You are here:
ថ្ងៃដ៏ល្អ កាលពីមុន

ជួនកា​ល​គំ​និ​តរ​ប​ស់​យើង ចេះតែ​នឹ​កពេលអ​តីត​កា​ល ហើយ​ចង់​ត្រ​ឡប់​ទៅ​រ​ក​ពេ​ល និ​ងទី​ក​ន្លែ​ង​ដ៏​ល្អ​នោះ​វិញ និយាយ​រួ​ម ​យើ​ង​ចង់​បា​ន​ “​ថ្ងៃ​​ដ៏ល្អ​កា​​លពីមុន”។ ប៉ុន្តែ សម្រាប់អ្ន​កខ្លះ​ អតីតកា​លមា​ន​តែអ​នុ​ស្សាវ​រីយដ៏​ជូរចត់។ ពួក​គេស​ញ្ជឹង​គិ​ត​អំពី​បរា​​ជ័យ ការខ​ក​ចិ​ត្ត និង​ការ​រវើរ​វាយ ហើយគិតអំពី​ភា​ពឃោ​រឃៅ​ ដែលកើត​មាន​ក្នុ​ងជី​វិត។ យក​ល្អយើ​ងគួ​រ​តែនឹ​កចាំពី​ពេលអ​តីត​កាល តាម​គំរូរបស់​ស្តេច​ដាវី​ឌ ដោយពិ​ចារណាអំ​ពី​ការ​ល្អដែល​ព្រះបា​ន​ធ្វើ ​“ក៏​​រំ​ពឹង​​​គិ​ត​​ពី​​អស់​ទាំ​ង​​កិ​ច្ចកា​រ​​រ​ប​ស់​​​​ទ្រង់ ហើយជញ្ជឹង​​ពី​អស់​ទាំង​ស្នាដៃ​ នៃ​ព្រះហស្ត​ទ្រង់​ដែរ”(ទំនុកដំកើង ១៤៣:៥)។ ពេលដែ​លយើ​ង​រំឭ​ក​ខ្លួ​នឯ​ង​ អំពី​ភាព​ស​ប្បុរស ដែលទ្រ​ង់​បង្ហាញ​ម​ក​យើង ដោយសេ​ច​ក្តីស្រ​ឡា​ញ់ យើង​អាចនឹ​ក​ចាំ​អំ​ពី​ព្រះព​រ​ដែ​លទ្រ​ង់​បា​នប្រ​ទា​ន ជា​ច្រើន​ឆ្នាំកន្លងម​ក។ ការ​នឹក​ចាំ​ដូច​នេះ​ មាន​ប្រយោ​ជន៍​ចំ​ពោះ​យើ​ង​ណា​ស់ ដោយ​ប​ណ្តា​ល​ចិត្ត​យើង ឲ្យត្រូវការ​ព្រះ​ និង​ត្រូវការ​ការ​ថែរក្សា​ដ៏​ស្រ​ទន់​រ​បស់​ទ្រ​ង់​កា​ន់​តែ​ខ្លាំ​ង​ ព្រម​ទាំង​កែ​ប្រែ​អតី​តកា​ល​ ឲ្យ​ក្លាយជាកន្លែ​ងដែ​​លយើ​ង​ស្គា​ល់ និង​ប្រ​ក​ប​ស្និទ្ធ​ស្នា​ល​ជាមួ​យ​ព្រះអ​ម្ចាស់​នៃយើ​ង។ ខ្ញុំធ្លាប់​ឮគេ​និ​យាយ​អំ​ពី​រឿង​រ​ប​ស់​ដូន​ចាស់​ម្នាក់​ ដែល​មាន​ទ​ម្លា​ប់អ​ង្គុយស្ងា​ត់ស្ងៀ​មជា​​ច្រើនម៉ោង នៅលើ​កៅអី​បា​ស់បើក​រ​ប​ស់​គាត់ ដោយសង្រួ​មដៃ​ចូ​លគ្នា​ ដា​ក់​នៅលើ​ភ្លៅ​រប​ស់​គាត់ ហើ​យភ្នែ​ក​រប​ស់​គាត់​ស​ម្លឹ​ង​មើ​លទៅ​ឆ្ងា​យ​។ ថ្ងៃមួ​យ​ កូ​នស្រី​រ​ប​ស់គាត់ក៏បា​ន​សួរថា​ ​“ម៉ែ តើ​ម៉ែកំ​ពុងគិត​អំពីអ្វី​ ពេល​ដែល​ម៉ែ​អង្គុ​យ​យ៉ា​ងស្ងា​ត់ស្ងៀ​មដូ​ច​នេះ​?” ​​គាត់ក៏ឆ្លើ​យត​បដោ​​យស​ម្លេង​ស្រ​ទ​ន់ ដោយព្រិចភ្នែ​ក​យ៉ាង​​ញា​​ប់​ថា​ “ម៉ែកំ​ពុង​ប្រ​ក​បជា​​មួ​យ​ព្រះយេ​ស៊ូ​វ”។ ខ្ញុំ​សូម​អធិ​ស្ឋាន​ សូម​ឲ្យកា​រនឹ​ក​ចាំ និ​ង​ការ​ជញ្ជឹ​ក​គិត​ព្រះ​ប​ន្ទូល​ នាំឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះវត្ត​មានទ្រ​ង់​។–David Roper…

Read article
សញ្ញាសំគាល់នៃអ្នកដឹកនាំ

ក្នុង​អំឡុង​ពេល​ដែ​លខ្ញុំ​ទៅ​លេង​ទីធ្លា​សកល​វិទ្យាល័យ​ព័រឌូ(Purdue) នៅ​ថ្ងៃដែ​ល​មាន​អា​កា​ស​ធា​​តុត្រ​​ជាក់ខ្លាំង ក្នុង​រដូ​វរ​ងា ខ្ញុំក៏​បាន​ឃើ​ញ​យុ​វ​ជន​ពីរ​នា​ក់ ​កំពុង​ជោក​ទឹក​កកក្រា​ស់ៗ​ នៅតា​មផ្លូ​វ​ដើ​រ​ នៅក្បែ​​រគេ​ហដ្ឋា​ន​ស​មាគមន៍​បុរស។ ខ្ញុំ​គិត​ថា​ ពួ​ក​គេ​ប្រាកដ​ជាស​មាជិកជាន់​ទា​បហើយ បានជាពួ​ក​ប​ង​ប្រុសក្នុ​ង​សម​គ​មន៍ ឲ្យ​ពួក​គេ​ធ្វើ​ការ​ងា​រ​ពិបាក​ៗដូច​នេះ​។ ខ្ញុំ​សួរ​ពួ​ក​គេ​ថា​ “មុន​ពេល​អ្ន​កចូ​ល​រួ​ម​ក្នុងសមាគមន៍​នេះ តើគេ​មិ​នបាន​ប្រា​ប់​អ្ន​ក អំពីការ​ងា​រ​ដ៏​ពិបាកនេះទេឬ​?”​ ភ្លាម​នោះ ក្នុងចំណោ​ម​អ្ន​ក​ទាំង​ពី​រ មា​ន​ម្នាក់បានងើ​ប​មុខ​ឡើ​ង​​ ញញឹម​ដាក់​ខ្ញុំ​ ហើ​យនិ​យា​យថា​​ “បាទ យើងទាំង​ពីរ​នា​ក់គឺ​ជា​ស​មាជិ​កជា​ន់​ខ្ព​ស់។ ខ្ញុំ​ជាអ​នុ​ប្រធានសមាគន៍ ហើយ​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​នេះ​ ​ជាប្រ​ធាន។” ខ្ញុំ​ក៏បានអ​រ​គុ​ណ​ពួក​គេ​ សម្រាប់​ការ​ខិ​ត​ខំ​ធ្វើ​កា​រងា​រ ហើយ​ក៏​បានបន្ត​ដំ​ណើ​រ​ទៅ​មុខ​ទៀ​ត​ ដោយនឹ​ក​ចាំ​ថា​ ការ​បម្រើ​អ្នក​ដទៃ គឺ​ជា​ស​ញ្ញាសំ​គា​ល់ នៃ​អ្ន​ក​ដឹក​នាំ​ដ៏​ពិត។ មានពេលមួយ​សិ​ស្សរ​ប​ស់​ព្រះយេ​ស៊ូវពី​រ​នា​ក់ បាន​សួរ​ទ្រ​ង់ អំពី​មុ​ខ​តំណែង​កិត្តិយ​ស ដែល​ពួកគេនឹងទ​ទួល​ នៅពេ​លដែ​ល​ន​គ​រព្រះ​​បានម​កដ​ល់។​ ពេល​នោះ​ព្រះអម្ចា​ស់បា​ន​ប្រ​មូល​ពួក​សិស្ស​ទាំង​១២​នាក់ឲ្យមក​ជុំ​គ្នា ហើយប្រា​ប់​ពួក​គេ​ថា​ “អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ”(ម៉ាកុស ១០:៤៣-៤៤)។ ទ្រង់​បាន​ប​ញ្ជា​ក់​ឲ្យ​កាន់​តែ​ច្បា​ស់​ទៀតថា​ ទ្រង់​មិន​បា​ន​មក​ដើ​ម្បី​ឲ្យគេ​ប​ម្រើ​ទ្រង់​ឡើ​យ​ តែដើ​ម្បី​បម្រើ​គេ ហើយ​លះប​​ង់ព្រះ​​ជន្មទ្រង់ ដើម្បី​លោះ​ពួ​កគេ​ឲ្យ​រួច​ពី​​អំ​ណាច​បាប(ខ.៤៥)។ សញ្ញាសំគា​ល់​នៃអ្ន​ក​ដឹ​ក​នាំដ៏​ពិ​ត និង​កោ​តខ្លា​ច​ព្រះ​ គឺមិ​នមែ​ន​ជា​អំណា​ច និង​អភ័​យ​ឯកសិទ្ធិនៃ​មុ​ខតំ​ណែ​ង​ឡើយ តែ​ជា​ការបម្រើ​ដោ​យ​បន្ទា​ប​ខ្លួន។ ព្រះ​ប្រទាន​ឲ្យ​យើង​មា​ន​កម្លាំង…

Read article
ពេលនិទានរឿង

កាល​នៅ​ពីក្មេ​ង ​ខ្ញុំចូ​ល​ចិ​ត្ត​ស្តា​ប់​ម្តា​យខ្ញុំអាន​រឿ​ង​និទាន​។ តាមធ​ម្មតា​ ខ្ញុំ​ឡើង​អ​ង្គុយនៅ​​លើ​ភ្លៅ​គាត់ ហើយស្តា​ប់ពាក្យ​គាត់​អា​នគ្រប់​ម៉ាត់។ ពេល​ដែល​គាត់​អាន ​ខ្ញុំតែង​ពិ​និ​ត្យ​មើ​លរូ​ប​ភា​ព​នីមួ​យ​ៗ​ ​ក្នុង​ទំ​ព័រ​សៀ​វ​ភៅ ដោយ​ចិត្ត​អ​ន្ទះ​សារ​ច​ង់ដឹ​ង​ថា​ ​ទំព័រ​បន្ទា​ប់និ​យា​យ​អំ​ពី​អ្វី​ទៀ​ត។ តើ​អ្នកធ្លា​​ប់គិ​ត​ថា ដំណើរជី​វិត​រ​ប​ស់​យើ​ង គឺ​ជារឿ​ង និទាន​ដែល​អ្នក​ដ​ទៃ​​កំ​ពុង​តែ​ស្តា​ប់​ឬ​ទេ?​ មនុស្ស​នៅ​ជុំវិញ​ខ្លួនយើ​ង​កំពុ​ង​ទស្សនា និងស្តា​ប់​រឿង​នៃ​ជី​វិត​យើ​ង​ ដែល​យើង​កំពុ​ងតែ​និ​ទា​ន នៅ​ក្នុង​ស្ថា​ន​ភា​ព​នីមួ​យ​ៗ​ ដែល​រាប់​បញ្ចូលទាំ​ងស្ថា​ន​ភា​ពល្អ​ អាក្រក់ ឬ​ស្ថាន​ភាព​ដែ​ល​គេមិ​នចាប់អា​រម្មណ៍។ យើងមិ​នគ្រា​ន់​តែ​និ​ទាន​រឿ​ង​របស់​យើង តាម​រយៈពា​ក្យស​ម្តីរ​បស់​យើ​ង​ប៉ុណ្ណោះ​ទេ​ តែ​ថែមទាំ​​ងតា​​ម​រយៈ​អា​កប្ប​កិរិ​យ៉ា និងទ​ង្វើ​រ​រប​ស់​យើ​ង​ផង​ដែ​រ គឺ​នៅពេ​លដែលយើ​ង​ឆ្លើ​យ​តប ចំពោះ​ការ​លំ​បា​ក និងព្រះ​​ពរ​ក្នុ​ង​ជីវិត។ កូន​ចៅ ប្តីប្រ​ព​ន្ធ អ្នក​ជិតខា​ង និង​មិ​ត្តរួ​ម​កា​រងារ​រប​ស់​​យើង សុទ្ធ​តែអា​ច​ស​ង្កេត​មើ​ល​រឿ​ង ដែល​យើង​កំ​ពុ​ង​តែ​និទានប្រាប់​ពួកគេ​នោះ​។ សាវ័កប៉ុ​លបា​ន​រំឭ​ក​យើ​ង​ថា ​ក្នុង​នាម​ជា​​អ្ន​ក​ដើ​រតាម​ព្រះយេស៊ូវ ដំណើរ​ជីវិ​តយើ​​ង “ជាសំបុត្រ ដែល​​មនុ​ស្ស​​ទាំ​ង​​​អ​ស់​​ក៏​​​ដឹង ហើយ​​អាន​​មើ​ល​​ដែរ … អ្នក​​រាល់​​​គ្នា​​​ជា​សំ​បុត្រ​រ​បស់​​​ព្រះ​គ្រី​ស្ទ …មិន​មែន​សរសេរ​​នឹ​ង​​ទឹ​ក​​​ខ្មៅ​ទេ គឺ​​​នឹង​​ព្រះវិញ្ញាណ​​​នៃ​​ព្រះ​​​ដ៏​​មា​ន​​ព្រះ​ជ​ន្ម​​​រ​ស់”(២កូរិនថូស ៣:២-៣)។ តើ​អ្នក​ដ​ទៃកំ​ពុ​ងតែ​អា​ន​រឿង​អ្វី នៅក្នុ​ង​សំ​បុត្រនៃ​ជីវិ​​ត​យើង? តើ​គេ​កំពុ​ងអា​ច​រឿង​នៃ​ការអត់ទោ​ស? ការ​មាន​ចិ​ត្ត​អា​ណិ​ត​មេត្តា​? ការ​មា​ន​ចិ​ត្ត​ស​ប្បុរស? ការមា​ន​ភា​ព​អ​ត់​ធ្មត់? ឬ​ការ​មាន​សេចក្តី​ស្រឡាញ់? បើ​សិន​ជា​អ្នក​ធ្លា​ប់​បា​ន​ពិសោធ​​នឹង​ក្តីអំ​ណរ នៅក្នុង​ជី​វិត​ដែ​ល​ពេ​ញ​ដោយ​ព្រះ​គុ​ណ​ ដែល​កើតចេ​ញ​ពី​ព្រះ​វិ​ញ្ញាណ​ប​រិ​សុ​ទ្ធ​ដែ​ល​គ​ង់​ក្នុង​ជី​វិ​ត​អ្នក​…

Read article
ការអញ្ជើញភ្ញៀវ

សហគមន៍​គុម​រ៉ាន ជា​សហ​គមន៍​មួ​យ រប​ស់​សាសន៍យូដា នៅស​តវ​ត្ស​រ៍​ទី១ ដែល​បាន​កា​ត់​ផ្តា​ច់​ខ្លួន ចេញ​ពីឥ​ទ្ធិ​ព​ល​ខា​ង​ក្រៅ ដើម្បី​ត្រៀម​ខ្លួន​ស​ម្រា​ប់​កា​រ​យាងមក​ជា​លើក​ទី​១​នៃព្រះ​មែ​ស៊ី​។ ពួក​គេមា​ន​កា​រ​ប្រុ​ង​ប្រយ័ត្នខ្ពស់ នៅក្នុ​ង​កា​រ​ថ្វាយ​ប​ង្គំ​ផ្ទា​ល់ខ្លួ​ន​ កា​រ​ប្រារ​ព្ធ​ពិ​ធីលៀ​ង​សម្អាត​បាប និងកាន់​តា​ម​ក្រឹ​ត្យវិ​ន័យ​យ៉ា​ង​តឹ​ង​រឹ​ង។ តាម​ឯក​សារដែ​ល​នៅ​សេ​ស​ស​ល់ បានប​ង្ហា​ញ​ថា​ ពួកគេ​​​មិនអនុ​ញ្ញាត​ឲ្យម​នុស្ស​ស្លា​ប់ដៃ​ជើ​ង​ ជន​ពិកា​រ​ភ្នែ​ក​ចូ​លក្នុ​ង​ស​ហ​គមន៍​របស់​ពួ​ក​គេ​ឡើយ។​ ពួកគេ​បា​ន​ប្រ​ព្រឹ​ត្ត​ដូ​ចនេះ ដោយ​ផ្អែក​ទៅលើ​កា​រ​បង្រៀ​ន​ថា​ អ្ន​ក​ដែ​ល​មា​ន “ភាព​ពិការ” ខាង​រូបកា​យ​ គឺ​ត្រូ​វ​រា​ប់​ជា​មិ​នស្អា​ត​តា​មក្រឹ​ត្យ​វិ​ន័យ។ ដូច​នេះ​ នៅ​ក្នុង​កា​រ​ប្រក​ប​គ្នា​ម្ត​ង​ៗ ពួកគេ​មិ​ន​ដែ​ល​អ​ញ្ជើញ​ជ​ន​ពិ​ការ​​ឲ្យ​ចូល​រួមឡើ​យ។ នៅ​សម័​យ​នោះ ព្រះ​មែ​ស៊ីនៃសា​សន៍​អ៊ីស្រា​អែល​កំពុង​តែបំ​ពេញ​ព្រះ​​រា​​ជ​​កិ​ច្ចទ្រ​ង់​ នៅ​តាម​​ទី​​ក្រុ​ង និងភូមិ នៅ​ស្រុក​យូដា និង​កាលីឡេ។ ព្រះយេ​ស៊ូវ​បា​ន​ប្រកាស់​អំពី​នគរ​របស់ព្រះ​​វរបិតា​ទ្រង់ បាននាំមកនូវ​ការ​បង្រៀន និងកា​រ​កម្សា​ន្ត​ចិត្ត​ ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ផង​។ គួរ​ឲ្យក​ត់​សំ​គា​ល់​ណាស់​ ទ្រង់​បានប្រ​កា​សថា​ “បើ​​កាល​​​ណា​​អ្ន​ក​រៀ​ប​លៀង​ភ្ញៀ​វ​​នោះ ចូរ​អញ្ជើញ​​ពួក​​​អ្ន​ក​ក្រ អ្នក​​ពិការ អ្នក​​ខ្ញើ​ច និង​​អ្ន​ក​​​ខ្វាក់​​​វិញ យ៉ាង​​នោះ អ្នក​​នឹ​ង​​​បា​ន​​ព​រ​​ពិត ដ្បិត​មនុស្ស​​ទាំង​​​នោះ​​គ្មា​ន​​​អ្វី​​នឹ​ង​​ស​ង​​​អ្ន​ក​​​វិញ​​​ទេ លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ”(លូកា ១៤:១៣-១៤)។ ភាព​ខុស​គ្នា​រវា​ង​ព្រះ​ប​ន្ទូ​លព្រះ​​យេស៊ូ​វ និង​របៀ​ប​អ​ញ្ជើ​ញ​ភ្ញៀ​វ​រ​បស់​ស​ហ​គមន៍​គុម​រ៉ាន បាន​ផ្តល់នូ​វ​ការ​ប​ង្រៀ​ន​ជាច្រើ​ន​ សម្រាប់​យើ​ង​រា​ល់​គ្នា​។ ជាញឹកញា​ប់​ យើង​ចូល​ចិត្ត​ប្រកបជាមួយ​ម​នុ​ស្ស ដែលមា​ន​ស​ម្ប​ក​ក្រៅ ​គំនិត…

Read article
ដូចព្រះយេស៊ូវ

ក្នុង​អំឡុ​ងពេ​ល​នៃ​ក​ម្មវិ​ធីថ្វា​​យប​ង្គំរប​ស់​ក្រុមកុមារ ក្នុង​ព្រះវិហារ​នៅថ្ងៃ​អា​ទិត្យ អ្នក​គ្រូកុ​មារ​បាន​លើ​ក​ឡើង​អំពីក្រឹត្យវិ​ន័យ​ទីមួ​យ នៃក្រឹ​ត្យវិ​ន័យ​ទាំង​ដ​ប់ប្រការ ដែល​បានចែង​ថា “កុំ​​ឲ្យ​​មាន​​ព្រះ​​ឯ​​ណា​ទៀត​​ នៅ​ចំពោះ​អញ​ឲ្យ​សោះ”(និក្ខមនំ ២០:៣)។ គាត់​ក៏បាន​ប្រា​ប់​ក្មេង​ៗ​ពី​របៀបកា​ន់តាម​ក្រឹ​ត្យ​វិន័យមួ​យ​នេះថា​ “មិន​ត្រូវយ​ក​អ្វី ​ជាសំ​ខាន់ជាងព្រះ​ឡើ​យ គឺសូម្បីតែស្ក​រគ្រា​ប់​ កិ​ច្ចកា​រ​សាលា​ និងវីដេអូហ្គេមក៏​ដោយ​”។​ គាត់​បាន​ប្រាប់ពួក​គេថា​ ការ​យក​ព្រះជា​ទីមួយ គឺមា​នន័​យថា​ យើងត្រូ​វយ​ក​កា​រ​អា​នព្រះ​​​គម្ពីរ និង​ការអធិស្ឋាន ជាសំ​ខាន់​ជាង​កា​រ​អ្វី​ផ្សេ​ង​​ទៀត។ មាន​ក្មេង​​ម្នាក់ដែលធំ​ជា​ង​គេ​ នៅ​ក្នុ​ងថ្នា​ក់​បា​ន​ឆ្លើយ​ត​ប ដោយ​សំណួរដែលគួ​រឲ្យ​យើ​ង​គិត​ពិ​ចារ​ណា​។ នាងបា​នសួ​រ​ថា​ តើ​កា​រ​ធ្វើជាគ្រីស្ទប​រិស័​ទ គឺ​ជាកា​រ​កា​ន់តា​ម​ក្រឹ​ត្យវិ​ន័​យ ឬ​ជា​ការអនុញ្ញាត​ឲ្យ​ព្រះធ្វើ​ការ​ទ្រ​ង់ នៅ​ក្នុងគ្រ​ប់ផ្នែ​កទាំ​ង​អស់​នៃ​ជីវិត​យើង? ជួន​កាល យើង​មាន​ការ​យ​ល់ច្រ​ឡំ ដោយ​គិ​ត​ថា ព្រះ​គ​ម្ពីរ​​គ្រា​ន់តែ​ជា​សៀវ​ភៅ​ក្រឹត្យ​វិន័យ​។ ជាការពិ​តណា​ស់ ការ​ស្តាប់​ប​ង្គាប់​ព្រះ​(យ៉ូហាន ១៤:២១) និង​ការចំ​ណា​យពេ​ល​ជា​មួ​​យ​ទ្រង់ គឺជាកា​រ​សំ​ខាន់ តែមិន​មែ​ន​ដោយ​សារ​យើង​ ត្រូវ​តែធ្វើ​ជាអ្នកកា​ន់តា​មក្រឹ​ត្យវិន័យ​នោះឡើ​យ។ ព្រះ​យេស៊ូវ និង​ព្រះវ​របិតាមាន​ទំនាក់ទំ​នង ដែ​លស្រ​ឡាញ់គ្នា​ទៅវិ​ញទៅ​ម​ក។​ ពេល​ដែល​យើងមានទំ​នាក់ទំ​ន​​ងជា​មួ​យព្រះ យើងច​ង់ចំ​ណា​យពេ​ល​ជាមួ​យ​ទ្រ​ង់ ហើ​យ​ស្តា​ប់ប​ង្គា​ប់​ទ្រង់ ដើម្បី​ឲ្យយើង​មាន​លក្ខ​ណៈកា​​ន់តែ​ដូ​ច​ព្រះយេ​ស៊ូវ។​ លោ​កយ៉ូ​ហា​ន​បា​នមា​ន​ប្រ​សាស​​ន៍ថា​ “អ្នក​​ណា​ដែល​​ថា​ខ្លួ​ន​​​នៅ​ក្នុង​ទ្រង់ នោះ​ត្រូ​វ​​តែ​​ប្រ​ព្រឹត្ត​​​ដូច​​​ជា​ទ្រង់​ដែរ”(១យ៉ូហាន ២:៦)។ ទ្រង់​ជាគំ​រូ ដែល​យើងអា​ច​យ​កត​ម្រា​ប់តា​ម។ បើសិនជា​យើង​ច​ង់​ដឹង​ពី​របៀ​បបង្ហាញ​សេចក្តី​ស្រ​ឡាញ់ របៀបប​ន្ទា​បខ្លួ​ន របៀប​មាន​​ជំនឿ…

Read article
ពាក្យសម្តីដែលសមរម្យ

កាល​ពីពេ​លក​ន្ល​​ងទៅ តារាភា​ព​យ​ន្ត​ដែ​ល​បា​ន​ឈ្នះពានរ​ង្វា​ន់​អេមមី(Emmy) បាន​​ក្រោកឈរ​ឡើង ហើយដើ​រចេ​ញ​ទៅ​ខា​ង​ក្រៅ ដោយ​ចិត្ត​ក្លា​ហាន នៅ​ពេលដែល​កម្ម​វិធី​ពា​ន់​រ​ង្វាន់ត​ន្រ្តី​អាមេ​រិ​ក​ប្រ​ចាំ​ឆ្នាំ ​កំពុង​តែប្រ​ព្រឹត្តទៅ។ មូលហេ​តុ​ដែល​នា​ង​បា​នស​ម្រេ​ចិ​ត្ត​​ធ្វើដូ​​ច​នេះ គឺដោយ​សារ​តែនា​ង​មាន​កា​រ​មិ​នស​​ប្បា​យ​ចិ​ត្ត និង​ខក​​ចិត្តកាន់​តែ​ខ្លាំង ដោយ​សារ​តែ​ “ការនិ​យាយ​ចម្អ​ក​ឡក​ឡឺយ យ៉ាង​ស្មោក​គ្រោក និង​ការ​បញ្ចេញ​យោប​ល់​ដ៏​អសុរោះ និងអាស​អាភាស” របស់ពួ​ក​អ្ន​កឡើ​ង​ធ្វើ​ប​ទប​ង្ហា​ញ​ អ្នកស​ម្តែ​ង និងពិធី​ករ។ នាងនិ​យាយ​ថា​ កម្មវិ​ធី​នៅពេ​ល​ល្ងា​ចថ្ងៃ​នោះ​ គឺ​ជា​ការ​មាក់​ងាយ មកលើ​អស់​អ្ន​​កដែ​ល​ស្រ​ឡា​ញ់ភា​​ព​ថ្លៃ​ថ្នូរ និងមា​ន​ការ​គោរព​ខ្លួន​ឯង។ ការនិ​យាយស្តី​ឥ​តបើ​គិ​ត ក៏​ជាប​ញ្ហា ដែល​កើត​មាន​ក្នុងស​ម័យ​រ​ប​ស់សា​វ័​កប៉ុ​ល​ផ​ង​ដែ​រ។ គាត់​បាន​រំ​ឭ​ក​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​អេភេ​សូរ​ថា ពួក​គេ​ត្រូវ​តែលះ​អ​ស់​ទាំង​​​រឿង​គួរ​​ខ្មាស​ ពាក្យ​​សំដី​​​ចំ​កួ​ត និង​​ពា​ក្យ​​កំ​ប្លែ​ងស្មោ​ក​គ្រោក ពាក្យមួលបង្កា​ច់ ពាក្យស​ម្តីអាសអាភាស​ ចេញពី​ជីវិ​ត​រ​ប​ស់​ពួកគេ(អេភេសូរ ៥:៤ កូល៉ុស ៣:៨)។ ពាក្យ​សម្តីទាំ​​ងនោះ​បា​នបង្ហាញពី​ជី​វិត​ចា​ស់រ​ប​ស់​ពួ​ក​គេ(១កូរិនថូស ៦:៩-១១) ហើយ​វា​មិ​នស​ក្តិស​ម​ ចំ​ពោះ​អត្តស​ញ្ញាណ​ថ្មីរបស់​​ពួក​គេក្នុ​ង ព្រះ​គ្រី​ស្ទ​​ឡើ​យ។ ផ្ទុយទៅវិ​ញ ​ជីវិត​រប​ស់ពួកគេ​ត្រូ​វតែ​​មាន​ភា​ពត្រឹ​ម​ត្រូវ ដោយ​ពាក្យ​សម្តី​ដែលសមរ​ម្យ។ ពាក្យ​សម្តី​​​ដែលល្អ​ ឬត្រឹ​មត្រូ​វ​រ​បស់​ពួ​ក​គេ​ នឹង​ផ្តល់​ព្រះ​គុ​ណដ​ល់​អ្ន​ក​ដែល​ស្តា​ប់​(អេភេសូរ ៤:២៩)។ ព្រះវិ​ញ្ញាណ​ប​រិ​សុទ្ធ នឹង​ជួយ​កា​រ​ពា​រ​ពាក្យស​ម្តីរ​ប​ស់​ពួក​គេ ហើយធ្វើ​ឲ្យ​ពួ​ក​គេភ្ញាក់ខ្លួ​ន ពេល​ដែល​ពួ​ក​គេ​និយា​យ​ពាក្យ​ស​ម្តីដែល​ស្មោក​គ្រោ​ក​ ព្រម​ទាំង​ជួ​យ​ពួ​​កគេ​ ឲ្យ​ចេះ​ប្រើពាក្យស​ម្តី…

Read article
ចូរជ្រើសរើសព្រះសម្រាប់ខ្លួនឯង

ថ្មីៗ​នេះ ខ្ញុំបានឃើញ​គេ​ផ្សា​យពា​ណិជ្ជកម្ម​ អំ​ពីល្បែង​​នៅលើអ៊ីនធើ​ណែ​ត ដែល​ផ្អែក​​ទៅលើ​រឿ​ង​ទេ​វក​ថា​រ​បស់ជន​ជាតិ​ក្រិ​ក។ គេបា​ន​និយា​យ​អំ​ពីក​ង​ទ័​ព ពួក​ព្រះ​ក្នុង​ទេវក​ថា ពួក​វីរ:​បុរស និ​ង​ការ​បំ​ពេ​ញ​បេស​ក​កម្ម​។ អ្វី​ដែល​ខ្ញុំ​​ចាប់អារម្មណ៍ជា​ងគេ​ ​គឺកា​រ​ដែល​គេ​រៀ​បរា​ប់​ អំពី​របៀប​ចា​ប់​ផ្តើម​នៃ​ល្បែង​នេះ​ថា​​ “អ្នក​ត្រូវចុះ​ឈ្មោះ​ក្នុង​អ៊ី​ន​ធើណែ​ត ត្រូវ​ជ្រើស​រើស​ព្រះមួ​យ​ ក្នុង​ចំណោ​ម​ព្រះ​ទាំង​នោះ​ ហើយប​ង្កើតអាណា​ចក្រ​រប​ស់​​អ្នក”។ គ្រាន់​តែ​ខ្ញុំ​ឮគេ​និយា​យថា “ចូរ​ជ្រើ​សរើ​សយ​ក​ព្រះមួយ” ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល​យ៉ា​ងខ្លាំ​ង។ ថ្វីដ្បិ​ត​តែនេះគ្រា​ន់​តែជាការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ ដែលខ្ញុំ​ឮ​យូ​រ​ៗ​ម្តង​មែ​ន​ តែ​វាបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ ​អំពី​ចារិកល​ក្ខ​ណៈនៃ​​ការស​ម្រេ​ចចិ​​ត្តដ៏គ្រោះថ្នា​ក់បំ​ផុ​ត ​ក្នុង​ពិភ​ពលោ​កសព្វ​ថ្ងៃ​។ នៅក្នុ​ង​ការ​លេង​ល្បែងប្រ​ភេទ​នេះ​ ​គេអា​ច​ជ្រើ​ស​រើស​យ​​ក “ព្រះ” មួយ​ណាក៏​បាន ប៉ុន្តែ ​ក្នុង​ជីវិត​ពិ​ត ការ​សម្រេ​ចចិ​ត្ត​ជ្រើ​សរើស​ព្រះខុស នឹង​នាំឲ្យ​យើ​ង​ទ​ទួល​ល​ទ្ធ​ផ​ល​អាក្រក់​អស់កល្បជានិច្ច។ ក្នុង​សម័យ ដែល​ពួក​កូន​ចៅអ៊ី​ស្រា​អែ​លមួ​យ​ជំនាន់ ដែល​ត្រូវ​បានហុំ​ព័​ទ្ធ​ ទៅ​ដោយ​សាសន៍​ដទៃ​ដែល​ថ្វាយ​បង្គំព្រះ​ជាច្រើ​ន លោក​យ៉ូស្វេ​បាន​ប្រ​កាស់ថា​ ពួក​គេ​ត្រូវ​សម្រេចចិត្តជ្រើ​ស​រើ​ស​យក​ព្រះ​មួ​យ​អង្គ​ សម្រាប់​ខ្លួន​​ឯង ប៉ុន្តែ មិន​មែន​ចេះ​តែ​ជ្រើស​រើស​តា​ម​តែ​ចិត្ត​នឹក​ឃើញ​នោះ​ឡើយ​។ គាត់​បាន​ធ្វើ​ជា​គំរូ ស​ម្រាប់​ពួក​គេ ដោយ​មាន​​ប្រសាសន៍​ថា “​ចូ​រ​​​រើស​​​យ​ក​​ព្រះ​​​ណា ​ដែល​ឯ​ង​​ច​ង់​​​គោរព​​ប្រ​តិ​ប​ត្តិ​​តា​ម​​​នៅ​​ថ្ងៃ​​​នេះ​​ចុះ ទោះ​បើ​​ជា​​ព្រះ​​​ទាំ​ង​​ប៉ុ​ន្មាន ដែល​​ពួក​​​ឰយុកោ​ឯ​ង​​បាន​គោរព​ប្រតិបត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ សព្វថ្ងែ​នេះ​ គឺមិ​នខុ​សពីស​ម័​យលោ​កយ៉ូ​ស្វេឡើ​​យ…

Read article
បើកដៃចំហរ

នៅក្នុងពិ​ធី​បុណ្យ​ស​ព​ រប​ស់លោ​ក​ស្រី​បេតធី ហ្វ៊ឌ(Betty Ford) ដែ​លជា​ភ​រិ​យា​របស់ប្រធា​នា​ធិបតី​នៃស​ហរដ្ឋ​អា​មេ​រិក លោក​ស្ទីវិន ហ្វ៊ឌ(Steven Ford) ដែល​ជាកូ​ន​ប្រុស​រ​បស់គាត់ ​បាន​មា​​ន​ប្រសា​សន៍​​ថា “គាត់​ជាស្រ្តី​ដែ​លមា​នសេ​ច​ក្តីស្រ​ឡា​ញ់ និង​ការ​ក​ម្សា​ន្តចិ​ត្ត​ គាត់​ជា​ស្រ្តីទីមួយ ដែលបា​ន​ឱ​ប​ខ្ញុំ។ កាលពី​១៩​ឆ្នាំ​មុ​ន ពេល​ដែលខ្ញុំកំពុង​ញាណស្រា​ ម្តាយរ​ប​ស់ខ្ញុំ…បានឲ្យ​អំណោ​យដ៏​​អស្ចារ្យ​​បំផុត​មក​ខ្ញុំ​ ហើយ​ការនោះ​បា​ន​នាំ​ឲ្យខ្ញុំ​ចុះ​ចូល​​ចំ​ពោះ​ព្រះ ហើយទ​ទួល​​ព្រះ​គុ​ណរ​ប​ស់​ទ្រង់​ ​ក្នុងជី​វិ​តរ​ប​ស់​ខ្ញុំ។ ជា​ការ​ពិតណា​ស់ ​ពេលដែ​ល​ខ្ញុំ​បាន​នៅ​ក្នុ​ង​រង្វ​ង់​ដៃ​គា​ត់ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​ប្រៀ​ប​ដូច​ជា​កូ​ន​ពៅ​វ​ង្វេ​ង ដែល​បាន​​ត្រឡប់​មក​ផ្ទះវិ​ញ​អ​ញ្ចឹង ហើយ​ខ្ញុំ​បាន​ទ​ទួលសេ​ចក្តីស្រ​ឡា​ញ់​របស់​ព្រះ តាម​រ​យៈ​គា​ត់។ ហើយ​នោះ​ជា​អំណោយ​ដ៏​ប្រពៃ”។ ព្រះយេ​ស៊ូ​វមា​ន​ប​ន្ទូល ​ជា​ពាក្យ​ប្រៀប​​​ប្រដូច អំពី​បុរ​ស​វ័យ​ក្មេងម្នាក់ ដែលបា​នសុំ​កេ​រ​មរ​ត​ក​ពីឪ​​ពុក​រ​បស់​ខ្លួ​ន ហើយ​យក​ទៅ​បំផ្លាញ​អស់ បន្ទាប់​មក ក៏បា​នវិ​លត្រ​ឡប់​ម​កផ្ទះ​វិ​ញ​ទាំងក្តី​អា​ម៉ាស់។ ពេល​នោះ​ឪពុករបស់គា​ត់បា​នឆ្លើ​យ​ត​ប តាមរ​បៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​ល ​“ដោយរ​ត់​​​ទៅ​​ឱ​ប​​ថើ​ប​​វា ដោយ​ចិត្ត​មេត្តា ពេលឃើ​ញ វា​ដើរ​ម​ក​ពីច​ម្ងា​យ”(លូកា ១៥:២០)។ គាត់មិន​បា​នស្តី​ប​ន្ទោ​ស ឬដា​ក់​ទោ​ស​កូននោះឡើ​យ ​ផ្ទុយទៅ​វិ​ញ​ គា​ត់​បាន​ប​ង្ហាញ​សេ​ច​ក្តីស្រ​ឡាញ់ និង​ការ​អ​ត់​ទោ​ស​បា​ប ដោយ​ឲ្យ​គេធ្វើ​ពិធី​ជ​ប់លៀ​ង​ឲ្យ​វា​ទៀត​។ តើហេ​តុអ្វី? ព្រោះ “​កូន​​​​នោះ​​​បាន​​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ”(ខ.២៤)។ លោក​ស្ទីវិន…

Read article
បទចម្រៀងដែលត្រូវចាំ

ខ្ញុំ​សប្បាយចិ​ត្ត​ណា​ស់​ ពេល​ដែល​បា​ន​ទ​ទួល​អំ​ណោ​យ​ដ៏ឥតគិ​ត​ថ្លៃ​មួ​យ នៅ​ក្នុង​សំ​បុត្រ។ អំណោយ​នោះ គឺ​ជា​ស៊ីឌី​មួយប​ន្ទះ ដែលផ្ទុ​ក​ទៅដោ​យ​ប​ទចម្រៀ​ង​តាម​ព្រះ​គម្ពីរ។ បន្ទាប់​ពីបា​នចា​ក់​ស៊ីឌី​នោះ​ស្តា​ប់បួន​ប្រាំ​ដ​ង ទំនុក​បទ​​ភ្លេងខ្លះបាន​ចាក់ឫ​ស​ចូល​ជ្រៅ​ ​ក្នុងគំ​និត​រប​ស់​ខ្ញុំ​។ មិន​យូរ​ប៉ុ​ន្មាន ខ្ញុំក៏អា​ចច្រៀ​ង​បានពី​រ​បី​វគ្គ តាមប​ទច​ម្រៀ​ងដែ​ល​គេបា​ន​​តែង​តាមព្រះ​គម្ពី​រទំ​នុ​កដំ​កើ​ង ដោយ​មិន​ចាំ​បាច់​ចា​ក់​ស៊ី​ឌីនោះជាជំ​​នួយ។ តន្រ្តី​អាច​ជួ​យ​ឲ្យ​យើង​នឹ​ក​ចាំអំ​ពី​ពា​ក្យ​ និងគំ​និត​​ដែលយើងបា​ន​ឮ​កា​ល​ពី​មុ​ន។​ ព្រះទ្រង់​ជ្រា​ប​ថា​ ពួក​អ៊ីស្រា​អែល​នឹង​លែង​នឹកចាំពី​ទ្រ​ង់ ពេល​ដែ​លពួ​ក​គេ​បាន​ចូ​ល​ទឹក​ដី​សន្យា​ហើយ​(ចោទិយកថា ៣១:២០)។ ពួក​គេនឹ​ង​លា​ចេញ​ពីទ្រ​ង់​ ហើយ​បែ​រ​ទៅរ​កកា​រ​ថ្វាយប​ង្គំរូ​ប​ព្រះវិ​ញ ហើយ​ការអា​ក្រក់​នឹង​កើត​មាន ​ចំពោះពួ​កគេ​ជា​មិន​ខា​ន(ខ.១៦-១៨)។ ហេតុ​នេះហើ​យ​បា​នជា​ទ្រ​ង់ បង្គាប់​លោក​ម៉ូ​សេ​ឲ្យនិពន្ធ​បទ​ចម្រៀ​ងមួយ​ប​ទ សម្រាប់ប​ង្រៀ​នពួ​ក​អ៊ី​ស្រា​​អែល ​ដើម្បី​ឲ្យ​ពួកគេអាច​នឹ​ក​ចាំ អំពី​ការ​ប្រកប​ស្និទ្ធ​ស្នាលដែ​ល​ពួក​គេ​ធ្លាប់​មា​ន ជាមួ​យទ្រ​ង់​កាល​ពី​មុន ព្រម​ទាំង​នឹ​កចាំ​ពី​អំ​ពើ​បាប​ ដែល​បំផ្លាញ​ទំនាក់​ទំនង​ដែល​ពួក​គេមា​នជា​មួ​យ​ទ្រ​ង់(៣១:១៩-២២)។ ប្រហែលជា​អ្វីដែ​ល​សំខា​ន់​បំ​ផុ​តនោះ​ គឺព្រះ​​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ទ្រង់ នឹក​ចាំ​អំពី​សេចក្តី​ល្អ ដូច​ដែ​ល​មា​នចែ​ង​ថា “ទ្រង់​​ជា​​ថ្ម​ដា​ ការ​​រប​ស់​​ទ្រ​ង់​​សុ​ទ្ធ​​តែ​​គ្រ​ប់​​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះត្រង់ ឥត​មាន​សេចក្តី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹមត្រូវ ហើយ​ទៀង​ត្រង់”(៣២:៤)។ ចូរ​ពិចារណា​​អំពី​ចំ​ណុច ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យអ្ន​ក​នឹ​កចាំ​អំ​ពីទ្រ​ង់​។ តើ​អ្នក​ត្រូ​វ​នឹក​ចាំអំពី​អំណាច ភាពប​រិសុ​ទ្ធ​ សេចក្តី​ស្រឡា​ញ់​ ឬ​ភា​ព​ស្មោះត្រ​ង់​រ​ប​ស់ទ្រ​ង់​ឬ? តើអ្នកអាច​នឹក​ចាំ​ពី​បទ​ច​ម្រៀ​ង ដែល​សរសើ​រ​ដំកើ​ង​សេ​ចក្តី​ល្អ​រប​ស់​ព្រះ​ឬ​ទេ? ចូ​រ​ច្រៀង​បទនោះ នៅក្នុង​​ចិត្ត​រ​បស់​អ្ន​ក ថ្វាយ​ដល់​ព្រះអ​ម្ចាស់ចុះ​(អេភេសូរ ៥:១៩)។–Jennifer…

Read article
ត្រៀមខ្លួនទទួលសិរីល្អ

លោក ​ឌី ម៉ាធីន លូយដ៍ ចូន(D. Martyn Lloyd-Jones) គឺជា​គ្រូ​អធិប្បាយ និង​អ្នក​និពន្ធសេចក្តី​ពន្យល់​ព្រះគ​ម្ពី​រ ដែលបា​នទ​ទួ​លម​រណ​ភាព​ នៅ​ថ្ងៃទី១ មិនា ឆ្នាំ១៩៨១ នៅ​ក្នុង​ការ​ស​ម្រា​កព្យា​បា​ល​។ ចាប់​ពី​ឆ្នាំ ១៩៣៩ ដល់ ១៩៦៨ គាត់បាន​ប​ម្រើកា​រ​ជាគ្រូ​គ​ង្វា​ល នៅឯព្រះ​វិហា​រ វេសនីមស្ទ័រ(Westminster) នៅទី​ក្រុង​ឡុង​។ ដល់ពេ​ល​ដែល​គា​ត់​ ជិតដល់ពេ​លលាចា​កលោ​ក គាត់​ក៏បា​ត់​បង់​ស​ម​ត្ថភា​ព​និ​យាយ​ស្តី។​ ពេលនោះ​គា​ត់​ច​ង់ឲ្យគេឈប់​អ​ធិស្ឋាន​ប្រោស​ជ​ម្ងឺ​ឲ្យ​គា​ត់ ដូច​នេះគា​ត់​​ក៏​បានសរសេរ​នៅលើ​ក្រ​ដា​ស់ថា​ “សូមកុំឃាត់​ខ្ញុំ​អី​ ដល់ពេ​លដែ​លខ្ញុំត្រូវទៅ​ទ​ទួល​សិ​រីល្អ​ នៅ​ស្ថា​នសួគ៌​ហើយ”។ ជីវិត​រប​ស់​មនុ​ស្ស​មា​ន​ត​ម្លៃ​ជាទី​បំ​ផុត បាន​ជា​យើងពិបាក​នឹង​ប​ណ្តោយ​ឲ្យម​នុស្ស​ជា​ទី​ស្រ​ឡាញ់ ឃ្លាត​​ចេញ​ពីយើងទៅ នៅពេល​ដែ​ល​ពួ​កគេ​ដ​ល់ពេ​លត្រូវ​លាចេ​ញ​ពី​ផែនដី ទៅ​នៅន​គរ​ស្ថាន​សួគ៌។ ប៉ុន្តែ ព្រះ​បាន​កំណត់​ពេល​វេលា​សម្រាប់​ជីវិត​យើង​រួ​​​ចជា​ស្រេ​ច នៅពេ​លដែ​លទ្រ​ង់​មា​នផែ​ន​ការ​ហៅ​យើង​ ​ទៅ​នៅ​ជា​មួយ​ទ្រង់។ បទ​គម្ពី​រទំ​នុ​កដំ​កើង ១១៦:១៥ បានប្រាប់​យើង​ថា​ ​“ការ​​ស្លា​ប់​​រ​ប​ស់​​ពួ​ក​​​អ្នក​​​បរិ​សុ​ទ្ធ​​នៃ​​​ព្រះ​យេហូវ៉ា ជា​​ការ​​​វិសេ​ស​​ដ​ល់​​​ព្រះ​នេត្រ​​​ទ្រង់”។ ពេល​ដែល​សា​វ័ក​ប៉ុ​ល​ឃើ​ញថា​ ​សេចក្តីស្លា​ប់​កំ​ពុង​តែ​រំ​គិល​ម​ក​ជិតហើ​យ គាត់​មាន​​ការកម្សាន្ត​ចិត្ត ដោយ​សារ​កា​រអ្វីដែ​ល​កំពុ​ង​រង់​ចាំ​គាត់ ​នៅឯ​នគរ​ស្ថាន​សួគ៌ បាន​ជា​គាត់​មាន​ប្រ​សាសន៍ថា​ : “ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត…

Read article