You are here:
ឈោងចាប់អ្នកដទៃ តាមវិធីសាស្ត្រថ្មីៗ

សូមអាន ១កូរិនថូស ៩:១៩-២៣ គឺ​បាន​ត្រឡប់ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយសារ​សណ្ឋាន​ទាំង​នោះ​ឯង​។ ១កូរិនថូស ៩:២២ អ្នក​ស្រី​ម៉ារី ស្លេសស័រ(Mary Slessor) ជិះ​សំពៅ​ទៅ​ប្រទេស​ខាឡាបា(សព្វថ្ងៃ ជា​ប្រទេស​នីហ្សេរីយ៉ា) នៅ​ទ្វីប​អាហ្រ្វិក នៅ​ចុង​ទសវត្សរ៍ ឆ្នាំ១៨០០​។ ពេល​នោះ គាត់​មាន​ចិត្ត​ក្លៀវក្លា ក្នុង​ការ​បន្ត​ការងារ​បេសកកម្ម​របស់​លោក​ដេវីឌ លីវវីងស្តូន(David Livingstone)។ កិច្ចការ​ទីមួយ​ដែលគេ​ចាត់​តាំង​ឲ្យ​គាត់​ធ្វើ គឺជា​ការ​បង្រៀន​នៅ​សាលា​រៀន ខណៈ​ពេល​ដែល​គាត់​រស់នៅ​ជាមួយ​បេសកជន​ដទៃ​ទៀត ហើយ​បាន​រស់នៅ​បែក​ពី​ស្វាមី​របស់​គាត់ ដោយ​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​មនុស្ស ដែល​នាង​កំពុង​ធ្វើ​ការ​បម្រើ​។ ការ​ដែល​គាត់​ទៅ​រស់​នៅ​ជា​មួយ​ប្រជាជន​ដូចនេះ គឺ​ជា​រឿង​ដ៏​ចម្លែក នៅ​សម័យ​នោះ​។ អ្នក​ស្រី​ម៉ារី​ក៏បាន​ទទួល​ចិញ្ចឹម​ក្មេងៗ​រាប់​សិប​នាក់ ដែលគេ​បាន​បោះបង់ចោល​។ អស់​រយៈ​ពេល​ជាង៤០ឆ្នាំ គាត់​បាន​នាំក្តី​សង្ឃឹម និង​ដំណឹង​ល្អ​ទៅដល់​អ្នក​ដែល​អស់​សង្ឃឹម និង​ត្រូវ​ការ​សេចក្តី​សង្គ្រោះ​។ សាវ័ក​ប៉ុល​បាន​ដឹង អំពី​សារៈសំខាន់​នៃ​ការ​បំពេញ​តម្រូវ​របស់​មនុស្ស​នៅ​ជុំវិញ​យើង​។ គាត់​បាន​លើក​ឡើង ក្នុង​បទ​គម្ពីរ ១កូរិនថូស ១២:៤-៥ ថា “រីឯ​អំណោយ​ទាន នោះ​មាន​ផ្សេង​ៗ​ពី​គ្នា តែ​គឺជា​ព្រះ​វិញ្ញាណ​ដដែល​ទេ ហើយក៏​មាន​មុខងារ​ផ្សេងៗ ពី​គ្នា តែ​គឺជា​ព្រះអម្ចាស់​ដដែល​ទេ”។ ដូច​នេះ គាត់​បាន​បម្រើ​អ្នក​ដទៃ ដោយ​ការ​សម្រប​ខ្លួន​។ ឧទាហរណ៍ គាត់​ថា…

Read article
ពេលដែលព្រះដ៏ជាជាងស្មូនកាន់ខាងយើង

វេទនា​ដល់​អ្នកណា​ដែល​តតាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង១នៅក្នុង​អស់ទាំង​អំបែង​នៅ​ផែនដី តើ​ដីឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើអ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើនឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វីដៃ​ទេ ឬអី? អេសាយ ៤៥:៩ យើង​កាន់តែ​ចង់​សរសើរ​ដំកើង​ព្រះ​តេជះ​របស់​ព្រះអង្គ ពេលណា​យើង​ជញ្ជឹងគិត​អំពី​ព្រះអង្គ ដោយ​ផ្អែក​ទៅលើ​ព្រះរាជកិច្ច​នៃ​ការបង្កើត​របស់​ព្រះអង្គ (បង្កើត​របស់​សព្វសារពើ ចេញ​ពី​ភាព​ទទេ)។ ព្រះអង្គ​បង្គាប់​ភាព​ទទេ ហើយ​វា​ក៏​ស្តាប់​បង្គាប់ ហើយ​ក្លាយជា​អ្វីមួយ។ ព្រះអង្គ​បង្កើត​ដីឥដ្ឋ​ចេញពី​ភាព​ទទេ ហើយ​បង្កើត​យើង​ចេញពី​ដីឥដ្ឋ ជា​ឆ្នាំងដី​ដែល​ព្រះអម្ចាស់​បាន​សូន(អេសាយ ៤៥:៩) ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ក្នុង​គោលដៅ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ និង​ពឹងផ្អែក​លើ​ព្រះអង្គ​ទាំងស្រុង។ “ត្រូវឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើងខ្ញុំ យើងខ្ញុំ​ជា​របស់​ផង​ទ្រង់ យើងខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់(ទំនុកដំកើង ១០០:៣)។ យើង​មាន​ចិត្តចង់​បន្ទាបខ្លួន ពេល​ដែល​បានដឹង​ថា យើង​ជា​ចៀម និង​ជា​ឆ្នាំងដី​របស់​នរណា​ម្នាក់។ ព្រឹក​នេះ ពេល​ខ្ញុំ​អាន​បទ​គម្ពីរ​អេសាយ ខ្ញុំ​ក៏បាន​ឃើញ​ការប្រកាស​មួយទៀត អំពី​ព្រះ​តេជះ​របស់​ព្រះ។ ពេលណា​ខ្ញុំ​គិត​អំពី​អំណាច​ធំ​បណ្តាច់ និង​សិទ្ធិ​របស់​ព្រះ ក្នុងនាម​ជា​ព្រះ​អាទិករ​ក្នុង​ពេល​តែមួយ មាន​បន្ទុះ​មួយ​បាន​កើតឡើង​ក្នុងចិត្ត​ខ្ញុំ។ បទ​គម្ពីរ​អេសាយ ៣៣:២១ បាន​ចែងថា “គឺ​ព្រះយេហូវ៉ា​ទ្រង់​នឹង​គង់​ជាមួយនឹង​យើង​រាល់គ្នា​នៅ​ទីនោះ”។ ត្រង់​ចំណុច​នេះ​មានន័យថា ព្រះអង្គ​កាន់​ខាងយើង។ គឺ​កាន់​ខាងយើង។ ព្រះ​អាទិករ​កាន់​ខាងយើង គឺ​មិនមែន​ទាស់​នឹង​យើង​ទេ។ ព្រះអង្គ​កាន់​ខាងយើង…

Read article
ព្រះដ៏ស្មោះត្រង់អស់កល្ប

សូមអាន ទំនុក​ដំកើង ៣៣:១-១១ ដ្បិត​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ត្រឹម​ត្រូវ ហើយ​បណ្តា​កិច្ចការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ​ត្រង់​ដែរ​។ ទំនុក​ដំកើង ៣៣:៤ កាល​ហ្សាវា(Xavier) កំពុង​រៀន​នៅ​សាលា​បឋម ខ្ញុំ​បាន​ជូន​គាត់​ទៅ​សាលា និង​ទៅ​ទទួល​គាត់​ចេញពី​រៀន​ ជា​ទៀងទាត់។ ថ្ងៃ​មួយ ខ្ញុំ​បាន​ទៅ​ទទួល​គាត់​យឺត​។ ខ្ញុំ​បាន​ចត​ឡាន ហើយ​ក៏​បាន​អធិស្ឋាន​បណ្តើរ រត់​ទៅ​រក​ថ្នាក់​រៀន​គាត់​បណ្តើរ​។ ខ្ញុំ​ក៏បាន​ឃើញ​គាត់​កំពុង​អង្គុយ​ឱប​កាបូប​ស្ពាយ​គាត់ នៅ​លើ​បង់ ក្បែរ​គ្រូ​បង្រៀន​ម្នាក់​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខឹង​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​មក​ទទួល​គាត់​យឺត​។ ខ្ញុំ​មិន​បន្ទោស​គាត់​ទេ ខ្ញុំ​ក៏​ខឹង​នឹង​ខ្លួនឯង​ដែរ​។ ខ្ញុំ​ស្រឡាញ់​កូន​ប្រុស​ខ្ញុំ តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ថ្ងៃ​ក្រោយ គាត់​អាច​មាន​ការ​ខក​ចិត្ត​ចំពោះ​ខ្ញុំ​ទៀត ហើយក៏​អាច​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​។ ដូច​នេះ ខ្ញុំ​ក៏បាន​ខិតខំ​បង្រៀន​ឲ្យ​គាត់​បាន​ដឹង​ថា មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ចេះ​ធ្វើ​ខុស ជា​រឿង​ធម្មតា តែ​ព្រះ​ទ្រង់​មិន​ដែល​ធ្វើ​ខុស​ព្រះបន្ទូល​សន្យា​ឡើយ​។ បទ​គម្ពីរ ទំនុក​ដំកើង ជំពូក៣៣ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​អបអរ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ ដោយ​ការ​សរសើរ​ដោយ​អំណរ(ខ.១-៣) ព្រោះ “ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ត្រឹម​ត្រូវ ហើយ​បណ្តា​កិច្ចការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ​ត្រង់​ដែរ”(ខ.៤)។ ព្រះ​ទ្រង់​បាន​បង្កើត​ពិភព​លោក​ឡើង ធ្វើ​ជា​ភស្តុតាង​បញ្ជាក់​អំពី​ព្រះ​ចេស្ដា និង​បង្ហាញ​ថា យើង​អាច​ពឹង​ផ្អែក​ព្រះអង្គ​បាន(ខ.៥-៧) ហេតុ​នេះ​ហើយ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏បាន​អំពាវនាវ ឲ្យ​មនុស្ស​នៅ​ផែនដី​ថ្វាយបង្គំ​ព្រះអង្គ(ខ.៨)។ ពេលណា​ផែនការ​យើង​បរាជ័យ ឬ​មាន​មនុស្ស​ដែល​បោះបង់ចោល​យើង…

Read article
ទោះយើងជានរណាក៏ដោយ?

សូមអាន រ៉ូម ៥:៦-១០ តែឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨ លោក​រ៉ូបឺត ថដ លីនខិន(Robert Todd Lincoln) បាន​រស់នៅ ក្រោម​ស្រមោល​របស់​ឪពុក​គាត់ គឺ​លោក​ប្រធានាធិបតី​អាមេរិក អ័ប្រាហាំ លីនខិន(Abraham Lincoln)។ បន្ទាប់ពី​ឪពុក​គាត់​បាន​ស្លាប់​ជា​ច្រើន​ឆ្នាំ​ហើយ អត្ត​សញ្ញាណ​របស់​លោក​រ៉ូបឺត ត្រូវ​បាន​គ្រប​ដណ្តប់​យ៉ាង​លើស​លប់ ទៅ​ដោយ​ភាព​ល្បី​ល្បាញ​របស់​ឪពុក​គាត់​។ មិត្ត​ភក្តិ​របស់​គាត់ ឈ្មោះ នី​កូឡាស មួរេយ បាត់ល័រ(Nicholas Murray Butler) បាន​សរសេរ​ថា លោក​រ៉ូបឺត​ច្រើនតែ​និយាយ​ថា គេ​បាន​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ហើយ​ក្រោយមក គេ​តែងតាំង​គាត់​ជា ឯក​អគ្គ​រាជទូត​អាមេរិក​ប្រចាំ​ចក្រភព​អង់គ្លេស ហើយក៏​បាន​ឲ្យ​គាត់​ធ្វើ​ជា​ប្រធាន​ក្រុម​ហ៊ុន​ភូល​មិន​។ តែ​គាត់​ថា គេ​បាន​ប្រគល់​មុខ​នាទី​ទាំង​អស់​នេះ​ឲ្យ​គាត់ ដោយសារ​គាត់​ជា​កូន​របស់​លោក​អ័ប្រាហាំ លីនខិន​ប៉ុណ្ណោះ មិនមែន​ដោយសារ​សមត្ថភាព​របស់​គាត់​នោះ​ទេ។ មិនមែន​មាន​តែ​កូន​ជន​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ ដែល​ជួប​រឿង​ដែល​គួរ​ឲ្យ​នឿយណាយ​ដូច​នេះ​។ យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ឲ្យ​តម្លៃ​យើង ដោយសារ​គេ​ដឹង​ថា យើង​ជា​នរណា​។ តែ​យើង​អាច​ដឹង​ច្បាស់​ថា យើង​មាន​តម្លៃ ដោយសារ​ព្រះ​ទ្រង់​ស្រឡាញ់​យើង​។ សាវ័ក​ប៉ុល​បាន​ទទួល​ស្គាល់​ថា យើង​ជា​នរណា​កាល​យើង​នៅ​រស់​ក្នុង​អំពើបាប…

Read article
ព្រះអង្គគង់នៅជាមួយគ្រប់ពេលវេលា

សូមអាន អេសាយ ៤៦:៤-៧ អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង​។ អេសាយ ៤៦:៤ បន្ទាប់ពី​ការ​វះ​កាត់​បាន​ទទួល​បរាជ័យ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​អ្នក​ស្រី​យ៉ូអាន(Joan)ថា គាត់​ត្រូវ​ធ្វើ​ការ​វះ​កាត់​ម្តង​ទៀត ក្នុងរយៈ​ពេល៥សប្តាហ៍​ខាង​មុខ​។ ពេល​វេលា​បាន​កន្លង​ផុត​ទៅ ការ​ថប់​បារម្ភ​មាន​ការ​កើន​ឡើង​កាន់តែ​ខ្លាំង​។ អ្នក​ស្រី​យ៉ូអាន និង​ស្វាមី​របស់​គាត់​មាន​វ័យ​ចាស់​ហើយ ហើយ​ក្រុម​គ្រួសារ​របស់​គាត់​ក៏​រស់នៅ​ឆ្ងាយ​ពី​គាត់​ទៀត​។ ពួកគេ​ត្រូវ​បើក​បរ​ឡាន​ទៅ​កាន់​ទីក្រុង ដែល​ពួកគេ​មិន​ធ្លាប់​ស្គាល់ ហើយ​ចូល​មន្ទីរ​ពេទ្យ​ដែល​មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​ដ៏​ស្មុគ​ស្មាញ ហើយ​ពួកគេ​ត្រូវ​ទៅ​ទទួល​ការ​ប្រឹក្សា និង​ការ​ព្យាបាល​ពី​អ្នក​ជំនាញ​ម្នាក់​ទៀត​។ ទោះ​កាលៈទេសៈ​នេះ​ហាក់​ដូច​ជា​ពិបាក​លើស​លប់ ព្រះ​ទ្រង់​បាន​ថែរក្សា​ពួកគេ​។ ក្នុង​អំឡុង​ពេល​ពួកគេ​ធ្វើ​ដំណើរ​ឧបករណ៍​ជីភីអេស សម្រាប់​មើល​ផែនទី​ក៏​បាន​ខូច តែ​ពួកគេ​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា ព្រោះ​ពួកគេ​មាន​ផែនទី​ក្រដាស​។ ព្រះ​ទ្រង់​បាន​ប្រទាន​ប្រាជ្ញា​។ នៅ​មន្ទីរ​ពេទ្យ មាន​គ្រូ​គង្វាល​ម្នាក់​បាន​​មក​អធិស្ឋាន​ឲ្យ​ពួកគេ ហើយ​ក៏​បាន​ជួយ​យក​អសារ​ពួកគេ​នៅពេល​ក្រោយ​ទៀត នៅ​ថ្ងៃ​នោះ​។ ព្រះ​ទ្រង់​ប្រទាន​ជំនួយ​។ បន្ទាប់ពី​ការ​វះ​កាត់​ហើយ អ្នក​ស្រី​យ៉ូអាន​បាន​ទទួល​ដំណឹង​ល្អ​ពី​មន្ទីរ​ពេទ្យ​ថា ការ​វះ​កាត់​បាន​ទទួល​ជោគជ័យ​។ យើង​មិន​តែងតែ​ទទួល​បាន​ការ​ប្រោស​ឲ្យ​ជា ឬ​ការ​ជួយ​សង្គ្រោះ​ពី​គ្រោះ​ថ្នាក់ ឲ្យ​បាន​គ្រប់​ពេល​ឡើយ តែ​ព្រះអង្គ​ស្មោះ​ត្រង់ ហើយ​តែងតែ​គង់នៅ​ជិត​មនុស្ស​ដែល​ងាយ​រង​គ្រោះ ទោះ​ពួកគេ​នៅ​ក្មេង មាន​វ័យ​ចាស់ ឬ​មាន​ភាព​ខ្វះ​ចន្លោះ​ខ្លាំង​យ៉ាងណា​ក៏ដោយ​។ កាល​ប៉ុន្មាន​សតវត្សរ៍​មុន ពេល​ដែល​ការ​រស់នៅ​ជា​ឈ្លើយសឹក​ក្នុង​ចក្រ​ភព​បាប៊ីឡូន បាន​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​មាន​ការ​ចុះ​ខ្សោយ​កាន់តែ​ខ្លាំង ហោរា​អេសាយ​ក៏បាន​រំឭក​ពួក​គេ​ថា ព្រះ​ទ្រង់​បាន​បី​ពួក​គេ​តាំង​ពី​ពេល​ពួកគេ​ចាប់​កំណើត ហើយក៏​នៅតែ​បន្ត​ថែរក្សា​ពួកគេ​។ គឺ​ដូច​ដែល​ព្រះអម្ចាស់​​មាន​បន្ទូល​តាមរយៈ​ហោរា​អេសាយ​ថា “រហូត​ដល់​ឯង​ចាស់​ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់ស គឺ​អញ​បាន​បង្កើត…

Read article
ហ៊ានធ្វើការល្អថ្វាយព្រះ

សូមអាន ម៉ាថាយ ១២:៩-១៤ ឯ​មនុស្ស តើមាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាល​ម៉ាន​ទៅទៀត​។ ម៉ាថាយ ១២:១២ នៅ​ថ្ងៃ​មួយ សិស្ស​ថ្នាក់ទី៦ម្នាក់ បាន​ឃើញ​មិត្ត​រួម​ថ្នាក់​របស់​នាង កំពុង​អារ​ដៃ​ខ្លួនឯង​នឹង​ផ្លែ​ឡាម​។ នាង​បាន​ព្យាយាម​ជួយ​គាត់ ដែល​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ ដោយ​យក​ឡាម​ចេញពី​គាត់ ទៅ​បោះ​ចោល​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គេ​មិន​បាន​សរសើរ​នាង​ទេ តែ​ផ្ទុយទៅវិញ សាលា​ដាក់​ពិន័យ​មិន​ឲ្យ​នាង​ចូល​សាលា​រយៈ​ពេល១០ថ្ងៃ​។ តើ​ហេតុ​អ្វី ព្រោះ​គេ​ឃើញ​នាង​កាន់​ផ្លែ​ឡាម​នោះ ជា​អ្វី​ដែល​គេ​បាន​ហាម​មិន​ឲ្យ​យក​ចូល​សាលា​។ ពេល​គេ​សួរ​នាង​ថា តើ​នាង​នឹង​ធ្វើ​ដូច​នេះ​ទៀត​ទេ នាង​ក៏​បាន​ឆ្លើយ​ថា នាង​នឹង​ធ្វើ​ដូច​នេះ​ទៀត ទោះ​គេ​ពិន័យ​នាង​ក៏ដោយ​។ ក្រោយមក គេ​ក៏​បាន​ដឹង​ថា តាម​ពិត នាង​កំពុងតែ​ព្យាយាម​ជួយ​មិត្ត​រួម​ថ្នាក់​នាង ដូច​នេះ គេ​ក៏​បាន​លប់​ចោល​ការ​ពិន័យ​នោះ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​បញ្ហា​ដែល​ព្រះអង្គ​មាន​ជាមួយ​ពួក​អ្នក​ដឹកនាំ​សាសនា ពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​ជួយ​សង្គ្រោះ​មនុស្ស​ជាតិ​។ ពួក​ផារិស៊ី​បាន​ចោទ​ប្រកាន់​ថា ការ​ដែល​ព្រះយេស៊ូវ​បាន​ប្រោស​បុរស​ស្វិតដៃ​ម្នាក់​ឲ្យ​ជា នៅ​ថ្ងៃ​សាបាត គឺជា​ការ​បំពាន​ក្រឹត្យ​វិន័យ​។ ព្រះគ្រីស្ទ​ក៏បាន​ប្រាប់​ពួក​គេ​ថា ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​រាស្រ្ត​ព្រះអង្គ​ជួយ​សង្គ្រោះ​សត្វ​ចៀម​ដែល​កំពុង​មាន​គ្រោះ​ថ្នាក់ នៅ​ថ្ងៃ​សាបាត តែ​មនុស្ស​មាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាល​ម៉ាន​ទៅទៀត(ម៉ាថាយ ១២:១២)។ ដោយសារ​ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ថ្ងៃ​សាបាត ព្រះយេស៊ូវ​អាច​សម្រេច​ថា មាន​ការ​អ្វី​ខ្លះ​ដែលគេ​អាច ឬ​មិន​អាច​ធ្វើ​នៅ​ថ្ងៃ​សាបាត(ខ.៦-៨)។ ព្រះ​អង្គ​ជ្រាប​ថា ពួក​អ្នក​ដឹកនាំ​សាសនា​មុខ​ជា​ខឹង​មិនខាន តែ​ព្រះអង្គ​នៅតែ​ប្រោស​ដៃ​របស់​បុរស​នោះ​ឲ្យ​ជា(ខ.១៣-១៤)។ ជួនកាល អ្នកជឿ​ព្រះគ្រីស្ទ​អាច​ត្រូវ​គេ​បៀតបៀន ដោយសារ​ពួកគេ​ធ្វើ​កិច្ចការ​អ្វី​ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ តែ​ព្រះអង្គ​នៅតែ​សព្វ​ព្រះទ័យ​ឲ្យ​ពួក​គេ​បន្ត​ជួយ​អ្នក​ដទៃ​។…

Read article
ទស្សនៈដែលមានព្រះជាចំណុចកណ្តាល

របៀប​ដែល​យើង​យល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះ ជា​កត្តា​កំណត់​របៀប​ដែល​យើង​រស់នៅ ក្នុង​លោកិយ​នេះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​សារៈសំខាន់​ជា​មូលដ្ឋាន នៃ​ការ​ស្គាល់​ព្រះអម្ចាស់ ដូចដែល​ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ ក្នុង​ព្រះបន្ទូល។ អត្ថបទ ជំនឿ​របស់​គ្រីស្ទបរិស័ទ​មាន​ព្រះ​ធ្វើជា​ចំណុច​កណ្តាល។ របៀប​ដែល​មនុស្ស​ម្នាក់​យល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះ ជា​កត្តា​កំណត់​របៀប​ដែល​គាត់​រស់នៅ ពោល​គឺ​លើស​កត្តា​កំណត់​ផ្សេងទៀត។ ការ​ស្គាល់​ព្រះ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត សម្រាប់​ឲ្យ​យើង​យល់​អំពី​សារៈសំខាន់​នៃ​ផ្នែក​នី​មួយៗ​នៃ​ជីវិត​របស់​យើង។ សាវ័ក​ប៉ុល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ថា មនុស្ស​ដែល​គ្មាន​ព្រះគ្រីស្ទ ជា​មនុស្ស​ដែល​គ្មាន​ក្តី​សង្ឃឹម។ ព្រោះ​មនុស្ស​នោះ​បាន​ឆ្លងកាត់​ការឈឺចាប់ ទុក្ខ​លំបាក និង​អាថ៌កំបាំង​ដ៏​ស្មុគស្មាញ​នៃ​វត្តមាន​របស់​មនុស្ស​នៅ​លើ​ផែនដី ដោយ​មិនបាន​យល់​អំពី​ព្រះ​ដែល​បាន​យកកំណើត​ជា​មនុស្ស។    

Read article
មនុស្សខុសគ្នារួបរួមគ្នា ក្នុងព្រះយេស៊ូវ

សូមអាន កាឡាទី ៣:២៣-២៩ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ​។ កាឡាទី ៣:២៨ លោក​ហ្វ្រេន​ស៊ីស អ៊ីវ៉ាន(Francis Evans) ជា​អ្នក​វិភាគ​ផ្នែក​មុខ​ជំនួញ ​បាន​ធ្វើ​ការ​សិក្សា​ទៅលើ​អ្នក​លក់​កញ្ចប់​ធានា​រ៉ាប់រង​​១២៥​នាក់ ដើម្បី​ឲ្យ​បាន​ដឹង​ថា មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​ជោគជ័យ​ក្នុង​អាជីព​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ សមត្ថភាព​ក្នុង​ការ​លក់​មិនមែន​ជា​កត្តា​ចម្បង​ឡើយ​។ ផ្ទុយ​ទៅវិញ លោក​អ៊ីវ៉ាន​បាន​រក​ឃើញថា អតិថិជន​ជាច្រើន​ទំនង​​ទិញ​កញ្ចប់​ធានា​រ៉ាប់​រង​ពី​អ្នក​លក់ ដែល​មាន​និន្នាការ​នយោបាយ ការ​អប់រំ និង​សូម្បីតែ​កម្ពស់​ដូច​ពួកគេ​។ អ្នក​ជំនាញ​បាន​បក​ស្រាយ​ថា ពួក​គេ​កំពុងតែ​មាន​ទំនោរ​ទៅ​រក​ការ​ជ្រើសរើស​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ពួកគេ​។ ការ​មាន​ទំនោរ​ដូច​នេះ ក៏​កើត​មាន​ក្នុង​ផ្នែក​ដទៃ​ទៀត នៃ​ជីវិត​យើង​ផង​ដែរ ដោយ​យើង​ច្រើនតែ​រៀប​ការ​ជា​មួយ ឬ​រាប់អាន​មនុស្ស​ដែល​មាន​លក្ខណៈ​ស្រដៀង​យើង​ច្រើន​។ ការ​មាន​ទំនោរ​ដូច​នេះ​ជា​រឿង​ធម្មតា​ទេ តែ​អាច​មាន​គ្រោះ​ថ្នាក់ បើ​យើង​មិន​បាន​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​។ ពីព្រោះ​ពេលណា​យើង​ចង់​រាប់​រកតែ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង សង្គម​អាច​មាន​ការ​បែក​បាក់ ដោយសារ​ការ​ប្រកាន់​ពូជ​សាសន៍ និន្នាការ​នយោបាយ និង​វណ្ណៈ​ជាដើម​។ នៅ​សតវត្សន៍ទី១ សាសន៍​យូដា​រាប់​អាន​តែ​សាសន៍​យូដា សាសន៍​ក្រិក​រាប់​អាន​តែ​សាសន៍​ក្រិក ហើយ​អ្នក​មាន និង​អ្នក​ក្រ​មិន​ដែល​រាប់អាន​គ្នា​ទេ​។ តែ​ក្នុង​បទ​គម្ពីរ រ៉ូម ១៦:១-១៦ សាវ័ក​ប៉ុល​បាន​រៀបរាប់​ឈ្មោះ សមាជិក​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម ដែល​រួម​មាន​អ្នក​ស្រី​ព្រីស៊ីល និង​លោក​អ័គីឡា(ជនជាតិ​យូដា) លោក​អេ​ប៉ាយនេត(ជនជាតិ​ក្រិក)…

Read article
ពន្លឺតូចៗរាប់ពាន់ផ្សំចូលគ្នា

សូមអាន អេភេសូរ ៥:៨-២០ ចូរ​ដើរ​ដូចជា​មនុស្ស​ភ្លឺ​ចុះ​។ អេភេសូរ ៥:៨ ជ្រោះ​ជ្រៅ​ឌីសម៉ល ខេនាន ក្នុង​ភាគ​ពាយព្យ​នៃ​រដ្ឋ​អាឡាបាម៉ា បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន ឲ្យ​មក​ទស្សនា​កម្សាន្ត​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​នៅ​ខែ​ឧសភា និង​ខែ​មិថុនា នៅពេល​ដែល​កូន​របស់​សត្វ​មមុង​ម្យ៉ាង​បាន​ញាស់ ហើយ​ប្រែ​ក្លាយ​ជា​ដង្កូវ​បញ្ចេញ​ពន្លឺ​។ នៅ​ពេលយប់ សត្វ​ដង្កូវ​បញ្ចេញ​ពន្លឺ​ទាំង​នេះ​បាន​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត ដោយ​ពួកវា​រាប់​ពាន់​ក្បាល​ជួប​ជុំ​គ្នា​បង្កើត​ជា​ពន្លឺ​ដែល​គួរ​ឲ្យ​ពេចពិល​រមិល​មើល​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ឲ្យ​អ្នកជឿ​ព្រះគ្រីស្ទ​ដើរ​ដូចជា​មនុស្ស​ភ្លឺ​។ គាត់​ពន្យល់​ថា “កាលពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូចជា​មនុស្ស​ភ្លឺ​ចុះ”(អេភេសូរ ៥:៨)។ តែ​ជួនកាល យើង​ប្រហែល​ជា​ឆ្ងល់​ថា ពន្លឺ​ដ៏​តូច​របស់​យើង​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ ដោយ​របៀបណា​។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​មិន​ត្រូវ​ការ​ធ្វើ​ការ​តែ​ម្នាក់ឯង ដើម្បី​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​នោះ​ទេ​។ គាត់​បាន​ហៅ​យើង​ថា “មនុស្ស​ភ្លឺ”(ខ.៨) ហើយ​ពន្យល់​ថា យើង​គួរ “នឹង​ទទួល​ចំណែក​កេរ្តិ៍​អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង”(កូល៉ុស ១:១២)។ ការ​រស់នៅ​ជា​ពន្លឺ​ក្នុង​លោកិយ គឺជា​ការ​រួបរួម​គ្នា ជា​កិច្ចការ​នៃ​រូបកាយ​របស់​ព្រះគ្រីស្ទ និង​កិច្ចការ​របស់​ពួក​ជំនុំ​។ សាវ័ក​ប៉ុល​បាន​បក​ស្រាយ​កាន់តែ​ច្បាស់​ អំពី​ការ​រួបរួម​គ្នា​នេះ ដែល​ត្រូវ​មាន​ការ​ថ្វាយបង្គំ​រួម​គ្នា ដោយ“និយាយ​គ្នា​ទៅវិញ​ទៅមក ដោយបទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ”(អេភេសូរ ៥:១៩)។ ពេលណា​យើង​បាក់​ទឹក​ចិត្ត…

Read article
បានរួចផុតពីភាពជាទាសករ

សូមអាន និក្ខមនំ ៦:១-៨ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួចពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួចពី​ការ​បំរើ​គេ​។ និក្ខមនំ ៦:៦ មាន​ពេល​មួយ​ចាមីឡា(Jamila) បាន​លាន់​មាត់​ថា “អ្នក​ប្រៀប​ដូចជា​លោក​ម៉ូសេ ដែល​បាន​ដឹកនាំ​យើង​ចេញពី​ភាពជា​ទាសករ”។ ចាមីឡា​បាន​ធ្វើ​ការ​ដូច​ទាសករ​នៅ​កន្លែង​ធ្វើ​ឥដ្ឋ​មួយ​កន្លែង ក្នុង​ប្រទេស​ប៉ាគីស្ថាន​។ នាង និង​ក្រុម​គ្រួសារ​នាង​បាន​ជួប​ទុក្ខ​លំបាក​យ៉ាង​នេះ ដោយសារ​ពួក​គេ​ជំពាក់​លុយ​ម្ចាស់​ឡឥដ្ឋ​ច្រើន​ហួស​ប្រមាណ​។ ពួកគេ​បាន​ប្រើ​ប្រាស់​ប្រាក់​ចំណូល​មួយ​ផ្នែក​ធំ​ដែល​ពួកគេ​រកបាន ដើម្បី​តែ​បង់​ការ​ប្រាក់​ប្រចាំខែ​ប៉ុណ្ណោះ​។ តែ​ក្រោយមក មាន​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​មួយ​បាន​ជួយ​លោះ​បំណុល​របស់​ពួកគេ​។ ពួកគេ​មាន​អារម្មណ៍​ធូរ​ស្បើយ​យ៉ាង​ខ្លាំង​។ ចាមីឡា​ជា​អ្នកជឿ​ព្រះយេស៊ូវ​។ ដូច​នេះ ពេល​នាង​បង្ហាញ​ចេញ​នូវ​ការ​អរគុណ​ចំពោះ​តំណាង​របស់​អង្គការ ដែល​បាន​ជួយ​ក្រុម​គ្រួសារ​នាង​ឲ្យ​មាន​សេរី​ភាព នាង​ក៏បាន​លើក​ឡើង អំពី​គំរូ​របស់​ព្រះ​អម្ចាស់ ក្នុង​ការ​ប្រើ​លោក​ម៉ូសេ​ឲ្យ​រំដោះ​រាស្រ្ត​អ៊ីស្រាអែល ឲ្យ​រួច​ផុត​ពី​ភាពជា​ទាសករ​។ ប្រជាជន​អ៊ីស្រាអែល​បាន​ទទួលរង​ការ​កៀបសង្កត់​ពី​សាសន៍​អេស៊ីព្ទ​អស់​រាប់​រយ​ឆ្នាំ​ហើយ ដោយ​ធ្វើ​ការ​ធ្ងន់ ក្នុង​ស្ថានភាព​ដ៏​ពិបាក​ក្រៃ​លែង​។ ពួកគេ​ក៏​បាន​ស្រែក​រក​ព្រះ សូម​ព្រះ​អង្គ​ជួយ​សង្រ្គោះ​ពួកគេ(និក្ខមនំ ២:២៣)។ តែ​បន្ទុក​ការងារ​របស់​ពួកគេ​ក៏​កាន់តែ​ធ្ងន់ ដោយ​ស្តេច​ផារ៉ោន​ដែល​ទើប​ឡើង​សោយរាជ្យ​ថ្មី​បាន​បញ្ជា​ពួកគេ មិន​គ្រាន់តែ​ធ្វើ​ឥដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ឲ្យ​ទៅ​រើស​ចំបើង​សម្រាប់​ធ្វើ​ឥដ្ឋ​ផង​ដែរ(៥:៦-៨)។ ពេល​ពួក​អ៊ីស្រាអែល​បន្ត​ស្រែក​សូម​ព្រះអង្គ​រំដោះ​ពួកគេ​ឲ្យ​រួចពី​ការ​សង្កត់សង្កិន​នេះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​សន្យា​ម្តង​ទៀត​ថា នឹង​ធ្វើ​ជា​ព្រះ​ដល់​ពួកគេ(៦:៧)។ ពួកគេ​នឹង​មិន​រស់នៅ​ជា​ទាសករ​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​នឹង​លើក​ព្រះ​ពាហុ ដើម្បី​ប្រោស​លោះ​ពួកគេ(ខ.៦)។ តាម​ការ​បង្គាប់​របស់​ព្រះអម្ចាស់ លោក​ម៉ូសេ​ក៏បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល ចេញពី​ទឹកដី​អេស៊ីព្ទ(មើល​ជំពូក ១៤)។ សព្វថ្ងៃ​នេះ ព្រះ​ទ្រង់​នៅតែ​រំដោះ​យើង ដោយ​ព្រះ​ពាហុ​លាត​សន្ធឹង​របស់​ព្រះរាជបុត្រា​ព្រះអង្គ ព្រះ​នាម​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង​។ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព​រួចផុត…

Read article