You are here:
ព្រះទ្រង់បានហៅយើងថា កូនព្រះអង្គ

១យ៉ូហាន ៣:១-៣ មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ​។ ១យ៉ូហាន ៣:១ បន្ទាប់ពី​លោក​ស័រ​មិន ស្មីត(Sherman Smith) បាន​ជ្រើសរើស​លោក​ដេលិន មែកឃូឡូ(Deland McCullough) ចូល​ប្រកួត​កីឡា​បាល់​ទាល់​អាមេរិក ឲ្យ​សកលវិទ្យាល័យ​ម៉ៃអាមី គាត់​ក៏បាន​ចាប់​ផ្តើម​អាណិត​ស្រឡាញ់​លោក​ដេលិន ហើយ​បាន​ក្លាយ​ជា​ឪពុក​ដ៏​ល្អ​ដែល​ដេលិន​មិន​ធ្លាប់​មាន​។ លោក​ដេលិន​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​លោក​ស័រ​មិន​យ៉ាង​ខ្លាំង ហើយ​មាន​បំណង​ចង់​យក​តម្រាប់​តាម​លោក​ស័រ​មិន​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក លោក​ដេលិន​ក៏បាន​ស្វែងរក​ម្តាយ​បង្កើត​របស់​គាត់ ហើយ​ម្តាយ​គាត់​ក៏បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ប្រាប់​គាត់​ថា ឪពុក​បង្កើត​របស់​គាត់​ឈ្មោះ​ស័រ​មិន ស្មីត​។ លោក​គ្រូ​បង្វឹក​ស្មីត​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខ្លួន​មាន​កូន​ប្រុស​បង្កើត​ម្នាក់ ហើយ​ដេលិន​ក៏បាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា តាម​ពិត បុរស​ដែល​បាន​ធ្វើ​ជា​គំរូ​ឪពុក​សម្រាប់​គាត់ គឺជា​ឪពុក​បង្កើត​របស់​គាត់​។ ពេល​ពួក​គេ​ជួប​គ្នា​លើក​ក្រោយ លោក​ស័រ​មិន ក៏​បាន​ឱប​លោក​ដេលិន ហើយ​ក៏​បាន​ហៅ​គាត់​ថា កូន​ប្រុស​របស់​គាត់​។ នេះ​ជា​លើក​ទីមួយ ដែល​លោក​ដេលិន​បានឮ​ពាក្យ​នេះ​ពី​ឪពុក​របស់​គាត់​។ គាត់​បាន​ដឹង​ថា លោក​ស័រ​មិន​ប្រើ​ពាក្យ​នេះ ដោយ​មោទនភាព ដូច​នេះ គាត់​មាន​ចិត្ត​រីករាយ​ក្រៃ​លែង​។ យើង​ក៏​គួរតែ​មាន​ចិត្ត​រីករាយ​ក្រៃ​លែង ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ របស់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​ផង​ដែរ​។ សាវ័ក​យ៉ូហាន​បាន​បង្រៀន​យើង​ថា “មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”(១យ៉ូហាន ៣:១)។ យើង​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​លោក​ដេលិន​ផង​ដែរ…

Read article
ព្រះអង្គស្រង់យើងចេញពីភក់ស្អិត

ទំនុក​ដំកើង ៤០:១-៤ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន​។ ទំនុក​ដំកើង ៤០:២ កាល​លោក​ជេក ម៉ាណា(Jake Manna) កំពុង​ដំឡើង​ផ្ទាំង​សូឡា ក្នុង​ការដ្ឋាន​របស់​គាត់ គាត់​ក៏បាន​ទទួល​ដំណឹង​ថា មាន​ក្មេង​ស្រី​អាយុ៥ឆ្នាំ​ម្នាក់​​បាត់​ខ្លួន​។ ខណៈ​ពេល​ដែល​អ្នក​ជិត​ខាង​បាន​ស្វែងរក​ក្មេង​ស្រី​នោះ នៅ​តាម​បន្ទប់​ដាក់​រថយន្ត និង​ទី​ធ្លា​ផ្ទះ លោក​ម៉ាណា​ក៏បាន​ចេញទៅ​តាម​ផ្លូវ​មួយ ឆ្ពោះ​ទៅ​រក​តំបន់​ព្រៃឈើ​នៅ​ក្បែរ​នោះ ហើយ​ក៏​បាន​រក​ឃើញ​ក្មេង​ស្រី​កំពុង​វង្វេង​ម្នាក់ឯង នៅ​ក្នុង​ព្រៃ​លិច​ទឹក​ត្រឹម​ចង្កេះ​។ គាត់​ក៏​បាន​លុយ​ទឹក ដែល​មាន​ភក់​ជាប់​ស្អិត​យ៉ាង​ប្រុង​ប្រយ័ត្ន​ទៅ​រក​នាង ហើយ​បាន​ស្រង់​នាង​ចេញពី​ស្ថានភាព​ដ៏​ពិបាក​នោះ​។ គាត់​ក៏បាន​នាំ​នាង​ត្រឡប់​ទៅ​ម្តាយ​របស់​នាង ទាំង​ខោអាវ​នៅ​សើម ដោយ​សុវត្ថិភាព​។ ម្តាយ​របស់​នាង​មាន​ការ​ដឹង​គុណ​ចំពោះ​គាត់​យ៉ាង​ខ្លាំង​។ ស្តេច​ដាវីឌ​ក៏បាន​ដក​ពិសោធន៍​នឹង​ការ​ជួយ​សង្គ្រោះ ឲ្យ​រួចពី​គ្រោះ​ថ្នាក់ ដូច​ក្មេង​ស្រី​នោះ​ផង​ដែរ​។ ក្នុង​បទ​ទំនុក​ដំកើង ដែល​ទ្រង់​បាន​ច្រៀង​ថ្វាយ​ព្រះអម្ចាស់ ទ្រង់​បាន​រង់​ចាំ​ដោយ​ការ​អត់​ធ្មត់ ចំពោះ​ការ​ឆ្លើយតប​របស់​ព្រះ​អម្ចាស់ ចំពោះ​ការ​ស្រែក​សូម​ក្តី​មេត្តា​របស់​ទ្រង់(ទំនុក​ដំកើង ៤០:១)។ ហើយ​ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប និង​យាង​ចូល​មក​ជិត​ទ្រង់ ដោយ​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ជិត​ស្និទ្ធ​ចំពោះ​សម្លេង​ស្រែក​របស់​ស្តេច​ដាវីឌ​សូម​ជំនួយ ហើយក៏​បាន​ឆ្លើយតប ដោយ​សង្គ្រោះ​ទ្រង់​ឲ្យ​រួច​កាលៈទេសៈ​ដ៏​ពិបាក ប្រៀប​ដូចជា “អន្លង់​គួរ​ស្បើម ឲ្យ​រួចពី​ភក់​ស្អិត”(ខ.២) ដោយ​ប្រទាន​កន្លែង​ឈរ​ដ៏​រឹងមាំ សម្រាប់​ជីវិត​របស់​ស្តេច​ដាវីឌ​។ ដោយសារ​ទ្រង់​បាន​ទទួល​ការ​ស្រោច​ស្រង់​ចេញ​ពី​ភក់​ស្អិត​នៃ​ជីវិត ទ្រង់​មាន​ព្រះទ័យ​កាន់តែ​ចង់​ច្រៀង​សរសើរ​ដំកើង​ព្រះអម្ចាស់ ហើយ​ទុកចិត្ត​ព្រះអម្ចាស់​នៅពេល​អនាគត ហើយ​ចែក​ចាយ​រឿង​របស់​ព្រះអម្ចាស់​ដល់​អ្នក​ដទៃ(ខ.៣-៤)។ ពេលណា​ជីវិត​របស់​យើង​ជួប​បញ្ហា​ប្រឈម ដែល​មាន​ដូចជា​ទុក្ខ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ បញ្ហា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ…

Read article
បញ្ចេញពន្លឺនៃព្រះរាជបុត្រានៃព្រះ

ម៉ាថាយ ៥:១៤-១៦ អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទីក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ​។ ម៉ាថាយ ៥:១៤ បន្ទាប់ពី​ខ្ញុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ម្តាយ​ខ្ញុំ ទី​បំផុត​គាត់​ក៏បាន​ព្រម​ទៅ​ជួប​ខ្ញុំ។ ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ចេញពី​ផ្ទះ ដោយ​ចំណាយ​ពេល​ជាង២ម៉ោង​។ តែ​ពេល​ខ្ញុំ​ទៅដល់ ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​បាន​ចាក​ចេញ មុន​ពេល​ខ្ញុំ​មកដល់​។ ខ្ញុំ​ក៏​បាន​សរសេរ​សារ​ផ្ញើ​ទៅ​គាត់ ទាំង​កំហឹង​។ តែ​មុន​ពេល​ខ្ញុំ​ផ្ញើ ខ្ញុំ​ក៏​បាន​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​ខ្ញុំ បន្ទាប់​ពី​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត​ពី​ព្រះអង្គ ឲ្យ​ឆ្លើយតប​ចំពោះ​គាត់ ដោយ​សេចក្តី​ស្រឡាញ់​។ បន្ទាប់ពី​ម្តាយ​ខ្ញុំ​បាន​អាន​សារ​ដែល​ខ្ញុំ​បាន​កែសម្រួល​នោះ​ហើយ គាត់​ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ​។ គាត់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ​ខុសពី​មុន​។ ព្រះ​ទ្រង់​បាន​ប្រើ​សារ​ដែល​ខ្ញុំ​បាន​សរសេរ​នៅ​ថ្ងៃ​នោះ ដើម្បី​នាំ​ម្តាយ​ខ្ញុំ ឲ្យ​ចោទ​សួរ​ខ្ញុំ​អំពី​ព្រះយេស៊ូវ ហើយ​ទី​បំផុត គាត់​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ​ផ្ទាល់​ខ្លួន​។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក៥ ព្រះអង្គ​បាន​បញ្ជាក់​ថា សិស្ស​របស់​ព្រះអង្គ​ជា​ពន្លឺ​នៃ​លោកិយ(ខ.១៤)។ ព្រះអង្គ​មាន​បន្ទូល​ថា ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅមុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថាន​សួគ៌”(ខ.១៦)។ ពេលណា​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង យើង​ទទួល​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​។ ព្រះ​អង្គ​កែ​ប្រែ​យើង ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ជា​ស្មរ​បន្ទាល់​ដ៏​ភ្លឺ​ចិញ្ចែង​នៃ​សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅ​កន្លែងណា​ដែល​យើង​ទៅ​ដល់​។ ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ធ្វើ​ជា​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម និង​សន្តិភាព ដោយ​អំណរ ដោយ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ​។ ពេល​នោះ…

Read article
មនុស្សម្នាក់ៗសុទ្ធតែថ្វាយបង្គំអ្វីមួយ

កិច្ចការ ១៧:២៤-៣២ ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះខ្នែង​កាន់​សាសនា​ណាស់​។ កិច្ចការ ១៧:២២ កាលពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅលេង​ទីក្រុង​អាថែន ប្រទេស​ក្រិក​។ ខ្ញុំ​បាន​ដើរ​មើល​កន្លែង​ទី​ប្រជុំជន​បុរាណ ជាទី​ផ្សារ ដែល​កាល​សម័យ​មុន ពួក​ទស្សន​វិទូ​ធ្លាប់​ឈរ​បង្រៀន ហើយ​អ្នក​ក្រុង​អាថែន​ធ្លាប់​ថ្វាយបង្គំ​ព្រះ ហើយ​ខ្ញុំ​ក៏បាន​ឃើញ​អាសនា​របស់​ព្រះ​អាប៉ូឡូ និង​ព្រះ​ហ្ស៊ូស នៅ​ក្រោម​ម្លប់​នៃ​ព្រះ​វិហារ​អាក្រូ​ប៉ូលិស ដែល​ធ្លាប់​មាន​រូប​ចម្លាក់​ព្រះ​នាង​អាធីណា​ឈរ នៅ​ទីនោះ​។ សព្វថ្ងៃ​នេះ យើង​មិន​ថ្វាយ​បង្គំ​ព្រះ​អាប៉ូឡូ ឬ​ព្រះហ្ស៊ូស​ទៀត​ទេ តែ​សង្គម​មនុស្ស នៅតែ​បន្ត​ថ្វាយបង្គំ​រូប​ព្រះ ឬ​ព្រះ​ក្លែងក្លាយ មិន​ចាញ់​សម័យ​មុន​ឡើយ​។ អ្នក​និពន្ធ​រឿង​ប្រលោមលោក ឈ្មោះ ដេវីឌ ហ្វូស្ទ័រ វ័រលេស(David Foster Wallace) បាន​ដាស់​តឿន​ថា “មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ថ្វាយបង្គំ​អ្វីមួយ​។ បើ​អ្នក​ថ្វាយ​បង្គំ​លុយ និង​ទ្រព្យ​សម្បត្តិ … អ្នក​នឹង​មិន​ដែល​មាន​អារម្មណ៍​ស្កប់​ស្កល់​ឡើយ … បើ​អ្នក​ថ្វាយបង្គំ​រូបកាយ និង​សម្រស់​របស់​អ្នក … អ្នក​នឹង​មិន​ចេះ​ស្កប់​ចិត្ត​នឹង​សម្រស់​ខ្លួនឯង​ដែរ .. បើ​អ្នក​ថ្វាយបង្គំ​ចំណេះ​ដឹង … អ្នក​នឹង​មាន​អារម្មណ៍​ថា ខ្លួនឯង​ល្ងង់​មិនខាន​”។ យុគ​សម័យ​របស់​មនុស្ស​ដែល​មិន​ជឿ​ព្រះ នៅតែ​មាន​រូប​ព្រះ​របស់​ខ្លួន​សម្រាប់​ថ្វាយបង្គំ ហើយ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​។ កាល​សាវ័ក​ប៉ុល​ទៅ​មើល​ទី​ប្រជុំជន​នៅ​ទីក្រុង​អាថែន គាត់​បាន​​ប្រកា​ស​ប្រាប់​ហ្វូង​មនុស្ស​នៅ​ទីនោះ​ថា…

Read article
កម្លាំងនៅក្នុងភាពកម្សោយ

ជាញឹកញាប់ យើងបានចំណាយពេលព្យាយាមជម្នះ ឬលាក់បាំងភាពកម្សោយរបស់យើង។ ប៉ុន្តែ ចុះបើសិនជា ភាពកម្សោយរបស់យើង គឺជាកន្លែងដែលព្រះទ្រង់សព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញអំណាចចេស្តាព្រះអង្គ ក្នុងជីវិតយើង តើយើងនឹងឱបក្រសោបយកភាពកម្សោយរបស់យើងឬទេ? មានតែព្រះគម្ពីរប៊ីបប៉ុណ្ណោះ ដែលបានលើកទឹកចិត្តយើងឲ្យពិសោធន៍អំណាចចេស្តាព្រះអង្គ តាមរយៈភាពកម្សោយរបស់យើង ដោយការស្កប់ចិត្ត និងទុកចិត្តលើអំណាចចេស្តា និងកម្លាំងរបស់ព្រះអង្គ ដែលពិតជាអាចកែប្រែជីវិតយើង ឲ្យផ្លាស់ប្រែ កាន់តែមានលក្ខណដូចព្រះគ្រីស្ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ។

Read article
ជំនួយសម្រាប់ឪពុកម្តាយ ដែលកូនមានបញ្ហាក្នុងការសិក្សា

ដោយសារឪពុកម្តាយជំរុញឲ្យកូនខិតខំរៀនច្រើនពេក ក្មេង​ៗ​ជា​ច្រើន​មាន​ពេល​តិច​តួច សម្រាប់​លេង ឬ​សម្រាក។ ពួក​គេ​ក្រ​ចូល​គេង មាន​កិច្ច​ការ​សាលា​ច្រើន​ពេក និង​កិច្ច​ការ​បន្ថែម​ទៀត ដែល​ឪពុក​ម្តាយ​ពួក​គេ​បាន​ដាក់​ឲ្យ​ធ្វើ។ ប៉ុន្តែ ឪពុក​ម្តាយ​ជា​ច្រើន​បាន​និយាយ​ថា ពួក​គេ​កំពុង​តែ​ឲ្យ​កូន​រៀន​ច្រើន​យ៉ាង​នេះ គឺ​ដោយ​សារ​កូន​របស់​ពួក​គេ កំពុង​តែ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​បរិយ៉ា​កាស​ប្រកួត​ប្រជែង​ខ្លាំង។ តើពួកគេត្រូវមានការខិតខំខ្លាំងយ៉ាងនេះឬ? ក្នុងនាមជាឪពុកម្តាយដែលជាគ្រីស្ទបរិស័ទ តើព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើដូចម្តេច ចំពោះការសិក្សារបស់កូន? ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

Read article
ជំនួយ សម្រាប់ឪពុកម្តាយ ដែលមានកូនញៀនទូរស័ព្ទ ឬធែប្លែត

ឪពុកម្តាយជាច្រើន មានការថប់បារម្ភ ពេលដែលកូនៗចំណាយពេលច្រើនពេក នៅពីមុខអេក្រង់ទូរស័ព្ទ ឬធែប្លែត។ ពួកគេក៏បានចោទជាសំណួរថា “តើខ្ញុំគួរតែឲ្យកូនខ្ញុំមានទូរស័ព្ទផ្ទាល់ខ្លួនប្រើ នៅអាយុប៉ុន្មាន? តើខ្ញុំត្រូវដាក់ច្បាប់ ឬវិន័យអ្វីខ្លះ សម្រាប់ឲ្យពួកគេប្រើប្រាស់ឧបករណ៍ទាំងនោះ?” តើខ្ញុំត្រូវធ្វើដូចម្តេច នៅពេលដែលពួកគេញៀនអេក្រង់ទូរស័ព្ទ ឬធែបប្លែត? នៅមានសំណួរជាច្រើនទៀត ដែលឪពុកម្តាយជាគ្រីស្ទបរិស័ទមាន។ ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

Read article
ហេតុអ្វីការមើលរូបអាសអាភាស មានគ្រោះថ្នាក់យ៉ាងនេះ?

ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​មើល​រូប​អាស​អាភាស? គេ​បាន​មើល​វា ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ មែន​ទេ? រូប​អាសអាភាស​បាន​ក្លាយ​ជា ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​ពួក​គេ។ តាម​ពិត “រូបអាស​អាភាស” គឺ​ជា​ចំណី​ភ្នែក និង​អារម្មណ៍​ដ៏​គ្រោះ​ថ្នាក់។ ប៉ុន្តែ តើ​វា​គ្រាន់​តែ​ជា​បញ្ហា​ដែល​កើត​មាន​ជា​ធម្មតា​​មែន​ឬ? ការ​មើល​រូប ឬ​វីដេអូ​អាសអាភាស ពី​ដំបូង ធ្វើ​ឲ្យ​មាន​ចិត្ត​រំភើប​។ តែ​មិន​យូរ​ប៉ុន្មាន វា​ក៏​បាន​ក្លាយ​ជា​ទម្លាប់ ក្នុង​ការ​រស់​នៅ។ វា​ក៏​បាន​គ្រប់​គ្រង និង​ទាម​ទា​យើង ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​វា ហើយ​យើង​ក៏​មាន​អារម្មណ៍​ថា យឺត​ពេល​ហើយ វា​មិន​ព្រម​ដោះ​លែង​យើង​ទេ។ វា​មានផល​ប៉ះ​ពាល់​មក​លើ​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង ទំនាក់​ទំនង សមត្ថ​ភាព​នៅ​ក្នុង​ការ​បើក​ចំហរ ការ​រំពឹង​ចង់​បាន​ខាង​ផ្លូវ​ភេទ ហើយ​ក៏ប៉ះ​ពាល់​សុខ​ភាព​ផ្លូវ​ចិត្ត​ផង​ដែរ។ វា​មិន​មែន​ជា​អាថ៌​កំបាំង​ដ៏​អាក្រក់​តូច​មួយ តែ​វា​មាន​គ្រោះ​ថ្នាក់ និង​នាំ​មក​នូវ​ការ​បង្ខូច​បំផ្លាញ ដែល​នាំ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច និង​អាម៉ាស់។ ប៉ុន្តែ ព្រះ​គម្ពីរ​ប៊ីប​បាន​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម សេរីភាព​ពិត​ប្រាកដ រួច​ផុត​ពី​ចំណង​របស់​វា។ ទោះ​អ្នក​មានបទ​ពិសោធន៍​យ៉ាង​ណា​ជា​មួយ​រូប​អាស​អាភាស ឬ​មាន​អារម្មណ៍​ថា ជាប់​អន្ទាក់​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​វា​នៅ​តែ​មិន​អាច​ធំ និង​មាន​អំណាច​លើស​ព្រះ ដែល​ស្រឡាញ់​យើង​នោះ​ឡើយ។​ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ហើយអាន ដោយឥតគិតថ្លៃ។

Read article
តើខ្ញុំជានរណា?

តើ​គណនី​ហ្វេសប៊ុក​របស់​យើង បាន​ប្រាប់​ឲ្យ​គេ​ដឹង​ថា យើង​ជា​នរណា​? តើ​អត្ត​សញ្ញាណ​របស់​យើង មាន​ការ​ផ្តេក​ផ្តួល​ទៅ​លើ​ពិន្ទុ​នៅ​សាលា ទស្សនៈ​របស់​មិត្ត​ភក្តិ​យើង ឬ​ចំនួន​មិត្ត​ភក្តិ​ដែល​យើង​មានឬ? ឬ​មួយ​វា​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​ឪពុក​ម្តាយ​យើង​បាន​និយាយ​អំពី​យើង? ពុំ​នោះ​ទេ តើ​អត្ត​សញ្ញាណ​របស់​យើង ផ្អែក​ទៅ​លើ​កត្តា​ទាំង​អស់​នេះ​រួម​ផ្សំ​គ្នា​ឬ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ខ្លួន​ឯង​ជា​នរណា? ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា វិធី​ល្អ​បំផុត ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​ខ្លួន​ឯង​ច្បាស់ ដោយ​មាន​ទំនុក​ចិត្ត និង​ការ​ស្កប់​ចិត្ត​នោះ គឺ​យើង​ត្រូវ​រៀន​ស្គាល់​ខ្លួន​ឯង តាម​រយៈ​ការ​ស្គាល់​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ប្រទាន​អត្ត​សញ្ញាណ​ល្អ​បំផុត មក​យើង​រាល់​គ្នា ដែល​មិន​អាស្រ័យ​ទៅ​លើ​ការ​គិត​របស់​អ្នក​ដទៃ ឬ​ការ​គិត ឬ​អារម្មណ៍​របស់​យើង។ វា​ជាអំណោយ​មក​ពី​ព្រះ ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download សៀវភៅនេះ ដោយឥតគិតថ្លៃ។

Read article
តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?

មនុស្ស​ជា​ទូទៅ​ចូល​ចិត្ត​និយាយ​ថា សាសនា​ណា​ក៏​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ល្អ​ដែរ។ ប៉ុន្តែ តើ​សាសនា​ទាំង​អស់ សុទ្ធ​តែ​ដឹក​នាំ​មនុស្ស​ ឆ្ពោះ​ទៅ​រក​ព្រះ​តែ​មួយ​មែន​ទេ? តើ​ព្រះ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា​ឬ​? ហេតុ​អ្វី​បាន​ជា​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ មាន​លក្ខណៈ​ខុស​ពី​សាសនា​ទាំង​អស់ នៅ​លើ​ពិភព​លោក​គេ? តើ​បើ​សាសនា​នីមួយ​ៗ​មាន​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​បង្រៀន​អំ​ពី​ព្រះ ​ខុស​ៗ​គ្នា ហើយ​បង្ហាញ​ផ្លូវ​ខុស​ៗ​គ្នា​ទៅ​រក​ព្រះ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដឹង​ថា សាសនា​មួយ​ណា​បង្រៀន​ត្រូវ? ​តើ​ព្រះ​អង្គ​ណា ជា​ព្រះពិត? តើ​ព្រះ​ពិត​មាន​តែ​មួយ​មែន​ឬ? ដើម្បី​ស្វែង​យល់​អំពី​សំណួរ​ទាំង​នេះ សូម​ទាញ​យក ឬ download សៀវភៅ តើ​ព្រះ​ទាំងអស់​សុទ្ធ​តែ​ដូច​គ្នា​ឬ?

Read article