You are here:
ការមើលឃើញមិនធម្មតា

មាន​ជាង​ចម្លា​ក់​ខ្លះ​មាន​សមត្ថ​ភាព មើល​ថ្ម​មួយ​ផ្ទាំង​ដែល​មិន​ទាន់ឆ្លា​ក់ ឃើ​ញ​រូ​បភា​ព​ដ៏​ល្អ​ឥតខ្ចោះនៅ​ក្នុ​ងផ្ទាំ​ងថ្ម​នោះ​ ហើយ​ក៏ឆ្លា​ក់​ចេញ​ជារូ​ប​នោះ​ ដោយ​សម្រស់​ដ៏គួ​រ​ជា​ទី​គយ​គន់​។ គេហៅ​ស​មត្ថភាព​នេះថា​ “ការ​មើល​ឃើញ​មិ​នធ​ម្មតា”។ លោក​ហ្គូតហ្សុន ប៊កលុម(Gutzon Borglum ឆ្នាំ១៨៦៧-១៩៤១) ជា​ជាង​ច​ម្លាក់​ម្នា​ក់ ដែលបា​ន​បង្កើ​ត​ស្នា​ដៃសិល្បៈ​សាធារណៈ​ដ៏ល្បីល្បាញ​ជាច្រើ​ន​។ គេជឿថា​ រូប​ចម្លា​ក់ដ៏​ធំ​សម្បើម នៅ​លើ​ភ្នំ​រ៉ាសម័រ ដែល​ជា​ទីរំឭ​ករប​ស់​​អាមេរិក ​ក្នុង​រដ្ឋ​ដាកូតា​ខាង​​​ត្បូ​ង គឺជា​ស្នា​ដៃ​ដ៏ល្បីល្បា​ញបំ​ផុត​រ​បស់​គា​ត់។ អ្នក​បម្រើ​ក្នុង​ផ្ទះ​របស់លោ​កប៊កលូម បាន​យល់​អំពី​​សមត្ថភា​ពនៃ​កា​រមើ​លឃើ​ញ​មិន​ធម្ម​តា​នោះ ​ពេល​ដែល​នា​ងទ​ស្សនា​រូប​ចម្លាក់​ក្បាលរ​បស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមរិក ដែល​គាត់​បាន​​ឆ្លាក់​នៅលើភ្នំ​រ៉ាស់ម័រ​​ជាលើ​កដំ​បូង។ នាង​បាន​សួរគា​ត់​ថា “លោកប៊​កលូម ខ្ញុំឆ្ង​ល់ថា​ តើធ្វើ​ដូច​ម្តេ​ច​ ឲ្យ​លោក​អាច​មើល​​ឃើញ​រូបភាព​​​លោក​ប្រធានា​ធិបតី​​លីនខិន​(Lincoln) ​បង្កប់​ក្នុង​ផ្ទាំ​ងថ្ម​នោះ​ ហើយ​ក៏ឆ្លាក់​​ឲ្យ​ចេញ​​ជា​រូ​ប​គាត់​បាន​?” ការ​មើល​ឃើ​ញ​មិន​ធ​ម្មតា​ ជា​សមត្ថ​ភាព​ដែ​លសិល្បៈ​ករ​ឆ្មើម​ៗ​មាន តែក៏​អា​ច​ឆ្លុះប​ញ្ចាំង​អំពី​ព្រះមួយ​អង្គ​ ដែល​អាច​មើល​ឃើ​ញ និង​ជ្រាប​អំពី​គ្រប់កា​រទាំ​ង​អ​ស់។ ព្រះអ​ង្គជ្រា​ប អំពី​យើង ដោយគ្មា​ន​កន្លែង​ចន្លោះ​។ ព្រះអ​ង្គ​ជ្រាបថា យើង​នឹង​ក្លា​យ​ជា​អ្វី​ ពេល​ដែល​ព្រះ​អ​ង្គ​សូន​ច្នៃ​ជីវិត​យើ​ង​រួច​រាល់​ហើ​យ រួច​យើ​ង​ក៏​អាច​ឈរ​នៅ​ចំពោះ​ព្រះអ​ង្គ​ ដោយ​ភាព​បរិ​សុទ្ធ និ​ងគ្រ​ប់​លក្ខ​ណ៍គ្មា​ន​កន្លែង​ប​ន្ទោស​បាន គឺ​មាន​លក្ខណៈដូ​ច​ព្រះ​យេស៊ូវ។ គឺ​ដូច​មា​ន​សេចក្តីចែ​ង​ថា ព្រះអ​ង្គ​​ដែ​ល​​ទ្រ​ង់​បា​ន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ(ភីលីព ១:៦)។ យើង​​មិ​​ន​ត្រូវ​ប​ដិសេធ​បំ​ណង​ព្រះហឫទ័យព្រះឡើយ! ព្រះអ​ង្គ​ស​ព្វព្រះ​ទ័យ​នឹង​ជួយ​ឲ្យ​យើង​ផ្លាស់ប្រែ​ ទៅរ​កភា​ពគ្រ​ប់​លក្ខណ៍ ដែលនឹ​ងគ្មា​ន​អ្វី​អាចរា​រាំង​បាន​ឡើ​យ និយាយ​រួម…

Read article
នៅកន្លែងដែលយើងមានការភ័យខ្លាច

បន្ទាប់​ពី​ខ្ញុំ​និង​ភ​រិយារ​បស់​ខ្ញុំ បាន​រៀប​ការ​បាន​១២​ឆ្នាំ​ហើ​យ យើង​មាន​ការ​បាក់​ទឹ​ក​ចិត្ត ពេល​ដែល​យើង​ចង់​បា​ន​កូន​ដូច​ក្តីបំ​ណង តែ​ក្តីស​ង្ឃឹម​របស់​យើង​មា​នកា​រ​ឡើង​ចុះៗ​យ៉ាង​ឆាប់រហ័ស​។ មិត្ត​ភ័ក្រ​រប​ស់យើ​ងម្នា​ក់​បា​នព្យា​យា​ម “ពន្យល់” អំពី​គំនិ​តរ​បស់​ព្រះ​ថា​ “ប្រហែល​ជា​ព្រះ​អង្គជ្រា​ប​ថា អ្នក​មិន​អាច​ធ្វើ​ជាឪ​ពុក​ល្អ​ទេ”​។ គាត់បា​នដឹ​ងថា​ ម្តាយរ​បស់​ខ្ញុំធ្លា​ប់​មានប​ញ្ហាដ៏​លំបាក ​ដោយសា​រគា​ត់​ជាម​នុ​ស្ស​ឆេវ​ឆា​វ​ខ្លាំ​ង។ បន្ទាប់​មក ក្នុង​រដូវ​កា​លនៃ​បុ​ណ្យ​ណូអែល ឆ្នាំ១៩៨៨ ខ្ញុំ​ក៏​បាន​ដឹង​ថា ភរិយា​រ​បស់​ខ្ញុំ​មា​នផ្ទៃពោះ​កូន​ដំ​បូង​ហើយ។ តែពេល​នោះ ​ខ្ញុំ​ខ្លាច​មិន​បា​ន​ដូច​បំណង​។ ក្រោយ​មក ក្នុង​ខែសី​ហាឆ្នាំ​បន្ទាប់ ខាត់ធ័ររីន(Kathryn) បាន​ចាប់​កំណើត ក្លាយជា​ស​មាជិក​ថ្មី​ក្នុង​គ្រួសារយើ​ង។ ខណៈ​ពេល​ដែល​គិលានុ​បដ្ឋាយិកា និង​វេជ្ជ​បណ្ឌិត កំពុង​មើល​ថែរ​ភរិយា​រប​ស់​ខ្ញុំ ខាត់ធ័រ​រីន​កំពុង​យំ​ក្នុ​​ងក​​ញ្ច្រែង​កម្តៅទា​រក។ ខ្ញុំក៏​បាន​ដាក់​ដៃ​លើ​នាង​ដើម្បី​កម្សាន្ត​ចិត្ត​នា​ង ហើយម្រា​មដៃ​ដ៏​តូច​ល្អិត​រ​បស់​នាង ​ក៏​បាន​ក្តោប​​ម្រាម​ដៃ​រប​ស់ខ្ញុំ​។ ភ្លាម​នោះ ព្រះវិញ្ញាណប​រិសុទ្ធ​ក៏​បាន​ប៉ះពាល់​ចិត្ត​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​ការ​សង្ស័យ​ដែល​ខ្ញុំមា​ន ហើយ​ខ្ញុំក៏​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ដល់​កូន​តូច​​នេះ! ស្រ្តី​មេម៉ាយ នៅស្រុ​កសេ​រិបតា ក៏​ធ្លាប់​មាន​ការ​សង្ស័យ​ដូច​នេះផ​ងដែ​រ។ កូ​នប្រុ​សរ​បស់​នាង​ធ្លាប់​ទទួ​លរ​ង​ការ​វា​យប្រ​ហារ ពី​ជម្ងឺ​ដែល​អាច​ឆក់​យ​ក​ជី​វិត។ ពេល​នាង​មា​នកា​រអ​ស់ស​ង្ឃឹម នាង​ក៏​បាន​ស្រែក​យំដា​ក់លោ​កអេ​លីយ៉ាថា ​“លោក​​បាន​​ម​ក​​ឯ​ណេះ ដើម្បី​​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ?”(១ពង្សាវតាក្សត្រ ១៧:១៨) ប៉ុន្តែ ព្រះមិ​នមា​ន​ផែន​ការ​ដូ​ចនោះ​​ទេ។ យើង​ប​ម្រើព្រះ​មួ​យអ​ង្គ ដែលមា​ន​ព្រះចេស្តា​ខ្លាំង​ជាង​ប​ញ្ហា ដែល​យើ​ង​ជួប​ប្រ​ទះ ព្រះ​អង្គ​សព្វព្រះ​ទ័​យនឹ​ង​អ​ត់ទោ​ស…

Read article
អំណាចនៃតន្រ្តី

នៅប្រទេស​វេលស៍ តន្រ្តី​រប​ស់ក្រុម​ចម្រៀង​បុរស បាន​ចាក់​ឫស​ចូ​លយ៉ា​ងជ្រៅ​ ក្នុង​វប្បធម៌​នៃ​ជន​ជាតិវេ​លស៍។ មុនសម័​យ​ស​ង្រ្គាម​លោកលើ​កទី​២ មាន​ក្លឹប​ក្រុម​ចម្រៀង​បុរស​មួយ ​មាន​ការ​ប្រកួ​ត​ប្រជែង​បែប​មិត្តភាព​ ជាមួ​យ​នឹង​ក្រុម​ចម្រៀង​បុរ​សជ​ន​ជាតិ​អាឡឺម៉ង់ ប៉ុន្តែ ចំណង​មិត្ត​ភាព​នេះ​ត្រូ​វបា​ន​ជំនួស ដោយ​ភាព​ជាស​ត្រូវនឹ​ង​គ្នា ក្នុង​អំឡុ​ងពេល និង​ក្រោយ​ពេល​សង្រ្គាម​លោកលើ​ក​ទី​២។ ទោះជា​យ៉ា​ង​ណាក៏​ដោ​យ ភាព​តាន​តឹង​នេះ​ក៏​រលាយ​បន្តិ​ច​ម្តង​ៗ ដោយសារ​ពាក្យពេ​ចន៍ ដែល​ក្រុម​ចម្រៀង​ទាំង​ពីរ​មា​នដូច​គ្នា ក្នុង​វគ្គ​បន្ទ​រដែ​ល​ច្រៀង​ថា “បើ​អ្នក​និយាយ​គ្នាជាមួយ​​ខ្ញុំ អ្នក​ជា​មិត្ត​ភ័ក្រ​រ​បស់​ខ្ញុំ។ បើ​អ្នក​ច្រៀង​ជា​មួ​យខ្ញុំ​ អ្នក​ជា​បង​ប្អូន​របស់​ខ្ញុំ”។​ ត្រង់​ចំណុ​ច​នេះ អំណាច​ដែល​តន្រ្តី​មា​ន ក្នុង​ការ​ប្រោ​ស​ឲ្យ​ជា ​និង​ជួយ ជាអំ​ណាយម​ក​ពីព្រះ​ ដែលលើ​កទឹ​ក​ចិត្ត​មនុ​ស្សជា​ច្រើ​ន។​ ហេតុនេះ​ហើ​យ បាន​ជាប​ទ​ទំនុ​ក​ដំកើ​ង បាននិ​យាយម​ក​កាន់​ចិត្ត​យើង យ៉ាង​ស៊ីជ​ម្រៅយ៉ា​ងនេះ​។ បទ​គម្ពី​រ​ទំនុក​ដំកើង និយាយ​អំពី​ការអ្វី​ដែ​លទា​ក់​ទង​នឹ​ងចិ​ត្តរ​បស់​យើ​ង ដែល​នាំ​ឲ្យ​យើង​និយាយ​ទៅ​កាន់ព្រះ​វិ​ញ ចេញ​ពី​ជម្រៅនៃ​វិ​ញ្ញាណ​រប​ស់​យើង។​ ​គឺដូ​ច​ដែល​មាន​សេចក្តី​ចែ​ងថា​ “តែ​​ទូលបង្គំ​នឹង​ច្រៀង​ពី​ព្រះចេស្តា​នៃ​ទ្រង់ អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូលបង្គំ​មាន​សេចក្តី​វេទនា”(ទំនុកដំកើង ៥៩:១៦)។ ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ស្តេចដា​វី​ឌបា​ន​និពន្ធទំនុក​នេះ​ ខណៈ​ពេល​ដែ​ល​គេ​កំពុង​ដេញ​តាម​សម្លាប់​​ទ្រង់! ទោះ​ស្តេ​ចដា​វី​ឌកំ​ពុង​ស្ថិត​ក្នុងស្ថា​នភា​ព​លំបាក​យ៉ាង​ណាក៏​ដោយ ក៏​ទ្រង់​នៅ​តែ​នឹក​ចាំអំ​ពីអំ​ណាច និង​ក្តី​មេត្តា​កុរ​ណារ​បស់​ព្រះ ហើយកា​រ​ច្រៀង​សរសើ​រ​ព្រះ អំពី​អំណាច និង​សេ​ចក្តីមេ​ត្តារ​បស់ព្រះ​អង្គ​…

Read article
ការរក្សាការរួបរួម

មានពេ​លមួ​យ លោក​អ័ម៉ាន(Aman) បាន​លិច​កប៉ាល់ ហើយ​ក៏​បាន​រសាត់​អណ្តែត​ទៅ​ទើលើ​កោះមួ​យ។ ទីបំ​ផុត គេ​ក៏​បាន​រ​កគា​ត់ឃើ​ញ នៅ​លើ​កោះនោះ​។​ ក្រុម​អ្នក​ជួយ​សង្រ្គោះ ​បាន​សួរ​គាត់​អំពី​ខ្ទ​មបី​ខ្ន​ង ដែល​ពួក​គេ​បាន​ឃើ​ញនៅលើកោះ​នោះ​។ គា​​ត់ក៏​បាន​ច​ង្អុល​ទៅ​ខ្ទម​ទាំង​នោះ ហើយ​ប្រាប់​គេ​ថា​ “ខ្នម​មួយ​នោះ ​ជាផ្ទះ​រប​ស់ខ្ញុំ​ ហើយ​មួយ​នោះ​ជាព្រះវិហាររ​បស់​ខ្ញុំ” បន្ទាប់​មក ​គាត់​ក៏​ចង្អុ​ល​ទៅខ្ទ​មទី​បី​ ហើយនិ​យាយ​ថា ​“នោះ​ជាព្រះ​​វិហារ​របស់​ខ្ញុំ កាល​ពីមុ​ន”។ ទោះ​​បីជាពួក​គេ​ប្រហែល​ជា​អស់​សំ​ណើច ដោយគិ​តថា​ គាត់កំ​ពុង​និយាយ​រឿង​ឡប់​ៗ​ក៏ដោយ ក៏​រឿង​នេះ​បាន​ធ្វើខ្ញុំ​គិត​ អំពី​ការ​រួប​រួ​មគ្នា​ ក្នុង​ចំណោ​មគ្រី​ស្ទ​ប​រិស័ទ។​ នៅស​ម័យ​ដែល​សា​វ័ក​ប៉ុល​កំពុងបំ​ពេញ​បេ​សកម្ម ពួក​ជំនុំ​ក្រុង​អេភេសូរ ប្រជុំ​ទៅ​ដោយ​អ្នក​មាន និង​អ្នក​ក្រ ជន​ជាតិ​យូ​ដា និង​សាសន៍​ដទៃ បុរស​និ​ងស្ត្រី​ ពួក​ម្ចាស់​ទាសករ និង​ពួក​ទាសករ។ ហើយពេ​ល​ដែល​ភាព​ខុស​គ្នានេះ​កើត​មា​ន ក្នុង​ចំណោម​ពួ​ក​គេ ​ការ​ប៉ះទ​ង្គិច​គ្នា ក៏​កើត​មាន​ផ​ង​ដែរ។​ មាន​បញ្ហា​សំខាន់​ៗ​ជា​ច្រើន ដែល​សាវ័ក​ប៉ុល​បាន​សរសេ​រក្នុ​ង​សំបុត្រ ផ្ញើ​ទៅ​ពួក​គេ ដែល​ក្នុង​នោះ គាត់​ក៏បា​ន​និយា​យអំ​ពី​បញ្ហា​នៃកា​ររួ​បរួ​ម​គ្នាផ​ង​ដែ​រ។​ ប៉ុន្តែ ​សូមយើងធ្វើកា​រ​សង្កេ​តមើ​ល​ថា​ គាត់​បាន​មាន​ប្រ​សាសន៍​យ៉ាង​ណាខ្លះ​ អំពី​បញ្ហានេះ​ ក្នុ​ង​បទ​គម្ពីរ​អេភេសូរ ៤:៣។ គាត់​មិន​បា​នប្រា​ប់​ពួក​គេ​ ឲ្យ “សង្វាតនឹ​ង​បង្កើត ឬ​រៀប​ចំ​​ឲ្យមា​នកា​ររួ​បរួ​មគ្នា​”​​នោះ​​ទេ​។ តែគា​ត់​បាន​​ប្រាប់​ពួ​កគេ​ឲ្យ​…

Read article
ធ្វើខុសដោយអចេនា

ពេល​ដែល​ខ្ញុំ​កំ​ពុង​នាំអ័​ឡេច(Alex) ចៅ​ប្រុស​រ​បស់​ខ្ញុំ​ ត្រឡប់​ទៅ​ផ្ទះរ​បស់គា​ត់វិ​ញ បន្ទាប់​ពីបា​ន​នាំ​គាត់​មក​លេ​ងផ្ទះ​ខ្ញុំ​ មួយ​រយៈ​មក​ យើង​​ឃើញ​​​ថា ចរាចរណ៍​ហាក់​ដូច​ជាមាន​ការ​ពិបាក​ខុស​ពី​ធម្មតា​។ មាន​ឡាន​មួយ​​ដែ​ល​អា​ច​បើក​ប​ត់​ចុះឡើ​ងបាន​រហ័ស បាន​វ៉ា ហើយ​ពាំង​ឡាន​​ខ្ញុំ ធ្វើ​ឲ្យ​​ខ្ញុំ​មិន​អាច​បើក​ចូ​លទៅ​ក្នុង​ចំណែក​ផ្លូវ​ដែល​ខ្ញុំ​ត្រូវ​ប្រើ ធ្វើ​ឲ្យ​ខ្ញុំត្រូ​វប​ង្ខំចិ​ត្តបើ​ក​បរ​តាម​ចំណែក​ផ្លូវ ដែល​សម្រាប់​ឡានដែ​លបា​ន​បង់​ប្រាក់​ជា​មុន ​តែខ្ញុំ​មិន​ទាន់​បា​នប​ង់​ប្រាក់​​ទេ។ អ័ឡេច​ក៏បាន​ប្រា​ប់ខ្ញុំ​ថា​ តាម​ធម្មតា នៅ​សហរដ្ឋ​អាមេរិក គេនឹ​ង​ថត​រូប​ស្លាក​លេ​ខ​ឡាន​របស់​ខ្ញុំ ហើយ​គេ​អាចផ្ញើ​សំបុត្រ​ផា​កពិន័យ​មក​ដល់​ផ្ទះខ្ញុំ​ទៀ​ត។ ខ្ញុំ​ក៏មា​ន​ចិត្ត​តប់​ប្រមល់ ព្រោះខ្ញុំ​នឹ​ងត្រូ​វ​បង់​ប្រា​ក់ផា​កពិ​ន័​យ ទោះបី​ជា​ខ្ញុំ​បាន​បំពាន​ច្បាប់​ ដោយ​អចេតនា​ក៏​ដោយ។ យ៉ាង​ណា​មិ​ញ សម្រាប់​ជន​ជា​តិយូ​ដា សម័យ​ដើម ការ​បំពាន​ក្រឹត្យវិ​ន័យ​រប​ស់ព្រះ​ ទោះ​ដោ​យចេតនា ឬអ​ចេតនា​ក្តី គឺ​សុទ្ធ​តែ​ត្រូវ​មាន​ការ​លោះបា​ប ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្រឹត្យ​វិន័យ​សញ្ញាចា​ស់ បាន​ទទួល​ស្គាល់ អំពើបា​ប​ដែល​ប្រព្រឹត្ត​ដោយអ​ចេតនា​ ហើយ​ក៏​បា​ន​ផ្តល់​ឲ្យនូវ​ដំណោះ​ស្រាយ ដោយ​ឲ្យ​ថ្វាយ​ដង្វាយ​លោះបា​ប គឺ​ដូច​ដែល​មានសេ​ចក្តី​ចែង​មក​ថា “បើ​អ្នក​ណា​ធ្វើ​បាប​ឥត​ដឹង ដោយ​បំពាន​លើ​បទ​ណា​មួយ…នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ”(លេវីវិន័យ ៤:២-៣)។ ដង្វាយ​​លោះ​បា​ប ក្នុងគ្រា​សញ្ញា​ចាស់ មិន​គ្រាន់​តែ​ជួយ​រំឭ​ក​ឲ្យ​ដឹង​ខ្លួន​ថា​ ការ​ប្រព្រឹត្ត​ខុស​ដោយ​អចេនា នាំ​ឲ្យ​ទទួល​ទោស​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន​ប្រាប់​បុគ្គល​ម្នាក់​ៗ ឲ្យ​មាន​សង្ឃឹម​ថា ព្រះ​នឹង​ប្រទា​ននូ​វ​ការ​ប្រោស​លោះ ​ដោយ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ដែ​លយើ​ង​បាន​ប្រព្រឹ​ត្តខុ​ស ដោយ​មិន​ដឹង​ខ្លួ​ន។ ព្រះ​អង្គ​បាន​ប្រោសលោះ​យើង…

Read article
តើវីរបុរសនោះជានរណា?

ជួន​កាល ពេលយើ​ង​អាន​ព្រះគម្ពី​រ​ពួ​ក​ចៅ​ហ្វាយ   ដែលនិ​យាយ​អំពី​ស​ង្រ្គាម និង​អ្នក​ច​ម្បាំង​ដ៏​មហិ​មារ យើងប្រ​ហែលជា​មា​នអា​រម្មណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​តែអា​ន​សៀវភៅ​រឿង​និទាន​កុមារ ដែល​និយាយ​អំពី​វីរបុរ​សដ៏​អស្ចារ្យ។ យើងមា​ន​តួអ​ង្គសំ​ខាន់​ៗ​ដូចជា ដេបូរ៉ា បារ៉ាក គីឌាន ​និង​សាំសុន​ជាដើ​ម។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក្នុង​ចំណោ​ម​ពួក​ចៅ​ហ្វាយ(​ឬអ្នក​រំ​ដោះ)ទាំង​នោះ ​ក៏មាន​អូធ្នា​លផ​ង​ដែ​រ។ ព្រះ​គម្ពីរ​បា​ននិ​យាយ​ដោយ​សង្ខេប​អំពី​ជីវិត​របស់​គាត់ ឲ្យ​ចំ​ចំណុច​តែ​ម្តង​(ពួក​ចៅហ្វាយ​ ៣:៧-១១) ដូច​នេះ​ ព្រះគម្ពីរ​មិន​បាន​​រៀប​រាប់​ អំពី​អំណាច​របស់​គាត់ទេ​។   តែ​យើង​ពិត​ជា​​អាច​ដឹងអំពី​កា​រ​អ្វី   ដែ​ល​ព្រះបា​ន​ធ្វើតា​ម​រ​យៈគា​ត់ដែលមា​ន​ដូចជា:   ការ​ដែល “ទ្រង់​​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដល់​គេ”​(ខ.៩) ការដែល “ព្រះវិញ្ញាណ​នៃ​ព្រះយេហូវ៉ា​​សណ្ឋិត​នៅ​លើ​លោក”​(ខ.១០) និង​ការ​ដែល “ព្រះយេហូវ៉ា​​ទ្រង់​​បាន​ប្រគល់​គូសាន-រីសាថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​​លោក​មាន​កំឡាំង​នឹង​ឈ្នះ​ស្តេច​គូសាន-រីសា​​ទៀត​”​(ខ.១០)​។ បទគ​ម្ពី​រដែ​ល​ចែ​ងអំ​ពីលោ​កអូធ្នា​ល បាន​ជួយ​ឲ្យ​យើ​ងផ្តោ​តទៅលើ​ចំណុច​សំ​ខាន់​បំផុត គឺ​កិច្ចកា​រ​ដែល​ព្រះបា​ន​ធ្វើ តាម​រយៈ​គាត់។​ ពេលយើ​ង​អាន​រឿ​ង​ដែល​គួ​រឲ្យ​ចាប់​អារ​ម្មណ៍ ដែល​និយាយ​អំពី​តួអ​ង្គ​ ដ៏​គួរ​ឲ្យ​ស្ងប់​ស្ញែង ​យើង​អាច​ភ្លេចផ្តោត​ទៅលើ​ចំ​ណុចនេះ​ ហើយ​មិន​បាន​ចាប់​អា​រម្មណ៍​ នឹង​ការ​អ្វី​ដែល​ព្រះ​អម្ចាស់​កំពុង​ធ្វើតា​មរ​យៈ​ពួក​គេ។ កាល​ពី​ក្មេ​ង ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ប្រាជ្ញាថែ​មទៀ​ត ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​ស្គា​ល់​ព្រះគ្រី​ស្ទ។ តែខ្ញុំ​មិ​ន​ចាំ​បាច់​គិត​ដូច្នោះ​ទេ។ ព្រះអង្គ​ច្រើន​តែ​ប្រើ​មនុស្ស​សាមញ្ញ ឲ្យ​ធ្វើ​កិច្ច​ការ​ដែល​មិន​ធម្ម​តា។ ពេលអ្នក​ដទៃ​ឃើ​ញ​ពន្លឺ​​ព្រះ​អង្គ​ចែង​ចាំង តាមរ​យៈ​ការ​រស់​នៅ​របស់​យើង នោះព្រះ​​នាម​ទ្រង់​​ក៏​បាន​ដំកើង​ឡើង ហើយ​ពួក​គេ​ក៏ច​ង់​ចូល​មក​រកព្រះ​អង្គ​ផង​ដែ​រ​(ម៉ាថាយ ៥:១៦)។ ពេល​អ្នក​ដទៃ​​ក្រឡេក​មក​មើ​លជី​វិត​យើង យើងចាំ​បា​ច់ត្រូ​វ​ឲ្យ​គេមើ​លឃើ​ញ​ព្រះអង្គ…

Read article
កាលពីមុន និងពេលក្រោយ

បន្ទាប់​ពី​មាន​កា​រល្បងល​ដ៏​ធ្ង​ន់ធ្ង​រ តើ​មាន​កា​រ​ខុ​សប្លែ​ក​អ្វី​ខ្លះ​កើត​មាន ក្នុង​ការ​រស់​នៅ​ដោយ​ជំនឿ?​ ខ្ញុំ​បាន​គិ​ត​អំពី​សំ​ណួរ​មួយ​នេះ ​ពេលដែ​ល​ខ្ញុំអា​នព​ត៌​មាន​ដ៏សោ​ក​សៅ ដែល​និយាយ​អំពី​បុរស​ជន​ជាតិ​ចាម៉ៃកា​ម្នា​ក់ ដែល​បានរា​លកៃ​កាំ​ភ្លើ​ង ត្រូវ​កូន​ស្រីអា​យុ១​៨​ឆ្នាំរប​ស់គាត់ ពេល​ដែល​គាត់​កំពុ​ងព្យា​យាមកា​រ​ពា​រក្រុ​ម​គ្រួសារ​គាត់ ឲ្យ​រួ​ច​ពីចោ​រ​ដែល​ចូល​ផ្ទះគា​ត់។ ពត៌​មាន​បា​នចុះ​ផ្សាយថា​ បន្ទា​ប់ពី​ហេតុការណ៍​នេះ​កើ​ត​ឡើង គាត់​ក៏​បាន​ទៅ​ព្រះ​វិហារ នៅ​ថ្ងៃប​ន្ទាប់ ដូច​សព្វ​មួយ​ដង ដើម្បីស្វែ​ង​រក​ជំ​នួយ​ពី​ព្រះ ទោះបី​ជា​គាត់​មា​ន​ទុក្ខ​ធ្ង​ន់​យ៉ាងណា​ក៏ដោ​​យ។ កាល​ពីមុ​ន សេច​ក្តី​ជំនឿដែ​ល​គាត់​មាន​ចំពោះ​ព្រះ ​បាន​នាំ​ឲ្យគា​ត់មា​នដំ​ណោះស្រា​យ ដូច​នេះ គាត់​នៅតែ​ជឿថា​ ព្រះទ្រ​ង់​នឹង​នៅ​តែ​​ជួយ​គាត់​ទៀត។​ យ៉ាងណា​មិញ​ ខ្ញុំក៏​ធ្លា​ប់មានបទ​ពិសោធន៍​ដ៏​សោក​សៅ​ក្នុងជីវិត​ផង​ដែរ បាន​ជា​ខ្ញុំយ​ករឿ​ងនេះ​ម​កគិ​ត។ ខ្ញុំ​បាន​បាត់​ប​ង់កូ​ន​ស្រីម្នាក់ ដែល​មាន​វ័​យជំ​ទង់។ ខ្ញុំ​បាន​ជី​កក​កាយ​រក​ឯក​សារ​ចុង​ក្រោយ​ដែល​ខ្ញុំបា​ននិ​ពន្ធ និង​រក្សា​ទុក​ ក្នុង​កំព្យូទ័​ររ​បស់​ខ្ញុំ​ មុនពេ​ល​មែលីស្សា(Melissa) បាត់​បង់​ជីវិត ក្នុង​ខែមិ​ថុនា ឆ្នាំ​២០០២។ ឯកសារ​នោះបា​នរំ​ឭក​ខ្ញុំឡើ​ង​វិ​ញ អំពី​ទស្សនៈ​ដែល​ខ្ញុំធ្លា​ប់​មាន ចំពោះ​ជីវិត ​និង​ចំពោះក្តី​ជំនឿ​ មុន​ពេល​នាង​លាចាក​លោក​ទៅ។ តើកា​រ​អ្វី​ដែល​ខ្ញុំបា​នសរសេរ​កាល​ពី​មុន មាន​ទំនាក់ទំ​នង​ដូចម្តេ​ចខ្លះ​ ជាមួ​យនឹ​ង​ការ​អ្វីដែ​ល​ខ្ញុំបា​នដឹ​ង​នៅ​ពេលប​ច្ចុប្បន្ន? តើ​ការ​ល្ប​ង​ល​ដ៏​ធ្ងន់​ធ្ងរ​បា​នកែ​ប្រែ​ក្តី​ជំនឿ​ដែ​លខ្ញុំ​មា​នចំ​ពោះព្រះអ​ង្គឬ​ទេ​? ក្នុ​ងអ​ត្ថប​ទ​ដែល​ខ្ញុំ​បា​ន​និពន្ធ​កាល​ពី​ខែ​ឧសភាឆ្នាំ​នោះ ខ្ញុំបា​នស​រសេរ​ថា​ “ស្តេច​ដាវីឌ​បាន​ចូ​លទៅ​ចំ​ពោះព្រះ​ ដោយ​គ្មាន​ការ​ភ័​យខ្លា​ច ដើម្បី​ទូលព្រះ​អង្គ​ អំពី​អ្វីដែ​ល​មាន​ក្នុ​ងចិ​ត្ត​រ​បស់​ខ្លួន …. ដូ​ចនេះ​ យើងក៏​មិន​ចាំ​បាច់​ត្រូ​វមា​ន​ការភ័​យ​ខ្លាច ​ឬស្ទាក់​ស្ទើ​រ ក្នុ​ង​ការ​ទូ​លថ្វា​យព្រះ​…

Read article
ការថ្កោលទោសខ្លួនឯង

ថ្មីៗ​នេះ ខ្ញុំបា​ន​អាន​អត្ថប​ទមួ​យ ដែល​និយាយ​អំពី​អ្នក​ស៊ើប​អង្កេត​ឯក​ជ​នម្នា​ក់ នៅសហ​រដ្ឋ​អាមេរិក​​។ ពេលគា​​​ត់ទៅស៊ើបអង្គេ​តនៅ​ផ្ទះ​ណាមួ​យ គាត់​គោះទ្វារ​ផ្ទះ​នោះ ហើយ​ពេល​គេបើ​ក​ទ្វារ​ឲ្យគា​ត់ គាត់​ក៏​បង្ហា​ញ​កាត​សម្គាល់​ខ្លួន​រប​ស់គា​ត់ ហើ​យ​ប្រាប់​គេ​ថា ​“អ្នក​ប្រ​ហែល​ជាដឹ​ងហើ​យ​ថា ​ពួក​​ខ្ញុំ​​ម​កនេះ​ទីនេះ​ ដើម្បីអ្វី​​”។ ជា​ញឹក​ញា​ប់ អ្នក​ដែល​បើ​កទ្វា​រ​ឲ្យគា​ត់នោះ​ ច្រើន​តែ​មា​នកា​រ​តក់​ស្លត់ ហើយ​លាន់​មា​ត់​ថា “ហេតុអ្វី​ក៏​លោក​ដឹង​ថា​ ខ្ញុំ​បាន​ប្រព្រឹ​ត្តប​ទ​ល្មើសនោះ​?” បន្ទាប់​មក អ្នក​នោះក៏​បាន​សា​រភា​ព ដោយ​រៀបរា​ប់​អំពី​ឧក្រឹដ្ឋក​ម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយ​សម្ងាត់​តាំង​ពី​យូរ​មក​ហើយ។ លោក​រ៉ុន រូសេនបូម(Ron Rosenbaum) បាន​សរសេរ​អំពី​រឿង​នេះ​ ក្នុង​ទស្សនាវដ្តី​ស្ម៊ីត​សូនៀន​​ថា ភាព​តក់​ស្លុត​របស់​ជន​ល្មើស “បាន​បណ្តា​លឲ្យ​ក​ម្លាំង​មូល​ដ្ឋាន​នៃ​សម្ប​ជញ្ញៈ​របស់​ខ្លួន​រើ​ឡើង ដែ​ល​ធ្វើ​ឲ្យអ្ន​កនោះ​សារភាព​នូវ​កា​រអ្វី​ដែ​លបា​នលា​ក់​ក្នុង​ចិត្ត។ យើង​ទាំង​អស់​គ្នា​បា​នដឹ​ង​ អំពី​ចំណុ​ច​អាក្រក់​រប​ស់​ខ្លួន​ឯង ​ដែលអ្ន​កដ​ទៃមិ​នបា​ន​ដឹ​ង ដូច​ជា បរាជ័យ កំហុស និង​អំពើ​បាប។ ទោះបីជា​យើ​ងបា​ន​សារភាព​អំពី​​ការអាក្រក់​ទាំង​នោះ ដល់​ព្រះ ​ហើយ​បាន​ទទួល​ការ​អត់​ទោស​បាប​ពី​ព្រះអង្គ​ក៏ដោ​យ ក៏កំ​ហុស​ទាំង​អស់​នោះ អាច​វិល​ត្រឡប់​មក​ចោទ​ប្រកាន់​យើង ម្តង​ហើយ​ម្តង​ទៀ​ត។ យ៉ាង​ណា​មិញ សាវ័ក​យ៉ូហាន ដែល​ជា​សាវ័ក​ដែ​លស្និ​ទ្ធ​នឹ​ងព្រះយេស៊ូវ បាន​សរសេរ​អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​មាន​ចំពោះយើ​ងរា​ល់​គ្នា ហើយ​បាន​ប្រា​ប់​យើងឲ្យ​ស្តា​ប់​បង្គា​ប់​តាម​ព្រះ​រាជ​បញ្ជា​រ​បស់​ព្រះអ​ង្គ។ គឺ​ដូច​ដែល​គា​ត់​មាន​ប្រ​សាស​ន៍​ថា “គឺ​​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្តី​ពិត ហើយ​​យើង​​នឹ​ង​បាន​កំ​ឡា​​ចិត្ត នៅ​ចំពោះ​​ទ្រង់​​ផ​ង ដ្បិត​​បើ​​សិន​ជា​ចិត្ត​​យើង​ចោទ​ប្រកាន់​​ខ្លួន…

Read article
បញ្ញត្តិដ៏សំខាន់

ពេល​​ដែល​គេ​សួរ​ព្រះយេស៊ូវ​ថា មាន​ក្រឹត្យ​វិន័យ​មួយ​ណាដែ​លសំ​ខាន់​ជាង​គេ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ឆ្លើយ​ថា បញ្ញត្តិ​ដែល​សំខាន់​ជា​ងគេ​នោះ​គឺ “​ឯ​ង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង”(ម៉ាកុស ១២:៣០)។ ត្រង់ចំ​ណុច​នេះ ព្រះ​យេស៊ូវ​បាន​បូក​សរុប​ នូវ​ការ​អ្វីដែ​លព្រះ​​សព្វ​ព្រះ​​ទ័យ​ឲ្យ​យើងធ្វើ​​បំផុត​។ ខ្ញុំឆ្ងល់ថា យើង​អាច​រៀន​ស្រឡាញ់​ព្រះ អស់ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពីគំ​និ​ត ដោយ​របៀប​​ណា? យ៉ាង​ណា​មិញ​ លោក​នៀល ផ្លានទីនហ្គា(Neal Plantinga) បាន​កត់​សំ​គាល់​ឃើ​ញ ភាព​ខុស​ប្លែក​ដ៏សំ​ខាន់ នៃ​ក្រឹត្យវិ​ន័យ​មួយនេះ នៅក្នុ​ង​ព្រះគម្ពី​រ​សញ្ញា​ថ្មី។ បទ​គម្ពីរ​និក្ខម​នំ បាន​បង្គាប់​យើង ​ឲ្យ​ស្រឡាញ់​ព្រះ ឲ្យ​អ​ស់​ពី​ចិ​ត្ត អស់​ពីវិ​ញ្ញាណ និង​អស់​ពីកម្លាំង​របស់​យើង(​៦:៥)។ តែ​ក្នុង​គ្រា​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា យើង​ក៏​ត្រូវ​ស្រឡាញ់​ព្រះអង្គ អស់​ពី​គំនិត​​ផ​ង​ដែរ។ បាន​សេចក្តី​ថា “យើង​ត្រូ​វ​ស្រឡាញ់​ព្រះ ឲ្យអ​ស់​ពី​អ្វីដែល​យើង​មាន ​ពោលគឺអ​ស់ពី​អ្វី​ៗ​ទាំ​ង​អ​ស់”។ កាល​ណាយើ​ង​យល់​អំពី​អត្ថន័យ​នៃក្រឹ​ត្យវិន័​យ​នេះ ​នោះ​ទស្សនៈ​របស់​យើង​ក៏មា​ន​ការ​ផ្លា​ស់​ប្តូរ​​ផង​ដែ​រ។ កាល​ណាយើ​ង​រៀនស្រ​ឡាញ់​ព្រះ ឲ្យអ​ស់ពីអ្វីៗទាំ​ង​អស់​ នោះ​យើង​នឹង​ចាប់​ផ្តើ​មដឹ​ង​ថា ​ទុក្ខ​លំបាក​រប​ស់យើ​ង​ គឺ​ជា “ពន្លឺ​រប​ស់​យើង និង​ជា​បញ្ហា​ដែល​យើង​​មានជា​​បណ្តោះ​អាស​ន្ន”​ ​គឺដូ​ចដែលសា​វ័ក​ប៉ុល​បាន​ពិពណ៌នា ​អំពី​ទុក្ខ​លំបាក​របស់​គាត់​​​ថា ពេល​មាន​ទុក្ខលំ​បាក់…

Read article
ការប្តេជ្ញាចិត្ត

ចាប់​តាំង​ពីឆ្នាំ​១៩៧៥​មក ខ្ញុំ​មិ​ន​ដែល​បាន​ធ្វើការប្តេជ្ញា​ចិ​ត្ត​ជាថ្មី​ សម្រាប់​ឆ្នាំ​ថ្មីឡើ​យ។ ខ្ញុំ​មិន​ត្រូវ​ការ​ការ​ប្តេជ្ញាចិត្ត​ជាថ្មី​ទេ​ ព្រោះ​ខ្ញុំនៅ​តែ​បន្តធ្វើ​តាមការ​ប្តេជ្ញាចិ​ត្តចា​ស់ ដែល​ត្រូវ​សរ​សេរ​កំណត់​ហេតុខ្លី​ៗ​ យ៉ាង​ហោច​ណាស់​ឲ្យបា​ន​មួយ ជា​រៀង​រាល់ថ្ងៃ​ ត្រូវ​ខិត​ខំអា​ន​ព្រះ​គម្ពីរ និង​អធិស្ឋាន​ឲ្យបា​ន​ច្រើន ក្នុង​ថ្ងៃ​នីមួ​យៗ​ ត្រូវ​រៀប​ចំពេ​លវេ​លា ត្រូវ​ធ្វើ​ឲ្យ​បន្ទប់​របស់​ខ្ញុំស្អាត​ជា​និច្ច​(មុន​​ពេល​ខ្ញុំសម្អាត​ផ្ទះ​ទាំងមូ​ល)។ ទោះ​ជាយ៉ា​​​ង​​​ណាក៏​​​ដោយ ឆ្នាំនេះ​ ខ្ញុំបា​នប​ន្ថែម​ការ​ប្តេជ្ញាចិ​ត្ត​ថ្មី​មួយ​ទៀត ដែល​ខ្ញុំបា​នរ​កឃើ​ញ ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ពួក​ជំ​នុំ នៅទី​ក្រុង​រ៉ូម​ថា “កុំ​បី​​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ”(រ៉ូម ១៤:១៣)។ ទោះ​ជា​គេបានប្រើ​ការប្តេ​ជ្ញាចិ​ត្ត​មួយ​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ​ក៏​ដោ​យ(ប្រហែល​២ពាន់ឆ្នាំម​កហើ​យ)ក៏​យើ​ងគួ​រ​​តែមា​ន​ការ​ប្តេជ្ញាចិ​ត្ត​មួយ​នេះ ជា​ថ្មី​ឡើង​វិញ​ ជារៀ​ង​រាល់​ពេ​លដែ​ល​ឆ្នាំថ្មីមក​ដ​ល់។ សព្វ​ថ្ងៃ​នេះ មាន​គ្រីស្ទ​បរិស័​ទខ្លះ​បាន​បង្កើ​តក្បួ​នច្បា​ប់ សម្រាប់​ឲ្យ​អ្នក​ដទៃ​អនុ​វ​ត្ត​តា​ម ហើយ​ជំរុ​ញឲ្យ​គេ​មា​នការ​ប្រ​ព្រឹត្ត ឬ​ជំនឿ​បែប​ណាមួ​យ​ដែល​មិន​មាន​ចែង ឬមា​ន​ចែង​តែប​ន្តិច​​បន្តួ​ចក្នុ​ងព្រះ​គ​ម្ពីរ គឺ​មិន​ខុ​ស​ពីអ្ន​កជឿ​ព្រះ​ខ្លះ ក្នុង​ពួក​ជំនុំ ​នៅទី​ក្រុង​រ៉ូ​ម កា​លពី​ស​ម័យ​មុន​ឡើ​យ។ “ថ្មដែ​លធ្វើ​ឲ្យជំ​ពប់​ដួល”​នេះ បាន​បណ្តា​លឲ្យ​អ្ន​ក​ដើរ​តាម​ព្រះយេស៊ូវ មាន​ការ​ពិ​បាក នៅ​ក្នុង​កា​រដើ​ម​តាម​ផ្លូវ​នៃ​សេចក្តី​ជំនឿ​ ដែល​ព្រះអ​ង្គ​បាន​យាង​​មក​ប្រទានឲ្យ​យើងដឹ​ង​ថា យើង​បាន​ទទួ​ល​សេចក្តី​ស​ង្រ្គោះ ដោយ​សារ​ព្រះ​គុណ​ព្រះ មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អឡើ​យ​(កាឡាទី ២:១៦)។ យើងត្រូ​វ​ជឿ​ថា ព្រះអ​ង្គបា​ន​សុគ​ត់ ហើយ​មាន​ព្រះ​ជន្ម​ឡើង​វិ​ញ ដើម្បី​លួស​យើ​ងឲ្យ​រួ​ចពី​បា​ប។ យើ​ងអា​ច​អប​អរសារ​ទរ ចំ​ពោះដំ​ណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ​ក្នុង​ឆ្នាំថ្មី​…

Read article