You are here:
ចូរកុំខ្លាច

ភរិយា​រ​បស់​ខ្ញុំ​មាន​ជម្ងឺ​ជា​ទម្ងន់ ពេល​នាង​មាន​ផ្ទៃពោះ​កូន​ទីពីរ។ ពេល​ដែល​វេជ្ជ​បណ្ឌិត​កំពុ​ង​ព្យាយាម​ពិនិត្យ​មើលឲ្យ​ដឹង​ថា​នាង​មាន​ជ​ម្ងឺ​អ្វី នា​ង​ក៏​ចេះ​តែ​ខ្សោយ​ទៅ​ៗ ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។ ពេល​ខ្ញុំ​ឃើញ​នា​ង​ទទួល​រង​ការ​ឈឺចា​ប់ដូ​ច​នេះ ខ្ញុំ​​មាន​អារម្មណ៍​តក់​ស្លត់ ហើយ​មិន​ដឹង​ថា អាច​ជួយ​អ្វី​ដល់​នាង​បាន​ទេ។ នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​មិន​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​យើង​សោះ។ មាន​ពេល​មួយ នៅ​ថ្ងៃ​អាទិត្យ ពេល​ខ្ញុំ​កំពុង​ស្វែង​រក​ការ​កំសាន្ត​ចិត្ត​ពី​ព្រះ​គម្ពីរ ខ្ញុំ​ក៏​បាន​បើក​ចំ​ខ​ទី​១ នៃ​ក័ណ្ឌគ​ម្ពីរ​អេសាយ​ជំពូក ៤៣។ បទ​គម្ពីរ​នេះ​ចា​ប់​ផ្តើម​ដោយ​ពាក្យ​ថា “កុំ​ខ្លាច​ឡើយ” ហើយ​បាន​បញ្ចប់​ដោយ​ពាក្យ​ថា “ឯ​ង​ជា​របស់​អញ”។ ភ្លាម​នោះ ព្រះ​វិញ្ញាណ​បរិសុ​ទ្ធ​ក៏​បាន​មាន​បន្ទូល​ម​ក​កាន់​ខ្ញុំ​ ដោយ​ផ្ទាល់ តាម​បទ​គម្ពី​រ​នោះ​តែ​ម្តង។ ក្នុង​បទ​គម្ពីរ​នោះ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ពួកសាសន៍​អ៊ីស្រា​អែល ដោយ​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​ខ្លាំង បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំថា​ ទ្រង់​ក៏មា​ន​ព្រះ​ ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជានិច្ច​ដែរ គឺ​​ដូច​​ដែ​ល​​ទ្រង់​​បាន​ប្រើ​​ពា​ក្យ​ថា “កាលណា​ឯ​ង​ដើរ​កាត់​ទឹក​ធំ … ដើរ​កាត់ទន្លេ​ … លុយ​កាត់​ភ្លើង”(ខ.២)។ ឃ្លាទាំ​ង​នេះ បាន​បន្លឺ​សម្លេង​កាន់​តែ​ខ្លាំង​ឡើង​ៗ ចេញ​ពី​ទំព័​រ​សៀវ​ភៅ មក​ប៉ះពា​ល់ចិ​ត្ត​រប​ស់​ខ្ញុំ។ ការ​កម្សាន្ត​ចិត្ត​របស់​យើង​ក្នុង​ពេល​នោះ មិន​មែន​ទទួល​បាន​ពី​សេចក្តី​សន្យា​អំពី​ការ​​ប្រោសឱ្យ​ជា ឬ​ទទួល​បាន​ពី​ការ​អស្ចារ្យ​ឡើយ ប៉ុន្តែ វា​កើត​ចេញ​ពី​ការ​ដឹង​ជាក់​ថា ទ្រង់​មិន​បាន​ទុក​យើង​​ចោល​ឡើយ។ ជាង​នេះ​ទៅ​ទៀត យើង​បាន​ជួប​រឿង​ដែល​គួរ​ឲ្យត​ក់ស្ល​ត់ជា​ច្រើ​ន​ទៀត ជា​ពិសេស​បន្ទាប់​ពី​អេធិន(Ethan)ចាប់កំ​ណើត ខ្ញុំមា​ន​អារម្មណ៍​ថា ទាំង​ម្តាយ​និង​កូន​ហាក់​ដូច​ជា​មិន​សង្ឃឹម​ថា​រស់​សោះ។ ប៉ុន្តែ ព្រះបា​ន​ប្រើព្រះ​បន្ទូ​ល​ទ្រង់ លោម​កម្សាន្ត​ចិត្ត​យើង…

Read article
ក្រុមការងារពេលយប់

ការ​ងារ​ដំបូង​របស់​ភែត(Pat) គឺ​ធ្វើ​នៅ​ពេល​យប់ ក្នុង​ហាង​លក់​ចាប់​ហួយ​មួយ។ បន្ទាប់​ពី​ហាង​ដល់​ពេល​ត្រូវ​បិទ​ទ្វារ គាត់​និង​ក្រុម​ការងារ​របស់​គាត់ ត្រូវ​រៀប​ចំ​ទុក​ដាក់ និង​បន្ថែម​ឥវ៉ាន់​ដែល​អស់​នៅ​លើ​ធ្នើរ មុន​នឹង​ចាក​ចេញ​ពី​ហាង។ ចៅ​ហ្វាយ​រប​ស់​ភែត​បាន​ណែនាំ​ពួ​ក​គេ ឱ្យ​តម្រៀប​ស៊ុប​កំប៉ុង​ នៅ​លើ​ធ្នើ ដោយ​បែរ​ផ្លាក​យឺហោ​ម​ក​ខា​ង​មុខ​ជា​និច្ច ដើម្បី​ឲ្យ​គេ​ស្រួលមើ​ល​ស៊ុប​កំប៉ុង​នោះ។ តែ​ភែត ​បាន​ធ្វើ​ខុស​​ការណែ​នាំ​នោះប​ន្តិច ដោយ​និយាយ​ថា “យើ​ង​ត្រូវ​បែរ​ផ្លាក​យឺ​ហោ​កំប៉ុង​ទាំ​ង​នោះ​ មក​ខាង​មុខ តែ​ត្រូវ​បែរ​ផ្លាក​យឺហោ​កំប៉ុង​បី​ទៀត​មក​ខាង​ក្រោយ​វិញ”។ នៅ​យប់​មួយ ពេលភែ​ត​កំពុង​រៀប​ចំ​ធ្នើរ មិត្ត​រួម​ការងា​រ​របស់​គាត់​ក៏​បាន​និយាយ​ចំអក​​ថា “យើង​ត្រូ​វ​បែរ​ផ្លាក់​យឺហោរ​បស់​កំប៉ុង​ដែល​នៅជួ​​បមុ​ខ ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​កំប៉ុង​នៅ​ជួរ​ក្រោយ ​​រៀប​យ៉ាង​ម៉េច​ក៏​បាន ព្រោះ​គ្មាន​នរណា​មើល​ឃើញ​ទេ?” ពេល​នោះ ជា​ពេល​ដែល​ក្មេង​ជំទង់​ម្នាក់​នោះ ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ តើគា​ត់​គួរ​តែ​ធ្វើ​តាម​បង្គាប់របស់​ចៅ​ហ្វាយ​គាត់ ឬ​គួ​រ​តែ​ធ្វើ​អ្វី​ដែល​ងាយ​ស្រួល? យ៉ាង​ណាមិ​ញ ពេល​ណាយើ​ង​ត្រូ​វ​ធ្វើ​ការ​សម្រេ​ចចិ​ត្ត យើង​គ្រប់​គ្នា​ក៏​សុទ្ធ​តែ​ស្ថិត​ក្នុងស្ថា​ន​ភាព​ស្រដៀង​នឹង​គាត់​ដែរ។ លោក​សាវ័​ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​រ​បស់គាត់ ឲ្យ​ស្តាប់​បង្គា​ប់ព្រះ ទោះ​គ្មាន​នរណាម្នាក់​ឈរ​មើល​ពួក​គេ​ក៏ ដោ​យ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ពួក​បាវ​បម្រើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ​ហ្វាយនា​យខាងសា​ច់​ឈាម​ក្នុង​គ្រប់ការ​ទាំង​អស់​ចុះ មិន​មែន​តែ​ការ​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គា​ប់​ចិត្ត​មនុស្ស​នោះ គឺ​ដោយ​ចិត្ត​សោះ​ត្រង់​វិញ ទាំង​កោត​ខ្លាច​​ដ​ល់​​ព្រះ​​ផង​”(កូល៉ុស ៣:២២)។ យើង​ត្រូ​វ​ធ្វើ​កិច្ចការ​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះ​បី​ជា​ចៅ​ហ្វាយរប​ស់​យើង​មិន​នៅ​ក្បែរ ឬ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ឈរ​មើល​យើង​ក៏​ដោយ។ យើង​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ​ជា​និច្ច ទោះបី​​ជា​មាន​ការពិ​បាក ឬ​យើង​មិន​ចង់​ធ្វើ​​ក៏​ដោយ។ សូម​ចាំថា​ “អ្នក​ណាដែ​លចេះ​ធ្វើ​កា​រ​ល្អ…

Read article
ការត្រៀមខ្លួនសម្រាប់ ការដែលពិតជានឹងកើតឡើង

ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំក​ន្លង​មក​នេះ មាន​មនុស្ស​ពីរ​បី​នាក់​បាន​ថ្លែង​ទំនាយ អំពី​ការយា​ងម​ក​វិញ​នៃ​ព្រះ​យេស៊ូវ ក្នុង​ថ្ងៃ​ខែ​ដ៏​ជាក់​លាក់។ ពីរ​បី​ឆ្នាំ​មុន គ្រូ​អធិប្បាយ​​តាម​វិទ្យុ​នៅ​សហរដ្ឋ​អា​មេរិច បាន​​ធ្វើ​​ឲ្យ​​​ប្រព័ន្ធ​​ផ្ស​ព្វ​​ផ្សា​យសំ​ខាន់​ៗ មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះការថ្លែងទំនាយ​របស់​គាត់​ ដែល​បាន​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក ក្នុង​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០១១។            អ្នក​ដែល​យល់​ព្រះ​បន្ទូល​ច្បាស់​ បាន​ដឹង​ថា ការ​ថ្លែងទំនាយនេះ​​មិន​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ ពីព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ដោយ​ព្រះអ​ង្គទ្រ​ង់​ផ្ទាល់​ថា ទ្រង់​នឹងយាងមក “នៅ​ពេល​ម៉ោង​ណាដែ​លយើ​ង​មិន​ដឹង” (លូកា ១២:៤០)។ ប៉ុន្តែ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ការ​ថ្លែង​ទំនាយនេះ​ពិត​ជា​បាន​​ពញ្ញា​ក់​អារម្មណ៍រ​បស់​ខ្ញុំ​មែន។ ជា​រឿយ​ៗ ខ្ញុំ​តែង​តែជា​ប់​ខ្លួន នៅ​ក្នុង​ភាព​មមា​ញឹក​នៃ​ជីវិត បាន​ជា​ខ្ញុំរ​ស់​នៅ ដោយ​ហាក់​ដូច​ជាកំ​ពុង​តែ​យល់​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ នៅ​ក្នុង​ពេល​ដ៏​យូរ​ខាង​មុខ។ ខ្ញុំ​បាន​ភ្លេច​ហើយថា ព្រះ​យេស៊ូវ​អាច​យាង​មក​វិញ​ជា​ឆាប់។ កា​រ​ថ្លែង​ទំនា​យ រ​បស់​គ្រូអ​ធិប្បា​យនោះ ពិត​ជា​ខុស​មែន តែ​វា​បាន​រំឭក​ខ្ញុំ អំពី​សារៈ​សំខាន់​នៃ​ការត្រៀ​ម​ខ្លួន សម្រាប់​ការ​យាង​មក​វិញ​រប​ស់ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ឡើង​វិញ ដោយ​ដឹង​ថា ទ្រង់​អាច​យាង​មក​នៅ​ថ្ងៃ​ណាក៏​បាន ឬ​អាច​យាង​ម​ក​នៅ​ថ្ងៃ​នេះ​ផង។ ជួន​កាល ពេល​យើ​ងគិ​ត​អំពី​កា​រ​ប្រុង​ប្រៀប​ខ្លួន សម្រាប់​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ ​យើង​ក៏​បាន​គិត​ផង​ដែរ​ អំពី​កា​រ​អ្វី​ខ្លះ​ដែល​យើង​មិន​ត្រូវធ្វើ។ ប៉ុន្តែ ការ​ប្រុង​ប្រៀប​ខ្លួន​គឺ​រាប់​បញ្ចូល​ការ​សម្អាត​ខ្លួន​ជា​បរិសុទ្ធ…

Read article
ការស្គាល់ប្រវត្តិសាស្ត្រ

ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ កំពុង​ទស្សនា​ក្នុង​សារៈ​មន្ទីរ​នៃ​ចក្រ​ភព​អង់​គ្លេស យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ចំពោះប្រ​វត្តិ​សាស្ត្រ និង​កេរ​ដំណែល ដែល​គេបាន​រក្សា​ទុក​នៅក្នុ​ងសា​រៈ​មន្ទី​ដ៏​ធំ​មួយ​នោះ នៅទី​​ក្រុង​ឡុង។ យើង​បាន​មើល​វត្ថុ​បុរាណ ដែល​មាន​អាយុ​កាល​ចាស់​ជាង​វត្ថុ​បុរាណ​នៅស​ហរ​ដ្ឋ​អាមេរិ​ករាប់​សតវត្សរ៍ ហើយ​ការនេះ​​បាន​រំឭក​ខ្ញុំ​ថា ការ​យល់​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត ពិត​ជា​មាន​តម្លៃ​ណាស់​។ ប្រវត្តិ​សាស្ត្រផ្ត​ល់​ឲ្យ​យើង​នូវ​កំណត់​ត្រា អំ​ពីទស្សន​វិស្ស័យ អំពី​បរិបទ​​ជុំវិញ និង​អំពី​ផល​វិបាក​ផ្សេង​ៗ ដែល​​អាច​​ជួយ​យើង ឱ្យ​ចេះ​ធ្វើកា​រសម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ ពេល​យើង​បាន​រៀន​សូត្រ​អំពី​ជ័យ​ជម្នះ និង​បរ៉ា​ជ័យ​របស់​អ្នក​ជំនាន់​មុន។ សាវ័ក​ប៉ុល​ក៏​បាន​មើល​ឃើញ​តម្លៃ នៃ​ការ​ឱប​ក្រសោប​យក​មេរៀន​របស់​ប្រវត្តិ​សាស្ត្រ​ផង​ដែរ។ ដើម្បី​ធ្វើ​ការដាស់​តឿន អំពី​សេចក្តី​ហិន​វិនាស ដែល​កើត​ឡើង​ពី​ការ​សម្រេច​ចិត្ត​ខុស សាវ័​ក​ប៉ុល​បាន​និយាយ​អំពី​​ប្រវត្តិ​​របស់ពួ​ក​កូន​ចៅ​អ៊ីស្រាអែល និង​អំពី​ការ​វិល​វល់​ក្នុង​ទីរហោ​ស្ថាន ដែល​ជា​លទ្ឋ​ផ​ល​​នៃ​ការ​បដិសេធ​មិន​ព្រមទុក​ចិត្ត​លើ​ព្រះ និង​ចូល​ទឹក​ដីស​ន្យា(សូមមើល ជនគណនា ១៤)។ បន្ទាប់​មក​លោក​ប៉ុល​ក៏​បាន​ប្រាប់​អ្នក​ជឿ​ព្រះ ​នៅទី​ក្រុង​កូរិន​ថូស​ថា “រីឯ​កា​រ​ទាំង​នោះ​បាន​កើត​មក​ដល់ គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក​សម្រាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា​ ដែល​នៅ​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប”(១​កូរិន​ថូស ១០:១១)។ ព្រះ​អ​ម្ចាស់​បាន​ប្រទាន​នូវ​ព្រះ​គម្ពីរ មក​យើង​រាល់​គ្នា ដើម្បី​ជួយ​ឲ្យ​យើង​បាន​រៀន​សូត្រ​ពី​ប្រវត្តិ​សាស្ត្ររ​បស់​រាស្ត្រ​ទ្រង់។ មេ​រៀន​ក្នុង​ព្រះ​គម្ពីរ ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍ និង​គំរូ ក៏​ដូច​ជា​ការ​ដាស់តឿ​ន ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត តាម​និស្ស័យ​បាប​ទៀត ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​រស់​នៅ​ដោយ​ប្រាជ្ញា។ ដូច​នេះ សូម​យើង​សួរ​ខ្លួន​ឯង​ថា តើ​យើង​នឹង​រៀន​សូត្រ​ពី​មេរៀន​នៃ​អតីត​កាល ឬ​ប្រព្រឹត្តខុ​ស​ដូច​អ្នក​ជំនាន់​មុន​ដែរ?-Bill Crowder

Read article
មិនបានសម្រេច តាមផែនការ

កាល​ពី​មុន ខ្ញុំមា​ន​ក្តី​ប្រាថ្នា​ចង់​រៀប​ការ ពេល​មាន​អាយុ​១៩​ឆ្នាំ និង​បង្កើត​កូន​ឱ្យ​បាន​កន្លះ​ឡូ ហើយ​ចាប់​ផ្តើម​រ​ស់​នៅក្នុ​ងជី​វិត​ជា​ភរិយា និង​ជា​ម្តាយរ​បស់​គេ។ ប៉ុន្តែ ខ្ញុំមិ​ន​បាន​សម្រេច​ដូ​ច​ក្តី​ប្រាថ្នា​ទេ ព្រោះផ្ទុ​យ​ទៅ​វិញ ខ្ញុំ​បែរ​ជា​មាន​ការងារ​ធ្វើ និង​រៀប​ការ ពេល​មាន​អាយុ​៤​០​ប្លាយ ​ហើយ​មិន​ដែល​មាន​កូន​មួយ​នឹង​គេ​សោះ។ អស់​រយៈ​ពេល​ជាច្រើ​ន​ឆ្នាំម​កហើ​យ ដែល​បទ​គម្ពីរ​ទំនុក​តម្កើង ៣៧:៤ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សេចក្តី​សង្ឃឹម ដោយសារ​ព្រះ​បន្ទូល​សន្យា ​ដែល​ទ្រង់​បាន​ធានា​ថា “ទ្រង់​នឹង​ប្រ​ទាន​ពរ​ឱ្យ​អ្នក​បាន​ដូច​បំណង​”។ ប៉ុន្តែ ព្រះ​អម្ចាស់​មិន​តែង​តែ​ “ឲ្យ​ការ​នោះ​កន្លង​ហួស​ទៅ​”​ឡើយ​(ខ.៥) ហើយ​ពេល​យើង​​មិន​បាន​សម្រេច​ដូច​បំណង យើង​ក៏​មាន​ទុក្ខ​ព្រួយ។ ជីវិ​ត​របស់​អ្នក​អាច​ប្រែ​ជា​ដើរ​ខុស ពី​ផែន​ការ​ដែល​អ្នក​បាន​ព្រៀង​ទុក គឺ​មិន​ខុស​ពី​ជីវិត​ខ្ញុំ​ទេ។ តែសូ​ម​យើង​អាន​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក​៣៧ ដើម្បីទ​ទួល​នូវ​ការ​លើក​ទឹក​ចិត្ត ត្រង់​ចំណុច​ដែល​មាន​ដូច​តទៅ​(ទោះ​បី​ជា​អត្ថ​ន័យ​ជាបឋម​នៃ​បទ​ទំនុ​កត​ម្កើង​នេះ និយាយ​អំពី​ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​មនុស្ស​អាក្រក់​ក៏​ដោយ)៖ តាមខ.៤ យើង​អាច​រៀន​បាន​ថា យើង​មិន​ចាំ​បាច់​ត្រូវ​បាត់​បង់​សេចក្តី​អំណរ​ក្នុង​ជីវិត ​ដោយ​សារ​បំណង​របស់​យើង​មិន​បាន​សម្រេច​នោះឡើ​យ។ ដ្បិតអី ពេល​យើង​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ នោះ​ទ្រង់​នឹង​ក្លាយ​ជា​សេចក្តី​អំណរ​របស់​យើង។ “ចូ​រ​ទុក​ដាក់​ផ្លូវរបស់​អ្នក​នឹង​ព្រះ​អម្ចាស់​ចុះ”(ខ.៥)។ ពាក្យ ទុកដាក់ មាន​ន័យ​ថា​មួល​(ដូចមួល​កន្ទេល​)។ លោក​ហឺប៊ឺត ឡក់​ឃីយឺរ(Herbert Lockyer, Sr.) ដែល​ជា​គ្រូប​ង្រៀន​ព្រះ​​គម្ពីរ បាន​មាន​ប្រសាសន៍​ថា “ចូរ​មួល​ផ្លូវ​របស់​អ្នក ហើយ​ទុក​ដាក់​​នឹង​ព្រះ​អម្ចាស់​ចុះ គឺ​ដូច​ជា​ការ​ដែល​ផ្ទេរ​បន្ទុ​កទៅ​លើស្មា​រ​បស់​អ្នក​ដែល​ខ្លាំង​ជាង​យើង ពេល​យើង​មិន​អាច​លី​បន្ទុក​នោះ​រួច”។ “ចូរ​ទុក​ចិត្ត​ទ្រង់​ចុះ”(ខ.៥)។…

Read article
កន្លែងសម្រាប់អ្នករាល់គ្នា

ប្តី​ប្រពន្ឋ​មួយ​គូរ បា​​នទៅ​យក​អ៊ំ​ស្រី​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់ ម​ក​រស់​នៅ​ជា​មួយ ប៉ុន្តែ ពួក​គេ​ខ្លាច​ក្រែង​គាត់​មិន​មាន​អា​រម្មណ៍​កក់​ក្តៅ ក្នុង​ការ​រស់​នៅ​ជា​មួយ​ពួក​គេ។ ដូច្នេះ ពួក​គេ​បាន​កែ​បន្ទប់​មួយ នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ឱ្យ​មាន​លក្ខណៈ​ដូ​ច​បន្ទប់ ដែល​គាត់​ធ្លាប់​មា​ន ​ក្នុង​ផ្ទះ​​ពី​មុន​។ នៅ​ពេល​អ៊ំ​ស្រី​របស់​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់ គាត់​ក៏​បានឃើញ​គ្រឿង​សង្ហា​រឹម រួប​ភាព​លម្អ​លើ​ជញ្ជាំង ព្រម​ទាំង​របស់​របរ​​ដទៃ​ទៀត​ដែល​គាត់​ចូល​ចិត្ត នៅ​ក្នុង​បន្ទប់​នោះ ធ្វើ​ឲ្យ​គាត់​​មា​ន​អារម្មណ៍​ថា ផ្ទះ​នោះ​ហាក់​ដូច​ជា​ផ្ទះ​របស់​គាត់​ដែល​កំពុង​ស្វាគម​គាត់​យ៉ាង​ពិសេស​។ តាម​បទ​គម្ពីរ​យ៉ូហាន ១៣:៣៦-១៤:៤ យើង​ដឹង​ថា នៅ​ក្នុ​ង​ពិធី​លៀង​ព្រះ​អម្ចាស់​លើក​ចុង​ក្រោយ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្សទ្រ​ង់ ហើយ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេត្រៀ​ម​ខ្លួន សម្រាប់​ការ​សុគត់​របស់​ទ្រង់។ ពេល​លោក​ស៊ីម៉ូន ពេត្រុស​ទូល​សួរ​ទ្រង់ថា “ព្រះ​អម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា?” ព្រះ​យេស៊ូវ​បាន​ឆ្លើយ​ថា “កន្លែង​ដែល​ខ្ញុំទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ ​តាម​ក្នុង​គ្រាឥ​ឡូវ​នេះ​បាន​ទេ លុះ​គ្រាក្រោយ​ទើប​អ្នក​ទៅ​បាន”(១៣:៣៦)។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ពេត្រុស​(ក៏​ដូច​ជា​មាន​បន្ទូល​ត្រង់​ៗ​ទៅកា​ន់​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់)ថា ​“នៅ​ក្នុង​តំណាក់​នៃ​ព្រះ​វបិតា​ខ្ញុំ មាន​ទីលំ​នៅ​ជា​ច្រើន ពុំ​នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ទៅ​រៀប​កន្លែងឱ្យ​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឱ្យ​អ្នក​រា​ល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ និង​ទទួល​អ្នក​រាល់​គ្នា ទៅ​​ឯ​ខ្ញុំ ប្រយោជន៍​ឱ្យ​អ្នក​រាល់​គ្នា បា​​ន​នៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​ដែរ”​(១៤:២-៣)។ នគរ​ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ជួប​ជុំ​គ្នា​របស់​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ដែល​បាន​មក​ពី​គ្រប់​កុល ​សម្ព័ន្ឋ គ្រប់ជា​តិ​សាសន៍ តែ​នគ​ស្ថាន​សួគ៌​ក៏​ជា​ដំណាក់​របស់​ព្រះ​វបិតា​យើង​ដែរ ហើយ​ក្នុង​ដំណាក់​នោះទ្រ​ង់​កំពុង​រៀប​ចំក​ន្លែង​មួយ​សម្រាប់​យើង​ម្នាក់​ៗ។…

Read article
ការសន្ទនាដោយចិត្តក្លាហាន

តើបច្ចេក​​វិទ្យា​​ដ៏​​ជឿន​​លឿន​ ​ក្នុង​​ការ​ទំនាក់​​ទំនង អាច​ បណ្តាល​ឲ្យ​យើង​ខ្វះ​ការ​គួរ​សម្យ ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ឬ?សព្វ​ថ្ងៃ​នេះ និយោជិក​ទាំង​ឡាយ​អាច​បញ្ឈប់​ការ​ងា​រ​របស់​បុគ្គ​លិក ជា​បណ្តោះអា​សន្ន​ដោយ​បញ្ជូន​សារ​ទៅ​ពួក​គេ តាម​អ៊ីម៉ែល​(សារ​អេឡិច​ត្រូ​នីក)ក៏​បាន​។ ហើយ​គេ​អាច​រិះ​គន់​គ្នា​តាម​ទំព័រ​ហ្វេស​ប៊ុក និង​ធ្វីត​ធ័រ ដោយ​មិន​បាច់​និយាយ​គ្នា​មុខ​ទល់​នឹង​មុខ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេ​លខ្លះ​យើង​មិន​គួរ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​អ្នក​ដទៃ តាម​របៀប​ខាង​លើ​ឡើយ តែ​យក​ល្អ យើង​គួរ​យក​គំរូតា​ម​របៀប​ ដែល​សាវ័ក​ប៉ុល​ទំនាក់​ទំន​ង​ជា​មួយនឹង​​សាវ័ក​ពេត្រុស ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា។ ពេល​​​សាវ័ក​ពេត្រុស​​​មាន​ការ​យល់​​ខុស ​អំពី​ព្រះ​គុណ​ព្រះ សាវ័កប៉ុល​ក៏បាន​​ទៅ​ជួបគាត់ ​​ដោយផ្ទាល់(កាឡាទី ២:១១-១៦)។ កាល​​នោះ លោក​​ពេត្រុ​សបា​នថ្វាយ​បង្គំ​ព្រះ អម្ចាស់​ជា​មួយ​សាសន៍​ដទៃ ប៉ុន្តែ ពេល​ពួក​​ក្រឹត្យ​វិន័យ​និយម​បាន​ចូល​ក្នុង​ចំណោម​ពួក​គេ(​ពួក​នោះបាន​ជឿ​ថា​ សេចក្តី​សង្រ្គោះ​ទទួល​បាន​ពី​ជំនឿ​លើ​ព្រះ​យេស៊ូវ បូក​រួម​នឹង​ការ​ខំ​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ) លោក​ពេត្រុស​ក៏​បាន​ដក​ខ្លួន​ចេញ​ពីពួក​សាសន៍​ដទៃ។ ត្រង់ចំ​ណុច​នេះ គាត់​បាន​ផ្តាច់​ខ្លួន​ចេញ​ពីពួ​ក​គេ តែ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ទទួល​ស្គាល់​ថា គាត់​កំពុង​នៅ​ក្នុង​ក្រុ​មជា​មួយ​ពួក​គេដដែល​។ ការ​នេះបា​ន​​បង្ហា​ញថា គាត់​ជាមនុស្ស​មាន​ពុត​ហើយ បាន​ជា​លោក​​ប៉ុល​ទៅ​ជួប​លោក​ពេត្រុស​ដោយ​ផ្ទាល់ ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ឆេះ​ឆួល ដើម្បី​ឲ្យ​គាត់​ឈប់​ការពារ​លទ្ធិ​ក្រឹត្យ​វិន័យ​និយម ដែល​គ្មាន​អំណាច​កែ​ប្រែ​ជីវិត​មនុ​ស្ស​សោះ​ឡើយ។ គាត់​ក៏​បាន​រំឭក​លោក​ពេត្រុស​ថា ព្រះ​គុណ​ព្រះ​នាំ​ឲ្យ​យើង មាន​សេរី​ភា​ពរួច​ពី​ចំណង​នៃ​អំពើបា​ប ហើយ​នាំ​ឲ្យ​យើង​ស្តាប់​បង្គាប់​ព្រះ។ ការ​ជជែក​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ដោយ​សេចក្តី​ក្លា​ហាន អាច​មាន​ការ​ពិបាក តែ​អាច​នាំ​ឲ្យ​មាន​ភាពប​រិសុទ្ធ និង​ការរួ​ប​រួ​ម​គ្នា។ យើង​អាច​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្នាទៅ​វិ​ញ​ទៅម​ក ដោយ​និយាយ​​សេចក្តី​​ពិត ដោយ​​សេចក្តី​​ស្រឡាញ់​(អេភេសូ…

Read article
ការឃើញរូបនៅជិត និងឃើញរូបនៅឆ្ងាយ

តាម​បទ​ពិសោធន៍​រប​ស់​ខ្ញុំផ្ទាល់ បើ​គ្រាន់​តែ​មាន​ភ្នែក​ពីរ​ដែល​មាន​សុខ​ភាពល្អ​ គឺ​មិន​ទាន់​គ្រប់​គ្រាន់ល្មម ដើម្បី​យើង​អាច​មើល​ឃើញ​ច្បាស់​ឡើយ។ បន្ទាប់​ពី​ភ្នែក​របស់​ខ្ញុំម្ខា​ង បាន​ទទួល​ការ​វះកា​ត់ត្រ​ង់ផ្នែ​ករេ​ទីណា ដែល​បាន​រហែក​រួច​មក ភ្នែក​ទាំង​សង្ខាង​អាច​មើល​ឃើញច្បាស់ ជា​ង​មុន ប៉ុន្តែ ភ្នែកទាំ​ង​ពីរ​មិ​នព្រ​ម​សហការ​​គ្នា​ទេ។ បាន​ជាម្ខា​ងមើ​ល​ឃើញ​របស់​អ្វីដែ​ល​នៅឆ្ងា​យ ស្រប​ពេល​ដែល​ម្ខាង​ទៀត​បែរ​ជា​មើល​ឃើញ​រប​ស់​អ្វី​ដែល​នៅជិត​​ៗ​ទៅ​វិញ​។ ដូច​នេះ ពួក​វាមិ​ន​ធ្វើកា​ររួ​មគ្នា​ទេ​ ផ្ទុយទៅ​វិ​ញ ពួក​វា​បែរ​ជា​ប្រទាញប្រ​ទង់​គ្នា ប៉ុន្តែ បី​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​កាត់​វ៉ែន​តា តាម​វេជ្ជ​បញ្ជា​របស់​ពេទ្យ ហើយ​ខ្ញុំ​ក៏​អាច​ផ្តោត​ទៅ​លើរូ​បភា​ព ដែល​នៅ​ខាង​មុខ​ខ្ញុំ​បា​នស្រួល​ដូ​ច​មុន។ យ៉ាង​ណាមិ​ញ ក្នុង​ការ​សម្លឹង​មើល​ទៅព្រះ​ យើង​ក៏​អាច​ជួប​បញ្ហា​ស្រដៀង​នឹង​បញ្ហា​ខាង​លើផ​ងដែ​រ។ អ្នក​ខ្លះ​អាច​ផ្តោត​ចិត្ត​ទៅលើ​ព្រះបានកា​ន់​តែ​ប្រសើ​រ​ឡើង ពេល​ដែល​ពួក​គេ​ឃើញ​ទ្រ​ង់ “នៅជិ​ត​​បង្កើយ” ឬ​នៅពេ​លដែ​ល​ពួក​គេ​យល់​ថា ព្រះ​អម្ចាស់​កំពុង​មាន​វត្ត​មាន នៅ​ក្នុង​ជីវិត​របស់​ពួ​កគេ​រៀ​ង​រាល់ថ្ងៃ​ ដោយ​មាន​ភាព​ស្និទ្ធ​ស្នាល។ តែ​គ្រីស្ទបិ​រស័​ទដ​ទៃ​ទៀត​មើល​ឃើញ “ព្រះ​នៅឆ្ងា​យ” ឬ​នៅ​ឆ្ងាយ​ហួស​ពី​ការ​យល់​ដឹង​របស់​យើង គឺគេ​ឃើញថា ​ទ្រង់​កំពុ​ងគ្រ​ប់​គ្រង​សកល​លោក ដោយ​អំណាច​ចេស្តា។ ស្រប​ពេល​ដែល​មនុ​ស្សមា​ន​ការ​ខ្វែង​គំនិត​គ្នា ថា​តើ​ការ​មើល​ឃើញ​មួយ​ណា ជា​ការ​មើល​ឃើញ​ល្អជា​ង​គេ ព្រះគ​ម្ពី​រមា​នតួ​នាទី​ដូចជា​វ៉ែ​នតា ដែល​ជួយ​យើង​ឲ្យដឹ​ង​ថា ការ​មើល​ឃើញ​ទាំង​ពីរ​ប្រភេ​ទសុ​ទ្ធតែ​ត្រឹ​មត្រូ​វ​ដូច​គ្នាទេ​។ ជាក់​ស្តែង ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​អំពី​ការ​មើល​ឃើញទាំង​ពីរ​ប្រភេទ ក្នុង​ទំនុក​តម្កើង ជំពូក១៤៥ ថា “ព្រះ​យេហូវ៉ា​ទ្រង់គ​ង់​នៅ​ជិត​នឹងអ្ន​ក​ដែល​អំពាវនា​វ​ដល់​ទ្រង់”(ខ.១៨) ហើយ​“ព្រះយេ​ហូវ៉ា​ទ្រង់​ធំប្រ​សើរ គឺ​គួ​រ​សរសើរ​យ៉ាង​ក្រៃ​លែង ឯ​សណ្ឋាន​ធំ​ប្រសើររប​ស់ទ្រ​ង់ នោះ​នឹង​រ​កយ​ល់មិ​ន​បាន”(ខ.៣)។…

Read article
ម៉ាស៊ីនកញ្ចាស់ ដែលដើរដោយកម្លាំងខ្យល់

មាន​បុរស​ម្នាក់​បាន​ធំ​ធាត់​ឡើង ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយកន្លែង​ ក្នុង​រដ្ឋ​តិច​សាស់។ គាត់​បាន​​​ប្រាប់​យើង អំពី​ម៉ាស៊ីន​កញ្ចាស់​មួយ ដែល​ដើរ​ដោយ​កំលាំង​ទាញ​នៃ​កង្ហា​ខ្យល់​មួយ​គ្រឿង ដែល​ស្ថិត​នៅក្បែរក្រោ​ល​សត្វ​របស់​គ្រួសា​រ​គាត់ ហើយ​វា​បាន​បូម​ទឹក ​សម្រាប់​ផ្គត់ផ្គ​ង់​កសិដ្ឋាន​រប​ស់ពួ​កគេ​។ វា​បាន​ក្លាយ​ជាប្រ​ភព​ទឹក​តែមួ​យគ​ត់ ដែល​ពួក​គេមា​ន នៅ​ក្នុង​ចម្ងាយ​ផ្លូវ​ជា​ច្រើនគីឡូ​មែត្រ។ នៅ​ពេល​មាន​ខ្យល់​បក់​មក​ខ្លាំង ម៉ាស៊ីន​នោះ​ដំណើរ​ការ​បាន​ស្រួល ប៉ុន្តែ បើសិ​ន​ជា​មាន​ខ្យល់​បក់​តិច​ៗ ម៉ាស៊ីន​នោះមិន​ដើរ​ទាល់​តែសោះ។ គេចាំ​បា​ប់ត្រូ​វ​បង្វែរ​កង្វា​ខ្យល់​នោះ ដោយ​ដៃ រហូត​ទាល់​តែ​វា​បែរ​ចំ​ទិស​ខ្យ​ល់ ទើប​វា​អាច​បូម​ទឹក​ចេញ​មក​ក្រៅ សម្រាប់​ផ្គត់​ផ្គង់​កសិ​ដ្ឋាន។ ក្រោម​មក ខ្ញុំ​ក៏បា​ន​នឹកឃើញ​រឿង​នេះ ពេល​ខ្ញុំ​ជួប​ប្រជុំ​ជា​មួយ​បណ្តាគ្រូ​គ​ង្វាល ដែល​មក​ពី​ពួក​ជំនុំតូ​ច​ៗ នៅ​តំបន់​ដាច់​ស្រយាល។ មាន​ពួក​គេ​ជាច្រើ​ននា​ក់​ មាន​អារម្មណ៍​ថា នៅដា​ច់ឆ្ងា​យ​ពី​គេ ហើយ​មិន​បានទ​ទួល​កា​រផ្គ​ត់ផ្គ​ង់ មាន ន័​យថា​ ពួក​គេជា​អ្នក​មើ​លថែ​រ​ហ្វូងចៀ​ម​របស់​ព្រះ តែហា​ក់ដូ​ច​ជា​គ្មាន​ន​រណាម្នា​ក់ យកចិ​ត្ត​ទុក​ដាក់​ចំពោះពួ​កគេ​សោះ។ ហេតុ​នេះ​ហើយ ពួក​គេក៏​ប្រែ​ជាខ្សោះ​ល្វើ​យ ហើយ​ខំ​ប្រវេ​ប្រវា ដើម្បី​ផ្តល់​ទឹក​នៃ​ជីវិត ដល់​ហ្វូង​ចៀម​របស់​ខ្លួន។ ដូចនេះ ខ្ញុំក៏​បា​ន​ចែក​ចាយ​ដល់​ពួក​គេ អំពី​រឿង​ម៉ាស៊ីន​ចំណាស់ ​ដែល​ដើរ​ដោយ​កម្លាំង​កង្ហា​ខ្យល់​នោះ ដែល​ប្រៀប​បាន​នឹង​ការ​ដែល​យើង​ចាំបា​ច់ ត្រូវ​ទទួល​ការ​កែ​តម្រង់​ជា​រៀង​រា​ល់​ថ្ងៃ ដោយ​មាន​​​បំណ​ង ​ចង់​បែរ​ទៅ​រក​ព្រះ​ និង​ព្រះប​ន្ទូល​ទ្រង់ ហើយ​ផឹក​ទឹក​ទ្រង់​ឲ្យ​ឆ្អែត ​ដ្បិត​ទ្រង់​ជា​ប្រភពទឹ​ក​ដ៏​រស់។ មិនមែន​មាន​តែ​គ្រូគង្វាលទាំង​នោះ​ទេ ដែល​បាន​ជួប​ប្រទះ​រឿង​នេះ យើង​រាល់​គ្នា​ក៏សុ​ទ្ធ​តែ​ជួប​ប្រទះ​រឿង​នេះផ​ង​ដែរ។…

Read article
ការយកចិត្តទុកដាក់

សិ្ថតិ​ទាំង​អស់ គឺ​មិន​សុទ្ធ​តែអា​ចយ​ក​ជា​ការ​បាន​ឡើយ។ តួរ​លេខ​ដែល​យើង​ទទួល​បាន​ពី​ស្ថិតិ ផ្តល់​​ឱ្យ​យើង​នូវពត៌មាន ប៉ុន្តែ ជួន​កាល​តួរលេខ​ទាំង​នោះ ធ្វើ​ឲ្យ​យើង​មិន​សូវ​ខ្វល់​ពី​មនុស្ស ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​តួរ​លេខ​នោះទៅ​វិញ​។ ថ្មី​ៗ​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​មើល​តួរ​លេខ ដែល​គេបា​ន​រាយកា​រណ៍​ថា : ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ប្រមាណជា​១៥​លាន​នាក់​ស្លាប់ ដោយសារ​ភាព​អត់​ឃ្លាន។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ខ្ញុំមា​នអា​រម្មណ៍​តក់​ស្លត់​ណាស់ ហើយ​អ្នក​ដែល​កំពុង​រ​ស់នៅ​ ក្នុង​វប្បធម៌​សម្បូរ​សប្បាយ ក៏​ពិបាក​យល់អំ​ពី​រឿង​នេះដែ​រ។ មាន​ក្មេង​​​អាយុ​ក្រោម​៥ឆ្នាំ​ រាប់​លាន​នាក់ បាន​បាត់​បង់​ជីវិត ជារៀ​ងរា​ល់​ឆ្នាំ ហើយ​មួយ​ភាគ​បី​នៃការស្លា​ប់នោះ​ គឺ​ជាប់​ទាក់​ទង​នឹង​ភាពអ​ត់​ឃ្លាន។ នេះ​ជាតួលេខ​ដ៏​​គួរឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ វា​មិន​គ្រា​ន់តែ​​ជា​ចំនួន​ដែល​គេបា​ន​ធ្វើ​ស្ថិតិប៉ុ​ណ្ណោះឡើ​យ តែ​វា​ជា​ចំនួន​របស់​មនុស្ស​ដែល​ព្រះ​អម្ចាស់​បាន​ស្រឡាញ់។    យើង​អាច​បង្ហាញ​ឲ្យ​គេ​​ស្គាល់​ព្រះ​ទ័យ​ស្រឡាញ់ របស់​ព្រះ​វបិតា បើ​សិន​ជា​យើង​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សា​ច់ឈា​មរ​បស់​គេ​។ ស្តេច​សាឡូម៉ូន​បានចែ​ង​ថា “អ្នក​ណាដែ​ល ស​ង្កត់​សង្កិន​មនុស្ស​ក្រីក្រ នោះឈ្មោះ​ថាប្រកួ​ត​នឹង​ព្រះ​ដ៏ប​ង្កើត​ខ្លួន​មក តែ​អ្នក​ណាដែ​លមេ​ត្តា ដ​ល់​មនុស្សកំ​សត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ទ្រ​ង់​វិញ(សុភាសិត ១៤:៣១)។ យើង​អាច​បង្ហាញ​នូវ​សេចក្តី​មេត្តា​ដល់​មនុ​ស្សកំសត់​ទុគ៌ត ដោយ​ធ្វើ​ការងា​រស្ម័​គ្រ​ចិត្ត​ជាច្រើ​ន ដូចជា ការ ចូ​ល​រួម​ចែក​អាហារ ការ​ជួយ​រក​ការងារ​ឲ្យ​​ពួក​គេធ្វើ​ ការ​បរិច្ចាក​ប្រាក់​ដល់​កម្ម​វិធី​ខួ​ងអណ្តូង​ទឹក​ស្អាត់ នៅក​ន្លែង​ដែល​ខ្វះ​ទឹក​ស្អាត​ប្រើ ការ​ទៅចែ​កអា​ហារ​នៅតំ​បន់​ក្រីក្រ ការ​បង្រៀនវិ​ជ្ផាជី​វៈដើម្បីប្រក​ប​រប​រផ្សេ​ង​ៗ ឬការ​ចែក​អាហារ​ថ្ងៃ​ត្រង់ ដល់​ក្មេង​នៅ​សាលា​រៀ​នជា​ដើម​។ ពេល​យើង​ទទួល​យក​នូវ​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ…

Read article