You are here:
ស្វាគមន៍​ម​នុស្ស​ទាំង​​អស់!

មាន​គម្រោង​កែល​ម្អរក្រុ​ងមួ​យ ដែល​គេបា​ន​អនុវត្ត​នៅតា​ម​ផ្លូវធំ ក្នុង​ក្រុង​របស់​ខ្ញុំ​ បា​ន​ឲ្យ​គេសម្រេច​ចិត្ត​កំទេច​ព្រះវិ​ហារ​ដ៏​ចំណាស់មួ​យ​កន្លែង​ចោល ដែល​​គេ​បា​ន​សាង​ស​ង់ព្រះវិហា​រ​នោះ​កាលពីទសវត្សរ៍​ឆ្នាំ១៩៣០។ គេ​បានដ​ក​បង្អួ​ចព្រះ​វិហារនោះ​ចេញ​ហើយ តែ​​ទោះបីជា​​គ្រឿ​ងចា​ក់​ឈួស​ឆា​យ​ដី​ បាន​ចា​ប់ផ្តើ​ម​ផ្តួល​រំលំ​ជញ្ជាំង​របស់​ព្រះវិហារ​ហើយ​ក៏​ដោ​យ ​ ក៏​ទ្វា​រ​ទាំង​ឡាយ​​ឈរ​នៅ​កន្លែង​ដើម​រ​បស់​វា​ មិន​ទាន់​រលំ អស់​បីបួន​ថ្ងៃ។ ទ្វារ​នីមួយ​ៗ នៅជុំវិញ​សំណង់​ព្រះវិហារ​នោះ ​   សុទ្ធ​តែមា​នស​រសេរ​អក្សរធំ​​ៗ​ព​ណ៌លឿ​ងទំ​ពី​លើ តាំងពី​​យូរ​មក​ហើយ​ថា : ហាម​ចូល! គួរឲ្យ​ស្តាយ​ណា​ស់ ព្រះវិហារ​ខ្លះ បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ តែ​ព្រះ​វិហារ​ទាំង​នោះល្អតែ​សម្បក​ក្រៅ មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ជា​ព្រះ​វិហារ​ឡើយ ទោះបីជា​ពួ​កគេ​មិ​នបានសរសេរអ​ក្សរ​ធំៗ​ថា ហាម​​ចូ​ល​​ក៏ដោ​យ។ ទោះ​​​អ្នក​ទ​ទួលស្វា​គមន៍​បា​នប​ង្ហាញទឹ​កមុ​ខ​រីក​រាយក៏ដោយ ក៏មានអ្នកខ្លះនៅតែ​បង្ហាញ​ឲ្យ​ភ្ញៀងដឹ​ង​ថា “គេមិ​នទ​ទួលស្វា​គមន៍អ្នក នៅ​ទីនេះ​ទេ​!”   ជា​ការ​ពិតណាស់   សម្បកក្រៅ​រប​ស់ម​នុស្ស មិន​បង្ហាញ​អំពី​អ្វី ដែល​មាន​នៅក្នុ​ងចិ​ត្ត​របស់​ពួក​គេ​ឡើយ​។ ព្រះ​ទ្រង់​ផ្តោតអា​រម្មណ៍ទៅ​លើ​ ជីវិត​ខាង​ក្នុងរប​ស់ម​នុស្ស​ម្នា​ក់ៗ​។ ព្រះ​អង្គ​មិ​នទ​ត​មើ​លស​ម្បក​ក្រៅរ​បស់ម​នុ​ស្សឡើ​យ តែព្រះអង្គទតមើ​លក្នុ​ង​ចិត្ត​រ​ប​ស់យើ​ង​វិញ​(១សាំយ៉ូអែល ១៦:៧) ហើយ​ព្រះអង្គ​ក៏ស​ព្វព្រះ​ទ័យឲ្យ​យើ​ង​ធ្វើ​ដូច​នេះ​ផង​ដែរ។ ព្រះអង្គ​ជ្រាប​អំពីចិ​ត្តរ​បស់​អ្នក​ ដែល​មាន “ភាពសុ​ចរិត” នៅ​សម្បក​ក្រៅ តែ “ពេញ​ដោយ​ពុតត្បុត” នៅ​ក្នុង​ចិត្ត(ម៉ាថាយ ២៣:២៨)។ ព្រះ​ទ្រង់​មានព្រះ​ប​ន្ទូល​ស្វា​គមន៍​ដ៏​ច្បាស់​លាស់ សម្រាប់ឲ្យយើង​យក​ទៅ​ប្រាប់អ្ន​ក​ដទៃ។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មានប​​ន្ទូល​ដល់​អស់អ្ន​ក​ ដែល​ស្វែង​រក​ព្រះអង្គ​ថា “ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ”(អេសាយ…

Read article
ជៀសវា​ងកា​រ​ខ្វះជា​តិ​ទឹក​ក្នុ​ងខ្លួ​ន​ធ្ងន់ធ្ងរ

កាល​ពីពី​របី​ឆ្នាំ​ក​ន្លង​ទៅ​ ខ្ញុំមា​នប​ញ្ហាខ្វះ​ជា​តិទឹ​ក​ក្នុ​ង​ខ្លួ​នធ្ង​ន់​ធ្ងរ​ពី​រដ​ង។   ជាកា​រពិ​តណា​ស់   ខ្ញុំមិ​នច​ង់​ជួ​ប​​រឿ​ង​នេះ​ទៀ​ត​ឡើយ។ វា​បាន​កើត​ឡើ​ង​ចំពោះ​ខ្ញុំ​ជា​​លើក​ដំបូង ពេលខ្ញុំ​មា​ន​គ្រោះ​ថ្នាក់​ដា​ច់​ស​សៃសាច់​ដុំ ខណៈ​ពេល​ដែ​ល​ខ្ញុំ​កំ​ពុង​ជិះ​ស្គី​​ឆ្លង​ប្រទេស ហើ​យ​ខ្ញុំខ្វះជា​តិទឹ​ក​ម្តង​ទៀ​ត ពេល​ខ្ញុំ​ធ្វើដំណើរ​កម្សាន្ត​ក្នុង​វាល​រហោ​ស្ថាន ដែលមា​ន​កម្តៅ​៤៦​អង្សាសេ ក្នុង​ប្រទេស​អ៊ី​ស្រាអែ​ល។ ក្នុង​គ្រោះថ្នា​ក់ទាំ​ង​ពី​រ​លើក​ ខ្ញុំមាន​អាកា​រៈ​វិលមុ​ខ វង្វេងវ​ង្វាន់ ព្រឹល​ភ្នែក និង​មាន​រោគ​សញ្ញា​ជា​ច្រើនទៀត។ ការ​ពិបា​ក​ទាំង​អស់នេះ​ បានប​ង្រៀ​ន​ខ្ញុំថា​ ​ ទឹក​មាន​សា​រៈសំខាន់​ណាស់ នៅក្នុ​ងការ​រ​ក្សាសុខុមាលភា​ព​ឲ្យបា​ន​ល្អ។ ការខ្វះ​ជាតិ​ទឹ​ក​ក្នុងខ្លួ​ន​ដ៏​ធ្ងន់ធ្ង​រនេះ​ គឺជា​ប​ទពិ​សោធន៍ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​​​នឹក​ចាំ​   អំពី​អត្ថ​ន័យ​ដ៏​មាន​តម្លៃ   នៃកា​រ​​ដែ​ល​​​ព្រះ​​គ្រីស្ទ​​មាន​​ព្រះបន្ទូល​អញ្ជើញ​ថា “បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ   ហើយ​ផឹក​ចុះ”(៧:៣៧)។   ព្រះ​បន្ទូ​លប្រ​កាសរ​បស់ព្រះអង្គ ត្រង់​ចំណុច​នេះ មាន​លក្ខណៈ​គួ​រ​ឲ្យ​ចាប់អារម្មណ៍​ណាស់ ជា​ពិសេស ត្រង់​ចំណុច​ដែល​ទាក់​ទង​នឹង​ពេល​វេលា​។ សាវ័កយ៉ូ-​ហាន​បាន​កត់​សម្គា​ល់ថា​ ព្រះយេ​ស៊ូវ​ទ្រង់​មាន​បន្ទូល​ជា​ពាក្យអ​ញ្ជើញ​នេះ នៅ​ថ្ងៃចុងក្រោ​យ នៃ​“ពិធី​បុណ្យបា​រាំ” ដែល​គេ​ប្រារព្ធ​ជារៀ​ង​រា​ល់​ឆ្នាំ ជាកា​រ​រំឭក​ អំពី​ការដែលជ​នជា​តិ​អ៊ីស្រាអែល​ វិល​វល់​​ក្នុង​វាល​រហោស្ថាន ដែល​វគ្គ​សំខាន់​បំផុត​នៃពិធីបុណ្យ​នេះ គឺ​ការ​ចាក់​ទឹក​ប​ង្ហូ​រចុះ​តា​ម​ជណ្តើ​រ​នៃព្រះ​វិហារ ដើម្បី​រំឭក​អំ​ពី​ការ​ដែ​លព្រះ​ប្រ​ទា​ន​ទឹក សម្រាប់​ពួក​អ៊ីស្រាអែល ដែ​លស្រេក​ទឹក ក្នុង​ដំណើរ​វិល​វល់នោះ។​ នៅពេ​ល​នោះ​ ព្រះយេស៊ូវ​ទ្រង់​បាន​ក្រោកឈ​រ​ឡើ​ង ហើយ​ប្រកា​ស​ថា​ ព្រះអង្គ​ជា​ទឹ​កដែ​លយើងរាល់គ្នា​ត្រូវ​ការ ដោយ​ខាន​មិន​បាន។ ដើម្បីឲ្យ​សុខុមាល​ភាព​ខាង​វិញ្ញាណ​យើ​ង មាន​ភាព​ល្អ​ប្រសើរ…

Read article
ជម្នះ​សេចក្តី​អំណួត​ខ្លួន​ឯង

ក្នុង​សម័យ​ចក្រ​ភពរ៉ូ​ម ពេល​ដែល​មេទ័​ពម្នា​ក់ វិល​ត្រឡប់​ពី​ធ្វើស​ង្រ្គាមដែល​​មាន​ជ័យ​ជ​ម្នះ តាម​ធម្មតា គេធ្វើ​ក្បួ​ន​ដង្ហែរ​​ជ័យ​ជម្នះ ដើម្បី​ទទួល​ស្វាគមន៍​មេ​ទ័ព ដែល​បាន​ប្រយុទ្ធ​កាន់​កាប់​បាន​ទឹក​ដី​ថ្មីនោះ។ នៅ​ក្នុង​ក្បួន​ដង្ហែរ​នោះ មាន​ការ​រាប់​បញ្ចូល​កង​ទ័ព​របស់​មេទ័ព​នោះ ក៏​ដូច​ជាចំណាប់​ខ្មាំង   និង​ជ័យ​ភ័ណ្ណ   ដែល​ពួក​គេ​រឹប​យក​បាន ជា​​ភស្តុតាង​នៃ​ជ័យ​ជម្នះ​រប​ស់ពួ​កគេ។ ពេល​ដែល​ក្បួន​ដង្ហែរ​កំពុងឆ្ល​ង​កាត់​តា​មទី​ក្រុង មាន​មនុស្ស​ទាំង​ហ្វូង​ស្រែក​ហូរ ដើម្បី​អប​អរ​ជ័យជ​ម្នះ​របស់​វីរៈ​បុរស​របស់​ពួក​គេ។​ តែទ​ន្ទឹម​នឹង​នោះ ដើម្បី​កុំ​ឲ្យ​មេទ័ព​នោះ មាន​មោទន​ភាព​បំប៉ោង​ហួស​ហេតុ​ពេក គេបា​ន​ឲ្យ​ទាសករ​ម្នាក់​ជិះ​នៅ​ក្នុង​រទេះសេះ​ចម្បាំង​ជា​មួយ​គាត់ ក្នុងក្បួ​ន​ដង្ហែរ​នោះដែ​រ។ តើម​កពី​ហេ​តុអ្វី? មូលហេ​តុ​គឺ​ដើម្បី​កាល​ណាជ​ន​ជា​តិរ៉ូ​ម៉ាំង​ទាំង​ហ្វូង​ៗ ស្រែក​សរសើរ​មេទ័ព​នោះ​យ៉ាង​កង​រំពង ទាស​ករ​នោះអា​ច​បន្ត​ខ្សិប​ដាក់​ត្រចៀក​គាត់​ជាប់​ជា​និច្ច​​ថា “អ្នកក៏​អាច​ស្លាប់​ដែរ”។ ពេលយើង​មាន​ជ័​យជ​ម្នះ ហើយ​ក៏អា​ចភ្លេចភាព​កម្សោយ​របស់​​ខ្លួន​ឯង ហើយអ​នុញ្ញាត​ឲ្យ​ចិត្ត​យើង​មាន​ពេញ​ដោយ​អំណួត​ដ៏គ្រោះ​ថ្នាក់។ សាវ័ក​យ៉ាកុបបា​ននាំ​យើ​ង ឲ្យ​ងាក​ចេញ​ពី​គ្រោះថ្នា​ក់​នៃសេ​ចក្តី​អំណួត ហើយ​ងាក​ទៅរ​ក​ការ​បន្ទាប​ខ្លួន និងងាក​ទៅរក​​ព្រះ​វិញ។ បាន​ជា​គាត់​​មាន​ប្រសាសន៍​ថា “ព្រះ​​ទ្រង់​​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ ចំណុច​សំខាន់​នៃ​សេចក្តី​បង្រៀន​នេះ​គឺ ព្រះគុណ ។ គ្មាន​អ្វីដែល​អស្ចារ្យ​ជាង​ព្រះគុណ​ព្រះឡើ​យ! មាន​តែ​ព្រះអ​ម្ចាស់​ទេ ដែល​សម​នឹង​ទទួល​ការ​អរ​ព្រះគុណ និង​សរសើរ​ដំកើង ជា​ពិសេស សម្រាប់​ព្រះគុណ​ដែល​ព្រះ​អង្គ​បាន​ប្រទានដ​ល់យើ​ង។ ស្នាដៃ​ ជ័យជ​ម្នះ ឬភា​ពអ​ស្ចារ្យ​របស់​យើង មិន​មែន​បាន​ម​ក​ពី​ខ្លួន​យើង​ឡើយ តែ​ជា​ព្រះព​រ​នៃ​ព្រះគុណនៃ​ព្រះដែល​គ្មានអ្វី​ប្រៀប​ផ្ទឹម​បា​ន ដែល​ជា​ទី​ពឹង​ផ្អែក​របស់​យើង អស់ក​​ល្ប​ជា​និច្ច។—Bill Crowder

Read article
ភ្នែកខា​ង​វិញ្ញាណ​ដ៏​អស់​កល្ប

កាល​ពីខែ​មុ​ន ខ្ញុំបាន​ទៅ​ពិនិត្យ​ភ្នែក​។ ក្រោយមក គ្រូពេទ្យបា​ន​ប្រាប់​ខ្ញុំ​ថា ពេល​នេះ​ខ្ញុំ​អាច​មើល​ឃើញ​រូបភាព​នៅឆ្ងាយ​ៗ ច្បាស់​ជាង​មុន​។ ពី​ដំបូង​ឡើយ ខ្ញុំ​គិត​ថា នេះ​​ជាដំ​ណឹង​​ល្អ តែក្រោ​យ​​មក​មិត្ត​ភ័ក្ររ​បស់​ខ្ញុំម្នា​ក់ បាន​ប្រាប់​ខ្ញុំ​ថា “យើងអា​ចមើ​លឃើញរូ​ប​ភាព​នៅឆ្ងាយ ច្បាស់​ជាង​មុន ពេលដែលយើង​មាន​វ័​យ​កាន់​តែ​ចាស់ តែទ​ន្ទឹម​នឹង​នោះ ការមើ​ល​ឃើញរូប​ភាព​នៅជិត​ ក៏​អាច​មាន​ការ​អន់​ថយ​ផ​ង​ដែរ”។ ដំណឹងនេះ បាន​ធ្វើ​ឲ្យខ្ញុំ​គិត​អំ​ពីកា​រ​មើល​ឃើញរូ​ប​​ភាព​នៅ​ឆ្ងាយ​មួយ​បែប​ទៀត របស់​គ្រីស្ទប​រិស័ទ​មួ​យ​ចំនួន ដែលខ្ញុំ​បានស​ង្កេត​មើល​ក្នុង​ពេលក​ន្លង​មក។ អ្នក​ដែល​បានស្គា​ល់ព្រះ​អម្ចាស់​អស់​រយៈ​ពេល​យូរ ឬ​បាន​ឆ្លង​កាត់​ការ​ល្បង​ល​ធំៗ​ក្នុងជីវិត ហាក់​ដូចជា​អា​ចមើល​ទៅនគរ​ស្ថាន​សួគ៌​បាន​ឃើញ​ច្បាស់ជា​ង​យើង​រាល់​គ្នា។ ភ្នែកខា​ងវិ​ញ្ញាណដ៏​អស់​កល្បរ​បស់​ពួក​គេ កាន់​តែ​មើលឃើញច្បាស់ល្អ ហើយការ​មើល​ឃើញ​រូប​ភា​ព “លោកិយ” ដែលនៅ​ជិ​តបង្កើយ ក៏​មាន​ការ​ថយ​ចុះផង​ដែរ។ ដោយសារសា​វ័ក​ប៉ុល មា​នភ្នែ​កខា​ងវិញ្ញាណប្រភេទនេះ​ហើយ​ បាន​ជា​គាត់​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​ក្រុង​កូរិន​ថូស​ថា “ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ … ​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ”(២កូរិនថូស ៤:១៧-១៨)។ សព្វ​ថ្ងៃនេះ ​យើង​ត្រូវ​រៀន​ប្រើ “ភ្នែកខា​ង​វិញ្ញាណ”​របស់យើង។ លោក​យ៉ូណាថាន អេឌ-វើត(Jonathan Edwards)​ ដែល​ជា​អ្នក​ប្រាជ្ញ​ទេវ​វិជ្ជា បានមានប្រ​សាស​ន៍ថា “កា​រ​ទៅរស់នៅ ក្នុង​នគរ​ស្ថាន​សួគ៌ ជា​មួយ​ព្រះ ដោយ​អំណរ​ដ៏ពោរ​ពេញ…

Read article
ការប​ម្រើ និង​ការ​ធ្វើ​បន្ទាល់

ក្នុង​អំឡុង​ពេល​ដែល​អ្ន​កស្រី​ ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុង​ធ្វើ​ការ​ជា​អ្នក​បម្រើតា​ម​ផ្ទះ ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់​គ្លេស នៅ​ដើម​សតវត្សរ៍​ទី​២០​ គាត់​មាន​ក្តី​ស្រមៃ​មួយ។ គោលដៅ​របស់​គាត់ គឺ​ធ្វើ​ជា​បេសក​ជន ក្នុង​ប្រទេស​ចិន។ តែ​មាន​អង្គការ​បេសក​កម្ម​មួយ​បាន​ប្រាប់​គាត់​​ថា គាត់ “មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ” ហើយ​ក៏​បាន​បដិសេធ​មិ​នឲ្យគា​ត់​ទៅ​បម្រើ​ការ​ជា​បេសក​ជន​ឡើយ។ ដូច​នេះ អ្នកស្រីក្លេឌីស ក៏​បាន​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ ដោយ​ខ្លួន​ឯង​។ ពេល​គាត់មា​នអា​យុ​២៨​ឆ្នាំ គាត់បា​ន​យ​កលុ​យដែ​លគា​ត់បា​នសន្សំពេ​ញ​មួយ​ជីវិត ទៅទិ​ញ​សំបុត្រ​យន្ត​ហោះ ដែល​សម្រាប់​ធ្វើ​ដំណើរ​បា​នតែ​មួយ​ជើង ទៅ​ភូមិ​យ៉ាង​ចេង នៅ​តំប​ន់ដា​ច់ស្រ​យ៉ាលក្នុ​ង​ប្រទេស​ចិន។ បន្ទាប់​មក គាត់​ក៏​បាន​បើ​ក​ផ្ទះសំ​ណាក់​មួយ សម្រាប់​ពួក​អ្នក​ជំនួញ​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ​ហើយគា​ត់ក៏​បា​នចែ​ក​ចាយ​អំពី​រឿង​ក្នុង​ព្រះ​គម្ពីរ នៅ​ទី​នោះ។ អ្នកស្រីក្លេឌីស​ក៏បា​ន​​បម្រើ​កា​រ នៅ​ក្នុង​ភូមិ​ផ្សេង​ទៀត​ផង​ដែរ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា អៃ-វេដេហ ដែល​ជា​ភាសាចិ​ន​ប្រែ​មក​ថា “អ្នក​មា​នគុ​ណ​ធម៌”។ សាវ័ក​ប៉ុល​ក៏​បាន​ផ្សាយដំ​ណឹង​ល្អ ទៅ​ដល់​តំបន់​ឆ្ងាយ​ៗ ក្នុង​ពិភ​ព​លោក​ផង​ដែរ។ គាត់​បាន​ដាក់​ខ្លួ​ន​ធ្វើ​អ្នក​បម្រើ ដើម្បី​បំពេញ​សេចក្តីត្រូ​វ​ការ​របស់​អ្នក​ដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺ​ដូច​ដែល​គាត់​បានមា​នប្រ​សាសន៍ អំពី​ការ​បម្រើ​នោះ​ថា​ “យើង​​ខ្ញុំ​​មិ​ន​ប្រកាស​​ប្រាប់​​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះយេស៊ូវ​ដែរ”(៤:៥)។ មិន​មែនម​នុស្សគ្រប់​គ្នា សុទ្ធ​តែ​ត្រូ​វ​បាន​ព្រះត្រាសហៅ​ ឲ្យ​ទៅ​អត់​ទ្រាំ​នឹង​ទុក្ខលំ​បាក នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ…

Read article
ការអស្ចារ្យ​ដែល​ហោះ​ហើរ

ក្នុង​ចំណោម​ស្នាព្រះ​ហស្ត​ទាំ​ង​ឡាយ​របស់​ព្រះ សត្វមេ​អំបៅ ស្ថិត​ក្នុង​ចំណោម​សត្វដ៏​​ស្រស់​ស្អាត​បំផុត ដែល​ព្រះអង្គ​បា​ន​បង្កើត! សត្វ​មេ​អំបៅ​ហោះហើរ​យ៉ាង​ស្រទន់ ដោយ​ទទះស្លា​ប​ដែល​មាន​ពណ៌ច​ម្រុះ ហើយ​ពេល​ដែល​យើង​ស្វែងយ​ល់​ពី​របៀប​នៃ​ការ​បន្លាស់​ទីលំនៅ​ របស់​ពួក​វា យើង​ប្រហែល​ជា​យល់​ថា ពួក​វា​ជា​ស្នា​ព្រះ​ហស្ត​ឯក នៃ​ពិភព​ធម្ម​ជាតិ។ សត្វ​ល្អិត​ដែ​ល​ចេះ​ហើរនេះ​ មិ​ន​គ្រាន់​តែបាន​នាំមក​នូ​វ​ការមើ​ល​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែទន្ទឹម​នឹង​នោះ ក៏បា​ន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​នៃ​ភាព​អស្ចារ្យ ​នៃ​ស្នាព្រះហស្ត​ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ។ ឧទាហរណ៍ សត្វ​មេ​អំបៅ​ស្តេច​ដ៏​អស្ចារ្យ​ អាចធ្វើ​ដំណើរ​​៤៨០០​គីឡូ​ម៉ែត្រ ក្នុង​ការផ្លា​ស់​ទី​លំនៅ ពី​សហ​រដ្ឋ​អាមេរិក ទៅ​តំបន់​អាមេរិក​កណ្តាល ដែលនៅ​ទី​បំផុត ពួក​វា​ក៏​បាន​ទៅដ​ល់​ដើម​ឈើ ដែល​ឪពុក​ម្តាយ ឬ​ជីដូន​ជីតា​វា​ធ្លាប់​ទំ​នៅ កាល​ពី​​ជំនាន់​មុន​ៗ។ ការ​ផ្លាស់​ទី​លំ​នៅនេះ ​ត្រូវបា​ន​ទទួល​ការ​បញ្ជា ដោយ​ខួរ​ក្បាល​របស់​ពួក​វា ដែល​មាន​ទំហំ​ប៉ុន​ក្បាល​ប៊ិច​។ ម្យ៉ាង​ទៀត យើង​អាច​ពិចារ​ណា​   អំពី​ការ​ប្រែ​រូប​កាយ ​ របស់​សត្វ​មេ​អំបៅស្តេច​ពី​សត្វ​​ដង្កូវ។ ពេល​ដែល​សត្វ​ដង្កូវ​ធ្វើ​សូត្រ​ព័ទ្ធ​ជុំវិញ​ខ្លួន​​វា វា​បញ្ចេញ​ជាតិ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​ខ្លួន​វា​ប្រែ​ក្លាយ​ជា​មាន​សភាព​ទន់ ដោយ​គ្មាន​រូប​រាង្គ​អ្វីមួ​យ​ច្បា​ស់លា​ស់។ ប៉ុន្តែ វា​ក៏​ដុះចេញ​ជា​ខួរ​ក្បាល គ្រឿង​ក្នុង ក្បាល ជើង និង​ស្លាប​​សត្វ​មេអំបៅ។ មាន​អ្នក​ឯក​ទេសខា​ង​សត្វ​មេអំបៅ​ម្នាក់ ​បាន​មាន​ប្រសាសន៍​ថា “ការ​លូត​លាស់​នៃ​រូប​កាយ​រ​បស់​​សត្វ​​ដង្កូវ ក្លាយ​ជា​សត្វមេ​អំបៅ ដែល​មាន​ខ្លួន និង​ស្លាប គឺ​ពិត​ជា​ស្ថិត​ក្នុង​ចំណោម​ភាព​អស្ចារ្យ នៃ​ជីវិត​នៅ​លើ​ផែន​ដីនេះ​”។ មាន​អ្នក​ឯកទេ​សម្នា​​ក់ទៀត…

Read article
លោត​ឡើង​ទៅលើ​វិញ

ពមហាវិទ្យា​ល័យ​ទ្រីនីធី​បាន​​ប្រកួត​ឈ្នះ ២៥២​លើក​ជា​បន្ត​បន្ទាប់ ពោល​គឺ​ប្រកួត​ឈ្នះជា​ប់​គ្នា មិន​ដែល​ចាញ់ បាន​រយៈ​ពេល​វែង​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ការ​ប្រកួត​កីឡា​រវាង​សកល​វិទ្យា​ល័យ​ទាំង​ឡាយ នៅ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ នៅ​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១២ ជ័យ​ជម្នះ​ដ៏​វែង​នេះ ត្រូវ​បាន​បញ្ចប់ ពេល​ដែល​មហា​វិទ្យាល័​យ​នេះ​ បាន​ចាញ់​សកល​វិទ្យា​ល័យ​យេល ក្នុង​ការ​ប្រកួត​វាយ​​កូន​បាល់​​ជា​មួយ​នឹង​​ជញ្ជាំង។ ពេល​ព្រឹក ក្នុង​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​ជា​លើក​ទីមួយ ក្នុង​រយៈ​ពេល​១៤​ឆ្នាំ លោក​ប៉ុល អាសៃអានទី(Paul Assaiante) ដែល​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​កីឡាករ​ទ្រីនីធី បាន​ទទួល​សារអេឡិចត្រូនិច ឬ​អ៊ីមេល ពី​មិត្ត​ភ័ក្រ្តរបស់​គាត់​ម្នាក់ ដែល​ជា​គ្រូ​បង្វឹក​បាល់​ទាត់​ដ៏​ល្បី​ល្បាញ​​ម្នាក់ ដែលក្នុង​នោះ​គាត់បាន​​​សរសេរ​ថា “អ្នក​ធ្លាក់​ចុះ​ហើយ ពេល​នេះ អ្នក​ត្រូវ​តែ​លោត​ឡើង​ទៅ​​លើ​​វិញ”។ រយៈពេ​ល​១០​ថ្ងៃក្រោ​យមក ក្រុម​កីឡា​ករ នៃ​គ្រូប​ង្វឹក​បាល់​ទាត់​រូប​នោះ ក៏​​បាន​​ទទួ​ល​​បរា​ជ័យ ក្នុង​​កា​រ​ប្រកួត​បាល់ទា​ត់ NFL Super Bowl ដែល​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដែល​មាន​គេទស្សនា​ច្រើ​នបំផុត។ ត្រង់​ចំណុច​នេះ បរាជ័យ ជា​អ្វីដែ​លយើ​ង​រាល់​គ្នាជួបប្រទះ ជា​ធម្មតា​ដោយ​​ជៀស​​មិន​​រួច​។ ការ​ប្រកួត​ចាញ់​ អាច​ធ្វើឲ្យ​យើ​ង​មាន​អារម្មណ៍​ពិបាក​ទទួល​យក​ណាស់ ប៉ុន្តែ ការ​​បរា​ជ័យ​​ខាងវិ​​ញ្ញាណ បាន​អាច​ធ្វើ​ឲ្យ​យើង​​ថ្កោល​ទោស​ខ្លួន​ឯង កាន់តែខ្លាំងជាង​នេះទៅទៀ​ត។ តើយើងអាច​ជម្នះអារម្មណ៍     រ​បស់​យើង​ដោយ​របៀប​ណា ពេល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ព្រះ និង​អ្នក​ដទៃ​ពិបាក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខក​ចិត្ត​នោះ?…

Read article
អ្នកមកក្រោយគេបាន ទទួលការស្វាគមន៍

មាន​ពេល​យប់​មួ​យ ខ្ញុំបា​ន​ទៅ​ម​ជ្ឈម​ណ្ឌលថែ​រ​ទាំ​ចាស់​ជរា​មួ​យក​ន្លែង។ ពេល​នោះ លោក​ថម(Tom) បានដើ​រ​ចេ​ញពី​ប​ន្ទប់​ស្នាក់​នៅ​របស់គា​ត់​ស្ងា​ត់​ៗ ដោយស​ង្ឃឹមថា​ នឹង​បា​ន​និ​យា​យលេ​ង​ជា​មួ​យខ្ញុំ ឲ្យ​ទាន់​ពេល​ដែល​ខ្ញុំ​មិ​នទា​ន់​ទៅវិ​ញ​។ បន្ទាប់​ពី​យើង​បាន​ជជែ​កគ្នា​លេងអ​ស់មួ​យ​រយៈ​ គាត់​សួរ​ខ្ញុំ​ថា​ “តើ​ព្រះ​ទ្រង់មិ​ន​ខឹង​នឹង​ខ្ញុំ​ទេឬ​ បើសិ​ន​ជា​ខ្ញុំទើ​ប​តែ​ទ​ទួល​ជឿ​ទ្រ​ង់​នៅ​ពេល​ដែល​មាន​វ័យ​ចាស់​ដូ​ចនេះ”។ សំណួរ​នេះ​មិន​គួ​រ​ឲ្យភ្ញា​ក់​ផ្អើ​ល​ទេ​។ ក្នុង​នាម​ជា​អ្នក​ផ្សា​យដំ​ណឹងល្អ​ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ឮ​ពាក្យ​សម្តី​គ្រប់បែ​ប​យ៉ា​ង​ពីអ្ន​ក​ចា​ស់​ទុំ ពីអ្ន​ក​ដែល​មា​ន​បញ្ហា​ញៀន​នឹង​អ្វីមួ​យ និងពី​អ្ន​កដែ​ល​ធ្លាប់​ជា​ប់​ពន្ធ​ធ​នា​គា​រ​ជា​ដើ​ម។​ ពួក​គេ​បាន​គិត​ថា​ ពួក​គេមា​ន​ហេតុ​ផ​លនឹ​ង​ជឿ​ថា ​ខ្លួន​យឺត​ពេល​ហើយ​ គឺ​មិ​ន​អា​ច​ទទួ​ល​ជឿ​ព្រះ​ ឬឲ្យ​ទ្រ​ង់​ប្រើ​ខ្លួន​ឡើយ។ ខ្ញុំ​ក៏​បាន​ចំ​ណាយពេ​ល​ជា​មួយ​លោ​កថ​ម ដើម្បី​ស្វែ​ង​យល់អំ​ពី​បុគ្គល​ទាំង​ឡាយ នៅក្នុ​ង​ព្រះគ​ម្ពីរ ដែ​លអា​ច​គិត​ថា ខ្លួន​យឺត​ពេល​ហើ​យ គឺ​មិន​អា​ច​ទ​ទួ​លជឿ​ព្រះ​បា​ន​ទេ ​ដោយសា​រ​តែ​អ​តីតកា​ល​រ​ប​ស់ពួ​ក​គេ​។ ប៉ុន្តែ នាង​រ៉ាហាប ដែលជាស្រ្តី​ល​ក់​ខ្លួន (យ៉ូស្វេ ២:១២-១៤ ហេព្រើ ១១:៣១) និង​លោ​កសា​ខេ ដែ​លជា​អ្ន​ក​យ​កព​ន្ធ​ (លូកា ១៩:១-៨) បាន​សម្រេច​ចិត្តទ​ទួល​ជឿ​ព្រះ ​ទោះបី​ជា​ខ្លួ​នមា​ន​អតីត​កាល​យ៉ាង​ដូ​ច​ម្តេ​ច​ក៏​​ដោយ។ ពេល​នោះ យើង​ក៏បា​ន​ងា​កម​ក​មើ​ល​រឿង​ប្រៀបប្រ​ដូច​រប​ស់ព្រះ​យេ​ស៊ូវ អំពី​ពួក​ជើ​ង​ឈ្នួល​ចំកា​រទំ​ពាំ​ង​បា​យ​ជូរ(ម៉ាថាយ ២០:១-១៦)។ អ្នក​ដែ​លបា​ន​ស៊ី​ឈ្នួ​លក្នុ​ង​ចំ​ការ​បាន​កាន់​តែ​យូរ ​ក៏បាន​ធ្វើ​ការ​កា​ន់​តែ​ច្រើន សម្រាប់​ម្ចាស់​ចំ​កា​រ (ខ.២-៧) ប៉ុន្តែ ក្រោយម​ក អ្ន​ក​ទាំ​ង​នោះ​ក៏បា​ន​ដឹងថា ម្ចាស់​ចំ​ការ​បា​នឲ្យ​ត​ម្លៃ​ពួ​កគេ…

Read article
ការស្រឡាញ់ និងការអធិស្ឋាន

មាន​​សៀវ​ភៅរឿ​ងកុ​មារ​ដ៏ល្បី​ល្បាញ​មួយ​ក្បា​ល បានដំណាល អំពី​សត្វ​កូន​ខ្លា​ឃ្មុំឈ្មោះវីនី ដឺភូហ៍(Winnie the Pooh) ដែលបា​ន​ឃើញ​កាងហ្កា(Kanga) ដែល​ជាកូ​ន​សត្វ​ក​ង​គូ​រូលោ​ត​ចេញ​ទៅ​តា​ម​ផ្លូវ​។ វីនី​ក៏​គិត​ថា ​បើសិន​ជា​ខ្ញុំ​អាច​លោ​តដូ​ច​គាត់ នោះមិ​ន​ដឹង​ជា​ប្រសើរ​​យ៉ាងណា​ទេ។​ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ មាន​អ្ន​កខ្លះ​អា​ច​លោត​បាន ហើយ​អ្ន​ក​ខ្លះទៀ​ត​មិ​នអា​ច​លោ​ត ដូច​កូ​នស​ត្វក​ង​​គូរូនោះបា​នទេ​។ នេះ​ជា​ការ​ពិ​ត​មែ​ន។ នៅក្នុ​ង​កា​ររ​ស់​នៅ​ យើងឃើ​ញ​បុរស និង​ស្រ្តីដែ​ល​មាន​វ័យក្មេ​ង​ជាង​យើ​ង ឬមា​ន​សមត្ថភា​ព​ជា​ង​យើង ធ្វើកិ​ច្ច​ការ​ដែល​មិន​ធ​ម្មតា ដែល​យើង​មិ​ន​អា​ច​ធ្វើ​បាន។​ ពួ​ក​គេ​អាច​ធ្វើ​បាន តែ​យើង​មិ​នអាច​​ធ្វើ​កិច្ចការ​នោះ​បាន​។ នោះ​ជា​ការ​ពិត​មែន។ យើងងា​យ​នឹ​ងមា​ន​អារ​ម្ម​ណ៍ថា ខ្លួន​ឯង​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ពេល​ដែ​លយើ​ង​មិន​អាច​ធ្វើ​អ្វី ដែល​យើង​ធ្លាប់ធ្វើ​បា​ន កាល​ពី​មុន។ ជា​ការ​ពិ​ត​ណាស់ យើង​ប្រហែល​ជា​មិ​នអា​ច “លោត” ដូចកា​លពី​មុ​នទេ តែយើ​ង​នៅតែ​អា​ច​ស្រឡា​ញ់ និង​អធិ​ស្ឋានកា​ន់​តែច្រើ​ន។ ​ពេ​លវេ​លា និង​បទ​ពិ​សោធន៍​បាន​រៀប​ចំខ្លួ​ន​យើង ឲ្យអា​ច​មា​ន​ក្តី​​ស្រ​ឡាញ់ និង​ការ​អធិស្ឋាន ​កាន់​តែប្រ​សើរ​។ សេចក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ល្អ ដែល​យើង​ត្រូ​វ​ថ្វាយ​ទៅ​ព្រះ និង​ដល់​អ្ន​កដ​ទៃ​។ សេចក្តី​ស្រឡាញ់​មិ​ន​មែ​នជា​រឿ​ងតូ​ច​ឡើ​យ ព្រោះសេ​ច​ក្តី​ស្រឡាញ់​គឺ​ជា​ផ្លូវ សម្រាប់​ឲ្យ​យើង​បំពេញ​តួ​នាទី​រប​ស់យើ​ង​ទាំ​ងស្រុ​ង ថ្វាយ​ព្រះ និងស​ម្រា​ប់អ្ន​ក​ជិត​ខាង​យើង។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំ​ពោះម​នុ​ស្ស​ម្នា​ក់ ប្រហែល​ហា​ក់ដូ​ច​ជា​កិច្ច​ការ​ដ៏​តូ​ច ប៉ុន្តែ សេច​ក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ប្រសើ​របំ​ផុត (១កូរិនថូស ១៣:១៣)។…

Read article
ជ័យជម្នះដ៏វេទនា

លោក​ចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជា​ជន​ជាតិ​ស្ក​ត់​​ឡិន ជាអ្នកនិ​ព​ន្ធ​រឿង​ប្រ​លោ​ម​លោក និង​កំណាព្យ និងជា​អ្ន​ក​បម្រើព្រះ​។ គាត់​បា​ន​​ស​រ​សេរ​នៅ​ក្នុ​ងសៀ​វ​ភៅ​រ​បស់​គា​ត់​​ថា “ការ​អ្វីក៏​ដោ​យ ដែល​មនុ​ស្សធ្វើ​ ដោយ​គ្មាន​ព្រះ​ ការ​នោះនឹ​ង​ត្រូវ​បរាជ័​យយ៉ា​ង​វេទ​នា ឬ​ជោគ​ជ័​យ​កា​ន់​តែវេ​ទ​នា”។ ជាញឹក​ញាប់ ពាក្យស​ម្តី​ដ៏គួ​រ​ឲ្យ​ចា​ប់អា​រ​ម្ម​ណ៍​នេះ ត្រូវ​បាន​វាទគ្មិន និង​អ្នក​និ​ពន្ធ​ស​ម័​យទំនើ​ប​ដ​កស្រ​ង់ ហើយ​ឃើញ​មាននៅក្នុង​សៀវ​ភៅ​ដែ​លគា​ត់​បាន​និ​ពន្ធ ដែល​មាន​ចំ​ណ​ង​ជើងថា ការ​អធិ​ប្បា​យដោ​យ​មិ​ន​ប្រើ​ពាក្យ​ស​ម្តី។ ពាក្យ​ស​ម្តី​មួ​យ​ឃ្លានេះ​ ​និយាយអំ​ពី​កា​រ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​មាន​កា​រ​លះចោ​លអា​ត្មាខ្លួ​ន​ឯ​ង និង​អំពី​របៀប​ដែល​យើង​ត្រូវ​អនុវ​ត្តតាមសេ​ចក្តីប​ង្រៀន ដែល​ព្រះយេ​ស៊ូវ​បាន​មាន​ប​ន្ទូល​ថា “រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ”(លូកា ៩:២៣-២៤)។ លោកមែ​ក​ដូណាល់​បាន​មាន​ប្រ​សា​សន៍​ថា​ កា​រប​ដិសេធន៍​អា​ត្មាខ្លួ​ន​ឯ​ង​ដ៏ពិ​ត​ គឺមា​ន​ន័យ​ថា យើង​មិ​នគ្រា​ន់​តែ​ត្រូ​វព្យា​យាម​ជម្នះ​បំណ​ងប្រា​ថ្នា​ ខា​ង​សាច់​ឈា​ម​រប​ស់​យើ​ង​ប៉ុណ្ណោះ​ឡើ​យ តែថែ​មទាំ​ង​ត្រូវ​​​មា​នទ​ស្សនៈ និង​គំនិ​ត​ដូចព្រះ​គ្រីស្ទ ចំ​ពោះអ្វី​ៗ​ដែ​លយើ​ង​ឃើញ​ ពោលគឺ​យើង​ត្រូវតែ​រា​ប់បំ​ណ​ងព្រះ​ទ័​យព្រះ​ ជាសំ​ខា​ន់ជា​ង​ជី​វិត​យើ​ង​ទៅទៀ​ត​ …យើងត្រូ​វឈ​ប់​គិត​​ថា “តើ​យើ​ងខ្ញុំគួ​រ​ធ្វើអ្វី​​?” តែ​ត្រូវ​គិ​ត​ថា “តើព្រះ​ដ៏​មាន​ព្រះ​ជ​ន្មរ​​ស់ស​ព្វ​ព្រះ​ទ័​យ ឲ្យ​ខ្ញុំ​ធ្វើអ្វី?” ​ ការរ​ក​បាន​តែ​រ​ប​ស់ដែ​ល​យើ​ងច​ង់​បា​នស​ម្រា​ប់​តែ​ខ្លួន​ឯ​ង គឺ​ជាកា​រ​ប​រាជ័​យ​ដ៏វេ​ទ​នា។ ជ័យជ​ម្នះដ៏​ពិត​…

Read article