You are here:
មនុស្ស៧នាក់ទៀតក៏សំខាន់ដែរ

បង​ប្អូន​អើយ កុំ​ឲ្យ​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ។ យ៉ាកុប ២:១ សោកនាដកម្ម​បាន​កើត​ឡើង នៅ​ក្បែរ​ទីក្រុង​ឡូស អែនជែលេស កាល​ពី​ខែ​មករា ឆ្នាំ ២០២០ ពេល​ដែល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ធ្លាក់ បណ្តាល​ឲ្យ​មនុស្ស​៩​នាក់​បាត់​បង់​ជីវិត។ នៅ​ពេល​នោះ សារព័ត៌មាន​ភាគ​ច្រើន​បាន​ផ្សាយ​ថា “លោក​កូប ប្រាយអិន(Kobe Bryant) ដែល​ជា​កំពូល​កីឡាករ​របស់​ក្រុម NBA និង​កូន​ស្រី​ឈ្មោះ ជីអាណា(Gianna មាន​ឈ្មោះ​ក្រៅ ‘Gigi’)” និង​មនុស្ស​៧​នាក់​ទៀត បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នោះ”។ វា​ជា​រឿង​ធម្មតា ហើយ​ស្រួល​យល់​ទេ ដែល​គេ​ផ្តោត​ទៅ​លើ​អ្នក​ដែល​ឈ្មោះ​ល្បី នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ដូច​នេះ ហើយ​ការ​បាត់​បង់​ជីវិត​របស់​លោក​កូបេ និង​កូន​ស្រី​វ័យ​ជំទង់​របស់​គាត់ ឈ្មោះ​ជីជី គឺ​ពិត​ជា​គួរ​ឲ្យ​សោក​សៅ លើស​ពាក្យ​ពណ៌នា។ ប៉ុន្តែ យើង​ត្រូវ​តែ​ចាំ​ថា ក្នុង​រូបភាព​ដ៏​ធំ​នៃ​ជីវិត គ្មាន​ខ្សែ​បន្ទាត់​ពុះ​ចែក​ណា​មួយ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់ “មនុស្ស​៧​នាក់​ទៀត” (Payton, Sarah, Christina, Alyssa, John, Keri, និង Ara)  សំខាន់​តិច​ជាង​នោះ​ឡើយ។ ជួន​កាល យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​សំខាន់…

Read article
កាវដ៏ល្អដែលព្រះបានបង្កើត

ទ្រង់​ក៏​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​គោក​តាម​ពូជ រួច​ទ្រង់​ឃើញ​ថា​ល្អ។ លោកុប្បត្តិ ១:២៥ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្រ្ត​មក​ពី​សកលវិទ្យាល័យ ភែន ស្ទេត បាន​ឆ្នៃ​បង្កើត​កាវ​ប្រភេទ​ថ្មី​មួយ ដែល​ជាប់​ខ្លាំង ហើយ​ក៏​អាច​ឲ្យ​គេ​បក​ចេញ​វិញ​ផង​ដែរ។ ពួក​គេ​បាន​ផលិត​កាវ​នេះ តាម​គំរូ​របស់​សត្វ​ខ្យង ដែល​ទឹក​មាត់​របស់​វា​រឹង ពេល​ស្ងួត ហើយ​ក៏​ប្រែ​ជា​រាវ​វិញ​ពេល​ដែល​ប៉ះ​សំណើម។ ការ​ដែល​ទឹក​មាត់​ខ្យង​នោះ​អាច​ផ្លាស់​ប្តូរ​មក​រក​ធាតុ​ដើម​វិញ គឺ​បាន​ជួយ​ឲ្យ​វា​ផ្លាស់​ទី​ដោយ​សេរី ក្នុង​កន្លែង​ដែល​មាន​សំណើម ដោយ​មាន​សុវត្ថិភាព​ជាង តែ​ទន្ទឹម​នឹង​នោះ ក៏​បាន​ជួយ​ឲ្យ​វា​អាច​នៅ​ជាប់​មួយ​កន្លែង ក្នុង​បរិស្ថាន​របស់​វា ពេល​ដែល​វា​ជួប​គ្រោះ​ថ្នាក់​ក្នុង​ការ​ធ្វើ​ដំណើរ។ វិធី​សាស្រ្ត​ដែល​អ្នក​ស្រាវជ្រាវ​ទំាង​នោះ​បាន​ប្រើ ដោយ​យក​តម្រាប់​តាម​កាវ ដែល​មាន​ក្នុង​ធម្មជាតិ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​អ្នក​វិទ្យាសាស្រ្ត​ឈ្មោះ យ៉ូហាននេស ខេភ្ល័រ(Johannes Kepler) អំពី​ការ​រុក​រក​ឃើញ​របស់​គាត់។ គាត់​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​រុក​រក​ឃើញ​នោះ អ្វី​ដែល​គាត់​បាន​គិត​ឃើញ គឺ​គ្រាន់​តែ​ជា​អ្វី​ដែល​ព្រះ​ទ្រង់​បាន​គិត​ឃើញ​មុន​គាត់​ទៀត។ ព្រះ​គម្ពីរ​បាន​ចែង​ថា​ ព្រះ​ទ្រង់​បង្កើត​ផែន​ដី និង​អ្វី​ៗ​នៅ​ក្នុង​ផែន​ដី ដែល​រួម​មាន រុក្ខ​ជាតិ​នៅ​លើ​ដី​(លោកុប្បត្តិ ១:១២)  “សត្វ​ក្នុង​សមុទ្រ” និង “សត្វ​ស្លាប​ទាំង​អស់”(ខ.២១) “សត្វ​លូន​វា​នៅ​លើ​ដី”(ខ.២៥) និង “បង្កើត​មនុស្ស ឲ្យ​ដូច​រូប​អង្គ​ទ្រង់”(ខ.២៧)។ ពេល​ណា​មនុស្ស​ជាតិ​បាន​រុក​រក​ឃើញ ឬ​ស្គាល់​ប្រភព​របស់​រុក្ខ​ជាតិ ឬ​សត្វ…

Read article
ផ្សាយដំណឹងល្អតាមរបៀបដ៏សាមញ្ញ

នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ។ កិច្ចការ ៨:៣៥ សារ​ដែល​គាត់​បាន​ផ្ញើ​មក​នោះ​ខ្លី​ទេ តែ​មាន​លក្ខណៈ​បន្ទាន់។ គាត់​គ្រាន់​តែ​សរសេរ​ថា គាត់​ត្រូវ​ការ​សេចក្តី​សង្រ្គោះ ហើយ​គាត់​ចង់​ស្គាល់​ព្រះ​យេស៊ូវ។ នេះ​ជា​ការ​ស្នើ​សុំ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ខុស​ពី​មិត្ត​ភក្តិ និង​សមាជិក​គ្រួសារ​ខ្ញុំ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​ទទួល​ជឿ​ព្រះ​គ្រីស្ទ បុរស​ម្នាក់​នេះ​មិន​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ខំ​បញ្ចុះ​បញ្ចូល​គាត់​នោះ​ទេ។ កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ឈប់​មាន​ការ​សង្ស័យ អំពី​របៀប​ដែល​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ ហើយ​គ្រាន់​តែ​ចែក​ចាយ អំពី​ការ​បង្រៀន​ជា​គន្លឹះ និង​ខគម្ពីរ ដែល​ឆ្លើយ​តប ចំពោះ​សំណើ​របស់​គាត់។ ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​ជំនឿ សូម​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ចិត្ត​​​គាត់ ហើយ​ដឹក​នាំ​គាត់​ចូល​ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ។ សាវ័ក​ភីលីព​បាន​បង្ហាញ​នូវ​ការ​ផ្សាយ​ដំណឹង​ល្អ តាម​របៀប​ដ៏​សាមញ្ញ​នេះ នៅ​តាម​ផ្លូវ ក្នុង​វាល​រហោស្ថាន ពេល​គាត់​ជួប​ជន​ជាតិ​អេធីយ៉ូពី​ម្នាក់ ដែល​កំពុង​អាន​បទ​គម្ពីរ​អេសាយ​ឮ​ៗ។ សាវ័ក​ភីលីព​ក៏​បាន​សួរ​ថា “តើ​លោក​មើល​យល់​ឬ​ទេ?”(កិច្ចការ ៨:៣០)។ បុរស​នោះ​ឆ្លើយ​ថា “បើ​គ្មាន​អ្នក​ណា​ដឹកនាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យល់​បាន?”(ខ.៣១)។ ពេល​ដែល​បុរស​នោះ​សុំ​ឲ្យ​គាត់​ជួយ​ពន្យល់ “លោក​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ”(ខ.៣៥)។ ការ​ចាប់​ផ្តើម​ផ្សាយ​ដំណឹងល្អ ដោយ​ស្ទង់​មើល​ការ​យល់​ដឹង និង​បំណង​ចិត្ត​របស់​គេ ហើយ​ផ្សាយ​ដំណឹង​ល្អ​ តាម​របៀប​ដ៏​សាមញ្ញ តាម​គំរូ​របស់​សាវ័ក​ភីលីព អាច​ជា​វិធី​សាស្រ្ត​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​គ្រីស្ទ។ តាម​ពិត ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា នៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា “មើល នុ៎ះ​ន៏​ទឹក…

Read article
កិច្ចការដែលយើងធ្វើថ្វាយព្រះ

អស់​អ្នក​ណា​ដែល​មាន​សេចក្តី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ។ និក្ខមនំ ៣៥:២១ ពេល​ដែល​ស្តេច យ៉ុងចូ នៃ​ប្រទេស​កូរ៉េ(ឆ្នាំ១៦៩៤ ដល់១៧៧៦) មាន​ការ​ពិបាក​ព្រះ​ទ័យ ដោយសារ​អំពើ​ពុក​រលួយ និង​ភាព​ហ៊ឺហា​របស់​ពួក​មន្រ្តី ដែល​កំពុង​តែ​បំផ្លាញ​នគរ​របស់​ទ្រង់ ទ្រង់​ក៏​បាន​សម្រេច​ព្រះទ័យ​ធ្វើ​ការ​ផ្លាស់​ប្តូរ​បញ្ហា​មួយ​ចំនួន។ ទ្រង់​បាន​ហាម​មិន​ឲ្យ​គេ​ប្រើ​អំបោះ​ពណ៌​មាស នៅ​ក្នុង​ការ​ប៉ាក់​ក្រណាត់ ដែល​ជា​ប្រពៃណី​របស់​ពួក​អ្នក​មាន ដែល​ចូល​ចិត្ត​ភាព​ហ៊ឺហា។ មិន​យូរ​ប៉ុន្មាន ចំណេះ​ដឹង​នៃ​ការ​ដេរ​ប៉ាក់​ប្រភេទ​នេះ ក៏​បាន​រលាត​សាប​សូន្យ ទៅ​ក្នុង​អតីត​កាល។ នៅ​ឆ្នាំ​២០១១​សាស្ត្រាចារ្យ ស៊ីម យ៉ុន-អូក (Sim Yeon-ok) ចង់​ស្តា​ប្រពៃណី​មួយ​នេះ​ឡើង​វិញ បន្ទាប់​ពី​វា​បាន​បាត់​បង់​តាំង​ពី​យូរ​មក​ហើយ។ គាត់​បាន​សន្និដ្ឋាន​ថា គេ​បាន​យក​សន្លឹក​មាស​មក​បិទ​ពី​លើ​ក្រដាស​ធ្វើ​ពី​ដើម​ម៉ន រួច​កាត់​វា​ឲ្យ​ក្លាយ​ជា​សរសៃ​អំបោះ។ គាត់​អាច​ធ្វើ​តាម​វិធី​សាស្រ្ត​នេះ ដែល​នាំ​ឲ្យ​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ​រស់​ឡើង​វិញ។ ក្នុង​កណ្ឌ​និក្ខមនំ យើង​ឃើញ​ថា គេ​បាន​ប្រើ​មាស ដើម្បី​សាង​សង់​រោង​ឧបោសថ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ប្រើ​ខ្សែ​អំបោះ​មាស ដើម្បី​ធ្វើ​សំលៀក​បំពាក់​សង្ឃ ឲ្យ​លោក​អើរ៉ុន​ផង​ដែរ។ ពួក​ជាង​ដ៏​ចំណាន​បាន “ផែ​មាស​យ៉ាង​ស្តើង​ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នៅ​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត នោះ​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ”(និក្ខមនំ ៣៩:៣)។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្នាដៃ​សិល្បៈ​ដ៏​ប្រណិត​ទាំង​នោះ? តើ​ក្រណាត់​ទាំង​នោះ​គ្រាន់​តែ​បាន​ចាស់​ហើយ​ដាច់​រហែក​ឬ? តើ​ពួក​សត្រូវ​បាន​រឹប​អូស​យក​ទៅ​បាត់​ឬ? តើ​វា​បាន​ក្លាយ​ជា​រឿង​អត់​ប្រយោជន៍​ទៅ​ហើយ​មែន​ទេ? មិន​មែន​ទេ!…

Read article
រូបកាយថ្មី នៅពេលរស់ឡើងវិញ

គេ​បាន​កប់​ទៅ ជា​រូបកាយ ដែល​ពុករលួយ តែ​រស់​ឡើង​វិញ ជា​រូបកាយ​មិន​ចេះ​ពុករលួយ​ឡើយ។ ១កូរិនថូស ១៥:៤២ មនុស្ស​ជា​ច្រើន​បាន​ចែក​រំលែក​តគ្នា នូវ​វីដេអូ​មួយ ដែល​និយាយ​អំពី​ស្រ្តី​ចាស់​ទុំ​ដ៏​សមសួន​ម្នាក់ កំពុង​អង្គុយ​នៅ​លើ​រទេះ​រុញ។ កាល​ពី​មុន អ្នក​ស្រី​ម៉ាតា ហ្គុនហ្សាលេស សាលដាណា(Marta González Saldaña) ជា​អ្នក​រាំ​របាំ​បាឡេត​ដ៏​ល្បីល្បាញ តែ​សព្វ​ថ្ងៃ​នេះ គាត់​កំពុង​មាន​ជំងឺ​ខូច​ខួរ​ក្បាល។ ប៉ុន្តែ រឿង​ដ៏​អស្ចារ្យ​បាន​កើត​ឡើង ​ពេល​ដែល​គេ​ចាក់​ភ្លេង​ឲ្យ​គាត់​ស្តាប់ នូវ​បទ​បឹង​សត្វ​ហង្ស ដែល​លោក​ឆៃកូស្គី(Tchaikovsky)បាន​និពន្ធ។ ខណៈ​ពេល​ដែល​ភ្លេង​បាន​បន្លឺ​ឡើង​កាន់​តែ​ពីរោះ ដៃ​របស់​គាត់​ដែល​គ្មាន​កម្លាំង​សោះ ក៏​បាន​លើក​ឡើង​យឺត​ៗ ហើយ​ខណៈ​ពេល​ដែល​សម្លេង​ត្រែ​បាន​លាន់​ឡើង​ជា​លើក​ទីមួយ គាត់​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​កាយ​វិការ​រំា​នៅ​លើ​រទេះ​រុញ។ ទោះ​គំនិត និង​រូបកាយ​របស់​គាត់​កំពុង​តែ​ខូច​ក៏​ដោយ ក៏​ទេពកោសល្យ​របស់​គាត់​នៅ​តែ​មាន​ដដែល។ ពេល​ដែល​ខ្ញុំ​គិត​អំពី​វីដេអូ​នោះ ខ្ញុំ​ក៏​បាន​នឹកចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល អំពី​ការ​រស់​ឡើង​វិញ ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​១៥។ គាត់​បាន​ប្រៀប​ប្រដូច​រូបកាយ​យើង​ទៅ​នឹង​គ្រាប់ពូជ ដែល​គេ​បាន​កប់​ក្នុង​ដី មុន​ពេល​វា​ចេញ​ពន្លក ដុះ​ចេញ​ជា​រុក្ខជាតិ ហើយ​គាត់​មាន​ប្រសាសន៍​ថា ទោះ​រូប​កាយ​មនុស្ស​នឹង​ខូច​ទៅ ដោយ​សារ​វ័យ ឬ​ជំងឺ ហើយ​អាច​ប្រែ​ជា​ទន់​ខ្សោយ តែ​រូបកាយ​របស់​អ្នក​ជឿ​ព្រះ នឹង​បាន​រស់​ឡើង​វិញ ដោយ​មិន​ចេះ​ពុក​រលួយ តែ​ពេញ​ដោយ​សិរីល្អ និង​អំណាច(ខ.៤២-៤៤)។ ដែល​រុក្ខជាតិ​មាន​ការ​ជាប់​ទាក់​ទង​នឹង​គ្រាប់​ពូជ​ជា​យ៉ាង​ណា…

Read article
ស្អាងឡើងវិញ នូវអ្វីដែលបាត់បង់

អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត … ឯង​រាល់​គ្នា​នឹង​បាន​ស៊ី​ជា​បរិបូរ ហើយ​បាន​ឆ្អែត​ផង។ យ៉ូអែល ២:២៥-២៦ ម្តាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​សម្រេច​ចិត្ត​មិន​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ ដើម្បី​ឲ្យ​គាត់​អាច​រៀប​ការ​ជា​មួយ​ឪពុក​ខ្ញុំ នៅ​ឆ្នាំ១៩៦០ តែ​គាត់​នៅ​តែ​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​សេដ្ឋកិច្ច​គ្រួសារ។ បន្ទាប់​ពី​គាត់​មាន​កូន​បី​នាក់​ហើយ ទោះ​គាត់​មិន​ដែល​មាន​បរិញ្ញា​ប័ត្រ​មហាវិទ្យាល័យ​ក៏​ដោយ គាត់​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​អំពី​អាហារ​បំរុង សម្រាប់​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋ​លូវីស៊ីអាណា។ គាត់​បាន​ចម្អិន​អាហារ ដើម្បី​បង្រៀន​គេ អំពី​របៀប​ជ្រើស​រើស​អាហារ​ដែល​នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ គឺ​មិន​ខុស​ពី​គ្រូ​បង្រៀន​សេដ្ឋកិច្ច​គ្រួសារ​នោះ​ឡើយ។ ខណៈ​ពេល​ដែល​គាត់​ចែក​ចាយ អំពី​ក្តី​ស្រមៃ​របស់​គាត់ ដល់​ខ្ញុំ បន្ទាប់​ពី​បាន​នឹក​ចាំ​អំពី​រឿង​ល្អ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​គាត់ គាត់​ក៏​បាន​ប្រកាស​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​គាត់ ហើយ​បាន​ជួយ​ឲ្យ​គាត់​បាន​សម្រេច​ដូច​បំណង។ ជីវិត​របស់​យើង​អាច​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ផែនការ​យើង​បាន​ចង្អុល​ទៅ​រក​ផ្លូវ​មួយ តែ​ព្រះ​ទ្រង់​អាច​នាំ​យើង​ទៅ​តាម​ផ្លូវ​ផ្សេង។ តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ ពេល​វេលា និង​ជីវិត​យើង​អាច​ប្រែ​ទៅ​ជា​ការ​បង្ហាញ​ចេញ​ដ៏​ស្រស់​ស្អាត នៃ​សេចក្តី​អាណិត សេចក្តី​ស្រឡាញ់ និង​ការ​ស្អាង​ឡើង​វិញ។ ព្រះ​ទ្រង់​បាន​ប្រាប់​ប្រជាជន​យូដា​ថា (យ៉ូអែល ២:២១) ព្រះអង្គ​នឹង​សង​ឲ្យ​ពួក​គេ នូវ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​ពួក​គេ​ជួប​ការ​ខាត​បង់ ឬ​ការ​បំផ្លាញ ដោយសារ​សត្វ​កណ្តូប និង​ដង្កូវ(ខ.២៥)។ ព្រះ​អង្គ​នៅ​តែ​បន្ត​ធ្វើ​ការ ដើម្បី​ជួយ​យើង ពេល​យើង​ជួប​បញ្ហា​ប្រឈម និង​មាន​ក្តី​ស្រមៃ​ដែល​មិន​បាន​សម្រេច​ដូច​បំណង។ ដ្បិត​យើង​បម្រើ​ព្រះ​ដ៏​ប្រោស​លោះ ដែល​ឲ្យ​តម្លៃ និង​ប្រទាន​រង្វាន់​មក​យើង សម្រាប់​ការ​លះ​បង់​ដែល​យើង​បាន​ធ្វើ​ថ្វាយ​ព្រះ​អង្គ​(ម៉ាថាយ ១៩:២៩)។ ទោះ​យើង​កំពុង​ប្រឈម​មុខ​ដាក់​បញ្ហា​ប្រឈម​ដ៏​គ្រោះ​ថ្នាក់…

Read article
បញ្ហាដ៏តូច

ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំងបាយជូរ​ទៅ។ បទចម្រៀង ២:១៥ មាន​ពេល​មួយ អ្នក​បើក​យន្ត​ហោះ​បាន​ព្យាយាម​ដាក់​ពែង​តែ ចូល​ទៅ​ក្នុង​ទម្រ​ពែង ក្នុង​បន្ទប់​បើក​យន្ត​ហោះ តែ​ដាក់​មិន​ចូល​សោះ  ដូច​នេះ គាត់​ក៏​បាន​ដាក់​វា​នៅ​លើ​តាប​ឡូ​គ្រប់​គ្រង​យន្ត​ហោះ។ ពេល​យន្ត​ហោះ​រលាក់ ទឹក​តែ​ក៏​បាន​កំពប់​ពី​លើ​តាប​ឡូ​គ្រប់គ្រង​យន្ត​ហោះ ធ្វើ​ឲ្យ​ម៉ាស៊ីន​យន្ត​ហោះ​រលត់។ គាត់​ក៏​បាន​ផ្លាស់​ប្តូរ​ទិសដៅ​ហោះ​ហើរ ដើម្បី​ស្វែង​រក​កន្លែង​ចុះ​ចត​បន្ទាន់ ហើយ​ក៏​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព។ ប៉ុន្តែ ពីរ​ខែ​ក្រោយ​មក ពេល​ដែល​រឿង​នេះ​បាន​កើត​ឡើង​ម្តង​ទៀត មក​លើ​ជំនួយ​ការ​អ្នក​បើក​បរ​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​នោះ​ក៏​បាន​ទទួល​ស្គាល់​បញ្ហា​នេះ។ យន្តហោះ​មាន​តម្លៃ​៣០០​លាន​ដុល្លា​អាមេរិក ប៉ុន្តែ ទម្រ​ពែង​មាន​ទំហំ​តូច​ពេក។ ការ​មើល​រំលង​មក​លើ​បញ្ហា​ដ៏​តូច​នេះ បាន​នាំ​ឲ្យ​មាន​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច។ ចំណុច​លម្អិត​តូច​មួយ អាច​បំផ្លាញ​ផែនការ​ធំ​បាន​យ៉ាង​ងាយ ហេតុ​នេះ​ហើយ ក្នុង​កណ្ឌ​គម្ពីរ បទ​ចម្រៀង​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ជំរុញ​គូរ​ស្នេហ៍​ទ្រង់ ឲ្យ​ចាប់ “កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ” នៃ​សេចក្តី​ស្នេហា​របស់​ពួក​គេ​(២:១៥)។ ទ្រង់​បាន​ឃើញ​សត្វ​ចចក​ឡើង​តាម​របង ចូល​ទៅ​ក្នុង​ចំការ ដែល​បាន​កាយ​ដី ដើម្បី​ស្វែង​រក​ផ្លែ​ទំពាំង​បាយ​ជូរ។ គេ​ពិបាក​ចាប់​ពួក​វា ព្រោះ​ពួក​វា​លួច​ចូល​ក្នុង​ចំការ​យ៉ាង​លឿន ហើយ​ក៏​ចេញ​ទៅ​វិញ​បាត់ នៅ​ពេល​យប់។ ប៉ុន្តែ គេ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ដ៏​តូច​នេះ​ឡើយ។ តើ​មាន​អ្វី​គំរាម​កំហែង​មក​លើ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​របស់​អ្នក? អ្នក​ប្រហែល​មិន​មាន​កំហុស​ធំ​ៗ ដែល​គំរាម​កំហែង​មក​លើ​ទំនាក់​ទំនង​នោះ​ទេ តែ​ប្រហែល​ជា​មាន​បញ្ហា​តូច​ៗ ដែល​មាន​ដូច​ជា​ពាក្យ​សម្តី​លើសលួស​បន្តិច​បន្តួច ឬ​អាកប្ប​កិរិយា​ដ៏​តូច​មួយ ដែល​កំពុង​ជីក​រំលើង​ឫស​នៃ​ក្តី​ស្រឡាញ់​របស់​អ្នក។…

Read article
ព្រះអង្គកំពុងរៀបចំកន្លែងសម្រាប់យើង

បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ។ យ៉ូហាន ១៤:៣ មាន​ពេល​មួយ ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ​មាន​គម្រោង​យក​កូន​កំព្រា​ម្នាក់​មក​ចិញ្ចឹម ដូចនេះ ពួកគេ​ក៏​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ក្នុង​ការ​ស្រាវជ្រាវ អំពី​របៀប​ទទួល​ចិញ្ចឹម​កូន​មក​ពី​ប្រទេស​ផ្សេង។ ពួក​គេ​ក៏​បាន​ស្វែង​យល់ អំពី​របៀប​បង្រៀន​គាត់ ឲ្យ​ចេះ​ញាំ​អាហារ​របស់​ពួក​គេ និង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ពួក​គេ​ជា​លើក​ដំបូង ព្រម​ទាំង​បាន​ស្វែង​យល់​អំពី​ចំណុច​លម្អិត​ជាច្រើន​ទៀត។ ដូចនេះ ពួក​គេ​ក៏​បាន​រៀប​ចំ​បន្ទប់​ទំនេរ​មួយ​ទុក​ឲ្យ​គាត់។ ខ្ញុំ​ដឹង​ថា ការ​ភ្ញាក់​ផ្អើល​នឹង​កើត​មាន ពេល​ដែល​គ្រួសារ​របស់​ពួក​គេ​មាន​សមាជិក​ថ្មី ដោយ​ពួក​គេ​បាន​ធ្វើ​ការ​រៀប​ចំ ដោយ​ចិត្ត​រីក​រាយ និង​ភាព​ម៉ត់​ចត់។ ការ​ដែល​ពួក​គេ​បាន​ធ្វើ​ការ​រៀប​បន្ទប់ ដោយ​ក្តី​ស្រឡាញ់ ដោយ​ការ​ទន្ទឹង​រង់​ចាំ​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះគ្រីស្ទ​សព្វ​ព្រះទ័យ​នឹង​គង់​នៅ​ជា​មួយ​រាស្រ្ត​ទ្រង់ ហើយ​សន្យា​ថា នឹង​រៀប​ចំ​ផ្ទះ​សម្រាប់​ពួក​គេ។ មុន​ពេល​ព្រះ​អង្គ​ជិត​ដល់​ពេល​យាង​ត្រឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ ព្រះ​អង្គ​បាន​លើក​ទឹក​ចិត្ត​សិស្ស​ទ្រង់​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ ដោយ​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ”(យ៉ូហាន ១៤:១)។ បន្ទាប់​មក ព្រះ​អង្គ​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ទៅ​រៀប​ចំ​កន្លែង ឲ្យ​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​បាន​ទៅ​នៅ​ជា​មួយ​ព្រះអង្គ​ផង​ដែរ(ខ.៣)។ ពួក​សិស្ស​នឹង​ជួប​បញ្ហា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ប៉ុន្តែ ព្រះ​យេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ​រៀប​ចំ​ទទួល​ពួកគេ​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ។ ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ​មាន​ចិត្ត​​រីក​រាយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រៀប​ចំ​កន្លែង​សម្រាប់​កូន​ចិញ្ចឹម​របស់​ពួក​គេ យ៉ាង​ប្រុង​ប្រយ័ត្ន។ ប៉ុន្តែ ខ្ញុំ​ស្រមៃ​ថា តើ​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​មាន​ព្រះ​ទ័យ​រីក​រាយ​ជាង​អម្បាលម៉ាន នៅ​ក្នុង​ការ​រៀបចំ​កន្លែង…

Read article
ពេលដែលត្រូវបដិសេធជំនួយ

កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ។ ២កូរិនថូស ៦:១៤ សាលា​រៀន​គ្រីស្ទ​បរិស័ទ សម្រាប់​កុមារ​ដែល​មាន​ជំងឺ​អូទីហ្សិម នៅ​ប្រទេស​ឥណ្ឌា បាន​ទទួល​អំណោយ​ធំ ពី​ក្រុមហ៊ុន​មួយ។ បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ឃើញ​ថា ក្រុម​ហ៊ុន​នោះ​មិន​មាន​លក្ខខ័ណ្ឌ​អ្វី​ទេ ពួក​គេ​ក៏​បាន​ទទួល​អំណោយ​នោះ។ ប៉ុន្តែ​ ក្រោយ​មក ក្រុមហ៊ុន​នោះ​ក៏​បាន​ស្នើ​សាលា​នោះ ឲ្យ​ខ្លួន​មាន​តំណាង នៅ​ក្នុង​ក្រុម​ប្រឹក្សា​របស់​សាលា។ នាយក​សាលា​ក៏​បាន​ប្រគល់​លុយ​ជំនួយ​ទៅ​ក្រុម​ហ៊ុន​នោះ​វិញ។ នាង​បាន​បដិសេធ​មិន​ឲ្យ​គេ​បន្ថែម​បន្ថយ​តម្លៃ​របស់​សាលា។ នាង​បាន​និយាយ​ថា “ការ​ទទួល​ប្រាក់​ជំនួយ មិន​សំខាន់​ជាង​ការ​ធ្វើ​ការងារ​បម្រើ​ព្រះ តាម​របៀប​របស់​ព្រះ​នោះ​ឡើយ”។ មាន​ហេតុ​ផល​ជា​ច្រើន ដែល​យើង​អាច​បដិសេធ​មិន​ទទួល​ជំនួយ​គេ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​មួយ​ផង​ដែរ។ យើង​ឃើញ​ថា រឿង​ដូចនេះ​ក៏​បាន​កើត​ឡើង​ក្នុង​ព្រះ​គម្ពីរ​ផង​ដែរ។ ពេល​ដែល​ជន​ជាតិ​យូដា​ដែល​បាន​និរទេស វិល​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ ស្តេច​ស៊ីរូស​ក៏​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ​(អែសរ៉ា ៣)។ ​មាន​ពេល​មួយ ​ប្រទេស​ជិត​ខាង​ស្នើ​ពួក​គេ​ថា “សូម​ឲ្យ​យើង​រាល់​គ្នា​ស្អាង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដ្បិត​យើង​ក៏​ស្វែង​រក​តាម​ព្រះ នៃ​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ដែរ”(អែសរ៉ា ៤:២)។ ពេល​នោះ​ពួក​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ក៏​បាន​បដិសេធ។ ពួកគេ​បាន​សន្និដ្ឋាន​ថា ការ​ទទួល​យក​ជំនួយ​នោះ អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​មក​លើ​ភាព​ត្រឹម​ត្រូវ នៃ​គម្រោង​សាង​សង់​ព្រះ​វិហារ ហើយ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ អាច​ជ្រៀត​ចូល​មក​ក្នុង​សហគមន៍​របស់​ពួក​គេ ព្រោះ​ជាតិ​សាសន៍​ជិត​ខាង​របស់​ពួក​គេ​ថ្វាយ​បង្គំ​រូប​ព្រះ។ ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ ព្រោះ “ជាតិ​សាសន៍​ជិត​ខាង”របស់​ពួក​គេ បាន​ព្យាយាម​អស់​ពី​លទ្ធភាព ដើម្បី​រារាំង​ការ​សាង​សង់​នោះ។ ដោយ​មាន​ជំនួយ​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការ​ប្រឹក្សា​យោបល់​ប្រកប​ដោយ​ប្រាជ្ញា មក​ពី​អ្នក​ជឿ​ព្រះយេស៊ូវ…

Read article
សំខាន់ជាងការប្រើវិធីសាស្រ្ត

ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦ កាល​ជែន(Jen) នៅ​ក្មេង គ្រូ​សាលារៀន​ថ្ងៃ​អាទិត្យ​របស់​នាង បាន​បង្រៀន​សិស្ស​ឲ្យ​ចេះ​ផ្សាយ​ដំណឹងល្អ  ដែល​រាប់​បញ្ចូល​ការ​ទន្ទេញ​ខគម្ពីរ​មួយ​ចំនួន និង​រូប​មន្ត​សម្រាប់​ផ្សាយ​ដំណឹង​ល្អ។ គាត់​មាន​បំណង​ល្អ​ទេ។ នាង និង​មិត្ត​ភក្តិ​នាង​ក៏​បាន​សាក​ល្បង​ផ្សាយ​ដំណឹង​ល្អ​ដល់​មិត្ត​ភក្តិ​ម្នាក់​ទៀត តាម​វិធី​សាស្រ្ត​នេះ ដោយ​ខ្លាច​ភ្លេច​ខគម្ពីរ ឬ​ជំហាន​ដ៏​សំខាន់​ណា​មួយ ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ ការ​ផ្សាយ​ដំណឹងល្អ​នៅ​ពេល​ល្ងាច​នោះ មិន​បាន​បញ្ចប់​ដោយ​មាន​ការ​សន្ទនា​គ្នា​នោះ​ទេ។ វិធី​សាស្រ្ត​តែ​ម្យ៉ាង​មិន​គ្រប់​គ្រាន់​ទេ យើង​ត្រូវ​មាន​ទីបន្ទាល់​ល្អ ក្នុង​ការ​រស់​នៅ​ផង​ដែរ។ សព្វ​ថ្ងៃ​នេះ ជា​ច្រើន​ឆ្នាំ​កន្លង​មក ជែន និង​ស្វាមី​របស់​នាង​កំពុង​តែ​ធ្វើ​ជា​គំរូ​នៃ​ការ​ស្រឡាញ់​ព្រះ និង​ចែក​ចាយ​ជំនឿ សម្រាប់​កូន​ៗ​របស់​ពួក​គេ តាម​របៀប​ដែល​ងាយ​ទទួល​យក​ជាង។ ពួក​គេ​បាន​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​បង្រៀន​កូន​អំពី​ព្រះ ព្រះ​គម្ពីរ និង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​យេស៊ូវ តែ​ពួក​គេ​បង្រៀន​កូន​ឲ្យ​ស្គាល់​ព្រះ តាម​រយៈ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ ដែល​ស្រឡាញ់​ព្រះ និង​ព្រះបន្ទូល​ទ្រង់​ផង​ដែរ។ ពួក​គេ​កំពុង​បង្ហាញ​អត្ថន័យ​នៃ​ការ​រស់​នៅ​ ជា “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤) ហើយ​ឈោង​ទៅ​រក​អ្នក​ដទៃ តាម​រយៈ​សេចក្តី​សប្បុរស និង​ពាក្យ​គួរសម។ អ្នក​ស្រី​ជែន​បាន​និយាយ​ថា “យើង​មិន​អាច​ចែក​ចាយ​ព្រះ​បន្ទូល​នៃ​ជីវិត ដល់​អ្នក​ដទៃ​បាន​ទេ បើ​យើង​មិន​បាន​រស់​នៅ តាម​ព្រះ​បន្ទូល​នៃ​ជីវិត”។ តាម​រយៈ​ការ​បង្ហាញ​សេចក្តី​សប្បុរស នៅ​ក្នុង​ការ​រស់​នៅ នាង​…

Read article