You are here:
មនុស្សជំនាន់ខុសគ្នា

នោះ​ទ្រង់​ក៏​បែរ​ព្រះភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​។ ២ពង្សាវតាក្សត្រ ២០:២ កាល​ពី​ឆ្នាំ១៩៦៤ លោក​ជែក វេនបឺក(Jack Weinberg) ដែល​ជា​អ្នក​បរិស្ថាន​វ័យ​ក្មេង​បាន​និយាយ​ថា “ចូរ​កុំ​ទុក​ចិត្ត​មនុស្ស ដែល​មាន​អាយុ​លើស​៣០​ឆ្នាំ”។ នេះ​ជា​ការ​និយាយ​ម៉ៃ​មក​លើ​មនុស្ស​មួយ​ជំនាន់ ដែល​ក្រោយ​មក បាន​ធ្វើ​ឲ្យ​លោក​វេនបឺក ស្តាយ​ក្រោយ។ ក្រោយ​មក គាត់​ក៏​បាន​ក្រឡេក​មក​មើល​រឿង​នោះ ហើយ​និយាយ​ថា “វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន…ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ទាំង​ស្រុង”។​ តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​សម្តី​មិន​ល្អ ដែល​គេ​និយាយ​សំដៅ​មក​លើ​មនុស្ស​ជំនាន់​នេះ​ឬ​ទេ​? គំនិត​អវិជ្ជមាន​ដែល​មនុស្ស​មួយ​ជំនាន់ មាន​មក​លើ​មនុស្ស​មួយ​ជំនាន់​ទៀត អាច​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ទាំង​សង្ខាង។ ជា​ការ​ពិត​ណាស់ យើង​មាន​មធ្យោបាយ​ល្អ​ជាង​នេះ។ ស្តេច​ហេសេគាជា​ស្តេច​ល្អ​មួយ​​អង្គ តែ​ទ្រង់​ខ្វះ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​មួយ​ជំនាន់​ទៀត។ កាល​ស្តេច​ហេសេគា នៅ​ក្មេង ទ្រង់​មាន​ជំងឺ​ធ្ងន់​ស្ទើរ​អស់​ព្រះ​ជន្ម​(២ពង្សាវតាក្សត្រ ២០:១) ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ទុក​ជីវិត​ឲ្យ​ទ្រង់​(ខ.២-៣)។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​ទ្រង់​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត​(ខ.៦)។ ប៉ុន្តែ ពេល​ដែល​ស្តេច​ហេសេគា​បាន​ទទួល​ដំណឹង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ថា កូន​ចៅ​ទ្រង់​នឹង​ត្រូវ​គេ​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹក ទ្រង់​មិន​បាន​ព្រះ​កន្សែង​សោះ​ឡើង​(ខ.១៦-១៨)។ ទ្រង់​មាន​បន្ទូល​ថា “បើ​មាន​សេចក្តី​សុខសាន្ត និង​សេចក្តី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ?”(ខ.១៩)។ ត្រង់​ចំណុច​នេះ ទ្រង់​ហាក់​ដូច​ជា​គិត​អំពី​សុខមាលភាព​ទ្រង់ តែ​មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​មនុស្ស​ជំនាន់​ក្រោយ​ឡើយ។​ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ក្តី​ស្រឡាញ់ ដែល​ហ៊ាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ដែល​បំបែក​បំបាក់​យើង។ មនុស្ស​ជំនាន់​ចាស់​ត្រូវ​ការ​ទស្សនៈ និង​ភាព​ប៉ិន​ប្រសប់​ថ្មី​ៗ​របស់​មនុស្ស​ជំនាន់​ថ្មី ហើយ​មនុស្ស​ជំនាន់​ថ្មី​អាច​ទទួល​ផល​ប្រយោជន៍​ពី​ប្រាជ្ញា និង​បទ​ពិសោធន៍​របស់​អ្នក​ជំនាន់​មុន។  នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​ប្រើ​ពាក្យ​ជាន់​ពន្លិច​គ្នា​នោះ​ទេ…

Read article
អត្តសញ្ញាណពិតប្រាកដ

មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៎ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ។ ១យ៉ូហាន ៣:១ ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ពិនិត្យ​មើល​រូប ដែល​ខ្ញុំ​បាន​ថត​ឲ្យ​នាង នាង​បាន​ចង្អុល​បង្ហាញ​លក្ខណៈ​នៃ​រូប​កាយ​របស់​នាង ដែល​នាង​គិត​ថា មិន​គ្រប់​លក្ខណៈ។ ខ្ញុំ​ក៏​បាន​ស្នើនាង​​ឲ្យ​មើល​រូប​នោះ​ឲ្យ​ជិត។ ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​មើល​ឃើញ​កូន​ស្រី​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់ របស់​ស្តេច​លើ​អស់​ទាំង​ស្តេច​ដ៏​មាន​ចេស្តា។ ខ្ញុំ​មើល​ឃើញ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ និង​អ្នក​ដទៃ ដោយ​ចិត្ត​ឆេះ​ឆួល ដែល​ភាព​សប្បុរស និង​ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ​របស់​នាង បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន”។ ពេល​ខ្ញុំ​ឃើញ​ទឹក​ភ្នែក​នាង​ហូរ​ចុះ​មក ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា នាង​ត្រូវ​ការ​មកុដ​មួយ!  ក្រោយ​មក នៅ​ពេល​រសៀល​ថ្ងៃ​នោះ យើង​ក៏​បាន​ទិញ​មកុដ​ដ៏​ឥត​ខ្ចោះ ឲ្យ​មិត្ត​ភក្តិ​ម្នាក់​នេះ ដើម្បី​ឲ្យ​នាង​នឹក​ចាំ​អំពី​អត្ត​សញ្ញាណ​ពិត​ប្រាកដ​របស់​នាង។​ ពេល​ណា​យើង​ចូល​មក​រក​ព្រះ​យេស៊ូវ ដោយ​ផ្ទាល់​ខ្លួន ព្រះ​អង្គ​បំពាក់​មកុដ​ឲ្យ​យើង ដោយ​ក្តី​ស្រឡាញ់ ហើយ​ហៅ​យើង​ថា​កូន​ទ្រង់​(១យ៉ូហាន ៣:១)។ ព្រះ​អង្គ​ប្រទាន​យើង​នូវ​អំណាច ដើម្បី​ស៊ូទ្រាំ ក្នុង​ជំនឿ ដើម្បី​ឲ្យ “​យើង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ”(២:២៨)។ ព្រះ​អង្គ​បាន​ទទួល​យក​យើង ទោះ​យើង​មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ តែ​ទន្ទឹម​នឹង​នោះ សេចក្តី​ស្រឡាញ់​ព្រះ​អង្គ​ញែក​យើង​ជា​បរិសុទ្ធ ហើយ​កែ​ប្រែ​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​(៣:២-៣)។ ព្រះ​អង្គ​ជួយ​ឲ្យ​យើង​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ​អង្គ ហើយ​ប្រែ​ចិត្ត ពេល​ណា​យើង​អរសប្បាយ ក្នុង​អំណាច​ចេស្តា​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​ងាក​ចេញ​ពី​អំពើ​បាប​(ខ.៧-៩)។…

Read article
អបអរ​ការ​រួប​រួម​គ្នា

មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ។ ទំនុកដំកើង ១៣៣:១ នៅ​ក្នុង​កម្មវិធី​បញ្ចប់​ការ​សិក្សា នៅ​វិទ្យាល័យ​ប្រចាំ​តំបន់ ក្នុង​ឆ្នាំ​២០១៩ មាន​សិស្ស​៦០៨​នាក់ បាន​ត្រៀម​ខ្លួន​ទទួល​សញ្ញាបត្រ​។​ នាយក​សាលា​ក៏​បាន​ប្រាប់​សិស្ស​ឲ្យ​ក្រោក​ឈរ​ឡើង ពេល​ដែល​គាត់​អាន​ចំ​ឈ្មោះ​ប្រទេស​កំណើត​របស់​ពួក​គេ​ ​មានដូចជា​​ប្រទេស​អាហ្វហ្គានីស្ថាន បូលីវា បូស្នៀ ជាដើម។ លោក​នាយក​ក៏​បាន​បន្ត​អាន ​ឈ្មោះ​ប្រទេស​បាន​៦០​ប្រទេស ហើយ​សិស្ស​នីមួយ​ៗ​កំពុង​ឈរ និង​អប​អរ​សាទរ​ទាំង​អស់​គ្នា។ សិស្ស​មក​ពី​៦០​ប្រទេស រៀន​នៅ​ក្នុង​វិទ្យាល័យ​តែ​មួយ។ សម្រស់​នៃ​ការ​រួប​រួម នៅ​ក្នុង​ភាព​ផ្សេង​គ្នា ជា​រូបភាព​ដ៏​មាន​អំណាច ដែល​ឆ្លុះ​បញ្ចាំង អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ស្រឡាញ់ គឺ​មនុស្ស​រស់​នៅ​ជា​មួយ​គ្នា ដោយ​ការ​រួប​រួម។​ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៣ បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រួប​រួម​គ្នា ក្នុង​ចំណោម​រាស្រ្ត​របស់​ព្រះ ដោយ​បទ​ចម្រៀងច្រៀង​ដោយ​រាស្រ្ត​របស់​ព្រះ ដែល​បាន​ចូល​ទីក្រុង​យេរូសាឡិម ដើម្បី​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​រំឭក​រាស្រ្ត​របស់​ព្រះ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​រស់​នៅ ដោយ​ភាព​សុខដុម(ខ.១) ជា​មួយ​គ្នា ទោះ​មាន​ភាព​ខុស​គ្នា ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់។ បទ​គម្ពីរ​នេះ​បាន​និយាយ​ប្រៀប​ប្រដូច​ការ​រួប​រួម ទៅ​នឹង​ទឹក​សន្សើម​ដែល​នាំ​មក​នូវ​ភាព​ស្រស់​ថ្លា (ខ.៣) និង​ប្រេង ដែល​សម្រាប់​ចាក់​ប្រេង​តាំង​ពួក​សង្ឃ​(និក្ខមនំ ២៩:៧) “ក៏​ហូរ​ចុះ​មក​ដល់​ពុកចង្កា គឺ​ជា​ពុកចង្កា​របស់​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង”(ខ.២)។…

Read article
មូលហេតុដែលយើងជួបជុំគ្នា

ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ។-ហេព្រើរ ១០:២៥ ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ជា​កូន​ច្បង​របស់​គ្រូ​អធិប្បាយ នៃ​ពួកជំនុំ​បាទីស្ទ​ខាង​ត្បូង។ រៀង​រាល់​ពេល​ថ្ងៃ​អាទិត្យ គាត់​រំពឹង​ថា ខ្ញុំ​នឹង​ទៅ​ព្រះវិហារ។ តើ​មាន​ករណី​លើក​លែង​ទេ? ប្រហែល​ជា​មាន បើសិន​ជា​ខ្ញុំ​គ្រុន​ក្តៅ។ ប៉ុន្តែ តាម​ពិត ខ្ញុំ​ចូល​ចិត្ត​ទៅ​ព្រះ​វិហារ​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ធ្លាប់​ទៅ​ព្រះ​វិហារ ពេល​​គ្រុន​ក្តៅ ពីរ​បី​ដង​ដែរ។ តែ​ពិភព​លោក​មាន​ការ​ផ្លាស់​ប្តូរ ចំនួន​មនុស្ស​ដែល​ទៅ​ព្រះវិហារ​ទៀត​ទាត់ មិន​ដូច​កាល​ពី​មុន​ទេ។ តើ​មក​ពីហេតុ​អ្វី ? យើង​មាន​ចម្លើយ​ជា​ច្រើន និង​ផ្សេង​ៗ​គ្នា សម្រាប់​សំណួរ​នេះ។ អ្នក​និពន្ធ​ម្នាក់ ឈ្មោះ​ខាត់លីន ន័ររីស(Kathleen Norris) បាន​រក​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​នេះ ពេល​ដែល​គាត់​សួរ​គ្រូ​គង្វាល​របស់​គាត់​ថា “ហេតុ​អ្វី​យើង​ទៅ​ព្រះ​វិហារ?” លោក​គ្រូ​​ក៏​បាន​ឆ្លើយ​ថា “យើង​ទៅ​ព្រះ​វិហារ ដើម្បី​អ្នក​ដទៃ។ ព្រោះ​អាច​មាន​នរណា​ម្នាក់​ត្រូវ​ការ​យើង នៅ​ទីនោះ”។​ យើង​ទៅ​ព្រះវិហារ ដោយសារ​មូល​ហេតុ​ជា​ច្រើន​ទៀត ប៉ុន្តែ ចម្លើយ​របស់​គាត់ សម​ស្រប​នឹង​ដួង​ចិត្ត​របស់​អ្នក​និពន្ធ​កណ្ឌគម្ពីរ​ហេព្រើរ។ គាត់​បាន​ជំរុញ​អ្នក​ជឿ ឲ្យ​មាន​ការ​ស៊ូទ្រាំ​ក្នុង​ជំនឿ ហើយ​សម្រេច​គោលដៅ ដោយ “មិន​ឈប់​ជួប​ជុំ​គ្នា”(ហេព្រើរ ១០:២៥)។ ហេតុ​អ្វី​ត្រូវ​ជួប​ជុំ​គ្នា? ព្រោះ​យើង​នឹង​​មិន​បាន​លើក​ទឹក​ចិត្ត​គ្នា បើ​យើង​មិន​បាន​ជួប​ជុំ​គ្នា​(ខ.២៥)។…

Read article
ធ្វើជាពន្លឺដ៏ធំ

ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ អេសាយ ៩:២ កាល​ពី​ឆ្នាំ​២០១៨ ក្មេង​ប្រុស​ជន​ជាតិ​ថៃ​១២​នាក់ និង​គ្រូ​បង្វឹក​បាល់​ទាត់​របស់​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ ដែល​មាន​ផ្លូវ​បត់​ចុះ​ឡើង​ៗ ដោយ​បំណង​ចង់​កម្សាន្ត​សប្បាយ​នឹង​ការ​ដើរ​លេង​ពេល​រសៀល។ ដោយសារ​ទឹក​ភ្លៀង​បាន​ជន់​ឡើង ដោយ​មិន​ដឹង​ខ្លួន ពួក​គេ​ក៏​បាន​បង្ខំ​ចិត្ត​ចូល​កាន់​តែ​ជ្រៅ​ទៅ​ៗ  ហើយ​ក៏​បាន​ជាប់​ក្នុង​រូង​ភ្នំ​នោះ អស់​រយៈ​ពេល​១៨​ថ្ងៃ ទំរាំ​តែ​ក្រុម​ជួយ​សង្រ្គោះ​នាំ​ពួក​គេ​ចេញ​មក​ក្រៅ​បាន​។ ក្រុម​មុជ​ទឹក​មាន​ការ​ខក​ខាន ដោយសារ​ទឹក​ឡើង​កាន់​តែ​ខ្លាំង តែ​បាន​ព្យាយាម​ជួយ​សង្រ្គោះ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​អង្គុយ​នៅ​លើ​ថ្ម ដោយ​កាន់​ពិល​៦​គ្រឿង​បញ្ចេញ​ពន្លឺ​អៀវ​ៗ ដោយសារ​ជិត​អស់​ថ្ម។ ពួក​គេ​ស្ថិត​ក្នុង​ភាព​ងងឹត​អស់​ជា​ច្រើន​ថ្ងៃ ដោយ​សង្ឃឹម​ថា ​ពន្លឺ និង​ជំនួយ​នឹង​ចូល​មក​ដល់។ ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​ពិភព​លោក​មួយ ដែល​ស្ថិត​ក្នុង​ភាព​ងងឹត​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ  មាន​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា និង​ភាព​លោភ​លន់ ហើយ​ប្រេះ​បែក ដោយ​សារ​ការ​បះបោរ និង​ការ​ឈឺចាប់​(អេសាយ ៨:២២)។ គ្មាន​អ្វី​ក្រៅ​ពី​សំណល់​បាក់​បែក ពន្លឺ​នៃ​ក្តី​សង្ឃឹម ជិត​រលត់​ដូច​ទៀន​អ៊ាវ​ៗ មុន​ពេល​ធ្លាក់​ចូល​ក្នុង​ភាព​ងងឹត។ តែ​លោក​អេសាយ​បាន​លើក​ទឹក​ចិត្ត​ថា ភាព​អស់​សង្ឃឹម​នេះ មិន​កើត​មាន​ជា​រៀង​រហូត​នោះ​ទេ។ ដោយសារ​សេចក្តី​មេត្តា​របស់​ព្រះ មិន​យូរ​ប៉ុន្មាន “សេចក្តី​ឈ្លប់​សូន្យសុង នឹង​មិន​នៅ​លើ​ស្រុក​ដូច​នៅ​គ្រា​ដែល​មាន​សេចក្តី​វេទនា​ចិត្ត​នោះ​ទេ”(៩:១)។ ព្រះ​ទ្រង់​នឹង​មិន​បោះ​បង់​ចោល​រាស្រ្ត​ទ្រង់ ឲ្យ​នៅ​ជាប់​ក្នុង​ម្លប់​នៃ​សំណង់​បាក់​បែក​នោះ​ទេ។ លោក​ហោរា​បាន​ប្រកាស អំពី​សេចក្តី​សង្ឃឹម​សម្រាប់​រាស្រ្ត​ទ្រង់ ហើយ​ក៏​បាន​ចង្អុល​បង្ហាញ​ពួក​គេ ទៅ​រក​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក បណ្តេញ​សេចក្តី​ងងឹត ដែល​បណ្តាល​មក​ពី​អំពើ​បាប។​ ព្រះ​យេស៊ូវ​បាន​យាង​មក​ហើយ។ ហើយ​ឥឡូវ​នេះ…

Read article
ការទុកចិត្តព្រះ នៅចំពោះមុខនៃការប្រឆាំង

​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។ ដានីយ៉ែល ៣:១៨ អេស្ទ័រ​(Esther) បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​កុលសម្ព័ន្ធ​មួយ នៅ​ប្រទេស​ភីលីពីន ដែល​ប្រឆំាង​នឹង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ នាង​បាន​ទទួល​សេចក្តី​សង្រ្គោះ​របស់​ព្រះ​យេស៊ូវ បន្ទាប់​ពី​ម្តាយ​មីង​នាង​បាន​អធិស្ឋាន​ឲ្យ​នាង ក្នុង​អំឡុង​ពេល​ដែល​នាង​កំពុង​តែ​តយុទ្ធ​នឹង​ជំងឺ​ដែល​គំរាម​កំហែង​ជីវិត​នាង។ សព្វ​ថ្ងៃ​នេះ អេស្ទ័រ​បាន​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប ក្នុង​សហគមន៍​ក្នុង​តំបន់​របស់​នាង ទោះ​គេ​បាន​គំរាម​កំហែង​ថា នឹង​ប្រើ​ហិង្សា​មក​លើ​នាង និង​គំរាម​សម្លាប់​ក៏​ដោយ។ នាង​បម្រើ​ព្រះ​ដោយ​អំណរ ដោយ​និយាយ​ថា “ខ្ញុំ​មិន​អាច​ឈប់​និយាយ​ប្រាប់​គេ អំពី​ព្រះ​យេស៊ូវ ព្រោះ​ខ្ញុំ​បាន​ពិសោធន៍​នឹង​អំណាច​ចេស្តា ក្តី​ស្រឡាញ់ សេចក្តី​ល្អ និង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ ក្នុង​ជីវិត​ខ្ញុំ”។​ ការ​បម្រើ​ព្រះ នៅ​ចំពោះ​មុខ​នៃ​ការ​ប្រឆាំង គឺ​ជា​រឿង​ពិត​ដែល​កើត​ឡើង ចំពោះ​មនុស្ស​​ជា​ច្រើន សព្វ​ថ្ងៃ​នេះ គឺ​ដូច​ដែល​បាន​កើត​ឡើង ចំពោះ​លោក​សាដ្រាក់ ម៉ៃសាក់ និង​អ័បេនេកោ ជា​យុវជន​បី​នាក់ កំពុង​រស់​នៅ​ក្នុង​ភាព​ជា​ឈ្លើយ​សឹក នៅ​ចក្រ​ភព​បាប៊ីឡូន។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដានីយែល យើង​ឃើញ​ថា ពួក​គេ​បាន​បដិសេធ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ចម្លាក់​ធំ​មួយ របស់​ស្តេច​នេប៊ូក្នេសា ធ្វើ​ពី​មាស  ទោះ​ពួក​គេ​ជួប​ការ​គំរាម​ប្រហារ​ជីវិត​ក៏​ដោយ។ ពួក​គេ​បាន​ធ្វើ​បន្ទាល់​ថា ព្រះ​ទ្រង់​អាច​ការពារ​ពួក​គេ តែ​ពួក​គេ​សម្រេច​ចិត្ត​បម្រើ​ទ្រង់ “បើ” ទ្រង់​មិន​ជួយ​សង្រ្គោះ​ពួក​គេ​ឬ​អត់​ក៏​ដោយ​(ដានីយ៉ែល ៣:១៨)។ ពេល​អ្នក​ទាំង​បី​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង…

Read article
ការស្តីបន្ទោសដែលធ្វើឲ្យកាន់តែឈឺចាប់

មនុស្ស​កើត​មក​តែង​មាន​សេចក្តី​វេទនា ដូច​ជា​ផ្កា​ភ្លើង​ចេះ​តែ​ហើរ​ទៅ​លើ​ដែរ។ យ៉ូប ៥:៧ ក្នុង​អំឡុង​យុគសម័យ​មាស​នៃ​វិទ្យុ លោក​ហ្វ្រេដ អាលែន (ឆ្នាំ១៨៩៤-១៩៥៦) បាន​ប្រើ​ភាព​វិជ្ជមាន​និយម ក្នុង​រឿង​កំប្លែង ដើម្បី​នាំ​មក​នូវ​ស្នាម​ញញឹម ដល់​ជំនាន់​មនុស្ស​ដែល​កំពុង​រស់​នៅ ក្នុង​ស្រមោល​នៃ​វិបត្តិ​សេដ្ឋ​កិច្ច និង​សង្រ្គាម​លោក។ ភាព​កំប្លុក​កំប្លែង​របស់​គាត់ បាន​កើត​ចេញ​ពី​ការ​ឈឺ​ចាប់​ផ្ទាល់​ខ្លួន។ គាត់​បាន​បាត់​បង់​ម្តាយ​គាត់ មុន​ពេល​គាត់​មាន​អាយុ​៣​ឆ្នាំ ហើយ​ក្រោយ​មក គាត់​ក៏​បាន​ឈប់​រស់​នៅ​ជា​មួយ​ឪពុក​គាត់ ដែល​ជា​មនុស្ស​ញៀន​ថ្នាំ។ គាត់​ធ្លាប់​បាន​ជួយ​សង្រ្គោះ​ក្មេង​ប្រុស​ម្នាក់ ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​ផ្លូវ​ទីក្រុង​ញូយ៉ក​ដ៏​មមាញឹក ដោយ​និយាយ​នូវ​ពាក្យ​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ ទៅ​កាន់​ក្មេង​នោះ​ថា “តើ​ឯង​កើត​អី អា​ក្មេង​តូច? តើ​ឯង​មិន​ចង់​ធំ​ឡើង ហើយ​ជួប​បញ្ហា​ទេ​ឬ?” ជីវិត​របស់​លោក​យ៉ូប​បាន​ជួប​នូវ​ទុក្ខ​លំបាក​ជា​ច្រើន។ ពី​ដំបូង​គាត់​បាន​បង្ហាញ​ចេញ​នូវ​ជំនឿ​របស់​គាត់ តែ​ទី​បំផុត​គាត់​ក៏​បាន​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម ហើយ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ការ​ឈឺ​ចាប់ ដោយ​ការ​ស្តី​បន្ទោស។ ដោយ​ការ​បញ្ចេញ​យោបល់​ដ៏​សម​ហេតុ​ផល ពួក​គេ​ក៏​បាន​ជំរុញ​ឲ្យ​គាត់​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​(៤:៧-៨) ហើយ​រៀន​សូត្រ​ពី​ការ​កែ​តម្រង់​របស់​ព្រះ ដើម្បី​ឲ្យ​គាត់​អាច​រក​ឃើញ​កម្លាំង ដើម្បី​សើច​ដាក់​បញ្ហា​របស់​គាត់​(៥:២២)។ មិត្ត​សំឡាញ់​ដែល​មក​កម្សាន្ត​ចិត្ត​លោក​យ៉ូប សុទ្ធ​តែ​មាន​បំណង​ល្អ​ទេ ទោះ​ពួក​គេ​បាន​និយាយ​ខុស​ក៏​ដោយ​(១:៦-១២)។ មុន​នោះ ពួក​គេ​ក៏​មិន​បាន​នឹក​ស្មាន​សោះ​ថា ពួក​គេ​បាន​ធ្វើ​ខុស​មក​លើ​មិត្ត​សំឡាញ់​ខ្លួន ដូច​ជា​សត្រូវ។ ពួក​គេ​ក៏​មិន​បាន​នឹក​ស្មាន​ថា លោក​យ៉ូប​ដែល​ជា​អ្នក​កាន់​ទុក្ខ​បែរ​ជា​ត្រូវ​អធិស្ឋាន​ឲ្យ​ពួក​គេ​ទៅ​វិញ (៤២:៧-៩)។ ហើយ​ពួក​គេ​ក៏​មិន​នឹក​ស្មាន​ថា នៅ​សម័យ​ក្រោយ​មក មាន​ព្រះ​មួយ​អង្គ​ដែល​នឹង​ទទួល​រង​ការ​ចោទ​ប្រកាន់ ដោយ​សារ​គេ​យល់​ច្រឡំ​អំពី​ទ្រង់ ហើយ​ព្រះ​អង្គ​ជា​ប្រភព​នៃ​ក្តី​អំណរ​ដ៏​អស្ចារ្យ​បំផុត​របស់​យើង។​—Mart…

Read article
ចែកចាយសេចក្តីជំនឿ ដោយចិត្តក្លាហាន

គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នក​ណា​ទៀត​សោះ។ កិច្ចការ ៤:១២ បន្ទាប់​ពី​យន្ត​ហោះ​របស់​លោក​ប្រេម ប្រាដហាំ(Prem Pradham ឆ្នាំ១៩២៤-១៩៩៨) ត្រូវ​គេ​បាញ់​ទម្លាក់ ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី២ គាត់​ក៏​បាន​រង​របួស ក្នុង​ការ​លោត​ឆ័ត្រ​យោង ទៅ​រក​ទី​សុវត្ថិភាព។ គាត់​ក៏​បាន​ដើរ​ជើង​ម្ខាង អស់​មួយ​ជីវិត។ គាត់​ធ្លាប់​និយាយ​ថា “ខ្ញុំ​ពិការ​ជើង​ម្ខាង។ តើ​វា​មិន​ចម្លែក​ទេ​ឬ ដែល​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ ក្នុង​តំបន់​ជួរ​ភ្នំ​ហិម៉ាឡៃ?” ហើយ​គាត់​ក៏​បាន​ទៅ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​នេប៉ាល់ ដោយ​ជួប​ការ​បៀតបៀន ដែល​រាប់​បញ្ចូល​ការ​ជាប់​ឃុំ​ខ្លួន ក្នុង “គុក​មរណៈ” ដែល​នៅ​ទីនោះ អ្នក​ទោស​ត្រូវ​ជួប​ស្ថានភាព​ពិបាក​ធ្ងន់ធ្ងរ។ ក្នុង​រយៈ​ពេល​១៥​ឆ្នាំ លោក​ប្រេម​ជាប់​គុក នៅ​ក្នុង​ពន្ធ​ធនាគារ​១៤​កន្លែង​ខុស​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ធ្វើ​បន្ទាល់​ដ៏​ក្លាហាន​របស់​គាត់ បាន​បង្កើត​ផល​ផ្លែ​នៃ​ជីវិត​ផ្លាស់​ប្រែ ថ្វាយ​ព្រះ​គ្រីស្ទ ដែល​រួម​មាន អ្នក​យាម​គុក និង​អ្នក​ទោស ដែល​បាន​នាំ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ ទៅ​ប្រាប់​ប្រជាជន​របស់​ខ្លួន។​ សាវ័ក​ពេត្រុស​បាន​ជួប​ការ​បៀតបៀន ដោយសារ​ជំនឿ​លើ​ព្រះ​យេស៊ូវ ​ដោយសារ​ព្រះ​បាន​ប្រើ​គាត់​ឲ្យ​ប្រោស “បុរស​ពិការ​ម្នាក់” ឲ្យ​ជា​(កិច្ចការ ៤:៩)។ តែ​គាត់​បាន​ប្រើ​ឱកាស​ពេល​នោះ ដើម្បី​ថ្លែង​អំពី​ព្រះ​គ្រីស្ទ ដោយ​ចិត្ត​ក្លាហាន​(ខ.៨-១៣)។ សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​ជួប​ការ​បៀតបៀន​ដូច​សាវ័ក​ពេត្រុស​ផង​ដែរ​(ខ.១០-១១) តែ​យើង​មាន​សមាជិក​គ្រួសារ មិត្ត​រួម​ការងារ ​មិត្ត​រួម​ថ្នាក់ និង​អ្នក​ដទៃ​ទៀត​ដែល​យើង​ស្គាល់…

Read article
អ្នកខ្លាំងពូកែ

នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង។ ពួកចៅហ្វាយ ៦:១២ ដាយអ៊ែត អ៊ីមែន(Diet Eman) ជា​យុវតី​សាមញ្ញ​ម្នាក់ ដែល​មាន​ការ​ខ្មាស​អៀន​ច្រើន។ នាង​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា កំពុង​ធ្វើ​ការងារ និង​អរសប្បាយ​នឹង​ការ​ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ពេល​ដែល​ពួក​អាឡឺម៉ង់​បាន​ឈ្លាន​ពាន​ចូល​ប្រទេស​ហូឡង់ នៅ​ឆ្នាំ១៩៤០។ ក្រោយ​មក នាង​បាន​សរសេរ​ថា “ពេល​ដែល​គ្រោះ​ថ្នាក់​កំពុង​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អ្នក អ្នក​មាន​ការ​ភ័យ​ខ្លាច គឺ​ស្ទើរ​តែ​ដូច​សត្វ​អូទ្រីស ដែល​ចង់​កប់​ក្បាល​របស់​ខ្លួន នៅ​ក្នុង​ដី​ខ្សាច់”។ តែ​ដាយអ៊ែត​គិត​ថា ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​នាង ឲ្យ​ប្រឆាំង​នឹង​ពួក​អាឡឺម៉ង់ ដែល​កំពុង​សង្កត់​សង្កិន​ជន​ជាតិ​របស់​នាង ដោយ​រាប់​បញ្ចូល​ទំាង​ការ​ប្រថុយ​ជីវិត​ស្វែង​រក​កន្លែង​លាក់​ខ្លួន សម្រាប់​ជន​ជាតិ​យូដា និង​អ្នក​ដទៃ​ទៀត​ដែល​គេ​កំពុង​តាម​ចាប់​ខ្លួន។ យុវតី​ដ៏​រម្យទម​នេះ​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ពូកែ​សម្រាប់​ព្រះ។ យើង​ឃើញ​មាន​រឿង​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ ដែល​ស្រដៀង​នឹង​រឿង​របស់​ដាយអ៊ែត គឺ​រឿង​នៃ​ការ​ដែល​ព្រះ​ប្រើ​តួ​អង្គ​ដែល​មិន​ទំនង ឲ្យ​បម្រើ​ទ្រង់។ ឧទាហរណ៍ ទេវតា​នៃ​ព្រះ​អម្ចាស់ បាន​លេច​មក​ឲ្យ​លោក​គេឌាន​ឃើញ ហើយ​ប្រកាស​ថា “នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង”(ពួកចៅហ្វាយ ៦:១២)។ តែ​លោក​គេឌាន​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​ជា​មនុស្ស​ខ្លាំង​ពូកែ​នោះ​ទេ។ គាត់​បាន​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន ដែល​កំពុង​សង្កត់​សង្កិន​ប្រជាជន​អ៊ីស្រាអែល នៅ​សម័យ​នោះ(ខ.១-៦,១១)។ គាត់​បាន​ចាប់​កំណើត​ក្នុង​ពូជ​អំបូរ​ម៉ាណាសេ ជា​ពូជ​អំបូរ​ដែល​អន់​ខ្សោយ​ជាង​គេ​របស់​សាសន៍​អ៊ីស្រាអែល ហើយ​គាត់​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​គ្រួសារ​គាត់​(ខ.១៥)។ គាត់​មាន​អារម្មណ៍​ថា គាត់​មិន​សក្តិសម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ​នោះ​ទេ ហើយ​ថែម​ទាំង​បាន​ទូល​សូម​ទី​សំគាល់​មួយ​ចំនួន​ពី​ព្រះ​អង្គ​ទៀត​ផង។…

Read article
ចិត្តដែលដឹងគុណ

ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ។ កូល៉ុស ៤:២ លោក​សេនេកា(Seneca) ជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ នៅ​ចក្រ​ភព​រ៉ូម៉ាំង នៅ​សម័យ​បុរាណ​(ឆ្នាំ៤ មុន​គ.ស ដល់​ឆ្នាំ៦៥​នៃ​គ.ស)។ អធិរាជនី​មែសាលីណា(Messalina) បាន​ចោទ​ប្រកាន់​គាត់ ពី​បទ​ផិត​ក្បត់។ បន្ទាប់​ពី​ព្រឹទ្ធ​សភា​នៃ​ចក្រភព​រ៉ូម​បាន​កាត់​ទោស​លោក​សេនេកា​ប្រហារ​ជីវិត អធិរាជ​ក្លូឌាស​ក៏​បាន​និរទេស​គាត់​ទៅ​កោះ​ខ័រស៊ីកា ប្រហែល​ដោយ​សារ​ទ្រង់​សង្ស័យ​ថា នោះ​ជា​ការ​ចោទ​ប្រកាន់​ខុស។ ការ​លើក​លែង​ទោស​ប្រហារ​ជីវិត​នេះ ប្រហែល​ជា​បាន​នាំ​ឲ្យ​លោក​សេនេកា គិត​ដល់​ការ​ដឹង​គុណ នៅ​ពេល​ដែល​គាត់​សរសេរ​ថា “ឃាតករ អ្នក​ដឹក​នាំ​ផ្តាច់​ការ ពួក​ចោរ ពួក​មនុស្ស​កំផិត ពួក​ចោរប្លន់ ពួក​ប្រមាថ​ទី​បរិសុទ្ធ និង​ជន​ក្បត់​ជាតិ នៅ​សម័យ​ណា​ក៏​មាន​ដែរ តែ​គ្មាន​បទ​ឧក្រិដ្ឋ​អ្វី ដែល​អាក្រក់​ជាង​ការ​រមិល​គុណ​នោះ​ឡើយ”។​ សាវ័ក​ប៉ុល ជា​អ្នក​រស់​នៅ​សម័យ​លោក​សេនេកា ប្រហែល​ជា​យល់​ស្រប​មតិ​នេះ។ ក្នុង​បទ​គម្ពីរ​រ៉ូម ១:២១ គាត់​បាន​សរសេរ​ថា កត្​តាមួយ ក្នុង​ចំណោម​បុព្វហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ជាតិ​ធ្លាក់​ចុះ គឺ​ដោយសារ​ពួក​គេ​មិន​ព្រម​អរ​ព្រះ​គុណ​ព្រះ។ ពេល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​បី​ដង ឲ្យ​អរ​ព្រះ​គុណ​ព្រះ។ គាត់​ថា យើង​គួរ​តែ “អរ​ព្រះ​គុណ​ព្រះ ឲ្យ​កាន់​តែ​ច្រើន​ឡើង” (កូល៉ុស ២:៧)។ ពេល​ណា​យើង​អនុញ្ញាត​ឲ្យ​សន្តិភាព​របស់​ព្រះ “គ្រប់​គ្រង​ចិត្ត​យើង” យើង​ត្រូវ​ឆ្លើយ​តប ដោយ​ការ​អរ​ព្រះ​គុណ(៣:១៥)។ តាម​ពិត…

Read article