You are here:
ការត្រាស់ហៅខុសពីការរំពឹងគិតរបស់យើង

សូមអាន : ម៉ាថាយ ៤:១៨-២២ គេ​ក៏​ទុក​សំណាញ់​ចោល ទៅតាម​ទ្រង់​ភ្លាម​។ ម៉ាថាយ ៤:២០ មាន​ពេល​មួយ​ខ្ញុំ​មាន​ឱកាស​ចូល​រួម​សន្និបាត​គ្រីស្ទាន ជា​មួយ​និស្សិតមហាវិទ្យាល័យ​រាប់​ពាន់​នាក់​។ ពេល​គេ​បិទ​ភ្លើង​នៅ​ក្នុង​សាលសន្និសិទ ឲ្យ​នៅសល់​ពន្លឺ​តែ​បន្តិច​បន្តួច អ្នក​ចូល​រួម​ទាំងឡាយ​ក៏​បាន​ឱន​ក្បាល ខណៈ​ពេល​ដែល​គ្រូ​អធិប្បាយ​ម្នាក់​បាន​ដឹកនាំ​យើង ក្នុង​ការ​អធិស្ឋាន​ប្តេជ្ញា​ចិត្ត​។ គាត់​ក៏​បាន​អញ្ជើញ​អ្នក​ចូល​រួម​ទាំងឡាយ ឲ្យ​ក្រោក​ឈរ​ឡើង បើសិន​ជា​ពួកគេ​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះអម្ចាស់ ឲ្យ​ចេញទៅ​ធ្វើ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​។ ពេល​នោះ ខ្ញុំ​អាច​ដឹង​ថា មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ​លីនែត(Lynette) បាន​ក្រោក​ឈរ​ឡើង ហើយ​ដើរ​ចេញពី​កន្លែង​អង្គុយ ហើយក៏​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា គាត់​នឹង​ទៅ​រស់នៅ និង​បម្រើ​ព្រះ នៅ​ប្រទេស​ភីលីពីន​។ តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​ចង់​ក្រោកឈរ​ទេ​។ ខ្ញុំ​មើល​ឃើញ​តម្រូវការ​ខាង​វិញ្ញាណ នៅ​ក្នុង​សហរដ្ឋអាមេរិក ច្រើន​ជាង​ប្រទេស​ដទៃ ដូច​នេះ ខ្ញុំ​ចង់​ចែក​រំលែក​ក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ទឹកដី​កំណើត​របស់​ខ្ញុំ​។ ប៉ុន្តែ មួយ​ទសវត្សរ៍​ក្រោយមក ខ្ញុំ​ក៏បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស ដោយ​ព្យាយាម​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​ចំណោម​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក ធ្វើ​ជា​អ្នក​ជិត​ខាង​ខ្ញុំ​។ ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​របៀប​ដែល​ខ្ញុំ​ត្រូវ​រស់នៅ ក៏បាន​មាន​ការ​ផ្លាស់​ប្តូរ ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​ខ្ញុំ ឲ្យ​ចេញទៅ​បម្រើ​ព្រះអង្គ ខុសពី​ការ​រំពឹង​គិត​របស់​ខ្ញុំ​។ ព្រះយេស៊ូវ​ច្រើនតែ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​មនុស្ស​ដែល​ព្រះ​អង្គ​បាន​ជួប ដោយ​រាប់​បញ្ចូល​ទាំង អ្នក​នេសាទ​ត្រី ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ឲ្យ​ដើរ​តាម​ព្រះអង្គ​។ កាល​ព្រះអង្គ​ប្រទាន​បេសកកម្ម​ថ្មី​មួយ…

Read article
ចូរយើងអធិស្ឋាន

យើងប្រហែលជាចង់ទំនាក់ទំនងជាមួយព្រះណាស់ តែជួនកាល យើងពិបាកនឹងរកពាក្យអធិស្ឋាន ដើម្បីបង្ហាញចេញនូវអារម្មណ៍ ដែលមានក្នុងចិត្តយើង។ ក្នុងសៀវភៅ ចូរយើងអធិស្ឋាន យើងអាចរៀនអធិស្ឋានតាមលំនាំ ដែលអ្នកនិពន្ធ បានដកស្រង់ចេញពីព្រះគម្ពីរ ដែលជាការអធិស្ឋានរបស់តួអង្គសំខាន់ៗ ក្នុងព្រះគម្ពីរ ដើម្បីបង្ហាញយើង ពីរបៀបដែលយើងអាចប្រើព្រះបន្ទូលព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សៀវភៅនេះរំឭកយើងថា “ព្រះអង្គសព្វព្រះទ័យនឹងប្រទានពរដល់យើង ហើយនាំយើងចូលជិតព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលនាំឲ្យវិញ្ញាណទាំងឡាយមានជីវិតជាថ្មី” ហើយសៀវភៅនេះក៏បានលើកទឹកចិត្តយើង ឲ្យចូលទៅជិតព្រះអង្គ ដោយការសរសើរដំកើង និងទូលអង្វរ។ មាតិការ : ការអធិស្ឋាន ដើម្បីសរសើរដំកើង និងគោរពព្រះ ការអធិស្ឋានដើម្បីលន់តួបាប និងបន្ទាបខ្លួន ការអធិស្ឋានសម្រាប់តម្រូវការប្រចាំថ្ងៃ អធិស្ឋានសូមការដឹកនាំ និងទិសដៅ អធិស្ឋាន ដើម្បីពោលពាក្យអរព្រះគុណ លោកបណ្ឌិត ចេមស៍ ប៊ែងស៍ ជាអ្នកនិពន្ធសៀវភៅនេះ។ គាត់ចូលចិត្តលើកទឹកចិត្តគេឲ្យអធិស្ឋាន។ គាត់បាននិពន្ធសៀវភៅដ៏ពេញនិយមជាច្រើនទៀត ក៏បាននិពន្ធអត្ថបទសម្រាប់អាននៅក្នុង blogs និងទស្សនាវដ្តី អំពីការអធិស្ឋាន។ គាត់ជាគ្រូគង្វាល និងជាអ្នកបង្កើតពួកជំនុំ អស់រយៈពេល២៥ឆ្នាំ ហើយកំពុងរស់នៅជាមួយភរិយារបស់គាត់ គឺអ្នកស្រី ខារី ក្នុងក្រុងឌ័រហាម រដ្ឋខារ៉ូលីណាខាងជើង។

Read article
ការស្រេកឃ្លានខាងវិញ្ញាណ

សៀវភៅ ការស្រេកឃ្លានខាងវិញ្ញាណ គឺជាកូនសៀវភៅសម្រាប់អានប្រចាំថ្ងៃ រយៈពេល៣០ថ្ងៃ ដែលត្រូវបានរៀបចំមក ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះ ឬអ្នកជឿថ្មី ដែលចង់ស្វែងរកការស្កប់ស្កល់ចិត្ត សន្តិភាព និងក្តីសង្ឃឹមដ៏ពិត។ អ្នកមិនទាន់ជឿព្រះជាច្រើន មិនមានព្រះគម្ពីរអាន ឬចេះបើកមើលខគម្ពីរយោងទេ តែពួកគេអាចអានបទគម្ពីរប្រចាំថ្ងៃ ដែលមានក្នុងទំព័រសៀវភៅនេះ ដែលងាយស្រួលយល់ និងមានអមទៅដោយការដកស្រង់ខគម្ពីរគន្លឹះ មានការពន្យល់ខ្លីៗ។ ម្យ៉ាងទៀត ពេលដែលគេអាន ដល់ចុងបញ្ចប់សប្តាហ៍នីមួយៗ គេអាចអានអត្ថបទ ស្តីអំពី មូលហេតុទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន ដែលបង្ហាញអំពីមូលហេតុដែលមនុស្សម្នាក់ៗគួរទទួលជឿព្រះយេស៊ូវ។ នៅចុងបញ្ចប់នៃសៀវភៅនេះ មានការលើកទឹកចិត្តឲ្យទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។ លោកអ្នកអាចជូនសៀវភៅនេះ ដល់មិត្តភ័ក្រ ឬក្រុមគ្រួសារ ដើម្បីនាំពួកគេឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយអធិស្ឋានសូមឲ្យព្រះទ្រង់ ប្រើព្រះបន្ទូលព្រះអង្គ ប៉ះពាល់ចិត្ត និងគំនិតពួកគេ ហើយដឹកនាំពួកគេឲ្យទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។

Read article
ក្នុងព្រះវត្តមានព្រះអង្គ

ជួនកាល ការជាប់រវល់នឹងសកម្មភាពប្រចាំថ្ងៃ អាចធ្វើឲ្យយើងមិនសូវមានពេលប្រកបជាមួយព្រះ។ ក្នុងសៀវភៅនេះ លោកអ្នកអាចស្វែងយល់ អំពីរបៀបចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ឲ្យបានទៀងទាត់ ដើម្បីរក្សាពេលណាត់ជួបជាមួយព្រះអង្គជាប្រចាំថ្ងៃ តាមលំនាំដែលអ្នកនិពន្ធបានបង្ហាញក្នុងទំព័រសៀវភៅនេះ។ លោកអ្នកនឹងបានដឹងថា ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ជាឱកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយព្រះនៃព្រះគុណ ដែលកំពុងរង់ចាំយើងចំណាយពេលជាមួយព្រះអង្គ។

Read article
សេចក្តីសប្បុរសសម្រាប់អ្នកទាល់ក្រ

សូមអាន : នាងរស់ ២:៥-១២ ដោយ​ព្រោះ​លោក​មិនខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង​។ នាងរស់ ២:២០ មាន​ពេល​មួយ ភរិយា​របស់​លោក​ជែរ៉ល(Gerald) បាន​ជជែក​គ្នា​ជាមួយ​អ្នក​ស្រី​វ៉ាឡឺរី(Valerie) ហើយក៏​បាន​ដឹង​អំពី​ការ​ស្លាប់​របស់​កូន​អ្នក​ស្រីវ៉ាឡឺរី។ បន្ទាប់​ពី​បាន​ដឹង​អំពី​ទុក្ខ​លំបាក​របស់​គាត់ តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​ជែរ៉ល​ក៏បាន​សម្រេច​ចិត្ត​កែ​ច្នៃ​គ្រែ​សម្រាប់​កូន​តូច​ដែល​កូន​គាត់​ឈប់​ប្រើ ឲ្យ​ក្លាយ​ជា​អំណោយ​ដែល​អ្នក​ស្រីវ៉ាឡឺរី​មិន​អាច​ភ្លេច​បាន​។ មួយ​សប្តាហ៍​ក្រោយមក លោក​ជែរ៉ល​ក៏​បាន​យក​បង់​សម្រាប់​អង្គុយ​ដ៏​ស្រស់​ស្អាត​មួយ មកឲ្យ​គាត់​។ អ្នក​ស្រី​វ៉ាឡឺរី​ក៏​បាន​និយាយ​ថា “បង់​នេះ​គឺជា​ភស្តុតាង​បង្ហាញថា ពិភពលោក​នេះ​នៅ​មាន​មនុស្ស​ចិត្ត​ល្អ”។ នាងរស់ និង​អ្នក​ស្រី​ណាអូមី​ក៏​បាន​ជួប​ការ​បាត់បង់​ដ៏​ធ្ងន់ធ្ងរ ដូច​អ្នក​ស្រី​វ៉ាឡឺរី​ផង​ដែរ​។ ស្វាមី​របស់​អ្នក​ស្រី​ណាអូមី និង​កូន​ប្រុស​ពីរ​នាក់​បាន​ស្លាប់​ចោល​គាត់​។ ហើយ​គាត់ និង​កូន​ប្រសារ​ស្រី​របស់​គាត់ គឺ​នាងរស់​មិន​មាន​កូន ហើយក៏​គ្មាន​នរណា​ជួយ​ទំនុក​បម្រុង​ពួកគេ​ឡើយ(នាងរស់ ១:១-៥)។ ពេល​នាងរស់​ទៅ​​រើស​កួរ​ស្រូវ​ដែលគេ​បាន​ជ្រុះ នៅ​វាល​ស្រែ លោក​បូអូស​ដែល​ជា​ម្ចាស់​ស្រែ​នោះ ក៏បាន​សួរ​នាំ​អំពី​នាង​។ ពេល​គាត់​បាន​ដឹង​ថា នាង​ជា​នរណា គាត់​ក៏​បាន​បង្ហាញ​សេចក្តី​សប្បុរស​ចំពោះ​នាង(២:៥-៩)។ នាងរស់​មាន​ការ​ស្ញប់​ស្ញែង ហើយក៏​បាន​សួរ​លោក​បូអូស​ថា “ហេតុ​អ្វី​បានជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដ៏ទៃ​ដូច្នេះ”(ខ.១០)។ គាត់​ក៏​បាន​ឆ្លើយ​ថា “គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំងពី​ប្តី​នាង​ស្លាប់​ចោល​ទៅ”(ខ.១១)។ ក្រោយមក លោក​បូអូស​ក៏​បាន​យក​នាងរស់​ធ្វើ​ជា​ភរិយា ហើយ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​អ្នក​ស្រី​ណាអូមី(ជំពូក៤)។ ព្ធយុកោ​របស់​ស្តេច​ដាវីឌ និង​របស់​ព្រះយេស៊ូវ​បាន​ចាប់​កំណើត​ពី​អ្នក​ទាំង​ពីរ​។ ដែល​ព្រះ​ទ្រង់​បាន​ប្រើ​លោក​ជែរ៉ល…

Read article
ខ្ញុំជាមនុស្សដែលគេមិនឲ្យតម្លៃ! ចុះអ្នកវិញ?

សូមអាន : ភីលីព ៣:៤-១៤ ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទ​យេស៊ូវ ជា​ព្រះអម្ចាស់​នៃ​ខ្ញុំ … ប្រយោជន៍​ឲ្យ​បាន​ព្រះគ្រីស្ទ​វិញ ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់​។ ភីលីព ៣:៨-៩ មាន​ពេល​មួយ អ្នក​ស្រី​អេមីលី ឌីឃីនសិន(Emily Dickinson)បាន​និពន្ធ​បទ​កំណាព្យ​មួយ ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ខ្ញុំ​ជា​មនុស្ស​គេ​មិន​ឲ្យ​តម្លៃ! តើ​អ្នក​ជា​នរណា?” ក្នុង​បទ​កំណាព្យ​នេះ គាត់​បាន​នាំ​គេ​ឲ្យ​ត្រិះរិះ​ពិចារណា អំពី​ការ​ប្រឹង​ប្រែង​របស់​មនុស្ស ដើម្បី​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែលគេ​ឲ្យ​តម្លៃ ហើយ​គាត់​ក៏បាន​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ទទួលយក​សេរី​ភាព​នៃ​ការ​រស់នៅ​ដ៏​រីករាយ ជា​មនុស្ស​ដែលគេ​មិន​ស្គាល់​។ គាត់​បាន​សរសេរ​ថា ការ​ចង់​រស់នៅ​ជា​មនុស្ស​ដែលគេ​ឲ្យ​តម្លៃ នាំ​ឲ្យ​មាន​ការ​ថប់បារម្ភ​។ ការ​ចង់​ឲ្យ​គេ​ស្គាល់​ជា​សាធារណៈ គឺ​ប្រៀប​ដូច​សត្វ​កង្កែប​ស្រែកយំ ឲ្យ​គេ​ឮ ហើយ​ចង់​ឲ្យ​គេ​កោត​សរសើរ​។ ពេល​ដែល​គាត់​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ស្វែងរក​សេរី​ភាព ក្នុង​ការ​លះចោល​ចិត្ត​ដែល​ចង់​រស់នៅ​ជា “មនុស្ស​ដែលគេ​​សរសើរ” តាម​របៀប​ផ្សេងៗ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ទី​បន្ទាល់​របស់​សាវ័ក​ប៉ុល​។ មុន​ពេល​គាត់​ទទួល​ជឿ​ព្រះគ្រីស្ទ គាត់​ជា​អ្នក​ដឹកនាំ​សាសនា​ម្នាក់ ដែល​មាន​ឥទ្ធិពល និង​ស្នាដៃ ដែល​ទំនងជា ហេតុផល​ដែល​នាំ​ឲ្យ​គាត់​ទុក​ចិត្ត​លើ​សាច់ឈាម​របស់​គាត់(ភីលីព ៣:៤)។ តែ​អ្វីៗ​មាន​ការ​ផ្លាស់​ប្តូរ បន្ទាប់ពី​គាត់​បាន​ជួប​ព្រះយេស៊ូវ​។ គាត់​ក៏​បាន​ដឹង​ថា អ្វីៗ​ដែល​គាត់​សម្រេច​បាន នៅ​ក្នុង​សាសនា​របស់​គាត់ គ្មាន​តម្លៃ​អ្វី​ទេ ពេល​ដែល​គាត់​បាន​ស្គាល់​ពន្លឺ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ដែល​មាន​ការ​លះបង់​។ គឺ​ដូច​ដែល​គាត់​បាន​សារភាព​ថា…

Read article
តើវាជារឿងធម្មតា? ឬជារឿងអាក្រក់?

មានរឿង​ជាច្រើន​ដែល​លោកិយ​នេះ​បាន​ទ្រាំទ្រ ដោយ​ចាត់ទុក​រឿង​ទាំងនោះ ជា “រឿង​ធម្មតា”តែ​តាមពិត រឿង​ទាំងនោះ​ជា​រឿង​អាក្រក់ និង​ស្មោកគ្រោក​នៅ​ចំពោះ​ព្រះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកឡើង អំពី​សារៈសំខាន់​នៃ​ការ​កែ​តម្រង់​ទស្សនៈ​របស់​យើង ឲ្យ​ស្រប​នឹង​ភាព​បរិសុទ្ធ​របស់​ព្រះ។ អត្ថបទ ពេលណា​ខ្ញុំ​បាន​យល់​កាន់តែ​ច្រើន អំពី​ចារិក​លក្ខណៈ​របស់​ព្រះ នោះ​ខ្ញុំ​ក៏​កាន់តែ​ងាយ​ស្រឡាញ់​ព្រះអង្គ ហើយក៏​ងាយ​យល់ថា ការអ្វី​ដែល​លោកិយ​នេះ​បាន​ឱបក្រសោប និង​ទ្រាំទ្រ គឺ​ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះអង្គ។ ដូចនេះ ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ចាត់ទុកថា ស្មោកគ្រោក យើង​បាន​ចាត់​ទុក​ថា រឿង​ធម្មតា។ តាមពិត យើង​បាន​ប្រើ​ពាក្យ “រឿង​ធម្មតា” ជំនួស​ឲ្យ​ពាក្យ “ស្មោកគ្រោក” លើស​ពាក្យ​ណា​ទាំងអស់។ តាមធម្មតា រឿង​អ្វី​ដែល​យើង​ហៅថា រឿង​ធម្មតា នោះ​ព្រះ​ទ្រង់​បាន​ហៅថា រឿង​អាក្រក់ ពេលណា​ព្រះអង្គ​វិនិច្ឆ័យ​រឿង​នោះ ស្របតាម​ចារិក​លក្ខណៈ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ។

Read article
ព្រះទ្រង់មានផែនការដែលយើងមិនដឹង

សូមអាន : លោកុប្បត្ដិ ៤២:២៩-៣៦ បើសិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នកណា​អាច​ទាស់​នឹង​យើង​បាន? រ៉ូម ៨:៣១ មាន​ពេល​មួយ​អតីត​ប្រធានាធិបតី​អាមេរិក គឺ​លោក យូលី​ស៊ី អេស គ្រែន(Ulysses S. Grant)បាន​មាន​ប្រសាសន៍​ថា “កាលពី​ពេល​ព្រឹក​នេះ ខ្ញុំ​គិត​ឃើញថា ខ្ញុំ​មាន​លុយ​ច្រើន​ណាស់ តែ​ឥឡូវ ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ខ្ញុំ​មានលុយតែ១ដុល្លា​ប៉ុណ្ណោះ”។ គាត់​បាន​មាន​ប្រសាសន៍​ដូច​នេះ បន្ទាប់ពី​គាត់​ត្រូវ​ដៃ​គូរ​ក្នុង​មុខ​ជំនួញ​បោក​ប្រាស់ ធ្វើ​ឲ្យ​គាត់​បាត់បង់​ប្រាក់ ដែល​គាត់​បាន​សន្សំ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ ប៉ុន្មាន​ខែ​ក្រោយមក ពេទ្យ​បាន​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក​ដែល​មិន​អាច​ព្យាបាល​បាន​។ គាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធ​ភាព​ក្នុង​ការ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​គាត់ ដូច​នេះ គាត់​ក៏បាន​យល់​ព្រម ឲ្យ​លោក​ម៉ាក ធ្វេន(Mark Twain) ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ ធ្វើ​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​ជីវិប្រវត្តិ​របស់​គាត់​។ ហើយ​បន្ទាប់ពី​លោក​ម៉ាក ធ្វេន​បាន​បោះពុម្ព​ផ្សាយ​សៀវភៅ​គាត់​បាន​មួយ​សប្តាហ៍ គាត់​ក៏​បាន​លាចាក​លោក​។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​តួ​អង្គ​ម្នាក់​ដែល​បាន​ជួប​ទុក្ខ​លំបាក​ក្រៃ​លែង​។ គេ​បាន​ប្រាប់​គាត់​ថា លោក​យ៉ូសែប ដែល​ជា​កូន​ប្រុស​គាត់ ត្រូវ​សត្វ​ព្រៃ​ហែក​ស៊ី​បាត់​ហើយ(លោកុប្បត្ដិ ៣៧:៣៣)។ បន្ទាប់មក លោក​ស៊ីម្មាន ដែល​ជា​កូន​ប្រុស​ម្នាក់​ទៀត កំពុង​ត្រូវ​គេ​ឃុំ​ខ្លួន នៅ​ក្នុង​ប្រទេស​ដទៃ ហើយ​គាត់​ក៏​ខ្លាច​គេ​យក​លោក​បេនយ៉ាមីន ដែល​ជា​កូនពៅ​របស់​គាត់ ចេញពី​គាត់​ផង​ដែរ​។ គាត់​មាន​អារម្មណ៍​ពិបាក​ខ្លាំង​ពេក ហើយក៏​បាន​ស្រែក​ឡើង​ថា…

Read article
សេចក្តីសប្បុរសដែលមិននឹកស្មានដល់

សូមអាន : យេរេមា ៥២:៣១-៣៤ កាល​សេចក្តី​សប្បុរស របស់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង និង​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដល់​មនុស្ស បានលេចមក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង​។ ទីតុស ៣:៤-៥ លោកខេវិន ហ្វ៊ឌ(Kevin Ford) បាន​ធ្វើ​ការ​នៅ​ភោជនីយ​ដ្ឋាន​លក់​អាហារ​រហ័ស ​មិន​ដែល​បាន​ខកខាន មក​ធ្វើ​ការ​សូម្បីតែ​ម្តង ក្នុងរយៈ​ពេល​២៧​ឆ្នាំ​។ នៅ​ក្នុង​វីដេអូ​ដែលគេ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ​ចំពោះ​អំណោយ​តូច​មួយ ដែល​គេ​បាន​ជូន​គាត់ ដើម្បី​រំឭក​ខួប​នៃ​ការងារ ដែល​គាត់​បាន​ធ្វើ​ជាង​ពីរ​ទសវត្សរ៍​មកនេះ​។ មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​មើល​វីដេអូ​នោះ​ ក៏បាន​រួម​គ្នា​បង្ហាញ​ចិត្ត​សប្បុរស​ដល់​គាត់ ដោយ​រៃ​អង្គាស​ប្រាក់​បាន​២៥ម៉ឺន​ដុល្លា សម្រាប់​គាត់ ក្នុងរយៈ​ពេល​ជាង​១​សប្តាហ៍​។ គាត់​មាន​អារម្មណ៍​ថា វា​ជា​ការ​ស្រមៃ គឺ​ការ​ស្រមៃ​ដែល​ក្លាយ​ជា​ការ​ពិត​។ ស្តេច​យេហូយ៉ាគីន ជា​ស្តេច​នៃ​នគរ​យូដា ដែល​បាន​ក្លាយ​ជា​ឈ្លើយសឹក​។ ទ្រង់​ក៏​ជា​អ្នក​ទទួល​សេចក្តី​សប្បុរស ដែល​មិន​នឹក​ស្មាន​ដល់​ផង​ដែរ​។ បន្ទាប់ពី​ទ្រង់​បាន​ជាប់ឃុំ​ខ្លួន​អស់​រយៈ​ពេល៣៧ឆ្នំាំ ស្តេច​បាប៊ីឡូន​ដែល​មាន​ចិត្ត​សប្បុរស ក៏​បាន​ដោះ​លែង​ទ្រង់​ឲ្យ​មាន​សេរី​ភាព​។ ស្តេច​បាប៊ីឡូន “ក៏​លើក​មុខ​យ៉ូយ៉ាគីន ជា​ស្តេច​យូដា​ឡើង នៅ​ក្នុង​ឆ្នាំទី១នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក ក៏​មាន​ព្រះបន្ទូល​នឹង​ទ្រង់​ដោយ​ផ្អែម​ពីរោះ ហើយ​តាំង​បល្ល័ង្ក​ទ្រង់​ឲ្យ​ខ្ពស់​ជាង​បល្ល័ង្ក​នៃ​ពួក​ស្តេច ដែល​នៅ​ជាមួយ​ក្នុង​ក្រុង​បាប៊ីឡូន”(យេរេមា ៥២:៣១-៣២)។ ស្តេច​យេហូយ៉ាគីន​ទទួល​បាន​មុខ​តំណែង​ថ្មី សំលៀក​បំពាក់​ថ្មី និង​ដំណាក់​ថ្មី​។ ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ថ្មី​ដល់​ទ្រង់ តាមរយៈ​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​ស្តេចបាប៊ីឡូន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ…

Read article
របៀបឆ្លើយតប ពេលដែលយើងប្រព្រឹត្តខុស

ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើវិញ។ រ៉ូម ៧:១៩ គ្រីស្ទបរិស័ទ​មិន​រស់នៅ​ក្នុង​បរាជ័យ​គ្រប់​ពេល​វេលា​ឡើយ តែ​យើង​ក៏​មិន​រស់នៅ ក្នុង​ជ័យជម្នះ​លើ​អំពើបាប​គ្រប់ពេល​ដែរ។ ហើយ​នៅពេល​ណា​យើង​មិនបាន​ឈ្នះ​អំពើបាប បទ​គម្ពីរ​រ៉ូម ៧:១៣-២៥ បាន​បង្ហាញ​យើង​ អំពី​របៀប​ដែល​គ្រីស្ទបរិស័ទ​មាន​ជំនឿ​រឹងមាំ គួរតែ​ឆ្លើយតប ចំពោះ​បញ្ហា​នេះ។ យើង​គួរតែ​និយាយ​ថា ៖ ១. ខ្ញុំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះ (ខ.២២) ២. ខ្ញុំ​ស្អប់​អំពើបាប​ដែល​ខ្ញុំ​បាន​ធ្វើ (ខ.១៥) ៣. វេទនា​ណាស់​ខ្ញុំ តើ​អ្នកណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្តី​ស្លាប់​នេះ​ទៅ​បាន?(ខ.២៤) ៤. អរព្រះគុណ​ដល់​ព្រះអង្គ គឺ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា(ខ.២៥) អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា គ្មាន​គ្រីស្ទបរិស័ទ​ណា ដែល​ចង់​រស់នៅ​ក្នុង​បរាជ័យ​នោះ​ទេ។ គ្មាន​គ្រីស្ទបរិស័ទ​ណា​ដែល​សុខចិត្ត​រស់នៅ​ក្នុង​បរាជ័យ​នោះ​ឡើយ។ ប៉ុន្តែ បើ​យើង​បាន​ចាញ់​អំពើបាប មួយ​ពេល នោះ​យើង​មិន​គួរ​កុហក​អំពី​បញ្ហា​នេះ​ឡើយ។ យើង​មិន​ត្រូវ​ធ្វើពុត​ជា​គ្មាន​បរាជ័យ។ យើង​មិន​ត្រូវ​អួត​អំពី​ភាពល្អ​ឥត​ខ្ចោះ។ យើង​មិន​ត្រូវ​ញញឹម​តែ​សម្បក​ក្រៅ។ ហើយ​ជាង​នេះ​ទៅទៀត ព្រះ​ទ្រង់​បាន​សង្គ្រោះ​​យើង ឲ្យ​រួចផុត​ពី​ភាព​ខ្វាក់​មើល​មិនឃើញ​បរាជ័យ​ខ្លួនឯង និង​ការ​ឆាប់​វិនិច្ឆ័យ​អ្នកដទៃ។ ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​យើងខ្ញុំ ឲ្យ​មើលឃើញ​ចំណុច​ខ្វះខាត​របស់​ខ្លួនឯង ជាជាង​មើលឃើញ​កំហុស​របស់​អ្នកដទៃ។ សូម​ព្រះអង្គ​ប្រទាន​យើងខ្ញុំ នូវ​ចិត្តស្មោះ​ត្រង់ បើក​ចំហ និង​បន្ទាបខ្លួន…

Read article