You are here:
ការប្រែចិត្តទាំងស្រុង

លោក​ប៊ីល(Bill) គឺ​ជា​មិត្ត​ភ័ក្រ​របស់​ខ្ញុំ កាល​រៀន​នៅសា​លា​ព្រះ​គម្ពីរ​ជា​មួយ​គ្នា។ គាត់​បាន​ទទួល​ជឿ​ព្រះ​ ដោយ​លា​ចាក​ពី​ការ​រ​ស់នៅ​ ដែល​ពេញ​ដោយ​អំពើ​បាប​ដ៏​ស្មោក​គ្រោក។ គាត់បា​​នរៀ​ប​រាប់ ​ពីទី​បន្ទាល់​នៃជីវិត​របស់​គាត់ យ៉ាង​ដូច​នេះ​ថា “មាន​ពេល​មួយ ​ខ្ញុំបាន​បើក​បរឡា​ន តាម​ដង​ផ្លូវ ដោយ​មាន​ស្រា​ប្រេន​ឌី​ផឹក នៅ​ក្នុង​ដៃ​ផង ហើយ​មាន​ប្រពន្ធ​របស់​​គេ​ម្នាក់​ អង្គុយ​នៅ​ក្បែរ​ខ្ញុំទៀ​ត។ នៅ​ពេល​ដែ​ល​ខ្ញុំ​ឃើញ​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន កំពុង​ផ្សាយ​ដំណឹង​​ល្អ​​ អំពី​​ព្រះ​គ្រីស្ទ ដ​ល់អ្នក​ដំណើរ​នៅតាមចិញ្ចើ​ម​​ផ្លូវ ខ្ញុំក៏​​បាន​បើក​អែ​បពួ​ក​គេ ហើយ​ស្រែក​​​ឲ្យ​ថា ​‘ពួក​អាភ្លើ!’ ប៉ុន្តែ ពីរ​បី​សប្តាហ៍​ក្រោយម​ក ខ្ញុំ​​ក៏​បាន​ទៅ​លុត​ជង្គង់​នៅ​ក្នុង​ព្រះវិហារ ហើយ​អធិ​ស្ឋាន​ទទួ​លព្រះ​​យេស៊ូវ ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គ​សង្គ្រោះនៃជី​វិត​ខ្ញុំ។” ការ​ប្រែ​ចិត្ត​របស់​លោក​ប៊ីល ក៏​បាន​នាំ​ឲ្យគា​ត់​លះប​ង់ចោ​លជី​វិត​ចាស់​របស់​គាត់ ហើយ​ពិសោធ​នូវ​ជីវិត​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ។ នេះ​ជា​ដំណើរ​នៃកា​រ​ផ្លា​ស់​ប្រែ​ជីវិត​ទាំង​ស្រុង។ ការ​ប្រែចិ​ត្ត​ដ៏​ពិត​ប្រាកដកើត​ឡើង ពេលដែល​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បណ្តាល​ចិត្ត ហើយ​ក៏​រាប់​បញ្ចូល​ការ​ផ្លាស់​ប្រែ​ទាំង​ស្រុង​ផង​ដែរ។ ជា​ញឹក​ញាប់ ​យើងសង្កេត​ឃើញ​ថា អ្នក​ណាដែ​លមា​ន​ការ​ប្រឆាំ​ងនឹ​ងដំ​ណឹង​ល្អកា​ន់​តែខ្លាំ​ង មុន​ពេល​ប្រែ​ចិត្ត ​អ្នក​នោះច្រើ​នតែ​មា​ន​ការ​ផ្លា​ស់ប្រែ​ ក្នុង​ជីវិត​កាន់​តែ​ខ្លាំង​ផ​ង​ដែរ។ ជាក់​​ស្តែង នៅ​ពេលដែលលោក​សុល ដែល​ជាអ្ន​ក​ស្រុក​តើ​សុស បាន​ជួប​ព្រះ​​គ្រីស្ទ ​​នៅ​​តា​ម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស ជីវិត​គាត់​ក៏បាន​ផ្លា​ស់ប្រែ​ ពីអ្ន​ក​​បៀ​ត​​បៀន ម​កជា​អ្ន​​ក​ប្រកាស​ដំណឹង​ល្អ​វិញ។ បាន​ជា​មាន​មនុស្ស​ជា​ច្រើនបា​នធ្វើ​ការ​ក​​ត់​​​សំគា​ល់​ថា “អ្នក​ដែល​ធ្វើ​ទុក្ខ​គេកាល​ពីដើ​ម ឥឡូវនេះ​កំ​ពុង​ផ្សាយ​ដំណឹង​ពី​សេច​ក្តីជំនឿ​ ដែល​ខ្លួ​នបាន​បំផ្លាញ​ពី​ដើម​នោះ​វិញ”(កាឡាទី ១:២៣)។…

Read article
រ៉ែងយកមាស

ក្នុង​កំឡុ​ង​ពេ​ល​វិស្សម​កាល នៅ​រដ្ឋ​អាឡា​ស​ស្កា យើង​បាន​ទៅ​កន្លែង​ជីក​រ៉ែមា​ស អែល ដូរ៉ាដូ(El Dorado) នៅជិត​ទីក្រុ​ងហ្វ៊ែ​រប៊ែង(Fairbanks)។ គេបា​ន​នាំយើ​​ង​ដើរ​ទស្សនា និង​គេ​បាន​បង្ហាញ​ពី​វិធី​រែង​មាស​ក្នុង​សម័យ​ដែល​មនុ​ស្សផ្អើ​ល​រក​មា​ស។ បន្ទាប់​មក គេក៏​បា​ន​ឲ្យ​យើងចំណាយ​ពេល​បន្តិច ដើម្បីរៀ​ន​រ៉ែង​មាស។ គេបា​ន​​​ឲ្យ​ឆ្នាំង​​ខ្ទះ​​យើង​ម្នាក់​មួ​យៗ​ រួម​ជា​មួយ​នឹង​ដី​ និ​ង​ថ្មតូ​ច​ៗ​ម្នាក់​មួយ​កូន​បាវផង​។ យើង​ក៏​បា​នចា​​ក់​​​ដីចូ​ល​ទៅ​ក្នុង​​ខ្ទះនោះ​ ហើយ​ដួស​ទឹក​ចេញ​ពី​ស្នូ​កចា​ក់​ចូល​ក្នុង​ឆ្នាំ​ង​ខ្ទះ​នោះទៀ​ត។ បន្ទាប់​មក យើង​ក៏រ៉ែ​ង​​ខ្ទះ​​នោះ ដើម្បីធ្វើឲ្យ​ដី​ធ្លា​ក់​ចេញ​ទៅ​ក្រៅ ​ហើយធ្វើ​ឲ្យ​កំទេច​មាស​ដែល​​ធ្ង​​ន់ជា​ងដី​ ធ្លា​ក់​​ចុះ​​​ទៅ​បាត​​ខ្ទះនោះ។ ទោះ​បីជា​យើ​ង​បាន​មើ​លអ្ន​ក​ជំ​នាញ​រ៉ែ​ងមា​ស​​ហើយក៏​​ដោយ​ ក៏យើ​ងនៅ​តែ​​​អា​ច​អនុ​វត្ត​តាម បាន​តែប​ន្តិចបន្តួច​តែប៉ុ​ណ្ណោះ។ តើ​មក​​​ពី​មូ​ល​ហេតុ​អ្វី​? គឺ​ដោយ​សារ​យើង​​ខ្លាចមាសដ៏​មាន​ត​ម្លៃ​ ធ្លាក់​ចេ​ញពី​ខ្ទះ​នោះ​ ជា​​ហេតុ​នាំ​ឲ្យ​យើង​មិ​ន​ព្រ​មឲ្យ​កំ​ទេ​ច​ថ្ម ​ដែល​គ្មាន​តម្លៃ​ជា​ច្រើន ធ្លាក់​ចេញ​ឡើយ។ ការ​នេះបា​ន​រំ​ឭក​ខ្ញុំ​ថា​ ជួនកាល​ យើ​ង​មិន​អា​ចរ​ក​ឃើ​ញ​ទ្រព្យ​ស​ម្បត្តិ​មា​ន​តម្លៃ​ដ៏ពិ​តបាន​ ដោយសា​រ​យើង​មា​នចំ​ណង​នៃ​ទ្រ​ព្យស​ម្ប​ត្តិក្នុ​ង​លោ​​កិយ​​នេះ។ មាន​ពេល​មួ​យ ព្រះ​យេស៊ូវ​​បាន​ជួប​​ជា​​​មួយ​នឹង​អ្ន​កមា​ន​ទ្រព្យ​ស​ម្បត្តិ​ស្តុ​ក​ស្តម្ភ​ម្នាក់ ដែលមិ​ន​អាច​រ​ក​ឃើ​ញទ្រ​ព្យ​សម្បត្តិដ៏​ពិត។ គាត់​បាន​គិត​ថា ​​ទ្រ​ព្យស​ម្ប​ត្តិដែ​ល​គាត់​មា​នក្នុ​ង​លោកិ​យ​នេះ​ មាន​​សា​រៈសំ​ខា​ន់​ជាង​ទ្រព្យ​សម្បត្តិ​ខាង​ឯ​វិញ្ញាណ(លូកា ១៨:១៨-៣០)។ ព្រះ​​យេស៊ូវ​ទ្រង់​​​ក៏មា​ន​ប​ន្ទូលថា​ “ដែល​សត្វ​អូដ​នឹ​ង​​ចូល​​ទៅតា​ម​ប្រ​ហោង​ម្ជុល នោះ​ងាយ​ជា​ជា​ង​​អ្ន​ក​មាន​ចូល​ទៅ​ក្នុង​ន​គរ​ព្រះ​ទៅ​​ទៀត”(ខ.២៤)។ ការ​មាន​លុ​យ​កាក់ មិន​មែន​ជា​កា​រ​អាក្រ​ក់​ទេ​ តែ​វាអា​ច​រា​រាំង​មិ​ន​ឲ្យយើ​ង​ទទួ​ល​បាន​នូ​វ​ទ្រព្យ​សម្ប​​ត្តិ​ដ៏ពិ​តជា​ម​រ​ដ​ក ប្រសិន​បើយើ​ងយក​ទ្រព្យ​សម្បត្តិ ជា​គោល​​ដៅនៃ​ជិ​វិ​ត​របស់យើ​ង​នោះ។ ការ​បង្គរ​ទ្រព្យស​ម្ប​ត្តិទុ​​ក​ក្នុ​ង​​លោកិយ ជា​​ទង្វើ​រ​ដ៏​ល្ងីល្ងឺ​ ដ្បិត មាន​តែសេ​ចក្តីជំ​នឿដ៏​ពិ​ត​ទេ ដែល​អាចជួ​យ​ឲ្យយើ​ងឆ្ល​ងកា​ត់ទុ​ក្ខ​លំ​បាក…

Read article
ទាល់តែអ្នកបានឆ្អែត

មិត្ត​ភក្តិរ​បស់​ខ្ញុំ​ម្នា​ក់ ដែល​រ​ស់នៅ​ក្នុ​ង​ប្រទេស​សឹង្ហ​បូរី បាន​ប្រា​ប់​ខ្ញុំ អំពី​របៀ​ប​សួ​រសុ​ខ​ទុ​ក្ខ​គ្នា ដែល​ជន​ជាតិ​ចិន​ធ្លាប់​មា​នកា​ល​ពី​សម័​យ​មុន​។ ពួក​គេមិ​ន​បា​នសួ​រគ្នា​​ថា ​“តើ​អ្នក​សុ​ខស​ប្បា​យជា​ទេ​?”ឡើយ ផ្ទុយ​ទៅវិ​ញពួ​កគេ​​​សួរ​គ្នា​​ថា “តើ​អ្នក​បា​ន​ញ៉ាំ​បាយ​ឆ្អែ​ត​ឬ​ទេ?” ការ​សួរ​សុខ​ទុក្ខ​គ្នា ​បែប​នេះ ទំនង​ជា​កើត​មា​ន ក្នុង​សម័​យ​ដែល​មាន​កា​រ​ខ្វះ​ខាតអាហារ ដែល​ក្នុង​នោះ មនុស្ស​ជា​ច្រើន​​​មិន​​​ដឹ​ង​ថា ពេល​ណា​ពួក​គេអា​ច​មា​នអា​ហា​រប​រិភោ​គ​ទៀត​ឡើ​យ។ ដូ​ច​នេះ ពេល​ដែល​ពួក​គេ​​មា​ន​អាហា​រ ពួក​គេ​ត្រូវ​ញ៉ាំឲ្យ​ទាល់​​​តែ​​ឆ្អែត។ មាន​ពេល​មួយ​ព្រះយេស៊ូវ​បាន​ធ្វើ​កា​រអ​ស្ចារ្យ ដោយ​ប្រើត្រី​​​ពី​រកន្ទុយ និង​នំបុ័ង​ប្រាំ​ដុំ ដើម្បី​ចម្អែត​មនុស្ស ៥០០០នាក់​(យ៉ូហាន ៦:១-១៣) ក្រោយ​មក ហ្វូងម​នុ​ស្ស​​ដែល​ដើរ​តាម​ទ្រ​ង់ ចង់​បាន​អា​ហា​រ​នោះប​ន្ថែ​ម​ទៀត(ខ.២៤-២៦)។ ព្រះ​អម្ចាស់​ក៏​​មាន​បន្ទូ​លប្រា​ប់ពួ​ក​គេ​ថា “កុំ​ធ្វើ​ការ​​ងារ​ដើម្បី​ឲ្យ​ខំប្រឹង ឲ្យ​តែ​​បា​ន​​តែចំ​ណីអា​ហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​​ឡើយ ចូរ​ខំ​ឲ្យ​បាន​​​អាហារ ​​ដែល​ស្ថិ​ត​ស្ថេរ​ដរាប​ដល់​ជី​វិត​អ​ស់​កល្ប​ជានិ​ច្ច​​វិញ ជាអា​ហារ​ដែល​​កូ​ន​​ម​នុស្សនឹ​ងឲ្យ​មក​អ្ន​ក​រាល់​គ្នា​ . . . ខ្ញុំជា​នំ​បុ័ង​ជី​វិត អ្នក​​ណា​​ដែ​ល​ម​កឯ​ខ្ញុំ​ នោះនឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណាដែ​លជឿ​​​ដល់​​ខ្ញុំ​​​​ក៏​​មិ​នត្រូ​វ​​ស្រេក​ដែរ”(ខ.២៧,៣៥)។ ក្នុង​នាម​ជាអ្ន​ក​ដើរ​តាម​ព្រះគ្រី​ស្ទ យើងគួ​រ​តែ​ជួយ​ដល់​អស់​អ្នក​ដែ​ល​ខ្វះ​​ចំណី​អាហារ​​ខាង​​សាច់​ឈាម។ លើសពី​នេះ​ទៅទៀ​ត យើង​អាច​ផ្សា​យដំ​ណឹ​ងល្អ​​ ដើ​ម្បី​ឲ្យ​ពួក​គេ​ដឹ​ង​ថា មាន​តែ​ព្រះគ្រី​ស្ទដ៏​ជា​អ​ម្ចាស់​ប៉ុណ្ណោះ​ ដែលអា​ចច​ម្អែត​ការ​ស្រេក​ឃ្លានស​ន្តិភា​ព​នៅក្នុ​ង​ចិត្ត ការ​ស្រេក​ឃ្លាន​កា​រអ​ត់​ទោស​បា​ប និង​សេចក្តី​​ស​ង្ឃឹម​ក្នុង​ជី​វិត។ ព្រះ​យេស៊ូវ​គ្រីស្ទ ជា​នំបុ័​ង​ជី​វិត ទ្រង់​បា​នត្រា​ស​ហៅ​យើង ឲ្យ​ចូល​ម​ក​ឯ​ទ្រង់…

Read article
បម្រើឲ្យបានល្អ ដោយអំណរ

កាល​ពី១១​ឆ្នាំមុ​ន ថ្ងៃ​២៨ សីហា គឺ​ជា​ថ្ងៃ ដែល​មិត្ត​សម្លាញ់រ​បស់​ខ្ញុំ គឺលោ​ក ខឺត ឌើហាន(Kurt De Haan)បាន​ចេញ​ទៅក្រៅ​ ដើម្បីរត់ហា​ត់​​ប្រាណ​ នៅ​ពេល​បាយ​ថ្ងៃត្រ​ង់ ហើយ​គាត់​ក៏បា​ន​លាចា​កលោក​ លែង​ត្រឡប់​មក​វិញ ជារៀ​ង​រហូត។ គាត់ជា​អ្ន​កគ្រ​ប់គ្រ​ង ផ្នែក​កែសម្រួលអត្ថប​ទនៃ​ សៀវ​ភៅនំ​ម៉ា​ណា​ប្រចាំ​ថ្ងៃ ។ គាត់​បាន​ទទួល​មរណៈ​ភាព ដោយសារ​ជម្ងឺ​គាំង​បេះដូ​ង នៅថ្ងៃ​អ​ង្គារ៍ នា​រដូវ​​ក្តៅ។ ក្នុង​ចំណោម​ពួក​យើង​ ដែល​ធ្លាប់​ធ្វើកា​រ​ជាមួ​យ​លោកខឺត មាន​អ្នក​ខ្លះ នៅ​តែដា​ក់​តាំ​ង​វត្ថុ​អនុស្សាវ​រីយ​​រ​បស់​គាត់នៅក្នុង​ការិ​យាល័យ ដើម្បីនឹ​ក​ចាំពី​គាត់។ តួយ៉ា​ង ​​នៅលើ​ជញ្ជាំ​ងខ័​ណ្ឌនៃ​កូ​នប​ន្ទ​ប់​ធ្វើ​ការ​រ​បស់​ខ្ញុំ ​ខ្ញុំ​បាន​ដា​ក់តាំ​ង​វត្ថុ​​អ​នុស្សាវរីយ​ចុង​ក្រោយ​ ​ដែល​​​​ខ្ញុំ​បាន​ទទួល​ពីលោ​ក​ខឺត កាល​គាត់​នៅ​រ​ស់។ វា​បា​ន​រំឭក​ខ្ញុំ អំពី​ភាព​ហ្មត់​​ច​ត់​ដែល​គា​ត់​មាន​ ក្នុង​នាម​ជាអ្ន​ក​កែសម្រួល​អត្ថ​បទ​ម្នាក់ ដែល​​ច​ង់ប​កស្រា​យព្រះ​​​បន្ទូ​ល​​​​ព្រះ ឲ្យ​ត្រឹម​ត្រូវ និង​ល្អប្រសើរ។ មិត្ត​រួម​ការងាររ​បស់​យើង​ម្នា​ក់ទៀ​ត ក៏បា​ន​​ដា​ក់​​តាំ​ងសំ​ណុំស​ន្លឹក​សៀវ​ភៅ​ចុង​ក្រោយ​មួយ​ដុំ ដែល​លោក​ខឺត​បា​ន​ឆ្មូល ហើយ​បោះទៅ​កន្លែ​ងធ្វើ​កា​រ​រប​ស់​នាង ហើយ​សំណុំ​ក្រដាស់​មួយ​នោះ បាន​ធ្វើឲ្យ​នា​ងនឹ​កចាំ​ថា​ គាត់​ជាម​នុ​ស្សដែ​ល​ចូ​លចិ​ត្ត​ភាព​រី​ក​រា​យក្នុ​ង​ជីវិត។ គ្រប់​ពេល​ដែល​យើ​ងនិ​យា​យគ្នា អំពី​លោក​ខឺ​ត និង​អំពី​ទំ​ហំនៃ​ការ​​​នឹក​​រឭក ដែល​យើង​មាន​ចំពោះគា​ត់ យើង​ក៏បា​ន​ពិភា​ក្សាគ្នា​ អំពី​ការ​ដែល​គា​ត់មា​នបុ​គ្គ​លិក​លក្ខណៈ​ចូល​ចិត្ត​ភាព​រីក​រាយ ​ទន្ទឹម​នឹង​ពេ​លដែ​ល​គាត់​ខំ​សង្វា​ត​ធ្វើកា​រ​ឲ្យបា​ន​ល្អប្រ​សើរ​បំផុត។ គាត់​ខិត​ខំ​ធ្វើ​ការ​ងារ ហើយ​ក៏​ស្រឡាញ់​ជីវិ​ត​រ​បស់​គាត់​ផង​ដែរ​។…

Read article
ភាពធម្មតាបែបថ្មី

គ្រូគង្វាលម្នាក់ ដែលបានទទួលការបណ្តុះបណ្តាលផ្នែកប្រឹក្សាយោបល់ អំពីរបួសផ្លូវចិត្តធ្ងន់ធ្ងរ និងការសោកសង្រេង បានបញ្ចេញមតិរបស់គាត់ថា ជាញឹកញាប់ការឈឺចាប់ ដែលកើតមានភ្លាមៗ បន្ទាប់ពីមានការបាត់បង់មិនមែនជាឧបស័គ្គដ៏ធំបំផុត ក្នុងការរស់នៅរបស់អ្នកមានរបួសផ្លូវចិត្តឡើយ។ ផ្ទុយទៅវិញ បញ្ហាដ៏ធំបំផុត ដែលពួកគេជួប គឺការសម្របខ្លួននឹងការរស់នៅបែបផ្សេង បន្ទាប់ពីមានវិបត្តិផ្លូវចិត្តនោះហើយ។ អ្វីដែលធ្លាប់តែជាការធម្មតា ប្រហែល​ជាមិន​អាចក្លាយជាការធម្មតាទៀតឡើយ។ ដូច្នេះ អ្វីដែលអ្នកប្រឹក្សាយោបល់ ត្រូវធ្វើសម្រាប់អ្នកជម្ងឺផ្លូវចិត្ត គឺត្រូវជួយពួកគេឲ្យមាន “ភាពធម្មតាបែបថ្មី”។ ភាពធម្មតាបែបថ្មីនេះ ប្រហែលជា​មិន​រាប់បញ្ចូលសុខភាពដ៏ម៉ាំមួន ទំនាក់ទំនងដ៏ល្អ ឬក៏ការងារដ៏ល្អដែលពួកគេធ្លាប់មាន។ ម្យ៉ាងទៀត ភាពធម្មតាបែបថ្មីនេះ អាចជាការទម្លាប់រស់នៅ ដោយគ្មានអ្នកជាទីស្រឡាញ់ ដែលបាន​លា​ចាក​​លោក​ទៅហើយ​​ជាដើម។ ដោយសារការបាត់បង់នោះ មានសភាពធ្ងន់ធ្ងរខ្លាំង នោះយើងត្រូវបង្ខំចិត្ត​រស់​នៅ ​ក្នុង​ជីវិតបែបថ្មី ទោះបីជាមានការពិបាកយ៉ាងណាក៏ដោយ។ ពេលដែល យើងមាន “ភាពធម្មតាបែបថ្មី”ហើយ យើងងាយនឹងគិតថា គ្មាននរណាម្នាក់យល់ពីអារម្មណ៍របស់យើងឡើយ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ។ ព្រះយេស៊ូវទ្រង់បានយាងមកចាប់កំណើតជាមនុស្ស ក៏ដើម្បីពិសោធនឹងការពិបាកក្នុងការរស់នៅ ក្នុងចំណោមមនុស្សជាតិផងដែរ ហើយការនេះបាននាំឲ្យទ្រង់មាននាទីដ៏សំខាន់មួយ គឺដូចដែលមានសេចក្តីចែងថា “ដ្បិត សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិន​អាច​នឹងអាណិតអាសូ ដល់​សេច​ក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តី​ល្បួង​គ្រប់យ៉ាងដូចជាយើងរាល់គ្នាដែរ តែឥតដែលធ្វើបាបឡើយ​”(ហេព្រើរ ៤:១៥)។…

Read article
គ្មានសិទ្ធិទទួល

កាល​​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ​ ខ្ញុំ​ចង់​ដឹង​ច​ង់យ​ល់ អំពី​ព្រះ​គម្ពីរ​បរិសុទ្ធ​មួយ​ក្បាល ដែល​​ឪពុ​ក​ខ្ញុំបា​ន​​ទទួល​​ នៅ​ពេល​ដែល​គាត់​ចូល​និវត្តន៍ ពីកា​រងា​​រនៅ​រោ​ង​ចក្រ​ផលិតក្រដាស់​។ គេ​បាន​ដាក់​ព្រះ​គម្ពីរ​នោះ នៅ​ក្នុង​ប្រអប់​ដ៏​ពិសេស ដែល​ធ្វើ​ពីឈើ​ប្រ​ណិត ដែល​មាន​ចារ​អក្ស​រ​ពី​លើ ថា​ “ព្រះគ​ម្ពីរ​បរិសុទ្ធ”។ ពេលខ្ញុំ​ឃើញ​ពា​ក្យ “បរិសុទ្ធ” ខ្ញុំ​ក៏បាន​សន្មត់​ថា​ ខ្ញុំ​គ្មាន​សិទ្ធិ​​បើ​កមើល​ព្រះ​គម្ពី​រ​នោះឡើ​យ។ ប៉ុន្តែ ​ខ្ញុំនៅតែ​លួ​ចបើ​​កមើ​ល​​ព្រះ​​គម្ពី​រ​នោះដដែ​ល។ នៅ​ក្នុង​ទំព័រក​ណ្តាល​នៃ​ព្រះគម្ពីរ​នោះ ខ្ញុំឃើ​ញមា​ន​រូប​ព្រះ​យេស៊ូវ​​ជាប់​ឆ្កាង អម​ទៅ​ដោយ​ខ​គម្ពី​រ​គម្ពីរ យ៉ូ​ហាន ៣:១៦។ ជាង​នេះទៅ​ទៀ​ត ខ្ញុំ​ឃើញ​ទំ​ព័​រ​នោះ ត្រូវ​បាន​គ្រប​ពីលើ ដោយ​សន្លឹក​ផ្លាស្ទី​កថ្លា​ៗ​ពណ៌ក្រ​ហម​មួយ​ ហើយ​ខ្ញុំ​ក៏ស​ន្និដ្ឋា​ន​ថា ការ​ដាក់​ស​ន្លឹក​ផ្លា​ស្ទីក​ពណ៌​ក្រ​ហម​ពី​លើដូ​ច​នេះ គឺ​មាន​​​ន័យថា ព្រះ​យេស៊ូវ​ទ្រង់​បាន​ខ្ចា​យ​ព្រះលោ​ហិត រួច​ក៏​​សុគត។ ជួន​កាល ខ្ញុំទា​ញយ​​កព្រះ​​គ​ម្ពីរ​​ថ្ន​មៗ​ ចេញ​ពី​ទូរ​សៀវ​ភៅ ពេល​ដែល​គ្មាន​ន​រណាម្នា​ក់នៅ​ក្បែ​រ​នោះ ហើ​យ​បើកប្រ​អប់​ព្រះគ​ម្ពីរ មើល​រូប​ព្រះយេ​ស៊ូវ​ជាប់​ឆ្កាង រួចអា​នខ​​គម្ពីរដែល​គេបា​ន​ដា​ក់ក្នុ​ង​រូ​ប​នោះ ដោយ​ចិត្ត​ចង់ដឹ​ង​ចង់​យល់​អំពី​ទ្រង់ និងច​ង់​ដឹង​ពី​មូ​លហេ​តុ​ដែល​គេធ្វើ​គុត​ទ្រង់។ ជា​ង​នោះ​ទៅទៀ​ត ខ្ញុំ​ក៏​ឆ្ងល់​ផ​ង​ដែរ ថាតើ​ទ្រ​ង់​មា​នផែ​នកា​រ​ប្រទាន​ក្តី​ស្រឡាញ់រ​បស់​ទ្រង់​ម​ក​ខ្ញុំ ឬ​ក៏​ខ្ញុំ​មិន​សម​នឹង​ទទួល​សេ​ចក្តី​ស្រឡាញ់នោះ​ពី​ទ្រ​ង់​ទេ។ ជាច្រើ​នឆ្នាំ​ក្រោ​យម​ក ខ្ញុំ​ក៏​បាន​ស្តាប់​សេចក្តី​អធិ​ប្បាយ អំពី​ការ​ដែល​ព្រះ​ទ្រង់​បា​ន​បើក​ផ្លូវ ​ឲ្យយើ​ងចូ​ល​ទៅ​ទទួល​សេចក្តី​ស្រឡាញ់​រប​ស់​ទ្រង់​ តាម​រយៈ​អង្គ​ព្រះ​​យេស៊ូវ​គ្រីស្ទ។ គឺ​ដូច​ដែល​បទ​គម្ពី​ររ៉ូ​ម ៥:១-២ បាន​ចែង​ថា “យើង​បាន​ជា​មេត្រី​​នឹ​ងព្រះ ដោយ​សា​រ​ព្រះយេស៊ូវ​គ្រីស្ទ…

Read article
ទ្រង់មិនដែលផ្ទំលក់ ក្នុងនគរស្ថានសួគ៌

ការ​ចុះចត ស្ថិត​ក្នុង​ចំណោម​ចំណុច​ដ៏​គ្រោះ​ថ្នាក់​បំផុត នៃ​ការ​ហោះហើ​រ​របស់​យន្ត​ហោះ។ នៅ​ពេល​​ដែ​ល​​យ​ន្តហោះបន្ទាប​ខ្លួន​កាន់​តែ​ជិត​ដល់​ដី អាកាស​ធាតុនៅ​លើ​ដី​ ប្រហែល​​​ជា​​មា​នសភាព​​អាក្រក់ ខុស​ឆ្ងាយ​ពី​​អាកាស​ធាតុ នៅរ​យៈ​កំព​ស់៩១៤៤ម៉ែត្រ ហើយ​យន្ត​ហោះ​ដទៃ​ទៀត ប្រហែល​ជា​មិ​​ន​​​អា​ច​​មើ​ល​ផ្លូ​វចុះ​ច​ត​ច្បា​ស់។ ដូចនេះ​ អ្នកបើក​យ​​ន្តហោះ ត្រូវពឹង​ផ្អែ​ក​ទៅ​លើអ្ន​ក​​គ្រប់​​គ្រងអាកាសច​រណ៍ ដើម្បីទ​ទួល​បា​ននូ​វ​ព​ត៌​មា​ន​ល​ម្អិត​ឲ្យ​បានច្បាស់លាស់​ មុន​នឹង​ចុះច​ត ដើម្បី​មិ​នឲ្យ​មា​​នគ្រោះ​ថ្នា​ក់​កើត​ឡើង។ ហេតុ​នេះ​ បើ​​សិនជាគ្មាន​អ្នក​គ្រ​ប់​គ្រង​អាកាស​ចរណ៍​ទេ​ វិនាស​កម្ម​ប្រា​ក​ដជា​​នឹង​កើត​មា​ន​មិនខានទេ។ ដូច​នេះ សូមយើ​ង​នឹ​កស្រ​មៃ អំពី​ភាព​ជ្រួល​ច្របល់​ដែល​អា​ចកើ​តមា​ន ពេល​ដែល​អ្នក​​បើ​ក​​ប​រ​​​យ​ន្ត​​​ហោះ បាន​ព្យាយាម​​ទាក់ទ​ងទៅ​ប៉ម​គ្រប់​គ្រង​​អាកាសច​រណ៍ តែ​មិន​​បានទ​ទួល​កា​រ​ឆ្លើយ​​តប​សោះ។ ទី​បំផុត គេក៏​បា​នដឹ​ង​ថា ​អ្នក​គ្រប់​គ្រង​អាកាស​​ចរណ៍បា​នដេ​ក​​លក់​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​​អ្ន​​ក​​បើ​កប​រ​យន្ត​ហោះ​ អ្នក​ដំណើរ ​និង​យន្តហោះ​ទាំង​មូ​ល​ស្ថិ​តក្នុ​ង​ស​ភា​ព​​គ្រោះ​​​​ថ្នាក់។ តែ​បន្ទាប់​មក ពួ​កគេ​ធូ​រ​​ស្បើយ​ក្នុង​អារម្មណ៍ជា​​ខ្លាំង ពេល​បាន​ទទួ​លដំ​ណឹ​ង​ល្អ​ថា យន្ត​ហោះនោះ​​បាន​ចុះច​ត​ដោយ​សុ​វត្ថ​ភាព​​ហើយ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ មាន​ដំណឹ​ង​ល្អ​ដែ​លកា​ន់​តែ​ល្អ​ជាង​នេះ​​ទៅ​ទៀត ដែល​ចង់​ប្រាប់​យើងថា​ ព្រះដែ​ល​ទ្រង់​ជាអ្ន​ក​គ្រ​ប់គ្រង​ដំណើរ​ជីវិតរ​បស់យើ​ង ទ្រង់​មិន​ដែល​ងោ​ក​ងុយ ឬ​ផ្ទំ​រលីវ​ឡើយ​​។ ទ្រង់​ទត​មើល​ពី​ស្ថា​ន​លើ​ម​ក​ ឃើញហេ​តុកា​រ​ណ៍ទាំ​ងអ​ស់​ដែ​លកើត​ឡើង ក្នុង​និង​ជុំវិញ​ជីវិត​របស់​យើង​។ គឺដូ​​ចដែ​ល​អ្នកនិ​ព​ន្ធទំ​នុកដំ​កើង​បានក​ត់ទុ​កថា​ “សេចក្តី​ជំនួយ​​រប​ស់ខ្ញុំ​​មក​តែ​ពីព្រះ​យេហូ​វ៉ាទេ​ គឺ​ជាព្រះ​​ដែលប​ង្កើត​ផ្ទៃមេ​ឃ និង​​ផែ​​​នដី ទ្រង់​នឹង​មិន​ឲ្យ​ជើ​ង​អ្នករ​អិល​ភ្លាត់​ឡើយ​។ ព្រះ​អង្គ​ដែល​រក្សា​អ្ន​ក ទ្រង់​មិន​ផ្ទំ​រលីវ​​ឡើយ”(១២១:២-៣)។ អ្នក​អាច​មានទំ​នុកចិ​ត្ត​ថា ព្រះទ្រ​ង់ជ្រា​ប​​អំពី​គ្រោះថ្នាក់​ ដែល​ជិត​កើត​មាន ហើយ​ទ្រង់​​នឹង​​ដឹក​នាំច​រាចរ​ណ៍​នៃ​ដំណើរ​ជី​វិ​តអ្ន​ក…

Read article
ជំនួញដែលមាន ហានិភ័យ

នៅពេល​ដែ​លវិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក ធ្លាក់​ចូល​ក្នុង​សភាព​ធ្ងន់​ធ្ងរ ក្នុ​ង​ឆ្នាំ២​០១០ គេ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត ទៅ​លើពួ​ក​ប្រធាន​ប្រតិ​បត្តិ នៃ​ក្រុម​ហ៊ុន​ធនាគារ​អន្តរ​ជាតិ​មួយ ចំពោះកា​រ​បោក​ប្រាស់អតិ​ថិជ​ន​របស់​ខ្លួន អំពី​ហានិភ័យ ដែល​​ទា​ក់​​​ទង​នឹ​ង​កា​រប​ណ្តាក់​ទុន ដែល​ក្រុម​ហ៊ុន​នេះ​​បាន​លក់។ ក្រុម​ហ៊ុន​ធនាគា​មួ​យនេះ​ បានដឹ​ង​ហើយ​ថា ការ​បណ្តាក់​ទុន​នោះនឹ​ងត្រូវ​បរាជ័យ​ជាមិ​ន​ខាន តែ​ពួក​គេនៅតែ​សន្យា​អតិថិ​ជន​ថា ការ​បណ្តាក់ទុ​ន​នេះ​ នឹង​ទទួល​ផល​​ចំណេញ​ខ្ពស់​ទៅ​វិញ។ ការ​បោក​ប្រាស់​នេះ បាន​បណ្តាល​ឲ្យ​​អ្នក​ដែល​បានប​ណ្តាក់​ទុន​ត្រូវ​ខាត​បង់​គ្រប់​គ្នា។ ការ​បោក​ប្រាស់ គឺមិ​នមែ​ន​ទើ​ប​តែមា​ន ​នៅ​សម័​យ​នេះឡើយ។ ជាក់​ស្តែង ​ព្រះ​យេ​ស៊ូវ​ទ្រង់​​បា​ន​​ពិពណ៌នា​ថា ​អារក្ស ​“វាមិ​នបា​ននៅ​ជា​ប់ក្នុ​ងសេ​ចក្តី​ពិត ព្រោះ​វា​គ្មាន​សេច​​ក្តី​ពិតនៅក្នុង​វា​ទេ ដ្បិតវា​ជា​អ្ន​កកំ​ភូត ហើយ​ជាឪ​ពុក​នៃសេចក្តី​នោះឯង”(យ៉ូហាន ៨:៤៤)។ វា​ជាខ្មាំ​ង​សត្រូវ​ខាង​ព្រលឹង​វិញ្ញាណរ​បស់​យើង វា​ក៏​បា​នដឹ​ងថា​ ការ​រស់​នៅស​ម្រាប់​តែពេល​បច្ចុប្បន្ន​នឹង​នាំ​មក​នូវសេ​ចក្តី​ហិន​​វិនា​ស​​ដ៏​អស់​កល្ប​ជា​និច្ច​ជា​មិន​ខាន តែ​វា​បាន​ខ្សឹ​​ប​​ប្រា​ប់​​​យើង​​ថា “ចូរ​គ្រាន់​តែ​រស់​នៅស​ម្រាប់​ពេល​បច្ចុប្បន្ន​ទៅ​បាន​ហើយ”។ មួយ​វិញ​ទៀត ព្រះ​យេស៊ូវទ្រ​ង់​មិន​​បាន​​សន្យាដល់ពួ​កសិ​ស្សថា​ ពួក​គេនឹ​ង​មាន​ភាព​​សម្បូរ​សប្បាយ និង​ភាព​ស្រណុក​ស្រួល​ក្នុង​លោកិយ​នេះទេ​ ប៉ុន្តែ ទ្រ​ង់​បាន​ត្រាស​ហៅពួ​កគេ ឲ្យ​​លះកាត់​​ចិ​ត្ត​​​​ខ្លួន​​​ឯង​ចោល ហើយ​ដើរ​តាម​ទ្រង់​វិញ។ បន្ទា​ប់​ពី​​ព្រះ​​យេស៊ូវ​មាន​​ប​ន្ទូល​​ថា ទ្រង់​នឹង​ត្រូវ​គេ​ធ្វើ​​គត់ តែ​ទ្រង់​នឹង​មាន​ព្រះជ​ន្មរ​ស់​ឡើ​ង​វិញ នៅ​ថ្ងៃទី​បី ទ្រង់ក៏​​បាន​ប្រាប់ពួ​កសិ​ស្សថា “បើ​អ្នក​ណាចង់​មក​តា​ម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កា​ត់ចិ​ត្ត​ខ្លួន​ឯ​ង ទាំង​​ផ្ទុ​ក​ឈើ​ឆ្កាង​​​ខ្លួន​​រា​ល់​​​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំចុះ​ ដ្បិត​អ្នក​ណា​ដែល​​​ច​ង់​​​ឲ្យ​រួ​ច​ជីវិ​ត ​នោះនឹ​ងបា​ត់​ជី​វិ​ត​​ទៅ តែអ្ន​ក​ណា​​ដែ​ល​​បា​ត់​ជីវិតដោយ​ព្រោះ​ខ្ញុំ នោះ​​នឹង​បា​នជី​វិ​ត​វិញ”(លូកា…

Read article
រូបភាពរបស់ព្រះ

ថ្ងៃមួយ កូន​ប្រុសរ​បស់​ខ្ញុំ បាន​យក​ហ្វឺត​ពណ៌ទឹ​​ក​ក្រូច មកគូ​រ​រូប​ឪពុក​​រប​ស់​​វា។ វា​បាន​គូរ​រូប​មុខ​របស់​គាត់​ជា​រង្វង់​មូល​មួយ ហើយបា​ន​គូរ​ភ្នែក ច្រមុះ និង​មាត់ ដាក់​ក្នុង​រង្វង់​នោះ។ រូច​វា​ក៏បា​​នគូ​រ​ខ្សែវែ​ង​ៗ​ពីរ ត​ពីខាង​ក្រោម​រង្វង់​នោះទៀ​ត ហើយ​វាប្រា​ប់​ខ្ញុំថា​គំនូស​ខ្សែវែ​ង​ៗ​ទាំងពី​រ​នោះ គឺ​ជា​ជើង​របស់​គាត់។ ទោះ​បីជា​រូ​បភាព​របស់​កូន​ប្រុស​ខ្ញុំ បានទទួល​ពន្ទុះ​ខ្ពស់​នៅសាលា​ក៏​ដោយ ក៏​រូប​ភាព​នោះ មិន​មានចំណុច​ដ៏​ជាក់​លាក់​ណាមួ​យ ដែល​ស្រដៀង​នឹង​រូបពិត​របស់​ស្វាមី​របស់​ខ្ញុំឡើយ។ ព្រោះគាត់​មាន​ប្រស្រី​ភ្នែក​ពណ៌​ខៀវ និង​ស្នាម​​ញញឹ​ម​​ដោយ​ភាព​​ជឿជាក់ ហើយសក់​ស្កូវ​តិច​ៗ​។ ក្នុងនា​ម​ជាកូ​ន​ស្ងួន​ភ្ងារ​បស់​ព្រះ ពេល​ខ្លះ យើង​បង្ហាញ​រូបភាព​ព្រះ​វរបិតា​​នៃ​​​យើង ដោយ​មិន​ត្រឹម​ត្រូវ។​ យើង​ប្រហែល​ជាធ្លាប់​យល់​ថា ទ្រង់​មិន​មាន​ក្តី​​ស្រ​ឡាញ់​ទេ នៅ​ពេល​ដែល​ទ្រង់​បាន​កែ​តម្រង់​ជីវិត​​យើង ឲ្យ​ចេញ​ពី​និស្ស័យ​បាប។ ហើយ​ដោយ​សារ​តែ​យើង​មាន​ការ​ពិបាក ពេល​ទ្រង់​វាយ​ផ្ចា​ល​យើង(ហេព្រើរ ១២:១១) នោះ​យើង​ប្រហែល​​​ជាគិ​ត​ថា ការ​កែត​ម្រង់​របស់​​ទ្រង់ មាន​លក្ខណៈ​ជា​ការ​សង​សឹក ឬ​ក៏​ជា​​ការ​បញ្ចេញ​កំហឹង​របស់​ទ្រ​ង់។ តែតា​ម​ពិត ការ​វាយ​ផ្ចាល​រប​ស់​ទ្រង់ គឺ​ជា​ភស្តុតាង​បញ្ជាក់​ពី​​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​មា​ន​​​ចំពោះ​​​យើ​ង​ទេ។ គឺ​ដូ​ច​ដែល​ព្រះ​គម្ពី​រ​បរិសុទ្ធបា​ន​ចែង​ថា “ព្រះ​អម្ចាស់​ទ្រង់​ផ្ចាញ់ផ្ចា​ល ចំពោះ​អស់​អ្នក​​​ដែល​​​ទ្រ​ង់ស្រ​ឡាញ់”(ខ.៦)។ ព្រះ​ទ្រង់​ប្រដៅត​ម្រង់​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង “បាន​សេចក្តី​​បរិសុទ្ធ​​របស់​​ទ្រង់”(ខ.១០) ហើយពិសោធ​នឹង​សន្តិភា​ព ដែល​បាន​ម​កពី​កា​រ​រស់​នៅ​យ៉ាង​ត្រឹម​​ត្រូវ(ខ.១១)។ នៅ​ថ្ងៃនេះ​ ប្រសិន​បើ​ព្រះវា​​យ​ផ្ចាល​អ្នក នោះចូរ​ចាំ​ថា​ ព្រះ​​ទ្រ​ង់​​​​មិន​​​​បា​នសម្លក់​មុខ​អ្នកដោយព្រះ​ទ័​យ​ក្រេវ​ក្រោធ ឬ​ដោយ​ដៃ​ក្តា​ប់យ៉ា​ង​​ញ័រ បែ​ប​​ច​ង​​​គំនុំ​​​នោះ​​ទេ​។…

Read article
ទ្រឹស្តីដែលពន្យល់ អំពីអ្វីៗទាំងអស់

ពួក​អ្នក​វិទ្យា​សាស្រ្ត​បាន​ខិត​ខំ​ស្វែង​រក “ទ្រឹស្តី ដែល​អាច​បកស្រា​យ​អំ​ពី​អ្វី​ៗ​ទាំង​អស់”។ លោក​ប្រាយ​អិន គ្រីន(Brian Greene)​ គឺ​ជា​អ្នក​ដែ​លបា​ន​គិ​ត​ថា ខ្លួន​បាន​រក​ឃើញ​ទ្រឹ​ស្តី​នោះហើ​យ។ គាត់​បាននិពន្ធ​​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា​ “សកលលោ​ក​ដ៏​ស្រស់​ស្អាត ដែល​មាន​ខ្សែ​តភ្ជាប់​ដ៏​អស្ចារ្យ មានស​ណ្ឋាន​លាក់​កំ​បាំង និង​ការ​ស្វែង​រក​​ទ្រឹស្តី​ដ៏ខ្ព​ង់​ខ្ព​ស់​បំផុត” ។ ក្នុង​សៀវភៅ​នេះ​ លោក​គ្រីន​បាន​សរសេរ“ទ្រឹស្តី​ខ្សែរ​ត​ភ្ជាប់” ជា​ទ្រឹស្តី​ដ៏ស្មុ​គ្រ​ស្មាញ​មួយ ដែល​អះអា​ង​ថា អ្វី​ៗ​គ្រប់​យ៉ា​ង សុទ្ធ​តែ​ផ្សំ​ឡើង​ពី​ការ​រួម​បញ្ចូល​គ្នា​ ​នៃខ្សែ​ដែ​ល​មាន​រំ​ញ័រ ក្នុង​កំរិត​​ដ៏​តូ​ចបំផុត។ គាត់​បាន​​ពិ​ពណ៌នា​ថា​ “ទ្រឹស្តីរ​បស់​គា​ត់ អាច​ពន្យល់​អំពី​លក្ខណៈ​ជា​មូល​ដ្ឋាន​ទាំ​ង​អស់​នៃ​កា​រ​ករ​កើ​តរ​បស់​ពិភព​លោក”។ អស់កា​ល​ជា​ច្រើន​ឆ្នាំ​ម​កហើ​យ បណ្តាអ្ន​ក​ប្រាជ្ញ ដែល​រាប់​ចាប់​ពី​លោក​ញ៉ូតុន(Newton) ដល់លោ​ក​អាញ​ស្តាញ(Einstein) ដល់​លោក​ហក​ឃីង(Hawking) ហើយ​ដល់ ​លោក​គ្រីន(Greene)ផង គឺសុ​ទ្ធ​តែ​បា​នចំ​ណាយ​ពេល​វេលាមួ​យ​ភា​គ​ធំ ក្នុ​ង​ជីវិ​តរ​បស់​​ពួ​កគេ ដើម្បីស្វែ​ក​យល់ អំពី​របៀប​ដែល​សកល​លោក​ទាំង​មូល​ដំណើរ​ការ ហើយ​ទន្ទឹម​នឹង​នោះ ពួ​​ក​គេក៏​បា​នប​ង្កើត​នូវ​ទ្រឹស្តី​គួរ​ឲ្យ​ចាប់​អារម្ម​ណ៍​ជា​​ច្រើន។ តាម​ពិត ដើម្បី​ឲ្យ​ទ្រឹស្តី​ណា​មួយ អាច​ពន្យល់​ឲ្យបា​ន​គ្រប់​គ្រាន់ អំពី​អ្វី​ៗ​គ្រប់​យ៉ាង ក្នុង​សកល​លោក​នេះ ទ្រឹស្តី​នោះ​ចាំបា​ច់​ត្រូ​វ​ចាប់​ផ្តើ​ម និង​បញ្ច​ប់​ទៅ​វិ​ញ​ ដោយ​ផ្អែក​ទៅ​លើ​​ព្រះ។ “ដ្បិត​​គ្រ​ប់​​ទាំង​​របស់​​ដែល​​មើល​​ឃើញ និង​មើល​មិន​ឃើញ”(កូល៉ុស ១:១៦) មានដើ​ម​កំណើត​ក្នុង​ព្រះ ហើយសម្រាប់ថ្វា​យ​សិរីល្អ​ដល់​ទ្រង់”​(ទំនុក​ដំ​កើង ៧២:១៩)។ បទ​គម្ពីរ​ពីរបី​ខ​ដំបូង​នៃ​ព្រះគ​ម្ពីរ​ដំ​ណឹង​ល្អយ៉ូ​ហាន បាន​ប្រាប់​យើង​ថា…

Read article