You are here:
ការផ្លាស់ប្តូរទស្សនៈ

ស្រុក​កំណើត​របស់​ខ្ញុំ បាន​ជួប​ប្រទះ​រដូវ​រងា ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ក្នុង​រយៈ​ពេល​៣០​ឆ្នាំ។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ការ​ជោគ​ព្រឹល ដែល​ធ្លាក់​មិន​ចេះ​ឈប់ ជា​ហេតុ​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ញុំ​ឈឺ។ ពេល​នោះ​ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ដូច​ជា​គ្មាន​ផ្លែ​ផ្កា​អ្វី​សោះ បាន​ជា​ខ្ញុំ​បោះ​ជំហាន​ចូល​ក្នុង​ផ្ទះ​វិញ ទាំង​គោះ​ស្បែក​ជើងកវែង​ខ្លាំង​ៗ​។ ប៉ុន្តែ ពេល​ចូល​ទៅ​ដល់​ខាង​ក្នុង ខ្ញុំ​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ពី​កម្តៅ​ភ្លើង​ក៏​កក់​ក្តៅ និង​ពី​កូន​ៗ​របស់​ខ្ញុំ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ជុំវិញ​ភ្លើង​នោះ។ ខណៈ​ពេល​ដែល​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រៅ​ផ្ទះ តាម​មាត់​បង្អួច​ផ្ទះ​ខ្ញុំ ទស្សនៈ​ដែល​ខ្ញុំ​មាន ចំពោះ​អាកាស​ធាតុ​ក៏​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ ខ្ញុំ​មិន​បាន​គិត​អំពី​ការ​ងារ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បន្ថែម​ទៀតឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​គយ​គន់​សម្រស់​នៃ​មែក​ឈើ​ដែល​បាន​កក និង​មើល​ទៅ​ព្រឹល​ដែល​បាន​គ្រប​ដណ្តប់​ទេសភាព​រដូវរងា​ដែល​គ្មាន​ពណ៌។ ពេល​ខ្ញុំ​អាន​ទំនុក​ដំកើង ជំពូក​៧៣ ខ្ញុំ​បាន​ឃើញ​ការ​ពិពណ៌​នា​របស់​លោក​អេសាភ ដែល​បាន​ផ្លាស់​ប្តូរ​ពី​ការ​និយាយអំពី​ការ​លំបាក ដែល​ធ្ងន់​ធ្ងរ​ជាង​ខ្ញុំ ទៅ​រក​ការ​និយាយ​អំពី​ការ​ល្អ​វិញ។ នៅ​ដើម​ជំពូក គាត់​បាន​ពោល​ពាក្យ​ដំងូរ​អំពីដំណើរ​របស់​លោកិយ ដែល​ក្នុង​នោះ មនុស្ស​អាក្រក់​ហាក់​ដូច​ជា​បាន​ទទួល​រង្វាន់។ គាត់​មាន​ការ​សង្ស័យ អំពី​តម្លៃ​នៃ​ការ​រស់​នៅ ខុស​ពី​លោកិយ និង​ការ​រស់​នៅ​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ(ខ.១៣)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ចូល​ក្នុង​ទីបរិសុទ្ធ​របស់​ព្រះ ទស្សនៈ​គាត់​ក៏​បាន​ផ្លាស់​ប្តូរ(ខ.១៦-១៧) ដោយ​គាត់​ចាំ​ថា ព្រះ​ទ្រង់​នឹង​ជំនុះ​ជម្រះ​លោកិយ នឹង​ជម្រះ​បញ្ហា​របស់​លោកិយ យ៉ាង​ឥត​ខ្ចោះ ហើយ​ដែល​សំខាន់​ជាង​នោះ​ទៀត គឺ​គាត់​ដឹង​ថា ការ​នៅ​ជិត​ព្រះ គឺ​ជា​ការ​ដ៏គាប់​ប្រសើរ​ណាស់(ខ.២៨)។ ពេល​ដែល​យើង​មាន​ការ​ពិបាក​ចិត្ត…

Read article
ការ​ស្រេក​ឃ្លាន​រក​ព្រះ

ថ្ងៃ​មួយ កូន​ស្រី​ខ្ញុំ​បាន​មក​លេង​ចៅ​ប្រុស​ខ្ញុំ ដែល​មាន​អាយុ​១​ឆ្នាំ។ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ខ្លួន​ចេញ​ពី​ផ្ទះ ដើម្បី​ធ្វើ​កិច្ច​ការ​ខ្លះ ប៉ុន្តែ គ្រាន់​តែ​ខ្ញុំ​ដើរ​ចេញ​ពី​បន្ទប់​បាន​បន្តិច ចៅ​ប្រុស​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​យំ។ វា​ក៏​បាន​យំ​ដូច​នេះ​ពីរ​ដង ហើយ​ជា​រៀងរាល់​ពេល​វា​យំ​ម្តង​ៗ ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ចំណាយ​ពេល​ជា​មួយ​វា​មួយ​ភ្លែត។ ពេល​ខ្ញុំ​ដើរ​ចេញ​តាម​ទ្វារ​ជា​លើកទី​បី បបូរ​មាត់​ដ៏​តូច​របស់​វា​ក៏​បាន​ពេប​ចង់​យំ​ទៀត។ នៅ​ពេល​នោះ កូន​ស្រី​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា ហេតុ​អ្វី​ប៉ា​មិន​យក​វា ទៅ​ជា​មួយ​ផង?” អ្នក​ដែល​មាន​ចៅ​បង្កើត គឺ​សុទ្ធ​តែ​អាច​និយាយ​ប្រាប់​អ្នក​ថា នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់។ ចៅ​របស់​ខ្ញុំ​ក៏​បាន​ឡើង​ជិះឡាន​ទៅ​ជា​មួយ​ខ្ញុំ គឺ​ព្រោះ​តែ​វា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​វា។ យ៉ាង​ណា​មិញ ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​រក​ព្រះ ក៏​បាន​ទទួល​ការ​ឆ្លើយ​តប ដោយ​សេចក្តី​ស្រឡាញ់​ផង​ដែរ។ ព្រះ​គម្ពីរ​បាន​ធានា​ដល់​យើង​ថា យើង​អាច “ស្គាល់ និង​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង”(១យ៉ូហាន ៤:១៦)។ ព្រះ​ទ្រង់​មិន​បាន​ស្រឡាញ់​យើង ដោយ​សារ​ការ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​នោះ​ឡើយ។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ មិន​ពឹង​ផ្អែក​លើ​ភាព​សក្តិ​សម​របស់​យើង​សោះ​ឡើយ ប៉ុន្តែ ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់។ ពេល​ដែល​លោកិយ​ដែល​នៅ​ជុំវិញ​យើង​ មិន​មាន​សេចក្តី​ស្រឡាញ់ និង​មិន​សប្បុរស ​យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ ជា​ប្រភព​នៃ​ក្តី​សង្ឃឹម និង​សន្តិ​ភាព​របស់​យើង​។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​បង្ហាញ​ព្រះ​ទ័យ​របស់​ទ្រង់ ដល់​យើង តាម​រយៈ​ការ​ប្រទាន​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ ធ្វើ​ជា​អំណោយ​ដល់​យើង។…

Read article
ការរង់ចាំ ដោយការរំពឹង

ជា​រៀង​រាល់​ថ្ងៃ​ទី​១​ខែ​ឧសភា នៅ​ទីក្រុង​អុក​ស្វឺត ប្រទេស​អង់​គ្លេស ហ្វូង​មនុស្ស​តែង​តែ​មក​ជួប​ជុំ​នៅ​ពេល​ព្រឹក​ព្រលឹម ដើម្បី​ទទួល​ស្វាគមន៍​រដូវ​ផ្កា​រីក។ នៅ​វេលា​ម៉ោង ៦​ព្រឹក ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​ម៉ាកដាលេន បាន​បន្លឺ​សម្លេង​ច្រៀង ពី​លើ​ប៉ម​ម៉ាក់​ដាលេន។ មនុស្ស​រាប់​ពាន់​អ្នក​បាន​រង់​ចាំ ដោយ​ការ​រំពឹង​ថា ស្បៃ​រាត្រី​នឹង​ត្រូវ​លើក​ចេញ ​បន្ទាប់​ពី​បទ​ចម្រៀង និង​សម្លេង​ជួង​បាន​បន្លឺ​ឡើង។ ជា​ញឹក​ញាប់ ខ្ញុំ​ក៏​មាន​ការ​រង់​ចាំ​ផង​ដែរ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​ទាំង​នោះ​ឡើយ។ ខ្ញុំ​រង់​ចាំ ចម្លើយ​សម្រាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ ឬ​រង់​ចាំ​ការ​ដឹក​នាំ​មក​ពី​ព្រះ​អម្ចាស់​ជា​ដើម។ ទោះ​បី​ជា​ខ្ញុំ​មិន​ដឹង​ថា ការ​រង់​ចាំ​របស់​ខ្ញុំ នឹង​បញ្ចប់​នៅ​ពេល​ណា​ពិត​ប្រាកដ​ក៏​ដោយ ក៏​ខ្ញុំ​កំពុង​តែ​រៀន​រង់​ចំា ដោយ​ការ​រំពឹង​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣០ អ្នក​និពន្ធ​ទំនុក​ដំកើង បាន​សរសេរ​អំពី​ការ​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​សារ​គាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ដែល​ហាក់​ដូច​ជា​ពេល​យប់​ដែល​ងងឹត​បំផុត។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទុក​ចិត្ត​ព្រះ ហើយ​ប្រុង​ចិត្ត ដូច​ជា​អ្នក​យាម ​កំពុង​មាន​នាទី​ជា​អ្នក​រង់​ចាំ​ប្រកាស​ថា ថ្ងៃ​ភ្លឺ​ហើយ។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ព្រលឹង​នៃ​ទូលបង្គំ​រង់ចាំ​ព្រះអម្ចាស់ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត”(ខ.៦)។ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំពឹង​រង់​ចាំ​ព្រះ​អម្ចាស់ រំដោះ​គាត់​ចេញ​ពី​ភាព​ងងឹត​នៃ​បញ្ហា​គាត់ ដោយ​ជឿ​ជាក់​លើ​ភាព​ស្មោះត្រង់​របស់​ទ្រង់ បាន​ជា​គាត់​មាន​សេចក្តី​សង្ឃឹម​ថា នឹង​អាច​អត់​ទ្រាំ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​គាត់​មាន​ទុក្ខ​ក៏​ដោយ។ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល សេចក្តី​សង្ឃឹម​នោះ​អនុញ្ញាត​ឲ្យ​គាត់ បន្ត​រង់​ចាំ ​ទោះ​បី​ជា​គាត់​មិន​ទាន់​បាន​ឃើញ​ពន្លឺ​លេច​ឡើង​ក៏​ដោយ។…

Read article
ការកាត់ផ្តាច់ច្រវ៉ាក់

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា ព្រះវិហារ​ព្រះ​គ្រីស្ទ នៅ​ក្រុង​ស្តូន​ថោន ក្នុង​តំបន់​ហ្សានហ្ស៊ីបា ហើយ​ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​ដឹង​ថា ព្រះ​វិហារ​នេះ​មាន​ទីតាំង​នៅ​លើ​កន្លែង​ ដែល​ជា​អតីត​ផ្សា​ទាសករ​ដ៏​ធំ​បំផុត នៅ​តំបន់​អាហ្រ្វិក​ខាង​កើត។ អ្នក​គូរ​ប្លង់​រចនា​ព្រះ​វិហារ​ធំ​នេះ​បាន​ប្រើ​និមិត្ត​សញ្ញា​មួយ ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ដំណឹង​ល្អ បាន​វាយ​បំបាក់​ច្រវ៉ាក់​នៃ​របប​ទាស​ភាព។ កន្លែង​នោះ​មិន​មែន​ជា​កន្លែង​នៃ​ការ​អាក្រក់ និង​ភាព​សាហាវ​ព្រៃ​ផ្សៃ​ទៀត​ឡើយ ប៉ុន្តែ ជា​កន្លែង​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រះ​គុណ​ព្រះ។ អ្នក​សាង​សង់​ព្រះ​វិហារ​ធំ​នោះ ចង់​បង្ហាញ​អំពី​ដំណើរ​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ នៅ​លើ​ឈើ​ឆ្កាង ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​ក្រុង​អេភេសូរ​ថា ​“យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ១:៧)។ ត្រង់​ចំណុច​នេះ គាត់​បាន​ប្រើ​ពាក្យ ប្រោស​លោះ  ដែល​គេ​និយម​ប្រើ នៅ​ក្នុង​ផ្សា នៅ​គ្រា​សញ្ញា​ចាស់ ដែល​មាន​ការ​បង់​ប្រាក់​លោះមនុស្ស ឬ​វត្ថុ​ណា​មួយ។ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ យើង​ម្នាក់​ៗ ឲ្យ​រួច​ពី​ជីវិត​ជា​ទាសករ នៃ​អំពើ​បាប និង​ការ​ប្រព្រឹត្ត​ខុស។ ក្នុង​ដើម​ដំបូង​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ុល(ខ.៣-១៤) គាត់​បង្ហាញ​ពី​ក្តី​អំណរ​ដ៏​ពោរ​ពេញ ដែល​បាន​មក​ពី​ការ​គិត អំពីសេរីភាព ក្នុង​ព្រះ​គ្រីស្ទ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​គុណ​ព្រះ ដែល​បាន​ប្រទាន​មក​យើង តាម​រយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប។ យើង​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ទាសករ​នៃ​អំពើ​បាប​ទៀត​ទេ ដ្បិត​ទ្រង់​បាន​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ដើម្បី​រស់​នៅ​ថ្វាយ​ព្រះ និង​ថ្វាយ​សិរីល្អ​ទ្រង់។—AMY…

Read article
ចូរមើលទៅព្រះយេស៊ូវម្តងហើយម្តងទៀត

លោកគ្រូ​ប្រាដឺ ចាស់ស្ទីស(Brother Justice) ជា​មនុស្ស​ស្មោះ​ត្រង់។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់ និង​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការងារ​ជា​បុគ្គលិក​ប្រៃសណីយ៍ ហើយ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ គាត់​បាន​ឈរ​បម្រើ​ព្រះ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ ក្នុង​តំបន់។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ទៅ​លេង​ព្រះ​វិហារ ដែល​ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​កាល​ពី​ក្មេង ហើយ​នៅ​លើ​ព្យាណូ​នៅ​ក្នុង​ព្រះវិហារ​នោះ មាន​ជួង​មួយ ដែល​លោក​គ្រូ​ប្រាដឺ ចាស់​ស្ទីស បាន​វាយ​កាល​ពី​មុន ជា​សញ្ញា​ឲ្យ​យើង​ដឹង​ថា ម៉ោង​រៀន​ព្រះ​គម្ពីរ ជិត​ចប់​ហើយ។ ជួង​នោះ បាន​ធន់​នៅ​អស់​កាល​ជា​ច្រើន​ឆ្នាំ។ ហើយ​ទោះ​បី​ជា​លោក​ប្រាដឺ​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​ហើយ​ក្តី កេរ​ដំណែល​នៃ​ភាព​ស្មោះ​ត្រង់​របស់​គាត់ បាន​ស្ថិត​ស្ថេរ​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បទ​គម្ពីរ​ហេព្រើ ជំពូក ៣ បាន​នាំ​ចិត្ត​អ្នក​អាន ឲ្យ​ពិចារណា​អំពី​អ្នក​បម្រើ និង​ព្រះ​រាជ​បុត្រា​ដ៏​ស្មោះ​ត្រង់។ ក្នុង​នាម​ជា “អ្នក​បម្រើ” ព្រះ លោក​ម៉ូសេ​មាន​ភាព​ស្មោះ​ត្រង់ យ៉ាង​ពិត​ប្រាកដ​មិន​អាច​ប្រកែក​បាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​បង្រៀន​អ្នក​ជឿ​គ្រប់​រូប​ឲ្យ​ផ្តោត​ចិត្ត ទៅ​លើ​ព្រះ​យេស៊ូវ។  “ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការងារ​ស្ថានសួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះយេស៊ូវចុះ”(ខ.១)។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត សម្រាប់​អស់​អ្នក​ដែល​ជួប​ការ​ល្បួង(២:១៨)។ កេរ​ដំណែល​ដ៏​ល្អ​របស់​ពួក​គេ អាច​កើត​មាន ដោយ​សារ​តែ​ពួក​គេ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ តែប៉ុណ្ណោះ ដែល​ទ្រង់​ជា​អង្គ ដ៏​ស្មោះ​ត្រង់។…

Read article
នៅក្នុងការហ្វឹកហាត់ការងារ

មាន​ពេល​មួយ​គ្រូ​របស់​កូន​ប្រុស​ខ្ញុំ បាន​សុំ​ឲ្យ​ខ្ញុំ ទៅ​បម្រើ​ការ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សិស្ស ​នៅ​ក្នុង​ការ​បោះ​ជំរុំ​សម្រាប់​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត។ ពេល​នោះ ខ្ញុំ​ក៏​មាន​ការ​ស្ទាក់​ស្ទើរ។ តើ​ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​សម្រាប់​ពួក​គេ​យ៉ាង​ដូច​ម្តេច បើ​ខ្ញុំ​ធ្លាប់​មានកំហុស​ជា​ច្រើន​កាល​ពី​អតីត​កាល ហើយ​ខ្ញុំ​នៅ​មាន​ការ​តយុទ្ធ​យ៉ាង​ពិបាក ព្រម​ទាំង​ជំពប់​ដួល និង​រអិល​ដួល​ចូល​ទៅក្នុង​ទម្លាប់​ចាស់​ទៀត​នោះ? ព្រះ​ទ្រង់​បាន​ជួយ​ឲ្យ​ខ្ញុំ​ស្រឡាញ់ និង​ចិញ្ចឹម​កូន​ប្រុស​ខ្ញុំ ប៉ុន្តែ ខ្ញុំ​ច្រើន​តែ​មាន​ការ​សង្ស័យ ​ថា​តើ​ទ្រង់​អាច​ប្រើ​ខ្ញុំ នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ​ឬ​អត់។ មាន​តែ​ព្រះ​ទេ ជា​អង្គ​ដែល​ល្អ​ឥត​ខ្ចោះ ដែល​អាច​កែ​ប្រែ​ចិត្ត និង​ជីវិត​របស់​មនុស្ស។ ប៉ុន្តែ ជួន​កាល ខ្ញុំ​នៅ​តែ​មិន​អាចទទួល​ស្គាល់​ថា ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ។ ក្រោយមក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រំឭក​ខ្ញុំ​ អំពី​ការ​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​ឱប​ក្រសោប​យក​ការ​ហ្វឹក​ហាត់​ក្នុង​ការងារ​បម្រើ​ព្រះ និង​អត់​ទ្រាំ ក្នុង​ជំនឿ ហើយ​ប្រើ​អំណោយ​ទាន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​គាត់(២ធីម៉ូថេ ១:៦)។ លោក​ធីម៉ូថេ អាច​មាន​ចិត្ត​ក្លា​ហាន ដោយ​សារ​ព្រះ​ទ្រង់​ជា​ប្រភព​នៃ​កម្លាំង​គាត់ ទ្រង់​ជួយ​គាត់ ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​មាន​ការ​លុត​ដំ នៅ​ពេល​ដែល​គាត់បន្ត​លូត​លាស់ និង​បម្រើ​អ្នក​ដែល​គាត់​អាច​ទៅ​ដល់(ខ.៧)។ ព្រះ​គ្រីស្ទ​បាន​សង្រ្គោះ និង​ប្រទាន​កម្លាំង​យើង ឲ្យ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់ ដោយ​ប្រើ​ជីវិត​យើង​ មិន​មែន​ដោយ​សារ យើង​មាន​សមត្ថ​ភាព​ពិសេស​នោះ​ទេ តែ​ដោយ​សារ​យើង​ម្នាក់​ៗ ជា​សមាជិក​ដ៏​មាន​តម្លៃ​ក្នុង​មហា​គ្រួសារ​ទ្រង់(ខ.៩)។ យើង​អាច​អត់​ទ្រាំ ដោយ​ទំនុក​ចិត្ត ពេល​ដែល​យើង​ដឹង​ថា តួនាទី​របស់​យើង គឺ​ត្រូវ​ស្រឡាញ់​ព្រះ…

Read article
ប្រាជ្ញាបានហៅ

លោក​ម៉ាលខម មូហ្គើរិជ(Malcolm Muggeridge) ដែល​ជា​អ្នក​កាសែត​អង់​គ្លេស​ដ៏​ល្បី​ល្បាញ និង​ជា​អ្នក​រិះ​គន់​សង្គម បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ នៅ​ពេល​គាត់​មាន​អាយុ​៦០​ឆ្នាំ។ នៅ​ថ្ងៃ​ខួប​កំណើត​គំរប់​អាយុ​៧០​ឆ្នាំ គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​សង្កេត​មើល​២៥​ចំណុច ដោយ​ការ​យល់​ដឹង​ខ្ពស់​អំពី​ជីវិត។ មាន​មតិ​មួយ​ពោល​ថា “ខ្ញុំ​មិន​ដែល​ជួប​អ្នក​មាន​ណា​ម្នាក់ ដែល​សប្បាយ​ចិត្ត​ឡើយ ប៉ុន្តែ ខ្ញុំ​កម្រ​នឹង​ជួប​អ្នក​ក្រ​ណា​ម្នាក់ ដែល​មិន​ដែល​ចង់​ក្លាយ​ជា​អ្នក​មាន”។ មនុស្ស​ភាគ​ច្រើន​យល់​ថា លុយ​មិន​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​បាន​ឡើយ ប៉ុន្តែ យើង​ប្រហែល​ជា​ចង់​មាន​លុយកាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ខ្វះ។ ស្តេច​សាឡូម៉ូន មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់ គឺ​លើស​ទឹក​ប្រាក់ ២​ទ្រី​លាន ដុល្លា​អាមេរិក​សព្វ​ថ្ងៃ។ ទោះ​ទ្រង់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​ទ្រង់​ជ្រាប​ថា លុយ​មាន​ដែន​កំណត់​របស់​វា។​ បទ​គម្ពីរ​សុភាសិត ជំពូក​៨ ត្រូវបាន​និពន្ធ ដោយ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​របស់​ទ្រង់ ហើយ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ប្រកាស​ហៅ​របស់​ប្រាជ្ញា​របស់​ព្រះ។  សម្លេង​របស់​ប្រាជ្ញា​នៃព្រះក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ … មាត់​របស់​ប្រាជ្ញា​ទ្រង់​ក៏​ពោល​សេចក្តី​ពិត(ខ.៤-៧)។ “ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​ប្រាជ្ញានៃព្រះ ជា​ជាង​ប្រាក់ ហើយ​ទទួល​ដំរិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត ដ្បិត​ប្រាជ្ញារបស់ទ្រង់​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀបផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង”(ខ.១០-១១)។ ប្រាជ្ញារបស់ព្រះមានបន្ទូលថា “ផល​ដែល​កើត​ពី​អញ នោះ​វិសេស​ជាង​មាស អើ ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កំរៃ​របស់​អញ​ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត។ អញ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្តី​សុចរិត គឺ​នៅ​កណ្តាល​ផ្លូវ​ច្រក​នៃ​សេចក្តី​យុត្តិធម៌”(ខ.១៩-២០)។ ការ​មាន​ប្រាជ្ញា គឺ​ជា​ការ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ពិត។—DAVID…

Read article
ស្រ្តីមេម៉ាយដែលមានសេចក្តីជំនឿ

អាពី(Ah-pi) បាន​ចេញ​ទៅ​ធ្វើ​ការ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ មិន​យូរ​ប៉ុន្មាន អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ ក៏​បាន​ភ្ញាក់​ពី​គេង ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចំការ​កៅ​ស៊ូ។ ការ​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ ស្ថិត​ក្នុង​ចំណោម​ប្រភព​នៃ​ប្រាក់​ចំណូល​សំខាន់​ជាង​គេ សម្រាប់​ប្រជា​ជន​រស់​នៅ​ក្នុង​ភូមិ ហុង​ហ្សួង ប្រទេស​ចិន។ ដើម្បី​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ​ឲ្យ​បាន​ច្រើន​ជា​អតិ​បរមា  គេ​ត្រូវ​ចៀរ​ជ័រ​កៅស៊ូ​ពី​ព្រលឹម​ស្រាង​ៗ មុន​ពេល​ថ្ងៃ​រះ។ អាពី​នឹង​ទៅ​ចូល​រួម​ជា​មួយ​អ្នក​ចៀរជ័រ​ទាំង​នោះ​ដែរ ប៉ុន្តែ ជា​ដំបូង នាង​នឹង​ចំណាយ​ពេល​ប្រកប​ជា​មួយ​ព្រះ​ជា​មុន​សិន។ ឪពុក ស្វាមី និង​កូន​តែ​មួយ​របស់​អាពី​បាន​ស្លាប់​អស់ ហើយ​នាង​និង​កូន​ប្រសារ​ស្រី​របស់​នាង កំពុង​ផ្គត់​ផ្គង់​ម្តាយ​ចាស់ជរា និង​ចៅ​ប្រុស​ពីរ​នាក់  ដែល​នៅ​ក្មេង​នៅ​ឡើយ។ រឿង​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្រី​មេម៉ាយ​ម្នាក់​ទៀត​ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ជឿ​ព្រះ។ ប្តី​របស់​ស្រ្តី​ម្នាក់​នេះ បាន​ស្លាប់ ហើយ​បាន​បន្សុល​ទុក​នូវ​បំណុល​ជា​ច្រើន(២ពង្សាវតាក្សត្រ ៤:១)។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​នោះ នាង​ក៏​បាន​ងាក​ទៅ​រក​ព្រះ ដើម្បី​ស្វែង​រក​ជំនួយ ដោយ​ទៅ​រក​អ្នក​បម្រើ​ទ្រង់ ឈ្មោះ អេលីសេ។ នាង​ជឿ​ថា​ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នាង​បាន។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ជួយ​នាង។ ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ​(ខ.៥-៦)។ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​អាពី​ផង​ដែរ តាម​រយៈ​ការងារ​ដែល​នាង​បាន​ធ្វើ​ដោយ​ដៃ និង​ផល​ពី​ដី និង​អំណោយ​របស់​រាស្រ្ត​ទ្រង់ ទោះ​នាង​មិន​បាន​ជួប​ការ​ដែល​អស្ចារ្យ​ខ្លាំង ដូច​ស្រ្តី​មេម៉ាយ​ក្នុង​ព្រះ​គម្ពីរ​ក៏​ដោយ។ ទោះ​ជីវិត​យើង អាច​ជួប​ការ​លំបាក​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ទទួល​កម្លាំង​ពី​ព្រះ។ យើង​អាច​ថ្វាយ​ទុក្ខ​កង្វល់​របស់​យើង​ដល់​ទ្រង់…

Read article
ជម្ងឺបាត់បង់ការចងចាំ

មាន​ពេល​មួយ ក្រុម​សង្រ្គោះ​បន្ទាន់ ក្នុង​ក្រុង​ខាង​ស្បាត រដ្ឋ​កាលីហ្វូញ៉ា បាន​មក​ជួយ​សង្រ្គោះ​ស្រ្តី​ម្នាក់ ដែល​និយាយ​ភាសា​អង់​គ្លេស តុង​អូស្រា្តលី។ គាត់​មិន​ចាំ​ថា ខ្លួន​ឯង​ជា​នរណា​ទេ។ ដោយ​សារ​គាត់​បាត់​ការ​ចង​ចាំ ហើយ​មិន​មាន​អត្ត​សញ្ញាណ​ប័ណ្ឌ​ជាប់​ខ្លួន គាត់​មិន​អាច​ប្រាប់​គេ​ថា គាត់​មាន​ឈ្មោះ​អ្វី ហើយ​គាត់​មក​ពី​ណា​ ។ ក្រោយ​មក ដោយ​សារ​ជំនួយ​របស់​ក្រុម​គ្រូពេទ្យ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ គាត់​ក៏​មាន​សុខ​ភាព​ល្អ​ឡើង​វិញ ហើយ​គេ​​ក៏​បាន​ដឹង​អំពី​ប្រវត្តិ​គាត់ រួច​នាំ​គាត់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​គាត់​វិញ។​ ស្តេច​នេប៊ូក្នេសា នៃ​ចក្រ​ភព​បាប៊ីឡូន ក៏​ស្ទើរ​តែ​ភ្លេច​ថា ទ្រង់​ជា​នរណា ហើយ​ទ្រង់​មាន​ដើម​កំណើត​មក​ពី​ណា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បាត់​បង់​ការ​ចង​ចាំ​របស់​ទ្រង់ គឺ​ជា​ជម្ងឺ​ខាង​វិញ្ញាណ។ ទ្រង់​បាន​លើក​ដំកើង​ខ្លួន​ឯង សម្រាប់​នគរ​ដែល​ព្រះ​បាន​ប្រទាន​ទ្រង់ ហើយ​ទ្រង់​បាន​ភ្លេច​ថា ព្រះ​ទ្រង់​ជា​ក្សត្រ​លើ​អស់​ទាំង​ក្សត្រ​ ហើយ​អ្វី​ៗ​ដែល​ទ្រង់​មាន ​គឺ​បាន​មក​ពី​ព្រះ​អម្ចាស់(ដានីយ៉ែល ៤:១៧,២៨-៣០)។ ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ស្តេច​ កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ ដោយ​ឲ្យ​ទ្រង់​ចូល​ទៅ​ក្នុង​ទីវាល​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​សោយ​ស្មៅ​ដូច​សត្វ​គោ​(ខ.៣២-៣៣)។ ទី​បញ្ចប់ ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​មក ស្តេច​នេប៊ូក្នេសា​ក៏​បាន​មើល​ទៅ​លើមេឃ ហើយ​ទ្រង់​ក៏​បាន​មាន​ការ​ចង​ចាំ​ឡើង​វិញ ធ្វើ​ឲ្យ​ទ្រង់​នឹក​ចាំ​ថា ទ្រង់​ជា​នរណា ហើយ​ចាំ​ថា នរណា​បាន​ប្រទាន​នគរ​​​​មក​ទ្រង់។ ពេល​ដែល​ទ្រង់​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​ហើយ ទ្រង់​ក៏​បាន​ប្រកាស​ថា “នេប៊ូក្នេសា យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហាក្សត្រ​នៃ​ស្ថានសួគ៌”(ខ.៣៧)។ ចុះ​ចំណែក​យើង​វិញ?…

Read article
កន្លែងរង់ចាំ

បណ្ឌិត សូស(Seuss) ដែល​ជា​អ្នក​និពន្ធ​សៀវ​ភៅ​កុមារ​ជា​ច្រើន​ក្បាល បាន​មាន​ប្រសាសន៍​ថា “អ្នក​ខ្លះ​រង់​ចាំ​ត្រី​ស៊ីនុយ ឬ​រង់​ចាំ​ឲ្យ​មាន​ខ្យល់​បក់​មក ដើម្បី​បង្ហោះ​ខ្លែង។ ពុំ​នោះ​ទេ ពួក​គេ​កំពុង​រង់​ចាំ​យប់​នៅ​ថ្ងៃ​សុក្រ… មនុស្ស​ម្នាក់​ៗសុទ្ធ​តែ​មាន​ការ​រង់​ចំា”។ ជាការពិតណាស់ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ការ​រង់​ចាំ។ ការ​រង់​ចាំ​មាន​ការ​ពិបាក។ យើង​ប្រហែល​ជា​ឈ្លី​មេ​ដៃ គោះ​ជើង ស្ងាប ដក​ដង្ហើម​ធំ និង​មាន​ការ​ថប់​បារម្ភ ដោយ​ចិត្ត​នឿយ​ណាយ។​ យើង​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រស់​នៅ​ជា​មួយ​មនុស្ស​យ៉ាប់​ម្នាក់​នេះ​ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ធ្វើ​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ អស់​ពេល​យូរ​យ៉ាង​នេះ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​អត់​ទ្រាំ​នឹង​អាកប្ប​កិរិយ៉ា​ដែល​អាក្រក់​នេះ ហេតុ​អ្វីបញ្ហា​សុខ​ភាព​របស់​ខ្ញុំ មិន​ព្រម​បាត់​សោះ? ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​មិន​ជួយ​ខ្ញុំ​ផង? ពេល​យើង​មាន​សំណួរ​បែប​នេះ យើង​ត្រូវ​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ រង់​ចាំ​មួយ​រយៈ​ពេល​សិន ហើយ​មើលការ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ។ ការ​រង់​ចាំ ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្រៀន​ដ៏​ល្អ​បំផុត នៃ​ជីវិត​យើង ព្រោះ​ពេល​យើង​រង់​ចាំ យើង​បាន​រៀន​សូត្រ ​អំពី​អត្ថ​ន័យ​នៃ​ការ​រង់​ចាំ គឺ​រង់​ចាំ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ ក្នុង​ជីវិត​យើង និង​សម្រាប់​យើង។ នៅ​ក្នុង​ការ​រង់​ចាំ យើង​រៀន​អត់​ធ្មត់ ដោយ​អាច​ទុក​ចិត្ត​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ល្អ​របស់​ព្រះ កាន់​តែ​ខ្លាំង ទោះ​បី​ជា​អ្វី​ៗ​មិន​ដំណើរ​ការ ដូច​ដែល​យើង​ចង់​បាន​ក៏​ដោយ(ទំនុកដំកើង ៧0:៥)។ ប៉ុន្តែ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច និង​ខាំ​មាត់​សង្កត់​ចិត្ត នៅ​ក្នុង​ការ​រង់​ចំា​ឡើយ។ យើង​អាច…

Read article