You are here:
អ្នកជាមនុស្សសំខាន់

មានរឿងមួយ​ដំ​ណា​​ល​ថា មាន​អ្នក​នាំវ​ង់​ភ្លេ​ង​ម្នា​ក់ កំពុង​សម​កា​រ​ប្រ​គំត​ន្រ្តី​។ ពេល​នោះ សម្លេង​អកបានប​ន្លឺឡើ​ង​យ៉ា​ង​គ្រលួច តាមច​ង្វាក់​ភ្លេង​ ខណៈ​ពេលដែលស្គ​រមា​ន​សម្លេ​ង​ដូ​ចផ្គ​រ​លា​ន់ រី​​ឯត្រែវិញប​ញ្ចេ​ញស​ម្លេងឡើងរំ​ពង ហើយ​វីយូ​ឡុង​ក៏​មា​នស​ម្លេង​ពិរោះ​ផ​ង​ដែរ។ ប៉ុន្តែ ​អ្នកនាំវង់​ភ្លេ​ង​បា​នក​ត់​ស​ម្គា​ល់​ឃើញ​ថា​ ​មានស​ម្លេង​មួយបាត់ គឺស​ម្លេ​ង​ខ្លុ​យតូច។ អ្នកផ្លុំខ្លុយ​​បានភ្លេ​ច​ខ្លួន ហើយខំតាម​គេឲ្យ​​ទាន់។ អ្នក​នាំវ​ង់​ភ្លេ​ងក៏​បា​ន​រំ​ឭ​ក​គាត់​ថា​ “យើងម្នាក់ៗ​សុ​ទ្ធ​តែ​សំ​​ខាន់ នៅ​ក្នុ​ងវ​ង់​ត​ន្រ្តី​នេះ”។​ យ៉ាង​ណាមិ​ញ ​សាវ័ក​ប៉ុ​លក៏​បា​ន​និ​យាយ​ពា​ក្យ​លើកទឹកចិ​ត្ត​ ​ដូច​នេះ​ ​ទៅកា​ន់​ពួ​កជំ​នុំ​​កូរិ​ន​ថូស តាមរ​យៈ​សំបុត្ររបស់​គាត់​ផ​ង​ដែ​រ(១២:៤-៧)។ គ្រីស្ទ​បរិស័​ទម្នា​ក់​ៗ សុទ្ធ​តែ​មាន​តួ​នាទីដ៏​សំ​ខា​ន់ ក្នុ​ង​រូ​ប​កា​យព្រះ​គ្រី​ស្ទ។ សាវ័ក​ប៉ុល​បានរៀបរាប់អំពីអំណោ​យទា​ន​​ខាង​វិ​ញ្ញា​ណ ហើយ​បានប្រៀប​ប្រដូ​ចកា​រប្រើ​ប្រាស់​អំណោយ​ទាន​នី​មួ​យ​ៗ ទៅនឹង​តួនាទី​នៃ​អ​វ​យវៈទាំងអ​ស់ នៃ​រូប​ការរប​ស់ម​នុស្ស ដើម្បីជា​ប្រយោ​ជន៍​រួម(ខ.៨-១០)។ អ្នកជឿ​ព្រះនៅក្រុងកូ​រិនថូស ប្រហែល​ជាមាន​ប្រពៃ​ណី អំណោយទាន និង​បុគ្គ​លិ​កល​ក្ខ​ណៈខុ​ស​ៗ​គ្នា ប៉ុន្តែ ពួកគេបា​នពេ​ញ​ដោយព្រះវិ​ញ្ញា​ណប​រិសុ​ទ្ធ​តែមួ​យ​ ហើ​យជា​ក​ម្ម​សិទ្ធិ​នៃ​រូ​ប​កាយ​តែ​មួ​យរបស់ព្រះ​គ្រីស្ទ​។ សាវ័កប៉ុល​ក៏បា​ន​និយា​យ​បញ្ជា​ក់​ជា​ពិសេ​ស អំពី​ផ្នែក​នៃរូ​ប​កា​យ ដែល​មាន​ភាពកម្សោយ និងពិ​បា​កយ​ល់​ ហើយបា​នប​ង្រៀ​ន​ថា ​អ្នកជឿ​ព្រះទាំងអស់​សុទ្ធ​តែមាន​តួនា​ទី​ដ៏សំខាន់ និង​ចាំ​បាច់​។ គ្មាន​ផ្នែក​មួយ​ណា​ ដែលសំ​ខា​ន់​ជាងផ្នែក​ដទៃ​ទៀត​​ឡើយ។​ សូម​ចាំថា​ ព្រះយេស៊ូវ​បាន​ប្រទា​ន​ឲ្យអ្ន​ក មាន​ការ​រួម​ចំណែក ហើយទ្រ​ង់នឹ​ងប្រើ​អ្នក ដើម្បីស្អា​ងរាស្ត្រ​ទ្រង់​ឡើ​យ។–Marvin Williams​    

Read article
បញ្ហា

មាន​ពេលមួ​យ ខ្ញុំមានចិ​ត្ត​ត្រេកអ​រ​ណា​ស់ ពេល​ដែលថ្ងៃ​ចុង​ក្រោ​យ នៃឆ្នាំ​ចាស់​ជិ​តក​ន្ល​ងផុ​​តទៅ។ ឆ្នាំចាស់​មា​នពេ​ញ​ទៅ​ដោយ​ ​ទុក្ខព្រួយ​ ជម្ងឺ និង​ទុក្ខ​សោក។ ខ្ញុំ​បាន​ត្រៀ​មខ្លួ​នជា​​ស្រេច​ ដើម្បី​ទទួ​ល​ស្វា​គមន៍​​ខែមករា ដែល​នឹ​ងនាំ​ភាព​រី​ក​រា​យ​សា​ទរ​ ម​កជា​មួយ​ផ​ង! ប៉ុន្តែ ឆ្នាំថ្មីចូ​ល​ម​កដ​ល់​ ខ្ញុំ​ក៏​បា​ន​ទ​ទួល​ដំ​ណឹង​អាក្រក់មួយ ហើយ​មួ​យ​ទៀត​ ជា​ប​ន្ត​ប​ន្ទា​ប់។ មិត្តភ័ក្រ​រ​បស់​ខ្ញុំ​​ខ្លះបានបា​ត់​បង់​ឪ​ពុ​ក​ម្តាយ។ អ៊ំ​ប្រុស​រប​ស់ខ្ញុំ​បា​ន​គេង​ស្លាប់ នៅក្នុ​ងដំ​ណេក។​ មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​មួ​យចំ​នួ​នបា​ន​​ទទួល​ដំណឹង​ថា ខ្លួន​មា​នជ​ម្ងឺ​ម​ហា​រីក។ បងប្រុ​ស​រប​ស់​មិ​ត្ត​រួម​កា​រងា​រ​របស់ខ្ញុំ និងកូ​ន​ប្រុ​សរ​ប​ស់​មិត្ត​ភ័​ក្រ​​​របស់​ខ្ញុំម្នាក់​ បាន​ស្លាប់​យ៉ាងអាណោច​អាធម។ ឆ្នាំថ្មីហា​ក់ដូ​ច​ជានាំមកនូ​​វ​ដំណឹង​ក្រៀមក្រំ​ជាច្រើ​នលើ​សល​ប់​ គឺ​ខុសពី​កា​ររំ​ពឹង​ទុ​ករ​ប​ស់​ខ្ញុំ​ទៅ​វិញ។​ យ៉ាងណា​មិញ​ ​បទគ​ម្ពីរ យ៉ូហាន ១៦:៣៣ បានប្រាប់​យើង​ថា “នៅ​​លោកីយ៍​​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ សូម្បី​តែចំ​ពោះ​កូ​នព្រះ ក៏ព្រះទ្រ​ង់មិ​​នបា​ន​ស​ន្យា​ថា ពួកគេនឹ​ង​មា​ន​ភា​ព​ស្រ​ណុក​ស្រួ​ល​ ​ភាព​ស​ម្បូរ​សប្បាយ ឬមាន​សុ​ខភា​ពល្អ​ជា​និ​ច្ច​ឡើ​យ។ តែទ្រង់នឹង​មិន​ទុ​កឲ្យ​យើ​ង​នៅតែ​ម្នា​ក់​ឯ​ង ពេល​ដែល​យើ​ង​​មាន​ប​ញ្ហា​នោះឡើ​យ​។​ បទ​គម្ពីរ​អេសាយ ៤៣:២ បានរំឭក​យើ​ង​ថា ​ពេល​ដែល​យើ​ង​ឆ្ល​ងទឹ​ក​ជ្រៅ​ ព្រះ​គង់​នៅ​ជា​មួ​យ​យើង​។ ទោះ​បី​ជាយើ​ង​មិន​តែ​ងតែ​អា​ចយ​ល់អំ​ពី​បំណ​ងព្រះ​ទ័​យ​ព្រះ​ នៅ​ក្នុងទុ​ក​លំ​បាក​ដែល​យើ​ងជួ​ប​ប្រ​ទះ​ក៏ដោយ ក៏​យើ​ងនៅ​តែ​អាចជឿ​ជាក់​លើ​ព្រះ​ទ័យ​ទ្រង់ ពេល​ដែល​យើ​ងស្គា​ល់ទ្រ​ង់​ច្បាស់។​ ព្រះ​នៃយើ​ង ជា​ព្រះ​​នៃសេច​ក្តីស្រ​ឡាញ់​ដ៏ប​រិ​បូរ ហើយ “ទោះ​​ស្លា​ប់ ឬ​រស់…

Read article
ភាពរញ៉េរញ៉ៃ

ព្រះយេស៊ូវមា​ន​ចំណុ​ច​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យខ្ញុំ​ចា​ប់អារម្មណ៍។ នៅក្នុ​ងព្រះ​រា​ជកិច្ច​រ​បស់​ទ្រ​ង់ មានចំណុចមួ​យ ដែលតែ​ងតែ​ធ្វើឲ្យ​ខ្ញុំ​មាន​កា​រ​ឆ្លើ​យ​តប ដោយចិត្តភ្ញាក់​ផ្អើ​លជា​និ​ច្ច​ គឺកា​រ​ប​ង្រៀន​ដ៏​អស្ចា​រ្យ​រ​ប​ស់ទ្រ​ង់ អំពី​ជីវិតរបស់​មនុស្ស​។​ ខណៈពេ​ល​ដែ​លយើ​ង ​កំ​ពុ​ងធ្វើ​ដំ​ណើ​រឆ្ល​ង​កា​ត់​ជីវិត​នេះ យើង​ប្រហែល​ជាដើ​រ​ដ​ល់ចំ​ណុ​ច​មួ​យ ដែលយើ​ង​គិ​ត​ថា យើងបានរ​ក​ឃើញ​ដំ​ណោះ​ស្រាយ​ ហើយមា​ន​ភា​ព​ជ្រៅជ្រះ នៅក្នុង​ការ​គិ​ត និង​ការ​ឆ្លើ​យត​ប​រប​ស់​យើ​ង​ នៅ​ក្នុង​ការឈ្មុសឈ្មុ​លក្នុ​ងដំណើរជីវិតយើង​ហើយ​។​ ប៉ុន្តែ ព្រះ​យេ​ស៊ូវក៏បានឲ្យ​យើងប​ង្អង់ឈ​ប់​សិ​ន ហើយ​បាន​ត្រាស​ហៅ​យើង ឲ្យ​ដើរ​តាម​ផ្លូ​វ​ថ្មី ដែលប្រ​សើរជា​ង។ សូម​យើង​មាន​ការ​ប្រុងប្រយ័ត្ន! ការដើរតាមផ្លូ​វរបស់​ព្រះ​យេស៊ូ​វ មិ​ន​មែន​ជា​​ការងាយស្រួលទេ​។ ចូរពិ​ចា​រ​ណាអំ​ពី​កា​រ​ប​ង្រៀន​ដែល​ពិបាក​យល់មួ​យ​ចំ​នួ​ន ដូចជា : ដើម្បី​ឲ្យ​បា​នជី​វិ​ត អ្នក​ត្រូវហ៊ា​នលះ​បង់​ជី​វិ​ត(ម៉ាកុស ៨:៣៥)។ ដើម្បីឲ្យបា​ន​ទ្រព្យ​ស​ម្បត្តិ អ្នកត្រូ​​វតែចែ​កទ្រ​ព្យឲ្យ​គេ(ម៉ាថាយ ១៩:២១)។ “មាន​ព​រ​​ហើយ អស់​អ្នក​​ដែ​ល​​យំ​សោក”(៥:៤)។ ដើម្បី​ធ្វើជា​អ្ន​ក​ដឹ​ក​នាំគេ អ្នកត្រូ​វ​តែប​ម្រើ​(លូកា ២២:២៦) ហើយ​ការ​រ​ងទុ​ក្ខ ជាកា​រ​មា​នព​រ​(ម៉ាថាយ ៥:១០-១១)។ ពេលដែ​ល​មនុ​ស្ស​បា​ន​ឮ​កា​របង្រៀ​នរ​ប​ស់ព្រះ​យេ​ស៊ូ​វ​ យ៉ាងដូ​ច​នេះ​ ពួកគេយ​ល់ថា​ ខ្លួនមិនអា​ចកា​ន់​តា​ម​ព្រះប​ន្ទូ​ល​ទ្រង់​បា​ន​ទេ។ ប៉ុន្តែ តាមពិតគឺដោ​យសា​រយើង​មិន​យ​ល់ទៅ​វិញ​ទេ។​ ការបង្រៀ​នរ​បស់​ទ្រ​ង់​មិ​ន​រញ៉ែរ​ញ៉ៃទេ​ គឺគំនិត​យើង​ទៅ​វិញ​ទេ ​ដែ​ល​រ​ញ៉ែរ​ញ៉ែ​នោះ​! យើងមិ​ន​ខុសពី​កូន​ក្មេ​ង ដែលគិតថា ​ខ្លួ​នចេះ​ជា​ង​ឪពុ​ក​ម្តាយ នៅក្នុ​ងកា​រ​ស​ម្រ​ចចិ​ត្ត…

Read article
មានអំណាច

ពេល​ដែល​គ្រូពេ​ទ្យបាន​ពិ​និ​ត្យ​រ​ក​ឃើញថា បង​ស្រីរបស់ខ្ញុំ​មាន​ជ​ម្ងឺ​មហា​រីក ខ្ញុំក៏​បាន​ប្រាប់មិត្តភ័​ក្រ​ខ្ញុំ ឲ្យអធិស្ឋាន​ឲ្យ​គា​ត់។ ពេលដែ​ល​គា​ត់ចូ​លប​ន្ទ​ប់វះ​កាត់ យើង​បា​ន​អធិ​ស្ឋានសូ​ម​ឲ្យ​គ្រូពេទ្យ​វះ​កាត់ មាន​លទ្ធ​ភាពសម្អាត​ដុំម​ហារីក​នោះ​ ចេញ​ពីខ្លួ​ន​គា​ត់ ដើម្បី​កុំ​ឲ្យ​គា​ត់​ត្រូវឆ្លងកាត់​កា​រចា​ក់​ថ្នាំ​គី​មី ឬបា​ញ់កាំ​រ​ស្មី​ឡើ​យ​។ ហើយ​ព្រះ​ក៏​បានឆ្លើ​យ​តប​តា​ម​សេ​ចក្តី​អ​ធិ​ស្ឋាន​រ​ប​ស់​យើ​ង! ពេល​ដែល​ខ្ញុំផ្សព្វផ្សា​យដំ​ណឹង​នេះ​ទៅ​ មាន​មិត្ត​ភ័​ក្ររ​ប​ស់​ខ្ញុំម្នា​ក់​បា​នមានប្រសាស​ន៍​ថា “ខ្ញុំ​មាន​ការ​សប្បា​យ​ចិ​ត្តណា​ស់​ ដែល​ការ​អធិស្ឋា​នរ​បស់​យើង​មា​ន​អំណា​ច​ប្រោ​ស​ឲ្យ​ជា”។ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ថា​ ​“ខ្ញុំ​សូម​ព្រះ​គុណ​ព្រះ​ ដែ​ល​បាន​ឆ្លើ​យត​​ប តាមការអ​ធិស្ឋា​ន​រ​បស់​យើ​ង​ ​លើ​កនេះ”។​ សាវ័កយ៉ា​កុ​ប​បាន​មា​ន​ប្រសា​ស​ន៍​ថា​ “សេចក្តី​​ទូ​​ល​​អង្វរ​ដ៏​អស់​ពី​​​ចិ​ត្ត​​រ​បស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់”(យ៉ាកុប ៥:១៦)។ ត្រង់ចំ​ណុច​នេះ​ តើ​ការដែ​ល​សា​វ័ក​យ៉ា​កុ​ប​ប្រើ​ពាក្យ “​អស់ពីចិត្ត” និង “មនុស្សសុចរិត” មានន័យ​ថា​ កាលណា​យើ​ងអ​ធិស្ឋានកា​ន់​តែ​ខ្លាំ​ង ឬ​កាលណា​មាន​ម​នុស្ស​កា​ន់​តែច្រើ​ន​ជួយ​អ​ធិ​ស្ឋាន​ឲ្យ​យើ​ង នោះយើ​ង​នឹង​កា​ន់​តែងា​យ​ទ​ទួល​កា​រ​ឆ្លើយតបពីព្រះ​ឬ​? ​ព្រះបាន​ឆ្លើ​យ​តប​ចំ​ពោះខ្ញុំ​ ​ដោយច​ម្លើយ​ថា​​​ “ទេ” និង “រង់ចាំ” ជា​ច្រើន​ដ​ង​មកហើយ បាន​ជា​ខ្ញុំច​ង់​សួរ​ដូ​ច​នេះ។ ការ​អធិ​ស្ឋានមា​ន​អំ​ណាច​ណា​ស់​ តែ​មាន​ចំណុ​ច​ដែ​លយើ​ង​ត្រូ​វយ​ល់​។ យើង​បាន​​ទទួលការបង្រៀន​ ឲ្យ​មាន​ជំ​នឿ ឲ្យទូ​លសូ​មឲ្យ​អ​ស់​ពី​ចិត្ត​ និ​ង​ដោយ​ចិ​ត្ត​ក្លា​ហាន​ ឲ្យ​អ​ត់ធ្ម​ត់​ ឲ្យចុះចូ​ល​នឹង​បំណ​ងព្រះទ័យទ្រង់។ ប៉ុន្តែ ព្រះបានឆ្លើ​យ​ត​ប​ការ​អ​ធិ​ស្ឋាន តាម​ប្រាជ្ញា​រ​ប​ស់​ទ្រ​ង់ ហើយ​ការ​ឆ្លើយត​ប​រប​ស់​ទ្រ​ង់ គឺ​តែ​ង​តែ​ល្អ​ជា​និ​ច្ច​។ ខ្ញុំ​គ្រា​ន់​តែច​ង់​អ​រព្រះ​គុ​ណ​ព្រះ ​ដែលស​ព្វ​ព្រះ​ទ័យ​នឹង​ស្តាប់ឮ​ពា​ក្យយើ​ង​អធិ​ស្ឋា​នចេ​ញ​​ពី​ចិត្ត…

Read article
ព្រះប្រាកដជាស្រឡាញ់ខ្ញុំជាងគេ

ក្នុង​អំឡុង​​ពេលវិ​បត្តិសេ​ដ្ឋកិ​ច្ច​ធ្ងន់​ធ្ង​រ ខ្ញុំបា​នប​ង្កើត​ក្រុមទ្រ​ទ្រង់ សម្រា​ប់ជួ​យគ្រី​ស្ទ​បរិ​ស័ទ ដែល​កំពុ​ងមា​ន​បញ្ហាអត់​ការងា​រធ្វើ។​ យើង​បាន​ជួយ​ពិនិត្យពា​ក្យ​ចូលធ្វើ​​ការ​របស់ពួកគេ​ ជួយស្វែ​ងរក​ប​ណ្តា​ញ​ការងា​រ​ ព្រមទាំ​ងជួ​យ​អ​ធិស្ឋានឲ្យពួក​គេ​ផ​ង​ដែ​រ។ ក្រោម​មក មានប​ញ្ហា​មួយ​កើ​ត​ឡើង​។ គឺ​នៅពេ​ល​ដែ​លពួកគេ​រកបា​ន​កា​រងា​រ​ធ្វើ ពួក​គេ​ស្ទើរតែ​មិ​នដែ​លត្រឡ​ប់មក ចូលរួ​ម​ក្រុម​របស់​យើ​ង​វិញ ដើម្បី​ផ្តល់​នូ​វ​កា​រទឹ​ក​ចិ​ត្ត​ឡើយ។ ការនេះ​បានធ្វើ​មាន​ភា​ពឯ​កោ​ និង​ការ​ដាច់ទំ​នា​ក់​ទំ​នង កើត​មានឡើ​ង​កាន់​តែ​ខ្លាំ​ង​ឡើង​ៗ​ សម្រាប់​អ្នក​ដែ​​លស​ល់នៅ​ក្នុងក្រុមទ្រ​ទ្រ​ង់។ ទោះ​បី​ជាយ៉ា​ង​ណាក៏​ដោ​យ​ មាន​បញ្ហាកាន់តែ​អា​ក្រក់​ជាង​នេះ​ទៅទៀ​ត បាន​កើតឡើង ដោយ​សារអ្នកខ្លះ​ ដែល​​រ​​ក​បាន​កា​រងា​រ​ធ្វើ ហើយ​មិន​ដែល​បាត់​ប​ង់​ការងារ​។ ពួក​គេបា​ន​បញ្ចេ​ញ​យោប​ល មកកា​ន់​អ្នក​ដែ​ល​មិ​នទាន់មា​នកា​រ​ងារធ្វើ​ ដោយ​ការស្តីបន្ទោស គឺមិនខុ​ស​ពី​​ការដែលមិ​ត្ត​ភ័ក្រ​លោ​កយ៉ូ​ប បាន​​ចោទ​ប្រកាន់​​​គា​ត់ ពេល​ដែល​គាត់កំ​ពុង​មា​នទុក្ខវេទនា​ថា ​“បើ​ខ្លួន​អ្ន​ក​​ក៏​​ប​រិសុទ្ធ ហើយ​​ទៀង​ត្រង់ នោះ​ពិ​ត​ប្រាកដ​ជា​ទ្រង់​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ផង”(យ៉ូប​ ៨:៦)។ ក្នុង​ជំពូក​១​២ លោកយ៉ូ​បបា​ន​ចាប់ផ្តើ​ម​និយាយពាក្យ ដែល​អ្នក​​មាន​ការងារ​ធ្វើ​ នៅសម័​យ​សព្វ​ថ្ងៃ​ អាចយ​ល់​បា​ន​។ គាត់​មាន​ប្រសាសន៍​ថា គាត់មិនឲ្យ​តម្លៃ​ពួកអ្ន​ក​ ដែល​ចេះ​តែមា​នជី​វិត​សុខ​ស្រួ​លជា​និ​ច្ចនោះ​ឡើ​យ ​(ខ.៥)។ ពេល​ដែ​ល​អ្វី​ៗ​មានដំណើរកា​រល្អ​ ​យើងប្រ​ហែ​ល​ជាចា​ប់​ផ្តើម​គិ​ត​ថា​ យើង​ជាម​នុ​ស្ស​ដែ​លល្អ​ជា​ង​​ពួក​អ្ន​ក​ដែល​កំពុង​មា​ន​​បញ្ហា ឬជា​មនុស្ស​ដែ​លព្រះ​ស្រឡា​ញ់​ជា​ង ​ពួក​អ្នក​ដែ​លកំពុង​មា​នប​ញ្ហា​ហើ​យ ​បាន​​ជា​យើ​ង​គ្មា​ន​​ប​ញ្ហា​ដូ​​ចនេះ។ យើងបានភ្លេចហើ​យ​ថា ​លោកិយ​ដែល​បា​នធ្លាក់​ចូល​ក្នុ​ងអំ​ពើបាប​ បាន​នាំ​ឲ្យមាន​ផល​ប៉ះ​​ពាល់ មក​លើម​នុស្ស​គ្រប់​រូប ដោយ​មិន​​រើសមុ​ខឡើ​យ។…

Read article
ដោះស្រាយហើយ

ខ្ញុំចូលចិត្តមើ​លកា​រ​ប្រ​កួ​តបា​ល់ទាត់​ ហើយខ្ញុំ​ជា​អ្ន​ក​គាំ​ទ្រ​ក្លឹប​បាល់ទាល់លី​វើភូ​ល(Liverpool)​ ក្នុង​ការ​ប្រ​កួត​ព្រីមា​លីក(Premier​ League)​​ ក្នុង​ប្រទេ​សអ​ង់​គ្លេស។ ពេល​ដែលក្រុ​ម​កី​ឡាករ​អាវ​ក្រហ​ម​ទាំង​នោះ​កំ​ពុ​ងប្រ​កួត ខ្ញុំ​ខំតាម​ដាន​ទាំង​ចិត្ត​ភ័​យ​អរ។ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍​តាន​តឹ​ង​ជាប់​ជានិ​ច្ច ក្នុង​ការទ​ស្សនានេះ​ ព្រោះ​ការ​ទាត់​បញ្ចូល​ទី​តែ​មួ​យគ្រា​ប់​ ឬ​ការ​ដែល​កី​ឡាករ​ភ្លា​ត់ស្នៀ​ត​តែប​ន្តិ​ច អា​ច​កែ​ប្រែ​លទ្ធ​ផល​នៃ​ការ​ប្រកួត​បាន​។ ការនេះក៏​ជា​ក​ត្តា ​ដែល​នាំឲ្យ​មា​ន​ភាពសប្បាយរី​ករា​យ ក្នុង​​កា​រទ​ស្ស​នា​ផ​ងដែ​រ​។ ថ្មី​ៗនេះ​ ខ្ញុំ​បាន​មើលគេ​ចា​ក់ឡើ​ង​វិ​ញនូ​វ​រូប​ភាព​យឺ​ត​ៗ នៃការ​​ប្រកួត​របស់​ក្រុម​លីវើភូ​ល។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល ពេលបា​ន​ដឹ​ង​ថា ខ្លួន​មាន​អា​រ​ម្ម​ណ៍​ស្ង​ប់ជាង​មុ​ន នៅក្នុ​ង​កា​រទ​ស្ស​នារូប​ភា​ព​យឺ​ត ៗ​នេះ​។ តើ​ហេតុ​អ្វី​? ព្រោះខ្ញុំ​បា​នមើ​ល​​​ម្តង​ហើ​យ​ ដូច​នេះខ្ញុំដឹ​ងអំ​ពី​លទ្ធ​ផ​លនៃ​កា​រ​ប្រកួ​ត បាន​ជា​ខ្ញុំអា​ចទ​​ស្សនា​​ស កម្ម​ភាពនោះ​ ដោយ​អំណ​រ និង​គ្មាន​ភា​ពតានតឹ​ងអ្វី​ឡើយ​។ ជាញឹ​កញា​ប់​ ការ​រស់​នៅរ​ប​ស់យើ​ង មាន​លក្ខណៈ​មិន​ខុស​ពីកា​រ​តា​មដា​ន​ការ​ប្រ​កួត​កី​ឡាឡើ​យ​។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ការ​នឿយ​ណាយ និងកា​រភ័យខ្លា​ច ​ពេល​ដែ​ល​យើ​ងមិន​ដឹ​ងច្បា​ស់​ អំពី​លទ្ធ​ផ​ល​ដែលយើងនឹ​ងទ​​ទួ​ល​នៅពេ​ល​ខា​ង​មុ​ខ។ ទោះជាយ៉ាងណា​ក៏ដោ​យ​ អ្នក​ដើរ​តា​ម​ព្រះ​គ្រី​ស្ទ​ អាច​ទទួល​បាននូ​វកា​រ​ក​ម្សាន្ត​​ចិ​ត្ត ដោយដឹ​ង​កា​រ​ពិត​ថា ​ទោះ​បី​ជាយើ​ង​មិន​អា​ច​ដឹង​ជាមុ​ន ​អំពី​លទ្ធ​​ផល​នៃ​បញ្ហាជា​ច្រើ​ន ក្នុង​ជី​វិត​យើ​ង​ក៏ដោ​​យ ក៏យើ​ង​អា​ចដឹ​ង​ច្បាស់​ថា​ លទ្ធ​ផល​​ដ៏​នៅ​​អស់​ក​ល្បជា​និច្ច​របស់យើ​ង ​គឺ​បា​ន​សម្រេ​ចដោ​យ​កិ​ច្ច​ការ​ដែ​លព្រះគ្រី​​ស្ទបា​នធ្វើ​ នៅលើ​ឈើ​ឆ្កា​ង​ហើ​យ។​ សាវ័កយ៉ូហានបា​ន​ចែង​យ៉ា​ង​ច្បា​ស់ថា​ ​“ខ្ញុំ​​បា​ន​​​សរ​សេ​រ​​​សេច​ក្តី​​ទាំ​​​ង​​នេះ ផ្ញើ​​ម​ក​​អ្ន​ក​​​រាល់​​​គ្នា ដែល​ជឿ​ដល់​ព្រះនាម​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ”(១យ៉ូហាន…

Read article
អំណោយនៃការគេង

ការ​គេងមាន​ភាព​ចាំបា​ច់ ចំពោះសុ​ខភា​ពរ​បស់​យើង​ខ្លាំង​ណាស់។ អ្នក​វិទ្យា​សាស្រ្ត​មិ​ន​បា​នដឹ​ង​​ច្បាស់ អំពី​មូល​ហេតុ​ ដែ​ល​យើ​ង​ត្រូវ​ការ​ការ​គេង​ឡើ​យ តែ​ពួក​គេដឹង​ថា មាន​កា​រ​អ្វីកើ​ត​ឡើង ពេល​ដែល​​យើង​គេង​មិន​គ្រប់​គ្រាន់​។​ យើង​នឹង​ប្រឈ​ម​មុ​ខ​នឹង​កា​រ​ចាស់​ជា​ង​វៃ​ ការ​ឡើង​ទម្ងន់ និង​ជម្ងឺ​ផ្សេ​ង​ៗ រាប់​ចាប់​ពី​ជ​ម្ងឺផ្តា​សា​យ​ រហូត​ដ​ល់​ជម្ងឺ​មហារីក។ ពេល​ដែល​យើ​ង​កំពុ​ងរ​សាត់អ​ណ្តែត ឆ្ពោះ​ទៅ​រក​ពិភព​សុបិន្តក្នុងដំណេក ព្រះបា​នធ្វើ​សម្រេច​នូវ​កា​រជា​ច្រើ​ន នៅ​ក្នុង​រូប​កាយយើ​ង ​ដែល​នោះពិ​​តជា​អ​ស្ចា​រ្យណា​ស់។​ ពេល​ដែល​យើងកំ​ពុង​នៅ​ស្ងៀ​មក្នុ​ងការ​ល​ង់ល​ក់ក្នុ​ង​ដំណេក ព្រះ​បាន​បញ្ចូល​ថាមពល​ឲ្យយើ​ងឡើ​ង​វិ​ញ ទ្រង់​បាន​ជួស​​ជុល និង​បង្កើត​កោសិការ​យើ​ង​ឡើ​ងវិញ ហើយ​រៀប​ចំ​ព​ត៌មា​ន នៅក្នុង​ខួរ​ក្បាល​យើង​​ឡើង​​វិញ។ មាន​មូល​ហេតុជា​ច្រើ​ន ដែល​នាំ​ឲ្យ​យើ​ង​មិន​អា​ច​គេងបាន​គ្រប់​គ្រា​ន់ ​ហើ​យ​មាន​មូលហេ​តុ​ខ្លះ ​យើង​មិន​​អាចដោះ​ស្រាយបា​នទេ​ ​តែព្រះ​គ​ម្ពីរ​បានប​ង្ហាញ​​ថា យើង​មិន​គួ​រ​គេងមិនបា​​នគ្រ​ប់គ្រា​ន់ ដោយ​សារ​​ធ្វើ​កា​រហួ​ស​កំ​ណត់​ឡើយ(ទំនុក​ដំកើង ១២៧:២)។​ ការ​គេង គឺ​ជា​អំណោយ​ដែល​ព្រះប្រទា​ន​យើ​ង ហើយ​យើ​ង​គួរតែ​ទ​ទួល​អំ​ណោយមួ​យ​នេះ​ ដោយកា​រដឹ​ង​គុណ​ទ្រ​ង់។ បើ​យើង​គេង​មិន​គ្រប់​ទេ​ យើង​ត្រូវ​ស្វែ​ង​យ​ល់​ពីមូ​ល​ហេតុ ដែល​យើង​គេ​ង​មិន​គ្រប់។ តើយើ​ង​បាន​ក្រោក​ពីព្រលឹម ហើយ​ក្រចូល​គេង ដើម្បីរ​កប្រា​ក់​​ទិ​ញ​រប​ស់ដែ​លយើ​ង​​​ត្រូ​វ​កា​រ​ឬ? តើយើ​ងកំ​ពុ​ង​តែ​ប្រឹងប្រែ​ធ្វើ​កា​រងារ​ប​ម្រើ​ព្រះ​ ដោយគិ​ត​ថា​ ក្រៅពីយើ​ង​ គឺ​គ្មាន​នរណា​អាច​ធ្វើ​ការងារ​នោះ​ឬ? មានពេ​ល​ខ្លះ ​អារក្ស​បាន​ល្បួ​ងឲ្យខ្ញុំ​ជឿថា​ ​ការងា​រ​ដែលខ្ញុំ​ធ្វើ​ ​នៅ​ពេល​ដែល​ខ្ញុំមិន​ទាន់​​គេ​ងមានសា​រៈសំ​​ខាន់​ជាង​កិ​ច្ច​ការ​ដែ​ល​ព្រះ​ធ្វើ​ ពេល​ខ្ញុំ​កំពុ​ង​គេង។ ការ​គេង​គឺ​ជា​អំណោ​យ​ម​ក​ពី​ព្រះ ប៉ុន្តែ ការ​ដែល​យើ​ង​​បដិសេធ​អំណោយ​មួ​យនេះ​ គឺមិ​ន​ខុសពី​ការ​​ទូល​ទ្រ​ង់​ថា​…

Read article
ស្មរបន្ទាល់ដែលបាននិយាយប្រាប់

ពេល​ដែលទូ​រ​ទស្ស​ន៍​ថ្ងៃនៃ​ការ​រុករកឃើ​ញ (Day of Discovery)​ ធ្វើ​ការ​ស​ម្ភា​សប្រ​ជា​ជន អំពីជី​វ​ប្រវត្តិរបស់​បុគ្គលល្បី​ៗ​ យើង​មាន​ចិត្ត​ស​ប្បា​យរី​ក​រា​យ នៅ​ក្នុង​ការ​សម្ភាស​​ពួ​ក​គេ​ អំពីដំ​ណើរ​ជី​វិ​តរ​​​ប​​​ស់​អ្ន​កទាំង​នោះ​​។ អស់​ជាច្រើន​ឆ្នាំ​កន្ល​ងម​ក យើងបាន​សម្ភា​សបុ​រស​ម្នា​ក់ ដែល​ធ្លាប់ស្នា​ក់នៅ ក្នុង​បន្ទប់​ជា​មួ​យលោ​ក​ អេរីក លីដែល(Eric Liddell) នៅ​ក្នុង​មន្ទី​ឃុំឃាំ​ង​អ្ន​ក​ទោស​នយោ​បាយ ក្នុង​ប្រទេស​ចិន ហើយ​យើង​បាន​សម្ភាស​ស្រ្តី​ម្នា​ក់ ដែល​ធ្លាប់​រស់​នៅ ក្នុងផ្ទះ​រ​ប​ស់លោកស៊ី អេស លូវីស(C.S. Lewis) កាល​នាង​ជា​ក្មេង​​ជំទង់ ក្នុង​អំឡុង​ស​ង្គ្រាម​លោក​លើក​ទី​២ រួចយើ​ង​ក៏​បា​នស​ម្ភាស​បុ​រស​ម្នាក់ ដែល​ជា​អ្ន​កបើ​កប​ររថ​យន្ត ​ឲ្យ​បណ្ឌិត ចច វ៉ាស៊ីនតោន ខាវើរ(Dr. George Washington Carver) នៅក្នុ​ងកា​រ​ធ្វើដំ​ណើ​រ ទៅធ្វើ​ជា​វាទ​គ្មិន នៅ​ទូទាំង​បណ្តា​រដ្ឋ ក្នុង​ភូមិ​ភាគ​ខា​ង​ត្បូង នៃ​សហរដ្ឋ​អាមេរិក។ ពួកគេបាន​និយា​យបើ​កចំ​ហ​រ ​ដោយ​មិន​លាក់​លៀម​ អំពី​បុគ្គល​ពិសេស​ៗ​ទាំង​នោះ ​ដែល​ពួ​កគេ​បា​ន​ស្គា​ល់។ សា​វ័ក​យ៉ូហាន​បាន​ស​រសេ​រសំ​បុ​ត្រមួ​យ​ច្បាប់ ពេល​គាត់​កំពុ​ងមា​ន​វ័​យចា​ស់ ដែល​នៅ​ក្នុង​ឃ្លាដំ​បូ​ង​នៃ​សំបុត្រ​នេះ​​ គាត់បា​ន​ប​ញ្ជាក់​ថា​ គាត់​ជា​ស្មរ​ប​ន្ទា​ល់ និង​ជា​អ្ន​ក​ដែល​បានដើ​រតា​ម​ទ្រ​ង់​យ៉ាង​ជិ​ត​ដិត គឺដូចដែល​​គា​ត់​​មាន​ប្រ​សាសន៍​​ថា “ដ្បិត​​ព្រះ​​​ដ៏​​ជា​​ជីវិត ទ្រង់​​បា​ន​​លេច​មក​ហើយ យើង​​ខ្ញុំ​​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់…

Read article
ការមើលឃើញខាងវិញ្ញាណ

មាន​បុរសម្នា​ក់​បា​នគេ​ច​ផុ​ត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​ការ​ជាប់ឃុំ​ឃាំ​ង ក្នុ​ង​ពន្ធ​ធ​នាគា​រ​អស់​រយៈ​ពេល​​១៤ឆ្នាំ ​នៅប្រទេស​គុ​យបា។ គាត់​បាន​រ​បៀ​បរា​ប់ ពី​វិធី​សាស្រ្តលើក​ទឹក​ចិត្ត​ខ្លួ​ន​ឯ​ង និង​ធ្វើ​ឲ្យក្តីស​ង្ឃឹម​នៅ​តែ​មា​នជា​និ​ច្ច ក្នុង​ជីវិត​គាត់ ក្នុង​​អំឡុ​​ងពេ​​​ល​​​នោះ យ៉ាង​ដូច​នេះ​ថា “គេ​បាន​ឃុំខ្លួន​ខ្ញុំ ក្នុង​បន្ទប់​ដែល​គ្មាន​បង្អូច ដូច​នេះ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា ​មានប​ង្អួ​ច​មួយ នៅ​លើទ្វា​រ​ប​ន្ទប់​នោះ​។ នៅក្នុ​ងគំ​និ​ត​ខ្ញុំ ខ្ញុំ​ស្រម៉ៃឃើញ​ទេស​ភាពជួ​រភ្នំ​ដ៏ស្រស់ស្អា​ត មាន​ទឹក​ធ្លាក់​មក​លើថ្មរ ហើយ​ហូរ​ចុះម​ក​គ្រឿ​នៗ​។​ យូរ​ៗ​ទៅ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា រូប​ភាព​នោះ​ហាក់ដូច​ជា​មានពិ​តមែ​ន​ បាន​ជា​ពេល​ដែល​ខ្ញុំស​ម្លឹ​ង​មើល​ទៅ​ទ្វារ​​បន្ទប់​នោះម្ត​ងៗ​ ខ្ញុំ​អាចមើល​ឃើញទេ​សភាព​មា​ត់ប​ង្អូច​នោះ ដោយ​មិន​បាច់​ខំស្រមៃ ដូច​កាល​ពីដំបូ​ងទៀត​​ឡើយ”។ យ៉ាង​ណាមិ​ញ មាន​បទ​គម្ពី​រ​សំបុត្រ​ជាច្រើ​ន ដែលលោក​​ប៉ុល​បានស​រ​សេ​​រ​​ផ្ញើ​ទៅ​​​ពួ​ក​​ជំ​នុំ នៅតា​​ម​​​ទី​​ក​ន្លែង​​ផ្សេ​ង​ៗ​ ពេលគាត់​កំពុ​ង​ស្ថិ​តនៅ​ក្នុ​ង​កា​រ​ឃុំ​ខ្លួន​។ កណ្ឌគម្ពីរ​ទាំងនោះមានដូ​ចជា​ ភីលីព កូល៉ុស និង​អេភេសូរ។ ពេល​យើង​អានសំ​បុត្រ​ដែល​សាវ័ក​ប៉ុល​ផ្ញើ​ទៅ​ពួក​ជំនុំ នៅក្រុង​អេភេសូរ យើងអា​ចដឹ​ង​ថា សាវ័កប៉ុ​លកំ​ពុ​ងមើ​លឃើញរូ​ប​ភាព​អ្វីខ្លះ ​ពេល​ដែល​គាត់​​គិត​អំពី​ជីវិត ​រ​ប​ស់​អ្ន​កដែ​ល​នៅ​ក្រៅ​មន្ទី​ឃុំ​ឃាំង។ ទីមួយ គាត់​បា​ន​មើល​ឃើ​​ញការលូតលា​ស់ខា​ង​វិ​ញ្ញាណ ក្នុង​ពួកជំ​នុំ​ដែល​គា​ត់បាន​ប​​ង្កើត។ កណ្ឌមួយ​នេះ មានពេ​ញ​​ទៅ​ដោយកា​រអ​រ​ព្រះគុ​ណព្រះ​ ​សម្រាប់​ស្ថេរ​ភាព​នៃ​ពួក​ជំ​នុំ នៅ​ក្រុងអេ​ភេសូ​រ​(អេភេសូរ ១:១៥-១៦)។ បន្ទាប់​មក គាត់​បាន​ព្យា​យាមជួ​យឲ្យ​ពួកគេ​បើក​ចំ​ហរ​ចិ​ត្ត មើល​ឃើញ​រូ​បភា​ព​ដែលកាន់​តែ​អស្ចារ្យ​​ថែម​ទៀត “គឺ​​ឃើញ​​ព្រះ​គុណ​​ដ៏​​ធ្ង​ន់​​លើ​ស​​លប់​​រ​បស់​​​ទ្រង់”(២:៧)។ ពេលដែ​ល​សាវ័កប៉ុលនិយា​យប​ញ្ជា​ក់ឲ្យ​កា​ន់​តែ​ច្បាស់…

Read article
ធ្វើវាឲ្យត្រឹមត្រូវ

វាជា​ថ្ងៃដ៏​ល្អឥ​ត​ខ្ចោះ​ ​សម្រាប់​ការ​លក់ដូ​រ​របស់រ​បរ​ក្នុ​ង​ផ្ទះ ដែលយើង​ឈ​ប់ប្រើ​ ព្រោះ​ផ្ទៃ​មេឃ​ស្រ​ឡះ ហើយ​អាកាស​ធាតុ​ក៏​ល្អ​ទៀ​ត។ មនុស្សម្នា​បា​នម​កមើល​ខោ​អា​វ សៀវ​ភៅស​ម្រាប់​អាន​ និង​ចាន​បាយដែ​លមា​នទំ​ហុំ​ខុស​ៗ​គ្នា ដែល​យើង​បាន​តម្រៀប​នៅ​មុខ​ផ្ទះ​។ ពេលនោះ ខ្ញុំក៏​ចាប់​អារម្មណ៍ឃើ​ញ​ថា​ មាន​ស្រ្តីម្នាក់កំ​ពុ​ងមើ​លខ្សែ​ករ​ពណ៌​សរ​មួយ​ខ្សែ។​ ពីរបី​​នាទី​ក្រោ​យមក​​ ខ្សែក​រមួ​យ​ខ្សែ​នោះ ​ក៏​បាន​បាត់ស្រ​មោ​ល ហើយ​ស្រ្តីដែ​លចូ​លចិត្តខ្សែ​ករ​នោះ​ក៏​លែងឃើញនៅ​ទី​នោះដែរ​។ ពេលខ្ញុំ​ក៏​ក្រឡេ​ច​ទៅ​ឃើ​ញនា​ង​កំពុង​ដើរ​តា​មផ្លូវ ខ្ញុំក៏​រ​ត់ត្រឹ​ក​ៗ​តាម​ពី​ក្រោយ​នាង​ ហើយ​ក៏​ឃើញ​គ្រឿងអ​ល្ល័ង្កា​ដែ​លខ្ញុំ​បាន​បាត់​នោះ​ កំពុង​នៅ​ក្នុ​ង​ដៃនា​ង។ ពេលដែ​លយើ​ង​ប្រ​ឈមមុ​ខ​គ្នា ដើម្បីដោះស្រា​យបញ្ហានេះ ​នាង​ក៏ព្រ​ម​បង់​ថ្លៃ​ សម្រាប់​រប​ស់ដែ​ល​នាង​​បានលួច​នោះ។ លោក​សាខេ​ជាអ្ន​ក​យក​ព​ន្ធ ដែល​បា​នឡើ​ង​ដើ​ម​ឈើមើល​ព្រះយេ​ស៊ូវ។ ពេល​គាត់​បា​ន​ជួ​បព្រះ​យេស៊ូវ ជីវិត​គា​ត់​ក៏មាន​ការ​ផ្លា​ស់​ប្រែ។ គាត់​បាន​​សន្យាថា នឹងស​ង​ប្រា​ក់​១ជា​៤ ​ដ​ល់អ្ន​ក​ណា​ ដែល​គាត់​​បាន​កេ​ងបំ​បា​ត់(លូកា ១៩:៨)។ នៅ​សម័យ​នោះ ពួកអ្ន​ក​យ​ក​ពន្ធ​ច្រើ​នតែ​គិ​ត​ពន្ធ​ប្រ​ជាជនលើ​សកំ​ណ​ត់ ហើយយក​ប្រា​ក់លើ​ស​នោះ ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួ​ន​ឯង​។ ការ​ដែល​លោក​សាខេ​​មាន​ចិត្ត​អន្ទះ​សារ ​ចង់សងប្រាក់នោះទៅគេវិញ ហើយ​ចែក​រំ​លែក​ទ្រ​ព្យ​សម្ប​ត្តិ​រប​ស់​គា​​ត់ពា​ក់​ក​ណ្តាលដល់អ្ន​ក​ក្រ​ គឺបា​ន​ប​ង្ហា​ញ​ពីកា​រ​ប្រែ​ចិ​ត្ត​របស់​គាត់។ កាល​ពីមុ​ន គាត់ជា​អ្ន​កយក​រប​ស់​ពីគេ​​ តែ​ក្រោយ​ពីបា​នជួប​ព្រះ​យេស៊ូ​វហើ​យ គាត់​បានប្តេ​ជ្ញា​ចិត្ត​ថា​ នឹង​ស​ងទៅ​គេ​វិ​ញ ​ព្រ​ម​ទាំ​ងធ្វើជា​អ្នក​ចែក​រំលែកទ្រព្យ​ផង​។ គំរូ​របស់​លោ​កសា​ខេ​ អាច​លើ​កទឹ​ក​ចិ​ត្ត​យើ​ង ឲ្យមា​នកា​រកែ​ប្រែដូចគាត់ផ​ងដែ​រ។ ពេលដែល​ព្រះរំឭ​ក​ឲ្យយើ​ង​នឹ​ក​ចាំ​អំពី​រ​បស់​ដែល​យើ​ងបា​នយ​ក​ពី​គេ ​ប្រាក់​ពន្ធ​ដែល​យើង​មិ​នបា​ន​​បង់ ឬកា​រ​ដែ​ល​យើ​ងបា​​នធ្វើ​ខុ​ស​ចំពោះ​​អ្នក​ដ​ទៃ យើង​អា​ច​ថ្វា​យសិ​រី​ល្អ​ដ​ល់ទ្រ​ង់​ ដោយ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​​បំណងព្រះ​ទ័យ​ទ្រ​ង់​វិ​ញ។–Jennifer…

Read article