You are here:
គ្រួសយូរេកា

ក្នុងឆ្នាំ១៨៦៧ ពេល​ដែល​លោក​អេរ៉ាស្មូស យ៉ាកុប​(Erasmus Jacobs) មាន​អា​យុ១​៥ឆ្នាំ​ គាត់​បាន​ឃើញ​គ្រួស​មួយ​ដុំបញ្ចេ​ញព​ន្លឺចែ​ង​ចាំង ក្នុង​កសិ​ដ្ឋាន​របស់​គាត់ ក្រោម​ពន្លឺ​ថ្ងៃ។ ក្រោយ​មក គាត់​ក៏​បាន​និយាយ​ប្រាប់​អ្នក​ជិត​ខាង​របស់​គាត់​ម្នាក់ អំពី​គ្រួស​ដ៏​ចែង​ចាំង​នោះ ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​នោះច​ង់ទិ​ញគ្រួ​ស​នោះ ពីគ្រួ​សារ​គាត់។ ម្តាយ​រ​បស់​លោក​អេរ៉ាស្មូស មិន​ដឹង​ថាវា​មា​នត​ម្លៃទេ​ បាន​ជា​គាត់​ឲ្យគ្រា​ប់គ្រួ​ស​នោះ​ទៅអ្ន​កជិ​តខា​ង​នោះ ដោយ​ឥ​តគិត​ថ្លៃ។ ទី​បំផុត អ្នក​ជំនាញ​ខាង​រ៉ែ​ក៏បា​នពិនិត្យ​មើល​គ្រួសមួ​យ​គ្រាប់​នោះ ឃើញ​ថា តាមពិ​ត​វា​ជាគ្រា​ប់ពេ​ជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែល​មាន​តម្លៃ​ក្រៃលែ​ង។ គេ​ក៏​បាន​ហៅគ្រា​ប់ពេជ្យ​នោះថា ​“ពេជ្យយូរេកា(Eureka)” (យូរេកា ជា​ពាក្យ​​ភាសាក្រិ​ក ដែល​មាន​ន័យ​ថា “ខ្ញុំរ​ក​ឃើញ​វា!”) មិន​យូរ​ប៉ុន្មាន ដី​វាលដែ​ល​នៅ​ក្បែរ​កសិ​ដ្ឋាន​របស់​គាត់ ក៏​បានឡើង​ថ្លៃ​កប់​ពពក។ ព្រោះ​នៅក្រោ​មដី​នោះ មាន​រ៉ែ​ពេជ្យ​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិ​នៃ​ការ​រុក​រក​រ៉ែ។ យ៉ាង​ណាមិ​ញ រឿង​នេះ បាន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ អំពី​កាល​ដែល​ព្រះយេស៊ូវ​បានមា​ន​បន្ទូល​ប្រៀប​ប្រដូច អំ​ពីន​គរ​ព្រះ យ៉ាង​ដូច​នេះថា​ “នគរ​​ស្ថាន​សួគ៌​​ក៏​​ប្រៀប​​ដូ​ច​​ជា​កំ​ណប់​​កប់​​ទុក​​ក្នុង​​ចំការ ដែល​​កា​ល​​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ”(ម៉ាថាយ ១៣:៤៤)។ ពេល​ដែល​យើង​ដាក់​ជំនឿ​យើង លើ​ព្រះយេ​ស៊ូវ នោះ​“ភាព​សម្បូរស​ប្បាយ” ខាងវិ​ញ្ញាណ នឹង​កើតមា​ន​ជាមិ​ន​ខាន។​…

Read article
សេចក្តីពិ​ត​ ដ៏​សាមញ្ញ

អ្នក​ស្រី​សារ៉ា បាន​​ឈឺ​ចង្កេះអ​ស់​រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​​មក​ហើយ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង។ គ្រូ​ពេទ្យ​បាន​ឲ្យ​គាត់ ទៅ​ទទួល​ការ​ព្យាបាល​ដោយ​ចលនា ហើយ​គេ​ក៏​បាន​តម្រូ​វឲ្យ​គាត់​ពត់​ខ្លួ​ន​ប្រាណ​ឲ្យ​បាន​២៥​ដង ក្នុង​មួយ​ថ្ងៃ។ ការ​ឈឺ​ចាប់​ក៏បាន​អន់​ថយ តែ​មិន​ទាន់​បាត់​ទាំង​ស្រុង​ទេ។ ដូច​នេះ គ្រូពេទ្យ​ក៏​បាន​ចេញ​វេជ្ជ​បញ្ជាឲ្យ​គាត់​ទៅថត​កាំ​រស្មី​អ៊ិច ហើយ​ក៏​បញ្ជូន​គាត់​ឲ្យ​ទៅ​ជួប​គ្រូ​ពេទ្យ​ព្យា​បាល​ដោយ​ចលនា​ម្នាក់​ទៀត ដែលលើ​ក​នេះ គេបា​ន​ឲ្យ​គាត់​ឈប់​ពត់​ខ្លួន​តាម​គ្រូពេទ្យ​មុន​ទៀត ហើយ​គ្រាន់​តែ​ឲ្យ​គាត់​ពត់​ខ្លួ​នតែមួ​យ​ដង ក្នុង​មួយ​ថ្ងៃ តាម​ដែល​ចាំបាច់​។ ពេល​នោះ គាត់​មាន​ការភ្ញា​ក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ការ​ពត់ខ្លួ​នតែ​មួ​យ​ដង ក្នុង​មួយ​ថ្ងៃ មាន​ប្រសិទ្ធិ​ភាព​ជាង​ការ​ពត់​ខ្លួន​ច្រើន​ដង។​ បើ​យើង​ប្រៀប​ធៀប​រឿ​ងនេះ​ មកជី​វិត​ខាងវិ​ញ្ញាណ​វិញ យើង​ឃើញ​ថា មានពេ​ល​ខ្លះ សេចក្តី​ពិត​ដ៏​សា​មញ្ញ ហើយ​ខ្លី មាន​ប្រយោជន៍​បំផុត​សម្រាប់​យើង​។ ជាក់​ស្តែង ពេល​ដែល​គេសូ​ម​ឲ្យលោ​ក​ខាល បាត(Karl Barth) និយាយ​សង្ខេប​អំពី​ការងារ​ផ្នែក​ទេវ​វិជ្ជា ដែល​គាត់​បាន​ធ្វើ​ពេញ​មួយជី​វិត​រ​បស់​គាត់ គាត់​ក៏​បានឆ្លើយ​ប្រាប់គេ​ថា​ “ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ”។ ត្រង់​ចំណុច​នេះ ពេល​នោះ​គាត់​​ក៏​​ប្រហែល​ជា​បាន​និយាយ​បន្ថែម​ទៀត​ថា “ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ស្រឡាញ់ខ្ញុំ​មែ​ន ព្រោះព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ដូច​នេះ​មែន”។ ព្រះ​មាន​បន្ទូល​ថា ព្រះអ​ង្គស្រ​ឡាញ់​យើង   ហើយ​ព្រះអ​ង្គ​បា​នប​ញ្ជាក់​ថា ពិត​ជា​បាន​ស្រឡាញ់​យើង​មែន ដោយ​ចាត់​ព្រះ​រាជ​បុត្រា​​ព្រះ​អង្គ ឲ្យ​យាង​មក​សង្រ្គោះ​យើង ឲ្យ​រួចពី​​បាប ដែល​យើង​បាន​ប្រព្រឹត្ត។ ព្រះ​គ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ដក​យក​បន្ទុក​នៃ​អំពើ​បាប ចេញ​ពី​យើង។​ បន្ទាប់​មក ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​​​ឡើង​វិញ…

Read article
សហព័ន្ធទៀងត្រង់

មាន​កីឡាករ​មួយ​ក្រុម ត្រូវ​បាន​គេ​ដាក់​ឈ្មោះឲ្យក្រុម​របស់​ខ្លួន​ថា សហ​ព័ន្ធ​ទៀង​ត្រង់ ប៉ុន្តែ តាម​ពិត ​កីឡា​ករ​មួយ​ក្រុម​នេះ​​គ្រាន់​តែ​ជា​បុរសមួ​យ​ក្រុម ដែល​មក​ជួប​ជុំគ្នា នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ដើម្បី​លេង​បាល់​បោះប៉ុណ្ណោះ។ ពេលកីឡា​​ករ​ប្រកួត​ម្តង​ៗ ពួក​គេ​មិន​ខ្លាច​ការ​ត្មេះ​តិះ​ដៀល ទាំង​ព្យាយាម​ជៀស​វាង​កំហុស​ណាមួ​យ ដែល​ធ្វើឲ្យ​ទស្ស​និក​ជន​ផ្ទុះកំហឹង ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ពួក​គេ​ព្យាយាមប្រ​កួត​ដោយ​យុត្តិ​ធម៌ និង​បង្ករ​នូវ​ភាព​សប្បាយ​រីក​រាយ​។ ពួក​គេ​ចូល​ចិត្ត​ប្រកួត​ប្រជែង ហើយ​មិន​ចង់​ចាញ់​គេទេ​ ប៉ុន្តែ ពួកគេ​សុទ្ធ​​តែទទួលស្គា​ល់ថា​ ភាព​ទៀង​ត្រង់ និង​ភាព​ស្មោះត្រ​ង់ ជាចំ​ណុច​សំខាន់​បំផុត ដែល​គួរ​តែ​គ្រប​ដណ្តប់​បរិយ៉ា​កាស​នៃ​ការ​ប្រកួត​។ យ៉ាង​ណាមិ​ញ ព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សារៈ​សំខា​ន់​នៃភា​ព​ទៀងត្រ​ង់។ ហើយ​កាល​ណាយើង​មាន​ភាព​ទៀង​ត្រង់ នោះ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​សិរីល្អ​ដល់​ព្រះហើ​យ។ ព្រះ​ទ្រង់​បាន​បង្ហាញ​អំពី​មូល​ហេតុ ដែល​យើង​ត្រូវ​ “ដើរ ដោយភា​ព​ទៀង​ត្រង់ ឬដោ​យ​ចិត្ត​​ដែល​គ្រប់​លក្ខណ៍”(ទំនុក​ដំកើង ២៦:១១)។ អ្នកដែ​លប្រព្រឹត្តដោ​យទៀ​ងត្រ​ង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត ដោយ​សន្តិ​ភាព​នៅក្នុ​ង​ចិត្ត ដែល​គេមិ​ន​ឃើញ​មាន ក្នុង​ជីវិតរ​បស់ “អ្នក​ណា​ដែ​ល​បង្ខូច​ផ្លូវ​ខ្លួន”(សុភាសិត ១០:៩)។ អ្នក​ដើរ​តាម​ព្រះ ដែល​រស់​នៅ​ដោយ​ភាព​ទៀង​ត្រង់ បាន​ទទួល​ការ​ការ​ពារ​ពី​ព្រះ ដោយ​សារ​ពួក​គេមា​នការ​ទុក​ចិត្ត​​លើ​ព្រះ ដ្បិត​អ្នក​នោះរ​​ង់ចាំ​ជំនួយ​ពី​ព្រះ​អង្គ ក្នុង​ការ​​រស់​នៅ ជា​ជាង​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង​(ទំនុក​ដំកើង ២៥:២១)។ ហើយ​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​បាន​ទទួល​ការ​ដឹក​នាំ និង​ទិស​ដៅ​ច្បាស់​លាស់​ពី​ព្រះ(សុភាសិត ១១:៣)។ ហេតុ​អ្វី​បាន​ជា​យើង​គួ​រតែ…

Read article
ព្រះកំ​ពុង​រង់​ចាំ

ក្នុង​អំឡុង​ពេល​រដូវ​កាលបុណ្យ​ណូអែល នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ជា​ច្រើន ដែលយើង​ត្រូវ​រង់​ចាំ។ យើង​រង់​ចាំធ្វើ​ដំណើរ​បន្ត​ទៀត ក្នុង​ពេល​កំពុង​កក​ស្ទះ​ចរាចរណ៍។ យើង​ឈរ​តម្រង់​ជួ​រ​រង់​ចាំទិ​ញ​អំណោយ​ សម្រាប់​ញាតិ​មិត្ត។ យើង​រង់​ចាំ​ក្រុម​គ្រួសារ​យើង​មក​ជុំ​គ្នា។ យើង​រង់​ចាំ​ពេល​ដែល​យើង​អង្គុយ​ជុំ​គ្នា ជុំវិញ​តុដែល​មាន​អាហារ​ដែល​យើង​ចូល​ចិត្ត​ញាំ។ យើង​រង់​ចាំ​បើក​ប្រអប់​អំណោយ ដែលគេ​បាន​ជ្រើស​រើស​ឲ្យ​យើង ដោយសេ​ចក្តី​ស្រឡាញ់។ ការ​រង់​ចាំទាំ​ងអ​ស់​នេះ អាច​ជា​ការ​រំឭក​ដល់​គ្រីស្ទប​រិស័ទ​ ទាំង​ឡាយ​ថា បុណ្យណូ​អែល ជា​ពិធី​បុណ្យ​នៃ​ការ​រង់​ចាំ​ព្រះគ្រីស្ទ​យាងម​ក​ម្តង​ទៀត ដែល​ការ​រំឭក​​នេះ​សំខាន់​ជាង​ការ​ប្រារព្ធ​ធ្វើ​​​ពិធី​តាម​ប្រពៃណី​ទៅ​ទៀត។ យើង​កំពុង​រ​ង់​ចាំ​ព្រះយេ​ស៊ូវ​យាង​មក​ម្តង​ទៀត គឺមិ​ន​ខុស​ពី​ពួក​អ៊ីស្រាអែល​ដែល​បាន​រង់​ចាំ​ព្រះ​អង្គ ​នៅ​សម័យ​បុរាណ​ឡើយ។ ទោះ​បី​ជា​​ព្រះអ​ង្គ​បាន​យាង​មក ក្នុង​នាម​ជា​ព្រះមែ​ស៊ីដែលគេ​បា​ន​រង់​ចាំតាំង​ពី​យូរ​ណាស់​មក​ហើយ​​ក៏​ដោយ ក៏​ព្រះ​អង្គ​មិន​ទាន់​បាន​យាង​មក​ដល់ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល​នៅ​ឡើយ​ទេ។ ដូច​នេះ សព្វ​ថ្ងៃ យើងរ​ង់​ចាំ​ការ​យាង​​មក​ម្តង​ទៀត នៃ​ព្រះ​គ្រីស្ទ។ ពិធី​បុណ្យ​ណូអែល​រំឭ​កយើ​ងថា​ ព្រះ​ទ្រង់​ក៏រ​ង់​ចាំផ​ងដែរ គឺរ​ង់ចាំ​ពេលដែ​លរា​ស្រ្ត​របស់​ព្រះអង្គ មើល​ឃើញ​សិរីល្អ​របស់​ព្រះ​អង្គ រង់​ចាំពេល​ដែល​ពួក​គេទ​ទួល​ស្គាល់ថា​ បើ​សិន​ជាគ្មា​នទ្រ​ង់​ទេ នោះ​ពួក​គេ​គ្រាន់​តែ​ជាមនុស្សបា​ត់​បង់​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​រង់​ចាំ​ពេល​ដែល​ពួក​គេ​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ព្រម​ទាំង​រង់​ចាំពេ​ល​​ដែល​ព្រះអ​ង្គ​យាងម​ក​វិញ ក៏​ដូច​ជា​រង់​ចាំ​ពេល​ដែល​មនុស្ស​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប។ យើង​ហាក់​ដូច​ជា​យល់​ថា ព្រះ​ទ្រង់​ក្រ​យាង​មក​វិញ ជា​ជាង​យល់​ថា ព្រះ​អង្គ​កំពុង​រង់ចាំ​យើង ដោយ​​អត់​ធ្មត់(២ពេត្រុស ៣:៩)។ ព្រះ​អម្ចាស់​កំពុង​រង់​ចាំពេល ដែ​លព្រះអង្គ​នឹង​​មាន​ទំនាក់​ទំនង ជា​មួ​យអ្នក​ដែល​ព្រះ​អង្គ​ស្រឡាញ់។ ព្រះ​អង្គ​បាន​យាង​មក​រកយើ​ង ដោយ​ប្រសូត្រ​ជា​ព្រះឱរស ដែល​មាន​ព្រះនាម​ថា យេស៊ូវ ហើយ​បាន​ធ្វើ​ជាកូ​ន​ចៀម​សម្រាប់​ថ្វាយ​ជា​ដង្វាយ​លោះបាបមនុស្ស​គ្រប់​គ្នា។…

Read article
យកចិត្តទុកដាក់ចំពោះពាក្យសម្តី របស់យើង

បន្ទាប់​ពីលោ​ក​ស៊ី អេស លូវីស (C. S. Lewis) បាន​ទទួល​មរណៈ​ភាព​បាន​មួ​យស​ប្តាហ៍ ក្នុង​ឆ្នាំ ១៩៦៣ មាន​មិត្ត​រួម​ការងារ និង​មិត្ត​ភ័ក្រ​ជាច្រើន​បាន​ជួប​ជុំ​គ្នា ក្នុងព្រះ​វិហារ នៃ​មហា​វិទ្យា​ល័យ ម៉ាក់​ដាឡា ក្នុង​ទីក្រុ​ង​អុក​ស្វឺត ប្រទេស​អង់​គ្លេស ដើម្បី​ផ្តល់​នូវ​ការ​គោរព​ដល់​គាត់ ដែលជា​អ្នក​និពន្ធ ដែល​​បាន​​ប្រើ​សៀវភៅ​របស់​ខ្លួន ដើម្បី​បញ្ឆេះសេចក្តីជំនឿ និងក្តី​ស្រមៃឲ្យ​មាន​​ការ​ឆេះឆួ​ល ក្នុង​ជីវិត​ក្មេង​ៗ ក៏ដូ​ច​ជា​ក្នុង​ជីវិត​អ្នក​ដែល​មាន​វិជ្ជាជ្រៅ​​ជ្រះ។​ ក្នុង​អំឡុង​ពេល​នៃ​កម្ម​វិធី​រំឭក​នេះ មិត្តភ័​ក្រ្ត​​ជិត​ស្និទ្ធ របស់​លោក​លូវីស គឺ​លោក​អូស្ទីន ហ្វារើ​(Austin Farrer) បាន​ធ្វើ​ការ​កត់​សម្គាល់​ឃើញ​ថា លោក​លូវីស​តែ​ង​តែ​សរសេរ​សំបុត្រ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ឆ្លើយ​តប​ចំពោះសំ​បុត្រ​ដែលគា​ត់​បាន​ទទួលពី​អ្ន​កអា​ន​សៀវ​ភៅ​របស់​គាត់ នៅ​ទូទាំង​ពិភព​លោក។ លោក​ហ្វារើ​បាន​មាន​ប្រសាសន៍​ថា “អាកប្ប​កិរិយ៉ាដ៏​ល្អ​ដែល​គា​ត់មា​ន​ចំពោះ​មនុស្ស​ជា​ទូទៅ គឺគួ​រ​ឲ្យ​យើង​យក​មក​ពិចារ​ណា និង​គោរព។ គាត់​បាន​ឆ្លើយ​ត​បចំពោះ​សំបុត្រ​របស់​យើង ដោយ​ការ​គួរ​សម​ណាស់”។ ការ​នេះ បា​ន​ឆ្លុះប​ញ្ចាំង​អំពីកា​រ​ដែល​ព្រះយក​ព្រះទ័​យទុ​កដា​ក់​ជាពិ​សេស ចំពោះ​ពាក្យ​សម្តី​គ្រប់​ម៉ាត់​ដែលយើង​ទូល​ទៅ​ព្រះអង្គ ក្នុង​ការអធិ​ស្ឋាន។ ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​ក្រៃ​លែង អ្នក​និពន្ធ​ទំនុក​ដំកើង ជំពូក​​៦៦ បាន​ស្រែក​អំពាវ​រក​ព្រះ(ខ.១០-១៤)។ ក្រោយ​មក គាត់​ក៏​បាន​សរសើរ​ដំកើង​ព្រះ​អម្ចាស់ សម្រាប់​ការ​ឆ្លើយ​តប​របស់​ព្រះអ​ង្គ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា​ “ព្រះ​​ទ្រង់​​បាន​ស្តាប់​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន”(ខ.១៩)។ ពេល​យើង​អធិស្ឋាន ព្រះ​អម្ចាស់​ឮ​ពាក្យ​សម្តី​រប​ស់យើ​ង…

Read article
ការឃើញតែបន្តិច

ថ្ងៃ​មួយ ពេល​ខ្ញុំ​ទៅ​ទិញ​គ្រឿងទេ​ស មាន​មនុស្ស​ម្នាក់​បាន​គិត​ថា ខ្ញុំ​ជាចោ​រ ខណៈ​ពេល​ដែល​មនុស្ស​ម្នាក់​ទៀត ចាត់​ទុក​ខ្ញុំ​ជាវីរៈ​ជន។ ពេល​ដែល​ខ្ញុំ​ដើរ​ចេញ​ពីផ្សា​រ​ទំនើប មាន​បុគ្គលិក​ផ្សា​​ម្នាក់​បាន​និយា​យ​ថា “អ​ត់ទោស លោក ក្នុង​រទេះដា​ក់​ឥវ៉ាន់​របស់​លោក មាន​របស់​ច្រើន​ពេក​ហើយ ដែល​មិន​ច្រក​ក្នុង​ថង់”។ ពេលនោះ​ គាត់​ចង់​ចោទ​ថា ខ្ញុំ​បាន​លួច​ឥវ៉ាន់​របស់​ផ្សាទំ​នើប   ដោយសារនៅ​ក្នុ​ង​រទេះដា​ក់ឥ​វ៉ាន់​រប​ស់​ខ្ញុំ ​មាន​ឥ​វ៉ាន់​ជាច្រើ​ន ដែល​មិន​ច្រក​ក្នុង​ថង់របស់ផ្សា​។ គាត់​​ក៏​​ពិនិត្យ​មើល ហើយ​ឃើញ​ថា របស់​ទាំងនោះ​ធំពេ​ក បាន​ជា​អ្នកគិត​លុយ​មិន​អាច​រក​ថង់​ច្រកឲ្យ​បា​ន ដូច​នេះ គាត់​ក៏​បាន​សុំទោ​សខ្ញុំ​ ហើយ​ឲ្យ​ខ្ញុំ​ទៅ។ ពេលខ្ញុំ​​ទៅ​​ដ​ល់ក​ន្លែង​ចត​ឡាន មាន​ស្រ្តីម្នា​ក់​ក្រឡេក​មក​មើល​មួក​កីឡារ​បស់​ខ្ញុំ ​តែ​បន្តិច ក៏​ឃើញ​មាន​ប៉ាក់​រូប​សញ្ញា​ពណ៌​មាស នៅ​លើ​មួក​នោះ​។ គាត់​ច្រឡំ​ថា មួក​នោះ​ជាមួ​ករ​បស់​ទាហាន បាន​ជាគា​ត់និ​យាយ​មក​កាន់​ខ្ញុំ​ថា “សូម​អរ​គុណ​លោក ដែលបា​នកា​រពា​រប្រទេសជា​តិ​រប​ស់យើ​ង!” បន្ទា​ប់ម​ក នា​ង​ក៏​បាន​ដើរ​ទៅ​បា​ត់។ ដូច​នេះ បុគ្គ​លិក​ផ្សាទំ​នើប និ​ង​ស្រ្តី​នៅចំណត​រថ​យន្ត សុទ្ធ​តែ​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​មក​លើ​ខ្ញុំ​លឿន​ពេក។ យើង​ងាយ​នឹង​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​អ្នក​ដទៃ ពេល​ដែល​យើង​បាន​មើល​ពួក​គេ តែ​បន្តិច។ ពេល​ដែល​លោក​សាំយ៉ូអែល​ត្រូវ​ជ្រើស​រើស​ស្តេច​ទីពីរ សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល ពី​ក្នុង​ចំណោម​ពួក​កូន​ប្រុសរ​បស់​លោក​អ៊ីសាយ គាត់​ក៏​ប្រញាប់​ធ្វើកា​រស​ន្និដ្ឋា​ន ពេល​ដែល​គាត់មើ​លពួ​ក​គេ បាន​តែ​បន្តិច​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ព្រះមិ​នបា​ន​ជ្រើស​រើស​កូន​ច្បង​ណាមួ​យរ​បស់​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ស្តេច​ឡើយ​។ ព្រះ​វិញ្ញាណបា​នប្រា​ប់លោ​ក​សាំយ៉ូអែ​លថា…

Read article
ការអរសប្បាយនឹងរបស់ដែលមាន

លោក​បណ្ឌិត ចន វាយ(John White) ជា​អ្នក​និព​ន្ធសៀ​វ​ភៅដែ​លមា​ន​ចំណង​ជើង​ថា ការ​ហ៊ាន​ចូល​ទៅ​ជិត​ព្រះ​អង្គ ។ គាត់​បា​ន​សរសេរ​ទីបន្ទាល់ ក្នុង​សៀវ​ភៅនោះ​ថា ជា​ច្រើ​នឆ្នាំ​​កន្ល​ង​ទៅ ព្រះបា​ន​ប្រទាន​ពរ​ឲ្យ​គាត់​មាន​ផ្ទះ​ដ៏ស្រស់​ស្អាត​មួយ រួម​តាំង​សម្ភារៈ​មាន​តម្លៃជា​ច្រើ​ន​ផង។ ប៉ុន្តែ អារម្មណ៍​ដែល​គាត់​មាន​ចំពោះផ្ទះ​នោះ ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​​ឲ្យកត់​សម្គាល់។ ពេល​ដែល​គាត់​រំឭ​កខ្លួ​នឯ​ងថា ផ្ទះ​នោះ​ជាអំណោ​យដ៏​ថ្លៃ​ថ្លារបស់​ព្រះ គាត់​មាន​អំណរ និង​ការ​អ​រព្រះ​គុណ​ព្រះ។ តែ​ពេល​ដែល​គាត់​ប្រៀប​ធៀប​ផ្ទះនោះ​ នឹងផ្ទះ​រ​បស់​មិត្ត​ភ័ក្រគាត់ គាត់​ក៏​ប្រែជា​មាន​អំណួត ព្រោះ​គាត់​មា​នផ្ទះ​ដ៏​ស្អាត​យ៉ាង​នោះ​នៅ ហើយ​សេចក្តី​អំណរ​របស់​គាត់​ក៏រ​លាយ​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។ ជាកា​រ​ពិត​ណាស់ ផ្ទះ​របស់​គាត់បាន​ក្លាយ​ជាប​ន្ទុក​ដ៏​ធ្ងន់។ ពេល​នោះ គាត់​គ្មាន​ឃើញ​អ្វី​ក្រៅ​ពី​ដើម​ឈើ​តូ​ចៗ​ជា​ច្រើន​ ដែល​ដុះ​ជា​​របង និង​ដើម​ឈើ​ជាច្រើ​នទៀ​ត ដែល​គាត់មើ​ល​ថែរ​ជា​ប្រចាំ ហើយ​មាន​ការងារ​កំប៉ិច​កំប៉ុ​កច្រើន​រាប់​មិន​អស់​ទៀត។​ លោក​វ៉ា​យ​ក៏មា​ន​ប្រសាស៍ថា​ “សេចក្តី​អំណួត​បាន​បាំង​ភ្នែក​គាត់ឲ្យ​ស្រវាំង ហើយ​ធ្វើ​ឲ្យ​ចិត្ត​គាត់​មានប​ន្ទុក តែ​ការ​ដឹង​គុណ​ព្រះ បា​នធ្វើ​ឲ្យភ្នែ​កគា​ត់មើ​ល​ឃើ​ញច្បា​ស់ ហើយ​សម្រាល​បន្ទុ​កគា​ត់​វិញ”។ យ៉ាង​ណាមិ​ញ អ្នក​និពន្ធ​សៀវភៅ​សាស្តា តែង​តែ​មើល​ឃើញ​ព្រះ​ជានិ​ច្ច ពេល​ដែល​គាត់​មាន​អំណរ ចំពោះ​សម្ភារៈ​ដែល​ព្រះ​ប្រទាន​។ ព្រះ​ជា​អ្នក​​ប្រទា​ន​​​ឲ្យ​​មាន​​ទ្រព្យ​សម្បត្តិ និង​​​ធន​​ធាន ព្រម​​ទាំង​​ឲ្យ​​មាន​​អំណាច​​នឹ​ង​បរិភោគ​​ផ​ល​​នៃ​​របស់​​ទាំង​​នោះ និង​​ទទួ​ល​​យក​​ចំណែក​​របស់​​ខ្លួ​ន​បាន ហើយ​​រី​ករាយ​​ក្នុង​​ការ​​ដែល​ខ្លួន​ធ្វើ​​​ដែរ(៥:១៨-១៩)។ ជីវិត​របស់​យើង​ទាំ​ង​មូល​ជា​អំណោយ​ដែល​ព្រះ​ប្រទាន​ពរ​ឲ្យ​ជាប់​ជា​និច្ច ពោល​គឺ​ចាប់​តាំង​ពី​ដើម​ដំបូង រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិ​ត​យើង។ យើង​មិន​សម​នឹង​ទទួល​អ្វី​ឡើយ។ ព្រះ​អង្គ​ក៏​មិន​បាន​ជំពាក់​អ្វី​នឹង​យើង​ដែរ។ ​តែ​ព្រះអង្គ​បាន​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង​ដល់​យើង។ បើ​យើង​នឹក​ចាំអំ​ពី​ការ​នេះ…

Read article
កន្លែងដែលមានទឹក

តំបន់​អាហ្វ្រិក​ខាង​កើត ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​ស្ងួត​ហួត​ហែងបំ​ផុត នៅ​លើ​ផែ​នដី ហើយ​ការ​នេះបា​ន​ធ្វើឲ្យ ​“ណៃរូប៊ី” ក្លាយ​ជា​ឈ្មោះ​ដ៏មាន​ន័យ​របស់​ទីក្រុង​មួយ ក្នុង​តំបន់​នោះ។ ឈ្មោះនេះ​មា​នប្រ​ភព​មក​ពីឃ្លា​ជា​ភាសា​ម៉ាសៃ ដែល​ប្រែម​ក​ថា “ទឹក​ត្រជាក់” តាម​ន័យ​ត្រង់ គឺ​មា​ន​ន័យ​​ថា “កន្លែង​ដែល​មាន​ទឹក”។ ក្នុង​ប្រវត្តិ​សាស្រ្តនៃ​មនុស្ស​ជាតិ វត្ត​មាន​នៃ​ទឹកបាន​ក្លា​យ​​ជាប្រ​ភព​នៃ​ជីវិត និង​យុទ្ធ​សាស្រ្ត។ ទោះ​បី​ជា​មនុស្ស​យើង​រស់​នៅ ក្នុង​កន្លែង​ដែល​មាន​អាកាស​ធាតុ​ស្ងួត ឬ​ក្នុង​តំប​ន់​ព្រៃទឹក​ភ្លៀង​ក៏ដោ​យ ក៏ទឹ​កនៅ​​មាន​ភាព​ចាំ​បាច់ ដែល​មិន​អាច​អត់​បាន​ដូច​គ្នា​។ ក្នុងតំ​បន់​រាំងស្ងួត ដែល​មិ​នអា​ច​ដាំ​ដុះ​អ្វីបា​ន មនុស្ស​មិន​អាច​រស់​នៅបា​ន​ឡើយ បើសិ​ន​​ជា​មិន​ស្គាល់​កន្លែង​រក​ទឹក។ យ៉ាង​ណាមិ​ញ ជីវិ​តខា​ង​វិញ្ញាណ​របស់​យើង ក៏​មាន​ធាតុ​ផ្សំ​ដែល​មិន​អាច​អត់​បាន​ផង​ដែរ។ ហេតុ​នេះហើយ​បាន​ជា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ជួប​ស្រ្តីម្នា​ក់ ដែលមា​ន​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ នៅ​ក្បែរ​អណ្តូង​ទឹក ព្រះអ​ង្គបា​ន​ប្រកាស​ប្រាប់​ដល់​នឹង​ថា មាន​តែ​ព្រះអ​ង្គ​ទេដែល​អាច​ប្រទាន​ទឹក​ដ៏​រស់។ ព្រះ​អង្គ​បាន​ប្រាប់​នាង​ថា “​អ្នក​​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។ វិញ្ញាណ​របស់​យើង​ស្រែក​រក​ព្រះ ហើយ​រឭក​ចង់​បាន​ព្រះ​អង្គ(ទំនុកដំកើង ៦៣:១) ដូច​សត្វ​ក្តាន់ ដែល​ដង្ហក់​រក​ទឹក ក្នុង​ទំនុក​ដំកើង ៤២:១-២។ យើង​ត្រូវ​ការ​ការ​ផ្គត់​ផ្គង់ ដែលមា​ន​តែ​ព្រះយេ​ស៊ូវ​គ្រីស្ទ​ទេ ដែល​អាច​ប្រទាន​ឲ្យបា​ន។ ព្រះ​អង្គ​ជា​ប្រភព​នៃ​ទឹក​ដ៏​រស់ ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្រស់​ស្រាយ។—Bill Crowder

Read article
សេចក្តីស្រឡាញ់ដ៏ពិត

ពីរ​បីឆ្នាំ​មុ​ន បេថ​បាននាំ​ម្តាយរ​បស់​នាង ទៅ​ពិនិត្យ​សុខ​ភាព ហើយ​គ្រូពេ​ទ្យក៏​បា​នប្រា​ប់ថា​ ម្តាយ​របស់​នាង​មាន​ជម្ងឺ​វង្វេង​វង្វាន់។ ចាប់​តាំង​ពី​ពេលនោះ​ម​ក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​នេះ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិ​ត្តពិបា​ក​ៗ សម្រាប់កា​រ​មើល​ថែរ​ម្តាយ​របស់​នាង ហើយ​ជា​ញឹក​ញាប់ នាង​មាន​ការ​ឈឺចិ​ត្តណា​ស់ ពេល​ដែល​នាង​ឃើញម្តាយ​ជា​ទី​ស្រឡាញ់ ដែល​ធ្លាប់​តែ​មាន​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា ត្រូវ​ចាក​ចេញ​ពីនាង​ប​ន្តិច​ម្តង​ៗ។ ​នៅក្នុង​កា​រឆ្ល​ង​កាត់​ពេល​ដ៏​ពិបា​កនោះ​ នាង​បាន​ដឹង​ថា សេចក្តី​ស្រ​ឡាញ់​ដ៏​ពិត​មិន​តែង​តែ​មាន​​ភាព​ងាយ ឬសុ​ខ​ស្រួល​ឡើយ​។ ឆ្នាំ​មុន បន្ទាប់​ពី​ម្តាយ​របស់​បេថ​បាន​ចូល​ពេទ្យ​អស់​បី​បួន​ថ្ងៃ នាង​ក៏​បាន​សរសេរ​សំបុត្រ មក​កាន់​មិត្ត​ភ័ក្រ​របស់​នាង​មួយ​ចំនួ​ន​ ដែល​ក្នុង​នោះ​ នាង​បានសរសេរ​ថា “ក្នុង​ដំណើរ​ដែល​ហាក់​ដូច​ជាថ​យក្រោ​យ​នេះ ខ្ញុំ​សូម​អរ​ព្រះគុណ​​ព្រះ​ សម្រាប់កា​រ​ធ្វើដំ​ណើរ​ជីវិត ជា​មួយ​ម្តាយ​របស់​ខ្ញុំ។ នៅ​ពី​ក្រោយ​អនុស្សាវរីយ៍ ការ​បាត់ប​ង់ ការ​ច្របូក​ច្រ​បល់ និង​ភាព​អស់​សង្ឃឹម​ដ៏​ធ្ងន់​ធ្ងរ ​ខ្ញុំមា​នម​នុស្ស​ជាទី​ស្រឡាញ់ ដែលស្រ​ឡាញ់​ជីវិត ហើយ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត​ទាំង​ស្រុង​។ ខ្ញុំ​រៀន​សូត្រ​បាន​ច្រើ​នណា​ស់ អំពី​អត្ថ​ន័យ​នៃ​សេ​ចក្តីស្រ​ឡាញ់ដ៏​ពិត​ ហើយ​ទោះ​​ការ​ធ្វើ​ដំណើរ ទឹក​ភ្នែក និង​ការ​ឈឺ​ក្បាលនេះ មិ​ន​មែ​នជា​អ្វី​ដែ​លខ្ញុំ​ទូល​សូ​មក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ចាត់​ទុក​​វា​ជា​បទ​ពិ​សោធន៍​ដ៏​ល្អបំ​ផុតក្នុង​ជីវិត”។​ ព្រះ​គម្ពី​របា​នរំ​ឭក​យើង​ថា​ ​សេច​ក្តី​​ស្រឡាញ់​​តែ​ង​​តែ​​អត់ធ្ម​ត់ ហើយ​​ក៏​​សប្បុ​រស សេចក្តី​​ស្រឡាញ់​​មិ​ន​ចេះ​​ឈ្នា​នីស មិន​​ចេះ​​អួ​ត​​ខ្លួន ក៏​​មិន​​ដែល​មា​ន​​ចិ​ត្ត​​ធំ​​ផង មិន​​ដែល​​ប្រព្រឹត្ត​​បែ​ប​មិ​ន​​គួ​រ​​សម មិន​​ដែល​​រ​ក​ប្រយោជន៍​​ផ្ទាល់​​ខ្លួន មិ​ន​រហ័ស​​ខឹង “ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់”(១កូរិនថូស…

Read article
ការបន្លំខាងវិញ្ញាណ

ពេល​ខ្ញុំប​ង្រៀន​សិស្ស ឲ្យ​ចេះស​រសេរ​តែង​សេចក្តី​ជា​ភាសាអ​ង់គ្លេ​ស ខ្ញុំ​បាន​តម្រូ​វ​ឲ្យពួ​ក​គេស​រសេ​រតែង​សេចក្តី ក្នុង​ថ្នាក់​រៀន។ ខ្ញុំ​ដឹង​ថា តែង​សេចក្តី​ដែល​ពួក​គេ​សរសេរ​ក្នុង​ថ្នាក់​រៀន ជា​សំណេរ​របស់​ពួក​គេ​ផ្ទាល់ ដូច​នេះ ខ្ញុំ​ក៏​អាច​ដឹង​អំពី​ទឹក​ដៃនៃ​​ការ​សរសេ​ររបស់​ពួក​គេ ព្រម​ទាំង​អាច​មើល​ដឹង​ថា ពួក​គេ​បាន​ចម្លង​សំណេរ​របស់​អ្នក​និព​ន្ធដ​ទៃ​ទៀត​ច្រើន​ពេក​ឬ​អត់។ ទឹក​ដៃ​នៃ​ការសរ​សេរ​របស់​ពួក​គេ រាប់​បញ្ចូល​ការ​អ្វី​ដែល​ពួក​គេបា​ន​សរសេរ និ​ង​របៀប​ដែល​ ពួ​កគេ​សរសេ​រ។ ការ​នេះ បា​ន​នាំឲ្យ​ពួ​កគេ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹងថា ទឹកដៃ​នៃកា​រសរសេរ​របស់​ខ្លួន មានល​ក្ខណៈពិ​សេស ដូច​សំនៀងនៃ​កា​រនិយាយ​របស់​ខ្លួន​ផ​ងដែ​រ​។ ចិត្ត​យើង​បង្ហាញ​ចេញ​មក​តាម​ពាក្យ ដែល​យើង​សរសេ​រ ប៉ុន្តែ ចិត្ត​របស់យើ​ង​ក៏អា​ចបង្ហាញចេ​ញម​ក តាម​រយៈ​ពាក្យដែ​ល​យើង​និយាយ​ផង​ដែរ។ ពាក្យ​សម្តីយើ​ង បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ជា​នរណា​​។ យ៉ាង​ណាមិ​ញ យើង​ក៏​អាច​ស្គាល់​សំនៀង​នៃ​ព្រះប​ន្ទូល​​ព្រះ តាម​របៀប​ស្រដៀង​គ្នា​ផង​ដែរ។ ពេល​ដែល​យើង​អាន​ព្រះប​ន្ទូល​ដែល​ព្រះអ​ង្គបា​ន​ចែង​មក យើង​អាច​ដឹង​ថា ព្រះអ​ង្គ​ជា​នរណា ហើយ​យើង​ដឹង​ពីរ​បៀប ដែ​ល​ព្រះអ​ង្គ​បើ​កប​ង្ហាញ​ពីព្រះអង្គ​ទ្រង់​ផង​ដែរ។ ទោះបី​​ជាយ៉ាង​ណាក៏​ដោយ​ សាតាំង​ព្យាយាម​ធ្វើ​សម្លេង​ឲ្យ​ដូច​ព្រះ(២កូរិនថូស ១១:១៤)។ វាបា​ន​ប្រើ​ព្រះបន្ទូ​លព្រះ​ ដោយ​មាន​ការ​បន្ថែ​មប​ន្ថយ​បន្តិច​បន្តួច រួ​ច​វានិ​យាយ​លើក​ហេតុ​ផល ដើម្បី​ឲ្យ​យើង​ជឿលើ​ការអ្វី​ដែល​មិ​ន​ពិត។ ឧទាហរណ៍ វា​បាន​បញ្ឆោត​មនុស្ស​ឲ្យ​ធ្វើ​ការ​អ្វី ដែល​មើល​ទៅ​ដូចជា​ទំនង​មែន ដូច​ជា​ការ​ទុកចិ​ត្ត​លើកា​រខិ​ត​ខំ​ធ្វើកា​រល្អ​ ដោយពឹ​ងក​ម្លាំង​ខ្លួន​ឯង ជា​ជាង​ទុក​ចិត្ត​លើកា​រ​សុគត​របស់​ព្រះ​គ្រីស្ទ ដែល​សង្រ្គោះមនុស្ស​ឲ្យ​រួច​ពីបា​ប(កូល៉ុស ២:២៣)។ សា​តាំង​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យវ​ង្វេង។ ដូច​នេះ ព្រះ​អង្គ​បា​ន​ធ្វើ​នូវ​ការ​ដែល​យើង​មិន​នឹក​ស្មាន​ដល់…

Read article