ការលះបង់របស់ព្រះគ្រីស្ទ
អេសាយ ៥៣:៤-៧,១០-១២ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:៥ មុនពេលលោកជីម ខាវីហ្សែល(Jim Caviezel) ដើរតួសម្ដែងជាព្រះយេស៊ូវ ក្នុងខ្សែភាពយន្តរឿង ការលះបង់របស់ព្រះគ្រីស្ទ លោកមែល គីបសិន(Mel Gibson) បានដាស់តឿនគាត់ថា ការដើរតួសម្ដែងនេះនឹងមានការពិបាកយ៉ាងខ្លាំង ហើយអាចមានផលប៉ះពាល់អវិជ្ជមានមកលើអាជីពរបស់គាត់ នៅក្នុងហូលីវូឌ។ លោកជីមក៏បានទទួលយកការដើរតួសម្តែងនេះ ដោយនិយាយថា គាត់ត្រូវតែដើរតួសម្ដែងក្នុងរឿងនេះ ទោះពិបាកយ៉ាងណាក៏ដោយ។ ក្នុងអំឡុងពេលថតរឿងនោះ លោកជីមត្រូវរន្ទះបាញ់មួយដង គាត់បានស្រកគីឡូអស់២៣គីឡូ ហើយត្រូវគេវាយជ្រុលដៃ បណ្តាលឲ្យរបួសនៅក្នុងឈុតធ្វើទារុណកម្មព្រះយេស៊ូវ។ ក្រោយមក គាត់ក៏បានលើកឡើងថា “ខ្ញុំមិនចង់ឲ្យគេមើលឃើញខ្ញុំទេ តែចង់ឲ្យគេមើលឃើញព្រះយេស៊ូវវិញ។ ការប្រែចិត្តអាចកើតមាន តាមរយៈខ្សែភាពយន្តនេះ”។ ខ្សែភាពយន្តនេះប៉ះពាល់ចិត្តលោកជីម និងមនុស្សជាច្រើន នៅកន្លែងថតកុន ហើយមានតែព្រះអម្ចាស់ទេ ដែលបានជ្រាបថា មានមនុស្សប៉ុន្មានលាននាក់ ដែលបានទស្សនារឿងនេះ ហើយមានការផ្លាស់ប្តូរនៅក្នុងជីវិត។ ខ្សែភាពយន្តរឿង ការលះបង់របស់ព្រះគ្រីស្ទ បានឆ្លុះបញ្ចាំងអំពីពេលដែលព្រះយេស៊ូវបានទទួលរកទុក្ខវេទនាជាទីបំផុត ចាប់តាំងពីពេលដែលព្រះអង្គយាងចូលក្នុងទីក្រុងយេរូសាឡិម ដោយការដង្ហែនៃជ័យជម្នះ និងបានរាប់បញ្ចូលការក្បត់របស់មិត្តសំឡាញ់ ការចំអក ការវាយដំ និងការឆ្កាងអង្គទ្រង់។ រឿងនេះសុទ្ធតែបានចែងក្នុងដំណឹងល្អទាំងបួន។ បទគម្ពីរអេសាយ…
Read article