You are here:
សត្វឥន្រ្ទីមាស

មាន​ពេលមួ​យ ម៉ាក(Mark) កូន​ប្រុស​របស់​ខ្ញុំ បាន​ធ្វើដំ​ណើរ​ជាមួ​យ​ខ្ញុំ ចេញ​ពីតំបន់​កសិដ្ឋាន​ខ្លាយ ភីធើសិន(Clyde Peterson) ក្នុងរ​ដ្ឋ​វ៉ាយ៉ូមីង(Wyoming) ត្រឡប់​ទៅ​រដ្ឋ​មីឈីហ្គិន(Michigan)​វិញ។ យើង​ក៏​ប្រទះ​ឃើញ សត្វ​ដ៏​ធំមួ​យពី​ច​ម្ងាយ កំពុង​អង្គុយ​នៅ​លើ​ដើម​ឈើ​មួយ​ដើម ដែល​ដុះ​ដាច់​ឆ្ងា​យ​ពីគេ​។ វា​កំពុង​មើល​ទៅ​ខាងក្រោមជ្រ​ល​ងភ្នំ។ ពេល​ដែល​យើង​ធ្វើ​ដំណើរ​ជិត​ដល់​វា យើង​ក៏​ដឹង​ថា វា​ជា​សត្វ​ឥន្ទ្រី​មាស។ វា​ក៏​លោត​ពី​លើ​ដើម​ឈើ​នោះ ហើយ​ដាំ​ក្បាល​ចុះ​ទៅ​តាម​ជ្រលង​ភ្នំ ភ្លាម​នោះ វា​ក៏ត្រដាង​ស្លាប ដែលចែ​ង​ចាំង​ដោយ​ពន្លឺ​ថ្ងៃ នា​ពេល​ព្រឹក។ មាឌ​ដ៏​ធំ និង​សម្រស់​ដ៏​ស្រស់​ស្អាតរ​បស់​វា បាន​ធ្វើ​ឲ្យ​យើង​មានចិ​ត្ត​ស្ងើច​សរសើរ។ យើង​មាន​អារម្មណ៍​ថា យើង​កំពុង​មានអ​ភ័​យឯ​កសិ​ទ្ធិ នៅក្នុ​ងកា​រ​ទស្សនា​ការ​តាំង​​បង្ហា​ញ​ស្នាព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។ ស្នា​ព្រះហ​ស្តរ​បស់​ព្រះស​ម្តែង​ឲ្យយើ​ង​ឃើញ “កិច្ច​ការ​ដ៏អស្ចារ្យ”រប​ស់​ព្រះ (ទំនុកដំកើង ១៤៥:៥)។ ហើយ​ពេ​លដែ​លយើ​ងប​ង្អង់ ដើម្បី​ជញ្ជឹង​គិត​អំពី​កិច្ចការ​ដែ​លព្រះ​បា​​នធ្វើ នោះយើង​នឹង​មា​ន​ចិត្ត​ស្ងើចស​រសើរ ពេល​ដែល​គំនិត និង​វិញ្ញាណ​របស់​យើង បាន​ទទួល​កា​រប៉ះ​ពាល់ ​ឲ្យ​បង្ហាញ​ចេញ​ឲ្យ​គេស្គា​ល់ បុគ្គ​លិក​លក្ខណៈ​នៃ​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះម​ក។ យ៉ាងណាមិញ ព្រះបានប្រើសត្វឥន្ទ្រីមាស ដើម្បីប្រាប់ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ អំពីរឿងនៃការបង្កើតដ៏ប៉ិនប្រសប់​រប​ស់ព្រះ​ដ៏មា​ន​ចេ​ស្តានៃ​យើង។ ហើយ​ទ្រ​ង់ក៏​ប្រា​ប់​ពីរឿ​ង​នេះ ដោយ​ប្រើ​ស​ត្វចាប​ដែល​យំយ៉ា​ង​ពិរោះ ដែល​ហើរ​លើមេ​ឃ កូន​ក្តាន់​ដែល​លោត​ចុះលោ​ត​ឡើង ទឹក​រល​កដែ​លប​ក់​បោក​ច្រាំង និ​ងព​ពួក​ផ្កាតូ​ច​ៗ​ដែល​កំពុង​បង្ហាញ​សម្រស់​ដ៏​អស្ចារ្យ ក្នុង​ទីវាល។ ក្នុង​ខណៈ​ពេល​ដែ​លមិ​ន​បាន​រំពឹ​ង​ទុក…

Read article
យើងអាចទុកចិត្តទ្រង់

ខ្ញុំ​បាន​ដឹ​ងតិ​ច​តួ​ចណាស់ អំពី​ការ​បៀត​បៀន ដោយ​សារ​ជំនឿ។ ខ្ញុំ​មិន​ដែល​ត្រូវ​គេគម្រាម​ថានឹ​ងធ្វើ​បាប​រូបកា​យ​ខ្ញុំ ដោយសារ​តែជំ​នឿ ឬដោ​យសា​រ​​ពា​ក្យដែ​ល​ខ្ញុំនិយា​យ​ម្តងណាឡើយ​។ ខ្ញុំមា​ន “ការ​យល់​ដឹង​”ដ៏​តិច​តួ​ច អំពី​ការ​បៀត​បៀន ដោយ​សារ​ខ្ញុំគ្រា​ន់​តែ​បាន​ឮ​គេនិយា​យ និ​ងបាន​អាន​អំពីប្រ​ធាន​ប​ទ​នេះប៉ុ​ណ្ណោះ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា បង​ប្អួន​រួម​ជំនឿ​ជាច្រើ​ន នៅ​ទូទំា​ងពិ​ភព​លោក​មានកា​រយ​ល់​ដឹង​ អំពី​ការ​បៀតបៀ​ន​ច្រើន​ជា​ងខ្ញុំ ព្រោះ​ក្នុង​ចំណោ​មពួ​កគេ​ មាន​អ្នក​ខ្លះកំ​ពុង​រស់​នៅ ដោយប្រ​ឈម​មុ​ខនឹង​គ្រោះថ្នាក់​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​ពួក​គេ​ស្រឡាញ់​ព្រះ​យេស៊ូវ និង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​ទ្រង់។​ មាន​ការ​បៀត​បៀន​មួ​យប្រភេទ ដែល​មិន​មាន​ការ​គំរាម​​សម្លា​ប់ឡើយ ប៉ុន្តែ អាច​ធ្វើឲ្យ​យើ​ងស​ង្វែក​ចិត្ត​សម្រាប់​អ្នក​រ​ងគ្រោះ​។ វា​ជាកា​របៀត​បៀន​ដែ​លទ​ទួល​រង​ពី​សមា​ជិក​គ្រួសារ ដែល​មិន​ជឿព្រះ​។ ជា​ទូទៅ យើងមា​ន​អារ្មណ៍​ថា ​ត្រូវ​គេប​ដិសេ​ធ និង​ស្អប់ ពេល​ដែល​ម​នុ​ស្សជា​ទី​ស្រឡាញ់ក្នុង​គ្រួសារ​យើ​ងសើ​ច​ចម្អ​ក​ឲ្យ​យើង និង​ស្តីប​ន្ទោស​ឲ្យយើ​ង ដោ​យសា​​រយើង​ជឿ​លើព្រះ​យេ​ស៊ូវ និង​ដោយ​សា​រការ​​ដែលយើងសម្តែង​ចេញ នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ។ ហេតុ​នេះហើ​យ​បាន​ជា សាវ័ក​ប៉ុល​បាន​ដាស់​តឿន​អ្ន​កជឿ​ព្រះ​ថា ​“ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ”(២ធីម៉ូថេ ៣:១២) ហើយ​យើង​ដឹង​ថា ជួន​កាល​យើង​ទទួល​រង​ការ​បដិសេធន៍ ពី​អ្នក​ដែល​យើង​ស្រឡាញ់ (ម៉ាថាយ ១០:៣៤-៣៦)។ តែនៅ​ពេល​ដែ​លអ្ន​ក​ដែល​យើង​ស្រឡាញ់ បដិសេ​ធ​ព្រះ ដែ​លយើង​ស្រ​ឡាញ់ នោះ​យើ​ងមា​ន​អារ​ម្ម​ណ៍ឈឺ​ចិត្ត​ ចំពោះ​ការ​ប​ដិសេធន៍​នេះ។ ព្រះ​យេស៊ូវ​បា​ន​ប្រាប់​យើង​ ឲ្យ​អធិ​ស្ឋាន​សម្រាប់​អ្នក​ដែ​លធ្វើ​ទុ​ក្ខបៀត​បៀន​យើង (ម៉ាថាយ…

Read article
ត្រៀមខ្លួនជានិច្ច

ក្នុង​អំឡុង​ពេល​ដែល​កូន​ប្រុស​រប​ស់​ខ្ញុំ មក​លេង​ផ្ទះ សម្រាប់​រយៈ​ពេល​វែង មាន​ពេល​ព្រឹក​ថ្ងៃមួ​យ គាត់​ក៏​បាន​គោះទ្វារ​បន្ទ​ប់​ធ្វើការ​របស់​ខ្ញុំ ហើយ​សួរ​ខ្ញុំថា​ តើ​ខ្ញុំ​កំពុង​ធ្វើអ្វី​។ ខ្ញុំប្រា​ប់គា​ត់​ថា “ប៉ា​កំពុង​រៀប​ចំមេ​រៀន​សម្រាប់​បង្រៀនក្នុ​ង​សាលា​រៀន​ថ្ងៃ​អាទិត្យ”។ បន្ទាប់ម​ក ពេល​ដែល​ខ្ញុំពិចារណា​អំពី​ការ​ដែ​លខ្ញុំចំ​ណាយ​ពេល​ជា​ច្រើន ក្នុង​បន្ទប់​ធ្វើការ​នោះ ខ្ញុំក៏​​ប្រាប់​គាត់​ថា “ប៉ា​ហាក់​ដូច​ជា តែង​តែ​រៀប​ចំ​ខ្លួន​សម្រា​ប់​ការ​នេះ​ការ​នោះជា​​និច្ច”។ ខ្ញុំសូ​ម​អរ​ព្រះគុ​ណព្រះ​អ​ម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស ឈោង​ចាប់​អ្នក​ដទៃ។ ទោះយ៉ា​ង​ណាក៏​ដោ​យ យើង​អា​ចមាន​ការ​តប់​ប្រម៉ល់​ខ្លះ​ៗ ពេល​ដែល​យើង​ចេះ​តែ​រៀប​ចំ​អ្វីមួយ សម្រាប់​អ្នក​ដទៃ​ជានិ​ច្ចនោះ​។ យើង​មាន​ការ​ពិបាក​នៅក្នុ​ងកា​រ​ដាក់​អាទិ​ភាព ពេល​ដែល​គំនិត​របស់​យើង ​ទទួល​រង​សំពាធ​នៃ​ការ​រៀប​ចំ​មេរៀ​ន សេចក្តី​អធិ​ប្បាយ ឬ​ឯកសា​រ​អ្វីមួ​យឥ​ត​ឈប់​ឈរ​នោះ។ ការ​ត្រៀម​ខ្លួ​ន​ឥត​ឈប់​ឈរនេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំមា​នចម្ងល់ ដូច​នេះ ខ្ញុំ​ក៏​បើក​មើល​ព្រះគម្ពីរ ដើម្បី​រក​មើល​បទ​គម្ពី​រដែ​លនិ​យាយ​អំពី​ការ​​នេះ។ ខ្ញុំ​ក៏​​រកឃើ​ញថា​ ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ការត្រៀ​ម​ខ្លួន​ជានិច្ច។ សូម​យើង​ពិចារណា​អំពីចំ​ណុច​សំខាន់​ៗ ដែល​ទាក់​ទង​នឹង​ការ​ត្រៀម​ខ្លួន ដែល​មាន​ដូច​តទៅ : ចិត្ត​ដែលមា​ន​ការប្តេជ្ញាថ្វា​យព្រះ​ ត្រូវ​តែមា​នការ​ត្រៀម​ខ្លូន​បម្រើ​ទ្រង់ (១សាំយ៉ូអែល ៧:៣)។ យើង​ត្រូវ​ត្រៀម​ខ្លួ​ន​ធ្វើកា​រ​ល្អ​(២ធីម៉ូថេ ២:២១) ហើយការ​ពារ​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ(១ពេត្រុស ៣:១៥)។ ហើយ​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា សូម្បីតែ​កា​រ​ធ្វើ​អំណោយ​ឲ្យ​អ្នក​ដទៃ ក៏យើង​ត្រូវ​មាន​គម្រោង​ផង​ដែរ(២កូរិនថូស ៩:៥)។ នេះ​គ្រាន់​តែ​ជាចំ​ណុច​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ ក្នុង​ជីវិត​ដែល​ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ យើង​ត្រូវ​មាន​ការ​ត្រៀមខ្លួ​ន​ខាង​ផ្លូវ​ចិត្ត…

Read article
ការស្រូបយកជីវ ជាតិនៃព្រះបន្ទូល

ស្តេច​ចេមស៍ គឺ​ជា​ក្សត្រ​ដ៏​មាន​ភាព​ល្បី​ល្បាញ ដោយ ​សារ​ព្រះ​គម្ពី​រ​ឃីង ចេមស៍(King James) ដែល​គេបាន​បក​ប្រែ​មក​ជា​ភាសា​អង់​គ្លេស ដោយ​ភ្ជាប់​ជា​មួយ​ព្រះ​នាម​ទ្រង់។ ការ​បោះ​ពុម្ភ​ព្រះ​គម្ពីរ​នេះ បាន​កើត​ឡើង ស្ទើរ​តែ​នៅពេ​លដំ​ណាល​គ្នា នឹងកា​រ​ដែ​ល​ទ្រង់​បាន​ធ្វើ​ការ​កែសម្រួល​អត្ថ​បទ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា សៀវ​ភៅ​នៃការ​អធិស្ឋាន​ធម្ម​តា ។ គេ​បា​ន​ប្រើ​សៀវ​ភៅ​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដែល​សៀវ​ភៅ​នេះ ជា​លំនាំ​នៃ​ការ​អធិស្ឋាន​​ទូ​ល​អង្វរ និង​ការ​ថ្វាយ​បង្គំ ដែល​ផ្ទុក​ទៅ​ដោយ​សេចក្តី​អធិ​ស្ឋាន​ដ៏​អស្ចារ្យ​មួយ ដើម្បី​សូម​ឲ្យ​មាន​លក្ខណៈ​សម្បត្តិដែ​ល​សម​ស្រប​តាម​ព្រះ​គម្ពីរ ដោយ​អធិ​ស្ឋាន​យ៉ាង​ដូច​នេះ​ថា “​ឱ​ព្រះអ​ម្ចាស់ ដ៏​មាន​ពរ ទ្រង់​បាន​បណ្តាល​ឲ្យ​គេ​តែង​ព្រះ​គម្ពីរ​បរិសុទ្ធ​មក សម្រាប់​ឲ្យ​យើង​ខ្ញុំ រៀន​សូត្រ សូម​ជួយ​ឲ្យយើ​ង​ខ្ញុំ … បា​នស្តាប់ បាន​អាន គូស​ចំណាំ រៀន​សូត្រ​បទ​គម្ពី​រទាំ​ង​នោះ ទាំង​ស្រូប​យក​ជីវ​ជាតិ​នៅ​ខាង​ក្នុង​ផង ដោយ​ការ​អត់​ធ្មត់ និង​ការ​កម្សាន្ត​ចិ​ត្ត​នៃ​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ​នៃ​ទ្រង់ ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ក្រសោប​យក និង​តោង​ឲ្យ​ជាប់​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ នៃ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច”។ កាល​ពី​ពេល​ជា​ច្រើន​សត​វត្ស​ មុន​សម័យ​ស្តេច​ចេមន៍ លោក​ហោរា យេរេមា បាន​ថ្លែង​អំពី​ការ​អនុញ្ញាត​ឲ្យ​ព្រះគ​ម្ពីរ​ចម្អែត​ចិត្ត​យើង តាម​របៀប​ស្រដៀង​គ្នា បាន​ជា​គាត់​អធិ​ស្ឋាន​ដូច​នេះថា​ “ទូលប​ង្គំ​​បា​ន​​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះបន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូលបង្គំ ដ្បិត​ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ ទូលបង្គំ​បាន​ហៅ​តាម​ព្រះនាម​ទ្រង់”(យេរេមា ១៥:១៦)។ យើង​មាន​លក្ខណៈសម្បត្តិ​ដែល​សម​ស្រប​តាម​ព្រះបន្ទូ​លព្រះ​…

Read article
បទចម្រៀងដែលកើតចេញពីការតស៊ូ

ក្នុង​ខ្សែភា​ពយ​ន្ត​ឯកសា​រ ស្តី​អំពី​អ្នក​លេង​ហ្គីតា​ដ៏​ល្បីល្បាញ​បីរូប​ លោក​ជែក វាយ(Jack White) បាន​រៀប​រាប់​អំពី​ភាព​ចាំបាច់​ទី​មួយ នៃ​ការ​និពន្ធ​បទ​ចម្រៀង ដោយ​មាន​ប្រសាស​ន៍​ថា : “បើ​អ្នក​មិន​មាន​ការ​តស៊ូ នៅ​ក្នុង​ខ្លួន​អ្នក ​ឬនៅជុំ​វិញ​ខ្លួន​អ្នក​ទេ នោះ​អ្នក​ចាំ​បាច់​ត្រូវ​បង្កើត​ការ​តស៊ូ​មួយ ដោ​យ​ខ្លួន​ឯង”។ បទ​ចម្រៀង​ដែល​មាន​ន័យ​បំផុត​សម្រាប់​យើង គឺ​ជា​បទ​ដែល​បក​ស្រាយអំ​ពីអា​រម្មណ៍ ដែល​មាន​ក្នុង​ជម្រៅចិ​ត្ត​របស់​យើង។ ជា​ញឹក​ញាប់ គេ​បាន​ហៅ​កណ្ឌទំ​នុក​ដំកើង​ថា ​“សៀវ​ភៅច​ម្រៀង​នៃ​ព្រះគ​ម្ពីរ”ដែល​ក្នុង​នោះ មាន​ទំនុក​ជា​ច្រើន ត្រូវ​បាន​និពន្ធ​ឡើង ក្នុង​ពេល​ដែល​អ្នក​និពន្ធ​កំពុង​មាន​ការ​តស៊ូ​ក្នុង​ជីវិត។ ទំនុក​ទាំង​នោះ យល់​អំពី​ការ​ខក​ចិត្ត ​និង​ការ​ភ័យ​ខ្លាច​របស់​យើង តែ​ជានិច្ច​ជាកា​ល បទ​គម្ពី​រ​ទាំង​នោះ​តែង​តែ​បង្វែរ​អារម្មណ៍​របស់​យើង ឆ្ពោះទៅ​រក​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ ក្នុង​ទំនុក​ដំកើង ជំពូក​៣១ ស្តេច​ដាវីឌ​បាន​ពោល​ថា ​“សូម​​ប្រោ​ស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្តី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្តី​សោយ​សោក ព្រម​ទាំង​ចិត្ត និង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង!”(ខ.៩) ទ្រង់​ក៏បាន​មាន​បន្ទូល​អំពី​អន្ទាក់ ដែល​គេ​បាន​រៀប​នៅពី​មុ​ខ​ទ្រង់ (ខ.៤) អំពី​អំពើ​បាប​របស់​ទ្រង (ខ.១០) និង​ការ​ដែល​មិត្ត​ភ័ក្រ​បោះ​បង់​ទ្រង់​(ខ.១១-១២) និងកា​រ​ដែល​គេបា​នរៀ​បគ​ម្រោង​ធ្វើ​គុត​ទ្រង់ (ខ.១៣)។ តែ​ស្តេច​ដា​វី​ឌមិ​ន​​បានទុកចិត្តលើ​ក​ម្លាំង​របស់​ទ្រង់​ទេ តែ​បាន​ទុក​ចិត្ត​លើ​ព្រះ​វិញ គឺ​ដូច​​ដែល​ទ្រង់​មាន​បន្ទូល​ថា “តែ ឱ​​​ព្រះយេ​ហូវ៉ា​​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ឯ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ…

Read article
បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា​

មាន​ពេល​មួយ ខ្ញុំ​បាន​ជួប​ស្ត្រី​ដ៏រួ​សរា​យ​ម្នាក់ ឈ្មោះ ​“មុមម៉ា​ ឆាលី(Momma Charlie)” ដែល​បាន​ចិញ្ចឹម​ក្មេង​ៗ​ជាង​១០​នាក់។ ក្មេងៗ​ទាំង​អ​ស់​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ការស​ម្រេច​របស់​តុលាការ ​ឲ្យម​ក​រស់​នៅ​មួយគាត់ ហើយ​គាត់​ក៏​បាន​ឲ្យ​ពួក​គេមា​នផ្ទះ​ស្នា​ក់នៅ​ ដោយ​មាន​ភាព​លំ​នឹង ការ​ណែនាំ និង​សេចក្តី​​ស្រឡាញ់។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ជា​រៀង​រាល់​ពេល​ដែល​មាន​ក្មេង​ថ្មី​​​ចូល​មករស់នៅ​ កិច្ចការសំ​ខាន់​ទី​មួយ​របស់គា​ត់ គឺ​ត្រូវ​ពន្យល់ក្មេង​នោះ អំពី “បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់អ្ន​ក​ស្រីមុមម៉ា” ដែល​រួម​មាន ខ្នាត​គំរូ​នៃ​អាកប្ប​កិរិយ៉ា ព្រម​ទាំង​ការ​ជួយ​កិច្ច​ការ​ក្នុងផ្ទះ​ដ៏​មមា​ញឹក ទន្ទឹម​នឹង​ពេល​ដែល​គាត់​បណ្តុះ​បណ្តាល​ក្មេង​ៗទាំ​ង​នោះ អំពី​ការ​ទទួល​ខុស​ត្រូវ។​ ក្មេង​ខ្លះពិ​បាក​នឹ​ងទ​ទួល​យក “បទ​បញ្ជា​ផ្ទៃក្នុ​ង​របស់អ្នកស្រី​មុមម៉ា” ដោយគិ​តថា​ បទ​បញ្ជាទាំ​ងនោះ​បានរា​រាំងពួកគេ មិន​ឲ្យមា​នកា​រក​ម្សាន្ត និងកា​រស​ប្បាយ ប៉ុន្តែ នេះ​មិន​មែន​ជាកា​រ​ពិត​ទេ។ ខ្នាតគំ​រូ​នេះបា​ននាំឲ្យ​ផ្ទះ​សម្បែង​របស់​ពួក​គេ​មាន​សណ្តា​ប់ធ្នា​ប់ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រីមុ​ម​ម៉ា និងក្មេ​ង​ៗអា​ចរ​ក​បាន​នូវ​ការរ​ស់នៅ​ដ៏សប្បាយ​រីក​រាយ និងសុ​ខសា​ន្ត។​ យ៉ាង​ណាមិ​ញ អ្នក​ខ្លះបា​ន​យល់​ថា ខ្នាត​គំរូ​ដែល​ព្រះបា​នដា​ក់ នៅក្នុ​ងព្រះ​គម្ពីរ គឺ​ជា​ឧប​ស័គ្គ​ដែល​រារាំង​យើង មិន​ឲ្យ​អរស​ប្បាយ​នឹង​ជីវិត។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ តាម​ពិត ព្រំ​ដែន​កំណត់​ដែល​ព្រះ​បាន​ដាក់ គឺ​ដើម្បី​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត​អំពើបា​ប ហើយ​ជួយ​ឲ្យយើ​ង​មានការឆ្លើ​យ​តប​យ៉ាង​ត្រឹម​ត្រូវ ចំពោះ​ទ្រង់។ ឧទាហរណ៍ នៅ​ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យនូ​វកា​រណែនាំ​ខ្លះ…

Read article
សំណូមពរអធិស្ឋាន

កាល​ពី​ពេល​ថ្មី​ៗនេះ​ មាន​បេសក​ជន​ម្នាក់ បាន​មកចូល​រួម​​ការ​សិក្សា​ព្រះគ​ម្ពីរ ជាមួ​យ​នឹង​ខ្ញុំ​ដែរ។ គាត់​បាន​ចែក​ចាយ​ អំពី​អារម្មណ៍ដែ​ល​គាត់​មាន នៅ​ពេល​ដែលគា​ត់រៀ​ប​ចំឥ​វ៉ាន់ ចាក​ចេញ​​​ពី​​ក​ន្លែង​ដែល​​នៅ​ក្បែ​រ​ញាតិ​មិត្ត ទៅ​រស់នៅក្នុងប្រទេស​មួយ​ទៀត ដែល​នៅ​ឆ្ងាយ។ ពេលដែ​លគា​ត់ និង​ក្រុម​ធើ្វដំ​ណើរ​ជាមួ​យក្រុ​ម​គ្រួសារ​​មកដល់​ទីនោះហើ​យ ពួក​គាត់​ក៏បា​នទ​ទួល​ការ​ស្វាគ​មន៍ ពី​ទិដ្ឋ​​ភា​ព​នៃ​កា​រជួ​ញ​ដូរ​គ្រឿង​ញៀន និងដ​ង​វិថី​ដ៏​​គ្រោះ​ថ្នាក់​។ រនាំង​នៃភា​សា​បាន​នាំ​មក​នូវ​ភាព​ឯកកោ​សម្រាប់​ក្រុម​គ្រួសារគា​ត់។​ ជាង​នេះទៅ​ទៀ​ត ពួក​គាត់​បាន​ឆ្លង​មេរោគ​ក្រពះ​បួនប្រភេទ​ខុស​ៗ​គ្នា ដែល​កាន់​តែ​ធ្វើ​ឲ្យមា​នភា​ព​យ៉ាប់​យឺន​។ ហើយ​កូន​ស្រីច្ប​ងរ​បស់​គាត់ ស្ទើរ​តែ​បាត់​បង់​ជីវិត ដោយ​​សារ​​ធ្លា​ក់តា​មច​ន្លោះ​ប្រកាន់​ដៃ​ជណ្តើរ​ដែលគ្មា​នសុ​វត្ថិ​ភាព។ ដូច​នេះ ពួក​គាត់​ត្រូវ​ការ​ការ​អធិស្ឋាន​របស់​យើង​រាល់​គ្នា។ សាវ័ក​ប៉ុល​បាន​ពិសោធ​នឹង​គ្រោះ​ថ្នាក់ និង​ទុក្ខ​​លំបាក ក្នុងនា​ម​ជាបេសកជន។ គាត់​ត្រូវ​គេចាប់​ដាក់​គុក គាត់​បាន​ជួប​គ្រោះថ្នា​ក់សំពៅលិ​ច ហើយ​ក៏​ត្រូវ​គេ​វាយធ្វើបា​បទៀ​ត។ ដូច​នេះ វា​ជា​រឿងធ​ម្ម​តាទេ​ ដែល​សំបុត្រ​រប​ស់គា​ត់ ក៏​មាន​ការ​សុំ​ឲ្យ​គេអធិ​ស្ឋានឲ្យ​គា​ត់ផ​ង​ដែរ។ គាត់​បាន​សុំ​ពួកជំ​នុំ​នៅក្រុ​ងថែស្សាឡូនិច ឲ្យ​អធិស្ឋាន​សូមឲ្យការ​ផ្សាយ​ដំណឹង​ល្អមា​នជោ​គជ័យ និយាយ​រួម​គឺ អធិស្ឋាន​សូម​ឲ្យ​ព្រះបន្ទូល​​​នៃ​​ព្រះអម្ចាស់​ “បាន​​ផ្សាយ​​ចេ​ញ​ទៅ ហើយ​​បាន​​ដំកើង​​ឡើង”(២ថែស្សាឡូនិច្ច ៣:១) ហើយ​សូម​ឲ្យ​ទ្រង់​ប្រោស​គាត់​ឲ្យ “បាន​​រួច​​ពី​​មនុស្ស​​វៀច និង​​ពី​​មនុស្ស​អាក្រក់​ចេញ”(ខ.២)។ សាវ័កប៉ុលដឹងថា គាត់ចាំ​បាច់​ត្រូវ “បើក​មាត់​គាត់​ដោយ​​ក្លាហាន” នឹង​​សំដែង​​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ(អេភេសូរ ៦:១៩) ដែល​នេះក៏​ជា​សំណូរ​ពរអធិស្ឋាន​របស់គា​ត់ផ​ងដែ​រ។ តើ​អ្នក​បាន​ដឹង អំពី​គ្រីស្ទប​រិស័ទ​ដែល​ត្រូវ​ការ​ជំនួយ​ដ៏​អស្ចារ្យ​ពីព្រះ​ នៅ​ពេល​ដែល​ពួក​គេផ្សាយដំ​ណឹង​ល្អ​នៃ​ព្រះគ្រីស្ទឬ​ទេ? នោះ​សូម​នឹក​ចាំអំ​ពីកា​រដែ​លសាវ័ក​ប៉ុ​លបាន​ស្នើ​រសុំ​ថា “បង​ប្អូន​អើយ…

Read article
សុទ្ធតែមានតម្លៃ

ក្នុង​មួយ​ជីវិត​នេះ ខ្ញុំ​បាន​ប្រមូល​ទុក​របស់​របរ​ជាច្រើ​ន។ ខ្ញុំ​មាន​ប្រអប់​ដាក់​ឥវ៉ាន់ ដែល​កាល​ពី​មុន​មាន​សារៈ​សំខាន់ តែ​ក្រោយ​មក ក៏​លែង​ចាប់​អារម្មណ៍។ ហើយ​ក្នុង​នាម​ជា​អ្នក​ប្រមូល​ទុក​របស់​របរ​ដែល​មិ​ន​ព្រម​ប្រែ​ចិត្ត ខ្ញុំ​ក៏​បាន​ដឹង​ថា ភាព​រំភើប​រី​ក​រាយ កើតមា​ន​នៅ​ក្នុង​ការ​ស្វែង​រក និង​ទទួល​បាន​នូវ​របស់​របរ​ថ្មី​ៗ​ជា​បន្ថែម​ទៀត។ ហេតុនេះ​ហើយ ខ្ញុំ​ក៏​ងាក​មក​ផ្តោត​អារម្មណ៍ ទៅលើ​កា​រ​ស្វែង​រក​របស់​បន្ទាប់។ ខណៈ​ពេល​ដែល​យើង​បង្គរ​ទុក​នូវ​របស់​ជា​ច្រើន ដែល​សំខាន់​ចំពោះយើ​ង យើង​ប្រហែល​មិន​ដឹង​ទេ​ថា ក្នុង​ចំណោម​របស់​ទាំង​នោះ មាន​របស់​តិច​ណា​ស់ ដែល​ពិត​ជា​មាន​តម្លៃ​ចំពោះ​យើង។ តាម​ពិត ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា អ្វី​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​មិន​មែន​ជា​វត្ថុ​ទាល់​តែ​សោះ។ ផ្ទុយ​ទៅវិ​ញ អ្នក​ដែល​បាន​ស្រឡាញ់ខ្ញុំ​ និង​អ្នក​ដែល​ព្រះបាន​ប្រទា​នម​ក​ក្នុង​ជីវិត​ខ្ញុំ ទើប​មាន​តម្លៃ​។ ក្នុង​ចិត្ត​របស់​ខ្ញុំ ​ខ្ញុំដឹ​ង​ថា “បើ​គ្មាន​ពួក​គាត់​ទេ នោះ​ខ្ញុំមិ​ន​​ដឹ​ង​ជា​ទៅ​ជា​យ៉ាង​ណាទេ​” ដូច​នេះ ពួក​គេ​ពិត​ជា​មានតម្លៃ​ចំពោះ​ខ្ញុំ​ណាស់។ ដូច​នេះ ពេល​ដែល​លោក​ពេត្រុស​បាន​មាន​ប្រសាស​ន៍ថា​ ព្រះ​យេស៊ូវ​ជា “​អ្ន​ក​ដាក់​​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើសរើស ហើយ​វិសេសវិសាល” (១ពេត្រុស ២:៦) នោះ​ចិត្ត​របស់​យើង​គួរ​តែ​ដឹ​ងជា​ក់​ច្បាស់​ថា ទ្រង់​ពិត​ជា​មាន​តម្លៃ​ចំពោះ​យើង​ណាស់ គឺ​លើស​របស់​របរ និង​មនុស្ស​ដែ​ល​យើង​មាន​ក្នុង​ជីវិ​តរបស់​យើង។​ យើ​ង​អាច​សួរ​ខ្លួន​ឯង​ថា តើស​ព្វ​ថ្ងៃ​នេះ យើងនឹ​ង​ទៅជា​យ៉ា​ងណា បើ​សិន​ជា​ទ្រង់​មិន​មាន​ព្រះវ​ត្តមា​នប្រ​កប​ជាប់​នៅ​ជាមួ​យយើ​ង យ៉ាង​ស្មោះត្រង់ ​និង​មិន​ដែល​ខាន ដែល​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​ដឹក​នាំ​ដ៏​ល្អ​ឥត​ខ្ចោះ ដោយ​អត់​ធ្មត់​ដែលប្រកប​ដោយ​ចិត្ត​មេត្តា…

Read article
ការ​ផ្តល់ឲ្យដ៏អស្ចារ្យ

ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការដែលគេបានផ្ញើសារមក ក្នុងប្រអប់អ៊ីមែលរបស់ខ្ញុំជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ខ្ញុំថា ខ្ញុំបានត្រូវរង្វាន់ជាទឹកប្រាក់ដ៏ច្រើនមិនគួរឲ្យជឿ។ ថ្មីៗនេះ ខ្ញុំបានរាប់ចំនួនប្រាក់រង្វាន់ ដែលគេបាននិយាយនៅក្នុងសំបុត្រទាំងនោះ ក្នុងរយៈពេល១សប្តាហ៍ ឃើញថា មានទាំងអស់ ២៦លានដុល្លា។ ប៉ុន្តែ ការឲ្យរង្វាន់នោះ គឺជាអំពើបោកប្រាស់ប៉ុណ្ណោះ។ រង្វាន់ នៅក្នុងសំបុត្រនីមួយៗ ដែលមានចាប់ពី១ទៅ៧លានដុល្លា គឺគ្រាន់តែជាការកុហក់​របស់ជនខិលខូច ដែលចង់បោកយកប្រាក់ពីខ្ញុំប៉ុណ្ណោះ។ យើងម្នាក់ៗសុទ្ធតែងាយរងគ្រោះ នឹងការផ្តល់ឲ្យដ៏អស្ចារ្យ ពីគម្រោងបោកប្រាស់ ដែលតាមពិតគ្មានអ្វីឲ្យ យើង ក្រៅពីបញ្ហាឡើយ។ គេផ្តល់ឲ្យយើងនូវក្តីសង្ឃឹមក្លែងក្លាយ ហើយនៅទីបញ្ចប់ក្តីស្រមៃយើងត្រូវរលាយអស់។ ទោះជាយ៉ាងណាក៏ដោយ មានការផ្តល់ឲ្យមួយ ដែលជាការផ្តល់ឲ្យដ៏ពិត ទោះបីជាវាជាការផ្តល់ឲ្យដ៏អស្ចារ្យមិនគួរឲ្យជឿក៏ដោយ។ ការផ្តល់ឲ្យ​ដ៏អស្ចារ្យនេះ ជាការប្រទាននូវសេចក្តីសង្រ្គោះ ដែលព្រះសព្វព្រះទ័យឲ្យយើងទទួល ដោយទទួលជឿលើព្រះយេស៊ូវ ដែល​បានសម្រេចព្រះរាជកិច្ចសង្រ្គោះ នៅលើឈើឆ្កាយ គឺដូចដែលមានសេចក្តីចែងថា “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ នេះជាការផ្តល់ឲ្យ ដែលទ្រង់បានធ្វើ ដោយការលះបង់យ៉ាងខ្លាំង ដើម្បីជាប្រយោជន៍យើងរាល់គ្នា។​ កណ្ឌគម្ពីររ៉ូមបានចែងថា “ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត”(៤:២៥)។ ពេលដែលយើងទទួលសេចក្តីសង្រ្គោះ យើងអាចមានសេចក្តីសង្ឃឹម (ទីតុស ១:២)…

Read article
ការជម្នះដំណឹងអាក្រក់

មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា “តើ​អ្នក​ណា​នឹង​សំដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ល្អ?”(ទំនុកដំកើង ៤:៦)។ ត្រង់ចំណុចនេះ ស្តេចដាវីឌ ហាក់ដូចជាកំពុងតែរៀបរាប់ អំពីទស្សនៈអវិជ្ជមាន ដែលមនុស្សយើងងាយនឹងមាន ក្នុងពិភពលោកយើងសព្វថ្ងៃ។ ពត៌មានសំខាន់ៗនៅលើទំព័រខាងមុខនៃការសែត អ៊ីនធើណិត ឬទូរទស្សន៍ហាក់ដូចជាចូលចិត្តផ្តោតទៅលើឧក្រិដ្ឋកម្ម គ្រោះថ្នាក់ចរាចរណ៍ នយោបាយ សេដ្ឋកិច្ច និងអំពីបុគ្គលល្បីៗដែលបានធ្វើអ្វីខុស។ នៅកន្លែងធ្វើការ និងនៅផ្ទះ យើងច្រើនតែនិយាយអំពីការពិបាក ហើយភាពអវិជ្ជមានទាំងអស់នេះ សុទ្ធតែអាចបំបាក់ទឹកចិត្តជនជាទូទៅ។ ដូចនេះ តើយើងអាចងាកទៅរកដំណឹង ដែលល្អជាងនេះ នៅកន្លែងណា? ក្នុងពេលដែលស្តេចដាវីឌ មានបញ្ហា ទ្រង់បានងាកទៅរកព្រះអម្ចាស់ ដែលបានជួយឲ្យទ្រង់បានធូរស្បើយក្នុងចិត្ត(ខ.១) ហើយបានស្តាប់ពាក្យទ្រង់អធិស្ឋាន (ខ.៣)។ ទ្រង់មិនបានសង្ឃឹមថា ការល្អនឹងកើតឡើង ពេលដែលស្ថានភាពមានការប្រែប្រួលឡើយ ផ្ទុយទៅវិញ ទ្រង់បានរកឃើញការលើកទឹកចិត្តឥតឈប់ឈរ ក្នុងព្រះ។ បានជាទ្រង់អធិស្ឋានថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះភក្ត្រ​ទ្រង់ បាន​ភ្លឺ​មក​លើយើង​ខ្ញុំ​រាល់​គ្នា”(ខ.៦)។ ការនេះបានបណ្តាលឲ្យទ្រង់ ​មាន​សេចក្តី​អំណរលើស​ជាង​ភាពសម្បូរសប្បាយ ឬជ័យជម្នះដែលមនុស្សអាចរកបានក្នុងលោកិយនេះ(ខ.៧)។ ក្នុងមួយជីវិតស្តេចដាវីឌ ទាំងមុនពេល និងក្រោយពេលដែលទ្រង់ក្លាយជាស្តេចនៃនគរអ៊ីស្រាអែល ទ្រង់តែងតែជួបការប្រឆាំងជានិច្ច។ ប៉ុន្តែ នៅទីបំផុត​ ទ្រង់អាចមានបន្ទូលថា “ទូលបង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្តី​ស្ងប់ ដ្បិត​ឱ​ព្រះយេហូវ៉ា​អើយ…

Read article