You are here:
ស្រមោល

ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។ លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។ ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន  ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ  ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ  ដូចនេះ  ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។…

Read article
ខំធ្វើការដើម្បីខ្យល់

មានពេលមួយ លោកហោវើត លេវីត(Howard Levitt) បានបាត់បង់ឡានហ្វារ៉ារីរបស់គាត់ ដែលមានតម្លៃ២០ម៉ឺនដុល្លា នៅក្នុងទឹកជំនន់ដែលជន់លិចផ្លូវធំនៅក្រុងតូរុនតូ។ ពីដំបូងគាត់បានបើកបរ កាត់តាមផ្លូវលិចទឹក ដែលហាក់ដូចជារាក់ទេ តែមិនយូរប៉ុន្មាន  គាត់ក៏បានដឹងថា ទឹកបានជន់ឡើងយ៉ាងលឿន ហើយជ្រៅជាងការស្មានរបស់គាត់ទៅទៀត។ ពេលទឹកឡើងលិចកង់ឡានគាត់ ម៉ាស៊ីនឡានរបស់គាត់ ដែលមានកំឡាំង៤៥០សេះ ក៏បានរលត់។ តែអរព្រះគុណព្រះអង្គ គាត់អាចគេចចេញពីឡាន ហើយរត់ឡើងទួលដោយសុវត្ថិភាព។ ឡានស្ព័ររបស់លោកហោវើត ដែលបានលិចទឹកនោះ បានរំឭកខ្ញុំ អំពីការដែលស្តេចសាឡូម៉ូនបានមានបន្ទូលថា “ទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ”(សាស្តា ៥:១៤)។ គ្រោះធម្មជាតិ ចោរ និងគ្រោះថ្នាក់ អាចឆក់យករបស់ទ្រព្យរបស់យើង។ ទោះបីជាយើងព្យាយាមការពារទ្រព្យសម្បត្តិយើងក៏ដោយ ក៏យើងមិនអាចស្ពាយយកទៅស្ថានសួគ៌បានដែរ(ខ.១៥)។ សេ្តចសាឡូម៉ូនបានចោទជាសំណួរថា “ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ នោះតើមានប្រយោជន៍អ្វីដល់ខ្លួន?”(ខ.១៦)។ វាជាការឥតប្រយោជន៍ទេ  ដែលយើងខំធ្វើការ  ដើម្បីរកតែរបស់ទ្រព្យ  ដែលនឹងបាត់បង់នៅទីបញ្ចប់នោះ។ តែមានរបស់ម្យ៉ាង ដែលមិនចេះពុកផុយ ហើយយើងអាច “យកទៅជាមួយយើង”បាន។ របស់នោះ គឺជាទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌ ដែលយើងអាចសន្សំទុកបាន។ ចូរយើងដេញតាមភាពសប្បុរស(ម៉ាថាយ ១៩:២១) ការបន្ទាបខ្លួន(៥:៣) និងការអត់ធ្មត់ខាងវិញ្ញាណ(លូកា ៦:២២-២៣) ដែលនឹងនាំឲ្យយើងទទួលរង្វាន់…

Read article
មនុស្សថ្មីក្នុងគ្រួសារ

មានពេលមួយ ខ្ញុំបានធ្វើដំណើរ ទៅប្រទេសចាម៉ៃការ ជាមួយក្រុមចម្រៀងវិទ្យាល័យមួយក្រុម ដែលជាគ្រីស្ទបរិស័ទ ដើម្បីធ្វើការបម្រើព្រះនៅទីនោះ។ ពេលនោះ យើងបានឃើញការបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះ  តាមរយៈការប្រព្រឹត្ត។  នៅថ្ងៃដែលយើងទៅសួរសុខទុក្ខកុមារ និងយុវជនពិការ នៅមណ្ឌលកុមារកំព្រាមួយកន្លែង យើងក៏បានដឹងថា ដូណាល់(Donald) ដែលជាក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងប្រុសនៅទីនោះ ដែលកូនៗរបស់ខ្ញុំបានលេងជាមួយ ជាក្មេងដែលមានជម្ងឺពិការខួរក្បាល ដែលគេបំរុងនឹងយកទៅចិញ្ចឹម។ ពេលដែលឪពុកម្តាយចិញ្ចឹមបានមកដល់ កន្លែងដែលយើងកំពុងស្នាក់នៅ  យើងមានអំណរនៅក្នុងការជជែកជាមួយពួកគេ អំពីដូណាល់។  តែអ្វីដែលនឹងកើតឡើងក្រោយមកទៀត  បានធ្វើឲ្យយើងកាន់តែមានអំណរ។ ឪពុកម្តាយចិញ្ចឹមរបស់ដាណាល់បាននាំគាត់ពីមណ្ឌលកុមារកំព្រា មកកន្លែងយើងស្នាក់នៅ ។ ពេលដែលម្តាយចិញ្ចឹម បានឱបដូណាល់ ដែលជាកូនចិញ្ចឹម សិស្សរបស់ខ្ញុំក៏បានឈរជុំវិញពួកគេ ហើយច្រៀងសរសើរដំកើងព្រះ។ ទឹកភ្នែកនៃក្តីអំណរបានហូរចុះមក ហើយដូណាល់ក៏មានទឹកមុខញញឹមដោយអំណរ។ ក្រោយមក សិស្សរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា រឿងនេះបានរំឭកគាត់ អំពីព្រឹត្តិការណ៍ ដែលកើតឡើង នៅនគរស្ថានសួគ៌ ពេលដែលនរណាម្នាក់បានទទួលសេចក្តីសង្រ្គោះ។ ពួកទេវតាអរសប្បាយ ពេលមាននរណាម្នាក់បានទទួលចិញ្ចឹម នៅក្នុងមហាគ្រួសារនៃព្រះ។ ជាការពិតណាស់ ការនេះបានឆ្លុះបញ្ចាំង អំពីក្តីអំណរនៃនគរស្ថានសួគ៌ ពេលដែលមាននរណាម្នាក់ទើបតែចូលរួម ក្នុងគ្រួសារដ៏អស់កល្បនៃស្ថានសួគ៌ ដោយសេចក្តីជំនឿលើព្រះគ្រីស្ទ។ ព្រះយេស៊ូវបានមានបន្ទូលអំពីព្រឹត្តិការណ៍ដ៏ធំនោះ យ៉ាងដូចនេះថា “នៅស្ថានសួគ៌ នឹងមានសេចក្តីអំណរយ៉ាងនោះដែរ…

Read article
ច្រៀងសរសើរទាំងអស់គ្នា

ភរិយាខ្ញុំមានព្យាណូមួយគ្រឿង ដែលពិបាកប្រគុំជាមួយនឹងចាប៉ីបង់ហ្សូរបស់ខ្ញុំ យូរៗម្តង អស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយមក បន្ទាប់ពីនាងបានទិញហ្គីតាថ្មីមួយគ្រឿង ជាអំណោយថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ នាងក៏បង្ហាញចំណាប់អារម្មណ៍ នៅក្នុងការរៀនលេងហ្គីតាចាស់របស់ខ្ញុំ។ នាងពិតជាតន្ត្រីករដ៏មានសមត្ថភាពមែន ហើយមិនយូរប៉ុន្មាន យើងក៏បានច្រៀងចម្រៀងសរសើរដំកើងព្រះ ដោយលេងហ្គីតារបស់យើងយ៉ាងពិរោះ។ ខ្ញុំចូលចិត្តគិតថា ផ្ទះរបស់យើងមាន “ការសរសើរដំកើង ដោយចិត្តផ្សាភ្ជាប់គ្នា” ដែលមិនធ្លាប់មានពីមុនមក។ ពេលដែលអ្នកនិពន្ធទំនុកដំកើង បានទទួលការបណ្តាលចិត្ត ឲ្យនិពន្ធអំពីការថ្វាយបង្គំព្រះ គាត់បានចាប់ផ្តើមសរសេរ ដោយការសរសើរដំកើងថា “ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ”(ទំនុកដំកើង ៩៨:៤)។ គាត់បានអំពាវនាវ ឲ្យយើង “ច្រៀងសរសើរដំកើងព្រះអម្ចាស់” ដោយឧបករណ៍តន្រ្តី ដែលមានដូចជា ស៊ុង ត្រែ និងស្នែងជាដើម(ខ.៥-៦)។ គាត់បានបង្គាប់ដល់ផែនដីទាំងមូលឲ្យ “ឡើងសំឡេងដោយអំណរ ថ្វាយព្រះអម្ចាស់”(ខ.៤)។  នៅក្នុងការប្រគុំតន្រ្តីសរសើរដំកើងដ៏មានអំណាច សមុទ្រនឹងស្រែកគ្រហឹមឡើងជាពាក្យសរសើរ ហើយទន្លេទះដៃបន្ទរ ហើយភ្នំក៏ស្រែកច្រៀង ដោយអំណរ។ មនុស្សជាតិ និងស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ រួមគ្នាសរសើរដំកើងព្រះអម្ចាស់ ដោយច្រៀង “បទថ្មី ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។ នៅថ្ងៃនេះ ចូរឲ្យចិត្តរបស់អ្នកតភ្ជាប់ជាមួយអ្នកដទៃ និងស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ដើម្បីសរសើរដំកើង…

Read article
កិច្ចការទីមួយដែលត្រូវធ្វើ

ពេលដែលស្វាមីរបស់ខ្ញុំប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់បន្ទាន់ ខ្ញុំក៏បានទូរស័ព្ទក្រុមគ្រួសាររបស់ខ្ញុំ។ ប្អូនស្រីរបស់ខ្ញុំ និងប្តីរបស់នាង ក៏បានទៅមន្ទីរពេទ្យជាមួយខ្ញុំ ហើយយើងក៏បានអធិស្ឋាន ពេលយើងកំពុងរង់ចាំគាត់ នៅក្រៅបន្ទប់វះកាត់។ ពេលប្អូនស្រីរបស់ស្វាមីខ្ញុំបានឮសម្លេងដ៏ថប់បារម្ភរបស់ខ្ញុំ នៅតាមទូរស័ព្ទ ភ្លាមនោះ នាងក៏បានប្រាប់ខ្ញុំថា “បងស៊ីនឌី សូមបងអធិស្ឋានជាមួយខ្ញុំសិន”។ ពេលគ្រូគង្វាលរបស់ខ្ញុំ និងភរិយារបស់គាត់បានមកដល់ គាត់ក៏បានអធិស្ឋានឲ្យយើង(យ៉ាកុប ៥:១៣-១៦)។ លោកអូសវ៉ល ឆេមបឺ(Oswald Chambers) បានសរសេរក្នុងសៀវភៅរបស់គាត់ថា “យើងច្រើនតែប្រើការអធិស្ឋាន ជាជម្រើសចុងក្រោយ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងយកការអធិស្ឋាន ជាខ្សែការពារទីមួយ។ យើងអធិស្ឋាន ពេលដែលយើងមិនដឹងថា ត្រូវដោះស្រាយបញ្ហាយ៉ាងដូចម្តេច  ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងអធិស្ឋានមុនពេលយើងធ្វើអ្វីមួយ”។ ការអធិស្ឋាន គឺជាការសន្ទនាជាមួយព្រះ ដែលយើងទូលថ្វាយព្រះអង្គ ដោយចិត្តដែលរំពឹងថា ព្រះទ្រង់នឹងស្តាប់ឮយើងឆ្លើយតប។ យើងមិនត្រូវយកការអធិស្ឋាន ជាជម្រើសចុងក្រោយឡើយ។ ព្រះទ្រង់បានលើកទឹកចិត្តយើង ឲ្យទំនាក់ទំនងជាមួយព្រះអង្គ ដោយការអធិស្ឋាន(ភីលីព ៤:៦)។ ព្រះអង្គក៏បានសន្យាផងដែរថា ពេលដែលមានមនុស្ស ២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវព្រះនាមព្រះអង្គ នោះព្រះអង្គក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ”(ម៉ាថាយ ១៨:២០)។ សម្រាប់អ្នកដែលបានពិសោធនឹងអំណាចនៃព្រះដ៏មានគ្រប់ចេស្តា ពួកគេច្រើនតែងាយនឹងស្រែកអំពាវរកព្រះអង្គ ពេលពួកគេមានបញ្ហា។ លោកអេនឌ្រូ…

Read article
ដែនកោះដ៏តូច

ប្រទេសសឹង្ហបូរី ជាដែនកោះដ៏តូចមួយ។ សណ្ឋានដីប្រទេសនេះតូចណាស់ បានជាគេស្ទើរតែមិនអាចមើលប្រទេសនេះឃើញ ក្នុងផែនទីពិភពលោក។ ដោយសារប្រទេសនេះមានដង់ស៊ីតេប្រជាជនខ្ពស់ នោះប្រជាជនដែលរស់នៅកកកុញ ចាំបាច់ត្រូវចេះគិតដល់អ្នកដទៃ។ ទាក់ទងនឹងរឿងនេះ បុរសម្នាក់មានគូដណ្តឹង ដែលរៀបនឹងធ្វើដំណើរមកលេងប្រទេសសាំងហ្កាពួរជាលើកដំបូង។ គាត់បានសរសេរសំបុត្រទៅកាន់នាងថា “ទីកន្លែងនៅប្រទេសសឹង្ហបូរីមានលក្ខណៈចង្អៀតណាស់។ ដូច្នេះ … ពេលអូនមកលេង សូមអូនគិតអំពីមនុស្សដែលនៅក្បែរអូនជានិច្ច។ អូនគួរចៀសផ្លូវឲ្យគេដើរ។ គន្លឹះសំខាន់នោះ គឺការចេះគិតដល់អ្នកដទៃ”។ យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅលោកទីតុស ដែលជាគ្រូគង្វាលវ័យក្មេងថា “ចូររំឭកគេ ឲ្យ … ស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្តីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង”(ទីតុស ៣:១-២)។ មានពាក្យមួយពោលថា “ទីបន្ទាល់នៃជីវិតយើង គឺប្រៀបដូចជាព្រះគម្ពីរសម្រាប់ឲ្យគេមើល”។ គ្រីស្ទបរិស័ទត្រូវរស់នៅ ដោយទីបន្ទាល់ល្អ  ដែលធ្វើឲ្យលោកិយមើលឃើញថា  យើងមានជីវិតខុសប្លែកពីគេ។ បើសិនជាយើងជាមនុស្សឆេវឆាវ អាត្មានិយម ហើយគ្មានការគួរសម តើអ្នកដទៃនឹងគិតយ៉ាងណា អំពីព្រះគ្រីស្ទ និងដំណឹងល្អដែលយើងបានផ្សាយដល់គេ? ការចេះគិតដល់អ្នកដទៃ ជាបាវចនាដ៏ល្អមួយ ដែលយើងត្រូវមានក្នុងការរស់នៅ ហើយជាអ្វីដែលយើងអាចធ្វើទៅបាន ដោយពឹងផ្អែកលើព្រះអម្ចាស់។ កាលណាយើងចេះគិតដល់អ្នកដទៃ នោះយើងបានយកគំរូតាមព្រះគ្រីស្ទ ហើយបង្ហាញដល់លោកិយថា…

Read article
សម្អាតទូខោអាវ

រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅចាំពេលដែលម្តាយរបស់ខ្ញុំ ប្រាប់ឲ្យខ្ញុំទៅសម្អាតបន្ទប់គេង។ ពេលនោះ ខ្ញុំក៏បានទៅបន្ទប់របស់ខ្ញុំ ដើម្បីចាប់ផ្តើមការបោសសម្អាត តាមតួនាទីរបស់ខ្ញុំ តែពេលខ្ញុំកំពុងរៀបចំបន្ទប់   ខ្ញុំស្រាប់តែចង់អានសៀវភៅរឿងកុមារ  ដែលខ្ញុំត្រូវរៀបតាមធ្នើសៀវភៅឲ្យមានរបៀប។ មិនយូរប៉ុន្មាន ការអានសៀវភៅរឿងកុមារក៏ត្រូវបានរំខាន ដោយសារម្តាយខ្ញុំប្រាប់ថា ៥នាទីទៀត គាត់នឹងឡើងមកមើលបន្ទប់ខ្ញុំ។ ដោយសារខ្ញុំមិនអាចសម្អាតបន្ទប់ឲ្យបានរៀបរយ នៅពេលនោះ ខ្ញុំក៏បានលាក់របស់របរ ដែលខ្ញុំរៀបមិនទាន់ នៅក្នុងទូខោអាវ រួចរៀបគ្រែគេងឲ្យស្អាត ហើយរង់ចាំគាត់ចូលក្នុងបន្ទប់ខ្ញុំ ដោយសង្ឃឹមថា គាត់នឹងមិនបើកទូខោអាវខ្ញុំមើលទេ។ ការនេះបានរំឭកខ្ញុំ អំពីការអ្វីដែលមនុស្សជាច្រើនបានធ្វើ ក្នុងជីវិតរបស់ខ្លួន។ យើងសម្អាតផ្នែកខាងក្រៅនៃជីវិតរបស់យើង ដោយសង្ឃឹមថា គ្មាននរណាបើកមើល “ទូខោអាវ”(ខាងវិញ្ញាណ) ដែលយើងបានលាក់ទុកនូវអំពើបាប ដោយលើកហេតុផល និងយកលេស ហើយបន្ទោសអ្នកដទៃ សម្រាប់កំហុសរបស់យើង។ បញ្ហាស្ថិតនៅត្រង់ថា ពេលដែលយើងល្អតែសម្បកក្រៅ យើងនៅតែអាចដឹងច្បាស់ អំពីភាពរញេរញ៉ៃ នៅខាងក្នុងវិញ្ញាណយើង។ អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើង ឲ្យចុះចូលនឹងព្រះ ដើម្បីឲ្យព្រះអង្គពិនិត្យមើល  ហើយសម្អាតយើងឲ្យស្អាត គឺដូចមានសេចក្តីចែងថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ។ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ  ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។  ចូរយើងអញ្ជើញព្រះអង្គឲ្យ ចូលពិនិត្យ…

Read article
ព្រះទ្រង់ជ្រាប

ស្វាមីខ្ញុំមានមិត្តភ័ក្តិម្នាក់ ដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជម្ងឺបាត់ការចងចាំ។ ពេលគិលានុបដ្ឋាយិកាចូលមកពិនិត្យសុខភាពគាត់ គាត់ក៏បានលើកដៃជាសញ្ញា ឲ្យនាងផ្អាក់ការពិនិត្យសុខភាពគាត់បន្តិចសិន។ គាត់ក៏ប្រាប់នាងថា គាត់ចង់ណែនាំនាងឲ្យស្គាល់មិត្តល្អបំផុតរបស់គាត់ គឺអ្នកដែលបានស្រឡាញ់គាត់យ៉ាងខ្លាំង។ ដោយសារនៅទីនោះ មិនឃើញមានអ្នកផ្សេងទៀត  គិលានុបដ្ឋាយិការូបនោះ គិតថា គាត់កំពុងរវើរវាយហើយ។ ប៉ុន្តែ បន្ទាប់មក នាងក៏បានដឹងថា  គាត់កំពុងនិយាយអំពីព្រះយេស៊ូវទេ។ នាងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង តែនាងត្រូវប្រញាប់ទៅមើលថែរអ្នកជម្ងឺដទៃទៀត។ តែពេលនាងត្រឡប់មកវិញ ភាពងងឹតនៃការបាត់ការចងចាំក៏បានចូលមករកគាត់ម្តងទៀត បានជាគាត់មានការវង្វេងវង្វាន់សារជាថ្មី។ ទោះបីជាបុរសម្នាក់នេះ បានធ្លាក់ចូលក្នុងភាពងងឹតនៃជម្ងឺបាត់ការចងចាំក៏ដោយ ក៏គាត់នៅតែដឹងថា ព្រះអម្ចាស់ជាមិត្តសំឡាញ់ដ៏ល្អបំផុតរបស់គាត់។  ព្រះទ្រង់គង់នៅក្នុងជម្រៅដ៏ជ្រៅបំផុត នៃវិញ្ញាណរបស់យើង។  ព្រះអង្គអាចចាក់ទំលុះចិត្តដែលងងឹតបំផុត ហើយផ្តល់ការធានាថា ព្រះអង្គនៅតែមើលថែរយើង ដោយសុភាព និងដោយក្តីស្រឡាញ់។  ជាការពិតណាស់  ភាពងងឹតមិនអាចលាក់ខ្លួន ពីព្រះអង្គបានឡើយ(ទំនុកដំកើង ១៣៩:១២)។ យើងមិនដឹងថា អនាគតយើង និងអ្នកជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាទេ។ យើងក៏អាចធ្លាក់ចូលទៅក្នុងភាពងងឹតនៃជម្ងឺផ្លូវចិត្ត ជម្ងឺវង្វេងវង្វាន់ ឬបាត់ការចងចាំ នៅពេលដែលយើងមានវ័យចាស់។ ប៉ុន្តែ ទោះបីជាយើងមានបញ្ហានោះក៏ដោយ ក៏ព្រះហស្តព្រះអម្ចាស់ នៅតែដឹកនាំយើង  ហើយព្រះហស្តស្តាំព្រះអង្គ  នៅតែកាន់យើងជាប់(ខ.១០)។  យើងមិនអាចគេចចេញពីសេចក្តីស្រឡាញ់ និងការមើលថែររបស់ព្រះអង្គបានឡើយ។-David Roper

Read article
ការសរសើរ ដែលមិនសមនឹងទទួល

មុនពេលខ្ញុំមានលុយល្មមនឹងទិញឡដុតនំ ដែលចេះសម្អាតខ្លួនឯងដោយស្វ័យប្រវត្តិ ខ្ញុំក៏បានសម្អាតឡដុតនំរបស់ខ្ញុំ ដោយខ្លួនឯង។ ភ្ញៀវដែលមកញាំបាយនៅផ្ទះខ្ញុំ ក៏បានពោលពាក្យសរសើរថា ខ្ញុំសម្អាតឡដុតនំបានស្អាតណាស់ មើលទៅដូចរបស់ថ្មីអញ្ចឹង។ ខ្ញុំព្រមទទួលការសរសើរនោះ ទោះបីជាខ្ញុំដឹងថា ខ្ញុំមិនសមនឹងទទួលក៏ដោយ។ ឡដុតនំរបស់ខ្ញុំជ្រះស្អាត មិនមែនដោយសារខ្ញុំឧស្សាហ៍សម្អាតវានោះទេ តាមពិតគឺមកពីខ្ញុំមិនសូវប្រើវា។ ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានទទួលការសរសើរ សម្រាប់ភាព “ស្អាតស្អំ” ក្នុងការរស់នៅរបស់ខ្ញុំ ដែលការសរសើរនោះ ខ្ញុំមិនសមនឹងទទួលសោះ? គេងាយនឹងពោលពាក្យសរសើរមនុស្ស សម្រាប់អាកប្បកិរិយ៉ាល្អ ដែលមិនបង្កររឿង ឬធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកដែលមិនចុះសម្រុងនឹងយើង អ្នកដែលមានទស្សនៈខុសពីយើង ឬអ្នកដែលមិនចូលចិត្តយើងទាល់តែសោះ។  សេចក្តីស្រឡាញ់តម្រូវឲ្យយើង   ចូលទៅក្នុងស្ថានភាពដ៏ច្របូកច្របល់នៃជីវិតរបស់អ្នកដទៃ ដើម្បីជួយពួកគេ។  ព្រះយេស៊ូវបានមានបញ្ហាជាមួយពួកអ្នកដឹកនាំសាសនាជាញឹកញាប់ ដោយសារពួកគេគិតតែពីរក្សាកិត្តយសរបស់ខ្លួន ឲ្យនៅតែស្អាតបាត ជាជាងគិតអំពីស្ថានភាពខាងវិញ្ញាណ របស់អ្នកដែលពួកគេត្រូវមើលថែរ។ ពួកគេបានចាត់ទុកព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ  ជាមនុស្សមិនស្អាត  ដោយសារព្រះអង្គអង្គុយជាមួយមនុស្សមានបាប ដែលតាមពិតព្រះអង្គ និងពួកសិស្សកំពុងព្យាយាមជួយសង្រ្គោះពួកអ្នកទាំងនោះ ឲ្យរួចពីផ្លូវនៃជីវិតដ៏ហិនវិនាស(លូកា ៥:៣០-៣១)។ សិស្សដ៏ពិតរបស់ព្រះយេស៊ូវហ៊ានប្រឈមមុខនឹងការបាត់បង់កិត្តិយស ដើម្បីជួយអ្នកដទៃ ឲ្យរួចពីចំណងនៃអំពើបាប។-Julie Ackerman Link

Read article
សង្រ្គាមពាក្យសម្តី

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ប្រទេសអូទ្រីស-ហុងគ្រី បានប្រកាសសង្រ្គាមនឹងប្រទេសសឺបៀ ជាការឆ្លើយតប ចំពោះការធ្វើឃាតព្រះអង្គម្ចាស់ ហ្វ្រង់ស៊ីស ហ្វឺឌីណង់(Francis Ferdinand) និងព្រះនាមសូភី មហេសីរបស់ទ្រង់។ ក្នុងរយៈពេលតែ៩០ថ្ងៃសោះ ប្រទេសដទៃទៀតនៅអឺរ៉ុប ក៏បានចូលដៃជាមួយប្រទេសទាំងពីរ ក្នុងនាមជាសម្ព័ន្ធមិត្ត និងដើម្បីបំពេញបំណងរបស់ខ្លួន។ ហេតុការណ៍ដ៏តូចនេះបានរីករាលដាល ទៅជាសង្រ្គាមលោកលើកទី១ ដែលស្ថិតក្នុងចំណោមជម្លោះយោធា ដែលមានវិនាសកម្មបំផុត ក្នុងសម័យទំនើប។ សោកនាដកម្មសង្រ្គាម គឺមានសភាពធ្ងន់ធ្ងរណាស់ តែទំនាក់ទំនង និងគ្រួសាររបស់យើងក៏អាចចាប់ផ្តើមមានភាពប្រះស្រាំ ដោយសារតែពាក្យសម្តីសំអប់តែពីរបីម៉ាត់ប៉ុណ្ណោះ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗ ទៅបាន”(យ៉ាកុប ៣:៥)។ គន្លឹះដើម្បីជៀសវាងជម្លោះពាក្យសម្តី គឺមានក្នុងបទគម្ពីរសុភាសិត ដែលបានចែងថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹង”(១៥:១)។ ពាក្យសម្តីដ៏ខ្លី អាចបណ្តាលឲ្យមានជម្លោះដ៏ធំ។ ពេលយើងសម្រេចចិត្តថា មិនតបតដោយពាក្យសម្តី ដោយយល់ដល់ព្រះគុណព្រះ នោះយើងបានថ្វាយព្រះកិត្តនាមដល់ព្រះយេស៊ូវ ដ៏ជាព្រះសង្រ្គោះនៃយើង។ ពេលដែលគេវាយធ្វើបាប និងជេរប្រមាថ គឺព្រះអង្គបានសម្រេចបទទំនាយដែលលោកអេសាយបានថ្លែងថា “ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ”(អេសាយ ៥៣:៧)។ បទគម្ពីរសុភាសិតនេះបានលើកទឹកចិត្តយើង…

Read article