You are here:
ការរំដោះដែលបានពន្យារពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។ “មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។ “ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។ “មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។ តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។…

Read article
នឹកចាំអំពីការលះបង់របស់ព្រះយេស៊ូវ

ដ្បិត​រាល់វេលា​ណា ដែល​អ្នករាល់គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាបដល់​ទ្រង់​យាង​មក។ ១កូរិនថូស ១១:២៦ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅពេល​ព្រឹក​ថ្ងៃអាទិត្យ មិត្តភក្ដិ​ខ្ញុំ​នៅ​ទីក្រុង​មូស្គូ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារ​ថ្ងៃត្រង់ ក្នុង​ភោជនីយដ្ឋាន​មួយ នៅ​ក្រៅ​វិមាន​គ្រិមលីន។ ពេល​យើង​ទៅដល់ យើង​សង្កេតឃើញ​គូ​ស្វាមីភរិយា​ថ្មី​ជាច្រើន​គូរ ដែល ស្លៀកពាក់​ឈុត​អាពាហ៍​ពិពាហ៍ បាន​ដើរទៅ​រក​ផ្នូរ​របស់​ទាហាន​ដែលគេ​មិន​ស្គាល់ឈ្មោះ នៅ​ក្រៅ​កំផែង​វិមាន​គ្រិមលីន។ សុភមង្គល​នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ ក៏បាន​រាប់បញ្ចូល​ការ​នឹក​ចាំ អំពី​ការ​លះបង់​របស់​អ្នកដទៃ ដែល​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ថ្ងៃ​នោះ។ នេះ​ជា​ទិដ្ឋភាព​ដែល​មានន័យ​ណាស់ ខណៈ​ពេល​ដែល​គូ​ស្វាមីភរិយា​ទាំងនោះ​បាន​ថតរូប នៅ​ក្បែរ​កន្លែង​រំឭក​របស់​ជន​ពលី មុន​ពេល​ពួក​គេ​ដាក់​បាច់​ផ្កា​អាពាហ៍​ពិពាហ៍ នៅ​លើ​ខឿន​នៃ​ទីកន្លែង​នោះ។ យើង​ម្នាក់​ៗ​សុទ្ធតែ​មានហេតុ​ផល​ដែល​ត្រូវ​អរព្រះគុណ​ព្រះ ដោយសារ​អ្នកដទៃ​ដែល​បាន​ធ្វើការ​លះបង់ ដើម្បី​នាំមក​នូវ​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ។ ការ​លះបង់​ទាំងនោះ​សុទ្ធតែ​សំខាន់ តែ​មិនមែន​ជា​ការ​លះបង់​ដែល​សំខាន់​បំផុត​នោះ​ឡើយ។ ទាល់តែ​យើង​បាន​យល់​អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​នៅ​លើ​ឈើឆ្កាង ទើប​យើង​អាច​ដឹង​ថា ជីវិត​របស់​យើង​បាន​ជាប់ជំពាក់​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​ច្រើន​ប៉ុណ្ណា។ ពេលណា​យើង​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់ យើង​ត្រូវ​នឹក​ចាំ អំពី​ការ​លះបង់​របស់​ព្រះយេស៊ូវ​ ដែល​មាន​ចំណិត​នំប៉័ង និង​ទឹក​ទំពាំងបាយជូរ​ជា​តំណាង។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ដ្បិត​រាល់វេលា​ណា ដែល​អ្នករាល់គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាបដល់​ទ្រង់​យាង​មក”(១កូរិនថូស ១១:២៦)។ សូមឲ្យ​ពិធី​លៀង​ព្រះអម្ចាស់​ក្រើន​រំឭក​យើង ឲ្យ​រស់នៅ ដោយ​ការ​នឹក​ចាំ និង​ការ​ដឹងគុណ ចំពោះ​ការ​គ្រប់យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅក្នុង និង​ដើម្បី​យើង។—BILL CROWDER ពេល​អ្នក​ប្រារព្ធ​ពិធី​លៀង​ព្រះអម្ចាស់…

Read article
ព្រះទ្រង់បំពេញតម្រូវការ ពេលយើងបម្រើអ្នកដទៃ

នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើមាន​ចិត្តរឹង​រូស​ឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ពាន់​នាក់ និង​មនុស្ស៤ពាន់​នាក់ ដោយ​ប្រើ​តែ​នំប៉័ង និង​ត្រី​តែ​ពីរបី​កន្ទុយ ពួក​សាវ័ក​ក៏បាន​ឡើង​ទូក ដោយ​គ្មាន​នំប៉័ង​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង។ ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ជជែកគ្នា អំពី​ការ​លំបាក​នេះ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើ​មាន​ចិត្តរឹង​រូស​ឬអី?”(ម៉ាកុស ៨:១៧)។ តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់? ពួក​គេ​មិន​យល់ អំពី​អត្ថន័យ​នៃ​នំប៉័ង​ដែល​នៅសល់ ពោល​គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មើលថែ​អ្នកដទៃ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖ “ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង៥ឲ្យ​ដល់៥ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន១២ ហើយ​កាល​កាច់​នំបុ័ង៧ឲ្យ​ដល់៤ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន៧។ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នករាល់គ្នា​នៅតែ​មិន​យល់​ទៀត?” (ម៉ាកុស ៨:១៩-២១)។ តើ​ពួកគេ​ត្រូវ​យល់​អំពីអ្វី? គឺ​ត្រូវ​យល់​អំពី​នំប៉័ង​ដែល​នៅសល់។ នំប៉័ង​នៅសល់ គឺ​សម្រាប់​អ្នកបម្រើ​ព្រះ។ តាមពិត ពី​ដំបូង…

Read article
ព្រះអង្គកែប្រែជីវិតយើងឲ្យថ្មីឡើង

ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បីកុំឲ្យ​បាត់​អ្វី​ឡើយ។ យ៉ូហាន ៦:១២ ក្នុងនាម​លោក​សន សេ​ភ្ល័រ(Shawn Seipler) ជា​អ្នកចាត់ចែង​ការ​ធ្វើដំណើរ​ឲ្យ​អ្នក​ដំណើរ​ទាំង​ឡាយ គាត់​មាន​សំណួរ​ចម្លែក​មួយ ដែល​គាត់​ពិបាក​ស្វែងរក​ចម្លើយ។ គាត់​ឆ្ងល់​ថា តើ​គេ​យក​សាប៊ូ ដែលគេ​ប្រើ​សល់ ក្នុង​បន្ទប់​សណ្ឋាគារ ទៅ​ធ្វើអ្វី? គេ​បាន​យក​សាប៊ូ​ដែល​ភ្ញៀវ​សណ្ឋាគារ​បាន​ប្រើ​សល់ ទៅ​បោះចោល​ដូច​សំរាម​ធម្មតា​។ តែ​លោក​សេ​ភ្ល័រ​ជឿ​ថា គេ​អាច​យក​ដុំ​សាប៊ូ​ដែលគេ​ប្រើ​សល់​រាប់​លាន​ដុំ ទៅ​កែច្នៃ​ជាដុំ​សា​ប៊ូ​ថ្មីៗ។ ដូចនេះ គាត់​ក៏បាន​បង្កើត​គម្រោង​កែ​ឆ្នៃ​មួយ ដែល​មានឈ្មោះ​ថា គម្រោង​សម្អាត​ពិភពលោក ដែល​ធ្វើការ​ជាមួយ​សណ្ឋាគារ នាវា​កម្សាន្ត​ធំៗ និង​រីស៊ត​៨​ពាន់​កន្លែង ដើម្បី​កែច្នៃ​ដុំ​សាប៊ូ​រាប់​លាន​គីឡូ ទៅជា​ដុំ​សាប៊ូ ដែល​បាន​ចាក់​ពុម្ព​ថ្មីៗ និង​បាន​សម្លាប់​មេរោគ។ គេ​ក៏បាន​ផ្ញើ​សាប៊ូ​កែច្នៃ​នោះ​ទៅ​អ្នក​ទាល់ក្រ ក្នុង១០០ប្រទេស ដោយ​បាន​ជួយ​បង្ការ​ជំងឺ និង​ការ​ស្លាប់ ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​អនាម័យ។ គឺ​ដូចដែល​លោក​សេភ្ល័រ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ដឹង​ថា រឿង​នេះ​ស្តាប់​ទៅ​ដូច​កំប្លែង តែ​ដុំ​សាប៊ូ​នៅក្នុង​បន្ទប់ទឹក ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​អ្នក​ធ្លាប់​ស្នាក់នៅ​ពិតជា​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស”។ ការ​ប្រមូលរបស់​អ្វី​ដែលគេ​ប្រើ​ហើយ ឬ​មិន​ស្អាត ដើម្បី​កែប្រែ​ជា​របស់​ថ្មី ក៏​ជា​លក្ខណៈ​សម្បត្តិ​ដែល​គួរឲ្យ​ស្រឡាញ់​បំផុត​របស់​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង។ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ជាង៥ពាន់​នាក់ ដោយ​ប្រើ​នំ​ប៉័ង​តូចៗ៥ដុំ និង​ត្រី២កន្ទុយ ព្រះអង្គ​បាន​ប្រាប់​ពួក​សាវ័ក​ថា “ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បីកុំឲ្យ​បាត់​អ្វី​ឡើយ”(យ៉ូហាន ៦:១២)។ ក្នុង​ជីវិត​របស់​យើង ពេលណា​យើង​មាន​អារម្មណ៍​ថា…

Read article
ព្រះចេស្តារបស់ព្រះ បានបង្ហាញចេញមក

ក៏បាន​ឃើញ​ការ​យ៉ាង​ធំ​ដែល​ស្នាដៃ​នៃ​ព្រះយេហូវ៉ា​បាន​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ នោះ​គេ​ក៏​មាន​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា។ និក្ខមនំ ១៤:៣១ រឿង​ដែល​ហាក់ដូចជា​មិន​អាច​កើតឡើង បាន​កើតឡើង ពេល​ដែល​កម្លាំង​ខ្យល់ព្យុះ​កំបុតត្បូង​បាន​ផ្លាស់​ប្តូរ​ចរន្តទឹក​ទន្លេ​មី​ស៊ី​ស៊ី​ពី ជា​ទន្លេ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក។ នៅ​ខែសីហា ឆ្នាំ២០២១ ខ្យល់ព្យុះ​កំបុតត្បូង​អ៊ី​ដា​ បាន​វាយប្រហារ​មក​លើ​តំបន់ឆ្នេរ​នៅ​រដ្ឋ​លូ​វី​ស៊ី​អាណា ហើយ​បណ្តាល​ឲ្យ​មានរឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​កើតឡើង ដោយធ្វើ​ទឹកទន្លេ​ហូរ​បញ្ច្រាស​អស់​រយៈពេល​ជាច្រើន​ម៉ោង។ អ្នកជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា នៅក្នុង​វដ្ដ​នី​មួយ​ៗ​នៃ​ខ្យល់ព្យុះ​កំបុតត្បូង​នៅ​អាមេរិក វា​អាច​ពង្រីក​កម្លាំង​របស់​វា ដែល​ស្មើនឹង​កម្លាំង​គ្រាប់បែក​នុយក្លេអ៊ែរ១ម៉ឺន​គ្រាប់។ កម្លាំង​ខ្លាំង​មិន​គួរឲ្យ​ជឿ​នេះ​បាន​ផ្លាស់​ប្តូរ​ចរន្តទឹក ហើយក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់ អំពី​ការ​ឆ្លើយតប​របស់​ពួក​អ៊ីស្រាអែល ចំពោះ​ការ​ផ្លាស់​ប្តូរ​ចរន្តទឹក​ដ៏​សំខាន់ ដែល​មាន​កត់ទុក​ក្នុង​កណ្ឌ​​គម្ពីរ​និក្ខមនំ។ ខណៈ​ពេល​ដែល​ពួក​អ៊ីស្រាអែល​រត់គេច​ពី​ពួក​អេស៊ីព្ទ ដែល​បាន​ចាប់​ពួក​គេ​ធ្វើជា​ទាសករ​អស់​ជាច្រើន​សតវត្សរ៍ ពួក​គេ​ក៏បាន​ទៅដល់​សមុទ្រ​ក្រហម។ នៅ​ពីមុខ​ពួក​គេ​មាន​សមុទ្រ​ក្រហម​ដ៏​ធំ​ល្វឹង​ល្វើយ ហើយ​នៅ​ពីក្រោយ​ពួក​គេ​មាន​កងទ័ព​អេស៊ីព្ទ​ដ៏​ខ្លាំងពូកែ។ នៅក្នុង​ស្ថានភាព​ដែល​ហាក់ដូចជា​ទាល់ច្រក​នោះ “ព្រះយេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កំឡាំង​ខ្យល់​ពី​ខាងកើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ១យប់​នោះ ទ្រង់​ធ្វើឲ្យ​ទឹកបាន​ញែកចេញ​ពី​គ្នា ឲ្យ​សមុទ្រ​ទៅជា​គោក​វិញ រួច​ពួក​កូនចៅ​អ៊ីស្រាអែល គេ​ក៏​ចូល​ទៅ​នា​កណ្តាល​សមុទ្រ តាម​ដីគោក ហើយ​មាន​ទឹកជា​កំផែង​នៅ​ខាងស្តាំ និង​ខាងឆ្វេង​គេ”(និក្ខមនំ ១៤:២១-២២)។ បន្ទាប់ពី​ពួក​គេ​បាន​ទទួលការ​រំដោះ​ពី​ព្រះអម្ចាស់ ដោយ​ការ​បង្ហាញ​ព្រះ​ចេស្តា​តាមរបៀប​ដ៏​អស្ចារ្យ​នេះ “ពួក​គេ​ក៏​មាន​សេចក្តី​កោតខ្លាច​ព្រះអម្ចាស់”(ខ.៣១)។ ការ​ឆ្លើយតប​ដោយចិត្ត​ស្ញប់ស្ញែង គឺជា​រឿង​ដែល​កើតមាន​ជា​ធម្មតា បន្ទាប់ពី​មនុស្ស​បានឃើញ​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​ចេស្តា។ ប៉ុន្តែ ការ​នេះ​ក៏បាន​បណ្តាល​ឲ្យ​ពួក​គេ​​ទុកចិត្ត​ព្រះអង្គ​ផង​ដែរ(ខ.៣១)។ ខណៈ​ពេល​ដែល​យើង​បាន​ដកពិសោធន៍​នឹង​ព្រះ​ចេស្តា​ព្រះ ក្នុង​ស្នា​ព្រះហស្ត​ព្រះអង្គ យើង​ក៏​អាច​ឈរ​ស្ញែង​ខ្លាច ចំពោះ​ព្រះ​ចេស្ដា ហើយ​ទុកចិត្ត​ព្រះអង្គ​ផង​ដែរ។—LISA M. SAMRA…

Read article
សេចក្តីជំនឿបានមកពីការស្តាប់ឮ

ដូច្នេះ សេចក្តី​ជំនឿ​កើតឡើង​ដោយ​ឮ ហើយដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ។ រ៉ូម ១០:១៧ ពេល​ដែល​លោកគ្រូ​គង្វាល បប់(Bob) មានរបួស ដែល​មានផល​ប៉ះពាល់​មក​លើ​ការ​បញ្ចេញ​សម្លេង​របស់​គាត់ គាត់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ផ្លូវចិត្ត និង​ការ​ធ្លាក់ទឹក​ចិត្ត​អស់១៥ឆ្នាំ។ គាត់​ឆ្ងល់​ថា តើ​គ្រូគង្វាល​ដែល​មិន​អាច​និយាយ​កើត មានប្រយោជន៍​អ្វី ចំពោះ​ពួក​ជំនុំ? គាត់​មានការ​ពិបាក​យ៉ាង​ខ្លាំង ក្នុង​ការស្វែងរក​ចម្លើយ​សម្រាប់​សំណួរ​នេះ ដោយ​បាន​ទូល​ថ្វាយ​ការ​សោកសង្រេង និង​ការ​ភ័ន្តភាំង​របស់​គាត់ ដល់​ព្រះអម្ចាស់។ គាត់​ក៏បាន​មានប្រសាសន៍​ថា “ខ្ញុំ​គ្រាន់តែ​ដឹង​ថា ខ្ញុំ​ត្រូវតែ​ខំធ្វើ​តាម​ព្រះបន្ទូល​ព្រះ”។ ពេល​គាត់​ចំណាយពេល​អាន​ព្រះគម្ពីរ សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះ​ក៏បាន​កើនឡើង។ គាត់​ថា “ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ទទួលយក​ព្រះបន្ទូល​ព្រះអង្គ ឲ្យបាន​ជ្រួតជ្រាប​ជីវិត​របស់ខ្ញុំ ព្រោះ​សេចក្តី​ជំនឿ​កើតឡើង​ពី​ការ​ឮ គឺ​ឮ​ព្រះបន្ទូល​ព្រះ”។ យើង​ឃើញ​ឃ្លា “សេចក្តី​ជំនឿ​កើតឡើង​ពី​ការ​ឮ” ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ជនជាតិយូដា ជា​ជនរួមជាតិ​របស់​គាត់ ទទួល​ជឿ​ព្រះគ្រីស្ទ ហើយ​បាន​សង្គ្រោះ​ដូច​គាត់​ដែរ(រ៉ូម ១០:៩)។ តើ​ពួក​គេ​អាច​ជឿ​ដោយ​របៀបណា? គឺ​តាមរយៈ​ការ​ឮ​ព្រះ​បន្ទូល​ព្រះគ្រីស្ទ(ខ.‌១៧)។ លោក​គ្រូ​បប់ បាន​ខិតខំ​ទទួល និង​ជឿ​ព្រះបន្ទូល​ព្រះគ្រីស្ទ ជា​ពិសេស ពេល​ដែល​គាត់​អាន​ព្រះគម្ពីរ។ គាត់​អាច​និយាយ​បានតែ១ម៉ោង​ប៉ុណ្ណោះ ក្នុង១ថ្ងៃ ហើយ​មានការ​ឈឺចាប់​ជាប់​ជានិច្ច ពេល​គាត់​ព្យាយាម​និយាយ តែ​គាត់​បាន​បន្ត​រក​ឃើញ​សន្តិភាព និង​ការ​ស្កប់ចិត្ត ពី​ព្រះ…

Read article
ការរួបរួម ដោយភាពខុសប្លែកគ្នា

មើល ដែល​បងប្អូន​នៅ​មូល​ជាមួយគ្នា ដោយចិត្ត​ព្រមព្រៀង នោះ​ជាការល្អ ហើយ​សមគួរ​យ៉ាងណា​ទៅ។ ទំនុកដំកើង ១៣៣:១ មាន​កីឡាករ១២ក្រុម​បាន​មក​ចូលរួម​ប្រកួត​រត់​ប្រ​ណាំង ដោយក្រុម​នីមួយ​ៗ​មាន​មនុស្ស​បី​នាក់ ដែល​ឈរ​ប្រកៀក​ស្មា​គ្នា ដោយ​មិត្ត​រួម​ក្រុម​នៅ​សង្ខាង​ចងជើង​ម្ខាង​ជាប់ជើង​ម្ខាងទៀត​របស់​កីឡាករ​នៅ​កណ្តាល​គេ នៅត្រង់​ជង្គង់ និង​កជើង ដែល​មើលទៅ​ក្រុម​នីមួយ​ៗ​ហាក់​ដូចជា​មាន​ជើង​តែ៤សម្រាប់​រត់។ ភ្នែក​របស់​អ្នក​ទាំង​បី សុទ្ធតែ​បាន​ផ្ដោត​ទៅលើ​ទី​ផ្តាច់​ព្រាត់។ ពេល​គេ​ផ្លុំ​កញ្ចែ ក្រុម​ទាំង​ឡាយ​ក៏បាន​ស្ទុះ​រត់​ទៅមុខ។ ក្រុម​ភាគច្រើន​បាន​ដួល ហើយក៏​បាន​ព្យាយាម​ងើបឡើង​វិញ​យ៉ាង​ពិបាក។ មាន​ពីរបី​ក្រុម​ដែល​បានសម្រេច​ចិត្ត​លោត​ទៅមុខ ជាជាង​ដើរ។ ក្រុម​ខ្លះ​ក៏បាន​បោះបង់​ចោល​ការប្រកួត។ តែ​មាន​ក្រុម​មួយ​បាន​ពន្យារពេល ក្នុង​ការ​ចាប់ផ្តើម​ដើរទៅ​មុខ ហើយក៏​បាន​ស្រុះ​ស្រួល​គ្នា​ធ្វើ​តាម​ផែនការ​របស់​ខ្លួន និង​បាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ខណៈ​ពេល​ដែល​ពួក​គេ​បោះជំហាន​ទៅមុខ។ ពួក​គេ​បាន​ដួល នៅ​តាមផ្លូវ តែ​បាន​ក្រោក​ឈរ​វិញ ហើយ​ខំ​មមុល​ទៅមុខ ហើយ​មិនយូរ​ប៉ុន្មាន​ក៏បាន​វ៉ា​ដាច់​ក្រុម​ទាំងអស់។ ការដែល​ពួក​គេ​ស្ម័គ្រចិត្ត​សហការ​គ្នា ហើយ​បោះជំហាន​ម្តង​មួយៗ បាន​ជួយ​ពួក​គេ​ឆ្លងផុត​ទី​ផ្តាច់​ព្រាត់​ជាមួយគ្នា។ ការរស់នៅ​ថ្វាយព្រះ ក្នុង​សហគមន៍​នៃ​អ្នកជឿ​ព្រះយេស៊ូវ​ ច្រើនតែ​មាន​អារម្មណ៍​នឿយ​ណាយ ដូច​ការ​ព្យាយាម​បោះជំហាន​ទៅ​មុន ក្នុង​ការ​រត់​ប្រណាំង​ជើង​បួន។ យើង​ច្រើនតែ​មានការ​ជំពប់​ដួល ពេល​យើង​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​ទស្សនៈ​ខុសពី​យើង។ សាវ័ក​ពេត្រុស​បាន​បង្រៀន​យើង ឲ្យ​អធិស្ឋាន មាន​ភាព​ចៅ​វ៉ៅ និង​ប្រើ​អំណោយទាន​របស់​យើង ដើម្បី​សម្រប​ខ្លួន​ឲ្យ​មានការ​រួបរួម សម្រាប់​ការរស់នៅ​ក្នុង​ពេល​អនាគត។ គាត់​បាន​ជំរុញ​អ្នកជឿ​ព្រះយេស៊ូវ​ឲ្យ “ស្រឡាញ់​គ្នា​ឲ្យអស់​ពីចិត្ត” (១ពេត្រុស ៤:៨) និង​ប្រព្រឹត្ត​នឹងគ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥតមាន​ត្អូញត្អែរ…

Read article
សាសនាដែលបរិសុទ្ធ

ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាលដែល​គេ​មាន​សេចក្តី​វេទនា ហើយ​ឲ្យ​រក្សាខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។ យ៉ាកុប ១:២៧ កាល​ខ្ញុំ​កំពុង​រៀន​នៅ​មហាវិទ្យាល័យ ក្នុង​ឆ្នាំទី២ នៅក្នុង​វិស្សមកាល​រដូវ​ក្តៅ មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។ រយៈពេល​ពីរបី​ថ្ងៃ មុន​ពេល​គាត់​លាចាក​លោក មើលទៅ​គាត់ ហាក់ដូចជា​សុខសប្បាយ​ធម្មតា​ទេ។ កាលនោះ យើង​ទាំងពីរ​សុទ្ធតែ​នៅក្មេង ហើយ​គិតថា យើង​កំពុង​ស្ថិត​ក្នុង​វ័យ​ល្អ​បំផុត​នៃ​ជីវិត​យើង ដោយ​បាន​ក្លាយជា​បងប្អូន​ប្រុសស្រី បន្ទាប់ពី​បាន​ប្រកាស​អំពី​ភាព​ស្មោះស្ម័គ្រ ចំពោះ​ក្រុម​យុវជន និង​ក្រុម​យុវនារី​រៀងៗខ្លួន។ តែ​ពេល​មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​បាន​លាចាក​លោក អ្វី​ដែល​ខ្ញុំ​បាន​នឹក​ចាំ​អំពី​គាត់​ខ្លាំង​បំផុត គឺ​ការដែល​មិត្ត​ភក្តិ​របស់ខ្ញុំ ក្នុង​ក្រុម​ប្រុសៗ​បាន​រស់នៅ ដោយ​គំរូ​ល្អ ដូចដែល​សាវ័ក​យ៉ាកុប​បាន​បង្រៀន(យ៉ាកុប ១:២៧)។ ពួក​ប្រុស​ៗ​ក្នុង​ក្រុម​យុវជន​បាន​ក្លាយជា​បងប្រុស​ដ៏​ល្អ​របស់​ប្អូនស្រី របស់​យុវជន​ដែល​បាន​បាត់បង់ជីវិត។ ពួក​គេ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ ក៏ដូចជា​ពិធី​ជប់​លៀង​របស់​កូន​នាង រយៈពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​បងប្រុស​របស់​នាង​បាន​លាចាក​លោក។ ពួក​គេ​ម្នាក់​ថែមទាំង​បាន​ឲ្យ​ទូរស័ព្ទ​មួយ​ទៅ​នាង ទុក​ឲ្យ​នាង​ទាក់ទង​ទៅ​គាត់ ពេល​នាង​ត្រូវការ​ឲ្យ​គាត់​ជួយ។ សាវ័ក​យ៉ាកុប​មានប្រសាសន៍​ថា “ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាលដែល​គេ​មាន​សេចក្តី​វេទនា”(ខ.២៧)។ ប្អូនស្រី​របស់​មិត្ត​ភក្តិ​ខ្ញុំ​មិនបាន​ក្លាយជា​ក្មេងកំព្រា​នៅពេល​នោះ​ តែ​នាង​បាន​បាត់បង់​បងប្រុស​ជាទីស្រឡាញ់​របស់​នាង។ ហើយ​ពួក​គេ​បាន​ជួយ​បំពេញ​តួនាទី​ជា​បងប្រុស​របស់​នាង ដោយ​សេចក្តី​ស្រឡាញ់។ យើង​រាល់គ្នា​ក៏​អាច​រស់នៅ​ជា​គំរូ​ល្អ ក្នុង​ជីវិត​ដ៏​បរិសុទ្ធ…

Read article
ដំណឹងល្អនៃការផ្សះផ្សា

ដោយសារ​បាប យើង​បាន​ក្លាយជា​ខ្លាំង​សត្រូវ​របស់​ព្រះ អ្នកដទៃ និង​ខ្លួនឯង។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ប្រភព​តែមួយ​នៃ​សន្តិភាព សម្រាប់​ការ​ទាស់​ប្រឆាំង​របស់​យើង។ អត្ថ​បទ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា បាប​បាន​ធ្វើឲ្យ​យើង​​ដាច់​ចេញពី​ព្រះ។ យើង​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ។ យើង​បាន​ធ្វើ​សង្គ្រាម​ទាស់​នឹង​ព្រះ ដោយសារ​និស្ស័យ​សាច់ឈាម​របស់​យើង​ដែល​មាន​បាប។ ជាង​នេះ​ទៅទៀត យើង​ក៏បាន​ដាច់​ចេញពី​មនុស្ស​ដែល​មាន​បាប​ដូច​យើង​ដែរ។ ហើយក៏​បែក​ចេញ​ពី​ខ្លួនឯង។ ដូចនេះ យើង​បាន​កើត និង​ចម្រើន​វ័យ​ធំឡើង ក្នុង​បរិយាកាស​នៃ​សង្រ្គាម។ ចិត្ត​របស់​យើង​ទាស់​ប្រឆាំង​ព្រះ ទាស់​ប្រឆាំង​អ្នកដទៃ ទាស់​ប្រឆាំង​នឹង​ខ្លួនឯង។ នេះ​ជា​ការ​ដាច់​ចេញ​ដែល​មាន៣កំរិត ហើយ​​កណ្ឌ​គម្ពីរ​សំបុត្រ​កូល៉ុស​បាន​ចែង​ថា ព្រះគ្រីស្ទ​បាន​យាង​មក ដើម្បី​ផ្សះផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ។ ឈើឆ្កាង​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ការ​ប្រកប និង​ភាព​សុខដុម​ជាមួយ​ព្រះ។  

Read article
ការរស់នៅ ក្នុងសេរីភាព

ព្រះគ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួចហើយ ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់ចំណង​ជា​បាវបំរើ​ទៀត​ឡើយ។ កាឡាទី ៥:‌១ ខ្ញុំ​បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​រដ្ឋ​តិច​សាស់ ដែល​នៅ​ទីនោះ គេ​មាន​ពិធីបុណ្យ​ដើរ​ដង្ហែ​នៅ​តាមផ្លូវ និង​មានការ​ជួបជុំគ្នា​ញាំ​អាហារ​ពិចនិច ក្នុង​តំបន់​សហគមន៍​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ នៅ​ថ្ងៃទី១៩ខែមិថុនា រៀងរាល់​ឆ្នាំ។ ទាល់តែ​ខ្ញុំ​បាន​ឈាន​ចូល​ដល់​វ័យ​ជំទង់ ទើប​ខ្ញុំ​បានដឹង អំពី​អត្ថន័យ​ដ៏​ឈឺចាប់​នៃ​ការ​ប្រារព្ធ​ធ្វើពិធី​បុណ្យ នៅ​ថ្ងៃទី​១៩​ខែ​មិថុនា​នោះ។ ទិវា​នេះ​ជា​ការ​រំឭក​អំពី​ថ្ងៃ ក្នុង​ឆ្នាំ១៨៦៥ គឺ​នៅពេល​ដែល​ទាសករ​នៅ​រដ្ឋ​តិចសាស់ បាន​ទទួល​ដំណឹង​ថា លោក​ប្រធានាធិបតី​អ័​ប្រា​ហាំ លីនខិន(Abraham Lincoln) បាន​ចុះហត្ថលេខា នៅ​លើ​សេចក្តី​ប្រកាស​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព តាំងពី​ជាង​២​ឆ្នាំ​កន្លះ​មុន។ ដូចនេះ ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​នោះ ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​នៅ​រដ្ឋ​តិចសាស់​បាន​បន្ត​រស់នៅ ជា​ទាសករ ព្រោះ​ពួក​គេ​មិន​បាន​ដឹង​សោះ​ថា ខ្លួន​មាន​សេរីភាព​រួចពី​ភាពជា​ទាសករ។ មាន​មនុស្សជា​ច្រើន ដែល​​បន្ត​រស់នៅ​ជា​ទាសករ បន្ទាប់ពី​ពួក​គេ​បាន​ទទួល​សេរីភាព​ហើយ។ ក្នុង​កណ្ឌ​គម្ពីរ​កាឡាទី សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ភាពជា​ទាសករ​មួយ​បែប​ទៀត គឺ​ការ​បន្ត​រស់នៅ​ក្រោម​ក្រឹត្យវិន័យ។ ក្នុង​ខគម្ពីរ​គន្លឹះ​នេះ សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​អ្នកអាន​សំបុត្រ​គាត់​ថា “ព្រះគ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួចហើយ ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់ចំណង​ជា​បាវបំរើ​ទៀត​ឡើយ”(កាឡាទី ៥:‌១)។ ព្រះយេស៊ូវ​បាន​រំដោះ​អ្នកជឿ​ទ្រង់ ឲ្យ​រួចពី​ក្រឹត្យវិន័យ​ហើយ ដែល​រាប់បញ្ចូល​ទាំង​ក្រឹត្យវិន័យ​អំពី​ចំណីអាហារ និង​ការ​រាប់​អាន​គ្នា​ជាដើម។ ទោះជាយ៉ាងណា​ក៏ដោយ មនុស្សជា​ច្រើន​នៅតែ​បន្ត​រស់នៅ​ជា​ទាសករ។…

Read article