You are here:
ការប្រព្រឹត្តដោយចិត្តសប្បុរស

មាន​ពេ​ល​​មួយ​ ខ្ញុំ​បាន​ធ្វើ​ដំ​ណើរ​ជា​មួយ​ក្រុ​មបុ​រ​ស ​ដែ​ល​ជា​មិត្ត​ភ័​ក្តរ​បស់​​យើង។ ពេល​នោះ ​យើង​បាន​ឃើ​ញ​មនុស្ស​មួ​យ​គ្រួសារ​កំ​ពុង​​ជា​ប់​​គាំង​ដំណើរ នៅ​តាម​ផ្លូវ។ មិត្ត​ភ័ក្រ​​របស់​​ខ្ញុំ​ក៏​ប្រញាប់​អែប​ឡា​ន ដើម្បីសួរនាំពួកគេ។ ពួកគេ​បាន​ជួ​យ​ធ្វើ​ឲ្យឡាន​របស់​គ្រួសារ​មួយ​នេះ​ឆេះឡើង​វិញ​ ហើយក៏​បា​ន​ជជែក​គ្នាជា​មួយបុរ​ស និង​ស្ត្រីដែ​ល​ជាឪ​ពុក​ម្តាយ​របស់​គ្រួសា​រ​នោះ ហើយ​ក៏​បាន​ឲ្យ​លុយ​ទៅ​ពួក​គេ​ខ្លះ​ សម្រាប់​ចាក់​សាំង​។ ​ស្រ្តីជា​ម្តាយ​ក៏បា​នអ​រគុ​ណ​ពួក​គេ​ហើ​យ អរគុណទៀ​ត បាន​ជា​ពួក​​គេ​​​ឆ្លើយ​ត​​ប​ថា “យើង​មាន​ចិត្ត​រី​ក​រាយ នៅក្នុ​ងកា​រ​ជួ​យ ហើយ​យើង​ជួយ​គ្រួសារ​អ្នក ដោយនូ​វ​ព្រះ​នាម​ព្រះ​យេ​ស៊ូវ​”។ ពេលដែ​ល​យើ​ងបើ​ក​ឡា​ន​ចេញទៅ ខ្ញុំក៏​បាន​គិ​ត​អំពី​ការ​ដែល​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ទាំង​ប៉ុ​ន្មាន​នាក់​​នេះ ចូល​ចិត្ត​ជួយ​អ្ន​ក​ដែល​ត្រូ​វកា​រជំ​នួយ ជា​ធម្មតា​ទៅ​ហើ​យ ហើយ​ក៏​បាន​​ថ្វាយ​​កា​រ​សរសើរ​ដល់​​ព្រះ​ ដែ​ល​​ជា​​ប្រភព​​នៃ​​ភាព​សប្បុរស​​របស់​ពួក​​គេ​។ សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូ​ហាន ក៏​បាន​បង្ហា​ញ​ចេ​ញ​នូ​វ​ភាព​សប្បុរស ដោយអំ​ណរ​រីករាយ ពេលដែ​ល​ពួក​គេ​​បាន​ប្រោស​មនុស្ស​ខ្វិន​ម្នាក់ ដែលកំ​ពុង​សុំទា​ន​នៅ​ខាង​ក្រៅ​ព្រះវិហារ​យេរូសាឡិម​(កិច្ច​ការ ៣:១-១០)។ ការ​នេះបា​នប​ណ្តាល​ឲ្យ​គេ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ ​ហើយត្រូ​វ​ពួកអា​ជ្ញាធរ​សួរ​ថា​ “ឯង​​បាន​ធ្វើ​ការ​នោះ​​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា?” នោះ​​ពេត្រុសក៏​​ជម្រាប​​ថា “​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយសារ​អ្វី នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផងថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ”(កិច្ចការ ៤:៧-១០)។ ភាពស​ប្បុរស ជា​ផល​ផ្លែនៃ​ព្រះ​វិ​ញ្ញាណ(កាឡាទី​ ៥:២២)…

Read article
រង់ចាំ…

អស់​រយៈ​ពេ​ល​ជា​ច្រើនឆ្នាំ​ហើយ ដែល​លោក​ហា​រី(Harry) បាន​ទូល​ថ្វា​យ​ព្រះ​អ​ម្ចាស់ ជា​រៀង​រាល់​ថ្ងៃ អំពី​កង្វល់​ដែល​គាត់​មា​ន ចំពោះ​លោកចន​(John) ដែល​ជា​កូន​​ប្រសារ​របស់​គាត់ ​ដែល​បាន​ងា​ក​បែ​រ​ចេញ​ពី​ព្រះ​។ បន្ទាប់​មក លោក​ហារី​ក៏​បាន​លាចា​កលោ​ក​ទៅ។ ពីរ​បី​ខែ​ក្រោយ​មក លោក​ចន​ក៏​បាន​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់វិ​ញ។ ពេលដែ​ល​អ្នក​ស្រី​ម៉ាសា(Marsha) ដែល​ជាម្តា​យ​ក្មេក​​​ បាន​ប្រាប់​គាត់​ថា លោក​ហារី​បា​ន​អធិ​ស្ឋាន​ឲ្យគា​ត់ជា​រៀ​ង​រាល់​ថ្ងៃ​ លោកច​ន​ក៏​បាន​ឆ្លើយ​តប​​ថា “ខ្ញុំ​ចង់ងា​ក​មក​រក​ព្រះ​អ​ង្គ​វិ​ញ តែ​ខ្ញុំ​មិនគួរ​​រ​ង់​ចាំ​យូ​​រ​យ៉ាង​នេះ​សោះ​​”។ ប៉ុន្តែ ម៉ាសាក៏​​បាន​ចែកចាយ​​ដោយ​អំណរ​ថា “ព្រះ​អម្ចាស់បានឆ្លើយ​តប​ការ​អធិ​ស្ឋាន​របស់​​បង​ហារីហើយ​”។​ ទី​ប​ន្ទាល់​របស់​លោ​ក​ហា​រី  ​ជាកា​រ​លើក​ទឹក​ចិត្ត​​សម្រាប់​យើង ​ដែល​ជាអ្ន​កអ​ធិស្ឋា​ន និងរ​ង់​ចាំ​ព្រះ​អង្គ​ឆ្លើយ​ត​ប។  គាត់​បាន​បន្ត “អធិ​ស្ឋាន​យ៉ាង​ខ្ជា​ប់​ខ្ជួ​ន” ​ហើ​យបា​នរ​ង់​ចាំ​ដោ​យអ​ត់​ធ្មត់(រ៉ូម ​១២:១២)។ អ្នកនិ​ពន្ធ​ទំ​នុក​ដំកើ​ង ជំពូក​១៣០ បានពិ​សោធ​នឹង​ការ​រង់​ចាំ​ ក្នុង​ការអ​ធិ​ស្ឋាន​។​ គា​ត់បា​នមា​នប្រ​សាស​​ន៍ថា “ទូលបង្គំ​​រង់​ចាំ​​ព្រះ​យេ​ហូវ៉ា គឺ​ព្រលឹង​ទូលបង្គំ​រង់ចាំ​ទ្រង់ ទូលបង្គំ​សង្ឃឹម​ដល់​ព្រះបន្ទូល​នៃ​ទ្រង់”(ខ.៥)។  គាត់បា​នរ​ក​ឃើញ​​ក្តីស​ង្ឃឹម ក្នុង​ព្រះ ​ព្រោះគាត់​បា​ន​ដឹ​ងថា​ “មាន​​សេចក្តី​​សប្បុ​រស់​នៅ​​​នឹង​​ព្រះយេហូវ៉ា ហើយ​​មាន​​សេចក្តី​​ប្រោស​លោះ​ជា​បរិបូរ​នៅ​នឹង​ទ្រង់​ដែរ”(ខ.៧)។ មាន​អ្នក​និ​ព​ន្ធម្នា​ក់ ឈ្មោះ​សេ​មញូល អេនយ៉ា(Samuel Enyia)បាន​រៀប​រាប់​ក្នុ​ង​សៀវភៅ​របស់​គាត់ អំពីកា​រ​កំ​ណត់​ពេល​វេលារ​បស់ព្រះ​ថា​ ​“ព្រះ​មិន​ពឹង​ផ្អែក​​ទៅ​លើ​ពេល​វេលា​របស់​យើង​ទេ។​ ពេល​វេលា​រ​បស់​យើ​ង​មា​ន​កំ​ណត់ ហើយ​មាន​កា​រ​រំកិល​ទៅ​មុខ​ជា​និ​ច្ច ប៉ុន្តែ ព្រះ​អង្គ​មិន​ទទួល​ផលប៉ះ​ពា​ល់​ពី​ពេ​លវេ​លាឡើ​យ​។ ព្រះ​​អង្គ​​​នឹ​​ង​ធ្វើ​កា​រ​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័​យ​នឹង​​ធ្វើ នៅ​ពេល​ដែល​ព្រះអ​ង្គ​បាន​កំ​ណ​ត់​។…

Read article
តភ្ជាប់ជីវិត

ពេលលោកម៉ូរីស ព្រែង(Morris Frank ឆ្នាំ១៩០៨ ដល់ ១៩៨០) មានអាយុ១៦ឆ្នាំ គាត់បានពិការភ្នែកទាំងសង្ខាង។ ​ ជាច្រើនឆ្នាំក្រោយមក  គាត់ក៏បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ស្វីស គាត់ក៏បានជួបសត្វ​ឆ្កែ ឈ្នោះ​ប័តឌី(Buddy) ដែល​បាននាំ​​ឲ្យ​គាត់​ចង់​ចូល​​​​សាលា​បង្រៀន​​អ្នកពិការ​​ភ្នែកឲ្យ​ចេះ​​​​ប្រើ​ឆ្កែនាំ​ផ្លូ​វ។ ពេល​លោកព្រែ​ងមា​ន​ប័តឌីជួយ​នាំផ្លូ​វ  គាត់ក៏​​បាន​រៀ​នដើ​រ​តាម​ជញ្ចើមថ្នល់​ដែល​មាន​មនុ​ស្ស​ជាច្រើ​ន​ដើ​រ​ទៅម​ក​ ហើយគាត់ក៏​​រៀន​ឆ្លង​ថ្នល់​ផងដែរ​។​ លោក​ព្រែង​បាន​រៀ​បរា​ប់​អំ​ពី​សេ​រីភា​ព ដែល​អ្នក​នាំ​ផ្លូ​វរ​បស់គា​ត់បា​ន​ផ្ត​ល់​ឲ្យយ៉ា​ងដូ​ច​នេះ​ថា​ “វាពិត​ជាអ​ស្ចារ្យ​ណាស់ ដែល​ប័តឌី និង​ខ្សែ​ស្បែកមួ​យអា​ច​ជួយ​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​បាន ​គឺជួយ​ឲ្យខ្ញុំតភ្ជាប់ជី​វិត​ខ្ញុំ​នឹ​ង​ពិភ​ព​ខាង​ក្រៅ”។​  ស​ត្វឆ្កែ​ប័​តឌី  បាន​ផ្តល់​ឲ្យលោកម៉ូរី​ស នូវ​មធ្យោបា​យមួ​យ​ប្រភេ​ទ​ថ្មី ដើម្បីទា​ក់​ទង​នឹង​ពិភព​លោក​នៅ​ជុំវិ​ញខ្លួ​ន​គាត់។​ ព្រះ​វិញ្ញាណ​បរិ​សុ​ទ្ធ​នៃ​ព្រះ បាន​ប្រទា​ន​ឲ្យ​យើ​ង​នូវ​ ជីវិត​ខាង​វិញ្ញាណ​ដ៏ពេ​ញ​បរិ​បូណ៍ ក្នុង​ព្រះ​គ្រីស្ទ។ ពេ​ល​យើង​ទទួ​ល​ព្រះ​យេស៊ូវ ជា​ព្រះអ​ម្ចាស់​ ព្រះអ​ង្គបា​ន​លាងស​ម្អា​តអំ​ពើបា​ប​យើង ហើយ​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ “តាម​រយៈ​ព្រះ​​វិញ្ញា​ណ​​បរិសុទ្ធ ដែល​​ទ្រង់​​បា​ន​​ចា​ក់​​ម​ក​​លើ​​​យើង​​​ជា​​បរិបូរ ដោយសា​រ​​ព្រះ​យេស៊ូវគ្រីស្ទ ជា​​ព្រះអ​ង្គ​​សង្គ្រោះ​​​នៃ​​​យើង”(ទីតុស ៣:៥-៦)។ ពេលដែ​ល​យើ​ងស្គា​ល់​ព្រះ​គ្រី​ស្ទ ព្រះវិ​ញ្ញាណប​រិសុទ្ធ ជួយ​ឲ្យ​យើ​ងពិ​សោធ​សេចក្តី​ស្រឡាញ់របស់​ព្រះ(​រ៉ូម ៥:៥) យល់​ព្រះប​ន្ទូល​ព្រះ​(យ៉ូហាន ១៤:២៦) អធិស្ឋាន​(រ៉ូម ៨:២៦) និង​នៅ​ជាប់​ក្នុង​ក្តី​សង្ឃឹ​ម(​រ៉ូម ១៥:១៣)។ នៅថ្ងៃ​នេះ ​ពេល​ដែល​យើង​គិត​អំ​ពីទំ​នាក់ទំ​នង ដែល​យើង​មាន​ជាមួ​យ​ព្រះ ​សូម​ចាំថា​ ព្រះ​វិញ្ញា​ណជា​អ្ន​ក​នាំ​ផ្លូ​វយើ​ង…

Read article
រៀបចំឲ្យមានសណ្តាប់ធ្នាប់

សណ្តាប់​ធ្នា​ប់​មិ​ន​កើ​ត​មា​នដោ​យ​ឯ​កឯ​ង​​ឡើយ។ ពេល​ខ្ញុំ​ធ្វើ​ការ​ស​ង្កេត​មើល​អ្វី​ៗ​ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ខ្ញុំ​ជឿ​ថា​ នេះជា​ការ​ពិត​មែ​ន។ ពេល​ដែល​ខ្ញុំ​ពិ​ចា​រណា អំពី​ការិយាល័​យ​រ​បស់​​​ខ្ញុំ ខ្ញុំ​មានកា​រភ្ញា​ក់​ផ្អើ​ល ពេល​ដែល​បា​នដឹ​ង​ថា​ វា​ពិត​ជា​ងាយ​នឹង​មាន​ភា​ពរញេរ​ញ៉ៃប៉ុ​ណ្ណា ហើយ​តើ​ខ្ញុំត្រូវ​ចំណាយ​ពេល​យូ​រ​ប៉ុ​ណ្ណា ដើម្បីរៀ​ប​ចំ​ឲ្យ​មាន​របៀប​រៀប​រយ​ឡើង​វិ​ញ។ សណ្តាប់​ធ្នាប់​តម្រូវ​​ឲ្យមាន​ការ​រៀ​ប​ចំ។ វា​មិន​កើ​ត​ឡើង ដោយ​ឯក​ឯ​ងឡើ​​យ។ ដូចនេះ ​ខ្ញុំ​មិន​គួ​រ​មា​ន​កា​រ​ភ្ញាក់​ផ្អើ​ល​ ចំពោះ​បញ្ហា​នេះទេ​។ ព្រះ​គម្ពី​រ​បា​​ន​​ចែ​ង អំ​ពីកា​រ​ដែ​ល​ព្រះមាន​តួនាទី​ នៅក្នុ​ង​ការ​ធ្វើ​ឲ្យ​ភាព​រញេរ​ញ៉ៃ​ ក្លាយ​ជា​មាន​សណ្តាប់ធ្នាប់​ ដែ​លនោះ​ជា​​ខ្លឹមសាដ៏​សំ​ខាន់​មួយ​ ក្នុង​ព្រះគ​ម្ពី​រ។​ ព្រះ​អង្គ​បាន​រៀប​ចំ​ឲ្យមា​នស​ណ្តាប់​ធ្នាប់     ពេ​​ល​​ដែល​ព្រះអ​​ង្គ​​ប​ង្កើត​​ប្រជា​ជាតិ​​អ៊ីស្រា​អែល​​(និក្ខមនំ ៧-១៤)។ ពេលព្រះ​មាន​បន្ទូ​លថា ពេល​នោះជាពេល​ដែល​ត្រូ​វនាំរាស្រ្ត​របស់​ព្រះ​អង្គ ចេញ​​ពីន​​គ​រ​អេស៊ីព្ទ ស្តេច​ផារ៉ោន​បាន​ប្រឆាំ​ង​នឹង​ព្រះ​អ​ង្គ។ សេដ្ឋ​កិច្ច​រប​ស់​នគ​រអេស៊ីព្ទ​ពឹង​ផ្អែក​ទៅលើ​ទា​សក ដែល​ជាជ​ន​ជា​តិហេ​ព្រើ ដូ​ច​នេះ ស្តេច​ផារ៉ោ​នមិន​ចង់​ឲ្យ​ពួកគេទៅ​ណាទេ​។​​ ដើម្បី​ឲ្យ​ស្តេ​ច​ផារ៉ោនកែ​ប្រែគំ​និត ព្រះ​អង្គក៏​បា​នទ​ម្លាក់​គ្រោះ​ចង្រៃទាំ​ង១​០ ដើម្បី​ឲ្យទ្រ​ង់​ព្រម​ដោះលែងពួក​គេ​។​ ពួ​ក​គ្រូសីលរ​បស់​ស្តេច​ផារ៉ោន អាច​ធ្វើ​ត្រាប់​តា​ម គ្រោះ​ចង្រៃ​ពី​រ ដែលកើ​ត​ឡើង​មុ​ន​គេ។ តែ​ពួក​គេមិ​ន​អាច​កែប្រែ​គ្រោះ​ចង្រៃណា​មួ​យ​ឡើយ។ ពួក​គេអា​ច​ប​ង្កើត​ឲ្យ​មាន​​​ភាពវឹ​ក​វរ តែ​ពួក​គេ​មិន​អា​ច​ធ្វើឲ្យ​មា​នសណ្តា​ប់ធ្នា​ប់​បាន​ទេ​។  មាន​តែព្រះ​ទេ​  ដែល​អាច​ធ្វើ​ឲ្យមាន​សណ្តាប់​ធ្នាប់បាន​។​ យើង​អាច​រៀ​ប​ចំ​ក​ន្លែង​រស់​នៅ​របស់​យើង ឲ្យ​មាន​សណ្តាប់​ធ្នាប់ ដោ​យ​ប្រើ​កម្លាំង​របស់​យើង ​តែគ្មា​នន​រណា​អាច​រៀ​ប​ចំជី​វិត​ឲ្យ​មានស​ណ្តាប់ធ្នា​ប់ ពេល​ដែល​មាន​ភាព​វឹកវរ​ខាងផ្លូ​វ​ចិ​ត្ត និង​ផ្លូវ​វិញ្ញាណ​បាន​ឡើ​យ។ មាន​តែ​ព្រះ​ទេ ​ដែល​អាច​ជួយ​យើ​ង​បា​ន។…

Read article
តើនរណានៅកណ្តាល?

ថ្មី​ៗ​នេះ ខ្ញុំ​បា​ន​ស្វែង​​យល់ អំពី​ទ្រឹស្តី​រ​ប​ស់​តា​រា​វិទូ ខូភ័រនីខឺស(Copernicus)ដែល​​បា​ន​​​រ​ក​ឃើ​ញ​​ថា យើង​មិនមែ​ន​ជា​ចំណុ​ចក​ណ្តាល​នៃច​ក្រក្រ​វាឡ​ទេ។ ពិភពលោក​មិន​បា​នវិ​លជុំ​វិញ​ខ្លួនយើង​ដែរ។ វា​មិន​បា​ន​រំ​កិល​ទៅមុ​ខ​ តាមជំ​ហាន​រប​ស់យើង តាម​បង្គាប់ ឬតា​មកា​រសម្រេច​ចិត្ត​​របស់យើង​ឡើយ។ ទោះបី​ជា​យើ​ងប្រ​ហែល​ជា​ចង់​ឲ្យ​កា​រ​ទាំងនេះ កើតឡើ​ងផ្ទុ​យ​ពី​នេះ​ក៏ដោ​យ ក៏​យើង​មិន​ត្រូវ​រ​ស់​នៅ​សម្រាប់​តែ​ខ្លួ​នឯ​ង​ឡើយ​។ អ្វី​ៗ​គ្រប់​យ៉ាង​​មូល​ទៅ​រក​ព្រះ​អម្ចា​ស់។ ទំនុក​ដំកើង ជំពូក ​៣៣ បានចែ​ង​ថា​ ព្រះអ​ង្គ​នៅក​ណ្តាល​អ្វីៗ​ទំា​ង​អ​ស់​នៅ​ក្នុង​ធ​ម្ម ជាតិ ហើយ​ក៏​គ្រប់​គ្រង​លើ​ទាំង​អស់​ផង​​​(ខ.៦-៩)។ ព្រះ​អង្គ​បា​ន​ដាក់​ព្រំ​ដែន​ស​មុទ្រ ហើយ​បាន​ដាក់​មហាស​មុទ្រ​នៅ​ក្នុ​ង​ទី​ផ្ទុក​ទឹ​ក​ដ៏ធំ​មហាសា​ល។ អ្វី​ៗ​ក្នុង​ធម្មជាតិ មា​ន​ដំណើ​រ​កា​រ តា​មច្បាប់ធម្មជាតិ​​ ដែល​ព្រះ​អង្គបា​នតាក់​តែង​​។ ព្រះអ​ង្គក៏​នៅ​ក​ណ្តាល​ប្រជា​ជាតិ​ទាំង​ឡា​យផ​ងដែ​រ(ខ.១០-១២)។ គ្មានន​រណា​អា​ច​រៀ​ប​ផែ​ន​ការ​ទាស់​នឹ​ង​ព្រះ​អ​ង្គ​ទេ។ ទី​​បំផុត ​គឺមាន​តែផែ​នកា​ររប​ស់​ព្រះអង្គ​ទេ​ ដែល​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប។​ បំណង​ព្រះទ័​យ​ព្រះអង្គ​មិន​ដែលរ​ង្គោះរ​ង្គើ​រឡើ​យ។ និយាយ​រួម ​ជីវិត​របស់​មនុស្ស​ជាតិ​ទាំ​ង​អស់ មិន​អាច​ជៀស​ផុត​​​​ពី​​ព្រះ​អម្ចាស់ឡើយ​(ខ.១៣-១៩)។  ព្រះ​អង្គ​បាន​ទ​ត​មើល​ម​នុស្ស​ជាតិ​ទាំ​ង​​មូ​ល។​  ព្រះ​អ​ង្គ​បា​នប​ង្កើ​ត​ចិត្ត​យើ​ង​ម​ក ហើយព្រះ​អ​ង្គ​ជ្រា​បអំពីអ្វី​ៗ​ទាំ​ង​អស់ ដែលយើ​ង​ធ្វើ​។ ហើយ​ព្រះអ​ង្គ​មា​នអំ​ណាចនឹ​ងជួ​យ​យើ​ង ក្នុង​កា​រ​រ​ស់​នៅ​ ហើយ​រំដោះ​យើង​​ឲ្យ​រួច​ពីស្ថាន​ភាព ដែល​យើង​មិ​ន​អាច​គ្រ​ប់គ្រ​ង​​បាន។​ ព្រះ​បាន​ប​ង្កើត​ជី​វិត​យើ​ង​ម​ក ដើម្បី​ឲ្យ​ផ្តោត​ទៅលើ​ព្រះ​អង្គ មិន​មែន​ផ្តោត​ទៅ​លើខ្លួ​នឯ​ង​​ទេ។ តើយើ​ងគួ​រ​ដឹង​គុ​ណ​ព្រះអ​ង្គប៉ុ​ណ្ណា ដែល​យើង​អាច​ប​ម្រើព្រះ​ដែល​មានអំ​ណាច​ដូច​នេះ ​ដែល​បាន​គ្រប់គ្រ​ង​ផ្នែ​កនី​មួ​យ​ៗ​ នៃ​ជី​វិត​យើ​ង។​-Poh Fang Chia

Read article
ជំនួយគ្រប់ប្រភេទ

បន្ទាប់​ពី​ព្រឹត្តិ​ការណ៍នៃ​កា​របា​ញ់​ប្រហារ បាន​​កើត​មា​ន​ឡើង នៅ​សាលា​បឋម​សិក្សា​មួយ ក្នុង​ក្រុង​ញូតុន រដ្ឋ​ខុននែកធីខាត់ មានម​នុស្ស​ជា​ច្រើ​នមា​ន​ចិត្តច​ង់​ជួយ​ជ​ន​រង​គ្រោះ​យ៉ា​​ង​​ខ្លាំង។ បានជាមា​ន​អ្ន​កខ្លះ​បរិច្ចាក​ឈាម សម្រាប់អ្ន​ក​រ​បួស អ្នក​ខ្លះ​ផ្ត​ល់​អាហារ​ថ្ងៃត្រ​ង់ និងកា​ហ្វេ ដោយ​ឥតគិ​ត​ថ្លៃ​ នៅ​ភោជ្ជនីយ​ដ្ឋា​នរ​ប​ស់​ខ្លួន សម្រាប់​អ្នក​ស្ម័​គ្រ​ចិត្ត​ទាំ​ង​ឡាយ។ ​អ្ន​ក​ខ្លះ​បាន​សរសេរ​សំបុត្រ​លើក​ទឹក​ចិ​ត្ត​ ឬ​គ្រាន់​តែ​ឱប ដើម្បី​ជួយ​កម្សា​ន្តចិ​ត្ត​ក្មេងៗ​។​ អ្នក​ខ្លះផ្ញើ​អំណោយ ជា​លុយ ​និង​តុក្កតាខ្លា​ឃ្មំ​ធែឌីដល់​ក្មេង​ៗ​ ខណៈ​ពេល​ដែ​ល​អ្នក​ខ្លះ​ទៀ​ត ផ្តល់​ឲ្យ​នូវ​កា​រប្រឹក្សា​ផ្លូវ​ចិត្ត។​ និយាយ​រួម ពួក​គេ​បាន​រិះ​រកវិ​ធី​បម្រើ តាមបុ​គ្គលិ​កល​ក្ខណៈ សមត្ថ​ភាព និង​ធន​ធា​នរ​ប​ស់​ខ្លួ​ន។​ ព្រះ​គម្ពីរ​បា​ន​ចែ​ងអំ​ពី​រឿង​របស់លោ​កយ៉ូ​សែប ដែលបា​ន​ប្រើជំនាញ​រប​ស់​គាត់ ក្នុងកា​របំពេញ​តួនាទីដ៏​សំ​ខាន់ នៅ​ក្នុង​ការ​ជួយ​មនុស្ស​ជា​ច្រើន ឲ្យ​រួច​ពី​សេ​ចក្តីស្លា​ប់ ដោយ​សារ​គ្រោះ​​អត់​ឃ្លាន ​ដែល​មាន​រយៈ​ពេ​ល៧​ឆ្នាំ​(​លោកុប្បត្តិ ៤១:៥៣-៥៤)។ ក្នុង​រឿង​នេះ ព្រះ​បាន​បណ្តាល​ចិត្ត​គាត់ឲ្យ​បា​ន​ដឹ​ង​ជា​មុ​ន​ថា គ្រោះទុ​ករ​ភិក្ស​នឹង​កើត​មាន​​ឡើង ដូចនេះ គាត់​ក៏បា​ន​ត្រៀ​ម​ទុក​ជា​មុ​ន។ បន្ទាប់ពីលោកយ៉ូសែបបា​ន​ដាស់​តឿ​ន​ស្តេច​ផា​រ៉ោន អំពី​គ្រោះ​ទុក​រភិក្ស​​នោះ ហើយ​ ស្តេច​អេស៊ីព្ទ​អង្គ​នេះ​ ក៏​បាន​ឲ្យ​គាត់​មើ​ល​កា​រ​ខុ​ស​ត្រូ​វ នៅ​ក្នុង​ការ​ត្រៀម​​ស្បៀង​អាហារ សម្រា​ប់រ​យៈ​ពេ​ល​៧​ឆ្នាំ​នោះ​។ ពេល​នោះ ​លោក​យ៉ូសែប​ក៏​បាន​ប្រើ​ប្រា​ជ្ញា និង​ចំណេះដឹ​ង ដែល​ព្រះប្រទា​ន ដើម្បី​ជួយ​ឲ្យ​ប្រ​ទេស​ជាតិរ​បស់​គា​ត់ មាន​ការ​ត្រៀមខ្លួ​ន(៤១:៣៩)។ បន្ទាប់​មក ពេ​លដែ​ល “មាន​​អំណត់​អត់​នៅ​ពេញ​លើ​ផែនដី …

Read article
ចូលក្នុងគ្រួសាររបស់ព្រះ

ពេល​លោ​កមួរីស​ គ្រីហ្វហ្វ៊ីន(Maurice Griffin) មាន​អាយុ៣​២​ឆ្នាំ គេ​បាន​ទ​ទួល​យក​គាត់​ជាកូ​នចិ​ញ្ចឹម​ម្តង​ទៀត។ កាលពី​មុ​ន គាត់​បាន​រ​ស់​នៅ​ ជា​មួយ​អ្នក​ស្រីលីសា(Lisa) និងលោកឆាល ហ្គត​បូល​(Charles Godbold) ជាឪពុក​ម្តាយ​​ចិញ្ចឹ​ម អស់​រយៈ​ពេល​២​​​០​ឆ្នាំ​។ ក្រោយមកលោ​កមួ​រីស ក៏បា​ន​រស់​នៅ​ ដោយ​ពឹង​ផ្អែ​ក​លើ​ខ្លួ​ន​ឯង​មួ​យ​រយៈ ប៉ុន្តែ ទោះជា​យ៉ា​ងក៏​ដោ​យ គាត់​និងអ​តីត​ឪពុក​ម្តាយ​ចិ​ញ្ចឹម នៅ​តែ​ច​ង់​ឲ្យគា​ត់​រ​ស់នៅ​ជុំ​គ្នា ជាកូ​នចិ​ញ្ចឹម​ជា​និច្ច។ ពេល​ដែល​ពួ​ក​គេ​ជួប​ជុំគ្នា​ឡើ​ង​វិ​ញ គាត់​ក៏បា​ន​ក្លា​យជា​កូ​នចិ​ញ្ចឹ​មជា​ផ្លូ​វកា​រណ៍។ ពេល​នោះ លោក​មួរីស​ក៏បា​​ន​មានប្រសាសន៍​ថា “ពេ​លនេះ អាចជា​ពេលដែ​លស​ប្បាយបំ​ផុត ក្នុង​ជីវិត​របស់​ខ្ញុំ … ខ្ញុំ​សប្បាយចិ​ត្ត​ណាស់ ដែល​បាន​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ”​។​ អ្នក​ដែល​​បាន​ក្លា​​យ​ជាស​មាជិកថ្មី ក្នុង​​​គ្រួសា​រ​របស់​​ព្រះ ក៏​អាច​និយាយ​ផ​ង​​ដែ​​រ​ថា “ពេលនេះ​ជាពេ​លដែល​សប្បា​យបំ​ផុត ក្នុង​ជីវិតខ្ញុំ”។ ពេល​យើង​ទ​ទួ​លជឿ​ព្រះ​យេ​ស៊ូ​វ ដើម្បីទ​ទួល​សេ​ច​ក្តី​ស​ង្រ្គោះ ​យើង​ក្លាយ​​ជាកូន​រ​បស់​ព្រះ ហើយ​ព្រះអ​ង្គ​ក្លាយ​ជា​​ព្រះ​វរបិតា​នៃ​​យើង​។ ព្រះ​គម្ពី​រ​បា​នធា​នា​យើ​ងថា​ “​អ្នក​​​រាល់​​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយសា​រ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៦)​។ ក្នុង​នាម​ជា​កូ​ន​រ​ប​ស់​ព្រះ យើង​មាន​ប​ង​ប្អូន​ខា​ង​វិញ្ញាណ ដែលជា​ប​ង​ប្អូន​ប្រុ​សស្រី​ ក្នុង​ព្រះគ្រី​ស្ទ ហើយ​យើង​ទាំ​ងអ​​ស់​គ្នា មាន​ចំណែក នៅ​ក្នុង​កេរ​មរតក​ដ៏​អស់​កល្ប​ជា​និ​ច្ច(កូល៉ុស ១:១២)។ ម្យ៉ាង​ទៀត  ​ព្រះវិ​ញ្ញាណ​របស់​ព្រះ​យេ​ស៊ូវ គង់​នៅ​ក្នុ​ង​ចិត្ត​យើង…

Read article
ភាពផ្អែមពិរោះ

កាល​ពីយូ​រម​ក​ហើយ   ខ្ញុំ​បាន​មើល​ខ្សែ​ភាពយ​ន្ត​បែប​ប្រឌិត  ដែល​និយាយ​អំពី​អ្ន​កស្រី​ម៉ារី  ផុប​ភីន(Mary Poppins) ដែល​ជា​ឈ្នួល​មើ​ល​ថែ​រក្មេ​ង​ឲ្យ​គេ​។​ គាត់​ជា​តួ​អ​ង្គដែ​លរួស​រាយ ដែលជា​ជំ​នួយ​ដ៏​ល្អដ​ល់គ្រួសារ​ដែល​គាត់​ប​ម្រើ។ ប៉ុន្តែ គាត់​គ្រាន់​តែ​ជា​តួ​អ​ង្គក្នុ​ងរឿ​ង​ប្រឌិត​ប៉ុណ្ណោះ ហើយអ្ន​ក​ដែ​លខ្ញុំ​ពិ​ត​ជាត្រូ​វកា​រ​នោះ គឺម​នុស្ស​ដែល​មា​នទ​ស្សន​វិស័យ សម្រាប់​ពេល​អនា​គត ដែលមាន​គំនិត​វិ​ជ្ជ​មាន ក្នុង​ជីវិត​ពិត​។ ខ្ញុំ​​ត្រូវ​​​កា​រមនុស្សដែល​រីក​រា​យ និង​មាន​ភា​ព​ប៉ិន​ប្រសប់ ដែល​អាច​បង្ហា​ញ​ឲ្យ​យើង​ឃើ​ញភា​ព​វិជ្ជ​មាន​ នៅ​ក្នុង​ការ​អ្វី​ដែ​ល​យើ​ង​គិ​តថា អវិជ្ជមាន គឺ​អ្នក​ដែល​អា​ច​រំឭក​យើង​ថា “ភាព​ផ្អែមពិ​រោះ អាច​នាំ​ឲ្យ​មាន​ភាព​ធូ​រ​ស្បើយ”។​ សេ្ដច​ដាវី​ឌ​បា​ន​និ​ពន្ធបទ​ចម្រៀ​ង​មួ​យ​បទ ដែលនិ​យាយអំពីបញ្ហាដែ​លស្រ​ដៀង​គ្នា​នឹង​បញ្ហា​នេះ​ផ​ង​ដែ​រ។ គឺដូ​ច​ដែល​មា​ន​សេចក្តី​ចែ​ង​ថា “អស់​ទាំង​​ខ​ច្បាប់​របស់​ព្រះយេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​… ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង”(ទំនុកដំកើង ១៩:៩-១០)។ យើងក​ម្រ​គិ​ត​ថា ក្រឹត្យ​វិន័យ​រ​ប​ស់​ព្រះ​មាន​ភាព​ផ្អែម​ល្ហែម​ណា​ស់។  ជាញឹ​កញា​ប់  យើង​ច្រើន​តែគិ​ត​ថា​  ក្រឹត្យ​វិន័យ​​របស់​ព្រះអ​ង្គ​ មាន​ភាព​ល្វីង ឬពិ​បាក​នឹ​ង​លេ​ប។ តែ​ក្រឹត្យ​វិន័យ​រប​ស់​ព្រះ​អ​ង្គ​ជា​សេចក្តី​ពិ​ត  ដែល​មិន​គ្រាន់​តែ​ជា​​ថ្នាំ  ​ដែល​ព្យាបាល​ជម្ងឺ​ខា​ង​វិញ្ញាណ​ប៉ុណ្ណោះឡើ​យ តែ​ថែម​ទាំង​ជា​អាហារ​ដ៏​ល្អ ​ដែល​ជួយ​ការ​ពារ​ជម្ងឺ និង​ធ្វើ​ឲ្យ​វិញ្ញាណ​យើង​មាន​សុខ​ភាព​​ល្អ​។​ សេចក្តី​ពិត​របស់​ព្រះ​អ​ង្គ​មិ​ន​មែន​ជា​ថ្នាំ​​វ៉ាក់​​សាំង ឬថ្នា​ក់​​​ចាក់​​​ឡើ​យ។ តែជា​ម្ហូប​ដ៏​ឈ្ងុ​យឆ្ងា​ញ់ ដែល​គួរ​តែ​ចា​ត់ទុ​ក​ជា​ម្ហូប​ពិសេស ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាន​ ហើយ​ចង់ “​ភ្លក់​​មើល​​​ឲ្យ​​​ដឹ​ង​ថា ព្រះយេហូវ៉ា​ទ្រង់​ល្អ​”ប៉ុណ្ណា(៣៤:៨)។ យើង​ច្រៀង​សរ​សើ​រ​ព្រះ​យេស៊ូ​វ ថា​​ព្រះនា​មព្រះ​អង្គ ជា​នាម​ដ៏​ផ្អែ​មពិ​រោះ…

Read article
នៅតែធ្វើការបម្រើ

អ្នក​ស្រីវីវៀន(Vivian) និ​ងលោ​កដន(Don) កំពុង​ស្ថិត​ក្នុ​ងវ័​យ៩​០​ឆ្នាំ ហើយ​បាន​រៀប​ការ​ជាង​៧០​ឆ្នាំហើ​យ​។ ថ្មីៗ​នេះ​ សុខ​ភាព​របស់​អ្នក​ស្រី​វីវៀន​មាន​កា​រ​អ​ន់​ថយ​យ៉ា​ង​ខ្លាំង បន្ទាប់ពីគាត់ជួបគ្រោះថ្នា​ក់បាក់​ឆ្អឹ​ង​ត្រ​គាក។ ការនេះ​បា​ន​ធ្វើ​ឲ្យអ្ន​ក​ទាំ​ងពី​រ​មាន​​ការ​ពិបាក​កាន់​តែ​ខ្លាំង​ ព្រោះ​អស់​រយៈពេល​​​បួ​​ន​ប្រាំឆ្នាំមក​ហើយ ដែល​អ្នក​ទាំ​ង​ពី​រ​មា​នកា​រ​មិនស​ប្បាយ​ចិត្ត ដោយ​សារ​មិន​មាន​ភាព​រឹងមាំ​ ល្មមនឹ​ង​អាច​មាន​ភា​ព​សកម្ម​ក្នុង​ការរ​ស់នៅ​ និង​ធ្វើ​កា​រក្នុ​ង​ពួកជំនុំរ​បស់​ខ្លួន​ ដូច​មុន​។​ ទោះ​បី​ជា​យ៉ា​ងណា​ក៏​ដោ​យ​ អ្នក​ស្រី​វីវៀន និង​លោ​កដ​ន នៅតែ​ខិ​ត​ខំ​ធ្វើ​ការ​បម្រើ​ព្រះ​អម្ចាស់​ដដែល ដោយ​ពួ​ក​​គេ​នៅ​តែ​​បន្ត​ខិត​ខំ​​អធិ​ស្ឋាន។​ ពួកគេ​មិន​អា​ច​មាន​វត្ត​មាន ឲ្យបា​នទៀ​ង​ទា​ត់​ក្នុ​ងពួ​ក​ជំ​នុំ ដូចមុ​ន​ទេ តែ​ពួក​គេ​នៅ​តែ​មាន​ភាពស្មោះ​ត្រង់​ “ក្នុង​ការ​បម្រើនៅ​ពី​ក្រោយ​ឆាក” ថ្វាយ​ព្រះអ​ង្គ។​ រឿង​ប្រៀប​ប្រដូ​ច​អំ​ពី​ប្រាក់​របស់​​ចៅហ្វា​​យ​ ក្នុង​ប​​ទ​គ​ម្ពី​​រ​ម៉ាថាយ ជំពូក​​២៥ ​បាន​រំឭ​កយើ​ង​ថា យើង​ត្រូវ​តែ​ប្រើ “អំណោយ​ទាន” ​ដែលព្រះ​បាន​ប្រ​ទា​ន ដោ​យភា​ព​ឆ្លាត​វ័​យ។ យើង​ម្នាក់​ៗ​សុ​ទ្ធ​តែ​មាន​ជំនាញ និង​សមត្ថ​ភាព​ដែល​ព្រះ​ប្រទា​ន ក្នុង​កំរិត​ផ្សេង​គ្នា ហើយ​យើង​មិ​ន​ត្រូ​វយ​កទៅ​កប់ ឬ​ទុក​ចោល​មិន​ព្រ​ម​យ​ក​ទៅ​ប្រើ​នោះ​ឡើ​យ។​ ព្រះ​អម្ចា​ស់​នឹ​ង​ប្រើ​យើង ទាំង​នៅក្នុ​ង​ពេ​ល​ដែ​ល​យើ​ង​នៅ​មាន​កម្លាំង ក៏​ដូច​ជា​​នៅពេល​ដែល​យើង​មាន​វ័​យ​ចំ​ណាស់ មាន​ជម្ងឺ និង​មាន​ភា​ព​ទន់​ខ្សោ​យ​ផ​ង​ដែរ។ អ្នក​ស្រី​វីវៀន និង​លោក​ដន បាន​បន្ត​បម្រើ​ព្រះ ដោយ​ការអ​ធិស្ឋា​ន។ ទន្ទឹម​នឹង​នោះ យើងក៏​អា​ច​ថ្វាយ​សិរីល្អ​ដល់​ព្រះ​សង្រ្គោះ​នៃ​យើង ដោយ​ប្រើ​ជំនាញ​របស់​យើង “តាម​សមត្ថ​ភាព​យើង​រៀង​ៗ​ខ្លួ​ន”(ខ.១៥)​ ដើម្បីប​ម្រើព្រះ​អង្គ ​ដែលស​ក្តិស​មនឹ​ង​ឲ្យ​យើង​បម្រើ​។-Dave Branon

Read article
ការស្រឡាញ់ខុស

លោក​ម៉ាទីន លីនស្ត្រម(Martin Lindstrom) ជាអ្ន​កនិ​ពន្ធ និង​វាទគ្មិន ដែលបា​ន​យល់​ថា សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​បាន​ស្រឡាញ់​ទូរស័ព្ទ​ដៃខ្លាំងណាស់ គឺ​ប្រៀប​​ដូ​ច​ជា​មិ​ត្ត​ភ័ក្រ​ដ៏ល្អ​បំផុ​ត​អញ្ចឹង។​ លោកលីនស្ត្រម​ក៏បា​ន​ធ្វើកា​រពិ​សោធន៍ ដោយប្រើ​​ម៉ាស៊ីនស្គែនខួរក្បាល ដើម្បី​ស្វែងយ​ល់អំពី​ដើ​ម​ហេតុ​នៃ​​បញ្ហា​នេះ។ គាត់បា​ន​ឲ្យអ្ន​កស្ម័​គ្រចិ​ត្ត​ ដេកក្នុ​ង​ម៉ាស៊ីន​ស្គែន​នោះ ហើយ​ពេល​ដែល​ពួក​គេ​ឃើ​ញ ឬ​ឮទូ​រសព័្ទ​រ​បស់​ខ្លួន​រោ​ទ៍ កោសិការ​ប្រសាទ​ក៏បាន​កម្រើក​ឡើង​​ខ្លាំង នៅ​ក្នុង​ខួរ​ក្បា​ល  ត្រង់​ផ្នែក​ដែ​ល​ទាក់ទ​ងនឹ​ង​អារម្មណ៍​នៃ​​​សេ​ចក្តី​ស្រឡាញ់  និង​ការ​អា​ណិត។  លោក​លីន​ស្ត្រម​ក៏​បាន​មានប្រ​សាសន៍​ថា “ខួរ​ក្បាល​​របស់​ពួក​គេ​ស្រាប់​តែ​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ទូរស័ព្ទភ្លា​ម​ៗ​ គឺ​ហាក់​ដូ​ច​​ជា​ទូ​រ​ស័ព្ទ​នោះ​ជា​មិត្ត​ប្រុស ឬ​មិត្ត​ស្រី ឬមួ​យ​ជា​សមាជិក​គ្រួសារ​របស់​ខ្លួន​អញ្ចឹង​”​។​ មានរ​បស់ជា​ច្រើ​ន ដែលទា​ក់​ទា​ញ​ក្តី​ស្រឡាញ់ ពេល​វេលា ​និងចំ​ណាប់​អារម្មណ៍​រប​ស់​យើង ហើយ​ការ​នេះ​ហាក់​ដូច​ជា​បង្ហាញ​ថា យើង​ចាំ​បា​ច់​ត្រូ​វ​ឆែក​ពិនិត្យ​មើល​ចិត្ត​ខ្លួនឯង​ជា​​និច្ច​ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​ ​យើង​កំពុង​ផ្តោត​ជី​វិត​យើង ទៅ​លើ​អ្វី​។ លោក​​យ៉ូស្វេ​​បានប្រាប់​រា​ស្រ្តអ៊ី​ស្រាអែល​ថា ពួ​ក​គេត្រូ​វ​តែ​​ស្រឡា​ញ់ និង​​ថ្វាយ​​ប​ង្គំ​តែព្រះ​អម្ចាស់​ប៉ុ​ណ្ណោះ​(យ៉ូស្វេ ២៤:១៤)។ ត្រង់​​ចំណុច​​នេះ គាត់​​កំពុង​​ប្រាប់​ពួ​​កគេ​ឲ្យ​ប្រព្រឹត្ត​​ផ្ទុយ​ នឹ​ង​​សាស​ន៍ដ​ទៃ​ដែ​ល​នៅ​​ជុំវិញ​​ពួ​ក​​គេ  ដែលថ្វាយប​ង្គំរូ​បព្រះ​។  គេ​ធ្វើ​រូប​ព្រះទាំ​ងនោះ ​ ពីលោ​ហធាតុ​  ហើយគ្រា​ន់​ជាស្នា​ដៃដែ​ល​ម​នុស្ស​បានបង្កើត​ប៉ុ​ណ្ណោះ(ទំនុកដំកើង ១១៥:៤) គឺ​គ្មាន​អំណាច​អ្វី​ទា​ល់តែ​សោះ​ បើធៀប​នឹ​ង​ព្រះអ​ម្ចាស់។ ដូច​នេះ រាស្រ្ត​របស់​ព្រះបា​ន​ទទួល​ការ​លើក​ទឹក​ចិ​ត្ត ឲ្យ​​ស្វែង​រក​​ភាព​សុខ​សាន្ត នៅក្នុ​ងព្រះ​អង្គ មិន​មែន​នៅក្នុ​ង​ព្រះ​ដទៃ​ឡើយ(ពួក​ចៅហ្វា​យ ១០:១៣-១៦)។…

Read article