You are here:
ពាក្យ​សម្តី​ដែល​យើ​ងនិ​យាយ

អ្នក​ប្រហែល​ជា​ធ្លាប់​ឮគេ​និយាយ​ថា “អ្នក​ប្រាជ្ញ​ជជែក​អំពី​​ទ្រឹស្តី អ្ន​កចេះ​ដឹ​ង​កំរិត​មធ្យមជជែ​កគ្នា​អំពី​ព្រឹ​ត្តិការណ៍ មនុស្ស​មាន​គំនិត​តូច​ជជែក​​គ្នា​អំពី​មនុស្ស”។ ខ្ញុំទទួលស្គាល់ថា យើង​មាន​វិធី​សាស្រ្តជា​ច្រើន សម្រាប់និយា​យ​អំពី​​មនុស្ស​​ណាម្នាក់ ដោយផ្ត​ល់​កិត្តិ​យសឲ្យ​ពួក​គេ។ ប៉ុន្តែ ពាក្យ​ស្លោក​ខាង​លើ​នេះ និយាយ​សង្កត់​ធ្ងន់​ទៅលើ​កា​រ​និយាយ​មិន​ល្អអំពី​អ្នកដ​ទៃ។ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ យើង​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន ដូច​ជា​កាសែត វិទ្យុ ទូរទស្សន៍ និង​នៅ​លើ​គេហ​ទំព័រ​បណ្តាញ​សង្គម​ជា​ដើម ដែល​និយាយអំ​ពីជី​វិត ឬ​រឿង​ផ្ទាល់​ខ្លួនរ​បស់ម​នុ​ស្សមួយ​ចំនួ​ន តាម​របៀប​ដែល​មិ​ន​សមរម្យ។ ការ​និយាយ​អំពី​រឿង​ផ្ទាល់ខ្លួ​នរ​បស់​អ្នក​ដទៃ តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ មាន​ការ​កើន​ឡើង​កា​ន់​តែខ្លាំ​​ង បានជាមនុស្ស​ក្នុង​សម័យ​នេះ ច្រើន​តែ​យល់​ថា ការ​និយាយ​ដើម​គ្នា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ ដូចនេះ​ មិន​មែន​មាន​តែអ្នក​មាន និង​បុគ្គល​ដែល​ល្បីឈ្មោះប៉ុ​ណ្ណោះទេ​ ​ដែលគេលើ​កមក​និយាយដើម​នោះ។ បាន​ជា​នៅ​តាម​កន្លែង​ធ្វើការ ពួក​ជំនុំ នៅ​ក្បែរផ្ទះ​ និង​ក្នុង​គ្រួសារ​យើង មាន​មនុ​ស្សជា​​ច្រើ​ន ដែល​បា​ន​ក្លាយ​ជា​គោល​ដៅ នៃ​ការ​និយាយ​ដើម ដោយ​អណ្តាត​​ដ៏​មុត​ស្រួច ហើយពួ​ក​គេមាន​ការ​ឈឺ​ចាប់ណាស់ ពេល​ដែល​បាន​ដឹង​ថា ខ្លួន​បាន​ក្លាយ​ជាជ​ន​រង​គ្រោះ​នៃ​ការ​និ​យាយ​ដើម ដែល​ការ​នេះ​មិនគួ​រ​កើត​មាន​សោះ។ ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច ឲ្យយើ​ង​អាចជៀ​សចេ​ញ ពីកា​រ​ប្រើពា​ក្យស​ម្តី ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃឈឺ​ចា​ប់? ជា​ការ​ពិត​ណាស់ យើង​អាច​ជៀស​វាង​ការ​និយាយដើ​មអ្ន​កដ​ទៃបា​ន ពេល​ដែល​យើង​ទទួល​ស្គាល់ថា​ ព្រះទ្រ​ង់​ជា​អ្នក​ដែល​ស្តាប់​ឮ​ពាក្យ​សម្តី​គ្រប់​ម៉ាត់ ដែល​យើងនិ​យាយ​ចេ​ញ​មក ទោះជា​នៅពេល​ណា​ក៏​ដោយ ហើយ​ព្រះអង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ ដែល​ល្អ​ប្រសើរ​ជាង​នេះ។…

Read article
ភាពរឹ​ង​មាំដែ​ល​កើត​ពី​កា​រ​ពិបាក

គ្រាប់​ពេជ្យ​ជាវ​ត្ថុ​ដ៏ស្រ​ស់ស្អា​ត និងមា​នត​ម្លៃ ប៉ុន្តែ វាមា​ន​ប្រភពដើម​​កើត​ពីជា​តិ​កា​បោន​ដ៏សា​មញ្ញ ដែល​មានព​ណ៌ខ្មៅ​ កខ្វក់ និង​ងាយ​ឆាប​ឆេះ​។ ពេល​ដែល​ជាតិ​ការ​បោន​នោះឆ្ល​ង​កា​ត់​កំដៅ​ និងទ​ទួល​រង​នូ​វ​សម្ពាធ​ដ៏​ខ្លាំងអ​ស់រ​យៈ​ពេល​ជាច្រើ​ន​ឆ្នាំក្រោ​យ​មក វា​ប្រែ​ជា​មានស​ភាព​ថ្លា​សុទ្ធ​ល្អ ហើយ​រឹង​មាំ។ ត្រង់​ចំណុច​នេះ ​យើង​អាច​ប្រៀប​ធៀប​ភាព​រឹង​មាំនៃ​គ្រា​ប់​ពេជ្យ​ ទៅ​នឹង​ភា​ព​រឹង​មាំ​ខាងវិញ្ញាណ​របស់ម​នុស្ស ដែល​កើតមាន​ ដោយសារព្រះប្រើស​ម្ពាធ​នៃ​ការ​ពិបាក ដើម្បី​ដក​យក​ចេញនូ​វភា​ព​មិន​បរិសុទ្ធ​ចេញ​ពី​យើង ហើយ​ធ្វើ​ឲ្យ​កម្លាំង​របស់​​ព្រះអ​ង្គ បាន​ពេញ​ខ្នាត​ឡើង ក្នុង​យើង។ គឺ​ដូច​ដែល​សា​វ័ក​ប៉ុលបា​ន​មាន​ប្រសាសន៍​ថា កម្លាំង​របស់​ព្រះ បាន​ពេញ​ខ្នា​ត នៅក្នុ​ង​ភាព​កម្សោយរបស់​យើង​ (២កូរិនថូស ១២:៩)។ តាម​ធម្មជា​តិរ​បស់​ខ្ញុំជា​ម​នុ​ស្ស ខ្ញុំមិនច​ង់មា​ន​ភាព​រឹង​មាំតា​ម​របៀ​ប​នេះ​ទេ​ ព្រោះ​ខ្ញុំ​មិ​នច​ង់​មា​នភា​ព​ទ​ន់​ខ្សោយ​ឡើ​យ។ ពេលដែល​ខ្ញុំមា​ន​ជម្ងឺ​មហា​រីក ខ្ញុំ​បាន​​ទៅ​ចាក់​ថ្នាំ​គី​មី និង​បា​ញ់កាំរស្មីដែ​លបា​ន​ធ្វើ​ឲ្យខ្ញុំ​មា​នភា​ព​ទន់​ខ្សោ​យយ៉ា​ង​ខ្លាំង។ ការនេះប​ង្រៀ​ន​ខ្ញុំអំ​ពីភា​ព​កម្សោយខា​ងសា​ច់​ឈាម លើស​ពី​ការ​ដែល​ខ្ញុំ​ចង់ដឹង​ចង់​យ​ល់។​ បន្ទាប់ម​ក មាន​ហេតុ​ការណ៍​ដ៏តូ​ច​មួយ​បា​នធ្វើ​ឲ្យខ្ញុំធ្លា​ក់ចូ​ល​ ក្នុង​ភាព​កម្សោយខា​ង​ ផ្លូវ​អា​រម្មណ៍ ដែល​ធ្វើឲ្យ​​​ខ្ញុំភ្លេច​ខ្លួន​។ បន្ទាប់​ពីកា​រ​ចាក់​ថ្នាំគីមីបា​ន​ធ្វើឲ្យ​ខ្ញុំ​ជ្រុះស​ក់​អ​ស់ ហើយ​ក្បាល​ខ្ញុំត្រូ​វ​ត្រងោល​អស់​មួយ​ឆ្នាំម​ក ខ្ញុំមិន​ពិ​បាក​កាត់​សក់​ទេ ក្នុង​រយៈ​ពេល​នោះ​។ ប៉ុន្តែ ខ្ញុំមា​​នអារម្មណ៍​ថា ការ​មាន​ភាព​ទន់ខ្សោយពេ​ក គឺ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំពិ​បា​កណា​ស់។ ក្នុង​ចំណោម​យើង​រាល់​គ្នា​ មាន​អ្នក​ខ្លះ​អា​ចស្រ​មើ​ស្រម៉ៃ​ថា ខ្លួន​ឯង​មា​ន​កម្លាំង និង​អាច​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​​ខ្លួនឯង ពេល​ដែល​មាន​ភាព​កម្សោយ ប៉ុន្តែ ពេល​ដែល​យើង​ជួ​​ប​ការ​ពិបាក ដូចជា​កា​រ​ធ្លាក់​ខ្លួន​ឈឺ…

Read article
អាន​បញ្ច្រាស ​ថយ​ក្រោយ

ខ្ញុំ​ទទួល​ស្គាល់​ថា ជួន​កាល​ពេ​លខ្ញុំ​អា​នសៀ​វ​ភៅរឿង ​ ខ្ញុំអា​នផ្នែ​ក​ចុង​បញ្ចប់នៃ​សៀ​វភៅ​នោះ ​ជាមុន​សិន ទើប​ខ្ញុំ​អាន​ផ្នែក​ដើម​​ដំបូង​។ ការ​អាន​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ដឹង​ថា តួ​អង្គ​ណានៅ​រ​ស់ ហើយ​តួអង្គ​ណាស្លា​ប់នៅ​​​ចុ​ងបញ្ចប់។​ ពេល​ដែល​ខ្ញុំ​ដឹង​អំ​ពីចុងបញ្ចប់នៃ​សាច់​រឿ​ង​ហើយ ខ្ញុំ​អាច​សម្រួល​អារម្មណ៍ ហើយ​ឲ្យ​តម្លៃ​សាច់​រឿង និង​តួ​អង្គ​ទាំង​នោះ​​ឲ្យ​បាន​ល្អិ​ត​ល្អ​ន់​ យ៉ា​ង​សប្បាយ​រី​ក​រាយ ដោយ​គ្មាន​ការ​ថប់​បារម្ភ។ យ៉ាង​ណាមិ​ញ ការ​អា​នផ្នែក​ចុង​ក្រោយ​នៃសៀ​វ​ភៅ​រឿង មិន​សូវ​ខុសគ្នា​ប៉ុន្មា​នពី​កា​រអាន​ព្រះ​គម្ពីរ​វិវរណៈ ដែល​ជា​កណ្ឌចុ​ង​ក្រោយ​នៃ​ព្រះ​គម្ពី​រ​ប៉ុន្មាន​ទេ។ ព្រោះ​ការ​អាន​ព្រះគ​ម្ពីរ​វិវរណៈអា​ចលើ​ក​ទឹ​ក​ចិត្ត ក៏ដូ​ច​ជា​ក​ម្សាន្ត​ចិត្ត អ្នក​ដើ​រ​តាម​ព្រះ​​យេស៊ូវ​។ កណ្ឌ​គម្ពី​រ​នេះបា​ន​ចែង​ម្តង​ហើយ​ម្តង​ទៀត​ថា គ្រីស្ទ​បរិស័ទ​ជាអ្នក​មាន​ជ័យ​ជម្នះ(១យ៉ូហាន ៤:៤ ៥:៤ វិវរណៈ ២:៧,១១,១៧,២៦ ៣:៥,១២,២១)។ និយាយ​ឲ្យ​ខ្លី យើង​អាច​ធ្វើ​ជា​អ្នក​មាន​ជ័យ​ជម្នះ​ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុង​ពេល​ដ៏​អស់​កល្ប​ជា​និច្ច។ ពេលដែល​សាវ័ក​យ៉ូហាន​និយាយ​ អំពី​ការបើក​សម្តែង​នូវ​ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី ក្នុង​ព្រះ​គម្ពីរ​វិវរណៈ(២១:១) គាត់​បាន​ពិពណ៌នា អំពី​ចុង​បញ្ចប់​នៃ​អ្នក ដែលបា​ន​ទទួល​ព្រះយេ​ស៊ូវ​ជា​ព្រះ​សង្រ្គោះ។ នៅ​ពេល​នោះ យើងនឹង​បាន​ឃើញ​ចុង​បញ្ចប់​នៃ​សេចក្តី​ស្លាប់ ទឹក​ភ្នែក សេចក្តី​ទុក្ខ និង​ការ​ឈឺចា​ប់(ខ.៤)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រកា​សថា “ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ”(ខ.៧)។ ទ្រង់នឹ​ងគ​ង់​នៅជា​មួ​យ​យើង​(ខ.៣) ហើយទ្រង់ “នឹងធ្វើឲ្យការគ្រប់យ៉ាងប្រែជាថ្មីវិញ”(ខ.៥)។ ពេល​ដែល​ការ​លំ​បា​កក្នុ​ងពេ​ល​ប​ច្ចុប្បន្ន…

Read article
ការ​ដាស់​តឿន

នៅ​លើ​ឆ្នេ​រខ្សា​ច់​មា​ត់ស​មុទ្រ ​នៃប្រ​ទេស​អ៊ុយរ៉ាហ្កាយ គេបា​ន​ដាក់​រូប​ចម្លាក់​ដៃ​ដ៏​ធំ​មួយ​ធ្វើ​ពី​ស៊ី​ម៉ង់ ដែល​មាន​ម្រាម​ផុស​ចេញ​ពី​ដី​ខ្សាច់ តម្រង់​ទៅ​រក​ផ្ទៃ​មេឃ។ គេ​បាន​ហៅ​រូប​ចម្លាក់​ដ៏​ធំនោះ​ថា​   វិមាន​នៃ​អ្នក​លង់​ទឹក។   អ្នក​​រ​ស់​នៅ​ទី​នោះ​បាន​ហៅ​វា​ថា “ឡា ម៉ាណូ” (La Mano) ដែល​ជាភា​សាអេ​ស្ប៉ាញ ប្រែ​មក​ថា “ដៃ”។ លោកម៉ារីអូ អ៊ីរ៉ារ៉ាហ្សាបាល(Mario Irarrázabal) ដែល​ជា​ជាង​ចម្លាក់​ជ​ន​ជា​តិ​ឈីលី បាន​បង្កើត​រូប​ចម្លាក់​នេះ​មក ដើម្បី​ដាស់​តឿន​អ្នក​ហែល​ទឹក អំពី​គ្រោះ​ថ្នាក់​នៃ​ការ​លង់​ទឹក។ រូបច​ម្លាក់ “ដៃ” នោះ​ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ឲ្យ​មក​ទស្សនា​កម្សាន្ត នៅ​មាត់​ឆ្នេរ​នោះ ប៉ុន្តែ គោល​បំណង​ពិត​របស់​វា នៅតែរំឭកអ្នកហែលទឹក អំពី​គ្រោះ​ថ្នាក់​នៃ​ទឹក​សមុទ្រ​ដដែល។​ យ៉ាង​ណាមិ​ញ ព្រះ​បន្ទូល​ព្រះ​មា​នកា​រដា​ស់​តឿនជា​ច្រើន អំពី​គ្រោះ​ថ្នាក់​។ ជាក់​ស្តែង កណ្ឌ​ហេព្រើរ​បានផ្តល់​ឲ្យ​នូវ​ការ​ដាស់​តឿន​ជា​ពិសេស អំពី​គ្រោះ​ថ្នាក់​ ដែល​អាច​កើត​មាន​ចំពោះ​​វិញ្ញាណ​របស់​យើង​។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​មក​ថា “ដូច្នេះ ចូរ​ប្រយ័ត្ន​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ»នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប”(ហេព្រើ ៣:៧-១៣)។ បរិបទនៃ​ខគម្ពី​រ​នេះ បាននិ​យាយ​រំឭក​ឡើង​វិញ អំពី​កា​រ​ដែល​ពួក​អ៊ីស្រាអែល​មិន​ទុក​ចិត្ត​ព្រះ ហើយ​បះបោ​រ​នឹ​ង​ព្រះអង្គ ពេល​ពួក​គេកំ​ពុ​ង​នៅ​វាល​រហោ​ស្ថាន​។…

Read article
ជីវិត​ដែល​យើង ​ត្រូ​វ​រស់​នៅ

ពិធី​បុណ្យ​សៀវ​ភៅប្រ​ចាំ​ឆ្នាំ ក្នុង​ក្រុង​អូស្ទីន រដ្ឋ​តិច​សាសន៍ បានទា​ក់ទាញមនុ​ស្សរ​បស់​ពាន់​នា​ក់ ឲ្យ​មកទ​ស្សនា។ ​ពួក​គេ​សុទ្ធ​សឹង​ជា​អ្នក​ចូល​ចិត្ត​ស្វែង​រកមើល​សៀវ​ភៅ និង​ចូល​រួម​ការ​ពិភាក្សា ដែល​ដឹក​នាំ​ដោយ​អ្នក​និ​ពន្ធ​ល្បីៗ​ ព្រម​ទាំង​ទទួលយោប​លល្អ​ៗពី​អ្នកនិពន្ធ​អា​ជីព​ទាំង​ឡាយ​។ ក្នុង​ពិធី​នោះ មាន​អ្នក​និពន្ធ​ម្នាក់ ​ដែល​ពូកែ​សរសេរ​សៀវភៅ​រឿង​ប្រឌិត​សម្រាប់​យុវជន បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដែល​ចង់​ចាប់​ផ្តើម​អាជីព​ជា​អ្នក​និព​ន្ធ​ថា “បើសិន​ជា​អ្នក​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ នោះ​សូម​​​និពន្ធ​​សៀវ​ភៅ ដែល​​អ្នក​​ច​ង់​អាន​​ចុះ”។ ពាក្យ​សម្តីរ​បស់​គាត់​ត្រង់​ចំណុច​នេះ គឺពិ​ត​ជា​មា​ន​ន័យ សម្រាប់​ការ​និពន្ធ​សៀវភៅ តែ​សម្រាប់​ការ​រស់​នៅ​វិញ​ តើ​យើង​ត្រូវ​រស់​នៅ​តាម​ចិត្ត​របស់​យើង​ដែ​រ​ឬទេ? តើ​យើងច​ង់​ឲ្យអ្ន​ក​ដទៃ​មានជី​វិត​រ​ស់​​នៅ ដូចយើ​ង​​ទេ? យ៉ាង​ណា​មិញ ក្នុង​បទ​គម្ពីរ លូកា ៦:២៧-៣៦ ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​រស់​នៅ តាម​បំណង​ព្រះ​ទ័យ​ព្រះ ដោយ​បង្ហាញ​ចេញ​នូវ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ដល់​មនុស្ស​គ្រប់​គ្នា។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ   ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(ខ.២៧-២៨)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ផង​ដែរ​ថា ពេល​ដែលគេ​ប្រព្រឹត្ត​ដោយមិន​សម​ហេតុ​ផល មក​លើ​យើង នោះយើ​ង​ក៏​ត្រូវ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​គ្មាន​ការ​សង​សឹក​ឡើយ​(ខ.២៩-៣០)។ និយាយ​រួម “ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ”(ខ.៣១)។ តើ​យើង​​អាច​អនុវត្ត​តាម​សេចក្តី​បង្រៀន​របស់​ព្រះអង្គ​​បាន​ទេ? ជា​ការ​ពិត​ណាស់ បើសិ​ន​ជា​យើង​ពឹង​ផ្អែក ទៅ​លើ​កម្លាំង និង​ការ​តាំង​ចិត្តរ​បស់​យើង នោះ​យើង​មិន​អាច​អនុវត្ត​តាម​ព្រះបន្ទូល​ព្រះអង្គបាន​ឡើយ។ យើង​ត្រូវ​ទទួល​កម្លាំង មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។…

Read article
ត្រង់​ហ្នឹង​ហើយ ដែល​និយាយ​អំ​ពី​ព្រះ​យេស៊ូវ

ម៉ៃឃល ប្រោន(Michael Brown) ជា​ក្មេ​​ង​ប្រុ​​សជ​​ន​​ជាតិ​យូ​ដា​ម្នាក់ ដែលបា​នច​ម្រើន​វ័យ​ធំ​ឡើង ក្នុង​ក្រុង​ញូយ៉ក។ កាល​​នោះ គាត់​មិន​មាន​ចំណាប់​អារម្មណ៍នឹងកា​រ​ខាងវិ​ញ្ញាណ​ទេ។ គាត់​បាន​ក្លា​យជា​អ្នក​វាយស្គ​រ ក្នុង​ក្រុមត​ន្រ្តីមួ​យ ហើយ​ក៏​ក្លាយ​ជា​អ្ន​កញៀ​ន​ថ្មាំ។ បន្ទាប់​មក មាន​មិត្ត​ភ័ក្ររ​បស់​គាត់​ខ្លះ បាន​អញ្ជើញ​គាត់ឲ្យ​ទៅព្រះ​វិហារ ដែល​នៅ​ទីនោះ ពួក​ជំនុំ​បាន​បង្ហាញ​ចេ​ញ​នូវ​ក្តី​ស្រឡាញ់ និង​អធិស្ឋាន​​ឲ្យគា​ត់ ដែល​ធ្វើ​ឲ្យគា​ត់​មិន​អាច​បដិសេធ​បានឡើ​យ។ បន្ទាប់​ពីលោក​ម៉ៃឃ​លមាន​កា​រតយុទ្ធ​ខាងវិ​ញ្ញាណ អស់​មួយ​រយៈ​ពេ​លខ្លីម​ក គាត់​ក៏បា​នទ​ទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្គ្រោះ។ នេះជា​ការ​ផ្លាស់​ប្រែដ៏​ប្រសើ​រ នៅ​ក្នុង​ជីវិត​របស់​ក្មេ​ងជំ​ទ​ង់សា​សន៍យូ​ដាម្នា​ក់​នេះ​     ដែលធ្លា​ប់​តែ​ជា​មនុ​ស្ស​មានៈ​។ ថ្ងៃមួ​យ គាត់បា​នប្រា​ប់ឪ​ពុក​រ​ប​ស់គា​ត់​ថា​ គាត់​បាន​ឮ អំពី​បទ​គម្ពី​រស​ញ្ញា​ចា​ស់ ដែល​បានចែង​អំពី​ព្រះ​យេស៊ូ​វ។ ឪពុក​គាត់​មិន​ជឿ​គា​ត់ទេ​ បានជា​សួ​រគា​ត់​ថា​ “បទ​គម្ពី​រមួ​យណា?​” លោក​មៃឃ​លក៏បា​ន​យក​ព្រះ​គម្ពី​រគាត់​ម​ក បើក​ចំ​ព្រះ​គម្ពី​រ​អេសាយ ជំពូក​៥៣។ ពួកគេក៏​បា​ន​អា​នប​ទ​គម្ពី​រ​នោះជា​មួ​យគ្នា​ ហើយពេ​ល​អាន​ដ​ល់​ចំ​ណុច​ដែ​ល​និ​យា​យអំ​ពី​ព្រះ​យេស៊ូវ លោក​ម៉ៃឃល​ក៏លា​ន់​មាត់​ថា​ “ត្រង់​ហ្នឹងហើយ ដែលនិ​យាយអំ​ពី​ព្រះ​អង្គ​ គឺនិយា​យ​អំពី​ព្រះ​យេស៊ូវ”។ ជាការ​ពិត​ណាស់ បទ​គម្ពី​រ​នោះ ​ ពិត​ជា​បាន​និយាយ​សំដៅ​ ទៅ​រក​ព្រះ​យេស៊ូវ​មែន។ តាម​រយៈជំ​នួយរ​បស់​គ្រីស្ទ​បរិស័ទ និង​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ប្រោន ដែល​ជា​ឪពុក​របស់​លោ​ក​ម៉ៃឃល បាន​ទទួល​ស្គាល់​ព្រះ​មែស៊ីដែ​ល​បាន​ចែង ក្នុងប​ទ​គម្ពីរ​អេសាយ ជំពូក​៥៣ ហើយ​សព្វ​ថ្ងៃ​នេះ…

Read article
ផ្លូវ​ក្រងិច​ក្រង៉ុក

លោក​ចន ផាយភ័រ(John Piper) បាន​និពន្ធសៀវភៅ ដែល​មាន​ចំណង​ជើង​ថា ផែនការដ៏ផ្អែម និងជូរចត់របស់ព្រះ ដែលក្នុង​នោះ គាត់​បានមា​​​ន​ប្រ​សាសន៍ អំពី​ផែ​ន​ការ និង​ការ​ដឹក​នាំ​រ​បស់​​ព្រះ យ៉ាង​ដូច​នេះ​​ថា “ជីវិត​មិនមែ​នជា​ខ្សែ​បន្ទាត់​ត្រង់ ដែល​នាំ​ទៅរក​​ព្រះ​ពរ​​មួយ​​ហើ​យ មួយ​ទៀ​ត រហូត​ទៅ​​ដ​​ល់​​នគរ​​ស្ថាន​​សួគ៌​នោះ​​ឡើយ។ តែ​​ជីវិត​​​ជាផ្លូវ​​ក្រ​ងិច​​ក្រ​ង៉ុក និង​​មាន​​ពេញ​ដោ​យ​​បញ្ហា … ទន្ទឹម​នឹង​នោះ ព្រះ​ទ្រង់​មិន​មែន​គ្រាន់​តែមក​ជួយយើ​ង ពេល​មាន​បញ្ហាប៉ុ​ណ្ណោះ​ទេ តែ​ព្រះអ​ង្គ​បាន​រៀប​ចំ​ទិស​​ដៅនៃ​​​ជីវិ​ត​យើង ហើយ​គ្រប់​គ្រង​បញ្ហារប​ស់យើ​ង ដោយ​បំណង​ព្រះ​ទ័យ​ដ៏​ខ្ពស់​បំ​ផុត គឺដើ​ម្បី​ជា​ប្រយោជន៍​ដល់​យើង និង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​គ្រីស្ទ”។ ពេល​ដែល​​ពួ​​កសាស​ន៍យូ​ដា ធ្វើ​ដំណើរ​ទៅក្រុ​ង​យេរូ​សាឡិម ដើម្បីធ្វើ​ពិ​ធីបុណ្យផ្សេង​ៗ ជារៀ​ងរា​ល់ឆ្នាំ​(ចោទិយកថា ១៦:១៦) ពួក​គេបា​ន​ទទួល​ការធានាថា​ ព្រះអម្ចាស់​កំពុ​ងរៀ​ប​ចំ​ទិស​ដៅ​រប​ស់​ពួក​គេ ហើយ​គ្រប់​គ្រង​ផ្លូវ​ដែលក្រ​ងិច​ក្រង៉ុក និង​មានពេ​ញ​ដោ​យ​បញ្ហា ដើម្បី​ឲ្យពួកគេ​ធ្វើ​ដំណើរដល់​គោល​ដៅ។​ ពួក​គេមា​នកា​រ​ជឿទុ​ក​ចិត្ត​លើ​ការ​នេះ​ ដោយ​ផ្អែក​លើ​បទ​គម្ពីរ​ទំ​នុ​ក ដំ​កើង ជំពូក ១២១ ដែល​ជាប​ទច​ម្រៀងនៃពួ​កអ្ន​កដើ​រទៅរ​កទី​បរិសុទ្ធ​។ ពេល​ដែល​ពួក​គេ​សួរ​ថា “តើ​សេ​ចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ ​មក​ពី​ណា?” នោះពួ​កគេ​ក៏ដឹ​ង​ច្បាស់ ដោយ​គ្មា​ន​​សង្ស័យ​ថា ជំនួយនោះ​ គឺមក​ពីព្រះ​អម្ចាស់ ដែល​ព្រះអង្គ​គ្រប់គ្រង​លើ​ទាំ​ង​អស់(ខ.១-២)។ ព្រះ​អម្ចាស់​មិនដែល​ងោក​ងុយ ហើយ​​ការពារ​ការ​ធ្វើដំ​ណើរ​រប​ស់រា​ស្រ្ត​ទ្រង់​ ដោយ​ព្រះទ័​យទុ​ក​ដា​ក់ (ខ.៣-៤)…

Read article
ឈរ​ឲ្យ​មាំមួន

ពេល​ដែល​ខ្ញុំ និង​មិត្ត​ភ័ក្ររ​ប​ស់​ខ្ញុំម្នា​ក់ ត្រូវ​ធ្វើកិ​ច្ចការ​ចុង​ក្រោយ ដើម្បី​បញ្ចប់​មុខ​វិជ្ជាផែ​ន​ដីវិទ្យា កាល​យើង​នៅ​​រៀន​ក្នុង​ថ្នាក់​វិទ្យា​ល័យ យើង​បាន​សម្រេច​ចិត្ត​សង់​តុ​មួយ​សម្រាប់​ពិសោធន៍​ចរន្ត​ទឹក​ហូរ។ ពេល​នោះឪ​ពុក​ខ្ញុំបា​នជួ​យ​សង់តុ​នោះ​ ដោយ​ប្រើប​ន្ទះ​ក្តា​កុង​ផ្លាកេ ធ្វើ​ប្រអប់​វែង​មួយ ដោយដាក់​សន្ទះ​ខ័ណ្ឌ​នៅ​ចំ​កណ្តាល​។ បន្ទាប់​មក​យើង​ក៏បា​នយ​កប​ន្ទះថ​ង់ផ្លា​ស្ទិក​មកក្រា​លពី​លើ​ ហើយ​ដាក់​ដី​ខ្សាច់​ចូល​ឲ្យ​ពេល​ប្រអប់​នោះ។ យើងបា​ន​ភ្ជាប់​ក្បាល​ទុ-យោ​នៅខា​ង​ចុ​ង​ម្ខាង បញ្ចូល​ទឹក​ពីខា​ង​ក្រៅ ហើយនៅ​ចុ​ង​ម្ខាង​ទៀ​ត យើង​បាន​ធ្វើរ​ន្ធសម្រាប់ប​ង្ហូរ​ទឹក​ចេ​ញ​ក្រៅ​។ បន្ទាប់​ពីយើង​បាន​ដំឡើង​តុនោះ​រួ​ច​រាល់​ហើយ យើង​ក៏​ចាប់​ផ្តើម​ការពិសោធន៍ ដោយ​​លើក​តុ​នោះ​ឲ្យ​ចុងម្ខាងខ្ពស់ជាងចុងម្ខា​ងទៀ​ត រួច​យើង​ក៏​បើក​ទឹក​ឲ្យហូ​រ​ចូល​ក្នុង​តុ​នោះ។ ពេលនោះ យើង​ក៏​នាំគ្នាមើ​លទឹ​ក​ហូរ​ច្រោះដី​ខ្សា​ច់ក្នុង​តុនោះ បង្កើត​បាន​ជា​ស្នា​ម​ផ្លូវទឹ​ក ដែល​ហូរ​ចេញ​ពី​តុ តាម​ចុង​ម្ខាង​ទៀត។ ក្នុង​ផ្នែក​បន្ទាប់​នៃកា​រពិសោធន៍​នេះ យើង​ត្រូវ​ដាក់​ដុំ​ថ្មមួ​យ​ដុំ ក្នុង​ផ្លូវ​ទឹ​កដែ​ល​កំពុង​ហូរនោះ ហើយមើល​ទឹក​ផ្លាស់​ប្តូ​រទិ​សដៅ តាម​ផ្លូវ​ផ្សេង​ទៀត ដោយសារ​ដុំថ្ម​នោះ។ ការ​ពិសោធន៍មួ​យ​នេះ មិន​គ្រាន់​តែ​បាន​ប​ង្រៀន​​ខ្ញុំ អំពី​វិទ្យា​សាស្រ្ត​ប៉ុណ្ណោះទេ តែ​ថែម​ទាំ​ង​បាន​នាំឲ្យ​​ខ្ញុំ មាន​ការ​យល់​ដឹង​ជា​ច្រើន អំពី​ជីវិត​របស់​មនុស្ស​។ វា​បាន​បង្រៀន​ខ្ញុំថា​ បើខ្ញុំ​នៅលើ​ច្រាំង​ទន្លេនៃ​ជី​វិត នោះ​ខ្ញុំមិ​ន​អាច​ផ្លា​ស់ប្តូ​រទិ​សដៅ​រ​បស់​ចរន្ត​ទឹក​បា​ន​​ឡើយ។ ខ្ញុំ​ត្រូវ​តែ​បោះ​ជំហាន​ចូ​ល​ទៅ​ក្នុង​ទ​ន្លេ​នៃ​ជីវិត ហើយ​ឈរ​ក្នុ​ង​ចរ​ន្ត​ទឹ​ក​នៃ​ជីវិត ដើម្បីឲ្យ​វា​ហូ​រ​តាម​ទិស​ដៅ​ថ្មី។ នោះ​ហើយ​ជា​កា​រ​អ្វីដែ​លព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ។ ព្រះ​គម្ពីរ​បាន​ប្រដូច​សេចក្តី​សង្រ្គោះ ទៅ​នឹង​ថ្មដា(២សាំយ៉ូអែល ២២-៤៧ ទំនុកដំកើង ៦២:២,៦-៧) ហើយ​សាវ័​កប៉ុ​ល​ក៏បា​ន​បញ្ជាក់​ថា ថ្ម​ដា​នោះជា​​ព្រះ​យេស៊ូវ(១កូរិនថូស ១០:៤)។ ព្រះ​បាន​ដាក់​ព្រះយេស៊ូវ នៅ​ក្នុង​ច​រន្ត​ទឹក​នៃ​ប្រវត្តិសា​ស្រ្ត ដើម្បី​​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃប្រ​​វត្តិ​សាស្រ្ត។​…

Read article
តន្រ្តី​នៃ​អវកាស

មានស្ថានីយស​ង្កេត​មើល​ផ្កាយ​ រប​ស់អ​ង្គការ​ណាសា បាន​រក​ឃើញប្រ​ហោង​យក្ស​ពណ៌​ខ្មៅ​មួយ ដែល​បញ្ចេញ​សម្លេងហឹ​ម​ៗ   ក្នុង​លំហរ​នៃ​អវកាស។ ប្រហោង​យក្ស​នោះ   មាន​ទីតាំ​ង ក្នុ​ងចំ​ណោម​កញ្ចំ​កាឡាក់​ស៊ី​ពើសៀស ដែលស្ថិ​តនៅ​ច​ម្ងាយ​ប្រហែល ២៥០​លាន​ឆ្នាំ​ពន្លឺ ពី​ផែន​ដី​យើង ហើយ​វា​បញ្ចេញ​សម្លេង​ដោយ​រំញ័រ​ ដែល​មាន​ប្រេកង់​ស្មើនឹង​សម្លេងណោត​​ស៊ី ក្នុង​​តន្រ្តី។ ប៉ុន្តែ សម្លេង​របស់វា​ទា​បពេ​ក បានជា​យើ​ងមិ​ន​អាច​ស្តា​ប់​វា​ឮ ​ដោយ​ត្រ​ចៀក​​យើង​ផ្ទាល់​បាន​ទេ។​ អ្នក​វិទ្យា​សាស្រ្តបា​ន​ប្រើ​ឧបករណ៍​វិទ្យា​សាស្រ្ត ដើម្បី​វាស់​សម្លេង​នោះ ​បាន​៥៧​ខ្នាត​រង្វាស់ ដែល​នៅក្រោ​ម​សម្លេង​កណ្តា​ល​នៃណោត​ដូ របស់​ព្យាណូ។ យ៉ាងណា​មិញ​ ការ​និយា​យអំ​ពី​ភ្លេ​ង និង​លំហរ​នៃអា-​វកាស មិ​នមែ​ន​ទើ​បតែ​មា​នក្នុងសម័​យ​នេះទេ​។ តា​ម​ពិត ព្រះ​ទ្រង់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​លោកយ៉ូប ដោយមា​ន​​​ប​ន្ទូ​ល​អំពី​កា​រ​ទាំ​ង​អស់​នេះ​ តាំងពី​​យូរម​កហើ​យ។ ដែល​កាល​នោះ ព្រះ​អង្គ​បាន​សួរ​គាត់​ថា “តើ​​ឯង​​នៅ​​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង? ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់ … ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ។”(យ៉ូប ៣៨:៤,៧)។ បានសេច​ក្តីថា​ ក្នុងពេ​លដែ​ល​ព្រះប​ង្កើ​ត​ចក្រ​វាល​ដ៏អ​ស្ចារ្យ​នេះ​ម​ក បទ​ចម្រៀង​សរសើរ​ដំកើង និង​សម្លេងស្រែក​ហ៊ោ​ដោយ​អំណរ​ បាន​បន្លឺ​ឡើង​លា​ន់ខ្ទ​រ​ថ្វាយសិរី​ល្អដ​ល់​ព្រះ។ ទំនុក​បរិសុទ្ធ​ដែល​លោក​គ្រូ សង់ ហ្រ្វង់ស៊ីស(St. Francis) នៃ​ក្រុង​អាស៊ីស៊ី បាន​ពិពណ៌នាអំ​ពី​ភាព​អស្ចារ្យ និង​ការ​ថ្វាយបង្គំ ដែល​យើង​មាន ពេល​ដែលយើ​ងបា​នឃើ​ញ​កាំ​រស្មីព្រះ​អាទិត្យ​នៅ​ពេល​ថ្ងៃ ឬ​មើល​ផ្ទៃ​មេឃ​នៅ​ពេលយ​ប់…

Read article
ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ

ក្នុងថ្ងៃ​​ដែល​​មា​​នអា​កា​ស​ធា​តុ​ត្រ​ជាក់ សត្វ​ឆ្កែ​ចា​​ស់​​មួយ​​ក្បា​ល​រ​ប​​ស់ខ្ញុំ បា​នដើ​រ​ចុះ​​ឡើ​ង​​ៗ នៅ​​ក្នុ​​ងទី​ធ្លា​ក្រៅ​ផ្ទះ​ រក​កន្លែង​ដែល​មាន​ថ្ងៃ ដើម្បី​ក្រាប​ដេក នៅ​លើ​ស្មៅ ដើម្បីក​ម្តៅ​ខ្លួន​វាឲ្យ​កក់​ក្តៅ ដោយ​ពន្លឺ​ថ្ងៃ​។​ ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំនឹកចាំ​ថា យើ​ងត្រូ​វ​តែ “​រក្សា​ខ្លួន” ​ក្នុង​​សេចក្តី​​ស្រឡាញ់​​រ​បស់​​ព្រះ​(យ៉ូដាស ១:២១)។ ការ​នេះមិ​ន​មាន​ន័យ​ថា យើងត្រូ​វ​តែ​ប្រព្រឹត្តិតាម​បែ​ប​ដ៏ពិសេស​ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ស្រឡាញ់យើ​ង​នោះ​ឡើយ(ទោះ​បីជា​​យើង ​មានបំ​ណង​ចង់​ធ្វើ​ឲ្យ​ព្រះ​អង្គ​សព្វព្រះ​ទ័យ​ក៏ដោ​យ)។ ព្រោះយើង​រាល់​គ្នា​​ជា​កូ​នស្ងួ​ន​ភ្ញារ​បស់​ព្រះអង្គ នោះព្រះអង្គ​ស្រឡាញ់​យើង ទោះយើ​ង​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​អ្វីក៏ដោ​យ។ បាន​សេចក្តី​ថា ផ្ទុយ​ទៅវិញ យើង​ត្រូវ​គិត​អំពី​សេចក្តីស្រ​ឡាញ់​របស់ព្រះអង្គ ហើយសម្រា​កនៅ​ក្នុ​ងព​ន្លឺ និង​ភាព​កក់​ក្តៅ​នៃសេចក្តីស្រ-​ឡាញ់​របស់ព្រះអង្គ ពេញ​មួយ​ថ្ងៃ។ “គ្មាន​អ្វីអាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវបាន​ឡើយ”(រ៉ូម ៨:៣៩)។ ព្រះអង្គ​ស្រឡាញ់យើ​ង តាំង​ពីមុនពេល​ដែ​ល​យើ​ង​ចាប់​កំ​ណើត ហើយ​ព្រះអង្គ​នៅតែ​ស្រឡា​ញ់​យើង ក្នុង​ពេល​ឥឡូវ​នេះ។ នេះ​ហើយ​ជា​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះគ្រី​ស្ទ។ យើង​ជា​កូន​ស្ងួន​ភ្ញារ​ប​ស់ព្រះ​។​ នេះ​ជា​ការ​អ្វី​ ដែល​យើង​ត្រូវ​ជញ្ជឹង​គិ​ត​ពេញ​មួយ​ថ្ងៃ។ ក្នុង​កណ្ឌគ​ម្ពី​រដំ​ណឹ​ង​ល្អយ៉ូ​ហាន មានពេលប្រាំ​ដង ដែល​លោក​យ៉ូហាន​បា​ន​រៀប​រាប់​ថា គាត់ជាសា​វ័កដែ​ល​ព្រះ​យេស៊ូវ​ស្រឡាញ់(១៣:២៣ ១៩:២៦ ២០:២ ២១:៧,២០)។ ព្រះ​យេស៊ូវ​ក៏ស្រ​ឡា​ញ់សា​វ័​កដ​ទៃ​ទៀ​ត​ផ​ងដែរ ប៉ុន្តែ ត្រង់ចំ​ណុ​ចនេះ​ លោក​យ៉ូហានគ្រា​ន់​តែ​ចង់​បើកប​ង្ហាញ​ពី​កា​រពិ​ត​ថា​ ព្រះ​​យេស៊ូវស្រ​ឡាញ់​គា​ត់ណាស់! ដូចនេះ​ យើងអា​ច​និយា​យ​ដូ​ចសា​វ័ក​យ៉ូហាន​ថា…

Read article