You are here:
ចង់មានគ្រួសារដ៏កក់ក្តៅ

ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ។ ទំនុកដំកើង ៦២:៨ អ៊ែន (Anne) ជា​តួឯក នៅ​ក្នុង​រឿង​និទាន ដែល​មាន​ចំណង​ជើង​ថា អ៊ែន ជា​មនុស្ស​និយាយ​ច្រើន  ។ នាង​ចង់​មាន​គ្រួសារ​ខ្លាំង​ណាស់។ ដោយសារ​នាង​ជា​ក្មេង​កំព្រា នោះ​នាង​មិន​មាន​សង្ឃឹម​ថា នឹង​អាច​មាន​គ្រួសារ​ដ៏​កក់​ក្តៅ​បាន​ឡើយ។ តែ​ក្រោយ​មក នាង​ក៏​បាន​ដឹង​ថា បុរស​វ័យ​ចំណាស់​ឈ្មោះ​ម៉ាថាយ (Matthew) និង​ប្អូន​ស្រី​របស់​គាត់​ឈ្មោះ ម៉ារីឡា (Marilla) ចង់​ឲ្យ​នាង​មក​រស់​នៅ​ជា​មួយ​ពួក​គេ។  នៅ​ក្នុង​ការ​ជិះ​ឡាន ទៅ​ផ្ទះ​របស់​ពួក​គេ អ៊ែន​បាន​សុំទោស​ពួកគេ ដោយសារ​នាង​ចេះ​តែ​និយាយ​ពី​នេះ​ពី​នោះ​ឥត​ឈប់ ប៉ុន្តែ លោក​ម៉ាថាយ ដែល​ជា​មនុស្ស​ស្ងាត់​ស្ងៀម ក៏​បាន​ប្រាប់​នាង​ថា នាង​អាច​និយាយ​ច្រើន​ប៉ុណ្ណា​ក៏​បាន គាត់​មិន​ថា​អី​ទេ។ ពាក្យ​សម្តី​នេះ ប្រៀប​ដូច​ជា​តន្ត្រី​ដ៏​ពីរោះ សម្រាប់​ត្រចៀក​នាង។ កាល​ពី​មុន នាង​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​ចង់​នៅ​ក្បែរ​នាង កុំ​ថា​ឡើយ ចង់​ស្តាប់​នាង​និយាយ។ បន្ទាប់​ពី​នាង​បាន​ទៅ​ដល់​ផ្ទះ​ពួក​គេ ក្តី​សង្ឃឹម​របស់​នាង​បាន​រលាយ​អស់ ពេល​ដែល​នាង​បាន​ដឹង​ថា បង​ប្អូន​ដែល​នាង​មក​នៅ​ជា​មួយ​នេះ កំពុង​តែ​គិត​ចង់​រក​ក្មេង​ប្រុស​ម្នាក់ ឲ្យ​មក​ជួយ​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​របស់​ពួក​គេ។ នាង​ខ្លាច​គេ​បញ្ជូន​នាង​ទៅ​មណ្ឌល​កុមារ​កំព្រា​វិញ តែ​ក្តី​ស្រមៃ​របស់​នាង ដែល​ចង់​មាន​គ្រួសារ​ដែល​មាន​ក្តី​ស្រឡាញ់ ក៏​បាន​ក្លាយ​ជា​ការ​ពិត ពេល​ដែល​ពួក​គេ​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នេះ។ យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ចង់​រាប់​រក​យើង…

Read article
ឪពុកនៃសេចក្តីកុហក

កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង។ យ៉ូហាន ៨:៤៤ វីចទ័រ(Victor) បាន​ញៀន​នឹង​ការ​មើល​រូប​អាសអាភាស​បន្តិច​ម្តង​ៗ។ មិត្ត​ភក្តិ​របស់​គាត់​ជា​ច្រើន​បាន​មើល​រូប​អាសអាភាស ហើយ​គាត់​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​មើល​រូប​អាសអាភាស​ផង​ដែរ ដោយសារ​គាត់​មាន​អារម្មណ៍​ថា អផ្សុក ក្នុង​ការ​រស់​នៅ។​ ប៉ុន្តែ ឥឡូវ​នេះ គាត់​ដឹង​ថា គាត់​មាន​កំហុស​ធ្ងន់​ប៉ុណ្ណា ដោយសារ​ការ​មើល​រូប​អាស​អាភាស​នោះ។​ គាត់​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ភរិយា​គាត់​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា គាត់​នឹង​ឈប់​មើល​រូប​អាសអាភាស​ទៀត។ តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​ថា គាត់​យឺត​ពេល​ហើយ។ តើ​គាត់​អាច​ស្រោច​ស្រង់​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់​បាន​ទេ? តើ​គាត់​នឹង​មាន​សេរីភាព ហើយ​បាន​ទទួល​ការ​អត់ទោស​ទាំង​ស្រុង​ឬទេ? អារក្ស ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង បាន​ល្បួង​យើង ដោយ​នាំ​ឲ្យ​យើង​គិត​ថា ការ​ល្បួង​នោះ​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ។ វា​នំា​យើង​ឲ្យ​គិត​ថា នរណា​ក៏​ធ្វើ​រឿង​នោះ​ដែរ។ វា​មិន​អី​ទេ? ប៉ុន្តែ ពេល​ណា​យើង​ធ្លាក់​ចូល​ក្នុង​ឧបាយ​កល​របស់​វា​ហើយ វា​បែរ​ជា​និយាយ​ប្រាប់​យើង​ថា យឺត​ពេល​ហើយ! ឯង​បាន​ជ្រុល​ខ្លួន​ហើយ! ឯង​គ្មាន​សង្ឃឹម​ទេ ឥឡូវ​នេះ! ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​និយាយ​តែ​ពាក្យ​អ្វី ដែល​អាច​បំផ្លាញ​យើង ពេល​ដែល​យើង​កំពុង​តែ​ស្ថិត​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង”(យ៉ូហាន ៨:៤៤)។ បើ​អារក្ស​ជា​ឪពុក​នៃ​សេចក្តី​កុហក…

Read article
ចូរឲ្យមានពន្លឺឡើង

នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង។ លោកុប្បត្ដិ ១:៣ កាល​កូន​ស្រី​ខ្ញុំ​នៅ​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ប្រាប់​នាង​ឲ្យ​ដឹង​ថា វត្ថុ​ដែល​នាង​ឃើញ​នោះ ជា​អ្វី។ ខ្ញុំ​បាន​ណែ​នាំ​នាង ឲ្យ​ស្គាល់​វត្ថុ​ផ្សេង​ៗ ឬ​អនុញ្ញាត​ឲ្យ​នាង​ប៉ះ​វត្ថុ​ដែល​នាង​មិន​ដែល​ស្គាល់ ហើយ​និយាយ​ប្រាប់​នាង​ថា វត្ថុ​នោះ​ជា​អ្វី ដោយ​នាំ​ឲ្យ​នាង​មាន​ការ​យល់​ដឹង និង​ចេះ​ពាក្យ​ថ្មី​ៗ ក្នុង​ពិភព​លោក​ដ៏​ធំធេង ដែល​នាង​កំពុង​ធ្វើ​ការ​រុក​រក។ តាម​ធម្មតា ខ្ញុំ​និង​ស្វាមី​ខ្ញុំ បាន​រំពឹង (ឬ​សង្ឃឹម) ថា ពាក្យ​ទី​១ ដែល​នាង​និយាយ​មុន​គេ គឺ ប៉ា ឬ​ម៉ាក់​ ប៉ុន្តែ នាង​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​និយាយ​ចេញ​ពាក្យ​ដំបូង ផ្សេង​ពី​នេះ ដូច​ជា​ពាក្យ ពន្លឺ ជា​ដើម ដែល​មាត់​ដ៏​តូច​របស់​នាង​បាន​ថា​តាម​ខ្ញុំ ដោយ​បញ្ចេញ​សម្លេង​មិន​ច្បាស់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ពាក្យ​ពន្លឺ ស្ថិត​ក្នុង​ចំណោម​ពាក្យ​ដំបូង​គេ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង”(លោកុប្បត្តិ ១:៣)។ ព្រះ​ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ធ្វើ​បន្ទាល់​អំពី​ការ​នេះ។…

Read article
អ្នកបម្រើ នៅពេលយប់

សូម​ឲ្យ​ព្រះយេហូវ៉ា ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ពី​ក្រុង​ស៊ីយ៉ូន​មក​ផង។ ទំនុកដំកើង ១៣៤:៣ នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ នៅ​មន្ទីរ​ព្យាបាល​ជំងឺ​កំរិត​ធ្ងន់ អ្នក​ជំងឺ​ម្នាក់​ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ បាន​ចុច​ប៊ូតុង​ហៅ​គ្រូពេទ្យ​៤​ដង ក្នុង​រយៈ​ពេល១ម៉ោង។ អ្នក​គ្រូ​ពេទ្យ​ដែល​នៅ​ប្រចំា​ការ​ពេល​យប់ ក៏​បាន​ឆ្លើយ​តប ដោយ​គ្មាន​ការ​រអ៊ូរទាំ។ មិន​យូរ​ប៉ុន្មាន អ្នក​ជំងឺ​ម្នាក់​ទៀត ក៏​បាន​ស្រែក​ឡើង ដើម្បី​ឲ្យ​មាន​គេ​មក​មើល​ខ្លួន។ អ្នក​គ្រូ​ពេទ្យ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទាល់​តែ​សោះ។ នាង​បាន​ស្នើ​សុំ​ឲ្យ​នាង​បាន​ធ្វើ​ការ​ពេល​យប់ តាំង​ពី​៥​ឆ្នាំ​មុន ដើម្បី​ជៀស​វាង​ភាព​រញ៉េរញ៉ៃ​នៅ​ពេល​ថ្ងៃ។ បន្ទាប់​មក នាង​ក៏​បាន​ស្គាល់​ធាតុ​ពិត​នៃ​វេន​យាម​ពេល​យប់។ ការ​ធ្វើការ​ពេល​យប់​នៅ​មន្ទីរ​ពេទ្យ ជា​ញឹក​ញាប់ គឺ​មាន​ន័យ​ថា នាង​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ដោយ​ខ្លួន​ឯង ដែល​មាន​ដូច​ជា​ការ​លើក និង​ផ្អៀង​ខ្លួន​អ្នក​ជំងឺ​ជា​ដើម។ ហើយ​ក៏​មាន​ន័យ​ថា នាង​ត្រូវ​តាម​ដាន​ស្ថានភាព​របស់​អ្នក​ជំងឺ​យ៉ាង​ផ្ចិត​ផ្ចង់ ដើម្បី​ធ្វើ​ការ​កត់​ត្រា សម្រាប់​វេជ្ជ​បណ្ឌិត ក្នុង​ពេល​សង្គ្រោះ​បន្ទាន់។ ទោះ​នាង​បាន​ជំនួយ​ពី​មិត្ត​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​រួម​ការងារ​នៅ​ពេល​យប់​ក៏​ដោយ ក៏​នាង​នៅ​តែ​ពិបាក​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ជា​ញឹក​ញាប់ នាង​បាន​សុំ​ឲ្យ​ពួក​ជំនុំ​នាង​អធិស្ឋាន​ឲ្យ​នាង ដោយ​មើល​ឃើញ​សារៈសំខាន់​នៃ​ការងារ​របស់​នាង។ នាង​ក៏​បាន​និយាយ​ថា “សូម​សរសើរ​ដំកើង​ព្រះ​អង្គ។ ការ​អធិស្ឋាន​របស់​ពួក​គេ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ”។ ការ​សរសើរ​ដំកើង​របស់​នាង ​គឺ​ជា​ទង្វើ​ដ៏​ល្អ និង​ត្រឹម​ត្រូវ សម្រាប់​អ្នក​ធ្វើ​ការ​ពេល​យប់ ក៏​ដូចជា​សម្រាប់​យើង​រាល់​គ្នា។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​សរសេរ​ថា “នែ អស់​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ដំណាក់​ទ្រង់ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ពរ​ដល់​ព្រះយេហូវ៉ា​ចុះ…

Read article
ការវិភាគមើលបញ្ហាខាងវិញ្ញាណ

ឯ​ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា​នោះ យើង​មិន​ព្រម​ស្តាប់​តាម​ទេ។ យេរេមា ៤៤:១៦ ការ​ព្យាបាល​ដោយ​ប្រើ​គីមី បាន​កាត់​បន្ថយ​ដុំ​សាច់​នៅ​ក្នុង​លំពែង​របស់​ឪពុក​ក្មេក​ខ្ញុំ រហូត​ដល់​ពេល​មួយ​វា​លែង​មាន​ប្រសិទ្ធ​ភាព​ទៀត។ ពេល​ដែល​ដុំ​សាច់​ចាប់​ផ្តើម​លូត​លាស់​ឡើង​វិញ គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត។ គាត់​បាន​សួរ​គ្រូ​ពេទ្យ​ថា តើ​គាត់​គួរ​តែ​ចាក់​ថ្នាំ​គីមី​បន្ថែម​ទៀត ឬ​ត្រូវ​សាក​ល្បង​វិធី​ព្យាបាល​ដទៃ​ទៀត ប្រហែល​ជា​ប្រើ​ថ្នាំ​ផ្សេង ឬ​បាញ់​កាំរស្មី? ប្រជាជន​យូដា​ក៏​ធ្លាប់​មាន​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត ស្រដៀង​នេះ​ផង​ដែរ។ ពួក​គេ​មាន​ការ​ហត់​នឿយ ដោយសារ​សង្រ្គាម និង​ភាព​អត់​ឃ្លាន បាន​ជា​ពួក​គេ​ឆ្ងល់​ថា បញ្ហា​របស់​ពួកគេ​បណ្តាល​មក​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ឬ​ដោយសារ​ពួក​គេ​ថ្វាយ​បង្គំ​រូប​ព្រះ​មិន​បាន​គ្រប់​គ្រាន់។ ពួក​គេ​ក៏​បាន​សន្និដ្ឋាន​ថា ពួកគេ​គួរ​តែ​ថ្វាយ​យញ្ញ​បូជា​បន្ថែម​ទៀត ដល់​ព្រះ​ក្លែងក្លាយ​ទាំង​នោះ ហើយ​រង់​ចាំ​មើល​ថា ​ព្រះ​ក្លែង​ក្លាយ​នោះ​នឹង​ជួយ​ការពារ និង​ធ្វើ​ឲ្យ​​ពួក​គេ​ចម្រុង​ចម្រើន​ឬ​ទេ​(យេរេមា ៤៤:១៧)។ ហោរា​យេរេមា​ក៏​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​បាន​ធ្វើ​ការ​វិភាគ​ខុស អំពី​ស្ថានភាព​របស់​ពួក​គេ ដោយ​ភាព​ល្ងង់​ខ្លៅ​បំផុត។ បញ្ហា​របស់​ពួកគេ​បណ្តាល​មក​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ គឺ​មិន​មែន​មក​ពី​ពួក​គេ​ខ្វះ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​រូប​ព្រះ​នោះ​ទេ។ ពួក​គេ ប្រាប់​លោក​ហោរា​ថា “ឯ​ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា​នោះ យើង​មិន​ព្រម​ស្តាប់​តាម​ទេ”(ខ.១៦)។ លោក​យេរេមា​ក៏​បាន​ឆ្លើយ​តប​ថា “ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះយេហូវ៉ា​វិញ ក៏​មិន​បាន​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទ្រង់ ឬ​តាម​បញ្ញត្ត​ច្បាប់ ឬ​សេចក្តី​បន្ទាល់​របស់​ទ្រង់​ឡើយ គឺ​ហេតុ​នោះ​បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ”(ខ.២៣)។ យើង​ប្រហែល​ជា​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​សម្រេច​ចិត្ត​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​ឲ្យ​យើង​មាន​បញ្ហា។ យើង​ប្រហែល​ជា​មាន​បញ្ហា​ទំនាក់​ទំនង ដោយសារ​យើង​មាន​ភាព​សោះ​អង្គើយ​ចំពោះ​គ្នា។ ឬ​មួយ​យើង​កំពុង​មាន​បញ្ហា​ហិរញ្ញ​វត្ថុ ដោយសារ​យើង​មាន​ការ​ចាយ​វាយ…

Read article
ដំណាក់កាល ក្នុងការលូតលាស់ក្នុងជំនឿ

ចូរ​ទុក​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ។ យ៉ាកុប ១:៤ កាល​ខ្ញុំ​ទើប​ចាប់​ផ្តើម​ការ​ដាំ​ដុះ​ក្នុង​ច្បារ​ដំណាំ ខ្ញុំ​តែង​តែ​ក្រោក​ពី​ព្រលឹម ហើយ​ប្រញាប់​ទៅ​មើល​ដំណាំ​បន្លែ​របស់​ខ្ញុំ ក្រែងលោ​មាន​ពន្លក​ដុះ​ចេញ។ តែ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ប្លែក​សោះ។ បន្ទាប់​ពី​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត អំពី “សួន​ច្បារ​ដែល​មាន​ការ​លូត​លាស់​ឆាប់​រហ័ស” ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ចេញ​ពន្លក​ជា​ដំណាក់​កាល​សំខាន់​ជាង​គេ ក្នុង​ការ​លូត​លាស់​របស់​ដំណាំ។ ពេល​ដែល​ខ្ញុំ បាន​ដឹង​ថា ខ្ញុំ​មិន​អាច​បង្ខំ​បន្លែ​របស់​ខ្ញុំ ឲ្យ​ឆាប់​លូត​លាស់ ក្នុង​ដំណាក់​កាល​នេះ​បាន ខ្ញុំ​ក៏​បាន​មើល​ឃើញ​តម្លៃ​របស់​ពន្លក​តូច​ៗ ដែល​មាន​កម្លាំង​ប្រឹង​ដុះ ចេញ​ពី​ដី​ទៅ​រក​ពន្លឺ​ថ្ងៃ និង​ការ​ស៊ូទ្រាំ​របស់​ពួក​វា នៅ​ក្នុង​អាកាសធាតុ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច។ បន្ទាប់​ពី​ខ្ញុំ​បាន​រង់​ចាំ​ដោយ​អត់​ធ្មត់ អស់​រយៈ​ពេល​ពីរបី​សប្តាហ៍ ទីបំផុត ខ្ញុំ​ក៏​បាន​ស្វាគមន៍​ពន្លក​ពណ៌​បៃតង​ខ្ចី​ជា​ច្រើន ដែល​កំពុង​លូត​ចេញ​ពី​ក្នុង​ដី។ ជួន​កាល យើង​ងាយ​នឹង​សរសើរ​ភាព​ជោគ​ជ័យ ក្នុង​ជីវិត​យើង ដោយ​មិន​បាន​ទទួល​ស្គាល់​ថា ការ​លូត​លាស់ ក្នុង​ចារិក​លក្ខណៈ​របស់​យើង ច្រើន​តែ​កើត​ចេញ​ពី​ការ​ឆ្លង​កាត់​ពេល​វេលា និង​ការ​តស៊ូ។ សាវ័ក​យ៉ាកុប​បាន​បង្រៀន​យើង ឲ្យ​រាប់​ទុក្ខ​​លំបាក ឬ​ការ​ល្បងល​ផ្សេង​ៗ ជា​ក្តី​អំណរ​សព្វ​គ្រប់​វិញ(យ៉ាកុប ១:២)។ ប៉ុន្តែ តើ​ការ​ល្បងល​ផ្សេង​ៗ​អាច​មាន​អ្វី​ដែល​គួរ​ឲ្យ​អរ​សប្បាយ? ជួនកាល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ឆ្លង​កាត់​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក ដើម្បី​ឲ្យ​យើង​អាច​ផ្លាស់​ប្រែ ស្រប​តាម​ការ​ត្រាស់ហៅ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុង​ជីវិត ដើម្បី​ឲ្យ​យើង​បាន​ពេញ​វ័យ បាន​គ្រប់​លក្ខណ៍…

Read article
ចេះច្រៀងឡើងវិញ

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ។ សេផានា ៣:១៤ សត្វ​ចាប​ទឹក​ឃ្មុំ នៅ​ប្រទេស​អូស្រ្តាលី កំពុង​តែ​ជួប​បញ្ហា ដោយសារ​ពួក​វា​កំពុង​តែ​ភ្លេច​បទ​ចម្រៀង​របស់​ពួក​វា។ កាល​ពី​មុន ពួក​វា​ជា​ពូជ​សត្វ​ដែល​មាន​ចំនួន​ច្រើន​ជា​បរិបូរ តែ​សព្វ​ថ្ងៃ​នេះ ពួក​វា​នៅ​សល់​តែ​៣​រយ​ក្បាល​ប៉ុណ្ណោះ។ ដោយសារ​ពួក​វា​មាន​ចំនួន​កាន់​តែ​តិច នោះ​សត្វ​ចាប​ឈ្មោល​ដែល​ចេះ​ច្រៀង​ក៏​មាន​ចំនួន​កាន់​តែ​តិច ធ្វើ​ឲ្យ​សត្វ​ចាប​ក្មេង​ៗ ពិបាក​រក​ឱកាស​រៀន​ច្រៀង​តាម។ ដូច​នេះ ពួក​ចាប​ឈ្មោល​ក៏​បាន​ភ្លេច​បទ​ចម្រៀង​ពិសេស​របស់​ពួក​វា ហើយ​មិន​អាច​ទាក់​ទាញ​ពួក​សត្វ​ចាប​ញី ដើម្បី​បន្ត​ពូជ​បាន។​ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ពួក​អភិរក្ស​សត្វ​ព្រៃ​មាន​គម្រោង​ជួយ​សង្គ្រោះ​សត្វ​ចាប​ទឹកឃ្មុំ ដោយ​ចាក់​ចម្រៀង ឲ្យ​ពួក​វា​ស្តាប់។ ពួកគេ​ក៏​បាន​ថត​សម្លេង​ពួក​វា​ច្រៀង ហើយ​ចាក់​ឲ្យ​ពួក​ចាប​ឈ្មោល​ក្មេង​ៗ​ស្តាប់ ដើម្បី​ឲ្យ​ពួក​វា​អាច​រៀន​បទ​ចម្រៀង​របស់​ពួក​វា។ ពួក​ចាប​ឈ្មោល​ក៏​បាន​ចេះ​បទ​ចម្រៀង​នោះ ហើយ​ក៏​បាន​នាំ​គ្នា​ច្រៀង ដើម្បី​ទាក់​ទាញ​ពួក​ចាប​ញី​ឡើង​វិញ។ ដូច​នេះ គេ​សង្ឃឹម​ថា ពូជ​ចាប​នេះ​នឹង​មាន​ចំនួន​ច្រើន​ឡើង​វិញ។ ហោរា​សេផានា បាន​ថ្លែង​ទំនាយ​ទៅ​កាន់​ជាតិ​សាសន៍​មួយ ដែល​កំពុង​មាន​រឿង​ធំ។ សង្គម​របស់​ពួក​គេ​មាន​ពេញ​ដោយ​អំពើ​ពុក​រលួយ បាន​ជា​គាត់​ប្រកាស ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ជំនុំ​ជម្រះ​ពួក​គេ​មិន​ខាន​ទេ(សេផានា ៣:១-៨)។ ក្រោយ​មក បទ​ទំនាយ​នេះ​ក៏​បាន​សម្រេច តាម​រយៈ​ការ​ចូល​កាន់​កាប់​របស់​សាសន៍​ដទៃ និង​ការ​និរទេស​របស់​ពួក​គេ ហើយ​ពួក​បណ្តាជន​ក៏​បាន​ភ្លេច​បទ​ចម្រៀង​នៃ​ដួង​ចិត្ត​របស់​ពួក​គេ​ផង​ដែរ​(ទំនុកដំកើង ១៣៧:៤)។ ប៉ុន្តែ លោក​សេផានា​បាន​ទទួល​ការ​បើក​សម្ដែង ឲ្យ​ឃើញ​លើស​ពី​ការ​ជំនុំ​ជម្រះ​នេះ​ទៀត…

Read article
អាយុគ្រាន់តែជាតួរលេខ

កុំ​ឲ្យ​អ្នក​ណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ។ ១ធីម៉ូថេ ៤:១២ គេ​មិន​គួរ​បណ្តោយ​ឲ្យ​ភាព​ក្មេង​វ័យ រារាំង​នរណា​ម្នាក់​មិន​ឲ្យ​មាន​ជោគជ័យ​ក្នុង​ជីវិត​នោះ​ឡើយ។ ជាក់ស្តែង មីខាយឡា(Mikaila) ជា​ក្មេង​ស្រី​ម្នាក់ ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​វ័យ​១១​ឆ្នាំ​ប៉ុណ្ណោះ។ មីខាយឡា មិន​គ្រាន់​តែ​បាន​ដាក់​តុ​លក់​ភេសជ្ជៈ​ទឹក​ក្រូច​ឆ្មា​ប៉ុណ្ណោះ​​ទេ​ តែ​ផ្ទុយ​ទៅ​វិញ នាង​បាន​បើក​អាជីវកម្ម​លក់​ភេសជ្ជៈ​ទឹក​ក្រូច​ឆ្មា​វិញ។ ហាង​លក់​ភេសជ្ជៈ​ទឹក​ក្រូច​ឆ្មា Me & the Bees បាន​ចាប់​ផ្តើម ដោយ​នាង​ប្រើ​រូបមន្ត​របស់​ជីដូន​នាង ហើយ​ទី​បំផុត​នាង​ទទួល​នូវ​ការ​វិនិយោគ ជា​ទឹក​ប្រាក់ ៦ម៉ឺនដុល្លា ពី​អ្នក​វិនិយោគ ក្នុង​កម្មវិធី​ទូរទស្សន៍ Shark Tank ។ នាង​ក៏​បាន​ធ្វើ​កិច្ច​សន្យា ជា​មួយ​ហាង​លក់​ទំនិញ​ធំ​មួយ ដើម្បី​លក់​ភេសជ្ជៈ នៅ​តាម​សាខា​របស់​ហាង​លក់​ទំនិញ​ធំ​នេះ។ ការ​ខិត​ខំ និង​ក្តី​ស្រមៃ​របស់​មីខាយឡា បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​ទូន្មាន​របស់​សាវ័ក​ប៉ុល ទៅ​កាន់​លោក​ធីម៉ូថេ​ថា “កុំ​ឲ្យ​អ្នក​ណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ”(៤:១២)។ លោក​ធីម៉ូថេ មិន​មាន​វ័យ​ក្មេង​ដូច​មីខាយឡា​ទេ តែ​គាត់​ទំនង​ជា​សមាជិក​ដែល​មាន​វ័យ​ក្មេងជាង…

Read article
ទាញយើង ទៅកាន់កន្លែងសុវត្ថិភាព

ទ្រង់​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូលបង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ។ ២សំាយ៉ូអែល ២២:១៧ ក្មេង​ស្រី​តូច​ម្នាក់​បាន​លុយ​ទឹក​អូរ ដែល​មាន​ជម្រៅ​រាក់ ខណៈ​ពេល​ដែល​ឪពុក​នាង​កំពុង​មើល​នាង។ នាង​បាន​ពាក់​ស្បែក​ជើង​ជ័រ ដែល​មាន​ក​វែង​ដល់​ក្បាល​ជង្គង់​។ ពេល​ដែល​នាង​ដើរ​យឺត​ៗ​តាម​បណ្តោយ​ខ្សែ​ទឹក ទឹក​ក៏​កាន់​តែ​ជ្រៅ​ទៅ​ៗ ទាល់​តែ​វា​ហូរ​ចូល​ស្បែក​ជើង​ក​វែង​របស់​នាង។ នាង​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​ទៀត បាន​ជា​នាង​ស្រែក​ថា “ប៉ា ខ្ញុំ​ជាប់​ជើង​ហើយ!” ឪពុក​នាង​ក៏​បាន​ដើរ​មក​រក​នាង​តែ​បី​ជំហាន ទៅ​ដល់​នាង ហើយ​ក៏​បាន​លើក​នាង​ឡើង​ពី​ទឹក ដាក់​នៅ​លើ​ច្រាំង​ដែល​មាន​ស្មៅ​ដុះ​ច្រើន។ នាង​ក៏​បាន​ដោះ​ស្បែក​ជើង​ចេញ ហើយ​ក៏​បាន​អស់​សំណើច ពេល​នាង​ឃើញ​ទឹក​ហូរ​ចេញពី​ស្បែក​ជើង ធ្លាក់​ទៅ​លើ​ដី។ កាល​ព្រះ​ទ្រង់​សង្រ្គោះ​ស្តេច​ដាវីឌ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ស្តេច​អង្គ​នេះ​ក៏​បាន​ឆ្លៀត​ពេល​អង្គុយ​ចុះ ដោយ​ដោះ​ស្បែក​ជើង​របស់​ទ្រង់​ចេញ ហើយ​អនុញ្ញាត​ឲ្យ​ភាព​ធូរ​ស្បើយ​ជ្រួត​ជ្រាប​វិញ្ញាណ​ទ្រង់។ ទ្រង់​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ ដើម្បី​បង្ហាញ​អារម្មណ៍​ដែល​ទ្រង់​មាន​នៅ​ពេល​នោះ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ទូល​បង្គំ​នឹង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​គាប់​គួរ​សរសើរ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះ ឲ្យ​រួច​ពី​ពួក​ខ្មាំងសត្រូវ​ហើយ”(២សាំយ៉ូអែល ២២:៤)។  ទ្រង់​បាន​សរសើរ​ដំកើង​ព្រះ​ថា ព្រះ​អង្គ​ជា​ថ្ម​ដា ជា​បន្ទាយ ជា​ខែល និង​ជា​ប៉ម​យ៉ាង​ខ្ពស់(ខ.២-៣) ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​ពិពណ៌នា​ជា​លក្ខណៈ​បទ​កំណាព្យ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ​ថា ផែន​ដី​ញ័រ​រញ្ជួយ។ ព្រះ​ទ្រង់​យាង​ចុះ​ពី​ស្ថាន​សួគ៌​មក។ រន្ទះ​បាន​បាញ់​ចេញពី​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះអង្គ​បញ្ចេញ​ផ្គរ​លាន់ និង​សូរ​សៀង​ព្រះ​អង្គ  ព្រះអង្គ​បាន​ស្រង់​ស្តេចដាវីឌ​ចេញ​ពីទឹក​ជ្រៅ​(ខ.៨,១០,១៣-១៥,១៧)។ ប្រហែល​សព្វ​ថ្ងៃ​នេះ អ្នក​មាន​អារម្មណ៍​ថា ជីវិត​អ្នក​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ការ​ប្រឆាំង។ អ្នក​ប្រហែល​ជា​ជាប់​ក្នុង​អំពើ​បាប…

Read article
មានអារម្មណ៍ថា ដូចធូលីដី

ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។ ទំនុកដំកើង ១០៣:១៤ ក្នុង​អំឡុង​ពេល​ការ​ប្រជុំ​ការងារ​ប្រចាំ​សប្តាហ៍ លោកវ៉រិន(Warren) បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា រូប​កាយ​គាត់​ដូច​ល្អង​ធូលី​ដី។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា គាត់​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​បញ្ហា​ប្រឈម​ផ្នែក​រូប​កាយ ដែល​ទាក់​ទង​នឹង​ការ​មាន​វ័យ​ចាស់ និង​សុខភាព​មិន​ល្អ​ជា​ដើម។ លោក​វ៉រិន និង​ភរិយា​គាត់​មាន​អាយុ​ជិត​៧០​ឆ្នាំ​ហើយ ហើយ​នៅ​ឆ្នាំ​២០២០ គាត់​ត្រូវ​ជួប​វេជ្ជបណ្ឌិត គាត់​ត្រូវ​ពិភាក្សា​អំពី​ការ​វះកាត់ ហើយ​រៀប​ចំ​ផ្ទះ​របស់​ខ្លួន សម្រាប់​ព្យាបាល​សុខភាព​នៅ​ផ្ទះ។ ពួក​គេ​ដឹង​ថា ខ្លួន​កំពុង​តែ​មាន​វ័យ​ចាស់​ហើយ។ យើង​អាច​ដឹង​ថា ខ្លួន​យើង​មាន​ចំណុច​ខ្វះ​ខាត មិន​ល្អ​ឥត​ខ្ចោះ និង​ទន់​ខ្សោយ ខាង​ផ្លូវ​កាយ ផ្លូវ​ប្រាជ្ញា ផ្លូវ​អារម្មណ៍ និង​ផ្លូវ​វិញ្ញាណ ទោះ​ជា​យើង​មិន​ទាន់​មាន​វ័យ​ចាស់​ក៏​ដោយ។ ព្រះយេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ បាន​បោះ​ជំហាន​ចូល​ក្នុង​លោកិយ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ហើយ​យក​ព្រះទ័យ​ទុក​ដាក់ ចំពោះ​អស់​អ្នក​ដែល​មាន​សេចក្តី​កម្សោយ ក្នុង​លក្ខណៈ​ជា​មនុស្ស​(ទំនុកដំកើង ១០៣:១៣)។ ជាង​នេះ​ទៅ​ទៀត ស្តេច​ដាវីឌ​ក៏​បាន​សរសេរ​ផង​ដែរ​ថា “ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ”(ខ.១៤)។ ពាក្យ ធូលីដី បាន​នាំ​យើង​វិល​ត្រឡប់​ទៅ​កណ្ឌ​គម្ពីរ​លោកុប្បត្តិ ដែល​បាន​ចែង​ថា “ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង”(២:៧)។ តើ​អ្នក​មាន​អារម្មណ៍​ថា ដូច​ល្អង​ធូលី​ទេ សព្វ​ថ្ងៃ​នេះ?…

Read article