You are here:
ចូរធ្វើជាអ្នកកាន់គ្រឿង​សាស្រ្តាវុធ

សាសន៍​អ៊ីស្រាអែល និង​សាសន៍​ភីលីស្ទីន បាន​មាន​សង្រ្គាម​នឹង​គ្នា ។​ នៅ​ពេល​ស្តេច​សូល​សម្រាក នៅ​ក្រោម​ដើម​ទទឹម ជា​មួយ​នឹង​ពួក​ទ័ព​ទ្រង់ យ៉ូណាថាន និង​អ្នក​កាន់​គ្រឿង​សាស្រ្តា​វុធ​របស់​លោក ក៏​បាន​ចាក​ចេញ​ពី​បន្ទាយ​ទ័ព​ស្ងាត់​ៗ ទៅ​មើល​បន្ទាយ​របស់​ខ្មាំង ដើម្បី​ឲ្យ​បាន​ឃើញ​ព្រះអម្ចាស់​ ច្បាំង​ជំនួស​ពួក​ខ្លួន ដោយ​លោក​​ជឿ​​ថា “​គ្មាន​​អ្វី​ឃាត់ឃាំង​ដល់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយសារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ”(១សាំយ៉ូអែល ១៤:៦)។ យ៉ូណាថាន និង​អ្នក​ជំនួយ​របស់​លោក ហៀប​នឹង​ឆ្លង​កាត់​ផ្លូវ ដែល​នៅ​ចន្លោះ​ជ្រល​ង​ភ្នំ​ខ្ពស់​ៗ​ពីរ ។ ពួក​ខ្មាំង​សត្រូវ​ដែល​ប្រដាប់​ដោយ​អាវុធ កំពុង​ប្រចាំ​ការ​នៅ​លើ​កំពូល​នៃ​ជ្រលង​ភ្នំ​ទាំង​សង​ខាង ។​ ពួក​គេ​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ក្នុង​ការ​ប្រឈម​មុខ​នឹង​ពួក​ទ័ព​សត្រូ​វ​ជា​ច្រើន​ដ៏​ ម្ល៉េះ ។​ នៅ​ពេល​យ៉ូណាថាន​ប្រាប់ថា លោក​នឹង​​ឡើង​រក​ពួក​សត្រូវ នៅ​លើ​ជ្រល​ង​ភ្នំ អ្នក​កាន់​គ្រឿង​សាស្ត្រា​វុធ​របស់​លោក​ មិន​ភ្ញាក់​ផ្អើល​ឡើយ ។​ គាត់​បាន​សួរ​លោក​ថា “តើ​នេះ​ជា​បំណង​ចិត្ត​របស់​លោក​ឬ? សូម​សម្រេច​តាម​បំណង​ចិត្ត​លោក​ចុះ”(ខ.៧)។ ដូចនេះ​ អ្នក​ទាំង​ពីរ​ក៏​ឡើង​ជ្រលង​ភ្នំ​នោះ ហើយ​ព្រះ​អម្ចាស់​ទ្រ​ង់​ក៏​បាន​ជួយ​ឲ្យ​ពួក​គេមាន​ជ័យ​ជម្នះ​លើ​ពួក​ខ្មាំង​សត្រូវ(ខ.៨-១៤)។ យើង​ត្រូវ​តែ​កោត​សរសើរ អ្នក​កាន់​គ្រឿង​សាស្ត្រា​វុធ​វ័យ​ក្មេង​ម្នាក់​នេះ ។​ គាត់​បាន​កាន់​​គ្រឿង​សាស្ត្រា​វុធ​ឡើង​ជ្រលង​ភ្នំ ហើយ​បាន​នៅ​ជាប់​ជាមួយ​យ៉ូណាថាន ដោយ​ដើរ​តាម​ជាប់​ពី​​ក្រោយ ហើយ​សម្លាប់​ពួក​ទ័ព​ដែល​យ៉ូណា​ថាន បាន​វាយ​ឲ្យ​របួស ។​ ពួកជំនុំ​ត្រូវ​ការ​អ្នក​ដឹកនាំ​ដែល​រឹង​មាំ ដើម្បី​ឲ្យ​យើង​អាច​ប្រឈម​មុខ​នឹង​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង ប៉ុន្តែ យើង​មិន​ត្រូវ​ឲ្យ​អ្នកដឹកនាំ​ទាំង​នោះ…

Read article
ការលើកបន្ទុកធ្ងន់

ថ្ងៃមួយ​ខ្ញុំ​បា​ន​ឃើញ​កូន​ប្រុស​របស់​ខ្ញុំ កំពុង​ព្យាយាម​លើកដុំ​ដែក​ទម្ងន់​២​គីឡូក្រាម ឲ្យ​ខ្ពស់​ផុត​ក្បាល​របស់​វា ។ នេះ​ជា​សេចក្តី​ប្រាថ្នា​ដ៏​ធំ​ សម្រាប់​ក្មេង​ដែល​មាន​អាយុ​ពី​របី​ឆ្នាំ ។​ វា​អាច​លើក​ដុំ​ដែក​នោះ​ផុ​ត​ពី​ដី បាន​កម្ពស់​តែ​ពីរ​បី​សង់​ទីម៉ែត្រ​ទេ ប៉ុន្តែ កែ​វ​ភ្នែក​របស់​វា​បញ្ជាក់​អំពី​ការ​តាំង​ចិត្ត ហើយ​មុខ​របស់​វា​ក៏​ឡើង​ក្រហម ដោយសារ​ការ​ប្រឹង​លើក​នោះ ។​ ​ខ្ញុំ​ក៏ជួយ​លើក​វា ហើយ​យើង​ក៏​រួមគ្នា​លើក​ដុំ​ដែក​នោះ​ឡើង​លើ ឆ្ពោះ​ទៅ​រក​ពិដាន​ផ្ទះ ។​ ការ​លើក​ដុំ​ដែក មាន​ការ​ពិបាក​សម្រាប់​វា តែ​សម្រាប់​ខ្ញុំ គឺ​ងាយ​ស្រួល​ទេ ។​ នៅ​ពេល​យើង​មាន​កិច្ចកា​រដែល​ពិបាកៗ​ធ្វើ នោះ​ចូរ​យើង​គិត​ដល់​ព្រះ​យេស៊ូវ​ចុះ ។​ នៅ​ពេល​ជីវិត​របស់​យើង​ហាក់​ដូច​ជា​មាន ​ទៅ​ដោយ​ទុក​លំបាក់​ជាច្រើន ដែល​កំពុង​វិល​វល់ នោះ​ព្រះយេស៊ូវ​ទ្រង់​អាច​ជួយ​យើង​យ៉ាង​ងាយ ទោះ​នោះ​ជា​ការឈឺ​ធ្មេញ ឬ​ជា​ការ​ឈ្មោះ​ប្រកែក​គ្នា​ដ៏​ធ្ងន់​ធ្ងរ ឬ​ក៏​សូម្បី​តែ​ការ​លំបាក​ទាំង​អស់​នោះ​កើត​ឡើង ក្នុង​ពេល​តែ​មួយ​ក៏​ដោយ ។​ ទ្រង់​អាច​ដោះ​ស្រា​​យ​អ្វី​ៗ​​​គ្រប់​​យ៉ាង ហេតុ​​នេះ​ហើយ​បាន​ជា​ទ្រង់​មាន​​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​”​(ម៉ាថាយ ១១:២៨)។ តើ​អ្នក​នឿយ​ហត់ ដោយសារ​បញ្ហា​ដែល​កើត​មាន​មិន​ចេះ​ចប់​​មិន​ចេះ​ហើយ​ឬ? តើ​អ្នក​មាន​ទុក្ខ​លំបាក ដោយ​ភាព​តប់​ប្រមល់ និង​ការ​ព្រួយ​បារ​ម្ភ​ឬ​? មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ជា​ដំណោះ​ស្រាយ​ដ៏​ពិត ។​ ការ​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ ដោយ​ការ​អធិស្ឋាន នាំ​ឲ្យ​យើង​អាច​ផ្ទេរ​បន្ទុក​យើង ដល់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ជួយ​ទ្រ​ទ្រង់​យើង​(ទំនុក​តម្កើង…

Read article
ការឡើងទៅដល់កំពូល

អ្នក​មិន​ចង់​ឃើញ​គេ​ស​រសេ​រពាក្យ “ខ្វះ​សេ​ចក្តី​ប្រាថ្នា​ធំ” នៅ​ក្នុង​ក្រដាស​វាយ​តម្លៃ​ការងារ​របស់​អ្នក​​ឡើយ ។​ និយោជិត​ដែល​ខ្វះ​សេ​ចក្តី​ប្រាថ្នា​ធំ កម្រ​នឹង​បាន​ឡើង​ទៅ​​ដល់​មុខ​តំណែង​ខ្ពស់​​ជាង​​​​គេ​ នៅ​​​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​​ណាស់ ។​ បើ​សិន​ជា​គ្មាន​សេចក្តី​ប្រាថ្នា​ធំ ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចការ​អ្វី​មួយ​ទេ នោះ​គឺ​មិន​អាច​សម្រេច​ការ​ធំ​បាន​ឡើយ ។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​មាន​សេចក្តី​ប្រាថ្នា​ធំ​ក៏​មាន​គុណវិប្បត្តិ​ផង​ដែរ ។​ ជា​ញឹក​ញាប់ មនុស្ស​ដែល​​មាន​សេចក្តី​ប្រាថ្នា​ធំ ចង់​លើក​តម្កើង​ខ្លួន​ឯង​ឲ្យ​ខ្ពស់​ឡើង ជា​ជាង​ចង់​សម្រេច​កិច្ចការ ដែល​ជា​ប្រយោជន៍​ដ៏​ប្រសើរ​ដល់​អ្នក​ដទៃ ។​ នេះ​គឺ​ជា​បញ្ហា ដែល​មាន​នៅ​ក្នុង​ជីវិត នៃ​ស្តេច​ជា​ច្រើន​អង្គ​នៃ​នគរ​អ៊ីស្រាអែល ដែល​រួម​មាន​ស្តេច​អង្គ​ទី​មួយ​ផង​ដែរ ។ ពី​ដើម​ឡើយ​ ស្តេច​សូល​ជា​មនុស្ស​ បន្ទាប​ខ្លួន ប៉ុន្តែ យូរ​ៗ​ទៅ ទ្រង់​ក៏​បាន​ចាត់​ទុក​មុខ​តំណែង​របស់​ទ្រង់​ ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​ទ្រង់​តែ​ ម្តង ។​ ទ្រង់​បាន​ភ្លេច​ថា ព្រះ​បាន​ឲ្យ​ទ្រង់​បំពេញ​នូវ​កិច្ចការ​ដ៏​ពិសេស​មួយ ដើម្បី​ដឹក​នាំ​រាស្រ្ត​ជ្រើស​តាំង​របស់​ទ្រង់ តាម​របៀប ដែល​នឹង​នាំ​ឲ្យ​សាសន៍​ដទៃ​បាន​ស្គាល់​ផ្លូវ​របស់​ព្រះ ។​ នៅ​ពេល​ព្រះ​ទ្រង់​ដក​ហូត​មុខ​តំណែង​ពី​ស្តេច​សូលចេញ ស្តេច​អង្គ​នេះ​ខ្វ​ល់​តែ​អំពី​ខ្លួន​ឯង​ប៉ុណ្ណោះ​(១សាំយ៉ូអែល ១៥:៣០)។ ក្នុង​ពិភព​លោក​នេះ សេចក្តី​ប្រាថ្នា​ធំ ច្រើន​តែ​ជម្រុញ​មនុស្ស​ឲ្យ​ហ៊ាន​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​បាន​មុខ​តំណែង​ខ្ពស់ ដើម្បី​មាន​​អំណាច​​គ្រប់​​គ្រ​ង​លើ​អ្នក​ដទៃ ប៉ុន្តែ ព្រះ​​បាន​ត្រាស​ហៅ​រាស្រ្ត​របស់​ទ្រង់ ឲ្យ​រស់​នៅ​តាម​ផ្លូវ​ថ្មី​វិញ ។​ យើង​មិន​ត្រូវ​ធ្វើ​អ្វី តាម​សេចក្តី​អំណួត​ឥត​ប្រយោជន៍​ឡើយ(ភីលីព…

Read article
ការភ្លេចលក្ខណៈសម្បត្តិ

យុវជន​នៅ​ប្រទេស​ចិន ហាក់​ដូច​ជា​កំពុង​​ចាប់​ផ្តើម​ភ្លេចអំពី​របៀប​សរសេរ​តួរ​អក្សរ ដែល​មាន​ទៅ​ដោយ​អក្សរ​វិចិត្រ​សាស្រ្ត​ដ៏​ស្រស់​ស្អាត របស់​ភាសា​នៃ​ប្រពៃណី​រ​បស់​ពួក​គេ ។​​ អ្នក​ខ្លះ​បាន​ហៅ​បាតុភូត​នេះ​ថា “ការភ្លេចលក្ខណៈសម្បត្តិ”។ ការ​ពេញ​និយ​ម​យ៉ាង​ខ្លាំង នៃ​ការ​ប្រើប្រាស់​កំព្យូទ័រ និង​ទូរស័ព្ទ​ឆ្លាត​វ័យ ជា​ញឹក​ញាប់ គឺ​​បញ្ជាក់​ប្រាប់​ថា ការ​សរ​សេរ​អក្សរ​ត្រូវ​បាន​គេ​មិ​ន​អើពើ ហើយ​អ្នក​ខ្លះ​មិន​ចាំ​តួរ​អក្សរ​ដែល​ខ្លួន​បាន​រៀន​កាល​ពី​ក្មេង​ឡើយ ។​ មាន​យុរជន​ម្នា​ក់​បាន​និយាយ​ថា “មនុស្ស​យើង​មិន​សរសេរ​អក្សរ ដោយ​ដៃ​ទៀត​ឡើយ គឺ​លើកលែង​តែ​នៅ​ពេល​ដែល​ពួក​គេ​ត្រូ​វ​សរសេរ​ឈ្មោះ និង​អាស័យ​ដ្ឋាន​ប៉ុណ្ណោះ”។​ អ្នក​ខ្លះហា​ក់ដូ​ច​ជា​មាន “ការ​ភ្លេច​លក្ខណៈសម្បត្តិ” មួយ​ប្រភេទ​ផ្សេង ទៀត។​ នៅ​ពេល​ពួក​គេ​ជួប​ប្រទះ​ស្ថានភាព​ដ៏​លំបាក ពួក​គេ​ហាក់​ដូច​ជា​ភ្លេច អំពី​ការ​ដ៏​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ ហើយ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ក៏​ជ្រើស​រើស​ផ្លូវ​កាត់ ។​ ព្រះ​ទ្រង់​បាន​ហៅ​លោក​យ៉ូប​ថា “​អ្នក​​ដែល​​គ្រប់​​លក្ខណ៍​​ ហើយ​​ទៀង​ត្រង់ ក៏​កោតខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ផង”(យ៉ូប ១:៨)។ ព្រះ​បាន​អនុញាត​ឲ្យ​សាតាំង​ដក​យក​ចេញ​ នូវ​អ្វី​គ្រប់​យ៉ាង​ដែល​លោក​យ៉ូប​មាន ដូច​ជា កូន​ៗ​របស់​គាត់ ទ្រព្យ​សម្បត្តិ និង​សុខភាព​របស់​គា​ត់ ។​ តែ ទោះ​បី​​ជា​​លោក​យ៉ូប​បាន​ជួប​ប្រទះ​នឹង​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​ក៏​ដោយ ក៏​គាត់​មិន​ព្រម​ប្រមាថ​ព្រះ​ឡើយ ។​ គឺ​ដូច​ដែល​មាន​ចែង​ថា “ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ(ខ.២២)”។​ សាតាំង​បាន​ព្យាយាម​បង្ហាញ​ថា លោក​យ៉ូប​មិ​ន​មែន​​​គ្រប់​លក្ខណ៍ ដូចដែល​ព្រះទ្រង់​មាន​បន្ទូល​ទេ ប៉ុន្តែ វា​ត្រូវទទួលបរាជ័យ…

Read article
ការធានាដ៏មានពរ

ពេល​ខ្ញុំ​កំពុង​ជជែក​គ្នា ជា​មួយ​សុភាព​បុរស​ម្នាក់ ដែល​ភិរិយា​របស់​គាត់​បានស្លាប់ គាត់​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ​ថា មិត្ត​ភ័ក្រ​របស់​គាត់​ម្នាក់​បាន​និយាយ​​មក​កាន់គាត់​ថា “ខ្ញុំ​សូម​ជួយ​រំលែក​ទុក្ខ ចំពោះ​ការ​​បាត់​បង់​​ភរិយារបស់​អ្នក​”។ គាត់​ឆ្លើយ​ថា “អូ ខ្ញុំ​មិន​បាន​បាត់​បង់​គាត់​ទេ ។​ ខ្ញុំ​ដឹង​ច្បាស់ ថា​គាត់​នៅ​ទី​ណា​”​។​ អ្នក​ខ្លះ​ប្រ​ហែល​ជា​យល់​ថា ការ​ឆ្លើយ​តប​ដូច​នេះ ហាក់​ដូច​ជា​ក្លាហាន ឬ​ថែម​ទាំង​ខ្វះ​ការ​គួរ​សម ។​ ដោយ​សារ​មាន​ទ្រឹស្តី​ជា​ច្រើន បាន​ចែង​អំពី​ការអ្វី​ដែល​កើត​ឡើង បន្ទាប់​ពីការ​ស្លាប់​របស់​មនុស្ស នោះ​គេ​​អាច​ឆ្ងល់ ថា​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ អា​ចដឹ​ង​ច្បាស់ ថា​អ្នក​ជាទី​ស្រឡាញ់រ​បស់​យើង​​​​ទៅ​​ទី​ណា បន្ទាប់​ពី​ពួក​គេ​​ស្លាប់ ឬតើ​​យើង​​នឹង​ទៅ​​ទី​ណា ​បន្ទាប់​​ពី​​យើង​ស្លាប់ ។​ ប៉ុន្តែ ត្រង់​ចំណុច​នេះ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ត្រូវ​មាន​ទំនុក​ចិត្ត ។​ ព្រះ​បន្ទូល​ព្រះ​បាន​ផ្តល់​ការ​ធានា​ដល់​យើង​ថា នៅ​ពេល​យើង​ស្លាប់ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់​នៃ​យើង​ភ្លាម​(២​កូរិនថូស ៥:៨)។ សូម​អរ​ព្រះគុណ​ទ្រង់ ព្រោះ​នេះ​មិន​គ្រាន់​តែ​ជា​ក្តីប្រាថ្នា​របស់​យើង​ប៉ុណ្ណោះ​ឡើ​យ ។​ ការ​ធានា​នេះ គឺ​មាន​ប្រភព​នៅ​ក្នុង​ប្រ​វត្តិ​ដ៏​ពិតនៃ​ព្រះ​យេស៊ូវ ដែល​បា​ន​យាង​មក ហើយ​បាន​សុគត ដើម្បី​លប់​ចោល​​​ទោស​នៃ​អំពើ​បាប​របស់​យើង ដើម្បី​ឲ្យ​​យើង​ទទួល​​ជីវិត​អស់​កល្ប​ជានិច្ច​(រ៉ូម ៦:២៣)។ បន្ទាប់​មក ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា បន្ទាប់​ពី​យើង​ស្លាប់​ទៅ យើង​នឹងរស់ឡើងវិញ ព្រោះ​​ទ្រង់​​បាន​យាង​ចេញ​ពី​ផ្នូរ​របស់​ទ្រង់ ហើយ​បាន​យាង​​ឡើ​ង​​ទៅ​​នគរស្ថាន​​សួគ៌វិញ គឺ​យាង​ទៅ​កន្លែង​ដែល​យើង​នឹង​បាន​ទៅ​…

Read article
សេចក្តីមេត្តាករុណានៃព្រះ

ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​រំឭក​ខួប​ទី​១១ នៃ​ការ​វាយ​ប្រហារ​ភារ​វៈ​កម្ម នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១១ កញ្ញា ២០០១ ។ គេ​ពិបាក​នឹង​គិត​អំពី​ថ្ងៃ​នោះ ដោយ​មិន​ស្រមៃ​​ឃើញ​​រូប​ភាព នៃ​ការ​វិនាស​ហិន​ហោច ទុក្ខ​ព្រួយ និង​ការ​បាត់​បង់ ដែល​មាន​ផល​ប៉ះ​ពាល់​ដល់​សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​សោក​សៅ​នោះ​បាន​កើត​ឡើង ។​ ការ​បាត់​បង់​ជីវិត​មនុស្ស​រាប់​ពាន់​នា​ក់ បាន​រួម​​ផ្សំដោ​យ​ជម្រៅ​នៃ​ការ​បា​ត់​បង់ ដែល​មាន​នៅ​ក្នុង​អារម្មណ៍​ជា​រួម ពោល​គឺ​ប្រទេស​ជាតិទាំង​មូល​មាន​អារម្មណ៍​ថា ​ខ្លួន​បាន​បាត់​បង់​សន្តិសុខ​​​ហើយ ។​ ទុក្ខ​ព្រួយ​ដោយ​សារ​ការ​បាត់​បង់​ផ្ទាល់​ខ្លួន និង​ជា​រួម នឹង​នៅ​តែ​​ដក់​ជាប់​នៅ​ក្នុង​ការ​ចង​ចាំ អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ ។​ ហេតុការណ៍​ដ៏រ​​ន្ធត់​នោះ គឺ​មិន​មែន​គ្រាន់​តែ​បណ្តាល​ឲ្យ​មាន​ការ​ចង​ចាំ​ដ៏​ឈឺ​ចាប់ នៃ​​ថ្ងៃ​ទី ១១ កញ្ញា ប៉ុណ្ណោះ​ឡើយ​ ។​ វា​ក៏​បាន​រំឭក​ខួប​នៃ​ការ​ស្លាប់​នៃ​ឳពុក​ក្មេក​របស់​ខ្ញុំ​ផង​ដែរ ។ ការ​បាត់​បង់​ជីវិត​របស់​ជីម(Jim) បាន​ដក់​ជាប់​យ៉ាង​ជ្រៅ ក្នុង​អារម្មណ៍​នៃ​គ្រួសារ​របស់​យើង និង​ក្នុង​ចំណោម​មិត្ត​ភ័ក្រ​របស់​គាត់ ។​ ទោះ​បី​ជា​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​ព្រួយ​ប្រភេទ​ណា​ក៏ដោយ ក៏​មាន​តែ​ការ​កម្សាន្ត​ចិត្ត​ដ៏​ពិត​តែ​មួយ​ប៉ុណ្ណោះ គឺ​ការ​កម្សាន្ត​ចិត្ត​នៃ​សេចក្តី​មេត្តា​ករុណា​នៃ​ព្រះ ។​ នៅ​ពេល​ស្តេច​ដា​វីឌ​មាន​ការ​ឈឺ​ចិត្ត ទ្រង់​អធិស្ឋាន​ដល់​ព្រះ​ថា “ឱ​​ព្រះ​យេហូវ៉ា​​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្តី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្តី​សោយ​សោក ព្រម​ទាំង​ចិត្ត និង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង”(ទំនុកតម្កើង…

Read article
អ្នកជិតខាងល្អ

ពេលល​ដែល​ដែន​អាកាស​នៃ​សហរដ្ឋ​អាមេរិក ​ត្រូ​វ​បាន​បិទបន្ទាប់​ពី​ការ​វាយ​ប្រហារ នៅ​ថ្ងៃ​ទី​១១​ ​កញ្ញា ឆ្នាំ ២០០១ យន្ត​ហោះ​ទាំ​ង​ឡាយ ត្រូវ​ចុះ​ចត នៅ​អាកាស​យាន្ត​ដ្ឋាន​ណា ដែល​នៅ​ជិត​បំផុត ។​ មាន​យន្ត​ហោះ​ជិត​៤០​គ្រឿង បាន​ចុះ​ចត​នៅ​ក្រុង​ក្រេឌ័រ (Grander) នៅ​ប្រទេស​កាណាដា ។​ ភ្លាម​ៗ​នោះ ក្នុង​សហគម​ន៍​ជន​ជាតិ​កាណាដា​ដ៏​តូច​នេះ មាន​ចំនួន​មនុស្សកើន​ឡើង​​ច្រើន​ជាង​មុន​ពីរដង ពេល​ដែល​អ្នក​ដំណើរ​ដែល​មាន​ការ​ភ័យ​ខ្លាច​រាប់​ពាន់​នាក់ បាន​​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​នោះ ។​ ប្រជា​ជន​បាន​បើក​ចំហរ​ផ្ទះ​របស់​ខ្លួន ​និងបើក​ចំហរ​សាលា​រៀន​ដែល​គេ​បាន​កែឆ្នៃ​ពី​ការិយ៉ាល័យ ហើយ​​បើក​ចំហរ​ផ្ទះ​សម្រាប់​ស្នាក់​នៅ និង​ព្រះ​វិហារ ព្រមទាំង​​កន្លែង​សាល​ប្រជុំ​ក៏​បាន​ក្លាយ​ជា​កន្លែង​សម្រាប់​ស្នាក់​នៅ​ផង​ដែរ ។​ អ្នក​ដំណើរ​ដែល​ជាប់​គាំង​ទាំង​នោះ មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ចិត្ត​សប្បុរស​របស់​អ្នក​ជិត​ខាង នៅ​ក្រុង​នោះ ។​ ប្រជាជន​នៅ​ក្រុង​ក្រេនឌ័រ​បាន​សម្តែង​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដែល​បាន​ចែង​នៅ​ក្នុង ព្រះ​គម្ពីរ​ហេព្រើ ជំពូក១៣ ថា “កុំ​​ឲ្យ​​ភ្លេច​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង”(ខ.២)។ គេ​ជឿ​ថា បទ​គម្ពីរ​នេះ​និយាយ​សំដៅ​ទៅ​លើ​លោក​អ័ប្រាហាំ គឺ​នៅ​ពេល​គាត់​ទទួល​ស្វាគមន៍​បុរស​បី​នាក់ ដែល​បាន​មក​ប្រាប់​គាត់​ថា គាត់​នឹង​មាន​កូន​ប្រុស​ម្នាក់ ក្នុង​​ពេល​ឆាប់ៗ​(លោកុប្បត្តិ ១៨:១-១៦)។ ក្នុង​ចំណោម​អ្នក​ទាំង​បី​នាក់​នោះ មាន​ពី​រ​នាក់​ជា​ទេវតា ហើយ​ម្នាក់​ទៀត​ ជា​ទេវតា​នៃ​ព្រះ​អម្ចាស់ ។​ លោក…

Read article
អ្នកមិនដឹងអំពីលទ្ធផល នៅពេលខាងមុខឡើយ

ក្នុង​អំឡុង​ពេល នៃ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ទេវ​វិជ្ជា អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ដឹក​នាំ​កម្ម​វិធី​បោះ​ជំរុំ​នៅ​រដូវ​ក្តៅ សម្រាប់​ពួក​យុវជន​ប្រុស​ស្រី នៅ​សមាគមន៍​យុវជ​ន​គ្រីស្ទ​បរិស័ទ(YMCA)។ ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​ចាប់​ផ្តើម​កម្ម​វិធី​ប្រចាំ​ថ្ងៃ​នីមួយ​ៗ ដោយ​និយាយ​រឿង​ខ្លី​មួយ ដែ​លនៅ​ក្នុង​នោះ ខ្ញុំ​បាន​ព្យាយាម​បញ្ចូល​ដំណឹង​ល្អ​ផង​ដែរ ។​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ គឺ​​​មាន​ន័យ​ថា ក្លាយ​ជា​ស្នា​ព្រះ​ហស្ថ​ថ្មី នៅ​ក្នុង​​ព្រះ​គ្រីស្ទ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​ងាយ​ស្រួល​យល់ ខ្ញុំ​ក៏​បាន​ចែក​ចាយ​អំពី​រឿង​របស់​សត្វ​រមាំង​មូស៍ ដែល​ចង់​ក្លាយ​ជា​ស​ត្វ​សេះ ។​ សត្វ​រមាំង​មូស៍ បាន​ឃើញ សេះ​ព្រៃ​មួយ​ហ្វូង ហើយ​វា​យល់​ថា សេះ​ព្រៃ​ទាំង​នោះ គឺ​ជា​ស្នា​​​ព្រះ​ហស្ថ​ដ៏​ស្រស់​ឆើត​ឆាយ ហើយ​វា​ចង់​មាន​រូប​សម្បត្តិ​ដូច​នោះ​ផង​ដែរ ។​ ដូចនេះ វា​ក៏​រៀន​ត្រាប់​តាម​សេះ ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​ព្រម​ទទួល​ស្គាល់​ថា វា​ជា​សត្វ​សេះ​ឡើយ ព្រោះ​វា​គឺ​ជា …សត្វ​រមាំង​មូស៍​ទេ ។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​សត្វ​រមាំង​មូស៍​ អាច​ក្លាយ​ជា​សេះ​បា​ន? ជា​ការ​ពិត​ណាស់ បើ​មិន​បាន​កើត​ម​ក​ជា​សត្វ​សេះទេ​ គឺ​មិន​អាច​ក្លាយ​ជា​សត្វ​សេះ​បាន​ឡើយ ។​ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ពន្យល់ អំពីរ​បៀប​ដែល​យើង​គ្រប់​គ្នា​ សុទ្ធ​តែ​អាច​កើត​ជា​ថ្មី​បាន ដោយ​ជឿ​លើ​ព្រះ​យេស៊ូវ ។​ ក្នុង​រដូវ​ក្តៅ​នៅ​ឆ្នាំ​​មួយ ខ្ញុំ​មាន​បុគ្គលិក​ផ្នែក​ប្រឹក្សា​យោបល់​ម្នាក់ ឈ្មោះ​ហេនរី(Henry) ដែល​មាន​ការ​ទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ជំនឿ​លើ​ព្រះ ។​…

Read article
នាឡិការបស់ជីតាខ្ញុំ

នៅឆ្នាំ ១៨៧៦ លោក​ហេនរី ក្លេយ វើក(Henry Clay Work) បាននិពន្ធ​បទ “នាឡិការ​របស់​ជីតា​ខ្ញុំ”។​ បទ​ចម្រៀង​នេះ បាន​​ពិពណ៌នា​អំពី​នាឡិការ​របស់​ជីតា​ម្នាក់ ដែល​ដើរ​យ៉ាង​ស្មោះ​ត្រង់ តាម​ជីវិត​របស់​ម្ចាស់​វា ។​ គាត់​បាន​បក​ស្រាយ​អំពី​វ័យ​កុមារ វ័យជំទង់ និង​វ័យ​ចំណាស់ នៅ​ក្នុង​បទ​ចម្រៀង​ដែល​និយាយ​អំពី​ពេល​វេលា​នេះ ។​ គឺ​ដូច​ដែល​គាត់​បាន​​សរសេ​រថា​ : អស់ពេលកៅសិបឆ្នាំ នៃការរស់នៅ ទីក តក់ ទីក តក់ ជីវិតរបស់បានបន្តរស់ក្នុងវិនាទីបន្ទាប់ ទីក តក់ ទីក តក់ តែជីវិតត្រូវចប់យ៉ាងខ្លី នៅពេលស្លាប់ក្នុងវ័យជរា ។ ការ​ដើរ​ឥត​ឈប់​​ឈរ​នៃ​នាឡិការ បាន​រំឭក​ឲ្យ​យើង​ដឹង​ថា ពេល​វេលា​នៅ​លើ​ផែនដី​នេះ គឺ​មាន​កំណត់ ។​ ទោះ​បី​ជា​ជីវិត​មាន​ក្តី​អំណរ និង​ការ​ឈឺ​ចាប់​ក៏​ដោយ ក៏​ពេល​វេលា​នៅ​តែ​ដើរ​ទៅ​មុខ​ជានិច្ច ។​ សម្រាប់​យើង​ដែល​ជា​អ្នក​ជឿព្រះ​ ពេលវេលា​​ដែល​យើង​មាន​នៅ​លើ​ផែន​ដី​នេះ គឺជា​ឱកាស​សម្រាប់​ទទួល​នូវ​ប្រាជ្ញា ។​ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​តម្កើង​បាន​ចែង​ថា “សូម​​បង្រៀន​​​ឲ្យ​​យើង​​​ខ្ញុំ​​ចេះ​​កំណត់​​រាប់​​ថ្ងៃ​​អាយុនៃ​យើង​​ខ្ញុំ ដើម្បី​​ឲ្យ​​យើង​​​ខ្ញុំ​​មាន​​​ចិ​ត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។ ដើម្បី​រាប់​ចំនួន​ថ្ងៃ​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​នេះ​ថា…

Read article
ការផ្តោតទៅលើភាពយុត្តិធម៌

អស់​រយៈពេល ១៣៥ឆ្នាំ មក​ហើយ ដែល​កីឡា​បេសប៊ល មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក តែ​មាន​អ្នក​ចោល​កូន​បាល់​តែ​២០​​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រកួត​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ នៅ​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ២០១០ លោក​អាមែនដូ កាឡារ៉ាហ្កា​(Armando Galarraga) ហៀប​នឹង​ក្លាយ​ទៅ​ជា​កីឡាករ​ទី​២១​ទៅ​ហើយ ប៉ុន្តែ កំហុស​របស់​អជ្ញា​កណ្តាល បាន​រារាំង​មិន​ឲ្យ​គាត់​សម្រេច​ក្តី​ស្រម៉ៃ ដែល​អ្នក​ចោល​កូន​បាល់​គ្រប់​រូប​សុទ្ធ​តែ​ប្រាថ្នា​ចង់​បានផង​ដែរ​នោះ ។​ ការ​ចាក់​​បង្ហាញ​រូ​ប​​ភាព​​យឺត​​ៗ​​ឡើង​​វិញ បាន​បង្ហាញ​អំពី​ការ​ពិត ។ ​ទោះ​បី​ជា​ក្រោយ​មក អាជ្ញា​កណ្តាល​បាន​ទទួល​ស្គាល់​កំ​ហុស​របស់​ខ្លួន ហើយ​សុំ​ការ​អភ័យ​ទោស​ពី​លោក​​ឡារ៉ាហ្កា​ក៏​ដោយ ក៏​គេ​នៅតែមិន​អាច​កែ​ប្រែ​សេចក្តី​សម្រេច ក្នុង​​ការ​​ប្រកួត​បាន​ឡើយ ។​ ទោះ​ជាយ៉ាងណា​ក៏​ដោយ ក៏​លោក​កាឡារ៉ាហ្កា នៅ​តែមា​នទឹ​កមុ​ខស្ងប់​រំងាប់ ហើយ​បង្ហាញ​នូវ​ការ​អាណិត ដល់​អាជ្ញា​ក​ណ្តាល ហើយ​មិន​​ដែល​រិះគ​ន់គាត់​ឡើយ ។​ អ្នក​គាំ​ទ្រ ​កីឡាករ​ដទៃ​ទៀត និង​អ្នក​និពន្ធ​អំពី​កីឡា បាន​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដឹង​ថា លោក​អាមែនដូ​មិនបាន​​សង​សឹក​ឡើយ ។​ បើ​សិន​ជា​យើង​ទទូច​ចង់​ឲ្យ​គេ​ មាន​ភាព​យុត្តិធម៌​ចំពោះ​ខ្លួ​​​ន​យើង នោះ​យើង​នឹង​អាច​ក្លាយ​ទៅ​ជា​ខឹង ហើ​យនឿយ​ណាយ ។ ​ប៉ុន្តែ នៅ​ពេល​យើង​ឱប​ក្រសោប​យក​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ នោះ​យើង​នឹង​ស្វែង​រក​ភាព​សុខ​សាន្ត​ឲ្យ​អ្នក​ដទៃ​វិញ ។ ព្រះ​គម្ពីរ​សុភាសិត​បាន​ត្រាស​ហៅ​ឲ្យ​យើង “​ស្គាល់​​ប្រាជ្ញា…

Read article