You are here:
សេចក្តីសុខដែលបានបាត់បង់

អំពើ​បាប​បាន​ឆក់​យក​សេចក្តី​សុខ​ចេញ​ពី​មនុស្ស​ ហើយ​បាន​ធ្វើ​ឲ្យ​អំណោយ​ដ៏​ល្អ​នេះ បាត់​បង់​លក្ខណៈ​ដើម។ អំពើ​បាប​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​ផ្លូវ​ភេទ ដោយមិន​បាន​យល់​បំណង​ព្រះ​ទ័យ​ព្រះ។ ក្នុង​កូន​សៀវភៅ​នេះ យើង​នឹង​បាន​សិក្សា​បទគម្ពីរ​លោកុប្បត្តិ​ជំពូក​៣ ដើម្បី​ស្វែង​យល់​អំពី​គោល​បំណង​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ការ​បង្កើត​មនុស្ស​ឲ្យ​មាន​ប្រុស​មាន​ស្រី។ ព្រះ​អង្គ​បាន​បង្កើត​យើង​មក​ឲ្យ​មាន​ភេទខុស​គ្នា មិន​គ្រាន់​តែ​ដើម្បី​ប្រយោជន៍​របស់​យើង​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដើម្បី​ថ្វាយ​សិរី​ល្អដល់​ព្រះ​អង្គ​ផង​ដែរ។

Read article
ការ​រស់​នៅ បន្ទាប់​ពី​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់

លោកធីម ចេកសិន(Tim Jackson) ដែល​ជា​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត បាន​សរសេរ​ថា “ការ​សោក​សង្រេង គឺ​ជា​ការ​ធ្វើ​ដំណើរ ដែល​យើង​នឹង​ត្រូវ​ឆ្លង​កាត់ នៅ​ពេល​ណា​មួយ”។ ក្នុង​សៀវ​ភៅ​នេះ គាត់​បាន​ចែក​ចាយ​បទ​ពិសោធន៍​ដ៏​សោកសៅ​ដែល​គាត់​បាន​ជួប​ផ្ទាល់ ហើយ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ឈើ​ឆ្កាង និង​អំណាច​នៃ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ការ​សោក​សង្រេង ដោយ​មាន​ក្តី​សង្ឃឹម។ ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​បង្ហាញ​អំពី​ដំណាក់​កាល​នៃ​ការ​សោក​សង្រេង និង​បាន​ក្រើន​រំឭក​យើង ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​អាទិករ និង​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត។

Read article
ហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?

បើ​សិន​ជា​អ្នក​បាន​អធិស្ឋាន​ទូល​សូម​អ្វី​មួយ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ព្រះ​អង្គ អ្នក​ប្រហែល​ជា​គិត​ថា ព្រះអង្គមិន​សូវ​ខ្វល់​ពី​អ្នក​ទេ។ តែ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​អំពី​បុគ្គលសំខាន់​ៗ​ជាច្រើន ដែល​ធ្លាប់​ឆ្លង​កាត់​បញ្ហា​នេះ​ផងដែរ។ កូន​សៀវភៅ “ហេតុ​អ្វី​ព្រះ​ជា​ម្ចាស់​មិន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ?” នឹង​នាំ​លោក​អ្នក​ស្វែង​យល់​អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៧៧ ដែល​និយាយ​អំពី​ការ​អធិស្ឋាន​អស់​ពី​ចិត្ត​របស់​លោក​អេសាភ។ អ្នក​នឹង​រក​ឃើញ គោល​បំណង ឯក​សិទ្ធិ និង​អំណាច​ដ៏​ពិត នៃ​ការ​អធិស្ឋាន! ដើម្បីទាញ​យក ឬdownload កូន​សៀវ​ភៅ​នេះដោយ​ឥត​គិត​ថ្លៃ។

Read article
តើអ្នកព្រួយបារម្ភពីអ្វី?

តើ​អ្នក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ឬ? តើ​អ្នក​ព្រួយ​បារម្ភ​ពី​អ្វី? តើ​អ្នក​ដឹង​ទេ​ថា អ្នក​មិន​ចាំ​បាច់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់ ដោយ​ភាព​អស់សង្ឃឹម ដោយសារ​ការ​ព្រួយ​បារម្ភ​នោះ​ឡើយ? ផ្ទុយ​ទៅ​វិញ អ្នក​អាច​ប្រើ​វា​ជា​ឱកាស ដើម្បី​ចូល​ទៅ​ជិត​ទ្រង់​កាន់​តែ​ខ្លាំង ដោយ​សេចក្តី​សង្ឃឹម។ យើង​មិន​ចាំ​បាច់​ត្រូវ​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច​របស់​យើង ឬ​ប្រឈម​មុខ​នឹង​សុបិន​អាក្រក់​របស់​យើង​តែ​ម្នាក់​ឯង​នោះ​ឡើយ។ កូន​សៀវភៅ តើ​អ្នក​ព្រួយ​បារម្ភ​ពី​អ្វី? នឹង​ជួយ​អ្នក​ឲ្យ​អាច​កែ​ប្រែ​ការ​ព្រួយ​បារម្ភ ឲ្យ​ក្លាយ​ជា​ការ​អធិស្ឋាន និង​ការ​សរសើរ​ដំកើង។

Read article
ដើរតាមព្រះយេស៊ូវ ដោយមិនស្តាយក្រោយ

លូកា ១៤:២៥-៣៣ អស់​អ្នកណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បានទេ​។ លូកា ១៤:៣៣ រ៉ូនីត(Ronit) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​គ្រួសារ​មាន​ជំនឿ​សាសនា ដែល​មិនមែន​ជា​គ្រីស្ទបរិស័ទ​ទេ​។ ក្រុម​គ្រួសារ​នាង​មិន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​រឿង​ខាង​វិញ្ញាណ​នោះ​ទេ​។ នាង​បាន​និយាយ​ថា នាង​បាន​អធិស្ឋាន​សព្វ​បែបយ៉ាង តែ​នាង​មិន​ដែល​បានឮ​ព្រះ​មាន​បន្ទូល​មក​កាន់​នាង​ទេ​។ នាង​ក៏បាន​ចាប់​ផ្តើម​រៀន​ព្រះ​គម្ពីរ​ ហើយ​ក៏បាន​ធ្វើ​ដំណើរ​បន្តិច​ម្តងៗ ទៅ​រក​ការ​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​មែស៊ី​។ រ៉ូនីត​ក៏បាន​ពិពណ៌នា អំពី​ពេល​ដ៏​មានន័យ ដែល​នាង​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​ព្រះអង្គ ឲ្យ​ទទួល​ជឿ​ព្រះអង្គ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ទៀត​។ តែ​នាង​មាន​បញ្ហា​ជាមួយ​ឪពុក​របស់​នាង​។ នាង​នឹក​ចាំ​ថា កាល​នោះ​កំហឹង​របស់​ឪពុក​នាង​ក៏បាន​ផ្ទុះ​ឡើង​។ កាល​ព្រះយេស៊ូវ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​ផែនដី​នេះ មាន​មនុស្ស​ដើរ​តាម​ព្រះអង្គ ទាំង​ហ្វូងៗ(លូកា ១៤:២៥)។ យើង​មិន​ដឹង​ច្បាស់​ថា ពួក​គេ​កំពុងតែ​ដើរ​តាម​ព្រះអង្គ ក្នុង​គោលបំណង​ស្វែងរក​អ្វី​ទេ តែ​យើង​ដឹង​ច្បាស់​ថា ព្រះអង្គ​កំពុង​ស្វែងរក​មនុស្ស​ធ្វើ​ជា​សិស្ស​ព្រះអង្គ​។ ហើយ​ដើម្បី​ធ្វើ​ជា​សិស្ស​ព្រះអង្គ គេ​ត្រូវ​មាន​ការ​លះបង់ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្តាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បានទេ”(ខ.២៦)។ ព្រះអង្គ​ក៏បាន​សួរ​គេ​ថា “ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នកណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃលក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន?”(ខ.២៨)។ ព្រះយេស៊ូវ​មិន​បាន​មាន​​បន្ទូល​ក្នុង​ន័យ​ត្រង់ថា យើង​ត្រូវតែ​ស្អប់​ក្រុម​គ្រួសារ​យើង​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ យើង​ត្រូវតែ​ជ្រើស​រើស​យក​ព្រះអង្គ​ជា​សំខាន់​លើស​អ្វីៗ​ទាំង​អស់​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា…

Read article
តើសេចក្តីស្លាប់ គឺជាទីបញ្ចប់មែនឬ?

ខណៈពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ អ្វីៗគ្រប់យ៉ាងក៏មានការផ្លាស់ប្តូរ។ ប៉ុន្តែ តើការមានព្រះជន្មឡើងវិញរបស់ទ្រង់ នាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ សម្រាប់ជីវិតយើងសព្វថ្ងៃនេះ? សូមទាញយកកូនសៀវភៅនេះ ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ អំពីការធានាដែលយើងអាចមាន សម្រាប់ការរស់ឡើងវិញរបស់យើង នៅពេលអនាគត និងក្នុងជីវិតដែលកំពុងតែរង់ចាំយើង បន្ទាប់ពីយើងស្លាប់ទៅ។

Read article
មិត្តភាពដ៏ពិត

តើ​ជីវិត​របស់​យើង​នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ប៉ុណ្ណា ពេល​ដែល​យើង​អាច​រស់​នៅ ដោយ​មាន​មិត្ត​ភាព​ដ៏​ពិត? ខណៈ​ពេល​ដែល​យើង​ស្វែង​រក​មិត្ត​ល្អ ហើយ​ថែរក្សា​មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​គាត់ យើង​ក៏​គួរ​តែ​មាន​ចិត្ត​ចង់​ធ្វើ​ជា​មិត្ត​ល្អ​សម្រាប់​គាត់​ផង​ដែរ។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ធ្វើ​ជា​មិត្ត​ភក្តិ​ពិត​ប្រាកដ? តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​មិត្ត​ភាព​យើង​កាន់​តែ​មាន​ភាព​រឹង​មាំ? តើ​នរណា​នឹង​ធ្វើ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​យើង? សូម​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​សៀវ​ភៅ មិត្ត​ភាព​ដ៏​ពិត សម្រាប់​អាន​ប្រចាំ​ថ្ងៃ រយៈ​ពេល​៧​ថ្ងៃ ដើម្បី​ស្វែង​យល់​អំពី​អត្ថ​ន័យ​នៃ​មិត្ត​ភាព​ដ៏​ពិត។

Read article
ហេតុអ្វីមនុស្សមានការ​ឈឺចាប់នៅ​លើ​ផែនដីនេះ?

នេះ​ជា​សំណួរ​ដ៏​ធំ​មួយ សម្រាប់​យើង​រាល់​គ្នា។ ក្នុង​ពិភព​លោក ដែល​មាន​ពេញ​ដោយ​ការ​ឈឺ​ចាប់ ទុក្ខ​ព្រួយ និងការ​បាត់​បង់ យើង​ចង់​ដឹង​ថា ហេតុ​អ្វី​មនុស្ស​មាន​ការ​ឈឺ​ចាប់? តើ​ព្រះ​ជា​ម្ចាស់​មាន​ដំណោះ​ស្រាយ​អ្វី សម្រាប់​បញ្ហា​នេះ? កូន​សៀវ​ភៅ​នេះ​នឹង​បង្ហាញ​ឲ្យ​អ្នក​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​ក៏​ធ្លាប់​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា ដោយ​ផ្ទាល់​ផង​ដែរ បាន​ជា​ទ្រង់​អាច​ប្រទាន​ក្តី​សង្ឃឹម​ដល់​យើង​រាល់​គ្នា ដោយ​ធានា​ថា​ ​យើង​នឹង​បាន​ទៅ​នៅ​កន្លែង​ថ្មី​មួយ នៅពេល​អនាគត ដែល​គ្មាន​ការ​ឈឺចាប់ ដោយ​យើង​គ្រាន់​តែ​ទទួល​ជឿ​ទ្រង់​ប៉ុណ្ណោះ។

Read article
លុយ! ហេតុអ្វីនៅតែមិនគ្រប់?

តើ​លុយ​ធ្វើ​ឲ្យ​ពិភព​លោក​វិល ឬ​មួយ​យ៉ាង​ណា? សម្រាប់​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​សម្រាប់​មនុស្ស​ជា​ច្រើន ដែល​យើង​បាន​ស្គាល់ ការ​ដេញ​តាម​លុយ គឺ​ជា​បញ្ហា​ដែល​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។ យើង​ត្រូវ​បង់​ថ្លៃ​នេះ​បង់​ថ្លៃ​នោះ មិន​ចេះ​ចប់ ហើយ​ក្នុង​ក្រុម​គ្រួសារ ក៏​មាន​មនុស្ស​ដែល​ត្រូវ​ការ​អាហារ​ប្រចាំ​ថ្ងៃ។ ម្យ៉ាងទៀត យើង​ក៏​ត្រូវ​មាន​លុយ​ត្រៀម​ទុក សម្រាប់​ការ​បន្ទាន់​ផង​ដែរ ហើយ​យើង​នៅ​តែ​មាន​អារម្មណ៍​ថា ​លុយ​របស់​យើង​នៅ​តែ​មិន​គ្រប់​គ្រាន់។ ក្នុង​សៀវភៅ លុយ : ហេតុ​អ្វី​នៅ​តែ​មិន​គ្រប់? យើង​នឹង​បាន​ធ្វើ​ការ​ពិនិត្យ​ជា​ថ្មី អំពី​បញ្ហា​នេះ តាម​ការ​បក​ស្រាយ​របស់​ព្រះ​គម្ពីរ​ប៊ីប។ បើ​សិន​ជា​អ្នក​មាន​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លុយ​ចេះ​តែ​មិន​គ្រប់? អ្នក​អាច​ប្រើ​កូន​សៀវ​ភៅ​នេះ ជា​ជំនួយ ដើម្បី​បក​ស្រាយ​អំពីស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដោយ​ចិត្ត​សប្បុរស និង​សេចក្តី​ស្រឡាញ់។ សៀវភៅ​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ​ដ៏​ពិត ដែល​ពួក​គេ​កំពុង​ស្វែង​រក ហើយ​ការ​រក​លុយ​ឲ្យ​បាន​ច្រើន​ជាង​មុន មិន​មែន​ជា​ដំណោះ​ស្រាយ​ឡើយ។

Read article
គ្មានការ​ភ័យ​ខ្លាច ចំពោះសេចក្ដី​ស្លាប់ទៀតឡើយ

ហេតុអ្វី​បាន​ជា​យើង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​សេចក្តី​ស្លាប់? កូន​សៀវភៅ​សម្រាប់​ផ្សាយ​ដំណឹង​ល្អ​នេះ នឹង​ពន្យល់​លោក​អ្នក​អំពី​ទំនាក់​ទំនង​រវាង​សេចក្តី​ស្លាប់ និង​អំពើ​បាប ព្រម​ទាំង​ប្រាប់ប្រិយមិត្ត​អ្នក​អាន​ទាំង​ឡាយ អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​ឈ្នះ​សេចក្តី​ស្លាប់ និង​អំពី​របៀប​ដែល​យើង​អាច​យក​ជ័យ​ជម្នះ​លើ​សេចក្តី​ស្លាប់ ជា​មួយ​នឹង​ទ្រង់។

Read article