You are here:
ពេញដោយអំណាចចេស្តា និងក្តីស្រឡាញ់

នោះ​ឯង​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ហើយ​ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យសុង​ផង។ ចោទិយកថា ៤:១១ ក្នុង​ឆ្នាំ​២០២០ ភ្នំ​ភ្លើង​ឈ្មោះ​សានហ្កាយ នៅ​ប្រទេស​អេក្វាឌ័រ បាន​ផ្ទុះ​ឡើង។ ប៉ុស្តិ៍​ទូរទស្សន៍​BBC បាន​ពិពណ៌នា​ថា មាន​ផ្សែង​ផេះ​ខ្មៅ​ងងឹត​បាញ់​ទៅ​លើ​មេឃ ដល់​កម្ពស់​ជាង​១២០០០​ម៉ែត្រ។ ផេះ​ដែល​បាន​បាញ់​ចេញ​មក បាន​គ្រប់​ដណ្តប់​ផ្ទៃ​ដី​៤​ខេត្ត​(ជាង​រាប់​ម៉ឺន​ហិច​តា) ។ ផ្ទៃមេឃ​បាន​ប្រែ​ងងឹត គួរ​ឲ្យ​ខ្លាច ហើយ​ខ្យល់​អាកាស​ក៏​មាន​ភាព​កក្វក់ ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ កសិករ​ម្នាក់ ឈ្មោះ ហ្វេលីស៊ីអានូ អីនហ្កា(Feliciano Inga) បាន​រៀប​រាប់​អំពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ ទៅ​កាន់​កាសែត អែល ខាំមែស៊ីអូ (El Comercio) ថា “យើង​មិន​ដឹង​ថា ធូលីដី​នោះ​បាន​ចេញ​ពី​ណា​មក​ទេ …យើង​ឃើញ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត ហើយ​ក៏​មាន​ការ​ភ័យ​ខ្លាច”។ ពួក​អ៊ីស្រាអែល​មាន​ការ​ភ័យ​ខ្លាច​ស្រដៀង​នេះ​ផង​ដែរ នៅ​ជើង​ភ្នំ​ស៊ី​ណាយ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ឈរ​នៅ​ទីនោះ ឃើញ “ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យសុង​”(ចោទិយកថា ៤:១១)។ ព្រះ​សូរសៀង​របស់​ព្រះ​អង្គ​លាន់​ឡើង​ដូច​ផ្គរលាន់ ហើយ​ពួក​បណ្តាជន​ក៏​មាន​ការ​ភ័យ​ញ័រ។ វា​ជា​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យ​តក់​ស្លត់ គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ញ័រ​ក្បាល​ជង្គង់ ពេល​ដែល​ពួក​គេ​ជួប​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ដោយ​ផ្ទាល់។​ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ឡើង “ពួក​គេ​រាល់​គ្នា​ក៏​បាន​ឮ​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​នោះ…

Read article
គ្មានអ្វីអាចពង្រាត់យើង

តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន តើ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​ឬ​អី? រ៉ូម ៨:៣៥ ពេល​ឪពុក​របស់​ព្រីស(Pris) ជា​គ្រូ​គង្វាល បាន​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះ ឲ្យ​ចាប់​ផ្តើម​ការងារ​បេសកកម្ម នៅ​លើ​កោះ​តូច​មួយ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ក្រុម​គ្រួសារ​របស់​ព្រីស ក៏​បាន​ទៅ​រស់​នៅ ក្នុង​ខ្ទម​ចាស់​មួយ ដែល​កាល​ពី​មុន ជា​ក្រោល​សត្វ។ ព្រីស​បាន​នឹក​ចាំ​ពេល​ដែល​ក្រុម​គ្រួសារ​គាត់​អប​អរ​ថ្ងៃ​ណូអែល ដោយ​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ច្រៀង​សរសើរ​ព្រះ ខណៈ​ពេល​ទឹក​ភ្លៀង​បាន​លិច​តាម​ដំបូល​ស្បូវ​។ ប៉ុន្តែ ឪពុក​នាង​បាន​រំឭក​នាង​ថា “ព្រីស យើង​ក្រ តែ​មិន​មែន​មាន​ន័យ​ថា ព្រះ​ទ្រង់​មិន​ស្រឡាញ់​យើង​នោះ​ទេ”។ អ្នក​ខ្លះ​គិត​ថា ជីវិត​ដែល​ព្រះ​ប្រទាន​ពរ ជា​ជីវិត​ដែល​មាន​ពេញ​ដោយ​ភាព​សម្បូរ​សប្បាយ សុខ​ភាព​ល្អ និង​មាន​អាយុ​វែង។ ហេតុ​នេះ​ហើយ ពេល​មាន​ទុក្ខ​លំបាក ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​ពួក​គេ​ឬ​ទេ។ តែ​ក្នុង​បទ​គម្ពីរ​រ៉ូម ៨:៣១-៣៩ សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា​ គ្មាន​អ្វី​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​រាប់​បញ្ចូល​បញ្ហា ទុក្ខ​លំបាក ការ​បៀត​បៀន និង​ភាព​អត់​ឃ្លាន​ជា​ដើម​(ខ.៣៥)។ ជីវិត​ដែល​ពិត​ជា​មាន​ពរ មាន​មូល​ដ្ឋាន​គ្រឹះ​នៅ​ក្នុង​សេចក្តី​ពិត​ដែល​ថា ព្រះ​ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មក​យើង ដោយ​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ ឲ្យ​យាង​មក​សុគត…

Read article
មេរៀនដែលព្រះប្រទានក្នុងធម្មជាតិ

តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង? យ៉ូប ៣៨:៤ ពី​ដំបូង​យើង​គ្រាន់​តែ​ដើរ​កម្សាន្ត នៅ​ក្នុង​ធម្មជាតិ ក្នុង​រដូវ​ផ្ការីក តែ​រឿង​នេះ​ក៏​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​រឿង​ពិសេស ខណៈ​ពេល​ដែល​ភរិយា​ខ្ញុំ និង​ខ្ញុំ​កំពុង​តែ​ដើរ​តាម​មាត់​ស្ទឹង នៃ​ស្រុក​កំណើត​របស់​យើង។ ពេល​នោះ យើង​បាន​កត់​សំគាល់​ឃើញ​មិត្ត​ចាស់​មួយ​ចំនួន នៅ​លើ​កំណាត់​ឈើ​ធំ​មួយ លើ​ផ្ទៃ​ទឹក​រលក​អង្កាញ់​ៗ​ ។ ពួក​គេ​គឺ​ជា​សត្វ​អណ្ដើក​ធំ​ៗ​៥ ឬ​៦​ក្បាល កំពុង​សំដិល​ថ្ងៃ។ យើង​ក៏​បាន​ញញឹម​ដាក់​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​សត្វ​ល្មូន​ទាំង​នោះ ដែល​យើង​ខាន​ឃើញ​​ពួក​វា​ជា​ច្រើន​ខែ​មក​ហើយ។ យើង​សប្បាយ​ចិត្ត ដែល​បាន​ឃើញ​ពួក​វា​ត្រឡប់​មក​វិញ ហើយ​យើង​ក៏​បាន​អបអរ​ពេល​ដ៏​មាន​អំណរ ចំពោះ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។​ ព្រះ​ទ្រង់​ក៏​ធ្លាប់​បាន​នាំ​លោក​យ៉ូប​ដើរ នៅ​ក្នុង​ធម្មជាតិ​ផង​ដែរ​(មើល យ៉ូប ៣៨)។ បុរស​ដែល​កំពុង​ជួប​ទុក្ខ​សោក​នេះ​ ត្រូវ​ការ​ចម្លើយ​មួយ ពី​ព្រះ​អាទិករ​របស់​ខ្លួន សម្រាប់​បញ្ហា​របស់​គាត់​(ខ.១)។ ហើយ​ការ​អ្វី​ដែល​គាត់​បាន​ឃើញ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​គាត់ ជា​មួយ​ព្រះ និង​មើល​ទៅ​ស្នា​ព្រះ​ហស្ត​ទ្រង់ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត ដែល​គាត់​​ត្រូវ​ការ ក្នុង​គ្រា​លំបាក។​ សូម​យើង​ស្រមៃ​អំពី​ការ​ភ្ញាក់​ផ្អើល​របស់​លោក​យ៉ូប ពេល​ដែល​ព្រះ​ទ្រង់​រំឭក​គាត់ អំពី​ការ​រចនា​ទ្រង់​ទ្រាយ​ធំ ដែល​ទ្រង់​មាន​សម្រាប់​ពិភព​លោក។ លោក​យ៉ូប​ក៏​បាន​ស្តាប់​ការ​បក​ស្រាយ​មុន​គេ អំពី​ពិភព​ធម្មជាតិ ពេល​ដែល​ព្រះ​អង្គ​សួរ​គាត់​ថា “តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ?”(ខ.៦-៧)។ គាត់​ក៏​បាន​សិក្សា​មេរៀន​ភូមិវិទ្យា ដែល​និយាយ​អំពី​ដែន​កំណត់​នៃ​សមុទ្រ ដែល​ទ្រង់​បាន​ដាក់​(ខ.១១)។ ព្រះ​អាទិករ​បាន​បន្ត​ប្រាប់​លោក​យ៉ូប អំពី​ពន្លឺ​ដែល​ព្រះ​អង្គ​​បាន​បង្កើត…

Read article
ដំណឹងដែលនាំមកនូវសេរីភាព

យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្តី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្តី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ។ កិច្ចការ ១៣:៣២-៣៣ នៅ​ឆ្នាំ១៩៤១ ការ​គ្រប់​គ្រង​របស់​លោក​អ៊ីត្លែ បាន​វាតទី​ពាស​ពេញ​ទ្វីប​អឺរ៉ុប។ គេ​ក៏​បាន​សុំ​ឲ្យ​លោក​ចន ស្តេនប៊ែក(John Steinbeck) ជា​អ្នក​និពន្ធ​រឿង​ប្រលោម​លោក ចូល​រួម​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​លោក​អ៊ីត្លែ។ គេ​មិន​បាន​ស្នើ​ឲ្យ​គាត់​ទៅ​ប្រយុទ្ធ ឬ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព នៅ​សមរភូមិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បាន​ស្នើ​ឲ្យ​គាត់​និពន្ធ​រឿង​មួយ។ ជា​លទ្ធផល គាត់​ក៏​បាន​និពន្ធ​រឿង​ប្រលោម​លោក​មាន​ចំណង​ជើង​ថា ​ព្រះ​ច័ន្ទ​បាន​ធ្លាក់​ចុះ​មក​ហើយ ដែល​រឿង​នេះ​និយាយ​អំពី​ទឹក​ដី​ដ៏​សុខ​សាន្ត តែ​ត្រូវ​របប​ដ៏​អាក្រក់​មួយ​ឈ្លាន​ពាន។ គេ​ក៏​បាន​បោះពុម្ព​​សៀវភៅ​រឿង​គាត់ ដោយ​សម្ងាត់ ហើយ​ក៏​បាន​ចែក​ផ្សាយ​ពាស​ពេញ​បណ្តា​ប្រទេស ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​អ៊ីត្លែ ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​អ្នក​អាន​ទាំង​ឡាយ​ថា ប្រទេស​សម្ព័ន្ធ​មិត្ត​កំពុង​តែ​មក​រំដោះ​ហើយ ហើយ​អ្នក​អាន​ទាំង​ឡាយ​អាច​ស្វែង​រក​សេរីភាព​របស់​ខ្លួន ដោយ​យក​គំរូ​តាម​តួអង្គ​ក្នុង​រឿង​ប្រលោម​លោក​នោះ។ តាម​រយៈ​រឿង ព្រះ​ច័ន្ទ​បាន​ធ្លាក់​ចុះ​មក​ហើយ  លោក​ស្តេនប៊ែក បាន​នាំ​មក​នូវ​ដំណឹង​ល្អ ឲ្យ​ប្រជាជន ក្រោម​ការ​គ្រប់​គ្រង​របស់​របប​ណាហ្ស៊ី  បាន​ដឹង​ថា ការ​រំដោះ​ជិត​មក​ដល់​ហើយ។​ ជន​ជាតិ​យូដា នៅ​សតវត្សរ៍​ទី​១ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដ៏​ព្រៃផ្សៃ​របស់​ចក្រ​ភព​រ៉ូម៉ាំង មិន​ខុស​ពី​តួអង្គ​ក្នុង​រឿង​របស់​លោក​ស្តេនប៊ែក​នោះ​ឡើយ។ ប៉ុន្តែ កាល​ប៉ុន្មាន​សតវត្សរ៍​មុន ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ចាត់​ព្រះ​មែស៊ី ឲ្យ​មក​រំដោះ​ពួក​គេ និង​នាំ​មក​នូវ​សន្តិភាព​សម្រាប់​ពិភព​លោក​(អេសាយ ១១)។ ក្តី​អំណរ​ដ៏​ពោរពេញ​បាន​កើត​មាន ពេល​ដែល​ព្រះ​មែស៊ី​បាន​យាង​មក​ដល់!…

Read article
អ្នកមិនធ្វើការបម្រើព្រះអង្គតែម្នាក់ឯងឡើយ

អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះបាល ឬ​ថើប​វា​ឡើយ។ ១ពង្សាវតាក្សត្រ ១៩:១៨ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ជួប​អ្នក!” “ខ្ញុំ​ក៏​អញ្ចឹង​ដែរ!” “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​អ្នក​បាន​មក!” នេះ​ជា​ពាក្យ​ស្វាគមន៍​ដ៏​កក់​ក្តៅ និង​រាក់​ទាក់។ សមាជិក​នៃ​ពួក​ជំនុំ​មួយ​កន្លែង ក្នុង​តំបន់​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វូញ៉ា បាន​ជួប​ជុំ​គ្នា តាម​អនឡាញ មុន​ពេល​កម្មវិធី​ពេល​ល្ងាច​ចាប់​ផ្តើម។ ខណៈ​ពេល​ដែល​គ្រូ​អធិប្បាយ​របស់​ពួក​គេ ដែល​កំពុង​តែ​ចូល​រួម​ពី​រដ្ឋ​ខូឡូរ៉ាដូ ខ្ញុំ​ក៏​បាន​មើល​ដោយ​ភាព​ស្ងៀម​ស្ងាត់ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ជួប​ជុំ​គ្នា ក្នុង​ការ​ប្រជុំ​តាម​អនឡាញ។ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ការ​ជួប​ជុំ​ជា​មួយ​មនុស្ស​ច្រើន ហើយ​មិន​ស្គាល់​នរណា​ម្នាក់ ក្នុង​ក្រុម​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ជា​មនុស្ស​ក្រៅ​ក្រុម។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​រូប​គ្រូ​គង្វាល​ខ្ញុំ លេច​ឡើង​នៅ​លើ​ស្រី្គន​នឹង​គេ​ដែរ ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​មិត្ត​ភក្តិ​នៅ​ព្រះវិហារ​ខ្ញុំ​ចូល​រួម​ដែរ។ ពេល​ខ្ញុំ​ឃើញ​ពួក​គេ ខ្ញុំ​មិន​មាន​អារម្មណ៍​ឯកោ​ទៀត​ឡើយ។ ព្រះ​ទ្រង់​ហាក់​ដូច​ជា​បាន​ប្រទាន​ជំនួយ​មក​ខ្ញុំ នៅ​ពេល​នោះ។​ លោក​អេលីយ៉ា​ក៏​មិន​មាន​ភាព​ឯកោ​ដែរ ទោះ​គាត់​មាន​អារម្មណ៍​ថា គាត់​ជា “ហោរា​តែ​ម្នាក់​គត់​ដែល​នៅ​សល់” បន្ទាប់​ពី​បាន​រត់​គេច​ពី​ក្សត្រី​យេសេបិល និង​ស្តេច​អ័ហាប់(១ពង្សាវតាក្សត្រ ១៩:១០)។ បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន អស់​៤០​យប់ ៤០​ថ្ងៃ គាត់​ក៏​បាន​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​មួយ នៅ​ភ្នំ​ហោរ៉ែប។ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​បន្ត​ការងារ​បម្រើ​ព្រះ​អង្គ​ទៀត ដោយ​បង្គាប់​គាត់​ថា “ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោស្ថាន…

Read article
សិស្សពិតប្រាកដរបស់ព្រះយេស៊ូវ

ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន។-យ៉ូហាន ១៥:៥ មាន​ពេល​មួយ លោក​គ្រីសជិន ម៉ាស្តាត(Christian Mustad) បង្ហាញ​ផ្ទាំង​គំនូរ​ទេសភាព របស់​លោក វែន ហ្គក(Van Gogh) ទៅ​ដល់​អ្នក​ប្រមូល​ផ្តុំ​ស្នាដៃ​សិល្បៈ ឈ្មោះ អូហ្គូស្ទ ភេលីរីន(Auguste Pellerin)។ លោក​ភេលីរីន ក៏​បាន​ពិនិត្យ​មើល​ម្តង ហើយ​ក៏​បាន​និយាយ​ថា វា​មិន​មែន​ជា​រូប​គំនូរ​ពិត​របស់​លោក​វែន ហ្គក​ឡើយ។ លោក​ម៉ាស្តាត​ក៏​បាន​យក​ផ្ទាំង​គំនូរ​នោះ ទៅ​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ជាប់​ដំបូល​ផ្ទះ​របស់​គាត់ ដោយ​គ្មាន​នរណា​ម្នាក់​ដឹង អស់​រយៈ​ពេល​៥០​ឆ្នាំ។ លោក​ម៉ាស្តាត​ក៏​បាន​ស្លាប់ ហើយ​ផ្ទាំង​គំនូរ​នោះ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ការ​វាយ​តម្លៃ​ម្តង​ហើយ​ម្តង​ទៀត អត់​៤​ទសវត្សរ៍​ក្រោយ​មក​ទៀត។ រៀង​រាល់​ពេល​គេ​ធ្វើ​ការ​វាយ​តម្លៃ គេ​តែង​តែ​សន្និដ្ឋាន​ថា វា​ជា​ផ្ទាំង​គំនូរ​ក្លែង​ក្លាយ រហូត​ដល់​ឆ្នាំ​២០១២ ពេល​ដែល​អ្នក​ជំនាញ​ម្នាក់ បាន​ប្រើ​កុំព្យូទ័រ ដើម្បី​រាប់​ចំនួន​ឆ្នូត​ដាច់​ៗ ក្នុង​ផ្ទាំង​គំនូរ​នោះ។ គាត់​បាន​រក​ឃើញ​ថា ផ្ទាំង​គំនូរ​នោះ​ត្រូវ​បាន​គេ​កាត់​ចេញ​ពី​ផ្ទាំង​គំនូរ​មួយ​ទៀត​របស់​លោក​វែន ហ្គក។ ដូច​នេះ លោក​ម៉ាស្តាត​មាន​ផ្ទាំង​គំនូរ​ពិត​របស់​លោកវែន ហ្កត តាំង​ពី​ដំបូង​មក។ តើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​លក្ខណៈ​ក្លែង​ក្លាយ​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា បើ​អ្នក​ដទៃ​ពិនិត្យ​មើល​អ្នក ពួក​គេ​នឹង​បាន​ដឹង​ថា អ្នក​បាន​អធិស្ឋាន ដាក់​ដង្វាយ…

Read article
ការច្រៀងសរសើរដំកើងព្រះអស់ពីចិត្ត

ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍។ ១របាក្សត្រ ១៦:៨ កម្តៅ និង​សំណើម​នៃ​រដូវ​ក្តៅ ក្នុង​តំបន់​ភូមិ​ភាគ​កណ្តាល​ឆៀង​ខាង​លិច បាន​នាំ​មក​នូវ​ការ​លំបាក​ដល់​យើង ពេញ​មួយ​សប្តាហ៍ នៅ​សាល​សន្និសីទ​អ្នក​បង្កើត​សិស្ស តែ​នៅ​ថ្ងៃ​ចុង​ក្រោយ យើង​បាន​ស្វាគមន៍​ខ្យល់​ដែល​ត្រជាក់​ស្រួល​ជាង​មុន។ យើង​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ និង​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ហើយ​មនុស្ស​រាប់​រយ​នាក់​ក៏​បាន​ចូល​រួម នៅ​ក្នុង​ការ​ច្រៀង​សរសើរ និង​ថ្វាយ​បង្គំ​ព្រះ។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា មាន​សេរីភាព​ ពេល​ដែល​បាន​ច្រៀង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ ​ថ្វាយ​ចិត្ត វិញ្ញាណ រូប​កាយ និង​គំនិត​របស់​ខ្លួន ដល់​ព្រះ​អង្គ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ពេល​ដែល​ខ្ញុំ​គិត​ដល់​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ភាព​អស្ចារ្យ និង​ក្តី​អំណរ​ដ៏​បរិសុទ្ធ នៅ​ក្នុង​ការ​សរសើរ​ដំកើង​ព្រះ។ ស្តេច​ដាវីឌ​បាន​ដឹង អំពី​របៀប​ថ្វាយ​បង្គំ​ព្រះ​អស់​ពី​ចិត្ត។ ទ្រង់​អរ​សប្បាយ ពេល​ដែល​គេ​នាំ​ហិប​សញ្ញា ​ជា​តំណាង​ឲ្យ​ព្រះ​វត្ត​មាន​ព្រះ ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ទ្រង់​លោត​កញ្ឆេង ​និង​អបអរ(១របាក្សត្រ ១៥:២៩)។ ទោះ​នាង​មីលកា ជា​មហេសី​ទ្រង់​បាន​ឃើញ​ទ្រង់​លោក​កញ្ឆេង ហើយ​បាន “មើល​ងាយ​ទ្រង់”(ខ.២៩) ទ្រង់​មិន​បាន​បណ្តាល​ឲ្យ​ការ​រិះ​គន់​របស់​នាង រារាំង​ទ្រង់​មិន​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ​នោះ​ឡើយ។ ទោះ​ទ្រង់​ហាក់​ដូច​ជា​បាត់​បង់​ភាព​ថ្លៃ​ថ្នូរ ទ្រង់​សព្វ​ព្រះ​ទ័យ​​នឹង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​ជ្រើស​រើស​ទ្រង់ ឲ្យ​ដឹក​នាំ​ប្រជា​ជន​ទ្រង់​(មើល ២សាំយ៉ូអែល…

Read article
ការរស់នៅជាតំណាងព្រះយេស៊ូវ

ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ -កូល៉ុស ៣:១៧ “កូន​ប្រុស ពុក​មិន​មាន​របស់​ទ្រព្យ​អ្វី​ច្រើន ទុក​ឲ្យ​កូន​ទេ។ តែ​ពុក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ សម្រាប់​កូន ដូច​នេះ កុំ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ពុក”។ នេះ​ជា​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា ដែល​លោក​ចននី បេធីស(Johnnie Bettis) និយាយ​ទៅ​កាន់​កូន​ប្រុស​គាត់ ឈ្មោះ យេរ៉ូម មុន​ពេល​យេរ៉ូម​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ។ យេរ៉ូម​បាន​ដក​ស្រង់​ពាក្យ​សម្តី​នេះ នៅ​ក្នុង​ការ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់​ដាក់​តាំង​នៅ​ក្នុង​សាល​កិត្តិយស នៃ​កីឡា​បាល់​ទាត់​អាមេរិក។ ពាក្យ​លើក​ទឹក​ចិត្ត​ទាំង​នេះ ដែល​យេរ៉ូម​បាន​ដាក់​ជាប់​តាម​ខ្លួន ពេញ​មួយ​ជីវិត មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង គាត់​បាន​និយាយ​ផ្តាំ​ផ្ញើ​កូន​ប្រុស​របស់​គាត់ ដោយ​ប្រើ​ពាក្យ​ស្រដៀង​នេះ​ផង​ដែរ​ថា “កូន​ប្រុស ពុក​គ្មាន​អ្វី​ច្រើន ដែល​អាច​ផ្តល់​ឲ្យ​កូន ដែល​សំខាន់​ជាង​កេរ្តិ៍​ឈ្លោះ​ល្អ​នោះ​ទេ”។​ កេរ្តិ៍​ឈ្មោះ​ល្អ ក៏​សំខាន់​សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវផងដែរ។​ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​កូល៉ុស ៣:១២-១៧ បាន​រំឭក​យើង អំពី​ព្រះ​មួយ​អង្គ ដែល​យើង​កំពុង​តែ​រស់​នៅ ជា​តំណាង​ឲ្យ​ទ្រង់​(ខ.១៧)។ ចារិក​លក្ខណៈ​របស់​យើង គឺ​ប្រៀប​ដូច​ជា​សំលៀក​បំពាក់ ដែល​យើង​ស្លៀក​ពាក់ ហើយ​បទ​គម្ពីរ​នេះ​បាន​ប្រាប់​យើង​ឲ្យ  “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត…

Read article
ពាក្យសម្រាប់បកស្រាយ អំពីការឈឺចាប់

នោះ​ព្រះយេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ។ លូកា ២៣:៤៦ ពេល​ដែល​កូន​តែ​មួយ​របស់​លោក​យូ(Hugh) និង​អ្នក​ស្រី​ឌីឌី(DeeDee) បាន​លាចាក​លោក ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ពួក​គេ​មិន​ដឹង​ថា ត្រូវ​ហៅ​ខ្លួន​ឯង​ថា​ដូច​ម្តេច បន្ទាប់​ពី​រឿងដ៏​សោកសៅ​នេះ​បាន​កើត​ឡើង។ ក្នុង​ភាសា​និយាយ គេ​មិន​មាន​ពាក្យ​សម្រាប់​ហៅ​ឪពុក​ម្តាយ ដែល​បាត់​បង់​កូន​នោះ​ទេ។ ស្រ្តី​ដែល​ប្តី​ស្លាប់​ចោល គេ​ហៅ​គាត់​ថា​ ​ស្រ្តី​មេម៉ាយ។ ចំណែក​ឯ​ប្តី​ដែល​ប្រពន្ធ​ស្លាប់​ចោល គឺ​ជា​បុរស​ពោះ​ម៉ាយ។ កូន​ដែល​ឪពុក​ម្តាយ​ស្លាប់​ចោល គឺជា​ក្មេង​កំព្រា។ ប៉ុន្តែ គេ​មិន​មាន​ពាក្យ​អ្វី សម្រាប់​ហៅ​ឪពុក​ម្តាយ​ដែល​កូន​បាន​ស្លាប់​ចោល ដើម្បី​ពិពណ៌នា​អំពី​ការ​ឈឺ​ចាប់​នោះ​ទេ។​ ការ​រលូត​កូន កូន​តូច​ដែល​ស្លាប់​ភ្លាម​ៗ ការ​សម្លាប់​ខ្លួន ជំងឺ និង​គ្រោះ​ថ្នាក់​ដល់​ជីវិត បាន​ឆក់​យក​ជីវិត​កូន ចេញ​ពី​លោកិយ​នេះ ហើយ​ក៏​បាន​ឆក់​យក​អត្ត​សញ្ញាណ ចេញ​ពី​ឪពុក​ម្តាយ​ដែល​នៅ​មាន​ជីវិត។ ប៉ុន្តែ ព្រះ​ទ្រង់​យល់​អំពី​ការ​សោក​សង្រេង​នេះ ពេល​ដែល​ព្រះ​យេស៊ូវ ​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ទ្រង់ បាន​ស្រែក​រក​ទ្រង់ មុន​ពេល​ផុត​ដង្ហើម​នៅ​លើ​ឈើ​ឆ្កាង​ថា “ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ”(លូកា ២៣:៤៦)។ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា មុន​ពេល​ព្រះ​យេស៊ូវ​ចាប់​កំណើត​នៅ​លើ​ផែន​ដី ហើយ​នៅ​តែ​ជា​ព្រះ​បិតា ពេល​ដែល​ព្រះ​យេស៊ូវ​ផុត​ដង្ហើម។ ព្រះ​អង្គ​នៅ​តែ​ជា​ព្រះវរបិតា ពេល​ដែល​ព្រះ​សព​ព្រះ​រាជ​បុត្រា​ទ្រង់ កំពុង​តែ​នៅ​ក្នុង​ផ្នូរ។ សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​នៅ​តែ​ជា​ព្រះ​បិតា នៃ​ព្រះ​រាជ​បុត្រា ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

Read article
រកឃើញក្តីអំណរ នៅក្នុងរឿងដែលហាក់ដូចជាគ្មានន័យ

គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។ សាស្តា ២:១១ កាល​ពី​ឆ្នាំ​២០១០ លោក​ចេម វ៉ដ(James Ward)​ ដែល​ជា​ស្ថាបនិក នៃ​វិបសាយ​ប្លក់​ មាន​ចំណង​ជើង​ថា “ខ្ញុំ​ចូល​ចិត្ត​​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់” បាន​បើក​សន្និសីទ​មួយ ដែល​មាន​ឈ្មោះ​ថា “សន្និសីទ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់” ដែល​ជា​ការ​អបអរ​មាន​រយៈ​ពេល​១​ថ្ងៃ សម្រាប់​រឿង​សាមញ្ញ និង​ធម្មតា ហើយ​និង​រឿង​ដែល​គេ​មើល​រំលង។ កាល​ពី​មុន  វាគ្មិន​ទាំង​ឡាយ​បាន​លើក​ឡើង អំពី​ប្រធាន​បទ​ដែល​ហាក់​ដូច​ជា​គ្មាន​ន័យ​ ដែល​មាន​ដូច​ជា ការ​កណ្ដាស់ សម្លេង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ និង​ម៉ាស៊ីន​បោះពុម្ព​ដោយ​ប្រើ​ទឹក​ខ្មៅ នៅ​ឆ្នាំ១៩៩៩ ជា​ដើម។ លោក​វ៉ដ​ដឹង​ថា ប្រធាន​បទ​នេះ​ប្រហែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ប៉ុន្តែ វាគ្មិន​អាច​ធ្វើ​ឲ្យ​ប្រធាន​បទ​ដ៏​សាមញ្ញ​នោះ មាន​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ មាន​ន័យ និង​ថែម​ទាំង​នាំ​ឲ្យ​មាន​ភាព​រីក​រាយ​ផង​ដែរ។​ កាល​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន ស្តេច​សាឡូម៉ូន ជា​ស្តេច​មាន​ប្រាជ្ញា​លើស​គេ បាន​ស្វែង​រក​ក្តី​អំណរ ក្នុង​រឿង​សាមញ្ញ​ៗ​ដែល​គ្មាន​ន័យ។ ទ្រង់​បាន​ខិតខំ​ធ្វើ​ការងារ ទិញ​សត្វ​ចិញ្ចឹម​ទាំង​ហ្វូង បង្កើត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់ រក​បាន​អ្នក​ច្រៀង​កំដរ  ហើយ​ក៏​បាន​សង់​សំណង់​ធំ​ៗ​ផង​ដែរ​(សាស្តា ២:៤-៩)។ ការ​ដេញ​តាម​ទាំង​នោះ មាន​ខ្លះ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​គោរព តែ​ខ្លះ​ទៀត​មិន​គួរ​ឲ្យ​គោរព​ឡើយ។ ទី​បំផុត…

Read article