You are here:
ការ​ហាត់​ប្រាណដោយ​ការ​គោរព​ប្រតិ​បត្តិ​ព្រះ

ឆ្នាំ​ថ្មី​​ច្រើ​ន​​តែ​ជា​ពេល​ដែល​យើង​សម្រេច​ចិត្ត​មើល​ថែរ​ខ្លួន​ឯង​ ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​ហាត់​ប្រាណ ហូប​ចុក​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក៏​ប្រហែល​ជា​ដោយ​​សម្រក​ទម្ងន់​ខ្លះ​ៗ​ដែល​​​បានឡើង​ ​កា​ល​ពី​ថ្ងៃ​ឈប់​សម្រាក។ សាវ័ក​​ប៉ុល​​បាន​​មាន​​ប្រសាសន៍​​ថា “ការ​បង្ហាត់​​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ”(១ធីម៉ូថេ ៤:៨) ដូច​នេះ ខ្ញុំ​​ក៏​ខំ​សង្វាត​ឲ្យ​បាន​សុខ​ភាព​​មាំមួន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​បាន​ព្យាយាម​ញាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​​បន្ថែម​ឬ​បន្ថយ​អាហារ ទោះខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ញាំ​ម៉ាន់​បំពង​យ៉ាង​ណា​ក៏​ដោយ។ ខ្ញុំ​បាន​​លើក​ដុំ​ដែក ហើយ​ដើរ​ហាត់​ប្រាណ តែខ្ញុំ​ក៏​បាន​ដឹង​ថា រូប​កាយ​របស់​ខ្ញុំ​នឹង​មិន​ស្ថិត​ស្ថេរ​យូ​រ​អង្វែង​ ក្នុង​​លោកិយ​នេះ​ទេ។ រូប​កាយ​របស់​ខ្ញុំ​កំពុង​តែ​ថយ​​​កម្លាំង​​បន្តិច​ម្តង​ៗ។ យក​ល្អ យើង​គួរ​ផ្តោត​ទៅ​លើការគោរព​ប្រតិ​បត្តិ​ដល់​ព្រះ​វិញ ព្រោះ​ការ​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ នាំ​ឲ្យ​យើង​ទទួល​​​សេចក្តី​សន្យា​ សម្រាប់​​ជីវិ​ត​​នៅ​​ជាន់​​ឥឡូវ​នេះ ក៏​ដូច​ជា​ទៅ​ខាង​នាយផង​(ខ.៨)។ ដូច​នេះ មាន​អ្វី​ដែល​យើងអាច​ ទទួល​បាន បន្ទាប់​ពី​យើង​លា​ចាក​លោក​នេះ​ទៅ? គេ​ប្រហែល​ជាយល់​ថា ការ​គោរព​ប្រតិ​បត្តិ​​ព្រះ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​លក្ខណៈ​គួ​រ​ឲ្យ​ខ្លាច ហើយ​ជា​អ្វី​ដែល​គេ​មិន​អាច​ធ្វើ​បាន ប៉ុន្តែ តាម​ពិត ការ​គោរព​ប្រតិ​បត្តិ​ព្រះ គឺ​គ្រាន់​តែ​ជា​ការ​ស្រឡាញ់​ ដោយ​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ឲ្យ​បាន​ច្រើន​ជាង​ខ្លួន​ឯង។ ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ​មិនងាយនឹងរកបាន តែមានការរីក​លូត​លាស់ ​ក្នុង​វត្ត​មាន​របស់​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ សេចក្តី​ស្រឡាញ់​របស់​យើង​រីក​លូត​លាស់ ហើយ​យើង​ក៏​មាន​លក្ខណៈ​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់ ពេល​យើង​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ព្រះ​យេស៊ូវ ស្តាប់​ទ្រង់​មាន​បន្ទូល ហើយ​ទូល​ទ្រង់​អំពី​បញ្ហា​ទាំង​ឡាយ ទន្ទឹម​នឹង​នោះ យើង​ក៏​កាន់​តែ​ដូ​ច​ព្រះ ដែល​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​(១យ៉ូហាន…

Read article
ការដេញតាម

ពេលដែលស្វាមីរបស់ខ្ញុំ គឺខាល(Carl) កំពុង​តាម​​ស្រឡាញ់​ខ្ញុំ ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ការ​ណាត់​ជួប​គ្នា គាត់​មា​​ន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ទំនាក់​ទំនង​នេះ​​ណាស់​។ គាត់​បាន​ទូរ​ស័ព្ទ​មក​ខ្ញុំ ហើយ​សរសេរ​សំបុត្រ​ផ្ញើរខ្ញុំ​។ គាត់​បាន​សួរ​សំណួរ​ដោយ​ការ​ពិចារណា។ គាត់​បាន​ទិញរបស់​ជា​ច្រើន​ឲ្យ​ខ្ញុំ ដែល​មាន​ដូច​ជា ផ្កា ស្ករ​គ្រាប់ សៀវ​ភៅ និង​អំណោយ​ផ្សេង​ៗ​ទៀត ហើយ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារពេល​ល្ងាច។ ក្នុង​ការ​តាម​ស្រឡាញ់នេះ​ គាត់​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​ជា​ច្រើន។ កាល​នៅ​សតវត្សរ៍​ទី​១០ មុន​គ.ស ស្តេច​សា​ឡូម៉ូន​ក៏បាន​លើក​ទឹក​ចិត្ត ឲ្យ​មាន​ការប្តេជ្ញា​ចិត្ត និង​ភាព​ច្បាស់​លាស់យ៉ាង​ដូចនេះ នៅ​ក្នុង​ការ​ដេញ​តាម​មួយ​បែប​ទៀត គឺ​ការ​ដេញ​តាម​ប្រាជ្ញា។ តាម​វច្ចនានុ​ក្រម ពាក្យ​ប្រាជ្ញា គឺ​មាន​ន័យ​ថា “ការ​យល់​ដឹង​ថា អ្វី​ជា​ការ​ពិត អ្វី​ត្រឹម​ត្រូវ ឬ​អ្វី​ដែល​ស្ថិត​ស្ថេរ”។ និយមន័យ​នេះ គឺមា​ន​សារ​សំខាន់​ណាស់ បើ​សិន​ជា​យើង​ចង់​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ដ៏បរិសុទ្ធ។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​ស្តេច​សាឡូម៉ូន​ទ្រង់​បាន​ប្រើ​កិរិយ៉ា​ស័ព្ទ​សកម្ម​ជាច្រើន នៅ​ក្នុង​បទ​គម្ពីរ​សុភាសិត​ជំពូក​២ ដើម្បី​បក​ស្រាយ​អំពី​ការ​ដែល​យើង​ចាំ​បា​ច់​ត្រូវ​ប្រឹងប្រែង​ស្វែង​រក​ឲ្យ​បាន​ប្រាជ្ញា។ ទ្រង់​បាន​មាន​បន្ទូ​លថា “​ចូរ​ប្រុង​​​ត្រចៀក​​ស្តាប់” ​តា​ម​ប្រាជ្ញា ហើយ​​“ផ្ចង់​ចិត្ត​”ឲ្យ​បាន​យោបល់ ​“ស្រែក​ហៅ​” រក​ដំរិះ ព្រម​ទាំង “​បន្លឺ​សំឡេង​ឡើង” សូម​ឲ្យ​បាន​យោបល់ បើ​ឯង “​ខំ​រក​”ដូច​ជា​រក​ប្រាក់(ខ.២-៤)។ ដើម្បី​ស្វែង​រក​ប្រាជ្ញា យើង​ត្រូវ​មាន​ការ​ប្រឹង​ប្រែង ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង អំពី​កន្លែង​ដែល​យើង​អាច​រក​ប្រាជ្ញាឃើ​ញ…

Read article
ចូរកុំសើចចម្អកឲ្យគេ

ការ​បើក​បរឡាន​ដឹក​ទំនិញ​ធំៗ​​ នៅ​លើ​ផ្លូវ​ដែល​មានទឹកកក នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋអាឡាស្កា ហាក់​ដូច​ជា​កិច្ចការ​មួយ ដែល​តម្រូវ​ឲ្យ​មាន​ការ​កម្សាន្ត​សប្បាយខ្លះៗ​។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​បើក​បរ​ម្នាក់​បាន​ឮ​អ្នក​បើក​បរ​ម្នាក់​ទៀត​ឈ្មោះ អាលិច សើច​ញឹក​ញាប់ ហើយ​ឮ​ៗ តាមវិទ្យុទាក់​ទង ​រវាង​​ឡាន​​ដឹក​​ទំនិញ​​មួយ​​នឹ​ង​ឡាន​មួយទៀត អ្នកបើក​បរ​រូបនោះ​ក៏​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ធុញ​ទ្រាន់។ ដូច​នេះ គាត់​ក៏​និយាយ​បង្អាប់​អាលិច និង​បង្អាប់​សម្លេង​ឮ​ៗ ដែល​ជា​បុគ្គលិក​លក្ខណៈ​របស់​គាត់។ មិន​យូរ​ប៉ុន្មាន អ្នក​បើក​បរ​ដែល​បាន​និយាយ​រិះ​គន់​គេនេះ ក៏​បាត់​បង់​ការ​បញ្ជា​រ​ថយន្ត​ដ៏​ធំ​របស់​ខ្លួន ហើយ​ក៏​ធ្លាក់​ចូល​ក្នុង​ស្នាម​ភ្លោះ ជាប់​នៅ​ក្នុង​ព្រឹល​រហូត​ដ​ល់​ភ្លៅ​រថយន្ត​របស់​ខ្លួន។ ហើយ​តើ​យើង​យល់​ថា មាន​អ្នក​បើក​បរ​ណាដែល​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដាច់​ស្រយ៉ាល​មួយ​នេះ ហើយ​បាន​ឃើញ​គាត់​ជួប​ស្ថាន​ភាព​ដ៏​លំបាក​នេះ? ជា​ការ​ពិត​ណាស់ មាន​តែ​អាលិច​ទេ ដែល​បើក​តាម​នោះ។ ដូចនេះ បើ​អ្នក​ជា​អាលិច​វិញ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? តើ​អ្នក​នឹង​បន្ត​បើក​បង្ហួស ដោយ​សើច​យ៉ាង​ខែង​រ៉ែង ចំពោះ​បញ្ហា​របស់​អ្នក​ដ​ទៃ​ឬ? ប៉ុន្តែ អាលិចមិន​​បាន​ធ្វើដូចនេះ​ទេ។ គាត់​បាន​ឈប់ ហើយ​ចំណាយ​ពេល​បី​បួន​ម៉ោង ដើម្បី​ជួយ​ជីក​ព្រឹល​ចេញ​ពី​ឡាន​របស់​ឲ្យ​​អ្នក​រិះ​គន់​របស់​គាត់។ ពេល​​គាត់​បានបា​នជួយ​សព្វ​គ្រប់​ហើយ គាត់​គ្រាន់​តែនិយាយ​ថា “បើ​ខ្ញុំ​អាច​មាន​ឱកាស​កែ​ប្រែ នោះ​ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការ​កែ​ប្រែ”។ បន្ទាប់​មក គាត់​ក៏​សើច​ទៀត។ នេះ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា។ តើ​នេះ​មិ​ន​មែន​ជា​អ្វី​ដែល​ព្រះ​គ្រីស្ទ​បានបង្គាប់​ឲ្យ​យើ​ង​ធ្វើ ក្នុង​ព្រះ​គម្ពីរ​លូកា​ជំពូ​ក​៦ គឺ​ឲ្យ​ជួយ​អ្នក​ដទៃ ទោះ​គេ​ជា​ខ្មាំង​សត្រូវ​របស់​យើងក៏​ដោយ? នៅ​ពេល​ក្រោយ បើ​មាន​នរណា​ម្នាក់​និយាយ​អ្វី​អំពី​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចូល​ចិត្ត នោះ​សូម​គិត​ដល់​អាលិច ហើយ​កុំ​សើច​ចម្អក​ឲ្យ​អ្នក​នោះ​ឡើយ។…

Read article
សូមយើងត្រៀមខ្លួន

រីក​រាយ​ឆ្នាំ​ថ្មី! ពេល​ដែល​ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​មើល ថា​តើ​ឆ្នាំ​ថ្មី​នេះ អាច​នាំ​មក​នូវ​អ្វី​ខ្លះ​ដល់ខ្ញុំ នោះ​ខ្ញុំ​ក៏​ចង់​ដឹង​ផង​ដែរ ថា​តើ​ឆ្នាំ​២០១៤ ជា​ឆ្នាំ​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ​ឬទេ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​តើ​ខ្ញុំ​បាន​ត្រៀម​ខ្លួនសម្រាប់​ការ​យាង​មក​របស់​ទ្រង់​ហើយ​ឬ​នៅ។ ក្នុង​មួយ​ជីវិត​​នេះ ខ្ញុំ​ត្រូវ​តែ​មាន “ការត្រៀម​​ខ្លួន​សម្រាប់ការ​ជា​ច្រើន​”។ កាល​​ខ្ញុំ​​នៅ​ក្មេង ខ្ញុំ​ត្រូវ​តែ​ត្រៀម​ខ្លួន​ញាំ​អាហារ​ពេល​ល្ងាច ដោយ​លាង​ដៃ​ឲ្យ​បាន​ស្អាត។ ពេល​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​តែង​តែ​ចាំ​បាច់​ត្រូវ​ត្រៀម​ខ្លួន សម្រាប់​ការ​ទទួល​ខុស​ត្រូវ​សំខាន់​ៗ​ជា​និច្ច មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​។ តែ​ខ្ញុំ​ក៏​​បាន​ដឹង​ផង​ដែរ​ថា គ្មាន​អ្វី​ដែល​សំខាន់​ជាង​កា​រ​ត្រៀម​ខ្លួន​ សម្រាប់​​ការ​ជួប​ជុំ​ជា​មួយ​ព្រះយេស៊ូវ​ឡើយ។ នៅ​ក្នុង​ការ​និយាយ​ អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ លោក​យ៉ូហាន​បាន​ប្រាប់​យើង​ថា “អស់​​អ្នក​​ណា​​ដែល​​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ”(១យ៉ូហាន ៣:៣)។ ការ​ទន្ទឹង​រង់​ចាំ​ព្រះ​យេស៊ូវ​យាង​មក​វិញ នាំ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម គឺ​មិន​មែន​ជា​ការ​សង្ឃឹម​ដែល​គ្រាន់​តែ​​រ​គួច​ប៉ង​ក្នុង​ចិត្ត​នោះ​ឡើយ តែ​ជា​ការ​សង្ឃឹម​ដ៏​មុត​មាំ ដែល​បណ្តាល​ចិត្ត​យើង ឲ្យ​ជៀស​ចេញ​ពី​អំពើ​បាប​ដែល​តាម​រំខាន​យើង ហើយ​ឲ្យ​យើង​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ទ្រង់។ បើ​សិន​ជាយើង ពិត​ជា​ជឿ​ថា​ ឆ្នាំ​នេះ​អាច​ជា​ឆ្នាំ​ដែល​ទ្រង់​នឹង​យាង​មក​វិញ នោះ​យើង​កាន់​តែ​ងាយ​នឹង​អត់​ទោស​ឲ្យ​អ្នក​ដទៃ និង​ស្វែង​រក​ការ​អត់​ទោស​សម្រាប់​ខ្លួន​ឯង ព្រមទាំង​ចែក​ចាយ​សេចក្តី​ស្រឡាញ់ដែល​គ្មាន​លក្ខខ័ណ្ឌ​របស់​ព្រះ ដល់​អ្នក​ដទៃ។ ពេល​ដែល​យើង​គិត​ថា ព្រះ​យេស៊ូវ​ទ្រង់​អាច​យាង​មក​វិញ ក្នុង​ឆ្នាំ​នេះ​ នោះ​សូម​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​ពិត​ជា​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​របស់​ទ្រង់​ហើយ។ សូម​យើងខិត​ខំ​សម្អាត​ខ្លួន​ជា​បរិសុទ្ធ ឲ្យ​ដូច​ទ្រង់​ដែល​បរិសុទ្ធ​ដែរ ដោយ​ទន្ទឹង​រង់​ចាំថ្ងៃ​មួយ…

Read article
ឆ្លុះបញ្ចាំង

ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្តើម​កត់​ត្រាកំ​ណត់​ហេតុ​ប្រចាំ​ថ្ងៃខា​ង​ផ្នែក​ព្រលឹង​ វិញ្ញាណម​ក មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​កន្លង​ផុត20ឆ្នាំ​ហើយ។ ខណៈ​ដែល​ខ្ញុំ​អាន​សាឡើ​ងវិញ​នូវ​ពី​បីស​ន្លឹក​ដំបូង ខ្ញុំ​ភ្ញាក់​ផ្អើរ​មែន​ទែន ដែល​រូប​ខ្ញុំ​បាន​​បន្ត​កត់​ត្រារៀ​ងរ​ហូ​តម​ក។ ឥឡូវ​នេះ អ្នក​មិន​អា​ចចំ​ណាយ​លុយ​ទិញ ខ្ញុំ​ឱ្យឈ​ប់​កត់​ត្រា​កំណ​ត់ហេ​តុ​ប្រ​ចាំថ្ងៃ​បាន​ឡើយ! នៅ​ត្រង់​នេះមា​ន​អត្ថ​ប្រយោ​ជ​ន៍មួ​យ​ចំនួន ដែល​ខ្ញុំ​បាន​ទទួល​ពីកំ​ណត់​ត្រា​ប្រចាំថ្ងៃ​នេះ​ដូ​ចជា ៖ ទា​ក់ទ​ង​នឹង​បទ​ពិសោធន៍​ជីវីត ខ្ញុំ​ឃើញ​ថា​ការ​ចម្រើ​ន​ឡើង និង​ការ​បរ៉ាជ័យ ​ទាំង​ពី​រ​នេះគឺ​ជា​ផ្នែ​ក​មួយ​នៃ​ដំណើត​ជីវិត​​មនុស្ស​។ ខ្ញុំ​បាន​នឹក​ចាំពី​ព្រះ​គុ​ណរ​បស់​ព្រះ​ជាម្ចា​ស់ នៅពេ​ល​ដែល​ខ្ញុំ​អាន​ពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​ជួ​យ​ខ្ញុំ​ ដើម្បី​រក​ដំណោះស្រា​យក្នុងប​ញ្ហាដ៏​ធំ​មួ​យ។ ខ្ញុំច​ម្រើន​ឡើង ខាង​ឯ​គំនិ​តយោ​បល​ដែល​បាន​មក​ពី​ការ​ខំ​ត​យុទ្ឋ​ជាច្រើ​ននៅ​អ​តីតកាល ហើយ ​អាច​ជួយ​ខ្ញុំ​នូវ​ស្ថានការណ៍​បច្ចុប្បន្ន​ដែល​កំពុ​ង​ប្រឈ​មមុខ។ ​ការ​សំខាន់​បំផុត ក្នុងកំណត់​ត្រាប្រ​ចាំ​ថ្ងៃរ​បស់ខ្ញុំ​ប​ង្ហាញខ្ញុំ​ពី​កិច្ចការ​យ៉ាង​ស្មោះត្រ​ង់ដែ​ល​ព្រះបា​ន​ធ្វើ​នៅ​ក្នុង​ជី​វិតរ​បស់​ខ្ញុំ។ បទ​គម្ពី​រ​ជាច្រើ​ន​ក្នុង​ទំនុក​ដំកើង ​គឺដូ​ច​ជា​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ខាង​វិញ្ញាណ។ ក្នុង​បទ​គម្ពី​រទាំ​ងនោះ តែង​តែស​រសេរ​ចុះ​ពី​របៀប​ដែល​ព្រះជា​ម្ចា​ស់បា​ន​ជួយ​គេ​ក្នុង​ពេ​ល​សាក​ល្បង។ ក្នុង​បទ​គ​ម្ពី​រទំ​នុ​កដំ​កើ​ងជំ​​ពូក​ 40 បាន​សរ​សេរ​ថា ៖ “ខ្ញុំ​បាន​រង​ចាំ​ព្រះ​យេហូវ៉ាដោ​យ​អំណត់ ទ្រង់ក៏​បា​ន​ផ្អៀង​ព្រះកាណ៌ម​កស្តា​ប់ ហើយ​ទទួល​តាម​សម្រែក​របស់​​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពីអ​ន្លង់​គួ​រស្បើម…ដាក់​ជើង​ខ្ញុំ​លើ​ថ្ម​ដា​ព្រម​ទាំង​តាំ​ង​ជំហាន​ខ្ញុំ​ឱ្យ​ខ្ផាប់​ខ្ផួន ”(ខ.1-2)។ ក្រោយ​មក ដាវីឌ​អាន​បទ​គម្ពី​រ​ទំនុក​ដំកើង​ប៉ុណ្ណោះ ​ដើម្បី​រំលឹក​ពី​ការ​សង្គ្រោះ​ដ៏​ស្មោះត្រ​ង់រ​បស់​ព្រះ។ ការរ​ក្សានូ​វ​កំណត់​ត្រាប្រ​ចាំ​ថ្ងៃ ប្រហែល​ជា​មាន​ប្រយោជន៍​ចំពោះ​លោក​អ្នក​ផង​ដែរ។ កំណត់​ត្រា​នេះ អាច​ជួយ​លោ​កអ្ន​ក​ឱ្យ​មើ​ល​ឃើញ​កា​ន់​តែ​ច្បាស់​ឡើ​ង​នូ​វអ្វី ដែ​ល​ព្រះ​ជាម្ចាស់​កំពុ​ង​តែប​ង្រៀនលោ​កអ្ន​ក​ពី​ដំណើ​រ​ជីវិត ហើយ​ក៏​ជា​មូល​ហេតុ​ដើម្បី​ឱ្យ​អ្ន​កឆ្លុះប​ញ្ចាំ​ង​ពីភា​ព​ស្មោះត្រ​ង់​រប​ស់ព្រះ​ជា​ម្ចា​ស់។ __Dennis Fisher

Read article
ធ្វើការរបស់អ្នក

បី​បួ​​នឆ្នាំ​មុន កូ​នស្រី​រ​បស់​ខ្ញុំឈ្មោះ​ រ៉ូស៊ី (Rosie)បាន​ឆ្លាប់ ​ធ្វើជា​អ្ន​កដឹ​ក​នាំ​រឿង​ល្ខោន​នៅ​សាលា​មួយ​កន្លែង។ មាន ​កូន​សិស្ស​ជាច្រើ​ន​ចូល​មក​ធ្វើ​ការ​សម្តែង​ជា​ដំបូង​សិន មុន​ត្រូវ​បាន​ជ្រើស​ឱ្យសម្តែង ហើយ​មាន​តែ​ពីរ​បីនា​ក់ប៉ុ​ណ្ណោះត្រូវ​បាន​គេរើ​ស​ឱ្យដើ​រ​តួសំ​ខាន់។ ហើយ​មាន​តួរ​ង​សំខាន់​ៗ​ជាច្រើ​ននា​ក់​ទៀត ដែល​ត្រូវ​ជ្រើស​រើស​ឱ្យ​សម្តែង​តាម​ផ្នែក​ផ្សេង​ៗ​គ្នា ដែល​តួ​រ​ទាំង​នេះ​សុទ្ឋ​តែ​ចាំបា​ច់សំ​រាប់​ការ​ផលិត ​រឿង។ មាន​មនុស្ស​ជំទ​ង់​ៗ​ជាច្រើ​នផ្សេ​ងទៀ​​តក៏​ចង់​មាន​មួយ​ចំណែក​ក្នុង​ការ​សម្តែង​រឿង​ល្ខោន​នេះដែរ ប៉ុន្តែ​ ពួក​គេ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​បញ្ចាំង​ភ្លើង។ ពួកគេ​កា​ន់​ក្នុង​ដំណែង​ជាអ្ន​ក​ផ្លាស់​ប្តូ​រផ្ទាំ​ង​រូ​ប​ភាព បើក​បិទ​ផ្ទាំង​វាំង​នន បើក​ភ្លើង ​ហើយជួ​យ​តុប​តែ​ងកា​យ និង​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់។ បន្ទាប់ ​មក​ក៏​មាន​ឪពុក​ម្តាយ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ជា​ច្រើន​នាក់ ​គឺជា​អ្ន​កផ្គ​ត់​ផ្គង់​នំភីហ្សា និង​បង្អែម​សង់​ខ្យា​សំរាប់​អ្នក​ហាត់​សម ហើយ​ក៏​បរិច្ចាក​សំភារៈ​បង្កើត​ជា​រូប​រាង​ឡើង ដេរ​សម្លៀក​​បំពាក់​ធ្វើគ្រឿ​ង​សម្គាល់ និង​ជួយ​ចែ​កក​ម្ម​វិធី​ស​ម្តែង។ ការ​ជោគ​ជ័យ​ក្នុង​ការ​ស​ម្តែង​ទាំង​នេះ ដែល​មាន​ដំណើរ​ការ​បួន​ទៅប្រាំ​ខែ​យ៉ាង​ផុស​ផុល​ឡើ​ង ដល់​កំរិ​ត​ខ្ពស់​បំផុ​តនោះ គឺ​អាស្រ័យ​ទៅ​លើកា​រ​ខំព្យា​យាមរៀ​ប​ចំយ៉ា​ង​ពេញ​ទំហឹង​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ។ ស្រដៀង​គ្នា​នេះដែ​រ ក្នុង​រូប​កាយ​រ​បស់​ព្រះ​គ្រីស្ទ​មាន​ការ​ងារ​ធ្វើពេ​ញ​បន្ទុក ហើយយើ​ង​ម្នាក់​ត្រូវ​ចូ​លរួម។ អ្នក​ជឿគ្រ​ប់​រូប​មាន​អំណោយ​ខុស​ប្លែក​គ្នាសំ​រាប់​បំរើ។ កាល​ណា​អំណោយ​ទាន​ទាំង​នេះ​ត្រូ​វ​បា​នផ្គុំ​ភ្ផា​ប់​ក្នុង​ការ​ទា​ក់ទ​ង​រួម​គ្នា​ “នោះ​គ្រប់​ទាំ​ងសន្លាក់​ដែល​ផ្គ​ត់​ផ្គង់​ឱ្យតា​មខ្នា​ត​ការ​ងារ​របស់​អវយវៈនិ​មួយ​ៗ​” (អេភេសូរ 4:16) ហើយ​យើង​ដែល​មា​ន​គ្នា​ច្រើន ក៏​ជារូ​បកា​យតែ​មួ​យ(រ៉ូម 12:5)។ យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​អ្នក​កំពុ​ង​តែ​បំរើ​ផ្នែក​អ្វីខ្លះ​ក្នុង​ពួក​ជំនុំ? —Cindy Hess Kasper

Read article
គង់តែខ្ញុំនឹងរីករាយ

ជីវិត​នៅ​ក្នុង​លោកីយ​យើង​នេះ មាន​សេចក្តី​ទុក្ខ​លំបាក់​ជា​ច្រើន។ ហើយ​ជួន​ពេល​ខ្លះ​ទៀត យើង​​ក៏​បាន​សង្ស័យ​ថា តើ​ព្រះ​ជាម្ចា​ស់​គង់​នៅ​កន្លែ​ងណា​ ក្នុ​​ង​បញ្ហា​របស់​ខ្ញុំនេះ​? វា​មើល​ទៅ​ដូ​ចជា​អ​យុត្តិធម៌ណា​ស់​ដែ​រ ពេល​ដែល​មាន​ជ័យ​ជំ​នះ បែ​រជា​ព្រះ​ជា​ម្ចាស់​គ​ង់​នៅ​ស្ងា​ត់​ស្ងៀម ។ ប្រហែល​ជា​យើ​ងធ្លាប់​មាន​គំនិត​នេះមែ​ន​ទេ។ យើង​ឆ្លើយ​តប ​ដោយ​របៀប​ណាចំ​ពោះប​ញ្ហារ​បស់​យើង ពីព្រោះ​ថា​យើង​មាន​ជម្រើ​សតែ​មួ​យ​។ លោក ហោរ៉ា ហាបាគុក មាន​អាកប្ប​កិរិយា​ថ្លៃ​ថ្នូដូ​ច​ជា ៖ លោក​បាន​ជ្រើស​រើ​សដើ​ម្បី​រីក​រាយ។ លោកហាបាគុក​បាន ឃើញ​ពី​ក្រម​សិលធម៌ និង​ផ្នែកព្រលឹងវិញ្ញាណរប​ស់​ពួក​យូ​ដាបា​ន​ធ្លា​ក់​ចុះយ៉ា​ង​ឆា​ប់​រហ័ស។ ទោះ ​ជាលោ​ក​មិ​នបា​នយ​ល់ពី​ដើ​មហេ​តុទាំ​ងស្រុ​ង​ក៏​ដោយ គង់​តែ​លោក​អាច​រីក​រាយ ដ្បិត​អីលោ​កបា​ន​រៀន​ដើម្បី​ឆ្លើយ​​តប​ចំពោះប្រា​ជ្ញា យុត្តិ​ធម៌ និង​អធិបតិយ្យភា​ព​របស់​ព្រះ​ជា​ម្ចាស់ ។ លោក​បាន​បញ្ចប់​ក្នុង​កណ្ឌគ​ម្ពីរ​រ​បស់​លោក ដោយ​និយាយ​បញ្ផាក់​យ៉ាង​ច្បាស់​លា​ស់អ​ស្ចារ្យ​ថា “គង់​តែ​ខ្ញុំ នឹង​រីក​រាយ​ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏ជួយ​សង្គ្រោះ​ខ្ញុំ​ដែ​រ”(3:18 )។ ទោះ​បើ​ឃ្លានេះ​មិ​នបា​ន​បញ្ផាក់​ឱ្យ​ដឹង​ថា​ ពួក​យ៉ូដារ​ស់​នៅ​ ដោយ​របៀប​ណា​ក៏ដោ​យ ក៏​លោក​ហាបាគុក​បាន​រៀន​ ដើម្បី​ទុក​ចិត្ត​ព្រះ​ជាម្ចាស់​ក្នុង​ភាព​អយុត្តិធម៌ ការ​ឈឺចា​ប់ និង​ភាព​បាត់​បង់​ដែរ។ ​លោកអា​ច​រស់​នៅ​ ដោ​យ​សេចក្តី​ជំនឿ​រប​ស់លោ​ក​ក្នុង​ព្រះ​ជាម្ចា​ស់។ ដោយសារ​សេចក្តីជំ​នឿរ​បស់ ​លោក បាន​ក្លាយ​​ទៅជា​សេ​ចក្តី​រីក​រា​យក្នុ​ង​ព្រះ​ជាម្ចាស់ និង​ក្នុង​គំនុំ​ព្យាបាទ​នៅជុំ​វិ​ញខ្លួ​ន​របស់​គាត់​គ្រប់​ពេល​វេលា ។ យើ​ង​ក៏អា​ច​រី​ក​រាយ​ក្នុ​ងប​ញ្ហា​រ​បស់យើ​ង​ផង​ដែរ ដ្បិត​អី​យើង​មាន​ទំ​នុក​ចិត្ត​ក្នុ​ង​ព្រះជាម្ចា​ស់​នៅគ្រា​មាន សេច​ក្តី​ទុក្ខ​លំបាក ហើយ​រ​ស់​នៅ​ក្នុង​អធិបតិយ្យភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់​ផង​ដែរ។ –Marvin Williams

Read article
ការជ្រើសរើស និងផលវិបាក

សារមន្ទីរ​ទាស​ភាព​អន្ត​រជា​តិក្នុ​ងទី​ក្រុងលី​វឺពូល នៃ​ប្រទេស​អង់គ្លេ​ស ត្រូវ​បាន​គេចាំ​ថា​ ជាកា​រ​លប់​បំបាត់​ចោល​នូវ​ការ​យក​មនុស្ស​ប្រុស​ស្រី និងកុ​មារ​ធ្វើ​ជាទាស​ករ។ ទណ្ឌក​ម្ម​លើម​នុស្ស​គ្មាន​ទោសដែ​លបា​នប​ង់ថ្លៃ ​សំរាប់​មនុស្ស​លោភ​ទាំង​នោះ មើល​ទៅ​គួរ​ឱ្យ​រន្ឋត់ ប៉ុន្តែ ទណ្ឌ​កម្ម ​របស់​ពួក​គេមិ​ន​បានកំ​ណត់​ថ្លៃ​សោះឡើ​យ។ ចម្លាក់​នៅ​លើ​ជញ្ផាំង​សារ​ម​ន្ទីរ​មា​ន​នៅ​ពា​សពេញ​លើ​ជញ្ផាំង បាន​ឆ្លាក់ឡើងដោ​យ​លោក​ ហ្វ្រេឌឺ រីក ដូក្លាស់(Frederick Douglass) លោក​ជា​ទាសក​កាល​ពីមុ​ន និង​ជា​អ្នក​ទាម​ទា​ឱ្យមា​ន​សិទ្ឋម​នុស្ស​ដែរ។ នៅលើ​ចម្លាក់​និ​មួយ​ៗ​បា​នប្រា​ប់​ថា “គ្មាន​មនុស្ស​ណាអា​ច​ពាក់​ច្រវ៉ា​ក​នៅក​ជើង​គូក​ន​របស់​ខ្លួន​បាន​ឡើយ បើមិ​ន​ដូ​ច្នោះ​ទេ លទ្ឋ​ផ​លចុ​ង​ក្រោយ​បំ​ផុ​តច្រ​វ៉ាក់នោះឯង​នឹ​ង​ត្រូវ​​បាន​ពាក់​ជា​ប់ក​រ​បស់​ខ្លួន​ជា​មិ​នខា​ន​ឡើយ”។ ក្នុងទ​ង្វើដែ​ល​ធ្វើឱ្យ​អ្ន​ក​ណាម្នា​ក់​បា​ត់ប​ង់​សិទ្ឋិ​សេរី​ភាព នោះ​យើង​ក៏បា​ត់​បង់​សិ​ទ្ឋិសេ​រីភាព​ខ្លួន​យើ​ង​ដែរ។ លោក​សាវ័ក​ប៉ូល បាន​ពន្យល់​ប្រាប់​ពី​រឿង​នេះក្នុ​ងរបៀបផ្សេ​ងទៀ​ត នៅពេ​ល​ដែល​គាត់​បានស​រសេ​រ​សំបុត្រ ថា “កុំ​ឱ្យ​ច្រឡំឡើ​យ​នឹង​បញ្ឆោត​ព្រះមិ​ន​បា​នទេ ដ្បិត​ពូជ​ណាដែ​លម​នុស្ស​ព្រោះចុះ​ នោះ​នឹ​ងច្រូ​ត​បាន​ពូជ​នោះឯ​ង​វិញ”(កាឡាទី 6:7)។ ពាក្យ​របស់​លោ​កប៉ូ​ល​ទាំង​នេះ សរសេរ​ឡើង​ដើ​ម្បីដា​ស់តឿ​ន​យើង​រាល់​គ្នាថា ការ​ជ្រើស​រើស​របស់​យើង​សុទ្ឋ​តែ​មាន​ផ​លស្ន​ងទាំ​ង​អស់ រាប់​​ទាំង​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះអ្ន​កដ​ទៃថែ​មទៀ​ត​ផង។ កាល​ណាយើ​ងបា​ន​ជ្រើ​សរើ​ស​ការ​ស្អប់ នោះ​សេចក្តី​ស្អប់​នឹង​ធ្លាប់​មក​លើ​យើង​ក្នុង​សណ្ឋាន​ជា​ផល​ស្នង​មក​វិញ ហើ​យ​យើង​មិ​ន​អាច​នឹ​កស្មា​ន​ដល់​ឡើយ។ លទ្ឋផ​ល​ដែល​ធ្លាក់​មក​លើ​ខ្លួន​រ​បស់​យើង​ គឺ​យើង​នៅ​ឆ្ងាយ​ពីអ្ន​ក​ដទៃ ចេះតែ​ខឹ​ង​ជាមួ​យ​ខ្លួ​នឯ​ង និងប្រសិទ្ឋិភា​ពប​ម្រើព្រះ​គ្រីស្ទក៏​ចេះតែ​ថ​យចុះ​ទៅ​ៗជា​ដរាប។ ផ្ទុយ​មក​វិញ ចូរ​ជ្រើស​រើស “កុំ​ឱ្យ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អឡើ​យ ដ្បិត​បើមិ​ន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់​យើង​នឹង​ច្រូត​បា​នហើ​យ… កាល​ណាយើ​ង​មាន​ឱ​កា​សនោះ​​ ត្រូវ​ធ្វើ​ល្អ​ដល់​ម​នុស្សទាំ​ង​អស់”(ខ.9-10)។—Bill Crowder

Read article
ព្រះគុណបានបំពេញនូវពេលវេលារងចាំ

លោក​រ៉ូហ្គឺរ(Roger) បាត់​បង់​ការងារ​របស់​គាត់ ដោយ​ព្រោះ​តែ​ក្រុម​ហ៊ុន បានកា​ត់ប​ន្ថយ​ការ​ចំណាយ​លើ​បុគ្គលិក។ គាត់ព្យា​យាម​ស្វែ​ងរ​ក និង​ដាក់ ​ពាក្យ​សុំ​ធ្វើកា​រងា​រ​ជា​ច្រើ​ន​ខែម​ក​ហើយ ទាំង​សុំ​ឱ្យ​គេ​ឯង​ជួយ​អធិស្ឋាន​ឱ្យ​គាត់ និង​ទុក​ចិត្ត​លើ​ព្រះជា​ម្ចា​ស់ផ​ង​ដែរ។ អារម្មណ៍​របស់​លោក រ៉ូហ្គឺរ (Roger) និង​ប្រពន្ឋគា​ត់​ ជឺរ​រ៉ី(Jerrie)បាន​ផ្លាស់​ប្តូរ​ជា​ញឹក​ញា​ប់។ ពួក​គេបា​ន​ជឿ​ថា​ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ឱ្យ​ពួក​គេ​ក្នុង​របៀ​បមួ​យដែ​ល​នឹក​ស្មាន​មិន ​ដល់ ទាំង​មាន​ពិសោធន៍​ជា​មួយ​ព្រះ​គុណ​រប​ស់ទ្រ​ង់​ថែម​ទៀត​ផង ប៉ុន្តែ ជួនពេល​ខ្លះទៀ​ត ពួក​គេ​បែរ​ជា​នឹក​ព្រួយ​បារម្ភ​ថា មិន​ដឹង​ជា​រក​ការ​ងា​របា​ន​ឬ​ទេ ពួក​គេបា​ន​រ​ង​ចាំចម្លើយ​អស់​រយៈ​ពេល1​5​ខែ ។ ក្រោយ​មក លោក រ៉ូហ្គឺរ(Roger) បាន​ទទួល​ការ​សម្ភាស​ន៍​បី​ក្រុម​ហ៊ុន ហើយ​មួយ​សប្តាហ៍​ក្រោយ​មក​ទី​​ភ្នាក់​​ងារ​រ​ក​ការងា​រ​ធ្វើ​ បាន​ទូរស័ព្ទ​មក​ទាំ​ងនិ​យា​យ​ថា​ “តើ​លោក​ធ្លាប់​ឮទេ​ថា​ ពេល​ខ្លះព​ពក​មាន​ទ្រនាប់​ពណ៌​ប្រា​ក់​នៅ​ខាង​ក្នុង​ដែ​រ​ឬទេ? លោក​មាន​កា​រងារ​ធ្វើហើ​យ!” ប្រពន្ឋ​ខ្ញុំ​ជឺររ៉ី(Jerrie)បាន​ប្រាប់​ខ្ញុំ​ក្រោ​យម​ក​ទៀត​ថា“យើ​ង​មិ​នអា​ច​ដោះដូ​រ​នូ​វ​បទ​ពិ​សោធន៍​យ៉ាង​លំ​បាក​ទាំ​ង​នេះ​ ជាមួ​យនឹ​ង​រឿ​ង​អ្វី​មួ​យ​បា​ន​ទ្បើយ។ ​ការ​នេះបា​ន​ធ្វើ​ឱ្យយើ​ង​ទាំ​ង​ពីរ​នា​ក់​កាន់​តែ​ស្និ​ត​ស្នាល​គ្នា​ជា​ង​មុន ហើយ​ក៏​បា​នធ្វើ​ឱ្យ​យើ​ង​ប្រកប ​ជាមួ​យព្រះ​អ​ម្ចាស់​កាន់​តែ​ជិ​ត​ឌិត​ជា​ងមុ​ន​ដែរ។ ហើយ​មិត្ត​ភ័​ក្ត្រ​ទាំង​ឡា​យដែ​ល​បាន​ជួយ​អ​ធិស្ឋាន​ឱ្យយើ​ងក៏​បា​ន​ពេញដោ​យ​អំណរ ទាំ​ង​អ​រ​ព្រះគុ​ណចំ​ពោះព្រះ​ជា​ម្ចាស់​ថែ​មទៀ​ត​ផង។ លោក​ប៉ូល ច​ង់​ឱ្យ​ពួក​ជំ​នុំ​នៅក្រុ​ងកូ​រិន​ថូស​ឃើ​ញពី​ព្រះ​គុ​ណព្រះ​ជាម្ចា​ស់ ពី​កិច្ចការ​នៅ​ក្នុងជី​វិត​របស់​លោក ហើយបា​នប​ណ្តាល​ឱ្យ​មាន​“សេចក្តី​អ​រព្រះ​គុ​ណ​ចម្រើ​ន​ ជា​បរិបូរណ៍​ឡើង​ដល់​សិរីល្អនៃ​ព្រះ​”(២កូរិនថូស 4:16) បញ្ហា​ជា​ច្រើន​រប​ស់គា​ត់​មាន​សភាព​ធ្ងន់​ធ្ងរ​សម្បើម​ណាស់ គាត់​ត្រូ​វគេ“សង្កត់​សង្កិ​នគ្រ​ប់​ជំពូក” “មាន​សេចក្តីវិ​លវ​ល់” “មាន​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ” និង “មា​ន​គេវា​យ​ដួល​ស្តូក”(ខ.8-9)។ សូម្បី​យ៉ា​​ងនោះ​ក្តី​ លោក​បាន​ជួយ​ជម្រុញ​ចិត្ត​មនុស្ស ម្នាល ​មិន​ឱ្យរ​សាយចិ​ត្ត​ចេញ​ពី​បញ្ហា​ឡើ​យ(ខ…

Read article
ការថ្វាយបង្គំខុសឆ្គង

ប្រសិ​ន​បើ អ្នក​ពិត​ជា​ចង់​ឱ្យ​មនុ​ស្ស​ជា​ច្រើន​មា​នកា​រ​ជំពប់​ចិត្ត នោះអ្នក​ត្រូ​វគំ​រាម​កំហែ​ង​ដល់​សេ​ដ្ឋ​​កិច្ចរ​បស់​ពួក​គេ។ សេដ្ឋ​កិច្ច​ទន់​ខ្សោយ​ធ្វើ​ឱ្យអ្ន​ក​នយោបាយ​ធ្លាក់​ចេញ​ពី​ដំណែ​ង រីឯ​កា​ររ​ក​ស៊ី​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​ប៉ូល​ជិត​ត្រូវ​គេប​ណ្តេញ​ចេ​ញ​ពី​ទីក្រុ​ងអេ​ភេ​សូ។ មាន​រឿង​អី​កើ​តឡើ​ង​នៅត្រ​ង់​នេះ។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ក្រុ​ង ហើយ​ក៏​បាន​ចាប់​ផ្តើម “ជជែក​ពន្យល់ និង​បញ្ចុះបញ្ចូ​ល​មនុស្ស … ពី​នគ​រព្រះ​”(កិច្ចការ 19:8)។ គាត់​បាន​ចាប់​ផ្តើម​ផ្សាយដំ​ណឹង​ល្អ​នៅទីនោះជា​ង​2​ឆ្នាំ ក៏​មា​នមនុស្សច្រើ​ន​សន្ឋឹក​ចាប់​ផ្តើម​ដើ​រ​តាម​ព្រះ​យេស៊ូវ ។ ខណៈ​ពេល​លោ​កប៉ូល ទទួល​បាន​ជោគ​ជ័​យ​ក្នុងកា​រ​នាំម​នុស្ស​ឱ្យ​យល់​ឃើ​ញថា​​ មា​ន​​ព្រះពិ​ត​តែ​មួ​យប៉ុ​ណ្ណោះ ធ្វើឱ្យ​អ្នក​ក្រុង​អេ​ភេសូជា​ច្រើ​ន ឈប់​ថ្វាយ​ប​ង្គំ​រូប​ព្រះ​ឌី​អាន។ នេះ​គឺ​ជា​ដំណឹ​ងអា​ក្រក់សំ​រា​ប់ជា​ង​ប្រាក់ និង​អស់​អ្ន​ក​ណា ​ដែល​ប្រក​ប​របប​ធ្វើ​រូ​បច​ម្លា​ក់​នាង​ឌី​អា​ន សំរា​ប់​ល​ក់​ចិញ្ចឹម​ជីវិត​របស់​ពួ​កគេ​នៅ​ក្នុ​ង​ទីក្រុ​ង​នោះ​។ ប្រសិន​បើ​មាន​ម​នុស្ស​ច្រើន​ល្មម​ឈប់​ជឿ​លើនា​ង​ឌី​អាន ​អាច​ធ្វើ​ឱ្យមុ​ខរ​បប​នេះបិ​ទ​ទ្វារ។ កាល​គេ​ដឹង​ពី​សេចក្តី​នេះ ហើយ​ក៏​កើត​មា​នភា​ព​រំជើប​រំជួ​ល​ជា​ខ្លាំង និង​សម្រែក​បាន​ផ្ទុះ​ឡើ​ង ។ ឧប្បត្តិ​ហេតុ​ដែល​កើត​មាន​ឡើ​ង​នៅក្នុងទីក្រុងអេភេសូនេះ រំលឹកយើងដើម្បីយើងចេះវាយតម្លៃទៅលើមូលហេតុរបស់យើងក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ។ ពួកជាងប្រាក់ការពារការថ្វាយបង្គំរបស់ពួកគេ ក៏ដូចជាការពារផលប្រយោជន៍របស់ពួកគេដែរ តែក្នុងចំណោមយើងរាល់គ្នាកុំឱ្យគេរាប់បញ្ចូលក្នុងពួកគេទ្បើយ ។ កុំបណ្តោយឱ្យការថ្វាយបង្គំព្រះរបស់អ្នករាល់គ្នា ក្លាយទៅជាការនាំលាបនាំសំណាងឡើយ ។ យើងថ្វាយបង្គំព្រះជាម្ចាស់ដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់មានសំរាប់យើង រាល់គ្នា និងដោយព្រោះទ្រង់គឺជាព្រះ មិនដោយសារទ្រង់ជួយខាងផ្នែកហរិញ្ញវត្ថុរបស់យើងទេ។ ចូរយើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ក្នុងរបៀបដែលត្រឹមត្រូវ ។ – Dave Branon

Read article