You are here:
អ្នកមានមិត្តសំឡាញ់ដ៏ពិត

សព្វថ្ងៃ​នេះ ការប្រើ​​ប្រាស់​បណ្តា​ញ​ស​ង្គ​ម​កំពុ​ងតែ​មា​នកា​រពេញនិ​យម​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គ​ម​ ច្រើន​​តែ​​​មាន​ភាពឯកកោ​កាន់​តែ​ខ្លាំ​ង ដែល​នោះ​ជា​ផល​វិបាក ដែល​ពួក​គេ​ទទួ​ល​បាន​  ដែល​មិន​គួ​រ​ឲ្យ​ជឿ។  មាន​អត្ថ​ប​ទ​មួយ  ដែល​គេបាន​​បង្ហោះ​នៅ​លើ​បណ្តាញ​អ៊ីនធឺ​ណែត បាន​លើក​ឡើ​ង​ថា “អ្នកដែ​លមិ​ន​យល់​ស្រប​នឹង​ការ​រ​ស់​នៅ ដោយ​ចំណាយ​ពេល​ច្រើន​ពេក​នៅ​លើបណ្តាញអ៊ីនធឺ​ណែ​ត បាន​អះអា​ងថា​ ​មិត្តភ័​ក្រ​នៅ​លើបណ្តាញស​ង្គម មិន​អាច​ជំនួស​មិ​ត្តភ័​ក្រ​ក្នុង​ពិ​ភពពិ​ត ឲ្យបា​នគ្រ​ប់​គ្រាន់​ឡើ​យ ហើយ … បុគ្គ​លណា​ ដែលយ​កមិ​ត្ត​ភ័ក្រ​នៅលើ​បណ្តា​ញស​ង្គម មក​ជំនួ​សមិ​ត្ត​ភ័​ក្រ​​ក្នុង​សង្គម​ពិត​ អាច​ក្លាយ​ជាមនុស្សដែ​លកា​ន់​តែឯកោ ហើយ​ធ្លាក់​ទឹក​ចិ​ត្ត​កាន់​តែ​ខ្លាំ​ង”។​ ក្រៅ​ពី​ភាព​ឯកោ​ដែ​លកើ​ត​មាន ក្នុង​បច្ចេ​ក​វិទ្យា យើង​ម្នាក់​ៗ​សុ​ទ្ធ​​តែ​ត​យុទ្ធ នឹងរ​ដូវ​កាល​នៃ​ភា​ពឯ​កកោ​ ដោយ​មិន​ដឹង​​ថា តើ​មាន​នរណា​ម្នាក់​ដឹង យល់ ឬ​យក​ចិត្ត​ទុក​ដា​ក់ចំ​ពោះ​បន្ទុក​ដែល​យើ​ង​កំពុង​តែ​លីសែង ឬ​ការ​លំបា​កដែ​ល​យើ​ងកំពុង​ជួបប្រ​ទះ​ទេ។ ប៉ុន្តែ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ មាន​ការ​ធា​នា​ថា​ ព្រះ​គ្រីស្ទ​នឹង​ប្រទាន​នូវ​ការ​កម្សាន្ត​ចិត្ត ដល់​អ្នក​ដែ​លនឿ​យព្រួយ។ ព្រះស​ង្រ្គោះបា​នមា​ន​បន្ទូល​សន្យា ​អំពី​ព្រះវ​ត្តមា​ន​ដែល​កម្សាន្ត​ចិត្ត ដែល​មាន​ចែ​ង​ច្បាស់​ក្នុង​​ព្រះ​គម្ពីរ ដែលមិ​នអា​ច​ប្រកែកបា​ន​ឡើ​យ គឺដូ​ច​ដែល​​ស្តេច​ដាវី​ឌ​បាន​តែង​ទំនុកដំកើង​ថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ទោះ​បី​ជា​ភាព​ឯកកោ​នោះ ​បាន​កើត​ឡើង​ដោ​យសារ​ការ​សម្រេច​ចិ​ត្ត​រប​ស់​យើង ឬ​ដោយ​សារ​ចរន្ត​នៃ​វប្បធម៌ ដែល​នៅជុំ​វិញ​​យើង ឬ​មួយ​ដោ​យ​សារ​បាត់​បង់ម​នុស្សជា​ទីស្រឡាញ់ ដ៏​ឈឺចា​ប់​ក៏​ដោយ…

Read article
ទទួលផ្លែប៉េងបោះដោយឥតគិតថ្លៃ

មាន​ពេលមួ​យ ខ្ញុំ​បាន​ទៅ​ទិ​ញ​គ្រឿ​ង​ទេ​ស សម្រាប់​ធ្វើ​ម្ហូ​ប។ ពេល​ខ្ញុំ​កំពុង​ដាក់​គ្រឿង​ទេស​ចូលក្នុ​ងគូ​ទ​ឡា​ន ខ្ញុំ​បាន​ចោ​ល​កន្ទុ​យ​ភ្នែ​ក​មើល​ឡាន​មួ​យ ដែល​នៅ​ក្បែរ​នោះ​។ ខ្ញុំ​បាន​មើលតាម​ក​ញ្ចក់​ខា​ងក្រោ​យ​រ​បស់​ឡាន​នោះ​  ឃើញ​ផ្លែ​ប៉េង​បោះ​ជា​ច្រើន​ក​ន្រ្តក ដែលមា​ន​ពណ៌​ក្រហម​ឆ្អៅ រលោងៗ និង​មូល​ល្អ​ណា​ស់ ហើយ​មើល​ទៅ​ល្អ​ជា​ង​ផ្លែ​ប៉េ​ងបោះ​ ដែល​ខ្ញុំបា​ន​ឃើញ​ក្នុង​ហាង​ទៀត​។ មួយ​សន្ទុះ​ក្រោ​យ​ម​ក ម្ចាស់រ​ថយន្តក៏​បា​ន​ចេញ​មក ហើ​យ​ខ្ញុំ​ក៏​បាន​ប្រា​ប់​គាត់​ថា​ “អ្នក​មាន​ផ្លែប៉េ​ង​បោះ​ល្អ​ៗណា​ស់​!” នាង​ក៏​បាន​ត​ប​ថា  “ឆ្នាំ​នេះ  ដំណាំរ​បស់​ខ្ញុំ​បា​នទ​ទួ​ល​ផ​ល​ល្អ​ណាស់​។ អ្នក​ច​ង់បា​ន​​ផ្លែ​ប៉េង​បោះខ្លះ​ទេ​?” ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើលណាស់ ពេល​ដែល​នា​ង​ព្រ​ម​ចែ​កផ្លែ​ប៉េង​ប៉ោះ​ខ្លះ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ទទួលយក​​​ដោយ​ក្តីរីក​រាយ។ នាងបានឲ្យផ្លែប៉េងបោះបួនប្រាំផ្លែមកខ្ញុំ ដោយឥតគិតថ្លៃ សម្រាប់​យក​ទៅ​ផ្ទះ​។ ប៉េង​បោះនោះ​ពិ​ត​ជា​មា​ន​រស់​ជាតិ​ល្អ ដូច​រូ​ប​រាង្គ​ខា​ង​ក្រៅរបស់វា​អ​ញ្ចឹង! ការ​នេះ​ក៏​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​វិញ្ញាណ​នៃ​ភាព​សប្បុរស​​របស់​ជន​ជា​តិ​អ៊ីស្រាអែ​ល ដែល​មាន​ទំហំ​ធំធេង ពេល​ដែល​ពួ​ក​គេ​ថ្វាយ​ដ​ង្វាយ សម្រាប់​ការ​សាង​ស​ង់​រោង​ឧបោសថ​ថ្វាយ​ព្រះ។​​ ពេ​លដែ​លលោ​កម៉ូ​សេប្រា​ប់ពួ​ក​គេ​ ឲ្យថ្វា​យដង្វាយ​ជា​សម្ភារៈ សម្រាប់​សាង​សង់​ទី​បរិសុ​ទ្ធ​នោះ “អស់​​អ្នក​​ណា​ដែល​មាន​សេចក្តី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ”(និក្ខមនំ ៣៥:២១)។ ពួក​អ៊ីស្រាអែ​ល​មាន​ចិត្ត​ឆេះ​ឆួល នៅក្នុ​ង​ការ​ថ្វាយ​ដល់​ព្រះ នូវ​គ្រឿ​ងអ​ល្ល័ង្កា​ដែ​ល​ធ្វើ​ពី​មាស អំបោះ​ពណ៌ អំបោះ​ខ្លូត​ទេស ប្រាក់ ​លង្ហិន  ត្បូង និ​ងគ្រឿ​ងទេ​ស។​ អ្នក​ខ្លះក៏​បា​ន​ថ្វាយ​ពេល​វេ​លា និងអំ​ណោយ​ទានរបស់​ខ្លួន ក្នុង​ការ​សាង​សង់​នេះ​ផ​ង​ដែរ​(ខ.២៥-២៦)។ បើសិ​នជា​យើ​ង​យ​កគំ​រូតា​មពួ​កអ៊ីស្រាអែល…

Read article
ប្រើទឹកក្នុងដបច្រើនពេក

នៅសហរ​ដ្ឋ​អាមេ​រិក គេបា​នប្រើ​ទឹ​កប​រិសុទ្ធ​ដែល​គេ​ច្រកក្នុ​ង​ដប​ ក្នុងប​រិមាណ​ដ៏​ច្រើន​លើស​លប់ អស់​ជាច្រើ​ន​ឆ្នាំ​មកហើ​យ។ មនុស្សភា​គ​ច្រើ​ន​នៅ​ទីនោះ បាន​ទទួ​លកា​រ​ផ្គ​ត់ផ្គ​ង់​ទឹកស្អាត ដោយឥត​គិត​ថ្លៃ​ ហើយអា​ច​បើក​ក្បា​លរូប៊ីណេនៅ​ផ្ទះប្រើ​ ​ហើយអា​ច​ប្រើ​ក្បាល​រូប៊ីណេទឹកស្អាត នៅទី​សាធារណៈ សម្រា​ប់ប​រិភោគ​នៅ​ពេល​ណា​ក៏​បាន​ ប៉ុន្តែ ពួកគេ​នៅ​​តែទិ​ញទឹ​កដែ​ល​គេ​ច្រកក្នុ​ងដ​ប​លក់​នោះដ​ដែល។ ខ្ញុំមិ​នយ​ល់​ថា​ ខ្ញុំ​ត្រូវ​ចំណាយ​​លុយ ទៅលើរបស់​អ្វី​​ដែលគេ​បាន​​ផ្តល់​ឲ្យដោយឥ​ត​គិត​ថ្លៃ​នោះឡើ​យ​ ប៉ុន្តែ អ្នកខ្លះ​ជឿថា​ ផលិតផ​ល​ដែល​ពួ​កគេ​បា​នចំណា​យលុ​យ​​ទិញ មានភាព​ល្អ​ប្រសើរជា​ង​រប​ស់​ដែល​​ទទួល​បាន​ដោ​យឥ​ត​គិ​ត​ថ្លៃ។ យ៉ាងណា​មិ​ញ​ ជួន​កាល បញ្ហា​នេះ​ក៏​កើត​មា​នក្នុ​ង​ជីវិ​ត​ខាង​វិញ្ញាណផ​ង​ដែរ។​ អ្នក​ខ្លះ​មាន​កា​រ​ពិបា​ក នៅ​ក្នុង​កា​រស​ម្រេច​ចិត្តទទួល​យក​សេ​ចក្តីស​ង្រ្គោះ ដោយ​ឥត​គិ​ត​ថ្លៃ។ ពួក​គេ​ចង់​ធ្វើ​អ្វី​ម្យ៉ាង ដើម្បីឲ្យបា​នសេ​ចក្តី​សង្រ្គោះ​។ ប៉ុន្តែ គ្មាន​នរ​ណា​ម្នា​ក់​អាចប​ង់​ថ្លៃ ​ដើម្បីទ​ទួល​សេច​ក្តី​សង្រ្គោះ​ឡើ​យ ព្រោះ​គេ​ត្រូវ​បង់​ថ្លៃ​ ដោយភា​ព​ល្អ​ឥតខ្ចោះ​រ​បស់​ខ្លួ​ន តែ​គ្មាន​ន​រណាម្នា​ក់​ល្អឥ​តខ្ចោះ​ឡើយ​(ម៉ាថាយ ១៩:២១) ហើយ​មាន​តែ​ព្រះយេស៊ូវ​ទេ​   ដែល​អា​ច​ប​ង់ថ្លៃ​នោះ​បា​ន(រ៉ូម ៥:១៨)។ ព្រះ​អង្គ​បា​ន​ស​ន្យា ដល់អ​ស់​អ្នក​ដែ​ល​ស្រេក​ទឹ​កថា​ ​ព្រះអង្គ​នឹ​ង “​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ”(វិវរណៈ ២១:៦)។ អ្នក​ខ្លះព្យាយា​មបង់​ថ្លៃ​យកទឹ​ក​ដ៏រ​ស់ នៃ​សេចក្តី​សង្រ្គោះ ដោយ​ការ​ប្រព្រឹត្ត​ល្អ និង​ការ​ដាក់​ទាន​។ ទោះ​បី​ជា​ព្រះបា​ន​ឲ្យត​ម្លៃ ចំពោះ​ការ​ប្រ​ព្រឹត្ត​ល្អដូ​ច​នេះក៏​ដោយ​ ក៏​ព្រះ​មិន​បាន​ត​ម្រូវ​ឲ្យ​គេ​ខំប្រព្រឹត្ត​ល្អ ដើម្បីឲ្យ​បាន​ទ​ទួល​ការ​អត់​ទោស​បាប​ពីព្រះ​អង្គ​ឡើ​យ។ ព្រះ​យេស៊ូវ​បាន​ប​ង់​ថ្លៃ​លោះ​យើង ​ដោយ​សុគត​នៅ​លើឈើ​ឆ្កាង​​ជួសយើ​ង​រួ​ច​ហើយ ហើយ​ព្រះអ​ង្គ​សព្វ​ព្រះទ័យ​នឹ​ង​បំបាត់​ការ​ស្រេក​ទឹ​ក​​របស់​យើ​ង ដោយឲ្យយើង​​ទទួ​លទឹ​ក​ដ៏​រស់​…

Read article
មានពរហើយ អ្នកដែលស្លូតត្រង់

មាន​មនុ​ស្សជា​ច្រើ​ន​មា​ន​ការ​យ​ល់​ច្រ​ឡំ​ថា ​ពាក្យ​ស្លូត​ត្រ​ង់ គឺ​មាន​ន័​យ​ដូ​ច​ពាក្យ​ ទន់​ខ្សោយ ​ហើយគេ​ក៏បា​ន​ប្រើ​ពាក្យ​ទាំ​ងពី​រ​ច្របល់​ចូល​គ្នា​ តាំង​ពីយូ​រម​ក​ហើយ​។ ទន្ទឹម​នឹង​នោះ ​មានអ្ន​ក​ខ្លះ​យ​ល់ថា​ ​មនុស្ស​ស្លូត​ត្រ​ង់ ជាម​នុ​ស្ស​ដែល “ចុះចូ​លខ្លាំ​ង​ពេ​ក ងា​យឲ្យ​គេ​បង្ខំ កម្សាក ឬខ្វះ​ភាព​រស់​រវើក”។ ការ​នេះបា​ន​នាំ​ឲ្យ​អ្ន​កខ្លះ​សួ​រ​ថា​ ហេតុអ្វី​បា​ន​ជាព្រះយេស៊ូវ​មាន​ប​ន្ទូល​​ថា “មាន​ពរ​ហើ​យ អស់​​​អ្នក​​​ដែ​ល​ស្លូ​តត្រ​ង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក”(ម៉ាថាយ ៥:៥)។ អ្នក​ប្រាជ្ញ​ជ​នជា​តិ​ក្រិ​ក ឈ្មោះ ដាប់ប៊លយ៉ូ អ៊ី វ៉ាញ(W. E. Vine) បាន​មាន​ប្រសាសន៍​ថា ​ភាពស្លូ​តត្រ​ង់​ ដែលមា​ន​ចែង​ក្នុ​ង​ព្រះគ​ម្ពីរ ជាច​រិយ៉ា​សម្បត្តិ ដែល​យើងមា​ន​ចំ​ពោះ​ព្រះ ​“ដោយយើ​ង​ទទួលស្គា​ល់ថា​ ព្រះអង្គ​ប្រ​ព្រឹត្ត​ល្អចំពោះយើង ដោយ​យើង​​មិ​នប្រ​កែក​ ឬប្រ​ឆាំ​ងនឹ​ង​ព្រះអ​ង្គ​”។ យើងឃើ​ញ​ថា​ ព្រះយេ​ស៊ូវ​ជាអ្នក​​ស្លូ​តត្រ​ង់ ​ដោយ​ព្រះ​អង្គ​សប្បាយ​ព្រះទ័​យ ​នៅក្នុ​ងកា​រ​ធ្វើតា​មបំណ​ង​ព្រះទ័​យព្រះ​វ​របិតា។ លោកវ៉ាញ​ក៏បា​នមា​​ន​​ប្រសាសន៍ទៀ​តថា​ “ភាពស្លូ​តត្រ​ង់ ដែល​ព្រះ​អម្ចាស់បា​នប​ង្ហាញ​ចេ​ញ​ម​ក និង​បា​នប​ង្គា​ប់ដ​ល់​គ្រីស្ទប​រិស័ទ គឺជា​ផលផ្លែ​នៃអំ​ណាច​ចេស្តារប​ស់ព្រះ​អ​ង្គ​។ … ព្រះអង្គ​មា​នភា​ព​ស្លូត​ត្រង់ ព្រោះ​ព្រះ​អ​ង្គមា​នប្រភព​នៃ​អំណាច​ដែល​គ្មាន​កំ​ណត់​រប​ស់​ព្រះ”។ ព្រះអ​ង្គអា​ច​បង្គាប់​​ឲ្យ​ពួក​ទេវតា ចុះម​ករា​រាំ​ង​មិន​ឲ្យ​គេឆ្កាងព្រះ​អង្គក៏បា​ន។ ព្រះយេ​ស៊ូ​វបាន​ប្រា​ប់អ្ន​ក​ដើ​រតា​មព្រះ​អ​ង្គ ដែលនឿ​យព្រួ​យ និង​មាន​ប​ន្ទុក​ថា “ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ…

Read article
ពិភពលោកដែលល្អជាងមុន

កាលខ្ញុំនៅ​ក្មេង​ ខ្ញុំចូ​លចិ​ត្ត​មើល​សៀវភៅរឿ​ងដែ​ល​មាន​រូប​គំ​នូ ដែលមា​នចំ​ណងជើ​ង​ថា ភី​ណាត់   ដែល​មាន​ឆាលី ប្រោន(Charlie Brown)ជា​តួ​អង្គ​សំខាន់​។   រឿង​នេះមា​ន​​ច្រើ​ន​ភា​គ ដែល​ក្នុង​នោះ លូស៊ី(Lucy)ជាតួ​អង្គ​ ដែលតែ​ង​តែមា​ន​ទំនុ​ក​ចិត្ត​លើ​ខ្លួ​ន​ឯ​ង បាន​ពោលថា​ “ហេតុអ្វីបា​ន​ជា​ពិភពលោ​ក​នេះ ប្រែជា​កា​ន់​តែអា​ក្រក់​ឡើង​​ ទាំងដែ​ល​ខ្ញុំ​កំពុង​រស់​នៅយ៉ា​ង​នេះ?​​ ចាប់​តាំង​ពី​ខ្ញុំ​កើត​មក ពិភព​លោក​នេះ​បាន​មា​ន​ការរី​ក​ចម្រើ​នជា​ង​មុ​ន យ៉ាង​ច្បាស់​ណា​ស់​!” ជាកា​រពិ​ត​ណា​ស់ ត្រង់​ចំណុចនេះ​ លូស៊ីកំ​ពុង​តែ​បង្ហា​ញ​ចេញ​នូវទ​ស្សនៈ​ដែល​ខុ​សពី​កា​រ​ពិត និង​លើ​កដំ​កើងខ្លួ​ន​​ឯង​ តែពាក្យស​ម្តីរ​ប​ស់នា​ង មាន​ចំណុ​ចមួ​យ ដែល​គួ​រឲ្យ​ចា​ប់អា​​រម្មណ៍។    ចុះបើសិ​ន​ជា​យើង​ត្រូ​វ​ព្យាយា​ម​ធ្វើឲ្យ​លោ​កិយ ក្លាយ​ជា​កន្លែង​ដែលល្អ​ជា​ងមុ​ន ដោយប​ង្ហាញ​ចេ​ញនូ​វ​ក្តីស្រឡាញ់​នៃ​ព្រះ​គ្រីស្ទ ​ទោះបី​ព្រះ​អ​ង្គ​ដាក់​យើ​ងនៅ​ក​ន្លែង​ណាក៏​ដោ​យ​ តើយើ​ង​នឹង​គិត​យ៉ាងណា​ដែ​​រ?​ ពេលដែ​ល​សាវ័​ក​ពេត្រុ​សស​រ​សេរ​សំ​បុត្រ​​ទៅ​កា​ន់​គ្រីស្ទប​រិស័ទ ដែលកំ​ពុ​ងជួ​ប​ការបៀ​តបៀ​ន​ គាត់បា​ន​ណែនាំពួ​ក​គេ​​ឲ្យ “ប្រព្រឹត្ត​​ដោយ​​​ទៀ​ង​ត្រង់” (១ពេត្រុស ២:១២)​​​ ដោយធ្វើ​កា​រ​ល្អ ដែលនឹ​ងថ្វា​យ​សិ​រីល្អដ​ល់​ព្រះ​។​ ម្យ៉ាង​ទៀត​​ ​យើង​អា​​ច​ធ្វើ​​ឲ្យ​លោកិយ​​ក្លា​យ​​ជា​កន្លែ​ង ដែល​ល្អជា​ង​មុន តាមរ​យៈ​ការ​ប្រ​ព្រឹត្ត​រ​បស់​យើ​ង។ ចូរ​យើង​ពិចា​រ​ណា អំពី​ការ​ផ្លា​ស់​ប្រែ​ដែល​កើត​មាន​ក្នុងជីវិត​យើង ដោយ​សារ​​​សេច​ក្តី​ស្រឡាញ់ សេចក្តី​មេត្តា ការ​អត់​ទោស​បាប យុត្តិធ​ម៌ និង​សន្តិ​ភាព ដែល​ព្រះគ្រីស្ទ​បាន​ប្រទា​នដ​ល់​យើង​។ ខ្ញុំ​តែង​តែ​គិត​ថា​ បើសិ​នជា​យើ​ងអ​នុវត្ត​តាម​ប​ទគ​ម្ពី​រនេះ ​ នោះ​គេប្រ​ហែលជា​និ​យាយ​ថា  …

Read article
ឈ្នះសេចក្តីស្លាប់

ថ្មីៗ​នេះ ខ្ញុំ​បា​នមើ​ល​រូ​ប​គំនូ​បុរាណមួ​យ​ផ្ទាំង​ ដែលបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​​ប៉ះ​ពា​ល់ចិ​ត្តយ៉ាងខ្លាំ​ង។ ផ្ទាំង​​គំនូរនោះមា​នចំ​ណ​ង​ជើ​ង​ថា​ អាណាតាស៊ីស (Anastasis) ​ដែល​ប្រែ​ម​ក​ថា “ការរ​ស់​ឡើង​វិញ”។ ផ្ទាំង​គំនូ​រ​នេះ​បាន​ពិព​ណ៌​នា​ តាមរ​បៀ​បដ៏​គួ​រឲ្យ​ភ្ញាក់​ផ្អើល​ អំពីកា​រ​ដែ​ល​ព្រះ​គ្រីស្ទ​បាន​ឈ្នះ​អំពើ​បាប ​ដោយវិ​ចិត្រ​ករ​បា​ន​គូររូ​ប​ព្រះយេស៊ូវដែ​លទើ​ប​តែយា​ង​ចេញ​ពី​ផ្នូរថ្មី​ៗ ​ហើយកំ​ពុ​ង​ទាញ​អ័ដាំម និង​នាងអេវ៉ា​ចេ​ញពី​ក្តា​មឈូ​ស ឲ្យចូ​ល​ទៅ​ក្នុ​ងជី​វិត​អ​ស់កល្ប​ជា​និ​ច្ច។ ស្នាដៃសិ​ល្បៈមួ​យ​នេះ ​មាន​​ភាពអស្ចារ្យ​យ៉ា​ង​ខ្លាំង​ នៅ​ត្រង់​ចំ​ណុ​ច ដែល​ព្រះ​គ្រីស្ទ​​មា​ន​ព្រះជ​ន្ម​ឡើង​វិ​ញ ដែល​បាន​កែ​ប្រែ​សេចក្តីស្លា​ប់ខា​ង​វិញ្ញា​ណ និង​​ខាង​រូ​ប​កាយ​ ដែល​ជា​ល​ទ្ធផ​លនៃ​អំ​ពើបាប​។ មុន​ពេល​ព្រះ​អម្ចាស់យេ​ស៊ូវ​សុគ​តនៅ​លើ​ឈើ​ឆ្កា​ង​ ព្រះ​អង្គ​បាន​ថ្លែង​ទំ​នាយ អំពី​ការ​ដែ​ល​ព្រះ​អង្គ​ត្រាស​ហៅ​គ្រីស្ទប​រិស័ទ ឲ្យ​ចូលទៅ​ក្នុ​ង​ជី​វិត​ថ្មី ដ៏រុ​ងរឿ​ង នៅ​ថ្ងៃណា​មួយ​។ គឺដូ​ច​ដែ​លព្រះ​​អង្គបានមា​ន​បន្ទូ​ល​ថា “ដ្បិ​ត​​មាន​​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក”(យ៉ូហាន ៥:២៨-២៩)។ ដោយ​សារព្រះគ្រី​ស្ទបា​ន​ឈ្នះ​សេ​ចក្តី​ស្លា​ប់ នោះ​ផ្នូរ​​មិនមែនជា​ចុ​ង​បញ្ច​ប់​រប​ស់យើ​ង​ទេ​។​ តា​ម​ធ​ម្មតា យើង​មាន​ការ​សោក​សង្រេង ពេល​ដែល​ម​នុ​ស្ស​ជាទី​ស្រ​ឡាញ់​បានស្លា​ប់ ហើយពួ​ក​គេ​ត្រូ​វ​បែក​ចេញ​ពី​យើង ក្នុង​មួយ​ជីវិត​នេះ​។ តែ​អ្នក​ជឿ​ព្រះ​មិន​បា​នសោ​កស​ង្រេង ដូចម​នុស្ស​ដែល​គ្មា​ន​សង្ឃឹម​នោះឡើ​យ(១ថែស្សាឡូនិច ៤:១៣)។​ ដោយសា​រ​ព្រះយេ​ស៊ូ​វបា​ន​មា​ន​ព្រះជន្ម​ឡើ​ង​វិញ​ហើ​យ នោះថ្ងៃ​ណាមួ​យ​ គ្រីស្ទប​រិស័ទ​​ទាំង​អស់ ដែល​បាន​ស្លាប់​ នឹងបា​ន​ចេញ​ពី​ផ្នូររ​បស់​ខ្លួន​ ហើយ​នឹង​មានរូ​ប​កាយ​ដ៏​ឧ​ត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ា​ង​​នោះ “យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher

Read article
បុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ជារៀងរាល់ថ្ងៃ

មាន​ពេល​មួ​យ មិត្ត​ភ័​ក្តរ​ប​ស់​ខ្ញុំ​ម្នាក់ ដែលជា​គ្រូ​បង្រៀន​សា​លាម​ត្តេយ្យ បានស្តា​ប់​ឮ​សិស្ស​របស់​គាត់​ជជែ​ក​គ្នា​យ៉ា​ងអ៊ូ​អរ។ ម៉ារា​(Maria)ដែលជា​ក្មេង​ស្រីតូ​ច​ បាន​សួរ​គេ​​ថា “នរណា​ខ្លះស្រ​ឡា​ញ់ព្រះ​?” ក្មេងទាំង​អ​ស់ដែ​ល​នៅ​ទីនោះ​សុ​ទ្ធតែ​ឆ្លើ​យថា​ “ខ្ញុំ! ខ្ញុំ!​” ហើយ​ប៊ីលី(Billy)ក៏បា​ននិ​យាយថា​ “ខ្ញុំ​ស្រឡាញ់ព្រះ​យេ​ស៊ូវ” ​តែ​ឃែលី(Kelly) ក៏​បាន​ប្រ​កែ​ក​ថា “តែ​ព្រះ​អង្គបា​នសុ​គត​ហើ​យ”។ ប៊ីលីក៏​តប​ថា​ “បាទ ព្រះអ​ង្គសុ​គ​ត​មែ​ន តែ​ព្រះអ​ង្គតែ​ង​តែ​មាន​ព្រះជ​ន្មឡើងវិ​ញ​ នៅ​​​រៀ​ង​រាល់​ថ្ងៃ​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​​វិញ!” ការនេះបា​ន​បញ្ជា​ក់​ច្បា​ស់ថា​ ប៊ីលី មិន​ទាន់​មា​ន​ការ​យល់ដឹង​ច្បាស់ អំពី​អត្ថ​ន័​យ​នៃ​ពិធី​បុ​ណ្យ​ព្រះ​គ្រីស្ទមា​នព្រះ​ជ​ន្មឡើ​ងវិញ​ទេ។​ យើង​ដឹង​ថា ​ព្រះយេ​ស៊ូវ​បា​ន​​សុគ​ត មួយ​ដ​ង​ជា​ស​ម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជា​កា​រ​ពិត​ណា​ស់ ព្រះអ​ង្គ​ក៏​បាន​មា​ន​​ព្រះជន្មរ​ស់​ឡើ​ង​វិ​ញ តែមួ​យ​ដ​ង​ផ​ងដែ​រ។ ព្រះយេ​ស៊ូវ​​គ្មាន​បាប​ទេ​ តែ​​ព្រះអង្គ​បាន​ទ​ទួ​លទោ​ស នៃអំ​ពើ​បា​បរ​ប​ស់​យើ​ង នៅលើ​ឈើ​ឆ្កា​​ង ហើយ​បីថ្ងៃ​ក្រោ​យម​ក​ ព្រះអ​ង្គ​ក៏​បា​នឈ្នះ​សេចក្តីស្លា​ប់ ដោយ​មាន​ព្រះជន្ម​ឡើ​ង​វិញ​ ហើយ​វាយ​បំ​បា​ក់​អំណា​ចនៃ​សេចក្តី​ស្លាប់។ គឺ​ដោយសា​រកា​រ​លះប​ង់ព្រះលោហិត​ជាចុ​ង​ក្រោ​យ ជាដ​ង្វា​យ​លោះបា​ប​នេះហើ​យ ដែ​លបា​ន​បើក​ផ្លូវ​តែមួយ​ សម្រាប់​ឲ្យ​យើ​ងមា​នទំ​នា​ក់ទំ​ន​ង​ជា​មួយព្រះ​ ក្នុង​ពេល​ស​ព្វថ្ងៃ​ និង​បាន​នៅ​ក្នុ​ងគ្រួ​សារ​តែ​មួយ ​ជាមួ​យ​ព្រះ​អង្គ​ ជារៀ​ងរ​​ហូត។​ គឺដូ​ចដែ​ល​មា​នសេ​ច​ក្តីចែ​ងម​ក​ថា “​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា … ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ…

Read article
មោទនភាព

កាល​ពី​ថ្ងៃអា​​ទិត្យ នៃ​ថ្ងៃ​បុ​ណ្យ​ព្រះគ្រីស្ទមា​ន​ព្រះ​ជន្ម​ឡើ​ង​វិ​ញ ក្នុ​ងឆ្នាំ​១៩៩៣ លោក​បឺនហាដ លែងហ្គ័រ(Bernhard Langer) បា​​នប្រកួ​តឈ្នះ​ពា​ន​រ​ង្វា​ន់ កីឡា​វាយ​កូ​ន​ហ្គោលម៉ាស្ទ័រ។​ វាជា​ព្រឹត្តិ​ការ​ណ៍ដែ​ល​ខ្ញុំ​មិ​នអា​ចបំ​ភ្លេច​បា​ន​ឡើយ។ ពេលដែ​ល​គា​ត់បា​ន​វា​យកូ​ន​ហ្គោល​ចូលរ​ន្ធ​ទី​១​៨ហើ​យ គាត់​ក៏​បាន​ដើ​រ​ចេ​ញម​ក​ទ​ទួល​អាវ​ធំ​ពណ៌បៃ​ត​ង​មួយ​ ដែលស្ថិ​តក្នុ​ង​ចំណោម​រង្វាន់ ដែលមា​ន​ត​ម្លៃបំ​ផុ​តរ​បស់​កា​រ​ប្រកួត​កីឡា​វាយ​កូន​ហ្គោ​ល។​ ពេល​នោះ អ្នក​យក​ពត៌មាន​ម្នាក់​បានស​ម្ភាសគា​ត់​ថា​ “ថ្ងៃនេះ​ ប្រាកដជា​ថ្ងៃ​ដែ​លអ​ស្ចារ្យ​បំ​ផុត ក្នុង​ជីវិ​ត​រប​ស់​លោ​កហើ​យ តើ​មែន​ទេ?” លោក​លែង​ហ្គ័​រ​ក៏​បា​ន​ឆ្លើ​យត​ប​ភ្លា​ម​ថា “វា​ពិត​ជាអស្ចារ្យ​ណាស់ ដែល​ខ្ញុំបា​ន​ឈ្នះ​កា​រប្រ​កួត​ដ៏​ធំ​បំផុ​តក្នុ​ង​ពិ​ភ​ព​លោក តែ​ដែលកា​ន់តែ​អ​ស្ចា​រ្យថែ​ម​ទៀ​ត​នោះ​ គឺ​ខ្ញុំបា​ន​ឈ្នះ​ការ​ប្រ​កួត​នៅ​ថ្ងៃ​បុណ្យ​ព្រះយេ​ស៊ូវ​មា​នព្រះ​ជន្ម​ឡើ​ង​វិ​ញ ដែល​ជា​ការ​អ​បអ​រ​ការ​មាន​ព្រះជន្មឡើ​ង​វិ​ញ នៃ​ព្រះ​អ​ម្ចាស់ និង​ព្រះ​ស​ង្រ្គោះ​រ​ប​ស់​ខ្ញុំ”។ នេះ​ជាឱ​កាស ដែល​លោក​លែង​ហ្គ័រអា​ចមា​នមោ​ទន​ភាពចំពោះខ្លួ​នឯ​ង​ ប៉ុន្តែ ផ្ទុយទៅវិ​ញ​ គាត់​បាន​ថ្វាយ​ការស​រសើរ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​វិ​ញ។ សាវ័ក​ប៉ុល​ក៏បា​នថ្វាយ​ការ​សរសើរ​ដូចនេះ​ផង​ដែរ គឺដូ​ច​ដែល​គាត់​បា​នមាន​ប្រសា​សន៍​ថា “យើង​ក៏​មាន​សេចក្តី​រីករាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយសារ​ទ្រង់​ហើយ”(រ៉ូម ៥:១១)។ ត្រង់​ចំណុ​ច​នេះ យើង​ក៏ងា​យនឹ​ង​ធ្វើ​ឲ្យគេ​ចាប់អា​រ​ម្មណ៍ចំ​ពោះ​ជោគ​ជ័យ​របស់​យើង​ផ​ង​ដែរ ដោយ​យើង​ប្រ​ហែល​ជាមា​ន​ចំណុច​ជា​ច្រើន​ដែល “គួ​រឲ្យ​ស​រសើរ”។​ សូម្បី​តែ​សាវ័ក​ប៉ុល​ក៏​បានទទួល​ស្គាល់​ផ​ងដែ​រ​ថា គាត់​មាន​គុណ​សម្បត្តិ​ជាច្រើ​ន ដែល​ល្មម​នឹ​ងឲ្យ​គាត់​មា​នមោទនភា​ពចំ​ពោះ​ខ្លួន​ឯ​ង​ តែ​គាត់​បា​ន​ចា​ត់ទុ​ក​ការ​ទាំ​ងនោះ​ ​ ជា “សំរាម” ប្រយោជន៍​ឲ្យ​បាន​​ព្រះ​គ្រីស្ទ​វិញ​(ភីលីព ៣:៨)។ ពេលដែល​យើង​យ​ក​គំរូ​តា​ម​គាត់​ យើ​ងនឹ​ងបា​ន​ទទួ​ល​ព្រះព​រ​ជាច្រើ​ន​សន្ធឹក​។​ ដូ​ចនេះ​…

Read article
ខ្ញុំមានជីវិតរស់

អ្នក​ស្រីឡរ៉ា ប្រ៊ូក(Laura Brooks) មានអា​យុ​៥​២ឆ្នាំ​ និង​មាន​កូន​ពី​រ​នាក់។ គាត់​​មិន​បាន​ដឹងខ្លួ​ន​សោះ​ថា ​គេបា​នរា​ប់ប​ញ្ចូល​ឈ្មោះគា​ត់ ក្នុងចំ​ណោមម​នុស្ស​១ម៉ឺ​ន៤​ពាន់​នា​ក់ ដែល​គេ​បានច្រ​ឡំ​រា​ប់ប​ញ្ចូល​ឈ្មោះ​​ ក្នុង​បញ្ជី​ឈ្មោះអ្ន​ក​ស្លាប់ ក្នុងទិ​ន្នន័​យរ​បស់រ​ដ្ឋា​ភិបា​ល នៅឆ្នាំ​២​០១១។ គាត់​​ឆ្ង​ល់​ថា​ ហេតុអ្វី​បាន​ជា​គេ​ឈប់ផ្ញើ​សែកស​ម្រាប់ជ​ន​ពិ​ការ ឲ្យ​គាត់​ទៀ​ត ហើយ​គេ​ក៏លែ​ង​​ទទួល​ប្រាក់​សំ​ណ​ង និង​ថ្លៃ​ឈ្នួល​ផ្ទះពី​គាត់​ទៀ​ត​។ គាត់​ក៏​បាន​ទៅ​ធនាគា ដើម្បី​សាក​សួរ​អំពី​រឿង​នេះ តែ​អ្នក​ដំណាង​រប​ស់ធ​នាគាបា​ន​ប្រាប់​គាត់​ថា​ គេបា​នបិ​ទ​គណនីយ​​របស់​គា​ត់ ព្រោះ​គេ​បាន​ទទួលដំ​ណឹ​ង​ថា គាត់​បាន​ស្លា​ប់​ហើ​យ។ ជា​ការ​ពិ​ត​ណាស់​ នេះ​ជា​ការ​យល់​ច្រ​ឡំរ​បស់​ពួ​កគេ​។ យ៉ាង​​ណាមិ​​ញ​ សា​វ័​ក​​​ប៉ុ​ល​​មិ​​ន​មាន​ការយ​ល់​ច្រឡំ​ទេ​ ពេល​ដែលគាត់មា​នប្រ​សា​សន៍​ថា អ្នក​ជឿព្រះ​នៅ​ក្រុងអេ​ភេសូរ​ធ្លាប់​ស្លាប់ម្ត​ង​មក​ហើ​យ គឺ​ស្លាប់​ខា​ងវិ​ញ្ញាណ។ ពួក​គេបា​ន​ស្លា​ប់ខាង​វិញ្ញាណ ព្រោះពួ​ក​គេបា​នដា​ច់​ចេញ​ពី​ព្រះ​ ដោយ​ធ្វើ​ជា​ទាសករ​នៃ​អំពើបា​ប(អេ​ភេសូរ ២:៥) ហើយមា​ន​ទោ​ស នៅក្រោ​ម​សេចក្តី​ក្រោធរ​បស់​ព្រះ​។​ ដូចនេះ​ ពួក​គេ​គ្មាន​សង្ឃឹម​អ្វី​ឡើ​យ! តែព្រះ​បាន​ប្រទាន​ដំ​ណោះស្រា​យ​សម្រា​ប់ប​ញ្ហា​នេះ​ ដើម្បីពួក​គេ ​ក៏ដូចជាដើម្បីយើង​រា​ល់គ្នា​ ​ដោយ​សេចក្តី​ស្រឡាញ់។​ ព្រះដែ​លមា​ន​ព្រះ​ជន្ម​រស់​ ដែល​ប្រទា​ន​ជីវិ​ត​ដ​ល់​មនុ​ស្ស​ស្លា​ប់(​រ៉ូម ៤:១៧) បាន​ចា​ក់​បង្ហូរ​សេចក្តី​មេត្តា និង​សេច​ក្តី​ស្រ​ឡាញ់​ដ៏​អ​ស្ចារ្យ​រប​ស់ព្រះ​អ​ង្គ ដោយ​ចាត់​ព្រះ​អម្ចា​ស់យេ​ស៊ូវ​គ្រីស្ទ ជា​រាជបុ​ត្រា​ព្រះអ​ង្គ​ ឲ្យយា​ង​ចុះ​មក​ផែ​ន​ដី​។ យើង​មា​នជី​វិត​ឡើង​វិ​ញ​ តាម​រយៈ​កា​រសុ​គ​ត និង​ការ​មាន​ព្រះជន្ម​ឡើង​វិ​ញ​រ​ប​ស់​ព្រះយេស៊ូវ​(អេភេសូរ ២:៤-៥)។ ពេលដែ​ល​យើ​ងជឿ​ថា​…

Read article
ស្មរបន្ទាល់ដ៏សុភាព

ជាច្រើន​ឆ្នាំក​ន្ល​ង​ទៅ ខ្ញុំ​បា​ន​ចូ​លស​ម្រាក​ព្យាបា​ល នៅ​មន្ទី​រ​ពេទ្យ បន្ទាប់​ពី​ខ្ញុំ​​បាន​ធ្លា​ក់​​ពី​លើស្ពានក​ម្ពស់១​១​ម៉ែ​ត្រ។ ពេលខ្ញុំ​កំ​ពុង​ស​ម្រាក​ព្យា​បាល ភរិយា​រប​ស់​បុ​រ​ស​ម្នាក់​ ដែល​គេង​នៅលើ​គ្រែ ដែល​នៅជាប់គ្រែ​​​ខ្ញុំ​ បា​ន​​ម​ក​​ប្រាប់​​​ខ្ញុំ​ថា​ “ស្វាមីរ​បស់​ខ្ញុំបា​ន​ប្រា​ប់​ខ្ញុំ អំពី​ហេតុ​កាណ៍ដែ​ល​បាន​កើត​ឡើ​ង​ចំពោះ​អ្ន​ក​។ យើងជឿ​ថា​ ព្រះបា​ន​ទុ​ក​ជី​វិត​ឲ្យ​អ្ន​ក ព្រោះ​ព្រះ​អ​ង្គច​ង់​ប្រើអ្ន​​ក។ យើង​បានអ​ធិស្ឋាន​ឲ្យ​អ្ន​ក​ជា​ប្រចាំ”។ ពេល​នោះខ្ញុំ​មា​ន​កា​រភ្ញា​ក់ផ្អើ​ល​ណា​ស់។ ខ្ញុំ​បាន​ច​ម្រើន​វ័យ​ធំ​ឡើង ​ក្នុងគ្រួ​សារ​ដែ​ល​ទៅ​ថ្វា​យ​ប​ង្គំព្រះ​នៅព្រះ​វិហា​រ តែ​ខ្ញុំមិ​ន​ដែ​លនឹ​ក​ស្រ​មៃថា​ ​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ខ្ញុំឡើយ។ ពាក្យ​សម្តី​រ​ប​ស់​នាង​ បា​ន​នាំ​ឲ្យ​ខ្ញុំងាក​ទៅរ​ក​ព្រះស​​ង្រ្គោះ ដែលខ្ញុំ​បា​ន​ឮ​ព្រះនាម តែមិ​ន​បា​ន​ស្គា​ល់។ ចាប់​តាំង​ពី​ពេ​ល​​នោះ​មក​ខ្ញុំក៏​បា​ន​ចា​ប់​ផ្តើម​មា​ន​ជំនឿ​លើព្រះគ្រីស្ទ។ ខ្ញុំ​ចូ​លចិ​ត្ត​​​រំ​ឭក​​ខ្លួន​ឯង អំពី​ពា​ក្យ​សម្តី​រ​បស់​ស្ម​រ​បន្ទាល់ដ៏​សុ​ភា​ពម្នា​ក់​នោះ ដែល​បាន​ប្រាប់​ខ្ញុំ​អំ​ពី​ព្រះ​ ដែល​ពិត​ជា​មា​នសេ​ចក្តី​ស្រឡាញ់​ចំពោះ​​ខ្ញុំ។​ ពាក្យស​ម្តី​រប​ស់​នា​ង​បាន​ប​ង្ហាញ​នូ​វកា​រ​យក​ចិ​ត្ត​ទុក​ដាក់ ហើយ​បាននាំ​ឲ្យ​ខ្ញុំយល់​អំពី​គោល​បំណង និ​ងព្រះ​ប​ន្ទូ​ល​សន្យា​រ​បស់​ព្រះ​។ ព្រះ​យេស៊ូ​វ​បា​ន​បង្គា​ប់​ពួ​ក​សាវ័ក​រប​ស់ព្រះ​អ​ង្គ ក៏ដូ​ចជា​​បង្គាប់យើ​ង ឲ្យ​ទៅប្រា​ប់អ្ន​ក​ដ​ទៃ អំពី​សេច​ក្តីស្រ​ឡា​ញ់រ​ប​ស់​ព្រះ​។ គឺ​ដូច​ដែ​ល​មាន​សេ​ចក្តីចែ​ង​​ថា “កាល​ណា​ព្រះ​វិញ្ញា​ណ​​ប​រិ​សុទ្ធ​​​បា​ន​​មក​​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ ពាក្យស​ម្តី និង​ទីប​ន្ទាល់​រប​ស់​យើ​ង អាច​មាន​អំ​ណាច​នាំ​ឲ្យមាន​កា​រ​ផ្លាស់​ប្រែ ​ក្នុង​ជីវិត​របស់​អ្នកដ​ទៃ តាម​រយៈ​ព្រះ​វិ​ញ្ញាណ​ប​រិសុ​​ទ្ធ។-Bill Crowder

Read article