You are here:
ក្បួន​ផ្តាច់​ខ្លួន​ចេញ

អ្នកស្រី​ហ្គេល ប្ល៊ែង(Gail Blanke) ជា​អ្នក​និពន្ធសៀវភៅដែ​លមា​នចំ​ណងជើ​ងថា ការបោះ​ចោ​លរបស់​ទ្រព្យ៥​០​​ប្រភេទ ដែល​ក្នុង​នោះ គាត់​បាន​បង្ហាញ​នូវ​ក្បួនទាំ​ង​៤ “សម្រាប់​ដក​ខ្លួនចេញ” ដើម្បីជួ​​យ​ឲ្យ​មនុស្ស​បំបាត់ភា​ពច្រ​បូក​ច្របល់ ក្នុង​ជីវិតរ​ប​ស់​​ខ្លួន។ ក្បួនទី​១​ចែង​ថា “បើរ​បស់ទ្រ​ព្យនោះ​ … ធ្ងន់​ពេក ធ្វើ​ឲ្យ​ រាំង​​ស្ទះ ​ឬធ្វើ​ឲ្យ​អ្នក​​មានអា​រម្មណ៍​មិន​ល្អចំ​ពោះខ្លួ​នឯ​ង នោះ​ចូរបោះ​វា​ចោ​ល ឬ​ប្រគល់​វា​ឲ្យ​ទៅ​អ្នក​ដទៃ ឬ​ក៏​លក់​វា​ចោល​ទៅ ចូរប​ណ្តោយ​ឲ្យ​វាចេញពី​​ខ្លួន​អ្នក ហើយបន្ត​ដំណើរ​ទៅមុ​ខ​ទៀត​ចុះ។” ត្រង់​ចំណុច​នេះ ខ្ញុំយ​ល់​ថា យើង​ក៏អា​ចប្រៀ​បធៀ​ប​ក្បួនដ​ក​ខ្លួន​ចេញ​ខាង​លើនេះ​ ទៅ​នឹង​បញ្ហាខាង​វិញ្ញាណ​ផង​ដែរ។ យើង​មិន​ចាំបា​ច់​ត្រូវ​នៅ​ជាប់​នឹង​អំពើបា​ប​ដែល​យើង​មាន​ ពី​អតីត​កាល​ឡើយ។ ពួកប​ងប្អួ​ន​ប្រុសរ​បស់លោ​កយ៉ូ​សែប​បាន​រង​ទុក្ខ ដោយសារ​អំពើ​បាប​របស់​ខ្លួន អស់​ជា​ច្រើន​ឆ្នាំ។ បន្ទាប់​ពី​ពួក​គេ​បាន​លក់​លោក​យ៉ូសែប ឲ្យ​ធ្វើ​ជា​ទាសករ អស់​រយៈពេ​ល​ជាច្រើន​ឆ្នាំម​ក ពួកគេ​ក៏​បាន​នឹ​កចាំ​ អំពី​ភាព​ព្រៃ​ផ្សៃដែលពួកគេបា​នប្រ​ព្រឹត្ត​នោះ ហើយ​ខ្លាច​យ៉ូសែប​សង​សឹក​(ខ.១៦-១៧)។ ក្រោយ​មក យ៉ូសែប​បាន​ធ្វើ​ល្អ​ចំពោះពួកគេ​ ដោយ​ចិត្ត​មេត្តា ហើយក៏​បា​នប​ញ្ជាក់ពួ​ក​គេ​ថា គាត់​នឹង​មិន​សង​សឹ​កឡើ​យ តែពួ​ក​គេ​នៅ​តែខ្លាច​យ៉ូ​សែប​ដដែល(៤៥:៤-១៥)។ មាន​មនុស្ស​ជា​ច្រើន នៅ​តែ​រស់​នៅ​ជាមួ​យនឹ​ងកំ​ហុស​ដែល​​ខ្លួន​បាន​ធ្វើតាំ​ង​ពី​យូរម​ក​ហើយ ទោះ​បី​ជា​បាន​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស ពី​អ្នក​ដែល​ខ្លួន​បាន​ធ្វើ​ខុ​ស​ចំពោះ​ហើយ​ក៏​ដោយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោ​យ សេរី​ភាព​ដ៏​ពិតកើ​ត​មាន ពេល​ដែល​យើង​លន់​តួ​បាប​នៅ​ចំ​ពោះ​ព្រះ។ ព្រះ​អង្គ​អត់​ទោស​បាប​យើង(១យ៉ូហាន ១:៩) ហើយញែ​ក​យើ​ងចេ​ញ​ពី​បាប​នោះ​ (ទំនុកដំកើង…

Read article
ការចាក់ឫស

មាន​កន្លែងដ៏​តូ​ចមួយ ក្នុងទី​ធ្លា​មុខ​ផ្ទះរ​បស់​ខ្ញុំ ដែល​ហាក់​ដូច​ជា​មិ​នអា​ចមា​នភា​ព​ស្រស់​ស្អាត​សោះ។ ស្មៅហាក់​ដូច​ជា​នៅ​តែ​ដុះ​រ៉ុយ​ៗ ក្នុង​ចំណុច​មួ​យ​នោះ ទោះបី​ជា​ខ្ញុំបា​នព្យាយាម​ស្រោច​ទឹក​វា យ៉ាង​ណា​ក៏ដោ​យ។ ដូច​នេះ ថ្ងៃមួ​យ ខ្ញុំ​ក៏បា​ន​យកប៉ែ​ល​មក​ចូក​មើលក​ន្លែង​ដែលមា​ន​បញ្ហា​នោះ​ ហើយ​ក៏រ​ក​ឃើញ​មូលហេតុ ដែល​ធ្វើ​ឲ្យស្មៅ​ដុះមិ​ន​បាន​ល្អ។ នៅពី​ក្រោ​មស្មៅ​នោះ​ មានថ្ម​មួ​យ​ស្រទា​ប់ ដែល​មាន​កម្រាស់​ជិត​មួយ​ទឹក។ ខ្ញុំ​ក៏​បាន​គាស់ថ្មនោះ​ចេ​ញ ហើយយក​ដី​ដ៏មាន​ជីរជា​តិ ​មក​ចា​ក់បំ​ពេញ ដើម្បី​ឲ្យ​គ្រាប់​ពូ​ជថ្មី​អាច​ចា​ក់ឫ​ស​ដុះបាន​ល្អ។​ ការ​នេះ​បា​ន​ធ្វើ​ឲ្យខ្ញុំ​នឹក​​ចាំ​ អំពី​ការ​ដែ​លព្រះ​យេស៊ូវ​មាន​បន្ទូ​ល​អំពី​គ្រាប់​ពូជ និង​ដី។ ក្នុង​រឿង​ប្រៀប​ប្រដូច ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​១៣ ព្រះ​អង្គ​បាន​មាន​បន្ទូ​ល អំ​ពី​គ្រា​ប់ពូ​ជនៃ​ដំណឹង​ល្អ ដែល​ត្រូវ​បាន​សាប​ព្រោះ នៅ​លើ​ដី​ប្រភេទ​ខុស​ៗ​គ្នា។ ព្រះអ​ង្គ​មាន​បន្ទូល​ថា គ្រាប់​ពូជ​ដែល ​ធ្លាក់​​ទៅ​​ក្នុង​​កន្លែង​​ថ្ម​ ដែល​​មាន​​ដី​​​រាក់​​ពេក ស្រាប់​​តែ​​ដុះ​​​ឡើ​ង​​ភ្លា​ម ព្រោះ​​ដី​​មិ​ន​​ជ្រៅ​ទេ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស(ខ.៥-៦)។ ត្រង់ចំ​ណុច​នេះ ព្រះ​អង្គកំពុ​ង មា​ន​បន្ទូ​ល អំពី​អ្នក​ដែល​បា​ន​ឮ​ដំណឹងល្អ​ ហើយទ​ទួល​ជឿ តែព្រះ​បន្ទូ​ល​ព្រះមិ​នបា​ន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​របស់​ពួក​គេឡើ​យ។ បាន​ជា​ពេល​ដែល​គាត់ ជួបប​ញ្ហា គាត់ក៏​​រវាត​ចិត្ត​ចេញ ដោយ​សារគា​ត់​មិន​មែន​ជាអ្នក​ជឿពិត​ប្រាកដ​។ ព្រះយេ​ស៊ូវ​ក៏បា​នមា​នបន្ទូលស​ន្និ​ដ្ឋា​ន​ថា “​អ្នក​ដែ​ល​​ទទួ​ល​ពូ​ជ​ក្នុ​ង​​ដី​​ល្អ​​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ…

Read article
តើយើងអា​ច​រ​កប្រា​ជ្ញានៅ​ទី​ណា?

ប្រាជ្ញា​ជាស​ម្រស់​នៃភា​ពប​រិសុទ្ធ។ សាវ័ក​​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា ប្រាជ្ញា មាន​ភាព​សមហេ​តុ​ផល ចេះ​បទ​បែន មាន​ការ​អត់​ទោស មាន​សន្តិភា​ព និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះអ្ន​កដ​ទៃ ព្រម​ទាំង​មា​នកា​រសួរ​សុខ​ទុក្ខ​គ្នា​ ក្នុង​នាម​ជា​មិត្តភ័​ក្រ មាន​ការ​គួរ​សម និង​និយាយ​ពាក្យ​សម្តី​ល្អ​ៗ។ ប្រាជ្ញា​មាន​ការ​បន្ទាប​ខ្លួន មានត​ម្លា​ភាព មាន​ភា​ព​សាម​ញ្ញ ស្លូត​បូត និង​មាន​ចិត្ត​សប្បុរស(យ៉ាកុប ៣:១៧)។ តើ​យើង​អាច​រ​កឃើញប្រាជ្ញា​ នៅ​ទី​ណា? ប្រាជ្ញាមា​ន​ប្រភព​​​ពី​នគរ​ស្ថាន​សួគ៌(​១:៥)។ បាន​ជា​លោក​ឆាល ស្ព័រជិន(Charles Spurgeon) បាន​មាន​ប្រសាសន៍​ថា “ប្រាជ្ញា ជាស​ម្រស់​នៃ​ជីវិត ហើយ​មាន​តែ​ព្រះ​ទេ ដែល​អាច​បង្កើត​​ឲ្យ​មានប្រា​ជ្ញា ក្នុង​ជីវិ​តយើង”។ វា​ជា​ការ​ប្រសើរ​ណាស់ ដែល​យើង​អាច​សួរ​ខ្លួន​ឯង​ឲ្យ​បាន​ញឹក​ញាប់​ថា “តើ​ខ្ញុំ​កំពុង​លូតលាស់​ក្នុង​ប្រាជ្ញា​ឬទេ​?” ទោះ​បី​ជា​យ៉ាង​ណាក៏​ដោ​យ ជីវិ​ត​ម​នុស្សយើ​ងមាន​ការ​ប្រែប្រួ​ល​ជា​និច្ច។ យើង​ចាំ​បាច់ត្រូវ​​លូ​ត​លាស់ ដោយ​មាន​ភាពផ្អែ​មល្ហែម និង​មាន​ប្រាជ្ញាកា​ន់តែ​ខ្លាំង ពីមួ​យ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពុំ​នោះទេ​ យើង​នឹ​ង​ក្លាយ​ជា​មនុស្ស​ដែល​ល្ង​ង់​ខ្លៅ ឬមាន​មុខ​ជូរ​កាន់​តែ​ខ្លាំង។ ម្យ៉ាង​ទៀត យើង​អាច​សួរខ្លួ​នឯ​ង​ថា “តើ​ខ្ញុំ​កំពុង​លូត​លា​ស់ទៅ​ជា​​អ្វី?” ដរាប​ណាយើ​ងនៅ​រ​ស់ យើង​នៅ​តែ​មាន​ឱកាស​ចាប់​ផ្តើម​លូត​លាស់ ក្នុង​ប្រាជ្ញាជា​និ​ច្ច។ ព្រះ​ទ្រង់​ស្រឡាញ់យើ​ង ដោយព្រះ​ទ័​យអា​ណិតអា​សូរ និង​ស្រឡាញ់​ជា​ខ្លាំង ដែល​អាច​រំដោះ​យើង ឲ្យរួចផុត ពីភាពល្ងង់ខ្លៅ បើសិនជាយើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​​ព្រះ​អង្គ។…

Read article
មានពរ​ខ្លាំង​ណាស់

ជា​រៀង​រាល់​ថ្ងៃ​ ពេល​ខ្ញុំ​ធ្វើដំ​ណើរ​ទៅក​ន្លែង​ធ្វើ​ការ ក៏​ដូ​ច​ជា​នៅពេ​ល​ដែល​ខ្ញុំត្រឡប់​មក​ផ្ទះវិ​ញ ខ្ញុំ​មាន​ពេល​ច្រើន សម្រាប់​អាន​អក្សរ​ស្ទីគើរ ដែល​គេបិ​ទ​នៅ​លើ​កាង​ខាង​ក្រោយ​របស់ឡា​ន ដែល​កំពុង​បើកនៅ​ខា​ង​មុខ​ឡាន​ខ្ញុំ។ ខ្ញុំ​ឃើញ​ឡាន​ខ្លះមា​នបិ​ទ​ពាក្យ​គ្រោក​គ្រាត ឡាន​ខ្លះ​ទៀត​មា​នដា​ក់​ពាក្យស្លោ​ក​ពិរោះ​ៗ តែ​មាន​ឡាន​មួយ​ចំនួ​ន ​មា​នបិ​ទ​ពាក្យអ​ក្សរ​អសីល​ធម៌​យ៉ាង​ខ្លាំង។ ទោះជាយ៉ា​ងណា​ក៏​ដោយ ថ្មី​ៗ​នេះខ្ញុំ​ឃើ​ញឡាន​មួយ​គ្រឿង​មាន​បិទ​ពាក្យ​ពេចន៍ដ៏​ស្រ​ទន់ នៅ​លើ​កា​ង​ខាងក្រោ​យរ​បស់​វា ដែល​បាន​លើក​ទឹ​កចិត្ត​ខ្ញុំ ឲ្យគិ​ត​អំពី​អាកប្ប​កិរិយ៉ា ដែលខ្ញុំ​​ច្រើន​តែ​មាន ក្នុង​ការ​រស់​នៅ។ អក្សរ​ស្ទីគើរ​នោះ​សរសេរ​ថា “ខ្ញុំមាន​ពរ​ខ្លាំងណាស់ ខ្ញុំមិ​ន​រអ៊ូ​រទាំ​អំពី​ជីវិត​ឡើយ”។ ខ្ញុំ​ទទួល​ស្គាល់​ថា​ ពេល​នោះ​ខ្ញុំ​មាន​ការប៉ះ​ពាល់ចិ​ត្ត​យ៉ាង​ខ្លាំ​ង ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិតអំពីពា​ក្យ​មួយ​ឃ្លានេះ។ មាន​ពេល​ច្រើន​ដង​ពេក​ហើយ ដែល​ខ្ញុំ​បានចំ​ណាយ​ពេល​នឹក​ស្តាយអំពីកា​រ​អ្វីដែ​ល​មិន​បាន​ស​ម្រេច​ដូច​បំ​ណងរ​ប​ស់ខ្ញុំ​ ជាជា​ងចំ​ណាយ​ពេល​ផ្តោត​ទៅ​លើ​អំណោយ​ដ៏​អស្ចារ្យ ដែល​ព្រះ​វរបិតា​នៃ​យើង ដែលគ​ង់​នៅ​ស្ថានសួ​គ៌​បាន​ប្រទា​នមក។ ពេល​ដែ​លខ្ញុំបា​ន​អាន​ពាក្យ​ពេចន៍​ដ៏​សា​មញ្ញ នៅ​ថ្ងៃ​នោះហើ​យ ខ្ញុំ​ក៏​បាន​ធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹ​ង​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ​អម្ចាស់ កាន់​តែ​សកម្ម និង​អស់​ពី​ចិត្ត ព្រោះព្រះ​នៃយើ​ង ព្រះអង្គ​​ល្អចំ​ពោះ​ខ្ញុំណា​ស់ តាម​របៀប​ជា​ច្រើន ដែល​ខ្ញុំ​មិន​អាចរា​ប់​អស់។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ ជា​ទំនុក​បទ​ចម្រៀង ដែល​ព្យាយាម​កែ​ប្រែ​គំនិត​របស់​មនុស្ស​ ដែល​មិន​ចេះ​អរ​ព្រះ​គុណ​ព្រះ។​ មាន​មនុស្ស​ជា​ច្រើន​យល់​ថា ស្តេច​ដាវីឌ ជាអ្ន​ក​និពន្ធ​ទំនុក​មួយ​នេះ ដែល​បាន​ដាស់​តឿន​ចិត្ត​ដែ​លកាន់​តែ​ត្រជាក់​ឡើង​ៗ ដោយ​គ្មាន​ការ​ដឹង​គុណ​ព្រះ គឺដូ​ច​ដែល​ទំនុក​មួយ​នេះ​បានច្រៀងប​ន្ទរ​បួន​ដង​ថា “ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ”(ខ.៨,១៥,២១,៣១)។ សូម្បី​តែ​ក្នុងពេ​លដែ​លពិបាកបំ​ផុត…

Read article
ការ​ជួ​ស​ជុ​ល​ផ្លូវ

នៅ​រដ្ឋ​មីឈីហ្គិន គេ​ចូលចិត្តនិយាយកំ​ប្លែងលេ​ងថា​ ក្នុង​មួយ​ឆ្នាំ​យើង​មានរ​ដូ​វពី​រ គឺ​រដូវ​រងារ និង​រដូ​វ​ជួស​ជុស​​ផ្លូវ​ថ្នល់​។ បាន​ជា​យើង​និយាយ​ដូច​នេះ ព្រោះ​រដូវ​រងា​ដែល​ត្រជាក់​ខ្លាំង បាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ថ្នល់ ដូចនេះ​ ជាងជួ​ស​ជុល​ថ្នល់​ត្រូវ​ប្រញាប់​​ជួស​ជុល​ថ្នល់ ពេលណាទឹកក​ក​នៅ​តាម​ផ្លូវ​ថ្នល់​រលាយអ​ស់ ហើយ​ដី​ក៏​ឈប់​កក​រឹង។ ​ទោះ​បី​ជា​យើងហៅ​​ការងា​រនេះ​ថា​ “ការជួស​ជុ​លថ្ន​ល់”ក៏ដោយ ក៏តា​មពិ​ត ភាគ​ច្រើន​នៃ​ការ​ជួស​ជុល​របស់​ពួក​គេ គឺមិន​ខុ​សពី​ការ “បំផ្លាញ​ផ្លូវ​ថ្នល់”ឡើយ។​ ព្រោះជួន​កា​ល បើគេ​គ្រា​ន់​តែជួ​សជុ​លក​ន្លែង​ដែលមាន​ក្រឡុក គឺមិ​ន​មែន​ជា​ជ​ម្រើ​​ដ៏​ល្អ​ឡើយ។ ពោល​គឺ​ជាង​ជួស​ជុ​ល​ថ្នល់​ ត្រូវ​សាង​សង់​ផ្លូវ​ថ្នល់​នោះ​សារ​ឡើង​​វិញ ទើប​បាន​ត្រូវ។ ត្រង់​ចំណុច​នេះ បើយើ​ង​ប្រៀប​ធៀប​នឹង​ជីវិត​ខាង​វិញ្ញាណវិ​ញ នោះ​យើង​ឃើញ​ថា ព្រះ​ទ្រង់​ក៏បាន​ប្រទាន​នូវ​ផ្លូវ​ថ្មី សម្រាប់​ជីវិត​របស់​យើង​ផង​ដែរ​។ ក្នុង​ព្រះគម្ពី​រសញ្ញា​ចាស់​ទាំង​មូល យើង​ឃើញ​ថា ព្រះ​បាន​ប្រាប់​រាស្រ្ត​ព្រះ​អង្គ​ ឲ្យរំពឹងគិ​តអំ​ពី​ការជួ​ស​ជុល​ផ្លូវ​ដ៏​សំខាន់ ដែល​តភ្ជាប់​រវាង​ពួក​គេ​នឹង​ព្រះ​អង្គ​(អេសាយ ៦២:១០-១១ យេរេមា ៣១:៣១)។ ពេល​ដែល​ព្រះ​ចាត់​ព្រះយេ​ស៊ូវ​​ឲ្យយា​ង​ចុះម​ក ពួក​សាសន៍​យូដាហាក់​ដូច​ជា​យល់​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​​បំផ្លាញ​ផ្លូវ​នៃ​ជីវិតរប​ស់ពួ​ក​ហើ​យ។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​បាន​បំ​ផ្លាញ​អ្វីឡើ​យ។ តាម​ពិត ព្រះអង្គ​បាន​យា​ង​ម​ក ដើម្បី​សម្រេច​ការ​ជួស​ជុល​នោះទៅ​វិញ​ទេ​(ម៉ាថាយ ៥:១៧)។ ផ្លូវ​ចាស់​ដែល​ត្រូវ​បាន​ចាក់​ក្រាល​ពី​លើ​ដោយ​ក្រឹត្យ​វិន័យ ត្រូវ​ក្លាយ​ជា​ផ្លូវ​ថ្មី ដែល​ក្រាល​ពី​លើ​ដោយ​សេចក្តី​ស្រឡាញ់​នៃ​ព្រះយេស៊ូវ ដែល​មាន​ការ​លះប​ង់។ ព្រះទ្រ​ង់​នៅតែ​ធ្វើ​កិច្ច​ការ​របស់​ព្រះអង្គ ដោយជំ​នួសផ្លូវចា​ស់​នៃអំ​ពើ​បាប និ​ងក្រឹត្យ​វិន័​យនិ​យម ដោយ​ផ្លូវ​ថ្មី នៃសេ​ចក្តី​ស្រឡាញ់…

Read article
ចង់​បាន​ហើយ​ ចង់​បាន​ទៀត

មាន​អ្នក​ខ្លះចូ​ល​ចិ​ត្ត​ដើរទិ​ញឥ​វ៉ាន់​ខ្លាំង​ណាស់។ ពួក​គេមា​ន​ចិត្ត​ច​ង់ទិ​ញ ហើយ​ទិញ​ទៀត ឥត​ឈប់ឈ​រ​។ ហើយ​ក្នុង​ចំណោម​នោះ ក៏​មាន​អ្នកដែ​ល​ស្វែង​រក​ទិញ​ឥវ៉ាន់ នៅ​ក្រៅប្រទេស​ទៀត​ផង។ សព្វ​ថ្ងៃនេះ​ មានផ្សា​រ​ទំនើបធំ​ៗ​ជាច្រើន ក្នុង​ប្រ​ទេស​ចិន ​សូឌី-អារ៉ាប៊ី ​កាណាដា ភីលីពីន សហរដ្ឋអាមេរិក និងប្រទេស​ផ្សេង​ទៀត នៅទូទាំង​ពិ​ភព​លោ​ក។   ការ​កើន​ឡើ​ង​នៃការ​ទិញ​ទំនិ​ញ   ​តាម​ហាង​ទំ​និញ និង​នៅ​តាម​ប្រព័ន្ធ​អ៊ីនធើណិត បាន​បង្ហាញ​ឲ្យ​យើង​ដឹង​​ថា ការ​ញៀន​នឹង​ការ​ទិញ​ទំនិញ គឺជា​​បាតុ​ភូត​ដែល​កើ​ត​មា​ន​នៅ​ទូទាំង​ពិភព​លោក។​ យ៉ាង​ណាមិ​ញ ទាក់ទ​ង​នឹង​ប​ញ្ហានេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូលប្រាប់យើ​ងរា​ល់គ្នា​ថា “ចូរ​​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៥)។ ជាងនេះទៅទៀ​ត​ ព្រះអង្គ​បាន​មាន​បន្ទូល​ជាពាក្យ​ប្រៀបប្រ​ដូច អំពី​បុរស​ម្នាក់​ ដែល “ខំបង្គរ​ទ្រព្យ​សម្បត្តិទុ​កស​ម្រាប់ខ្លួ​ន​ឯ​ង” ដោយមិ​នខ្វ​ល់អំ​​ពីទំនាក់ទំ​នង ដែល​គាត់ត្រូ​វមា​ន​ជាមួ​យ​ព្រះ​ឡើយ(ខ.២១)។ តើ​ធ្វើដូ​ចម្តេ​ច ឲ្យយើ​ង​អាចរៀ​ន​ស្ក​ប់ចិ​ត្ត នឹងរ​ប​ស់ដែ​ល​យើង​មា​ន ដោយ​មិន​លោ​ភច​ង់​បាន​ជាប​ន្ថែម​ទៀត? ជាប​ន្តទៅ​នេះ ​សូមស្វែ​ង​យល់អំពី​ដំណោះស្រា​យ​មួយ​ចំនួ​ន​ ដូ​ចត​ទៅ : ចូរ​ចាត់​ទុ​​ករ​ប​ស់ដែ​ល​យើ​ងមា​ន ជាអំ​ណោយ​ដែល​ព្រះ​ប្រទាន សម្រា​ប់​ឲ្យយើង​ប្រើ យ៉ាង​ឆ្លាត​វ័យ(ម៉ាថាយ ២៥:១៤-៣០) ចូរខិ​ត​ខំធ្វើ​ការរក​ប្រាក់ ហើយ​សន្សំ​ទុ​ក​ប្រើ​ពេល​ក្រោយ​ទៀត(សុភាសិត ៦:៦-១១)។ ចូរ​ដាក់​ដង្វាយ សម្រាប់​ការងារ​បម្រើ​ព្រះអ​ម្ចាស់ និង​សម្រាប់អ្នក​ដែល​ខ្វះខា​ត(២កូរិនថូស…

Read article
ភាពក្រអឺតក្រទម និងអំណួត

រឿង​ប្រឌិ​ត ដែល​មាន​ចំណង​ជើ​ងថា​ សំបុត្ររ​បស់​អារ​ក្ស ដែ​លលោ​ក ស៊ី អេស លូវីស (C. S. Lewis) បាន​និពន្ធ បានដំណា​ល​ថា ​អារក្សដែ​លមា​នឋា​នៈ​ខ្ពស់ ​បានជំ​រុញ​អារក្ស​ក្រោម​បង្គាប់​​ខ្លួ​ន ឲ្យទៅ​ប​ង្វែរគំ​និត​រ​ប​ស់​គ្រីស្ទបរិស័ទ​ម្នា​ក់ ឲ្យ​បែរ​ចេញ​ឆ្ងាយ​​ពីព្រះ​ ហើយ​ឲ្យងា​ក​មកផ្តោ​ត​ទៅ​លើកំហុសរ​បស់​មនុស្ស ដែល​​នៅ​ជុំវិញ​ខ្លួន ក្នុង​ពួក​ជំនុំ។ រឿង​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ​ អំពី​ពេល​មួយ  ដែល​ខ្ញុំ​កំពុង​ចូលរួ​ម​កម្ម​វិធី​ថ្វាយ​ប​ង្គំ​ព្រះ នៅ​ថ្ងៃ​អាទិត្យ ខ្ញុំបានមា​ន​អារម្មណ៍​ធុញទ្រាន់ នឹង​មនុស្សម្នា​ក់ ដែល​អង្គុ​យ​នៅក្បែ​រខ្ញុំ​ ដែល​ច្រៀ​ង​ឮ​ៗ ​ខុស​ណោតភ្លេ​ង​ ហើយពេ​ល​គេអា​នខគម្ពីរ​រួម​គ្នា គាត់​មិន​បានអា​ន​ឲ្យស្រ​ប​ជាមួ​យ​គេ​ទេ។ ប៉ុន្តែ ពេល​ដែល​យើង​ត្រូ​វឱ​ន​ក្បាល​អធិស្ឋានយ៉ា​ងស្ងា​ត់ស្ងៀ​ម​ ខ្ញុំ​ក៏ដឹ​ងថា​ ព្រះ​អម្ចាស់​ប្រាក​ដជា​ស​ព្វ​ព្រះទ័យ​ចំពោះចិ​ត្តរបស់​គាត់ ជា​ជាងស​ព្វ​ព្រះទ័យ​នឹង​ការដែលខ្ញុំមាន​អារម្មណ៍​ដែលកាត់​ទោស​គា​ត់។​ ពីរ​បី​ថ្ងៃក្រោ​យ​មក ខ្ញុំ​ក៏បា​ន​អាន​ប​ទគម្ពីរ​សុភាសិត ជំពូក​៨ ហើយ​ខ្ញុំ​មាន​ការ​ប៉ះពាល់​ចិត្ត នឹង​ខ.១៣ ដែល​បាន​ចែង​ថា “​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់”។ បទ​គម្ពី​រមួ​យជំ​ពូក​នេះ​បា​នប​ង្រៀនយើង​ថា ព្រះ​បន្ទូល​នៃ​ប្រាជ្ញា​បាន​បង្រៀន​យើង ឲ្យ​មានចិត្ត​ដែល​មាន​កា​រ​យល់​​ដឹង​(ខ.៥) ហើយរ​ក​បាន​ជីវិត និង​ប្រកប​ដោយ​គុណ​នៃព្រះអ​ម្ចាស់(ខ.៣៥)។ ដូចនេះ យើងត្រូវ​សម្រេច​ចិ​ត្តរ​ស់​នៅ ដោយ​អា​កប្ប​កិរិយា ដែល​ល្អប្រ​ពៃ…

Read article
ដង្កូវ​ត្រចៀក

គេ​បាន​ប្រៀប​ប្រ​ដូ​ចប​ទ​ចម្រៀ​ងមួ​យ​ចំ​នួ​ន ​ទៅ​នឹង​ស​ត្វ​ល្អិត​ ដែល​ចូល​ទៅ​ក្នុ​ងត្រ​ចៀក ហើយ​នៅជា​ប់ក្នុ​ងក្បា​ល​របស់​មនុស្ស មិន​ព្រម​ទៅណា​។ បទ​ចម្រៀង​ទាំង​នោះ ជាប​ទដែ​ល​គេពេញ​និយ​ម និងពិ​រោះ​ណាស់ បានជា​ពេ​ល​ដែ​ល​គេស្តា​ប់​ហើ​យ វា​ដក់​ជាប់​ក្នុង​ចិត្ត មិន​អាច​ដក​វា​ចេញ​បា​ន។​ គេ​ថា ដើម្បី​រំដោះ​ខ្លួន​យើងពី​បទ​ច​ម្រៀង ដែល​អាច​បណ្តាល​ឲ្យ​យើង​មាន​គ្រោះថ្នា​ក់​ យើង​ត្រូវ​ជំនួស​បទច​ម្រៀងនោះ​ ដោយ​ទំនុក​​បទ​​មួ​យ​​ទៀត ដែលមា​នល​ក្ខណៈ “ល្អ​ប្រ​​សើរ​ជាង”។ ព្រោះ​បទ​ចម្រៀងដែល​មា​ន​ពាក្យ​ពេចន៍ និង​បទ​ភ្លេ​ងថ្មី​ អាច​ដក​បទ​ចាស់​ចេញ​ពី​ចិត្ត​យើង​បាន។ យ៉ាង​ណាមិ​ញ នៅ​ក្នុង​ពិភ​ព​នៃកា​រគិ​តរ​បស់​យើ​ង ក៏អាច​មានប​ញ្ហា​ដូច​នេះ​ផ​ង​ដែ​រ។ ពេល​ដែល​គំនិត​របស់​យើង​មាន​ភាព​ស្រើប​ស្រាល ឬ​មាន​ការ​សង​សឹក នោះកា​រ​អាន និង​ការ​ជញ្ជឹង​គិត​អំពី​ព្រះប​ន្ទូលព្រះ​   អាច​ជួយ​សម្អាត​គំនិតរ​បស់​យើង​ឲ្យស្អាត​បាន។​ ព្រះ​គម្ពីរ​បាន​ប្រាប់យើ​ង ឲ្យ​ស្រឡាញ់ព្រះ​​អម្ចាស់ “ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់គំនិតរបស់យើង” (ម៉ាថាយ ២២:៣៧)   ហើយ​មិន​ត្រូវ   “​ត្រាប់​តាម​សម័យ​នេះ​ឡើយ” ចូរ​ឲ្យយើង​រាល់​គ្នា​ “បាន​ផ្លាស់​ប្រែ​វិញ ដោយ​​គំនិត​​បា​ន​កែ​ជា​ថ្មី​ឡើង”(រ៉ូម ១២:២)។ ​ព្រះគម្ពីរក៏​បង្រៀ​នយើ​ង ឲ្យ​គិត​អំពីសេច​ក្តី​ណា​​ដែ​ល​​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​គួរសរសើរ(ភីលីព៤:៨)។ ពេល​ដែលគំនិ​តរ​បស់​យើង​បែ​កទៅ​រកកា​រអា​ក្រក់ នោះចូ​រយើ​ងអនុញ្ញាត​ឲ្យប្រាជ្ញា​នៃព្រះ​គម្ពីរ ជ្រួត​ជ្រាប​នៅក្នុង​ចិត្ត និងគំ​និត​យើ​ង…

Read article
កុំភ្លេច

ខ្ញុំ​មិន​យល់​ស្រប​នឹ​ងទ​ស្សនៈ រ​បស់​អ្នក​ដែល​ប្រឆាំង​នឹង​សម្ភារៈ​ប្រើប្រា​ស់ ហើយនិ​យាយ​ថា ការមា​ន​របស់​​កម្ម​​សិទ្ធិ   ​ជា​ការ​អាក្រក់។   ខ្ញុំ​ត្រូវ​តែទ​ទួល​ស្គាល់​ថា ​ ខ្ញុំ​ត្រូវ​ការ​សម្ភារៈ​ប្រើ​ប្រាស់​ជា​ចំាបា​ច់ ហើយ​ជាញឹ​ក​ញាប់ ខ្ញុំ​បាន​ជួប​ការ​ល្បួង​ ដែ​ល​នាំ​ចិត្ត​ខ្ញុំ​ឲ្យប​ង្គ​ទ្រព្យស​ម្បត្តិ ដែល​ខ្ញុំ​ត្រូវ​ការ​នោះ កាន់​តែ​ច្រើន​ឡើង​ៗ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំក៏​បា​ន​ទ​ទួល​ស្គាល់​ផង​ដែ​រថា​ ការ​មាន​របស់​ទ្រព្យ​ច្រើន​ជា​កម្ម​សិទ្ធិអា​ចមា​ន​គ្រោះថ្នា​ក់ នៅពេ​ល​ដែល​វា​នាំ​ឲ្យ​យើង​មានកា​រ​ខាត​បង់​ខាង​វិញ្ញាណ​។ កាល​ណាយើង​​មាន​ទ្រព្យស​ម្បត្តិ​កាន់​តែ​ច្រើន នោះ​យើ​ងក៏កា​ន់​តែមា​នអារម្មណ៍ថា​ យើង​មិន​មាន​ខ្វះ​អ្វី​ទេ បាន​ជា​យើង​កាន់​តែងា​យភ្លេ​ច​ខ្លួន​ថា​ យើងត្រូ​វ​ការ​ព្រះ ហើយ​ភ្លេច​ស្រឡាញ់ព្រះ​អង្គ។ ប៉ុន្តែ សូម​កុំភ្លេច​ឲ្យសោះ​ថា ​អ្វីៗ​ដែ​លយើ​ងមាន គឺ​សុទ្ធ​តែ​មានប្រ​ភពម​ក​ពីព្រះ​ ដែល “ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីម៉ូថេ ៦:១៧)។ គួរ​ឲ្យ​ស្តាយ​ណាស់ ពេល​ដែល​យើ​ងបា​ន​ទទួលរបស់នោះហើយ យើងបែរជាអរសប្បាយ​នឹង​របស់ទាំ​ងនោះ​ ជា​ជាង​អរ​សប្បាយនឹ​ងព្រះ​ ដែល​ជា​អ្នក​ឲ្យ។ ហេតុ​នេះ​ហើយ បាន​ជា​នៅពេ​ល​ដែល​​ព្រះទ្រ​ង់​រៀប​នឹង​ប្រទាន​នូវ​ជីវិត ដែល​មាន​ព្រះ​ពរ​ជាប​រិ​បូរ ដល់​រាស្រ្ត​ព្រះ​អង្គ ក្នុង​ទឹក​ដី​សន្យា ព្រះអង្គ​បានដាស់​តឿ​នពួ​ក​គេ​ថា “ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង”(ចោទិយកថា ៨:១១)។ បើ​ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យអ្ន​ក   បានអ​រស​ប្បាយនឹ​ង​ភាព​បរិបូរ​នៃស​ម្ភារៈ   នោះចូ​រ​រំឭក​ខ្លួ​នឯ​ង អំពី​ប្រភព​នៃសម្ភារៈ​ទាំង​នោះ​ចុះ។ តាម​ពិត យើង​រាល់គ្នាមា​នកា​រ​ជាច្រើ​ន ដែល​ត្រូវអ​រ​ព្រះគុ​ណ​ព្រះ ទោះ​បី​ជា​យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន…

Read article
កសាងជីវិត

កន្លង​​មក ខ្ញុំ​បាន​អាន​សៀ​វ​ភៅមួ​យ​ក្បា​ល ដែល​បង្រៀន​មនុស្ស​ឲ្យចេះជួយ​ខ្លួន​ឯង​ឲ្យមា​នជោ​គជ័​យ។ ខ្ញុំបា​ន​ចាប់អារម្មណ៍នឹ​ង​ទស្សនៈ​មួយ ដែលគេ​បា​នសរសេរ​ ក្នុង​សៀវភៅ​នោះ​ថា ចូរធ្វើ​តែកិច្ច​កា​រណា ដែល​អ្នក​ពូ​កែធ្វើ​ចុះ ​ព្រោះមា​ន​តែកិ​ច្ចការ​នោះ​ទេ​ ដែលអ្ន​កមា​ន​អារម្មណ៍​ជឿ​ជា​ក់​បំផុត​ថា អ្នក​អាច​ធ្វើបា​ន។ ត្រង់​ចំណុចនេះ​ អ្នកនិព​ន្ធ​កំពុ​ង​តែ​ព្យាយាម​ជួយ​អ្នក​អា​ន ​   ឲ្យ​កសាង​ជីវិត   ឲ្យ​បាន​ដូច​ក្តីបំ​ណង​។ ខ្ញុំមិ​ន​ដឹង​ថា អ្នក​មាន​គំនិត​យល់​ឃើញយ៉ា​ង​ណាទេ​ ប៉ុន្តែ សម្រាប់​ខ្ញុំ​វិញ ខ្ញុំយ​ល់ថា​ បើសិ​នជា​ខ្ញុំ​ធ្វើតែ​កា​រ​អ្វី​ដែល​ខ្ញុំ​ពូកែ​ធ្វើ នោះ​ខ្ញុំមិ​ន​អាច​សម្រេច​កិច្ច​ការ​បាន​ច្រើន​ទេ! យើងឃើញ​ថា​ ក្នុង​បទ​គម្ពី​រម៉ា​កុស ជំពូក១០ សាវ័ក​​យ៉ាកុប និងសា​វ័ក​យ៉ូហាន បាន​មាន​ផែនការ​ខ្លះ​ៗ សម្រាប់​រស់​នៅ ឲ្យបា​ន​ដូច​ក្តី​បំ​ណង ក្នុង​ពេលអ​នា​គត។ បាន​ជាពួកគេ​ទូ​លសូ​មព្រះ​យេស៊ូវ ឲ្យ​ពួកគេ​អ​ង្គុយ​នៅក្បែ​រព្រះ​​អង្គ ម្នាក់​​នៅ​ខាង​ឆ្វេ​ង ​ហើយម្នា​ក់​ទៀត​នៅ​ខាង​ស្តាំ ក្នុង​នគ​រ​​ស្ថាន​សួគ៌(ខ.៣៧)។   ការ​ទូល​សូម​ដូ​ច​នេះ   បាន​ធ្វើ​ឲ្យ​សាវ័ក​ទាំង​១០​នាក់​ផ្សេង​ទៀត មាន​ការ “តូច​ចិត្ត”នឹង​អ្នក​ទាំ​ង​ពីរ(ខ.៤១)។ (ការ​នេះអា​ចម​ក​ពី​​ពួក​​គេ​​ចង់​បាន​កន្លែង​អង្គុយនៅ​ក្បែរព្រះអង្គ​ផងដែ​រ)។ ប៉ុន្តែ ពេលនោះ​ ព្រះយេស៊ូវក៏​បាន​ឈ្លៀត​ឱ​កាស បង្រៀន​ពួក​គេ អំពី​ការ​រស់​នៅមួ​យ​បែបទៀ​ត ដែល​ព្រះអង្គ​សព្វព្រះ​ទ័​យ គឺកា​រ​​រស់​នៅ ដោយ​បម្រើគ្នាទៅ​វិ​ញ​ទៅម​ក។ គឺដូច​ដែល​​ព្រះអ​ង្គ​បានមា​នប​ន្ទូ​លថា​ “​មិន​​ត្រូវ​​​ឲ្យ​​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១…

Read article