You are here:
រឿងនៃសេចក្តីសង្ឃឹម

ហេតុ​អ្វី​បាន​ជា​ពិភព​លោក មាន​រឿង​ច្រើន​ម្ល៉េះ? ហេតុ​អ្វី​ការ​រស់​នៅ មាន​ការ​ពិបាក​យ៉ាង​នេះ? ក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​ស្គាល់ តើ​មាន​អ្នក​ដែល​បាន​សួរ​សំណួរ​ទាំង​នេះ​ឬ​ទេ? សូម​បង្ហាញ​ពួក​គេ ឲ្យ​ស្គាល់​សេចក្តី​សង្ឃឹម ក្នុង​ព្រះ​គ្រីស្ទ! សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា រឿង​នៃ​សេចក្តី​សង្ឃឹម គឺ​ជា​ខិត​ប័ណ្ណ​ដំណឹង​ល្អ ដែល​បក​ស្រាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ និង​ផែនការ ដែល​ទ្រង់មាន​សម្រាប់​មនុស្ស ដែល​ទ្រង់​បាន​បង្កើត ហើយ​សៀវ​ភៅ​នេះ ក៏​បាន​បង្ហាញ​អំពី​មូល​ហេតុ​ដែល​មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​ប្រទាន​សេចក្តី​សង្ឃឹម​ដ៏​ពិត។ សូម​ចែក​រំលែក​សៀវភៅ​នេះ ដល់​មិត្ត​ភក្តិ​របស់​អ្នក។

Read article
តើព្រះយេស៊ូវជានរណា?

តើ​ព្រះ​យេស៊ូវ​ជា​នរណា? មនុស្ស​ជា​ច្រើន​ថា ព្រះ​យេស៊ូវ​ជា​គ្រូ​បង្រៀន ឬ​ទស្សនវិទូ​ដ៏​ល្បី​ល្បាញ អ្នក​ខ្លះ​ទៀត​ថា ទ្រង់​ជា​មនុស្ស​ក្លែង​បន្លំ។ តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ព្រះ​ដ៏​ពិត។ ដើម្បី​ឲ្យ​យើង​ដឹង​ថា ទ្រង់​ជានរណា ហើយ​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​យាង​ចុះ​ មក​យក​កំណើត​ជា​មនុស្ស​នៅ​ផែនដី យើង​ចាំ​បាច់​ត្រូវ​បើក​មើល​ព្រះ​គម្ពីរ​ប៊ីប។ តើ​ព្រះ​យេស៊ូវ​ជា​ព្រះ​ពិត​មែន​ទេ? ចម្លើយ​សម្រាប់​សំណួរ​នេះ គឺ​ពិត​ជា​សំខាន់​ណាស់ បានជា​យើង​ត្រូវ​បើក​មើល​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី ដើម្បី​ស្វែង​រក​ភស្តុតាង ក៏​ដូច​ជា ពិនិត្យ​មើល​ពាក្យ​សម្តី​របស់​សាក្សី ឬ​ស្មរ​បន្ទាល់ និង​ពិនិត្យ​មើល​ការ​អៈ​អាង​របស់​ព្រះយេស៊ូវ​ផ្ទាល់ ដែល​បាន​ថា ទ្រង់​ជា​ព្រះ។ យើង​ក៏ត្រូវ​ពិនិត្យ​មើល​ភស្តុតាង ដែល​បាន​មក​ពី​ប្រភព​ផ្សេង​ទៀត នៅ​ក្រៅ​ព្រះ​គម្ពីរ​ផង​ដែរ ដើម្បី​ឲ្យ​ដឹង​ថា ភស្តុតាង​ទាំងនោះ បាន​បញ្ជាក់​អ្វី​ខ្លះ អំពី​ព្រះ​យេស៊ូវ។ យើងអាច​ប្រើ​ភស្តុតាង​ទាំងនោះ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់ អំពី​ភាព​អាច​ទុក​ចិត្ត​បាន នៃ​ព្រះ​គម្ពីរ​ប៊ីប និង​អត្ត​សញ្ញាណ​របស់​ព្រះ​យេស៊ូវ។

Read article
ហេតុ​ផល​ទាំង​១​០​យ៉ាង ដែល​ត្រូវ​ជឿថា​ ព្រះ​ពិត​ជា​មាន​មែន

តើព្រះពិតជាមានមែនឬ? មានមនុស្សជាច្រើនអះអាងថា ខ្លួនមិនជឿទេថា ព្រះពិតជាមានមែន តែពួកគេគ្មានភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះពិតជាមិនមានមែន ដូចការអះអាងរបស់ខ្លួនឡើយ។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះមិនដឹងច្បាស់ថា ព្រះមានពិតមែន ឬអត់នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានភស្តុតាងបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន ហើយព្រះអង្គកំពុងតែមានព្រះជន្មរស់នៅឬទេ? ខិតប័ណ្ណនេះនឹងបង្ហាញលោកអ្នក នូវហេតុផល និងភស្តុតាងយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន មិនតែប៉ុណ្ណោះ ខិតប័ណ្ណនេះ ថែមទាំងប្រាប់យើង ពីមូលហេតុដែលយើងត្រូវទទួលជឿព្រះអង្គផងដែរ។ បើសិនជាអ្នកបានបើកចំហរចិត្ត ព្រមទទួលជឿថា ព្រះពិតជាមានមែន តែអ្នកមិនដឹងច្បាស់ថា អ្នកអាចទទួលស្គាល់ថា ព្រះយេស៊ូវជា “ព្រះដែលបានយាងមកយកកំណើតជាមនុស្ស”ឬក៏អត់ នោះមិនមែនមានតែអ្នកទេដែលមានបញ្ហានេះ។ ព្រះយេស៊ូវជាគ្រូបង្រៀនព្រះបន្ទូលមកពីស្រុកណាសារ៉ែត  ដែលបានសន្យាថា  នឹងជួយដល់អស់អ្នកដែលយកចិត្តទុកដាក់ អំពីការធ្វើតាមបំណងព្រះហឫទ័យព្រះ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ”(យ៉ូហាន ៧:១៧)។ មាតិការ: មនុស្សមិនអាចជៀសផុតពីសេចក្តីជំនឿ ដែនកំណត់នៃវិទ្យាសាស្រ្ត បញ្ហារបស់ទ្រឹស្តីអំពីការវិវត្តន៍ ទំលាប់នៃចិត្តរបស់មនុស្ស ប្រវត្តិរបស់កណ្ឌលោកុប្បត្តិ ប្រជាជាតិអ៊ីសា្រអែល ការអៈអាងរបស់ព្រះគ្រីស្ទ ភស្តុតាងនៃការអស្ចារ្យ ភាពលម្អិតនៃធម្មជាតិ បទពិសោធន៍របស់បុគ្គលអាចឆ្លើយប្រាប់បាន ភស្តុតាងនៃការអស្ចារ្យ ភាពលម្អិតនៃធម្មជាតិ…

Read article
សេចក្តីស្រឡាញ់ដ៏ពិត

ក្នុងពិភពលោកនេះ សេចក្តីស្រឡាញ់ជាពាក្យដែលមនុស្សបានឲ្យនិយមន័យខុសៗគ្នា ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា សេចក្តីស្រឡាញ់នោះជាសេចក្តីស្រឡាញ់ពិត? ក្នុងសៀវភៅនេះ លោកប៊ីល ក្រោដឺរ(Bill Crowder) ដែលជាអ្នកនិពន្ធ បានលើកយកបទគម្ពីរ ១កូរិនថូស ១៣:៤-៨ ដើម្បីបង្ហាញនូវអត្ថន័យដ៏ល្អបំផុត នៃសេចក្តីស្រឡាញ់ដ៏ពិត តាមបំណងព្រះទ័យព្រះគ្រីស្ទ។ យើងនឹងបានស្វែងយល់ អំពីសេចក្តីស្រឡាញ់ដែលធន់នៅ គ្រប់កាលៈទេសៈ ពេលដែលយើងបើកចិត្តទទួលសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ។ លោកប៊ីល ក្រោដឺរបានចូលរួមការងារបម្រើព្រះ នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ បន្ទាប់ពីបានបម្រើការជាគ្រូគង្វាលអស់រយៈពេលជាង២០ឆ្នាំ។ លោកប៊ីល បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកម៉ាត ឌីហាន(Mart Dehaan) ក្នុងនាមជាអនុប្រធានផ្នែកបង្រៀនព្រះបន្ទូល តាមរយៈសៀវភៅ។ លោកប៊ីល បានអធិប្បាយជាទៀតទាត់ តាមកម្មវិធីវិទ្យុ ស្វែងយល់ព្រះបន្ទូលព្រះ ហើយបានចំណាយពេលភាគច្រើន ក្នុងការបង្រៀនព្រះគម្ពីរ ដល់អ្នកដឹកនាំគ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។

Read article
ជ្រកក្រោមស្លាបព្រះអង្គ

ទំនុក​ដំកើង ៦១ ទូល​បង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង​ពន្លា​របស់​ទ្រង់​ជានិច្ច ទូល​បង្គំ​នឹង​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់​។ ទំនុក​ដំកើង ៦១:៤ មាន​សត្វ​ក្ងាន​ព្រៃ​កាណាដា​បួន​ប្រាំ​គ្រួសារ មាន​កូន​ក្ងាន​តូច​ៗ ក្នុង​ស្រះ នៅ​ក្បែរ​តំបន់​ដែល​ខ្ញុំ​រស់នៅ​។ កូន​ក្ងាន​តូចៗ​ទាំង​នោះ​មាន​រោម​ស្រមូវៗ និង​គួរ​ឲ្យ​ស្រឡាញ់​ណាស់​។ ​ខ្ញុំ​ពិបាក​ឃាត់​ខ្លួនឯង​មិន​ឲ្យ​មើល​ពួកវា ពេល​ណា​ខ្ញុំ​ដើរ​លេង ឬ​រត់​ហាត់​ប្រាណ​នៅ​ជុំវិញ​ស្រះ​ទឹក​នោះ​។ តែ​ខ្ញុំ​បាន​រៀន​ជៀស​វាង​ការ​មើល​ពួក​វា​ចំ​ភ្នែក និង​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកវា ពុំ​នោះ​ទេ មេបា​របស់​ពួកវា​អាច​សង្ស័យ​ថា ខ្ញុំ​មាន​បំណង​មិន​ល្អ អាច​នាំ​ឲ្យ​ពួកវា​នឹង​បញ្ចេញ​សម្លេង​គំរាម ហើយ​ដេញ​ខ្ញុំ​។ ព្រះ​គម្ពីរ​ក៏បាន​ប្រើ​ទិដ្ឋភាព​របស់​សត្វ​ការពារ​កូន​តូច​របស់​ខ្លួន ដើម្បី​ពិពណ៌នា អំពី​សេចក្តី​ស្រឡាញ់ ដែល​មាន​ភាព​ស្រទន់ និង​មាន​ការ​ការពារ សម្រាប់​កូន​ព្រះអង្គ(ទំនុក​ដំកើង ៩១:៤)។ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក៦១ ស្តេច​ដាវីឌ​ហាក់​ដូចជា​កំពុង​ស្រេក​ឃ្លាន​ការ​ថែរក្សា​របស់​ព្រះអង្គ​យ៉ាង​ដូច​នេះ​ផង​ដែរ​។ ទ្រង់​បាន​ពិពណ៌នា​ថា ព្រះអម្ចាស់​ជា “ជាទី​ជ្រក​ឲ្យ​ទូល​បង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ” (ខ.៣) តែ​កាលណា​ចិត្ត​ទ្រង់​ត្រូវ​បង្គ្រប នោះ​ទ្រង់​​ពោល​ថា “ទូល​បង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែន​ដី​ផង សូម​នាំ​ទូល​បង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូល​បង្គំ”(ខ.២)។ ទ្រង់​ចង់​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ព្រះ​អម្ចាស់​សារ​ជា​ថ្មី(ខ.៤)។ ពេល​ដែល​ស្តេច​ដាវីឌ​បាន​ថ្វាយ​ដល់​ព្រះអម្ចាស់ នូវ​ការ​ឈឺ​ចាប់ និង​ការ​ស្រេក​ឃ្លាន​ការ​ប្រោស​ឲ្យ​ជា ទ្រង់​ក៏​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា ព្រះ​អម្ចាស់​ស្តាប់​ឮ​ទ្រង់​អធិស្ឋាន(ខ.៥)។ ដោយសារ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​ដឹង​ថា ទ្រង់​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នាម​ព្រះអម្ចាស់​ជា​ដរាប(ខ.៨)។ ពេលណា​យើង​មាន​អារម្មណ៍​ថា…

Read article
សេចក្តីអាណិតក្នុងការប្រើទូរស័ព្ទ

និក្ខមនំ ៣៤:១-៨ យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺ​តនឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ​។ និក្ខមនំ ៣៤:៦ តើ​អ្នក​ដឹក​ជញ្ជូន មាន​ភាពយឺត​យ៉ាវ ក្នុង​ការ​ដឹក​ជញ្ជូន​អាហារ​ឲ្យ​អ្នក​ទេ? អ្នក​អាច​ប្រើ​ទូរស័ព្ទ​ដៃ​របស់​អ្នក ដើម្បី​វាយ​តម្លៃ ដោយ​ដាក់​ពិន្ទុ​ឲ្យ​គាត់​តែ​១​ប៉ុណ្ណោះ​។ តើ​ម្ចាស់​ហាង​នោះ ខ្វះ​ការ​គួរសម​ចំពោះ​អ្នក​ទេ? អ្នក​អាច​សរសេរ​រិះ​គន់ នៅ​លើ​ផេក​របស់​គាត់​បាន​។ សព្វថ្ងៃ​នេះ យើង​អាច​ប្រើ​ទូរស័ព្ទ​វ័យ​ឆ្លាត ដើម្បី​ទិញ​ទំនិញ​តាម​អនឡាញ ទំនាក់​ទំនងជា​មួយ​មិត្ត​ភក្តិ ឬ​សាច់​ញាតិ ។​ល​។ តែ​វា​ក៏បាន​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស ដើម្បី​វាយ​តម្លៃ​​គ្នា​ទៅវិញ​ទៅមក ជា​សាធារណៈ​ផង​ដែរ​។ ហើយ​រឿង​នេះ​បាន​ក្លាយ​ជា​បញ្ហា​។ ការ​វាយ​តម្លៃ​ឲ្យ​គ្នា​ទៅវិញ​ទៅមក យ៉ាង​ដូច​នេះ អាច​នាំ​ឲ្យ​មាន​បញ្ហា ព្រោះ​មនុស្ស​អាច​ធ្វើ​ការ​វិនិច្ឆ័យ ដោយ​មិន​បាន​យល់​អំពី​បរិបទ​។ ឧទាហរណ៍ អ្នក​ដឹកជញ្ជូន​ត្រូវ​គេ​វាយ​តម្លៃ​មិន​ល្អ ដោយសារ​គាត់​ដឹក​អាហារ​ឲ្យ​គេ​យឺត តែ​គេ​មិន​បាន​ដឹង​ទេ​ថា គាត់​យឺត​ដោយសារ​ការ​ស្ទះ​ចរាចរណ៍ ជា​បញ្ហា​ដែល​គាត់​មិន​អាច​គ្រប់​គ្រង​បាន​។ ម្ចាស់ហាង​ត្រូវ​គេ​ធ្វើ​ការរិះគន់​អវិជ្ជមាន​នៅ​លើ​ផេក​គាត់ ដោយសារ​គាត់​ឆ្លើយតប​ចំពោះ​គេ​មិន​បាន​ល្អ តែ​គេ​មិន​បាន​ដឹង​ទេ​ថា គាត់​មិន​បាន​គេង​ពេញ​មួយ​យប់ ដោយសារ​កូន​ឈឺ​។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ជៀសវាង​ការ​វាយ​តម្លៃ យ៉ាង​អយុត្តិធម៌​ដូច​នេះ? គឺ​ដោយ​យក​តម្រាប់​តាម​ចារិក​លក្ខណៈ​របស់​ព្រះអម្ចាស់​។ បទ​គម្ពីរ និក្ខមនំ ៣៤:៦-៧ បាន​ពិពណ៌នា​ថា…

Read article
ពេលដែលព្រះទ្រង់មិនបានសម្រេចព្រះទ័យដែលទ្រង់បានបង្ហាញ

គេ​មិនព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល។(១សាំ​យ៉ូអែល ២:២៥) ពួក​កូនប្រុស​របស់​លោក​អេ​លី​មិនព្រម​ស្តាប់​បង្គាប់​តាម​គាត់ ពេល​ដែល​គាត់​ស្តី​បន្ទោស​ពួក​គេ ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើបាប។ បទ​គម្ពីរ​នេះ បាន​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​បី​យ៉ាង សម្រាប់​ជីវិត​យើង។ ១) មនុស្ស​អាច​ប្រព្រឹត្ត​អំពើបាប​អស់​ពេល​យ៉ាង​យូរ និង​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ព្រះអម្ចាស់​នឹង​មិន​ប្រទាន​ការ​ប្រែចិត្ត។ ហេតុនេះ​ហើយ​បាន​ជា​សាវ័ក​ប៉ុល​បាន​ប្រើ​យើង ឲ្យ​ប្រដៅ​តម្រង់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បាប​យ៉ាងដូច​នោះ “ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែចិត្ត” តែ​គាត់​មិនបាន​ថា ព្រះអង្គ “មុខ​ជា​ប្រទាន​គេ​នូវ​ការ​ប្រែចិត្ត”នោះ​ឡើយ(២ធីម៉ូថេ ២:២៥)។ ជីវិត​ដែល​រស់នៅ​ក្នុង​អំពើបាប អាច“ហួសពេល” ដែល​ត្រូវ​ប្រែចិត្ត។ គឺ​ដូចដែល​បទ​គម្ពីរ​ហេព្រើរ ១២:១៧ បាន​ចែង​អំពី​លោក​អេសាវ​ថា “ទោះ​បើ​គាត់​ខំ​ស្វែងរក ទាំង​ស្រក់​ទឹកភ្នែក​ក៏ដោយ គង់តែ​រក​ផ្លូវ​ប្រែចិត្ត​មិនឃើញ​ទេ”។ គាត់​បាន​ហួសពេល មិន​អាច​ប្រែចិត្ត​បាន។ ការ​នេះ​មិន​មានន័យថា បុគ្គល​ដែល​ពិតជា​បាន​ប្រែចិត្ត បន្ទាប់ពី​បាន​រស់នៅ​ក្នុង​អំពើបាប​ពេញ​មួយ​ជីវិត មិន​អាច​ឲ្យ​ព្រះ​ទ្រង់​សង្រ្គោះ​នោះ​ទេ។ ពួក​គេ​ពិតជា​អាច ហើយនឹង​បាន​សង្រ្គោះ។ ព្រះ​ទ្រង់​មាន​សេចក្តី​មេត្តា​កុរ​ណា លើស​ពី​ការ​រំពឹងគិត​របស់​យើង។ ចូរ​យើង​នឹក​ចាំ អំពី​ចោរ​ដែល​ជាប់​ឆ្កាង ជាមួយ​ព្រះយេស៊ូវ​។ កាលនោះ ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា “ខ្ញុំ​ប្រាប់​អ្នកជា​ប្រាកដ​ថា ថ្ងៃនេះ អ្នក​នឹង​នៅក្នុង​ស្ថាន​បរមសុខ​ជាមួយនឹង​ខ្ញុំ​ដែរ”(លូកា ២៣:៤៣)។ ២) ជួនកាល ព្រះ​ទ្រង់​បាន​បន្ត​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ប្រព្រឹត្ត​បាប នៅ​បន្ត​ការប្រព្រឹត្ត​របស់​ខ្លួន​ទៀត។ គឺ​ដូច​មាន​សេចក្តី​ចែងថា “គេ​មិនព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល”។…

Read article
អ្នកអាចទុកចិត្តព្រះអង្គបាន

ទំនុក​ដំកើង ៩:៧-១០ ឯ​អស់អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុកចិត្ត​ដល់​ទ្រង់​។ ទំនុក​ដំកើង ៩:១០ កាល​ឆ្មា​ខ្ញុំ​ឈ្មោះ​មីគគី(Mickey) មាន​ជំងឺ​ឈឺ​ភ្នែក ខ្ញុំ​បាន​បន្តក់ថ្នាំ​ភ្នែក​ឲ្យ​វា​រៀង​រាល់​ថ្ងៃ​។ ពេល​ដែល​ខ្ញុំ​ដាក់​វា​នៅ​លើ​ឡាបូ​លាងដៃ ក្នុង​បន្ទប់​ទឹក វា​ក៏បាន​អង្គុយ​មើល​មក​ខ្ញុំ ដោយ​កែវ​ភ្នែក​បង្ហាញ​ការ​ភ័យ​ខ្លាច ហើយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ថ្នាំ​បន្តក់​ភ្នែក​។ ខ្ញុំ​ក៏​បាន​សរសើរ​វា​ថា “ឆ្មា​ល្អ”។ ទោះ​វា​មិន​យល់ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ក៏ដោយ វា​មិន​បាន​លោត​ចុះ​ពី​ឡាបូ​លាងដៃ គ្រហឹម​ដាក់​ខ្ញុំ ឬ​ខ្វាច​ដៃ​ខ្ញុំ​ទេ។ ផ្ទុយ​ទៅវិញ វា​បាន​ត្រដុស​ខ្លួន​វា​នឹង​ខ្ញុំ​កាន់តែ​ខ្លាំង ព្រោះ​វា​ដឹង​ថា វា​អាច​ទុកចិត្ត​ខ្ញុំ​។ កាល​ស្តេច​ដាវីឌ​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៩ ទ្រង់​ប្រាកដ​ជា​បាន​ដក​ពិសោធន៍​ជា​មួយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ជា​ច្រើន​មក​ហើយ​។ ទ្រង់​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់ ដើម្បី​ទទួល​ការ​ការពារ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទ្រង់ ហើយ​ព្រះអម្ចាស់​ក៏​បាន​ជួយ​ទ្រង់(ខ.៣-៦)។ ក្នុង​អំឡុង​ពេល​ដែល​ស្តេច​ដាវីឌ​ត្រូវ​ការ​ជំនួយ ព្រះអម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​ទ្រង់​ខក​ចិត្ត​ឡើយ​។ ជា​លទ្ធផល ស្តេច​ដាវីឌ​បាន​ស្គាល់​ព្រះអម្ចាស់​កាន់តែ​ច្បាស់​។ ទ្រង់​ជ្រាប​ថា ព្រះអម្ចាស់​មាន​ព្រះ​ចេ​ស្តា សុ​ចរិត មាន​សេចក្តី​ស្រឡាញ់ ហើយ​ស្មោះ​ត្រង់​។ ហេតុ​នេះ​ហើយ ស្តេច​ដាវីឌ​បាន​ទុកចិត្ត​ព្រះអម្ចាស់​។ ទ្រង់​ជ្រាប​ថា ទ្រង់​អាច​ទុកចិត្ត​ព្រះអម្ចាស់​បាន​។ ខ្ញុំ​បាន​មើលថែ​ឆ្មា​ខ្ញុំ ពេល​វា​មាន​ជំងឺ​ច្រើន​ដង​ហើយ ចាប់​តាំងពី​ពេលយប់​ដែល​ខ្ញុំ​បាន​ឃើញ​វា ជា​កូន​ឆ្មា​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ​នៅ​លើ​ចិញ្ចើម​ផ្លូវ​។ វា​ដឹង​ថា វា​អាច​ទុកចិត្ត​ខ្ញុំ ទោះ​វា​មិន​យល់ អំពី​ការ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​សម្រាប់​វា​ក៏ដោយ​។ ស្រដៀង​គ្នា​នេះ​ដែរ ការ​នឹក​ចាំ​ពី​សេចក្តី​ស្មោះ​ត្រង់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង…

Read article
អត្ថប្រយោជន៍ដ៏លើសលប់នៃភាពអត់ធ្មត់

“អ្នករាល់គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជាការល្អ​វិញ ដើម្បីនឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្សជា​ច្រើន ដូចជា​បាន​កើតមាន​សព្វថ្ងៃ​នេះ”(លោ​កុប្បត្តិ ៥០:២០)។ រឿង​របស់​លោក​យ៉ូសែប ក្នុង​បទ​គម្ពីរ លោ​កុប្បត្តិ ជំពូក ៣៧ ដល់ ៥០ បាន​បង្រៀន​យើង អំពី​មូលហេតុ​ដែល​យើង​គួរតែ​មាន​ជំនឿ លើ​ព្រះគុណ​ដែល​មាន​អធិបតេយ្យ​ភាព ដែល​ព្រះ​ទ្រង់​នឹង​បន្ត​ប្រទាន​នៅពេល​អនាគត។ ពួក​បងៗ​របស់​លោក​យ៉ូសែប​បាន​លក់​លោក​យ៉ូសែប ធ្វើជា​ទាសករ ដែល​បញ្ហា​នេះ​បាន​ល្បង​ល​គាត់ ឲ្យដឹង​ថា​គាត់​មានការ​អត់ធ្មត់​ខ្លាំង​ប៉ុណ្ណា។ តែ​ក្រោយមក គាត់​ក៏​មានការ​ងារ​ល្អ​មួយ ក្នុង​ផ្ទះ​របស់​លោក​បូ​ទី​ផា ក្នុង​នគរ​អេស៊ីព្ទ។ ពេល​ដែល​គាត់​ប្រព្រឹត្ត​ដោយ​ទៀងត្រង់ ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ ប្រពន្ធ​របស់​លោក​បូ​ទី​ផា ក៏បាន​ចោទ​បង្ខូច​ភាព​ទៀត​ត្រង់​របស់​គាត់ ហើយក៏​បាន​ឲ្យ​គេ​ចាប់​គាត់​ដាក់គុក ដែល​នាំឲ្យ​គាត់​ជួប​កា​រល្បងល​ដ៏​ធំ​មួយទៀត មក​លើ​ភាព​អត់ធ្មត់​របស់​គាត់។ ប៉ុន្តែ អ្វីៗ​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​មេ​គុក​ក៏បាន​ឲ្យ​គាត់​មាន​ភារកិច្ច និង​ការគោរព​នៅក្នុង​គុក។ តែ​បន្ទាប់ពី​គាត់​បាន​កាត់​ស្រាយ​សុបិន្ដ​ឲ្យ​អ្នក​ថ្វាយ​ពែង​របស់​ស្តេច​ផារ៉ោន អ្នកនោះ​ក៏បាន​មាន​ភាព​ចម្រុងចម្រើន​ឡើងវិញ តែ​បាន​ភ្លេច​គាត់ អស់​រយៈពេល​២​ឆ្នាំ។ នេះ​ជា​ការ​ល្បងល​ដ៏​ឈឺចាប់​មួយទៀត មក​លើ​ភាព​អត់ធ្មត់​របស់​គាត់។ ទីបំផុត គាត់​ក៏បាន​ដឹង​ច្បាស់ អំពី​មូលហេតុ​ដែល​គាត់​បាន​ជួប​ការ​ពន្យារ​ពេល និង​ការ​បង្វៀង​ផ្លូវ​ទាំងអស់​នេះ។ ក្នុង​ពេល​ដ៏​ពិបាក​នោះ លោក​យ៉ូសែប​កំពុង​ទទួលការ​បណ្តុះបណ្តាល ដោយ​មិន​ដឹង​ខ្លួន ឲ្យ​ក្លាយជា​អនាគត​អ្នកដឹកនាំ​នគរ​អេស៊ីព្ទ ដែល​ជា​អ្នកដឹកនាំ​កំពូល​ទី២ បន្ទាប់ពី​ស្តេច​ផារ៉ោន។ ទីបំផុត គាត់​ក៏បាន​សង្រ្គោះ​មនុស្សជា​ច្រើន​ឲ្យ​រួចផុត​ពី​គ្រោះ​អត់ឃ្លាន ដែល​រាប់បញ្ចូល​ទាំង​ពួក​បងប្រុស​គាត់ ដែល​បាន​លក់​គាត់​ឲ្យ​ធ្វើជា​ទា​ករ​ផង​ដែរ។…

Read article
នៅពេលដែលគេមិនស្គាល់តម្លៃព្រះអង្គ

១ពេត្រុស ២:៤-១០ ឯ​អ្នក​រាល់​គ្នា ដែល​កំពុង​តែ​មក​ឯ​ទ្រង់​ដ៏​ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះបង់ចោល​ចេញ តែ​ព្រះ​បាន​ជ្រើសរើស ហើយ​រាប់​ជា​វិសេស​វិញ​។ ១ពេត្រុស ២:៤ តើ​អ្នក​ធ្លាប់​ទៅ​កន្លែង​លក់​ទំនិញ​មួយ​ទឹក មាន​តម្លៃថោកៗ ហើយ​ស្រមៃ​ថា អ្នក​អាច​រកបាន​វត្ថុ​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង? រឿង​នេះ​បាន​កើត​ឡើង ក្នុង​រដ្ឋ​ខុននែកធី​ខាត់ នៅពេល​ដែល​គេ​បាន​ទិញ​ចាន​បុរាណ​ចិន​មួយ មាន​រូប​ផ្កា ក្នុង​តម្លៃ​តែ​៣៥ដុល្លា នៅ​កន្លែង​លក់​ទំនិញ​មួយ​ទឹក ហើយ​នៅ​ក្នុង​ការ​ដាក់​ដេញ​ថ្លៃ នៅ​ឆ្នាំ២០២១ គេ​បាន​លក់​ចាន​បុរាណ​នោះ ក្នុង​តម្លៃ​ជាង​៧០​ម៉ឺន​ដុល្លា​។ តាម​ពិត ចាន​មួយ​នោះ ជា​ចាន​គោម​ដ៏​កម្រ និង​ជា​វត្ថុ​បុរាណ ដែល​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិ​សាស្រ្ត ដែលគេ​បាន​ផលិត​នៅ​សតវត្សរ៍ទី១៥​។ រឿង​នេះ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ក្រើន​រំឭក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា របស់​អ្វី​ដែលគេ​មិន​សូវ​ឲ្យ​តម្លៃ អាច​ជា​វត្ថុ​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង​។ កាល​សាវ័ក​ពេត្រុស​សរសេរ​សំបុត្រ ផ្ញើ​ទៅ​អ្នកជឿ ដែល​រស់នៅ ដោយ​ការ​បែក​ខ្ញែក​គ្នា ក្នុង​សម័យ​ដើម ជំនឿ​ដែល​ពួកគេ​មាន​ចំពោះ​ព្រះយេស៊ូវ គឺជា​ជំនឿ​លើ​ព្រះ​មួយ​អង្គ ដែល​លោកិយ​បាន​បដិសេធន៍​។ ទោះ​អ្នក​ដឹកនាំ​សាសនា​យូដា​ភាគ​ច្រើន​បាន​ស្អប់​ខ្ពើម​ព្រះគ្រីស្ទ ហើយ​ពួក​អ្នក​ដឹកនាំ​របស់​ចក្រភព​រ៉ូម៉ាំង​បាន​ឆ្កាង​ព្រះអង្គ​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​មិន​បាន​ឲ្យ​តម្លៃ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​មិន​បាន​ធ្វើ​ឲ្យ​ត្រូវ​តាម​ការ​រំពឹង​ចង់​បាន​របស់​ពួកគេ​។ ទោះ​មនុស្ស​ជា​ច្រើន​មិន​ទទួល​ស្គាល់​តម្លៃ​ព្រះអង្គ ព្រះវរបិតា​បាន​ជ្រើសរើស និង​រាប់​ព្រះ​អង្គ​ថា​មាន​តម្លៃ​ដ៏​វិសេស(១ពេត្រុស ២:៤)។ តម្លៃ​ដែល​ព្រះអង្គ​មាន​សម្រាប់​យើង គឺ​លើស​មាស​ប្រាក់​ទៅទៀត(១:១៨-១៩)។ ហើយ​យើង​មាន​ការ​ធានា​ថា អស់អ្នក​ដើរ​តាម​ព្រះយេស៊ូវ នឹង​មិន​មាន​សេចក្តី​ខ្មាស ដែល​បាន​សម្រេច​ចិត្តជឿ​ព្រះអង្គ​ឡើយ(២:៦)។ ពេល​អ្នក​ដទៃ​មិន​ឲ្យ​តម្លៃ​ព្រះយេស៊ូវ…

Read article