You are here:
មានចិត្តឆេះឆួលចំពោះព្រះ និងសេចក្តីពិត

តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាលដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាលដែល​គេ​ជំនុំជំរះ​ទ្រង់»។ រ៉ូម ៣:៣-៤ ការដែល​យើង​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​បង្ហាញ​ចេញ​ដោយ​ជៀស​មិន​រួច​ថា យើង​បាន​ជញ្ជឹង​គិត​អំពី​ព្រះ។ ព្រះ​ពិតជា​មាន​មែន ដូច​នេះ​ព្រះអង្គ​ជាខ្នាត​គំរូ​សម្រាប់​វាស់​ស្ទង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​គិត​របស់​ព្រះអង្គ អំពី​អ្វីៗ​គ្រប់​យ៉ាង គឺជា​ខ្នាត​គំរូ​ដែល​គួរឲ្យ​យើង​គិត​តាម។ ការ​មិន​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​មិន​ខ្វល់​អំពី​ព្រះ។ ដើម្បី​ស្រឡាញ់​ព្រះ​ដោយចិត្ត​ឆេះឆួល យើង​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត ដោយចិត្ត​ឆេះឆួល។ ការ​ទទួលយក​ព្រះ​ធ្វើជា​ចំណុច​កណ្តាល​នៃ​ជីវិត គឺ​មានន័យថា យើង​បាន​ទទួលការ​ជំរុញចិត្ត ដោយ​សេចក្តី​ពិត នៅក្នុង​ការ​ធ្វើការ​បម្រើ​ព្រះ។ ការអ្វី​ដែល​មិន​ពិត គឺ​មិនមែន​មក​ពី​ព្រះ​នោះ​ទេ។ សូម​ចំណាយពេល​ជញ្ជឹងគិត អំពី​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​ព្រះ និង​សេចក្តី​ពិត ដែល​មាន​ដូចតទៅ ៖ ១) ព្រះ​ទ្រង់​ជា​សេចក្តី​ពិត រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ”។…

Read article
សួនច្បាររបស់ព្រះ

ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់។ ១ពេត្រុស ១:៣ កាល​រដូវ​ផ្ការីក​ឆ្នាំមុន ភរិយា​ខ្ញុំ​បាន​ដាំ​ដើមផ្កា​ដួងច័ន្ទ ដែល​ជា​វល្លិ​ម្យ៉ាង​មាន​ផ្កា​ធំ មាន​រាង​បំពង់​ដូច​ផ្កាត្រកួន ពេល​វា​រីក វា​មាន​រាង​មូល​ដូច​ដួងច័ន្ទ​ពេញវង់។ ផ្កា​នេះ​បាន​រំឭក​ខ្ញុំ អំពី​សម្រស់ និង​ភាព​រួញ​ខ្លី​នៃ​ជីវិត ដែល​កំពុង​ដុះ​មុខ​ផ្ទះ​ខ្ញុំ។ ផ្កា​នី​មួយ​ៗ​រីក​បានតែ​មួយ​យប់​ប៉ុណ្ណោះ ហើយ​បន្ទាប់មក ពួក​វា​ក៏​ក្រៀម​ស្វិត នៅ​ក្រោម​កម្តៅថ្ងៃ នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ដោយ​មិន​រីក​ម្តង​ទៀត​ឡើយ។ តែ​រុក្ខជាតិ​នេះ​ចេញផ្កា​បាន​ច្រើនណាស់ ហើយ​រៀងរាល់​ពេលល្ងាច វា​តែងតែ​ចេញ​ផ្កា​ថ្មីៗ​យ៉ាង​ស្រស់​ស្អាត។ យើង​ចូលចិត្ត​គយគន់​ផ្កា​ទាំងនោះ ពេល​យើង​ដើរកាត់​តាម​ទីធ្លា​មុខ​ផ្ទះ ដោយ​ឆ្ងល់​ថា តើ​នឹង​មាន​សម្រស់​ថ្មីៗ​អ្វី​ខ្លះ ដែល​នឹង​ចាំ​ស្វាគមន៍​យើង ពេល​យើង​ត្រឡប់​ពី​ធ្វើការ​វិញ នៅពេល​ល្ងាច។ ផ្កា​ដ៏​ផុយ​ស្រួយ​ទាំងនោះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ដ៏​សំខាន់​ក្នុង​ព្រះគម្ពីរ។ សាវ័ក​ពេត្រុស​បាន​រំឭក​យើង អំពី​ពាក្យ​របស់​ហោរា​អេសាយ ពេល​ដែល​គាត់​បង្រៀន​យើង​ថា “ដ្បិត​ព្រះ​បាន​បង្កើត​អ្នករាល់គ្នា​ជាថ្មី មិនមែន​ពី​ពូជ​ដែល​តែងតែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ គឺជា​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់ ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូចជា​ស្មៅ ហើយ​សិរីល្អ​ទាំងប៉ុន្មាន​របស់​មនុស្ស​ក៏ដូចជា​ផ្កាស្មៅ រី​ឯ​ធម្មតា​ស្មៅ នោះ​តែងតែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ”(១ពេត្រុស ១:២៣-២៥)។ តែ​គាត់​បាន​ធានា​យើង​ថា ព្រះបន្ទូល​ព្រះអង្គ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច(ខ.២៥)។ ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ​ខ្លី​ណាស់ បើ​ធៀប​នឹង​ជីវិត​អស់​កល្ប​ជានិច្ច គឺ​មិន​ខុសពី​ផ្កា​ក្នុង​សួនច្បារ​ឡើយ។ តែ​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ភាព​ស្រស់​ស្អាត នៅក្នុង​ភាព​រួញ​ខ្លី​របស់​យើង។…

Read article
ការជំនុំជម្រះសម្រាប់អ្នកជឿ

នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏បាន​បើក​ឡើង ហើយ​បញ្ជី១ទៀត គឺជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់ទុក​ក្នុង​បញ្ជី​ទាំងនោះ តាម​អំពើ​ដែលគេ​បាន​ប្រព្រឹត្ត​រៀងខ្លួន។ វិវរណៈ ២០:១២ តើ​ការ​ជំនុំជម្រះ​ចុងក្រោយ នឹង​មាន​លក្ខណៈ​ដូចម្តេច? តើ​ព្រះ​ទ្រង់​នឹង​នឹក​ចាំ អំពី​អំពើបាប​របស់​យើង​ទេ? តើ​ព្រះអង្គ​នឹង​បើក​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើបាប ដែល​យើង​បាន​ប្រព្រឹត្ត​ឬទេ? សម្រាប់​សំណួរ​ទាំងនេះ លោក​អ៊ែន​ថូ​នី ហូ​គេ​ម៉ា(Anthony Hoekema) បាន​ធ្វើការ​បកស្រាយ ប្រកបដោយ​ប្រាជ្ញា​ថា “កំហុស និង​ចំណុច​ខ្វះចន្លោះ​របស់ … អ្នកជឿ … នឹង​ត្រូវ​បើក​បង្ហាញ នៅ​ថ្ងៃ​ជំនុំជម្រះ។ ប៉ុន្តែ ដែល​សំខាន់​នោះ​គឺ អំពើបាប និង​ចំណុច​ខ្វះចន្លោះ​ទាំងនោះ នឹង​ត្រូវ​បាន​បើក​សម្ដែង នៅពេល​ជំនុំជម្រះ ថា​ជា​បាប​ដែល​ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យហើយ គឺ​ទោសកំហុស ដែល​បាន​គ្រប​បាំង​ទាំងស្រុង ដោយ​ព្រះ​លោហិត​ព្រះយេស៊ូវ​គ្រីស្ទ”។ យើង​អាច​ធ្វើការ​ប្រៀបធៀប ដោយ​ឧបមា​ថា ៖ ព្រះ​ទ្រង់​មាន​បញ្ជី​មួយ ដែល​បាន​កត់ត្រា​អំពី​មនុស្ស​ម្នា​ក់ៗ (បញ្ជី ក្នុង​បទ​គម្ពីរ​វិវរណៈ ២០:១២)។ អ្វីៗ​ទាំងអស់​ដែល​អ្នក​បាន​ធ្វើ ឬ​និយាយ(ម៉ាថាយ ១២:៣៦) សុទ្ធតែ​បាន​កត់ទុក ដោយ​បាន​ដាក់​និទ្ទេស​រួចជាស្រេច(និទ្ទេស ពី…

Read article
លោតទៅមុខ ដោយជំនឿ

ត្រូវឲ្យ​ទទួលស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់ទាំង​ផ្លូវច្រក​របស់​ឯង។ សុភាសិត ៣:៦ មាន​ពេល​មួយ​ខ្ញុំ​បាន​ជិះ​ខ្សែ​សំរូត ពីលើ​កន្លែង​ខ្ពស់​ជាងគេ ក្នុង​ព្រៃ​ទឹកភ្លៀង នៅ​កោះ​សេន លូ​សៀ ក្នុង​ប្រជុំកោះ​ខារីប៊ីន។ ពេល​ខ្ញុំ​រៀប​ចំ​ខ្លួន​ជិះ​ខ្សែ​សំរូត​នោះ ការភ័យខ្លាច​បាន​កើនឡើង​កាន់តែ​ខ្លាំង នៅក្នុង​ចិត្ត​ខ្ញុំ។ រយៈពេល​ប៉ុន្មាន​វិនាទី មុន​ពេល​ខ្ញុំ​លោត​ទៅមុខ ខ្ញុំ​បាន​គិត​អំពី​គ្រោះថ្នាក់​គ្រប់​យ៉ាង​ដែល​អាច​កើតឡើង។ តែ​ដោយ​សេចក្តី​ក្លាហាន​ដែល​ខ្ញុំ​អាច​ប្រមែ​ប្រ​មូល (និង​ជម្រើស​ថយ​ក្រោយ​មកវិញ) ខ្ញុំ​ក៏បាន​លែងដៃ។ ខ្ញុំ​បាន​ជិះ​ខ្សែ​សំរូត​កាត់​តាម​ចុង​ព្រៃ​ព្រឹក្សា ដែល​មាន​ដើមឈើ​បៃតងខ្ចី និង​ខ្យល់បក់​ផាត់​សក់​ខ្ញុំ ការ​ព្រួយបារម្ភ​របស់ខ្ញុំ​ក៏បាន​រលាយ​បាត់​បន្តិច​ម្តងៗ។ ខណៈ​ពេល​ដែល​ខ្ញុំ​ផ្លាស់ទី​នៅ​លើ​អាកាស ដោយ​អនុញ្ញាត​ឲ្យ​ទំនាញផែនដី​ទ្រ​ខ្ញុំ ខ្ញុំ​ក៏​មើលឃើញ​កន្លែង​ឈប់​កាន់តែ​ច្បាស់។ ខ្ញុំ​ក៏បាន​ឈប់​តាម​សម្រួល ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ទៅដល់​កន្លែង​ឈប់​ដោយ​សុវត្ថិភាព។ ការ​ចំណាយពេល​របស់ខ្ញុំ​ជាមួយ​ខ្សែ​សំរូត បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​កិច្ចការ​ថ្មី​មួយ ដែល​ត្រូវ​មាន​បញ្ហា​ប្រឈម​ជាច្រើន។ ព្រះគម្ពីរ​បាន​បង្រៀន​យើង ឲ្យ​ពឹង​ដល់​ព្រះអង្គ ឲ្យអស់​អំពី​ចិត្ត “កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ”(សុភាសិត ៣:៥) ពេលណា​យើង​មាន​អារម្មណ៍​សង្ស័យ និង​មិន​ច្បាស់លាស់។ ពេលណា​គំនិត​យើង​មាន​ពេញដោយ​ការភ័យខ្លាច និង​ការសង្ស័យ យើង​ប្រហែល​មើលឃើញ​ផ្លូវ​មិន​ច្បាស់។ តែ​ពេលណា​យើង​សម្រេចចិត្ត​បោះជំហាន​ទៅមុខ ដោយ​ជំនឿ ដោយ​ទុកដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអង្គ ព្រះអង្គ​នឹង​តម្រង់ផ្លូវ​យើង(ខ.៦)។ យើង​មាន​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង ក្នុង​ការ​ហក់​ទៅមុខ ដោយ​ជំនឿ ដោយ​រៀន​ស្គាល់​ព្រះអង្គ​ជា​នរណា តាមរយៈ​ការ​ចំណាយ​ពេល​អធិស្ឋាន និង​អាន​ព្រះគម្ពីរ។ យើង​អាច​រក​ឃើញ​សេរីភាព និង​ភាព​ស្ងប់ស្ងាត់…

Read article
កន្លែងសុវត្ថិភាពរបស់យើង

ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែរក្សា​អ្នក ព្រះយេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាងស្តាំ​អ្នក។ ទំនុកដំកើង ១២១:៥ អ្នកគ្រូ ដេ​ប៊ី ស្ទី​ហ្វិ​ន ប្រោ​ឌ័រ(Debbie Stephens Browder) ជា​គ្រូបង្រៀន​ដែល​បាន​ចូល​និវត្ត។ គាត់​បាន​ចេញទៅ​បំពេញបេសកកម្ម ដោយ​នាំ​មនុស្ស​​ដាំ​ដើម​ឈើ​ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ តើ​ហេតុអ្វី? គឺ​ដោយសារ​ការ​ឡើង​កម្តៅ​ពិភព​លោក។ ការ​ឡើង​កម្តៅ​ខ្លាំង​ជ្រុល នៅ​សហរដ្ឋអាមេរិក គឺជា​កត្តា​អាកាសធាតុ​ទី១ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់។ គាត់​ក៏បាន​ចាប់ផ្តើម​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​ការ​ដាំ​ដើមឈើ។ គំ​រប​ការពារ​កម្តៅ ដែល​ដើមឈើ​បាន​ផ្តល់​ឲ្យ គឺជា​មធ្យោបាយ​ដ៏​សំខាន់ ដើម្បី​ការពារ​សហគមន៍។ គាត់​ថា “វា​ជា​រឿង​ស្លាប់រស់។ វា​មិនគ្រាន់​តែ​បាន​ជួយ​កែ​លម្អ​សោ​ភណ្ឌ​ភាព​សហគមន៍​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ឡើយ”។ ម្លប់​ដើមឈើ​មិនគ្រាន់​តែ​បាន​ផ្តល់​ឲ្យ​នូវ​ភាព​ស្រស់ថ្លា តែ​ថែមទាំង​បាន​ជួយ​សង្គ្រោះ​ជីវិត​ផង​ដែរ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២១ ប្រាកដជា​បានដឹង​ច្បាស់ អំពី​ការពិត​នេះ ព្រោះ​នៅ​តំបន់​មជ្ឈិម​បូព៌ា ហានិភ័យ​នៃ​គ្រោះថ្នាក់​ដោយសារ​ពន្លឺថ្ងៃ បាន​កើតមាន​ជាប្រចាំ។ ហេតុនេះ​ហើយ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ធ្វើការ​ពិពណ៌នា កាន់តែ​ស៊ីជម្រៅ​ថា ព្រះ​ទ្រង់​ជា​កន្លែងជ្រក​កោន​ដ៏​រឹងមាំ​របស់​យើង ដែល​នៅក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ “នៅពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះអាទិត្យ​ធ្វើទុក្ខ​ឡើយ ហើយ​នៅពេល​យប់​ក៏​មិន​ត្រូវ​ព្រះចន្ទ​ធ្វើទុក្ខ​ដែរ”(ខ.៦)។ ខគម្ពីរ​នេះ​គឺ​មិន​មាន​ន័យ​ថា អ្នកជឿ​ព្រះយេស៊ូវ​ នឹង​មិន​រងគ្រោះ​ដោយសារ​ការ​ឈឺ​ជាប់ ឬ​ការ​បាត់​បង់ ក្នុង​ជីវិត​នេះ (ឬ​កម្តៅ​ថ្ងៃ​មិន​មាន​គ្រោះថ្នាក់​នោះ​ឡើយ!)។ ព្រះគ្រីស្ទ​បាន​ប្រាប់​យើង​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្តី​វេទនា​មែន…

Read article
កាន់តែរឹងមាំឡើង តាមរយៈទុក្ខលំបាក

ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំទ្រ សេចក្តី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម។ រ៉ូម ៥:៣-៤ ខ្ញុំ​​នឹក​ចាំ​ថា មាន​ពេល​មួយ​ខ្ញុំ​បាន​បើក​រកមើល​ក្នុង​ស្រោម​សំបុត្រ​មួយដុំ ហើយក៏​បាន​ឃើញ​ស្ទីគ័រ​មួយ ដែល​មាន​អក្សរ​សរសេរ​ពីលើ​ថា “ខ្ញុំ​បាន​ធ្វើតេស្ត​ភ្នែក​របស់ខ្ញុំ​ហើយ”។ ពេលនោះ ខ្ញុំ​ក៏បាន​នឹកឃើញ​កូនប្រុស​ខ្ញុំ កាល​គាត់​មាន​អាយុ៤ឆ្នាំ គាត់​បាន​ប្រើ​ស្ទីគ័រ​នេះ ដោយ​មោទនភាព បន្ទាប់ពី​គាត់​បាន​ស៊ូទ្រាំ​នឹង​ថ្នាំ​បន្តក់​ភ្នែក ដែល​ធ្វើឲ្យ​ភ្នែក​គាត់​ផ្សា​។ ដោយសារ​ភ្នែក​គាត់​ម្ខាង​មានសាច់​ដុំ​ខ្សោយ គាត់​ត្រូវ​យក​បង់​មក​បិទ​ពីលើ​ភ្នែក​ម្ខាងទៀត​ដែល​ខ្លាំង​ជាង អស់​ជាច្រើន​ម៉ោង ដើម្បី​បង្ខំ​ភ្នែក​ដែល​ខ្សោយ​ជាង​ឲ្យ​មានការ​លូតលាស់ ឲ្យបាន​រឹងមាំ​ឡើង។ គាត់​ក៏​ត្រូវ​ការ​ការវះកាត់​ផង​ដែរ។ គាត់​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​ទាំងនោះ ម្តង​មួយៗ ដោយ​មើល​មក​យើង ដែល​ជា​ឪពុក​ម្តាយ​គាត់ ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត ហើយ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ដោយ​ជំនឿ​នៃ​កូនក្មេង។ គាត់​មាន​ភាពរឹងមាំ​ជាង​មុន តាមរយៈ​បញ្ហា​ប្រឈម​ទាំងនោះ។ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក និង​សេចក្តី​វេទនា ច្រើនតែ​មានការ​ផ្លាស់​ប្តូរ ដោយសារ​បទពិសោធន៍​ដ៏​ពិបាក​នោះ។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “យើង​នៅតែ​អួត​ក្នុង​កាលដែល​មានទុក្ខ​លំបាក​ដែរ” ព្រោះ​តាមរយៈ​ទុក្ខ​លំបាក យើង​មាន​សេចក្តី​ទ្រាំទ្រ។ សេចក្តី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម(រ៉ូម ៥:៣-៤)។ សាវ័ក​ប៉ុល​ពិតជា​ធ្លាប់​ឆ្លងកាត់​ទុក្ខ​លំបាក មិនគ្រាន់​តែ​នៅពេល​សំពៅ​លិច តែ​ក៏ដោយ​សារ​គេ​បាន​ដាក់គុក​គាត់ ដោយសារ​គាត់​ជឿ​ព្រះយេស៊ូវ​ផង​ដែរ។ តែ​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “សេចក្តី​សង្ឃឹម​ក៏​មិនដែល​នាំឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពីព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុងចិត្ត​យើង​រាល់គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ”(ខ.៥)។ សាវ័ក​ប៉ុល​បាន​ទទួលស្គាល់​ថា…

Read article
ការកែតម្រង់ដោយសេចក្តីស្រឡាញ់

បើ​បង​ឬប្អូន​ធ្វើបាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាលដែល​មានតែ​អ្នក​ហើយ និង​គាត់។ ម៉ាថាយ ១៨:១៥ កាលពី​ឆ្នាំ២០១០ រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​មក​លើ​កោះ​ស៊ូ​ម៉ា​ត្រា បណ្តាល​ឲ្យ​មនុស្ស​ជាង៤០០នាក់ បាត់បង់ជីវិត។ ប៉ុន្តែ គេ​អាច​បញ្ចៀស ឬ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​នេះ បើសិនជា​ប្រព័ន្ធ​ប្រកាស​អាសន្ន​អំពី​រលក​យក្ស​ស៊ូណាមិ មានដំណើរ​ការត្រឹមត្រូវ។ ឧបករណ៍​វាស់​ស្ទង់​ស៊ូណាមិ​បាន​ដាច់ខ្សែ ហើយក៏​បាន​រសាត់​អណ្ដែត​ទៅបាត់ មុន​ពេល​គ្រោះមហន្តរាយ​នេះ​កើតឡើង។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា សិស្សរបស់​ព្រះអង្គ​មានការ​ទទួលខុសត្រូវ ក្នុង​ការដាស់តឿន​គ្នា​ទៅវិញទៅមក អំពី​ការអ្វី​ដែល​អាច​ធ្វើឲ្យ​ពួក​គេ​រងគ្រោះ​ខាងវិញ្ញាណ ដែល​រាប់បញ្ចូល​ទាំង​អំពើបាប​ដែល​មិនបាន​ប្រែចិត្ត។ ព្រះអង្គ​បាន​បង្ហាញ​របៀបការ​កែ​តម្រង់ ពេលណា​អ្នកជឿ​ម្នាក់​ដែល​បាន​ធ្វើអំពើ​បាប​ទាស់​នឹង​អ្នកជឿ​ម្នាក់ទៀត។ គេ​អាច​កែ​តម្រង់​អ្នកប្រព្រឹត្តខុស​នោះ ដោយ​ការ​បន្ទាបខ្លួន ដោយ​ស្ងាត់​ៗ និង​ដោយ​ការអធិស្ឋាន(ម៉ាថាយ ១៨:១៥)។ បើ​អ្នកនោះ​ប្រែចិត្ត នោះ​ជម្លោះ​នោះ​អាច​មាន​ដំណោះស្រាយ ហើយ​ទំនាក់ទំនង​អាច​ផ្សះផ្សា​ឡើង​វិញ។ បើ​គ្រីស្ទបរិស័ទ​នោះ​មិនព្រម​ប្រែចិត្ត​ទេ នោះ “ត្រូវ​យក​ម្នាក់ ឬ២នាក់​ទៅ​ជា​មួយ” ដើម្បី​ជួយ​កែ​តម្រង់​គាត់(ខ.១៦)។ បើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើបាប​នោះ នៅ​តែ​មិន​កែប្រែ គេ​ត្រូវ​ទៅ​ប្រាប់​ពួក​ជំនុំ(ខ.‌១៧)។ បើ​គាត់​នៅតែ​មិន​ប្រែចិត្ត​ទៀត គេ​ត្រូវ​កាត់​គាត់​ចេញពី​ពួក​ជំនុំ តែ​គេ​នៅតែ​អាច​អធិស្ឋាន​ឲ្យ​គាត់ ហើយ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​គាត់។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ចូរ​យើង​អធិស្ឋាន​សូម​ប្រាជ្ញា និង​សេចក្តី​ក្លាហាន ដើម្បី​ដាស់តឿន និង​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​ស្រឡាញ់ អំពី​គ្រោះថ្នាក់​នៃ​អំពើបាប​ដែល​មិន​បាន​ប្រែចិត្ត និង​អំពី​ក្តី​អំណរ​នៃ​ការផ្សះផ្សា​ឡើងវិញ ជាមួយ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង​អ្នកជឿ​ដទៃទៀត។…

Read article
រូបព្រះនៅក្នុងចិត្តយើង

កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យសោះ។ និក្ខមនំ ២០:៤ សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​តាម​ទីក្រុង​មីតឌលតុន រដ្ឋ​វីនខុន​ស៊ីន ពួក​គេ​អាច​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​ទឹកជ្រលក់​​ម៉ាយ៉ាណេ។ មនុស្សជា​ច្រើន​មាន​អារម្មណ៍​ថា ការ​មាន​ទឹកជ្រលក់​ម៉ាយ៉ាណេ​មួយ​ដប គឺ​ហាក់ដូចជា​ច្រើន​ហើយ តែ​ក្នុង​សារមន្ទីរ​នេះ គេ​បាន​ដាក់​តាំង​ម៉ាយ៉ាណេ ដែល​មាន​ម៉ាក និង​ប្រភេទ​ខុសៗគ្នា ចំនួន៦០៩០ដប មក​ពី​តំបន់​ផ្សេងៗ​ក្នុង​ពិភពលោក។ នៅ​ទីក្រុង​មែកឃ្លីន រដ្ឋ​តិចសាស់ អ្នក​ប្រហែល​មានការ​ភ្ញាក់ផ្អើល ពេល​បានឃើញ​សារមន្ទីរ​បន្លា​លួស ឬ​ដែល​កាន់តែ​គួរឲ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​សារមន្ទីរ​របង។ រឿង​នេះ​បាន​បង្ហាញថា មានការ​ជាច្រើន​ដែល​មនុស្សយើង​បាន​ចាត់ទុកជា​របស់​សំខាន់ ក្នុង​ជីវិត។ សូម្បីតែ​ផ្លែ​ចេក​ក៏​ត្រូវ​បាន​គេ​យក​មក​ដាក់​តាំង ក្នុង​សារៈ​មន្ទីរ​ផ្លែ​ចេក​ផង​ដែរ។ យើង​ប្រហែលជា​អស់សំណើច ពេល​ដែល​បានដឹង​អំពី​រឿង​នេះ តែ​យើង​ក៏​ចាំបាច់​ត្រូវ​ទទួលស្គាល់​ផង​ដែរ​ថា យើង​បាន​បង្កើត​សារៈ​មន្ទីរ​ផ្ទាល់ខ្លួន​ក្នុងចិត្ត​យើង សម្រាប់​ដាក់​តាំង​រូប​ព្រះ​ផ្សេងៗ។ ព្រះ​ទ្រង់​បង្គាប់​យើង​ថា “កុំ​ឲ្យ​មាន​ព្រះ​ឯណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យសោះ”(និក្ខមនំ ២០:៣) ហើយ “ក៏​កុំ​ឲ្យ​ក្រាបសំពះ​នៅ​ចំពោះ​របស់​ទាំងនោះ ឬ​គោរព​ប្រតិបត្តិ​តាម​នោះ​ឡើយ”(ខ.៥)។ តែ​យើង​បាន​បង្កើត​រូប​ព្រះ​ទាំងនោះ ដោយ​មិនដឹង​ខ្លួន ក្នុង​រូបភាព​ជា​ទ្រព្យសម្បត្តិ ឬ​ការ​ត្រេកត្រអាល ឬក៏​ជោគជ័យ​ជាដើម ឬអ្វី​មួយ​ដែល​មានតម្លៃ​ចំពោះ​យើង ដែល​យើង​បាន​ថ្វាយបង្គំ​ដោយ​មិនដឹង​ខ្លួន។ យើង​ងាយ​នឹង​មើល​រំលង​អត្ថន័យ​របស់​បទ​គម្ពីរ​នេះ។ ជា​ការពិត​ណាស់ ព្រះ​ទ្រង់​ឲ្យ​យើង​មានការ​ទទួលខុសត្រូវ ចំពោះ​សារមន្ទីរ​នៃ​អំពើបាប ដែល​យើង​បាន​បង្កើត។ តែ​ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​ប្រទាន​សេចក្តី​សប្បុរស ដល់​ទាំង​ពាន់​ដំណ នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​ព្រះអង្គ(ខ.៦)។ ព្រះអង្គ​ជ្រាប​ថា…

Read article
ចូរឲ្យបានបរិសុទ្ធ ព្រោះព្រះអង្គបរិសុទ្ធ

ក្រឹត្យវិន័យ​របស់​ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​​រស់នៅ​ជា​មនុស្ស តាមបំណង​ព្រះទ័យ​ព្រះ គឺ​រស់នៅ​ជា​មនុស្ស​ដែល​ឆ្លុះបញ្ចាំង ឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះ​អាទិករ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ធ្វើការ​បកស្រាយ អំពី​ទំនាក់ទំនង​រវាង​រូបភាព និង​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។ អត្ថបទ ពេល​ដែល​ព្រះ​ទ្រង់​ប្រមូល​ផ្តុំ​រាស្រ្ត​ព្រះអង្គ នៅ​ជើងភ្នំ​ស៊ី​ណាយ ហើយ​ប្រទាន​ក្រិត្យ​វិន័យ​ដល់​ពួក​គេ ហើយក៏​បាន​រាប់​ពួក​គេ​ជា​រាស្រ្ត​ជ្រើសតាំង ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ ក្នុង​ពិភព​លោក។ ពេល​នោះ ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ថា “ចូរ​ឲ្យ​ឯង​រាល់គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ”។ នេះ​មិនមែន​ជា​ការ​ត្រាស់​ហៅ​ថ្មី​នោះ​ទេ។ យើង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការរស់នៅ​ដោយ​សេចក្តី​បរិសុទ្ធ ព្រោះ​ព្រះ​ទ្រង់​បរិសុទ្ធ គឺ​បាន​ចាក់ឫស និង​មាន​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ការបង្កើត​របស់​ព្រះអង្គ។ កាល​ព្រះអង្គ​បង្កើត និង​រចនា​យើង​មក ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូចជា​រូបយើង ឲ្យ​មាន​ភាព​ដូច​យើង”។ ពេល​ព្រះអង្គ​បង្កើត​មនុស្ស​មក ឲ្យ​មាន​ភាព​ដូច​ព្រះអង្គ គឺ​មានន័យថា ក្នុងនាម​យើង​ជា​ស្នា​ព្រះហស្ត​ព្រះអង្គ ដែល​មាន​ភាព​ដូច​ព្រះអង្គ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់នៅ ដោយ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។ យើង​ត្រូវ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ ក្នុង​ការរស់នៅ​របស់​យើង។  

Read article
រដូវកាលនីមួយៗនៃជីវិត

មាន​ពេល​សំរាប់​គ្រប់​ទាំងអស់ គឺ​មាន​ពេល​សំរាប់​គ្រប់ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ។ សាស្តា ៣:១ ថ្មីៗនេះ ខ្ញុំ​បានឃើញ​គេ​ប្រើ​ពាក្យ “សម្រាក​ក្នុង​រដូវរងា”។ ខ្ញុំ​គិតថា ពាក្យ​នេះ​មានប្រយោជន៍​ណាស់។ ក្នុង​រដូវរងា មានការ​ជាច្រើន​ក្នុង​ពិភព​ធម្មជាតិ មានដំណើរ​យឺត​ជាង​មុន ហេតុនេះ​ហើយ​អ្នកនិពន្ធ​ឈ្មោះ ខាន់​ធើរីន មេយ(Katherine May) បាន​ប្រើ​ពាក្យ​នេះ ដើម្បី​ពិពណ៌នា អំពី​ការដែល​យើង​ត្រូវការ​ការសម្រាក និង​ភាព​ធូរស្រាល ក្នុង​អំឡុង រដូវ​កាល “ដ៏​រងា” របស់​ជីវិត។ ការប្រៀបធៀប​នេះ​មានប្រយោជន៍​ចំពោះ​ខ្ញុំ បន្ទាប់ពី​ឪពុក​ខ្ញុំ​បាន​លាចាក​លោក ដោយសារ​ជំងឺមហារីក ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​អន់ខ្សោយ​កម្លាំង​អស់​ជាច្រើន​ខែ។ ខ្ញុំ​មិន​ចូលចិត្ត​ការ​បន្ថយល្បឿន​នេះ​ទេ បាន​ជា​ខ្ញុំ​តយុទ្ធ​នឹង​រដូវរងា​នៃ​ជីវិត​ខ្ញុំ ដោយ​អធិស្ឋាន​សូមឲ្យ​រដូវ​លំហើយ​នៃ​ជីវិត​ខ្ញុំ ឆាប់​ត្រឡប់មកវិញ។ តែ​ខ្ញុំ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​រៀនសូត្រ។ កណ្ឌ​គម្ពីរ​សាស្តា​បាន​ចែងថា “មាន​ពេល​សំរាប់​គ្រប់​ទាំងអស់” … គឺ​មាន​ពេល​សំរាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ … មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោត​កព្ឆោង”(៣:១-៤)។ ខ្ញុំ​បាន​អាន​បទ​គម្ពីរ​នេះ​អស់​ជាច្រើន​ឆ្នាំ​ហើយ តែ​ខ្ញុំ​ចាប់ផ្តើម​យល់​ច្បាស់ ក្នុង​រដូវ​កាល​ដ៏​រងា​នៃ​ជីវិត​ខ្ញុំ។ ទោះ​យើង​មិន​អាច​គ្រប់គ្រង​រដូវ​កាល​ទាំងនោះ​ក៏ដោយ ក៏​រដូវ​នៃ​នី​មួយ​ៗ​មាន​ដែន​កំណត់ ហើយនឹង​កន្លង​ផុត​ទៅ។ យើង​មិន​តែងតែ​អាច​យល់​ច្បាស់​អំពី​ការ​ផ្លាស់​ប្តូរ​ទាំងនោះ តែ​ព្រះ​ទ្រង់​កំពុង​ធ្វើ​កិច្ចការ​ដ៏​សំខាន់ ក្នុង​ជីវិត​យើង តាមរយៈ​រដូវ​កាលនោះ(ខ.១១)។ ពេល​សោកសង្រេង​របស់ខ្ញុំ​មិនទាន់​បញ្ចប់…

Read article