You are here:
ការសុំរៀបការ ដោយការបន្ទាបខ្លួន

កាល​ខ្ញុំ​នៅ​រៀ​ន​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​ស្តាប់​រឿង​និទាន​ជា​ច្រើន​អំពី​ការ​ភ្ជាប់​ពាក្យ។​​ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ដែល​និយម​ចូល​ចិត្ត​ស្តាប់​រឿង​ទាំង​នោះ បាន​ប្រាប់​ខ្ញុំ​អំពី​ការ​ភ្ជាប់​ពាក្យ​នៅ​ភោជ្ជនីយ​ដ្ឋាន​ថ្លៃ​ៗ និង​នៅ​ពេល​ថ្ងៃ​លិច នៅ​លើ​កំពូល​ភ្នំ ហើយ​និង​នៅ​ក្នុង​រទេះ​សេះ ដែល​កំពុង​បរ​តាម​ផ្លូវ​ជា​ដើ​ម ។​ ហើយ​​ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​រឿ​ង​មួយ ដែល​ដំណាល​អំពី​បុរស​វ័យ​ក្មេង​ម្នាក់ ដែលបានសុំមិត្តស្រីខ្លួនរៀបការ ដោយ​​គ្រាន់​តែ​បាន​លៀង​ជើង​ឲ្យ​នាង​​​​ប៉ុណ្ណោះ ។​ ការ​សុំ​រៀប​ការ​ដោយ​ការ​បន្ទាប​ខ្លួន​របស់​គាត់ បាន​បង្ហាញ​ថា គាត់​បាន​យល់​ថា ការ​បន្ទាប​ខ្លួន​គឺ​ជា​ការ​ដ៏​ចាំ​ បា​ច់ នៅ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​​​អស់​មួយ​ជីវិត ។​ សាវ័ក​ប៉ុល​ក៏​បាន​យល់​ដឹង​ផង​ដែរ អំពី​សារះសំខាន់​នៃ​ការ​បន្ទាប​ខ្លួន និង​អំពី​របៀប​ដែល​ការ​បន្ទាប​ខ្លួន​ នាំ​​ឲ្យ​យើង​មាន​ការ​រួប​រួម​គ្នា ។ ការ​បន្ទាប​ខ្លួន​គឺ​ពិត​ជា​សំខាន់​យ៉ាង​ពិសេស ចំពោះ​ទំនាក់​ទំន​ង​ប្តី​ប្រពន្ធ ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “កុំ​​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ”(ភីលីព ២:៣)។ ផ្ទុយទៅវិញ យើង​គួរ​តែ​ឲ្យ​តម្លៃ​ប្តី​ឬ​ប្រពន្ធ​របស់​ខ្លួន ឲ្យ​បាន​លើស​​ខ្លួន​​ឯង​ទៅទៀត ហើយ​ត្រូវ​ស្វែង​រក​ប្រយោជន៍​ឲ្យ​ពួក​គេ ។​ យើង​អាច​ធ្វើ​ការ​បន្ទាប​ខ្លួន ដោយ​បម្រើ​ប្តី​ឬ​ប្រពន្ធ​របស់​យើង ហើយ​គ្មាន​ការ​បម្រើ​អ្វី ដែល​តូច​ស្តើង​ពេក ឬ​ធំ​ពេក​ឡើយ ។​ ជាក់​ស្តែង ព្រះ​យេស៊ូ​វទ្រង់បាន “​បន្ទាប​ព្រះអង្គ​ទ្រង់ … រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង”(ខ.៨)។ ការ​ដែល​ទ្រង់​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង ។​…

Read article
សេចក្តីល្អនៃព្រះអម្ចាស់

កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​អាន​អត្ថបទ​មួយ ដែល​និពន្ធ​ដោយ​លោក ចេម បារី(Sir James Barrie) ដែល​ជា​ពួក​អភិជន​នៃ​ប្រទេស​អង់​គ្លេស ។​ ក្នុង​អត្ថបទ​នោះ គាត់​បាន​និយាយ​ឆ្លុះ​បញ្ចាំង​អំពី​ម្តាយរ​បស់​គាត់ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ និង​ព្រះ​បន្ទូល​ទ្រង់ ហើយ​បាន​អាន​ព្រះ​គម្ពីរ​របស់​ខ្លួន រហូត​ដល់​រហែក​ជា​បំណែក​ៗ ។ ​លោក​ចេម បាន​សរសេ​រថា “ឥឡូវ​នេះ ព្រះ​គម្ពីរ​នោះ​បាន​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ​ហើយ ហើយ​សម្រាប់​ខ្ញុំ អំបោះ​ខ្មៅ​ដែល​គាត់​បាន​ដេរ​ភ្ជាប់​បំណែក​ទាំង​នោះ ជា​ផ្នែក​មួយ​នៃ​មាតិការ​របស់​ព្រះ​គម្ពីរ​នោះ”។​ ម្តាយ​របស់​ខ្ញុំ​ក៏​ស្រឡាញ់​ព្រះ​បន្ទូល​ព្រះ​ផង​ដែរ ។​ គាត់​បាន​អាន ហើយ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ទ្រង់ អស់​រយៈពេល​យ៉ាង​ហោច​ណាស់ ៦០​ឆ្នាំ ។​ ខ្ញុំ​បាន​​រក្សា​ទុក​ព្រះ​គម្ពីរ​របស់​​គាត់ ក្នុង​ទូរ​សៀវភៅរ​បស់​ខ្ញុំ នៅ​ក្នុង​កន្លែង​ដ៏​សំខាន់ ។​ ព្រះគម្ពីរ​មួយ​នោះ ក៏​មាន​ការ​ដាច់​ដោច និង​រហែក​ផង​ដែរ​ ហើយ​ទំព័​រ​នីមួយ​ៗ មាន​ប្រឡាក់​ទៅ​ដោយ​កា​រកត់​ចំណាំ នូវ​សេចក្តី​ពន្យល់ និង​ការ​ត្រិះ​រិះ​ផ្ទាល់​ខ្លួន​របស់​គាត់ ។​​ កាល​នៅ​ពី​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ដើរ​ចូល​បន្ទប់​របស់​គាត់ នៅ​ពេល​ព្រឹក ហើយ​បាន​ឃើញ​គាត់​អង្គុយ​ដាក់​ព្រះ​គម្ពីរ នៅ​លើ​ភ្លៅ​របស់​គាត់ ហើយ​អាន​ពាក្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ ។​ គា​ត់​បាន​បន្តរ​ធ្វើ​ដូច​នេះ រហូត​ដល់​ពេល​ដែល​​គាត់​មិន​អាច​មើល​​ឃើញ​អក្សរ​ នៅ​ក្នុង​ទំព័រ​តទៅ​ទៀត ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article
ចូរចូលមកចុះ !

កម្ម​វិធី​​ទូរទស្សន៍ នៅ​​ប៉ុស្តិ៍​ប្រវត្តិ​សាស្រ្ត​(History Channel) បាន​ធ្វើ​ការ​ចាក់​ផ្សាយ​ជា​ពិសេស​ អំពី​អាកាស​យាន្ត​ដ្ឋាន​ ដែល​អស្ចារ្យ​បំផុត​​​ក្នុង​ពិភព​លោក ។ អាកាសយាន្ត​ដ្ឋាន ដែល​ខ្ញុំ​ចាប់​អារម្មណ៍ បាន​ឈ​ប់​ដំណើរ​ការ​ទៀត​ហើយ គឺអាកាស​យាន្ត​ដ្ឋាន​មួយ​នោះ​ឯង ដែលខ្ញុំ​​ធ្លាប់​​ជិះ​យន្ត​ហោះ​ចុះ​ចត ។​ ខ្ញុំ​យល់​ស្រប​ចំពោះ​មតិ​ដែល​ថា អាកាស​យាន្ត​ដ្ឋាន​កៃ តាក់(Kai Tak) នៅ​ទីក្រុង​ហុង​កុង បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ព្រឺ​ព្រួច ហើយ​ពិត​ជា​ធ្វើ​ឲ្យ​អាកាស​យាន្ត​និក​មាន​ការ​លំបាក ពេល​ចុះ​ចត​ ។ បើ​សិន​ជា​យន្តហោះ​ដែល​អ្នក​ជិះ ត្រូវ​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​មួយ ដើម្បី​ចុះ​ចត​នៅ​ទីនោះ វា​ត្រូវ​ហោះ​រំលង​អាគារ​ខ្ពស់​ៗ ហើយ​អ្នក​​ត្រូវ​សង្ឃឹម​ថា វា​​នឹ​ង​ចុះ​ចត​ដោយ​ជោគ​ជ័យ គឺ​មិន​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ឡើយ ។​ តែ​បើ​វា​ត្រូវ​ចុះ​ចត​តាម​ទិស​ដៅ​មួយ​ទៀត​វិញ នោះវានឹង​ហាក់​ដូច​ជា​កំពុង​ហោះ​សំដៅ​ទៅ​បុក​ភ្នំ​អញ្ចឹង ។​ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​បាន​ឮ​អាកាស​យន្ត​និក​មួយ​រូប ដែល​ធ្លាប់​ដឹក​អ្នក​ដំណើរ​ជា​ច្រើន​ចូល​អាកាស​យាន្ត​ដ្នាក​កៃ តាក់ មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹក​ពេល​ដែល​ខ្ញុំ​បើក​យន្ត​ហោះ​ចុះ ​ក្នុង​អាកាស​យាន្ត​​ដ្ឋាន​នោះ”។​ ប៉ុន្តែ​ ​ខ្ញុំ​​គិត​ថា ខ្ញុំ​យល់​ពី​ន័យ​របស់​គាត់ ។​ ក្នុង​នាម​ជា​អាកាស​យាន្ត​នឹក​ម្នាក់ គាត់​ដឹង​អំពី​ការ​លំបាក​​ដែល​គាត់​ត្រូវ​ប្រឈម​មុខ ​។ គាត់​មាន​ទំនុក​ចិ​ត្ត​​​ក្នុង​ការ​បើក​ប​រ ដោយ​សារ​គាត់​ជឿ​ជាក់​លើ​សមត្ថ​ភាព​​របស់​ខ្លួន និង​ពឹង​ផ្អែក​ទៅ​លើអ្ន​ក​ដែល នាំ​ផ្លូវ​គាត់​ចូល​ទៅ​ក្នុង​អាកាស​យាន្ត​ដ្នាន​នោះ ។​ មាន​​ពេ​ល​​ជា​​ច្រើន​ដង​ពេក​ហើយ ដែល​យើង​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​នឹង​ការ​លំបាក ។​…

Read article
សត្វស្លាប ផ្កាឈូក និងខ្ញុំ

ក្នុង​​រឿង​​ភាគ​​មួយ ដែល​​គេ​​បាន​​ចាក់​​ផ្សាយ​​ក្នុង​​កម្ម​វិធី​​ទូរ-ទស្សន៍ កាល​​ពី​​​​​ច្រើន​​​ឆ្នាំ​​​​កន្ល​​ង​​​មក មាន​​ប៉ូលីស​​​ជើង​​ចាស់​​ម្នាក់ តែង​​តែ​និយាយ​ទៅ​​កាន់​ពួក​មន្ត្រី​ប៉ូលីស​វ័យ​ក្មេង នៅ​ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ដង​វិថី ដើម្បី​ទៅ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ថា “ពេល​ទៅ​ដ​ល់​កន្លែង​​នោះ ចូរ​ប្រយ័ត្ន!” នោះ​ជា​ការ​ឲ្យ​​យោបល់ដ៏​ល្អ ហើយ​ក៏​ជា​ពាក្យ​នៃ​សេចក្តី​អាណិត​ផង​ដែរ ព្រោះ​គាត់​បាន​ដឹង ថា​តើ​អាច​មាន​ការ​អ្វី​ខ្លះ​​កើត​ឡើង ចំពោះ​ពួក​គេ ក្នុង​ពេល​កំពុង​បំពេញ​តួនាទី​នោះ ។​ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដាស់​តឿន​ស្រដៀង​គ្នា ដល់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ ប៉ុន្តែ ទ្រង់​បាន​ប្រើ​ពាក្យ​ដែល​ខ្លាំង​ជាង ។​ ព្រះ​គម្ពីរ​លូកា ជំពួក ១១ បាន​បញ្ចប់ ដោយ​ពាក្យ​ដាស់​តឿន​ថា “​ពួក​អាចារ្យ និង​ពួក​ផារេស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់ពេក ឲ្យ​មាន​ព្រះបន្ទូល​ពី​សេចក្តី​ជា​ច្រើន​ទៅ​ទៀត”​(ខ.៥៣)។ នៅ​ក្នុង​បទ​​គម្ពីរ​ជា​ប​ន្ទាប់​ទៀត លោក​លូកា​បាន​ចែង​ថា ព្រះ​យេស៊ូវ​បាន​ដាស់​តឿនពួកសិស្សរបស់​ទ្រង់​ដោយ​ព្រះទ័យ​អាណិត​ដើ​ម្បី​ឲ្យពួកគេ​មាន​ការ​“ប្រុង​ប្រយ័ត្ន” (១២:១) ប៉ុន្តែ មិន​​មែន​​ឲ្យ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ ឬ​​ភ័យ​ខ្លាច​ឡើយ(ខ.៤-៧,២២)។ ក្នុង​បទ​គម្ពីរ​នោះ ព្រះ​យេស៊ូវ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មើល​ថែ ការពារ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ ​នៅ​ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​លោកិយ ។​ ទ្រង់​បាន​ផ្តល់​ការ​ធានា​ដល់​ពួក​គេ​ថា ដោយ​សា​រទ្រង់​មាន​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា សត្វ​ស្លាប និង​ផ្កា​ឈូក​ជា​ដើម នោះ​ពួក​គេ​ក៏​អាច​ជឿ​ជាក់​ថា ទ្រង់​​នឹង​មើល​ថែរ “ហ្វូង​ចៀម​ដ៏​តូច​របស់​ទ្រង់” ដែល​មាន​ទៅ​ដោយ​អ្នក​ជឿ​​នោះ​ផង​ដែរ​(ខ.២៣-៣២)។ យើង​មិន​អាច​ដឹង​អំ​ពី​ពេល​អនាគត​​​បាន​ទេ ។​…

Read article
ការជួបជុំគ្នាឡើងវិញដ៏មានអំណរ

ជាច្រើន​ឆ្នាំ​កន្លង​ទៅ នៅ​ពេល​កូន​ៗ​របស់​យើង នៅ​ជា​ក្មេង​តូច​ៗ​នៅ​ឡើ​យ ។​ ខ្ញុំ​បាន​ជិះ​យន្ត​ហោះ​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​បេសកកម្ម ដែល​មាន​រយៈពេល​ដប់​ថ្ងៃ​ ។​ នៅ​សម័យ​នោះ គេ​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ទៅ​ទទួល​ស្វាគមន៍​អ្នក​ដំណើរ នៅ​ច្រក​ចេញ​នៃ​អ្នក​ធ្វើ​ដំណើរ ។​ បន្ទាប់​ពី​​យន្តហោះ​ដែល​ខ្ញុំ​ជិះ​បាន​ចុះ​ចត​ហើយ ខ្ញុំ​ក៏​បាន​ដើរ​ចេញ​មក​តាម​ច្រក​ទ្វារ​នោះ ហើយ​បាន​ទទួល​ការ​ស្វាគមន៍​ពី​កូន​តូច​ៗ​របស់​យើង ដែល​មាន​ការ​អរសប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឃើញ​ខ្ញុំ​ចេញ​មក បាន​ជា​ពួក​គេ​ស្រែ​យំ ។​ ខ្ញុំ​ក៏​សម្លឹង​មើល​ប្រពន្ធ​របស់​ខ្ញុំ ឃើញ​នាង​កំពុង​ស្រក់​ទឹក​ភ្នែក ។​ ខ្ញុំ​​រ​ក​ពាក្យ​និយាយ​​មិន​រួច ។​ អ្នក​ដទៃ​ទៀត ដែល​យើង​មិន​ស្គាល់ ដែល​នៅ​មាត់​ទ្វារ ក៏​ខំ​ទប់​ទឹក​ភ្នែក​ផង​ដែរ នៅ​ពេល​កូន​ៗ​របស់​យើង​បាន​ឱប​ជើង​ខ្ញុំ ហើយ​ស្វាគមន៍ ដោយ​ការ​យំ​​ដូច​នេះ ។​ នោះ​ពិត​ជា​ឱកាស​ដ៏​អស្ចារ្យ​មែន ។​ ការ​ចង​ចាំ​អំ​ពី​ភាព​តាន​តឹង​នៃ​ការ​ស្វាគមន៍​លើក​នោះ បាន​​ក្លាយ​​​ជា​​ការ​ស្តី​ប​ន្ទោស​ដ៏​ស្រទន់ ដល់​ការ​ដាក់​អទិភាព ក្នុង​ចិត្ត​របស់​ខ្ញុំ ។​ លោក​សាវ័ក​យ៉ូហាន​​មាន​ការ​អន្ទះ​សារ ចង់​ឃើញ​ព្រះ​យេស៊ូវ​យាង​មក​វិញ ហើយ​គាត់​បាន​សរសេ​រថា “ព្រះអង្គដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា អើ អញ​មក​ជា​ឆាប់ ។ អាម៉ែន ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។”(វិវរណៈ ២២:២០) ក្នុង​បទ​គម្ពីរ​ដទៃ​ទៀត សាវ័ក​ប៉ុល​​​បាន​​និយាយ​អំពី​មកុដ ដែល​ត្រូវ​បាន​ត្រៀម​ទុក​សម្រាប់​អ្នក ដែល​“ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ”(២ធីម៉ូថេ…

Read article
ពិចារណាអំពីផ្លូវដើរ

លោក​ខាល រ៉ាបេឌ័រ(Karl Rabeder) ជាជនជាតិ​អូទ្រីស ដែល​មាន​អាយុ៤៧ឆ្នាំ ដែល​បាន​បរិច្ចាក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​រ​បស់​ខ្លួន ដែល​មាន​តម្លៃ​រាប់​លាន​ផោន បន្ទាប់​ពី​គាត់​បាន​សន្និដ្ឋាន​ថា ទ្រព្យ​ធន និង​ការ​ចាយ​វាយ​ខ្ជះ​ខ្ជាយរ​បស់​គាត់​ កំពុ​ង​រារាំង​មិន​ឲ្យ​គាត់​មាន​ជីវិត និង​សុភមង្គល​ពិត ។​ គាត់​បាន​ប្រាប់​ក្រុម​ហ៊ុន​កាសែត​មួយ​ថា​ “ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ធ្វើ​ការ​ដូច​ទាស​ករ ដើម្បី​ទទួល​បាន​នូវ​របស់​អ្វី ដែល​ខ្ញុំ​មិន​បាន​ប្រាថ្នា​ចង់​បាន ឬ​មិន​ត្រូវ​ការ ។​ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើម​បំផុត ​ក្នុង​មួយ​ជីវិត​នេះ នៅ​ពេល​បាន​ដឹង ថា​តើ​របៀប​រស់​នៅ​កម្រឹត​ផ្កាយ​ប្រាំ មាន​ភាព​គួ​រ​ឲ្យ​ស្អ​ប់​ខ្ពើម គ្មាន​លក្ខណៈជា​មនុស្ស​ និង​គ្មាន​មនោស​ញ្ចេតនា​ខ្លាំង​ប៉ុណ្ណា”។ សព្វ​ថ្ងៃ​នេះ គាត់​បាន​បរិច្ចាក​លុយ​​ដល់​បណ្តា​កម្ម​វិធី​មនុស្ស​ធម៌ ដែល​គាត់​បាន​បង្កើត ដើម្បី​ជួយ​ប្រជាជន​នៅ​តំបន់​អាមេរិក​ឡាទិន ។​ ព្រះ​គម្ពីរ​សុភាសិត​ជំពូក ៤ បាន​លើក​ទឹក​ចិត្ត​​​យើង ឲ្យ​ពិចារណាយ៉ាង​ប្រុងប្រយ័ត្ន អំពី​ផ្លូវ​នៃ​ជីវិត​របស់​ខ្លួន ។​ គឺ​មាន​ផ្លូវ​នៃ​មនុស្ស​ដែល​មានសេរីភាព ផ្លូវ​នៃ​ពួក​បរិសុទ្ធ និង​គ្មាន​សេចក្តី​ងងឹត និង​ផ្លូវ​របស់​ពួក​មនុស្ស​អាក្រក់ ដែល​​មាន​ទៅ​ដោយ​ការ​ភ័ន្ត​ច្រឡំ​(ខ.១៩)។ “ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក​អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្តាំ​របស់​អញ ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ”(ខ.៤)។ ​“ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(ខ.២៣)។ “ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ”(ខ.២៦)។ បទ​គម្ពីរ​នីមួយ​ៗ​​ខាង​លើ សុទ្ធ​តែ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ធ្វើកា​រវាយ​តម្លៃ…

Read article
ពួកបរិសុទ្ធ

អ្នក​ប្រហែល​ជា​មិន​ហៅ​ខ្លួន​ឯង​ថា ពួក​បរិសុទ្ធ​ឡើយ ប៉ុន្តែ ជា​ញឹក​ញាប់ សាវ័ក​ប៉ុល​បាន​ហៅ​អ្នក​ជឿ​ព្រះ​ថា “ពួក​បរិសុទ្ធ” ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​(អេភេសូរ ១:១ កូល៉ុស ១:២)។​​ តើ​គាត់​ហៅ​ពួ​ក​គេ​ថា ពួក​​បរិសុទ្ធ ដោយ​សារ​ពួក​គេ​ល្អ​ឥត​ខ្ចោះ​ឬ? ទេ គឺ​មិន​យ៉ាង​ដូច្នោះ​ទេ ។​ ពួក​គេ​គឺ​ជា​មនុស្ស ដូច​នេះ​ ពួក​គេ​មាន​បាប ។​ តើ​ហេតុ​អ្វី​បាន​ជា​គាត់​ហៅ​ពួក​គេ​យ៉ាង​ដូច​នេះ? ក្នុង​ព្រះ​គម្ពី​រ​សញ្ញា​ថ្មី ពាក្យ ពួក​បរិសុទ្ធ គឺ​មាន​ន័យ​​ថា អ្នក​ដែល​ត្រូវ​បាន​ញែក​ចេញ​សម្រាប់​ព្រះ ។​ ពាក្យ​នេះ គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​មាន​ការ​រួប​រួម​ខាង​វិញ្ញាណ​ ជា​មួយ​ព្រះ​គ្រីស្ទ(អេភេសូរ ១:៣-៦)។ ពាក្យ​នេះគឺ​មាន​ន័យ​ដូច​ជា​ពាក្យ អ្នក​ជឿ​ព្រះ​ម្នាក់​ៗ នៅ​ក្នុង​ព្រះ​យេស៊ូវ​(រ៉ូម ៨:២៧) និង​អ្នក​ដែល​ផ្តុំ​គ្នា​បង្កើត​ជា​ពួក​ជំនុំ​(កិច្ចការ ៩:៣២)។ តាម​រយៈអំណាច​នៃ​ព្រះ​វិញ្ញាណ ពួក​បរិសុ​ទ្ធ​មាន​ការ​ទទួល​ខុស​ត្រូវ ​នៅ​ក្នុង​ការ​រស់​នៅ ឲ្យ​សក្តិ​សម​នឹង​ការ​ត្រាស​ហៅ​ដែល​ខ្លួន​បាន​ទទួល ។​ ពួក​គេ​ត្រូវ​មាន​លក្ខណៈដូច​នេះ គឺ​មិន​ត្រូវ​មាន​ភាព​អសីល​ធម៌​ផ្លូវ​ភេទ និង​ពាក្យ​សម្តី​មិន​សមរ​ម្យ​ឡើយ​(អេភេសូ ៥:៣-៤)។ យើង​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ថ្មី​ៗ ដែល​មាន​ដូច​ជា ភាព​ជា​អ្នក​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​(រ៉ូម ១៦:២) ការ​បន្ទាប​ខ្លួន សេចក្តី​សុភាព ភាព​អត់​ធ្មត់ សេចក្តី​ស្រ​ឡាញ់ ការ​រួប​រួម​នៃ​ព្រះ​វិញ្ញាណ…

Read article
បញ្ជីនៃឧបស័គ្គ

ការ​រក​កំហុស​អ្នក​ដទៃ ​ជា​ទម្លាប់​ពី​អតីតកាល​ដ៏​ពេញ​និយម ហើយ​គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​​មនុស្ស​ជា​ច្រើនងាយ​​នឹ​ង​ប្រឡូក​នៅ​ក្នុង​ការ​នេះ​ដែរ ។​ ការ​ផ្តោត​​ទៅ​​លើ​កំហុស​របស់​អ្នក​ដទៃ គឺ​ជា​វិធី​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​ភាពល្អប្រសើរជាងមុន ។​ ប៉ុន្តែ នោះមិនមែនជាវិធីដ៏ត្រឹម​ត្រូវ​ទេ ។​ ការ​ខំ​គេ​​ច​ចេញ​ពី​កំហុស ដែល​យើង​ត្រូវ​ដោះ​ស្រាយ នៅ​ក្នុង​ជីវិត​របស់​យើង គឺ​មិន​គ្រាន់​តែ​ជា​ឧបស័គ្គ នៃ​ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ ថែម​ទាំង​រា​រាំង​មិន​​ឲ្យ​ព្រះធ្វើការ​របស់​ទ្រង់​ តាម​រយៈយើង​ផង​ដែរ ។​ ប្រសិទ្ធិ​ភាព​នៃ​កិ​ច្ចការ ដែល​ទ្រង់​ធ្វើ​តាម​រយៈជីវិត​​យើង គឺ​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ឬ​ត្រូវ​បាន​រារាំង ដោយ​របៀប​នៃ​ការ​រស់​នៅ​របស់​យើង ។​ ហេតុ​ដូ​ច​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល បាន​ខិត​ខំ​ជៀស​វាង “ការ​បង្អាក់​បង្អន់​​ចិ​ត្ត​​ដល់​​អ្នក​​ណា​ក្នុង​​កិច្ចការ​​​ណា​មួយ​”(២កូរិនថូស ៦:៣)។​​ សម្រាប់​គាត់ គ្មាន​អ្វី​ដែល​សំខាន់​ជាង​ការធ្វើឲ្យខ្លួនឯងមាន​ប្រយោជន៍​​សម្រាប់​ព្រះ​គ្រីស្ទ ដោយ​ជួយ​ដល់​ជីវិតអ្នក​ដទៃ​ ។​ គាត់នៅតែអាចធ្វើឲ្យខ្លួនមានប្រយោជន៍ ទោះជាមានអ្វីមកបង្អាក់ក៏ដោយ​ ។​ បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ពិត ហើយ​មាន​ប្រយោជន៍​សម្រាប់​ព្រះ នោះ​សូម​គិត​​អំពី​​​បញ្ជី​​នៃ​​ឧបស័គ្គ​​ចុះ ។​ ជួន​កាល ឧប​ស័គ្គ​គឺ​ជា​​​អ្វី ដែល​មាន​ភាព​ត្រឹម​ត្រូវ​នៅ​ក្នុង​បរិបទ​ណា​មួយ តែ​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​បរិបទ​ផ្សេង​ទៀត​ឡើយ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំពើ​បាប​គឺ​ពិត​ជា​ការ​បង្អាក់​ដល់​អ្នក​ដទៃ ។​ ការ​និយាយ​ដើម ការ​និយាយ​បង្ខូច​ អំណួត…

Read article
មនុស្សកាមីរ៉ា

លោកក​ស្ទីវិន វីលសៀ(Steven Wiltshire) ត្រូវ​បាន​គេ​ឲ្យ​រហ័ស​នាម​ថា “មនុស្សកាមីរ៉ា” ដោយ​សារ​គាត់​មាន​សមត្ថ​ភាព​ដ៏អស្ចារ្យ នៅ​ក្នុង​ការ​រំឭក​ឡើង​វិញ​​ជា​លម្អិត នូវ​អ្វី​ក៏​ដោ​យ ដែល​គាត់​បាន​ឃើញ ហើយ​បន្ទាប់​មក គាត់​ក៏​គួរ​រូប​តាម​ការ​ចង​ចាំ​នោះ ។ ឧទាហរណ៍ បន្ទាប់​ពី​លោក​ស្ទីវិន​បាន​ជិះ​យន្ត​ហោះ​កាត់​ពី​លើ​ទីក្រុង​រ៉ូម គេ​ក៏​បាន​សុំ​ឲ្យ​គាត់​គូ​រូប​ផ្នែក​កណ្តាល​នៃ​ទីក្រុង​នេះ នៅ​លើ​ក្រដាស​ទទេ​មួយ​ស​ន្លឹក ។​ ពិត​ជា​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់ គាត់​បាន​គូ​រូប​តាម​ការ​ចង​ចាំរ​​បស់​គាត់ បាន​យ៉ាង​ត្រឹម​ត្រូវ និង​ច្បាស់​លាស់ ដែល​មាន​ដូច​ជា​រូប​ផ្លូវ​​ក្រងិច​ក្រងុក អាគារ បង្អូចអាគារ និង​រូប​ភាព​លម្អិត​ជា​ច្រើន​ទៀត ។​ សមត្ថភាព​ចង​ចាំ​របស់​លោក​វីលសៀ​គឺ​ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​មែន ។​ ប៉ុន្តែ នៅ​មាន​សមត្ថភាព​ចង​ចាំ​មួយ​ប្រភេទ​ទៀត ដែល​កាន់​តែ​អស្ចារ្យ ហើយ​សំខាន់​ជាង​ទៅ​ទៀត ។​ មុន​ពេល​ព្រះ​យេស៊ូវ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​បាន​សន្យា​ពួក​សាវ័ក​ថា ទ្រង់​​នឹង​ចាត់​ឲ្យ​ព្រះ​វិញ្ញាណ​យាង​ចុះ​មក ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​ចង​ចាំ​ដ៏​អស្ចារ្យ អំពី​ការ​អ្វី​ដែល​ទ្រង់​បាន​មាន​បទ​ពិសោធន៍ គឺ​ដូច​ដែល​មាន​ចែង​ថា “តែ​​ព្រះ​​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ​… នឹង …​ ​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៤:២៦)។ ពួក​សាវ័ក​បាន​ស្តាប់ឮ​សេចក្តី​បង្រៀន​ដ៏​អស្ចារ្យ​នៃ​ព្រះ​គ្រីស្ទ ។​ ពួក​គេ​បាន​ឮ​ទ្រង់​បង្គាប់​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ។​ ប៉ុន្តែ នៅ​ពេល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ…

Read article
សេចក្តីសន្យាដែលអ្នកអាចពឹងផ្អែកបាន

បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក រដ្ឋាភិបាល​អាមេរិក បាន​អនុម័ត​​​ច្បាប់​កាន់​​តែ​​តឹង​រឹង​ជាង​មុន ដើម្បី​ការពារ​ប្រជា​ជន ឲ្យ​រួច​ពី​ការ​អនុវត្តន៍​នៃ​ធនាគា ដែល​​មិន​អាច​ទុក​ចិត្ត​បាន ។​ ធនាគា​ទាំ​ង​ឡាយ​ត្រូវ​ឆ្លើយ​​តប​ ចំពោះ​​ច្បាប់​​នេះ ដោយ​​ធ្វើ​ការ​កែ​សម្រួល​គោល​ការណ៍​មួយ​ចំនួន​របស់​ខ្លួន។​ ធនាគា​របស់​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​​ម​ក​ខ្ញុំ ដើម្បី​​បញ្ជាក់​អំពីការកែសម្រួលនោះ។​ នៅ​ពេល​ខ្ញុំ​អាន​សំបុត្រ​នោះ​ចប់ ខ្ញុំ​មិន​សូវ​បាន​ទទួលនូវ​​ចម្លើយ​ទេ ផ្ទុយ​ទៅ​​វិញ ខ្ញុំ​មាន​សំណួរ​កាន់​តែ​ច្រើន ។​ ក្នុង​សំបុត្រ​នោះ មានប្រើ​​ពាក្យ​ “យើង​ខ្ញុំ​ប្រហែល​ជា”​ និង​ពាក្យ “អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ខ្ញុំ” ដែល​ពាក្យ​ទាំង​នេះ គឺ​ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ទុក​ចិត្ត​បាន​ឡើយ! ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​ដក​ស្រង់​ជា​ច្រើន​ដងពីព្រះ​​បន្ទូលព្រះ នូវ​ពាក្យ “អញនឹង” ។​ ព្រះ​បាន​សន្យា​ចំពោះ​ស្តេច​​ដាវីឌ​​ថា “នោះ​អញ​នឹង ​តាំង​ពូជពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយរាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង ​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់ខ្ជួន​ឡើង គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហើយ​អញ​នឹង ​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិតស្ថេរ​ជា​ដរាប​ទៅ”(២​សាំយ៉ូអែល ៧:១២-១៣)។ គ្មាន​អ្វី​ដែល​មិន​ច្បាស់​លាស់ នៅ​ក្នុង​ព្រះ​បន្ទូល​​ទាំង​នោះ​ឡើយ ។​ ដោយ​សារ​ស្តេច​សាឡូម៉ូន​ បាន​ទទួល​ស្គាល់​ភា​ព​ស្មោះ​ត្រង់​របស់​ព្រះ ចំពោះ​ព្រះ​បន្ទូល​សន្យា​ នោះ​​ទ្រង់​ក៏​បាន​អធិស្ឋាន នៅ​ពេល​សម្ភោធ​ព្រះ​វិហារ​ថា “ទ្រង់​បាន​រក្សា​សេចក្តី​សន្យា ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​អ្នក​បំរើ​ទ្រង់ គឺ​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ ទ្រង់​បាន​មាន​ព្រះបន្ទូល​ដោយ​ព្រះឱស្ឋ​ទ្រង់ ហើយ​សម្រេច​​សេចក្តី​នោះ…

Read article