You are here:
ភ្នែកសម្រាប់មើល

មាន​ពេល​មួ​យ​ខ្ញុំ​បា​ន​ទៅ​ធ្វើដំ​ណើរ​កម្សាន្ត នៅឯ​ប្រ​ទេស​អ៊ីស្រាអែល។ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ទឹកដី​សន្យា​ជា​លើក​ទី​មួយ ពី​លើ​ភ្នំ​ម៉ូអាប់ ខ្ញុំ​មិន​បាន​ឃើញ​ភាព​ស្រស់​ស្អាត ដូច​កា​ររំ​ពឹ​ងទុ​ក​ឡើយ។ ខណៈ​ពេល​ខ្ញុំ​មើល​ទៅ​ក្រុង​យេរីខូ ខ្ញុំ​ក៏​បាន​សួរ​អ្នក​នាំផ្លូ​វរបស់​យើង​ថា “ពេល​ដែល​ប្រជា​ជន​អ៊ីស្រា​អែល​មក​ដល់​ទឹក​ដី​សន្យា តើ​ពួក​គេ​បាន​ឃើញទិ​ដ្ឋ​ភាព​​ដែល​ស្រស់​ស្អាត​ខ្លាំង​ជាង​នេះ​ឬ?” កាល​នោះ ខ្ញុំ​គិត​ថា ទិដ្ឋភា​ព​នៅត្រើ​យ​ខា​ងកើ​ត​ នៃទ​ន្លេ​យ័រ​ដាន់ ​មាន​​ភាព​​ខុស​គ្នា​​យ៉ាង​ខ្លាំង ​​ពី​​​ត្រើយ​ខាង​លិច​​ហើយ។​ តែ​នាង​បាន​ឆ្លើយ​ថា “ទេ  តំបន់​នេះមា​ន​ទិដ្ឋភា​ព​ដូច​នេះ  អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​ហើយ”។ ខ្ញុំ​ក៏​រៀប​ពាក្យ​សួ​រម្ត​ង​ទៀ​តថា​ “តើ​ពួក​អ៊ី​ស្រាអែល​បាន​ឃើញអ្វី​ខ្លះ ពេល​ដែល​ពួក​គេ​ចូល​មក​ដល់​តំ​ប​ន់​នេះ?” នាង​​ក៏​តប​ថា “កាល​នោះ ពួក​គេបា​ន​ឃើញ​ព្រៃ​ដង្គុំ​ធំ​ជា​ង​គេ ​ក្នុង​វាល​រហោស្ថា​ន​នៃពិ​ភព​លោក​ទាំង​មូល”។ ឥឡូវ​នេះ ខ្ញុំ​យល់​ហើយ។ ខ្ញុំ​បាន​ធ្វើ​ដំ​ណើរ​កម្សាន្ត​តាម​ឡាន​ក្រុង​ដែល​មានម៉ា​ស៊ីន​ត្រជាក់​ដ៏ទំ​នើប កាត់​តាម​វាល​រហោ​ស្ថាន ហើយ​មាន​ដប​ទឹក​ត្រជាក់​ដាក់​តាម​ខ្លួន។ ដូច​នេះ សម្រា​ប់ខ្ញុំ ​ព្រៃដង្គុំ​គ្មាន​អ្វី​អស្ចា​រ្យ​ទេ។ តែ​ជន​ជាតិ​អ៊ីស្រា​អែល​បាន​វិលវ​ល់ ក្នុ​​ង​វាល​រហោ​ស្ថាន ដ៏​ក្តៅហួ​ត​ហែ​ង អស់​រា​ប់សិ​ប​ឆ្នាំ។ សម្រាប់​ពួក​គេ ដើម​ឈើ​តូ​ចៗ​ដុះរ​ង្វើ​លៗ​ ដែល​ពួកគេ​មើល​ឃើញ​ពី​ចម្ងាយ គឺ​ជា​ប្រភ​ព​ទឹ​ក​ដែ​ល​នាំម​ក​នូ​វ​ភាព​ស្រ​ស់​ស្រាយ និង​ការ​ទ្រទ្រង់​ជីវិត។ កាល​នោះ​ពួក​គេកំ​ពុ​ងតែ​ក្រៀ​ម​ក្រោះ តែពេល​នេះ​ខ្ញុំ​កំពុង​តែមា​ន​​ភាព​ស្រ​​ស់​​ស្រាយ។​ ពួក​គេកំពុង​ខ្សោះល្វើ​យ តែ​ខ្ញុំ​កំពុ​ង​តែ​ស្រណុក​ស្រួល។  ពួក​គេ​បាន​ចំ​ណាយពេ​ល​រ​ង់​ចាំ  អស់​៤០​ឆ្នាំ  ទំ​រាំតែ​បា​ន​ចូល​ទឹ​ក​ដីស​ន្យា តែខ្ញុំបា​ន​ចំ​ណាយ​ពេ​ល​តែ​៤ម៉ោ​ង​ប៉ុណ្ណោះ។ យើង​អាច​រ​កឃើ​ញ សេចក្តី​សប្បុរសរ​បស់​ព្រះ នៅ​កន្លែង​ដែលស្ងួ​ត​ហួត​ហែង…

Read article
ស្វែងរក និងជួយសង្រ្គោះ

លោក​ឡាច​ឡាន មែកការី(Lachlan Macquarie) គឺ​ជា​អភិ​បាល​រដ្ឋ​ញូ​សោត​វេល(New South Wales) នៃ​ប្រទេស​អូស្រ្តា​លី ចាប់​ពី​ឆ្នាំ ១៨១០-១៨២១។ គាត់​មាន​វិធី​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ មានអារម្មណ៍​កក់​ក្តៅ នៅ​ក្នុ​ង​តំបន់​ដែល​រដ្ឋា​ភិបា​លបា​ន​ចូល​កាន់​កាប់​ថ្មី​ៗ​។ ពេល​ដែល​ប្រជា​ជន ​​អ្នក​ធ្វើ​កា​ររដ្ឋ និង​ពួក​មន្ត្រី​ទាហាន​មាន​ការ​រើស​អើង មក​មើល​​ពួកអ្នកទោស ដែល​គេបា​ន​ដោះ​លែ​ង និងដឹ​កជ​ញ្ជូន​ពី​ចក្រ​ភព​អង់​គ្លេស​មក លោក​អភិបាល​មែក​ការី​ ក៏​បាន​ទទូ​ច​សុំឲ្យគេចា​ត់​ទុក​អ្នក​ទាំ​ង​នោះ ជា​ប្រជា​ជ​ន​ដែល​មាន​សិ​ទ្ធិ​ស្មើ​គ្នា ក្នុង​សង្គម។ យ៉ាងណា​មិញ   ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​ចំណាប់អារ​ម្មណ៍​ចំពោះលោក​សាខេ ដែល​ជាអ្ន​ក​យក​ពន្ធ​ ដែល​គេ​ស្អ​ប់ខ្ពើម និង​មិន​រាប់​អាន នៅ​ក្រុង​យេរីខូ ហើយ​បាន​រាប់​បញ្ចូល​គាត់ នៅ​ក្នុង​ផែន​កា​រ​នៃ​សេចក្តី​សង្រ្គោះរ​បស់​ទ្រង់(លូកា ១៩:១-១០)។ គាត់​ចង់​ឃើញ​​ព្រះយេស៊ូវ​​ខ្លាំ​ងណាស់ បាន​ជា​គាត់​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​​ទ្រង់។ ពេល​ព្រះ​យេស៊ូវ​យាង​កាត់​តាម​នោះ ទ្រង់​បាន​ជ្រាប​ អំពី​ចិត្ត​ឆេះ​ឆួ​លរ​ប​ស់គា​ត់ ហើយ​បាន​ឲ្យ​គាត់​ចុះ​ពី​ដើម​ឈើ​នោះ មក​ ព្រោះ​ទ្រ​ង់​សព្វ​ព្រះ​ទ័យ​នឹង​ជួប​គាត់ នៅ​ក្នុង​ផ្ទះ​រប​ស់គា​ត់។ ពេល​នោះ មា​ន​អ្នក​ខ្លះ​បាន​រិះ​គន់​ការ​ដែល​ព្រះ​យេស៊ូ​វ​ចំណាយ​ពេល​ជាមួយ​មនុ​ស្សមា​ន​បាប ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បានបង្ហាញ​ដល់​លោក​សាខេ បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ផ្លាស់​ប្រែ។ គាត់​បាន​ប្រែ​ចិត្ត ហើយ​​ក៏​បាន​សង​ប្រាក់​ដែល​គាត់​បា​នកេ​ង​បំបាត់​   ឲ្យ​ទៅគេ​វិ​ញ។  ​ ដូចនេះ​  សេចក្តី​ស​ង្រ្គោះបា​ន​ចូល​ម​ក​ដល់​ផ្ទះ​រ​​បស់​គាត់ហើយ​។ ព្រះ​​យេស៊ូ​វ​​ទ្រង់​​​​មា​​ន​ព្រះរាជ​បេសក​កម្ម​ដ៏​សាម​ញ្ញមួ​យ គឺ​ស្វែង​រក​ម​នុស្ស​បាត់​ប​ង់ ទោះ​បី​ជា​ពួក​គេមា​ន​ឋានៈ​អ្វី​ក៏ដោ​យ…

Read article
ការកម្សាន្តចិត្ត ក្នុងពេលជាប់ជាឈ្លើយ

នៅថ្ងៃ​ទី ១០ កុម្ភះ ឆ្នាំ ១៦៧៥ អ្នក​តាំង​ទី​លំ​នៅ​ប្រហែល​៥​០​ក្រុម​​គ្រួសារ នៅ​ក្នុង​ភូមិ​មួយ នៅ​ក្រុង​លេន​ខាស់​ស្ទ័រ រដ្ឋ​ម៉ាសា​ឈូសេ​ត កំពុ​ង​ខ្លាច​ជន​ជាតិ​ដើម​ នៅ​អាមេរិ​ក​ វាយ​លុក​ចូល​កន្លែង​រស់​នៅរ​បស់​ពួក​គេ។ លោក​យ៉ូសែប រ៉លែនសិន(Joseph Rowlandson) ដែល​ជាអ្ន​ក​បម្រើ​ព្រះ​និកាយ​ភួរីទិន(Puritan) នៅក្នុ​ង​ភូមិ​​នោះ ​កំពុង​សុំ​ការ​ការពារ​ពី​រដ្ឋា​ភិបាល នៅ​ក្រុង​បូស្តុន​(Boston) ពេល​ដែល​អ្ន​ក​ស្រីម៉ារី​(Mary) ដែល​ជា​ភរិយា​របស់​គាត់ កំពុង​នៅ​ជាមួយ​កូ​នៗ ​ក្នុង​ភូមិ​នោះ។ ពេល​ថ្ងៃ​រះ​ឡើង ពួក​ជន​ជាតិ​ដើម​ទាំង​នោះ​ ក៏បា​ន​វាយ​លុ​កចូ​ល​ក្នុ​ង​ភូមិ។ ពួក​នោះស​ម្លា​ប់​ប្រជា​ជ​​ន​មួយ​ចំ​នួន ហើយ​បាន​ចាប់​អ្នក​ស្រី​ម៉ារី និ​​ង​អ្នក​ដែល​រួ​ច​ជីវិ​តដ​ទៃ​ទៀត​  យក​ទៅ​ជា​​មួយ។   អ្នក​ស្រី​ម៉ារី​បាន​ពិសោធ​នឹង​ភាព​សប្បុរស ក៏​ដូច​ជាភា​ព​សាហាវ​ព្រៃផ្សៃ​រ​បស់​ពួក​នោះ។ ពួក​ជន​ជាតិ​​ដើម​អាមេរិក បាន​ដឹង​លក្ខ​ណៈនៃ​ជំ​នឿសា​សនា​របស់​ប្រជា​ជន​ទាំង​នោះ បាន​ជា​ពួក​គេ​ប្រគល់​ព្រះ​គម្ពីរ​មួយ​ក្បា​ល​ឲ្យនា​ង គឺ​ព្រះ​គម្ពី​រ​ដែល​ពួក​គេ​បា​នរឹ​បអូ​សយ​កកា​ល​នោះ។ ក្រោយ​មក នាង​ក៏​បាន​សរសេរ​ក្នុង​សៀវ​ភៅកំ​ណត់ហេ​តុរ​ប​ស់​នាង អំពី​ការ​នឹក​ចាំអំ​ពី “សេចក្តី​សប្បុ​រស​របស់​ព្រះ ដែល​បាន​ប្រទាន​នូវ​ប​ទគម្ពីរ​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្តនាង ត្រូវ​នឹង​ស្ថាន​ភាព​ដ៏​លំបាក​ ​ក្នុង​ពេល​​នោះ​”។ ព្រះ​បន្ទូល​ព្រះបា​ន​ផ្តល់​ឲ្យ​នាង នូវកា​រ​កម្សាន្ត​ចិត្ត​​ដ៏អ​ស្ចារ្យ មុន​ពេល​គេ​លោះ​នា​ង នៅ​ថ្ងៃ​ទី​២​​​ ​ខែសីហា។ ពេល​​ដែល​ពួក​សាសន៍​យូដា​បាន​ដឹ​ងថា​ ចក្រ​ភ​ព​បាប៊ីឡូន នឹង​​លើក​ទ័ព​ចូ​ល​ម​ក​ចាប់​ពួក​គេ​ជា​​ឈ្លើយ(អេសាយ ៣៩:៥-៧) ពួក​គេ​ប្រាកដ​ជា​មាន​ទុក្ខ​ព្រួ​យ​ជា​ខ្លាំង។ ប៉ុន្តែ…

Read article
អ្នកឈ្នះ និងអ្នកចាញ់

ពេល​ដែល​ការ​ប្រកួត​កីឡា​បាល់​ឱប អិន​អេហ្វ​អ៊ែល(NFL)បាន​បញ្ចប់ ក្រុម​ឆ្នេ​រ​បៃត​ង ភែកឃ័រ(Green Bay Packers) បាន​អប​អរ​សាទរ​ជ័យ​ជម្នះ ដែល​ខ្លួន​ដណ្តើម​បាន​ពី​ក្រុម​ខ្លា​ឃ្មំឈី​កាហ្កូ(Chicago Bears)។ ពេល​នោះ លីសា(Lisa)កូន​ស្រីរ​ប​ស់​ខ្ញុំ​ បាន​កត់​សំគាល់​​ឃើញ​​ថា អេលីណា(Eliana)កូន​ស្រីរ​បស់​នាង ដែល​មាន​អាយុ​៤​ឆ្នាំកំពុង​តែ​យំ ក្នុង​ព្រឹត្តិ​ការណ៍​នោះ​។ ការ​នេះដូ​ច​ជាចម្លែក ព្រោះ​ឪពុ​កម្តា​យរ​នាងមិន​បាន​ខ្វល់​ថា ​ក្រុម​ណាឈ្នះ​​​ឬ​​ចា​ញ់​ឡើយ។ ពេល​ដែល​​លីសា​សួរ​អេលីណា​ថា ហេតុ​អ្វី​បាន​ជា​នា​ង​យំ នាង​ក៏​ឆ្លើយ​ថា “ព្រោះ​ខ្ញុំអាណិត​ក្រុម​ខ្លាឃ្មំ​។ មើលទៅពួក​គេ ដូចជា​​ស្រងូ​ត​ស្រង៉ាត់​​ណាស់”។ ត្រង់​ចំណុច​នេះ តើ​ក្មេង​តូច​​ដែល​មិន​ទាន់​​បាន​ចូលរៀននេះ​សាលា​មេត្តេយ្យ​នេះ បាន​បង្រៀន​យើង​អ្វី​ខ្លះ អំពី​ការ​អាណិត​អាសូរ​? ក្នុង​ពិភព​លោក​នេះ គេ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្ន​កឈ្នះ​ ខណៈ​ពេល​ដែល​អ្នក​ចាញ់ត្រូវ​គេ​បដិសេធ បំភ្លេច និង​ត្រូវ​គេ​និយាយ​អាក្រក់ តែ​ទន្ទឹម​នឹង​នោះ យើង​ចាំ​បា​ច់ត្រូវ​ចាំ​ថា មនុស្ស​ត្រូវ​ការ​ការ​អាណិត​អាសូរ​។ ពេល​ដែល​យើង​ឃើ​ញ​អ្ន​ក​ដទៃ​ កំពុង​បាត់​បង់​អ្វី​មួយ តើ​យើង​នឹង​ស្ម័គ្រ​ចិត្ត​សម្រក់​ទឹក​ភ្នែក​ជា​មួយ​ពួក​គេ និង​ឱប​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឬ​ទេ? មានបទ​គម្ពីរ​ជា​ច្រើន  ដែល​បាន​លើ​កទឹ​ក​ចិ​ត្ត​យើង  ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​​ដទៃ  ដោយ​ចិត្ត​​ក្តួល​អាណិត។ បទ​គម្ពី​រ​ភីលីព ២:១-៣ បាន​ប្រាប់​យើង ឲ្យ​គិត​អំ​ពីប្រ​យោជន៍​អ្នក​ដទៃ ឲ្យ​លើស​ជាង​ខ្លួ​ន​ឯង គឺ​មិន​ត្រូ​វ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើ​យ។ ប​ទ​គម្ពីរ ១​ពេត្រុស ៣:៨-១២ បាន​រំឭក​យើងថា​…

Read article
សញ្ញាឧទាន ក្នុងលំហរអាកាស

កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ អង្គ​ការ​ណាសាបាន​ចេញ​ផ្សាយ​នូ​វ​រូ​បថ​តមួ​យស​ន្លឹក ដែល​កែវ​យឺត ហាប់ប៊ល​(Hubble) ថត​បាន។ រូបថ​ត​ដែល​គេ​បាន​កែសម្រួល​​នេះ បាន​ធ្វើ​ឲ្យ​មាន​​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុខ​មនុស្ស​ជា​ច្រើន។ នៅ​ក្នុង​រូប​ថត​នោះ គេ​ឃើញ​មាន​កា​ឡាក់ស៊ី​ពីរ កំពុង​ចាប់​ផ្តើម​បុ​កគ្នា​។ ពន្លឺ​ដែល​កើត​ចេញ​ពី​ការ​បុកគ្នានេះ ​មាន​រាង​ដូច​សញ្ញា​ឧទាន(!)នៅ​ក្នុង​លំហរ​អាកាស។ យោងតា​ម​ស្ថិតិ​ចុង​ក្រោយ ដែល​ខ្ញុំបា​ន​អាន បាន​ឲ្យ​ដឹ​ង​ថា នៅ​ក្នុង​សកល​លោក​ទាំ​ងមូ​ល មា​ន​កាឡា​ក់ស៊ី​ចំនួន​មួយ​ម៉ឺនកោដ ដែល​គេ​អាច​ស​ង្កេត​មើល។ នៅ​ក្នុង​កាឡាក់ស៊ីនី​មួយ​ៗ មាន​ផ្កាយ​រាប់​ម៉ឺន​កោដ ហើយ​ជាង​នេះ​ទៅ​ទៀត គេ​បាន​រក​ឃើញ​កាឡាក់​ស៊ី​កាន់​តែ​ច្រើ​ន​ក្នុង​លំហរ​អាកាស។ ពេល​ដែ​ល​ខ្ញុំ​បាន​ឃើ​ញ ប៉ុស្តិ៍​ស៊ីអិនអិន(CNN)​ផ្សាយ ​អំពីព​ន្លឺ​ភ្លើង ​ដែ​លមា​នរា​ងដូច​ស​ញ្ញា​ឧ​ទាន នៅ​ក្នុ​ង​លំហ​រ​អា​កាសយ៉ាង​ដូច​​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​ព្រះ​អទិករ​ដ៏​អស្ចារ្យនៃ​យើ​ង។ ផ្ទៃ​មេ​ឃ​សម្តែង​ពី​សិរីល្អ​ទ្រង់​(ទំនុកដំកើង ១៩:១) ប៉ុន្តែ ទ្រង់ធំ​ជាង​ផ្ទៃ​មេ​ឃ ដែ​ល​ជា​ស្នា​ព្រះ​ហស្ត​ទ្រង់​ទៅ​ទៀ​ត។ បន្ទាប់​ពី​ស្តេច​សា​ឡូម៉ូន​បាន​សា​ង​សង់​ព្រះ​វិហារ សម្រាប់​ថ្វាយ​ព្រះ​អម្ចា​ស់​ចូល​គង់​សណ្ឋិត ទ្រង់បា​ន​អធិ​ស្ឋាន​ថា​ “តើ​​ព្រះ​​​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះវិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាលម៉ាន​ទៅ​ទៀត”(១ពង្សាវតាក្សត្រ ៨:២៧)។ ទ្រង់​ជ្រាប​ថា បើ​អស់​ទាំ​ងជា​ន់​នៃ​ផ្ទៃមេ​ឃ មិន​ល្មម​នឹ​ង​ឲ្យ​ព្រះ​​គ​ង់​នៅផង ចុះ​ទំរាំ​តែ​ព្រះវិហារ​ដែលទ្រ​ង់​បាន​ស​ង់ ប្រាកដ​ជា​មិន​អា​ច​ឲ្យ​ព្រះ​ទ្រង់​គ​ង់​នៅ​ចុះបា​ន​ឡើយ។ ព្រះ​អម្ចាស់​ទ្រង់​ធំណា​ស់ គឺ​ធំ​ហួ​ស​ការ​ស្មាន​របស់​យើង​ទៅទៀ​ត។ ប៉ុន្តែ ទ្រង់​បាន​អ​នុញ្ញាត​ឲ្យយើ​ង​អាច​ស្គាល់ទ្រ​ង់…

Read article
តែងតែ

ខ្ញុំ​ចូល​ចិត្ត​ប្រើពា​ក្យ តែង​តែ  និង មិន​ដែល ។ ខ្ញុំ​បាន​ប្រើ​​ពាក្យ​ទាំង​ពីរ​នេះ នៅក្នុ​ង​ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​មាន​សង្ឃឹម។ ខ្ញុំ​ចូល​ចិត្ត​គិ​ត​ថា ខ្ញុំតែង​តែ អាច​មាន​ចិត្ត​សប្បាយ​ជានិ​ច្ច ហើយ​ការ​រស់​នៅ នឹងមិន​ដែល មាន​ការ​ខក​ចិត្ត​ឡើយ។ ប៉ុន្តែ តាម​ពិ​ត ខ្ញុំ​មិន​តែង​តែ មាន​ចិត្ត​សប្បាយ​ជា​និច្ច​ឡើយ ហើយ​ការ​រស់​នៅ មិន​ដែល  សម​តាម​បំណង​ជា​និច្ច​ដែរ។​ ដូច​នេះ ពាក្យ​នេះ​អាច​នាំ​ឲ្យ​យើង​មាន​សង្ឃឹ​ម​បាន ​លុះណា​តែ​យើង​គិ​ត​អំពី​ព្រះបន្ទូល​សន្យា​ រប​ស់​ព្រះ​យេស៊ូវ អំពី​ព្រះ​វត្ត​​មាន​រប​ស់​ទ្រង់។  ពេល​ដែ​ល​ពួ​កសិ​ស្ស​មា​ន​ការ​​បារម្ភ​ថា ពួក​គេ​នឹ​ងត្រូវ​​រស់​នៅ​ដោយ​ខ្លួ​ន​ឯង ទ្រង់​បាន​មាន​បន្ទូល​ថា “ខ្ញុំ​​នឹងគង់នៅជាមួយអ្នករាល់គ្នាជានិច្ច”(ម៉ាថាយ ២៨:២០)។ ព្រះ​គម្ពីរ​ហេព្រើរ​ក៏​បាន​រំឭក​យើង​ផងដែរ​ថា ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អញ​​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ” បាន​​​ជា​​យើង​​រា​ល់​​​គ្នា​​អា​ច​​នឹ​ង​​និយាយ​ ដោយ​​ក្លាហា​ន​​ថា “ខ្ញុំ​​មិន​ព្រម​​ខ្លាច​​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​​ជា​​ជំនួយ​​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ ជា​យ៉ាង​ណា​បាន”​(ហេព្រើរ ១៣:៥-៦)។ ហើយ​សាវ័ក​ប៉ុល​បាន​បញ្ជាក់ដ​ល់​គ្រីស្ទប​រិស័ទ​ទាំងអ​ស់ថា​ “យើង​​នឹង​​នៅ​​ជា​​មួយ​​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។ បទ​គម្ពីរ​ទាំង​នេះ​ពិត​ជា​លើក​ទឹ​ក​ចិត្ត​យើងណា​ស់! ទោះ​បី​ជា​ដំណើរ​ជីវិត​របស់យើ​ង ហាក់​ដូច​ជាមា​នល​ក្ខណៈ​ គួរ​ឲ្យភ័​យខ្លា​ច​យ៉ាង​ណា​ក៏​ដោយ ហើយ​ទោះ​បីជា​អ​នាគត​របស់​យើង ហាក់​ដូច​ជា​អស់​សង្ឃឹម​យ៉ាង​ណាក៏​ដោ​យ ក៏​យើង​នៅ​តែ​អាចមា​ន​ចិត្តក្លាហាន និងកា​រ​កម្សាន្ត​ចិត្ត ដោយ​សារ​ព្រះ​វត្ត​មាន​នៃ​ព្រះ ដែល​គង់​ជាប់​យើង​ជានិ​ច្ច និង​ជួយ​ឲ្យយើ​ងអា​ចឆ្ល​ង​កាត់​ការ​លំបាក​ទាំង​អស់​នោះ។…

Read article
បានជាស្អាតទាំងស្រុង

មិត្ត​​ភ័​ក្ររ​បស់ខ្ញុំ​ម្នា​ក់ បាន​ចែក​ចាយ​ដល់​ខ្ញុំ​ អំពី​សុខ​ទុក្ខ​របស់គា​ត់ ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំ​​កន្លង​មក​នេះ ដែល​ជា​រយៈ​ពេល​ដែល​គា​ត់ទ​ទួ​ល​កា​រ​ព្យាបាល​ជ​ម្ងឺម​ហា​រីក។ ស្នាម​​ញញឹម​​នៅ​លើ​មុ​ខរ​បស់​គា​ត់​បា​​ន​លេ​ចឡើ​ង ខណៈ​ពេល​ដែល​គាត់​បាន​ចែ​ក​ចាយ​អំ​ពី​ដំណឹង​ល្អ ដែល​គាត់​ទើប​តែ​បាន​ទទួលពី​វេជ្ជ​បណ្ឌិត។  គាត់​បាន​ប្រា​ប់ខ្ញុំ​ថា​  នៅ​​ក្នុង​​កា​រ​​ពិនិត្យសុខភា​ព អស់​រយៈ​ពេល​មួយ​ឆ្នាំ​នេះ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គាត់​ថា លទ្ធ​ផល​នៃ​ការ​ពិនិត្យ​បាន​រក​ឃើញ​ថា គាត់​បាន​ជាស្អា​ត​ទាំ​ងស្រុ​ង។ ពាក្យ​នេះបា​ន​លើ​ក​ទឹ​ក​ចិត្ត​គាត់​ណាស់។ សម្រាប់​​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ម្នា​ក់នេះ​ ពាក្យ​ថា ជា​ស្អាតទាំង​ស្រុង  គឺ​មា​នន័​យ​ថា​ ជម្ងឺ​ដែ​លបា​​ន​គំរាម​ឆក់​យ​ក​ជីវិត​គាត់ កាល​ពី​ប៉ុន្មាន​ខែមុ​ន ឥឡូវ​នេះ មិន​មាន​នៅក្នុ​ង​ខ្លួន​គាត់​ទៀត​ទេ។ យើង​មាន​ចិត្ត​ត្រេក​អរណា​ស់ ពេល​ដែល​បាន​ដឹង​ថា គាត់​បាន​ជា​ស្អាត​ទាំង​ស្រុង​ហើយ​នោះ! បន្ទាប់​ពី​ស្តេច​ដាវី​ឌបា​នប្រ​ព្រឹត្ត​ខុស​សីលធម៌​ ជាមួយ​នាង​បាតសេបា  ទ្រង់​ក៏​ចង់​ឲ្យ​ចិត្ត​រប​ស់​ទ្រង់ បាន​ជា​ស្អាត​ទាំង​ស្រុ​ង ​ពីស្នា​ម​ប្រឡាក់​នៃ​អំពើ​បាប​ផង​ដែរ បាន​ជា​ទ្រង់​ស្រែក​អំពាវ​រក​ព្រះថា​ “ឱ​​ព្រះ​អ​ង្គ​​អើ​យ សូម​​បង្កើ​ត​​ចិត្ត​​បរិសុទ្ធ​ ​នៅ​​ក្នុ​ង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង”(ទំនុកដំកើង ៥១:១០)។ ព្រះ​ទ្រង់​មាន​ដំណឹងល្អ​មួយ​សម្រា​ប់ស្តេចដា​វី​ឌ ក៏​ដូច​ជាស​ម្រាប់យើ​ងរា​ល់​គ្នា គឺថា​ ទ្រង់​អាច​លាង​ជម្រះ​អំពើ​បាបឲ្យ​យើង​បាន។ ពេលយើង​ត្រូវ​កា​រកា​រ​លាង​ជម្រះ នោះ​ចូរ​យើង​មាន​សង្ឃឹ​ម​ឡើង ដ្បិត​សាវ័ក​យ៉ូហាន​បាន​ប​ង្រៀន​យើង​ថា “បើ​​​យើង​​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។ យើង​មិន​អាច​សម្អាត​ចិត្ត​របស់យើង​ ដោយខ្លួនឯង​បាន​ឡើយ មាន​តែ​ព្រះទេ​ដែ​ល​អាច​សម្អាត​ចិត្ត​យើង​បាន។ បើយើ​ង​បាន​ល​ន់​តួបាប…

Read article
ជម្រើសដែលផ្លាស់ ប្តូរជីវិត

លោក​អេរិ​ក លី​ដឌែ​ល(Eric Liddell) គឺ​ជា​កីឡាករ​ជើង​ឯ​ក ដែល​បាន​សម្រេ​ច​ចិត្ត​ថា ​គាត់​នឹង​មិ​នរ​ត់ប្រ​ណាំង នៅ​ថ្ងៃ​អាទិ​ត្យ ក្នុង​ការ​ប្រកួត​កី​ឡាអូឡាំ​ពិក ឆ្នាំ​១៩​២៤​ឡើយ។ គាត់​មិន​មាន​ការ​ស្ទាក់​ស្ទើរ ​នៅក្នុ​ងកា​រ​សម្រេច​ចិត្ត​នេះឡើ​យ ព្រោះ​គា​ត់​បាន​ជឿ​អស់​ពី​ចិត្ត​ថា ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​នៃ​ព្រះ​អម្ចា​ស់ ដែល​សម្រាប់​ឲ្យ​យើង​ជួប​ជុំ​គ្នាថ្វា​យ​បង្គំ​ទ្រង់ និង​សម្រាក​​។​ មុ​ន​ការ​ប្រកួ​ត​នេះ​មួយ​ឆ្នាំ លោក​អេរិក​​បា​នជួ​ប​ការ​ពិបាក​ជាងនេះ​ទៅ​ទៀត​ ពេល​ដែល​គេសុំ​ឲ្យ​គា​ត់​ចែក​ចាយ​អំពី​សេចក្តី​ជំនឿរ​បស់​គា​ត់ ទៅដ​​ល់ក​ម្ម​ក​រ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម។ ​លោក​អេរិក​បាន​ចែក​ចាយ​ អំពីការ​ពុះ​ពារ​របស់​គាត់​ថា “ក្នុង​មួយ​ជីវិ​ត​ខ្ញុំ​នេះ ខ្ញុំបា​ន​ព្យាយាម​គេច​ចេញ​ពី​ការ​បំពេញ​តួនាទី​នៅ​ទីសា​ធារណៈ ប៉ុន្តែ ព្រះគ្រី​ស្ទ​ហាក់​​ដូច​ជា​​​បាន​ដឹក​នាំខ្ញុំ​ ឲ្យ​ទៅ​តាម​ទិស​ដៅផ្ទុ​យ​ពី​ចិត្តរបស់ខ្ញុំ​​វិញ ហើយ​ខ្ញុំ​ក៏​បោះ​ជំហានទៅ​មុខ តាម​ទ្រង់។ នៅពេ​ល​នោះ ខ្ញុំ​ក៏​បាន​ស​ម្រេ​ចចិ​ត្ត​ថ្វាយទាំ​ង​អស់ ដាច់​​ដ​ល់​ព្រះ​គ្រីស្ទ​។ និយាយរួ​ម ​បើ​ទ្រ​ង់​បាន​ត្រា​ស​ហៅឲ្យ​ខ្ញុំ​ធ្វើ​កា​រ​នោះ នោះ​ទ្រង់​ប្រា​កដ​ជាប្រ​ទាន​ឲ្យ​ខ្ញុំ​មាន​អំណាច​គ្រប់​គ្រា​ន់​ជា​មិ​នខា​ន នៅពេ​ល​ខ្ញុំ​បោះ​ជំ​ហាន​ទៅ​មុ​ខ​តាម​ទ្រង់”។ បន្ទាប់​ពី​លោក​អេរិក​យល់​ព្រម​ចែក​ចាយ​ អំពី​សេចក្តីជំ​នឿរ​ប​ស់​គាត់ ជា​សាធារ​ណៈ នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​បា​នទ​ទួល​សំបុត្រ​មួយ​ច្បាប់​ពី​ជែននី(Jenny) ​ដែ​លជា​ប្អូ​នស្រី​រ​បស់គា​ត់ ដែល​កំពុ​ងរ​ស់​នៅ​ប្រទេស​ចិន។ នាងបា​ន​សរសេរ​សំបុត្រ​នោះ​ កាល​ពី​មួយ​សប្តាហ៍​មុន ហើយ​នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​នោះ នាងបា​ន​ស​រសេរ​ខ​គម្ពី​រ​ថា “​កុំ​​ឲ្យ​​ភ័យ​​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង…

Read article
សេចក្តីជំនឿដែលមានការប្រព្រឹត្ត

ដោយ​សារ​លោក​រ៉ចជើរ(Roger) មាន​ជម្ងឺ​ស​ន្លាក់ គាត់​មិន​អា​ចអ​ត់​ទ្រាំ​នឹង​អាកាសធា​តុត្រ​ជាក់ នៅ​ក្រុង​អ៊ីលីណយ(Illinois)ទៀ​តទេ​ ដូចនេះ​ គាត់​ក៏បា​ន​ផ្លាស់​ទីលំ​នៅ​​ ទៅ​ទីក្រុ​ងបា​ង​កក ប្រទេស​ថៃ ដែល​មាន​​អាកាស​ធាតុ​ត្រូ​ពិកវិញ​។ ថ្ងៃ​មួយ គាត់​បាន​នឹ​ក​ចាំ​ អំពី​បទ​ចម្រៀង ​ដែល​ជីដូ​ន​របស់​គាត់ចូ​ល​ចិត្ត​ជាង​គេ គឺ​បទ “តើ​អ្ន​ក​​ជា​អ្វី”។ បទ​នេះអា​ច​ប្រែ​មក​ថា តើអ្ន​ក​ជា​អ្វី បាន​ជានិ​យា​យ​ឮ​យ៉ាង​នេះហើ​យ នៅ​តែ​លោកិ​យ​មិន​អា​ច​ស្តាប់​ឮ​អ្នក​និយាយ។ ពួក​គេកំ​ពុ​ង​សង្កេ​ត​មើល​របៀ​ប​ដែល​អ្ន​ក​ដើរ មិន​មែន​​ស្តាប់​ពាក្យ​ដែល​អ្ន​ក​និយា​យ​ទេ។ ពួក​គេ​កំពុ​ង​វាយ​ត​ម្លៃ​អ្ន​ក តាម​សកម្ម​ភាព​ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ បទ​នេះបា​នប​ណ្តាល​ចិត្ត​លោករ៉​ច​ជើរ ឲ្យ​ចែក​អាហារ​ដល់​ជន​អ​នា​ថា ដែល​កំពុ​ង​ស្នាក់​នៅ​តាម​ចិ​ញ្ចើម​ផ្លូវ​ធំ​ៗ​។ ជា​រៀង​រា​ល់ពេ​ល​ព្រឹ​ក គាត់​បាន​ទៅ​ចែ​ក​អាហារ​ក្តៅ​ៗ​ ដល់​ជន​អនា​ថា ជា​ង៤​៧​គ្រួ​សារ។ ជា​ច្រើន​ឆ្នាំ​ក្រោ​យម​ក មាន​ស្ត្រី​អនា​ថា​ម្នាក់​ បាន​ទទួ​ល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​សង្រ្គោះ ហើយ​ចង់​ជួប​លោក​រ៉ច​ជើរ ដើម្បីអ​រ​គុណ​គាត់ សម្រាប់​ការ​នាំ​នាង​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។​ ព្រះ​គម្ពីរ​យ៉ាកុប បាន​បញ្ជាក់យ៉ា​ងច្បា​ស់ថា​ សេចក្តី​ជំនឿដែ​ល​គ្មាន​ការ​ប្រ​ព្រឹត្ត គឺ​ជា​ជំនឿ​ស្លាប់​(២:១៧)។ បទ​គម្ពី​រ​នេះ​មិ​ន​មាន​ន័យ​ថា កា​រ​ប្រព្រឹត្ត​នាំឲ្យ​មា​ន​ជំ​នឿ​ឡើយ តែ​ការ​ប្រ​ព្រឹត្ត ​គឺជាភស្តុ​តា​ង​បញ្ជា​ក់​ថា យើ​ង​ពិត​ជា​មា​នសេ​ច​ក្តីជំ​នឿ​មែ​ន។ យើង​អាច​និ​យា​យ​យ៉ាង​ងាយ​ថា ​យើង​ជឿព្រះ​ ប៉ុន្តែ មាន​តែ​ការ​ប្រព្រឹត្ត​ទេ ដែល​អាចបញ្ជាក់​ថា យើង​ពិត​ជាជឿ​ទ្រ​ង់​មែន។ លោក​អ័ប្រាហាំគឺ​ជា​គំរូ​នៃសេចក្តីជំ​នឿដ៏​ពិ​ត។​ គាត់​មិន​គ្រាន់​តែបា​ន​និយា​យថា គាត់​ជឿ​ព្រះ​ប៉ុណ្ណោះ​ទេ​ តែ​ថែ​ម​ទាំង​បា​ន​បញ្ជាក់…

Read article
ការកត់សំគាល់

ខណៈ​ពេល​ដែល​ខ្ញុំ​កំ​ពុង​ឈរ​នៅ​កន្លែ​ងត្រួ​ត​ពិនិត្យ​អ្នកដំណើរ​មក​ដល់​ ខ្ញុំបា​នប៉ា​ន់​ប្រមាណ​ប្រាក់​ដែល​ខ្ញុំ​នឹង​ត្រូវ​បង់​ឲ្យ​គេ ហើយ​ទន្ទឹម​នឹង​នោះ​ ខ្ញុំក៏​ព្យា​យាមមើ​ល​កូន​ប្រុស​រ​បស់​ខ្ញុំ​ កុំឲ្យ​វា​ដើរ​ទៅ​ក​ន្លែង​ផ្សេ​ង​។ ខ្ញុំ​បាន​កត់​សំគា​ល់​ឃើញ​ថា ស្រ្តី​ម្នាក់​ដែ​លឈ​រ​នៅ​ខា​ងមុ​ខ​ខ្ញុំ បាន​ដើរ​អូស​ជើងទៅ​រ​ក​ច្រក​ចេ​ញ ដោយ​មិន​បា​ន​យក​ឥ​វ៉ាន់​រប​ស់​ខ្លួន​ទៅ​ជា​មួ​យសោះ​។ មន្ត្រី​ត្រួត​ពិនិ​ត្យ​ក៏​បាន​ប្រាប់​យើង​ថា ស្ត្រីម្នាក់​នោះមិ​ន​មាន​ប្រា​ក់​គ្រប់​គ្រា​ន់ស​ម្រាប់​បង់​ទេ​ បាន​ជា​គាត់​ចេញ​ទៅ​យ៉ា​ង​ដូ​ច​នេះ។  ខ្ញុំ​មាន​អា​រម្មណ៍​សោក​​ស្តាយ​ចំពោះ​គាត់​ខ្លាំ​ងណា​ស់។ បើសិ​ន​ជា ​មុន​នោះ ខ្ញុំ​បាន​ដឹង​ពី​ស្ថាន​ភាព​រ​ប​ស់នា​ង ខ្ញុំ​ច្បា​ស់ជា​ជួ​យ​នាង​ ជា​មិ​ន​ខាន​ទេ។ ក្នុង​ព្រះគ​ម្ពីរ​នា​ងរស់ លោក​បូអូ​សបា​នដឹ​ង​អំ​ពី​ទុក្ខ​លំបាក​រប​ស់នា​ង​រ​ស់ ពេ​ល​ដែ​លគា​ត់​ឃើញ​នា​ង កំពុង​ដើរ​រើ​ស​គួរ​ស្រូវ​ នៅក្នុ​ងវា​ល​ស្រែ​របស់​គាត់​(២:៥)។ គាត់​ដឹង​ថា នាង​ទើប​តែត្រូ​វ​ប្តីស្លា​ប់​ចោ​ល ហើយកំ​ពុង​តែ​ទ​ទួល​បន្ទុ​ក​ចិញ្ចឹម​ខ្លួន​ឯងផ​ង ​និង​ម្តា​យ​ក្មេង​រ​បស់នាង​ផង។ លោកបូ​អូស​បា​នដឹ​ង​ថា នាង​កំពុ​ង​ត្រូវ​កា​រ​កា​រពា​រ ហើយ​បាន​ហាម​ពួ​កច្រូ​ត​កាត់​រ​បស់​គា​ត់ មិន​ឲ្យប៉ះ​ពា​ល់នា​ងឡើ​យ(ខ.៩)។ គាត់​បា​នជួ​យ​ឲ្យនា​ង​​មាន​អាហារ​​ច្រើ​ន​ជា​ងមុ​ន ដោយ​បង្គាប់ក​ម្មកររ​បស់​គា​ត់ ឲ្យ​ទម្លាក់​កួរ​ស្រូវ​(ខ.១៦)។ លោក​បូអូស​ថែមទាំ​ងបា​ន​កម្សាន្ត​ចិត្ត​នាង​ទៀ​ត​ផង(ខ.១១-១២)។ ពេល​ដែល​នា​ងន៉ា​អូ​មី​បា​នដឹ​ង​ អំពី​ការ​នេះ នាង​ក៏បា​ន​ប្រាប់​នាង​រស់​​ថា “សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង”(ខ.១៩)។ តើ​អ្នក​បាន​ដឹ​ង​អំពី​កា​រខ្វះ​ខា​តរ​បស់​មនុស្ស​នៅ​ជុំវិញ​អ្នក​ទេ គឺ​អ្នក​នៅព្រះ​​វិហារ​របស់​អ្នក ​ឬអ្នក​ជិត​ខាង ឬក៏​អ្នកដែ​លកំ​ពុង​ជ្រក​នៅ​ក្រោម​ដំ​បូល​ផ្ទះ​រ​បស់​អ្ន​ក​ឬ​ទេ? ថ្ងៃ​នេះ សូម​ពិចារ​ណា ​អំពីរ​បៀប​ដែល​អ្ន​កអា​ច​ជួយ​សម្រួលប​ន្ទុករ​បស់​នរណាម្នា​ក់​ចុះ។ បន្ទាប់​មក អ្នក​នឹង​បាន​សម្រេចផែ​ន​ការ ​ដែល​ព្រះមា​ន​សម្រាប់​អ្នក​មិន​ខា​ន​ឡើយ​(កាឡាទី ៦:២ អេភេសូរ ២:១០)។​–Jennifer Benson Schuldt

Read article