You are here:
សេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាង

ពេល​ដែល​លោក​អេដវីន ស្តាតុន(Edwin Stanton) បាន​ជួប​លោក​អាប្រាហាំ លីនខិន(Abraham Lincoln) ដែលជា​ប្រធានា​ធិបតី​អាមេរិក ជា​លើក​ទី​មួយ គាត់​បាន​ប្រមាថ​លោក​លីន​ខិន ដោយ​ផ្ទាល់​ខ្លួន និង​ជា​លក្ខណៈ​អាជីព ហើយ​ថែម​ទាំង​ហៅ​គាត់​ថា “សត្វ​ដៃ​វែង”ទៀត​ផង។ ប៉ុន្តែ លោក​លីនខិន​បាន​ឲ្យ​តម្លៃ ចំពោះ​សមត្ថ​ភាព​របស់​លោកស្តាតុន ហើយ​ក៏​បាន​សម្រច​ចិត្ត​អត់​ឱន​ទោស​ឲ្យ​គាត់ ព្រម​ទាំង​តែង​តាំង​គាត់ ឲ្យ​មាន​មុខ​តំណែង​ដ៏​សំខាន់ ក្នុង​គណៈ​រដ្ឋ​មន្រ្តី ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ ក្រោយ​មក លោក​ស្តាតុន​ក៏​កើត​មាន​សេចក្តី​ស្រឡាញ់ ចំពោះ​លោក​លីនខិន ដោយ​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ លោក​ស្តាតុន គឺ​ជា​អ្នក​ដែល​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​លោក​លីនខិន ពេញ​មួយ​យប់ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​រូប​នេះ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​សាល​មហោ​ស្រព ហ្វ៊ដ ហើយ​ក៏​បាន​និយាយ​ខ្សិក​ខ្សួល ទាំង​ទឹក​ភ្នែក អំពី​មរណៈ​ភាព​របស់​គាត់​ថា “ចាប់​ពី​ពេល​នេះ​ទៅ មនុស្ស​គ្រប់​សម័យ​កាល នឹង​នឹក​ចាំ​ពី​គាត់”។ ការ​ផ្សះ​ផ្សា​គឺ​ជា​រឿង​ដ៏​ល្អ។​ សាវ័ក​ពេត្រុស​បាន​ចង្អុល​បង្ហាញ​ដល់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អំពី​រឿង​នេះ ដោយ​សរសេរសំបុត្រ​ប្រាប់​ពួក​គេ​ថា “តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។ ពេល​ដែល​ខ្ញុំ​បាន​អាន​សំបុត្រ​របស់​លោក​ពេត្រុស ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា ពេល​លោក​ពេត្រុស​កំពុង​សរសេរ​សំបុត្រ​នេះ  គាត់​ប្រហែល​ជា​កំពុង​តែ​គិត អំពី​កាល​ដែល​គាត់​បាន​បដិសេធ​ព្រះ​យេស៊ូវ (លូកា ២២:៥៤-៦២) និង​អំពី​ការ​អត់​ទោស​បាប…

Read article
ត្រូវបានចិញ្ចឹម

​មាន​ចិត្ត​រីក​រាយ ពេល​ដែល​បាន​ដឹង​ថា សប្បុរស​ជន​ម្នាក់​បាន​សាង​សង់​មជ្ឈ​មណ្ឌល​កុមារ​កំព្រា សម្រាប់​ក្មេង​អនាថា​។ ខ្ញុំ​មាន​ចិត្ត​រំភើប ពេល​ដែល​គាត់​បាន​បរិច្ចាក​លុយ​បន្ថែម​ទៀត​ សម្រាប់​កុមារ​កំព្រា​នោះ ហើយក៏​បាន​យក​ក្មេង​ម្នាក់​ ក្នុង​កុមារ​កំព្រា​នោះ មក​ចិញ្ចឹម។ ក្មេង​កំព្រា​ភាគ​ច្រើន​មាន​ការ​សប្បាយ​ចិត្ត ពេល​ដែល​មាន​អ្នក​ឧបត្ថម្ភ​សម្រាប់​ពួក​គេផ្ទាល់​ៗ​ខ្លួន។ ប៉ុន្តែ តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​ពួក​គេ​ដឹង​ថា អ្នក​ឧបត្ថម្ភ​នោះ មិន​គ្រាន់​តែ​ចង់​ជួយពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ចង់​ទទួល​ពួក​គេ ជា​កូន​ចិញ្ចឹម​ទៀត​នោះ? បើ​អ្នក​ជា​កូន​ព្រះ អ្នក​ប្រាកដ​ជា​ស្គាល់​អារម្មណ៍​នេះ ព្រោះ​វា​បាន​កើត​ឡើង​ចំពោះ​អ្នក​រួច​ហើយ។ យើង​មិន​អាច​រអ៊ូ​រទាំ​ឡើយ បើ​សិន​ជា​ព្រះ​គ្រាន់​តែ​ស្រឡាញ់​យើង ល្មម​នឹង​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​ឲ្យ​យាង​ចុះ​មក ដើម្បី “កុំ​ឲ្យ​យើង​ត្រូវវិនាស​ឡើយ តែ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ចវិញ”(យ៉ូហាន ៣:១៦)។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ត្រង់​ចំណុច​នេះ គឺលើស​ពី​គ្រប់​គ្រាន់​សម្រាប់​យើង តែ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ទ្រង់​ឡើយ។ ដ្បិត​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​មក មិន​គ្រាន់​តែ​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប​ឡើយ ប៉ុន្តែ ក៏​ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ទ្រង់​ផង​ដែរ​(កាឡាទី ៤:៤-៥)។ សាវ័ក​ប៉ុល​បាន​ហៅ​យើង​ថា “កូន” ព្រោះ​នៅ​សម័យ​គាត់ ជា​ធម្មតា កូន​ជា​អ្នក​ទទួល​មរតក​ពី​ឪពុក។ ត្រង់​ចំណុច​នេះ គាត់​ចង់​បង្ហាញ​ថា មនុស្ស​ម្នាក់​ៗ​ទំាង​ប្រុស​ទាំង​ស្រី ដែល​បាន​ទទួល​ជឿ​ព្រះយេស៊ូវ គឺ​បាន​ក្លាយ​ជា​កូន​ព្រះ ដែល​មានសិទ្ធិ​ពេញ​លេញ និង​ស្មើ​គ្នា ដើម្បី​ទទួល​មរតក​របស់​ព្រះ​ជា​ម្ចាស់​(ខ.៧)។ ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​ចង់​សង្រ្គោះ​អ្នក​ប៉ុណ្ណោះ​ឡើយ។​ ទ្រង់​ក៏​ចង់​ទទួល​អ្នក ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ទ្រង់​ផង​ដែរ។ ទ្រង់​បាន​ទទួល​ចិញ្ចឹម​អ្នក ក្នុង​មហា​គ្រួសារ​របស់​ទ្រង់…

Read article
ភាពលម្អិតក្នុងសត្វដ៏តូចបំផុត

មាន​ពេល​មួយ​ខ្ញុំ​បាន​ផ្អែក​លើ​ស្មា​របស់​មិត្ត​ភក្តិ​ខ្ញុំ មើល​រូប​ថត​នៅ​ក្នុង​ទូរស័ព្ទ​របស់​នាង ដែល​នាង​បាន​ថត ដោយ​ប្រើ​មីក្រូ​ទស្សន៍។ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​ឌីអាតូម គឺ​ជា​អ្វី?” នាង​ក៏​បាន​ពន្យល់​ខ្ញុំ​ថា “អូហ៍ វា​ដូច​ប្លុង​តុង​អញ្ចឹង ប៉ុន្តែ វា​ពិបាក​មើល​ជាង​ប្លុង​តុង។ ជួន​កាល យើង​ត្រូវ​សម្រក់​ប្រេង​មួយ​ដំណក់ នៅ​លើ​កែវ​ពង្រីក ឬ​ត្រូវ​ឲ្យ​ពួក​វា​ងាប់​សិន ទើបយើង​អាច​មើល​ពួក​វា​ឃើញ​ច្បាស់”។ ខ្ញុំ​ក៏​បាន​អង្គុយ​ស្ញើច ខណៈ​ពេល​ដែល​នាង​បើក​រូប​ភាព​ផ្សេង​ទៀត​ឲ្យ​ខ្ញុំ​មើល។ ពេល​នោះ ខ្ញុំ​ក៏​បាន​ជក់​ជិត​នឹង​ការ​គិត អំពី​ភាព​លម្អិត ដែល​ព្រះ​ទ្រង់​បាន​ដាក់ ក្នុង​ជីវិត​ដ៏​តូច ដែល​ទាល់​តែ​ប្រើ​មីក្រូទស្សន៍ ទើប​យើង​អាច​មើល​ពួក​វា​ឃើញ។ ស្នា​ព្រះ​ហស្ត និង​កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ គឺ​គ្មាន​ព្រំដែន​ឡើយ។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​លោក​យ៉ូប លោក​អេលីហ៊ូវ​បាន​អង្អុល​បង្ហាញ​ដល់​លោក​យ៉ូប ខណៈ​ពេល​ដែល​លោក​យ៉ូប​កំពុង​តែ​មាន​ទុក្ខ​ជា​ទម្ងន់។ លោក​អេលីហ៊ូវ​បាន​លើក​ទឹក​ចិត្ត​លោក​យ៉ូប​ថា “ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។ តើ​លោក​ជ្រាប​ពី​ព្រះ​ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេកបន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺផ្លេកៗ​ដូច​ម្តេច​ឬ​ទេ? តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ចការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ”(យ៉ូប ៣៧:១៤-១៦)។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​មិន​អាច​យល់​ច្បាស់ អំពី​ភាព​លម្អិត​ដ៏​ស្មុគ្រស្មាញ​របស់​ព្រះ​ជា​ម្ចាស់ និង​ស្នា​ព្រះ​ហស្ត​ទ្រង់​បាន​ឡើយ។ សូម្បី​តែ​ផ្នែក​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់ ដែល​យើង​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​សិរីល្អ និង​អំណាចចេស្តា​របស់​ព្រះ​ជា​ម្ចាស់​ផង​ដែរ។ សិរីល្អ​របស់​ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង។ ព្រះ​អង្គ​កំពុង​ធ្វើ​ការ​របស់​ទ្រង់​យ៉ាង​សកម្ម ​ទោះ​យើង​កំពុង​តែ​ឆ្លង​កាត់​បញ្ហា​អ្វី…

Read article
វែកផ្ទៃមេឃ

នៅ​ក្នុង​ការ​សន្ទនា កាល​ពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ចែក​ចាយ​ដល់​ខ្ញុំ​ថា នាង​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​របស់​នាង​ហើយ។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ឮ​នាង​និយាយ​ពាក្យ​រអ៊ូរ​ទាំ ដែល​ខ្ញុំ​ធ្លាប់​ឮ​កាល​ពី​មុន​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​អាច​ជឿព្រះ​ដែល​ហាក់​ដូច​ជា​មិន​ដែល​ធ្វើ​អ្វី​សោះ​? សំណួរ​ដែល​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​នេះ បាន​លេច​ឡើង ក្នុង​គំនិត​យើង​ម្នាក់​ៗ ពី​ពេល​មួយ ទៅ​ពេល​មួយ​ទៀត  ពេល​យើង​អាន​ចំ​ពត៌​មាន​ដែល​និយាយ​អំពី​អំពើ​ហឹង្សា និង​នៅ​ពេល​ដែល​យើង​កំពុង​តែ​មាន​ចិត្ត​ខ្ទេច​ខ្ទំា​ជា​ដើម។ ការ​បាក់​ទឹក​ចិត្ត​របស់​មិត្ត​ភក្តិ​ម្នាក់​នេះ គឺ​បាន​បង្ហាញ​ថា នាង​កំពុង​តែ​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់​ជួយ​រំដោះ​នាង ឲ្យ​រួច​ពី​បញ្ហា​អ្វី​មួយ ដែល​នេះ​ជា​ការ​ស្រេក​ឃ្លាន ដែល​យើង​ម្នាក់​ៗ​អាច​មាន ជា​រឿយ​ៗ​។ ពួក​អ៊ីស្រា​អែល​ស្គាល់​ទីតាំង​ភូមិ​សាស្រ្ត​របស់​ទឹក​ដី​ខ្លួន​យ៉ាង​ច្បាស់។ តែ​ពួក​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​ពួកអ៊ីស្រាអែល​មិន​អាច​ទប់​ទល់​រួច ដោយ​វាយ​ផ្តួល​ពួក​គេ​នឹង​កណ្តាប់​ដៃ​ដែក ហើយ​ដុត​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ឲ្យ​ក្លាយ​ជា​សំណល់​បាក់​បែក។ ពេល​នោះ ពួក​បណ្តា​ជន​មាន​ការ​សង្ស័យ​ដ៏​ងងឹត ចំពោះ​ព្រះ​ជា​ម្ចាស់ បាន​ជា​ហោរា​អេសាយ​ថ្លែង​ទៅ​កាន់​ពួក​គេ​ថា តើ​ព្រះ​ដែល​គួរ​តែ​ជួយ​សង្រ្គោះ​យើង​នោះ ទ្រង់​នៅ​ឯណា? (អេសាយ ៦៣:១១-១៥)។ ប៉ុន្តែ ស្ថិត​ក្នុង​ពេល​បែប​នោះ លោក​អេសាយ​ក៏​បាន​អធិស្ឋាន​ដោយ​ចិត្ត​ក្លាហាន​ថា “ឱ​បើសិន​ជា​ទ្រង់​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​ទៅ​អេះ ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់ញ័រ​នៅ​ចំពោះ​ទ្រង់”(៦៤:១)។ ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​របស់​លោក​អេសាយ មិន​បាន​ទាញ​គាត់​ចេញ​ពី​ព្រះ​ជាម្ចាស់​ឡើយ តែ​បាន​នាំ​ឲ្យ​គាត់​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។ ការ​សង្ស័យ និង​ទុក្ខ​ព្រួយ​របស់​យើង ផ្តល់​ឲ្យ​យើង​នូវ​អំណោយ​ដ៏​ចម្លែក​មួយ ដោយ​វា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើងបាន​វង្វេង​ចេញ​ឆ្ងាយ​ប៉ុណ្ណា​ហើយ និង​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់​ខ្លាំង​ប៉ុណ្ណា។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ដែល​យើង​មិន​នឹក​ស្មាន​ដល់។ នៅ​ក្នុង​ព្រះ​យេស៊ូវ…

Read article