You are here:
ការជួបគ្នាដែលមិនបានរំពឹងទុក

មានពេលមួយឌ្រូ(Drew) ដែលជាយុវជន ដែលមានភាពក្លៀវក្លា បានដឹកនាំក្រុមចម្រៀង នៅលើឆាក ជាលើកដំបូង ក្នុងព្រះវិហារដ៏ធំមួយ។ ឡូអឺស(Lois) ជាអ្នកមកថ្វាយបង្គំនៅទីនោះតាំងពីយូរមកហើយ នាងចង់លើកទឹកចិត្តគាត់ តែនាងគិតថា នាងពិបាកចូលទៅជួបគាត់ នៅកៅអីជួរខាងមុខ មុនពេលគាត់ចាកចេញពីព្រះវិហារ។ នាងក៏បានដើរបញ្ជៀតហ្វូងមនុស្ស ទៅជួបគាត់។ ឡូអឺស ក៏បានប្រាប់ឌ្រូថា “ខ្ញុំសូមសរសើរភាពក្លៀវក្លាដែលអ្នកមាន ក្នុងការដឹកនាំការថ្វាយបង្គំព្រះ សូមបន្តធ្វើការបម្រើព្រះអង្គទៀត!” ពេលឡូអឺសដើរចេញទៅ នាងក៏បានជួបសារ៉ុន ដែលនាងមិនបានឃើញមុខអស់ជាច្រើនខែហើយ។ បន្ទាប់ពីបានសន្ទនាគ្នាបានបន្តិច  សារ៉ុនក៏បាននិយាយថា  “ខ្ញុំសូមអរគុណឯង  សម្រាប់ការដែលឯងបានធ្វើថ្វាយព្រះអម្ចាស់។ សូមបន្តធ្វើការបម្រើព្រះអង្គទៀត”។ មុននោះ ឡូអឺសបានព្យាយាមទៅលើកទឹកចិត្តគេ ហើយពេលនេះ នាងក៏បានទទួលការលើកទឹកចិត្ត ដែលមិននឹកស្នានដល់។ បន្ទាប់ពីនាងរស់ និងណាអូមី ដែលជាម្តាយក្មេករបស់នាង ចាកចេញពីស្រុកម៉ូអាប់ ត្រឡប់ទៅអ៊ីស្រាអែលវិញ ពួកគេក៏បានទទួលនូវព្រះពរ ដែលមិននឹកស្មានដល់។ ពួកគេសុទ្ធតែជាស្ត្រីមេម៉ាយដូចគ្នា គ្មាននរណារកស៊ីចិញ្ចឹមពួកគេឡើយ ដូចនេះ នាងរស់ក៏បានដើររើសគួរស្រូវ ក្នុងស្រែគេ(នាងរស់ ២:២-៣)។ វាលស្រែនោះ ជាកម្មសិទ្ធិរបស់បូអូស ដែលជាបងប្អូនសាច់ឆ្ងាយរបស់នាងណាអូមី។ គាត់បានចាប់អារម្មណ៍នឹងនាងរស់ ហើយក៏បានជួយផ្គត់ផ្គង់នាង។ ក្រោយមក អ្នកទាំងពីរក៏បានរៀបការជាប្តីប្រពន្ធ(២:២០ ៤:១៣)។…

Read article
ទ្វារឆ្មា

ខ្ញុំ និងស្វាមីរបស់ខ្ញុំ មានសមាជិកថ្មីមួយក្នុងគ្រួសារ ដែលជាកូនឆ្នាអាយុ២ខែ ឈ្មោះចាសពើរ(Jasper)។ ដើម្បីថែរក្សាកូនឆ្មារបស់យើងឲ្យមានសុវត្ថិភាព យើងត្រូវកែប្រែទម្លាប់ចាស់មួយចំនួន  ដែលមានដូចជា  ទម្លាប់ចំហរទ្វារចោល ជាដើម។  តែយើងនៅមានបញ្ហាមួយទៀត  គឺមាត់ជណ្តើរដែលចំហរ។ សត្វឆ្មាចូលចិត្តឡើងទៅកន្លែងខ្ពស់។ ពេលណាវានៅជាន់ខាងក្រោមជាមួយខ្ញុំ វាតែងតែតាំងចិត្តថា នឹងឡើងទៅជាន់លើ។ ការព្យាយាមដាក់វា ក្នុងកន្លែងមានសុវត្ថិភាព មិនឲ្យវាទៅណា មិនមែនជាការងាយទេ ខ្ញុំត្រូវមានការឆ្នៃប្រឌិត។ ទ្វារដែលយើងដាក់កុំឲ្យក្មេង និងឆ្កែឡើងចុះជណ្តើរ មិនអាចរារាំងសត្វឆ្មាបានទេ។ ពេលខ្ញុំគិតអំពីទ្វារសម្រាប់ការពារសត្វឆ្នា ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះយេស៊ូវមានបន្ទូលប្រដូចព្រះអង្គទ្រង់ថា “ខ្ញុំជាទ្វារចៀម”(យ៉ូហាន ១០:៧)។ នៅតំបន់មជ្ឈិមបូព៌ាពីសម័យដើម គេដាក់សត្វចៀមក្នុងក្រោលដ៏ធំ ដែលមានច្រកទ្វារមួយ សម្រាប់ឲ្យសត្វចៀមចេញចូល។ នៅពេលយប់ ពេលដែលសត្វចៀមកំពុងនៅក្នុងក្រោលយ៉ាងសុខសាន្ត អ្នកគង្វាលក៏បានដេកនៅច្រកទ្វារ ដើម្បីធ្វើជាទ្វារ កុំឲ្យមនុស្ស ឬសត្វសាហាវណាអាចឆ្លងកាត់គាត់បានឡើយ។ ទោះបីជាខ្ញុំចង់ថែរក្សាសត្វឆ្មា ឲ្យមានសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចចាំនៅមាត់ទ្វារ កុំឲ្យវាឡើងចុះបានឡើយ ព្រោះខ្ញុំមានការងារជាច្រើនទៀត ដែលត្រូវធ្វើ។ ប៉ុន្តែ ព្រះយេស៊ូវមិនដូច្នោះទេ  ទ្រង់បានធ្វើជាទ្វារចៀម  ដើម្បីការពារយើងគ្រប់ពេល កុំឲ្យយើងមានគ្រោះថ្នាក់ខាងវិញ្ញាណ ដែលបង្ករដោយអារក្ស ដែលជាខ្មាំងសត្រូវរបស់យើង។-Julie Ackerman Link

Read article
ការដេញតាមសេចក្តីបរិសុទ្ធ

ជាញឹកញាប់ នៅប្រទេសលោកខាងលិច គេច្រើនតែឃើញមានការស្ទង់មតិ ដែលចោទសួរប្រជាជនថា តើអ្នកសប្បាយចិត្តទេ? តើអ្នកពេញចិត្តនឹងការងាររបស់អ្នកទេ ឬតើអ្នកអរសប្បាយនឹងជីវិតឬទេ? ប៉ុន្តែ ខ្ញុំមិនដែលឃើញការស្ទង់មតិ ដែលបានសួរថា “តើអ្នកជាមនុស្សមានសេចក្តីបរិសុទ្ធឬទេ?” បើគេសួរអ្នកដូចនេះ តើអ្នកនឹងឆ្លើយយ៉ាងដូចម្តេច? មានវចនានុក្រមព្រះគម្ពីរមួយ បានឲ្យនិយមន័យពាក្យ “សេចក្តីបរិសុទ្ធ” ថាជា “ការញែកចេញថ្វាយដល់ព្រះ ហើយប្រព្រឹត្ត ឲ្យសក្តិសមជាអ្នកដែលបានញែកខ្លួនចេញ”។ លោកហ្វ្រេដឺរីក បឺឆន័រ(Frederick Buechner) បានមានប្រសាសន៍ថា ពេលគាត់សរសេរអំពីចរិកលក្ខណៈរបស់មនុស្ស “ការបង្កើតឲ្យមានសេចក្តីបរិសុទ្ធ ក្នុងជីវិតមនុស្ស គឺពិបាកជាងការបង្កើតអ្វីផ្សេងទៀត”។ គាត់បានបន្ថែមទៀតថា “សេចក្តីបរិសុទ្ធមិនមែនជាលក្ខណៈដែលមនុស្សមានទេ។ សេចក្តីបរិសុទ្ធ…មិនមែនជាអ្វីដែលមនុស្សធ្វើឡើយ តែជាអ្វីដែលព្រះទ្រង់ធ្វើក្នុងជីវិតពួកគេ”។ បទគម្ពីររ៉ូម ជំពូក៦ បានចែងអំពីអំណោយដ៏អស្ចារ្យដែលព្រះទ្រង់បានប្រទាន តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ។ គឺដូចមានសេចក្តីចែងថា “ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ”(ខ.៤)។ ការដេញតាមសេចក្តីបរិសុទ្ធ  ជាអ្វីដែលយើងត្រូវធ្វើប្រចាំថ្ងៃ ដោយស្តាប់បង្គាប់ព្រះអម្ចាស់ ជាជាងបំពេញបំណងអាត្មានិយមរបស់យើង ដូចកាលពីមុន។ “តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្តីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង”(ខ.២២)។ តើអ្នកកំពុងតែមានសេចក្តីបរិសុទ្ធកាន់តែខ្លាំងឬទេ?…

Read article
កម្លាំងសម្រាប់រស់រាន

កាលនៅពីក្មេង ខ្ញុំមានតុក្កតាផ្លាស្ទីកមួយ ដែលយើងអាចសប់ខ្យល់ចូលវា ឲ្យប៉ោងធំឡើង ទុកសម្រាប់ដាល់វាលេង។ វាមានកម្ពស់ប្រហែលខ្ញុំ ហើយគេបានបោះពុម្ភរូបមុខមនុស្សញញឹមពីលើវា។ ខ្ញុំបានខំវាយវាឲ្យខ្លាំង ដើម្បីឲ្យវាដួល។ តែទោះខ្ញុំបានព្យាយាមដាល់វាខ្លាំងប៉ុណ្ណា ក៏វានៅតែងើបឈរឡើងវិញដដែល។ តើវាមានអាថ៌កំបាំងអ្វី? តាមពិត ទម្ងន់របស់សំណរនៅក្នុងបាតរបស់វា បានធ្វើឲ្យវាក្រោកឈរឡើងវិញ ពេលគេធ្វើឲ្យវាដួល។ ទូកក្តោងក៏បានដំណើរការ តាមគោលការណ៍មួយនេះផងដែរ។ ទម្ងន់របស់សំណរនៅក្នុងមេបាតរបស់ទូកក្តោង បានជួយឲ្យទូកក្តោងមានលំនឹង ហើយនៅតែឈរមិនព្រមក្រឡាប់ ពេលមានខ្យល់បក់ខ្លាំង។ ការរស់នៅរបស់អ្នកជឿព្រះគ្រីស្ទ ក៏ត្រូវមានលំនឹងដូចនេះផងដែរ។ យើងមិនអាចពឹងផ្អែកលើកម្លាំងខ្លួនឯង ដើម្បីជម្នះឧបស័គ្គ និងទុក្ខលំបាកទាំងឡាយឡើយ តែយើងត្រូវពឹងផ្អែកកម្លាំងមកពីព្រះ ដែលគង់ក្នុងយើង។ ក្នុងការរស់នៅក្នុងលោកិយ យើងមិនអាចជៀសផុតពីត្រូវកណ្តាប់ដៃនៃជីវិត ឬរួចពីខ្យល់ព្យុះ ដែលគំរាមកំហែង មកលើលំនឹងនៃជីវិតរបស់យើងឡើយ។ ប៉ុន្តែ យើងអាចទុកចិត្តទាំងស្រុង ទៅលើអំណាចរបស់ទ្រង់ ដែលនឹងជួយទប់យើងឲ្យនឹង បានជាយើងអាចពោលឡើង តាមសាវ័កប៉ុលថា “ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ។ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(២កូរិនថូស ៤:៨-៩)។ មានមនុស្សជាច្រើនបានឆ្លងកាត់ទឹកជ្រៅ ក្នុងដំណើរជីវិតរបស់ខ្លួន ដែលមានការឈឺចាប់ និងទុក្ខវេទនា តែមានជំនឿដែលមិនចេះរង្គើរថា ព្រះគុណរបស់ព្រះតែងតែល្មមសម្រាប់ខ្លួន…

Read article
ការបកស្រាយដ៏អាថ៌កំបាំង

វិមានប្រវត្តិសាស្ត្រស្ទោនហេញ ត្រូវបានគេសង់ឡើង ដោយប្រើបង្គោលថ្មយក្សបញ្ឈរក្បែរគ្នាជារង្វង់មូល និងស្ថិតក្នុងចំណោមកន្លែងដែលទាក់ទាញទេសចរណ៍ខ្លាំងបំផុត ក្នុងប្រទេសអង់គ្លេស។ វិមានដែលធ្វើពីផ្ទាំងថ្មក្រានីតដ៏ធំៗទាំងនេះ ក៏មានអាថ៌កំបាំងជាច្រើនផងដែរ។ ជារៀងរាល់ឆ្នាំ មនុស្សម្នាបានធ្វើដំណើរទៅមើលវិមានស្ទោនហេញ ដោយការងឿងឆ្ងល់ថា : តើគេសង់វាធ្វើអ្វី? តើនរណាដែលបានសាងសង់វិមាន ដែលជាស្នាដៃវិស្វកម្មដ៏អស្ចារ្យនេះ? ហើយអ្វីដែលយើងឆ្ងល់ជាងគេនោះគឺ តើគេបានសង់វាឡើងដោយរបៀបណា? ប៉ុន្តែ ភ្ញៀវទេសចរណ៍ទាំងឡាយ   គ្រាន់តែបានទៅទស្សនា  ហើយចាកចេញទៅវិញ  ដោយមិនបានទទួលចម្លើយ ពីបណ្តុំផ្ទាំងថ្មដែលមិនចេះនិយាយនោះដដែល។ ដូចនេះ អាថ៌កំបាំង គឺនៅតែជាអាថ៌កំបាំង។ ព្រះគម្ពីរបរិសុទ្ធក៏បានចែងអំពីអាថ៌កំបាំង ដែលកាន់តែអស្ចារ្យជាងនេះទៀត គឺអាថ៌កំបាំងនៃការដែលព្រះទ្រង់យាងមករស់នៅ ជាមនុស្ស ក្នុងចំណោមយើង។ សាវ័កប៉ុលបានសរសេរ ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់   មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយ៍នេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។ ការបកស្រាយដ៏ខ្លីអំពីដំណើរជីវិតរបស់ព្រះគ្រីស្ទ ដែលជាអាថ៌កំបាំងនៃភាពជាព្រះរបស់ទ្រង់ ក្នុងបទគម្ពីរនេះ គឺពិតជាគួរឲ្យកត់សំគាល់ណាស់។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលព្រះអាទិករនៃចក្រវាល បានយាងមករស់នៅ និងសុគត ដើម្បីស្នាព្រះហស្តរបស់ទ្រង់ មិនមែនជារឿងអាថ៌កំបាំងឡើយ។ គឺដូចមានសេចក្តីចែងថា “តែឯព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់…

Read article
សេចក្តីស្រឡាញ់ចាប់ផ្តើមពីយើងទៅ

កូនស្រីរបស់ខ្ញុំ ឈ្មោះមែលីសា(Melissa) មានទម្លាប់សរសេរកត់ត្រា ក្នុងព្រះគម្ពីររបស់នាង ជាជំនួយឲ្យនាងអនុវត្តតាមបទគម្ពីរនោះ ក្នុងការរស់នៅ។ ឧទាហរណ៍ : នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក ៧ នាងបានគូរប្រអប់ជុំវិញខ.១ និងខ.២ ដែលចែងថា យើងមិនត្រូវថ្គោលទោសដទៃ ពីព្រោះនៅពេលដែលអ្នកធ្វើដូច្នេះ “គេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង”។ នាងក៏បានសរសេរការពន្យល់នៅក្បែរខគម្ពីរនោះថា “សូមពិនិត្យមើលអ្វីដែលអ្នកកំពុងធ្វើ មុននឹងមើលទៅអ្នកដទៃ”។ មែលីសាជាក្មេងជំទង់ “ដែលចេះគិតពីអ្នកដទៃ”។ នាងបានរស់នៅ តាមព្រះបន្ទូលនៅក្នុងបទគម្ពីរ ភីលីព ២:៤។ មិត្តរួមថ្នាក់របស់នាង ឈ្មោះម៉ាត(Matt) បានស្គាល់នាង តាំងពីនៅក្មេងៗ នៅឯព្រះវិហារ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់មែលីសា កាលរៀននៅថ្នាក់ទី១១ ពេលដែលនាងបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ ម៉ាតបានឡើងនិយាយនៅឯពិធីបុណ្យសពរបស់នាងថា “ខ្ញុំធ្លាប់តែឃើញមែលីសាញញឹមជានិច្ច ហើយនាងតែងតែធ្វើឲ្យអ្នកដទៃសប្បាយចិត្ត”។ មិត្តភក្តិរបស់នាង ឈ្មោះតារ៉ា(Tara) ក៏បានឡើងនិយាយនៅថ្ងៃនោះផងដែរថា “សូមអរគុណមែលីសា ដែលបានរាប់អានខ្ញុំជាមិត្តភក្តិ ទោះបីជាអ្នកដទៃមិនចិត្តល្អ និងមានភាពស្រស់ស្រាយ ដូចនាងក៏ដោយ”។ នៅថ្ងៃដែលគេហាក់ដូចជាចូលចិត្តថ្កោលទោសគ្នាទៅវិញទៅមក ដោយឥតមេត្តា យើងចាំបាច់ត្រូវនឹកចាំថា សេចក្តីស្រឡាញ់ត្រូវចាប់ផ្តើមមាន ពីខ្លួនយើងមុន។ សូមយើងនឹកចាំពាក្យរបស់សាវ័កប៉ុល ដែលបានបង្រៀនយើងថា “ឥឡូវនេះ នៅមានសេចក្តីជំនឿ…

Read article
ការស្វែងរកទីលំនៅដ៏ល្អ

ដោយផ្អែកតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យប្រ៊ីសថូលបានឲ្យដឹងថា ស្រមោចថ្មដែលរស់នៅក្នុងទ្វីបអឺរ៉ុប អាចឆ្លាតជាងមនុស្សយើង នៅក្នុងផ្នែកជ្រើសរើសទីលំនៅ។ អ្នកស្រាវជ្រាវបានរកឃើញថា ហ្វូងស្រមោចបានប្រើគ្នាវាដែលជំនាញស៊ើបការ ឲ្យពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់ហ្វូងស្រមោច ជាប់ជានិច្ច។ អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើល ចំពោះជំនាញទំនាក់ទំនងជាសង្គម ដ៏ស្មុគ្រស្មាញ ដែលពួកវាបានប្រើ ដើម្បីរួមគ្នា ស្វែងរកកន្លែងរស់នៅ ដែលមានទំហំត្រឹមត្រូវ មានភាពងងឹត និងសុវត្ថិភាព ដែលចាំបាច់សម្រាប់ឲ្យមេស្រមោច និងកូនរបស់វារស់នៅ ក្នុងកន្លែងដែលល្អបំផុត។ ក្នុងសម័យលោកម៉ូសេ គ្រួសារទាំងឡាយនៃប្រជាជនអ៊ីស្រាអែលកំពុងត្រូវការកន្លែងថ្មី សម្រាប់តាំងទីលំនៅ។ ពួកគេធ្លាប់រស់នៅ ក្នុងភាពសាហាវព្រៃផ្សៃ នៅទីលានសម្រាប់ឲ្យពួកទាសកររស់នៅ ក្នុងនគរអេស៊ីព្ទ។ ហើយវាលរហោស្ថានស៊ីណាយក៏គ្មានកន្លែងណា ដែលពួកគេចង់រស់នៅដែរ។ តែពួកគេមានបញ្ហាមួយទៀត។ ពួកអ្នកស៊ើបការនៃសាសន៍អ៊ីស្រាអែលបានរាយការថា ទឹកដីសន្យាដែលព្រះកំពុងដឹកនាំពួកគេឲ្យទៅរស់នៅនោះ គឺមានសាសន៍ដទៃកំពុងកាន់កាប់ទឹកដីនោះ  ហើយដោយទីក្រុងទាំងនោះ  មានកំផែងធំ និងមានមនុស្សមាឌធំកំពុងរស់នៅ ធ្វើឲ្យពួកអ្នកស៊ើបការគិតថា ពួកអ៊ីស្រាអែលប្រៀបបាននឹងសត្វកណ្តូប(ជនគណនា ១៣:២៨,៣៣)។ ការប្រៀបធៀបប្រជាជនអ៊ីស្រាអែល ទៅនឹងសត្វកណ្តូប នៅសម័យនោះ អាចនាំឲ្យមានគ្រោះថ្នាក់  តែជួនកាល  ការប្រៀបធៀបខ្លួនឯង  ទៅនឹងសត្វល្អិត អាចមានប្រយោជន៍សម្រាប់យើង។ ស្រមោចថ្មដែលស្វែងរកសំបុក្រថ្មី បានរស់នៅតាមសុភាវគតិ ដែលព្រះអាទិករបានប្រទានឲ្យពួកគេ។ ប៉ុន្តែ យើងច្រើនតែអនុញ្ញាតឲ្យការភ័យខ្លាច រារាំងមិនឲ្យយើងដើរតាម និងទុកចិត្តព្រះ។…

Read article
មានពេលសម្រាប់គ្រប់ការទាំងអស់

ប្រសិនបើអ្នកជាខ្ញុំវិញ អ្នកប្រហែលជាមានការពិបាក នៅក្នុងការបដិសេធមិនព្រមទទួលយកការទទួលខុសត្រូវថ្មីមួយ ជាពិសេសបើសិនជាការទទួលខុសត្រូវនោះមានបុព្វហេតុដ៏ល្អ ឬជាប់ទាក់ទងដោយផ្ទាល់ នឹងការជួយអ្នកដទៃ។ យើងប្រហែលជាមានហេតុផលដ៏ល្អ នៅក្នុងការដាក់អាទិភាពរបស់យើង យ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែ ជួនកាល ពេលយើងមិនយល់ព្រមទទួលកិច្ចការបន្ថែមទៀត យើងអាចមានអារម្មណ៍ថា ខ្លួនមានកំហុស ឬគិតថា យើងបានបរាជ័យ ក្នុងការរដើរ ដោយជំនឿ។ ប៉ុន្តែ តាមបទគម្ពីរសាស្តា ៣:១-៨ មនុស្សមានប្រាជ្ញាដឹងថា អ្វីៗទាំងអស់នៅក្នុងជីវិតមនុស្ស សុទ្ធតែមានរដូវកាល នៃសកម្មភាពរបស់មនុស្ស គឺមិនខុសពីរដូវកាល ដែលមាននៅក្នុងពិភពធម្មជាតិឡើយ។ គឺដូចមានសេចក្តីចែងថា “មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលនៅក្រោមមេឃ”(ខ.១)។ អ្នកខ្លះប្រហែលជាដល់ពេលរៀបអាពាហ៍ពិពាហ៍ ឬក្លាយជាឪពុកម្តាយរបស់គេជាលើកដំបូង។ ប្រហែលជា អ្នកខ្លះដល់ពេលបញ្ចប់ការសិក្សា   ហើយត្រូវចូលធ្វើការ  ខណៈពេលដែលអ្នកខ្លះទៀត ដល់ពេលចាកចេញពីការងារពេញម៉ោង ចូលទៅរកការចូលនិវត្តន៍។ នៅពេលដែលយើងធ្វើដំណើរ ពីរដូវកាលមួយ ទៅរដូវកាលមួយទៀត អាទិភាពរបស់យើងមានការផ្លាស់ប្តូរ។ យើងប្រហែលជាត្រូវបំភ្លេចអ្វីដែលយើងបានធ្វើ កាលពីអតីតកាល ហើយប្រមូលផ្តុំកម្លាំងថាមពលរបស់យើង ទៅធ្វើការអ្វីផ្សេងទៀត។ នៅពេលដែលកាលៈទេសៈ និងកាតព្វកិច្ចរបស់យើង មានការប្រែប្រួល ក្នុងការរស់នៅ យើងត្រូវដឹងថា ខ្លួនត្រូវមានការប្តេជ្ញាចិត្តដូចម្តេចខ្លះ ដោយការទទួលខុសត្រូវ និងប្រាជ្ញា…

Read article
អាវុធដែលអាចគ្រោះថ្នាក់ដល់ជីវិត

មូហាម៉ាត់ អាលី(Muhammad Ali) ដែលជាកីឡាករប្រដាល់ ដ៏ល្បីល្បាញ បានប្រើយុទ្ធវិធីមួយចំនួន ពេលប្រកួតក្នុងសង្វៀនប្រដាល់ ដើម្បីផ្តួលគូប្រកួត ហើយការចំអកឲ្យគូប្រកួត ស្ថិតក្នុងចំណោមយុទ្ធវិធីទាំងនោះឯង។ ក្នុងការប្រកួតជាមួយនឹងចច ហ្វ៊រមែន(George Foreman) នៅឆ្នាំ១៩៧៤ អាលីបានចំអកឲ្យហ្វរមែនថា “វាយខ្ញុំឲ្យខ្លាំងជាងនេះមក! បញ្ចេញក្បាច់ឲ្យអស់មក ចច។ វៃចឹង ម៉េចឈឺ។ ខ្ញុំគិតថា អ្នកឯងអន់ណាស់”។ ហ្វ៊រមែនក៏បានផ្ទុះកំហឹង ហើយវាយសម្រុកមកលើអាលីឥតសំចៃដៃ ធ្វើឲ្យខ្ជះខ្ជាយកម្លាំងជាច្រើន ហើយធ្វើឲ្យទំនុកចិត្តរបស់គាត់ចុះខ្សោយ។ យុទ្ធវិធីមួយនេះ ត្រូវបានគេយកមកប្រើតាំងពីយូរមកហើយ។ ពេលដែលហោរានេហេមាកំពុងខិតខំដឹកនាំពួកបណ្តាជនជួសជុលកំផែងក្រុងយេរូសាឡិម ថូប៊ីយ៉ាបាននិយាយចំអកឲ្យគាត់ថា សត្វឆ្កែចចក ក៏អាចរំលំកំផែងក្រុងនោះបានដែរ(នេហេមា ៤:៣)។ ត្រង់ចំណុចនេះ  ថូប៊ីយ៉ាកំពុងបំបាក់ទឹកចិត្តពួកអ្នកសាងសង់ ដោយពាក្យសម្តីដ៏ពិសពុល។ កូលីយ៉ាតក៏បានព្យាយាមធ្វើឲ្យដាវិឌបាក់ទឹកចិត្ត ដោយការចំអកឲ្យអាវុធដ៏សាមញ្ញរបស់ក្មេងម្នាក់នេះ ដែលមានតែខ្សែដង្ហក់ និងគ្រាប់គ្រួស(១សាំយ៉ូអែល ១៧:៤១-៤៤)។ ការនិយាយបំបាក់ទឹកចិត្ត អាចធ្វើជាអាវុធ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ តែនេហេមាមិនព្រមបណ្តោយខ្លួនឲ្យបាក់ទឹកចិត្ត ដោយសារពាក្យចំអករបស់ថូប៊ីយ៉ា គឺមិនខុសពីការដែលដាវីឌមិនព្រមឲ្យកូលីយ៉ាតនិយាយបង្អាប់ខ្លួននោះដែរ។ ទីបំផុត នេហេមា និងដាវីឌក៏បានទទួលជ័យជម្នះដូចគ្នា ដោយផ្តោតទៅលើព្រះ និងជំនួយរបស់ទ្រង់ ជាជាងផ្តោតទៅលើស្ថានភាពដ៏ពិបាកដែលធ្វើឲ្យបាក់ទឹកចិត្ត។ នរណាក៏អាចនិយាយចំអកឲ្យយើងដែរ គឺរាប់បញ្ចូលទាំងអ្នកដែលជិតស្និតនឹងយើង។…

Read article
រៀនពីការលះបង់

ពេលថ្មីៗនេះ ខ្ញុំនឹងស្វាមីរបស់ខ្ញុំ បានទិញស្បែកជើងកវែងមួយគូ ឲ្យកូនប្រុសយើង ដែលមានអាយុពីរឆ្នាំ។ វាពិតជាសប្បាយចិត្តណាស់ បានជាវាពាក់ស្បែកជើងនោះ មិនព្រមដោះ ទាល់តែដល់ពេលចូលគេង។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ទៀត វាក៏លែងខ្វល់ពីស្បែកជើងកវែងនោះទៀត ហើយវាក៏ងាកមកពាក់តែស្បែកជើងប៉ាត់តាចាស់របស់វាវិញ។ ស្វាមីខ្ញុំក៏បាននិយាយថា “បើសិនជាកូនយើងដឹងថា ស្បែកជើងកវែងនោះ មានតម្លៃប៉ុណ្ណា នោះមិនដឹងជាល្អយ៉ាងណាទេ”។ ស្បែកជើងកវែងនោះមានតម្លៃថ្លៃ តែក្មេងដែលនៅតូចមិនដឹងថា ឪពុកម្តាយវាត្រូវធ្វើការជាច្រើនម៉ោង ហើយក៏មិនដឹងថា ពួកគេមានប្រាក់ខែប៉ុន្មាន ហើយត្រូវបង់ពន្ធអ្វីខ្លះនោះទេ។ ហេតុនេះហើយ ក្មេងតូចៗទទួលយកអំណោយដោយអំណរ តែយើងមិនអាចរំពឹងថា ពួកគេអាចយល់ពីការលះបង់របស់ឪពុកម្តាយ ដើម្បីទិញរបស់ថ្មីឲ្យពួកគេឡើយ។ ជួនកាល ខ្ញុំក៏មានអាកប្បកិរិយ៉ា និងការគិត មិនខុសពីក្មេងតូចនោះឡើយ។ ខ្ញុំបានទទួលអំណោយជាច្រើនពីព្រះដោយអំណរ តាមក្តីមេត្តាករុណារបស់ទ្រង់ ប៉ុន្តែ តើខ្ញុំបានដឹងគុណទ្រង់ដែរឬទេ? តើខ្ញុំបានគិតអំពីការលះបង់ ដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចរស់នៅក្នុងជីវិតពេញបរិបូរដែរឬទេ? ការលះបង់នោះ គឺពិតជាមានតម្លៃធំធេងណាស់ គឺថ្លៃជាង “របស់ដែលមិនស្ថិតស្ថេរ ដូចជាមាស ឬប្រាក់”។ គឺដូចដែលបទគម្ពីរ ១ពេត្រុស បានចែងយ៉ាងច្បាស់ថា ការលះបង់នេះ ត្រូវបានធ្វើឡើង ដោយ “ព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម”(១:១៨-១៩)។…

Read article