You are here:
បំណងព្រះទ័យព្រះ

ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ ដ្បិត​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ នោះ​មក​តែ​ពី​ទ្រង់​ទេ។ ទំនុកដំកើង ៦២:៥ ជួន​កាល យើង​ពិបាក​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក ដោយ​គ្មាន​ការ​ត្អូញ​ត្អែ ឲ្យ​ស្រឡាញ់​មនុស្ស​ដែល​ពិបាក​ស្រឡាញ់ ឲ្យ​ស្តាប់​តាម​សម្លេង​ពី​ខាង​ក្នុង ដែល​ដាស់​តឿន​យើង​ មិន​ឲ្យ​ធ្វើ​អ្វី​មួយ ឬ​ឲ្យ​បោះ​ជំហាន​ដែល​យើង​ទៅ​កន្លែង​ដែល​យើង​មិន​ចង់​ទៅ​ជា​ដើម។ ដូច​នេះ យើង​ត្រូវ​តែ​ប្រាប់​វិញ្ញាណ​យើង ពេញ​មួយ​ថ្ងៃ​ថា “ព្រលឹង​ខ្ញុំ​អើយ ចូរ​ឯង​ស្តាប់ នៅ​ឲ្យ​ស្ងៀម ចូរ​ធ្វើ​អ្វី​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ឲ្យ​ឯង​ធ្វើ”។ “ព្រលឹង​ខ្ញុំ​រង់ចាំ​ព្រះអង្គ​តែ​មួយ”(ទំនុកដំកើង ៦២:១)។  “ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ”(៦២:៥)។ ខ​ទាំង​ពីរ​នេះ​ស្រដៀង​គ្នា តែ​មិន​ដូច​គ្នា​នោះ​ទេ។ ពី​ដំបូង​ស្តេច​ដាវីឌ​មាន​បន្ទូល អំពី​ព្រលឹង​ទ្រង់ បន្ទាប់​មក ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ព្រលឹង​ទ្រង់។ “ការ​រង់​ចាំ ដោយ​ភាព​ស្ងាត់​ស្ងៀម” បាន​បញ្ឆេះ​ព្រលឹង​ទ្រង់ ឲ្យ​នឹក​ចាំ អំពី​ការ​សម្រេច​ចិត្ត​នោះ។ ស្តេច​ដាវីឌ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​រស់​នៅ​ក្នុង​ភាព​ស្ងាត់​ស្ងៀម ដោយ​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ យ៉ាង​ស្ងៀម​ស្ងាត់។ នេះ​ក៏​ជា​ការ​ត្រាស់​ហៅ​សម្រាប់​យើង​ផង​ដែរ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក សម្រាប់​ការ​នេះ​ឯង។ យើង​នឹង​មាន​សន្តិភាព​ក្នុង​ចិត្ត ពេល​ដែល​យើង​អធិស្ឋាន​អស់​ពី​ចិត្ត​ថា “សូមកុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤២)។ នេះ​ជា​ការ​ត្រាស់​ហៅ​ទី​មួយ និង​ខ្ពស់​បំផុត ពេល​ដែល​យើង​យាង​ព្រះ​អង្គ ធ្វើ​ជា​ព្រះ​អម្ចាស់ និង​ជា​ប្រភេទ​នៃ​ក្តី​អំណរ​ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។…

Read article
ការកំណត់ចាំព្រះបន្ទូលក្នុងចិត្ត

ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ទំនុកដំកើង ១១៩:១១ ពេល​ដែល​អេម៉ា(Emma) ចែក​ចាយ អំពី​របៀប​ដែល​ព្រះ​ទ្រង់​ជួយ​នាង ឲ្យ​ឱប​ក្រសោប​យក​អត្ត​សញ្ញាណ​របស់​នាង ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់ នាង​ក៏​បាន​យក​ខគម្ពីរ​មក​និយាយ ក្នុង​ការ​សន្ទនា​របស់​យើង​ផង​ដែរ។ ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ជឿ ពេល​ដែល​បាន​ឃើញ​សិស្ស​វិទ្យាល័យ​ម្នាក់​នេះ​ បាន​ឈប់​ចែក​ចាយ ដោយ​ប្រើ​ពាក្យ​ពេចន៍​របស់​នាង តែ​ចាប់​ផ្តើម​ដក​ស្រង់​ព្រះ​បន្ទូល​ព្រះ មក​និយាយ​វិញ។ ពេល​ដែល​ខ្ញុំ​និយាយ​សរសើរ​ថា នាង​ប្រៀប​ដូច​ជា​មនុស្ស​ព្រះ​គម្ពីរ​ដែល​ចេះ​ដើរ នាង​ក៏​បាន​ជ្រួញ​ចិញ្ចើម។ នាង​បាន​លើក​យក​ខគម្ពីរ​ទាំង​នោះ​មក​ប្រើ ដោយ​មិន​ដឹង​ខ្លួន។ តាម​រយៈ​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ ប្រាជ្ញា​នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ពាក្យ​សម្តី​របស់​អេម៉ា ជា​រៀង​រាល់​ថ្ងៃ។ នាង​អរ​សប្បាយ ក្នុង​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ ហើយ​អរ​សប្បាយ​នឹង​ឱកាស​នីមួយ​ៗ ដែល​ព្រះ​អង្គ​ប្រទាន ឲ្យ​ចែក​ចាយ​សេចក្តី​ពិត​ទ្រង់ ដល់​អ្នក​ដទៃ។ ប៉ុន្តែ អេម៉ា​មិន​មែន​ជា​យុវជន​ទីមួយ ដែល​ព្រះ​ទ្រង់​បាន​ប្រើ ដើម្បី​ជំរុញ​ចិត្ត​អ្នក​ដទៃ ឲ្យ​អាន ទន្ទេញ និង​អនុវត្ត​តាម​ខ​គម្ពីរ​នោះ​ឡើយ។ ពេល​ដែល​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ គាត់​បាន​បង្ហាញ​ទំនុក​ចិត្ត​ចំពោះ​យុវជន​ម្នាក់​នេះ​(១ធីម៉ូថេ ៤:១១-១៦)។ សាវ័ក​ប៉ុល​ទទួល​ស្គាល់​ថា លោក​ធីម៉ូថេ​បាន​ចាក់​ឫស​ចូល​ក្នុង​ព្រះ​គម្ពីរ តាំង​ពី​តូច​(២ធីម៉ូថេ ៣:១៥)។ លោក​ធីម៉ូថេ​បាន​ជួយ​មនុស្ស​ដែល​មិន​ទុក​ចិត្ត​ព្រះ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល​ឡើយ។ ប៉ុន្តែ បុរស​ទំាង​ពីរ​បាន​រស់​នៅ ដោយ​ជឿ​ថា គ្រប់​ទំាង​បទ​គម្ពីរ ​គឺ “ព្រះ​ទ្រង់​បណ្តាល​ឲ្យ​តែង”។ ពួក​គេ​ទទួល​ស្គាល់​ថា…

Read article
អ្នកថ្វាយបង្គំ ដោយពិតត្រង់

ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត។ យ៉ូហាន ៤:២៣ ទីបំផុត​អ្នក​ស្រី អ៊ែននី ឌីឡាត(Annie Dillard ) ក៏​មាន​ឱកាស ទៅ​ទស្សនា​ព្រះវិហារ​នោះ។ នៅ​ក្នុង​ផ្នែក​ជ្រៅ​ជាង​គេ​នៃ​បន្ទប់​ក្រោម​ដី នាង​ក៏​បាន​ចុះ​ទៅ​ដល់​រូង​ភ្នំ​តូច​មួយ។ គេ​បាន​ដុត​ទៀន​ពេញ​កន្លែង​ដ៏​ចង្អៀត​នោះ ហើយ​ចង្កៀង​ដែល​គេ​ចង​ព្យួរ​ក៏​បាន​បញ្ចេញ​ពន្លឺ​ពី​កៀន​ជ្រុង។ នាង​ក៏​បាន​ឃើញ​រូប​ផ្កាយ​ធ្វើ​ពី​ប្រាក់ ដែល​មាន​១៤​ជ្រុង គ្រប​ពី​លើ​កម្រាល​ឥដ្ឋ​ធ្វើ​ពី​ថ្ម​ម៉ាប។  ដូចនេះ នាង​បាន​ទៅ​ដល់​រូង​ភ្នំ​ ​នៅ​ភូមិ​បេថ្លេហិម ដែល​គេ​បាន​ចាត់​ទុក​ជា​កន្លែង​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រសូត។ តែ​អ្នក​និពន្ធ​រូប​នេះ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ដោយ​គាត់​ដឹង​ថា ព្រះ​ទ្រង់​មាន​ភាព​ធំ​ប្រសើរ​ជាង​កន្លែង​នោះ។​ ទី​កន្លែង​ដូចនេះ តែង​តែ​មាន​សារៈ​សំខាន់ នៅ​ក្នុង​រឿង​នៃ​សេចក្តី​ជំនឿ​របស់​យើង។ មាន​កន្លែង​មួយ​ទៀត ដែល​បាន​ឮ​និយាយ ក្នុង​ការ​សន្ទនា​រវាង​ព្រះ​យេស៊ូវ និង​ស្រ្តី​ម្នាក់ នៅ​ក្បែរ​មាត់​អណ្តូង។ កន្លែង​នោះ​ជា​ភ្នំ​គេរីស៊ីម(ចោទិយកថា ១១:២៩) ដែល​បុព្វបុរស​របស់​នាង​បាន​ទៅ​ថ្វាយ​បង្គំ​ព្រះ នៅ​ទី​នោះ (យ៉ូហាន ៤:២០)។ សាសន៍​សាម៉ារី​បាន​ចាត់​ទុក​ភ្នំ​នោះ ជា​កន្លែង​បរិសុទ្ធ គឺ​ខុស​ពី​សាសន៍​យូដា ដែល​ជឿ​ថា មាន​តែ​នៅ​ទីក្រុង​យេរូសាឡិម​ប៉ុណ្ណោះ ដែល​ការ​ថ្វាយ​បង្គំ​ព្រះ​អាច​កើត​មាន​ពិត​ប្រាកដ(ខ.២០)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​បាន​ប្រកាស​ថា ការ​ថ្វាយ​បង្គំ​មិន​អាស្រ័យ​ទៅ​លើ​ទីកន្លែង​តែ​មួយ​ទៀត​ហើយ តែ​អាស្រ័យ​ទៅ​លើ​ព្រះ​អង្គ​វិញ។ គឺ​ដូច​ព្រះ​អង្គ​មាន​បន្ទូល​ថា “ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត (ខ.២៣)”។…

Read article
ក្តីស្រឡាញ់ដែលគ្មានព្រំដែន

សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្តី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក។ ទំនុកដំកើង ១៤៣:៨ នៅឆ្នាំ២០១៩ លោក​ឃែប ដាសវូឌ(Cap Dashwood) និង​ឆ្កែ​ពូជ​ឡាប្រាដូ​របស់​គាត់ ឈ្មោះ ឆេឡា(Chaela) បាន​សម្រេច​បាន​នូវ​រឿង​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​គ្នា បាន​៣៦៥ថ្ងៃ។ លោក​ដាសវូឌ​មាន​រឿង​មួយ សម្រាប់​និយាយ​ប្រាប់​យើង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត។ គាត់​បាន​រត់​ចោល​ផ្ទះ ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ គាត់​គ្រាន់​តែ​ពន្យល់​ថា មូល​ហេតុ គឺ​ដោយសារ​គាត់​ជួប​រឿង​អាក្រក់​ជា​ច្រើន ក្នុង​គ្រួសារ។ ប៉ុន្តែ ស្នាម​របួស​ពី​អតីត​កាល​នេះ បាន​នាំ​ឲ្យ​គាត់​ស្វែង​រក​ការ​ព្យាបាល នៅ​កន្លែង​ផ្សេង។ គាត់​ថា​ ជួន​កាល ពេល​យើង​មាន​ការ​ខក​ចិត្ត ដោយសារ​អ្នក​ដទៃ យើង​ត្រូវ​ងាក​ទៅ​រក​អ្វី​ផ្សេង​ទៀត។ សម្រាប់​លោក​ដាសវូឌ ការ​ឡើង​ភ្នំ និង​សេចក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​របស់​ឆ្កែ​គាត់ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ចិត្ត​គាត់។ សម្រាប់​អ្នក​ដែល​មាន​ក្តី​ស្រឡាញ់​ជ្រាល​ជ្រៅ ចំពោះ​សត្វ​ចិញ្ចឹម ដូច​ខ្ញុំ​ដែរ មូល​ហេតុ​ដែល​យើង​ស្រឡាញ់​ពួក​វា គឺ​ដោយសារ​ពួក​វា​ស្រឡាញ់​យើង ដោយ​ភាព​ផ្អែម​ល្ហែម និង​គ្មាន​លក្ខខ័ណ្ឌ ជា​ក្តី​ស្រឡាញ់​ដ៏​កំរ។ តែ​ខ្ញុំ​ចូល​ចិត្ត​គិត​ថា ក្តី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​យើង​ ដោយ​គ្មាន​ការ​ហត់​នឿយ គឺ​បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ការ​ពិត​ដែល​ធំ​ប្រសើរ​ជាង និង​ជ្រាល​ជ្រៅ​ជាង​ក្តី​ស្រឡាញ់​របស់​មនុស្ស​ដែល​មិន​ស្ថិត​ស្ថេរ ពោល​គឺ​ងាក​ទៅ​រក​ក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​ចេះ​រង្គោះរង្គើ និង​គ្មាន​ព្រំដែន ជា​ព្រះ​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល។​…

Read article
ព្រះអង្គបំពេញចន្លោះប្រហោង

ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សំឡាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង។ យ៉ូហាន ១០:១០ អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា ឈ្មោះ​ម៉ាដេលីន លេវ៉ាញ(Madeline Levine) បាន​កត់​សំគាល់​ឃើញ​ថា ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ពាក់​អាវ​យឺត​ដៃ​វែង​មួយ​ប្រភេទ ដែល​មនុស្ស​ធ្លាប់​ធ្វើ​បាប​ខ្លួន​ឯង បាន​ប្រើ​ដើម្បី​លាក់​ស្នាម​អារ​ក​ដៃ។ ពេល​ដែល​ក្មេង​ស្រី​នោះ​ទាញ​ដៃ​អាវ​ឡើង​លើ អ្នក​ស្រី​លេវ៉ាញ​ក៏​បាន​ដឹង​ថា ក្មេង​ស្រី​នោះ​ធ្លាប់​យក​ឡាម​មក​អារ​ក​ដៃ​ខ្លួន។​ នាង​អាណិត​ក្មេង​ស្រី​នោះ​ណាស់ តែ​នាង​អរ​ព្រះ​គុណ​ព្រះ ដែល​ក្មេង​ស្រី​នោះ​បើក​ចំហ​ចិត្ត ទទួល​ជំនួយ​ដែល​ខ្លួន​ត្រូវ​ការ​យ៉ាង​ខ្លាំង។ ក្មេង​ស្រី​ម្នាក់​នេះ ជា​តំណាង​ឲ្យ​មនុស្ស​ជា​ច្រើន ដែល​កំពុង​មាន​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ដើម្បី​ឲ្យ​យើង​មាន​ជីវិត ហើយ​ឲ្យ​ជីវិត​នោះ​ពេញ​បរិបូរ (យ៉ូហាន ១០:១០)។ ព្រះ​ទ្រង់​បាន​ដាក់​នៅ​ក្នុង​ចិត្ត​មនុស្ស​ម្នាក់​ៗ នូវ​ចិត្ត​ដែល​ចង់​មាន​ជីវិត​ពេញ​លេញ ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​មនុស្ស ពិសោធន៍​នឹង​ទំនាក់​ទំនង​នៃ​ក្តី​ស្រឡាញ់​ ជា​មួយ​ព្រះ​អង្គ។ តែ​ព្រះ​អង្គ​ក៏​បាន​ដាស់​តឿន​ពួក​គេ​ថា “ចោរ” ដែល​មក​បំផ្លាញ នឹង​ប្រើ​មនុស្ស សម្ភារៈ និង​កាលៈទេសៈ ដើម្បី​បំផ្លាញ​ជីវិត​ពួក​គេ​(ខ.១,១០)។ ការ​ដែល​វា​អះ​អាង​ថា វា​នឹង​នំា​មក​នូវ​ជីវិត សុទ្ធ​តែ​ជា​ការ​បោក​ប្រាស់។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​ប្រទាន​អ្វី​ដែល​ពិត គឺ “ជីវិត​អស់​កល្ប” ហើយ​សន្យា​ថា “​គ្មាន​អ្នក​ណា​ឆក់​យក​យើង…

Read article
ពេលដែលអ្នកមិនអាចបន្តដំណើរទៅមុខទៀត

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ … សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។  បរិទេវ ៣:២២-២៣ កាល​ពី​ឆ្នាំ​២០០៦ ឪពុក​ខ្ញុំ​បាន​ទៅ​ពិនិត្យ​សុខភាព​រក​ឃើញ​ថា គាត់​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដែល​បាន​ឆក់​យក​ការ​ចង​ចាំ សមត្ថភាព​ក្នុង​ការ​និយាយ​ស្តី និង​ការ​គ្រប់​គ្រង​មក​លើ​ចលនា​នៃ​រូប​កាយ​គាត់។ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ងើប​ពី​គ្រែ​មិន​រួច នៅ​ឆ្នាំ​២០១១ ហើយ​ម្តាយ​ខ្ញុំ​ក៏​បាន​បន្ត​មើល​ថែ​គាត់​នៅ​ផ្ទះ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ យើង​ហាក់​ដូច​ជា​កំពុង​ស្ថិត​ក្នុង​ភាព​ងងឹត ពេល​ដែល​គាត់​ចាប់​ផ្តើម​មាន​ជំងឺ។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ខ្ញុំ​មិន​ចេះ​ថែរក្សា​អ្នក​ជំងឺ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​មាន​ការ​ថប់​បារម្ភ អំពី​បញ្ហា​ហិរញ្ញវត្ថុ ​និង​សុខភាព​របស់​ម្តាយ​ខ្ញុំ។​ ពេល​ដែល​ពន្លឺ​មាន​ភាព​ស្រអាប់ ដូច​សណ្ឋាន​នៃ​ចិត្ត​ខ្ញុំ ជា​ញឹក​ញាប់ បទ​គម្ពីរ​បរិទេវ ៣:២២ បាន​ជួយ​ខ្ញុំ​ឲ្យ​ក្រោក​ឡើង នៅ​ពេល​ព្រឹក ដោយ​រំឭក​ខ្ញុំ​ថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ”។ ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ “សូន្យ​បាត់” មាន​ន័យ​ថា “ប្រើ​អស់​ទាំង​ស្រុង” ឬ “ដល់​ទី​បញ្ចប់”។ សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ ជួយ​ឲ្យ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ក្រោក​ឡើង ដើម្បី​ប្រឈម​មុខ​ដាក់​ថ្ងៃ​នីមួយ​ៗ។ ទុក្ខ​លំបាក​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​អាច​ស៊ូទ្រាំ​បាន តែ​យើង​នឹង​មិន​វិនាស​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ធំ​ជាង​បញ្ហា​របស់​យើង​ឆ្ងាយ​ណាស់! មាន​ពេល​ជា​ច្រើន​ដង ​ខ្ញុំ​បាន​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ផ្លូវ​ដ៏​ស្មោះ​ត្រង់ ពេញ​ដោយ​ក្តី​ស្រឡាញ់ ដល់​ក្រុម​គ្រួសារ​ខ្ញុំ។ ខ្ញុំ​បាន​ឃើញ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ…

Read article
ព្រះទ្រង់ប្រោសភាពប្រេះបែករបស់យើងឲ្យជា

ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ។ អេភេសូរ ២:៨ លោក​ខូលីន(Collin) និង​ភរិយា​គាត់​ឈ្មោះ យ័រដិន(Jordan) បាន​ដើរ​ចុះ​ឡើង​ៗ ក្នុង​ហាង​សិប្បកម្ម​មួយ ដើម្បី​ស្វែង​រក​រូប​ភាព​សម្រាប់​តាំង​លម្អ​ក្នុង​ផ្ទះ​របស់​ពួក​គេ។ លោក​ខូលីន​គិត​ថា​ គាត់​បាន​រក​ឃើញ​រូប​ដែល​ខ្លួន​ចង់​បាន ហើយ​ក៏​បាន​ហៅ​យ័រដិន​ឲ្យ​មក​មើល។ នៅ​ផ្នែក​ខាង​ស្តាំង​រូប​ដែល​ផលិត​ពី​សេរ៉ាមិច​នោះ ឃើញ​មាន​ពាក្យ ព្រះគុណ ។ តែ​នៅ​ខាង​ឆ្វេង មាន​ស្នាម​ប្រេះ​វែង​ពីរ​ខ្សែ។ យ័រដិន​ក៏​បាន​លាន់​មាត់​ថា “រូប​នេះ​ប្រេះ​បែក​ហើយ” រួច​គាត់​ក៏​បាន​ចាប់​ផ្តើម​រក​មើល​រូប​មួយ​ទៀត នៅ​លើ​ធ្នើ ដែល​មិន​មាន​ស្នាម​ប្រេះ។ ប៉ុន្តែ ខូលិន​និយាយ​ថា “ទេ រូប​នេះ​មាន​ន័យ​ណាស់។ យើង​ជា​មនុស្ស​មាន​ភាព​ប្រេះ​បែក តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ទ្រង់”។ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ទិញ​រូប​ភាព​ដែល​មាន​ស្នាម​ប្រេះ​នោះ។  ពេល​ពួក​គេ​បង់​ប្រាក់​ទិញ​រូប​នោះ អ្នក​គិត​លុយ​ក៏​បាន​លាន់​មាត់​ថា “អូហ៍ ទេ រូប​នេះ​ប្រេះ​បែក​ហើយ!” យ័រដិន​ក៏​បាន​និយាយ​ខ្សឹប​ៗថា “ចាស យើង​ក៏​ប្រេះ​បែក​ដែរ”។​ តើ​ការ​រស់​នៅ​ជា​មនុស្ស​ប្រេះ​បែក មាន​ន័យ​ដូច​ម្តេច ? សម្រាប់​សំណួរ​នេះ មាន​គេ​បក​ស្រាយ​ថា ភាព​ប្រេះ​បែក គឺ​ជា​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ថា  ទោះ​យើង​ព្យាយាម​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ យើង​នៅ​តែ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​កាន់​តែ​អាក្រក់​ឡើង ជា​ជាង​ប្រសើរ​ជាង​មុន។ វា​ជា​ការ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ និង​ជំនួយ​របស់​ព្រះ​អង្គ ក្នុង​ជីវិត​របស់​យើង។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍…

Read article
បានទទួលស្គាល់ និងឲ្យតម្លៃ

ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង។​ អេសាយ ៤៣:៤ កាល​ពី​ក្មេង លោក​ធែននី(Tenny) មាន​អារម្មណ៍​ថា ខ្វះ​ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង។ គាត់​បាន​ស្វែង​រក​ការ​គាំទ្រ​ពី​ឪពុក​គាត់ តែ​គាត់​មិន​ដែល​បាន​ទទួល​ការ​គាំ​ទ្រ​សោះ​ឡើយ។ ការ​អ្វី​ក៏​ដោយ​ដែល​គាត់​បាន​ធ្វើ ទោះ​នៅ​សាលា​រៀន ឬ​នៅ​ផ្ទះ​ក្តី ហាក់​ដូច​ជា​មិន​ល្អ​គ្រប់​គ្រាន់​សោះ។ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​ពេញ​វ័យ​ហើយ គាត់​នៅ​តែ​ខ្វះ​ទំនុក​ចិត្ត។ គាត់​នៅ​តែ​ឆ្ងល់​ថា តើ​ខ្ញុំ​ធ្វើ​បាន​ល្អ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ? ទាល់​តែ​ដល់​ពេល​ដែល​ធែននី​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ គាត់​ក៏​បាន​រក​ឃើញ​ទំនុក​ចិត្ត និង​ការ​គាំ​ទ្រ ដែល​គាត់​ស្រេក​ឃ្លាន​ចង់​បាន​ពី​យូរ​មក​ហើយ។ គាត់​ក៏​បាន​ដឹង​ថា ព្រះ​ដែល​បាន​បង្កើត​គាត់​មក ទ្រង់​ស្រឡាញ់ និង​ឲ្យ​តម្លៃ​គាត់ ជា​កូន​របស់​ទ្រង់។ ទីបំផុត លោក​ធែននី​អាច​រស់​នៅ ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​ទ្រង់​ពិត​ជា​ឲ្យ​តម្លៃ និង​ស្រឡាញ់​គាត់។ ក្នុង​បទ​គម្ពីរ អេសាយ ៤៣:១-៤ ព្រះ​ទ្រង់​បាន​ប្រាប់​រាស្រ្ត​ដែល​ទ្រង់​ជ្រើស​តាំង​ថា ​ព្រះ​អង្គ​បាន​បង្កើត​ពួក​គេ​មក ដូច​នេះ ព្រះ​អង្គ​នឹង​ប្រើ​អំណាច​ចេស្តា និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដើម្បី​លោះ​ពួក​គេ ឲ្យ​រួច​ពី​បាប។​ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​ប្រកាស់​ថា “ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង” (ខ.៤)។​ តម្លៃ​ដែល​ព្រះ​ទ្រង់​ប្រទាន​ដល់​អ្នក​ដែល​ទ្រង់​ស្រឡាញ់ មិន​កើត​ចេញ​ពី​អ្វី​ដែល​យើង​ធ្វើ​នោះ​ទេ តែ​ពី​សេចក្តី​ពិត​ដ៏​សាមញ្ញ និង​មាន​អំណាច​ចេស្តា​ដែល​ថា ព្រះ​អង្គ​បាន​ជ្រើស​រើស​យើង ឲ្យ​ធ្វើ​ជា​កម្ម​សិទ្ធិ​ទ្រង់។​…

Read article
អត្តសញ្ញាណថ្មីរបស់យើង

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ស៊ីម៉ូន​ថា កុំ​ខ្លាច​អី ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ។ លូកា ៥:១០ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​បាន​ចូល​ទិញ​ឧបករណ៍​ស្ទូច​ត្រី ក្នុង​ហាង​លក់​ដង​សន្ទូច ក្នុង​ទីក្រុង​របស់​គាត់។ ពី​ដំបូង គាត់​បាន​រើស​យក​ប្រអប់​សម្រាប់​ដាក់​ឧបករណ៍​ស្ទូច​ត្រី រួច​គាត់​ក៏​បាន​បំពេញ​រទេះ​ដាក់​ឥវ៉ាន់ ដោយ​ផ្លែ​សន្ទូច ខ្សែ នុយ ប៉ោល និង​ដុំ​សំណ។ ទី​បំផុត គាត់​ក៏​បាន​រើស​យក​នុយ​រស់​ថែម​ទៀត ហើយ​ក៏​បាន​ជ្រើស​រើស​ដង​សន្ទូច​ថ្មី​មួយ​ដើម។ ម្ចាស់​ហាង​ក៏​បាន​សួរ​គាត់​ថា “ធ្លាប់​ស្ទូច​ត្រី​ទេ?” បុរស​នោះ​ក៏​បាន​និយាយ​ថា ទេ។ ម្ចាស់​ហាង​ក៏​បាន​ប្រាប់​គាត់​ថា “យក​ល្អ លោក​គួរ​តែ​ទិញ​របស់​នេះ​ផង”។ វា​ជា​ប្រអប់​សង្រ្គោះ​បឋម។ បុរស​នោះ​ក៏​បាន​យល់​ព្រម ហើយ​ក៏​បាន​បង់​ប្រាក់ បន្ទាប់​មក ក៏​បាន​ចេញ​ទៅ​ស្ទូច​ត្រី​ពេញ​មួយ​ថ្ងៃ ដោយ​ស្ទូច​មិន​បាន​អ្វី​សោះ ក្រៅ​ពី​ធ្វើ​ឲ្យ​មុត​ម្រាម​ដៃ​ខ្លួន​ឯង។​ លោក​ស៊ីម៉ូន ពេត្រុស មិន​បាន​ជួប​បញ្ហា​ដូច​នេះ​ទេ។ ក្នុង​នាម​គាត់​ជា​អ្នក​នេសាទ​ដែល​មាន​បទ​ពិសោធន៍ គាត់​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ព្រឹក​មួយ ពេល​ដែល​ព្រះយេស៊ូវ​ប្រាប់​គាត់ ឲ្យ​ចេញ​ទូក ទៅ​ទឹក​ជ្រៅ ហើយ “ទម្លាក់​អួន​ចាប់​ត្រី”(លូកា ៥:៤)។ ទោះ​មុន​នោះ គាត់​​ចាប់​ត្រី​មិន​បាន​សោះ ពេញ​មួយ​យប់ គាត់ និង​គ្នា​គាត់​ក៏​បាន “ទម្លាក់​អួន​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ”។…

Read article
សូមឲ្យបាននៅជាប់ក្នុងព្រះវត្តមានទ្រង់

ខ្ញុំ​បាន​សូម​សេចក្តី​តែ​១​ពី​ព្រះយេហូវ៉ា…គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៧:៤ ខណៈ​ពេល​ដែល​ហ្សែនឌ័រ(Zander) និង​ម្តាយ​គាត់ កំពុង​តែ​ដើរ​សំដៅ​ទៅ​ឡាន​របស់​ខ្លួន ហ្សែនឌ័រ​ក៏​បាន​គេច​ចេញ​ពីរង្វង់​ដៃ​របស់​ម្តាយ​គាត់ ហើយ​ក៏​បាន​ស្ទុះ​រត់​ទៅ​រក​ច្រក​ទ្វារ​ព្រះ​វិហារ​វិញ ដោយ​មិន​ចង់​ចាក​ចេញ​ពី​ព្រះ​វិហារ។ ម្តាយ​គាត់​រត់​តាម​ពី​ក្រោយ​គាត់ ហើយ​ក៏​បាន​ព្យាយាម​ណែនាំ​គាត់​ដោយ​ក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចាក​ចេញ​ទៅ​ផ្ទះ។ ពេល​ដែល​ម្តាយ​របស់​គាត់​បាន​លើក​គាត់ ពរ គាត់​ក៏​បាន​យំ​អណ្ដឺតអណ្ដក ហើយ​ងាក​មក​ក្រោយ​ពី​លើ​ស្មា​របស់​ម្តាយ​គាត់ ទៅ​រក​ព្រះវិហារ ខណៈ​ពេល​ដែល​ម្តាយ​គាត់ ពរ​គាត់​ដើរ​ចេញ​ទៅ។ ហ្សែនឌ័រ​ប្រហែល​ជា​គ្រាន់​តែ​វក់​លេង​ជា​មួយ​មិត្ត​ភក្តិ​ នៅ​ព្រះវិហារ​យ៉ាង​សប្បាយ​រីក​រាយ តែ​ភាព​ក្លៀវក្លា​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បំណង​ចិត្ត​របស់​ស្តេច​ដាវីឌ ដែល​ចង់​ថ្វាយ​បង្គំ​ព្រះ។ ស្តេច​ដាវីឌ​បាន​ទូល​សូម​ព្រះ​អម្ចាស់ ឲ្យ​រារាំង​សត្រូវ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​មាន​ការ​កម្សាន្ត​ចិត្ត និង​សន្តិសុខ​ក៏​ដោយ តែ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​សន្តិភាព​បាន​កើត​មាន ដើម្បី​ឲ្យ​ទ្រង់​អាច “​រំពឹង​មើល​សេចក្តី​លំអ​នៃ​ព្រះយេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះវិហារ​របស់​ទ្រង់”(ទំនុកដំកើង ២៧:៤)។ ​ទ្រង់​ប្រាថ្នា​ចង់​នៅ​ជា​មួយ​ព្រះ​អម្ចាស់ គ្រប់​ទី​កន្លែង ហើយ​អរ​សប្បាយ​នឹង​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ទ្រង់​ជា​ស្តេច​ដ៏​អស្ចារ្យ​បំផុត និង​ជា​វីរបុរស​នៃ​សាសន៍​អ៊ីស្រាអែល  ដែល​សព្វ​ព្រះទ័យ​នឹង​ប្រើ​ពេល​ដែល​មាន​សុខ​សន្តិភាព ដើម្បី “ច្រៀង និង​ប្រគំ​តន្រ្តី​ថ្វាយ​ព្រះ​អម្ចាស់”(ខ.៦)។ យើង​អាច​ថ្វាយ​បង្គំ​ព្រះ នៅ​គ្រប់​ទីកន្លែង ដោយ​សេរី ដ្បិត​ព្រះ​អង្គ​គង់​នៅ​ក្នុង​យើង តាម​រយៈ​អង្គ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (១កូរិនថូស ៣:១៦ និង អេភេសូរ ៣:១៧)។ ចូរ​យើង​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ចំណាយ​ពេល…

Read article