You are here:
សត្វស្ទាំង និងសត្វសឹង្ហ

ព្រឹកមួយ​នោះ ខ្ញុំ​មើល​សត្វ​ទន្សាយ​មួយ​ក្បាល កំពុង​ បិច​ស៊ី​ស្មៅ ​នៅ​ទីធ្លា​ក្រោ​យ​ផ្ទះ​ខ្ញុំ។ វា​ជា​សត្វ​ទន្សាយ​ដ៏​តូច​​មួយ ដែល​មាន​រោម​ព៌ណ​ត្នោត​អុច​ៗ និង​មាន​កន្ទុយ​តូច​ពណ៌​ស​ដូច​សំឡី។ រំពេច​នោះ​ស្រា​ប់​តែ​មាន​សត្វ​ស្ទាំង​មួយ​ក្បាល​ហើរ​ទម្លាក់​ខ្លួ​ន​ចុះ​យ៉ាងលឿន​ស្លេវ ដូច​ជា​ផ្លេក​បន្ទោរ។ វា​ក៏​បាន​បើក​ក្រញ៉ាំ​ដ៏​មុត​ស្រួច ដើម្បី​ចាប់​ទន្សាយ​នោះ​ជា​ចំណី។ ប៉ុន្តែ សត្វ​ទន្សា​យ​ដឹង​ខ្លួន ថា​មាន​គ្រោះ​ជិត​មក​ដល់ វា​ក៏​ស្ទុះ​ទៅ​រក​កន្លែង​សុវត្ថិភាព​បាត់ ដោយ​គេច​ផុត​ពី​ក្រញាំ​ស្ទាំង តែ​ពី​របី​ស​ង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​ចេះ​ប្រ​យ័ត្ន​ប្រយែ​ង ដើម្បី​ឲ្យ​អាច​គេច​ផុង​ពី​ខ្មាំង​សត្រូ​វ​របស់​យើង​បាន គឺ​មិន​ខុស​ពី​សត្វ​ទន្សាយ​ដែល​ដឹង​ខ្លួន​ថា មាន​សត្វ​រំពាកំ​ពុង​វាយ​ប្រហារ ហើយ​ក៏​ប្រញាប់​រត់​រក​កន្លែង​សុវត្ថិ​ភាពឡើយ​។ ដូច​ដែល​មាន​សេចក្តី​ចែង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល​ទាំង​គ្រហឹម​ដូច​ជា​សឹង្ហ ដើម្បី​នឹង​រក​អ្នក​ណា ដែ​ល​វា​នឹង​ត្របា​ក់​លេប​បាន”(១ពេត្រុស ៥​:៨)។ សាតាំង​ចង់​លេប​ត្របាក់​យើង ដោយ​អូស​ទាញ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​វា វា​គ្មាន​សេចក្តី​ពិត​ទាល់​តែ​សោះ(យ៉ូហាន ៨:៤៤) ហើយ​ព្យាយាម​បោក​បញ្ឆោត​យើង(លោកុប្បត្តិ ៣:១)។ ផែន​ការ​ណ៍​រប​ស់​វាប​ង្ហាញ​អំពី​ចរិក​លក្ខណៈ​មិន​ស្មោះ​ត្រង់ និង​ល្បិច​កលរបស់​វា ដែល​ចង់​លេប​ត្របាក់​យើង ពេល​យើង​ភ្លេច​ខ្លួន។ ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ គ្រីស្ទ​បរិស័ទ​ត្រូវ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ជា​និច្ច(១ពេត្រុស ៥:៨)។ កាល​ណាយើ​ងរ​ស់​នៅ​ដោយ​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច​យ៉ាង​ដូច​នេះ យើង​អាច​មើល​ដឹង ពេល​មាន​សេចក្តី​បង្រៀន​ក្លែង​ក្លា​យ​(១យ៉ូហាន ៤:១-៣ ២យ៉ូហាន ១:៧-១១) និង​យក​ឈ្នះ​សេចក្តី​ល្បួង​បាន​(ម៉ាថាយ ២៦:៤១)។ នៅ​ថ្ងៃ​នេះ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​ដែល​ចង់​លេប​ត្របាក់​ខាង​វិញ្ញាណរ​បស់​អ្នក។ តើ​វា​កំពុង​តែ​ខ្សិប​ពាក្យ​ភូត​កុហក​អ្វី​ខ្លះ​…

Read article
ឈ្មោះដែលគេដាក់ឲ្យ

បើមាន​នាម​ឈ្មោះ​ណា​មួយ ដែល​ពិសេស​សម្រាប់​យើង តើ​ពិសេស​ដោយ​សារ​មូល​ហេតុ​អ្វី​ខ្លះ? ខ្ញុំ​ចាប់​ផ្តើម​គិត​អំពីសំណួរ​​នេះ បន្ទាប់​ពី​ខ្ញុំ​បាន​ជជែក​ជា​មួយ​ក្មេង​ស្រី​ជំទ​ង់​ម្នាក់ ខណៈ​ពេល​យើង​ឈរ​ខា​ង​ក្រៅ​ព្រះ​វិហារ នៅ​ទីក្រុង​ប្លេក រីវើ(Black River)​ ប្រទេស​ចាម៉ៃកា នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ។ កាល​នោះ នាង​បាន​សួរ​ខ្ញុំ​ថា​ “តើ​អ្នក​អាច​ដាក់​ឈ្មោះ​ខ្ញុំ ក្នុង​សៀវ​ភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ​បាន​ទេ?” ខ្ញុំ​ក៏​សួរ​នាង​វិញ ក្រែង​លោ​នាង​មាន​រឿង​មួយ សម្រាប់​ចែក​ចាយ​ក្នុង​សៀវ​ភៅ​នោះ។ រួច​នាង​ឆ្លើយ​តប​ថា​ “ខ្ញុំ​មិន​មាន​រឿង​សម្រាប់​ចែក​ចាយ​ទេ ខ្ញុំ​គ្រាន់​តែ​ច​ង់​ឲ្យ​លោក​សរសេរ​ឈ្មោះ​ខ្ញុំ​ក្នុង​សៀវ​ភៅ​នោះ​ទៅ​បាន​ហើយ”។ កាល​ណាខ្ញុំ​គិ​ត​ដល់​សំណើ និង​ឈ្មោះ​រ​បស់​នាង ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​ហេតុ​អ្វី​បា​ន​ជា​ឪពុក​ម្តាយ​របស់​នាង​ដាក់​ឈ្មោះ​នាង​ថា “ចូយ៉េត”(Joyeth)។ ដោយ​សារ​នាង​មាន​ចរិយ៉ា​សម្បត្តិ​រីក​រាយ នោះ​ខ្ញុំ​ក៏​បាន​សន្និ​ដ្ឋាន​ថា បាន​ជា​​ឪពុ​ក​ម្តាយ​របស់​នាង​ដាក់​ឈ្មោះ​ ដែលមានន័យថា អំណរ​ដូចនេះ គឺ​​ដោយ​សារ​ពួ​កគេ​ច​ង់​ឲ្យ​នាង​មាន​អំណរ​ក្នុង​ជីវិត ហើយខ្ញុំ​ឃើញ​ថា ​ពួក​គេក៏​បា​​ន​សម​ដូច​បំណង​ហើយ។ ឪពុក​ម្តាយ​ភាគ​ច្រើន​បាន​ជ្រើស​រើស​ឈ្មោះ ដាក់​ឲ្យ​កូន​ទើប​នឹ​ងកើ​ត តាម​របៀប​នេះ​ផង ​ដែរ។ ប៉ុន្តែ មាន​ទារក​តូច​មួយ​បាន​​ទទួល​ព្រះនាម តាម​របៀប​ដែ​ល​ខុស​ប្លែក​ពី​នេះ​យ៉ាង​ខ្លាំង។ ឪពុក​ម្តាយ​នៃ​ទារក​នោះ មិន​បាន​ជ្រើស​រើស​ឈ្មោះ​ដាក់​ឲ្យ​ទ្រង់​ទេ ហើយ​ការ​ដាក់​ឈ្មោះ​នោះ ក៏មិន​មែន​ក្នុង​គោល​បំណង​ ដើម្បីធ្វើ​​ឲ្យ​ទារក​នោះ​ធំ​ឡើង​មាន​លក្ខណៈ​សម្បត្តិ សម​ស្រប​តាម​នាម​នោះ​ដែរ។ ត្រង់​​ចំណុច​​នេះ ខ្ញុំ​​កំពុង​និយាយ​សំដៅ​ទៅ​លើ​ព្រះ ដែល​បាន​ប្រសូត្រ​ជាម​នុស្ស ហើយ​ព្រះនាម​ទ្រង់​ត្រូវ​បាន​ដាក់​ឲ្យ ពេល​ទេវតា​លេច​ម​ក​ប្រាប់​ឪពុក​ម្តាយ​ទ្រង់ ឲ្យ​ថ្វាយ​ព្រះ​នាម​ថា “យេស៊ូវ”​(ម៉ាថាយ ១:២១)។…

Read article
រឿងធម្មតា និងរឿងមិនធម្មតា

ជាង​មួយ​សតវត្ស​ហើយ ដែល​ក្នុង​ការ​ប្រកួត​​វាយ​កូន​ហ្គោល កីឡា​ករ​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត ត្រឹម​តែ​៥៩​ប៉ុណ្ណោះ នេះ​បើតា​ម​ការ​កត់​ត្រា​បី​ដង​ក្នុង​ប្រវតិ្ត​ ​នៃ​ការ​ប្រកួត PGA Tour មុន​ឆ្នំា​២០១០។ បន្ទាប់​មក ក្នុង​ឆ្នាំ​ ២​០១០ លោក​ប៉ូល ហ្កោដូស(Paul Goydos)​ប្រកួត​បាន​ពិន្ទុ​៥៩ ហើយ​មួយ​ខែ​ក្រោយ​មក លោក​ស្ទូអាត អេបផលប៊ី(Stuart​Appleby)​ក៏​បាន​តាម​ទាន់​បាន​៥៩​ពិន្ទុ​ដែរ។ ហេតុ​នេះ​ហើយ​​ បា​ន​ជា​អ្នក​និពន្ធ​អំពី​កីឡា បានស្ទ​ង់​មើល​ថា ជោគ ​ជ័យ​ក្នុង​វិស័យ​កីឡា​វាយ​កូន​ហ្គោល ដែល​គេ​ប្រាថ្នា​ចង់​បាន​បំផុត កំពុង​តែ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ គួរ​​ឲ្យ​អស្ចារ្យ​ណាស់ ដែល​នៅ​ក្នុង​រដូវ​កាល​តែ​មួយ មាន​កីឡា​ករ​ដល់​ទៅ​ពីរ​នាក់​បាន​ពិន្ទុ​៥៩​ដូច​គ្នា តែ​វា​អាច​ជា​កំហុស​មួយ បើ​យើង​គិត​ថា​វា​ជា​រឿង​ធម្មតា​នោះ។ ចំពោះយើង​ដែល​ជា​​អ្នក​​ដើ​រ​តា​ម​ព្រះ​យេស៊ូវ​គ្រីស្ទវិញ វា​ក៏​ជា​កំហុស​មួយ​ផង​ដែរ បើ​​យើង​​គិ​ត​​ថា ភាព​​អស្ចារ្យ គឺ​ជា​រឿង​ធម្មតា។ ឧទាហរណ៍ សូម​យើង​​គិ​ត​អំពី​ការ​អធិ​ស្ឋាន​។ យើង​អាច​និយាយ​ទៅ​កាន់​ព្រះ​អា​ទិករ នៅ​ពេល​ណា​ក៏​បាន ដែល​ទ្រង់​បាន​បង្កើត​សក​លោក​មក ដោយ​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ​ឱស​ប៉ុណ្ណោះ! ទ្រង់​មិន​ត្រឹម​តែ​ស្វាគមយើង​ ពេល​យើង​ចូល​ក្នុង​វត្ត​មាន​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​បាន​អញ្ជើញ​យើង ឲ្យ​ចូល​ក្នុ​ង​វត្ត​មាន​ទ្រង់​ ដោយ​ចិត្ត​ក្លាហាន ដោយ​ពាក្យ​ថា​ “ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ​ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សំ​រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើរ ៤:១៦)។ ការ​ចូល​ក្នុ​ង​ព្រះ​វត្ត​មាន​ព្រះ មិន​មែន​ជា​​រឿង​ធម្មតា​ទេ តែ​មាន​ពេល​ខ្លះ…

Read article
ជីវិតកាន់តែវេទនា

នៅខែ​សីហា​ឆ្នាំ​២០០៩ លោក​ប្ល៊ែរ(Blair) និង​អ្នក​​ស្រីរ៉ូណា ម៉ាទីន(Ronna Martin)បាន​បាត់​បង់​កូន​ប្រុស​អាយុ​៩​ឆ្នាំ ឈ្មោះ​ម៉ាទី(Martti)ដោយ​សារ​តែ​គោ​ជាន់​ស្លាប់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​មាន​ឱកាស​ជួប​គ្រួសារ​មួយ​នេះ នៅ​តំប​ន់​ខេន​ណៃ ក្នុង​​រដ្ឋ​អាឡា​ស្កា ហើយ​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ។ ខ្ញុំ​ដឹង​ថា សោក​នាដ​កម្ម​នេះ​មាន​សភាព​​ធ្ងន់​ធ្ងរ​ក​ម្រិត​ណា​សម្រាប់​ក្រុម​គ្រួសា​នេះ។ ខ្ញុំ​ដឹង​ថា ពួក​គេ​កំពុង​តែ​ស្វែង​រក​ជំនួយ​មក​ពីព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​ជួយ​សម្រាល​ទុក្ខ​របស់​ពួក​គេ។ នៅ​ខណៈ​ពេល​នោះ ម្តាយ​របស់​ម៉ាទី​បាន​ធ្វើ​ការ​សង្កេត​មើល ដ៏​មាន​តម្លៃ​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​កំពុ​ង​ឆ្លង​កាត់​ជ្រលង​ជីវិត​។ ពេល​អ្នក​ស្រី​ រ៉ូណា​កំពុង​ធ្លាក់​ទឹក​ចិត្ត គាត់​បាន​អាន​ព្រះ​គម្ពីរ ២​កូរិនថូស ១:៩ ដែល​ចែង​ថា “មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ​ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះដែ​ល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់​បាន​រស់​ឡើង​នោះ​វិញ”។ នាង​មាន​អារម្មណ៍​ថា ​ព្រះ​យេស៊ូវ​ហាក់​ដូច​ជា​ កំពុង​មាន​បន្ទូល​មក​នាង​ថា “រ៉ូណា​អើយ! បិតា​ដឹង​ថា​ដំណើរ​ជីវិ​ត​របស់​កូន​លំបាក់​ណាស់​ទៅហើយ ហើយ​កូ​ន​ក៏​រសាយ​ចិត្ត​ផង។ ចូរ​កុំ​ឲ្យ​ខ្មាស​អៀន ចំពោះ​ការ​ខ្សោះ​ល្វើយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​កូន​ដឹង​ថា នេះ​ជា​ឱកាស​មួយស​ម្រាប់​ឲ្យ​បិតា មើល​ថែ​ជីវិត​របស់​កូន​”។ នៅពេ​ល​ណា​ដំណើរ​ជីវិ​តរបស់​យើង​ជួប​ឧបសគ្គ ពិបាក​ឆ្ពោះ​ទៅ​មុខ​ទៀត បទ​គម្ពីរ ២កូរិនថូស ១:៩ បាន​រំឭក​យើង​ថា យើង​មិន​ធ្វើដំ​ណើរ​តែ​ម្នា​ក់​ឯង​ទេ។​ យើង​មា​ន​ព្រះ​មួយ​អង្គ​ចាំ​ជួយ​យើង​ជា​និច្ច ទ្រង់​មាន​ប្ញទា្ធ​នុភាព​រស់​ពី​សុគត​ឡើង​វិញ ហើយ​ទ្រង់​បង្ហាញ​ប្ញទ្ធា​នុ​ភាព​របស់​ទ្រង់​ម្តង​ទៀត ពេល​ទ្រង់​ប្រោស​អ្នក​ជឿដ៏​ជាទីស្រឡាញ់​គ្រប់​ជំនា​ន់​ ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច។ អ្នក​ស្រី​រ៉ូណា​មាន​ប្រសាសន៍​ថា “កម្លាំង​និ​ង​ក្តី​សង្ឃឹម​របស់​ខ្ញុំ គឺ​បាន​ទទួល​មក​ពីព្រះ​គ្រីស្ទ​តែមួ​យ​គត់”។…

Read article
ចូរត្រៀមខ្លួន

មាន​ពេល​មួយ កូ​នស្រី​រ​បស់​ខ្ញុំ គឺ​មេលីស្សា(Melisa)កំពុង​ជាប់​រវល់ ត្រៀម​ខ្លួន​សម្រាប់​ភាព​ពេញ​វ័យ គឺ​មិន​ខុស​ពី​មិត្តភ័​ក្ររ​បស់​នាង​ឡើយ។ នៅ​សាលា​រៀន នាង​បាន​ប្រុង​ប្រៀប​ខ្លួន​ដើ​ម្បីប​ន្តកា​រសិ​ក្សានៅ​ម​ហា​វិទ្យាល័យ ​ដោយ​ជ្រើស​រើស​មុខ​វិជ្ជា​ឲ្យ​បាន​ត្រឹ​ម​ត្រូវ ហើយ​បាន​ចុះ​ឈ្មោះប្រ​លង ដើម្បី​ចូល​រៀន​នៅ​សក​ល​វិទ្យាល័យ​ACT។ នៅ​ក្រៅថ្នា​ក់​រៀន មេលីស្សាកំ​ពុង​រៀ​ន​ជំនាញ​ខា​ង ស​ង្គម ដើម្បី​ឲ្យនាង​​មា​នទំ​នាក់​ទំន​ង​ល្អ​ជា​មួយ​អ្នក​ដទៃ ដោយ​ចំណាយ​ពេល​ជា​មួ​យមិ​ត្ត​ភ័ក្រ មិត្ត​រួម​ថ្នាក់ និ​ងមិ​ត្ត​រួ​ម​ក្រុ​ម​ជា​ដើ​ម។ នៅក​ន្លែង​ធ្វើ​កា​រវិញ នាង​កំពុង​រៀន​ជំនាញ​ទំនាក់​ទំនង ដែ​ល​នាង​ចាំ​បាច់​ត្រូ​វចេះ សម្រាប់​ធ្វើ​ការងារ​ពេល​អនាគ​ត។ ចំណែក​នៅ​ផ្ទះ​វិញ ​មេលីស្សា​​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​គ្រួសារ​ពេល​អនា​គត ដោយ​ដ​ក​ពិសោធ​អំពី​របៀប​ដែល​គ្រួសារ​គ្រីស្ទ​បរិស័ទ​មានទំ​នាក់​ទំនង​​នឹង​គ្នា។ កា​រត្រៀ​ម​ខ្លួន​សម្រាប់​ការ​រស់​នៅ​ ជា​ម​នុស្សពេ​ញវ័​យ តម្រូវ​ឲ្យ​មា​នកា​រ​ខិត​ខំ​ធ្វើកិ​ច្ចកា​រ ហើយ​មេលីស្សាក៏​កំ​ពុង​តែ​មាន​កា​រ​រីក​ចម្រើន​យ៉ាង​ប្រសើរ ក្នុង​ការ​ត្រៀម​ខ្លួន​នេះ។ ប៉ុន្តែ មាន​ពេល​មួយ កា​រ​ត្រៀម​ខ្លួន​ទាំង​ប៉ុន្មាន​ខាង​លើ មិន​មែន​ជា​អ្វីដែ​លនា​ងត្រូ​វ​កា​រឡើ​យ។ ព្រោះ​នៅ​ឆ្នាំ ២០០២ ពេល​ដែល​នាង​បាន​បាត់​បង់​ជីវិ​ត​នៅក្នុ​ងគ្រោះ​ថ្នាក់​រថយន្ត ក្នុង​វ័យ​១៧​ឆ្នាំ មាន​តែ​ការ​ត្រៀម​ខ្លួន​ចូល​នគរ​ស្ថានសួ​គ៌​ប៉ុណ្ណោះ ដែល​ជា​ការ​ត្រៀម​ខ្លួន​ដ៏សំ​ខាន់​ចំពោះ​នាង។ ពេល​ដែល​ការ​ប្រលង​ដ៏​ពិត អំពី​ការ​ត្រៀម​ខ្លួន​បាន​មក​ដល់​ភ្លា​ម​ៗ នៅ​ពេល​ល្ងាច​ថ្ងៃមួ​យ ក្នុង​ខែ​មិថុនា​ដ៏​ស្រស់​បំព្រង គឺ​នៅពេ​ល​ដែល​ទ្វា​រ​ស្ថាន​សួគ៌​បាន​បើក​ចំហរ​សម្រាប់​មេលីស្សា នាង​មាន​ការ​ត្រៀម​ខ្លួ​ន​រួច​ជា​ស្រេ​ចហើ​យ។ នាង​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​បាន​ជឿ​ថា ការ​លះប​ង់​ព្រះ​ជន្ម​នៃ​ព្រះយេ​ស៊ូវ​​ នៅលើ​ឈើ​ឆ្កាង​បា​ន​លោះបា​បរ​បស់​នាង​ហើយ(យ៉ូហាន ៣:១៦ រ៉ូម ៥:៨-៩)។ ពេល​មេលីស្សា​ជួប​ការ​ល្បង​ល​រ​នៅ​ទី​បំផុត ដើម្បី​បញ្ជា​ក់​ពីកា​រ​ត្រៀ​​មខ្លួន នោះ​នាងមា​ន​ការ​ត្រៀម​ខ្លួន​រួ​ចជា​ស្រេ​ចហើ​យ។…

Read article
តើយើងមើលឃើញនរណា?

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​កហើយ ដែល​កម្ម​វិធី​ទូរ​ទ-ស្សន៍ រូប​ថត​ដោយ​មិន​ដឹង​ខ្លួន របស់​លោក​អាលែន ហ្វុន​(Allen Funt) បាន​ផ្តល់​ការ​កម្សាន្ត​សប្បាយដ​ល់ទ​ស្សនិក​ជន ដោយ​ប្រើ​កាំមី​រ៉ាប​ង្កប់ ដើម្បី​ផ្តិត​យក​រូប​ភាព​កំប្លែង​ៗ ដែល​កើត​មាន​ពេល​មនុស្ស​ទូទៅមា​ន​ប្រតិ​កម្ម​ឆ្លើយ​តប ចំពោះ​ស្ថាន​ភាព​ដែល​កើត​ឡើង​ដោយ​មិន​ដឹងខ្លួ​ន។ កូន​របស់គា​ត់ គឺ​លោក​ភីធ័រ(Peter)បាន​បក​ស្រាយអំ​ពីវិ​ធី​សាស្រ្ត​របស់​ពួក​គេថា​ “យើង​ជឿ​ថា មនុស្ស​មាន​ភាព​អស្ចារ្យ ហើយ​យើង​បាន​ចេញ​ទៅ​ថត​រូប​ភាព ដើម្បីបញ្ជា​ក់​ថា ពួក​គេ​ពិត​ជា​អស្ចារ្យ​មែន”។ នៅ​ក្នុង​កម្ម​វិធី​ដែល​ស្រដៀង​គ្នា​ដទៃ​ទៀត លោក​ភីធ័រ​យល់​ថា “មនុស្ស​មាន​ភាព​ល្ងីល្ងើ ហើយ​យើង​នឹង​ស្វែង​រក​វិធី​បង្ហាញ​ថា ពួក​គេពិ​ត​ជា​ល្ងីល្ងើ​មែន”។ ការ​អត្ថា​ធិប្បាយ​របស់​គាត់ បាន​បង្អុល​បង្ហាញ​ថា ដែល​យើង​មាន​ទស្សនៈ​យ៉ាង​ណាចំ​ពោះអ្ន​ក​ដទៃ នោះ​យើ​ង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​​យ៉ាង​នេះ​ដែរ។ ប្រជា​ជន​នៅក្រុ​ងយេ​រីខូ មាន​ការ​រវាត​ចិត្ត ពេល​ព្រះ​យេស៊ូវ​យាង​ចូល​ក្នុ​ងផ្ទះ​រប​ស់លោ​ក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ។ “កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូរទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប” (លូកា ១៩:៧)។ ប៉ុន្តែ ពេលលោកសាខេមានការប្រែចិត្ត ដ៏ស៊ីជម្រៅ(ខ.៨) ព្រះយេស៊ូវមានមានបន្ទូលប្រាប់គាត់ថា “ថ្ងៃ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ… ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(ខ.៩-១០)។ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ គឺ​លោក​បប់ ហ៊នន័រ(Bob Horner) បាន​ប្រាប់​ខ្ញុំ​ថា “ពេល​យើង​យល់​ថា អ្នក​ដទៃ​គឺ​ជា​មនុស្ស​ចោល​ម្សៀត នោះ​យើង​ក៏​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដោយ​ការ​មើល​ងាយ។…

Read article
ចូរទុកចិត្តខ្ញុំ

ពេល​មីង និ​ងពូ​រ​បស់​ខ្ញុំបា​ននាំ​ខ្ញុំទៅ​បឹង​មី​ឈីហ្គិន(​Michigan) ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ដ៏​តូច​ម្នាក់​ប៉ុណ្ណោះ។ ពេល​ដែល​បង​ប្អូ​នជី​ដូន​មួយ​របស់​ខ្ញុំមួ​យចំ​នួន បាន​ចូល​ជ្រៅទៅ​​ក្នុ​ងទឹ​ក​រលក ដោយ​មិន​ខ្លាច​គ្រោះថ្នា​ក់ ខ្ញុំ​កំពុ​ង​តែ​លេង​នៅ​ក្បែរ​មាត់​ច្រាំង។ បន្ទាប់​មក​ពូនម(Norm) ក៏​បាន​សួរ​ខ្ញុំ​ថា “តើ​ក្មួយ​ចេះហែ​ល​ទឹក​ទេ?”​ ខ្ញុំ​ក៏​ឆ្លើយ​ថា “ក្មួយ​មិន​ចេះ​ទេ”។ គាត់​ក៏​ប្រាប់​ថា “កុំ​ភ័យ​អី ពូនឹ​ង​នាំក្មួ​យ​ទៅ​ក្នុង​ទឹក”។ ខ្ញុំ​ក៏​បដិសេធ​ថា​ “​តែ​ទឹក​ជ្រៅ​ណាស់”។ គាត់​ក៏បា​ន​ផ្តល់កា​រធា​នាថា​ “សូមគ្រាន់​តែ​តោង​ពូ​ឲ្យ​ជាប់​ទៅ​បាន​ហើយ។ តើ​ក្មួយ​ទុក​ចិត្ត​ពូទេ?” បន្ទាប់​មក ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ហើយ​យើង​ក៏​ចាប់​ផ្តើម​ដើរ​​​​ឆ្ពោះ​ទៅ​​រក​ទឹក​បឹង​នោះ។ ពេល​ជើង​រប​ស់ខ្ញុំ​បា​ន​ផុត​ពី​បាត​បឹង​ហើយ ពូនម​ក៏បា​ន​ពរ​ខ្ញុំ​ឡើង ហើយ​និយាយ​បញ្ជាក់​ថា “ពូ​ចាប់​ក្មួយ​ជាប់​ហើយ ពូ​ចាប់​ក្មួយ​ជាប់​ហើយ”។ បន្ទាប់ម​ក គាត់​ប្រាប់​ខ្ញុំ​ថា “មិន​អី​ទេ ចូរ​ក្មួយ​ដាក់​ជើង​ចុះ​ក្រោម។ ក្មួយ​អាច​ឈរ​​នៅក​ន្លែង​នេះ​បានហើយ​”។ ខ្ញុំ​មានកា​រភ័​យខ្លា​ច ព្រោះ​ខ្ញុំនៅ​តែ​យ​ល់ថា ខ្លួន​ឯង​កំពុង​នៅ​ក្នុង​ទឹកជ្រៅ តែខ្ញុំ​បានទុ​កចិ​ត្ត​គាត់ ហើយ​ខ្ញុំ​ក៏​អសប្បាយ ពេល​បាន​ដឹង​ថា ខ្ញុំ​កំពុ​ងឈរ​នៅ​លើ​ដីខ្សា​ច់បា​ត​បឹង។ តើអ្នក​​ធ្លាប់​ស្ថិត​នៅក្នុ​ង​ភា​ពអ​សង្ឃឹ​ម​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យអ្ន​កមា​ន​អារម្ម​ណ៍ថា​ ហាក់​ដូច​ជា​កំពុង​លិច​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​ឬ​ទេ? ការ​លំបាក​នៅក្នុ​ងជី​វិត អាច​ធ្វើ​ឲ្យ​យើង​មានអា​រម្មណ៍​ថា កំពុង​ទទួល​រង​ការ​គៀប​សង្កត់។ ព្រះ​មិន​បានសន្យាថា​ យើង​នឹង​បាន​គេច​ផុត​ពី​សមុទ្រ​នៃ​ជីវិត​ដែល​រំជួល​នោះ​ឡើយ តែ​ទ្រង់​បាន​សន្យាថា​ “អញ​​នឹ​ង​​មិន​​​ចាក​​​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(ហេព្រើ ១៣:៥)។ យើង​អាច​ជឿជាក់​ថា ព្រះ​ដ៏​ស្មោះត្រ​ង់​របស់​យើង​នឹង​រង់​ចាំ​ជួយ​យើង​ជា​និច្ច ពេល​យើង​មាន​ទុក​លំបាក​។…

Read article
ពេលដ៏ល្អ

មាន​រូប​ភាព​មួយ​ត្រូវ​បា​ន​ថ​តទុ​ក ហើយ​មាន​ពេល​វេលាដ៏​ល្អ​មួយ ត្រូវ​បាក​ថត​ទុក នៅ​ក្នុង​ពេល​ដ៏​អស់​កល្ប​ជា​និច្ច។ ពន្លឺ​ថ្ងៃ​រៀប​លិច​នៅ​រដូវ​ក្តៅ បាន​ចែង​ចាំង​ទឹក​រលក ធ្វើ​ឲ្យ​ទឹក​នោះមា​នល​ក្ខណៈដូ​ច​ទឹ​ក​មាស ​ដែលកំពុ​ងរសាត់​​បោ​ក​ច្រាំង។ បើ​សិន​ជា​មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ មិន​បាន​យក​កាំមីរ៉ារ​បស់​គាត់​ទៅ​ជា​មួយ នៅ​ពេល​នោះ​ទេ ទឹក​រលក​នោះ​មុខ​ជារ​សាត់​បោក​ច្រាំង ដោយ​គ្មាន​នរណាថ​ត​រូប​វា​ទុក​ឡើយ គឺ​មិន​ខុស​ពីទឹ​ករ​លក​ជា​ច្រើន​ទៀត ដែល​បក់​មក ហើយ​ក៏​បាត់​ទៅវិ​ញ ដោយ​មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​បាន​ទត​ឃើញ។ តើ​មាន​នរណា​អា​ចដឹងថា​ មាន​ទឹក​រលក​ប៉ុន្មាន ដែល​បានរ​សាត់​បោក​ច្រាំង នៅ​បឹង​មីឈីហ្គិន? ប៉ុន្តែ ​ទឹក​រលក​ នីមួ​យៗ​សុទ្ធ​តែ​មាន​ភាព​ពិសេស។ ព្រះ​ទ្រង់​បាន​ប្រទាន​ព​រឲ្យ វត្ថុ​ក្នុង​លោកិយ​មាន​សោភ័ន​ភាព​ស្រស់​បំព្រង គឺ​ដូ​ច​ដែល​យើង​ឃើ​ញ​មាន​នៅក្នុ​ងទឹ​ករលក​នីមួ​យ​ៗ។​ ទ្រង់​បាន​ប្រើ​ទឹក និង​ខ្យល់ ដើម្បី​ប​ង្កើត​ជា​ស្នាដៃ​សិ​ល្បៈដ៏អ​ស្ចារ្យ។ ទ្រង់​មាន​អំណរ ចំពោះផ្ទាំ​ង​ទស្សនីយ​ភាព នៅ​លើ​ផ្ទៃ​មេ​ឃ​ និង​នៅ​លើ​ដី និង​នៅ​ក្នុង​សមុទ្រ។ ប៉ុន្តែ យើង​នៅ​តែ​មិន​អាច​មើល​ឃើញ ភាគ​ច្រើន​នៃ​​សម្រស់​របស់​ផែន​ដី​នេះ ពោល​គឺ​មាន​តែ​ព្រះ​ទេ ដែល​បាន​ទត​ឃើញ។ មនុស្ស​គឺ​ជារូ​បភា​ព​លម្អ​មួយ​ទៀត ដែល​ព្រះបា​ន​ប្រើ​ដើម្បី​បង្ហាញ​សិរីល្អ​របស់​ទ្រង់។ ដី​គឺ​ជា​វត្ថុ​ដ៏​សាមញ្ញ ដែល​ព្រះបា​ន​ប្រើ ដើម្បី​បង្កើត​យើង​មក​ជា​មនុ​ស្ស(​លោកុប្បត្តិ ២:៧)។ ប៉ុន្តែ ទ្រង់​បាន​បន្ថែម​គ្រឿង​ផ្សំ​ដ៏​អស្ចារ្យ​មួយ គឺ​ខ្យល់​ដង្ហើម​របស់​ទ្រង់​(ខ.៧)។ ជីវិត​របស់​យើង​មាន​រយៈ​ពេល​ខ្លី ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ឃើញ គឺ​មិន​ខុស​ពីទឹ​ករ​លក នៅ​ក្នុង​សមុទ្រ និង​ផ្កា​នៅ​ទីវាល​ឡើយ​(អេសាយ…

Read article
ភាពពិតប្រាកដ

ពួក​ជំនុំមួ​យក​ន្លែង ក្នុង​ក្រុង​នេភ័រវីល(Naperville) រដ្ឋ​អីលីណយ(Illinois) មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ជួង​ថ្មី​ៗ ​ដែល​គេបា​នដា​ក់​នៅ​ក្នុ​ងប៉ម នៅ​លើ​ដំបូល​ព្រះ​វិហារ។ ពេល​ព្រះវិ​ហារ​មួយ​នេះត្រូ​វ​បាន​សាង​សង់ឡើង កាល​ពី ច្រើ​នឆ្នាំ​កន្ល​ងទៅ​ ពួក​គេ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់ សម្រាប់​ទិញ​ជួង ដាក់​ព្រះ​វិហារ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅក្នុ​ង​ពិធីរំ​ឭក​ខួប​លើកទី​២៥​ ​នៃកា​រសា​ងស​ង់​ព្រះវិហា​រ​នេះ ពួក​គេ​ក៏អា​ចរ៉ៃ​អ​ង្គាស​បាន​ប្រាក់ ដើម្បី​ទិញ​ជួ​ង​៣គ្រឿ​ង សម្រាប់​ព្យួរ​នៅ​ពីលើ​ដំ​បូង​ព្រះវិ​ហារ។ ទោះ​បី​ជា​ជួ​ងទាំ​ង​នោះមា​នភា​ព​ស្រស់​ស្អាត​ក៏ដោយ ក៏​ពួក​វា​មាន​ប​ញ្ហាមួ​យគឺ​ : ពួក​ជំនុំ​​មិន​ដែល​បាន​ស្តាប់ឮ​ស​ម្លេង​ជួង​ទាំងនោះ​​រោទ៍ទេ។ជួង​ទាំងនោះ​មាន​រូប​រាង​ដូច​ជួង​ពិ​ត​ៗ តែ​ពួក​វា​គ្រាន់​តែ​ជា​ជួ​ងសប្ប​និម្មិត​ប៉ុណ្ណោះ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​សំបុត្រ​ទី​មួយ​របស់​គាត់ ផ្ញើ​ទៅ​អ្នក​ជឿ​ព្រះ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្ហាញ​ថា ខ្លួន​ជា​គ្រីស្ទ​បិរស័ទ​ពិត​ប្រាកដ តាម​រយៈ​របៀប​នៃ​ការ​រស់​នៅ​ រប​ស់ខ្លួ​ន គឺ​មិន​មែ​ន​គ្រាន់តែ​មាន​​លក្ខណៈ​ខា​ង​ក្រៅ ដូច​ គ្រីស្ទ​បរិ​ស័ទ​ពិត​ប្រាកដ​នោះឡើ​យ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់មានជំនឿពិត គឺមិនត្រូវបានរកឃើញ នៅ​ក្នុង​ការ​មានបទពិសោធន៍​អាថ៌កំ​បាំង​ណាមួ​យ ជា​មួយ​ព្រះឡើ​យ។ ភស្តុតាង​ដែល​បញ្ជាក់​ថា មនុស្សម្នា​ក់ពិត​ជា​បាន​ស្គាល់ និង​ស្រឡាញ់​ព្រះមែន គឺ​ត្រូវ​បាន​រក​ឃើ​ញ​នៅក្នុ​ងកា​រ​ចុះចូ​ល​ចំពោះ​អំណាច និង​ព្រះប​ន្ទូល​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​ចែង​ថា “តែ​​អ្ន​ក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្តី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ”(១យ៉ូហាន ២:៥-៦)។ បើ​យើង​អះអា​ង​ថា…

Read article
ផ្លូវឆ្ពោះទៅរកកម្លាំង

ពេលនាង​​តារ៉ា(Tarah) កំពុង​សិក្សានៅវិ​ទ្យាល័យ នាង​បាន​កើត​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ថ្ងៃ​ណាមួ​យ នាង​នឹង​កើត​មាន​ជម្ងឺ​ជា​ទម្ងន់​មួយ។ ហេតុនេះ​ហើ​យ នាង​ក៏បា​ន​ចាប់​ផ្តើម​អធិស្ឋាន ដោយទូ​លសូ​ម​ឲ្យ​ព្រះ បញ្ជៀស​នាង​ឲ្យផុត​ពី​ជម្ងឺ​ដែល​នាង​បាន​ស្រម៉ៃ​ឃើញ​នោះ។ បន្ទាប់​មក នាង​ក៏​បាន​ឈាន​ទៅ​ដ​ល់កា​រ​ផ្លាស់​ប្តូរ នៅ​ក្នុង​ការ​គិត​របស់​ខ្លួន ហើយ​នាង​ក៏បា​នថ្វា​យ​អនាគត​របស់​ខ្លួ​នដ​ល់​ព្រះ ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ ជា​ច្រើន​ឆ្នាំក្រោ​យ​មក វេជ្ជ​បណ្ឌិត​ក៏​ពិនិត្យ​ឃើញ​ថា នាង​មាង​ដុំសាច់​មហា រី​កមួ​យ ហើយ​ក៏​បាន​ព្យាបាល​យ៉ាង​ជោគ​ជ័យ ដោយ​គីមី​​សាស្រ្ត។ តារ៉ា​ក៏​បាន​និយាយ​ថា ដោយសា​រ​នាង​បាន​ថ្វាយ​អនាគត​របស់​នាង​ដល់​ព្រះ នោះ​នាង​ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេ​ច ពេលជ​ម្ងឺនោះ​បា​នកើ​តមា​នចំ​ពោះ​នាង។ ដូច​នេះ នាង​ក៏​ទទួល​បាន​នូវ​កម្លាំង​ពី​ព្រះ តា​ម​រយៈប​ញ្ហារ​បស់​នាង។ យើង​សង្កេត​ឃើញ​ថា ក្នុង​ជីវិត​របស់​សាវ័ក​ប៉ុល ក៏​មាន​ការ​ថ្វាយ​ដាច់​ដល់​ព្រះផ​ង​ដែរ។ គាត់​បាន​ថ្វាយ​ដាច់​ដល់​ព្រះ បន្ទាប់​ពី​គាត់​បាន​ជួប​បញ្ហា “បន្លា​នៅក្នុ​ងសា​ច់”​(២កូរិនថូស ១២:៧)។ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​ម្តង​ហើយ​ម្តង​ទៀត អំពី​ទុក្ខ​លំបាក​របស់​គាត់ ដោយអ​ង្វរ​ព្រះ​អម្ចាស់ ឲ្យ​ដក​យក​បន្លា​នោះ​ចេញ​ពី​គាត់​។ ប៉ុន្តែ ព្រះ​បាន​ឆ្លើយ​តប​ថា “គុណ​​របស់​​អ​ញ​​ល្មម​​ដ​ល់​​ឯង​​ហើយ ដ្បិត​​កំឡាំង​​អញ​​បាន​​ពេញ​​ខ្នាត ដោយ​​សេចក្តី​ កំសោយ”(ខ.៩)។ ពេល​សាវ័​ក​ប៉ុលបាន​យល់អំ​ពីសេច​ក្តីនេះ ​គាត់​ក៏​បាន​ជ្រើស​រើស​គំនិត​វិជ្ជ​មាន គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ … ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(ខ.៩-១០)។ ពេល​យើង​ជួប​ការ​ភ័យ​ខ្លាច និង​ការ​លំបាក…

Read article