ក៏​មាន​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្លាប់​របស់​អាប់​សាឡំម ដែល​ជា​បុត្រា​ដែល​បាន​លើក​ទ័ព​បះបោរ​​​នឹង​ទ្រង់(២សាំយ៉ូអែល ១៨:៣៣)។ ហើយ​នៅ​ពេល​គេ​ដង្ហែរ​ហិប​សញ្ញា​ចូល​ក្រុង​យេរូសាឡិម ស្តេចដាវីឌ​មាន​ក្តី​អំណរ​ខាងវិញ្ញាណ​​​ជា​ពន្លឹក បាន​​ជា​​ទ្រង់​​រាំ​​នៅ​​ក្នុង​​ព្រះ​វត្ត​មាន​ព្រះ​(២សាំយ៉ូអែល ៦:១២-១៥)។ នៅ​ពេល​យើង​បង្ហាញ​នូវឲ្យ​គេ​ឃើញថា ​យើងជាគ្រីស្ទបរិស័ទដែលមានសន្តិភាព និង​សេចក្តី​អំណរ​នៅ​ក្នុង​ជីវិត គ្រប់​ពេល​ជាប់​ជា​និច្ច នោះ​​យើង​អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ខ្លួន​ឯង ក៏​ដូច​ជា​ដល់​អ្នក​ដទៃ​ផង​ដែរ…

Read article
ប៉ា!

មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ចេមស៍(James) ដែល​មាន​អាយុ​២២​ខែ កំពុង​ដើរ​នាំ​មុខ​គ្រួសារ​របស់​ខ្លួន យ៉ាង​មាន​ទំនុក​ចិត្ត នៅ​តាម​ផ្លូវ​ចូល នៅក្នុង​​ព្រះវិហារ​ដ៏​ធំ​របស់​ពួក​គេ។ ឳពុក​របស់ចេមស៍​បាន​តាម​មើលវា​​ជាប់​ជា​និច្ច នៅ​ពេល​ដែល​វា​ដើរ​តេស​តាស់ៗ នៅ​ក្នុង​ចំណោម “មនុស្ស​ធំ” មួយ​ហ្វូង​ធំ​នោះ។​ ភ្លាម​ៗ​នោះ ក្មេង​តូច​ម្នាក់​នេះ​ក៏​ស្លន់ នៅ​ពេល​វា​រក​មើល​ឳពុក​របស់​វា​មិន​ឃើញ ។​ វា​ក៏​ឈប់ ដើម្បី​រក​មើល​ជុំវិញ​ខ្លួន​វា ហើយ​ក៏​ចាប់​ផ្តើម​ស្រែក​ឡើង​ថា “ប៉ា ប៉ា!” ឳពុក​របស់​វា​ក៏​ប្រញាប់​មក​រក​វា​ភ្លាម ហើយ​ចេមស៍ ដែល​ជា​ក្មេង​តូច​ម្នាក់​នេះ ក៏​ឈោង​ទៅ​រក​ដៃ​គាត់ ហើយ​គាត់​ក៏​ឱប​វា​យ៉ាង​ណែន ។​ ចេមស៍​​ក៏​បានស្ងប់​ចិត្ត​វិញ​ភ្លាម ។​ ព្រះ​គម្ពីរ​ពង្សាវ​តាក្សត្រ​ខ្សែ​ទីពីរ បាន​បក​ស្រាយ​អំពី​រឿង​របស់​ស្តេច​ហេសេគា ដែល​បាន​ឈោង​ទៅ​រក​ព្រះ ដើម្បី​ឲ្យ​ទ្រង់​ជួយ(១៩:១៥) ។​​ ស្តេច​សានហេរីបនៃ​នគរ​អាសស៊ើរ បាន​គម្រាម​ស្តេច​ហេសេ-គា និង​រាស្រ្ត​នៃ​នគរ​យូដា​ថា “កុំ​ឲ្យ​ព្រះ​របស់​ផង​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ បញ្ឆោត​ឯង … ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ”(ខ.១០-១១)។ ស្តេច​ហេសេគា​ក៏​​ចូល​ក្នុង​ព្រះ​វត្តមាន​ព្រះ​អម្ចាស់ ហើយ​អធិស្ឋាន​ទូល​សូម​កា​រ​ប្រោស​លោះ ដើម្បី “ឲ្យ​នគរ​ទាំង​អស់ក្នុង​លោកិយ​ បាន​ដឹងថា ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ”(ខ.១៤-១៩)។ ព្រះ​អម្ចាស់​ទ្រង់​ក៏​ឆ្លើយ​តប​ការ​អធិស្ឋាន​នោះ ដោយ​ចាត់​ទេវតា​នៃ​ព្រះ​អម្ចាស់ ឲ្យ​ប្រហារ​ពួក​​​ខ្មាំង​សត្រូវ ហើយ​ស្តេច​សាន​ហេរីប​ក៏​បាន​ដក​​ថយ​វិញ(ខ.២០-៣៦)។…

Read article
គ្មានការថយក្រោយ

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​រថយន្ត​ម៉ាក​ហ្វត សាន់ដឺបឺត​(Ford Thunderbird) សារី​ឆ្នាំ១៩៦២ ជា​លើក​ដំបូង ខ្ញុំ​ក៏​បាន​ចាប់​ចិត្ត​ស្រឡាញ់​ឡាន​នេះ​តែ​ម្តង ។​ ឡាន​នេះ​មាន​រាង​ឆើត​ឆាយ ភ្លឺ​រលោង ។​ នៅ​ពេល​ខ្ញុំ​បាន​មើល​ឃើញ​ឡាន​ម៉ាក​នេះ នៅ​ហាង​លក់​រថយន្ត​ដែល​គេ​បា​​ន​ប្រើ​ហើយ ខ្ញុំ​ឃើញ​ផ្នែក​ខាង​ក្រៅ​របស់​វា​មាន​សភាព​ភ្លឺ​រលោង ហើយ​ផ្នែក​ខាង​ក្នុង​ដ៏​អស្ចារ្យ​របស់​វា បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ចិត្ត​យ៉ាង​ខ្លាំង ។​ ខ្ញុំ​បាន​ដឹង​ថា ឡាន​នេះគឺ​សម្រាប់​ខ្ញុំ​ហើយ ។​ ដូច​នេះ​ខ្ញុំ​ក៏​បាន​បង់​ប្រាក់ ដើម្បី​ទិញ​ឡាន​ ជា​​ឡើង​ដំបូង ។​​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​បញ្ហា​មួយ ដែល​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​របស់​ទ្រព្យ ដែល​ខ្ញុំ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​នេះ ។​ បន្ទាប់​ពី​​ខ្ញុំ​បាន​ទិញ​វា បាន​ពី​រ​ខែ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​អាច​បើក​វា​ទៅ​មុខ​បាន តែ​មិន​អាច​បើក​ថយ​ក្រោយ​បាន​ឡើយ ។​ ទោះ​​​បី​​ជា​ឡាន​មាន​បញ្ហា នៅ​ពេ​ល​វា​មិន​អាច​បើក​ថយ​ក្រោយ​ក៏​ដោយ ក៏​ជួន​កាល វា​ជា​​ការ​ប្រសើរ​ណាស់ ដែល​យើង​មាន​លក្ខណៈ​ដូច​ឡាន​ចាស់​របស់​ខ្ញុំ ខ្លះ​ៗ​​ដែរ ។​ យើង​ចាំ​បាច់​ត្រូវ​ទៅ​មុខ​ជា​និច្ច ដោយ​មិន​ត្រូវ​ឲ្យ​ជីវិត​មាន​ការ​ត្រឡប់​ថយ​ក្រោយ​ឡើយ ។​​ នៅ​ក្នុង​ការ​ដើរ​ជា​មួ​យ​ព្រះ​យេស៊ូវ យើង​ចាំ​បាច់​ត្រូវ​បដិសេធ មិន​ព្រម​ត្រឡប់​ថយ​ក្រោយ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវ “រត់​តម្រង់​ទៅ​ឯ​ទី”(ភីលីព ៣:១៤)។ ពួក​កូន​ចៅ​អ៊ីស្រា​អែល​ប្រហែល​ជា​អាច​យក​គំរូ តាម​ប្រអប់​លេខ​របស់​ឡាន​ខ្ញុំ​ផង​ដែរ​ ។ នៅ​ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ…

Read article