You are here:
ហៅយើងចំឈ្មោះ

អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ពាក្យ​សម្តី​ដែល​ទាក់​ទាញ​អារម្មណ៍​ទស្ស​និក​ជន​បំផុត​ គឺ​ឈ្មោះ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ ប៉ុស្ទ​ទូរទស្សន៍​មួយ នៅ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ចាប់​ផ្តើម​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ជា​លើក​ដំបូង តាម​រយៈ​សេវ៉ា​កម្ម​ចាក់​ផ្សាយ​តាម​បណ្តាញ​អ៊ីន​ធើណិត​របស់​ខ្លួន។ យើង​ប្រហែល​ជា​សប្បាយ​ចិត្ត ពេល​បាន​ឮ​ឈ្មោះ​យើង នៅ​ក្នុង​ការ​ផ្សាយ​ក្នុង​ទូរទស្សន៍ ប៉ុន្តែ វា​មិន​សូវ​មាន​ន័យសម្រាប់​យើង​ទេ បើ​សិន​ជា​អ្នក​ដែល​បាន​ហៅ​ឈ្មោះ​យើង​នោះ មិន​បាន​ស្រឡាញ់​យើង​ទេ​នោះ​។ នាង​ម៉ារា ដែល​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា បាន​ទៅ​មើល​ផ្នូរ​ដែល​គេ​បាន​បញ្ចុះ​ព្រះ​សព​ព្រះ​យេស៊ូវ បន្ទាប់​ពី​ទ្រង់​បានសុគត​នៅ​លើ​ឈើ​ឆ្កាង។ ពេល​នោះ នាង​មាន​អំណរ​យ៉ាង​ខ្លាំង ដោយ​បាន​ឮ​ទ្រង់​មាន​បន្ទូល​ហៅ​ឈ្មោះ​នាង (យ៉ូហាន ២០:១៦)។ គ្រាន់​តែ​បាន​ឮ​ឈ្មោះ​នាង នាង​ក៏​បាន​ងាក​ទៅ​រក​គ្រូ ដែល​នាង​បាន​ស្រឡាញ់ និង​ដើរ​តាម។ ពេល​នោះ ​នាង​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​មាន​អំណរ​ជា​ខ្លាំង​ណាស់។ ការ​ដែល​ទ្រង់​បាន​ហៅ​ឈ្មោះ​នាង ដោយ​ភាព​ស្និទ្ធ​ស្នាល​ដូច​នេះ គឺ​បាន​ផ្តល់​ឲ្យ​នូវ​ការ​បញ្ជាក់ ដល់​នាង​ថា ព្រះ​ដែល​បាន​ស្គាល់​នាង គ្មាន​កន្លែង​ចន្លោះ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​រស់ ហើយ​សុគត​ទៀត​ទេ។ នាង​ម៉ារា​បាន​ឃើញ និង​បាន​ឮ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ដោយ​ផ្ទាល់ ក្នុង​ពេល​ដ៏​ពិសេស​នោះ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ស្រឡាញ់​យើង​ផ្ទាល់​ៗ​ខ្លួន​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ប្រាប់​នាង​ម៉ារា​ថា ទ្រង់​នឹង​យាង​ឡើង​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ(ខ.១៧) ប៉ុន្តែ ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ផង​ដែរ​ថា ទ្រង់​នឹង​មិន​ទុក​ឲ្យ​ពួក​គេ​ឯក​កោ​ឡើយ​(យ៉ូហាន ១៤:១៥-១៨)។ ព្រះ​ទ្រង់​នឹង​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​គង់​នៅ ក្នុង​ចិត្ត​កូន​របស់​ទ្រង់(កិច្ចការ ២:១-១៣)។…

Read article
ការប្រឹក្សា ពីលោកឪពុករបស់ខ្ញុំ

បន្ទាប់​ពី​ខ្ញុំ​បាន​បាត់​បង់​ការងារ​ជា​អ្នក​កែ​សម្រួល​អត្ថបទ ខ្ញុំ​ក៏​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​ខ្ញុំ ឲ្យ​រក​បាន​ការងារ​ថ្មី។ ប៉ុន្តែ ជា​ច្រើន​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​ក៏​មិន​បាន​ព្យាយាម​ស្វែង​រក​បណ្តាញ និង​បំពេញ​ពាក្យ​សុំ​ការងារ​ឡើយ​។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរទាំ។ ខ្ញុំ​ក៏​បាន​ឱប​ដៃ ដោយ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ការ​អធិស្ឋាន ដែល​មិន​បាន​ទទួល​ការ​ឆ្លើយ​តប ហើយ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ព្រះ​អង្គ​ជ្រាប​ទេ ថា​ការងារ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ចំពោះ​ទូល​បង្គំ?” លោក​ឪពុក​របស់​ខ្ញុំ ច្រើន​តែ​បាន​រំឭក​ខ្ញុំ ឲ្យ​ទុក​ចិត្ត​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អម្ចាស់ អំពី​ស្ថាន​ភាព​នៃ​ការងារ​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​បាន​ជជែក​គ្នា​ជា​មួយ​គាត់ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា​ចង់​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​ ដែល​កូន​ទុក​ចិត្ត​អ្វី​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល”។ ពាក្យ​ណែនាំ​របស់​ឪពុក​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សុភាសិត ជំពូក​៣ ដែល​បាន​ចែង​អំពី​ការ​ប្រឹក្សា​ប្រកប​ដោយ​ប្រាជ្ញា ពី​ឪពុក​ម្តាយ ទៅ​កាន់​កូន​ជា​ទីស្រឡាញ់​របស់​ខ្លួន។​ ជា​ពិសេស បទ​គម្ពីរ​នេះ​ត្រូវ​នឹង​ស្ថាន​ភាពរបស់​ខ្ញុំ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”(សុភាសិត ៣:៥-៦)។ ព្រះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​របស់​យើង គឺ​មាន​ន័យ​ថា ព្រះ​ទ្រង់​នឹង​នាំ​ផ្លូវ​យើង​ ឆ្ពោះ​ទៅ​រក​គោល​ដៅ​របស់​ទ្រង់ ដើម្បី​ការ​លូត​លាស់​របស់​យើង។ គោល​ដៅ​សំខាន់​បំផុត​របស់​ទ្រង់ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ប្រែ កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់។ ការ​នេះ​មិន​មាន​ន័យ​ថា ផ្លូវ​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​យើង នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​យើង​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​អាច​ទុក​ចិត្ត​ថា ការ​ដឹក​នាំ និង​ការ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់…

Read article
ការស្វាគមន៍ដ៏កក់ក្តៅ

តើ​បាន​នរណា​ឱប​គេ​រាល់​គ្នា​ទៀត?” នេះ​ជា​សំណួរ​មួយ ក្នុង​ចំណោម​សំណួរ​ដែល​មិត្ត​ភក្តិ​របស់​យើង​ម្នាក់ បាន​សួរ​យើង បន្ទាប់​ពី​គាត់​បាន​ទទួល​ដំណឹង​ថា គាត់​មាន​ជម្ងឺ​មហារីក ហើយ​គាត់​ដឹង​ថា គាត់​នឹង​នៅ​ឆ្ងាយ​ពី​ពួក​ជំនុំ​របស់​យើង​មួយ​រយៈ។ លោក​ស្ទីវ​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា មាន​អារម្មណ៍​ថា បាន​ទទួល​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ ដោយ​ភាព​ចៅ​រ៉ៅ ការ​ចាប់​ដៃ​ដ៏​កក់​ក្តៅ ហើយ​ថែម​ទាំង “ការ​ឱប ​ដ៏​បរិសុទ្ធ”​ សម្រាប់​អ្នក​ខ្លះ ដើម្បី​អនុវត្ត​តាម​បទ​គម្ពីរ រ៉ូម ១៦:១៦ ដែលបាន​ប្រាប់ “ឲ្យ​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ”។ ហើយ​សព្វ​ថ្ងៃ​នេះ ពេល​យើង​បាន​អធិស្ឋាន​ឲ្យ​លោក​ស្ទីវ សូម​ឲ្យ​ព្រះ​ទ្រង់​ប្រោស​ជម្ងឺ​គាត់ គាត់​មាន​ការបារម្ភ​ថា យើង​នឹង​នឹក​ការ​ស្វាគមន៍ ដ៏​កក់​ក្តៅ​របស់​គាត់ ខណៈ​ពេល​ដែល​គាត់​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់ និង​ការ​ព្យាបាល ហើយ​ត្រូវ​នៅឆ្ងាយ​ពី​ពួក​ជំនុំ​របស់​យើង មួយ​រយៈ ។ យើង​រាល់​គ្នា ប្រហែល​ជា​មិន​សុទ្ធ​តែ​បាត់​បង់​ឱកាស​ស្វាគម៍​គ្នា​ទៅ​វិញ​ទៅម​ក ដូច​លោក​ស្ទីវ​ឡើយ ប៉ុន្តែ ការ​ដែល​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ ដែល​បាន​ជួយ​ក្រើន​រំឭក​យើង។ ចូរ​កត់​សំគាល់​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ដែល​បាន​ប្រាប់​យើង​ឲ្យ “ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញ​ត្អែរ” ឬ​ប្រព្រឹត្ត ដោយ​ផ្តោត​ទៅ​លើ​សេចក្តី​ស្រឡាញ់(១ពេត្រុស ៤:៩ មើល ភីលីព ២:១៤)។ បដិសណ្ឋារ​កិច្ច​របស់​ពួក​ជំនុំ នៅ​សតវត្សរ៍​ទី១ បាន​រាប់​បញ្ចូល​ការ​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ ដល់​អ្នក​ដំណើរ…

Read article
ឪពុកដែលល្អដ៏ឥតខ្ចោះ

មាន​ពេល​មួយ ខ្ញុំ​បាន​ឈរ​នៅ​ក្នុង​ផ្លូវ​ដើរ នៅ​ចន្លោះ​ធ្នើ​ដាក់​ទំនិញ ក្នុង​ហាង​ទំនិញ។ ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ទិវា​លោក​ឪពុក។ ទោះ​បី​ជា​ខ្ញុំ និង​ឪពុក​ខ្ញុំ​បាន​ផ្សះផ្សា​គ្នា បន្ទាប់​ពី​យើង​មានទំនាក់​ទំនង​ដ៏​ពិបាក​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​មាន​អារម្មណ៍​ថា មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ប៉ា​របស់​ខ្ញុំ​ទេ។ នៅ​ថ្ងៃ​នោះ ស្រ្តី​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​ខ្ញុំ​បាន​បញ្ចេញ​សម្លេង​រអ៊ូ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ដាក់​កាត​ប៉ូស្តាល់​ដែល​នាង​បាន​អាន​ហើយ ចូល​ទៅ​ក្នុង​កន្លែង​ដាក់​តាំង​វិញ។ នាង​ក៏​បាន​រអ៊ូ​ថា “ហេតុ​អ្វី​បាន​ជា​គេ មិន​ផលិត​កាត​ប៉ូស្តាល់ សម្រាប់​អ្នក​ដែល​មិន​មាន​ទំនាក់​ទំនង​ល្អ ជា​មួយ​ឪពុក​របស់​ខ្លួន ប៉ុន្តែ កំពុង​តែ​ព្យាយាម​ធ្វើ​នូវ​កិច្ចការ​ដ៏​ត្រឹម​ត្រូវ​ សម្រាប់​គាត់?” នាង​ក៏​បាន​ប្រញាប់​ចេញ​ទៅ​ក្រៅ​បាត់។ ខ្ញុំ​រក​ឆ្លើយ​ប្រាប់​នាង​មិន​ទាន់ ដូច​នេះ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​នាង។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​អាច​ធ្វើ​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ខ្ញុំ​ក៏​បាន​ទូល​សូម​ទ្រង់​ពង្រឹងទំនាក់​ទំនង ដែល​ខ្ញុំ​មាន​ជា​មួយ​ឪពុក​ខ្ញុំ។ ខ្ញុំ​ក៏​ស្រេក​ឃ្លាន​ចង់​បាន​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ផង​ដែរ។ ខ្ញុំ​ចង់​មាន​ទំនុក​ចិត្ត ចំពោះ​ព្រះ​វត្ត​មាន អំណាច​ចេស្តា និង​ការ​ការ​ពារ​របស់​ទ្រង់ ដូច​ស្តេចដាវីឌ​ដែរ​(ទំនុកដំកើង ២៧:១-៦)។ ពេល​ស្តេច​ដាវីឌ​ស្រែក​រក​ជំនួយ ទ្រង់​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប(ខ.៧-៩)។ ទោះ​ឪពុក​ម្តាយ​នៅ​ផែន​ដី​អាចបដិសេធន៍ បោះ​បង់​ចោល ឬ​មិន​អើពើរ​ចំពោះ​កូន​ខ្លួន​ក៏​ដោយ ក៏​ស្តេច​ដាវីឌ​នៅ​តែ​ប្រកាស​ថា ព្រះ​ទ្រង់​នឹង​ទទួល​យកយើង ដោយ​គ្មាន​លក្ខខ័ណ្ឌ(ខ.១០)។ ទ្រង់​បាន​រស់​នៅ ដោយ​មាន​ការ​ជឿ​ជាក់​លើ សេចក្តី​ល្អ​របស់​ព្រះ(ខ.១១-១៣)។ ជួន​កាល ស្តេចដាវីឌ​មាន​ការ​ពិបាក…

Read article
អត្ថន័យនៃទឹកមុខ

កាល​សារ៉ា​ចៅ​ស្រី​របស់​ខ្ញុំ នៅ​តូច នាង​បាន​ពន្យល់​ខ្ញុំ​ថា មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​មនុស្ស​ស្លាប់​ទៅ។ នាង​ថា ពេល​មនុស្ស​ស្លាប់​ទៅ មាន​តែ​មុខ​របស់​ពួក​គេ​ប៉ុណ្ណោះ ដែល​នឹង​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ តែ​រូប​កាយ​នឹង​មិន​បាន​ឡើងនគរ​ស្ថាន​សួគ៌​ឡើយ ព្រោះ​ពួក​គេ​នឹង​មាន​រូប​កាយ​ថ្មី ប៉ុន្តែ មុខ​នៅ​តែ​ដូច​ដើម។ ជា​ការ​ពិត​ណាស់ ទ្រឹស្តី​របស់​សារ៉ា អំពី​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ជា​ការ​យល់​ដឹង​តាម​បែប​ក្មេង​ៗ  ប៉ុន្តែ នាង​ពិត​ជា​មាន​ការ​យល់​ដឹង​ខ្លះ​ៗ អំពី​សេចក្តី​ពិត​ដ៏​សំខាន់។ តាម​ន័យ​ធៀប មុខ​របស់​យើង គឺ​ជា​អ្វី​ដែល​យើង​អាច​មើល​ឃើញ ដែល​ឆ្លុះ​បញ្ចាំង​អំពី​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។ ម្តាយ​ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​ថា ទឹក​មុខ​ក្រមូវ​អាច​នៅ​ជាប់​នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ នៅ​ថ្ងៃ​ណា​មួយ។ គាត់​និយាយ​ត្រូវ​។ ការ​ព្រួយ​បារម្ភ​ធ្វើ​ឲ្យ​យើង​រួញ​ចិញ្ចើម ហើយ​កំហឹង​ក៏​បាន​នៅ​ជាប់​នឹង​មាត់​យើង។ កែវ​ភ្នែក​របស់​យើង អាច​បង្ហា​ញឲ្យ​គេ​ដឹង អំពី​វិញ្ញាណ​ដ៏​វេទនា​របស់​យើង។ ម្យ៉ាង​វិញ​ទៀត កែវ​ភ្នែក​ដែល​សប្បុរស ស្នាម​ញញឹម​ដ៏​សុភាព កក់​ក្តៅ និង​ស្វាគមន៍ គឺ​ជា​សញ្ញា​សំគាល់ អំពី​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ទោះ​មុខ​របស់​យើង​មាន​ស្នាម​ជ្រួញ ស្នាម​អុច​ៗ ឬ​ការ​បាត់​បង់​សម្រស់​ដទៃ​ទៀត​ក៏​ដោយ។ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន សម្រាប់​ផ្ទៃ​មុខ ដែល​យើង​មាន​ពី​កំណើត​ទេ ប៉ុន្តែ យើង​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​កែ​ប្រែ​ជីវិត​យើង។ យើង​អាច​អធិ​ស្ឋាន សូម​ការ​បន្ទាប​ខ្លួន ការ​អត់​ធ្មត់ ភាព​សប្បុរស ការ​ទ្រំា​ទ្រ ការ​ដឹង​គុណ…

Read article
នៅជាប់ក្នុងសេចក្តីពិត

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ចូល​រួម​ពិធី​មង្គល​ការ​មួយ ដែល​ក្នុង​នោះ មនុស្ស​ពីរ​នាក់ មក​ពី​ប្រទេស​ផ្សេង​គ្នា​បាន​រៀប​ការ​ជា​មួយ​គ្នា។ ការ​ចម្រុះ​វប្បធម៌​យ៉ាង​ដូច​នេះ អាច​ជា​ការ​ប្រសើរ​ណាស់ ប៉ុន្តែ ពិធី​មង្គល​ការ​នេះ បាន​បូក​បញ្ចូ​លប្រពៃណីយ៍​គ្រីស្ទ​បរិសទ ជា​មួយ​នឹង​ប្រពៃណី​នៃ​ជំនឿ​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​ជា​ច្រើន​អង្គ។ លោក​សេផានា ជា​ហោរា​ដែល​បាន​ថ្កោល​ទោស ដោយ​ច្បាស់​ៗ ចំពោះ​ការ​បូក​បញ្ចូល​សាសនា​ដទៃ ជា​មួយ​នឹង​ជំនឿ​លើ​ព្រះ​ដ៏​ពិត។ ពូជ​អំបូរ​យូដា​បាន​ក្លាយ​ជា​ក្រុម​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​ដ៏ពិ​ត ប៉ុន្តែ ក៏​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ម៉ូឡុក(សេផានា ១:៥)។ លោក​សេផានា​បាន​រៀប​រាប់​ថា ពួក​គេ​បាន​ដាក់​បញ្ចូល​វប្បធម៌​របស់​សាសន៍ដទៃ(ខ.៨) ហើយ​ក៏បាន​ព្រមាន​ពួក​គេ​ថា ដោយ​សារ​តែ​រឿង​នេះ ព្រះ​ទ្រង់​នឹង​បណ្តេញ​ប្រជាជន​យូដា ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​មិន​ខាន។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ដែល​ឈប់​ស្រឡាញ់​រាស្រ្ត​ទ្រង់​ឡើយ។ ទ្រង់​បាន​ជំនុំ​ជម្រះ​ពួក​គេ ដើម្បី​បង្ហាញ​ពួក​គេ​ឲ្យ​ដឹង​ខ្លួន​ថា ពួក​គេ​ចាំ​បាច់​ត្រូវ​ងាក​បែរ​ទៅ​រក​ទ្រង់​វិញ។ ដូច​នេះ លោក​សេផានា​ក៏​បាន​លើក​ទឹក​ចិត្ត​ប្រជាជន​យូដា ឲ្យ “ស្វែង​រក​សេចក្តី​សុចរិត និង​សេចក្តី​សុភាព(ឬ​ការ​បន្ទាប​ខ្លួន)”(២:៣)។ បន្ទាប់​មក ព្រះ​អម្ចាស់ ក៏​បាន​ប្រទាន​ពួក​គេនូវ​ព្រះ​បន្ទូល​ដ៏​ស្រទន់ ដោយ​សន្យា​ថា នឹង​ស្អាង​ពួក​គេ​ឡើង​វិញ នៅ​ពេល​អនា​គត។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រមូល​ពួក​គេ​ឲ្យ​មូល​មក​រក​ទ្រង់​វិញ ហើយ​នៅ​ពេល​នោះ ទ្រង់​នឹង​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ(៣:២០)។ គេ​ងាយ​នឹង​ថ្កោល​ទោស ចំពោះ​ការ​បូក​បញ្ចូល​ជំនឿ​គ្រីស្ទ​បរិស័ទ ជា​មួយ​ជំនឿ​សាសនា​ដទៃ ដូច​នៅ​ក្នុង​ពិធី​មង្គល​ការ ដែល​ខ្ញុំ​បាន​ចូល​រួម។ ប៉ុន្តែ តាម​ពិត យើង​រាល់​គ្នា​សុទ្ធ​តែ​ងាយ​នឹង​ច្របល់​សេចក្តី​ពិត​របស់​ព្រះ ជា​មួយ​វប្បធម៌​របស់​យើង​។…

Read article
ធ្វើការទន្ទឹមគ្នា

នៅ​សម័យ​បុរាណ ទី​ក្រុង​ដែល​មាន​កំផែង​បាក់​បែក ធ្វើ​ឲ្យ​គេ​ដឹង​ថា ប្រជា​ជន​ដែល​នៅ​ក្នុង​ក្រុង ជា​មនុស្ស​បរាជ័យ ដែល​ងាយ​នឹង​ជួប​គ្រោះ​ថ្នាក់ និង​ភាព​អាម៉ាស់។ ហេតុ​នេះ​ហើយ ពួក​សាសន៍​យ៉ូដា​ក៏​បាន​សាង​សង់​ទីក្រុង​យេរូសាឡិមឡើង​វិញ។ តើ​សង់​ដោយ​របៀប​ណា? គឺ​ដោយ​ធ្វើ​ការ​ប្រកៀក​ស្មា​គ្នា ដូច​ដែល​បាន​ពិពណ៌នា​យ៉ាង​ក្បោះ​ក្បាយ នៅ​ក្នុង​បទ​គម្ពីរ​នេហេមា ជំពូក​៣។ មើលពី​ដំបូង ជំពូក​៣ ហាក់​ដូច​ជា​ការ​ពិពណ៌នា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ អំពី​មនុស្ស​ដែល​ធ្វើ​កិច្ចការ​ផ្សេង​ៗ នៅ​ក្នុង​ការ​សាង​សង់​កំផែង​ក្រុង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​បើ​យើង​មើល​ឲ្យ​ជិត យើង​នឹង​បាន​ដឹង​ថា បទ​គម្ពីរ​នេះ​កំពុង​តែ​និយាយ​សង្កត់​ធ្ងន់​ជា​ពិសេស អំពី​របៀប​ដែល​មនុស្ស​ធ្វើ​ការ​រួម​គ្នា។ ពួក​សង្ឃ​កំពុង​តែ​ធ្វើ​ការ​នៅ​ទន្ទឹម​នឹង​អ្នក​គ្រប់​គ្រង។ អ្នក​ផលិត​ទឹក​អប់ និង​ជាង​មាស​ក៏​រួម​ចំណែក​ក្នុង​ការ​ងារ​ផង​ដែរ។ មាន​អ្នក​ខ្លះ​កំពុង​តែ​រស់​នៅ​ក្នុង​ក្រុង​ជិត​ខាង ក៏​បាន​មក​ជួយ​ទៀត។ អ្នក​ដទៃ​ទៀត​ក៏​បាន​ធ្វើ​ការ​ជួស​ជុល​កំផែង ដែល​នៅ​ពី​មុខ​ផ្ទះ​ពួក​គេ។ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ លោក​សាលូម និង​ពួក​កូន​ស្រី​របស់​គាត់ ក៏​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​ប្រុស​ៗ នៅ​ក្នុង​ការជួស​ជុល​ផង​ដែរ​(៣:១២) អ្នក​ខ្លះ​ក៏​បាន​ជួស​ជុល​កំផែង​ពី​ផ្ទាំង ដែល​មាន​ដូច​ជា​ពួក​ត្កូអា​ជា​ដើម(ខ.៥,២៧)។ បទ​គម្ពីរ​មួយ​ជំពូក​នេះ មាន​ចំណុច​សំខាន់​ពីរ​យ៉ាង ដែល​គួរ​ឲ្យ​កត់​សំគាល់។ ទីមួយ ពួកគេ​ទាំង​អស់​គ្នា បាន​ធ្វើ​ការ​រួម​គ្នា ដើម្បី​សម្រេច​គោលដៅ​តែ​មួយ។ ទីពីរ ពួក​គេ​រាល់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ការ​សរសើរ ដោយ​សារ​ការ​រួម​ចំណែក​នៅ​ក្នុង​ការងារ​នោះ គឺ​មិន​មែន​ដោយ​សារ​បរិម៉ាណ​នៃ​ការងារ ដែល​ពួក​គេ​បាន​ធ្វើ​តិច​ឬ​ច្រើន ដោយ​ប្រៀបធៀប​ជា​មួយ​អ្នក​ដទៃ​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​មាន​ក្រុម​គ្រួសារ និង​សង្គម​ជា​ច្រើន ដែល​មាន​ការ​បាក់​បែក។…

Read article
ការអង្វររបស់បុរសពិការភ្នែក

កាល​ពីប៉ុន្មាន​ឆ្នាំ​មុន អ្នក​រួម​ដំណើរ​ម្នាក់ បាន​កត់​សំគាល់​ឃើញ​ថា ខ្ញុំ​កំពុង​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​មើល​វត្ថុ ដែល​នៅ​ឆ្ងាយ។ ការ​អ្វី​ដែល​គាត់​ធ្វើ​បន្ទាប់ គឺ​សាមញ្ញ​ទេ ប៉ុន្តែ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​ខ្ញុំ។ គាត់​បាន​ដោះ​វែន​តា​របស់​គាត់​ចេញ ហើយ​ប្រាប់​ខ្ញុំ ឲ្យ​ល​វែន​តា​របស់​គាត់។​ ពេល​ខ្ញុំ​ពាក់​វែន​តា​របស់​គាត់ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​លែង​ព្រិល​ភ្នែក​ទៀត។​ ទី​បំផុត ខ្ញុំ​ក៏​បាន​ទៅ​ជួប​អ្នក​ឯក​ទេស​ភ្នែក ហើយ​គាត់​ក៏​បាន​ឲ្យ​ខ្ញុំ​កាត់​វែន​តា ដើម្បី​ជួយ​កែ​សម្រួល​បញ្ហា​ភ្នែករបស់​ខ្ញុំ។ បទ​គម្ពីរ​លូកា ជំពូក១៨ បាន​ចែង​អំពី​បុរស​ម្នាក់ ដែល​ពិការ​ភ្នែក មិន​អាច​មើល​ឃើញ​អ្វី​បាន ហើយ​កំពុង​រស់​នៅ ក្នុង​ភាព​ងងឹត បាន​ជា​គាត់​ត្រូវ​បង្ខំ​ចិត្ត​សុំ​ទាន​គេ ដើម្បី​ចិញ្ចឹម​ជីវិត។ ពេល​គាត់​បាន​ទទួល​ដំណឹង អំពី​ព្រះ​យេស៊ូវ ដែល​គេ​ឮ​ល្បី​ថា ទ្រង់​ជា​គ្រូ​បង្រៀន និង​អ្នក​ធ្វើ​ការ​អស្ចារ្យ​ដ៏​ល្បី​ល្បាញ។ ដូច​នេះ ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​យាង​កាត់​ពី​មុខ​អ្នក​សុំទាន​ពិការ​ភ្នែក​រូប​នេះ ដែល​កំពុង​តែ​អង្គុយ​សុំ​ទាន គាត់​ក៏​មាន​សង្ឃឹម​ឡើង។ គាត់​ក៏​បាន​ស្រែក​ឡើង​ថា “ឱព្រះយេស៊ូវ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង”(ខ.៣៨)។ ទោះ​គាត់​ខ្វាក់​ខាង​រូប​កាយ​មែន គាត់​មាន​ការ​យល់​ដឹង​ខាង​វិញ្ញាណ ដោយ​ស្គាល់​អត្ត​សញ្ញាណ​ពិត​របស់​ទ្រង់ ហើយ​ក៏​មាន​ជំនឿ​ថា ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់។ ដោយ​មាន​ការ​ជំរុញ​ពី​សេចក្តី​ជំនឿ ​គាត់​ក៏​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា “ឱ​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង”(ខ.៣៩)។ ជា​លទ្ធ​ផល ព្រះ​យេស៊ូវ​ក៏​បាន​បណ្តេញ​ភាព​ខ្វាក់​របស់​គាត់​ចេញ ហើយ​គាត់​ក៏​បាន​ចាក​ចេញ​ពី​ការ​សុំទាន​គេ ហើយ​ងាក​មក​សរសើរ​ដំកើង​ព្រះ…

Read article
សូមបើកភ្នែកទូលបង្គំ

កាល​ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះវិហារ​ឆូរ៉ា​ដ៏​ស្រស់​ស្អាត ក្នុង​ទីក្រុង​អ៊ីស្តាន​ប៊ូល​ ជា​លើក​ដំបូង ខ្ញុំ​បាន​មើល​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង និង​ផ្ទាំង​គំនូរ​ការ៉ូ​បិទ​របស់​ចក្រ​ភព​ប៊ីហ្សានធីន នៅ​លើ​ពិដាន ហើយ​ក៏​អាច​ស្វែង​យល់​អំពី​សាច់​រឿង​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ តាម​រូប​គំនូរ​ទំាង​នោះ។ ប៉ុន្តែ មាន​ចំណុច​ជា​ច្រើន ដែល​ខ្ញុំ​បាន​មើល​រំលង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​លើក​ទីពីរ ខ្ញុំ​មាន​អ្នក​នាំ​ដើរ​ទស្សនា​ម្នាក់ ទៅ​ជា​មួយ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ភាព​លម្អិត​ទាំង​អស់ ដែល​ខ្ញុំ​បាន​មើល​រំលង កាល​ពី​មុន ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​យល់​ច្បាស់​អំពី​សាច់​រឿង នៅ​លើ​ផ្ទាំង​គំនូរ។ ឧទាហរណ៍ ផ្ទាំងគំនូរ​ទី​មួយ បាន​ពិពណ៌​នា អំពី​ដំណើរ​ជីវិត​របស់​ព្រះ​យេស៊ូវ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​លូកា។ ជួន​កាល ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​មាន​ការ​យល់​ដឹង អំពី​រឿង​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ ប៉ុន្តែ តើ​យើង​យល់អំពី​ទំនាក់​ទំនង ដែល​ជា​ភាព​លម្អិត​នៅ​ក្នុង​សាច់​រឿង ដែល​បាន​ចាក់​ស្រេស បង្កើត​ជា​សាច់​រឿង​ទាំង​មូល​ឬ​ទេ? យើង​អាច​ស្វែង​យល់​អំពី​ចំណុច​លម្អិត​ទាំង​នោះ ដោយ​ប្រើ​សៀវភៅ​ដែល​ពន្យល់​បទ​គម្ពីរ និង​ឧបករណ៍​សម្រាប់​សិក្សា​ព្រះគម្ពីរ​ដទៃ​ទៀត ប៉ុន្តែ យើង​ក៏​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ដែល​បើក​ភ្នែក​យើង ហើយ​ជួយ​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ការ​បើក​សម្តែង​របស់​ព្រះ ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ អ្នក​នាំ​ផ្លូវ​របស់​យើង គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បង្រៀនយើង “នូវ​គ្រប់​សេចក្តី​ទាំង​អស់”(យ៉ូហាន ១៤:២៦)។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ផង​ដែរ​ថា ព្រះវិញ្ញាណ​ក៏ “​ផ្ទឹម​ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយ​សារ​សេចក្តី​ខាង​ឯ​វិញ្ញាណ​”(១កូរិនថូស ២:១៣)។…

Read article
នាឡិការ និងប្រតិទិន

លោក​ឪពុក​ខ្ញុំ​បាន​លា​ចាក​លោក នៅ​វ័យ​៥៨​ឆ្នាំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​ខួប​នៃ​មរណៈ​ភាព​របស់​គាត់​មក​ដល់ ខ្ញុំ​បាន​នៅ​ស្ងៀម​មួយ​រយៈ​ពេល ដើម្បី​នឹក​ចាំ​អំពី​គាត់  និង​អំពី​ឥទ្ធិ​ពល​ដែល​គាត់​មាន​មក​លើ​ជីវិត​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​រស់​នៅ​ដោយ​គ្មាន​ឪពុក​ខ្ញុំ ច្រើន​ជាង​រស់​នៅ​ដោយ​មាន​គាត់ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ជញ្ជឹង​គិត អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត​ខ្ញុំ។ យើង​អាច​មាន​ការ​ពិបាក ដោយ​សារ​ហេតុ​ការណ៍ ដែល​កើត​ឡើង​នៅ​ពេល​ណា​មួយ ក៏​ដូច​ជា​ពិបាក ដោយ​សារ​អារម្មណ៍ ដែល​ទទួល​បាន​ពី​ហេតុ​ការណ៍​នោះ។ យើង វាស់​ស្ទង់ ពេល​វេលា ដោយ​ប្រើ​នាឡិការ និង​ប្រតិ​ទិន ប៉ុន្តែ យើង ចង​ចាំ អំពី​ពេល​វេលា ដោយ​សារ​តែ​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ក្នុង​កាលៈ​ទេសៈ​នៃ​ជីវិត​យើង ដែល​បាន​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​បំផុត  យើង​អាច​ពិសោធន៍​នឹង​ក្តី​អំណរ ការ​បាត់​បង់ ព្រះ​ពរ ការ​ឈឺ​ចាប់ ជោគ​ជ័យ និង​បរាជ័យ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ជន​ទាំងឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ច ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេច​ដាវីឌ​មិន​បាន​ពោល​ពាក្យ​ដ៏​មាន​ទំនុក​ចិត្ត​នេះ  នៅ​ពេល​សុខ​ស្រួល​នោះ​ឡើយ។ កាល​នោះ ទ្រង់​កំពុង​តែ​ត្រូវ​ពួក​ខ្មាំង​សត្រូវ​ឡោម​ព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅ​តែ​ចង់​ចាំ ដោយ​ស្ងាត់​ស្ងៀម នៅ​ចំពោះ​ព្រះ(ខ.១,៥) ដោយ​រំឭក​យើង​ថា សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ (ខ.១២) ធំ​ជាង​ពេល​ដែល​យើង​មាន​ការ​ពិបាក។…

Read article