You are here:
មិនសូវសំខាន់

ពួក​អ្នក​ដែល​មា​នអំ​ណាច ក្នុង​សង្គម គឺ​ជាពួ​ក​​មនុស្ស​​ដែ​ល​ឡើង​កាំ​ជណ្ដើរ​​នៃ​ឥ​ទ្ធិពល និង​ភាព​ជោគ​ជ័យ។ បទ​គម្ពីរ​លូកា ជំពូក​៣ លើក​ឡើង​ អំពី​​អ្ន​កដឹ​ក​នាំសំ​ខាន់​ៗចំនួន​​ប្រាំពី​រ​នាក់ ដែល​ធ្វើការ​គ្រប់​គ្រង​​នៅ​ក្នុង​សង្គម​ ​នា​សម័យ​នោះ។ ស្តេច​សេសារ-​ទីប៊ើរ នៃ​ចក្រ​ភព​រ៉ូម៉ាំង មានអំ​ណាច​លើការ​ស្លាប់រ​ស់ របស់​ប្រជាជន ​នៅ​​ក្នុង​អាណាខែត្រ​ឆ្ងាយ​ៗ ក្នុង​ចក្រ​ភព​រ​បស់​ទ្រង់។ លោក​ប៉ុន​ទាស-ពីឡាត់ ជាតំ​ណាង​របស់​ចក្រភព​រ៉ូម៉ាំង​   ក្នុង​នាម​ជា​អភិ​បាល​នៃស្រុ​កយូ​ដា ចំណែក​ឯ​ស្តេច​ហេរ៉ូឌ ភីលីព និង​លីសានាស​វិញ ជាអ្នក​គ្រប់​គ្រង​ប្រជាជន នៅ​តាម​តំបន់។ លោក​អាណ និង​លោកកៃផាស​​ធ្វើ​ជាស​ម្តេចសង្ឃ​ ហើយ​បាន​ប្រើប្រាស់សិ​ទ្ធិ​​អំណាច​​ផ្នែក​សាសនា​​របស់​ខ្លួន​ យ៉ាង​តឹង​រឹង​។ ខណៈ​ពេល​ដែល​​អ្ន​កកា​ន់​អំណាចទាំង​អស់​នេះ​ បាន​ខំដំ​ឡើង​សាច់​ដុំ​​នយោបាយ​រ​បស់​ខ្លួន “​​ព្រះទ្រ​ង់មា​នព្រះ​​បន្ទូល​មក​យ៉ូហាន ជាកូន​​សាការី នៅទី​រហោ​ស្ថាន”(ខ.២)។ គាត់ជា​ម​នុស្ស​ម្នាក់ ដែល​ដែល​គេមិ​នសូ​វ​ស្គាល់ ហើយ​​រស់​នៅក្នុ​ងទី​រហោស្ថាន និង​រង់​ចាំស្ដា​ប់​​ព្រះសូ​រសៀ​ង​​របស់​ព្រះ ដូច​នេះ តើ​មាន​នរណា ដែល​ហាក់ដូ​ចជា​មិ​នសូវសំ​ខាន់​ជាង​គាត់ទៀ​ត​នោះ? តើ​លោកយ៉ូហាន-បាទីស្ទ​ អាចសម្រេ​ចកា​រអ្វី​ខ្លះ ដោយ​សារ​“ការប្រ​កាស​ប្រាប់​ពីបុ​ណ្យជ្រ​មុជ​ទឹក ខា​ងឯ​កា​រ​​ប្រែ​ចិត្ត​ ប្រយោជន៍​ឲ្យ​រួច​ពីបា​ប?”(ខ.៣)។ ប៉ុន្តែ ពួក​បណ្ដាជ​នទាំ​ង​ហ្វូង​ៗ​​បាន​មក​ឯ​​លោកយ៉ូ​ហាន ដើម្បីស្វែ​ងរ​ក​​សេចក្ដី​ពិត បែរ​ចេញពី​ការអាក្រក់​របស់​​ពួកគេ​ ហើយក៏​ចង់​ដឹ​ងផ​ងដែ​រថា គាត់​​ជា​ព្រះ​មែស៊ី ឬ​មិន​មែន​(ខ.៧,១៥)។ លោក​យ៉ូហាន​​បា​នប្រា​ប់​​ពួក​គេថា​ “មាន​ព្រះ១​អង្គ​មក​ ដែល​​មា​នអំណា​ចលើ​ស​ជាង​ខ្ញុំទៅ​ទៀត…

Read article
មិត្តសំឡាញ់ពេលខ្វះខាត

កាលពី​ពេល​កន្លង​ទៅ ខ្ញុំ​និង​ចេនណែត(Janet) ភរិយា​របស់​ខ្ញុំ ​បានទិញ​សាច់គោ​ខ្លះ ពីមិត្ត​ភ​ក្តិ​ម្នាក់​​ដែល​ចិញ្ចឹម​គោ​ ក្នុង​កសិដ្ឋាន​​តូ​ច​មួយ​។ វាមា​នត​ម្លៃថោ​ក​ជាង​សាច់​គោ ដែល​គេល​ក់​នៅ​តាម​ហាង ហើយ​យើង​ក្លាសេវា​ ក្នុង​ទូរទឹ​កកក ​សម្រាប់​ប្រើ​វា ក្នុងអំ​ឡុង​ពេល​ប៉ុន្មាន​​ខែខាង​​មុ​ខទៀ​ត។ បន្ទាប់​មក មាន​ព្យុះរ​ន្ទះដ៏​អាក្រ​ក់​មួយ ​បាន​កាត់​ផ្ដាច់​អគ្គីសនី​ទូទាំង​​តំប​ន់​​រប​ស់យើង។ ក្នុង​រយៈ​ពេល២​៤ម៉ោ​ងដំ​បូង យើង​មានទំនុកចិ​ត្ត​​ថា ទូរ​ទឹក​កក​​រប​ស់យើ​ង​​អាចរក្សាសា​ច់​ឲ្យនៅ​កក​បាន មួយរយៈ​ពេល​ទៀត។ ប៉ុន្តែ ក្នុងថ្ងៃ​ទី​ពីរ នៅតែ​គ្មាន​ដំណឹ​ងថា​​ យើង​នឹងមាន​អគ្គី​សនី​ប្រើ​ប្រាស់​ឡើងវិ​ញ ដូច​នេះ យើង​ក៏​​ចា​ប់ផ្ដើម​​មាន​ការបារម្ភ​។ យើងក៏​បា​នទាក់​ទង​លោក ថេដ(Ted) ដែល​ជាស​មាជិ​ក​​ម្នាក់​ក្នុ​ងក្រុ​ម​​សិក្សា​​ព្រះគ​ម្ពីរ​​របស់​យើង ដើម្បី​សុំយោ​បល​ពីគា​ត់។ គាត់​​ក៏បានលុ​បចោ​ល​ការ​ណាត់ជួ​បរ​បស់គា​ត់ ហើយ​​បា​នប​ង្ហាញ​ខ្លួន​​នៅមុខ​មាត់​ទ្វារ​ផ្ទះរបស់​យើង ដោយ​មាន​ម៉ាស៊ីន​ភ្លើង​មក​ជាមួ​យផ​ង ដើម្បីផ្ដ​ល់​អគ្គីសនី​​សម្រាប់ទូ​រទឹកកកយើ​ង​។ យើង​​អ​រព្រះ​គុ​ណព្រះ​អង្គខ្លាំងណា​ស់ ដែល​លោកថេ​ដ​​បានជួ​យ​​យើង ហើយ​​យើ​ងដឹ​ងថា​ នោះគឺដោ​យព្រោះ​​តែ​​សេចក្តីស្រឡាញ់​ដែល​គា​ត់​មាន​​ចំពោះ​ព្រះគ្រី​ស្ទ។ មាន​ពាក្យ​ចាស់​​មួ​យ​ពោ​លថា “មិត្ត​សំឡាញ់​​​នៅ​​គ្រា​មាន​ទុក្ខ គឺ​ជា​មិត្ត​សំឡាញ់​​ពិត”។ សម្រាប់​យើង​ដែល​ជាគ្រីស្ទ​បរិស័ទ តើពា​ក្យ​ស្លោក​នេះ មាន​ន័យ​យ៉ាង​ណាដែ​រ? លោក​យ៉ូហាន​រំឭក​យើង នៅ​ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៣:១៨ ថា “ពួក​កូន​តូច​ៗអើ​យ យើង​មិន​ត្រូវ​ស្រឡាញ់​​ដោយ​ពាក្យសម្តី ឬដោ​យ​​បបូរ​មាត់​​ប៉ុណ្ណោះ​ឡើ​យ គឺដោ​យកា​រប្រ​ព្រឹត្ត​ និង​​សេចក្ដីពិត​វិញ”។ ពេលខ្លះ​ ការ​នេះមា​នន័​យ​ថា…

Read article
ទំនុកចិត្ត ពេលមានបញ្ហា

ក្មេង​ៗ​ខ្លះចូ​លចិ​ត្ត​​និយាយ​អួត​ អំពី​​ប៉ា​របស់​ខ្លួន។ បើ​សិន​ជា​​លោក​​អ្នកផ្ទៀង​ត្រចៀក​ស្តាប់​ការ​សន្ទនា​​ នៅ​ក្នុង​​តំបន់​ដែល​ពួក​គេរ​ស់នៅ​ នោះ​​លោក​អ្នក​ប្រហែល​ឮក្មេ​ង​ៗ​​និយាយ​​​គ្នាថា​ “ប៉ារ​បស់​ខ្ញុំធំ​ជាងប៉ា​​​របស់​ឯង!” ឬ​ថា “ប៉ា​របស់​ខ្ញុំឆ្លា​តជា​ង​ប៉ា​​របស់​​ឯង!” ប៉ុន្តែ​ ការអួ​ត​​ដែលខ្លាំងបំ​ផុត​នោះ​គឺ “ប៉ា​​របស់​ខ្ញុំ​​ខ្លាំ​ង​​ជាង​ប៉ា​របស់​ឯង!” ​ជាធ​ម្មតា ការអួត​នេះ​​​​មាន​លក្ខណៈជា​ការ​​ព្រ​​មាន​ថា បើអ្ន​កច​ង់ធ្វើ​បា​បវា នោះ​វានឹងឲ្យ​ប៉ា​របស់​វាមក​កា​រពារ​វា ដែល​សូម្បី​តែប៉ា​រប​ស់អ្ន​កក៏​មិន​អាច​ជួយអ្ន​កឡើ​យ! ការ​ជឿ​​ថា​ ឪពុករ​បស់​អ្នក​ជាមនុស្ស​ខ្លាំង​ជា​​ងគេ នៅម្ដុំ​ផ្ទះរ​បស់អ្នក អាច​នាំឲ្យ​អ្នកមា​នទំ​នុក​ចិត្ត​ច្រើន ពេល​ជួប​គ្រោះថ្នាក់។ ហេតុ​​នេះហើ​យបា​នជា​​ខ្ញុំ​ចូល​ចិត្ត​​ការ​ពិតដែ​ល​ថា​ ព្រះដ៏​ជាព្រះ​វរបិតា​​របស់​យើង មាន​គ្រប់​ព្រះចេ​ស្ដា។ នោះមា​ន​ន័យថា​ គ្មាន​អ្នក​ណាម្នា​ក់​​អាច​ប្រកួត​ជាមួ​យ​​នឹង​កម្លាំង និងអំ​ណាច​​រប​ស់ព្រះអ​ង្គបា​នឡើ​យ។ ហើយដែ​ល​ពិសេ​ស​​ជាង​នេះទៅ​ទៀត​នោះ គឺវា​មាន​ន័យ​ថា យើង​បាន “ជ្រក​នៅក្រោ​មម្លប់​​នៃ​​ព្រះដ៏​មា​ន​​គ្រប់​ព្រះចេ​ស្ដា”(ទំនុកដំកើង ៩១:១)។ ហេតុនេះ​ហើ​យបា​នជា​ អ្នក​និពន្ធ​ទំនុក​ដំកើង​​អាចនិយាយ​យ៉ាង​​មាន​ទំនុក​ចិត្តថា​ គាត់នឹ​ងមិ​ន “ភ័យខ្លា​ចអ្វី​ឡើយ​ ទោះទាំ​ង​សេចក្តី​ស្ញែង​ខ្លាច​​នៅ​​ពេល​យ​ប់ ឬ​ព្រួញដែលហើ​រ​​នៅពេ​លថ្ងៃ” (ខ.៥)។ ទោះ​បីជា​ថ្ងៃ​នេះ យើង​មាន​បញ្ហា​អ្វីខ្លះ​ក៏ដោយ ក៏​យើង​មិនត្រូ​វភ្លេ​ចទេ​ថា​ ​ព្រះ​រ​បស់​​យើង​ ទ្រង់​ខ្លាំង​ជាង​អ្វី​ទាំងអ​ស់​នៅក្នុ​ងជី​វិត​​របស់អ្ន​ក។ ដូច្នេះ ចូរ​ទុក​ចិត្ត​លើព្រះ​អង្គចុះ! ម្លប់​​នៃ​ព្រះវ​ត្តមា​ន​របស់​ព្រះអង្គ គឺជា​កា​រធា​នាថា​ អំណាច​រ​បស់​ព្រះអង្គ​អា​ចប​ង្វែរ សូម្បីតែជា​ស្ថាន​ភាព​អាក្រក់​បំផុត ឲ្យ​ទៅជា​ល្អ​វិញ។—Joe Stowell

Read article
ស្តេចល្អ និងស្តេចអាក្រក់

ថ្មី​ៗនេះ​ ខ្ញុំ​​បាន​សិក្សា​​កណ្ឌគ​ម្ពីរ​ពង្សាវ​តា​ក្សត្រ ដែលជា​កណ្ឌ​ព្រះគ​ម្ពីរ​សញ្ញា​​ចាស់ ជាមួ​យ​​​​មិត្ត​ភ័ក្រ​មួ​យចំ​នួន​។ ខ្ញុំ​​បាន​ធ្វើកា​រកត់​សំគាល់​​ ចំពោះ​​តារាង​​មួយ ដែលរាយ​ឈ្មោះស្តេចរ​បស់​​នគរ​អ៊ីស្រា​អែល និង​យូដា ក្នុង​គ្រាស​ញ្ញា​ចាស់ ដែលមា​ន​ចំនួន​តិច​ណាស់ ដែល​ស្ថិតនៅ​​ក្នុង​ចំណោម​​ស្តេច ល្អ ប៉ុន្តែ ភាគច្រើ​ន​​នៃ​​ស្តេ​ចទាំ​ងអ​ស់នោះ​ ជាស្តេច អាក្រក់ ស្តេច អាក្រក់ភាគច្រើ​ន ស្តេច អាក្រក់ហួស និង​ស្តេច​ អាក្រក់​បំផុត ។ គេ​បាន​ពិព​ណ៌នា​ថា ស្ដេច​​ដាវី​ឌ​​ជា​​សេ្ដច​ល្អមួ​យអ​ង្គ ដែល “ដើរ​​តាម​[ព្រះ] ដោយ​អស់ពី​ចិត្ត”(១ពង្សាវតារក្សត្រ ១៤:៨) ហើយជាគំ​រូ​ ដែល​គួរ​ឲ្យយ​កត​ម្រាប់​តាម(៣:១៤ ១១:៣៨)។ គួរ​ឲ្យក​ត់សម្គាល់​ថា ពួកស្ដេ​ចអា​ក្រក់​​បាន​បដិសេធ​​ព្រះ ដោយ​ចេតនា និង​បាន​​ដឹក​នាំ​​ប្រជារា​ស្រ្ត​​ខ្លួន ឲ្យ​ថ្វាយ​បង្គំរូ​ប​ព្រះ។ ស្ដេច​​យេរ៉ូ​​បោម ជា​ស្ដេច​ទីមួយ​​ដែល​បាន​គ្រ​ប់គ្រ​ង​​លើស្រុ​កអ៊ីស្រាអែល ក្រោយ​ពេ​ល​​នគរបែក​ចេញជា​ពី​រ។ ស្តេចអ​ង្គនេះ​ បាន​បន្សល់​ទុក​នូវ​កេរ​ដំណែលអាក្រក់ជា​ច្រើ​ន បាន​ជាគេ​ចាំ​ថា ទ្រង់​ស្ថិត​ក្នុង​ចំណោម​ពួក​ស្ដេចអាក្រក់បំ​ផុត “ដែល​បាន​ធ្វើ​​បាប ហើយ​​ដែ​ល​​បាន​នាំ​ឲ្យពួក​​​អ៊ី​ស្រាអែល​​ធ្វើ​​បាប​”(១៤:១៦)។ ដោយ​ព្រោះតែ​គំរូ​​អាក្រក់​​របស់​ទ្រង់ ទើប​មានស្ដេច​ជាច្រើ​ន​​ដែល​គ្រង​រា​ជ្យ​​បន្ទាប់​ពីទ្រ​ង់ ត្រូវ​បាន​គេ​​ប្រៀប​​ធៀបនឹ​ង​​ទ្រង់ ហើយ​ត្រូវ​បាន​គេព​ណ៌នា​​ថា ជា​ស្តេច​​អាក្រក់​​ដូច​ជាទ្រ​ង់ដែ​រ(១៦:២,១៩,២៦,៣១ ២២:៥២)។ យើង​ម្នាក់​​ៗ​​មា​ន​ព្រំដែន​នៃឥទ្ធិព​លខុ​សៗ​គ្នា ហើយឥ​ទ្ធិព​ល​​នោះ ​អា​ចត្រូវ​បាន​ប្រើប្រា​ស់​​សម្រាប់​ធ្វើ​ការ​អាក្រក់…

Read article
ពានរង្វាន់សន្តិភាព

លោក អាល់ហ្វ្រេឌ ណូបែល(Alfred Nobel) រក​បាន​ប្រាក់​យ៉ាង​​ច្រើន ​​ពីកា​រ​ច្នៃប្រ​ឌិត​រំសេវ​ផ្ទុះ ដែល​បាន​ផ្លាស់​ប្ដូរ​របៀប​​នៃ​ការ​ធ្វើ​សង្រ្គាម​។ ក្រោយ​មក រំសេវ​ផ្ទុះបា​ន​នាំឲ្យ​មានវិ​នាសក​ម្មយ៉ា​ងធ្ង​ន់​ធ្ងរ ក្នុ​ងស​ម័យ​ស​ង្រ្គាម ប្រហែល​មក​ពីហេតុនេះ​ហើយ បាន​ជា​គាត់បានធ្វើ​ពា​ក្យបណ្ដាំមួ​យ​ ឲ្យគេ​ធ្វើ​កម្មវិ​ធីប្រ​គល់​ពាន់រ​ង្វាន់​ពិសេស​មួយ ជា​ប្រចាំឆ្នាំ ដល់អ​ស់​អ្នក​​ណា​​ដែល​បា​នខិ​ត​ខំធ្វើ​ការ ដើម្បី​លើកស្ទួយ​​ឲ្យ​​មា​នស​ន្តិភា​ព។ សព្វ​ថ្ងៃនេះ​ គេហៅ​​ពាន​រង្វាន់​នោះថា​ ពានរង្វាន់​ណូបែល​សន្តិ​ភាព។ ការ​ដែល​ព្រះ​បាន​ចាត់​ព្រះរាជ​បុត្រាព្រះ​អង្គ ឲ្យ​យាង​ចុះ​មកក្នុង​លោកិយនេះ​ ជាកា​រ​បង្ហាញ​ចេញ​នូវ​សន្តិភា​ព​​របស់​ព្រះអ​ង្គ ដល់​​ពិភព​​លោ​កយើ​ង​​នេះ​។ នៅពេ​ល​​ព្រះយេ​ស៊ូវ​​បានប្រ​​សូត្រ​​មក ​ ពួក​ទេវតាបា​នថ្លែ​ងព្រះ​រាជសា​រ ​យ៉ាងច្បា​ស់លា​ស់ មិន​ឲ្យមា​ន​ការ​ច្រឡំ ដល់​ពួក​អ្នក​​គង្វា​ល​ចៀ​ម​ថា ​“សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី នៅ​កណ្ដាល​មនុស្ស ដែល​ជាទី​គាប់​​​ព្រះហឫទ័​យដ​ល់ទ្រ​ង់”(លូកា ២:១៤)។ តាម​ព្រះគ​ម្ពីរ អត្ថ​ន័យ​​នៃ​ពា​ក្យថា សន្តិ​ភាព ជា​ដំបូង​​បង្អស់​​គឺនិយាយ​សំដៅទៅ​លើ សន្តិ​ភាពជាមួ​យ ព្រះ(រ៉ូម ៥:១)។ អំពើបា​ប​ធ្វើ​​ឲ្យ​​យើង​ត្រឡប់​​​ជា​ខ្មាំង​សត្រូវ​​នឹ​ងព្រះ(ខ.១០) ប៉ុន្តែ​ ការដែ​ល​ព្រះយេស៊ូវ​បាន​យាង​ចុះម​កផែ​ន​ដី ​និង​ការសុគត​​នៅ​លើ​ឈើ​ឆ្កាង​ បាន​បង្វែរ​​សេចក្ដី​ក្រោធ​​របស់​​​ព្រះចេ​ញ។ ឥឡូវនេះ យើង​អាច​ទទួល​​ផ្សះ​ផ្សា​​​ជា​មួយ​​នឹ​ងព្រះ​អង្គ​វិញ។ ព្រះយេស៊ូវ​បាន​ផ្សះ​ផ្សារ​ទំនាក់​ទំនង​​របស់​យើង ឲ្យ​បាន​ជា​មេត្រី​​នឹងព្រះ​រួច​​ហើយ ឥឡូវ​នេះ ព្រះអ​ង្គ​​ជួ​យឲ្យ​​យើងអាច​ផ្តួល​រំលំ​រនាំង​នៃទំនាក់​ទំនង​រវាង​យើង និង​អ្នក​ដទៃ​។ សន្តិភា​ពមួ​យប្រ​ភេទ​ទៀត​​ គឺការមាន​សេចក្តីសុ​ខសា​ន្ត​​ របស់…

Read article
ទីកន្លែង​ដែលលំបាក

ពេល​ដែល​ការ​ផ្លាស់​ប្ដូរ​ភ្លាម​ៗ នៃ​បច្ចេក​វិទ្យា បាន​ធ្វើ​​​ឲ្យការ​ងារ​​​មួ​យ​ចំនួន ក្លាយ​ជា​ការ​ងារ​ហួស​សម័យ អ្នក​វិទ្យា​សាស្រ្ត​​ដែល​មាន​ការហ្វឹក​ហ្វឺន​​ខ្ព​ស់ម្នា​ក់ បាន​ធ្លាក់​ខ្លួន​​ម​កធ្វើ​​កា​រ នៅ​​ក្នុង​ភោជ​នីយ​ដ្ឋាន​អាហារ​រហ័ស​មួ​យ។ នៅពេ​លល្ងា​ចថ្ងៃ​មួ​យ​ បន្ទាប់ពី​​កា​រសិ​ក្សា​​ព្រះ​គម្ពីរ​​ជាក្រុម​ចប់ គាត់​​បា​ន​រៀ​ប​រាប់​​ថា គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏ពិបាក ដែលមា​នកា​រប​ន្ទាប​ខ្លួន។ គាត់​​​មា​ន​ប្រសាសន៍​ថា “មាន​ការ​ល្អមួយ​​ដែល​ខ្ញុំច​ង់ចែ​ក​ចាយ។ យុវជន​នៅក្នុ​ងភោ​ជ​នីយ​ដ្ឋាន​នោះ ​ហាក់ដូ​ច​ជា​​ចាប់​អារម្មណ៍​​ចំពោះ​​សេចក្តី​ជំនឿ​រ​ប​ស់ខ្ញុំ​ណាស់​។” សមាជិក​ម្នាក់ នៅ​ក្នុង​ក្រុមយើង ក៏​បាន​ឆ្លើយ​ត​បថា​ “ខ្ញុំសូ​មស​រសើរ​​លោក​ដែល​បន្ទា​បខ្លួ​ន​ដូច្នេះ។ ខ្ញុំដឹ​ងថា​សេ​ចក្តីជំ​នឿ​​របស់​លោក ច្បាស់ជា​​មាន​​កា​រអ្វី​មួ​យបាន​ជួយ​បណ្តាល​ឲ្យ​រឹង​មាំហើ​យ។” មាន​ពេល​មួយ​ ​ព្រះបា​នដ​កលោ​ក​ភីលីព​ ចេញ​ពី​​ភារៈកិ​ច្ច ​ក្នុ​ង​​ស្រុកសាម៉ារី(កិច្ចការ ៨:៤-៨) ហើយយ​ក​គាត់​ទៅដា​ក់ ​នៅ​កណ្ដាល​​ទី​រហោស្ថាន​វិញ(ខ.២៦) ពេល​នោះ​គាត់​ប្រហែ​ល​ជាឆ្ង​ល់​អំ​ពីបញ្ហា​​នេះផ​​ង​ដែ​រ។ ប៉ុន្តែ បន្ទាប់ម​ក គាត់​ក៏​​បាន​ឃើញ​​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ កំពុង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ពន្យល់ប​ទគ​ម្ពីរ​សញ្ញា​ចាស់(ខ.​២៧-៣៥) ហើយ​នៅពេ​ល​នោះហើយ ដែ​លគា​ត់យល់​ពី​មូលហេ​តុ​ដែល​ព្រះអង្គ​បញ្ជូន​គាត់​ ឲ្យ​ទៅក​ន្លែង​ដែល​ពិបាក​ជាង​មុខ។ ពេល​ដែល​​ព្រះយេស៊ូ​វ​សន្យា​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចេញ​ពីយើ​ង(ម៉ាថាយ ២៨:២០ ហេព្រើរ ១៣:៥) ព្រះ​អង្គ​ចង់មាន​ន័យថា ​ទោះជា​ក្នុងពេ​លលំ​បាក ឬ​ពេល​សុខ​ស្រួល​ក៏ដោយ ក៏​ព្រះអ​ង្គមិ​នយា​ងចោ​លយើ​ង​ឡើយ។ បេសក​កម្ម​​របស់​​យើង ​នៅ​​ក្នុង​​រដូ​វ​​កាល​ដ៏លំបា​ក​​នៃ​ជីវិត គឺ​ត្រូវ​ធ្វើកា​រ ឬបំ​រើ​ ដោយ​ចង​ចាំជា​និច្ច​ថា ​យើង​​កំពុង​​តែធ្វើកិច្ចការ​នោះ​ថ្វាយ​ដល់​ព្រះ ហើយ​​បន្ទាប់​​មក ត្រូវ​ចាំមើ​លព្រះ​​ធ្វើកា​រ ដើម្បី​​សម្រេច​​បំណ​ង​ព្រះទ័យ​​របស់​ព្រះអ​ង្គ។…

Read article
ពេលវេលាសម្រាប់​ការផ្លាស់ប្ដូរ

មាន​គ្រីស្ទប​រិស័ទ​ជាច្រើ​ន ចង់​​ចំណា​យពេ​ល​ជារៀង​រាល់​ថ្ងៃ ​ ជា​មួយ​​ព្រះ ដោយ​ការ​អធិស្ឋា​ន និងកា​រ អា​ន​ព្រះប​ន្ទូល​​ព្រះអ​ង្គ។ ប៉ុន្តែ​ ពួកគេ​តែង​តែមា​ន​ការ​រំខាន ដោយសា​រ​​កាល​​វិភាគ​​ដ៏​មមា​ញឹករ​បស់​ខ្លួន។ ពួក​គេមា​នកា​រ​ខ​កបំ​ណង​​កា​ន់តែ​ខ្លាំ​ងឡើង នៅ​ពេល​​ដែ​ល​​ភាព​រ​វល់ ហាក់ដូ​ចជា​ចេះ​តែរុ​ញ​ច្រាន​ចូល​   ម​កក្នុង​ចន្លោះទំ​នេរ ក្នុង​​កាល​​វិ​ភាគ​​រប​ស់​​ពួកគេ​។ លោក អូស្វល ឆេមប័រ(Oswald Chambers) បានធ្វើ​សេចក្តី​ពន្យល់​​ដ៏​មានន័​យ ​អំ​ពីអំ​ណាច​ដែល​ធ្វើឲ្យ​មា​ន​ការ​ផ្លាស់​ប្រែ​ ​ដែ​លកើតមាន​ ក្នុ​ងការ​ចំ​ណាយ​សូម្បី​តែ​៥​នា​ទី ក្នុងព្រះវត្តមាន​នៃព្រះអម្ខាស់។ ជាការពិតណាស់ សូម្បីតែការចំ​ណាយ​ពេល​ដ៏ខ្លី​ ដើម្បីអ​ធិ​ស្ឋាន​ទូល​​​អង្វរ និ​ងជញ្ជឹង​គិត​ព្រះប​ន្ទូល​ព្រះ ក៏​នៅ​តែមា​នតម្លៃ​ដ៏​ធំ បាន​ជាគាត់​មាន​ប្រសាសន៍​ថា “ការ​ដែល​យើង​ចំណាយ​ពេល​វេលា​ច្រើន មិន​ប្រាកដថា​ នឹង​សូន​ច្នៃ​យើង​នោះទេ​ ប៉ុន្តែ អ្វី​ដែល​ពិត​ជាសូ​ន​ច្នៃយើង​នោះ គឺកា​រ​ចំ​ណាយ​ពេលវេ​លា​ ទៅលើ​ការ​អ្វី​ដែល​មានអំ​ណាច​ចេស្តាដ៏​អស្ចារ្យ​​បំផុត។ រយៈ​ពេល​៥នា​ទី​ ដែល​យើង​ចំណាយ​ជាមួ​យ​​ព្រះ និង​ព្រះប​ន្ទូល​ មាន​តម្លៃ​វិសេស​ជាង​ពេល​វេលា​ផ្សេង​​ទៀត​ ពេញមួ​យថ្ងៃ។” ត្រង់​ចំណុច​នេះ គេប្រ​ហែល​ជា​យល់​ថា ​លោក​ឆេមប៊័រ​​ បាននិ​យាយ​ជ្រុល​ពេក​ហើយ។ ប៉ុន្តែ យើង​នៅតែ​អាច​ទទួលល​ទ្ធផ​លដ៏​មាន​អំណា​ច ទោះយើ​ង​បានចំណា​យ​ពេល​ដ៏​ខ្លីជាមួយ​ព្រះអង្គក៏​ដោយ ព្រោះ​​ព្រះ​​ទ្រង់ មាន​ពេ​ញដោ​យ​អំណាច​ចេស្តា។ ពេល​ខ្លះ ពេល​វេលាប្រ​ចាំថ្ងៃ​របស់​យើង ​មាន​ពេញ​ដោយត​ម្រូវកា​រ​ដ៏ម​មា​ញឹក ដែល​ធ្វើ​ឲ្យយើ​ងពិ​បាក​រក​ពេល​ស្ដាប់​…

Read article
ព្រះមានផែនការផ្សេង

ពេល​មិត្ត​ភក្ដិ​របស់​ខ្ញុំម្នា​ក់​ ​ឈ្មោះលីនដា បាន​ចម្រើ​ន​វ័​យ​ធំឡើង នាង​មាន​ផែន​ការ​ចង់​ក្លា​យជា​បេសក​​ជន​ផ្នែក​ពេទ្យ។ នាងស្រឡាញ់​​ព្រះ​​អម្ចាស់ ហើយ​ចង់​ធ្វើកា​រ​ជាវេជ្ជបណ្ឌិ​ត ដើម្បី​បម្រើ​ព្រះអ​ង្គ​ ដោយ​នាំ​​ដំណឹង​ល្អដល់​អ្ន​កជម្ងឺ ក្នុងតំ​បន់ខ្លះ​នៃពិ​ភពលោក ដែល​ប្រជាជន​ពិបា​​កស្វែ​​ងរ​ក​ការ​ព្យាបាលសុ​ខភា​ព។ ប៉ុន្តែ​ ព្រះ​ទ្រង់​​មា​ន​​ផែន​​កា​រផ្សេងស​ម្រាប់នា​ង។ ក្រោយមក​ លីន​ដា ក៏​បាន​ក្លាយ​ជា​បេសក​ជន​ខាង​ផ្នែក​ពេទ្យ ប៉ុន្តែ មិន​មែន​តាម​របៀប​​ដែល​​នា​ង​​បាន​រំពឹ​ង​ទុ​កទេ។ ពេល​នាង​មាន​អាយុ១​៤ឆ្នាំ នាង​មាន​បញ្ហាសុខ​ភាព​រ៉ាំរ៉ៃ ដែល​តម្រូវ​​ឲ្យ​នា​ងចូ​លម​ន្ទីរ​ពេទ្យ ​សម្រាប់​​ការវះ​កា​ត់សំខាន់​ៗ​បួន​ប្រាំដ​ង​ក្នុង​មួយ​ឆ្នាំ​ៗ។ នាង​បា​នរួ​ចជី​វិត បន្ទា​ប់​ពី​មាន​ជម្ងឺ​រលាក​ស្រោមខួរ ដែ​ល​​បា​នធ្វើ​ឲ្យនា​ងស​ន្លប់បាត់​ស្មារ​តី រយៈពេ​ល២​ស​ប្ដាហ៍​ និង​​ងងឹ​ត​ភ្នែក​អស់​​៦​ខែ។ មាន​ពេលមួ​យ ​គេបានធ្វើពិធីខួបកំណើតឲ្យនាងពីរដង​ នៅមន្ទីរពេទ្យ ដោយមិនបានទៅផ្ទះសោះ​ក្នុងរវាងពីរឆ្នាំនោះ។ នាងបានមានបទពិសោធន៍​ជាច្រើន​ នៅពេល​គេមិនបានរំពឹង​ថានាង​អាចនៅរស់ទេ​។ តែ​លីនដា​​​គឺ​ជា​មនុស្ស​​ដែល​​សកម្ម កត្តញូ ហើយក្លៀវ​ក្លា​បំ​ផុត ដែល​​លោ​ក​​អ្ន​ក​​មិន​ធ្លា​ប់ជួ​ប។ មាន​ពេល​មួ​យ នាង​​បា​នប្រា​ប់​ខ្ញុំថា​​ ទី​​កន្លែង​ធ្វើ​បេ​សក​កម្ម​រ​បស់​​នាង គឺ​ជា​មន្ទីរ​ពេទ្យ ដូច​ការ​ដែល​នាង​បានរំ​ពឹងទុ​ក និង​រៀប​ផែន​ការ។ តែ​នាង​មិន​បាន​បម្រើកា​រជាវេ​ជ្ជប​ណ្ឌិត​ទេ​ ផ្ទុយទៅ​វិញ​ នាងបា​នប​ម្រើព្រះ​ ​ដោយធ្វើ​ជា​អ្នកជំ​ងឺម្នា​ក់វិញ។ ទោះ​បីជា​នាង​មានជំ​ងឺធ្ង​ន់​ប៉ុណ្ណាក៏​ដោយ ក៏ពន្លឺនៃ​​ព្រះ​អម្ចាស់ នៅ​តែ​ចែង​ចាំ​ង​ចេញ​ពី​នាង​មក​ជា​និច្ច។ លីនដា​ គឺ​ជាឧ​ទាហរណ៍​ដ៏រ​ស់ នៃ​សេចក្តី​បង្រៀន​​រប​ស់​លោ​កសាវ័ក​ពេត្រុស។ ថ្វីដ្បិ​ត​នា​ង​​មាន​ការ​រង​ទុក្ខ ក៏​នាង​នៅ​តែ​អរ​​សប្បាយ ហើយ​សេច​ក្តី​ជំនឿដ៏​ពិត​រ​បស់​នាង…

Read article
ការមើលឃើញព្រះ​នៅកន្លែង​ដែលធ្លាប់ស្គាល់

នៅ​តំបន់​ដែល​ខ្ញុំរ​ស់​នៅ ព្រះ​អម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​ខ្ញុំ បាន​មើលទ​ស្សនីយ​ភាព​ដ៏គួ​រ​ឲ្យ​ពេច​ពិល​រមិល​មើល ដែល​បង្ហាញចេ​ញ​នូវ​សិរីល្អ​របស់​ព្រះ តាម​របៀប​ដ៏​ប៉ិន​ប្រសប់។ ថ្មី​ៗនេះ​ ពេល​ខ្ញុំបើ​ក​បររថ​យន្ត​កាត់​តាម​​ព្រៃ​ព្រឹក្សា ខ្ញុំ​​មាន​ចិត្តរំភើប​ណាស់ ពេល​បាន​ឃើញ​សម្រស់​ដ៏​ស្រស់​បំព្រង​នៃ​ស្លឹក​ឈើ​ពណ៌​ក្រហម និង​ពណ៌​​លឿង​ ដែល​បាន​តុប​តែង​លម្អរកា​យ​ដើម​ឈើ នៃ​រដូ​វ​ស្លឹក​ឈើ​​ជ្រុះ ដែល​សុទ្ធ​តែត្រូ​វ​បាន​រៀប​ចំយ៉ាង​វិចិត្រ ឲ្យ​ស៊ីនឹង​ផ្ទៃ​មេឃ​​ពណ៌ខៀ​វ​ដ៏​ភ្លឺ​ថ្លានៅខាង​ក្រោយ។ ហើយ​មិន​យូរ​ប៉ុន្មាន នៅ​ពេល​​ដែ​លសីតុណ្ហ​ភាព​បាន​ធ្លាក់​ចុះ ហើយរដូ​វ​រងាក៏​ចូ​លម​កដ​ល់ ខ្ញុំ​នឹ​ងបា​ននឹ​ក​ចាំ​ថា គ្រាប់ព្រិ​ល​ល្អិត​ៗ ​ដែល​ធ្លាក់​ចុះម​ក បាន​គរ​លើគ្នា​ បង្កើត​បាន​ជាទួល​តូច​ធំជាច្រើ​ន ក្នុង​ទីវាលដ៏​ស​ក្បុស។ បន្ទាប់​​មក ក៏​​មា​នការ​អស្ចារ្យ​នៃ​រដូវផ្កា​រី​ក នៅ​ពេល​ដែល​រុក្ខ​ជាតិ​ដែល​ហាក់ដូច​ជា​​ស្លាប់ ទាំង​អស់​សង្ឃឹម ក្នុងរ​ដូវ​រងា​ បាន​ប្រែជា​មា​ន​ជីវិត​ឡើង​វិញ ដោយ​ចេញ​​ពន្លក និង​មានផ្កា​រីក​ឡើង​ ធ្វើ​ឲ្យទី​វា​លប្រែ​កា្លយ​ជាមា​ន​ផ្កាច​ម្រុះព​ណ៌ដ៏​​​ច្រើន​ស្អេក​ស្កះ ។ នៅ​ទី​កន្លែង​ណាក៏​ដោយ ​ឲ្យ​តែយើ​ងមើល​​ទៅ​ពិភព​លោក​នៅ​ជុំវិញ​ខ្លួន​យើង នោះ​យើង​នឹង​ឃើញ​ភស្ដុតាង​ដែលបញ្ជាក់​ថា “ផែន​ដី​ទាំង​មូល​​មាន​ពេញ​ដោយ​សិរីល្អ​នៃ​ទ្រង់!”(អេសាយ ៦:៣)។ អ្វីដែ​ល​គួ​រឲ្យភ្ញា​ក់​ផ្អើល​នោះ គឺ​ថា ស្នា​ព្រះ​ហស្ត​ដែល​ព្រះបា​នបង្កើត​​មក ​​នៅ​ជុំវិញ​យើង សុទ្ធ​តែ​មាន​ការ​ខូច​ខាត ដោយសារ​អំពើ​បាប(រ៉ូម ៨:១៨-២២) ប៉ុន្តែ ព្រះទ្រង់​នៅតែ​ទ​តឃើ​ញ​ ហើយ​សព្វ​ព្រះ​ទ័យ​នឹង​រចនា​ទេស​ភាព​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប​នោះ ឲ្យ​មាន​សម្រស់​ឡើង​វិញ​ ដោយព្រះ​​ហស្ត​នៃក្តី​ស្រឡាញ់រ​បស់​ព្រះអង្គ​។ ការ​នេះបា​ន​ជួយ​រំឭក​យើ​ង ជារៀ​ងរា​ល់​ថ្ងៃថា​ សម្រស់​នៃព្រះ​គុណ​​របស់​ព្រះអង្គ ​បានគ្រ​បបាំ​ង​​អំពើ​​បាប​​របស់​យើង ហើយថា​​សេ​ចក្តី​ស្រឡាញ់​​របស់​ព្រះអង្គ…

Read article
បំណងព្រះហឫទ័យរបស់ព្រះ

ជា​ញឹក​ញាប់   យើង​ច្រើន​តែ​​ស្វែងរ​ក​បំណង​ព្រះហ​ឫទ័​យ​ព្រះ ជាពិសេស​​នៅ​​ពេល​យើង​ស្ថិត​នៅក្នុងស្ថា​ន ភា​ព​​ពិបាក។ យើង​ចង់​ដឹងថា តើនឹ​ង​​មា​នអ្វី​កើត​ឡើង​​​ចំពោះ​​ខ្ញុំ ​​នៅ​ទីនេះ? តើខ្ញុំ​​គួ​​​រតែនៅ​ទីនេះ​ប​ន្តទៀ​ត ឬ​មួយ​​ព្រះអ​ង្គ ស​ព្វព្រះទ័​យ​​ឲ្យខ្ញុំ​​ទៅក​ន្លែងណាផ្សេង​វិញ​? មានវិធី​តែ​មួយ​​គត់​ ​ដើម្បីឲ្យ​​​បានដឹ​ង​ប្រាកដ គឺត្រូ​វធ្វើ​​អ្វី​​​ដែល​ទ្រង់​ឲ្យអ្ន​កធ្វើ​​ ក្នុង​ពេល​ឥឡូវ​នេះ ដែល​ជា​តួនាទី សម្រា​ប់ពេល​បច្ចុប្បន្ន ហើយរង់​​ចាំ​​​​​ព្រះ​អង្គ​​បើក​សម្តែងនូវ​​ជំហាន​បន្ទាប់។ នៅ​ពេល​​អ្នកស្ដា​ប់ប​ង្គាប់​​ព្រះ ដោយ​ធ្វើអ្វី​ដែ​លអ្ន​កដឹ​ង​ថា ព្រះអ​ង្គឲ្យ​ធ្វើ​ នោះ​​អ្នក​នឹង​មាន​កម្លាំង​ចម្រើន​ឡើង ដើម្បី​បោះជំហាន​បន្ទាប់ រួច​ហើយ​បោះជំ​ហាន​មួយទៀ​ត។ មួយ​ជំហាន​ម្ដង​ៗ ​ហើយម្ដ​ងមួ​យជំ​ហាន។ នេះ​ហើ​យ​ជារបៀប​រៀន​​ដើរ​ជាមួ​យ​ព្រះ។ ប៉ុន្តែ អ្នក​ប្រហែល​ជា​ចង់​​និយាយ​ថា “ឧបមា​​ថា ខ្ញុំ​បោះជំហាន​ទី​មួយ​​ហើយ។ តើនឹ​ងមា​នអ្វី​​កើត​ឡើង ជាប​ន្ទាប់ទៀ​ត​?” រឿង​ដែល​កើត​ឡើ​ងប​ន្ទាប់ ជា​កិច្ច​ការ​របស់​​ព្រះ។ ភារៈកិ​ច្ច​​របស់​​លោក​អ្នក និង​ខ្ញុំ​​គឺ​​ត្រូ​វស្ដា​ប់​​បង្គាប់​​នៅថ្ងៃ​នេះ ហើយទុក​អ​នាគត ​ឲ្យព្រះអង្គ​ជាអ្ន​កស​ម្រេច។   អ្នកនិពន្ធ​ទំ​នុក​ដំកើង​នេះ​​បាន​​មា​ន​​ប្រសាសន៍​ថា គ្រប់ទាំ​ង​ជំហាន​របស់​យើង​​សុទ្ធតែ​ “ត្រូវបាន​​ត​ម្រូវ​ដោយ​​ព្រះ​អម្ចាស់” (៣៧:២៣)។ អ្វីដែ​លយើ​ង​ត្រូវ​ការ​នៅថ្ងៃ​នេះ​ គឺកា​រ​ដឹក​នាំរ​បស់​ព្រះអ​ង្គសម្រាប់​ថ្ងៃនេះ​។ ការ​ណែនាំ​​សម្រាប់​ថ្ងៃស្អែ​ក​ គឺ​សម្រាប់​ឲ្យយើ​ងធ្វើ​តាម​ នៅថ្ងៃ​ស្អែក​។ លោក ចច មែកដូ-ណាល់ (George McDonald) មាន​ប្រសាសន៍​ថា “យើង​មិន​យល់អំ​ពី​ទំព័រ​បន្ទាប់​​នៃ​​សៀវភៅ​មេរៀន​​រប​ស់​​ព្រះ​ទេ​ យើងមើល​ឃើញតែ​​ទំព័រ​មួយ…

Read article