You are here:
ផែនការដែលព្រះទ្រង់មានសម្រាប់អ្នក

អ្នកស្រី​អេកនេស(Agnes) បាន​ចំណាយ​ពេល​៦​ឆ្នាំ ក្នុង​ការ​ព្យាយាម​ធ្វើ​ខ្លួន ឲ្យ​ក្លាយ​ជា​ភរិយា​ដ៏​ល្អ​របស់​គ្រូ​គង្វាល ដោយ​យក​គំរូ​តាម​ម្តាយ​ក្មេក​ជា​ទីស្រឡាញ់​របស់​គាត់(ដែល​ជា​ភរិយា​របស់​គ្រូ​គង្វាល​ផង​ដែរ)។ នាង​គិត​ថា ដើម្បី​បំពេញ​តួនាទី​នេះ​ឲ្យ​បាន​ល្អ នាង​មិន​អាច​ធ្វើ​ជា​អ្នក​និពន្ធ​ផង និង​ជាង​គំនូរ​ផង​បាន​ទេ ប៉ុន្តែ នៅ​ក្នុង​ការ​កប់​ភាព​ប៉ិន​ប្រសព្វ​របស់​ខ្លួន​ចោល នាង​ក៏​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ហើយ​ក៏​បាន​សញ្ជឹង​គិត អំពី​ការ​ធ្វើ​អត្ត​ឃាត។ ពេល​នោះ​គ្រូ​គង្វាល​ម្នាក់ ដែល​ជា​អ្នក​ជិត​ខាង ក៏​បាន​ជួយ​នាំ​នាង​ចេញ​ពី​ភាព​ងងឹត​នោះ ដោយ​អធិស្ឋាន​ជា​មួយ​នាង ហើយ​​បាន​ឲ្យ​នាង​ចំណាយ​ពេល​តែង​និពន្ធ ឲ្យ​បាន​ពីរ​ម៉ោង រៀង​រាល់​ពេល​ព្រឹក។ ការ​នេះ​ក៏​បាន​ជួយ​នាង​ឲ្យ​ភ្ញាក់​រឭក ហើយ​ក៏​បាន​ស្គាល់​ការ​ត្រាស់​ហៅ ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ តាម​ពេល​ដែល​ទ្រង់​បាន​កំណត់។ នាង​ក៏​បាន​សរសេរ​ថា “ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ខ្លួន​ឯង​ច្បាស់ ខ្ញុំ​ក៏​ត្រូវ​រៀន​ស្គាល់ និង​ប្រើ​អំណោយ​ទាន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន”។ ក្រោយ​មក នាង​ក៏​បាន​បង្ហាញ​ថា នាង​រក​ឃើញ​ការ​ត្រាស់​ហៅ តាម​រយៈ​បទ​ចម្រៀង​របស់​ស្តេច​ដាវីឌ ដែល​បាន​ចែង​ថា “ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត”(ទំនុកដំកើង ៣៧:៤)។ ខណៈ​ពេល​ដែល​នាង​ចុះ​ចូល​នឹង​ការ​ដឹកនាំ​របស់​ព្រះ ដោយ​ទុក​ចិត្ត​ទ្រង់​(ខ.៥) ព្រះ​អង្គ​ក៏​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​នាង មិន​គ្រាន់​តែ​សម្រាប់​ការ​និពន្ធ​សៀវភៅ និង​ការ​គូរ​គំនូរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ជួយ​អ្នក​ដទៃ​ ឲ្យ​​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​ទ្រង់។​ ព្រះ​ទ្រង់​មាន​ការ​ត្រាស់​ហៅ សម្រាប់​យើង​ម្នាក់​ៗ មិន​គ្រាន់​តែ​ដើម្បី​ឲ្យ​យើង​ដឹង​ថា យើង​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ឲ្យ​យើង​ស្គាល់​របៀប​ដ៏​វិសេស ដែល​យើង​អាច​បម្រើ​ទ្រង់ តាម​រយៈ​អំណោយ​ទាន និង​ចិត្ត​ឆេះ​ឆួល​របស់​យើង។ ព្រះ​អង្គ​នឹង​ដឹកនាំ​យើង…

Read article
របៀបចាប់ផ្តើមជីវិតថ្មី

បន្ទាប់​ពី​ម្តាយ​របស់​ខ្ញុំ​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ខ្ញុំ​ក៏​មាន​ចិត្ត​ចង់​ចែក​ចាយ​អត្ថបទ​ប្លុក​តាម​អ៊ីនធឺណិត។ ខ្ញុំ​ចង់​សរសេរ​អត្ថបទ ដែល​លើក​ទឹក​ចិត្ត​អ្នក​អាន ឲ្យ​ប្រើ​ប្រាស់​ពេល​វេលា ដែល​ខ្លួន​នៅ​សល់ នៅ​លើ​ផែនដី​នេះ ដើម្បី​ធ្វើ​រឿង​សំខាន់​ៗ ក្នុង​ជីវិត។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​មេរៀន​ណែនាំ អំពី​របៀប​ចាប់​ផ្តើម​សរសេរ​អត្ថបទ​បង្ហោះ​ប្លុក​តាម​អ៊ីនធឺណិត។ ខ្ញុំ​ក៏​បាន​រៀន​អំពី​ប្រភេទ​វិបសាយ​ដែល​ត្រូវ​ប្រើ របៀប​ជ្រើស​រើស​ចំណង​ជើង និង​របៀប​សរសេរ​អត្ថបទ​ដែល​ជំរុញ​ចិត្ត។ ហើយ​នៅ​ឆ្នាំ​២០១៦ អត្ថបទ​ប្លុក​ទី​មួយ​របស់​ខ្ញុំ ក៏​បាន​ចាប់​កំណើត។​ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ណែនាំ​របស់​សាវ័ក​ប៉ុល ដើម្បី​​ទទួល​បាន​ជីវិត​អស់​កល្ប។ ក្នុង​បទ​គម្ពីរ រ៉ូម ៦:១៦-១៨ គាត់​បាន​និយាយ​អំពី​ការ​ពិត​ដែល​ថា យើង​បាន​បះបោរ​ទាស់​នឹង​ព្រះ តាំង​ពី​កំណើត​(ជា​មនុស្ស​មាន​បាប) ហើយ​ក៏​បាន​ប្រៀប​ធៀប​ការ​ពិត​នេះ នឹង​ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​អាច “ជួយ​រំដោះ​យើង​ឲ្យ​រួច​ពី​បាប”(ខ.១៨)។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ភាព​ខុស​គ្នា រវាង​ការ​រស់​នៅ​ជា​ទាសករ​នៃ​អំពើ​បាប និង​ការ​រស់​នៅ​ជា​បាវ​បម្រើ​របស់​ព្រះ និង​ផ្លូវ​របស់​ទ្រង់ ដែល​នាំ​ទៅ​រក​ជីវិត​(ខ.១៩-២០)។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.២៣)។ ត្រង់​ចំណុច​នេះ សេចក្តី​ស្លាប់​គឺ​មាន​ន័យ​ថា យើង​ដាច់​ចេញ​ពី​ព្រះ​ជា​រៀង​រហូត។ នេះ​ជា​លទ្ធ​ផលនៃ​​សេចក្តី​ហិន​វិនាស ដែល​យើង​នឹង​ជួប ពេល​យើង​បដិសេធ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ព្រះ​ទ្រង់​ប្រទាន​អំណោយ​មួយ ក្នុង​ព្រះ​យេស៊ូវ គឺ​ជីវិត​ថ្មី។ គឺ​ជីវិត​ដែល​ចាប់​ផ្តើម​មាន​នៅ​លើ​ផែន​ដី ហើយ​បន្ត​ជា​រៀង​រហូត…

Read article
ព្រះបន្ទូលដែលស្ថិតស្ថេរនៅ

នៅ​ដើម​សតវត្សរ៍​ទី​១៩ លោក​ថូម៉ាស ខារ៉ាយ(Thomas Carlyle) បាន​ប្រគល់​សៀវភៅ​ដែល​គាត់​បាន​និពន្ធ ទៅ​លោក​ចន ស្តួត មីល​(John Stuart Mill) ជា​ទស្សន​វិទូ ដើម្បី​​ធ្វើ​ការ​ពិនិត្យ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​នោះ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង តែ​គេ​មិន​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង ដោយ​ចេតនា​ឬ​យ៉ាង​ណា​ទេ។ តែ​វា​ជា​សៀវភៅ​ដែល​លោក​ខារ៉ាយ​បាន​សរសេរ​ផ្ទាល់​ដៃ ដែល​មាន​តែ​មួយ​ក្បាល​ប៉ុណ្ណោះ។ គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​សរសេរ​ឡើង​វិញ នូវ​ជំពូក​ដែល​ត្រូវ​ភ្លើង​ឆេះ ដោយ​គ្មាន​ការ​រា​ថយ។ អណ្តាត​ភ្លើង​មិន​អាច​បញ្ឈប់​រឿង​ដែល​គាត់​បាន​សរសេរ​នោះ​ឡើយ ព្រោះ​វា​នៅ​ជាប់​ក្នុង​គំនិត​គាត់​ជានិច្ច។ ចេញ​ពី​ការ​បាត់​បង់​ដ៏​ធំ​នេះ លោក​ខារ៉ាយ ក៏​សម្រេច​បាន​នូវ​ស្នាដៃ​និពន្ធ​ដ៏​អស្ចារ្យ ដែល​មាន​ចំណង​ជើង​ថា បដិវត្តន៍​នៃ​ប្រជាជន​បារាំង។​ ក្នុង​គ្រា​ដ៏​អន់​ថយ​នៃ​នគរ​យូដា ដែល​កំពុង​តែ​ដុន​ដាប ព្រះ​ទ្រង់​បាន​ប្រាប់​​ហោរា​យេរេមា​ថា “ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង”(យេរេមា ៣៦:២)។ ព្រះ​រាជសារ​ទ្រង់​បាន​បើក​បង្ហាញ ព្រះ​ទ័យ​ដ៏​ទន់​សន្តោស​របស់​ទ្រង់ ដោយ​ត្រាស់​ហៅ​រាស្រ្ត​ទ្រង់ ឲ្យ​ប្រែ​ចិត្ត ដើម្បី​ជៀស​វាង​ការ​ឈ្លាន​ពាន​របស់​ខ្មាំង​សត្រូវ​(ខ.៣)។ លោក​យេរេមា​ក៏​បាន​ធ្វើ​តាម​ការ​បង្គាប់​របស់​ទ្រង់។ ក្រាំង​នោះ​ក៏​បាន​ទៅ​ដល់​ដៃ​ស្តេច​យេហូយ៉ាគីម ហើយ​ក៏​ត្រូវ​ទ្រង់​ហែក​ចោល រួច​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​(ខ.២៣-២៥)។ ការ​ដែល​ស្តេច​អង្គ​នេះ​ដុត​ក្រាំង​របស់​ព្រះ​អម្ចាស់ បាន​នាំ​ឲ្យ​បញ្ហា​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ។ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​យេរេមា ឲ្យ​សរសេរ​ក្រាំង​មួយ​ទៀត ដោយ​កត់​ចុះ​នូវ​ព្រះ​រាជសារ​ដដែល។ ទ្រង់​មាន​បន្ទូល​ថា “វា​នឹង​គ្មាន​អ្នក​ណា​សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ និង​សន្សើម​កក​នៅ​ពេល​យប់”(ខ.៣០)។ ការ​ដុត​បំផ្លាញ​សៀវភៅ​ដែល​កត់​ទុក​នូវ​ព្រះ​បន្ទូល​ព្រះ គឺ​ជា​រឿង​ដែល​គេ​អាច​ធ្វើ​ទៅ​រួច…

Read article
គ្រូបង្រៀនដ៏អស្ចារ្យបំផុត

មាន​ពេល​មួយ កូន​ស្រី​ខ្ញុំ​បាន​ផ្តួល​ខ្មៅ​ដៃ​របស់​នាង នៅ​លើ​តុ ហើយ​និយាយ​ថា នាង​​មិន​យល់​ទេ! នាង​កំពុង​តែ​ធ្វើ​លំហាត់​គណិត​វិទ្យា ហើយ​ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​បង្រៀន​នាង​នៅ​ផ្ទះ ក្នុង​សម័យ​កូវីត។ យើង​កំពុង​តែ​ជួប​បញ្ហា​ហើយ។ ខ្ញុំ​មិន​អាច​ចាំ​មេរៀន ដែល​ខ្ញុំ​បាន​រៀន​កាល​ពី​៣៥​ឆ្នាំ​មុន អំពី​ការ​ប្តូរ​លេខ​ទស​ភាគ ទៅ​ជា​ប្រភាគ។ ខ្ញុំ​មិន​អាច​បង្រៀន​នាង អំពី​អ្វី​ដែល​ខ្ញុំ​បាន​ភ្លេច​ហើយ​នោះ​ទេ​ ដូច​នេះ យើង​ក៏​បាន​មើល​គ្រូ​ពន្យល់ តាម​អនឡាញ​ទាំង​អស់​គ្នា។ ក្នុង​នាម​យើង​ជា​មនុស្ស ពេល​ខ្លះ យើង​មាន​ការ​ពិបាក ដោយសារ​ការ​អ្វី ដែល​យើង​មិន​ស្គាល់ ឬ​មិន​យល់។ ប៉ុន្តែ សម្រាប់​ព្រះ​វិញ ទ្រង់​ជា​ព្រះ​ដែល​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់ ឬ​​សព្វញ្ញូញ្ញាណ។ ហោរា​អេសាយ​បាន​សរសេរ​ថា “តើ​អ្នក​ណា​បាន​ស្ទង់​ព្រះវិញ្ញាណ​នៃ​ព្រះយេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា តើ​ទ្រង់​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ទ្រង់ ឬ​បង្រៀន​ទ្រង់​ក្នុង​ផ្លូវ​យុត្តិធម៌ ឬ​ឲ្យ​ទ្រង់​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ទ្រង់?” (អេសាយ ៤០:១៣-១៤)​។ ចម្លើយ​នោះ​គឺ គ្មាន​នរណា​បង្រៀន ឬ​ជួយ​ប្រឹក្សា​ទ្រង់​ឡើយ។​ មនុស្ស​មាន​ប្រាជ្ញា ព្រោះ​ព្រះ​ទ្រង់​បាន​បង្កើត​យើង ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ។ ប្រាជ្ញា​របស់​យើង គឺ​គ្រាន់​តែ​មិន​អាច​ធៀប​នឹង​ប្រាជ្ញា​ទ្រង់​សូម្បី​តែ​បន្តិច។ ចំណេះ​ដឹង​យើង​មាន​កំណត់ តែ​ព្រះ​ទ្រង់​ជ្រាប អំពី​អ្វី​ៗ​ទាំង​អស់ តាំង​ពី​អស់​កល្ប​ជានិច្ច រហូត​ដល់​អស់​កល្ប​ជានិច្ច​(ទំនុក​ដំកើង ១៤៧:៥)។ ចំណេះ​ដឹង​យើង មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដោយ​មាន​ជំនួយ​ពី​បច្ចេក​វិទ្យា…

Read article
នៅតុអាហាររបស់ស្តេច

ពេទ្យ​សត្វ​បាន​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ថា “ឆ្កែ​នេះ នឹង​មិន​ស្លាប់​ទេ តែ​ជើង​របស់​វា ត្រូវ​តែ​កាត់​ចោល”។ មិត្ត​ភក្តិ​ខ្ញុំ​បាន​យក​កូន​ឆ្កែ​អនាថា​មក​ចិញ្ចឹម បន្ទាប់​ពី​វា​ត្រូវ​ឡាន​កិន។ ពេទ្យ​សត្វ​ក៏​បាន​សួរ​គាត់​ថា “តើ​អ្នក​ជា​ម្ចាស់​របស់​វា​មែន​ទេ?” ការ​វះ​កាត់​ត្រូវ​ចំណាយ​អស់​ប្រាក់​ច្រើន ហើយ​កូន​ឆ្កែ​នោះ​ក៏​ត្រូវ​ការ​ការ​ថែ​ទាំ បន្ទាប់​ពី​វា​ជា​សះ​ស្បើយ។ មិត្ត​ភក្តិ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “ចាស ឥឡូវ​នេះ ខ្ញុំ​បាន​ក្លាយ​ជា​ម្ចាស់​វា​ហើយ”។ អំពើ​សប្បុរស​របស់​គាត់​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​សត្វ​ឆ្កែ​នោះ​ មាន​អនាគត ក្នុង​ផ្ទះ​ដែល​មាន​ក្តី​ស្រឡាញ់។ មភីបូសែត​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា “ឆ្កែ​ស្លាប់​” មួយ​ក្បាល ដែលមិន​សក្តិសម​នឹង​ទទួល​ការ​ល្អ​ពី​គេ(២សាំយ៉ូអែល ៩:៨)។ ដោយសារ​ទ្រង់​ពិការ​ជើង​ទាំង​សង្ខាង ដោយ​សារ​គ្រោះ​ថ្នាក់ កាល​ពី​ក្មេង នោះ​ទ្រង់​ពឹង​ផ្អែក​លើ​ការ​ការពារ និង​ការ​ផ្គត់ផ្គង់​របស់​អ្នក​ដទៃ​(មើល ៤:៤)។ ជាង​នេះ​ទៅ​ទៀត បន្ទាប់​ពី​ស្តេច​សូល ​ជា​ព្រះ​ឰយុកោ​ទ្រង់​បាន​សុគត ទ្រង់​ប្រហែល​ជា​ខ្លាច​ស្តេច​ដាវីឌ ដែល​ជា​ស្តេច​ថ្មី បញ្ជា​គេ​ឲ្យ​សម្លាប់​សត្រូវ ឬ​អ្នក​ដែល​ប្រជែង​នឹង​រាជ​បល្ល័ង្ក​ទ្រង់ ដែល​នេះ​ជា​រឿង​កើត​ឡើង​ជា​ធម្មតា នៅ​សម័យ​នោះ។​ ប៉ុន្តែ ដោយសារ​ស្តេច​ដាវីឌ​ស្រឡាញ់​យ៉ូណាថាន ​ជា​មិត្ត​សំឡាញ់​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ធានា​ថា មភីបូសែត​ដែល​ជា​បុត្រ​របស់​យ៉ូណាថាន នឹង​មាន​សុវត្ថិភាព និង​ទទួល​ការ​ថែរក្សា ដូច​កូន​បង្កើត​របស់​ទ្រង់​(៩:៧)។ យើង​ក៏​មិន​ខុស​ពី​មភីបូសែត​ឡើយ ព្រោះ​កាល​ពី​មុន​យើង​ជា​សត្រូវ​របស់​ព្រះ ហើយ​ត្រូវ​ស្លាប់ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ជួយ​សង្រ្គោះ​យើង ហើយ​ប្រទាន​កន្លែង​ឲ្យ​នៅ​ជា​មួយ​ទ្រង់ ក្នុង​នគរ​ស្ថាន​សួគ៌​ជា​រៀង​រហូត។  នោះ​ជា​អត្ថន័យ​នៃ​ការ​បរិភោគ​នៅ​ពិធី​ជប់​លៀង…

Read article
ដើម្បីអ្នកដទៃ

ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីត​១៩ ជន​ជាតិ​សិង្ហបុរី​ជា​ច្រើន​នាក់​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​ជៀស​វាង​ការ​ឆ្លង​ជំងឺ​នេះ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​បន្ត​ទៅ​ហែល​ទឹក​ដោយ​ចិត្ត​រីក​រាយ ដោយ​ជឿ​ថា វា​មាន​សុវត្ថិ​ភាព។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភរិយា​របស់​ខ្ញុំ​ខ្លាច​ខ្ញុំ​ឆ្លង​ជំងឺ នៅ​អាង​ហែល​ទឹក​សាធារណៈ ហើយ​ចម្លង​ជំងឺ​នោះ​ទៅ​ម្តាយ​របស់​នាង ដែល​មាន​វ័យ​ចាស់​ជរា ដែល​ងាយ​នឹង​រង​គ្រោះ ដោយសារ​ជំងឺ​នេះ ដូច​មនុស្ស​ចាស់​ដទៃ​ទៀត។ នាង​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈប់​ទៅ​ហែល​ទឹក​មួយ​រយៈ ដើម្បី​នាង។ ពី​ដំបូង ខ្ញុំ​ចង់​ប្រកែក​ជា​មួយ​នាង​ថា ការ​ទៅ​ហែល​ទឹក​មាន​ការ​ប្រឈម​នឹង​ការ​ឆ្លង​តិច។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដឹង​ថា រឿង​នេះ​មិន​សំខាន់​ជាង​ការ​ព្រួយ​បារម្ភ​របស់​នាង​ឡើយ។ ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​ចចេស​ទៅ​ហែល​ទឹក ដែល​ស្ទើរ​តែ​មិន​ចាំ​បាច់​ទាល់​តែ​សោះ ខណៈ​ពេល​ដែល​ការ​ទៅ​ហែល​ទឹក​នេះ បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​ព្រួយ​បារម្ភ? ក្នុង​បទ​គម្ពីរ​រ៉ូម ជំពូក១៤ សាវ័ក​ប៉ុល​បាន​លើក​ឡើង អំពី​បញ្ហា​ដែល​អ្នក​ជឿ​ព្រះ​គ្រីស្ទ​គួរ​តែ​បរិភោគ​អាហារ​មួយ​ចំនួន ឬ​ធ្វើ​ពិធី​អ្វី​ខ្លះ។ គាត់​មាន​ការ​ព្រួយ​បារម្ភ​ថា អ្នក​ខ្លះ​បាន​បង្ខំ​អ្នក​ដទៃ ឲ្យ​ធ្វើ​តាម​ទស្សនៈ​របស់​ខ្លួន។​ សាវ័ក​ប៉ុល​បាន​រំឭក​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម និង​យើង​រាល់​គ្នា​ថា អ្នក​ជឿ​ព្រះ​យេស៊ូវ អាច​មាន​ទស្សនៈ​ខុស​ៗ​គ្នា អំពី​រឿង​ផ្សេង​ៗ។ យើង​ក៏​មាន​ប្រវត្តិ​ផ្សេង​គ្នា ដែល​នាំ​ឲ្យ​យើង​មាន​អាកប្ប​កិរិយា និង​ការ​អនុវត្តន៍​ខុស​គ្នា។ គាត់​ក៏​បាន​សរសេរ​ថា “កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ”(ខ.១៣)។ ព្រះ​គុណ​ព្រះ​ផ្តល់​ឲ្យ​យើង នូវ​សេរីភាព​ដ៏​អស្ចារ្យ ដែល​​ជួយ​យើង ឲ្យ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​អ្នក​ជឿ​ដទៃ​ទៀត​ជា​ដើម។ យើង​អាច​ប្រើ​សេរីភាព​នោះ…

Read article
ត្រូវការប្រាជ្ញា

ដោយសារ​លោក​រ៉ប់(Rob) បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​គ្មាន​ឪពុក គាត់​ក៏​ខក​ខាន​មិន​បាន​ទទួល​ចំណេះ​ដឹង​ជាក់​ស្តែង ដែល​ឪពុក​ទាំង​ឡាយ ច្រើន​តែ​ផ្ទេរ​ឲ្យ​កូន​ៗ​របស់​ខ្លួន​។ គាត់​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ខ្វះ​ជំនាញ​ដ៏​ចាំ​បាច់ សម្រាប់​ការ​រស់​នៅ ដូច​នេះ គាត់​ក៏​បាន​ផលិត​វីដេអូ​អប់រំ ដាក់​យូធូប ក្នុងChannel “Dad, How Do I?” (ប្រែ​ថា លោក​ពុក តើ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដូច​ម្តេច?)ដើម្បី​បង្ហាញ​ពី​របៀប​ធ្វើ​កិច្ចការ​ចាំ​បាច់​ជា​ច្រើន រាប់​ចាប់​តាំង​ពី​របៀប​ស្វាន​ជញ្ជាំង រហូត​ដល់​របៀប​ដូរ​កង់​ឡាន​ជា​ដើម។ ដោយ​ការ​អាណិត និង​ភាព​កក់ក្តៅ លោក​រ៉ប់​ក៏​បាន​ក្លាយ​ជា​បុគ្គល​ដ៏​ល្បី ក្នុង​យូធូប ដោយ​មាន​អ្នក subscribe រាប់​លាន​នាក់។ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល បង្រៀន​ខ្លួន​នូវ​ជំនាញ​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​អាច​ឆ្លង​កាត់​ស្ថានភាព​ដ៏​ពិបាក។ លោក​ម៉ូសេ​ក៏​ត្រូវ​ការ​ប្រាជ្ញា បន្ទាប់​ពី​គាត់ និង​ពួក​អ៊ីស្រាអែល​ភៀស​ខ្លួន ពី​ភាព​ជា​ទាសករ ចេញ​ពី​ទឹក​ដី​អេស៊ីព្ទ ហើយ​ក៏​បាន​រួម​គ្នា​ជា​ជាតិ​សាសន៍​មួយ។ លោក​យេត្រូ ដែល​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ក៏​បាន​ឃើញ​គាត់​មាន​ការ​ហត់​នឿយ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​របស់​ពួក​បណ្តា​ជន។ ដូច​នេះ លោក​យេត្រូ ក៏​បាន​ឲ្យ​យោបល់​ដល់​លោក​ម៉ូសេ ដើម្បី​ឲ្យ​គាត់​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ដល់​អ្នក​ដឹកនាំ​ក្រោម​គាត់​(និក្ខមនំ ១៨:១៧-២៣)។ លោក​ម៉ូសេ​ក៏​បាន “ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន”(ខ.២៤)។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ប្រាជ្ញា។ អ្នក​ខ្លះ​ប្រហែល​ជា​ព្រះ​ប្រទាន​ពរ ឲ្យ​មាន​ឪពុក​ម្តាយ ដែល​ផ្តល់​យោបល់​ប្រកប​ដោយ​ប្រាជ្ញា…

Read article
គ្មានអ្វីដែលសាមញ្ញនោះទេ

ពេល​ដែល​អ្នក​ស្រី​អានីតា(Anita) បាន​លា​ចាក​លោក ក្នុង​អាយុ​៩០​ឆ្នាំ ក្នុង​ដំណេក​របស់​គាត់ ភាព​ស្ងាត់​ស្ងៀម​នៃ​ការ​ស្លាប់​របស់​គាត់ បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​ស្ងាត់​ស្ងៀម​នៃ​ជីវិត​គាត់​ផង​ដែរ។ គាត់​ជា​ស្រ្តី​មេម៉ាយ​ម្នាក់ ដែល​បាន​ធ្វើ​ការ​លះ​បង់​សម្រាប់​កូន​ចៅ​របស់​គាត់ ហើយ​ក៏​បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​យុវនារី​ជា​ច្រើន ក្នុង​ពួក​ជំនុំ។ អ្នក​ស្រី​អានីតា មិន​មាន​ឈ្មោះ​ល្បី ជា​អ្នក​មាន​ប្រាជ្ញា ឬ​មាន​ស្នាដៃ​នោះ​ទេ។ ប៉ុន្តែ ជំនឿ​ដ៏​ជ្រាល​ជ្រៅ ដែល​គាត់​មាន​ចំពោះ​ព្រះ បាន​បណ្តាល​ចិត្ត​អ្នក​ដែល​ស្គាល់​គាត់។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​និយាយ​ថា “ពេល​ដែល​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដោយ​របៀប​ណា ខ្ញុំ​មិន​បាន​រំឭក​ខ្លួន​ឯង អំពី​ពាក្យ​សម្តី​របស់​គ្រូ​អធិប្បាយ ឬ​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​នោះ​ទេ។ គឺ​ខ្ញុំ​គិត អំពី​ពាក្យ​អ្វី​ដែល​អ្នក​ស្រី​អានីតា​និយាយ”។ មនុស្ស​ជា​ច្រើន​មាន​លក្ខណៈ​ដូច​អ្នក​ស្រី​អានីតា ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​សាមញ្ញ។ ឈ្មោះ​យើង​នឹង​មិន​ឮ​គេ​និយាយ ក្នុង​ព័ត៌មាន​នោះ​ទេ ហើយ​គេ​ក៏​នឹង​មិន​សង់​រូប​សំណាក់ ដើម្បី​ផ្តល់​កិត្តិយស​ដល់​យើង​ដែរ។ តែ​ជីវិត​ដែល​រស់​នៅ ដោយ​ជំនឿ ក្នុង​ព្រះ​យេស៊ូវ មិន​មែន​ជា​ជីវិត​ធម្មតា​ឡើយ។ បទ​គម្ពីរ​ហេព្រើរ ជំពូក​១១ បាន​និយាយ​អំពី​មនុស្ស​មួយ​ចំនួន ដោយ​មិន​បញ្ចេញ​ឈ្មោះ​ពួក​គេ (ខ.៣៥-៣៨) ។ ពួក​គេ​បាន​ដើរ តាម​ផ្លូវ​ដ៏​លំបាក​វេទនា ហើយ​ក៏​មិន​បាន​ទទួល​រង្វាន់ ក្នុង​ជីវិត​នេះ​ដែរ​(ខ.៣៩)។​  តែ​ដោយសារ​ពួក​គេ​ស្តាប់​បង្គាប់​ព្រះ នោះ​សេចក្តី​ជំនឿ​របស់​ពួក​គេ​មិន​អសារ​ឥត​ការ​ឡើយ។ ព្រះ​ទ្រង់​ប្រើ​ជីវិត​ពួក​គេ ទោះ​ពួក​គេ​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ(ខ.៤០)។ តើ​អ្នក​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ដោយសារ​ជីវិត​អ្នក​ហាក់​ដូចជា​សាមញ្ញ​ពេក នោះ​ចូរ​ចាំ​ថា…

Read article
ជម្លោះក្នុងពេលបច្ចុប្បន្ន

ពេល​ដែល​អ្នក​ដាក់​ចំណិត​នំប៉័ង​ចូល​ក្នុង​ឧបករណ៍​ដុត​នំប៉័ង អ្នក​អាច​នឹក​ចាំ​ថា ឧបករណ៍​នេះ​គឺ​ជា​លទ្ធ​ផល នៃ​ជម្លោះ​ដ៏​ជូរចត់​មួយ នៅ​ចុង​សតវត្សរ៍​ទី​១៩។ នៅ​សម័យ​នោះ អ្នក​ច្នៃ​បង្កើត​ពីរ​នាក់ ​គឺ​លោក​ថូម៉ាស អេឌីសិន(Thomas Edison) និង​នីកូឡា ថេស្លា(Nikola Tesla) មាន​ការ​ប្រជែង​គ្នា អំពី​ប្រភេទ​នៃ​ចរន្ត​អគ្គិសនី​សម្រាប់​ការអភិវឌ្ឍន៍ គឺ​ចរន្ត​ជាប់(DC) ដែល​មាន​ដូចជា​ចរន្ត​អគ្គិសនី ចេញ​ពី​ថ្មពិល ចូល​ទៅ​ក្នុង​ពិល​ជាដើម និង​ចរន្ត​ឆ្លាស់(AC) ដែល​ចេញ​ពី​ម៉ាស៊ីន​ភ្លើង។ ទី​បំផុត គំនិត​របស់​លោក​ថែស្លា អំពី​ចរន្ត​ឆ្លាស់ បាន​ទទួល​ជោគ​ជ័យ ហើយ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់ ដើម្បី​ផ្គត់​ផ្គង់​អគ្គីសនី ដល់​ផ្ទះ កន្លែង​អាជីវកម្ម និង​សហគមន៍ នៅ​ទូទាំង​ពិភព​លោក។ ចរន្ត​ឆ្លាស់ AC ក៏​មាន​ប្រសិទ្ធ​ភាព​ជាង នៅ​ក្នុង​ការ​បញ្ជូន​ចរន្ត​អគ្គីសនី ទៅ​តំបន់​ឆ្ងាយ​ៗ និង​ជា​ជម្រើស​ដែល​ឆ្លាត​វ័យ​ជាង។ ជួន​កាល យើង​ត្រូវ​ការ​ប្រាជ្ញា ខណៈ​ពេល​ដែល​យើង​ជួប​បញ្ហា​ជម្លោះ​រវាង​អ្នក​ជឿ​(មើល​រ៉ូម ១៤:១-១២)។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ ដើម្បី​ឲ្យ​យើង​មាន​ការ​យល់​ច្បាស់ ក្នុង​បញ្ហា​ទាំង​នោះ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្តី​នេះ​ដែរ”(ភីលីព ៣:១៥)។ ក្នុង​ពីរបី​ខ​បន្ទាប់​មក​ទៀត យើង​ឃើញ​លទ្ធផល​របស់​មនុស្ស​ពីរ​នាក់ ដែល​បែក​បាក់​គ្នា ដោយសារ​ការ​ខ្វែង​គំនិត​គ្នា បាន​ជា​សាវ័ក​ប៉ុល​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ប្រាប់​ពួក​គេ​ថា…

Read article
ការជួយគ្នាទៅវិញទៅមក

កាល​អេមបឺ(Amber) កំពុង​លេង​បាល់​បោះ ជា​មួយ​មិត្ត​ភក្តិ​ស្រី​ៗ​របស់​នាង នាង​ក៏​បាន​ដឹង​ថា សហគមន៍​របស់​នាង អាច​ទទួល​ផល​ចំណេញ ពី​ក្រុម​កីឡាករ​នារី​មួយ​ក្រុម។ ដូច​នេះ នាង​ក៏​បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ការ​ជា​ក្រុម និង​ជះឥទ្ធិពល​ដល់​មនុស្ស​ជំនាន់​ក្រោយ។ អ្នក​ដឹកនាំ​ក្រុម​កីឡាករ​នារី​នេះ បាន​ព្យាយាម​ជួយ​ស្រ្តី និង​ក្មេង​ស្រី​ឲ្យ​មាន​ទំនុក​ចិត្ត និង​ចរិយា​សម្បត្តិ​ល្អ​ៗ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ក្លាយ​ជា​អ្នក​រួម​ចំណែក​ដ៏​មាន​ន័យ ដល់​សហគមន៍​ក្នុង​តំបន់​របស់​ពួក​គេ។ កីឡាករ​ម្នាក់ ដែល​កំពុង​បង្រៀន​ក្មេង​ស្រី​ដទៃ​ទៀត បាន​និយាយ​ថា “យើង​មាន​ការ​ទុក​ចិត្ត និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​មិត្ត​រួម​ក្រុម​ចាស់​របស់​ខ្ញុំ។ យើង​បាន​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក តាម​ធម្យោបាយ​ជា​ច្រើន។ ខ្ញុំ​ចង់​ឃើញ​នារី​ទាំង​នោះ​ជោគ​ជ័យ និង​លូត​លាស់”។​ ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ទ្រង់​រួបរួម​គ្នា ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ជំរុញ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច ឲ្យ​លើក​ទឹក​ចិត្ត និង​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​(១ថែស្សាឡូនិច ៥:១១)។ ព្រះ​ទ្រង់​បាន​ដាក់​យើង​ចូល​ក្នុង​មហា​គ្រួសារ​នៃ​រាស្រ្ត​ទ្រង់ ដើម្បី​ទ្រទ្រង់​យើង ក្នុង​ការ​រស់​នៅ។ យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដើរ​តាម​ផ្លូវ​នៃ​ជីវិត ក្នុង​ព្រះ​គ្រីស្ទ។  ជួន​កាល ការ​នេះ​ប្រហែល​ជា​មាន​ន័យ​ថា យើង​ត្រូវ​ស្តាប់​គេ​រៀប​រាប់​អំពី​ទុក្ខ​លំបាក​របស់​គេ ដោយ​បំពេញ​តម្រូវការ​ជាក់​ស្តែង ឬ​និយាយ​ពាក្យ​លើក​ទឹក​ចិត្ត​ពីរ​បី​ម៉ាត់។ យើង​អាច​អបអរ​ជ័យ​ជម្នះ​របស់​ពួក​គេ ឬ​អធិស្ឋាន​សូម​កម្លាំង ក្នុង​ពេល​មាន​ទុក្ខ​លំបាក ឬ​ក៏​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​លូត​លាស់ ក្នុង​ជំនឿ។ ហើយ​យើង​តែង​តែ​អាច​ព្យាយាម​ធ្វើ​ការ​ល្អ សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​(ខ.១៥)។ យើង​អាច​អរ​សប្បាយ​ក្នុង​ការ​ទុក​ចិត្ត និង​ស្រឡាញ់​គ្នា ខណៈ​ពេល​ដែល​យើង​រួម​គ្នា…

Read article