You are here:
ពេលនេះជាពេលអ្វី?

នៅ​បច្ចិម​ប្រទេស មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ពោល​ថា “ការ​ធ្វើ​ត្រូវ​​ពេល គឺ​សំខាន់​សម្រាប់គ្រប់​​ការ​ទាំង​អ​ស់”។​ ពាក្យ​ស្លោក​នេះ​ពិត​ជា​និយាយ​ត្រូវ​ណាស់ ព្រោះសា​វ័ក​​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍ផ​ង​ដែរ​ថា “​លុះ​​វេ​លា​កំណ​ត់​​បាន​​ម​ក​​ដល់ នោះ​​​ព្រះ​​ទ្រង់​​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក”(កាឡាទី ៤:៤)។ ប្រសាសន៍​របស់​គាត់​ត្រង់​ចំណុ​ច​នេះ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ចាប់​អារម្មណ៍​ណាស់។ ពេល​ដែល​យើង​ក្រឡេច​មក​មើល​ ទៅ​ប្រវត្តិ​សាស្រ្ត​ពិភព​លោក​តែប​ន្តិច នោះយើ​ងឃើ​ញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ចាប់កំណើត ​ ចំពេ​លល្អ​ណា​ស់។ ជាច្រើ​ន​ស​តវត្សរ៍ មុន​ពេ​លព្រះអ​ង្គប្រសូត្រ អធិរាជ​អ័ឡេចក្សា​ន្តដឺ(Alexander) បាន​លើក​ទ័ព​វាយ​កាន់​កាប់​ទឹក​ដីជាច្រើ​ន​ ដោយ​នាំម​ក​នូវ​​វ​ប្បធ​ម៌ និងភា​សាក្រិ​ក ចូលទឹ​ក​ដី​ទាំងនោះផ​ង។ ពេល​ដែល​ចក្រ​ភព​របស់​ទ្រង់​រលាយ ចក្រ​ភព​រ៉ូម៉ាំង ក៏​បាន​ចាប់​យកទឹ​ក​ដី​ដែល​អធិរាជ​អ័ឡេច​ក្សាន្ត​ដឺបា​នប​ន្សល់​ទុក ហើយ​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន នៅ​ក្រោមឥ​ទ្ធិ​ពល​បង្រួប​បង្រួម​នៃ​វប្បធ​ម៌ និង​ភាសា​របស់ជ​ន​ជាតិ​ក្រិក។ គឺ​ក្នុង​សម័យ​គ្រប់​គ្រង​របស់​ចក្រ​ភព​រ៉ូម៉ាំង​នោះហើ​យ ដែល​មាន​ការ​ឆ្កាង​មនុស្ស​សម្លាប់។ ព្រះ​អង្គ​បាន​ប្រសូ​ត្រក្នុង​សម័យ​នោះ ហើយ​ក៏​បាន​ខ្ចាយ​ព្រះលោហិត​នៅ​លើ​ឈើឆ្កា​ង ដើម្បី​លោះបាប​យើ​ង។ នៅ​ក្រោម​ការ​គ្រ​ប់​គ្រង​របស់​ចក្រ​ភព​រ៉ូម៉ាំ មាន​លក្ខ​ខ័ណ្ឌ​ប្រកប​ ដែល​អំណោយ​ផល​ដល់​ការ​ផ្សាយដំណឹង​ល្អ​ ឆ្លង​ទៅ​ដល់​ទ្វីប​ទាំង​បី ដែល​ចក្រ​ភពនេះ​បាន​រៀ​ប​ចំ​ឲ្យ​មាន​ផ្លូវ​ល្អៗ​ កា​រឆ្ល​ង​កាត់​ព្រំដែន​ដែលមិនមាន​ការ​រឹត​បន្តឹង “លិខិត​ឆ្លងដែ​ន” និង​មាន​ភាសា​រួម​មួ​យ។ នេះ​ជាផែ​នកា​ររ​បស់​ព្រះ ដែលបា​ន​រៀប​ចំ​ឲ្យព្រះ​​បុត្រា​ព្រះអ​ង្គយា​ង​មក ​ឲ្យចំ​ពេល ដែល​មាន​លក្ខ​ខ័ណ្ឌ​ប្រក​បទាំ​ង​អស់​នេះ​។ ការ​រៀប​ចំ​ពេល​វេលារ​បស់​ព្រះ មាន​ភាព​ល្អឥ​តខ្ចោះ​ ក្នុង​ការ​គ្រប់​យ៉ាង។ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ជំនួយ​របស់​ព្រះ​អង្គ​ យើងប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បា​នជា​ព្រះអង្គ​ហាក់​ដូច​ជា​មិន​ជួយ​យើង ឲ្យ​បាន​ឆាប់។ ប៉ុន្តែ…

Read article
សំបុត្រ​ដ៏​រស់

ក្នុង​ខែវិ​ច្ឆិកា​រ ឆ្នាំ១៩៦៣ នៅ​ថ្ងៃដ​ដែល ដែល​គេ​ធ្វើ​ឃាត​លោក​ប្រធានា​ធិបតី ចន អេហ្វ ឃែននេឌី(John F. Kennedy) មាន​អ្នក​ដឹក​នាំ​ម្នាក់​ទៀតបាន​ទទួល​មរណ​ភាព​ផង​ដែរ​។ គាត់​ឈ្មោះ ខ្លាយ ស្តេភល លូវីស(Clive Staples Lewis)។ គាត់​ជា​អ្ន​ក​ប្រាជ្ញ​នៅស​កល​វិទ្យាល័យ​ អក់​ស្វឺត​ ដែល​បាន​ផ្លា​ស់​ប្រែ​ពី​អ្នក​មិន​ជឿ​ព្រះ ទៅជា​គ្រីស្ទ​បរិស័ទ និង​​ជា​អ្នក​និពន្ធ​ដែល​មាន​ស្នា​ដៃ​ជា​ច្រើន។ គាត់​បាន​និពន្ធ​សៀវ​ភៅ​បញ្ញា​វ័ន្ត សៀវភៅ​រឿងប្រ​ឌិត​វិទ្យា​សាស្រ្ត រឿង​និទាន​កុមារ និង​សៀវ​ភៅជា​ច្រើ​ន​ទៀត ដែល​បង្ក​ប់​ទៅ​ដោយ​សេចក្តី​បង្រៀន​របស់​គ្រីស្ទប​រិស័ទ។ ព្រះ​បាន​ប្រើសៀវភៅ​របស់​គាត់ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើ​ន​ប្រែ​ចិត្ត ដែល​ក្នុង​នោះ ក៏​មាន​អ្នក​នយោបាយ​ម្នាក់ និង​អ្នក​វិទ្យាសាស្រ្ត​ម្នាក់ ដែល​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព។ ព្រះ​បាន​ត្រា​ស​ហៅអ្ន​ក​ខ្លះ ឲ្យ​ប្រា​ប់​អ្នក​ដទៃ ​អំពី​ព្រះ​គ្រីស្ទ តាម​រយៈ​សៀវភៅ​ដែល​ពួក​គេ​បាន​និពន្ធ ប៉ុន្តែ ព្រះ​អង្គ​បាន​ត្រាស​ហៅ​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ឲ្យ​ធ្វើ​ជា “សំបុត្រ” ​របស់​ព្រះ​គ្រីស្ទ​ តាម​រយៈ​ការ​រស់​នៅ​របស់​យើង។ លោក​សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា​ “អ្នក​​រា​ល់​​​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល… មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(២កូរិនថូស ៣:៣)។ ជា​ការ​ពិត​ណាស់ សាវ័ក​ប៉ុល​មិន​បាន​ថា យើង​ជា​សំបុត្រ ដែល​ជា​ក្រដាស់ ដែល​ព្រះ​បាន​សរសេរ​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​នេះទេ   ​តែយើ​ងជា​ “សំបុត្រ”…

Read article
គ្របបាំងដោយស្រមោល

ការ​ធ្វើ​ឃាត​លោក​ចន អែហ្វ ឃែននេឌី(John F. Kennedy)ដែល​ជា​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក កាល​ពី​៥០​ឆ្នាំមុ​ន បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នេះ មាន​អត្ថ​បទ​មួយ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ការសែត ដឺ​ថែម (The Time) នៅ​ទីក្រុង​ឡុងដ៍ បាន​និយាយ​ថា ហេតុការណ៍​នេះ បាន​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដ៏​ធ្ងន់​ធ្ងរ ពេញទី​ផ្សា​ហរិញ្ញ​វត្ថុ​អន្តរ​ជាតិ​។ គេ​បាន​ដាក់​ចំណង​ជើង​ធំ​ៗ​លើគេ​ ក្នុង​ទំព័​រ​មុ​ខរ​បស់​កាសែតនោះ​ថា​ “សោកនាដ​កម្ម​នៅ​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​ហេតុ​ការណ៍ ដ៏សំខាន់​ដែលគ្របបាំង​ហេតុ​ការណ៍​ផ្សេង​ៗ​ទៀត”។​ មរណៈ​ភាព សោក​នាដ​កម្ម ឬ​ហេតុ​ការណ៍​ណាមួ​យ ដែល​កើត​ឡើង​ភ្លាម​ៗ ក្នុង​ជីវិត​យើង អាច​ជា​រឿងដ៏​​ធំបំ​ផុត ដែល​ធ្វើ​ឲ្យ​យើង​លែង​គិត​ពី​រឿង​អ្វីផ្សេ​ង​ទៀត។ ការ​នេះបា​ន​កើ​តឡើងចំ​ពោះ​ស្រ្តីព្រ​ហ្មចារី​ម្នាក់ ដែលទេវតា​កាព្រីយ៉ែល​បាន​មក​ប្រាប់ថា​ នាង​នឹង​ក្លាយ​ជា​ម្តាយ​រប​ស់​ព្រះមែស៊ី ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ   ដែល​ត្រូវ​យាង​មក​ តាម​ព្រះ​ប​ន្ទូល​​សន្យា​(លូកា ១:២៦-៣៣)។ ពេល​ដែល​នាង​សួរ​ទេវតា​ថា តើ​ការ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្តេច ទេវតា​ក៏​បាន​ប្រាប់​នាង​ថា “ព្រះ​វិញ្ញាណ​​បរិសុ​ទ្ធ​​នឹង​​យាង​​មក​​សណ្ឋិត​​លើ​នាង ហើយ​ព្រះចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល”(ខ.៣៥)។ ប៉ុន្តែ រឿង​នេះ​មិន​មែន​ជាសោក​នាដក​ម្ម ដែល​កើត​ឡើង​ពី​សេចក្តី​ងងឹត​ឡើយ តែ​ជា​រឿង​ដ៏​រំភើប​រីក​រាយ ដែល​​កើត​ឡើង​ពីពន្លឺ​​នៃ​​សិរីល្អ​ និង​អំណាច​របស់​ព្រះ។ យើង​កោត​សរសើរ​នាង ពេល​ដែល​នាង​ឆ្លើយ​តប​ទៅ​ទេវតា​ថា “សូម​​​ឲ្យ​​បាន​​សំរេច​​ដូច​​ពាក្យ​​លោក​ចុះ”(ខ.៣៨)។ ក្នុង​សប្តាហ៍​ខាង​មុខ​នេះ ខណៈ​ពេល​ដែល​យើង​អាន​ឡើង​វិញ…

Read article
ឈ្មោះ​នោះ

មេគគី(Maggie) ចៅ​ស្រីតូ​ចរ​បស់​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​នាង បាន​ធ្វើ​ដំណើរ​ត្រឡ​ប់​មក​ផ្ទះ ក្នុង​រដ្ឋ​មីសូរី​វិញ បន្ទាប់​ពីធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​យើង ក្នុង​ក្រុង​ហ្គ្រែន រេ​ភីត រ​ដ្ឋ​មីឈីហ្គិ​ន។ ម្តាយ​របស់​នាង បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​មេគគី​ត្រឡប់​មក​ផ្ទះវិញ​បាន​ពីរ​បី​ថ្ងៃ នាងដើ​រ​ជុំ​វិញ​ផ្ទះ ហើយ​និយាយ​យ៉ាង​រីក​រាយ​ថា “មីឈីហ្គិន! មីឈីហ្គិន!” មីឈីហ្គិន ជា​ឈ្មោះ​ដែ​លមាន​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​មេគគី​ចាប់​អារម្មណ៍។ តើអា​ច​មក​ពី​ឈ្មោះ​នេះ​ពិរោះ​ឬ​? ឬ​អាច​មក​ពី​នាង​ធ្លាប់​មាន​ពេល​ដ៏​សប្បាយ​រីក​រាយ កាល​ពី​មុន ក្នុង​រដ្ឋ​មីឈី​ហ្គិ​ន? យើង​ពិបាក​នឹង​ប្រាប់ ​ពី​មូល​ហេតុដែ​ល​ក្មេង​ស្រី​អាយុ​១​ឆ្នាំ​នេះ ចូល​ចិត្ត​ឈ្មោះ​មួយ​នេះ​ ប៉ុន្តែ ឈ្មោះ “មីឈីហ្គិន” ពិត​ជា​មាន​ឥទ្ធិ​ពល​ម​ក​លើ​នាង​ណាស់ បាន​ជា​នាង​និយាយ​ពី​ឈ្មោះ​មួយ​នេះ​មិន​ឈប់​សោះ​។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ឈ្មោះ​មួយ​ទៀត ដែល​ជា​ព្រះ​នាម​ព្រះយេ​ស៊ូវ “ជា​នា​ម​ប្រសើរលើ​ស​អស់​ទាំង​នាម”(ភីលីព ២:៩)។ បទ​ចម្រៀង​មួយ​បទ ដែ​ល​ច្រៀង​ដោយ​លោក​ប៊ីល(Bill) និង​អ្នក​ស្រី ក្លូរា ហ្គាយធ័រ(Gloria Gaither) បាន​​រំ​​ឭ​ក​យើង អំពី​មូលហេតុ​ដែល​យើង​ស្រឡាញ់​ព្រះ​នាម​រប​ស់ព្រះ​អង្គ​ខ្លាំង​យ៉ាង​នេះ។ ព្រះ​អ​ង្គ​ជា “ព្រះ​អម្ចាស់” និង​​ជា “ព្រះ​សង្រ្គោះ”។ ជា​ការ​ពិត​ណាស់ ព្រះ​អម្ចាស់​នៃ​យើង​ពិត​ជា​មាន​ព្រះនាម​ដែល​មានអត្ថ​​ន័យ​ជ្រាល​ជ្រៅ​បំផុត។ ពេល​ដែល​យើង​និយាយ​អំ​ពី​ព្រះនា​ម​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ ទៅ​កាន់​អ្នក​ដែល​ត្រូវ​ការទទួល​ព្រះ​អង្គ​ជា​ព្រះ​សង្រ្គោះ នោះ​យើង​អាច​រំឭ​កពួ​ក​គេ អំពី​ការ​ដែល​ព្រះអ​ង្គ​បាន​ធ្វើស​ម្រាប់​យើង​។ ព្រះ​យេស៊ូវ​ជា​ព្រះ​សង្រ្គោះ​របស់​យើង។ ព្រះ​អង្គ​បាន​ប្រោស​លោះយើ​ង ដោយ​ព្រះ​លោហិត…

Read article
ការ​យក​ចិត្ត​ទុក​ដា​ក់​ដ៏​​ពិត

ក្នុង​យប់​ដំបូង ​នៃ​ការ​បោះ​ជំ​រំ​គ្រួសារ​ អ្ន​កដឹ​ក​នាំការ​បោះជំរំ​បា​នជូ​នដំណឹង​ដល់​ក្រុ​មគ្រួ​សារ​ទាំង​ឡាយ​ អំពី​កាល​វិភាគ សម្រាប់​ការ​បោះ​ជំរំមួយ​សប្តាហ៍នោះ។ ពេល​គាត់​ចែ​កចា​យ​ចប់​ គាត់​បានសួ​រ​ពួក​គេថា​ តើមា​នន​រណាមា​ន​យោប​ល​អ្វីទេ​? ពេល​នោះ មាន​ក្មេង​ស្រី​ម្នាក់​បាន​ក្រោក​ឈរឡើង​ ហើយ​និយាយ​អំពាវ​នាវ​សុំ​ជំនួ​យ ធ្វើ​ឲ្យ​យើង​មានកា​រប៉ះ​​ពាល់ចិ​ត្ត​យ៉ាង​ខ្លាំង។ នាង​បាន​ចែក​ចាយ​អំពី​ប្អូន​ប្រុស​តូច​របស់​នាង ដែល​ជាក្មេងប្រុ​សដែ​លមា​ន​តម្រូវ​ការ​ពិសេស ហើយ​ពិបា​កមើ​ល​ថែរ។ នាង​បាន​ប្រាប់​យើង​ថា ប​ញ្ហា​នេះបា​ន​ធ្វើ​ឲ្យ​ក្រុម​គ្រួសា​ររប​ស់​នាង មាន​ការ​ពិបាកយ៉ា​ងណា​ ហើយនា​ង​បាន​សូម​ឲ្យ​គេរា​ល់គ្នា​ ឧស្សាហ៍ក្រ​ឡេច​មើ​លក្មេ​ង​ប្រុសនោះ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ​ផង​ នោះជា​កា​រ​អំពាវ​នាវ ដែល​កើត​ចេ​ញពី​​ការខ្វ​ល់​ខ្វាយ​ដ៏​ពិ​ត ដែលនា​ង​មាន​ចំពោះ​ប្អូ​នប្រុ​ស និង​ឪពុ​កម្តាយរ​បស់​នាង។ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ ខ្ញុំ​មាន​ការ​សប្បាយចិ​ត្ត​ណាស់ ដែល​បាន​ឃើញ​ពួក​គេជួ​យ​យ​កអ​សារ​គ្រួសារ​មួយ​នោះ។ ការ​អំពា​វនា​វ​រប​ស់​នាង នៅ​យប់​នោះ ជាកា​ររំ​ឭក​ដ៏​ស្រទ​ន់​ឲ្យយើ​ងនឹ​​ក​ចាំថា​ យើងរា​ល់គ្នា​ងា​យនឹ​ង​វក់​វី​នឹងជី​វិត និង​បញ្ហារ​បស់​យើងណាស់ រហូត​ដ​ល់​យើង​មិនបា​នមើ​លឃើ​ញ​តម្រូវ​ការ​រ​ប​ស់អ្ន​ក​ដទៃ​។ ត្រង់​ចំណុ​ចនេះ​ សាវ័កប៉ុ​ល​បាន​បកស្រា​យអំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យើង យ៉ាង​ដូ​ចនេះ​ថា​ “កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​​តែ​​ប្រយោជន៍​​ផ្ទា​ល់​ខ្លួ​ន​​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៤)។ ខ​គម្ពីរ​បន្ទាប់ បាន​ប្រាប់យើង​ឲ្យ​យ​កត​ម្រាប់​តាម​ព្រះយេស៊ូ​វ គឺ​ដូច​ដែលមាន​សេចក្តី​ចែង​ថា “ត្រូវ​​តែ​​មាន​​គំនិត​​គិ​ត​​ដូច​​​ជា​ព្រះគ្រីស្ទ​យេស៊ូវ​វិញ”។ ការ​មើល​ថែរ​របស់​យើង បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ដែល​កំពុ​ង​មាន​ទុក្ខ ដែល​ជា​ការ​យក​គំរូ​តាម​ព្រះយេ​ស៊ូវ​។ សូម​យើងសម្រាក​នៅ​ក្នុង​ព្រះគុណ​ព្រះ​ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង មាន​លទ្ធ​ភាព​បម្រើអ្ន​ក​ដទៃ ពេល​ដែល​ពួក​គេ​មាន​តម្រូវ​ការ​។—Bill Crowder

Read article
អ្នករួមដំណើរ

ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​ទៅលេងមិ​ត្តភ័​ក្រ ដែល​ធ្លាប់​បញ្ចប់​ការ​សិក្សា​នៅ​សាលាព្រះ​គ​ម្ពីរ​ជា​មួយ​គ្នា ខ្ញុំ​ក៏​បាន​ដឹង​ថា មាន​មិត្ត​ភ័ក្រ​របស់​យើង​ជា​ច្រើន   បាន​លាចាក​លោក​ទៅ​ហើយ។ កា​រ​នេះបា​នរំ​ឭ​ក​ខ្ញុំយ៉ា​ងច្បា​ស់ថា​ ជីវិ​តរ​បស់​មនុ​ស្ស​ពិ​ត​ជា​ខ្លីណា​ស់។ ​អាយុរបស់មនុស្សយើង គឺបា​ន​ត្រឹម​៧០​ឆ្នាំ​ទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០​ឆ្នាំប៉ុណ្ណោះ ដ្បិត​អាយុ​យើង​​ឆាប់ក​ន្លង​ទៅ ហើយ​យើង​​ហើរ​ទៅ​បាត់ (ទំនុកដំកើង ៩០:១០)។ អ្នកនិ​ពន្ធ​ទំ​នុ​ក​ដំកើ​ង​ពិ​ត​ជានិ​យាយ​ត្រូវ​មែ​ន។ យើង​ជាអ្នក​ដ​ទៃ ជា​អ្នក​ដំណើរ​ដូ​ចជា​​ពួក​ឰយុកោ​ដែរ​(៣៩:១២)។ ភាព​រួញ​ខ្លី​នៃជីវិត​បាន​ធ្វើ​ឲ្យ​យើង​​គិត​អំ​ពី “ចុង​បញ្ចប់” នៃ​ជី​វិ​តយើ​ង និង​ចំនួន​ថ្ងៃ​ដែ​ល​យើ​ងនៅ​ស​ល់ ដែល​កន្ល​ងផុ​ត​ទៅ​ឆាប់​រហ័ស​ណាស់​(ខ.៤)។ យើង​មាន​អារម្ម​ណ៍ដឹ​ងកា​ន់​តែច្បា​ស់អំ​ពីប​ញ្ហានេះ​ ពេល​ដែល​ចុង​បញ្ច​ប់នៃ​ជី​វិត​យើង កា​ន់​តែ​រំគិត​មក​ដល់។ លោកិយនេះមិនមែនជាផ្ទះរបស់យើងទេ យើងគ្រាន់តែជាអ្នកដំណើរ ដែលមកសំណាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ តែយើងមិនធ្វើដំណើរតែម្នាក់ឯងទេ។ យើង​ជាអ្ន​កដំណើរ​ ដែល​មា​នព្រះ​គ​ង់នៅ​ និង​រួម​ដំ​ណើរជា​មួយ(៣៩:១២) ដូចនេះ​ យើង​មិន​ត្រូវ​ខ្លាច​ឧបស័គ្គ​នៅ​តាម​ផ្លូវ មិន​ត្រូវ​ខ្លាច ឬ​មាន​ការ​ព្រួយ​បារ​ម្ភ​ឡើយ។ យើងធ្វើ​ដំ​ណើរ​ឆ្លង​កាត់​លោ​កិយ​នេះ ហើយ​ចូល​ទៅ​ក្នុង​នគរ​ព្រះ ជា​មួយ​នឹ​ង​ព្រះ​វរ​បិតា ​ដែល​មាន​ក្តី​ស្រឡាញ់ ដែល​តែង​តែ​រួម​ដំណើរ និ​ងនាំ​ផ្លូ​វយើ​ងជា​និ​ច្ច។ យើង​ជា​អ្នក​ដំណើរ ក្នុង​លោកិយ​នេះ តែ​យើង​មិន​ដែល​ធ្វើ​ដំណើរ​តែ​ម្នាក់ឯ​ង​ឡើយ(៧៣:២៣-២៤)។ យើង​មាន​ព្រះ​មួ​យអង្គ ដែ​លមា​ន​បន្ទូល​ថា​ “ខ្ញុំ​នឹង​គង់​នៅ​ជា​មួយអ្ន​ក​ជានិ​ច្ច”(ម៉ាថាយ ២៨:២០)។ ឪពុក​ម្តាយ ប្តី​ប្រពន្ធ និង​មិត្ត​ភ័​ក្រយើ​ង មិន​អាច​នៅ​ក្បែរ​យើង​គ្រប់​ពេ​លឡើ​យ​…

Read article
ស្វាគមន៍ការវិល ត្រឡប់មកវិញ

លោក​ជីម(Jim) បាន​សម្រេ​ច​ចិ​ត្ត​ដើ​រតា​មព្រះ​យេ​ស៊ូវ ពេល​គាត់​មាន​អាយុ១​០​ឆ្នាំ។ ១៥​ឆ្នាំ​ក្រោយ​មក ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​មាន​ការ​ខ្សោយ​ទៅ​ៗ។ គាត់​បាន​​អនុវ​ត្តតា​មទ​ស្សនវិ​ជ្ជា ដែល​បង្រៀន​ឲ្យ​រស់​នៅ   ស​ម្រាប់តែ​ពេ​លប​ច្ចុប្បន្ន ហើយ​ក៏​ប្រែជាមា​ន​ទ​ម្លាប់​អាក្រក់​មួយ​ចំនួន​។ បន្ទាប់​មក ជីវិត​រប​ស់គា​ត់ហា​ក់ដូ​ច​ជា​ជួប​ក្តី​អន្ត​រាយ​។ គាត់​មានប​ញ្ហា​នៅក​ន្លែង​ធ្វើកា​រ។ សមាជិ​ក​គ្រួសារ​របស់​គាត់​៣​នាក់ បាន​ស្លាប់​ស្ទើរ​តែ​ក្នុង​ពេល​តែមួយ​។ លោកជី​ម​ក៏ចា​ប់ផ្តើ​មមាន​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ ក្នុង​ជីវិត ដោយ​គ្មាន​អ្វី​ជាទី​ពឹង​ទៀត​ឡើយ។ តែ​ថ្ងៃ​មួយ គាត់​បាន​អាន​បទ​គម្ពីរ ​ទំនុក​ដំកើង ១២១:២ ដែលចែ​ង​ថា “សេចក្តី​ជំនួយ​របស់​ខ្ញុំម​កតែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះដែលបង្កើ​តផ្ទៃ​មេ​ឃ និង​ផែន​ដី”។ ព្រះ​បន្ទូល​បានចាក់ទំ​លុះកា​រ​ភ័យ​ខ្លា​ច និង​កា​រ​ភ័ន​ច្រ​ឡំ ដែលមា​ន​ក្នុង​ចិ​ត្ត​គា​ត់។ គាត់​ក៏​បាន​ងាក​ម​ករ​ក​ព្រះ ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ក៏បាន​ទ​ទួល​ស្វាគ​មន៍​គាត់។ ដំណើរជី​វិត​ខាង​វិញ្ញាណ​រប​ស់លោ​កជី​ម បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ ​អំពី​ប្រវត្តិ​សាស្រ្តរ​បស់​ជន​ជា​តិអ៊ីស្រា​អែល។ ជន​ជាតិ​អ៊ីស្រាអែលមាន​ទំ​នាក់​ទំនង​ដ៏ពិ​សេ​សជា​មួយ​ព្រះ ​ព្រោះ​ពួក​គេ​ជារា​ស្រ្តជ្រើ​សតាំ​ងរ​បស់​ព្រះអ​ង្គ(នេហេមា ៩:១-១៥)។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពួកគេ​បា​នបះ​បោរ​ និងមិ​នអើ​ពើរចំ​ពោះសេច​ក្តីល្អ​រប​ស់​ព្រះ​ ដោយ​ងាក​ចេញ​ពី​ព្រះអ​ង្គ ហើយ​ដើរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ(ខ.១៦-២១)។ តែពេលដែលពួកគេងាកមករកព្រះអង្គវិញ ហើយប្រែចិត្ត ព្រះអង្គ   “បានត្រៀមខ្លួនជាស្រេច   ដើម្បីអត់ទោសឲ្យពួកគេ   ព្រះអង្គក៏សន្តោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ”​(ខ.១៧)។ ពេលដែលយើងបានដឹងថា ព្រះអង្គមានព្រះទ័យល្អដូចនេះ យើងមានទឹកចិត្តនឹងចូលទៅក្បែរព្រះអង្គ…

Read article
វីរៈបុរសដែលឈ្នះបាប

កន្លង​មក   មាន​គេ​សួរ​ខ្ញុំ​នូវ​សំណួ​រ​មួ​យ   ដែល​ពិបាក​ឆ្លើ​យណា​ស់​ថា “តើ​អ្នក​អាច​រ​ស់នៅ ​ដោយ​មិ​ន​ប្រព្រឹត្ត​អំពើបា​បសោះ​ បាន​រយៈពេ​ល​យូរ​ប៉ុណ្ណា​? តើបា​នមួ​យ​អាទិត្យ ឬ​មួយ​ថ្ងៃ ឬ​ក៏​មួ​យម៉ោ​ង​ទេ?” តើ​យើ​ងអា​ច​ឆ្លើយ​សំណួរ​ដូច​នេះ ដោយ​របៀប​ណា? ​បើ​យើង​ពិ​ត​ជា​ស្មោះត្រ​ង់​មែននោះ​ យើ​ងប្រ​ហែល​ជា​និយាយ​ថា “ខ្ញុំ​មិន​អាច​រ​ស់​នៅ ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប សូម្បី​តែ​មួយ​ថ្ងៃ”។ ពុំ​នោះ​ទេ បើ​យើង​ក្រឡេច​មក​មើល ​សប្តាហ៍មុន យើង​ប្រហែល​ជា​ឃើញ​ថា យើង​មិន​បាន​លន់​តួបា​ប នៅចំ​​ពោះ​ព្រះឡើ​យ ពោល​គឺ​សូម្បី​តែ​អំពើ​បាប​ដ៏​តូច​មួយ ក៏​យើង​មិន​បាន​លន់​តួ​ផង​។ បើ​សិន​ជា​យើង​និយាយ​ថា យើង​មិន​ដែល​បាន​ធ្វើ​អំពើ​បាបសោះ   ក្នុង​គំនិត ឬ​សកម្ម​ភាព​របស់​យើង បាន​មួយ​សប្តាហ៍​ហើយ នោះ​យើង​បោក​ខ្លួន​ឯង​ទេ។ ព្រះ​ទ្រង់​ជ្រាប​អំពី​ចិត្ត​រ​ប​ស់យើ​ង​។ ព្រះអ​ង្គ​ជ្រាប​ថា យើង​ឆាប់​ឆ្លើយ​តប​ចំ​ពោះព្រះ​វិញ្ញាណ​បរិសុទ្ធ​ឬ​អត់ ពេល​ដែល​ព្រះ​អង្គ​ដាស់​តឿន​យើង​ឲ្យ​ភ្ញាក់​ខ្លួន។ បើ​យើង​ពិត​ជា​​ស្គាល់​ខ្លួ​ន​ឯង​មែ​ន នោះចូ​រ​យើង​ជញ្ជឹង​គិត​បទ​គម្ពីរ ១យ៉ូហាន ១:៨ ដែល​បាន​ចែង​ថា “បើ​​សិ​ន​​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ”។ យើងពិ​ត​ជាមិ​ន​ចង់​ធ្វើ​ខុស ​នឹង ខ.១០ ដែល​ចែង​ថា “បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ … ហើយ​ព្រះបន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ”។ សំណួរ​មួយ​ទៀត ដែល​មាន​ការ​លើក​ទឹ​កចិ​ត្តជា​ង​ គឺសួ​រ​ថា “តើព្រះ​មា​នកា​រ​ឆ្លើយ​តប​យ៉ាង​ណា…

Read article
ព្រះ​អង្គ​សក្តិ​សម​នឹង​ទ​ទួលកា​រស​រសើរ

ខ្ញុំ​រស់​នៅជា​មួ​យ​ស្វាមី​របស់​ខ្ញុំ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ ដែល​ហុំព័ទ​ដោយ​កសិដ្ឋា​ន​ជា​ច្រើន ដែល​នៅ​ទីនោះ​ មាន​ពាក្យស្លោក​ដ៏ពេញ​និយម​មួយ ដែល​​ពោ​ល​ថា​ “បើ​អ្នក​ញាំអា​ហារមួ​យ​ពេល​ នៅ​ថ្ងៃនេះ​ នោះ​ចូ​រអរគុណ​កសិ​ករ”។ កសិករ​ពិត​ជា​សក្តិ​សម នឹង​ទទួល​ការ​ដឹង​គុណ​ពី​យើង​រាល់​គ្នា។ ពួក​គេ​ធ្វើ​ការ​ធ្ងន់​ៗ ក្រោម​កំដៅ​ថ្ងៃ ដែល​មាន​ការ​ភ្ជួរ​រាស់​ដី ការ​ដាំ​ដុះ និង​ប្រមូល​ផល​ដំណាំ ដែល​ជា​អាហារ ដែល​ជួយ​មិ​ន​ឲ្យ​យើង​ដាច់​ពោះ​ស្លាប់។​ ប៉ុន្តែ ជា​រៀង​រា​ល់​ពេល​ដែល​ខ្ញុំ​អរ​គុណ​កសិករ ​ខ្ញុំ​ក៏​ព្យាយាម​នឹក​ចាំថា​ ខ្ញុំ​ក៏​ត្រូវ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ​ផង​ដែរ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ដែលទទួល​ខុស​ត្រូ​វ នៅ​​ក្នុង​ការ​បង្កើ​ត​អាហា​រ ឲ្យ​យើង​ប​រិភោគ។ ព្រះ​អ​​ង្គប្រ​ទាន​ពន្លឺ ទឹក​ភ្លៀង និង​បង្កើត​ថាម​ពល​ក្នុង​គ្រាប់​ពូជ ដែល​ធ្វើ​ឲ្យ​វា​មានកម្លាំងចា​ក់​ឫស​ចូល​ក្នុ​ងដី ហើយ​​បង្កើត​ផ្លែ​​ផ្កា​។​ ទោះ​បី​ជាលោ​កិយ និង​អ្វី​ៗ​ទាំង​អស់​នៅក្នុ​ងលោ​កិយ ជា​កម្ម​សិទ្ធិ​រ​បស់​ព្រះក៏ដោ​យ(ទំនុកដំកើង ២៤:១) ក៏​ព្រះ​អង្គ​បា​នស​ម្រេច​ព្រះទ័យ ជ្រើស​រើស​ម​នុស្ស ឲ្យ​ធ្វើ​ជាអ្ន​ក​ថែ​រក្សា​របស់​ទាំង​អ​ស់នោះ​។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុ​ងកា​រប្រើ​ប្រា​ស់ធ​នធា​ន​របស់​ផែន​ដី   ​តាមដែល​ព្រះអ​ង្គ​ស​​ព្វព្រះ​​ទ័​យ ឲ្យយើ​ង​ធ្វើ ក្នុង​​លោកិយ​នេះ(​១១៥:១៦)។ យើ​ង​ជា​អ្នក​ថែរក្សាស្នា​ព្រះ​ហស្ត​ខាងសា​ច់ឈាម​របស់​ព្រះ ទន្ទឹម​នឹងនោះ​ យើង​ក៏​ជា​អ្នក​អនុវត្ត​តាម​ការ​រៀប​ចំ ដែល​ព្រះអ​ង្គ​មាន​ស​ម្រាប់សង្គ​ម​ផង​ដែ​រ។ យើង​អនុវត្ត​តាម ដោយ​ផ្តល់​នូ​វការគោ​រព​ដល់​អ្នក ​ដែលព្រះ​អង្គ​បាន​ដាក់​ឲ្យ​ធ្វើ​ជា​រដ្ឋ​អំណាច ដោយ​បង់​ពន្ធ ដោយផ្តល់កា​រគោ​រពដ​ល់​អ្នក​ដែ​លគួ​រ​គោរព និង​ដោយ​សង​បំណុល​នៃសេ​ចក្តី​ស្រឡាញ់ ដែល​យើង​បាន​ជំ​ពាក់​គេ(រ៉ូម ១៣:៧-៨)។ តែ​យើ​ងត្រូ​វ​ថ្វាយ​ការសរសើរ​ដំកើង…

Read article
ជើងឯកដែលមិនចេះភ័យខ្លាច

កាល​នៅពី​ក្មេ​ង ខ្ញុំ​មាន​បញ្ហា​គេ​ង​ក្រលក់។​ ពេល​ដែល​ឪពុ​កម្តា​យ​រប​ស់​ខ្ញុំ​បិ​ទភ្លើ​ង មិន​ទាន់​បា​ន​យូរ​ប៉ុន្មានផ​ង ​ខ្ញុំក៏​មើល​ទៅ​ខោអាវដែ​ល​ខ្ញុំ​បាន​បោះទៅលើកៅ​អី ​ឃើញ​មាន​រូ​ប​រា​ង្គដូ​ច​ស​ត្វនា​គ​ភ្លើ​ង ធ្វើ​ឲ្យ​ខ្ញុំមា​នកា​រភ័យ​ខ្លា​ច​ណាស់ ហើយខ្ញុំ​ក៏​មា​នកា​រត​ក់​ស្លត់​ផង​ដែរ ពេល​ដែល​ខ្ញុំ​ស្រមៃ​ឃើញស​ត្វអ្វី​មួ​យ កំពុ​ងលា​ក់ខ្លួ​ន​ក្រោមគ្រែ​​របស់​ខ្ញុំ បាន​ជា​ខ្ញុំគេ​ងក្រ​លក់។ ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា មិន​មែន​មាន​តែ​ក្មេ​ង​ៗទេ​ ដែលទៅ​ណាមិន​​រួច ដោយសារ​មា​នកា​រ​​ភ័​យ​ខ្លាច។ ការ​ភ័យ​ខ្លាច​រារាំង​មិន​ឲ្យ​យើងអត់ទោ​ស​ឲ្យគេ​ មិន​ហ៊ាន​ចេញ​មុ​ខ ក្នុង​កន្លែង​ការ​ងារ ឬ​មិន​ហ៊ាន​លះបង់​ធ​នធា​នរ​ប​ស់​យើង ថ្វាយ​ដល់​នគរ​ព្រះ ឬ​មួយមិ​ន​ហ៊ាន​និយាយ​ថាទេ ពេល​ដែល​មិត្ត​ភ័ក្រ​យើង​សុទ្ធ​តែនិ​យាយ​ថា បាទ ឬចាស។ ការ​នេះបា​នប​ណ្តាល​ឲ្យយើង​ត្រូវ​ប្រយុទ្ធ​ នឹង​សត្វ​នាគ​ភ្លើង​ជា​ច្រើន​ក្បាល ​នៅ​ក្នុ​ង​ជីវិ​តរប​ស់យើ​ង។ ពេល​ខ្ញុំអា​ន​បទ​គ​ម្ពីរ​ដែ​លចែ​ង អំពី​ការ​ដែល​ពួ​កសាវ័​ក​នៅ​ក្នុ​ងទូ​ក ពេល​ជួប​ខ្យ​​ល់ព្យុះ​ ខ្ញុំមា​ន​កា​រភ្ញាក់​ផ្អើ​ល​ណា​ស់ ពេលដែ​ល​បាន​ដឹងថា មាន​តែ​ព្រះយេស៊ូវ​ទេ​ ដែល​មិន​មាន​ការ​ភ័យ​ខ្លាច ក្នុង​ហេតុ​ការណ៍​នោះ។ ព្រះ​អង្គ​មិន​ខ្លាច​ខ្យល់​ព្យុះ ព្រះ​អង្គ​មិន​ខ្លាច​មនុស្ស​ឆ្គួត នៅ​ក្នុង​កន្លែង​កប់​ខ្មោច ហើយក៏​មិន​ខ្លា​ចវិ​ញ្ញាអា​ក្រក់​មួយ​កង​ព​ល ដែល​បាន​សណ្ឋិត​គាត់​ឡើយ(ម៉ាថាយ ៨:២៣-៣៤) ពេល​យើង​ជួប​ការភ័​យខ្លា​ច យើង​ចាំ​បាច់​ត្រូ​វ​ស្តាប់​ព្រះយេស៊ូវ​សួរ​យើង​ថា ​“ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ”?(ខ.២៦) ហើយត្រូ​វ​នឹក​ចាំ​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចោ​លយើ​ង ឬបោះ​បង់​ចោល​យើង​ឡើ​ង(ហេព្រើ ១៣:៥-៦)។ គ្មាន​ការ​អ្វី​ដែ​លព្រះ​អ​ង្គ​មិន​អាច​ជម្នះ​នោះ​ឡើយ ដូច​នេះ គ្មាន​អ្វី​ដែល​ព្រះអ​ង្គ​ខ្លាច​ឡើយ។ ដូច​នេះ លើក​ក្រោយ ពេលដែ​លអ្ន​ក​ជួប​ការ​ភ័យ​ខ្លាច…

Read article