You are here:
ស្រឡាញ់ជ្រាលជ្រៅ

មិត្ត​ភ័ក្រ​ម្នាក់​បាន​រៀប​រាប់​ពី​ជីដូន​របស់​គាត់​ថា ជី​ដូន​របស់​គាត់​ជា​ម្នាក់ ដែល​មាន​ឥទ្ឋិ​ពល​យ៉ាង​អស្ចារ្យ​លើ​ជីវិ​ត​របស់​គាត់។ ចាប់​ពី​ធំ​ដឹង​ក្តីរ​ហូត​មក គាត់​បាន​រក្សាទុ​​ក​រូប​ថត​ជី​ដូន​គាត់​នៅ​លើតុ​ធ្វើ​ការ​របស់​ខ្លួន​ជា​និច្ច ដើម្បី​រំឮ​ក​ខ្លួន​គាត់​ពីសេ​ចក្តី​ស្រឡាញ់ ដោយ​ឥត​មាន​លក្ខ​ខណ្ឌរ​បស់​ជី​ដូន​គាត់។ “ខ្ញុំ​ពិត​ជា​ជឿពី​ការ​នេះ​មែន” គាត់​និយាយ បន្ថែម​ទៀត​ថា “លោក​យាយ​បាន​ជួយ​បង្រៀន​របៀប​ស្រឡាញ់​ដល់​គាត់”។ មិន​មែន​មនុស្ស​ទាំង​អ​ស់ សុទ្ឋ​តែ​ធ្លាប់​មាន​ពិសោធន៍​ចំពោះសេ​ច​ក្តីស្រ​ឡាញ់​ស្រដៀង​នេះ​ទេ ប៉ុន្តែ​ តាម​រ​យៈ​ព្រះ​គ្រីស្ទ​ នោះ​យើង​ម្នាក់​ៗ​អាច​មា​នពិ​សោធន៍​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​ជា​ម្ចាស់។ ពាក្យ​ថា​ស្រឡាញ់​មាន​២៧​ដង នៅ​ក្នុង​បទ​គម្ពីរ យ៉ូហាន​ទី​១ ជំពូ​ក៤​ ហើយ​សេចក្តី​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ព្រះ​គ្រីស្ទ​ត្រូវ​បាន​គេ​រា​ប់​ថា ជា​ប្រភព​នៃ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចា​ស់ និង​ចំពោះ​អ្នក​ដទៃ។ “នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើ​ងបា​ន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រ​ង់បា​នស្រ​ឡាញ់យើ​ង​វិញ​ទេ​តើ ហើយបាន​ចាត់​ព្រះ​រាជ​បុត្រា​ឱ្យ​មក​ទុក​ជា​ដង្វាយ​ ឱ្យធួ​ន​នឹង​បា​ប​យើង​រាល់​គ្នាផង”​(ខ.១០)។ “យើង​រាល់​គ្នាបា​ន​ស្គាល់​ ហើយ​​​ក៏ជឿ​ចំ​ពោះសេ​ចក្តី​ស្រ​ឡាញ់ ដែល​ព្រះទ្រង់​មាន​ដល​យើង”(ខ.១៦)។ “យើង​ស្រឡាញ់​ទ្រង់ ពីព្រោះទ្រ​ង់​បាន​ស្រឡាញ់​យើង​ជា​មុន”(ខ.១៩)។ សេច​ក្តី​ស្រឡាញ់​ព្រះ​ជាម្ចា​ស់ គឺ​មិន​ដូច​ជា​ក្បាល​រ៉ូប៊ីនេទឹ​កដែ​លស្រ​ក់ទឹ​ក​ម្តង​មួយដំណក់​ៗ​ឡើយ ឬ​ក៏​ជាអ​ណ្តូង​ដែល​យើង​ត្រូវ​ជីក​រក​ដោយ​ខ្លួន​ឯង​ដែរ។ សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចា​ស់​គឺ​ជា​ខ្សែទឹ​កហូ​រ ដែល​ហូរ​ចេញ​ពី​ព្រះហឬ​ទ័យ​ទ្រង់ ​មក​​ក្នុ​ងដួងចិ​ត្ត​យើង​រាល់​គ្នា។ មិន​ថាសា​វតារ​បស់​យើង​ជាអ្វី​ក៏​ដោយ ឬក៏ប​ទ​ពិ​សោធន៍​ក្នុង​ជីវិត​យ៉ាង​ណា​នោះទេ​ ឬ​ក៏​យើងមាន​អារម្មណ៍​ស្រឡាញ់​ជ្រា​លជ្រៅ​ពី​អ្ន​កដ​ទៃ ឬ​ក៏​អត់​មាន​ក៏​ដោយ នោះ​យើង​អាច​ទ​ទួល​បាន​សេចក្តី​ស្រឡាញ់​នេះ។ យើង​អាច​យក​ចេញ​ពី​ប្រភព​ដែល​មិន​ចេះរី​ង​ស្ងួត​រប​ស់​ព្រះ​អម្ចាស់ ដើម្បី​ឱ្យ​ដឹង​ថា​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មើល​ថែយើ​ងយ៉ា​ង​ណា ហើយ​យើង​ក៏​អាច​ឱ្យសេ​ចក្តី​ស្រឡាញ់ នេះ​ទៅ​អ្នក​ដទៃ​បាន​ផង​ដែរ។ ក្នុង​ព្រះ​គ្រីស្ទ​ជា​ព្រះអ​ង្គ​សង្គ្រោះរ​បស់​យើង​រា​ល់គ្នា នោះយើង​ត្រូវ​បាន​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ។ _David McCasland

Read article
មេត្រីភាព

ក្នុង​សម័​យកា​ល​អាដាំ និង​នាង​អេវ៉ា មេត្រី​ភាព​បាន​បាត់​បង​ទៅ។ ខណៈ​ពេល​ដែល ពួក​គេ​បាន​ស៊ី​ផ្លែ​ឈើដឹ​ង​ខុស​ត្រូវ ហើយ​បាន​ដឹង​ភាព​អាក្រាត​របស់​ពួក​គេ ហើយ​ពួក​គេចា​ប់​ផ្តើម​បន្ទោស​គ្នា​ទៅ​វិញ​ទៅម​ក លោកុប្បត្តិ 3:12-13ទាំង​បាន​ចាប់​ផ្តើម ទាស់​ប្រឆាំង​ជា​មួយ​ផែន​ការ​មេត្រី​ភាព​របស់​ព្រះ​ជា​ម្ចាស់។ សេចក្តី​ទុក្ខ​ព្រួយ​កើ​ត មក​លើ​អស់​ទាំង​កូន​ចៅរ​បស់​ពួ​កគេ​ រួម​ទាំង​យើង​ទាំង​អស់​គ្នាផ​ង​ដែរ យើង​បាន​ដើរ​តា​មគំ​រូ​អាក្រ​ក់រ​បស់​ពួក​គេ។ យើង​ស្តីប​ន្ទោស​ឱ្យ​អ្នក​ដទៃ ដោយ​ព្រោះជ​ម្រើស​អាក្រក់​រប​ស់យើ​ង​ផ្ទាល់​ខ្លួន ហើយ​ក៏​កើត​មាន​កំហឹង នៅ​ពេល​គ្មាន​អ្នក​ណាម្នា​ក់​ព្រម​ទទួល​នូវ​ការ​ចោទ​ប្រកាន់​។ ការ​ស្តី​បន្ទោស​ឱ្យ​អ្នក​ដទៃ ដោយ​ព្រោះ​អភ​មង្គល​ធ្វើ​ឱ្យ​បាក់​បែក​ដ​ល់ក្រុ​ម​គ្រួសារ ពួក​ជំនុំ សហ​គមន៍ និង​ជាតិ​សាស​ន៍​ទាំង​មូ​ល។ យើង​មិន​អាច​បង្កើត​មេត្រី​ភាព​បាន​ឡើយ ពីព្រោះ​គ្មាន​គេ​នាំ​យើង​ចេញ​ពី​កន្លែង​ស្តី​បន្ទោស។ បុណ្យ​ណូអែល គឺ​ជា​រដូវ​កាល​មេត្រី​ភាព។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ប្រាប់​ពី​ ​ព្រះ​ជា​ម្ចាស់​បាន​ណែ​នាំ​ព្រះអម្ចា​ស់​សន្តិភាព ឬ​ព្រះអ​ម្ចាស់​មេត្រីភាព(អេសាយ 9:6)។ ព្រះ​យេស៊ូវ​បាន​យាង​មក​ដើម្បី​ធ្វើ​ឱ្យអំ​ពើ​បាប និង​ការ​ស្តីប​ន្ទោស​បាក់​បែក​ទៅ ដោយ​តាំង​ស្ពាន​មេត្រី​សម្រាប់​មនុស្ស​យើ​ងជា​មួ​យ​ព្រះ​ជាម្ចា​ស់ “ដោយ​សារ​ព្រះ​លោហិត​នៃ​ឈើ​ឆ្កា​ង​ទ្រង់” កូល៉ុស1:20។ ជំនួស​ឱ្យ​កា​រស្តី​ប​ន្ទោសយើ​ង​រាល់​គ្នា ដោយសារ​បញ្ហា​ទាំ​ងអ​ស់​ដែល​យើង​បង្ក​ឡើង នោះ​ព្រះទ្រ​ង់បា​ន​ទទួ​លយ​ក​កា​រស្តី​បន្ទោស​ ដោយសារ​យើង​រា​ល់គ្នា​វិ​ញ។ ឥឡូវ​នេះ​ ព្រះ​ជា​ម្ចាស់កំពុងរើ​ស​អ្នក​ដែល​ដើរ​តាម​ទ្រង់ គឺ​ជា​អស់​អ្នក​ណាដែ​លបា​នទ​ទួលកា​រ​អត់​ទោស ហើយ​ចង់​ឱ្យ​អ្នក​ដទៃ​បានទទួល​ការ​អត់​ទោស ដូច​ជា​យើ​ង​ដែរ។ នៅ​ពេល​យើង​ទទួល​ការ​អត់​ទោស​ពី​ព្រះ​ជាម្ចា​ស់រួ​ច​ហើយ នោះ​យើង​បាត់​បង់​នូវ​ការ​ចង់​បាន​ការ​អត់​ទោស​ពី​អ្នក​ដទៃ​ទៀត​ហើយ។ នៅ​ពេល​ណាយើ​ង​រស់​នៅក្នុ​ងមេ​ត្រី​ភាព​ជា​មួយ​ព្រះជា​ម្ចាស់ នោះ​យើង​ចង់​បង្កើត​មេត្រីភា​ព​ជាមួ​យអ្ន​ក​ដទៃ​ដែរ។ យើង​អាច​ឱ្យ និង​ទទួល​អំណោយ​នៃ​មេត្រីភា​ព​នៅបុ​ណ្យណូ​អែ​លនេះ​។ _Julie Ackerman Link

Read article
វិមានខ្សាច់

កាល​ពី​កូន​ៗ​របស់​ពួក​យើង​នៅក្មេ​ង​ៗ ប្រពន្ឋ​ខ្ញុំ​ហើយ​និង​ខ្ញុំ បាន​ទៅ​សម្រាក់​វិស្សម​កាល​ជា​គ្រួសារ​យ៉ាង​រីក​រា​យនៅ​ក្នុ​ងរ​ដ្ឋ ផ្ល័រីដា(Florida) ហើយ​បាន​ទៅ​លេង​ឪពុក​ម្តាយ​យើង​នៅ​ទីនោះ​ថែម​ទៀត​ផង។ វា​ជា​ពេល​វេលា​ពិសេស​អស្ចារ្យ សំរាប់​ការ​សម្រា​កមួ​យរ​យះ​ខ្លីដើ​ម្បី​គេច​ចេញ​ពី​អាកាស​ធាតុរ​ងា​នៅ​ឯ​ផ្ទះ ដ្បិត​អី​នៅ​ទីនោះ មាន​ការ​កក់​ក្តៅណា​ស់។ ខ្ញុំ​មិន​អាច​ទ្រាំនៅ​ស្ងៀ​មបា​ន​ឡើយ ទើប​សម្រាក​លំហែ​ល នៅ​លើ​ឆ្នេរ​ខ្សាច់​ជាមួ​យ​ការ​អាន​សៀវ​ភៅ​ល្អ​ៗ។ យ៉ាង​ណា​ក៏​ដោយ កូន​ៗ​រប​ស់ខ្ញុំ​ មាន​គំនិត​ផ្សេងៗ​ជាច្រើន ពួក​គេ​ចង់​សាង​សង់​វិមាន​ខ្សាច់។ ដោយ​ស្ទាក់​ស្ទើរ ​ខ្ញុំបា​ន​ក្រោក​ឡើង​ទៅ​ជួយ ហើយ​រំពេ​ចនោះ​ បាន​​ធ្វើ​ឱ្យ​ខ្ញុំ​ជាប់​ដៃរ​វល់​ខ្លាំង​នឹង​គម្រោកា​រ ដែ​ល​មាន​នៅ​នឹង​ដៃ​ស្រាប់នេះ។ ទម្រាំ​តែ​ខ្ញុំ​បាន​ដឹង​ខ្លួន ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន ​ម៉ោង​ក្នុង​ការ​បង្កើត​វិមា​ន​ដែល​គួរឱ្យ​​ចា​ប់អារ​ម្មណ៍​ខ្លាំង ។ កុំ​គិត​ថា វា​គ្រាន់​តែ​ជា​បញ្ហា ពេល​វេលា​ប៉ុណ្ណោះ ដល់​ពេល​ទឹក​ឡើង​មក​បាន​បោះសំ​អាត កា​រខំ​ប្រឹង​ប្រែ​ង​ ទាំងប៉ុន្មាន​រប​ស់​ខ្ញុំ​ទៅ​អស់ ។ យើង​តែង​តែ​ធ្វើ​ឱ្យ​មាន​កំហុស​ដដែល​ៗ​នៅ​ក្នុ​ងជី​វិត ហើយ​ទាំង​ចំណាយ​ពេល ​និង​កម្លាំង​ជា​ច្រើ​នដើ​ម្បីធ្វើ​កា​រសា​ងស​ង់ “វិមាន”​តូច​ផ្ទាល់​ខ្លួន​របស់​យើង ដែល​ជា​របស់​របរ និង​សេចក្តីស​ប្បាយ​រីក​រាយ ដោយ​ទទួល​បាន​ស្នា​ដៃ​ទាំង​ពួង​របស់​យើង។ វា​មើ​លទៅ​រ​បស់​ទាំង​អស់​នេះហា​ក់​ដូច​ជា​មា​នប្រយោជ​ន៍ណា​ស់ ប៉ុន្តែ​ទី​បញ្ចប់ វា​គ្មាន​តម្លៃ​សោះ។ ក្នុង​កណ្ឌ​គម្ពីរ លូកា ជំពូក១២ ព្រះ​យេស៊ូវ​បាន​ជម្រុញ​ចិត្ត​អ្នក​ដែល​ដើរ​តាម​ទ្រង់​ទាំង​នោះ ឱ្យ​លក់​ទ្រព្យ​ស​ម្បត្តិ រប​ស់​ពួក​គេ​ដែល​មាន ហើយ​ធ្វើ​ទាន​ដល់​អ្ន​ក​ក្រ “ពីព្រោះ​ទ្រព្យសម្បត្តិ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្ន​កក៏​នៅ​កន្លែ​ង​នោះឯង” លូកា 12:34។ ម៉្យាង​វិញ​ទៀត ​របៀប​ដែល​យើង​បាន​ចំណាយ​ពេល…

Read article
កុំឱ្យរវល់ពេក

នៅ​ថ្ងៃ​បុណ្យ​គ្រីស្មាស នោះ​ចូ​រស​ម្លឹង​មើ​លទៅ​ព្រះ​ជា​ម្ចាស់។ សិស្សស​កល​វិ​ទ្យាល័យ​បាន​មក​ជួល​ផ្ទះ​ពីប្អូន​ស្រី​របស់​ខ្ញុំ ហើយ​និង​ប្តី​រប​ស់នា​ង។ នៅ​យប់​​មួយ មាន​ចោរ​ម្នាក់​បាន​ប៉ុន​ប៉ង​គាស់​ផ្ទះ​។ ពេល​នោះ​ស្ត្រីវ័​យក្មេ​ងម្នាក់​ដែល​រស់ នៅ​ទីនោះបា​នទូរស័ព្ទ​ទៅ​ប៉ូលីស​ដើម្បី​ប្រាប់​ពួក​គេថា សកម្ម​ភាព​ទំលាយ​ផ្ទះ​ចូល​បាន​កំពុ​ងធ្វើ​ឡើ​ង ហើយ​សហការី​បាន​ឆ្លើយ​តប​ក្នុងរ​បៀប​ខុស​ពីធ​ម្មតា​ថា ៖ “អ្នក​ត្រូវទូ​រ​ស័ព្ទ​មក​ម្តង​ទៀត​នូវ​ពេល​ព្រឹក​ស្អែ​ក។ ឥឡូវ​នេះ​យើងកំពុង​ជាប់​រវ​ល់ពេ​ក​ណាស់​ហើយ”។ ចម្លើយ​នេះ មាន​ការ​រំខាន​មែន! ស្ត្រីវ័​យ​ក្មេង​ម្នាក់​នេះបា​នធ្វើ​ត្រូ​វ​ហើយ ដោយ​ទូរ​ស័ព្ទ​ទៅ​ប្រាប់ប៉ូលីស ប៉ុន្តែ ការ​អង្វរ​ករ​សុំជំ​នួយ​របស់​នាង ​ត្រូវ​បាន​គេ​បដិ​សេធ​ចោល​ ដោយ​នូវ​ហេតុ​ផល​មួយ​ចំនួន។ សេចក្តី​ព្រងើយ​កន្តើយ​ដូច​នេះ កំពុង​តែ​ធ្វើ​ឱ្យមា​ន​ការ​អន់ចិត្ត។ សូម្បី​យ៉ាង​នេះ​ក្តី សេចក្តី​ព្រងើយ​កន្តើ​យ នឹង​មិន​ដែល​កើត​ឡើង នៅ​ពេល​ដែល​យើង​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដោយ​សេចក្តី​អធិស្ឋា​នឡើ​យ។ ជា​ធម្មតា យើង ​ប្រហែល​ជា​មិន​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់កំ​ពុង​ស្តាប់ ប៉ុន្តែ ទ្រង់​កំពុង​សន្តាប់ ។ ព្រះ​ជាម្ចាស់យ​ក​ព្រះទ័យ​ទុក​ដាក់ ហើយ​នឹង​ឆ្លើយ​តប។ ព្រះ​គម្ពី​ររំ​លឹក​យើងថា​ យើង​អាច​ទទួល​ការ​លួង​លោម តាម​ការ​ពិត​ទៅ​ព្រះ​ជាម្ចា​ស់រ​បស់​យើង​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង នូវ​អ្វី​ដែល​ចិត្ត​របស់​យើង​ខ្វាយ​ខ្វល់​ដែរ ៖ “ព្រះយេ​ហូវ៉ា​ទ្រង់​គង់​នៅ​ជិត​ នឹងអស់អ្ន​ក​ដែលអំ​ពាវ​នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ​នាវ​ ដល់ទ្រង់​ដោយ​ពិត​ត្រង់” ទំនុក​ដំកើង 145:18។ នៅ​ពេល​ដែល​យើង​អំពាវ​នាវ​ដល់​ទ្រង់ នោះ​យើង​នឹង​មិន​ដែល​ទទួល​បាន​ចម្លើយ​ មិន​យកចិ​ត្ត​ទុក​ដាក់​សោះ​ឡើយ ។ ជំនួស​ឱ្យកា​រ​ជៀស​ព្រះកា​យទ្រ​ង់​ចេញពេល​ដែ​លយើ​ង​ស្រែក​យំ​រក​ទ្រង់ គឺ​ព្រះ​វបិតា ​របស់​យើង ដែល​គង់​នៅ​ស្ថានសួគ៌​គ​ង់​នៅ​ជិត​យើង​នៅពេ​លណា​យើ​ង​ត្រូវ​កា​រ​ទ្រង់​វិញ។ ទ្រង់​មិន​ដែល​នឹង​ជាប់​រវល់ ចំពោះ​ការ​អធិស្ឋាន​របស់​កូន​ទ្រង់​ឡើយ…

Read article
ការមកដល់

ខ្ញុំជឿ​ថា គ្រប់​បទ​គម្ពីរ​ទាំង​អស់​ត្រូវ​បាន​បក​ស្រាយ​ពី​គ្នាទៅ​វិញ​ទៅម​ក ហើយ​ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​យ៉ា​ង​ជិត​ស្និត​ផង​ដែរ ។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ខ្ញុំ​ត្រូ​វ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញា​ក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ខ្ញុំ​អាន​បទ​គម្ពីរ​ប្រចាំ​ខែ​វិច្ឆិកា ក្នុង​ពេត្រុស​ទី​១ ដែល​និយាយ​អំពី​រឿង​រ៉ាវ​បួន​យ៉ាង​នៃការ​មក​ដល់ ហើយ​ត្រូវ​នឹង​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ត្រៀម​រៀប​ចំ​អប​អរ​សាទរ​នៃ​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ នៅ​គ្រាដំ​បូង នោះ​បើ​តាម​ប្រតិ​ទិន​គ្រីស្ទាន ហើយ​ក៏​ជា​ពេល​ដែល​ពួក​គេ​ទន្ទឹង​ចាំផ្លូ​វ នៃ​ការ​យាង​ត្រឡប​មក​វិញ​របស់​ទ្រង់​ផង​ដែរ​។ ក្នុង​ពេល​មក​ដល់​នោះ​ យើង​នឹង​សម្តែង​ឃើញ​នូវ​សេចក្តី​សង្ឃឹម សន្តិ​ភាព អំណរ​អ និង​មេត្រី​ភាព ដែល​ការ​ទាំង​នេះ ព្រះ​ជា​ម្ចាស់​បាន​បញ្ផូន​មក​ជា​មួយ​នឹ​ង​ព្រះ​គ្រីស្ទ ។ សេចក្តី​សង្ឃឹមៈ យើង​រាល់​គ្នា​មាន​ម​រតក​​ដែល ​បាន​បំរុង​ទុក​សំរាប់​យើង​រាល់​គ្នា នោះយើ​ង​រាល់​គ្នាបាន​សេចក្តី ​សង្ឃឹម​ដ៏​រស់ ដោយ​សារ​ព្រះគ្រីស្ទ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ(១ពេត្រុស១:៣-៥)។ សន្តិ​ភាពៈ យើង​រាល់​គ្នា​ដែលចូ​លចិ​ត្ត​ចង់​ស្រឡាញ់ ​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏ល្អ​ នោះត្រូ​​វ​ឱ្យយើ​ង​រាល់​គ្នា​បែរ​ចេញ​ពី​ការ​អាក្រក់ និង​ត្រូវ​ស្វែង​រក​សន្តិភា​ព ពីព្រោះ​ព្រះ​អម្ចាស់​តែង​ទត​មក​លើ​មនុស្ស​សុចរឹត ហើយ​ទ្រង់​ព្រះ​សន្តា​ប់ពាក្យ​ទូល​អង្វរ​របស់​ពួក​គេ (3:10-12)។ អំណរ​អៈ យើង​រាល់​គ្នា​មាន​សេចក្តី​អំណរ​ជាខ្លាំ​ង ទោះ​បើ​កើត​មាន​សេចក្តី​ល្បួង​ផ្សេងៗ​​យ៉ាង​ណាក៏​ដោ​យ ដ្បិត​អី​សេចក្តី​ជំនឿរ​បស់​យើង​ត្រូវ​បាន​ល្បង​ល​ប្រាកដ​មែន ។ ចុង​បំផុត​នៃសេ​ចក្តី​ជំនឿ​នេះ គឺ​ជា​សេចក្តី​សង្គ្រោះដ​ល់​ព្រលឹង(1:6-9)។ សេចក្តី​ស្រឡាញ់ៈ យើង​រាល់​គ្នាអា​ច​ស្រឡាញ់គ្នា​ទៅ​វិ​ញទៅ​ម​ក ដោយ​ចិត្ត​ដ៏​ស្អាត​ចុះ ដ្បិតអី​យើង​រាល់​គ្នាបា​នកើ​ត​ជា​ថ្មី ដោយ​ព្រះ​បន្ទូ​លដ៏​រ​ស់ហើ​យ​នៅជា​ប់​លាប់ (1:22-23)។ ដ្បិតអី​ព្រះ​គ្រី​ស្ទបា​ន​យាង​ម​ក​នៅគ្រា​ដំបូង នោះ​យើង​រា​ល់គ្នា​អាចរ​ស់នៅ​​ដោយ​សេចក្តី​ស​ង្ឃឹម សន្តិភា​ព អំណរ​អ និង​សេចក្តី​ស្រឡាញ់…

Read article
សកម្មភាព និងលទ្ធផល

នៅ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ១៩៧១ មាន​បុរស​ម្នាក់ដែល​គេស្គា​ល់នៅ​បច្ចុប្បន្ន​ថាជា​ ចោរ​ប្លន់​យន្ត​ហោះ​ពាណិជ្ជ​កម្ម​ឈ្មោះ ឌី ប៊ី គូព័រ ដោយ​ការ​គំរាម​បំ​ផ្ទុះយន្ត​ហោះ រហូតទា​ស់តែ​ទ​ទួល​បាន​ប្រាក់​គ្រប់​គ្រាន់។ បន្ទាប់​ពី​ចុះច​ត​ទ​ទួល​បាន​ប្រាក់គ្រ​ប់​គ្រាន់​ហើយ គាត់​ក៏​បញ្ជា​ឲ្យ​យន្ត​ហោះ​ ហោះឡើ​ងវិ​ញ។ នៅ​ពេល​ជណ្តើរ​ខាង​ក្រោយ​យន្ត​ហោះ៧​២៧ប​ន្ទាប​បន្តិច គាត់​ក៏លោត​ឆ័ត្រ​យោង​ចុះម​ក​ទាំង​យប់។ ប៉ូលិស​មិន​ដែល​ចាប់​គាត់​បាន​ទេ ហើយ​គ្មាន​អ្នក​ណាបំ​បែក​រឿង​ក្តី​នេះបា​ន​ទេ។ ទង្វើ​បែប​នេះ ​បង្ខំ​ឲ្យមា​នកា​រពង្រឹង​សន្តិសុ​ខនៅ​ព្រលាន​យន្ត ដើម្បី​ផ្តល់​ទំនុក​ចិត្ត និង​បំបា​ត់ភា​ព​ភ័យ​ខ្លាចដ​ល់​អ្នក​ដំណើរ។ អ្វី​ដែល​គាត់​បាន​ធ្វើ​ជះ​ឥទ្ធិ​ពល​ដល់​យើង​រាល់​គ្នា។ ព្រះ​គម្ពីរ​ពិព៌ណនាអំ​ពី​សកម្ម​ភាព​ពីរ​យ៉ាង ដែល​ធ្វើឲ្យ​ពិភព​លោក​មាន​ការ​ផ្លាស់​ប្រែ។ ទី​មួយ​គឺ​ជា​ជម្រើស​របស់​អ័ដាំម​ បាន​​ធ្វើ​ឲ្យ​អំ​ពើបា​ប និង​សេចក្តី​ស្លាប់​ចូល​មក​ក្នុ​ងពិ​ភ​ព​លោក ហើយ​សេច​ក្តី​ស្លាប់​រីក​រាល​ដាលដល់​មនុស្សទាំ​ង​អស់ គ្រប់​គ្នាបា​ន​ធ្វើបាប (រ៉ូម ៥:១២)។ ទី​ពីរ ផ្ទុយ​ទៅ​វិញ ដោយសារ​ព្រះយេ​ស៊ូវ​ថ្វាយ​អង្គ​ទ្រង់​ជាយញ្ញ​បូជានៅ​លើ​ឈើឆ្កា​ង ព្រះ​ជា​ម្ចាស់​បាន​លោះ​យើង​រួ​ច​ពី​បាប​ ​«ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោ​ស ដោយ​ព្រោះអំ​ពើ​រំលង​តែមួ​យ នោះ​មនុស្ស​ទាំង​អ​ស់ក៏​បា​នរា​ប់​ជាសុ​ចរិត ឲ្យ​បាន​ជីវិ​ត​វិញ ដោយសារ​អំពើ​សុច​រិត​តែ​មួយ បែប​ដូច្នោះដែ​រ» (ខ.១៨)។ ព្រះគ្រីស្ទ​បាន​លោះយើ​ង​រាល់​គ្នា​ពីអំ​ណាច​បាប ដោយ​ការ​សុគត និង​រស់​ឡើង​វិញ ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើបា​ន​ឡើយ។ ទ្រង់​បាន​លើក​លែង​ទោស​បាប និង​ផ្តល់​ជីវិត​អស់​កល្ប​ជា​និច្ច ដល់​អស់​អ្នក​ណាដែ​លទ​ទួល​ទ្រង់។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​យើង​អាច​អរ​ព្រះ​គុណ​ព្រះអ​ង្គ​អស់​ពី​ចិត្ត​យើង ។-David McCasland

Read article
ចូរគោពមាតាបិតា

ថ្មីៗនេះ ឪពុក​ខ្ញុំ​ឈាន​ចូល​អាយុ៩​០​ឆ្នាំ​ផ្លាយ ហើយ​រូបកា​យ​ក៏ចុះ​ទ​ន់ខ្សោ​យ​ដែរ។ គាត់​អា​ចធ្វើ​ចលនា​បាន​ដោ​យប្រើ​ប្រអប់​ឈើ ប៉ុន្តែ​គាត់​ត្រូវ​ការ​មនុ​ស្សម្នាក់​ចំអិន ​ម្ហូប និង​ជួយ​កិច្ចកា​រ​ផ្សេង​ទៀត​ឲ្យ​គាត់។ បង​ប្រុស​ច្បង​របស់​ខ្ញុំឈ្មោះ​ស្ទី​វ និង​ប្រពន្ធ​គាត់​ឈ្មោះជូ​ឌី រស់​នៅ​ក្បែរ​គាត់ ដូច្នេះ ពួក​គេ​ក៏ស​ម្រេច​ចិត្ត ​រើទៅ​នៅមើល​ថែ​ទាំ​គាត់។ ដោយ​មាន​បំណង​ចង់​មើល​ថែ​ទាំ​ឪពុក​របស់​យើង ខ្ញុំនិ​ង​ប្រព​ន្ធខ្ញុំ​ត្រូវ​ជិះយន្ត​ហោះម​ក​មើល​គាត់ ដើម្បី​ទុក​ឱកាស​ឲ្យ​បង​ខ្ញុំ​និង​ប្រពន្ធ​គាត់​ចេញទៅ​​ក្រៅ​ម្តង​ម្កាល។ យើង​សប្បាយ​ចិត្ត​នឹង​ចំណាយ​ពេល​ជា​មួយ​​គាត់ ហើយ​យើង​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​សម្រាល​បន្ទុក​បង​ប្រុស​ខ្ញុំ និង​ប្រពន្ធ​គាត់ ទោះ​បី​ជាពី​រ​បី​ថ្ងៃ​ក៏​ដោយ។ ព្រះ​គ​ម្ពីរ​ចែង​ថា៖ «ចូរ​គោរ​ព​ប្រតិ​បត្តិ​ដល់​មាតា​បិតា​ខ្លួន»(អេភេសូរ ៦:២)។ អ្នក​អត្ថា​ធិប្បាយ​ព្រះ​គម្ពីរ​សម្ពន្ធ​មេត្រី​ថ្មី​ម្នាក់​មាន​ប្រសាសន៍​ថា​ ដើម្បី​លើក​កិត្តិ​យស ​អ្នក​ណាម្នា​ក់ យើង​ត្រូ​វគោរព​អ្ន​ក​នោះ​ដោយ «សេចក្តី​គោរព ​ចិត្ត​សប្បុ​រស ​ការ​គួរ​សម និង​ការ​ស្តាប់​បង្គាប់ ដែ​ល​ជា​ចំនុច​សំខាន់​​នៃ​ជីវិត»។ ចំពោះ​កុមារ​តូច​ៗ​វិញ មាន​ន័យ​ថា​ការ​ស្តាប់ប​ង្គាប់​ឪ​ពុក​ម្តាយ។ ចំពោះ​ក្មេ​ង​ជំទង់​វិញ មាន​ន័យ​ថា ការ​គោរព​ចំពោះ​ឪពុក​ម្តាយ ទោះបី​ជាអ្ន​កគិ​ត​ថា អ្នក​ចេះ​ជាង​ពួក​គាត់​ក៏​ដោយ ចំពោះ​យុវវ័​យវិ​ញ មាន​ន័យ​ថា រាប់​បញ្ចូល​ឪពុក​ម្តាយ​ជា​ចំណែក​នៃ​ជីវិត​ពួក​គេ។ ចំពោះ​មនុស្ស ​វ័យ​កណ្តាល និង​លើស​ពីនេះ មាន​ន័យ​ថា ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំឪពុក​ម្តាយ ពេល​ឈាន​ចូល​វ័យ​ចាស់ និង​ផ្តល់​ថ្នាំស​ង្កូវ​ដល់​គាត់។ នៅ​សប្តាហ៍​នេះ តើ​អ្នក​នឹង​គោរព​មាតា​បិតា​របស់​អ្នក​ដោយ​របៀប​ណា? ។-Dennis Fisher

Read article
ចូរធ្វើអ្វីដែលត្រឹមត្រូវ

នៅ ពេលខ្ញុំ​ធ្វើដំ​ណើរ​ចេញ​ក្រៅប្រ​ទេស ខ្ញុំ​បាន​ជួប​មេធាវី​ម្នាក់​មក​ពី​ស្រុក​កំណើត​របស់​ខ្ញុំ។ យើង​ភ្ញាក់​ផ្អើល​មែន​ទែន ដោយសារ​យើង​មានល​ក្ខណៈ​ដូច​​គ្នាច្រើន។ ក្នុង​ពេល​សន្ទនា​ជាមួ​យគា​ត់ គាត់​សួរ​ថា៖ «អ្នក​និយាយ ​ថាអ្ន​ក​ឈ្មោះ​ស្ទៀ​លវែល​មែន​ទេ? ខ្ញុំ​ឆ្លើយ​ថា៖ «ទេ ខ្ញុំ​ឈ្មោះ​ស្តូ​វែល»។ រួច​មក​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​មាន​អតិថិ​ជន​ម្នាក់​ឈ្មោះ ស្ទៀល​វែល។ ខ្ញុំ​សួរ​ថា៖ «តើ​អាត​ស្ទៀល​វែល​នេះនៅ​ល្អ​ទេ? គាត់​ឆ្លើយ​ថា៖ «បាទ»។ លោ​ក​អាត​ស្ទៀល​វែល​ទៅថ្វា​យ​បង្គំ​នៅ​ព្រះវិហារ​ខ្ញុំ ហើយគា​ត់​ជាអ្ន​កជំ​នួញ​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូប​ក្នុង​សហគមន៍។ លោក​មេធាវី​ទទួ​លស្គា​ល់ថា​ គាត់​គ្មាន​អតិថិ​ជន​ដូច​លោក​អាតវែល​ទេ។ គាត់​បាន​ពន្យល់​ប្រាប់​ថា អតិ​ថិជ​ន​របស់​គាត់​ភាគ​ច្រើន ច​ង់ឲ្យ​គា​ត់​ធ្វើ​អ្វីៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់ តែ​លោក​អាត​ធ្វើ​ខុស​គេ​ខុស​ឯង នៅ​ពេល​គេសុំ​ឲ្យ​គាត់​ធ្វើអ្វី​មួ​យ គាត់​តែង​តែ​ឆ្លើយ​ថា៖ «ចូរ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូ​វចុះ»។ ពិត​ណាស់ ពាក្យ​នេះ​ធ្វើ​ឲ្យលោ​កមេធាវី​ភ្ញាក់​ខ្លួន​ព្រឺត។ ចូរ​ប​ង្កើត​ផល​ថ្វាយ​ព្រះ​គ្រីស្ទ​គ្រប់​ទាំង​បំណង​ចិត្ត និង​ការ​សម្រេច​ចិត្ត​ដោយ​មិន​គិត​ពី​លទ្ធ​ផល ដែល​ព្រះ​អម្ចាស់​បាន​ញែក​យើង​ពី​ពិភព ដែល​គិត​តែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួន។ កាល​យើង​រស់​ក្នុងជី​វិត​មួយ​មិន​មាន​ការ​ចោទប្រ​កាន់ នោះធ្វើ​ឲ្យ​យើ​ងឆ្លុះ​​បញ្ចាំង​ភាពស្អា​ត​ស្អំ ​សេច​ក្តីស្រ​ឡាញ់ និង​ព្រះគុ​ណព្រះ​​យេស៊ូវ​គ្រីស្ទ យើង​ជា​«ពន្លឺ​បំភ្លឺ​ពិភ​ព​លោក»(ភីលីព ២:១៥)។ ដូច្នេះ បើ​អ្នក​ចង់​បំភ្លឺ​ពិភព​លោក អ្នក​គ្រា​ន់តែ «ចូ​រ​ធ្វើ​អ្វីដែ​លត្រឹ​ម​ត្រូវ»។- Joe Stowell

Read article
តើអ្នកកំសត់ទុគ៌តមែនទេ?

មិនថា​អ្នក​ប្រើ​ក្នុង​ស្ថានភាព​មួយ​ណា យើង​អាច​យកទំនុក​ដំកើង​ ៨៦:១ ដែល​ព្រះបា​ទដា​វីឌ​មាន​ព្រះបន្ទូល​ថា «ទូល​បង្គំ​ទាល់​ក្រ ហើយ​ខ្វះខា​ត»។ សូម្បី​តែអ្នក​មាន​នៅ​ក្នុង​ចំណោម​យើង​រាល់​គ្នា ក៏​យល់​ថាភា​ព​ក្រខ្សត់​នៅទី​នេះសំ​ដៅទៅ​លើអ្នក​ក្រ​ខ្សត់​ខាងវិ​ញ្ញាណ ជាង​អ្នក​ក្រ​ខ្សត់​មាស​ប្រាក់។ មហាសេ​ដ្ឋីឈ្មោះ​ រីក​ឌីវ៉ូស​តែង​តែនិ​យាយ​ថា៖ «ខ្ញុំ​ជាម​នុស្សមា​ន​បាប តែ​បាន​សង្រ្គោះដោ​យ​សា​រ​ព្រះ​គុណ​ព្រះអង្គ»។ បទ​គម្ពីរ​ទំនុក​ដំកើ​ង៨​៦​ ប្រាប់យើ​ង​ថា ជំនួយ​មក​ពីព្រះ​ជាម្ចា​ស់មិ​ន​អាច​វាស់​វែង​បា​ន​ ដោយ​បញ្ជី​កត់​ចំណូល​នោះទេ​។ បើយើ​ងទ​ទួល​ស្គាល់​ការ​នេះមែ​ន នោះ​យើង​ជា​អ្នក​កំស​ត់ទុ​រគ៌ត នោះព្រះ​ជាម្ចា​ស់នឹ​ង​មិន​ប្រទាន​របស់​មាន​តម្លៃ​មក​ឲ្យ​យើង​ទេ។ ទេ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​របស់​មាន​តម្លៃ​ថែម​ទៀត​មក​យើង។ តើ​ព្រះជា​ម្ចា​ស់បា​ន​ធ្វើ​អ្វីខ្លះ​ស​ម្រាប់​មនុស្ស​កំសត់​ទុគ៌ត? ទ្រង់​នឹង​ទុក​ជីវិត​យើង ​សង្រ្គោះ​ជី​វិ​​តអ​ស់​អ្ន​​ក ដែ​​លទុ​ក​ចិត្ត​​​លើ​​ព្រះអ​​ង្គ(ខ.២) ទ្រង់​នឹ​ង​ផ្ត​ល់​ក្តីមេ​ត្តា និង​អត់​ទោស​ជា​និច្ច(ខ.៣ ខ.៥)។ ទ្រង់​នឹង​ស្តាប់​ព្រម​ទាំង​ឆ្លើយ​តប​ពាក្យ​អធិស្ឋានរ​បស់​យើង(ខ.៦-៧)។ តែ​យើង​មិន​ត្រឹម​តែ​ទទួល​ព្រះ​ពរ​ពី​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​យើង​ចេះ​ថ្វាយ​ទ្រង់ ​វិញ។ យើង​រៀន​តា​មរ​បៀប​ព្រះ​​អង្គ ដើរ​ក្នុង​សេចក្តី​ពិត គោរ​ព​កោត​ខ្លាច​ព្រះ​អង្គ សរសើរ​ព្រះ​អម្ចាស់ និង​ថ្វាយ​សិរីរុ​ងរឿ​ង​ដល់​ព្រះ​នាម​ទ្រង់ (ខ.១១-១២)។ តើអ្ន​ក​ចាត់​ទុក​ខ្លួ​នឯ​ងថាជា​ម​នុស្ស​កំសត់​ទុគ៌ត​ទេ? បើ​អញ្ចឹង​មែន យើង​សូម​ស្វាគមន៍​។ សូម​កុំឲ្យ​យើ​ងភ្លេ​ច​ពី​ព្រះ​ពរ​ខាង​វិញ្ញាណ​ណាមួ​យ ដែល​ព្រះអ​ង្គ​បាន​ប្រទាន​មក​យើង ហើយ​នឹង​ការ​ឆ្លើយ​តប​ចំ​ពោះព្រះ​ទ័យ​សប្បុរស​រប​ស់ព្រះ​អ​ង្គ​ឡើយ ។-Dave Branon

Read article
ចានចេះច្រៀង

លោក ម៉ៃឃល ហ្ល៊ីន ជា​វិចិត្រ​ករ និង​ជា​អ្នក​វិទ្យ​សាស្ត្របា​នរ​ចនា​រូប​ចាន​ចេះ​ច្រៀង​ដាក់​បង្ហាញ​ក្នុង​ការ​ប្រកួត​សិល្បៈជា​លក្ខណៈ​អន្តរ​ជាតិមួ​យ​នៅរ​ដ្ឋ​មីស៊ីគេន សហ​រដ្ឋ​អាមេ​រិក។ ចាន​នេះ​មិន​ប្រើ​អគ្គិសនី​ទេ តែមា​នរ​បស់​មួយ​ជួយ​ផ្គត់​ផ្គង់​ភ្លើង​ដល់​វា​គឺ ​ការ​សហការ។ ខណៈ​ពេល​ខ្ញុំស​ង្កេត​មើល​មនុស្ស​ព្យាយាម​ធ្វើ​ចាន​ឲ្យចេះច្រៀង​នេះ​ ខ្ញុំ​មានការ​ភ្ញាក់ផ្អើ​ល​ខ្លាំង​ណាស់ ​ព្រោះគ្មា​នន​រណា​ម្នាក់​ចំណា​យពេ​លអា​នសេ​ចក្តី​ណែ​នាំ​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​គេគ្រា​ន់តែ​ច​ង់ស្តា​ប់ភ្លេង ហើយ​រក្សា​គំនិត​ល្អ​នេះ​ទុក​ក្នុ​ងចិត្ត​ប៉ុណ្ណោះ។ ពីរ​បី​នាទី​ក្រោយ​មក ​ពួក​គេដើ​រ​ចេ​ញទៅ​ដោ​យ​មិន​អស់​ចិត្ត​សោះ ថាតើ​មាន​អ្វី​មួយ​ធ្វើ​ឲ្យចា​ន​នេះចេះ​ច្រៀ​ង​បាន។ ខ្ញុំ​ឆ្ងល់​ណាស់ តើ​ខ្ញុំ​មាន​ការ​ធុញ​ទ្រាន់​នឹង​ជីវិត​ប៉ុន្មាន​ដង នៅ​ពេល​ដែល​ជីវិ​តខ្ញុំ​មិន​ដើរ​តាម​ការ​គិតទុ​ក​របស់​ខ្ញុំ? យើង​គិត​ថា យើង​ធ្វើ​ត្រូ​វ​ហើយ តែ​អ្វី​ៗ​មិន​ត្រូវ​ទាល់​តែសោះ​។ ផ្ទុយ​ទៅ​វិញ​យើង​មិន​ធ្វើតា​មផ្លូ​វ​របស់​ព្រះ​ជាម្ចាស់​ឡើយ គឺ​ធ្វើតា​ម​ចិត្ត​ខ្លួន​ឯង។ ចាន​ចេះច្រៀ​ង​នេះរំ​លឹក​ខ្ញុំឲ្យ​ដឹ​ងថា យើង​មិន​អាច​រំពឹ​ងថា​ជី​វិត​យើ​ងល្អ​ប្រ​សើរ​ឡើយ បើយើ​ង​មិន​ទទួល​យ​កកា​រណែនាំ​របស់​អ្នក​រច​នា​នោះ (ចោទិយកថា ៤:៤០)។ ការ​មិន​ស្តាប់​បង្គា​ប់ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា និង​ឃ្លាត​ចាក​ឆ្ងាយ​ពី​ព្រះ​ជា​ម្ចាស់​ទៀត​ផង។ ដើម្បី​សម្រេច​តាម​ផែន​កា​រ​នៃសេ​ចក្តី​សង្រ្គោះ​របស់​ព្រះ​អង្គ​សម្រាប់​ពិភព​លោក​នេះ(ទំនុក​ដំកើង ៦៧:២) យើង​ត្រូវ​ធ្វើ​តាម​ការណែនាំ​អំពី​ជីវិត និង​ការងា​រដោ​យស​ន្តិ​ភាព​ជា​មួយ​គ្នា។ ពេល​ណា​ជីវិត​មិន​បាន​ប្រសើរ ប្រហែល​ជា​មក​ពី​យើង​មិន​ធ្វើ​តាម​ផែនការ​របស់​ព្រះអ​ង្គ ។-Julie Ackerman Link

Read article