You are here:
មិត្តសម្លាញ់ នៅពេលយប់ជ្រៅ

បើសិន​ជា​អ្នក​ត្រូវ​ការ​ជំនួយ នៅ​ពេល​កណ្តាល​អាធ្រាត តើ​មាន​នរណា​ម្នាក់ ដែល​អ្នក​អាច​ស្រែក​ហៅ​ឲ្យ​ជួយ​ឬ​ទេ? លោក​រេយ ព្រីតឆាត(Ray Pritchard)​ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ បាន​ហៅ​អ្ន​ក​ទាំង​នោះ​ថា​ “មិត្ត​សម្លាញ់​នៅ​ម៉ោ​ង​២ រំលង​អាធ្រាត​”។​ ​បើ​សិន​ជា​អ្នក​មាន​ការ​បន្ទាន់ មិត្រ​សម្លាញ់​ប្រភេទ​នេះ នឹង​សួរ​អ្នក​នូវ​សំណួរ​ពី​រ​គឺ “តើ​អ្នក​នៅ​ឯ​ណា?” និង “តើ​អ្នក​ត្រូវ​ការ​អ្វី?” ការ​មាន​មិត្ត​សម្លាញ់​ដូច​នេះ គឺ​ពិត​ជា​ចាំ​បាច់​ណាស់ នៅ ​ពេល​ដែល​យើង​ជួប​ការ​លំ​បាក ។​ ដាវីឌ​មាន​មិត្ត​សម្លាញ់​ដូច​នេះ​ម្នាក់​ដែរ គឺ​យ៉ូណា​ថាន ។​ បិតា​របស់​យ៉ូណា​ថាន​ ​គឺ​ស្តេចសូ​ល មាន​ការ​ច្រណែន​នឹង​ប្រជា​ប្រិយ​ភាព​រ​បស់​ដាវីឌ និង​ព្រះ​ពរ​ដែល​ព្រះ​​ប្រទាន​ដល់​​គាត់ ហើយ​ក៏​បាន​ព្យាយាម​សម្លាប់​គាត់​(១សាំ-យ៉ូអែល ១៩:៩-១០)។ ដាវីឌ​ក៏​បាន​គេច​ខ្លួន ហើយ​សុំ​ឲ្យ​មិត្ត​សម្លាញ់​រូប​នេះ​​ជួយ​(ជំពូក ២០)។ នៅ​ពេល​ដាវីឌ​កំពុង​លាក់​ខ្លួន​នៅ​​ទីវាល យ៉ូណាថា​ន​កំពុង​អង្គុយ​សោយ​អាហារ​ជា​មួ​យ​ព្រះ​បិតា​ទ្រង់ ហើយ​​ភ្លាម​នោះ​ក៏​បា​ន​​ដឹង​ថា ស្តេច​សូល​គឺ​ពិត​ជា​ចង់​សម្លាប់​ដាវីឌ​មែន(ខ.២៤-៣៤)។ យ៉ូណា​ថាន “មាន​ការ​ឈឺឆ្អាល​ចំពោះ​ដាវីឌ”​(ខ.៣៤) ដោយ​សារ​មិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅរ​បស់​ពួក​គេ ។ ទ្រង់​បាន​ដាស់​តឿន​ដាវីឌ អំពី​ផែន​ការ​របស់​បិតា​ទ្រង់ ហើយទ្រង់​​បាន​ប្រាប់​ឲ្យ​គាត់​ចាក​ចេញ​ទៅ​(ខ.៤១​-៤២)។ ដាវីឌ​ក៏​បាន​ដឹង​ថា យ៉ូណា​ថាន​គឺ​ជា​មិត្ត​សម្លាញ់​ដ៏​ល្អ ។ ព្រះ​​គម្ពីរ​បាន​ចែង​ថា ពួក​គេ​ទាំង​ពីរ​បាន​យំ​ទាំង​ពីរ​នាក់ “ទាល់​​​តែ​​ដាវីឌ​​បាន​​ហូរ​​ទឹ​ក​​ភ្នែក​​ខ្លាំង​​ជាង”(ខ.៤១)។​ វិញ្ញាណ​របស់​ពួក​គេ​បាន​“ដេរ ​ភ្ជាប់​”​គ្នា ។ តើ​អ្នក​មាន​មិត្ត​សម្លាញ់​ជា​គ្រីស្ទ​បរិស័ទ ដែល​អ្នក​អាច​ពឹង​ពាក់​បាន…

Read article
ការឆ្លើយតបរបស់ព្រះ

ចូរ​​អ្នក​​រាល់​​គ្នា​​ឲ្យ​​គេ​​បរិភោគ​​ទៅ(ម៉ាកុស ៦:៣៧) ។​ យើង​ងាយ​នឹង​ភ្លេច​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ នៅក្នុងបទគម្ពីរនេះ។​ មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ស្តាប់​ព្រះបន្ទូល​ទ្រង់ ។​ នោះ​ពេល​ជ្រុល​ហើយ ពួក​សិស្ស​ក៏​ចាប់​ផ្តើម​មាន​ការ​បារម្ភ ហើយ​ក៏​បាន​​ជំរុញ​ទ្រង់ ឲ្យ​មាន​បន្ទូល​ប្រាប់​ពួក​បណ្តា​ជន​​ទាំង​នោះ​ ឲ្យ​ចេញ​ទៅកន្លែង​ផ្សេង(ខ.៣៦)។ ព្រះ​យេស៊ូវ​ទ្រង់​ក៏​​បាន​តប​ថា “ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ”(ខ.៣៧)។ ​ហេតុ​អ្វី​បាន​ជា​ទ្រង់​​មាន​បន្ទូល​ដូច​នេះ? ព្រះគម្ពីរយ៉ូហាន ៦:៦​ បាន​ចែង​ថា តាម​ពិត ទ្រង់​កំពុង​ល្បង​ល​ពួក​គេ​ទេ ។​ តើ​ទ្រង់​ចង់​ជ្រាប​​​ ថាតើ​ពួក​គេ​នឹង​ទុក​ចិត្ត​ថា ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​ឬ? ទ្រង់​ប្រហែល​ជាចង់​ជ្រាប​មែន ប៉ុន្តែ ទ្រង់​ហាក់​ដូច​ជា​សព្វ​ព្រះ​ទ័​យ​​ឲ្យ​សិស្ស​របស់​ទ្រង់ រួម​ចំណែក​​ក្នុង​ការ​មើល​ថែរ​មនុស្ស​មួយ​ហ្វូង​នោះ​ជា​ង ដើម្បី​ឲ្យ​ពួក​គេ​បាន​ធ្វើ​ការ​ជា​មួយ​ទ្រង់ និង​សម្រាប់​ទ្រង់ ។​ បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រទាន​ពរ​ដល់​នំបុ័ង​៥​ដុំ និង​ត្រី​២​​កន្ទុយ ដែល​ពួក​គេ​បាន​នាំ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អាហារ ដល់​មនុស្ស​ជាង​៥​ពាន់​នាក់​នោះ ។​ ខ្ញុំ​ជឿ​ថា ព្រះ​យេ​ស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​នេះ ដល់​យើង​ផង​ដែរ ។​ មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង សុទ្ធ​តែ​មាន​សេចក្តី​ត្រូវ​ការ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន ដូចនេះ យើង​ត្រូវ​ទូល​ដ​ល់​ព្រះ​យេស៊ូវ អំពី​សេចក្តី​ត្រូវ​ការ​ទាំង​នោះ ដោយ​ការ​អធិស្ឋាន ។​ ជា​ញឹក​ញាប់ ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា “ចូរ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​ពួក​គេ​ចុះ”។​​ ​យើង​បដិសេធ​ថា…

Read article
“ក្បាច់រចនានៅលើផែនដី”

ទឹក​​ជ្រោះ​ណាយ​អាការ៉ា ហ៊្វលស៍(Niagara Falls) ស្ថិត​ក្នុង​ចំណោម​ទីកន្លែង​​ដ៏​អស្ចារ្យ​បំផុត ដែល​ព្រះ​បាន​បង្កើត នៅ​ក្នុង​ធម្មជាតិ ហើយ​នៅ​ជ្រុង​ម្ខាង​នៃ​ទឹក​ជ្រោះ​នោះ​ ​មាន​សួន​ច្បារ​រុក្ខ​សាស្រ្ត​មួយ ដែល​មាន​សោភ័ណ្ឌភាព​ស្រស់​ស្អាត​អស្ចារ្យ ។​ សួន​ច្បារ​នោះ​មាន​ឈ្មោះដែល​មា​ន​ន័យ​ថា ផ្ទះ​ពិពណ៌​ផ្កា ។​ សួន​​ច្បារ​នោះ​គឺ​​ជា​ផ្ទះ​ពណ៌​បែតង ដែ​ល​មាន​ដើម​ផ្កា និង​មាន​រុក្ខជាតិ​ដ៏​កម្រ​ជា​ច្រើន​មុខ ។​ ម្យ៉ា​ង​វិញ​ទៀត ក្រៅ​ពី​ពពួក​ផ្កា ដែល​ខ្ញុំ​បាន​សង្កេត​មើល​ជា​មួយ​ភរិយា​ខ្ញុំ មាន​ការ​មួយ​ទៀត ដែ​ល​យើង​ចាប់​អារម្មណ៍ដែរនោះ​​ គឺ​ពាក្យ​ដែល​គេ​សរសេរ​អំពី​ទីកន្លែង ។​ នៅទីនោះ គេ​សរសេ​រ​ពាក្យ​មួយ​ឃ្លា​​​​ថា “សូម​ប្រិយ៍​មិត្ត​អញ្ជើញ​ចូល​ទស្ស​នា​​ស្នា​​ព្រះហស្ថ​ដ៏​ស្រស់​ស្អាត​របស់​ព្រះ ដែល​ជា​ក្បាច់​រចនា នៅ​លើ​ផែនដី”។ នេះ​គឺ​ពិត​ជា​ការ​បកស្រាយ​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ងែង អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​ ឲ្យ​ពិភព​លោក​នេះ មាន​សោភ័ណ្ឌភាព​ដ៏​អស្ចារ្យ​យ៉ាង​នេះ ! ព្រះ​ទ្រង់​បាន​បង្កើត “ក្បាច់​រចនា​នៅ​លើ​ផែន​ដី” ផ្សេង​ៗ​ជា​ច្រើន​​ទៀត​ ដែល​រួម​មាន​ព្រៃ​ទឹក​ភ្លៀង ដែល​មាន​រុក្ខជាតិ​បៃ​តង​ជា​ច្រើន នៅ​ប្រទេស​ប្រេ​ស៊ីល សម្រស់​ដ៏​ត្រជាក់​នៅ​ផែន​ទឹកកក នៃ​រង្វង់​តំបន់​ប៉ូល វាល​ស្រែ​ស្រូវ​សាឡី​ដ៏​ធំល្វឹង​ល្វើយ នៅ​វាល​ទំនាប​នៃ​អាមេរិក​ខាង​ជើង និង​តំបន់​សេរេនកេធី​(Ser-engeti) ដែល​ជា​ទឹក​ដី​ដ៏​មាន​ជីជាតិ​ដ៏​ធំធេង នៅ​អាហ្វ្រិក ។​ តំបន់​ទាំង​នេះ គឺ​ដូច​ជា​តំបន់​ដែល​បាន​ពិពណ៌​នា នៅ​ក្នុង​ព្រះ​គម្ពីរ អេសាយ ៤១ ដែល​បាន​រំឭក ឲ្យ​យើង​សរសើ​រ​តម្កើង​ព្រះ…

Read article
តើព្រះមានកាតព្វកិច្ចឬ?

មិត្តភ័ក្រ​របស់​ខ្ញុំ​ម្នាក់បាន​ផ្ញើ​រូប​ថត នៃ​ព្រះ​វិហារ​ដ៏​ស្រស់​ស្អាត ទាំង​២០ នៅ​ទូទាំង​ពិភព​លោក ។​ ព្រះ​វិ​ហារ​នីមួយ​ៗ មាន​ទីតាំង​នៅ​ឆ្ងាយ​ៗ​ ដូ​ច​ជា​នៅ​ប្រទេស​អៀឡង់ និង​ប្រទេស​ឥណ្ឌា​ជា​ដើម ហើយ​មាន​លក្ខណៈស្ថាបត្យ​កម្ម​ពិសេស​ៗ​រៀង​ៗ​ខ្លួន ។​ ទី​កន្លែង​ថ្វាយ​បង្គំ ដែល​ស្រស់​ស្អាត​បំផុត ក្នុង​សម័យ​លោក​យេរេមា គឺ​ជា​ព្រះវិហារ នៅ​ក្រុង​យេរូសា​ឡិម ដែល​ស្តេច​យ៉ូសៀស ទើប​តែ​បាន​ជួស​ជុល និង​ស្អាង​ឡើង​វិញ នៅ​សម័យ​នោះ(២របាក្សត្រ ៣៤-៣៥)។ ពួក​បណ្តាជន​មាន​ការ​ងុបងល់​នឹង​សំណង​អាគារ​ដ៏អ​ស្ចារ្យ​នោះណាស់​(យេរេមា ៧:៤) ហើយ​ដោយ​សារ​ភាព​ល្ងត់​ខ្លៅ ពួក​គេ​យល់​ថា កា​រ​មាន​ព្រះ​វិហារ នៅ​ទីនោះ គឺ​មាន​ន័យ​ថា ព្រះ​នឹង​ការពា​រ​ពួក​គេ ឲ្យ​រួច​ពី​​ខ្មាំង​សត្រូវ​របស់​​ខ្លួ​នជា​មិន​ខា​ន​ទេ ។​ ផ្ទុយ​ទៅវិ​ញ លោក​យេរេមា​បាន​នាំ​ឲ្យ​ពួក​គេ​គិត​អំពី​អំពើ​បាប​ ដែល​មាន​ក្នុង​ជីវិត​របស់​ពួក​គេ​វិញ​(ខ.៣,៩-១០)។​ ព្រះ​ទ្រង់​មិន​កោត​ស្ងប់​ស្ងែង នឹង​អាគារ​ស្អាត​ៗ ដែល​គេ​បា​នសង់​ឡើង ក្នុង​ព្រះ​នាម​ទ្រង់​ឡើយ តែ​ទ្រង់​សព្វ​ព្រះ​ទ័យ​ចំ​ពោះ​ភាព​​​ស្រស់​​ស្អាត​នៅ​ក្នុង​ចិត្ត នៃ​អ្នក​ដែល​ដើរ​ចូល​​ក្នុង​ព្រះវិហារ​ ។ ទ្រង់​មិន​ចាប់​អារម្មណ៍​នឹង​ការ​ថ្វាយ​បង្គំ ដោយ​ការ​សម្តែង​ចេញ​ខាង​ក្រៅ តាម​ក្រឹត្យ​វិន័យ ដោយ​គ្មាន​ភាព​បរិសុ​ទ្ធនៅ​ក្នុង​ផ្នែក​ខាង​ក្នុងឡើយ ។​ គេ​មិន​ត្រូវ​យល់​ថា ព្រះ​ទ្រង់​ការពារ​មនុស្ស ដោយ​សារ​តែ​ពួក​គេ​បាន​អនុវត្ត​តាម​សាសនា​នោះទេ ។​ ព្រះ​ទ្រង់​គ្មាន​កាតព្វ​កិច្ច​​​​​ធ្វើ​ការ​​អ្វី​​មួយ​សម្រាប់​យើង ដោយ​សារ​យើង​បាន​អាន​ព្រះ​គម្ពីរ អធិស្ឋាន ហើយ​ប្រកប​គ្នា​ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត​ឡើយ ។​…

Read article
សិប្បករដ៏ជំនាញ

ពេល​ដែល​ខ្ញុំ​ភ្ជាប់​​ពាក្យ​ជា​មួយ​ភរិយា​របស់​ខ្ញុំ ឪពុក​របស់​នាង​បាន​ឲ្យ​អំណោយ​ដ៏​ពិសេស​មួយ សម្រាប់​អាពាហ៍​ពិពាហ៍​របស់​យើង ។​ ​ក្នុ​ង​នាម​ជា​អ្នក​ផលិត​នាឡិកា និង​គ្រឿង​អល្ល័ង្កា គាត់​បាន​ធ្វើ​ជញ្ជៀន​សម្រាប់​មង្គល​ការ​របស់​យើង ។ គាត់​បាន​ធ្វើ​ជញ្ជៀន​សម្រាប់ខ្ញុំ ដោយ​ប្រើ​កម្ទេច​មាស ដែល​សល់​ពី​ការ​កែ​ទំហុំ​​នៃ​ជញ្ជៀន​ដទៃ​ទៀត និង​ហាក់​ដូច​ជា​មិន​សូវ​​មាន​តម្លៃ ។​ ប៉ុន្តែ នៅ​ពេល​ដែល​កម្ទេច​មាស​ទាំង​នោះ នៅ​ក្នុង​ដៃ​នៃ​សិប្បករ​ម្នាក់​នេះ គាត់​បាន​ធ្វើ​ឲ្យ​កម្ទេច​ទាំង​នោះ ក្លាយ​ទៅ​ជា​វត្ថុ​ដ៏​ស្រស់​ស្អាត ដែល​ខ្ញុំ​បា​ន​ស្រឡាញ់​យ៉ាង​ខ្លាំង រហូត​មក​ដល់​​ថ្ងៃ​នេះ ។​ គឺ​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​សិប្បក​រ​ដ៏​ជំនាញ​ម្នាក់ អាច​កែ​ច្នៃ​វត្ថុ ដែល​អ្នក​ដទៃ​ប្រហែល​ជា​យ​ល់​ថា គ្មាន​ប្រយោជន៍នោះ ។​ ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ការ​នៅ​ក្នុង​ជីវិ​ត​របស់​យើង តាម​របៀប​នេះ​ផង​ដែរ ។​ ទ្រង់​គឺ​ជា​សិប្បករ​ដែល​មាន​ជំនាញ​អស្ចារ្យ​បំផុត ដែល​បាន​ប្រមូល​កម្ទេច​ដែល​គ្មាន​ប្រយោជន៍ និង​​បែក​បាក់ នៃ​ជីវិត​របស់​យើង ដើម្បី​ស្អាង​ឡើង​វិញ​ ​ឲ្យ​មាន​តម្លៃ និង​មាន​ន័យ ។​ លោក​ហោរា​យេរេមា បាន​បក​ស្រាយ​អំពី​រឿង​នេះ ដោយ​ប្រដូច​​ព្រះ​រាជ​កិច្ច​របស់​ព្រះ ទៅ​នឹង​ការដែ​ជាង​ស្មូន​សូន​ដី​ឥដ្ឋ យ៉ាង​ដូច​នេះថា “បើ​កាល​ណា​ ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ(យេរេមា ១៨:៤)។”​ ទោះ​បី​ជា​យើង​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង មាន​ភាព​រញេរ​ញ៉ៃ​យ៉ា​​​ងណា​ក៏​ដោយ ក៏​ព្រះ​នៅ​តែ​អាច​សូន​យើង​ឲ្យ​ក្លាយ​ជា​ភាជនៈ ជា​ទី​គាប់​ព្រះ​ទ័យ​ទ្រង់ ។​ កាល​ណា​យើង​លន់​តួ​បាប ហើយ​ចុះ​ចូ​​ល…

Read article
ការមានគោលបំណងថ្មី

សណ្ឋាគារ​មួយ ដែល​មាន​អាយុ​៦០​ឆ្នាំ កំពុង​ត្រូវ​បាន​គេជួស​ជុល​កែ​​ទៅ​ជា​​ផ្ទះ​ល្វែង ។​ កប៉ាល់មួយ​គ្រឿង​ដែល​ច្រេះ​ស៊ី ដែល​គេ​បាន​ចត​ទុក​ចោល​នៅ​កំពុង​ផែរ កំពុង​តែ​ត្រូវ​បាន​គេ​ស្តា​ឡើង​វិញ ហើយ​អាច​ក្លាយ​ជា​ទៅ​សណ្ឋាគារ ឬ​សារះ​មន្ទី ។​ អាគារ​ហេងហ្កា៦១(Hangar 61) គឺ​ជា​​ស្ថាបត្យ​កម្ម ដែល​គួរ​ឲ្យ​កោត​សរសើរ នៅ​អាកាស​យាន្ត​ដ្ឋាន នៅ​រដ្ឋ​ខូឡូរ៉ាដូ នៃ​សហរដ្ឋ​អាមេរិក ហើយ​កំពុង​តែ​ត្រូវ​បាន​គេ​កែ​ប្រែ​ឲ្យ​ក្លាយ​ជា​ព្រះ​វិហារ​មួយ ។ ​សំណង់​អាគារ​នីមួយ​ៗ គឺ​សុទ្ធ​តែ​មាន​មុខងារ​ដ៏​ជាក់​លាក់​របស់​ខ្លួន ហើយ​ក្រោយ​ម​ក គេ​ក៏​មិន​អាច​ប្រើ​ប្រាស់​បាន​តទៅ​ទៀត ។​ តែ​មាន​អ្នក​ដែល​អាច​មើល​ឃើញ សេចក្តី​សន្យា និង​គោល​បំណ​ងថ្មី​មួយ នៅ​ក្នុង​សំណង់​អាគារ​នីមួយ​ៗ ។​ បើ​សិន​​​សំណង់​អាគារ​អាច​ទទួល​បាន​ជីវិ​តថ្មី និង​គោល​បំណង​ថ្មី តើមានមូលហេតុ​អ្វី​ដែ​ល​​មនុស្ស​មិន​អាច​ទទួល​​បា​នយ៉ាង​ដូចនេះ​​ដែរ? សូម​ពិចារណា​អំពី​ពួក​បុរស ក្នុ​ង​ព្រះ​គម្ពីរ ដែល​ជីវិត​របស់​ពួក​គេ​មា​ន​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ ដោយ​គ្មាន​ការ​រំពឹង​ទុក​ជា​មុន ។​ អ្នក​ទាំង​នោះ​មាន​ដូច​ជា លោក​យ៉ាកុប ដែល​បាន​បោក​ចំបាប់​ជា​មួយ​ទេវតា​នៃ​ព្រះ​អម្ចាស់​(លោកុប្បត្តិ ៣២) លោក​ម៉ូសេ ដែល​បាន​សន្ទនា​ជា​មួយ​គុម្ព​បន្លា​ដែល​កំពុង​ឆេះ(និក្ខមនំ ៣) លោក​ប៉ុល ដែល​បាន​ខ្វាក់​ភ្នែក​អស់​មួយ​រយៈពេល​(កិច្ចការ ៩)។ ពួក​គេ​មាន​ដំណើរ​ជីវិត​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​ ពួក​គេ​ទាំង​អស់​បាន​ផ្លាស់​ប្តូរ​គោល​បំណង​​របស់​ខ្លួន នៅ​ពេល​ដែល​ការ​ជួប​ជា​មួ​យ​ព្រះ បាន​នាំ​ឲ្យ​ពួក​គេ​​ដើរ​តាម​ផ្លូវ​ថ្មី ។​ យើង​ក៏​អាច​ពិសោធន៍​​នឹ​ង​កាលៈទេសៈ ដែល​ផ្លាស់​ប្តូរ​គោល​បំណង​នៃ​ជីវិត​របស់​យើង​ផង​ដែរ…

Read article
ចូរប្រើព្រះបន្ទូល ដើម្បីវាយបកទៅសាតាំងវិញ

ក្នុង​​​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​យេស៊ូវ អ្វី​ៗ​គ្រប់​យ៉ាង​មាន​​​កា​​រចាប់​ផ្តើម​យ៉ាង​ល្អ​ប្រសើរ ។​ ក្នុង​​ព្រះ​គម្ពីរ ម៉ាថាយ ជំពូក ៣ ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទទួល​ព្រះ​បន្ទូល​បញ្ជាក់​ពី​ព្រះ​រវបិតា​ទ្រង់​ថា “នោះ​​ជា​​កូន​​ស្ងួន​ភ្ងា​​របស់​​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់(ខ.១៧)។” បន្ទាប់​មក​ ទ្រង់​ជួប​ការ​លំបា​ក​កាន់​តែ​ខ្លាំង​ឡើង​ៗ ។​ បន្ទាប់​ពី​នោះ ទ្រង់​ក៏​បា​​នជួប​សេចក្តី​ល្បួង នៅ​ក្នុង​វាល​រហោ​ស្ថាន ដែល​មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ ។​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​ទ្រង់ ទៅ​ជួប​ប្រទះ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​អំណាច​នៃ​នគរ​ស្ថាន​សួគ៌ និង​ស្ថាន​នរក ។​ ជា​ការ​ប្រសើរ​ណាស់ ដែល​ជ័យ​ជន្នះ​ដែល​ព្រះយេស៊ូវ​ទ្រង់​មាន នៅ​ពេល​​ជួប​សេចក្តី​​ល្បួង បាន​ផ្តល់​នូវ​គំរូ​ដ៏​អស្ចារ្យ​ សម្រាប់​ឲ្យ​យើង​យក​តម្រាប់​តាម នៅ​ពេល​យើង​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​វាល​រហោ​ស្ថាន នៃ​ការ​ល្បួង​ដ៏​គ្រោះ​ថ្នាក់​របស់​សា​តាំង ។​ សូម​កត់​សំគាល់​ថា មេ​ល្បួ​ង បាន​បញ្ឆោត​ព្រះ​យេស៊ូវ នៅ​ពេល​ទ្រង់​កំពុង​អស់​កម្លាំង និ​ង​ឃ្លាន។​​ សាតាំង​ក៏​ប្រើ​វិធី​សាស្រ្ត​នេះ ដើម្បី​ល្បួង​យើង​ផង​ដែរ ។​ គឺ​វា​រង់​ចាំ​​ពេល​ដែល​យើង​ងាយ​នឹង​រង​គ្រោះ ដើម្បី​លួង​លោម​យើង ដោយ​ប្រើ​នុយ ដែល​បញ្ឆោត​ឲ្យ​យើង​ប្រើ​ផ្លូវ​កាត់ ដើម្បី​ឲ្យ​ឆាប់​មាន​ភាព​ធូរ​ស្បើយ​ និង​មាន​ឱកាស​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​រីកចម្រើន ។​ នៅ​ពេល​យើង​ជួប​នឹង​បញ្ហា​ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ដោយ​ប្រើ​ព្រះ​គម្ពីរ ដើម្បី​វាយ​បក​ទៅ​សាតាំងវិញ ! ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​តប​ចំពោះ​សេចក្តីល្បួង ដោយ​ដក​ស្រង់​បទ​គម្ពីរ ដែល​ចែង​ថា…

Read article
ការធ្វើឲ្យខ្លួនឯងខ្សោះកម្លាំង

ខ្ញុំមានមិត្តភ័ក្រម្នាក់ ឈ្មោះ​ចេហ្វ(Jeff) ។ ថ្ងៃមួយ កូន​ស្រី​របស់​គាត់​បាន​សុំ​ឲ្យ​គាត់​ចាត់​ចែង​ម​ង្គល​​ការ​របស់​នាង ។​ ពួក​គេ​មាន​សេច​ក្តី​​អំណរ​​យ៉ាង​ខ្លាំង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​រៀប​អាពាហ៍​ពិពាហ៍ ក្នុង​ទី​តាំង​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​រំភើប​រីក​រាយ ។​ ទោះ​ជា​យ៉ា​ងណា​ក៏​ដោយ ពួក​គេ​ជួប​បញ្ហា​ធំ​ មួ​យ ។​ ដោយ​សារ​មង្គល​កា​រ​នោះ មាន​ពិធី​ជប់​លៀង​ដ៏​តូច​មួយ នោះ​លោក​ចេហ្វ​នឹង​ត្រូវ​បំពេញ​តួរ​នាទី​បី​ផ្សេង​ពី​គ្នា ដែល​អាច​ប៉ះ​ពាល់​​គ្នា ។​ គាត់​នឹង​បំពេញ​តួនា​ទី​ជា​គ្រូ​ផ្សំ​ផ្គុំ​ផង ជា​ឳពុក​នៃ​កូន​ក្រមុំ​ផង និង​ជា​ជាង​ថត​រូប​នៃ​មង្គល​ការ​ផង! តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ធ្វើ​ការ​ច្រើន​មុខ​ពេក ក្នុង​ពេល​តែ​មួយ​ដែរ​ឬ​ទេ? លោក​យេត្រូ​បាន​យល់​ថា កូន​ប្រសា​រ​របស់​គាត់ គឺ​លោក​ម៉ូសេ កំពុង​តែ​មាន​បញ្ហា​មួយ​នេះ​ឯង​(និក្ខមនំ ១៨)។ លោក​ម៉ូសេ​បាន​​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សា​រ​គាត់​ត្រូវ​ដឹក​នាំ​ពួក​អ៊ីស្រាអែល​​ផង ដោះ​ស្រា​យ​រឿង​ជម្លោះ​ឲ្យ​ពួក​គេ​ផង និង​ធ្វើ​ជា​ចៅ​ក្រម​ដោះ​ស្រាយ​បញ្ហា​ឲ្យ​មនុស្ស​មួយ​ហ្វូង​ធំ​ផង ។​ នៅ​ទី​បំផុត លោក​យេត្រូ​ក៏បា​ន​មក​ជួប​លោក​ម៉ូសេ ហើយ​ប្រាប់​គាត់​ថា “​កា​រ​នេះ​​ហួស​​កំឡាំង​​ឯ​ង​ហើយ នឹង​​ធ្វើ​​តែ​​ម្នាក់​ឯង​មិន​បាន​ទេ”(ខ.១៨)។​ គាត់​ក៏​បាន​ផ្តល់​យោបល់​ដ៏​ឆ្លាត​វ័យ ដល់​លោក​ម៉ូសេ គឺ​ឲ្យ​​អ្នក​​ដឹក​នាំ​ដទៃ​ទៀត​ដោះ​ស្រាយ​​រឿ​ង​ក្តី​តូច​ៗ ហើយ​ទុក​ឲ្យ​លោក​ម៉ូសេ​ដោះ​ស្រាយ​រឿ​ង​ក្តី​ធំ​ៗ(ខ.២២)។​ អ្នក​អាច​រៀន​សូត្រ​តាម​គំរូ​របស់​លោ​កម៉ូសេ​បាន ទោះ​បី​​​អ្នក​ជា​ម្តាយ​ម្នាក់ ដែល​មាន​កូន​តូច​ៗ​ច្រើន ឬ​ជា​នាយក​ប្រតិ​បត្តិ​ដែល​ទទួល​បន្ទុ​ក​លើស​លប់ ក្នុង​ក្រុម​ហ៊ុន ឬ​ក៏​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ទទួល​បន្ទុក​ការងារ​ច្រើន​ពេក ​ក្នុង​ពួក​ជំនុំ​ក៏ដោយ ។​ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ស្វែង​យល់ ដោយ​ការ​អធិស្ឋាន…

Read article
ដូចជាហ្វូងចៀម

ក្នុង​​អំឡុង​ពេល​នៃ​ការ​បង្ហាញ​អំពី​ការ​គង្វាល​ចៀម ដោយ​ប្រើ​ឆ្កែ​ពូជបរដឺ ខូលី(Border Collie)មួយ​ក្បាល អ្នក​បង្វឹក​សត្វ​ឆ្កែ​នោះ​ បាន​ពន្យល់​ថា ដោយ​សារ​សត្វ​ចៀម​ពិតជាងាយ​នឹង​រង​គ្រោះ​ដោ​យ​សារ​សត្វ​ព្រៃ​យ៉ាង​ខ្លាំង នោះ​​ពួក​វា​ការពារ​ខ្លួន​ តាម​របៀ​ប​ជា​ចម្បង​មួយ គឺ​​ដោយ​នៅ​​ផ្តុំ​​គ្នា​ជា​​ក្រុម​​មួយ​យ៉ាង​​ណែន ។​ អ្នក​​បង្វឹក​នោះ​បាន​មាន​ប្រសាសន៍​ថា “សត្វ​ចៀម​ដែល​នៅ​តែ​ឯង នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ។​ នៅ​ពេល​សត្វ​ឆ្កែ​បណ្តើរ​ហ្វូង​ចៀម វា​តែង​តែ​កៀង​ចៀម​ទាំង​អស់​នោះ ឲ្យ​នៅ​ជុំ​គ្នា​ជា​និច្ច”។​ សេចក្តី​បង្រៀន​របស់​ព្រះ​គម្ពីរ អំពី​ការ​ដែល​ព្រះ​ទ្រង់​ជា​អ្នក​​គង្វាល គឺ​ជា​ការ​ក្រើន​រំឭក​ដ៏​មាន​អំណាច ដែល​ឲ្យ​យើង​នឹក​ចាំ ថា​តើ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ប៉ុណ្ណា ​ក្នុង​សហគម​ន៍​នៃ​សេចក្តី​ជំនឿ ។​ អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ចែង​​អំពី​ការ​ភាស​ខ្លួន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ ដោយ​ពាក្យ​ថា “ទ្រង់​បាន​កៀង​​នាំ​​រាស្ត្រ​​ទ្រ​ង់​ចេញ​​ដូច​​ជា​​ចៀម ហើយ​​ដឹក​នាំ​​គេ​​នៅ​​ក្នុ​ង​ទី​រហោស្ថាន ដូច​ជា​ហ្វូង​សត្វ ទ្រង់​ក៏​នាំ​គេ​ទៅ​ដោយ​សុខសាន្ត មិន​ឲ្យ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្របលើ​ពួក​ខ្មាំងសត្រូវ​គេ​វិញ”(ទំនុកតម្កើត ៧៨:៥២-៥៣)។ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ហ្វូង​ចៀម​របស់​ព្រះ យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ទ្រង់ និង​ការ​ការ​ពារ​នៃ​ព្រះ​ហស្ថ​ទ្រង់​ ក្នុង​​ខណះ​ពេល​ដែល​​យើង​​ស្ថិត​ក្នុង​ការ​ហុំ​ព័ទ្ធ ដោយ​វត្ត​មាន​នៃ​គ្រីស្ទ​បរិស័ទ​ឯ​ទៀត ដែល​ជួយ​បាំង​ការពារ​យើង ។​ យើង​ជា​ផ្នែក​មួយ នៃ​រូប​កាយ​ដែល​ធំ​ជាង ដែល​មាន​ទៅ​ដោយ​អ្នក​ជឿ​ព្រះ ដែល​​ក្នុង​នោះ យើង​មាន​សុវត្ថិភាព និង​ការ​ទទួល​ខុស​ត្រូវ ។​ យើង​មិន​បោះ​បង់​ចោល​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន ចំពោះ​ការ​គិត និង​ការ​ប្រព្រឹត្ត ក្នុង​នាម​ជា​សមាជិក​នៃ​ហ្វូង​ចៀម​ឡើយ​ ហើយ​ទន្ទឹម​នឹង​នោះ…

Read article
ការនេសាទនៅកន្លែងគ្មានត្រី

ខ្ញុំមានមិត្ត​ល្អ​ម្នាក់ ដែល​ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​​ ម្តង​ម្កាល ។​ គាត់​គឺ​ជា​អ្នក​ដែល​ចេះ​គិ​ត​បាន​ល្អិត​ល្អន់​ ។​ បន្ទាប់​ពី​គាត់​បាន​ស្លៀក​ខោ​សម្រាប់​ដើរ​លុយ​ទឹក​ និងពាក់​​ស្បែក​ជើង​ក​វែង ហើយ​​បាន​ប្រ​មូល​ឧបករណ៍​របស់​ខ្លួន​ហើយ គាត់​ក៏​បាន​អង្គុយ​នៅ​លើ​ផ្នែក​ខាង​ក្រោយ​នៃ​ឡាន​វែន​របស់​គាត់ ហើយ​សម្លឹង​មើល​​ទឹក​ទន្លេ​ចុះ​ឡើ​ង​ៗ អស់​ពេល​យ៉ាង​ហោច​ណាស់ ក៏​១៥​នាទីដែរ​ ដើម្បី​រក​មើល​មាត់​ត្រី ។​ គាត់​ក៏​និយាយ​ថា “ការ​ស្ទូច​ត្រី​នៅ​​កន្លែង​គ្មាន​ត្រី គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ”។​ ការ​នេះ​បា​ន​នាំ​ឲ្យ​ខ្ញុំ​គិត​ដល់​សំណួរ​មួយ​ទៀត គឺ “តើ​ខ្ញុំ​ត្រូវ​ទៅ​នេសាទ​វិញ្ញាណ​មនុស្ស នៅ​កន្លែង​ដែល​គ្មាន​មនុស្សឬ?” គេ​បាន​ថា ព្រះ​យេស៊ូវ​​​​ជា “មិត្ត​សំឡាញ់នឹងអ្នកយកពន្ធ​ និងមនុស្សមានបាប”(លូកា ៧:៣៤)។​ ក្នុង​នាម​​ជា​គ្រីស្ទ​បរិស័ទ យើង​មិន​ត្រូវ​ប្រព្រឹត្ត​តា​ម​​លោកិយ​ឡើយ​ ប៉ុន្តែ ត្រូវ​ចូល​ទៅ​ក្នុង​លោកិយ ដោយ​គ្មាន​ការ​រើស​អើង ដូច​ព្រះ​យេស៊ូវ​ដែរ ។​ ដូច​នេះ​យើ​ង​ត្រូវ​សួរ​ខ្លួន​ឯង​ថា : តើ​ខ្ញុំ​មាន​លក្ខណៈដូច​ព្រះ យេស៊ូវ​​ នៅត្រង់ចំណុចនៃ​ការ​​រា​ប់​​អាន​មនុស្ស​មាន​បាប​ឬទេ?​ បើ​សិន​ជា​ខ្ញុំ​រាប់​អា​ន​តែ​គ្រីស្ទ​បរិស័ទ នោះ​​អាចមានន័យថា ខ្ញុំ​កំពុង​តែ​នេសាទ​​មនុស្ស “នៅ​កន្លែង​ដែល​គ្មាន​មនុស្ស​សម្រាប់​នេសាទ​ហើយ” ។​ ការ​ចំណាយ​ពេល​ជា​មួយ អ្នក​មិន​ជឿ​ព្រះ គឺ​ជា​ជំ​ហាន​ទី​មួយ នៃ​ការ​នេសាទ​មនុស្ស ។​ បន្ទាប់​មក​យើង​បង្ហាញសេចក្តីស្រឡាញ់ ចេញ​ពី​ចិត្ត​ដ៏​សប្បុរស ដែល​អាច​យល់​ចិត្ត នៃ​អ្នក​ដែល​និយាយ​ដោយ​ខ្វះ​ការ​ពិចារណា និង​ស្តាប់​ឮ​ស​​ម្លេង​ទួញ​យំ​ ក្នុង​ជម្រៅ​នៃ​វិញ្ញាណ​របស់​ពួក​គេ…

Read article