You are here:
ព្រះទ្រង់ជ្រាបអំពីអារម្មណ៍របស់យើង

ដោយ​មិន​អាច​ស៊ូទ្រាំ​ទៀត​បាន អ្នក​ស្រី​ស៊ីអេរ៉ា(Sierra) បាន​ទួញ​សោក ដោយសារ​កូន​ប្រុស​របស់​គាត់ កំពុង​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ។ គាត់​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ។ តើ​ព្រះ​ទ្រង់​គិត​ថា ខ្ញុំ​គ្មាន​ជំនឿ ដោយសារ​ខ្ញុំ​តែង​តែ​យំ រៀង​រាល់​ពេល​អធិស្ឋាន​ឬ?” ខ្ញុំ​ក៏​បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ថា ព្រះ​អង្គ​គិត​យ៉ាង​ណា​ទេ”។ “ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ។ គឺ​មិន​មាន​ន័យ​ថា ព្រះ​អង្គ​មិន​ជ្រាប​ថា យើង​កំពុង​មាន​អារម្មណ៍​យ៉ាង​ណា​នោះ​ទេ”។ ខ្ញុំ​ក៏​បាន​អធិស្ឋាន ហើយ​យំ​ជា​មួយ​អ្នក​ស្រី​ស៊ីអេរ៉ា ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ទូល​អង្វរ សូម​ព្រះ​អង្គ​ជួយ​កូន​ប្រុស​គាត់ ឲ្យ​​មាន​សេរីភាព​រួច​ផុត​ពី​ការ​ញៀន​។​ ព្រះ​គម្ពីរ​បាន​ចែង អំពី​ឧទាហរណ៍​ជា​ច្រើន ដែល​និយាយ អំពី​មនុស្ស​ដែល​កំពុង​តយុទ្ធ​នឹង​បញ្ហា។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤២ បាន​បង្ហាញ​ចេញ​នូវ​ជម្រៅ​ចិត្ត​គាត់ ដែល​ចង់​ពិសោធន៍​នឹង​សន្តិភាព នៃ​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ និង​មាន​អំណាច​របស់​ព្រះ។  គាត់​ក៏​បាន​ទទួល​ស្គាល់​ទឹក​ភ្នែក និង​ការ​សោក​សង្រេង ដែល​គាត់​មាន ដោយ​សារ​បញ្ហា​របស់​គាត់។ ភាព​វឹកវរ​ក្នុង​ចិត្ត​គាត់ បាន​បង្ហាញ​ចេញ​មក ដោយ​ការ​សរសើរ​ដំកើង ដោយ​ទំនុក​ចិត្ត ដោយ​គាត់​បាន​រំឭក​ខ្លួន​គាត់ អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ។ វិញ្ញាណ​គាត់​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ហើយ​គាត់​ក៏​បាន​សរសេរ​ថា “ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្តី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ”(ខ.១១)។ គំនិត​គាត់​មាន​ការ​ប្រទាញប្រទង់​រវាង​ការ​អ្វី​ដែល​គាត់​បាន​ដឹង​អំពី​ព្រះ និង​ការ​ពិត​មិន​អាច​បដិសេធ​បាន នៃ​ភាព​ពិត​នៃ​អារម្មណ៍​ដែល​គាត់​មិន​អាច​ស៊ូទ្រាំ​បាន។​…

Read article
សេចក្តីណាក៏ដោយ

រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​សុក្រ ព័ត៌មាន​ជាតិ ដែល​ក្រុម​គ្រួសារ​ខ្ញុំ​ទស្សនា បាន​បញ្ចប់​ការ​ផ្សាយ ដោយ​និយាយ​សង្កត់​ធ្ងន់ អំពី​រឿង​ដែល​ធ្វើ​ឲ្យ​ចិត្ត​រីក​រាយ​ឡើង។ ខុស​ពី​ព័ត៌មាន​ផ្សេង​ទៀត ព័ត៌មាន​ចុង​ក្រោយ​នោះ តែង​តែ​នាំ​មក​នូវ​ភាព​ស្រស់​ស្រាយ​ជា​និច្ច។ កាល​ពី​ពេល​ថ្មីៗ​នេះ រឿង​ដ៏​ល្អ សម្រាប់​ថ្ងៃ​សុក្រ បាន​ផ្តោត​ទៅ​លើ​អ្នក​យក​ព័ត៌មាន​ម្នាក់ ដែល​បាន​កើត​ជម្ងឺ​កូវីត១៩ ហើយ​ក៏​បាន​ជា​សះ​ស្បើយ​វិញ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​សម្រេច​ចិត្ត​បរិច្ចាគ​ប្លាស្មា​របស់​គាត់ ដើម្បី​ជួយ​អ្នក​ដទៃ ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ។ នៅ​ពេល​នោះ គណៈ​វិនិច្ឆ័យ​នៅ​តែ​មិន​ទាន់​ដឹង​ថា អង្គ​ការពារ​ខ្លួន​មាន​ប្រសិទ្ធិ​ភាព​យ៉ាង​ណា​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា អស់​សង្ឃឹម ហើយ​ការ​បរិច្ចាគ​ប្លាស្មា​(ដោយ​ប្រើ​ម្ជុល​ចាក់) មាន​ការ​ពិបាក នោះ​នាង​មាន​អារម្មណ៍​ថា “វា​ជា​ការ​លះបង់​ដ៏​តិច​តួច​របស់​នាង ដើម្ប​ប្រយោជន៍​ដល់​មនុស្​ស​ជាច្រើន”។ បន្ទាប់​ពី​បាន​ស្តាប់​ការ​ផ្សាយ​ព័ត៌មាន​ថ្ងៃ​សុក្រ​នោះ​ហើយ ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត គឺ​ហ៊ាន​និយាយ​ថា​យើង​មាន​ពេញ​ដោយ​ក្តី​សង្ឃឹម។ នេះ​ជា​អំណាច​នៃ​ពាក្យ “សេចក្តី​ណា​ក៏​ដោយ”  ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក៤ ដែល​បាន​ចែង​ថា “ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ”(ខ.៨)។ តើ​សាវ័ក​ប៉ុល​បាន​គិត​ដល់​ការ​បរិច្ចាគ​ប្លាស្មា​ដែរ​ឬទេ? ជា​ការ​ពិត​ណាស់ គាត់​មិន​បាន​គិត​ដល់​ទេ។ ប៉ុន្តែ តើ​គាត់​បាន​គិត​ដល់​ការ​ប្រព្រឹត្ត​ដោយ​ការ​លះ​បង់ ដើម្បី​អ្នក​ដទៃ…

Read article
លោតកញ្ឆេង ដោយសេរីភាព

លោក​ជីម(Jim) ជា​កសិករ​ជំនាន់​ទី​៣ ក្នុង​ត្រកូល​កសិករ។ គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​គាត់​បាន​អាន​ខគម្ពីរ​ដែល​បាន​ចែង​ថា “​ឯង​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​ឈ្មោះ​អញ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ លោតកព្ឆោង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល”(ម៉ាឡាគី ៤:២)។ ខគម្ពីរ​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​អធិស្ឋាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​មនុស្ស​គ្រប់​រូប។ គាត់​បាន​នឹក​ចាំ​យ៉ាង​ច្បាស់ អំពី​ពេល​ដែល​កូន​គោ​របស់​គាត់​រត់​ចេញ​ពី​ក្រោល​របស់​វា​យ៉ាង​លឿន ហើយ​លោត​ចុះ​ឡើង យ៉ាង​រំភើប​រីក​រាយ ពេល​គាត់​បើក​ទ្វារ​ឲ្យ​ពួក​វា​ចេញ​ក្រៅ។ ទី​បំផុត គាត់​ក៏​បាន​យល់​អំពី​ការ​សន្យា​របស់​ព្រះ អំពី​សេរីភាព​ដ៏​ពិត។​ ​ កូន​ស្រី​របស់​លោក​ជីម​បាន​និយាយ​រឿង​នេះ​ប្រាប់​ខ្ញុំ ព្រោះ​យើង​កំពុង​ជជែក​គ្នា អំពី​ពាក្យ​ប្រៀប​ប្រដូច ក្នុង​បទ​គម្ពីរ​ម៉ាឡាគី ជំពូក៤ ដែល​ក្នុង​នោះ ហោរាម៉ាឡាគី បាន​ញែក​ឲ្យ​ដាច់​ពី​គ្នា រវាង​អ្នក​ដែល​កោត​ខ្លាច​ព្រះ​នាម​ព្រះ ឬ​នៅ​តែ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ និង​អ្នក​ដែល​ទុក​ចិត្ត​តែ​លើ​ខ្លួន​ឯង​(៤:១-២)។ កាល​នោះ លោក​ហោរា​កំពុង​លើក​ទឹក​ចិត្ត​ពួក​អ៊ីស្រាអែល ឲ្យ​ដើរ​តាម​ព្រះ ពេល​ដែល​មនុស្ស​ជា​ច្រើន ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដឹក​នាំ​សាសនា មិន​បាន​គោរព​ព្រះ​អង្គ និង​ស្តង់​ដា​ដែល​ព្រះ​អង្គ​បាន​ប្រទាន សម្រាប់​ការ​រស់​នៅ​ដោយ​ចិត្ត​ស្មោះ​ត្រង់​(១:១២-១៤ ​៣:៥-៩)។  លោក​ម៉ាឡាគី​ក៏​បាន​អំពាវ​នាវ​ពួក​បណ្តាជន​ឲ្យ​រស់​នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រោះ​ព្រះ​ទ្រង់​ជិត​ដល់​ពេល ដែល​ត្រូវ​ធ្វើ​ការ​ញែក​ឲ្យ​ដាច់​រវាង​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ។ ក្នុង​បរិបទ​នេះ លោក​ម៉ាឡាគី​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច អំពី​កូនគោ​ដែល​លោត​កញ្ឆេង ដើម្បី​ពិពណ៌នា អំពី​ក្តី​អំណរ​ដែល​មិន​អាច​ពិពណ៌នា​បាន ដែល​ក្រុម​មនុស្ស​ស្មោះ​ត្រង់​ទទួល​បាន ពេល​ដែល “​ព្រះ​អាទិត្យ នៃ​សេចក្តី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា…

Read article
គ្មានការយល់ច្រឡំ

អាឡិចក្សា(Alexa) ស៊ីរី(Siri) និង​អ្នក​ជំនួយ​ការ​ដោយ​សម្លេង​ដទៃ​ទៀត ដែល​ជា​បញ្ញា​សប្បនិមិត្ត​ មាន​បង្កប់​ក្នុង​ឧបករណ៍​ឆ្លាត​វ័យ​មួយ​ចំនួន ក្នុង​ផ្ទះ​របស់​ខ្ញុំ ជួន​កាល ស្តាប់​ច្រឡំ​អ្វី​ដែល​ដែល​យើង​កំពុង​និយាយ។ ក្មេង​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​និយាយ​ទៅ​កាន់​ឧបករណ៍​ថ្មី​នោះ អំពី​នំ​ឃុកឃី និង​ផ្ទះ​តុក្កតា​តូច​មួយ។  ក្រោយ​មក ម្តាយ​របស់​នាង​ក៏​បាន​ទទួល​សារ​អេឡិច​ត្រូនិច​មួយ​ច្បាប់ ដែល​ក្នុង​នោះ​បាន​សរសេរ​ថា នំ​ឃុកឃី​៤​គីឡូ និង​ផ្ទះ​តុក្កតា​តម្លៃ​១៧០​ដុល្លា កំពុង​តែ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​មក​ផ្ទះ​របស់​នាង​ហើយ។ នៅ​ទីក្រុង​ឡុង ​សូម្បី​តែ​សត្វ​សេក​មួយ​ក្បាល ដែល​ចេះ​និយាយ ក៏​បាន​បញ្ជា​ទិញ​អំណោយ​ក្នុង​ប្រអប់​ពណ៌​មាស តាម​រយៈ​ឧបករណ៍​នោះ ដោយ​ម្ចាស់​របស់​វា​មិន​បាន​ដឹង​អី​។ មនុស្ស​ម្នាក់​បាន​ប្រាប់​ឧបករណ៍​ឆ្លាត​វ័យ​របស់​គាត់​ឲ្យ​បើក​ភ្លើង ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ហើយ​វា​ក៏​បាន​ឆ្លើយ​ថា នៅ​ទីនេះ​មិន​មាន​បន្ទប់​ញាំ​កាហ្វេ​ទេ។​ ពេល​ណា​យើង​និយាយ​ទៅ​កាន់​ព្រះ នោះ​ព្រះ​អង្គ​មិន​ដែល​យល់​ច្រឡំ អំពី​អ្វី​ដែល​យើង​ទូល​ថ្វាយ​ព្រះ​អង្គ​ឡើយ។ ព្រះ​អង្គ​មិន​ដែល​ភ័ន្ត​ច្រឡំ ព្រោះ​ព្រះ​អង្គ​ជ្រាប​អំពី​ចិត្ត​យើង ច្បាស់​ជាង​យើង​ស្គាល់​ចិត្ត​ខ្លួន​ឯង។ ព្រះ​វិញ្ញាណ​ពិនិត្យ​មើល​ចិត្ត​យើង ហើយ​យល់​ព្រះ​ទ័យ​ព្រះ​វរបិតា។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា ព្រះ​ទ្រង់​បាន​សន្យា​ថា​ ព្រះ​អង្គ​នឹង​សម្រេច​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​បាន​ពេញ​វ័យ​ខាង​វិញ្ញាណ និង​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​រាជ​បុត្រា​ទ្រង់​(រ៉ូម ៨:២៨)។ ដោយសារ​ភាព​កម្សោយ​របស់​យើង នោះ​យើង​មិន​ទាំង​ដឹង​ថា យើង​ត្រូវ​ការ​អ្វី ដើម្បី​ឲ្យ​អាច​លូត​លាស់ តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​អធិស្ឋាន​ឲ្យ​យើង តាម​បំណង​ព្រះ​ទ័យ​ព្រះ​(ខ.២៦-២៧)។ តើ​អ្នក​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​អ្វី​ក្នុង​ចិត្ត​អ្នក ដល់​ព្រះ​អម្ចាស់​ឬ​ទេ? តើ​អ្នក​មិន​ដឹង​ថា ត្រូវ​អធិស្ឋាន​ពី​អ្វី និង​ដោយ​របៀប​ណា​ឬ? ចូរ​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​អង្គ នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​អ្នក​ចុះ។…

Read article
ការពិត ការកុហក និងការចង់ជួយគេ

ក្នុង​អំឡុង​រដូវ​កាល​នៃ​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​បេសប៊ល នៅ​ឆ្នាំ​២០១៨ គ្រូ​បង្វឹក​របស់​ក្រុម​ឈីកាហ្កូ ខាប់ ចង់​ឲ្យ​កូន​បាល់​មួយ ទៅ​ក្មេង​ប្រុស​ម្នាក់ ដែល​អង្គុយ​នៅ លើ​កៅ​អី​សម្រាប់​កីឡាករ ក្នុង​ទីលាន​ប្រកួត។ ប៉ុន្តែ​ ពេល​ដែល​គ្រូ​បង្វឹក​បោះ​កូន​បាល់​មួយ ឲ្យ​ទៅ​គាត់ មាន​បុរស​ម្នាក់​បាន​ទៅ​រើស​យក​បាល់​នោះ។ វីដេអូ​ដែល​ថត​បាន​ហេតុ​ការណ៍​នោះ ក៏​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​បណ្តាញ​អ៊ីនធើណិត​យ៉ាង​ឆាប់​រហ័ស។ សារ​ព័ត៌មាន​ទាំង​ឡាយ និង​បណ្តាញ​សង្គម​បាន​លាប​ពណ៌​ឲ្យ​គាត់​ថា ជា​មនុស្ស​ដែល​គ្មាន​វិចារណញ្ញាណ។ ប៉ុន្តែ ទស្សនិកជន​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទាំង​មូល​ទេ។ តាម​ពិត មុន​នោះ បុរស​នោះ​បាន​ជួយ​ក្មេង​ប្រុស​នោះ រើស​កូន​បាល់​មួយ​ដែល​កីឡាករ​បាន​បោះ​ចោល ហើយ​ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​ចែក​កូន​បាល់ ដែល​គេ​បោះ​ចោល​នៅ​ក្បែរ​ពួក​គេ។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​រឿង​ពិត​នេះ​បាន​លេច​ចេញ​មក នៅ​ពេល​២៤​ម៉ោង​ក្រោយ​មក​ទៀត។ ហ្វូង​មនុស្ស​បាន​បង្ក​ការ​ខូច​ខាត​​ មក​លើ​គាត់​រួច​ទៅ​ហើយ ដោយ​ធ្វើ​ឲ្យ​គេ​ជឿ​ថា​ ជន​ស្លូត​ត្រង់​ម្នាក់​នេះ​ជា​ជន​កំណាច។​ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​គិត​ថា យើង​បាន​ដឹង​ពី​ការ​ពិត​គ្រប់​ជ្រុង​ជ្រោយ តែ​តាម​ពិត យើង​ដឹង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ក្នុង​វប្បធម៌​សម័យ​ទំនើប ដែល​ចូល​ចិត្ត​ចាប់​កំហុស ដោយ​វីដេអូ​កាត់ត​បំភ្លើស និង​ការ​បង្ហោះ​សារ​បរិហា​កេរ្តិ៍ យើង​ងាយ​នឹង​ថ្កោល​ទោស​អ្នក​ដទៃ ដោយ​បាន​ស្តាប់​រឿង​ទាំង​មូល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​ហាម​យើង មិន​ឲ្យ “យក​ដំណឹង​មិន​ពិត​ទៅ​ផ្សព្វ​ផ្សាយ”​នោះ​ទេ(និក្ខមនំ ២៣:១)។ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​អស់​លទ្ធ​ភាព ដើម្បី​បញ្ជាក់​ថា វា​ជា​ការ​ពិត​ឬ​អត់ មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ ដោយ​ប្រាកដ​ថា…

Read article
ភ្ញៀវមកស្នាក់នៅ ដែលគេមិននឹកស្មានដល់

លោក​សាខេ គឺ​ជា​មនុស្ស​ឯកោ។ ពេល​ដែល​គាត់​ដើរ​តាម​ផ្លូវ​ទីក្រុង គាត់​អាច​មាន​អារម្មណ៍​ដឹង​ថា គេ​កំពុង​តែ​សម្លក់​សម្លឹង​គាត់ ដោយ​ការ​ស្អប់​ខ្ពើម។ ប៉ុន្តែ ក្រោយ​មក ជីវិត​គាត់​មាន​ការ​ផ្លាស់​ប្តូរ។ លោក​ខ្លេមិន នៃ​ទីក្រុង​អ័ឡេចក្សានឌ្រា(Clement of Alexandria) ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ដំបូង បាន​មាន​ប្រសាសន៍​ថា លោក​សាខេ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ដែល​លេច​ធ្លោ​ខ្លាំង និង​ជា​គ្រូ​គង្វាល​នៃ​ពួក​ជំនុំ នៅ​ទីក្រុង​សេសារា។ ជា​ការ​ពិត​ណាស់ យើង​កំពុង​តែ​និយាយ អំពី​លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ​ម្នាក់ ដែល​បាន​ឡើង​ដើម​ឈើ​ដើម្បី​មើល​ព្រះ​យេស៊ូវ​(លូកា ១៩:១-១០)។ តើ​មាន​អ្វី​ជំរុញ​ចិត្ត​គាត់ ឲ្យ​ឡើង​ដើម​ឈើ នៅ​ថ្ងៃ​នោះ? គេ​បាន​ចាត់​ទុក​ពួក​អ្នក​យក​ពន្ធ​ជា​ជន​ក្បត់​ជាតិ ព្រោះ​ពួកគេ​បាន​យក​ពន្ធ​ប្រជាជន​ខ្លួន​ឯង ច្រើន​ហួស​ហេតុ ដើម្បី​បម្រើ​ប្រយោជន៍​ចក្រ​ភព​រ៉ូម៉ាំង។ តែ​គេ​បាន​ឮ​ល្បី​ថា ព្រះយេស៊ូវ​បាន​រាប់​រក​ពួក​គេ។ លោក​សាខេ​ប្រហែល​ជា​ឆ្ងល់​ថា ព្រះ​យេស៊ូវ​នឹង​រាប់​រក​គាត់​ផង​ដែរ​ឬ​យ៉ាង​ណា​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ជា​មនុស្ស​មាន​កម្ពស់​ទាប មិន​អាច​មើល​ព្រះ​យេស៊ូវ​ឃើញ ក្នុង​ហ្វូង​មនុស្ស​បាន​ទេ(ខ.៣) បាន​ជា​គាត់​ឡើង​ដើម​ឈើ ដើម្បី​រក​មើល​ព្រះ​អង្គ។​ ហើយ​ព្រះយេស៊ូវ​ក៏​បាន​ស្វែង​រក​លោក​សាខេ​ផង​ដែរ។ ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​ទៅ​ដល់​ដើម​ឈើ ដែល​គាត់​បាន​ឡើង​នោះ ទ្រង់​ងើប​ព្រះនេត្រ​ឡើង​ឃើញ ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក(លូកា ១៩:៥)។ ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​ការ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​ដែល​គេ​ស្អប់​ខ្ពើម ជា​រឿង​ដ៏​ចាំ​បាច់។ សូម​យើង​ស្រមៃ​អំពី​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភព​លោក…

Read article
មិនអាចកាច់បំបាក់បាន ក្នុងព្រះយេស៊ូវ

យន្ត​ហោះ​យោធា​របស់​លោក​ល្វីស ហ្សេមភ័រីនី(Louis Zamperini) បាន​ធ្លាក់​ក្នុង​សមុទ្រ ក្នុង​អំឡុង​សម័យ​សង្រ្គាម បណ្តាល​ឲ្យ​មនុស្ស​៨​នាក់ ក្នុង​ចំណោម​១១​នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​យន្ត​ហោះ​នោះ។ លោក“ល្វី” និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​ឡើង​ជិះ​ទូក​សុវត្ថិ​ភាព។ ពួក​គេ​បាន​រសាត់​អណ្តែត​នៅ​លើ​សមុទ្រ​អស់​រយៈ​ពេល​២​ខែ ដោយ​ខំ​ការពារ​ខ្លួន​ឲ្យ​រួច​ពី​ត្រី​ឆ្លាម ឆ្លង​កាត់​ខ្យល់​ព្យុះ គេច​គ្រាប់​កាំភ្លើង ដែល​សត្រូវ​បាន​បាញ់​​ពី​យន្ត​ហោះ ហើយ​ចាប់​ត្រី និង​សត្វ​ស្លាប់​បរិភោគ​ទាំង​ឆៅ។ ទី​បំផុត​ពួក​គេ​ក៏​បាន​រសាត់​អណ្តែត​ទៅ​ដល់​កោះ​មួយ ហើយ​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​បាន​ភ្លាម​ៗ។ អស់​រយៈ​ពេល​២​ឆ្នាំ លោក​ល្វី​ត្រូវ​គេ​វាយ​ដុំ ធ្វើ​ទារុណ​កម្ម និង​ធ្វើ​ការ​ដោយ​គ្មាន​ក្តី​មេត្តា ក្នុង​នាម​ជា​អ្នក​ទោស​សង្រ្គាម។ រឿង​ដ៏​គួរ​ឲ្យ​កត់​សំគាល់​របស់​គាត់ ក៏​ត្រូវ​បាន​គេ​លើក​មក​ពិពណ៌នា នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា មិន​អាច​កាច់​បំបាក់​បាន ។ លោក​យេរេមា ស្ថិត​ក្នុង​ចំណោម​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​គេ​មិន​អាច​កាច់​បំបាក់​បាន។ គាត់​បាន​ស៊ូទ្រាំ ពេល​ដែល​សត្រូវ​រៀប​គម្រោង​ធ្វើ​ទុក្ខ ​(យេរេមា ១១:១៨) គេ​បាន​វាយ​ដំ​គាត់ ហើយ​យក​ទៅ​ដាក់​គុក​ក្នុង​កំផែង(២០:២) រួច​យក​គាត់​ដាក់​គុក​ងងឹត​(៣៧:១៥-១៦) ហើយ​យក​ខ្សែ​ពួរ​មក​ចង​សម្រូត​គាត់​ចុះ​ទៅ​ក្នុង​គុក​ងងឹត ដែល​មាន​សុទ្ធ​តែ​ភក់(៣៨:៦)។ គាត់​បាន​រួច​ជីវិត គឺ​ដោយ​សារ​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​គាត់ ហើយ​រំដោះ​គាត់​(១:៨)។ ព្រះ​អង្គ​ក៏​បាន​សន្យា​ស្រដៀង​នេះ មក​កាន់​យើង​ផង​ដែរ​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចេញ​ពី​យើង ឬ​បោះ​បង់​យើង​ចោល​ឡើយ​(ហេព្រើរ ១៣:៥)។ ព្រះ​ទ្រង់​មិន​បាន​សន្យា​ថា យើង​នឹង​មិន​ឲ្យ​ជួប​បញ្ហា​នោះ​ទេ តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​បី​យើងឆ្លង​កាត់ បញ្ហា​ទាំង​ឡាយ។​ លោក​ល្វី​បាន​ទទួល​ស្គាល់​ការ​ការពារ​របស់​ព្រះ…

Read article
ក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ

ខ្ញុំ​ស្គាល់​ម្ចាស់​កសិដ្ឋាន​ម្នាក់ ដែល​កំពុង​រស់​នៅ​ក្បែរ​ក្រុង​ឡូមេតា រដ្ឋ​តិច​សាស់។ ចៅ​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់ ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ។ យើង​បាន​ចូល​ទៅ​ក្នុង​ក្រុង​ជា​មួយ​គាត់ ហើយ​ក៏​បាន​ដើរ​តាម​គាត់ ពេល​ដែល​គាត់​ទៅ​ទិញ​ឥវ៉ាន់ និង​ជជែក​ជា​មួយ​មនុស្ស​ដែល​គាត់​ស្គាល់។​ គាត់​ស្គាល់​ឈ្មោះ​របស់​ពួក​គេ​ម្នាក់​ៗ ហើយ​ក៏​បាន​ដឹង អំពី​រឿង​របស់​ពួក​គេ។ គាត់​ក៏​បាន​ដើរ​ឈប់​ៗ​ជា​ញឹក​ញាប់ ដើម្បី​សួរ​គេ អំពី​កូន​ដែល​មាន​ជំងឺ ឬ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​ជួប​ការ​លំបាក ហើយ​គាត់​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ពាក្យ​លើក​ទឹក​ចិត្ត​ពីរ​បី​ម៉ាត់ ដល់​គេ។ គាត់​ក៏​បាន​ចែក​ចាយ​ខគម្ពីរ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​គេ ពេល​គាត់​មាន​ឱកាស​ល្អ។ ខ្ញុំ​នឹង​មិន​ភ្លេច​បុរស​ម្នាក់​នេះ​ទេ។ គាត់​មាន​លក្ខណៈ​ពិសេស​ខុស​គេ។ គាត់​មិន​បាន​បង្ខំ​ឲ្យ​នរណា​ម្នាក់​ទទួល​យក​ជំនឿ​របស់​គាត់​ តែ​ជានិច្ច​ជា​កាល គាត់​ហាក់​ដូច​ជា​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​អ្នក​ទាំង​នោះ។ កសិករ​វ័យ​ចំណាស់​នោះ​មាន​លក្ខណៈ​សម្បត្តិ​ម្យ៉ាង ដែល​សាវ័ក​ប៉ុល​បាន​ហៅ​ថា​ “ក្លិន​ក្រអូប​នៃ​ព្រះ​គ្រីស្ទ”(២កូរិនថូស ២:១៥)។ ព្រះ​បាន​ប្រើ​គាត់ ឲ្យ “ចែក​ផ្សាយ​ក្លិន​ក្រអូប នៃ​ការ​ស្គាល់​ព្រះ​គ្រីស្ទ”(ខ.១៤)។ សព្វ​ថ្ងៃ​នេះ គាត់​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​ហើយ ប៉ុន្តែ ក្លិន​ដ៏​ក្រអូប​នៃ​ព្រះ​គ្រីស្ទ ដែល​គាត់​បាន​ផ្សាយ​ដល់​គេ នៅ​បន្ត​មាន​ក្នុង​ក្រុង​ឡូមេតា។​ លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​សរសេរ​ថា “ពិភព​លោក​នេះ គ្មាន​មនុស្ស​សាមញ្ញ​ឡើយ។ មនុស្ស​ដែល​អ្នក​និយាយ​ទៅ​កាន់ មិន​មែន​មាន​ជីវិត​តែ​ប៉ុណ្ណេះ​ឡើយ”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការ​ទំនាក់​ទំនង​នីមួយ​ៗ ជា​មួយ​អ្នក​ដទៃ​អាច​នាំ​មក​នូវ​លទ្ធ​ផល​អស់​កល្ប​ជា​និច្ច។ ជា​រៀង​រាល់​ថ្ងៃ…

Read article
រើរបងរបស់អ្នកចេញ

អ្នក​ដឹក​នាំ​ព្រះ​វិហារ​ម្នាក់​គេង​មិន​លក់។ ខណៈ​ពេល​ដែល​សង្រ្គាម​លោក​លើក​ទី​២​កំពុង​តែ​រាល​ដាល​កាន់​តែ​ខ្លាំង គាត់​ក៏​បាន​ប្រាប់​ទាហាន​អាមេរិក​មួយ​ក្រុម​តូច​ថា ពួក​គេ​មិន​អាច​យក​សព​មិត្ត​រួម​អាវុធ​របស់​ពួក​គេ នៅ​បញ្ចុះ​ក្នុង​របង​ទីបញ្ចុះ​សព​របស់​ព្រះ​វិហា​របស់​គាត់​បាន​ទេ។ ទី​បញ្ចុះ​សព​នោះ​សម្រាប់​តែ​សមាជិក​ព្រះវិហារ​ប៉ុណ្ណោះ។ ដូចនេះ ទាហាន​ទាំង​នោះ​ក៏​បាន​បញ្ចុះ​សព​របស់​មិត្ត​សំឡាញ់​ខ្លួន នៅ​ក្រៅ​របង​ព្រះ​វិហារ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រឹក​ឡើង ទាហាន​ទាំង​នោះ​មិន​អាច​រក​ឃើញ​ផ្នូ​នោះ។ ទាហាន​ម្នាក់​ក៏​បាន​ទៅ​សួរ​លោក​គ្រូ​គង្វាល​ថា “លោក​គ្រូ តើ​មាន​រឿង​អ្វី​កើត​ឡើង? ផ្នូរ​នោះ​បាត់​ហើយ”។ គាត់​ប្រាប់​ទាហាន​នោះ​ថា “អូហ៍ ផ្នូរ​នោះ​នៅ​កន្លែង​ដដែល​ទេ”។ ទាហាន​នោះ​ក៏​មាន​ការ​ភ័ន្ត​ភាំង ប៉ុន្តែ គាត់​ក៏​បាន​ពន្យល់​ថា​ “កាល​ពី​យប់​មិញ ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​ក៏​បាន​រើ​របង​ព្រះ​វិហារ​ចេញ”។ ព្រះ​ទ្រង់​ក៏​អាច​ផ្តល់​ឲ្យ​យើង​នូវ​ទស្សនៈ​ថ្មី​ៗ សម្រាប់​បញ្ហា​ប្រឈម​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ បើ​សិន​ជា​យើង​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​អង្គ។ នេះ​ក៏​ជា​អ្វី​ដែល​ហោរា​អេសាយ បាន​និយាយ​ទៅ​កាន់​រាស្រ្ត​អ៊ីស្រាអែល ដែល​កំពុង​ទទួល​រង​ការ​សង្កត់​សង្កិន។ ពួក​គេ​មិន​ត្រូវ​ងាក​ទៅ​រក​អតីត​កាល ផ្ទុយ​ទៅ​វិញ ត្រូវ​បែរ​មក​រក​ព្រះ មើល​ព្រះ​អង្គ​ធ្វើ​ការ​អស្ចារ្យ​ថ្មី​ៗ និង​នាំ​ពួកគេ​ដើរ​តាម​ផ្លូវ​ថ្មី។ ព្រះ​អង្គ​បាន​ជំរុញ​ពួក​គេ​ថា​ “កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹង​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ …មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ”(អេសាយ ៤៣:១៨-១៩)។ ព្រះ​អង្គ​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដែល​យើង​មាន​ការ​សង្ស័យ និង​សង្រ្គាម។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “​អញ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​រាស្ត្រ​អញ គឺ​ជា​ពួក​ជ្រើសរើស​នោះ​បាន​ទឹក​ផឹក”(ខ.២០)។ កាល​ណា​យើង​មាន​ទស្សនៈ​ថ្មី​ពី​ព្រះ នោះ​យើង​ក៏​អាច​មើល​ឃើញ​ទិស​ដៅ​ថ្មី​មក​ពី​ព្រះ​អង្គ ក្នុង​ជីវិត​យើង។ ចូរ​យើង​ប្រើ​ភ្នែក​ថ្មី​របស់​យើង មើល​ផ្លូវ​ថ្មី​របស់​ព្រះ​អង្គ។ បន្ទាប់​មក…

Read article
កែប្រែភាពរញេរញៃនៃជីវិត

លោក​ឌែរល(Darryl) ជា​កីឡាករ​វាយ​កូន​បាល់​បេសប៊ល​ដ៏​ល្បី​ល្បាញ ដែល​ស្ទើរ​តែ​បាន​បំផ្លាញ​ជីវិត​​ខ្លួន​ឯង ដោយ​សារ​ថ្នាំ​ញៀន។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​រំដោះ​គាត់​ឲ្យ​មាន​សេរីភាព ហើយ​គាត់​ក៏​បាន​ជ្រះ​ស្អាត​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វ​ថ្ងៃ​នេះ គាត់​កំពុង​ជួយ​អ្នក​ដទៃ ដែល​កំពុង​មាន​បញ្ហា​ញៀន​ថ្នាំ ហើយ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ។ ពេល​គាត់​ក្រឡេក​មើល​ពេល​អតីត​កាល គាត់​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​បាន​កែ​ប្រែ​ភាព​រញ៉េរញ៉ៃ​របស់​គាត់ ឲ្យ​ក្លាយ​ជា​ឧបករណ៍​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​អង្គ ដល់​អ្នក​ដទៃ។​ គ្មាន​ការ​អ្វី​ដែល​ពិបាក​ពេក សម្រាប់​ព្រះ​នោះ​ឡើយ។ កាល​ព្រះ​យេស៊ូវ​យាង​ឡើង​ច្រាំង នៅ​ក្បែរ​កន្លែង​បញ្ចុះ​សព​មួយ បន្ទាប់​ពី​ព្រះ​អង្គ​ និង​ពួក​សិស្ស​បាន​ជួប​ខ្យល់​ព្យុះ​ នៅ​​សមុទ្រ​កាលីឡេ នោះ​មាន​បុរស​ម្នាក់​ដែល​អារក្ស​ចូល បាន​ស្ទុះ​មក​រក​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​អារក្ស​ដែល​នៅ​ក្នុង​គាត់ ហើយ​ក៏​បាន​បណ្តេញ​វិញ្ញាណ​អាក្រក់​ទាំង​នោះ​ចេញ ហើយ​ក៏​បាន​រំដោះ​គាត់​ឲ្យ​មាន​សេរីភាព។ កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់ តែ​ទ្រង់​មិន​អនុញ្ញាត​ទេ ដោយ​ព្រះបន្ទូល​ថា “ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ”(ម៉ាកុស ៥:១៩)។ ព្រះ​គម្ពីរ​ក៏​មិន​បាន​និយាយ​អំពី​គាត់​ទៀត​ទេ តែ​បាន​បង្ហាញ​នូវ​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។ ប្រជាជន​នៅ​តំបន់​នោះ បាន​អង្វរ​ព្រះ​យេស៊ូវ ដោយ​ការ​ភ័យ​ខ្លាច ឲ្យ​ព្រះ​អង្គ​ចាក​ចេញ​ពី​ភូមិ​ពួក​គេ​(ខ.១៧) ប៉ុន្តែ ពេល​ព្រះ​អង្គ​យាង​ត្រឡប់​មក​ភូមិ​នោះ​ម្តង​ទៀត ពួក​បណ្តាជន​មួយ​ហ្វូង​ធំ​បាន​ជួប​ជុំគ្នា​(៨:១)។ តើ​មនុស្ស​មក​ជួប​ជុំ​គ្នា​ច្រើន​យ៉ាង​នេះ ដើម្បី​មក​ស្តាប់​ព្រះ​អង្គ គឺ​ដោយ​សារ​ព្រះ​អង្គ​បាន​ចាត់​បុរស​នោះ​ឲ្យ​ទៅ​ប្រាប់​ពួក​គេ​ឬ? តើ​ដោយ​សារ​គាត់​ដែល​ធ្លាប់​អារក្ស​ចូល បាន​ក្លាយ​ជា​បេសកជន ដែល​នាំ​ដំណឹង​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះយេស៊ូវ ទៅ​ប្រាប់​គេ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ឬ? យើង​មិន​ដឹង​ថា រឿង​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច​ទេ។…

Read article