You are here:
ស្រែក​រក​ព្រះ ដោយ​ទំនុក​ចិត្ត

លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨ ទំនុក​ដំកើង ២៥:១៦-២២ សូម​ទ្រង់​បែរមក​មាន​សេចក្តី​មេត្តា​ដល់​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​នៅ​តែឯង ហើយ​មាន​សេចក្តី​វេទនា​។ ទំនុក​ដំកើង ២៥:១៦ ក្នុង​សៀវភៅ​ដែល​លោក​បណ្ឌិត រ៉ាស់ស៊ែល មួរ(Russell Moore) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ទទួល​ចិញ្ចឹម​អស់​មួយ​ជីវិត គាត់​បាន​ពិពណ៌នា អំពី​ការ​ធ្វើ​ដំណើរ​របស់​គ្រួសារ​គាត់ ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ដើម្បី​ទទួល​ចិញ្ចឹម​ក្មេង​ម្នាក់​។ ពេល​ពួកគេ​ដើរ​ចូល​ខាង​ក្នុង ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ជួប​ភាព​ស្ងប់​ស្ងាត់​ដ៏​ចម្លែក​នៅ​ក្នុង​អាគារ​។ ទារក​ទាំង​អស់​នៅ​លើ​គ្រែ មិន​ដែល​បញ្ចេញ​សម្លេង​យំ​ទាល់តែសោះ ហើយ​ពួកគេ​ក៏​បាន​ដឹង​ថា តាម​ពិត ទារក​ទាំង​នោះ​មិន​យំ មិនមែន​ដោយសារ​ពួកគេ​មាន​ភាព​ស្កប់​ស្កល់​នោះ​ទេ តែ​ដោយសារ​ពួក​គេ​ដឹង​ថា គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក រៀង​រាល់​ពេល​ដែល​ពួក​គេ​ស្រែក​យំ​។ ខ្ញុំ​មាន​ការ​ឈឺ​ជាប់​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​អាន​រឿង​នេះ​។ ខ្ញុំ​នៅចាំ​ពេល​ដែល​កូន​ខ្ញុំ​នៅ​តូច​។ មាន​ពេល​ជា​ច្រើន​រាប់​មិន​អស់ ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​មិន​បាន​គេង​ពេញ​ភ្នែក ដោយសារ​សម្លេង​យំ​របស់​កូន​យើង ដោយសារ​ពួកគេ​មិន​ស្រួល​ខ្លួន ឬ​មាន​ការ​ភ័យ​ខ្លាច​។ យើង​ប្រញាប់​ក្រោក​ទៅ​មើល​ពួកគេ ដើម្បី​កម្សាន្ត​ចិត្ត និង​មើលថែ​ពួកគេ​ឲ្យ​អស់ពី​ចិត្ត​។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​កូន​យើង គឺជា​មូល​ហេតុ​ដែល​ពួក​គេ​ស្រែកយំ​ឲ្យ​យើង​ជួយ​។ ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មាន​ទំនុក​ជា​ច្រើន​លើស​លប់ ដែល​ជា​ទំនុក​នៃ​ការ​ទួញ​យំ និង​បទ​ទំនួញ ទៅ​កាន់​ព្រះអម្ចាស់​។ ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​ពាក្យ​ទំនួញ​ដល់​ព្រះអង្គ ផ្អែក​ទៅលើ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះអង្គ​។…

Read article
សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដែល​ការពារ​យើង

លោកុប្បត្តិ ៤៦-៤៨ និង ម៉ាថាយ ១៣:១-៣០ ម៉ាថាយ ៧:១៣-២៣ ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែចចក​ដែល​ឆ្មក់​ស៊ី​វិញ​។ ម៉ាថាយ ៧:១៥ នៅ​ពេលយប់​មួយ ក្នុង​រដូវ​ក្តៅ សត្វ​បក្សី​ជា​ច្រើន​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ ស្រាប់តែ​នាំ​គ្នា​បញ្ចេញ​សម្លេង​ស្រែកយំ​ទ្រហឹង​អឺងកង​។ ស​ម្រែក​របស់​ពួកវា​បាន​លាន់ឮ​កាន់តែ​ខ្លាំង​ឡើង ខណៈ​ពេល​ដែល​សត្វ​ចាប​ដែល​យំ​ពីរោះ​បាន​បញ្ចេញ​សម្លេង​ស្រែក​ហៅ​ចេញ​ពី​ដើម​ឈើ​មក​។ ទី​បំផុត​យើង​ក៏បាន​ដឹង​អំពី​មូល​ហេតុ​។ នៅពេល​ថ្ងៃ មាន​សត្វ​ស្ទាំង​ធំ​មួយ​ក្បាល​បាន​ហើរ​ឆាប​ពី​ចុង​ឈើ​មក ធ្វើ​ឲ្យ​សត្វ​បក្សី​សម្រុក​ហើរ​ចេញ​ពីដើម​ឈើ​ប្រសេចប្រសាច ដោយ​បញ្ចេញ​សម្លេង​ស្រែក យ៉ាង​ជ្រួល​ច្របល់ ដើម្បី​ប្រកាស​អាសន្ន​ដល់​បក្សី​ដទៃ​ទៀត ខណៈ​ពេល​ដែល​ពួកគេ​​គេច​ពី​គ្រោះ​ថ្នាក់​។ ក្នុង​ការ​រស់នៅ​របស់​យើង យើង​អាច​ឮ​ការ​ដាស់តឿន​ខាង​វិញ្ញាណ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ ដូចជា​ការ​ដាស់តឿន ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​គ្រូ​ខុស​ឆ្គង​ជាង​ដើម​។ យើង​ប្រហែល​សង្ស័យ ចំពោះ​ការ​ដាស់តឿន​ទាំង​នោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ដោយសារ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​យើង​ដឹង​ច្បាស់ អំពី​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ​។ ព្រះ​យេស៊ូវ​បង្រៀន​ថា “ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោមចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែចចក​ដែល​ឆ្មក់​ស៊ី​វិញ”(ម៉ាថាយ ៧:១៥)។ ព្រះ​អង្គ​បាន​បង្រៀន​ទៀត​ថា “អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត … អស់​ទាំង​ដើមឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើមឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ”…

Read article
បន្ទាប​ខ្លួន​បម្រើ តាម​គំរូ​ព្រះយេស៊ូវ

លោកុប្បត្តិ ៤៣-៤៥ និង ម៉ាថាយ ១២:២៤-៥០ យ៉ូហាន ១៣:៦-១៧ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ​។ យ៉ូហាន ១៣:១៥ នៅ​ថ្ងៃខួប​អាពាហ៍ពិពាហ៍​ទី៥០ របស់​លោក​ឆាលី(Charley) និង​អ្នក​ស្រី​ជែន(Jan) ពួកគេ​ក៏​បាន​ទៅ​ញាំ​អាហារ​ពេល​ព្រឹក នៅ​ក្នុង​ហាង​កា​ហ្វេ​មួយ ជាមួយ​កូន​ប្រុស​របស់​ពួកគេ​ឈ្មោះ ចន(Jon)។ ថ្ងៃ​នោះ ហាង​កា​ហ្វេ​មិន​មាន​អ្នក​រត់​តុ​គ្រប់​គ្រាន់ ដោយ​មានតែ​អ្នក​គ្រប់​គ្រង​ម្នាក់ ចុងភៅ​ម្នាក់ ក្មេង​ស្រី​ជំទង់​ពីរ​នាក់ ដែល​កំពុង​ធ្វើ​ការ​ជា​អ្នក​ទទួល​ភ្ញៀវ​ផង អ្នក​រត់​តុ​ផង និង​អ្នក​សម្អាត​ផង​។ នៅពេល​ដែល​ពួកគេ​បរិភោគ​អាហារ​ពេល​ព្រឹក​ហើយ លោក​ឆាលី​ក៏បាន​សួរ​ភរិយា និង​កូន​ប្រុស​របស់​ខ្លួន​ថា តើ​ពួកគេ​មាន​កិច្ចការ​សំខាន់ ដែល​ត្រូវ​ធ្វើ ក្នុងរយៈ​ពេល​ពីរបី​ម៉ោង​ទៀត​ទេ? ពួក​គេ​ឆ្លើយ​ថា មិន​មាន​ទេ​។ ដូច​នេះ ដោយ​ការ​អនុញ្ញាត​ពី​អ្នក​គ្រប់​គ្រង លោក​ឆាលី និង​អ្នក​ស្រី​ជែន​ក៏បាន​ចាប់​ផ្តើម​ជួយ​លាង​ចាន ឲ្យ​ភោជនីយដ្ឋាន​នោះ ខណៈ​ពេល​ដែល​លោក​ចន ជា​កូន​ប្រុស ចាប់​ផ្តើម​សម្អាត​តុ​អាហារ​។ លោក​ចន​បាន​បក​ស្រាយ​ថា ការ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ មិនមែន​ជា​រឿង​ចម្លែក​ទេ​។ ឪពុក​ម្តាយ​របស់​គាត់​តែងតែ​យក​តម្រាប់​តាម​ព្រះយេស៊ូវ ដែល “បាន​មក មិនមែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ”(ម៉ាកុស ១០:៤៥)។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន ១៣ ព្រះ​យេស៊ូវ​បាន​សោយ​អាហារ​ជា​លើក​ចុង​ក្រោយ​ជាមួយ​ពួក​សាវ័ក​។ នៅ​យប់​នោះ…

Read article
សម្រេច​ចិត្ត​ដើរ​តាម​ព្រះ

លោកុប្បត្ដិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣ យ៉ូស្វេ ២៤:១៤-១៨ នោះ​ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ … តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែមួយ​ប៉ុណ្ណោះ​។ យ៉ូស្វេ ២៤:១៥ នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របស់​កាសែត​មួយ​នៅ​ប្រទេស​អង់គ្លេស គេ​បាន​អះ​អាង​ថា “ជា​មធ្យម មនុស្ស​ធ្វើ​ការ​សម្រេច​ចិត្ត ចំនួន ៧៧៣៦១៨ដង ក្នុង​មួយ​ជីវិត​។ ហើយ​ក្នុង​ចំណោម​នោះ យើង​នឹង​មាន​ការ​ស្តាយ​ក្រោយ ចំពោះ​ការ​សម្រេច​ចិត្ត ចំនួន១៤៣២៦២ដង”។ ខ្ញុំ​មិន​ដឹង​ថា កាសែត​នេះ​បាន​តួលេខ​នេះ​ពី​ណា​មក​ទេ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា យើង​ម្នាក់ៗ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រាប់​មិន​អស់ ក្នុង​ជីវិត​យើង​។ ពេល​យើង​គិត​អំពី​ចំនួន​នៃ​ការ​សម្រេច​ចិត្ត​ដ៏​ច្រើន​លើស​លប់​នេះ យើង​ប្រហែល​មាន​អារម្មណ៍​ថា​លែង​ចង់​ធ្វើ​អ្វី​ទៀត ជា​ពិសេស​នៅពេល​យើង​ពិចារណា អំពី​ការ​សម្រេច​ចិត្ត​ទាំង​អស់​របស់​យើង សុទ្ធតែ​មាន​លទ្ធផល ហើយ​លទ្ធផល​ខ្លះ​សំខាន់​ជាង​លទ្ធផល​ផ្សេង​ទៀត​។ បន្ទាប់ពី​ពួក​អ៊ីស្រាអែល​រស់នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ ពួកគេ​ក៏បាន​ទៅដល់​កន្លែង ដែល​ពួកគេ​ត្រូវ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ថ្មី​។ ក្រោយមក បន្ទាប់​ពី​បាន​ចូល​ទៅ​ក្នុង​ទឹកដី​នោះ លោក​យ៉ូស្វេ ជា​អ្នក​ដឹកនាំ​របស់​ពួកគេ ក៏បាន​ប្រាប់​ពួកគេ​ធ្វើ​ការ​សម្រេច​ចិត្ត​កោត​ខ្លាច​ព្រះអម្ចាស់ ហើយ​បម្រើ​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់​។ គាត់​ក៏បាន​បង្គាប់​ពួកគេ​ឲ្យ​បោះបង់ចោល​ព្រះ​ក្លែងក្លាយ ដែល​ពួក​ឰយុកោ​របស់​ពួកគេ​បាន​ថ្វាយបង្គំ(យ៉ូស្វេ ២៤:១៤)។ គាត់​ក៏បាន​ប្រាប់​ពួក​គេ​ថា “ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ……

Read article
រៀន​សូត្រ​ពី​កំហុស​កាលពី​អតីត​កាល

លោកុប្បត្តិ ៣៩-៤០ និង ម៉ាថាយ ១១ ១កូរិនថូស ១០:១-១១ រីឯ​ការ​ទាំង​នោះ​បាន​កើតមក​ដល់​គេ​ទុកជា​គំរូ ហើយ​បាន​កត់ទុក សំរាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​។ ១កូរិនថូស ១០:១១ ដើម្បី​ជៀសវាង​កំហុស​ផ្នែក​ហិរញ្ញ​វត្ថុ នៅពេល​អនាគត ដូច​កាលពី​ឆ្នាំ១៩២៩ និង ឆ្នាំ២០០៨ ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ គេ​ក៏បាន​បង្កើត​បណ្ណាល័យ​កំហុស នៅ​ទីក្រុង​អេឌីនបឺក ប្រទេស​ស្កត់ឡង់ដ៍​។ បណ្ណាល័យ​នោះ​បាន​ប្រមូល​ផ្តុំ​សៀវភៅ​ល្អៗ​ជាង២ពាន់​ក្បាល ដែល​អាច​ជួយ​ផ្តល់​ការ​អប់រំ ដល់​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជំនាន់​ក្រោយ​។ បណ្ណារក្ស​ដែល​ធ្វើ​ការ​ក្នុង​បណ្ណាល័យ​នេះ បាន​មាន​លើក​ឡើង​ថា បណ្ណាល័យ​នេះ​បាន​ផ្តល់​ឲ្យ​នូវ​ឧទាហរណ៍​ដ៏​ឥត​ខ្ចោះ​របស់​មនុស្ស​ឆ្លាត ដែល​បន្ត​ធ្វើ​កំហុស​ដ៏​ល្ងង់​ខ្លៅ​។ បណ្ណារក្ស​ទាំង​នោះ​ជឿ​ថា វិធី​តែមួយ​ដើម្បី​កសាង​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ គឺ​ត្រូវ​រៀន​ពី​កំហុស​ពី​អតីត​កាល​។ សាវ័ក​ប៉ុល​បាន​រំឭក​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា ដើម្បី​ជៀស​វាង​ការ​ចាញ់​ការ​ល្បួង និង​មាន​ជីវិត​ខាង​វិញ្ញាណ​ដ៏​រឹងមាំ គឺ​ត្រូវ​រៀន​សូត្រ​ពី​កំហុស​ដែល​រាស្រ្ត​របស់​ព្រះ​បាន​ធ្វើ​ កាលពី​សម័យ​មុន​។ ដូច​នេះ ដើម្បី​កុំ​ឲ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​លើក​ខ្លួនឯង​ពេក ដោយសារ​ឯកសិទ្ធិ​ខាង​វិញ្ញាណ សាវ័ក​ប៉ុល​ក៏បាន​លើក​ឡើង​អំពី​បរាជ័យ​របស់​ពួក​អ៊ីស្រាអែល ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​យើង​រៀន​សូត្រ ឲ្យ​បាន​ប្រាជ្ញា​។ ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ការ​ថ្វាយបង្គំ​រូប​ព្រះ អំពើ​កំផិត និង​ការ​រអ៊ូរទាំ អំពី​ផែនការ និង​បំណង​ព្រះទ័យ​ព្រះ ហើយក៏​បាន​ទាស់​ប្រឆាំង​នឹង​អ្នក​ដឹកនាំ​ដែល​ព្រះអង្គ​បាន​ជ្រើស​តាំង​សម្រាប់​ពួកគេ​។ ដោយសារ​អំពើបាប​របស់​ពួកគេ ពួកគេ​ក៏​បាន​ទទួលរង​ការ​វាយ​ផ្ចាល(១កូរិនថូស ១០:៧-១០)។ សាវ័ក​ប៉ុល​បាន​ដក​ស្រង់​ឧទាហរណ៍​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ជួយ​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​ជៀស​វាង​ការ​ប្រព្រឹត្ត​ខុស​តាម​ពួក​អ៊ីស្រាអែល(ខ.១១)។…

Read article
បម្រើ​អ្នក​ដទៃ ថ្វាយ​ព្រះយេស៊ូវ

លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២ ម៉ាកុស ១០:៣៥-៤៥ អ្នកណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាកុស ១០:៤៣ តួ​សម្ដែង​ស្រី ឈ្មោះ នីស៊ែល នីខូល(Nichelle Nichols) មាន​គេ​នឹក​ចាំ​អំពី​គាត់ ភាគ​ច្រើន​ដោយសារ​គាត់​បាន​សម្ដែង​តួ​អនុសេនីយ៍ទោ​អ៊ូរ៉ា(Uhura) ក្នុង​រឿង​ការ​ធ្វើ​ដំណើរ​ក្នុង​ភព​ផ្កាយ​។ ការ​ដើរតួ​ក្នុង​រឿង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ ក្នុង​អាជីព ដោយ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ស្រ្តី​អាមេរិក​ស្បែក​ខ្មៅ​មុនគេ ដែល​បាន​ដើរតួ​សម្ដែង ក្នុង​កម្ម​វីធី​ទូរទស្សន៍​ធំៗ​។ តែ​រឿង​នេះ​ក៏បាន​នាំ​ឲ្យ​គាត់​ជោគជ័យ​លើស​ពី​នេះ​ទៀត​។ អ្នក​ស្រី​នីស៊ែល​បាន​លា​ឈប់​ពី​ការ​សម្ដែង ក្នុង​ខ្សែ​ភាពយន្ត​ការ​ធ្វើ​ដំណើរ​ក្នុង​ភព​ផ្កាយ ក្នុង​រដូវ​កាលទី១ ដើម្បី​វិល​ត្រឡប់​ទៅ​រក​អាជីព​ក្នុង​សាល​មហោស្រព​វិញ​។ ប៉ុន្តែ បន្ទាប់មក គាត់​ក៏​បាន​ជួប​លោក​ម៉ាទីន លូស័ត ឃីង(Martin Luther King Jr) ដែល​បាន​ជំរុញ​គាត់ មិន​ឲ្យ​ចាក​ចេញពី​ការ​សម្ដែង​នោះ​។ លោក​ម៉ាទីន លូស័រ ឃីង បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​មាន​មុខ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក្នុង​ការ​ដើរតួ​ជា​មនុស្ស​មាន​បញ្ញា ដែល​អាច​ធ្វើ​អ្វីៗ​ក៏បាន សូម្បីតែ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ភព​ផ្កាយ​ក៏ដោយ​។ តាមរយៈ​ការ​សម្ដែង​ជា​ឧត្តម​សេនីយ៍​អ៊ូរ៉ា អ្នក​ស្រី​នីស៊ែល​ទទួល​បាន​ជោគជ័យ​ដែល​សំខាន់​ជាង​នេះ​ទៀត ដែល​ជា​ការ​បង្ហាញ​ស្ត្រី និង​កុមារ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ នូវ​ការ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​។…

Read article
ក្តី​សង្ឃឹម​សម្រាប់​គ្រីស្ទបរិស័ទ​ដែល​មិនល្អ​ឥត​ខ្ចោះ

ដ្បិត​ទ្រង់​ធ្វើឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ។ ហេព្រើរ ១០:១៤ ខគម្ពីរ​នេះ មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត សម្រាប់​មនុស្ស​មាន​បាប ដែល​មិន​គ្រប់លក្ខណ៍​ដូច​យើង ហើយក៏​មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត ឲ្យ​មាន​សេចក្តី​បរិសុទ្ធ​ផង​ដែរ។ បទ​គម្ពីរ​នេះ​មានន័យថា អ្នក​អាច​មានការ​ធានា​ថា អ្នក​អាច​ឈរ​ដោយ​ភាព​គ្រប់​លក្ខណៈ និង​ពេញលេញ នៅក្នុង​ព្រះ​នេត្រ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មិនមែន​ដោយសារ​អ្នក​ល្អឥតខ្ចោះ​ក្នុង​ពេលឥឡូវនេះ​នោះ​ទេ គឺ​ដោយសារ​អ្នក​មិនល្អ​ឥត​ខ្ចោះ តែ​កំពុង “ទទួល​ការ​ញែក​ចេញ” និង“ធ្វើ​ឲ្យ​បរិសុទ្ធ” ដោយ​ចាកចេញ​ពី​ភាព​មិនល្អ​ឥត​ខ្ចោះ ឆ្ពោះទៅ​រក​សេចក្តី​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង​ៗ។ នេះ​ជា​ចំណុច​សំខាន់​នៃ​បទ​គម្ពីរ​ហេព្រើរ ១០:១៤។ តើ​ជំនឿ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​អន្ទះសា​ចង់​បោះបង់​ចោល​អំពើបាប ហើយ​មានការ​ចម្រើន​ឡើង ក្នុង​សេចក្តី​បរិសុទ្ធ​ឬទេ? ជំនឿ​នោះ​ជា​ប្រភេទ​ជំនឿ​ដែល​អាច​មើល​ទៅ​ព្រះគ្រីស្ទ ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ហើយ​ទូល​ព្រះអង្គ​ថា “ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ល្អឥតខ្ចោះ ក្នុង​ព្រះនេត្រព្រះ​អង្គ​ហើយ”។ ជំនឿ​នេះ​នាំឲ្យ​យើង​អធិស្ឋាន​ថា “ឱ​ព្រះគ្រីស្ទ​អើយ ថ្ងៃនេះ​ទូលបង្គំ​បាន​ធ្វើអំពើ​បាប​ហើយ។ ទូលបង្គំ​ស្អប់​បាប​របស់​ទូលបង្គំ។ ដ្បិត​ព្រះអង្គ​បាន​ចារ​ក្រឹត្យវិន័យ​ព្រះអង្គ ពីលើ​ចិត្ត​ទូលបង្គំ ហើយ​ទូលបង្គំ​ចង់​ស្តាប់​បង្គាប់​ព្រះអង្គ។ ហើយ​ព្រះអង្គ​កំពុង​ធ្វើការ​ក្នុង​ទូលបង្គំ នូវ​អ្វី​ដែល​គាប់​ព្រះទ័យ​ព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំ​ស្អប់​អំពើ​បាប ដែល​ទូលបង្គំ​នៅ​តែ​បន្ត​ប្រព្រឹត្ត ហើយ​ស្អប់​គំនិត​ដែល​មាន​បាប ដែល​ទូលបង្គំ​កំពុងតែ​មាន”។ នេះ​ជា​ជំនឿ​ដ៏​ពិត និង​ត្រឹមត្រូវ ដែល​នាំឲ្យ​បាន​សង្គ្រោះ។ នេះ​ជា​ជំនឿ ដែល​អាច​យល់​ច្បាស់​ អំពី​សេចក្តី​ដែល​ចែងថា…

Read article
ព្រះអង្គ​ទទួល​យក​អំពើ​បាប

លោកុប្បត្ដិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០ អេសាយ ៥៣:១-៦ ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង​។ អេសាយ ៥៣:៤ គ្រោះ​មហន្ត​រាយ​នៃ​រោង​ចក្រ​នុយក្លេអ៊ែរ នៅ​ខេត្ត​ហ្វ៊ូ​គូស៊ីម៉ា ប្រទេស​ជប៉ុន កាលពី​ឆ្នាំ២០១១ ដែល​បណ្តាល​មកពី​​គ្រោះ​រញ្ជួយ​ដី បាន​បញ្ចេញ​ជាតិ​ពុល​វិទ្យុ​សកម្ម​ដ៏​ច្រើន​លើស​លប់ ហើយ​បាន​បង្ខំ​ពលរដ្ឋ​ជាង១៥ម៉ឺន​នាក់ ឲ្យ​ចាក​ចេញពី​តំបន់​ដែល​ទទួល​ផល​ប៉ះ​ពាល់​។ អ្នក​ស្រុក​ម្នាក់​បាន​រៀប​រាប់​ថា “គ្រោះ​មហន្ត​រាយ​នេះ ប្រៀប​ដូចជា​ព្រិល​ដែលគេ​មើល​មិន​ឃើញ ធ្លាក់​មក​លើ​ខេត្ត​ហ្វ៊ូ​គូស៊ីម៉ា ហើយ​បន្ត​ធ្លាក់ និង​គ្រប​ដណ្តប់​ពីលើ​តំបន់​នោះ”។ គេ​បាន​រក​ឃើញ​ជាតិ​វិទ្យុ​សកម្ម​ក្នុង​កំរិត​ខ្ពស់​នៅ​ក្នុង​បន្លែ សាច់ និង​តំបន់​ទេសចរណ៍ ដែល​ស្ថិត​នៅ​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​រោង​ចក្រ​នុយក្លេអ៊ែ​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិពុល​នោះ អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ក៏បាន​ចាប់​ផ្តើម​ដាំ​ដើម​ផ្កាឈូក​រ័ត្ន ដែល​​គេ​ឮ​ល្បី​ថា ពួកវា​អាច​ស្រូប​យក​ជាតិ​វិទ្យុ​សកម្ម​បាន​។ ពួក​គេ​បាន​យក​គ្រាប់​ផ្កាឈូក​រ័ត្ន​ជាង២សែន​គ្រាប់​ទៅ​ដាំ​នៅ​ទីនោះ ហើយ​សព្វថ្ងៃ​នេះ ដើម​ផ្កាឈូក​រ័ត្ន​រាប់​លាន​ដើម កំពុង​មាន​ផ្ការីក​ស្គុះ​ស្គាយ ក្នុង​ខេត្ត​ហ៊្វ​គូស៊ីម៉ា​។ ព្រះ​ទ្រង់​បាន​រចនា និង​បង្កើត​ដើម​ផ្កាឈូក​រ័ត្ន ឲ្យ​មាន​អត្ថ​ប្រយោជន៍​ច្រើន​លើស​ពី​ការ​រំពឹង​គិត​របស់​យើង​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ដំណោះ​ស្រាយ​ដែល​ព្រះយេស៊ូវ​បាន​ប្រើ ដើម្បី​ប្រោស​ពិភពលោក​ទាំងមូល​ឲ្យ​ជា​។ ព្រះគ្រីស្ទ​បាន​ទទួលយក​ការ​ឈឺ​ចាប់​របស់​យើង ដាក់​នៅ​លើ​ព្រះ​កាយ​ព្រះអង្គ ហើយ​បាន “រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង”(អេសាយ ៥៣:៤)។ ព្រះអង្គ​បាន​ទទួលយក​គ្រប់​ទាំង​ការ​អាក្រក់ អំពើបាប និង​ការ​រីក​សាយ​ភាយ​នៃ​អំពើ​បាប​ក្នុង​លោកិយ និង​មធ្យោបាយ​ទាំង​អស់​ដែល​មនុស្ស​បាន​ប្រើ ដើម្បី​បំផ្លាញ​ខ្លួនឯង​។…

Read article
ជំនឿ​តូចបំផុត

ដូច្នេះ មិន​សំរេច​នឹង​អ្នកណា​ដែល​ចង់បាន ឬ​នឹង​អ្នកណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេចនឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តាករុណា​វិញ។ រ៉ូម ៩:១៦ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះអង្គ យើង​ត្រូវ​ដឹង​ច្បាស់​ថា នៅដើម​ឆ្នាំ​ថ្មីនេះ អ្វី​គ្រប់យ៉ាង​ដែល​យើង​នឹង​ទទួល​ពី​ព្រះអង្គ គឺ​ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។ គ្រប់​ទាំង​ការ​សប្បាយ ឬ​ការ​ឈឺចាប់​ដែល​យើង​នឹង​ជួប គឺ​សុទ្ធតែ​ ដោយសារ​សេចក្តី​មេត្តា​កុរ​ណា។ មូលហេតុ​ដែល​ព្រះគ្រីស្ទ​យាងចុះ​មក​ក្នុង​លោកិយ​នេះ គឺ​ដើម្បី“ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់”(រ៉ូម ១៥:៩)។ យើង​បាន​កើតជា​ថ្មី “តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់”(១ពេត្រុស ១:៣)។ យើង​អធិស្ឋាន​រាល់ថ្ងៃ “ដើម្បី​ទទួល​សេចក្តី​មេត្តា​កុរ​ណា”(ហេព្រើរ ៤:១៦) ហើយ​ឥឡូវនេះ យើង​កំពុងតែ “រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ឲ្យបាន​ជីវិត​អស់​កល្ប​ជានិច្ច”(យូដាស ១:២០)។ បើ​គ្រីស្ទបរិស័ទ​ណា​ម្នាក់​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ដែល​គួរឲ្យ​ជឿ នោះ​គឺ​គាត់​មាន​លក្ខណៈ​គួរឲ្យ​ជឿ ដោយសារ “សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។ ក្នុង​បទ​គម្ពីរ លូកា ១៧:៥-៦ ពួក​សាវ័ក​បាន​ទូល​សូម​ព្រះអម្ចាស់​ថា “សូម​ចម្រើន​សេចក្តី​ជំនឿ​ដល់​យើងខ្ញុំ​ទៀត​ផង!” ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់ពូជ១យ៉ាង​ល្អិត នោះ​នឹង​និយាយទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ”។ ម្យ៉ាងទៀត បញ្ហា​ក្នុង​ជីវិត និង​ការងារ​គ្រីស្ទបរិស័ទ គឺ​មិន​ស្ថិតនៅ​លើ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​របស់​យើង​ទេ ព្រោះ​កម្លាំង…

Read article
ការ​ស៊ូ​ទ្រាំ​ថ្វាយ​ព្រះយេស៊ូវ

លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨ ហេព្រើរ ១២:១-៣ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប … ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយ​ចិត្ត​ចេញ​។ ហេព្រើរ ១២:៣ កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះ​គម្ពីរ កាល​ប៉ុន្មាន​ឆ្នាំ​មុន យើង​មាន​កម្មវិធី​ថ្វាយបង្គំ​ប្រចាំ​សប្តាហ៍​។ ក្នុង​ពេល​ថ្វាយបង្គំ​មួយ​លើក​នោះ ខណៈ​ពេល​ដែល​សិស្ស​ទាំងឡាយ​កំពុង​ច្រៀង​បទ “ព្រះអម្ចាស់​អស្ចារ្យ” ខ្ញុំ​សង្កេត​ឃើញ​សាស្ត្រាចារ្យ​បី​រូប កំពុង​ច្រៀង​ដោយ​ចិត្ត​ឆេះ​ឆួល​។ ទឹក​មុខ​របស់​ពួក​គាត់​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ ដោយសារ​សេចក្តី​ជំនឿ​ដែល​ពួក​គាត់​មាន​ចំពោះ​ព្រះអម្ចាស់​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ខណៈ​ពេល​ដែល​ពួក​គាត់​ម្នាក់ៗ​កំពុង​មាន​ជំងឺ​ដំណាក់​ចុង​ក្រោយ សេចក្តី​ជំនឿ​របស់​ពួក​គាត់​បាន​ជួយ​ឲ្យ​ពួក​គាត់​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។ សព្វថ្ងៃ​នេះ ការ​នឹក​ចាំ​អំពី​របៀប​ដែល​ពួក​គាត់​ច្រៀង​សរសើរ​ដំកើង​ព្រះ បាន​បន្ត​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ដំណើរ​ទៅមុខ​ទៀត ក្នុង​ទុក្ខ​លំបាក​របស់​ខ្ញុំ​។ សម្រាប់​ខ្ញុំ ពួក​គាត់​ស្ថិត​ក្នុង​ចំណោម​គំរូ​នៃ​ការ​លើក​ទឹក​ចិត្ត​របស់​មនុស្ស​ជា​ច្រើន ដែល​រស់នៅ​ដោយ​ជំនឿ​។ ពួក​គាត់​បាន​រំឭក​ខ្ញុំ អំពី​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​ការ​បង្រៀន​ក្នុង​បទ​គម្ពីរ​ហេព្រើរ ១២:២-៣ ឲ្យ​មើលទៅ​ព្រះយេស៊ូវ​ជាប់​ជានិច្ច ដែល​ព្រះអង្គ “បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង … ឲ្យតែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់”(ខ.២)។ ពេលណា​ទុក្ខ​លំបាក ដោយសារ​ការ​បៀតបៀន ឬ​បញ្ហា​ប្រឈម​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​ពិបាក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ចូរ​យើង​យក​គំរូ​តាម​អ្នក​ដែល​បាន​ធ្វើ​តាម​ព្រះបន្ទូល​ព្រះ ហើយ​ទុកចិត្ត​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​។ យើង​អាច “រត់​ក្នុង​ទី​ប្រណាំង ដែល​នៅមុខ​យើង ដោយ​អំណត់”(ខ.១) ដោយ​ចាំ​ថា ព្រះយេស៊ូវ…

Read article