You are here:
នរណាជាចៅហ្វាយ?

ថ្ងៃមួយ ភរិយាខ្ញុំបានទៅមើលចៅប្រុសពីរនាក់ នៅផ្ទះរបស់ពួកគេ។ ចៅទាំងពីរក៏បានចាប់ផ្តើមឈ្លោះគ្នា ដណ្តើមគ្រឿងលេងមួយ។ ភ្លាមៗនោះ នេធិន(Nathan) ដែលជាកូនប្អូន មានអាយុ៣ឆ្នាំក៏បានបង្គាប់ខាំមេរ៉ុន(Cameron)  ដែលជាបងប្រុស  ឲ្យចូលទៅបន្ទប់របស់ខ្លួនទាំងបង្ខំ។ ខាំមេរ៉ុន ក៏ចាប់ផ្តើមដើរតម្រង់ទៅរកបន្ទប់របស់ខ្លួន ទាំងទឹកមុខស្រង៉ូតស្រង៉ាត់។ ពេលនោះ ភរិយារបស់ខ្ញុំក៏បានប្រាប់ខាំមេរ៉ុនថា “ខាំមេរ៉ុន ចៅមិនចាំបាច់ត្រូវចូលក្នុងបន្ទប់របស់ចៅទេ នេធិន(Nathan) មិនមែនជាចៅហ្វាយរបស់ចៅទេ!” ពេលខាំមេរ៉ុនដឹងថា នេធិនមិនមែនជាចៅហ្វាយរបស់ខ្លួនទេ គាត់ក៏ញញឹម រួចអង្គុយចុះ ហើយបន្តលេងទៀត។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា មនុស្សម្នាក់ៗមានភាពទន់ខ្សោយ ដែលងាយនឹងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អំពើបាប។ អំពើបាបតែងតែគំរាមកំហែងចង់គ្រប់គ្រងចិត្ត និងគំនិតយើង ហើយព្យាយាមធ្វើឲ្យយើងបាត់បង់ក្តីអំណរ ក្នុងការប្រកបជាមួយព្រះសង្រ្គោះរបស់យើង។ ប៉ុន្តែ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ របស់ព្រះគ្រីស្ទ យើងអាចមានជ័យជម្នះលើអំពើបាប។ អំពើបាបគ្មានអំណាចមកលើយើងទៀតទេ។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានមានប្រសាសន៍ថា “បាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ”(រ៉ូម ៦:១៤)។ ទោះយើងមានភាពប្រេះបែកក៏ដោយ ក៏ព្រះគុណព្រះគ្រីស្ទនៅតែជួយឲ្យយើងរស់នៅ តាមរបៀបដែលគាប់ព្រះទ័យព្រះ ហើយបង្ហាញដល់លោកិយ ឲ្យស្គាល់អំណាចរបស់ទ្រង់ ដែលអាចធ្វើឲ្យមនុស្សមានជីវិតផ្លាស់ប្រែ។ អំពើបាបមិនមែនជាចៅហ្វារបស់យើងទៀតទេ។ សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងគ្រាព្រះគុណ និងក្នុងព្រះវត្តមាននៃព្រះយេស៊ូវ។…

Read article
ពិធីខួបកំណើត

កាលនៅពីក្មេង ខ្ញុំចូលចិត្តពិធីខួបកំណើតណាស់។ ខ្ញុំនៅចាំថា កាលនោះ ខ្ញុំកំពុងឈរយ៉ាងរំភើបរីករាយនៅមាត់ទ្វារ ដើម្បីរង់ចាំមិត្តភក្តិមកចូលរួមពិធីបុណ្យខួបកំណើតរបស់ខ្ញុំគំរប់អាយុ៥ឆ្នាំ។ ខ្ញុំមិនគ្រាន់តែមានចិត្តរំភើប ដោយសារប៉េងប៉ោង អំណោយ និងនំខួបកំណើតប៉ុណ្ណោះទេ តែក៏ដោយសារខ្ញុំដឹងថា ខ្ញុំមិនមែនអាយុ៤ឆ្នាំទៀតទេ។ ខ្ញុំកំពុងចម្រើនវ័យធំជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលខ្ញុំមានវ័យកាន់តែចាស់ ជួនកាល ពិធីខូបកំណើតធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ជាជាងមានចិត្តរំភើបរីករាយ។ កាលពីឆ្នាំទៅ ពេលដែលខ្ញុំធ្វើពិធីខួបកំណើត ខ្ញុំបានរាប់អាយុឃើញថា ខ្លួនមានអាយុច្រើនទសវត្សរ៍ហើយ។ ពេលនោះ ម៉ាធី(Martie) ភរិយារបស់ខ្ញុំ ក៏បានលើកទឹកចិត្តខ្ញុំ ដោយក្រើនរំឭកថា   ខ្ញុំគួរតែដឹងគុណព្រះ   ដែលបានឲ្យខ្ញុំមានវ័យចាស់ជាងមុន។ គាត់បានយកបទគម្ពីរទំនុកដំកើង ជំពូក៧១ ដែលអ្នកនិពន្ធបានចែងអំពី ព្រះវត្តមានរបស់ព្រះ ដែលគង់នៅក្នុងជីវិតគាត់ ជាប់ជានិច្ច។ គាត់បាននឹកចាំថា ព្រះបាន “ថែរក្សាគាត់ តាំងពីផ្ទៃម្តាយមក”(៧១:៦) ហើយគាត់ក៏បានថ្លែង ដោយអរព្រះគុណទ្រង់ថា “ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំ តាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់”(ខ.១៧)។ ហើយពេលដែលគាត់មានវ័យចាស់ហើយ គាត់មានកិត្តិយស នៅក្នុង “ការថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ និងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ”(ខ.១៨)។ ព្រះទ្រង់បានប្រទានពរដល់អ្នកនិពន្ធទំនុកដំកើង…

Read article
មិនបានស្គាល់ព្រះពរ

មានពេលមួយស្វាមីរបស់ខ្ញុំបានគាំបេះដូង តែអរព្រះគុណព្រះអម្ចាស់ ដែលគាត់មិនបានស្លាប់។ ក្នុងអំឡុងពេលពីរបីខែបន្ទាប់ គេបានសួរខ្ញុំជាច្រើនដងថា ខ្ញុំសុខសប្បាយជាទេ ហើយខ្ញុំក៏បានឆ្លើយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានពរណាស់”។  ទោះជាយ៉ាងណាក៏ដោយ ព្រះពរដែលព្រះប្រទានមក មានទំហំ និងសណ្ឋានខុសគ្នា។ តាមពិត ពេលខ្លះយើងមិនដឹងថា ខ្លួនឯងកំពុងទទួលព្រះពរទេ។ សូម្បីតែនៅពេលដែលយើង កំពុងធ្វើការអ្វីដែលព្រះឲ្យយើងធ្វើ ក៏យើងនៅតែមានទុក្ខលំបាក។ ជួនកាល យើងមានការបាក់ទឹកចិត្ត ពេលដែលព្រះទ្រង់មិនឆ្លើយតប ឲ្យត្រូវចិត្តយើង ឬទ្រង់ហាក់ដូចជាពន្យាពេលយូរពេក។ ការច្រណែនរបស់បងប្អួនរបស់លោកយ៉ូសែប បាននាំឲ្យគាត់មានទុក្ខលំបាកជាច្រើន។ តាមទស្សនៈរបស់មនុស្ស គេប្រហែលជាយល់ថា ព្រះទ្រង់បានភ្លេចលោកយ៉ូស្វេហើយ ពេលគាត់បានជួបទុក្ខវេទនាអស់រយៈពេលជាង១០ឆ្នាំ។   គេបានទម្លាក់គាត់ចូលក្នុងរណ្តៅ ត្រូវគេលក់ឲ្យធ្វើជាទាសករ ត្រូវគេចោទប្រកាន់ ហើយចាប់ដាក់គុកដោយអយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ព្រះទ្រង់ក៏បានលើកគាត់ ឲ្យក្លាយជាអ្នកដឹកនាំម្នាក់ នៅនគរអេស៊ីព្ទ ហើយក៏បានសង្រ្គោះមនុស្សជាច្រើន ឲ្យរួចពីគ្រោះទុរភិក្ស ដែលការនេះបានបញ្ជាក់ច្បាស់ថា ទ្រង់នៅតែមានភាពស្មោះត្រង់ជានិច្ច(លោកុប្បត្តិ ៣៧-៤៦)។ លោកស៊ី អេស លូអ៊ីស(C.S. Lewis) បានមានប្រសាសន៍ក្នុងសៀវភៅរបស់គាត់ថា “កាលណាយើងបាត់បង់ព្រះពរណាមួយ ព្រះទ្រង់ប្រទាននូវព្រះពរមួយទៀត ជាជំនួស ដែលច្រើនតែលើសពីការរំពឹងគិតរបស់យើង”។ ព្រះទ្រង់តែងតែដាក់ព្រះហស្តនៃព្រះពរ ពីលើលោកយ៉ូសែបជានិច្ច…

Read article
ទម្លាប់នៃគំនិតដែលនាំឲ្យមានសុខភាពល្អ

សព្វថ្ងៃនេះ មានសៀវភៅជាច្រើនបានបង្រៀនមនុស្សថា ដើម្បីឲ្យមានសុខភាពល្អជាងមុន គេត្រូវបង្កើតទម្លាប់គិតឲ្យវិជ្ជមាន ទោះជាកំពុងប្រឈមមុខនឹងការពិនិត្យសុខភាពដ៏ពិបាក ឬកំពុងមានខោអាវប្រឡាក់មួយគំនរ ដែលត្រូវបោកគក់ក៏ដោយ។ អ្នកស្រីបណ្ឌិត បាបារ៉ា ហ្វ្រេតរីកសិន(Barbara Fredrickson) ដែលជាសាស្ត្រាចារ្យផ្នែកចិត្តសាស្រ្តនៅសកលវិទ្យាល័យខារ៉ូឡាយណាខាងជើង បានមានប្រសាសន៍ថា យើងគួរតែសាកល្បងធ្វើសកម្មភាពដែលនាំឲ្យមានអំណរ ការដឹងគុណ ក្តីស្រឡាញ់ និងមានអារម្មណ៍ដែលវិជ្ជមានផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ បើគ្រាន់តែប្រាថ្នាចង់ឲ្យមានអារម្មណ៍ល្អតែម្យ៉ាង គឺមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវដឹងច្បាស់ អំពីប្រភពនៃក្តីអំណរ សន្តិភាព និងក្តីស្រឡាញ់ ដែលយើងអាចពឹងផ្អែកបាន។ បទគម្ពីរទំនុកដំកើង ៣៧:១-៨ បានប្រាប់យើងឲ្យធ្វើនូវសកម្មភាពវិជ្ជមាន ដើម្បីជម្នះគំនិតអវិជ្ជមាន និងការបាក់ទឹកចិត្ត។ សូមយើងពិចារណា ហើយអនុវត្តតាមការលើកទឹកចិត្តឲ្យមានគំនិតវិជ្ជមាន ដែលមានដូចជា : ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្តីពិត(ខ.៣) ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក(ខ.៤) ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង(ខ.៥) ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ(ខ.៧) ចូរឈប់ពីសេចក្តីកំហឹង ហើយបោះបង់សេចក្តីឃោរឃៅចោលចេញ(ខ.៨)។ ដោយសារបទគម្ពីរទាំងនេះសុទ្ធតែប្រើពាក្យ “ចូរ” ហើយតភ្ជាប់គ្នា ដោយពាក្យ “ព្រះយេហូវ៉ា” នោះបទគម្ពីរទាំងនេះជាព្រះរាជបញ្ជា ដែលបង្គាប់ឲ្យយើងអនុវត្តតាម ដើម្បីឲ្យយើងមានគំនិតវិជ្ជមាន។ យើងអាចអនុវត្តតាមបាន…

Read article
របស់ដែលលុយមិនអាចទិញបាន

លោកមៃឃល សែនដេល(Michael Sandel) ដែលជាអ្នកនិពន្ធសៀវភៅ មានចំណងជើងថា របស់ដែលលុយមិនអាចទិញបាន បានមានប្រសាសន៍ថា “មានរបស់ខ្លះលុយមិនអាចទិញបានទេ តែសព្វថ្ងៃនេះ មានរបស់តិចណាស់ ដែលលុយមិនអាចទិញបាន”។ នៅអាមេរិក អ្នកទោសអាចបង់លុយ ៩០ដុល្លា ក្នុងមួយយប់ ដើម្បីឲ្យបានដេកក្នុងបន្ទប់ឃុំឃាំងដែលទំនើបជាងមុន។   នៅអាហ្វ្រិកពួកមនុស្សខិលខូចអាចបង់លុយ២៥ម៉ឺនដុល្លា  ដើម្បីទិញសិទ្ធិប្រម៉ាញ់សត្វរមាសដែលជិតផុតពូជ ហើយគេអាចទិញលេខទូរស័ព្ទពិសេសសម្រាប់វេជ្ជបណ្ឌិត ក្នុងតម្លៃ១៥០០ដុល្លា។ ដូចនេះ គេហាក់ដូចជាស្ទើរតែអាចទិញអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែ មានរបស់មួយដែលលុយមិនអាចទិញបាន គឺការប្រោសលោះ  ឲ្យរួចពីចំណងនៃអំពើបាប។ ពេលដែលសាវ័កប៉ុលចាប់ផ្តើមតែងបទគម្ពីរ អំពីលក្ខណៈនៃព្រះគុណដ៏ធ្ងន់របស់ព្រះ ដែលទ្រង់ប្រទានក្នុងផែនការសង្រ្គោះ តាមរយៈព្រះយេស៊ូវ គាត់បានសរសើរដំកើងទ្រង់ថា “យើងបានសេចក្តីប្រោសលោះ នៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧-៨)។ ការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង គឺជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីរំដោះយើងឲ្យរួចពីអំពើបាប។ ហើយមានតែទ្រង់ទេ ដែលអាចបង់ថ្លៃលោះយើង ព្រោះទ្រង់ជាព្រះរាជបុត្រានៃព្រះ ដែលល្អឥតខ្ចោះ។ យើងអាចឆ្លើយតប ចំពោះព្រះគុណដ៏ថ្លៃឧត្តម្ភ ដែលយើងទទួលដោយឥតគិតថ្លៃនោះ ដោយសរសើរដំកើងអស់ពីចិត្ត ហើយប្តេជ្ញាចិត្តចំពោះព្រះ ដែលបានប្រោសលោះយើងឲ្យរួចពីបាប តាមរយៈព្រះយេស៊ូវ(១:១៣-១៤)។ សូមសរសើរព្រះដ៏មានព្រះជន្មរស់នៃយើង ដ្បិតទ្រង់បានយាងមកលោះយើងឲ្យរួចពីបាប!-Marvin…

Read article
សុភាសិតចិន

សុភាសិតរបស់ជនជាតិចិន ច្រើនតែមានភាពសាមញ្ញ ហើយភ្ជាប់ជាមួយនឹងរឿងណាមួយ។ ឧទាហរណ៍ មានសុភាសិតចិនមួយបានពោលថា “បើចង់ទទួលបានផលល្អ ចូរឲ្យដំណាំដុះតាមសម្រួល”។ សុភាសិតនេះនិយាយអំពីរឿងរបស់បុរសម្នាក់ ដែលខ្វះភាពអត់ធ្មត់ នៅក្នុងសម័យរាជវង្សសុង។ គាត់មានចិត្តអន្ទះសារចង់ឃើញដើមស្រូវរបស់គាត់ លូតលាស់លឿន។ ដូចនេះ គាត់ក៏បានគិតរកដំណោះស្រាយ។ គាត់បានទាញដើមស្រូវទាំងអស់ឡើងលើ ឲ្យខ្ពស់ជាងមុនប្រហែល៥សង់ទីម៉ែត្រ។ បន្ទាប់ពីគាត់បានធ្វើដូចនេះ យ៉ាងហត់នឿយ អស់ពេលមួយថ្ងៃ គាត់ក៏បានសង្កេតមើលវាលស្រែរបស់គាត់។ គាត់មានចិត្តសប្បាយ ពេលបានឃើញដើមស្រូវហាក់ដូចជាបាន “លូតលាស់” ខ្ពស់ជាងមុន។ ប៉ុន្តែ គាត់អរសប្បាយបានតែមួយភ្លែតប៉ុណ្ណោះ។ ថ្ងៃស្អែកឡើង ដើមស្រូវទាំងនោះ ក៏បានចាប់ផ្តើមស្រពោន ដោយសារឫសរបស់វារលើង មិនបានចាក់ចូលជ្រៅដូចមុនទៀត។ ក្នុងបទគម្ពីរ២ធីមូថេ ២:៦  សាវ័កប៉ុលបានប្រៀបធៀបការងាររបស់អ្នកផ្សាយដំណឹងល្អ ទៅនឹងការងាររបស់កសិករ។ គាត់បានសរសេរសំបុត្រនោះ ដើម្បីលើកទឹកចិត្តលោកធីម៉ូថេថា ការបង្កើតសិស្សជាកិច្ចការដែលត្រូវធ្វើ ដោយការនឿយហត់ មិនខុសពីការធ្វើស្រែឡើយ។ យើងត្រូវភ្ជួររាស់ដី ព្រោះគ្រាប់ពូជ យើងត្រូវរង់ចាំ ហើយត្រូវអធិស្ឋាន។ យើងចង់ឲ្យការងារយើងមានលទ្ធផលភ្លាមៗ តែការលូតលាស់ត្រូវការពេលវេលា។ ការបង្ខំឲ្យមានការលូតលាស់ខុសរបៀប មិនមានប្រយោជន៍ឡើយ។ ពេលលោកធីម៉ូថេខិតខំធ្វើការបម្រើព្រះអស់ពីចិត្ត ដើម្បីសម្រេចកិច្ចការខាងវិញ្ញាណ ដែលព្រះទ្រង់បានប្រទាន  គាត់ក៏បានឃើញផលផ្លែខាងវិញ្ញាណកើតមាន  ក្នុងជីវិតរបស់អ្នកដែលគាត់បណ្តុះបណ្តាល ដោយចិត្តអត់ធ្មត់ ដូចដែលមានចែងក្នុងបទគម្ពីរ…

Read article
ដើម្បីសុខភាពរបស់យើង

នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យឌូក មានអ្នកស្រាវជ្រាវដ៏ល្បីល្បាញម្នាក់ បានមានប្រសាសន៍ថា “បើសិនជាការដឹងគុណព្រះ គឺជាថ្នាំពេទ្យ នោះការដឹងគុណព្រះ នឹងបានធ្វើជាថ្នាំពេទ្យដែលគេស្វែងរកខ្លាំងបំផុត ដែលមានប្រយោជន៍ចំពោះសុខភាព របស់សិរីរាង្គសំខាន់ៗក្នុងរាង្គកាយ”។ អ្នកខ្លះបានឲ្យនិយមន័យថា ការដឹងគុណគ្រាន់តែជាការរស់នៅ ដោយចិត្តដែលដឹងគុណ ដោយចំណាយពេលទទួលស្គាល់ និងផ្តោតទៅលើរបស់អ្វី ដែលខ្លួនមាន ជាជាងផ្តោតទៅលើអ្វីដែលខ្លួនប្រាថ្នាចង់បាន តែមិនទាន់បានដូចបំណង។ ប៉ុន្តែ ព្រះគម្ពីរបានឲ្យនិយមន័យដែលស៊ីជម្រៅជាងនេះ សម្រាប់ពាក្យ “ការដឹងគុណព្រះ”។ ពេលយើងអរព្រះគុណព្រះ យើងទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកប្រទាននូវព្រះពរគ្រប់យ៉ាង(យ៉ាកុប ១:១៧)។ ស្តេចដាវីឌដឹងថា ព្រះទ្រង់បានមើលការខុសត្រូវ ចំពោះការនាំហឹបនៃសេចក្តីសញ្ញាចូលទីក្រុងយេរូសាឡិម(១របាក្សត្រ ១៥:២៦)។  ដូចនេះហើយ  ទ្រង់ក៏បានតែងបទចម្រៀងមួយបទ ដែលនិយាយអំពីការដឹងគុណព្រះ ដោយផ្តោតទៅលើព្រះអម្ចាស់ ជាជាងបង្ហាញនូវចិត្តដែលអរសប្បាយ ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង។ ទំនុកនោះបានចាប់ផ្តើមដោយពាក្យថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍”(១៦:៨)។ ទំនុករបស់ស្តេចដាវីឌក៏បានបន្តបង្ហាញក្តីអំណរ ចំពោះភាពធំឧត្តម្ភរបស់ព្រះ ដោយសង្កត់ធ្ងន់ទៅលើសេចក្តីសង្រ្គោះ អំណាចចេស្តា និងសេចក្តីមេត្តារបស់ព្រះ(ខ.២៥-៣៦)។ សព្វថ្ងៃនេះ យើងអាចមានចិត្តកត្តុញូដ៏ពិត ចំពោះព្រះ ដោយថ្វាយបង្គំព្រះដែលប្រទានអំណោយដល់យើង ជាជាងថ្វាយបង្គំអំណោយដែលយើងចូលចិត្ត។ ការផ្តោតទៅលើការល្អ ដែលមានក្នុងជីវិតយើង អាចមានប្រយោជន៍ចំពោះរូបកាយយើង តែការថ្វាយការអរព្រះគុណដល់ព្រះ…

Read article
ធ្វើការរួមគ្នា

មានពេលមួយ ចេននេត(Janet) ភរិយារបស់ខ្ញុំ បានទិញហ្គីតាម៉ាកដ្រេតណោត ឌី៣៥មួយគ្រឿងឲ្យខ្ញុំ សម្រាប់ថ្ងៃខួបកំណើតគំរប់៦៥ឆ្នាំ។ ពីដើមឡើយ គេបានផលិតហ្គីតាម៉ាកនេះ នៅទសវត្សរ៍ឆ្នាំ១៩០០ ហើយវាមានទំហំធំជាងហ្គីតាភាគច្រើនដែលគេបានរចនា ក្នុងសម័យនោះ ម្យ៉ាងទៀត គេឮល្បីថា វាមានសម្លេងឮខ្លាំង ហើយពិរោះ។ គេបានដាក់ឈ្មោះម៉ាករបស់វា ដោយយកលំនាំតាមឈ្មោះនាវាចម្បាំងដ៏ធំ របស់ចក្រភពអង់គ្លេសឈ្មោះ អេច អិម អេស ដ្រេតណោត ដែលមានឈ្មោះល្បី ក្នុងសម័យសង្រ្គាមលោកលើកទី១។ ផ្នែកខាងក្រោយរបស់ហ្គីតានេះ មានលក្ខណៈពិសេសខុសគេ។ ដោយសារគេពិបាករកបន្ទះក្តាឈើក្រញូងធំៗ ដើម្បីផលិតហ្គីតាប្រភេទនេះ ពួកជាងក៏បានប្រើបន្ទះឈើក្រញូងបីបន្ទះផ្គុំចូលគ្នា យ៉ាងប៉ិនប្រសប់ ធ្វើឲ្យសម្លេងវាកាន់តែឮពិរោះ។ ព្រះទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងមក ដោយភាពប៉ិនប្រសប់ លើសការផលិតហ្គីតានោះទៅទៀត។ ព្រះយេស៊ូវទ្រង់បានប្រមូលបំណែកបាក់បែកផ្គុំចូលគ្នា បង្កើតជាស្នាព្រះហស្តថ្មីដ៏ល្អឯក ដែលគួរឲ្យគេរាល់គ្នាសរសើរដំកើងទ្រង់។ ទ្រង់បានជ្រើសរើសអ្នកយកពន្ធ ពួកជនបដិវត្តន៍យូដា ពួកអ្នកនេសាទត្រី និងអ្នកដទៃទៀត ឲ្យធ្វើជាសាវ័កទ្រង់។ ហើយអស់រយៈពេលជាច្រើនសតវត្សរ៍ក្រោយមកទៀត ទ្រង់នៅតែបន្តត្រាស់ហៅ មនុស្សដែលមានលក្ខណៈខុសៗគ្នា ឲ្យដើរតាមទ្រង់។ គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(អេភេសូរ ៤:១៦)។…

Read article
ទ្វារដែលកំពុងបិទ

ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ? យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់  ដែលយើងត្រូវតែចូល  មុនពេលទ្វារនោះបិទជារៀងរហូត។  ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។ ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។ ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ…

Read article
ការជិះក្តារំអិល និងការអធិស្ឋាន

ពេលព្រឹលធ្លាក់ នៅរដ្ឋមីឈីហ្គិន ខ្ញុំចូលចិត្តនាំចៅៗរបស់ខ្ញុំ ជិះស្គីលេងកម្សាន្ត ដោយយកបន្ទះក្តាជ័រ ទៅជិះស្គីរំអិលចុះពីលើទួល នៅក្រោយទីធ្លាផ្ទះយើង។ បន្ទាប់ពីយើងជិះក្តារំអិលចុះពីលើទួលមកក្រោម ក្នុងរយៈពេល១០វិនាទី យើងក៏បានឡើងទួល ហើយជិះក្តារំអិលចុះមកម្តងហើយម្តងទៀត។ ពេលខ្ញុំធ្វើដំណើរទៅលេងរដ្ឋអាឡាស្កាជាមួយក្មេងជំទង់មួយក្រុម យើងក៏បានជិះក្តារំអិលលេងផងដែរ។ យើងបានជិះឡានក្រុងឡើងទៅជិតដល់កំពូលភ្នំ រួចយើងក៏បានជិះក្តារំអិលលើព្រឹលចុះមកក្រោម ក្នុងរយៈពេល១០ ទៅ២០នាទី អាស្រ័យទៅលើកំរឹតនៃសេចក្តីក្លាហានរបស់យើង។ យើងជិះក្តារំអិលចុះមក ក្នុងល្បឿនដ៏គ្រោះថ្នាក់ តែយើងក៏មានការប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ សរុបមក ការជិះក្តារំអិលលើព្រឹលក្រោយផ្ទះខ្ញុំចុះពីទួលទៀបៗចុះមកក្រោម មិនមានថេរៈវេលាវែង ដូចការជិះស្គីចុះពីលើភ្នំ នៅរដ្ឋអាឡាស្កាទេ តែការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរយៈពេលខ្លី និងការអធិស្ឋានដែលចំណាយពេលយូរ ដែលសុទ្ធតែមានការចាំបាច់ដូចគ្នា។ ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមានការអធិស្ឋានរយៈពេលខ្លី មុនពេលយើងចេញដំណើរ ឬមុនពេលញាំអាហារជាដើម។ តែជាញឹកញាប់ យើងក៏ត្រូវការចំណាយពេលអធិស្ឋាន នៅកន្លែងស្ងប់ស្ងាត់ ឲ្យបានរយៈពេលវែង ដែលតម្រូវឲ្យយើងមានការផ្តោតចិត្ត និងបង្កើនភាពស្និទ្ធស្នាលជាមួយទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទាំងពីរប្រភេទ សុទ្ធតែមានចំណែក និងតួនាទីយ៉ាងសំខាន់ ចំពោះជីវិតរបស់យើង។ មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានអធិស្ឋានជាញឹកញាប់ ហើយជួនកាល ទ្រង់អធិស្ឋានអស់រយៈពេលយូរ(លូកា ៦:១២ ម៉ាកុស ១៤:៣២-៤២)។ ចូរយើងថ្វាយចិត្តយើងដាច់ដល់ទ្រង់ នៅពេលយើងអធិស្ឋាន ទោះការអធិស្ឋាននោះ មានរយៈពេលវែងឬខ្លីក្តី។-Dave…

Read article