You are here:
ការលើកទឹកចិត្តគ្នា

លោក​យូសេន បុល(Usain Bolt) និង​យ៉ូហាន ប្លេក(Yohan Blake) ជា​កីឡាករ​រត់ប្រណាំ​របស់​ប្រទេស​ចាម៉ៃកា ដែលបា​ន​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សាស្រ្ត ​ពេលដែ​លអ្ន​ក​ទាំង​ពីរ​បាន​រត់​ដល់​ទីមុន​គេ ក្នុង​លេខ​រៀ​ងទី​១ និងទី​២​ ក្នុង​ការ​រត់​ប្រណាំ​ចម្ងាយ​១០០​ម៉ែត្រ និងច​ម្ងាយ​២០០​ម៉ែត្រ ក្នុង​ការ​ប្រ​កួត​អូឡាំពិ​ក ឆ្នាំ២​០១២ នៅ​ទីក្រុង​ឡុង។ ទោះ​បី​ជា​អ្នក​ទាំង​ពីរមា​នកា​រប្រណាំប្រ​ជែង​គ្នា​ក្នុងកា​រ​ប្រកួត​យក​ជើង​ឯក​ក៏ដោ​យ ក៏លោ​ក​បុល​បាន​សរសើរ​លោក​យ៉ូហាន ដែល​ជា​ដៃ​គូ​ក្នុង​ការហ្វឹកហា​ត់ថា​ “ជាច្រើ​ន​ឆ្នាំក​ន្លង​មក​នេះ​ លោក​យ៉ូហាន​បាន​ជួយ​ឲ្យ​ខ្ញុំក្លា​យ​ជាកី​ឡាក​រ ដែ​លល្អ​ជា​ង​មុន។ គាត់​ពិត​ជា​បាន​ជួយ​ជំរុ​ញឲ្យ​​​ខ្ញុំ​ទៅមុ​ខ ហើយ​ជួយឲ្យ​ខ្ញុំ​មាន​កា​រប្រុ​ងប្រ​យ័​ត្ន និង​ការ​ត្រៀមខ្លួ​ន​​​ជា​និច្ច”។ ការ​នេះបា​ន​ប​ង្ហាញ​ច្បា​ស់​ថា​ អ្នក​ទាំង​ពី​រ​បាន​លើកទឹ​ក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ឲ្យ​បា​នទ​ទួល​ជោ​គជ័​យ​ដ៏​ល្អ​ប្រ​សើរ នៅ​ទីលា​ន​រត់​ប្រ​ណាំង។ យ៉ា​ងណា​មិ​ញ ក្នុង​នា​មជា​អ្ន​ក​ជឿព្រះ​គ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ និង​ការ​ទទួ​ល​ខុ​សត្រូ​វ ​នៅក្នុ​ងកា​រ​លើក​ទឹ​ក​ចិត្ត​គ្នា​ទៅ​វិញទៅម​ក ក្នុង​ជំនឿ​រប​ស់យើ​ង។ គឺដូ​ច​ដែល​អ្ន​កនិ​ព​ន្ធព្រះគម្ពីរ​ហេព្រើ​មា​នប្រ​សា​សន៍​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង”(ហេព្រើ ១០:២៤)។ ព្រះ​វិហារ​មិន​គ្រាន់​តែ​ជា​ស្ថាប័ន​សង្គម​មួយ​ប៉ុណ្ណោះទេ​​ តែ​ក៏​ជា​កន្លែង​ដែល​នាំ​យើង​ឲ្យ​ចូល​ទៅជិ​តព្រះ​ និងលា​ងស​ម្អាត​អំពើ​បាប​របស់យើ​ង ហើយ​ជា​កន្លែ​ងដែ​ល​យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅម​ក​ ឲ្យ​មាន​ការ​លូត​លាស់​កាន់​តែមា​ន​លក្ខណៈ​ដូច​ព្រះ​គ្រី​ស្ទ។​ គោល​បំណ​ង​នៃ​ការ​ជួប​ប្រ​ជុំគ្នា ក្នុង​រូប​កាយ​តែ​មួយ គឺ​ដើម្បី​កំឡាចិ​ត្ត និ​ងលើក​ទឹក​ចិ​ត្តគ្នា​ទៅ​វិញ​ទៅម​ក​(ខ.១៩-២៥)។ គ្មានគ្រី​ស្ទប​រិស័ទ​ណា អាច​រស់​នៅ​ថ្វាយព្រះ​ តែ​ម្នាក់​ឯង​ឡើយ។ ដើម្បី​រស់​នៅ​តាម​បំណង​ព្រះ​ទ័យ​ព្រះ​ យើង​ចាំបា​ច់ត្រូ​វ​រួម​គ្នា​ជាសហគមន៍​នៃ​អ្ន​ក​ជឿ​ព្រះ។ កាល​ណា​យើង​បាន​ជួប​ជុំ​ជាមួ​យគ្រី​ស្ទ​បរិស័ទ​ដទៃ​ទៀត…

Read article
ថ្លែងប្រាប់នៅលើភ្នំ

ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានអត្ថបទសារពត៌មានជាតិដែលគេបានចែកផ្សាយទូទាំងស​ហ​រដ្ឋ​អាមេរិក បាន​កោត​សរសើរ​ក្មេង​ជំទង់​មួយ​ក្រុម ដែល​ជា​អ្នក​ជិះស្គីលើ​ក្តាប​ន្ទះ ដែល​បាន​ធ្វើ​កម្មវិ​ធីថ្វា​យប​ង្គំ​ព្រះ​ប្រចាំស​ប្តាហ៍រ​បស់ពួ​កជំ​នុំ នៅតា​មចំ​ណោត​ជិះ​ស្គី​មួយ ក្នុង​រ​ដ្ឋ​ខូឡូរ៉ាដូ។ កាសែត​សាំមិត ដេលីញូ បានចុះផ្សា​យថា​ មានម​នុស្ស​ជា​ច្រើន​មាន​ការ​ប៉ះ​ពាល់​ចិត្ត ពេល​បា​នស្តា​ប់​រឿង ដែល​កញ្ញា​ឃីម​បឺលី នីកូលេទី​ បាន​ចែ​ក​ចា​យ អំពីក្មេ​ង​ជំទង់ ដែល​ចូល​ចិត្ត​ជិះស្គី​លើក្តាប​ន្ទះ និង​ចូល​ចិត្ត​ប្រាប់​គេ​ អំពី​ការ​ដែ​លព្រះគ្រីស្ទ​បាន​ធ្វើ​ឲ្យជីវិត​ខ្លួន​ផ្លាស់​ប្រែ។ នៅ​ទីនោះ មាន​អង្គ​ការ​យុវជន​គ្រីស្ទប​រិស័ទ​មួយ បានជួយ​ឧប​ត្ថម្ភ​ក្មេង​ជំទង់ ដោយ​បណ្តុះ​បណ្តាល​ពួក​គេ ឲ្យទៅ​ចែ​កចា​យ ​អំពី​​សេចក្តី​ស្រឡា​ញ់​​រប​ស់​ព្រះ។ ការ​ធ្វើកិ​ច្ចកា​រអ្វី​មួយ ដោយ​ខ្លួន​ឯង គឺ​ងាយ​ស្រួល​ជាង​ការ​បណ្តុះ​បណ្តាល​អ្នកដ​ទៃ ឲ្យ​ធ្វើកិ​ច្ចកា​រនោះ​ ប៉ុន្តែ ព្រះ​យេស៊ូ​វ​បាន​ធ្វើ​ការលះប​ង់ពេ​លវេ​លា និង​កម្លាំង នៅក្នុ​ងកា​រ​បង្រៀន​សាវ័ក​ទាំង​១២​នាក់ ដើម្បីឈោ​ង​ចាប់​លោកិ​យ តាម​រយៈ​ពួក​គេ​។ ក្នុង​អំឡុង​ពេល​ដែល​មាន​មនុស្ស​ជាច្រើ​ន កំពុង​ស្រែក​អំពាវ​សូម​ឲ្យ​ព្រះអង្គ​ប្រោសខ្លួន​ឲ្យជា​ ព្រះអ​ង្គបា​នយា​ង​ឡើង​ភ្នំ ដែល​នៅទី​នោះ “ទ្រង់​​តម្រូ​វ​​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ”(ម៉ាកុស ៣:១៤)។ ក្នុង​ចំណោ​មអ្ន​កជិះ​ស្គី​លើក្តា​បន្ទះ​   នៅរ​ដ្ឋខូ​ឡូរ៉ាដូ មាន​ម្នាក់​បាន​ចែក​ចាយ អំពី​ការ​បណ្តុះ​បណ្តាល​​អំពី​​​ការ​បង្កើត​សិស្ស យ៉ាងដូ​​ច​នេះ​​ថា​ “កាល​ពីមុ​ន ខ្ញុំមិ​នដែ​លអា​ចក​សាង​ទំនាក់ទំ​នង​ជាមួយ​ក្រុ​មគ្រួ​សារ ឬ​មិត្ត​ភ័ក្រ​ឲ្យ​បាន​ល្អទេ​។ ខ្ញុំ​បាន​នៅឆ្ងា​យ​ពីពួ​ក​គេ។ តែ​កម្មវិ​ធីប​ណ្តុះ​បណ្តាល​នេះ​ បាន​បង្រៀ​ន​ឲ្យ​ខ្ញុំស្គា​ល់សេ​ចក្តី​ស្រឡាញ់រ​បស់ព្រះ​…

Read article
លប់រណ្តៅដែលបាក់ស្រុត

កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ២០១០ ខ្យល់ព្យុះ​ត្រូ​ពិកអាហ្កាថា បាន​បក់​បោក​មក​លើ​តំបន់​អាមេរិក​កណ្តាល ធ្វើឲ្យ​មា​ន​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​កា​របា​ក់ដី នៅកន្លែង​ជាច្រើ​ន។ ពេល​ដែល​ខ្យល់​ព្យុះនេះ​ស្ងប់ ស្រា​ប់​តែមា​នដី​បាក់​ស្រុត​ជារណ្តៅដ៏​ធំមួ​យ ជម្រៅ​៦០​ម៉ែត្រ ក្នុង​ទីប្រជុំ​ជន ​នៃទីក្រុង​កាតេម៉ាឡា។ ការ​បាក់​ស្រុត​ជា​រណ្តៅនេះ​ បានប​ណ្តាល​ឲ្យ​បាក់​ស្រុត​ដី​ដែល​ក្បែរ​នោះ ​ដោយ​ស្រូប​ទាញ​ដី បង្គោល​ភ្លើង និងអ​គារ​កំព​ស់៣​ជា​ន់មួ​យ​ខ្នង ចូល​ទៅ​ក្នុង​ដី​ដ៏ជ្រៅ​នោះ។ ការបា​ក់​ស្រុត​ដី​ជារណ្តៅដ៏ធំ​ដូច​នេះ​ អាចនាំ​ឲ្យ​មានម​ហន្តរា​យ​ដ៏ធ្ង​ន់​ធ្ងរ ប៉ុន្តែ ការ​បាក់​ស្រុត​ជារ​ណ្តៅដែ​លកើត​មាន​ជាញឹ​កញាប់ ហើយ​នាំ​ឲ្យ​មហន្ត​រាយ​បំផុតនោះ គឺ​ការ​បា​ក់ស្រុ​ត ដែលមា​ន​ក្នុង​ចិត្ត​មនុស្សទៅ​វិ​ញទេ​។ គឺ​ដូចដែលយើ​ងឃើ​ញមា​ន ក្នុង​ដំណើរ​ជីវិត​រប​ស់ស្តេច​ដាវីឌ ជា​ឧទាហរណ៍​ស្រាប់។ បើ​គេមើ​ល​ស្តេច​ដាវី​ឌ​តែ​សម្បក​ក្រៅ គឺ​ឃើញ​ការ​រស់​នៅរ​បស់​ទ្រង់​មាន​ភាព​នឹង​នរ តែ​ទោះជា​យ៉ា​ងណាក៏​ដោ​យ ​តាម​ពិត ជីវិត​ខាង​ក្នុងរបស់​ទ្រង់ បាន​តាំង​នៅ​លើ​គ្រឹះដែល​ងាយបាក់បែក​។ បន្ទាប់​ពី​ទ្រង់​បាន​ប្រព្រឹត្ត​អំពី​កំផឹត​និង​ការ​កំចាយ​​ឈាម ​ទ្រង់​គិត​ថា ទ្រង់​បាន​លា​ក់ទុ​ក​ទង្វើរ​ដ៏ពិស​ពល់នោះ​ជិ​ត មិន​ឲ្យ​គេ​ដឹង​ទេ(២សាំយ៉ូអែល ១១-១២)។ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ព្រះក៏​បា​នចា​ក់ចុ​ចចិ​ត្តទ្រ​ង់​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ណាថា​ន បា​នម​ក​ជួប​ទ្រង់ ​ធ្វើឲ្យ​ទ្រ​ង់ដឹ​ង​ខ្លួ​នថា​ ការ​លាក់​ទុក​អំ​ពើ​បាប​ក្នុង​ជីវិត​របស់​ទ្រង់ បា​ន​ធ្វើ​ឲ្យគ្រឹះនៃជីវិត​ខាងវិ​ញ្ញាណ​របស់​ទ្រង់​មាន​ការ​បាក់​ស្រុតជ្រៅ​ទៅៗ​។ ដូច​នេះ ស្តេច​ដាវីឌ​ក៏បានទ​ទួ​ល​ស្គាល់​អំ​ពើបា​បរ​បស់​ទ្រ​ង់ នៅ​ចំពោះ​ព្រះ ដោយ​ការ​ប្រែចិត្ត​(ទំនុកដំកើង ៣២:៥) ដើម្បីកុំ​ឲ្យ​ការ​បាក់​ស្រុ​តខា​ងវិញ្ញា​ណ   ប្រែ​​ជា​​​កាន់​តែអា​ក្រ​ក់ទៅ​ៗ​។   ដូច​នេះ   ព្រះក៏បាន​គ្រប​បាំងអំពើបាប​រ​បស់​​ស្តេច​ដាវី​ឌ…

Read article
ម៉ោងទី១១

មនុស្ស​ជាច្រើ​ន​បានយ​ល់​ថា ​សង្គ្រាម​លោក​លើកទី​១ ស្ថិត​ក្នុង​ចំណោម​សង្រ្គាម​ដែល​នាំ​ឲ្យ​មាន​មនុស្សស្លាប់​ច្រើន​បំផុ​ត ក្នុង​ប្រវត្តិ​សាស្រ្តម​នុស្ស​ជាតិ​។ មានម​នុស្ស​រាប់​លាន​នាក់ បាន​បាត់​បង់​ជីវិត​ក្នុង​សង្រ្គាម ដែលបា​ន​កើត​ឡើ​ងទូ​ទាំង​ពិភព​លោក ជាលើក​ទី​១​នោះ។ នៅ​ថ្ងៃ​ទី​១១ ​ខែវិច្ឆិការ ឆ្នាំ​១៩១៨ គេ​ក៏បា​ន​អនុ​វត្ត​បទ​ឈប់​បាញ់​គ្នា នៅម៉ោ​ង១​១ នៃថ្ងៃ១១ ក្នុងខែ១១ នៅ​ឆ្នាំ​នោះ។ ក្នុង​អំឡុ​ងព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្រ្ត​នោះ មនុស្ស​រាប់​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយរ​យៈ​ពេ​ល ដើម្បីកាន់​ទុ​ក្ខ ចំពោះ​វិនាស​កម្ម​ដ៏​ធ្ងន់​ធ្ងរ​របស់​សង្រ្គាម​នោះ ​ដែលមា​នម​នុស្ស​ជាច្រើ​នបា​នបា​ត់ប​ង់ជី​វិ​ត និង​រង​ទុក្ខ​វេ​ទ​នា។ កាល​នោះគេ​បា​នស​ង្ឃឹម​ថា “សង្រ្គាម​ដ៏ធំ​នោះ​” នឹង​បាន​ធ្វើ​ជា ​“សង្រ្គាមដែ​ល​បញ្ចប់​សង្រ្គាម​ទាំង​អ​ស់”។ ប៉ុន្តែ ជាច្រើ​ន​ឆ្នាំក្រោ​យ ស​ង្រ្គាម​លោកលើ​ក​ទី​២​ក៏​បាន​ផ្ទុះឡើ​ង កាន់តែ​សាហា​វ និង​ហិន​ហោច​ជាងមុ​ន​ទៀ​ត តែ​មនុស្ស​នៅ​តែមា​ន​សង្ឃឹម​ថា ថ្ងៃណា​មួយពិភព​លោក​នឹង​មាន​សន្តិភាព​ជារៀ​ង​រហូត។ យ៉ាង​ណាមិ​ញ   ព្រះគ​ម្ពីរ​បា​ន​ផ្តល់​ឲ្យ​នូវ​ការ​សន្យាដែ​ល​យើង​អាចស​ង្ឃឹម និ​ងជឿ​ទុក​ចិ​ត្ត​បាន​ថា ថ្ងៃ​មួយ​ សង្រ្គាម​នឹង​លែង​មាន​តទៅ​ទៀត នៅ​ទីប​ញ្ចប់។ លោក​ហោរ៉ា​អេសាយ បានថ្លែ​ង​ទំនាយ​ថា “គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាលនង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ”(អេសាយ ២:៤)។ បទ​ទំ​នាយ​នោះនឹ​ង​បា​ន​សម្រេច ​ពេលដែ​ល​ព្រះគ្រីស្ទ​យាង​ត្រឡប់ម​កវិ​ញ។ ពេល​នោះ ម៉ោង​ទី១​១ នឹង​កន្ល​ងផុ​តទៅ ហើយ​ម៉ោងទី១ នៃ​សន្តិភា​ពដ៏​ស្ថិ​តស្ថេ​រ ក្នុង​នគរស្ថានសួ​គ៌…

Read article
ត្រូវការអ្នកជំនួយ

អ្នក​​ខ្លះយ​​ល់​​ថា ​អ្នក​​ជំនួយ​មាន​តម្លៃតិ​ចជា​ងអ្នក​​ដឹ​ក​នាំ ឬអ្នក​ជំនាញ​។ ឧទាហរណ៍ គ្រូជំ​នួយ​ក្នុង​ថ្នាក់​រៀន ជួយ​គ្រូប​ង្រៀនដែ​លមា​នកា​រប​ណ្តុះបណ្តា​ល។ ជាង​អេឡិចត្រូ​និច ជាង​ប្រព័ន្ធ​ទឹក និង​មេធាវី ក៏មា​នអ្ន​ក​ជំនួយ នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ផង​ដែរ។ ដោយ​សារ​អ្នកជំ​នួយ​មិន​មាន​ឯក​ទេស នៅក្នុ​ងអា​ជីព​នោះ នោះគេ​ប្រ​ហែលជា​យ​ល់ថា​ ពួក​គេមា​នត​ម្លៃតិ​ចជា​ង ពួក​អាជីព​ទាំង​នោះ។ ប៉ុន្តែ គេ​ត្រូវ​កា​រទាំ​ងអ្ន​កអាជី​ព និង​អ្នក​ជំនួយ ដើម្បី​បំពេញ​កិច្ច​ការ​ទំាង​នោះ។​ យ៉ាង​ណាមិ​ញ សាវ័​កប៉ុ​ល​​មា​នអ្នកជំនួយ​ជាច្រើ​ន ក្នុង​ការងារ​បម្រើព្រះ​។ គឺ​ដូច​ដែល​គាត់​បាន​រៀប​រាប់​ឈ្មោះ​រ​បស់​ពួក​គេ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅកា​ន់ពួ​កជំ​នុំនៅ​ទីក្រុងរ៉ូ​ម​ជាដើ​ម(ជំពូក ១៦)។ គាត់​បាន​លើក​ឡើង​អំពី​អ្នក​ស្រី​ភីបេ ជា​ពិសេស​ថា អ្នក​ស្រីភីបេ “បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ជួយ​ខ្ញុំ​​ផ​ងដែ​រ”(ខ.២)។ អ្នក​ស្រី​ព្រីស៊ីល និង​លោកអ័គីឡា​បា​ន​ហ៊ាន​ប្រថុ​យ​ជីវិ​ត​របស់​ខ្លួន ដើម្បី​ជួយ​សាវ័ក​ប៉ុល(ខ.៣-៤)។   ហើយ​សាវ័ក​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា អ្នក​ស្រី​ម៉ារា “ដែល​​បា​ន​​នឿយ​​ហត់​​ជា​​ច្រើន ប្រយោជន៍​​នឹង​​ជួ​យក្រុមការងារ​របស់​គាត់​”(ខ.៦)​។ តាម​បទ​គ​ម្ពីរ ១កូរិនថូស ១២:២៨ ការ​​ជំនួយ ជា​​អំណោយ​ទាន​ខាង​វិញ្ញាណ។ សាវ័ក​ប៉ុល​បានរា​ប់ប​ញ្ចូល​អំណោយ​ទាន​មួយ​នេះ ក្នុង​ចំណោម​អំណាយ​ទាន​ជាច្រើ​នទៀ​ត ដែល​ព្រះ​វិញ្ញាណ​បរិសុ​ទ្ធប្រទាន ដល់​រូប​កា​យនៃ​ព្រះគ្រីស្ទ​ ដែលជា​ពួ​កជំ​នុំ។ អំណោយ​ទាន នៃ “ការ​ជំនួយ” ក៏​មាន​ភាព​ចាំបា​ច់ ដូច​អំណោយ​ទាន​ដទៃ​ទៀត ដែល​មាន​ចែង​ក្នុ​ងព្រះ​គម្ពីរ​ផង​ដែរ។​ សូម្បី​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ…

Read article
ការស្តាប់

គេថា ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ម្នាក់​ៗ​ មាន​ត្រចៀក​ពីរ និង​មាត់មួ​យ គឺ​ព្រះអង្គ​មាន​ហេតុ​ផល​របស់​ព្រះ​អង្គ​​។ ការមា​នស​មត្ថ​ភាពស្តា​ប់ គឺជាជំ​នា​​ញ​​​ដ៏ចាំបា​ច់​​សម្រាប់​​ការ​​រ​ស់​នៅ។​ អ្នក​ប្រឹក្សា​យោបល​ប្រាប់​យើង ឲ្យ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ។ អ្នកដឹ​ក​នាំខា​ង​វិញ្ញាណ​ប្រាប់យើ​ង ឲ្យ​ស្តាប់​ព្រះ​បន្ទូល​ព្រះ។ ប៉ុន្តែ តើមា​ន​នរណា ដែល​និយាយ​ប្រាប់​យើង​ថា “ចូរ​ស្តាប់​ខ្លួន​ឯង?” ត្រង់​​ចំណុច​​នេះ ខ្ញុំ​មិន​បាន​និយាយ​ថា យើង​មាន​សម្លេង​មួយ នៅខា​ងក្នុ​ងចិត្ត​យើង ដែល​តែង​តែ​​ប្រា​ប់យើងឲ្យ​និយា​យអ្វី​ដែ​លត្រូ​វជានិច្ច​​ឡើយ។ ហើយ​ខ្ញុំ​ក៏​មិ​នបា​ននិ​យាយ​ថា ​យើង​មិន​គួរ​ស្តាប់​ខ្លួន​ឯង ក្រៅ​ពី​​ស្តាប់​ព្រះ និង​អ្នក​ដទៃ​ឡើយ។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត ឲ្យ​យើង​ស្តាប់​ខ្លួន​ឯង ដើម្បី​ឲ្យបា​នដឹ​ង​ថា អ្នក​ដទៃ​អាច​ឬ​មិន​អាច​ទទួល​ពាក្យ​សម្តីរបស់​យើង។​ ពួកអ៊ី​ស្រាអែល​អាច​អនុវត្ត​តាម​ការ​ណែនាំដូ​ចនេះ​ផ​ងដែរ នៅ​ពេល​ដែល​លោក​ម៉ូសេនំា​ពួ​ក​គេ​ចេញ​ពី​នគរ​អេស៊ីព្ទ។ គ្រាន់​តែ​ពួក​គេទ​ទួល​សេរីភាព ដោយ​ការ​អស្ចារ្យ​របស់​ព្រះ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃផ​ង ​ពួក​គេ​បាន​នំា​គ្នា​រអ៊ូរទាំ(​និក្ខមនំ ១៦:២)។ កា​រដែ​ល​ពួក​គេ​ត្រូវ​ការ​អាហារ គឺ​មិន​មែន​ជា​ការ​ខុស​ឆ្គ​ង​អ្វី​ទេ ប៉ុន្តែ ពួក​គេមិ​ន​គួរ​បង្ហាញ​ពី​តម្រូវកា​រ​នោះ ដោយ​ការ​រអ៊ូ​រទាំ​ឡើ​យ(ខ.៣)។ ពេល​ដែល​យើង​និ​យាយ​ចេញ​ម​ក ដោយ​ការ​ភ័យ​ខ្លាច កំហឹង ភាពល្ង​ង់ខ្លៅ​ ឬ​អំណួត អ្នក​ដែល​ឮ​យើង​និយាយ នឹង​បាន​ដឹង​ថា យើង​កំពុង​មាន​អារម្មណ៍​បែប​ណា ទោះ​យើង​និយាយ​ការ​ពិត ​ឬកុហក់​ក៏ដោយ។ ប៉ុន្តែ ពួកគេ​មិ​ន​ដឹង​ទេ​ថា អារម្ម​ណ៍​នោះ ចេញ​ពី​សេចក្តី​ស្រឡាញ់…

Read article
ហេតុអ្វីនាំឲ្យទុក្ខកង្វល់?

គ្រូគង្វាលទាំង​ឡាយ ងាយ​នឹង​ក្លា​យជា​គោលដៅ​នៃ​ការ​រិះគ​ន់។ ជារៀ​ង​រាល់​សប្តាហ៍ ពួក​គាត់​បង្ហាញ​ខ្លួន នៅ​លើ​វេទិការ ដើម្បី​បក​ស្រាយ​ព្រះ​បន្ទូល​ព្រះ​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​លើក​ទឹក​ចិត្ត​យើងឲ្យ​រស់​នៅ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ជួន​កាល យើង​បែរ​ជាស្វែ​ង​រក​កំហុស​របស់​ពួកគាត់​ ដើម្បី​ធ្វើកា​រ​រិះគ​ន់។ យើង​ងាយ​នឹង​មើល​រំលង​ការ​ល្អ ដែល​គ្រូ​គង្វាល​បាន​ធ្វើ ហើយ​ផ្តោត​ទៅ​លើ​ទស្សនៈ​របស់​យើង។ គ្រូ​គង្វាល​របស់​យើង មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះទេ​ គឺ​មិន​ខុស​ពី​យើង​ទេ។ ត្រង់​ចំណុច​នេះ មិន​មែន​មាន​ន័យ​ថា​ យើង​គួរ​តែ​ដើរ​តាម​គាត់ ទាំង​ងងឹត​ងងុល ​ហើយ​មិន​ដែល​រក​ដំណោះ​ស្រាយ តាម​របៀប​ដ៏​សមរម្យ   ពេល​គាត់​មាន​កំហុ​ស​នោះទេ​។​   យ៉ាង​​ណាមិ​ញ ព្រះ​បន្ទូ​ល​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​ហេព្រើ អាច​ជួយ​ឲ្យ​យើង​មាន​ការ​គិត​យ៉ាង​ត្រឹម​ត្រូវ​អំពី​អ្នក​ដឹកនាំ​រ​បស់​យើង ដែល​កំពុង​ថ្លែង​សេចក្តីពិ​ត​របស់​ព្រះ និង​ធ្វើ​ជា​គំរូ​នៃអ្ន​កដឹ​ក​នាំដែ​លប​ម្រើ។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចូរ​​ស្តាប់​​តាម ​ហើយ​​ចុះ​​ចូ​ល​​នឹង​​ពួក​​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ”(ហេព្រើ ១៣:១៧)។ សូម​យើង​ពិចារណា អំពី​ការ​នេះ​ចុះ។ គ្រូគ​ង្វាល​របស់​យើង មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ចំពោះមុ​ខព្រះ​ ក្នុង​ការ​ដឹក​នាំយើ​ង ក្នុ​ងកា​រ​រស់​នៅខា​ងវិ​ញ្ញាណ។ យើង​គួរ​តែ​ចង់​ឲ្យគា​ត់​មាន​អំណរ ​ជាជា​ងមា​ន​ទុក្ខ​ព្រួយ ដោយ​សារ​បន្ទុក​នោះ។ ម្យ៉ាង​ទៀត បទ​គម្ពី​រ​នោះបា​ន​បង្ហាញ​ថា ការ​នាំ​ឲ្យ​គ្រូ​គង្វាល​មាន​ទុក្ខ​កង្វល់ គឺ“ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់យើ​ងរាល់​គ្នាហើ​យ”​(ខ.១៧)។…

Read article
ព្រះអាទិករដ៏អស្ចារ្យដែលជាគ្រូពេទ្យដ៏ពូកែ

កាល​ពី​ពីរ​បីឆ្នាំ​មុ​ន ខ្ញុំ​បាន​ជួ​បគ្រោះ​​ថ្នាក់​យ៉ាង​ដំណំ​ ក្នុង​ការ​ជិះ​ស្គី​កម្សាន្ត ធ្វើ​ឲ្យ​សាច់​ដុំ​ក្នុង​ជើង​ម្ខាង ត្រូ​វហែ​ក​យ៉ាង​ធ្ង​ន់ធ្ង​រ។​ តា​មពិ​ត វេជ្ជ​ប​ណ្ឌិត​បា​នប្រា​ប់​ខ្ញុំ​ថា ការ​ដាច់​រហែក​នោះ បានប​ណ្តាល​ឲ្យ​ចេញ​ឈាម​អស់​ច្រើ​នពេក។ របួស​នោះបា​ន​ចំណាយ​ពេល​យ៉ា​ងយូ​រ ទំរាំ​តែ​ជា​សះស្បើយ តែក្នុ​ងអំ​ឡុង​ពេ​លដែ​ល​ខ្ញុំកំ​ពុង​រង់​ចាំ​នោះ​ ខ្ញុំ​មាន​ការ​ស្ងើ​ច​សរសើរ​យ៉ាង​ខ្លាំង ចំពោះ​ព្រះ​អាទិក​រ​ដ៏​អស្ចារ្យរ​បស់​យើង​(មើលកូល៉ុស ១:១៦)។ ក្នុង​មួយ​ជី​វិត​នេះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​បែក​ថាស​កង់​រថយ​ន្ត​ពីរ​បី​ដ​ង ហើយក៏​បា​នធ្វើ​​ឲ្យ​ចាន​ធ្លាក់​បែក​មិន​តិច​ដង​ដែរ។ របស់​ទាំង​នោះ​កាលបើបា​នបែក​ហើយ គឺនៅ​តែ​បែក​ជា​រៀង​រ​ហូត ព្រោះវា​មិន​អា​ច​ជួស​ជុ​ល​ខ្លួន​ឯង​ទេ។ តែជើងរ​បស់​ខ្ញុំ​មិន​មា​នប​ញ្ហាដូ​ចនេះ​ទេ​។ គ្រាន់​តែ​សាច់​ដុំ​ជើង​របស់​ខ្ញុំរ​ហែក​ភ្លាម​ ដំណើរ​ការ​នៃកា​រព្យា​បា​ល ដែល​ព្រះគ្រី​ស្ទ​បាន​បង្កើតក្នុ​ង​ខ្លួន​ខ្ញុំ​ ក៏បា​ន​ចាប់​ផ្តើ​មភ្លា​ម​​ៗ​ផ​ង​ដែរ​។ ព្រះអង្គ​បាន​រចនាឲ្យ​មាន​ការ​ព្យា​បាល​ដ៏អ​ស្ចា​រ្យ ក្នុង​ជម្រៅ​នៃសា​ច់​ក្នុង​​ជើង​ដ៏​ឈឺចាប់​របស់​ខ្ញុំ ដែលយើ​ង​មិន​អាច​មើ​លឃើ​ញ​ដោយ​ភ្នែក​ទ​ទេ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏អា​ច​ក្រោក​ឈ​រ ហើយ​រត់​ម្តង​ទៀ​ត ដោយកា​រយ​ល់​ដឹ​ង​ដ៏​ថ្មីស្រឡាង អំ​ពីអ​ត្ថ​ន័យ​នៃ​បទ​គម្ពី​រ​ទំនុក​ដំកើង ដែល​បាន​ចែង​ថា “ទូលប​ង្គំ​​នឹង​អ​រ​​ព្រះគុ​ណ​​ដល់​​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ”​(ទំនុក​ដំកើង ១៣៩:១៤)។ ជួនកា​ល របួស​ឬជ​ម្ងឺអា​ចធ្វើ​ឲ្យ​យើង​​នឹក​ចំា​ អំពី​ការ​រចនា​ដ៏​ល្អ​ឯករ​បស់​ព្រះ ដែល​ព្រះអ​ង្គ​បាន​ដាក់​ឲ្យដំ​ណើរ​ការ ក្នុង​រូប​កាយ​យើ​ង។​ ដូច​នេះ ពេលដែ​លអ្ន​ក​ជួប​បញ្ហា​អ្វី​មួយ​ ដែល​ធ្វើ​ឲ្យ​រំខាន ​ទោះជាវា​បណ្តា​លម​ក​ពីអ្វី​ក៏​ដោយ ក៏​សូម​ផ្តោត​អា​រម្មណ៍ ទៅ​លើសេ​ចក្តី​ស្រឡាញ់ដ៏​អ​ស្ចារ្យ​របស់​ព្រះយេស៊ូវ ហើយ​អនុញ្ញា​ត​ឲ្យ​ព្រះអង្គ​បញ្ឆេះ​ចិត្ត​របស់អ្ន​ក ឲ្យ​ចូល​ទៅ​ក្នុង​ការ​ថ្វាយ​បង្គំ​ ដោយ​ការ​ដឹងគុ​ណ នៅពេ​លដែ​ល​មាន​ការ​ឈឺ​ចា​ប់​នោះ!-Joe Stowell

Read article
សេចក្តីស្រឡាញ់ដ៏ពិត

ក្នុង​អំឡុ​ង​ពេល​ដែ​ល​ប្អូ​ន​ប្រុស​របស់ខ្ញុំ​ហា​ត់​សម សម្រាប់​ពិធី​មង្គល​ការ​រប​ស់​គាត់ ស្វាមី​របស់​ខ្ញុំ ​បាន​ថត​រូប​កូ​នក្រ​មុំ និង​កូន​កំលោះដែល​កំពុង​ឈរ​ទល់​មុខ​គ្នា​ ​ នៅ​ចំពោះ​មុខ​លោក​គ្រូគង្វាល​។​ ពេលយើងមើល​រូ​ប​ថត​នោះ​ ​នៅពេ​ល​ក្រោយ​ម​​កទៀ​ត យើងក៏​បា​នក​ត់សំ​គាល់​ឃើញ​ថា ពន្លឺភ្លើង​​​​ផ្លាស់ ក្នុង​រូប​ថត​នោះ​ បានធ្វើ​​ឲ្យ​ឈើឆ្កា​ងដែ​ក នៅ​ពីក្រោយ​ពួក​គេ​មាន​ពន្លឺ​ចាំង មើល​ទៅ​ដូច​មាន​ពន្លឺ​អ្វី​​មួយ​​ចែង​ចាំងពី​លើ​ពួក​គេអ​ញ្ចឹង។ ទោះជា​យ៉ាង​ណា​ក៏​ដោ​យ រូប​ថត​មួ​យ​នេះ​បាន​រំឭក​ខ្ញុំ​ថា​ ទំនាក់​ទំន​ងប្តី​ប្រ​ពន្ធ​ជារូ​ប​ភាព​ដែល​ឆ្លុះប​ញ្ចាំង​អំពី​ក្តី​ស្រឡាញ់ដែ​ល​ព្រះគ្រី​ស្ទមា​ន ចំពោះ​ពួ​ក​ជំនុំ ​គឺដូច​ដែ​លព្រះ​អ​ង្គបា​នប​ង្ហាញ​​សេច​ក្តី​ស្រឡា​ញ់​នោះ នៅលើ​​ឈើ​ឆ្កាង។ ពេល​ដែល​ព្រះ​គម្ពី​រប​ង្គាប់​ប្តី​ឲ្យ​ស្រ​ឡាញ់ប្រ​ពន្ធ​រប​ស់​ខ្លួន(អេភេសូរ ៥:២៥) ព្រះ​បាន​ប្រៀប​ធៀ​ប​សេ​ចក្តី​ស្រឡា​ញ់ដ៏​ស្មោះ​​ត្រង់ ​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ ទៅនឹ​ង​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះពួ​ក​ជំនុំ​ព្រះ​អ​ង្គ។​ ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​លះប​ង់​ព្រះជន្មព្រះអង្គ ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​យើង​រាល់​គ្នាត្រូ​វ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅម​ក​(១យ៉ូហាន ៤:១០-១១)។ ព្រះអ​ង្គ​បាន​សុ​គត​ជួ​សយើ​ង​ ដើម្បីកុំឲ្យ​យើ​ងដា​ច់​ចេ​ញពី​ព្រះ​អ​ង្គ អស់​កល្ប​ជា​និច្ច ​ ដោយ​សារ​អំពើបា​ប​រប​ស់យើ​ង​។ មាន​ពេល​មួ​យ ព្រះអ​ង្គ​បា​នមា​ន​បន្ទូ​លម​ក​កាន់​ពួ​កសាវ័ក​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ក្រោយ​មក ព្រះអង្គក៏​បា​ន​ធ្វើ​តា​មព្រះ​ប​ន្ទូល​ព្រះ​អ​ង្គ ដោយ​រង​ទុក្ខ និង​សុគ​ត​ជួ​ស​​យើង​រា​ល់​គ្នា​។ មានម​នុស្ស​ជា​ច្រើន​បាន​រង​ទុក្ខ ដោយសារ​ត្រូ​វ​គេ​បោះប​ង់​ចោល ​បដិសេធ ឬ​ក្បត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ យើង​អាច​យ​ល់​អំ​ពីសេ​ចក្តី​ស្រឡាញ់​ដ៏​ពិត ដែល​មាន​ការលះ​ប​ង់ ការ​អាណិត​អាសូរ និង​ការ​អត់​ធ្មត់ តាមរ​យៈ​ព្រះ​គ្រីស្ទ។…

Read article
ចរិយាសម្បត្តិ ឬកេរ្តិ៍ឈ្មោះ?

លោក​ចន វូឌិន(John Wooden ឆ្នាំ១៩១០ ដល់ ២០១០) ជា​គ្រូប​ង្វិក​កីឡា​បាល់​បោះ​ដ៏ល្បីល្បាញ​ ដែល​បាន​ជឿ​ថា​ ចរិយា​សម្បត្តិរ​បស់ម​នុស្ស សំខាន់​ជាង​កេរ្តិ៍ឈ្មោះ​។ គាត់ប្រា​ប់​សិស្ស​របស់​គាត់​ជា​ញឹក​ញាប់​ថា​ “កេរ្តិ៍​ឈ្មោះរប​ស់អ្ន​ក​រាល់​គ្នា​ គឺ​ជា​អ្វីដែល​អ្ន​ក​ដទៃដា​ក់ឲ្យ​អ្ន​ក តែ​ចរិយា​សម្បត្តិរ​បស់​អ្ន​ក គឺ​ជាល​ក្ខណៈ​ពិ​តរ​បស់​អ្ន​ក។ មាន​តែ​អ្នក​ទេ​ ដែ​ល​ដឹង​ថា ​ខ្លួន​ឯង​មាន​ច​រិយាស​ម្បត្តិយ៉ា​ងណា​។​ អ្នកអា​ច​កុហក់​អ្នក​ដទៃ​ តែមិ​នអា​ចបោ​ក​ខ្លួន​ឯ​ងបា​ន​ទេ”។ យ៉ាង​ណាមិ​ញ​ ក្នុង​ព្រះគ​ម្ពីរវិ​វរ​ណៈ យើង​ឃើញ​ថា ​ព្រះគ្រី​ស្ទដែ​ល​មា​នព្រះ​ជ​ន្ម​រស់​ឡើ​ង​វិញ ​បាន​ផ្ញើព្រះ​រាជ​សារ​របស់​ព្រះ​អង្គ​ ទៅកា​ន់ពួ​ក​ជំនុំ​ទាំង​ប្រាំពី​រ​ក្នុង​តំបន់អា​ស៊ី។ ព្រះ​អង្គ​បាន​មាន​ប​ន្ទូលទៅ​កាន់ពួ​ក​ជំនុំ នៅក្រុ​ង​សើដេស​​ថា ព្រះអ​ង្គបា​ន​​ស្គា​ល់​​កា​រ​​ដែល​ពួកគេ​ប្រព្រឹត្ត​ហើយ គឺ​ដែលពួកគេ​មាន​ឈ្មោះ​ថា​រស់ តែ​ពួកគេ​ស្លាប់​ទេ”(វិវរណៈ ៣:១)។   ព្រះ​អម្ចាស់​បាន​ជ្រាប​ អំ​ពី​ចរិយា​សម្បត្តិដ៏​ពិ​តរ​បស់​ពួ​ក​គេ ហើយ​ពួក​គេក៏​ដឹ​ងច្បា​ស់​ផង​ដែ​រ។ ព្រះ​អង្គ​ក៏​បា​ន​ប្រា​ប់​ពួកគេ​ ឲ្យភ្ញា​ក់ខ្លួន​ឡើង ដើម្បី​ពង្រឹង​ជីវិត​ខាងវិ​ញ្ញាណ ដែលរៀ​បនឹ​ង​ស្លាប់​នោះ(ខ.២)​។ ព្រះអ​ង្គបា​ន​ជម្រុ​ញពួ​ក​គេ​​កុំឲ្យភ្លេ​ចសេ​ចក្តីពិ​ត​ដែល​ពួក​គេបាន​ទ​ទួល ឲ្យ​ពួក​គេកា​ន់តា​ម ព្រម​ទាំង​​ប្រែ​ចិ​ត្ត ហើយចា​ប់​ផ្តើម​ទៅ​តាមទិសដៅ​ថ្មី(​ខ.៣)។ ពេលដែ​ល​ព្រះ​អម្ចា​ស់​បង្ហា​ញ​ឲ្យ​យើ​ងដឹ​ង​ថា​ មាន​អ្វី​ដែល​ទាស់​ខុស​ក្នុ​ង​ជីវិ​តយើង ព្រះ​អង្គ​ក៏​បាន​ផ្តល់​ឲ្យនូ​វអំ​ណោះស្រា​យ ដើម្បី​ឲ្យ​មាន​កា​រ​ផ្លាស់​ប្រែផ​ងដែ​រ។ កាល​ណាយើ​ង​ងាក​បែ​រចេ​ញ​ពី​អំពើ​បាប​របស់​យើង ព្រះអ​ង្គនឹ​ង​អ​ត់ទោ​ស​ឲ្យយើ​ង ហើយ​ចម្រើន​កម្លាំង​យើង ដើម្បី​ឲ្យ​យើង​មាន​ការ​ចាប់ផ្តើ​ម​ជា​ថ្មី​។ នេះ​ពិត​ជា​សេរីភាព​ដ៏​អស្ចា​រ្យណា​ស់ ដែល​យើង​បាន​លះ​បង់​កេ​រ្តិ៍ឈ្មោះ​ក្លែង​ក្លាយ​ខាងវិញ្ញាណ ហើ​យចា​ប់​យក​ច​រិយា​សម្បត្តិ​ដ៏​ពិ​ត ដែល​នាំ​មក​នូ​វ​ជីវិត…

Read article