You are here:
មិនមែនមានពរ តែសម្បកក្រៅ

សូមអាន : ២កូរិនថូស ៣:១-៦ ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក … គឺ​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​។ ២កូរិនថូស ៣:៣ នៅពេល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ មាន​ការ​បន្ធូរ​បន្ថយ ក្នុង​អំឡុង​ពេល​នៃ​ជម្ងឺ​រាតត្បាត​កូវីដ​១៩ ខ្ញុំ​ក៏បាន​ភ្លេច​ដាក់​ម៉ាស់​ជាប់​ខ្លួន សម្រាប់​ប្រើ​ពេល​ដែល​ត្រូវ​ការ ដូច​នៅ​សាលា​រៀន​របស់​កូន​ស្រី​ខ្ញុំ​ជាដើម​ ដែល​នៅ​មាន​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ក្នុង​បរិវេណ​សាលា។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស់ ខ្ញុំ​រកបាន​ម៉ាស់​មួយ ក្នុង​រថយន្ត​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​បាន​ពាក់​កាលពី​មុន ដោយសារ​វា​មាន​ពាក្យ “មាន​ពរ” សរសេរ​ពីលើ​។ ខ្ញុំ​សុខ​ចិត្ត​ពាក់​ម៉ាស់​ដែល​គ្មាន​សរសេរ​អក្សរ​ពីលើ ដោយសារ​ខ្ញុំ​មិន​ចង់​ប្រើ​ពាក្យ​នៅ​លើ​ម៉ាស់​នោះ មិន​បាន​ត្រឹម​ត្រូវ​។ តែ​ខ្ញុំ​គ្មាន​ជម្រើស ដូច​នេះ ខ្ញុំ​ក៏បាន​ពាក់​ម៉ាស​នោះ​ទាំង​ស្ទាក់ស្ទើរ​។ ហើយ​ពេល​ដែល​ខ្ញុំ​ទៅដល់​សាលា​រៀន​របស់​កូន​ស្រី​ខ្ញុំ ខ្ញុំ​ស្ទើរតែ​ខ្វះ​ភាព​អត់​ធ្មត់ ចំពោះ​អ្នក​ទទួល​ភ្ញៀវ​ដែល​ទើប​មក​ធ្វើ​ការ​ថ្មី ដែល​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ការងារ​របស់​គាត់​។ ពេល​នោះ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​មនុស្ស​មានពុត ដែល​មាន​ពាក្យ “មាន​ពរ” នៅ​លើ​ម៉ាស់ តែ​ខ្វះ​ភាព​អត់​ធ្មត់ ចំពោះ​មនុស្ស​ម្នាក់ ដែល​កំពុង​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​ថ្មី តាម​ប្រព័ន្ធ​ដ៏​ស្មុគ​ស្មាញ​របស់​សាលា​រៀន​។ ពាក្យ​នៅ​លើ​ម៉ាស់​របស់​ខ្ញុំ គឺ​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​គឺជា​ស្មរ​បន្ទាល់​របស់​ព្រះគ្រីស្ទ តែ​ពាក្យ​ពេចន៍​ក្នុង​ព្រះ​គម្ពីរ ដែល​ខ្ញុំ​បាន​នឹក​ចាំ​ក្នុង​ចិត្ត​ខ្ញុំ បាន​ផ្តល់​ឲ្យ​នូវ​ការ​ដាស់តឿន​ពិត​ប្រាកដ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​ដទៃ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា “ដោយ​បាន​សំដែង​មក​ច្បាស់​ថា…

Read article
នឹងនរជាងភ្នំអេវើរេស

តែ​យើង​ដឹង​ថា គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់។ រ៉ូម ៨:២៨ បើ​អ្នក​រស់នៅ ក្នុង​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​នេះ ជីវិត​អ្នក​នឹង​មាន​ភាពរឹងមាំ និង​នឹងនរ ជាង​ភ្នំ​អេ​រើ​រេស​ទៅទៀត។ គ្មានអ្វី​អាច​បក់​ឲ្យ​អ្នក​ប៉ើង​បាន​ឡើយ ពេលណា​អ្នក​ស្ថិតនៅ​ក្នុង​ការ​ហ៊ុមព័ទ្ធ​ដោយ​កំផែង​នៃ​បទ​គម្ពីរ រ៉ូម ៨:២៨។ នៅ​ខាង​ក្រៅ​បទ​គម្ពីរ​រ៉ូម ៨:២៨ អ្វី​ៗ​សុទ្ធ​តែ​មាន​ភាព​ភាន់ភាំង ការ​ថប់បារម្ភ ការភ័យខ្លាច និង​ភាព​មិន​ច្បាស់លាស់។ នៅ​ក្រៅ​ព្រះបន្ទូល​សន្យា អំពី​ព្រះគុណ​ជា​បរិបូរ​នៅពេលអនាគត គឺ​មានតែ​ផ្ទះស្បូវ ដែល​មាន​ថ្នាំញៀន និង​រូប​អាសអាភាស និង​ការ​បង្វែរ​អារម្មណ៍​ដែល​គ្មាន​ប្រយោជន៍​រាប់​សិប​មុខ ឲ្យ​ងាក​ចេញ​ពី​ព្រះ។ មាន​ជញ្ជាំង​ប្រហោង និង​ដំបូល​ស័ង្កសី​នៃ​យុទ្ធសាស្ត្រ​វិនិយោគ​ដ៏​ផុយ​ស្រួយ និង​ការធានា​រ៉ាប់​រង​រយៈពេល​ខ្លី និង​គម្រោង​ចូលនិវត្តន៍​មិន​ច្បាស់លាស់។ មាន​គន្លឹះទ្វារ ប្រព័ន្ធ​ប្រកាស​អាសន្ន ប្រព័ន្ធ​ការពារ​អាកាស​ធ្វើ​ពី​ក្រដាស​ឡាំង។ នៅ​ខាងក្រៅ​នោះ មនុស្ស​ព្យាយាម​ជំនួស បទ​គម្ពីរ រ៉ូម ៨:២៨ ដោយ​មធ្យោបាយ​រាប់ពាន់​មុខ។ ពេលណា​អ្នកដើរ​កាត់តាម​ទ្វារ​នៃ​សេចក្តី​ស្រឡាញ់ ចូល​ទៅ​ក្នុង​សំណង់​ដ៏​ធំ​សម្បើម និង​មិន​ចេះ​រង្គោះ​រង្គើ នៃ​បទ​គម្ពីរ រ៉ូម ៨:២៨ អ្វីៗ​គ្រប់​យ៉ាង​មានការ​ផ្លាស់​ប្តូរ។ ភាព​នឹងនរ ភាព​ស៊ីជម្រៅ និង​សេរីភាព​នឹង​ចូល​ទៅ​ក្នុង​ជីវិត​អ្នក។ គ្មានអ្វី​អាច​បក់​ឲ្យ​អ្នក​ប៉ើង​បាន​ទៀត​ឡើយ។ យើង​ត្រូវ​មានទំនុក​ចិត្ត​ថា ព្រះ​ដែល​មាន​អធិបតេយ្យ​ភាព…

Read article
ការបកស្រាយអំពីព្រះត្រៃឯក

សូមអាន : ម៉ាកុស ១:៩-១១ រួច​ឮ​សំឡេង​ពីលើ​មេឃថា ឯង​ជា​កូន​ស្ងួន​ភ្ងាអញ ជាទី​ពេញ​ចិត្តអញ​ណាស់​។ ម៉ាកុស ១:១១ កាល​ខ្ញុំ​ទៅលេង​ប្រទេស​អៀរឡង់ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​រូប​ស្លឹក​ដើម​ជន្ទល់​ភ្នំ ដែលគេ​បាន​ប្រើ​ធ្វើ​ជា​គ្រឿង​តុប​តែង តាម​របៀប​ជា​ច្រើន​ណាស់​។ ដើម​ជន្ទល់​ភ្នំ​មាន​ដើម​តូចៗ មាន​ស្លឹក​ពណ៌​បៃតង​ឆែក​រាង​មូល ទង​នីមួយៗ​មាន​បី​ស្លឹក​។ នៅ​ក្នុង​ហាង​ទំនិញ​នីមួយៗ ខ្ញុំ​ឃើញ​រូប​ស្លឹក​ដើម​ជន្ទល់​ភ្នំ ត្រូវ​គេ​យក​មក​តុប​តែង​ពីលើ​ទំនិញ​ស្ទើរ​ទាំង​អស់ ដែល​មាន​ដូចជា សំលៀក​បំពាក់ មួក គ្រឿង​អលង្ការ ។​ល​។ ដើម​ជន្ទល់​ភ្នំ​មិន​គ្រាន់តែ​ជា​រុក្ខជាតិ​ដែល​មាន​ដុះ​ច្រើន នៅ​ប្រទេស​អៀរឡង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​បាន​គ្រីស្ទបរិស័ទ​នៅ​ទីនោះ​ជា​ច្រើន​ជំនាន់ យក​មក​ប្រើ​ដើម្បី​រំឭក​អំពី​អត្ថន័យ​នៃ​ព្រះត្រៃឯក តាម​របៀប​ដ៏​សាមញ្ញ ដោយ​ពួក​គេ​ជឿ​ថា ព្រះ​ពិតតែ​មួយ មាន​បី​អង្គ គឺ​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ដែល​រួម​គ្នា​មក​ជា​ព្រះ​តែមួយ ដែល​មាន​តាំងពី​អស់​កល្ប​រៀងមក​។ ការ​បក​ស្រាយ​របស់​មនុស្ស អំពី​ព្រះត្រៃឯក មិន​មាន​ភាព​ឥត​ខ្ចោះ​នោះ​ទេ តែ​ការ​ប្រើ​ស្លឹក​ដើម​ជន្ទល់​ភ្នំ​ធ្វើ​ជា​ការ​រំឭក​ មាន​អត្ថ​ប្រយោជន៍ ចំពោះ​ប្រជាជន​នៅ​ប្រទេស​អៀរឡង់ ដោយសារ​ស្លឹក​ដែល​ឆែក​ជា​បី គឺជា​ស្លឹក​តែមួយ​។ យើង​មិន​ឃើញ​ពាក្យ​ព្រះត្រៃឯក នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ តែ​ពាក្យ​នេះ​បាន​សង្ខេប អំពី​សេចក្តី​ពិត​ក្នុង​ទេវសាស្រ្ត ដូច​ដែល​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ ក្នុង​បទ​គម្ពីរ​ជា​ច្រើន ដែល​បាន​ចែង​អំពី​អង្គ​ទាំង​បី​នៃ​ព្រះត្រៃឯក ដែល​ជា​ព្រះ​តែមួយ មាន​វត្ត​មាន…

Read article
រឿងដែលព្រះទ្រង់សរសេរបញ្ចប់

សូមអាន : យ៉ូហាន ១៦:២៥-៣៣ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ​។ យ៉ូហាន ១៦:៣៣ នៅ​លើ​ក្រប​របស់​ទស្សនាវដី្ត​ជីវិត​ដែល​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ១៩៦៨ គេ​ឃើញ​មាន​រូបថត​កុមារ​ស្គម​ស្គាំង​កំពុង​ស្រេក​ឃ្លាន​អាហារ នៅ​ប្រទេស​បាយអាហ្វ្រា(សព្វថ្ងៃ ជា​ប្រទេស​នីហ្សេរីយ៉ា ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល)។ មាន​ក្មេង​ប្រុស​ម្នាក់​បាន​ឃើញ​រូប​នៅ​លើ​ក្រប​ទស្សនាវដី្ត​នោះ ហើយ​ក៏​បាន​យក​វា​ទៅ​បង្ហាញ​គ្រូ​គង្វាល ហើយ​សួរ​គាត់​ថា “តើ​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នេះ​ទេ?” លោក​គ្រូ​គង្វាល​ក៏​បាន​ឆ្លើយ​ថា “លោក​គ្រូ​ដឹង​ថា ប្អូន​មិន​យល់​អំពី​រឿង​នេះ​ទេ តែ​ព្រះ​ទ្រង់​ពិតជា​បាន​ជ្រាប​អំពី​រឿង​នេះ”។ ក្មេង​ប្រុស​នោះ​ក៏បាន​ដើរ​ចេញ ដោយ​ប្រកាស​ថា គាត់​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ព្រះ​ដែល​មិន​បាន​ជួយ​ពួកគេ​ នៅ​ពេល​ដែល​ព្រះអង្គ​ជ្រាប​អំពី​បញ្ហា​របស់​ពួកគេ​នោះ​ទេ​។ សំណួរ​ដូច​នេះ មិន​គ្រាន់តែ​បាន​រំខាន​អារម្មណ៍​របស់​ក្មេងៗ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​យើង​ចង់​បាន​ចម្លើយ​ផង​ដែរ​។ ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ទទួល​ចម្លើយ អំពី​ការ​ដែល​ព្រះ​ទ្រង់​ជ្រាប​អំពី​រឿង​នោះ​យ៉ាង​អាថ៌កំបាំង តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់​ឲ្យ​គាត់​បានឮ​អំពី​រឿង​ដែល​គួរ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​ព្រះ​ទ្រង់​នៅ​បន្ត​សរសេរ សូម្បីតែ​នៅ​ក្នុង​តំបន់ ដូច​អតីត​ប្រទេស​បាយអាហ្វ្រា​ក៏ដោយ​។ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​រឿង​នេះ ឲ្យ​សិស្ស​របស់​ព្រះអង្គ​បាន​យល់ គឺ​ដល់​ពួក​អ្នក​ដែល​បាន​សន្និដ្ឋាន​ថា ព្រះអង្គ​នឹង​ការពារ​ពួកគេ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ក្នុង​ការ​រស់នៅ​។ ផ្ទុយ​ទៅវិញ ព្រះគ្រីស្ទ​បាន​ប្រាប់​ពួក​គេ​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន”។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះយេស៊ូវ​បាន​សន្យា​ថា ការ​អាក្រក់​ទាំង​នោះ​មិន​មាន​ជា​រៀង​រហូត​នោះ​ទេ​។ តាម​ពិត ព្រះអង្គ​បាន​ឈ្នះ​លោកិយ​ហើយ(យ៉ូហាន…

Read article
ព្រះអង្គដឹកនាំតាមផ្លូវដែលយើងមិនស្គាល់

សូមអាន ទំនុក​ដំកើង ១៤២ កាល​វិញ្ញាណ​ទូល​បង្គំ​បាន​អន់ថយ​នៅ​ក្នុង​ខ្លួន នោះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​ច្រក​របស់​ទូល​បង្គំ គេ​បាន​ដាក់​អន្ទាក់​លាក់​កំបាំង​ក្នុង​ផ្លូវ​ដែល​ទូល​បង្គំ​ដើរ​។ ទំនុក​ដំកើង ១៤២:៣ មាន​ពេល​មួយ​ខ្ញុំ​បាន​ចូល​រួម​ការ​រត់​ប្រណាំង​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ ប្រាយអិន(Brian)។ ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ ហើយ​គិតថា ប្រហែល​ជា​ខ្ញុំ​មិន​គួរ​ចូល​រួម​ជាមួយ​គាត់​ទេ​។ ការ​ប្រកួត​នោះ​ប្រព្រឹត្ត​នៅ​ប្រទេស​ដទៃ ហើយ​ខ្ញុំ​មិន​ដឹង​ថា យើង​អាច​រត់​បាន​ចម្ងាយ​ប៉ុន្មាន ឬ​ដោយ​របៀបណា ហើយ​ត្រូវ​រត់​កាត់​តាម​សណ្ឋាន​ដី​ប្រភេទ​ណា​ទេ​។ ម្យ៉ាង​ទៀត គាត់​ជា​អ្នក​រត់លឿន​។ តើ​ខ្ញុំ​នឹង​ថ្លោះ​ករ​ជើង ពេល​ខ្ញុំ​ខំ​រត់​ឲ្យ​ទាន់​គាត់​ឬ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ តើ​ត្រូវ​ទុក​ចិត្ត​ប្រាយអិន ព្រោះ​គាត់​ស្គាល់​ផ្លូវ​ច្បាស់​ឬ? ពេល​ការ​រត់​ប្រណាំង​ចាប់​ផ្តើម ខ្ញុំ​មាន​ការ​ថប់​បារម្ភ​កាន់តែ​ខ្លាំង​។ ផ្លូវ​សម្រាប់​រត់​មាន​ភាព​រដិប​រដុប បត់​ចុះ​បត់​ឡើង កាត់​តាម​ព្រៃ​ក្រាស់​មួយ នៅ​លើ​ផ្លូវ​ឡើង​ទួល និង​ចុះ​ចំណោទ​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​ប្រាយ​អិន​ចេះតែ​បន្ត​ងាក​មក​មើល​ខ្ញុំ​នៅ​ក្រោយ​គាត់ ហើយ​ដាស់តឿន​ខ្ញុំ អំពី​ផ្លូវ​ដ៏​ពិបាក​នៅ​ខាង​មុខ​។ មនុស្ស​ជា​ច្រើន​នៅ​សម័យ​ព្រះ​គម្ពីរ ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ឯង ពេល​ដែល​ពួកគេ​ចូល​ទៅ​ក្នុង​ទឹកដី​ដែល​ពួកគេ​មិន​ស្គាល់​។ ឧទាហរណ៍ លោក​អ័ប្រាហាំ​ចូល​ទឹកដី​កាណាន ជនជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​វាល​រហោស្ថាន និង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ចេញទៅ​បំពេញ​បេសកកម្ម​ផ្សាយ​ដំណឹង​ល្អ​។ ពួកគេ​មិន​ដឹង​ថា ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​នឹង​មាន​លក្ខណៈ​យ៉ាងណា​ទេ គឺ​គ្រាន់តែ​ដឹង​ថា ពួកគេ​មុខ​ជា​ជួប​ការ​លំបាក​។ ប៉ុន្តែ ព្រះ​ដែល​ដឹកនាំ​ពួកគេ ព្រះអង្គ​ស្គាល់​ផ្លូវ​នៅ​ខាង​មុខ​ច្បាស់​។ ពួកគេ​ត្រូវតែ​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ប្រទាន​កម្លាំង​សម្រាប់​ប្រឈម​មុខ​ដាក់​ការ​លំបាក ហើយ​ព្រះអង្គ​នឹង​ថែរក្សា​ពួកគេ​។ ពួកគេ​អាច​ដើរ​តាម​ព្រះអង្គ​បាន ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​ថា…

Read article
ព្រះទ្រង់រៀបចំផ្លូវសម្រាប់យើងបោះជំហានទៅមុខ

សូមអាន : អេសាយ ២៦:១-១៣ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត​។ អេសាយ ២៦:៧ នៅ​ក្នុង​កីឡា​វាយ​កូន​បាល់​បេសប៊ល​ដែល​ពឹង​ផ្អែក​សម្លេង កីឡាករ​ទាំង​អស់​ដែល​ពិការ​ភ្នែក ត្រូវ​រង់​ចាំ​ស្តាប់​សម្លេង​រោទ៍​ចេញពី​កូន​បាល់ ឬ​ចេញ​ពី​ទី ក្នុង​លើ​ទីលាន ដើម្បី​ឲ្យ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី និង​រត់​ទៅ​កន្លែងណា​។ អ្នក​វាយ​កូន​បាល់​ដែល​គេ​មាន​ក្រ​ណាត់​រុំ​ភ្នែក(មាន​កំរិត​ពិការ​ភ្នែក​ផ្សេង​គ្នា) និង​អ្នក​គប់​កូន​បាល់​ដែល​អាច​មើល​ឃើញ នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​។ ពេលណា​អ្នក​វាយ​កូន​បាល់​វាយ​ត្រូវ​បាល់​ដែល​បញ្ចេញ​សម្លេង គាត់​ត្រូវ​រត់​ទៅ​រក​ទី តាម​សម្លេង​ដែល​បាន​លាន់​ឡើង​។ អ្នក​វាយ​កូន​បាល់​ត្រូវ​រត់​ឲ្យ​ដល់ទី មុន​ពេល​អ្នក​រើស​បាល់​របស់​គូរ​ប្រកួត​រើស​បាន​កូន​បាល់​នោះ ដើម្បី​ឲ្យ​បាន​ពិន្ទុ​។ កីឡាករ​ម្នាក់​បាន​លើក​ឡើង​ថា គាត់​មាន​អារម្មណ៍​ថា គាត់ “មាន​សេរី​ភាព​ពេញលេញ ក្នុង​ការ​រត់” ព្រោះ​គាត់​ដឹង​ថា ផ្លូវ និង​ទិសដៅ​ដែល​គាត់​ត្រូវ​រត់​ទៅ មាន​ភាព​ស្រឡះ​ល្អ​។ គាត់​ថា នេះ​ជា​ចំណុច​ល្អ​បំផុត​របស់​ការ​ប្រកួត​នេះ​។ កណ្ឌ​គម្ពីរ​អេសាយ​បាន​ប្រាប់​យើង​ថា ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ទៀង​ត្រង់ “ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត” (២៦:៧)។ កាល​ហោរា​អេសាយ​បាន​និពន្ធ​កណ្ឌ​គម្ពីរ​នេះ ពួក​សាសន៍​អ៊ីស្រាអែល​មិន​បាន​ដើរ​តាម​ផ្លូវ​ដែល​ត្រឹម​ត្រូវ​ឡើយ បានជា​ពួកគេ​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ពី​ព្រះអង្គ ដោយសារ​ពួកគេ​មិន​ស្តាប់​បង្គាប់​ព្រះអង្គ​។ ហោរា​អេសាយ​ក៏បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដើរ ដោយ​ជំនឿ និង​ការ​ស្តាប់​បង្គាប់ ដែល​ច្រើនតែ​មាន​ការ​ពិបាក​។ ហើយ​ចិត្ត​របស់​ពួក​គេ​ត្រូវ​ផ្តោត​ទៅលើ​ការ​លើក​ដំកើង​ព្រះ​នាម​ព្រះអង្គ និង​នឹក​ចាំ​អំពី​ព្រះអង្គ(ខ.៨)។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ យើង​ស្គាល់​ព្រះអង្គ​កាន់តែ​ច្បាស់ ហើយ​ទុក​ចិត្ត​លើ​ចារិក​លក្ខណៈ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ ពេលណា​យើង​ដើរ​តាម​ផ្លូវ​ព្រះអង្គ ដោយ​ការ​ស្តាប់​បង្គាប់​។…

Read article
ដែនកំណត់នៃសេរីភាពក្នុងការសម្រេចចិត្ត

មនុស្ស​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត​ធ្វើ​អ្វីៗ តាមទំនើងចិត្ត​របស់​ខ្លួន តែ​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជម្រះ​បាប​របស់​ខ្លួន​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​អំពី​ដែន​កំណត់​នៃ​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត​របស់​យើង។ អត្ថបទ យើង​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត ក្នុង​ន័យ​ថា យើង​អាច​ធ្វើអ្វី​ដែល​យើង​ចង់​ធ្វើ។ តែ​យើង​មិន​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត ក្នុង​ន័យ​ថា យើង​អាច​ធ្វើអ្វី​ក៏បាន តាមទំនើងចិត្ត ដោយ​មិន​មានទោស​នោះ​ឡើយ។ សេរីភាព​របស់​យើង​ក្នុង​ការសម្រេច​ចិត្ត គឺ​តែងតែ​ស្ថិតនៅ​ក្រោមអំណាច​នៃ​អធិបតេយ្យ​ភាព និង​ព្រះ​ចេស្តា​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា​ជានិច្ច។ ក្នុង​ការសិក្សា​របស់​អ្នក​អំពី​មនុស្ស បើ​អ្នក​យល់ឃើញ​ថា មនុស្ស​មាន​អធិបតេយ្យ​ភាព ដោយ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ព្រះ នោះ​ការយល់ឃើញ​នេះ​មិន​មាន​លក្ខណៈ​សមស្រប​នឹង​ជំនឿ​គ្រីស្ទបរិស័ទ​នោះ​ឡើយ។ អ្នក​អាច​និយាយ​ថា មនុស្ស​មាន “សេរីភាព​ក្នុង​ការសម្រេច​ចិត្ត” តែ​មិន​អាច​និយាយ​ថា “សេរីភាព​របស់​មនុស្ស​គ្មាន​ដែន​កំណត់” នោះ​ឡើយ។ សូម​ចាំ​ថា ព្រះ​ទ្រង់​មាន​សេរីភាព ហើយ​សេរីភាព​របស់​ព្រះអង្គ ក៏​ខ្ពស់​ជាង​សេរីភាព​របស់ខ្ញុំ។ ខ្ញុំ​មាន​សេរីភាព នៅ​ក្នុង​ព្រំដែន ដែល​កំណត់​ដោយសេរី​ភាព​របស់​ព្រះអង្គ។  

Read article
ពេលដែលអ្នកនឿយព្រួយខ្លាំង

សូមអាន ម៉ាថាយ ១១:២៥-៣០ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨ នៅពេល​ល្ងាច​ថ្ងៃ​សុក្រ ជា​ថ្ងៃ​ធ្វើ​ការ ខ្ញុំ​នៅ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​នៅឡើយ​។ ខ្ញុំ​គួរតែ​មាន​ចិត្ត​រីករាយ ចំពោះ​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​ចប់ នៅ​ថ្ងៃ​នោះ តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ​។ ស្មា​របស់​ខ្ញុំ​បាន​ចុក​រោយ ដោយសារ​ទម្ងន់​ដ៏​ធ្ងន់​នៃ​ការ​ថប់​បារម្ភ ដោយសារ​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ហើយ​គំនិត​របស់​ខ្ញុំ​ក៏​បាន​ហត់នឿយ ដោយសារ​ការ​គិត​អំពី​បញ្ហា​ទំនាក់​ទំនង​។ ខ្ញុំ​ចង់​រត់​គេច​ចេញពី​បញ្ហា​ទាំង​អស់​នោះ ហើយ​ខ្ញុំ​ក៏បាន​គិត​ចង់ទៅ​មើល​ទូរទស្សន៍​នៅ​យប់​នោះ​។ តែ​ខ្ញុំ​បាន​បិទ​ភ្នែក​អធិស្ឋាន​ខ្សិបៗ​ថា “ព្រះ​អម្ចាស់​អើយ”។ ខ្ញុំ​អស់​កម្លាំង​ពេក មិន​ចង់​និយាយ​អ្វី​ទៀត​ទេ​។ ភាព​ហត់​នឿយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​អធិស្ឋាន​បានតែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​។ ហើយ​ភ្លាមៗ​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​។ ព្រះយេស៊ូវ​មាន​បន្ទូល​មក​កាន់​យើង​រាល់​គ្នា ដែល​កំពុង​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​ថា “ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ គឺ​មិនមែន​សម្រាក ដោយ​ការ​គេង​លក់​ឲ្យ​បាន​ស្កប់​ស្កល់​នៅ​ពេលយប់​នោះ​ទេ​។ ហើយក៏​មិនមែន​ជា​ការ​គេចវេស​ពី​​បញ្ហា ដោយ​ការ​មើល​ទូរទស្សន៍​បន្លប់​ខ្លួនឯង​នោះ​ឡើយ​។ ហើយក៏​មិនមែន​ជា​ការ​មាន​អារម្មណ៍​ធូរ​ស្បើយ បន្ទាប់ពី​បញ្ហា​យើង​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ដែរ​។ ទោះ​ការ​សម្រាក​ទាំង​អស់​នេះ ជា​ការ​សម្រាក​ដ៏​ល្អ តែ​ភាព​ធូរ​ស្រាល​ដែល​យើង​ទទួល​បាន​ពី​ការ​សម្រាក​ដូច​នេះ មាន​រយៈ​ពេល​ខ្លី ហើយ​អាស្រ័យ​ទៅលើ​កាលៈទេសៈ​របស់​យើង​ប៉ុណ្ណោះ​។ តែ​ផ្ទុយ​ទៅវិញ ការ​សម្រាក​ដែល​ព្រះយេស៊ូវ​ប្រទាន មាន​ភាព​ស្ថិត​ស្ថេរ ហើយ​មាន​ការ​ធានា​ថា ព្រះទ័យ​ព្រះអង្គ​មិន​ប្រែ​ប្រួល​ឡើយ​។ ព្រះអង្គ​តែងតែ​ល្អជា​រៀង​រហូត​។ ព្រះអង្គ​ប្រទាន​យើង​នូវ​ការ​សម្រាក​ដ៏​ពិត…

Read article
នៅពេលដែលបាត់បង់អ្វីៗទាំងអស់

សូមអាន : យ៉ូប ១:១៣-២២ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ​។ យ៉ូប ១:២១ បន្ទាប់ពី​លោក​ស៊ីសា(Cesar) រកបាន​ប្រាក់​ចំណេញ​ជា​ច្រើន ពី​ការសាងសង់​ស្ពាន វិមាន និង​អគារ​ធំៗ គាត់​ក៏បាន​បែក​គំនិត​បង្កើត​មុខរបរ​ថ្មី​មួយ​។ ដូច​នេះ គាត់​ក៏បាន​លក់​ក្រុម​ហ៊ុន​ដំបូង​របស់​គាត់ ហើយ​ក៏​បាន​យក​ប្រាក់​ទៅ​រក្សា​ទុក​ក្នុង​ធនាគារ ដោយ​មាន​គម្រោង​យក​វា​ទៅ​វិនិយោគ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។ ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​នោះ រដ្ឋាភិបាល​របស់​គាត់​ក៏​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំង​អស់ ដែល​បាន​រក្សា​ទុក​ក្នុង​គណនី​ធនាគារ​។ ប្រាក់​សន្សំ​របស់​លោក​ស៊ីសា​ពេញ​មួយ​ជីវិត​ក៏បាន​រលាយ​បាត់​អស់ តែមួយ​ពព្រិច​ភ្នែក​។ លោក​ស៊ីសា​មិន​បាន​ជ្រើស​រើស​យក​ការ​រអ៊ូរទាំ ចំពោះ​ភាព​អយុត្តិធម៌​នេះ​ទេ តែ​គាត់​ក៏​បាន​ទូល​សូម​ព្រះអម្ចាស់ បង្ហាញ​ផ្លូវ​គាត់ ដែល​ត្រូវ​បោះ​ជំហាន​ទៅមុខ​ទៀត​។ បន្ទាប់មក គាត់​គ្រាន់តែ​បាន​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ឡើង​វិញ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​យ៉ូប​។ ប៉ុន្តែ លោក​យ៉ូប​មិន​គ្រាន់តែ​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ ក្នុង​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ទេ​។ គាត់​បាន​បាត់​បង់​កូន​ៗ និង​អ្នក​បម្រើ​របស់​គាត់(យ៉ូហាន ១:១៣-២២)។ បន្ទាប់មក គាត់​ក៏បាន​ធ្លាក់​ខ្លួន​ឈឺ​ទៀត(២:៧-៨)។ ការ​ឆ្លើយតប​របស់​លោក​យ៉ូប​នៅតែ​ជា​គំរូ​ដ៏​ល្អ​របស់​យើង នៅ​គ្រប់​សម័យ​កាល​។ ក្នុង​ពេល​ដ៏​សោកសៅ​បំផុត​នោះ គាត់​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ”(១:២១)។ ចុង​បញ្ចប់​នៃ​ជំពូក១នៃ​កណ្ឌ​គម្ពីរ​យ៉ូប បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើបាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ”(ខ.២២)។…

Read article
លទ្ធផលទាំង១០យ៉ាង ដែលទទួលបានពីការមានព្រះជន្មរស់ឡើងវិញ

បើ​ព្រះគ្រីស្ទ​មិនបាន​រស់​ឡើងវិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា​ក៏​ជា​ការ​ឥតអំពើ អ្នករាល់គ្នា​នៅក្នុង​អំពើបាប​នៅឡើយ។ ១កូរិនថូស ១៥:១៧ ខាងក្រោម​នេះ ជា​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​យើង​ទទួល​បាន ពី​ការ​មាន​ព្រះជន្ម​ឡើងវិញ​របស់​ព្រះយេស៊ូវ​ យើង​ទទួល​បាន​ ៖ ១)ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ដែល​មិន​សុគត​ម្តង​ទៀត​ឡើយ ។ “ដោយ​ដឹង​ថា ដែល​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត”(រ៉ូម ៦:៩)។ ២) ការ​ប្រែចិត្ត​ចេញពី​បាប។ “រី​ឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់គ្នា ទ្រង់​បាន​ប្រោស​ព្រះយេស៊ូវ​ ដែល​លោក​រាល់គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយសារ​ព្រះហស្ត​ស្តាំ ឲ្យ​ធ្វើជា​ព្រះអម្ចាស់ នឹងជា​ព្រះអង្គ​សង្គ្រោះ ដើម្បីនឹង​ប្រោស​ប្រទាន​ការ​ប្រែចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍ឲ្យ​បាន​រួចពី​បាប”(កិច្ចការ ៥:៣០-៣១)។ ៣) ការ​កើតជា​ថ្មី។ “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើងវិញ”(១ពេត្រុស ១:៣)។ ៤) ការ​អត់ទោស​បាប។ “បើ​ព្រះគ្រីស្ទ​មិនបាន​រស់​ឡើងវិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា​ក៏​ជា​ការ​ឥតអំពើ អ្នករាល់គ្នា​នៅក្នុង​អំពើបាប​នៅឡើយ”(១កូរិនថូស ១៥:១៧)។ ៥) ព្រះវិញ្ញាណ​បរិសុទ្ធ។ “ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​ពួក​យើង​នេះ​ជាទី​បន្ទាល់​ពី​ទ្រង់​ទាំងអស់គ្នា ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង…

Read article