You are here:
ឈរឲ្យមាំមួន

នៅ​ពេល​រដូវរងារ​ខ្លាំង ធ្វើ​ឲ្យ​ទឹក​រាវ​ប្រែ​ជា​កក ខ្ញុំ​មាន​គំនិត​ចង់​ចេញ​ពី​ឡាន​ដ៏​កក់​ក្តៅ ចូល​ទៅ​រក​អគារ​ដែល​មាន​ឧបករណ៍​កម្តៅ។ ពេល​ខ្ញុំ​ចុះពី​លើ​ឡាន ខ្ញុំ​ក៏​បាន​ដួល​ចុះ​ទៅ​លើ​ដី ធ្វើ​ឲ្យ​ក្បាល​ជង្គង់​របស់​ខ្ញុំ ក៏​បាន​ផ្គុំ​ចូល​គ្នា ហើយ​ប្រអប់​ជើង​ខ្ញុំ​ញែក​ចេញ​ពីគ្នា។ ខ្ញុំ​មិន​បាន​បាក់​ជើង​ទេ ប៉ុន្តែ ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា​ឈឺ។ ពេល​វេលា​ចេះ​តែ​រំគិល​ទៅ​មុខ ការ​ឈឺ​នេះ​ក៏​កាន់​តែ​អាក្រក់​ជាង​មុន ហើយ​អាច​បន្ត​ឈឺ​រាប់​សប្តាហ៍ ទំរាំ​តែ​ខ្ញុំ​ជា​សះ​ស្បើយ​ឡើង​វិញ។ ក្នុង​ចំណោម​យើង​រាល់​គ្នា តើ​មាន​នរណា​ខ្លះ ដែល​មិន​ធ្លាប់​ជំពប់​ដួល​នោះ? តើ​មិន​ល្អ​ទេ​ឬ បើ​មាន​អ្វី​ម៉្យាង ​ឬ​នរណា​ម្នាក់ មក​ទប់​ឲ្យ​ជើង​របស់​យើង​នៅ​ឈរ​មាំ គ្រប់​ពេល​វេលា​នោះ? ក្នុង​ការ​រស់​នៅ យើង​គ្មាន​ការ​ធានា​ថា ជើង​របស់​យើង​នឹង​នៅតែ​ឈររឹង​មាំ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មាន​ព្រះ​មួយ​អង្គ ដែល​ត្រៀម​ជា​ស្រេច ដើម្បី​ជួយ​យើង ក្នុង​ការ​ដែល​យើង​ប្រឹង​ប្រែង ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ជីវិត​នេះ ហើយ​ទ្រង់​រៀប​ចំ​ខ្លួន​យើង ឲ្យ​ឈរដោយ​អំណរ​ជា​មួយ​ទ្រង់ នៅ​ក្នុង​ជីវិត​បន្ទាប់ ដ៏​អស់​កល្ប​ជា​និច្ច។ ជា​រៀង​រាល់​ថ្ងៃ យើង​ជួប​ប្រទះ​ការ​ល្បួង (ហើយ​ថែម​ទាំង​ជួប​ប្រទះ​ការ​បង្រៀន​ក្លែង​ក្លាយ​ទៀត) ដែល​ព្យាយាម​បង្វែរ បំភាន់​ភ្នែក ហើយ​ដាក់​អន្ទាក់​ចាប់​យើង។ តែ​ក្នុង​ដំណើរ​ជីវិត​យើង ក្នុង​លោកិយ​នេះ ដើម្បី​កុំ​ឲ្យ​យើង​ដួល យើង​មិន​អាច​ពឹង​ផ្អែកកម្លាំង​ជើង​របស់​យើង​បាន​ទេ។ តើ​យើង​នឹង​មាន​ទំនុក​ចិត្ត​ខ្លាំង​ប៉ុណ្ណា ពេល​ដែល​យើង​ដឹង​ថា ព្រះ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​នៅ​ឈ​រមាំ  (យូដាស ១:២៤) ដោយ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត ពេល​ដែល​យើង​និយាយ​បក​ទៅ​គេ​វិញ…

Read article
ពួកគេបញ្ចេញក្លិនក្រអូប ដូចព្រះគ្រីស្ទ

នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ហែង និង​ដីហុយ​សំពោង លោក​បប់ (Bob) បាន​ចុះ​ពី​ឡាន​ក្រុង ដែល​គាត់​បាន​ជិះ​ទៅដល់​ទីក្រុង​មួយ ​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់។ គាត់​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ពេញ​មួយ​ថ្ងៃ ហើយ​ក៏​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដែល​គាត់​អាច​ញ៉ាំ​អាហារ​ពេល​ល្ងាច ជា​មួយ​មិត្ត​ភក្តិ​របស់​មិត្ត​គាត់ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​។ ពួក​គេ​បាន​ស្វាគមន៍គាត់​ឲ្យ​ចូល​ក្នុង​ផ្ទះ ហើយ​ភ្លាម​ៗ​នោះ គាត់​មាន​អារម្មណ៍​ថា មាន​សន្តិភាព​ក្នុង​ចិត្ត។ គាត់​មាន​អារម្មណ៍​ថា ដូច​កំពុង​នៅ​ផ្ទះ​ខ្លួនឯង មាន​ផាសុខ​ភាព មាន​សុវត្ថិភាព និង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ។ ក្រោយ​មក គាត់​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​មាន​អារម្មណ៍​ថា មាន​សន្តិ​ភាព​យ៉ាង​នេះ នៅ​កន្លែង​ដែល​គាត់​មិន​ធ្លាប់​នៅ? លោក​បប់​បាន​រក​ឃើញ​ចម្លើយ នៅ​ក្នុង​កណ្ឌ​គម្ពីរ កូរិនថូស ខ្សែទី២។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​ហៅ​មនុស្ស​ដែល​ដើរ​តាម​ព្រះជា​ម្ចាស់​ថា “​ក្លិន​ក្រអូប​នៃ​ព្រះ​គ្រីស្ទ”។ លោក​បប់​បាន​និយាយ​ក្នុង​ចិត្ត​ថា “ខ្ញុំ​យល់​ហើយ!”។ ម្ចាស់​ផ្ទះ​របស់​គាត់​បាន​បញ្ចេញ “​ក្លិន​ក្រអូប​ដូច” ព្រះ​គ្រីស្ទ។ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​ថ្លែង​ថា ព្រះ​ទ្រង់​ដឹក​នាំ​រាស្ដ្រ​ទ្រង់​ក្នុង “ក្បួន​ដង្ហែនៃ​ជ័យ​ជម្នះ” របស់​ព្រះ​គ្រីស្ទ ដែល​បាន​សាយ​ក្លិន​ក្រអូប នៃ​សេចក្តី​ពិត​របស់​ទ្រង់ នោះ​គឺ​គាត់​ចង់​សំដៅ​ទៅ​លើ​ប្រពៃណី នៅ​សម័យ​បុរាណ។ កង​ទ័ព​ដែល​មាន​ជ័យ​ជម្នះ តែង​តែដុត​គ្រឿង​ក្រអូប នៅ​ពេល​ពួក​គេ​ដើរ​ក្បួន នៅ​តាម​ដង​ផ្លូវ។ ក្លិន​ក្រអូប​នោះក៏​បាន​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ដល់​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​ផង​ដែរ។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា…

Read article
បង្ហាញភាពពិតនៅចំពោះព្រះជាម្ចាស់

មាន​ពេល​មួយ ខ្ញុំ​បាន​ឱន​ក្បាល​ចុះ បិទ​ភ្នែក ហើយ​យក​ម្រាម​ដៃ​ផ្គុំ​ចូល​គ្នា ហើយ​ចាប់​ផ្ដើម​អធិស្ឋាន​ថា “ឱ​ព្រះអម្ចាស់​ ថ្ងៃនេះ កូន​សូម​ចូល​មក​រក​ព្រះ​អង្គ។ កូន​សូម​ទទួល​ស្គាល់​ថា ព្រះ​អង្គ​មាន​អំណាច​ព្រះ​ចេស្ដា ហើយ​ព្រះ​អង្គ​គឺ​ជា​ព្រះ​ពិត …”។ រំពេចនោះ ខ្ញុំ​ក៏​ស្រាប់​តែ​បើក​ភ្នែក​ឡើង។ ខ្ញុំ​ចាំ​បាន​ថា កូន​ប្រុស​របស់​ខ្ញុំ មិន​បាន​បញ្ចប់​កិច្ចការ​សាលា​ ដែល​ជា​លំហាត់​ប្រវត្ដិ​សាស្ដ្រ នៅ​ឡើយ​ទេ ហើយ​នឹង​ត្រូវ​ដល់​ពេល​កំណត់ នៅ​ថ្ងៃ​បន្ទាប់។ ខ្ញុំ​ក៏​នឹក​ចាំ​ដែរ​ថា គាត់​មាន​កម្ម​វិធី​ប្រកួត​បាល់​បោះ ក្រោយ​ម៉ោង​រៀន ហើយ​ខ្ញុំ​នឹក​ឃើញ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​សាលា រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​ថា កិច្ចការ​ដ៏​នឿយ​ហត់​របស់​គាត់ នឹង​ធ្វើ​ឲ្យ​គាត់​ប្រឈម​មុខ​នឹង​ជំងឺ​ផ្តាសាយ​ធំ! ក្នុង​សៀវភៅ​រឿង​ដែល​លោក ស៊ី អេស លូអ៊ីស (C. S. Lewis)​បាន​និពន្ធ​មាន​ចំណង​ជើង​ថា សំបុត្រ​របស់​សាតំាង  គាត់​បាន​និយាយ​អំពី​ការ​រំខាន ក្នុង​អំឡុង​ពេល​នៃ​ការ​អធិស្ឋាន។ គាត់​បាន​កត់​សម្គាល់​ថា កាល​ណា​ដែល​យើង​កំពុង​បែក​អារម្មណ៍ ក្នុង​ពេល​អធិ​ស្ឋាន យើង​ច្រើន​តែ​ប្រើ​កម្លាំង​ចិត្ត ដើម្បី​ទាញ​នាំ​អារម្មណ៍​ខ្លួន​ឯង ឲ្យ​ងាក​មក​រក​ការ​អធិស្ឋាន​វិញ។ តែ​លោក​លូអ៊ីស​បានសន្និដ្ឋាន​ថា ​យក​ល្អ យើង​គួរ​តែ​ទទួល​ស្គាល់​ថា “ការ​រំខាន​អារម្មណ៍ ក្នុង​ពេល​អធិស្ឋាន គឺ​ជា​បញ្ហា ដែល​យើង​កំពុង​តែ​ជួប​ប្រទះ ក្នុង​ពេល​អធិស្ឋាន​នោះ បាន​ជា​យើង​ត្រូវ​ថ្វាយ​វា…

Read article
សេចក្ដីស្រឡាញ់ដែលមិនប្រែប្រួល

កាល​ខ្ញុំ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​បាន​លេង​កីឡា​វាយ​កូន​បាល់​តិន្និស នៅ​ក្នុង​ក្រុម​ខ្លាំង ប្រចាំ​សាលា។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ក្នុង​វ័យ​ជំទង់​របស់​ខ្ញុំ ដើម្បី​ហ្វឹក​ហាត់​ឲ្យ​មាន​ជំនាញ​កាន់​តែ​ប្រសើរ​ឡើង នៅ​ទីលាន​ដែល​មាន​វាល​លេង​តិន្និស​បួនកន្លែង ដែល​ក្រាល​ដោយ​បេតុង ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​បត់​ពីរ​កន្លែង ពី​ផ្ទះ​ខ្ញុំ​។ ពេល​ខ្ញុំ​បាន​ទៅ​លេង​ទីក្រុង​នោះ កាល​ពី​លើក​មុន កិច្ចការ​ទី​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ខ្ញុំ​បើក​ឡាន​ទៅ​កាន់​ទីលាន​វាយ​តិន្នីស ដោយ​សង្ឃឹម​ថា នឹង​បាន​មើល​អ្នក​ដទៃ​លេង និង​រំឭក​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​មាន។ ប៉ុន្តែ ខ្ញុំ​មិន​ឃើញ​ទីលាន​ចាស់​ៗ ដែល​ខ្ញុំ​នៅចាំ​។ នៅ​កន្លែង​នោះ មាន​តែ​វាល​ទំនេរ​ចោល ដែល​មាន​តែ​រុក្ខ​ជាតិ​តូច​ៗ​ដុះ ហើយ​យោល​យោក​យ៉ាង​ស្ងាត់​ស្ងៀម តាម​កម្លាំង​ខ្យល់​បក់។ រឿង​ដែល​ខ្ញុំ​បាន​ជួប​ពេល​រសៀល​ថ្ងៃ​នោះ បាន​ដិត​ជាប់​ក្នុង​គំនិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​ខើច​ខ្លី​នៃ​ជីវិត​មនុស្ស។ កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង ដែល​ខ្ញុំ​បាន​ចំណាយ​កម្លាំង​យុវវ័យ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ នោះ​លែង​មាន​ទៀត​ហើយ! ក្រោយ​មក ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​បទ​ពិសោធន៍​ទាំង​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សេចក្តី​ពិត ដែល​ស្ដេច​ដាវីឌ​បាន​ពិពណ៌នា កាល​ទ្រង់​មាន​វ័យ​ចាស់​ថា “ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល  ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត  តែ​សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា​ស្ថិតស្ថេរ​នៅ តាំង​ពី​អស់កល្ប​ដរាប​ដល់​អស់​កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់” (ទំនុកដំកើង ១០៣:១៥-១៧)។ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ហើយ​ពិភព​លោក​ដែល​នៅ​ជុំវិញ​យើង​ក៏​អាច​មាន​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់…

Read article
ពង្រឹងកម្លាំងក្នុងពេលទន់ខ្សោយ

អ្នក​ប្រកួត​សាច់​ដុំ សុទ្ធ​តែ​បាន​លត់​ដំ​ខ្លួន​ឯង ដោយ​ការ​ហ្វឹក​ហាត់ ដ៏​តឹង​រឹង និង​ទៀង​ទាត់។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ដំបូង ការ​ហ្វឹក​ហាត់​របស់​ពួក​គេ សង្កត់​ធ្ងន់​ទៅ​លើ​ការ​ពង្រីក​មាឌ និង​បង្កើន​កម្លាំង។ នៅ​ពេល​ដែល​ការ​ប្រកួត ជិត​ចូល​មក​ដល់  ពួក​គេ​ផ្តោត​អារម្មណ៍ ទៅ​លើ​ការ​សម្រក​ខ្លាញ់ ដែល​បាន​គ្រប​បាំង​សាច់​ដុំ។ នៅ​ថ្ងៃ​ចុង​ក្រោយ មុន​ការ​ប្រកួត​ ពួក​គេ​ក៏​បាន​ផឹក​ទឹក​តិច​ជាង​ធម្មតា ដើម្បី​ឲ្យ​សាច់​ដុំ​របស់​ពួក​គេ​លេច​មក​កាន់​តែ​ច្បាស់។ ដោយ​សារ​តែ​ការ​កាត់​បន្ថយ​របប​អាហា​រូប​ត្ថម្ភ ពេល​ថ្ងៃ​ប្រកួត​មក​ដល់ អ្នក​ប្រកួត​ទាំង​នោះ មាន​កម្លាំង​ខ្សោយ​ជាង​ពេល​ធម្មតា ទោះ​បី​ជា​មើល​ទៅ ពួក​គេ​ហាក់​ដូច​ជា​រឹង​មាំ​ក៏​ដោយ។ បទ​គម្ពីរ របាក្សត្រ​ខ្សែ​ទី២ ជំពូក២០ បាន​ចែង​អំពី​ភាព​ផ្ទុយ​គ្នា​ពីរ​យ៉ាង ដែល​កើត​មាន ពេល​ដែល​យើង​ទទួល​ស្គាល់​ភាពកម្សោយ​របស់​យើង ដើម្បី​ទទួល​បាន​កម្លាំង​មក​ពី​ព្រះ​ជា​ម្ចាស់។ នៅ​សម័យ​នោះ ពួក​បណ្តា​ជន​បាន​ទូល​ស្ដេច​យ៉ូសាផាត​ថា  “កងទ័ព​ដ៏​ធំ​កំពុង​តែ​សម្រុក​ចូល​មក ប្រឆាំង​ទាស់​នឹង​ទ្រង់​ហើយ”  ដូច្នេះ “ទ្រង់​ប្រកាស​ពី​ការ​តម​អាហារ សំរាប់​ពួក​យូដា​ទាំង​អស់” (ខ.៣) បាន​សេចក្តី​ថា ទ្រង់ និង​ប្រជា​រាស្រ្ត​របស់​ទ្រង់​ទាំង​អស់ ត្រូវ​ដាច់​អាហារ​រូប​ត្ថម្ភ ក្នុង​មួយ​រយៈ​ពេល​នោះ។ បន្ទាប់​មក ពួក​គេបាន​ទូល​សូម​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់។ នៅ​ពេល​ដែល​ស្ដេច​យ៉ូសាផាត​រៀប​ក្បួន​ទ័ព​រួច​រាល់​ហើយ ទ្រង់​ក៏​បាន​ដាក់​ក្រុម​ចម្រៀង​សរសើរ​ដំកើង​ព្រះ ឲ្យ​នាំ​មុខ​កង​ទ័ព​របស់​ទ្រង់​(ខ.២១)។ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង “នោះ​ព្រះយេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​ទាហាន​ម្ខាង​ទៀត … ដែល​មក​ឈ្លានពាន​ពួក​យូដា ហើយ​ពួក​ទាហាន​នោះ​ក៏​ចាញ់”…

Read article
ការសង់ស្ពាន

នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ មាន​របង​បេតុង​ខ្ពស់​ៗ ព័ទ្ធ​ជុំវិញ​ផ្ទះ​របស់​យើង។ របង​បេតុង​ទាំង​នេះ មាន​បំពាក់​ទៅ​ដោយខ្សែ​ភ្លើង​សម្រាប់​ឆក់ នៅ​ខាង​លើ។ តើ​ក្នុង​គោល​បំណង​អ្វី? គឺ​ដើម្បី​ការពារ ​កុំ​ឲ្យ​ចោរ​ចូល​លួច ឬ​ប្លន់។ ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ញឹក​ញាប់ ក៏​ជា​បញ្ហា នៅ​ក្នុង​សហគមន៍​របស់​យើង​ផង​ដែរ។ ការ​ដាច់​ចរន្ត​អគ្គិ​សនី បាន​ធ្វើ​ឲ្យ​គេមិន​អាច​ប្រើ​កណ្ដឹង​នៅ​ខ្លោង​ទ្វារ​ខាង​មុខ​បាន។ ដោយ​សារ​របង​ព័ទ្ធ​ជុំវិញ​ផ្ទះ​យើង នោះ​ភ្ញៀវ​របស់​យើង​ត្រូវ​ឈរ​រង់​ចាំ​នៅ​ខាង​ក្រៅ ក្រោម​កម្តៅ​ថ្ងៃ​ស្ទើរ​លាក​ស្បែក ឬ​ឈរ​រងារ ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​អំឡុង​ពេល​ដាច់​ចរន្ត​អគ្គិសនី​ម្ដង​ៗ។ តែ​សូម្បី​តែ​នៅ​ពេលដែល​កណ្ដឹង​ដំណើរ​ការ​ ក៏​យើង​ត្រូវ​មើល​ឲ្យ​ច្បាស់​ថា ភ្ញៀវ​នោះ​ជា​នរណា មុន​ឲ្យ​គាត់​ចូល​ក្នុង។ យើង​សង់​របង​ខ្ពស់​ៗ ក្នុង​គោល​បំណង​ល្អ​ទេ  ប៉ុន្តែ វា​អាច​ក្លាយ​ទៅ​ជា​របង​នៃ​ការ​រើស​អើង ទោះ​ភ្ញៀវ​នោះ​មិន​មែន​ជា​ជន​បង្ក​គ្រោះ​ថ្នាក់​ក៏​ដោយ។ ស្ដ្រី​សាសន៍​សាម៉ារី ដែល​ព្រះ​យេស៊ូវ​បាន​ជួប​នៅ​អណ្ដូង​ទឹក ក៏​មាន​ការ​ពិបាក​ស្រដៀង​នឹង​ខ្ញុំ​ផង​ដែរ ដោយ​សារ​បញ្ហា​នៃ​ការ​រើស​អើង។ សាសន៍​យូដា​មិន​មាន​ទំនាក់​ទំនង​អ្វី ជា​មួយ​សាសន៍​សាម៉ារី​ទេ។ នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​សុំ​ទឹក​នាង នាង​និយាយ​ថា “លោក​ជា​សាសន៍​យូដា ម្តេច​​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ?”(យ៉ូហាន ៤:៩)។ នៅពេល​ដែល​នាង​ចាប់​ផ្តើម​បើក​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ នាង​ក៏​បាន​ទទួល​បទ​ពិសោធន៍ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ដែល​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន ដល់​ខ្លួន​នាង ក៏​ដូច​ជា​អ្នក​ជិត​ខាង​របស់​នាង​ (ខ.៣៩-៤២)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​ស្ពាន ដែល​បាន​រំលំ​ជញ្ជាំង នៃភាព​ជា​សត្រូវ និង​ការ​ប្រកាន់​ពូជ​សាសន៍។ ការ​ល្បួង​ឲ្យ​មាន​ការ​រើស​អើង គឺ​ពិត​ជា​មាន​មែន…

Read article
លើសពីការសិក្សាអំពីផ្កាយ

កាល​ពី​ឆ្នាំ ២០១១ សមាគម​ជាតិ ​អវកាស និង​លំហ​អាកាស ដែល​ហៅ​កាត់​ថា អង្គការ​ណាសា​(NASA) បាន​អប​អរ​សាទរ​ខួប​៣០​ឆ្នាំ នៃ​ការ​ស្រាវ​ជ្រាវ​អវកាស​របស់​ខ្លួន។ ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​កន្លង​មក​នេះ គេ​បាន​បាញ់​បង្ហោះ​យានចម្លង ដើម្បី​ដឹក​ជញ្ជូន​មនុស្ស​ជាង​៣៥៥​នាក់ ទៅ​កាន់​លំហ​អាកាស និង​ជួយ​សាង​សង់​ស្ថានីយ​អវកាស​អន្តរ​ជាតិ។ បន្ទាប់​ពី​យាន្ត​ចម្លង​៥គ្រឿង ត្រូវ​បាន​ដាក់​ឲ្យ​ឈប់​ដំណើរ​ការ អង្គ​ការ​ណាសា​បាន​ងាក​មក​ផ្តោត​ទៅ​លើ​ការ​រុក​រក ក្នុង​លំហ​អវកាស ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយវិញ​ម្តង។ ដើម្បី​សិក្សា​ស្រាវជ្រាវ អំពី​វិសាល​ភាព​នៃ​ចក្រ​វាល នៅ​ក្រៅ​ភព​ផែន​ដី មនុស្ស​ជាតិ​បាន​ចំណាយ​ពេល​វេលា និង​ថវិកា​ដ៏ច្រើន​សន្ធឹក ហើយ​អវកាស​យាន្ត​និក​មួយ​ចំនួន ក៏​បាន​ពលី​ជីវិត។ ប៉ុន្តែ ចក្រ​វាល​ទាំង​មូល មាន​ពេញ​ទៅ​ដោយ​ភស្តុតាង​នៃ​ភាពធំ​ប្រសើរ​របស់​ព្រះ​ជា​ម្ចាស់ នៅ​គ្រប់​ទី​កន្លែង លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​វាស់​វែង​បាន​ទៅ​ទៀត។ ពេល​ដែល​យើង​ពិចារណា​អំពី​ព្រះ ដែល​ជា​អ្នក​បង្កើត ហើយ​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល ដោយ​ទ្រង់​ស្គាល់​ឈ្មោះ​ផ្កាយនីមួយ​ៗ​ (អេសាយ ៤០:២៦) យើង​អាច​យល់​មូល​ហេតុ ដែល​ស្ដេច​ដាវីឌ ដែល​ជា​អ្នក​និពន្ធ ព្រះ​គម្ពីរ​ទំនុក​ដំកើង បាន​ពោល​សរសើរ ភាព​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់(ទំនុកដំកើង ៨:១)។ ស្នាម​អង្គុលី​របស់​ព្រះ​អម្ចាស់ បាន​នៅ​ជាប់​ពី​លើ “ព្រះ​ច័ន្ទ និង​ផ្កាយទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ដាក់​ឲ្យ​នៅ​កន្លែង​របស់​វា”(ខ.៣)។ ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំងអស់ ប៉ុន្តែ ទ្រង់​តែង​តែ​គង់​នៅ​ជិត​កូន​ស្ងួន​ភ្ញា​របស់​ទ្រង់ ព្រម​ទាំង​ថែរក្សា​ពួក​គេ​ម្នាក់​ៗ…

Read article
រកឃើញផ្លូវត្រឡប់មកផ្ទះវិញ

ជួនកាល ដំណើរ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ អាច​មាន​ការ​លំបាក​ខ្លាំង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្រ​រួច ហើយ​ភាព​ងងឹត ហាក់​ដូច​ជា​គ្មាន​ទីបញ្ចប់​សោះ។ ក្នុង​អំឡុង​ពេល​ដែល​ជីវិត​គ្រួសារ​របស់​ខ្ញុំ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ នៅពេល​ព្រឹក​ថ្ងៃ​មួយ ភរិយា​របស់​ខ្ញុំ​បាន​ចេញ​ពី​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជា​មួយ​ព្រះ​ជាម្ចាស់  ដោយ​នាំ​មក​នូវ​មេរៀន​ថ្មី​មួយដែល​គាត់​រៀន​បាន។ គាត់​គិត​ថា ពេល​យើង​បាន​ចេញ​ពី​ភាព​ងងឹត ចូល​ក្នុង​ពន្លឺ​ហើយ ព្រះ​ជា​ម្ចាស់មិន​ចង់​ឲ្យ​យើង​ភ្លេចអ្វី ដែល​យើង​បាន​រៀន​ក្នុង​ពេល​ដ៏ងងឹត​នោះ​ឡើយ”។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស(២កូរិនថូស ១) បន្ទាប់​ពី​បាន​រៀប​រាប់ អំពី​ការ​លំបាក​ទាំង​ប៉ុន្មាន ដែល​គាត់ និង​ក្រុម​ការ​ងារ​របស់​គាត់ បាន​ស៊ូទ្រាំ​នៅ​តំបន់​អាស៊ី។ លោក​ប៉ុល​ចង់​ឲ្យ​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស យល់​ពី​របៀប​ដែល​ព្រះ​អាច​ប្រោស​លោះ​យើង ទោះ​យើង​ស្ថិត​ក្នុង​ពេល​ដ៏​ងងឹត​បំផុត​ក៏​ដោយ។ គាត់​មាន​ប្រសាសន៍​ថា យើង​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត ដូច្នេះ យើង​អាច​រៀន​កម្សាន្ត​ចិត្ត​អ្នក​ដទៃ(ខ.៤)។ កាល​នោះ​ ​ព្រះ​ទ្រង់​កំពុង​បង្រៀន​លោក​ប៉ុល និង​ក្រុម​របស់​គាត់ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កំពុង​មាន​ទុក្ខ​លំបាក ប្រយោជន៍​ឲ្យ​ពួក​គាត់​អាច​ប្រើ​បទ​ពិសោធន៍​ទាំង​នេះ ដើម្បី​ជួយ​កម្សាន្ត​ចិត្ត​ និង​ទូន្មាន​ដល់​ពួក​ជំនុំ​ក្រុង​កូរិន​ថូស ពេល​ពួក​គេ​ជួប​ប្រទះ​ការ​ពិបាក។ ព្រះ​ជា​ម្ចាស់​ក៏​ធ្វើ​យ៉ាង​ដូច្នេះ សម្រាប់​យើង​ផង​ដែរ ប្រសិន​បើ​យើង​បើក​ចិត្ត​ស្តាប់​ទ្រង់។ ទ្រង់​នឹង​ជួយ​រំដោះ​យើង​ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ដោយ​បង្រៀន​យើង ឲ្យ​ចេះ​ប្រើ​អ្វី​ដែល​យើង​បាន​រៀន ពី​ការ​រង​ទុក្ខ​នោះ ដើម្បី​បម្រើ​អ្នក​ដទៃ។ តើ​ពេល​នេះ អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​មែន​ទេ? សូម​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត តាម​រយៈ​ការ​បង្រៀន និង​បទ​ពិសោធន៍​របស់​សាវ័ក​ប៉ុល​ចុះ។…

Read article
កម្លាំងសម្រាប់ការធ្វើដំណើររបស់អ្នក

រឿង​ជើង​សត្វ​ក្តាន់​ញី​ជាន់​នៅ​លើ​ទី​ខ្ពស់ គឺ​ជា​រឿង​ប្រៀប​ប្រដូច អំពី​ជីវិត​គ្រីស្ទ​បរិស័ទ ដែល​ផ្អែក​លើ​បទ​គម្ពីរ ហាបាគុក ៣:១៩។ រឿង​នេះ​និយាយ​អំពី​ដំណើរ​ជីវិត​របស់​តួអង្គ​ឈ្មោះ​ម៉ាច់ អាហ្វ្រេត(ប្រែ​ថា ខ្លាច​ច្រើន) ដែល​បាន​ធ្វើ​ដំណើរ ជា​មួយ​អ្នក​គង្វាល​។ ប៉ុន្តែ ម៉ាច់ អាហ្រេត​មាន​ការ​ភ័យ​ខ្លាច ទើប​នាង​សុំ​ឲ្យ​អ្នក​គង្វាល​បីនាង។ អ្នក​គង្វាល​ក៏​បាន​ឆ្លើយ​តប ដោយ​ក្ដី​សប្បុរស​ថា “ខ្ញុំ​អាច​បី​ឯង​ឡើង​រហូត​ដល់​ទី​ខ្ពស់ ដោយ​មិន​ទុក​ឲ្យ​ឯង​ដើរ​ឡើង​ ដោយខ្លួន​ឯង​ក៏​បាន​។ ប៉ុន្តែ បើ​ខ្ញុំ​បន្ត​ធ្វើ​ដូច្នេះ ឯង​នឹង​មិន​អាច​ហ្វឹក​ហាត់​ជើង​ឯង​ឲ្យ​រឹង​មាំ ដូច​ជើង​ក្តាន់ ហើយ​ឯង​ក៏​មិន​អាច​អម​ដំណើរ​ខ្ញុំ និង​ទៅ​ណា​មក​ណា​ជា​មួយ​ខ្ញុំ​បាន​ឡើយ”។ តួរ​អង្គ ម៉ាច់ អាហ្រ្វេត ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ សំណួរ​របស់​ហោរា​ហាបាគុក ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (ហើយ​និយាយ​តាម​ត្រង់ នោះ​ក៏​ជា​សំណួរ ដែល​ខ្ញុំ​ធ្លាប់​សួរ​ផង​ដែរ)។ លោក​ហាបាគុក​សួរ​ថា  “ហេតុ​អ្វី​ខ្ញុំ​ត្រូវ​រង​ការ​ឈឺ​ចាប់?” “ហេតុ​អ្វី​បាន​ជា ការ​ធ្វើដំណើរ​របស់​ខ្ញុំ​ពិបាក​យ៉ាង​នេះ?” ហោរា​ហាបាគុក​រស់​នៅ​ស្រុក​យូដា នៅ​ចុង​សតវត្សរ៍​ទី​៧ មុនគ្រីស្ទ​សករាជ មុន​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​និរទេស​ខ្លួន។ លោក​ហាបាគុក​កត់​សម្គាល់​ឃើញ​ថា សង្គម​ដែល​គាត់​រស់​នៅ បាន​មើល​រំលង​អំពើ​អយុត្ដិ​ធម៌ ហើយ​ត្រូវ​បាន​ញាំ​ញីដោយ​ការ​ភ័យ​ខ្លាច ចំពោះ​ការ​ឈ្លាន​ពាន ពី​ចក្រ​ភព​បាប៊ីឡូន​(ហាបាគុក ១:២-១១)។ គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់ ធ្វើ​អន្ដរាគមន៍ និង​ដក​ទុក្ខ​វេទនា​ចេញ(១:១៣)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា ទ្រង់​នឹង​សម្រេច​សេចក្តី​យុត្តិ​ធម៌…

Read article
ទឹកចិត្តរបស់លោកមីកលីយ៉ូ

ពេល​ដែល​លោក​ប៉ូលីស មីកលីយ៉ូ(Miglio) ត្រឡប់​មក​ការិយាល័យ​ប៉ូលីស​វិញ គាត់​ក៏​បាន​ផ្អែក​ទៅ​លើ​ជញ្ជាំង ដោយ​មាន​ការ​នឿយ​ហត់​ពេក​។ មុន​នោះ​បន្តិច មាន​គេ​ទូរស័ព្ទ​មកប្តឹង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។​ ហើយ​ដោយ​ព្រោះ​តែ​រឿង​ក្ដីនេះ គាត់​ត្រូវ​ចំណាយ​ពេល​អស់​ពាក់​កណ្ដាល​វេណ​ធ្វើ​ការ​របស់​គាត់។ អំពើ​ហិង្សា​នោះ​បណ្តាល​ឲ្យ​បុរស​ដែល​ជា​មិត្ត​ប្រុស​ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន ចំណែក​ឯ​កូន​ស្រី​តូច ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។ ហើយ​ស្រ្តី​ជា​ម្ដាយ​ដែល​កំពុង​ភ័យ​ញ័រ ​មាន​ការ​ភ័ន្ត​ភាំង​ ដោយ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ជួប​រឿង​បែប​នេះ។ ការ​ប្តឹង​តាម​ទូរស័ព្ទ​នេះ បាន​ធ្វើ​ឲ្យ​អំពល់​ទុក្ខ​ដល់​មន្រ្តី​នគរ​បាល​វ័យ​ក្មេង​រូប​នេះ អស់​រយៈ​ពេល​យ៉ាង​យូរ។ លោក​នាយ​របស់​គាត់​បាន​មាន​ប្រសាសន៍ ដោយ​ក្ដី​អាណិត​អាសូរ​ថា “ក្នុង​រឿង​នេះ អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទេ”។ ប៉ុន្តែ វា​មិន​ពិត​ដូច​ពាក្យ​គាត់​និយាយ​ទេ។ មន្ត្រី​នគរ​បាល​ខ្លះ ហាក់​ដូច​ជា​អាច​ទុក​ការងារ​ចោល នៅ​ពេល​ដែល​ដល់​ម៉ោង​ចេញ​ពី​ធ្វើ​ការ។ ប៉ុន្តែ លោក​វិគ មីកលីយ៉ូ​មិន​ធ្វើ​ដូច្នោះ​ទេ ជា​ពិសេស​ចំពោះ​ករណី​ដ៏​លំបាក​មួយ​នេះ។ ទឹក​ចិត្ត​របស់​លោក​មីកលីយ៉ូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូវ។ មាន​ពេល​មួយ ពួក​សិស្សរបស់​ទ្រង់​បាន​មក​រក​ទ្រង់ ហើយ​សួរ​ទ្រង់​ថា “តើ​អ្នក​ណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌?”(ម៉ាថាយ ១៨:១)។ នៅ​ពេល​នោះ ទ្រង់បាន​ហៅ​កូន​ក្មេង​តូច​ម្នាក់ មក​ឯ​ទ្រង់ រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជាកូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ពុំ​បាន​ឡើយ” (ខ.៣)។ បន្ទាប់​មក ទ្រង់​បាន​ដាស់​តឿន​យ៉ាង​ច្បាស់​ថា មិន​ត្រូវ​​ឲ្យ​នរណា ធ្វើ​ឲ្យ​កូន​តូច​ណា​ម្នាក់​រវាត​ចិត្ត​ឡើយ​(ខ.៦)។ តាម​ពិត​ទៅ កូន​ក្មេង​តូច​ៗ​ពិសេស​ណាស់…

Read article