You are here:
ថ្ងៃថ្មី

ក្នុង​ការ​ប្រជុំ​ពេល​ព្រឹក ដែល​ខ្ញុំ​បាន​ចូល​រួម​ពេល​ថ្មី​ៗ​នេះ អ្នក​រៀប​ចំ​ការ​ជួប​ជុំ​ បាន​អធិស្ឋាន​បើក យ៉ាង​ដូច​នេះថា “ឱ ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​សូម​អរព្រះ​គុ​ណ​ទ្រង់ ​សម្រាប់​ថ្ងៃ​​នេះ។ នេះ​ជា​ពេល​ចាប់​ផ្តើ​ម​នៃ​ថ្ងៃថ្មី​​មួយ​ទៀត ដែល​យើង​ខ្ញុំ​ទើប​តែ​បាន​ឃើញ”។ ទោះ​បី​ជា​ពាក្យ​អធិស្ឋាន​របស់​គាត់​ត្រង់​ចំណុ​ចនេះ​ ហាក់​ដូច​ជា​ងាយ​ស្រួល​យល់​ក៏​ដោយ ក៏​សេច​ក្តី​អធិស្ឋាន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​​គិត​ដល់​ចំណុច​ខុស​ៗ​គ្នា​មួយ​ចំនួន។ ទីមួយ : ដោយ​សារ​ថ្ងៃ​នីមួ​យ​ៗ ជា​ថ្ងៃ​ថ្មី ហើយ​ជា​ឱកាស​ថ្មី នោះ​នៅ​ក្នុង​ថ្ងៃ​នីមួ​យ​ៗ មាន​ការ​ជា​ច្រើន ដែល​យើង​មិន​អាច​រំពឹង​ទុក​ជា​មុន ឬ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។​ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា សមត្ថ​ភាព​យើង​មាន​កំណត់ ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ទាំង​ស្រុង ដោយ​សម្រេច​ចិ​ត្ត​រ​ស់នៅ ក្នុង​ព្រះ​គុណ និង​កម្លាំង​របស់​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​លើធ​ន​ធាន​របស់​យើង។ ទីពីរ : ថ្ងៃ​នី​មួយ​ៗ​ជា​ថ្ងៃ​ថ្មី ហើយ​ក៏​ជា​អំណោយ ដែល​គួរ​ឲ្យ​យើង​អរសប្បាយ​ផង​ដែរ។ ប្រហែល​ម​ក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ប្រកាស​ឡើង​ថា “ថ្ងៃ​​​នេះ​​ជា​​ថ្ងៃ​​ដែល​ព្រះយេហូវ៉ា​បាន​កំណត់​ទុក(ឬបង្កើត) នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីករាយ​សប្បាយ​ឡើង”(ទំនុកដំកើង ១១៨:២៤)។ ជា​ការ​ពិត​ណាស់​ នៅ​​ថ្ងៃ​នេះ មាន​ការ​ជា​ច្រើន​​ដែល​យើង​មិន​ធ្លាប់​បាន​ប្រទះ​ពីមុ​ន​មក​ហើយ​មាន​​កា​រ​​ខ្លះ​​​ក៏​អាច​​​ធ្វើ​​ឲ្យ​យើង​​មាន​ការ​ពិបាក​ផង​ដែរ។​ ប៉ុន្តែ ថ្ងៃ​ថ្មី​នីមួយ​ៗ​សុទ្ធ​តែ​មាន​តម្លៃ​ដ៏​ពិសេស បាន​ជាលោ​ក​ម៉ូសេ​បាន​សរសេរ​នៅក្នុង​ប​ទគ​ម្ពីរ​ថា “ដូច្នេះ សូម​​ប​ង្រៀន​​ឲ្យ​​យើ​ង​ខ្ញុំ​​ចេះ​កំណត់​រាប់​​ថ្ងៃ​​អាយុនៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកដំកើង ៩០:១២)។ ថ្ងៃ​ថ្មី​នី​មួយ​ៗ…

Read article
ថាស ឬថង់ដង្វាយ

លោកអេឌ ដប់សិន(Ed Dobson) គឺ​ជា​គ្រូ​គង្វាល​រប​ស់​ខ្ញុំកាល​ពី​មុន។ ជា​ញឹក​ញាប់ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​មិន​ចូល​ចិត្ត​អធិប្បាយ​​អំពីការ​ថ្វា​យ​ដង្វាយដ​ល់​ព្រះ​វិហារ​ឡើយ។ គាត់​ថា ការ​ងារ​ដែល​គាត់​ធ្លាប់​ធ្វើ​កាល​ពី​មុន គឺ​មាន​ការ​រៃ​អង្គាស​ប្រាក់​ដង្វាយ ដូចនេះ​គា​ត់មិ​ន​ចូល​ចិត្ត​ដាក់​បន្ទុក​មក​លើ​នរណាម្នា​ក់​ឡើយ បើ​សិន​ជា​គ្មាន​ការ​ចាំ​បាច់​ទេ​នោះ។ ប៉ុន្តែ ពេល​គាត់​បង្រៀន​ព្រះ​បន្ទូល ក្នុង​ព្រះគ​ម្ពីរ​កូ​រិន​ថូស ខ្សែ​ទី​២ ហើយ​ចូល​ដល់​ជំពូក​៨ និង​៩ គាត់​នៅ​តែ​មិ​ន​អាច​ជៀស​ផុត​ពី​ការ​បង្រៀន​អំពី​ការ​​ថ្វាយ​ដង្វាយ​ដដែល។ ការ​អធិប្បាយ​របស់​គាត់ មាន​ចំណុច​ល្អៗ​ជា​ច្រើន​​ដែល​ក្នុង​នោះ ចំណុច​មួយ​ដែល​ខ្ញុំ​នៅ​ចាំ​​​ជាង​​គេ គឺ​វិធី​សាស្រ្ត​ពន្យល់ដែ​ល​គាត់​បាន​ប្រើ ដើម្បី​ធ្វើ​ឲ្យ​យើង​ងាយ​យល់។ ពេល​នោះ គាត់​បាន​ដាក់​ថាស​ដង្វាយ​នៅ​លើក​ម្រាល​ឥដ្ឋ ហើយ​ក៏​ឈរ​ពី​លើ​វា រួច​អធិប្បាយ​ព្រះ​បន្ទូល អំពី​សារៈ​សំខាន់​នៃ​ការ​ថ្វាយ​ខ្លួន​យើង​ដាច់​ដល់​ព្រះ​អម្ចាស់ គឺ​មិន​មែន​គ្រាន់​តែ​ថ្វាយ​ប្រាក់​ពី​ក្នុង​កាបូប​លុយ​របស់​យើង​ឡើយ។ បទ​គម្ពី​រទាំ​ង​២​ជំពូក ក្នុង​សំបុត្រ​ទី​២ ដែល​សាវ័កប៉ុល​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ ​នៅ​​ក្រុង​កូរិនថូស បាន​បង្រៀន​យើង​អំពី​កិរិយា និង​ការ​ប្រតិ​បត្តិ​ដែល​យើង​ត្រូវ​មាន នៅ​ក្នុង​ការ​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អ​ម្ចាស់ ដែល​មាន​ដូចជា: ចូរ​ថ្វាយ​ខ្លួន​ទៅ​ដល់​ព្រះ​អម្ចាស់ ជា​មុន​សិន(៨:៥)។ ចូរដា​ក់​ដង្វា​យ​ឲ្យ​អ្នក​ដទៃ ដើម្បី​យក​គំរូ​តាម​ព្រះអ​ម្ចាស់​យេស៊ូវ(៨:៩)។ ចូ​រ​ថ្វាយ តាម​អ្វី​ដែល​មាន(៨:១១-១២) ចូរ​ថ្វាយ​ដោយ​ចិត្ត​ក្លៀវ​ក្លា ដោយ​សារ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ(៩:២) ចូរ​ថ្វាយ​ដោ​យ​ចិត្ត​សប្បុរស មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​សារ​សំពាធ​ពី​​ខាងក្រៅ​ឡើយ(៩:៥-៧)។ ដូច​​នេះ នៅ​​សប្តាហ៍​​ក្រោយ​ ពេ​ល​​គេ​​ហុច​ថង់ ឬ​ថាស​ដង្វា​យ​ត​គ្នា នៅ​ក្នុង​ព្រះ​វិហារ នោះ​សូម​ស្រម៉ៃ​ថា…

Read article
ការ​មិន​បាន​ដឹង និង​ភាព​សុច​រិត

អ្នក​ខ្លះ​ខំ​ជៀស​វាង​ការ​ទៅ​ពិនិត្យ​សុខភាព ព្រោះ​ពួក​គេ មិ​នច​ង់​ឲ្យ​គេរ​កឃើ​ញថា​ ខ្លួន​កំពុង​មាន​បញ្ហា​សុខ​ភាព​អ្វី​ឡើយ​។ យ៉ាងណាមិ​ញ អ្នក​ខ្លះ​ក៏​ខំជៀ​ស​វាង​ការ​ទៅ​ព្រះវិហារ ក៏​ដោយ​សារ​ពួក​គេមិ​នចង់​ដឹង​ថា ខ្លួន​កំពុង​មាន​បញ្ហាអំ​ពើ​បាប​អ្វី​ដែរ។ ប៉ុន្តែ ការ​មិន​អើពើ​ចំ​ពោះជ​ម្ងឺ​ដែល​យើង​មាន មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​បាន​ឡើយ ហើយកា​រ​មិន​អើ​ពើចំ​ពោះអំ​ពើបា​បដែល​យើង​មាន ក៏មិ​ន​អាច​ធ្វើឲ្យ​យើ​ង​ក្លាយ​ជាម​នុស្ស​ដែ​លគ្មា​ន​បាន​ដែរ។ តាម​ច្បាប់​របស់​ចក្រភ​ពរ៉ូ​ម អ្នក​ដែល​បាន​ល្មើស​ច្បាប់ មិន​អាច​យក​លេស​ថា ខ្លួន​មិន​ដែល​បាន​ដឹង​​អំពី​ច្បាប់​បាន​ឡើយ។ ទ្រឹស្តី​នៃ​ច្បាប់​នេះ បាន​ក្លាយ​ជា​ប្រភព​នៃច្បា​ប់​នៅ​សម័យ​ក្រោយ​ៗ​ទៀត ប៉ុន្តែ ទ្រឹស្តី​នេះ បាន​ចាប់​កំណើ​ត​តាំង​ពី​យូរ​ណាស់​​មក​ហើយ។ ពេល​ព្រះ​ប្រទាន​ក្រឹត្យវិ​ន័យ​ដល់​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ច្បាស់​ថា សូម្បី​តែ​អ្នក​ដែ​លបា​ន​ធ្វើ​អំពើ​បាប ដោយ​មិន​បាន​ដឹង​អំពី​ក្រឹត្យ​វិន័យ ក៏​ត្រូវ​ថ្វាយ​យញ្ញ​បូជា ដើម្បី​សូម​ការ​អត់​ទោស​ បា​បផង​ដែរ(លេវីវិន័យ អេសេគាល ៤៥:១៨-២០)។ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុ​ង​រ៉ូម គាត់​បាន​លើក​ឡើង​អំពី​បញ្ហា នៃ​ការ​មិន​បាន​ដឹង ឬ​ការ​ខ្វះកា​រ​យល់​ដឹង​អំពី​សេចក្តី​ពិត។ ពេល​មនុស្ស​មិន​បាន​ស្គាល់សេ​ចក្តី​សុចរិត​​របស់​ព្រះ ពួកគេ​ក៏​បា​នតាំ​ងសេ​ចក្តី​សុចរិត​របស់​ខ្លួ​ន​គេ(រ៉ូម ១០:៣)។ ពេល​យើង​រស់​នៅ តាម​ការ​យល់​ដឹង​របស់​យើង អំពី​ការ​ខុស និង​ការ​ត្រូវ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ល្អ ចំពោះខ្លួ​ន​ឯង ប៉ុន្តែ ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អខា​ងវិ​ញ្ញាណឡើ​យ។ មាន​តែ​ការ​វាស់​ស្ទ​ង់ តាម​ខ្នាតគំ​រូ​នៃសេ​ចក្តីសុ​ចរិ​ត​របស់​ព្រះ​(ព្រះយេស៊ូវ)ទេ​ ដែល​ធ្វើ​ឲ្យ​យើងដឹ​ង អំពីស្ថា​នភា​ព​នៃខុ​ស​ភាព​ខាង​វិញ្ញាណរបស់​យើង​បា​ន។ គ្មាន​អ្នកណា​​អាច​ខំ​ធ្វើល្អ ដើម្បី​​ឲ្យបា​​នសេ​ចក្តី​សុ​ចរិ​ត​នៃ​ព្រះគ្រី​ស្ទឡើ​យ តែយើង​អរ​ព្រះ​គុណព្រះ ដែល​យើង​មិន​ចាំបា​ច់​ត្រូវ​ខំ​ស្វែង​រក ព្រោះ​ទ្រង់​បាន​ចែក​សេចក្តី​សុចរិ​តរ​បស់​ទ្រង់​ដល់​យើ​ង​ហើ​យ​(៥:២១)។…

Read article
ទ្រ​ង់កំពុង​ជួយ​យើងហើយ!

ពេល​ដែល​កម្មករ​អណ្តូង​រ៉ែ​៣៣នា​ក់ ​បាន​ជាប់​ខ្លួន ក្នុង​អណ្តូង​រ៉ែ​ដ៏​ជ្រៅមួ​យ នៅ​ប្រទេស​ឈីលី ខ្ញុំ​ចង់​ដឹង ថា​​តើពួក​គេកំ​ពុង​មាន​អារម្មណ៍​ថា​អស់​ផ្លូវ និ​ង​អស់​សង្ឃឹម​ទាំង​ស្រុង ចំពោះ​សេចក្តី​ស្លាប់​ដ៏​ឈឺ​ចាប់ ដែល​កំពុង​​ខិត​មកជិ​តប​ន្តិ​​ច​ម្តង​ៗ​ឬទេ​។ ក្រោម​មក ខ្ញុំ​ក៏​​អាច​ស្រម៉ៃ​ឃើញ​ថា ពួក​គេ​មា​ន​​អំណរ​ខ្លាំងប៉ុ​ណ្ណា ពេល​ពួក​គេបា​ន​ទទួល​សារ​ពី​អ្នកនៅ​ផ្ទៃ​ដី​​ខាង​លើថា​ ក្រុមស​ង្គ្រោះបា​នដឹ​ង​ច្បាស់​អំ​ពីទី​តាំង ដែល​ពួក​គេកំ​ពុង​ជាប់​គាំង​នោះ​ហើយ ហើយ​ដំណើរ​ការ​នៃកា​រ​នាំពួ​កគេ​ចេ​ញម​ក​ខាង​លើ​ ក៏​បាន​ចាប់​ផ្តើម​ហើយ​ដែរ! នៅ​ក្នុង​ជីវិតយើ​ង មាន​ពេល​ដែល​យើង​មាន​អារម្ម​ណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​ជាប់​គាំង នៅ​ក្នុង​កន្លែង​ដ៏អា​ក្រក់​មួយ។ យើង​មាន​អារម្មណ៍​ថប់​បារម្ភ និង​ឯក​កោ ហើយ​យើង​អស់ស​ង្ឃឹម ដោយ​សារ​យើង​គ្មាន​ជម្រើស និង​គ្មាន​នរណា ដឹ​ងច្បា​ស់ អំពី​ស្ថាន​ភាព​ដែល​យើង​កំពុង​ជួប​ប្រទះ ក្នុង​ជីវិ​តទេ។​ តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​នឹកចាំ​អំពី​ព្រះបន្ទូ​ល​កម្សាន្ត​ចិត្ត ដែល​​ព្រះ បា​ន​មាន​ម​ក​កាន់​គ្រីស្ទ​បរិស័ទ​សម័យ​ដើម ដែលកំ​ពុង​ជាប់​គាំង​នៅ​ក្នុ​ងលោ​កិយ ដែល​វត្ត​មាន​នៃសា​តំាង​បាន​គ្រប់គ្រងលើ​អ្វី​គ្រ​ប់​យ៉ាង ដែល​នៅ​ជំ​វិញ​ខ្លួន​ពួក​គេ គឺដូ​ច​ដែល​ទ្រង់​មាន​បន្ទូ​ល​ថា​ “អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ”(វិវរណៈ ២:១៣)។ ព្រះ​វរបិតាទ្រ​ង់ជ្រា​ប អំពី​ស្ថាន​ភាព​ទាំង​អស់​ដែល​ពួក​គេ​ជួប​ប្រទះ។ ហើយដោ​យ​សារ​ពួក​គេមា​ន​ចិត្ត​ស្មោះ​ត្រង់ចំពោះទ្រ​ង់ ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​ពួក​គេ រហូត​ដល់​ពេល​ទ្រង់​ត្រូវ​សង្រ្គោះ និង​នាំ​ពួក​គេ​ទៅ​ផ្ទះ ដោយ​សុវត្ថិ​ភាព​(ខ.១៧)។ ពេល​យើង​បាន​ដឹង​ថា តាម​ពិត ព្រះ​ទ្រង់​ជ្រា​បអំ​ពីទី​តាំង​​របស់​​អ្នក ហើយ​ទ្រង់​ក៏បា​នជ្រា​ប ច្បា​ស់អំពី​ស្ថាន​ភាព​ដែល​អ្នក​កំពុ​ង​ជួប​ប្រទះ នោះយើងក៏មានការជឿជាក់ និងមាន​កម្លាំង ដែលចាំបាច់ សម្រាប់ការរស់នៅថ្វាយសិរីល្អដល់ទ្រង់។…

Read article
ការ​សរសើរ​តម្កើង​ព្រះ សម្រាប់​ការ​ឃុំ​គ្រង់​របស់​ទ្រង់

ក្នុងសៀវ​ភៅដែ​លលោ​ក​ចេម ហ្វេនីមរ ឃូភ័រ(James Fenimore Cooper) បាន​និពន្ធ ដែល​មាន​ចំណង​ជើង​ថា អ្នក​ចុងក្រោយ នៃ​កុល​សម្ព័ន​ម៉ូហិកិន យើង​អាច​កត់​ចំណាំ​តួ​អង្គ​មួយ ដែល​មាន​ឈ្មោះ ដាវីឌ កាមូទ(David Gamut)។ ក្នុងរឿ​ង​នោះ គាត់​​ជា​​គ្រីស្ទ​​បរិស័ទ​ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ​នៅ​ក្នុង​ជំនឿ ដែល​ចូល​ចិត្ត​ច្រៀង​បទ​ទំនុក​តម្កើង ជា​មួយ​បទ​ភ្លេង ហើយ​គាត់​បាន​ច្រៀង​បទ​ទាំង​នោះ ទោះ​ជា​ជីវិត​របស់​គាត់​ជួប​កាលៈ​ទេសៈបែ​ប​ណា​ក៏​ដោយ។ លោក​កាមូទ​ជឿ​ថា គាត់​អាច​ទុក​ចិត្ត​ព្រះ​បាន នៅ​ពេល​មាន​វិបត្តិ ក៏​ដូច​ជា​នៅ​ពេល​យើង​ជួប​ការ​ល្អ។ គាត់​បាន​រ​ស់​នៅ ក្នុង​ជីវិត​ដែល​សរសើរ​តម្កើង​អំណាច​ឃុំ​គ្រង​របស់​ព្រះ ដែល​មាន​អំណាច​លើគ្រ​ប់​ទាំង​អស់ មាន​​សិទ្ធិ​​អំណាច និង​ការ​គ្រប់​គ្រង​លោកិយ។ ព្រះ​គ​ម្ពី​របា​ន​ប្រាប់​យើង​អំពី​បុរស​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ ដាវីឌ ​ដែរ ដែល​​ជា​មនុស្ស​​មាន​​សាច់ឈាម​ពិត ហើយ​​ធ្លាប់​ឆ្លង​កាត់​កាលៈ​ទេសៈ​នៃជី​វិត ដែលមិននឹ​ក​ស្មាន​ដល់ ហើយ​ចូល​ចិត្ត​ឆ្លើយ​តប​ចំពោះ​ព្រះ ​ដោយ​ការ​សរសើរ​តម្កើង។​ អ្នកនោះ​គឺ​ស្តេច​ដាវី​ឌ​​​នៃ ន​គរ​អ៊ីស្រាអែ​ល។ ទ្រង់​ជា​អ្នក​ដែ​ល​បាន​ផ្តួល​កូលី​យ៉ាត​ ដោយ​បាញ់​នឹង​ដង្ហក់ និងជា​អ្នក​ដែល​ស្តេ​ច​សូល តាម​សម្លាប់ ហើយ​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា​អែល។ តែ​ក្នុង​ស្ថាន​ភាព​ទាំង​អស់​នេះ ដាវីឌ​បាន​ចំណាយ​ពេល​និពន្ធ និង​ច្រៀង​បទ​ទំនុក​តម្កើង ដល់​ព្រះដែ​ល​មាន​អំណាច​គ្រប់​គ្រង​លើ​ទាំង​អស់។ ឧទាហរណ៍ ទ្រង់​បាន​សរសេ​រ​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថានសួគ៌ ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់គ្រង​លើ​ទាំង​អស់”(ទំនុកតម្កើង ១០៣:៩)។ ស្តេច​ដាវីឌ​បាន​ដឹង​ថា…

Read article
ការប្តេជ្ញា​ថា នឹងយកចិត្តទុកដាក់

ក្នុង​អំឡុង​ពេល​ជា​ច្រើន​ខែ​ បន្ទា​ប់​ពី​ម្តាយ​ក្មេក​របស់​ខ្ញុំ​បាន​លាចាក​លោក យើង​បាន​ទទួល​កាត​ប៉ុស្តាល់ និង​សំបុត្រ​មួយ​ចំនួន ពី​ក្រុម​ការងារ​មើល​ថែរ​អ្នក​ជម្ងឺ ដែល​បាន​មើ​ល​ថែរ​គាត់ ដោយ​សេចក្តី​ស្រឡាញ់ និង​បាន​ដើរ​ជា​មួយ​គ្រួសារ​យើង ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បាត់​បង់។ ក្នុង​ចំណោម​សំបុត្រ​នោះ​ មាន​សំបុត្រ​មួ​យ​បាន​ចែក​ចាយ​អំពី​ដំណោះ​ស្រា​យ​ល្អ ក្នុង​ពេល​កាន់​ទុក្ខ។ ក្នុង​សំបុត្រ​មួយ​ទៀត គេ​បាន​សរសេ​រថា “ពេល​ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់​ម្តា​យ​អ្នក​ឈាន​ជិត​មក​ដល់ យើងបា​ននឹ​ក​ចាំគា​ត់ ហើយ​យើង​បាន​អធិស្ឋាន និង​គិត​អំពី​អ្នក ​និង​គ្រួសារ​អ្នក”។ ក្រុម​អ្នក​មើល​ថែរ​ដ៏​ល្អ​ទាំង​​នេះ​​បាន​ដឹង​ថា ការ​កាន់​ទុក្ខ គឺ​ជា​ដំណើរ​ការ​មួយ​ដែល​ចេះ​តែ​បន្ត​ទៅ​មុខ ដែល​តម្រូវ​ឲ្យ​មាន​ការ​បន្ត​ជួយ និង​គាំ​ទ្រ។ ពួក​គេ​បាន​បង្ហាញ​នូ​វ​ចិត្ត​ក្តួល​អាណិត​ដ៏​ជ្រាវ​ជ្រៅ តាម​រយៈ​ការ​គ្រប់​យ៉ាង​ដែល​ពួក​គេ​បាន​ធ្វើ​សម្រាប់​យើង។ ពេលដែ​ល​សាវ័ក​ប៉ុល​ប្រាប់​យើង​ថា “ចូរ​​យ​ក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ”(កាឡាទី ៦:២) នោះ​គឺ​គាត់កំ​ពុង​តែប្រា​ប់​យើង​ អំពី​ចំណុច​សំខាន់​បំផុត​នៃ​ការ​រស់​នៅ​​ក្នុង​ព្រះ​វិញ្ញាណ។ ផ្ទុយ​ពី​ការ​ប្រព្រឹត្ត តាម​និស្ស័យ​សាច់​ឈាម ដែល​បង្ហិន​បង្ហោច និង​​អាត្មា​និយម​(កាឡាទី ៥:១៩-២១) ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ ដែល​មាន​នៅ​ក្នុង និង​តាម​រយៈ​យើង មានដូចជា “​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(ខ.២២-២៣)។ សេរីភាព​ដ៏​អស្ចារ្យ ដែលយើ​ង​មាន​ក្នុង​ព្រះ​គ្រីស្ទ អនុញ្ញាត​ឲ្យ​យើង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រលាញ់​(ខ.១៣)។…

Read article
ពេល​ទាល់​ច្រក

នៅ​ពេល​ព្រឹក​ថ្ងៃអា​ទិត្យ លោក ឌី អ៊ែល មូឌី(D. L. Moody) បាន​ចូល​ទៅ​ក្នុង​ផ្ទះមួ​យ នៅ​រដ្ឋ​ឈីកាហ្គូ ដើម្បី​នាំ​ក្មេង​ៗ​មួយ​ចំនួន ​ទៅ​ចូល​រួម​សាលា​រៀន​ថ្ងៃ​អា ទិត្យ។ នៅ​ទីនោះ មាន​មនុស្ស​ប្រុស​បី​នាក់ បាន​រុញ​គាត់​ផ្ទប់នឹង​គៀ​​ន​ជ្រុង​​ជញ្ជាំង​​បន្ទប់ ហើយ​គម្រាម​គាត់។ លោក​មូឌី​ក៏និ​យាយ​ថា “តើពួ​កលោក​មិន​អាច​បើក​ឱកាស ឲ្យ​ខ្ញុំ​អធិ ស្ឋាន​ទេ​ឬ?” ពួក​គេ​ក៏​ព្រម​ឲ្យគា​ត់​អំពា​វ​នាវ​រ​កព្រះ ហើយ​លោក​មូឌី​ក៏បា​ន​ខំ​អធិស្ឋាន​ឲ្យ​ពួក​គេអ​ស់ពី​ចិត្ត ហើយ​ពួក​គេ​ក៏បា​នចា​ក​ចេញ​ពីប​ន្ទប់​នោះ។ បើ​សិន​ជា​ខ្ញុំ​នៅ​ក្នុង​ស្ថាន​ភាព​របស់​លោក​មូឌី​វិញ ខ្ញុំ​ប្រហែល​ជា​ស្រែក​ហៅ​ឲ្យ​គេ​ជួយ ឬ​ស្វែង​រក​ច្រក​ចេញ​តាម​ទ្វារ​ក្រោយ​ហើយ។ ខ្ញុំ​ប្រហែល​ជាមិ​ន​បាន​អនុវ​ត្ត​តាម​បង្គាប់ ដែល​ព្រះ​យេស៊ូ​វ​មាន​ចំពោះ​ពួក​សិស្ស​ថា “ចូរ​​អធិស្ឋាន​​​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(លូកា ៦:២៨)។ ការ​អធិស្ឋាន​ឲ្យ​អ្នក ដែល​​ប្រព្រឹ​ត្តចំ​ពោះ​យើង​ដោយ​ការ​ស្អប់​ខ្ពើម គឺ​ជា​វិធី “ប្រព្រឹត្ត​ល្អចំ​ពោះអ្ន​ក​ដែល​ស្អប់​យើង”(ខ.២៧)។ ព្រះ​យេស៊ូវ​បាន​ពន្យល់​ថា គ្រីស្ទប​រិស័ទ​គ្មាន​គុណ​បំណាច​អ្វី ពី​ការ​ប្រព្រឹត្ត​ល្អ ចំពោះ​អ្នក​ដែល “ធ្វើ​ល្អ”ឡើយ។ ទ្រង់​មាន​បន្ទូ​ល​ថា “ដ្បិត​​ទាំង​​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ”(ខ.៣៣)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ឲ្យ​ពរ​ដល់​អ្នក​ដែល​បៀត​បៀន​យើង​(រ៉ូម ១២:១៤) ញែក​យើង​ចេញ​ពី​ពួក​គេ ហើយ​ចងភ្ជាប់​​យើ​ង​ជាមួ​យនឹង​ព្រះដ៏​ខ្ពស់​បំផុត ព្រោះ​ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​មេត្តា​ក​រុណា ទោះ​មនុស្ស​អាក្រ​ក់យ៉ាង​ណា​ក៏​ដោយ​(លូកា ៦:៣៥)។ នៅ​ថ្ងៃ​នេះ បើ​អ្នក​មាន​អារម្មណ៍​ថា “ទាល់ច្រក” ដោយ​សារ​នរណាម្នា​ក់ នោះ​ចូរ​ស្វែង​រក​សុវត្ថិ​ភាព បើ​ស្ថាន​ភាព​នោះ​តម្រូវ​ឲ្យ​អ្នក​ស្វែង​រក​សុវត្ថិ​ភាព…

Read article
ការ​តាម​រក ដោយ​ចម្រោះ

លោក​ចេម(James) បាន​ទៅពិ​និត្យ​ជម្ងឺ ហើយ​ក៏រ​ក​ឃើញថា​ គាត់​មាន​ជម្ងឺ​បេះដូ​ង ហើយ​ភរិយា​របស់​គាត់ គឺ​អ្នក​ស្រីបេគី(Becky) មិន​អាច​មើល​ថែរ​គាត់ ឬ​មើល​ថែរ​ខ្លួន​ឯង​បាន​ល្អទៀ​ត​ទេ។ ពួក​គេ​ក៏​ចាប់​ផ្តើ​ម ស្វែង​​រក​​មជ្ឈមណ្ឌល​ជំនួយ​ការ​រស់​នៅ។ ពេល​អ្នក​ស្រី​បេគី​ទៅដល់ម​ជ្ឈម​ណ្ឌល​នីមួយ​ៗ សំណួរ​ទី​មួយ​របស់​គាត់​គឺ “តើ​នៅក​ន្លែង​នេះមា​ន​អាហារ​ចម្រោះ​ទេ?” ដោយសារ​លោក​ ចេម​មាន​ការ​ពិបាក នៅ​ក្នុង​ការ​លេប​អាហារ នោះ​​អ្នក​​ស្រី​​ បេ​គី​​មាន​​កា​រ​​ខ្វល់​​ខ្វាយ​​អំពី​​អាហារ ដែល​​លោក​​ចេ​ម​​ត្រូ​វ​ការ។ មាន​​មជ្ឈ​​មណ្ឌល​​ជា​​ច្រើន​បាន​ឆ្លើយថា “មិនមានទេ” ដូច​នេះ គាត់ក៏​បា​ន​បន្ត​ស្វែង​រក​ទៀត។ ទី​បំផុត​គាត់​ក៏បា​ន​ទទួល​ចម្លើយ​ថា “មាន” នៅ​ក្នុង​មជ្ឈ​មណ្ឌល​ជំនួយ​ការ​រស់​នៅរ​បស់​គ្រីស្ទ​បរិស័ទ។ ទោះ​បី​ជាអ្ន​កទំា​ង​ពីរ​ មិន​មែន​ជាអ្ន​ក​ជឿព្រះ​​យេស៊ូវ ហើយ​ជា​ញឹក​ញាប់ ពួក​គេបា​ន​ប្រកែក​គ្នា​អំពី​ទ្រង់ ជា​មួយ​អ្នក​ជិត​ខា​ងក៏​ដោយ ក៏លោ​កចេម និងអ្នក​ស្រីបេ​គី​បាន​ជ្រើស​រើស​មជ្ឈ​មណ្ឌលរ​បស់​​គ្រីស្ទ​បរិស័​ទ​​នោះ ដោយ​សារ​នៅ​ទីនោះ មាន​អាហារ​ចម្រោះ។ ពួកគេ​​ក៏​បាន​ចា​ប់ផ្តើ​មចូ​ល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ និង​បា​នឮ​ដំណឹងល្អ​ ហើយមា​នអា​រម្ម​ណ៍​ថាបាន​ទទួល​កា​រ​ថែរ​ទាំ​ដ៏ល្អ ពី​បុគ្គលិក​នៅ​ទីនោះ។ មាន​ថ្ងៃ​មួយ លោក​ចេម​ក៏​បាន​សម្រេច​ចិ​ត្តថ្វា​យ​ជីវិត ​ដ​ល់​ព្រះគ្រី​ស្ទ។ គាត់​ជឿថា​ ព្រះកំពុងតាមរកគាត់(យ៉ូហាន ៦:៤៤) ហើយ​ទ្រង់​បាន​ប្រើអា​ហារ​ចម្រោះ ដើម្បី​នាំ​គាត់​ឲ្យ​ចូល​ស្នាក់​នៅ​ក្នុង​មជ្ឈ​មណ្ឌរ​បស់​គ្រីស្ទ​បរិស័ទ ដែល​នៅទីនោះ​ គាត់​បាន​ទទួល​ការ​មើល​ថែរ​ពីរា​ស្រ្ត​របស់​ព្រះ និង​បាន​ស្តាប់​ឮ​អំពី​ការ​អត់​ទោស​បាប​របស់​ព្រះ​គ្រីស្ទ​។ ការ​កែ​ប្រែ​ជីវិត គឺ​ជា​កិច្ចការ​របស់​ព្រះ។​ ទ្រ​ង់​នាំ​មនុស្ស​ឲ្យ​ចូល​មក​រក​ទ្រង់ ដោយសារ​ទ្រង់​ស្រឡាញ់​ពួក​គេ។…

Read article
ទោះ​​នៅឆ្ងាយ​យ៉ាង​ណា ទោះ​​នៅពេលណា​​ក៏ដោយ

អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំម​ក​ហើយ ដែល​ខ្ញុំ​បាន​ទាក់​ទង​តាម​សំបុត្រ ជា​មួយ​គ្រូគង្វាល​ម្នាក់ នៅប្រទេស​នេប៉ាល់។ ជា​ញឹក​ញាប់ គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​សមាជិក​ពួក​ជំនុំ​របស់​គាត់ ទៅ​កាន់​សហគមន៍​​ឆ្ងាយ​ៗ ក្នុង​តំបន់​ភ្នំ​ហិម៉ា​ឡៃ ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​បង្កើត​ពួក​ជំនុំ។ ថ្មី​ៗ​នេះ គាត់​បាន​ផ្ញើ​សំបុត្រម​ក​ខ្ញុំ ដើម្បី​ប្រាប់​អំពី​គម្រោង​ធ្វើ​ដំណើរ នៅ​សប្តាហ៍​ក្រោយ ហើយបា​ន​សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ឲ្យ​គាត់។ តាម​កាល​វិភាគ​ដ៏​មមា​ញឹក​របស់​គាត់ ខ្ញុំ​អាច​ដឹង​ថា នៅ​ក្នុង​មួយ​សប្តាហ៍ គាត់​មាន​គម្រោង​ធ្វើ​ដំណើរ ដោយ​ជិះម៉ូតូ ប្រហែល​១៦០​គីឡូ​ម៉ែត្រ ទៅ​កាន់​ទីក្រុង​មួយចំ​នួន ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​ចែ​ក​ខិត​ប័ណ្ណ​ផ្សាយ​ដំណឹង​ល្អ។ ខ្ញុំ​មាន​ចម្ងល់​អំពី​ការធ្វើ​​ដំណើរ​ផ្លូវ​ឆ្ងាយ​ របស់​មិត្ត​ភ័ក្រ​ខ្ញុំ​ម្នាក់​នេះ ដែល​ត្រូវ​កាត់​តាម​តំបន់​ភ្នំ ដូច​នេះ ខ្ញុំក៏​បាន​សរសេរ​សំបុត្រ ដើម្បី​សួរ​គាត់​អំពី​របៀប​នៃ​ការ​ធ្វើ​ដំណើរ​នោះ។ គាត់​ក៏​បាន​ឆ្លើយ​ថា “យើង​មាន​ឱ​កាស​ដ៏​អស្ចារ្យ ដោយ​បាន​ដើរ​ជា​ក្រុម ឡើង​តា​មភ្នំ ជា​មួយ​សមាជិក​ពួក​ជំនុំ​រ​បស់​យើង។ យើង​មិន​មាន​ម៉ូតូ​ជិះ​គ្រប់​គ្នាទេ​ … ដូចនេះ យើង​បាន​នាំ​គ្នា​ដើរ​ទាំង​អស់​គ្នា។ នៅពេល​នោះ យើង​មាន​ពរ​ណាស់។ នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ទៅ។” ការ​នេះ​បាន​រំឭ​ក​ខ្ញុំ អំពី​របៀប​ដែល “ព្រះ​យេស៊ូវ ទ្រង់​​យា​ង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា”(ម៉ាថាយ ៩:៣៥)។ ការ​នេះក៏​បានធ្វើ​ឲ្យខ្ញុំ​គិត​អំពីកា​រ​ស្ទាក់ស្ទើ​រ​ដែល​ខ្ញុំ​មា​ន នៅ​ក្នុង​ការ​បើក​ឡាន កាត់​តាម​ក្រុង…

Read article
ការបោក​បញ្ឆោត

សៀវភៅក្បួនសឹកស៊ុនជឺ គឺ​ជា​ស្នារ​ដៃនិ​ពន្ធ​របស់​មេទ័ព​ចិន ឈ្មោះ​ស៊ុន ជឺ(Sun Tzu)។ ក្បួន​សឹក​នេះ​បាន​ក្លា​យ​ជា​មគ្គុទេស ដែល​បាន​ប្រឹក្សា​យោបល ដល់​ការ​ធ្វើ​សឹក​សង្គ្រាម អស់​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ប៉ុន្តែ វា​ក៏​ត្រូវ​បាន​មនុស្ស​ទាំង​ប្រុស​ស្រី​ប្រើប្រា​ស់ ក្នុង​វិស័យ​ផ្សេង​ៗ​ជា​ច្រើ​នទៀត ដែល​រួម​មាន​វិស័យ​ដឹក​នាំ គ្រប់​គ្រង ធ្វើជំនួញ នយោបាយ និង​កីឡា​ជា​ដើម។ ខ្ញុំ​សូម​ដក​ស្រង់​ សម្តីរបស់​លោក​ស៊ុន ជឺ ត្រង់​ចំណុច ដែល​គាត់​បាននិ​យាយ ក្នុង​ក្បួន​សឹក​នោះថា​ : “សង្គ្រាម​នីមួ​យៗ​ គឺ​សុ​ទ្ធ​តែ​ផ្អែក​​ទៅ​លើការ​បោក​បញ្ឆោត។ ដូច​នេះ ពេល​យើង​មាន​លទ្ធ​ភាព​វាយ​ប្រហារ យើង​ត្រូ​វ​តែ​ធ្វើ​ពុត​ជា​គ្មាន​លទ្ធ​ភាព។​ ពេល​យើង​កំពុ​ងប​ញ្ជា​ទ័ព​របស់​យើង យើង​ត្រូ​វតែ​ធ្វើពុ​ត​ជា​​គ្មាន​សកម្មភាព។ ពេល​យើង​​បាន​​ចូ​ល​ទៅក្បែ​រសត្រូវ យើង​ត្រូវ​ធ្វើ​ឲ្យ​សត្រូវ​ជឿ​ថា យើង​កំពុង​នៅឆ្ងា​យ។ ពេលយើង​នៅ ឆ្ងា​យ យើង​ត្រូ​វ​ធ្វើ​ឲ្យ​សត្រូវ​ជឿថា​ យើង​កំពុង​នៅ​ជិត”។ សម្រា​ប់យើ​ង​ជា​គ្រីស្ទ​បរិស័ទ នៅ​ក្នុង​សង្រ្គាម​ខាង​វិញ្ញាណ សាតំា​ង​ក៏​ប្រើ​ល្បិចក​ល​ដូ​ចខា​ង​លើ​នេះ ដើម្បី​យក​ឈ្នះយើ​ង​ផង​ដែរ។ តាម​ពិត អំពើ បា​បដែ​ល​កើត​មាន​ដំបូង​បំផុត នៅ​ក្នុង​មនុស្ស​ជាតិ ក៏​បាន​បណ្តាល​មក​ពី​ការ​បោក​បញ្ឆោត​របស់​ខ្មាំង​សត្រូវ​​នោះ​ឯង។ សូម​កត់​ចំណាំ​​ប្រសាសន៍​រ​បស់​​សាវ័ក​ប៉ុល​ ដែល​បានថា “​​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ”(២កូរិនថូស ១១:៣)។ តាម​សេចក្តី​ពិត​នេះ…

Read article