You are here:
ផ្ទះពីរប្រភេទ

អស់អ្នក​ណា​ដែល​ឮពាក្យ​របស់ខ្ញុំ​ទាំងនេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នកនោះ​ដូចជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម។ ម៉ាថាយ ៧:២៤ ដើម្បី​ធ្វើតេស្ត​ភាពរឹងមាំ​របស់​ផ្ទះ​ពីរ​ខ្នង វិស្វករ​បាន​ប្រើ​ខ្យល់ព្យុះ​សប្ប​និមិត្ត​ប្រភេទ​ទី៣ ដោយ​ប្រើ​កង្ហា​ដែល​មាន​កម្លាំង​ខ្លាំង ដែល​អាច​បាញ់​ខ្យល់​យ៉ាង​គំហុក ដោយ​ល្បឿន​ប្រហែល​១៦០​គីឡូ​ម៉ែត្រ ក្នុង​រយៈ​ពេល​១០នាទី។ ផ្ទះ​ទីមួយ​ត្រូវ​បាន​គេ​សង់​ឡើង ដោយ​មិន​ប្រើ​ក្បួន​ទប់ទល់​ខ្យល់ព្យុះ ហើយ​ផ្ទះ​មួយទៀត​ត្រូវ​គេ​សង់​ឡើង តាម​ក្បួន​នោះ ដោយ​មាន​ដំបូល និង​គ្រឹះ​រឹងមាំ​ជាងផ្ទះ​ធម្មតា។ ផ្ទះ​ទីមួយ​ក៏បាន​ញ័រ​រញ្ជួយ ហើយ​ទីបំផុត​ក៏បាន​ដួល​រលំ តែ​ផ្ទះ​ទីពីរ​អាច​ធន់​នៅ ដោយមាន​ការខូចខាត​តែ​ផ្នែក​ខាងក្រៅ​បន្តិចបន្តួច។ វិស្វករ​ម្នាក់ ក្នុងចំណោម​វិស្វករ​ទាំងនោះ​ក៏បាន​ធ្វើការ​សង្ខេប​ការសិក្សា​នេះ ដោយ​សួរ​ថា “តើ​អ្នក​ចង់​រស់នៅ ក្នុង​ផ្ទះ​មួយ​ណា​?” កាល​ព្រះយេស៊ូវ​បង្រៀន​អំពី​តម្លៃ​នៃ​ការរស់នៅ​ជា​រាស្ត្រ​របស់​ព្រះ ព្រះអង្គ​ក៏បាន​បញ្ចប់ ដោយមាន​បន្ទូល​ថា “អស់អ្នក​ណា​ដែល​ឮពាក្យ​របស់ខ្ញុំ​ទាំងនេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នកនោះ​ដូចជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម​”(ម៉ាថាយ ៧:២៤)។ ខ្យល់ព្យុះ​ដ៏​កាច់​សាហាវ​បាន​វាយ​ប្រហារ​មក តែ​ផ្ទះ​នោះ​នៅតែ​ឈរ​យ៉ាង​រឹងមាំ។ យ៉ាងណាមិញ មនុស្ស​ដែល​បានឮ​ព្រះបន្ទូល​ហើយ​មិន​ប្រព្រឹត្ត​តាម គឺ​ប្រៀប​ដូចជា​មនុស្ស​ល្ងង់​ដែល​សង់ផ្ទះ​នៅ​លើ​ដីខ្សាច់(ខ.២៦)។ ខ្យល់​ដ៏​កាច​សាហាវ​ក៏បាន​បក់បោក​មក ហើយ​ផ្ទះ​នោះ​ក៏​បាន​រលំ។ ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​ជម្រើស​ពីរ​យ៉ាង ដល់​អ្នក​ស្តាប់​របស់​ទ្រង់​ គឺ​ជ្រើស​រើស​សង់ផ្ទះ​របស់​ខ្លួន​នៅ​លើ​គ្រឹះ​រឹងមាំ នៃ​ការ​ស្តាប់​បង្គាប់​ព្រះអង្គ ឬ​សង់​នៅ​លើ​ដី​ខ្យាច់​ដែល​គ្មាន​ស្ថេរ​ភាព តាមផ្លូវ​របស់​យើង។ យើង​ក៏​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ផង​ដែរ។ តើ​យើង​នឹង​សង់​ជីវិត​យើង នៅ​លើ​ការ​ស្តាប់​បង្គាប់​ព្រះបន្ទូល​ព្រះអង្គ ឬសង់​នៅ​លើ​ការ​មិន​ស្តាប់​បង្គាប់​តាម​ការ​បង្រៀន​របស់​ព្រះអង្គ? ដោយ​ជំនួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​សម្រេចចិត្ត​សង់​ជីវិត​យើង នៅ​លើ​ព្រះគ្រីស្ទ។—Marvin…

Read article
អ្នករសាត់អណ្តែតដែលបញ្ចេញពន្លឺ

ទោះ​បើ​បាន​ដល់ទី​ណាក៏ដោយ គង់តែ​ត្រូវឲ្យ​យើង​កាន់​តាមច្បាប់​នោះ​ឯង។ ភីលីព ៣:១៦ នៅ​ក្រោម​ស្បៃ​រាត្រី ក្នុង​រដូវ​ផ្ការីក នៃ​ឆ្នាំ២០២០ អ្នក​ជិះ​ក្តា​លើទឹក​រលក​ទាំងឡាយ​កំពុងតែ​ជិះ​ពីលើ​ទឹករលក​ដែល​បញ្ចេញ​ពន្លឺ​ដ៏​ស្រស់​ស្អាត នៅ​តាម​បណ្តោយ​ឆ្នេរ​ទីក្រុង​សាន់​ឌី​អេ​ហ្គោ។ ផ្ទាំង​ទស្សនីយភាព​នៃ​ពន្លឺ​ដែល​ចេញពី​ទឹករលក​នោះ កើត​ចេញ​ពី​ផ្លង់​តុង ជាស​រី​រាង្គតូច​ល្អិត​ម្យ៉ាង ដែលគេ​បាន​ដាក់​ឈ្មោះ​ឲ្យ តាម​លំនាំ​ពាក្យ​ក្នុង​ភាសា​ក្រិក ដែល​មានន័យថា “ជនព​នា​ចរ​” ឬ “មនុស្ស​រសាត់​អណ្តែត​”។ នៅពេល​ថ្ងៃ សរីរាង្គ​ដែល​មានជីវិត​ទាំងនោះ​ធ្វើឲ្យ​ទឹក​មាន​ពណ៌ក្រហម ហើយ​ស្រូប​យក​ពន្លឺថ្ងៃ ដោយ​បំ​លែង​ទៅជា​ថាមពល។ ពេល​មាន​អ្វី​ប៉ះ​ពួក​វា​នៅពេល​យប់​ងងឹត ពួក​វា​ក៏បាន​បញ្ចេញ​ពន្លឺ​អគ្គិសនី​ពណ៌ខៀវ។ អ្នកជឿ​ព្រះយេស៊ូវ​ ជា​សាសន៍​ស្ថានសួគ៌ ជា​អ្នកដំណើរ​រសាត់​អណ្តែត​នៅក្នុង​លោកិយ ព្រោះ​លោកិយ​មែន​ជា​ផ្ទះ​ពិតប្រាកដ​របស់​ពួក​គេ​ឡើយ។ ពេលណា​កាលៈទេសៈ​ដ៏​ពិបាក​រំខាន​ផែនការ​របស់​យើង ដែល​រៀបចំ​បាន​ល្អ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏បាន​ប្រទាន​កម្លាំងមក​​យើង ឲ្យ​ឆ្លើយតប​ដូច​ព្រះយេស៊ូវ​ ដែល​ជា​ពន្លឺ​នៃ​លោកិយ​នេះ ដើម្បីឲ្យ​យើង​អាច​នាំឲ្យ​គេ​មើលឃើញ​ចរិយា​សម្បត្តិ​របស់​ព្រះអង្គ ដែល​បញ្ចេញ​ពន្លឺ​ក្នុង​ភាព​ងងឹត។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា គ្មានអ្វី​ដែល​មានតម្លៃ​ជាង​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយ​ព្រះគ្រីស្ទ និង​សេចក្តី​សុចរិត ដែល​បាន​មក​ពី​ជំនឿ​លើ​ព្រះអង្គឡើយ​(ភីលីព ៣:៨-៩)។ ទីបន្ទាល់​នៃ​ការរស់នៅ​របស់​គាត់ បាន​បង្ហាញ​យើង​ថា ការ​ស្គាល់​ព្រះយេស៊ូវ​ និង​អំណាច​នៃ​ការ​រស់​ឡើងវិញ​របស់​ព្រះអង្គ បាន​ធ្វើឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ មាន​ឥទ្ធិពល​មក​លើ​ការរស់នៅ​របស់​យើង និង​របៀប​ដែល​យើង​ឆ្លើយតប ពេល​ដែល​ទុក្ខ​លំបាក​រំខាន​ជីវិត​របស់​យើង(ខ.១០-១៦)។ ពេលណា​យើង​ចំណាយពេល​ជាមួយ​ព្រះរាជបុត្រ​នៃ​ព្រះ​ជា​រៀងរាល់ថ្ងៃ ព្រះវិញ្ញាណ​ព្រះអង្គ​ប្រទាន​យើង​នូវ​សេចក្តី​ពិត ដែល​ជួយ​ឲ្យ​យើង​អាច​ប្រឈមមុខ​ដាក់​បញ្ហា​ទាំងឡាយ​នៅ​លើ​ផែនដី​នេះ ដោយ​នាំឲ្យ​គេ​ស្គាល់​លក្ខណៈ​សម្បត្តិ​របស់​ព្រះគ្រីស្ទ(ខ.១៧-២១)។ យើង​អាច​ធ្វើជា​ទី​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ និង​ក្តី​សង្ឃឹម​មក​ពី​ព្រះ កាត់​តាម​ភាព​ងងឹត…

Read article
រឹងមាំដូចដែក

នៅ​ថ្ងៃនេះ​អញ​បាន​តាំង​ឯង​ឡើង ទុកជា​ទីក្រុង​ត្រៀម​ដោយ​គ្រឿង​ចំបាំង ជាស​សរ​ដែក ហើយ​ជា​កំផែង​លង្ហិន។ យេរេមា ១:១៨ គេ​បាន​ទទួលស្គាល់​ថា សត្វ​កញ្ចែ​ដែក​មាន​សម្បក​ខាងក្រៅ​ដ៏​រឹងមាំ ដែល​អាច​ការពារ​ខ្លួន​វា ឲ្យ​រួចផុត​ពី​សត្វ​ដទៃ​ដែល​ចង់​ស៊ី​វា​ជា​អាហារ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ សម្បក​របស់​វា​មាន​កម្លាំង​ដ៏​អស្ចារ្យ ដែល​អាច​ធន់​នឹង​សំពាធ។ ពេល​ដែល​មាន​អ្វី​សង្កត់ពីលើ​សម្បក​របស់​វា សម្បក​ដ៏​រឹង​នោះ​ក៏បាន​យឺត ជាជាង​ប្រេះ​បែក នៅត្រង់​សន្លាក់​របស់​វា។ ខ្នង​របស់​វា​រាបស្មើ ហើយ​ទាប ដែល​ជួយ​ឲ្យ​វា​ធន់​នឹង​ការ​ប្រេះ​បែក។ អ្នក​វិទ្យាសាស្រ្ត​បាន​ធ្វើតេស្ត​មក​លើ​សម្បក​របស់​វា ហើយ​រក​ឃើញថា សម្បក​វា​អាច​ទប់​ទម្ងន់​សង្កត់ ដែល​ធ្ងន់ជាង​ទម្ងន់​ខ្លួន​វា ៤ម៉ឺន​ដង។ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​សត្វល្អិត​នេះ​ឲ្យ​មាន​ភាពរឹងមាំ​យ៉ាងណា នោះ​ព្រះអង្គ​ក៏បាន​ប្រទាន​ភាព​អត់ធន់​ដល់​លោក​យេរេមា​ផង​ដែរ។ ​ហោរា​រូប​នេះ​បាន​ទួល​រង​សម្ពា​ធ​ដ៏​ធ្ងន់ធ្ងរ ពេល​ដែល​គាត់​ប្រកាស​ព្រះរាជសារ ដែល​ពួក​អ៊ីស្រាអែល​មិន​ពេញចិត្ត ដូចនេះ ព្រះអង្គ​ក៏បាន​សន្យា​ថា ​ព្រះអង្គ​នឹង​ធ្វើឲ្យ​គាត់ មាន​ភាពរឹងមាំ ដូច “សរសរ​ដែក និង​កំផែង​លង្ហិន​”(យេរេមា ១:១៨)។ ទម្ងន់​សង្កត់​ដ៏​ធ្ងន់​នោះ មិនបាន​ធ្វើឲ្យ​​លោក​ហោរា​សំប៉ែត ខ្ទេចខ្ទី ឬុ​លិចលង់​នោះ​ឡើយ។ ព្រះបន្ទូល​ដែល​គា​ត់​ប្រកាស នឹង​ឈរ​នៅ​យ៉ាង​រឹងមាំ ដោយសារ​ព្រះវ​ត្ត​មាន និង​អំណាច​ជួយ​សង្រ្គោះ​របស់​ព្រះ។ ពេញ​មួយ​ជីវិត​របស់​លោក​យេរេមា គាត់​ត្រូវ​គេ​ចោទ​បង្ខូច ចាប់ខ្លួន ជាប់ចំណង ត្រូវ​គេ​វាយដំ ជាប់ឃុំឃាំង ហើយ​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​អណ្តូង​ទៀត តែ​គាត់​នៅតែ​អាច​អត់ទ្រាំ​បាន។ លោក​យេរេមា​ក៏​មានការ​តស៊ូ​នឹង​ទុក្ខ​លំបាក​នៅក្នុង​ចិត្ត​ផង​ដែរ។…

Read article
មិនបិទបាំងអំពើបាបទៀតឡើយ

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ។ ទំនុកដំកើង ៣២:១ ជាច្រើន​ឆ្នាំមុន នៅក្នុង​ប្រទេស​មួយ គេ​បាន​តំឡើង​កាំភ្លើង​បាញ់​ទឹក​បំបាត់​ក្លិនស្អុយ១រយ​ដើម ដោយ​ប្រើ​សម្ពាធ​ទឹក​ខ្លាំង នៅកន្លែង​ចាក់សំរាម​ធំ មួយ​កន្លែង ដែល​ស្ថិត​ក្នុងចំណោម​កន្លែង​ចាក់សំរាម​រាប់​រយ ទូទាំង​ប្រទេស ដែល​កំពុងតែ​នាំឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង។ កាំភ្លើង​ទាំងនោះ​បាន​បាញ់​ទឹកក្រអូប​ជាច្រើន​លីត្រ ក្នុង​មួយ​នាទី បាន​ចំងាយ​ប្រហែល៥០ម៉ែត្រ មក​លើ​ភ្នំ​សំរាម​ជាច្រើន។ ប៉ុន្តែ ទោះ​ពួក​គេ​បាន​បាញ់ មក​លើ​គំនរសំរាម​នោះ បាន​ប៉ុន្មាន​លីត្រ​ក៏ដោយ ក៏​ទឹកអប់​ទាំងនោះ​គ្រាន់តែ​បាន​គ្រប​ពី​លើ​ក្លឹន​ស្អុយ​ប៉ុណ្ណោះ ​ទាល់តែ​ពួក​គេ​ដក​ប្រភព​នៃ​ក្លិនស្អុយ​ចេញ ទើប​ពួក​គេ​អាច​បំបាត់​ក្លិនស្អុយ​បាន។ ស្តេច​ដាវីឌ​ក៏​ធ្លាប់​ព្យាយាម​គ្រប​បាំង​ក្លិនស្អុយ នៃ​អំពើបាប​របស់​ទ្រង់​ផង​ដែរ។ ទ្រង់​បាន​ប្រើអំណាច​ជា​ស្តេច​ក្នុង​ផ្លូវខុស ដើម្បី​យក​នាង​បាត​សេ​បា​ធ្វើជា​ប្រពន្ធ ហើយ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អ៊ូ​រី ដែល​ជា​ស្វាមី​របស់​នាង(២សាំ​យ៉ូអែល ១១:១-២៤) ហើយ​បន្ទាប់មក ទ្រង់​ក៏បាន​ប្រើ​វិធី​បិទបាំង​ភាព​ស្មោកគ្រោក​របស់​ទ្រង់ ដោយ​ភាព​ស្ងាត់ស្ងៀម ល្បិចកល និង​ការគោរព​ប្រតិបត្តិ​ព្រះ​តែ​សម្បក​ក្រៅ។ ប៉ុន្តែ ព្រះអម្ចាស់​ក៏បាន​បណ្តាល​ឲ្យ​ទ្រង់​ទទួលស្គាល់​កំហុស(ទំនុកដំកើង ៣២:៣-៤) ដោយអំណាច​ចេស្តា​ព្រះអង្គ។ ទ្រង់​មិន​អាច​ស៊ូទ្រាំ​នឹង​ទោសកំហុស​នៃ​អំពើបាប​របស់​ទ្រង់ និង​ការ​​ដាក់ទោស​ពី​ព្រះ បាន​តទៅទៀត​ ដូចនេះ ទ្រង់​ក៏បាន​ទូល​សូម​សេចក្តី​មេត្តា និង​ការ​លាង​សម្អាង​ខាងវិញ្ញាណ​ពី​ព្រះ(៥១:១-៤)។ ទ្រង់​ក៏បាន​សារភាព​បាប​របស់​ទ្រង់​នៅ​ចំពោះ​ព្រះ ហើយ​ព្រះអង្គ​ក៏បាន​អត់ទោស​បាប ឲ្យ​ស្តេច​អង្គ​នេះ ហើយក៏​បាន​ប្រទាន​អំណរ​ជាថ្មី(៣២:១,១១ ៥១:១២-១៥)។ ពេល​យើង​ប្រព្រឹត្ត​អំពើបាប ការ​ព្យាយាម​បិទបាំង​អំពើបាប​របស់​យើង…

Read article
ការលើកទឹកចិត្តដែលនាំឲ្យជីវិតផ្លាស់ប្តូរ

ឯបា​ណា​បាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅថា​ម៉ាកុស ទៅជាមួយ​ផង តែ​ប៉ុល​មិន​ចូលចិត្ត​នឹង​យក​គាត់​ទៅ​ទេ។ កិច្ចការ ១៥:៣៧-៣៨ កាល​លោក​ថូម៉ាស អេ​ឌី​សិន(Thomas Edison) មាន​អាយុ៧ឆ្នាំ គាត់​មិន​ចង់ទៅ​សាលា ហើយក៏​រៀន​ខ្សោយ។ ថ្ងៃមួយ គ្រូបង្រៀន​ថែមទាំង​ហៅ​គាត់​ថា មនុស្ស​វង្វេងស្មារតី​ទៀតផង។ គាត់​ក៏បាន​ប្រញាប់​រត់​ទៅផ្ទះ​វិញ។ នៅ​ថ្ងៃបន្ទាប់ ម្តាយ​របស់​គាត់ ​ជា​គ្រូបង្រៀន​ដែល​មាន​គរុកោសល្យ ក៏បាន​ទៅ​និយាយ​ជាមួយ​គ្រូ​របស់​គាត់ ហើយក៏​បានសម្រេច​ចិត្ត​បង្រៀន​គាត់​នៅ​ផ្ទះវិញ។ ដោយមាន​ជំនួយ​ពី​សេចក្តី​ស្រឡាញ់ និង​ការ​លើកទឹកចិត្ត​របស់​ម្តាយ​គាត់ (និង​ប្រាជ្ញា​ដែល​ព្រះ​ប្រទាន​គាត់) គាត់​ក៏បាន​ក្លាយជា​អ្នកច្នៃប្រឌិត​ដ៏​ល្បីល្បាញ។ ក្រោយមក គាត់​ក៏​សរសេរ អំ​ពី​អ្វីៗដែល​ម្តាយ​គាត់​បាន​ផ្តល់​ឲ្យ​គាត់ ដែល​បាន​លើកទឹកចិត្ត​គាត់​ឲ្យ​បន្តដំណើរ​ទៅមុខ​ទៀត។ ក្នុង​បទ​គម្ពីរ កិច្ចការ ជំពូក ១៥ យើង​ឃើញថា លោក​បា​ណា​បាស និង​សាវ័ក​ប៉ុល​បាន​ធ្វើការ​បម្រើ ជា​បេសកជន​ជាមួយគ្នា រហូតដល់​ពេល​មួយ​ពួក​គេ​មានការ​ខ្វែងគំនិត​គ្នា នៅក្នុង​ការសម្រេច​ចិត្ត​ថា ត្រូវ​នាំ​លោក​ម៉ាកុស​ទៅ​ជាមួយ​ឬ​អត់។ សាវ័ក​ប៉ុល​បាន​បដិសេធន៍ ព្រោះ​កាលពីមុន លោក​ម៉ាកុស​បាន​រត់ចោល​គាត់ នៅ​ស្រុក​ប៉ាម​ភី​លា​ម្តង​ហើយ(ខ.៣៦-៣៨)។ ជា​លទ្ធផល សាវ័ក​ប៉ុល និង​លោក​បា​ណា​បាស​ក៏បាន​​ធ្វើដំណើរ​តាម​ផ្លូវ​ផ្សេង​គ្នា។ សាវ័ក​ប៉ុល​យក​លោក​ស៊ីឡាស​ទៅជាមួយ ហើយ​លោកប៉ា​ណា​បាស​ក៏បាន​ទៅ​ជា​មួយ​លោក​ម៉ាកុស។ លោក​បា​ណា​បាស​​បាន​ផ្តល់​ឱកាស​លើក​ទី២ដល់​លោក​ម៉ាកុស ហើយ​ការ​លើកទឹកចិត្ត​របស់​គាត់ បាន​ជួយ​ឲ្យ​លោក​ម៉ាកុស​មាន​សមត្ថភាព​បម្រើ និង​មានជោគ​ជ័យ ក្នុង​ការងារ​បេសកកម្ម។…

Read article
ប្រេះបែកក្លាយជាស្រស់ស្អាត

ឯដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺជា​វិញ្ញាណ​ខ្ទេចខ្ទាំ ឱព្រះអម្ចាស់​អើយ ទ្រង់​មិន​មើលងាយ​ចំពោះ​ចិត្ត​ខ្ទេចខ្ទាំ ហើយ​ទន់ទាប​ឡើយ។ ទំនុកដំកើង ៥១:១៧ មាន​ពេល​មួយ ខ្ញុំ​បាន​មើល​ផ្ទាំងគំនូរ ដែល​មាន​ចំណងជើង​ថា ចូរ​ពិចារណា អំពី​ផ្កាឈូក ដែល​ជា​ស្នាដៃ​របស់​លោក ម៉ា​កូ​តូ ហ្វ៊ូ​ជី​មូរ៉ា(Makoto Fujimura )។ មើល​មួយភ្លែត ខ្ញុំ​គិតថា វា​គ្រាន់តែ​ជា​ផ្ទំា​ងគំនូរ​ធម្មតា ដែល​ជាងគំនូរ​បាន​ប្រើ​ពណ៌​តែមួយ ដើម្បគូរ ផ្កាឈូក​មួយ​ទង ដែល​ហាក់ដូចជា​កំពុង​លាក់ខ្លួន នៅ​ក្នុង​ផ្ទៃខាងក្រោយ។ ទោះជាយ៉ាងណា​ក៏ដោយ ក្រោយមក ខ្ញុំ​ក៏បាន​ដឹង​ថា វា​ជា​ផ្ទាំងគំនូរ​ដ៏​រស់រវើក ដែល​វិចិត្រករ​បាន​ផាត់ពណ៌​៨០​ស្រទាប់ ដោយ​ប្រើ​កំទេច​រ៉ែ​ដែល​បាន​កិន​លម្អិត។ នេះ​ជា​រចនាបថ​គំនូរ​ជប៉ុន ដែល​មានឈ្មោះ​ថា នី​ហុង​ហ្កា ជា​រចនា​បទ ដែល​លោ​កហ្វ៊ូ​ជី​មូរ៉ា​បាន​ហៅថា “សិល្បៈ​យឺតៗ”។ ពេល​ខ្ញុំ​មើល​ឲ្យ​ជិត ខ្ញុំ​ឃើញ​រូបភាព​ចម្រុះ និង​ភាព​ស្រស់​ស្អាត​​ជាច្រើន​ស្រទាប់។ លោ​កហ្វ៊ូ​ជី​មូរ៉ា​បាន​ពន្យល់​ថា ពេល​ដែល​គា​ត់​គិត​​អំពី​តិច​និច​នៃ​ការបង្កើត “ភាព​ស្រស់​ស្អាត ចេញពី​ភាព​ប្រេះ​បែក​នេះ​” នោះ​គាត់​ក៏បាន​នឹក​ចាំ​អំពី​ដំណឹងល្អ ដែល​ក្នុង​នោះ ការ​រងទុក្ខ​របស់​ព្រះយេស៊ូវ​បាន​នាំមក​នូវ​ភាព​ពេញលេញ និង​ក្តី​សង្ឃឹម​សម្រាប់​លោកិយ។ ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ទទួលយក​ផ្នែក​នៃ​ជីវិត​យើង ដែល​ប្រេះ​បែក និង​ខ្ទេចខ្ទាំ ហើយ​ធ្វើឲ្យ​ថ្មី និង​ស្រស់​ស្អាត​ឡើង។ ស្តេច​ដាវីឌ​ត្រូវការ​ជំនួយ​របស់​ព្រះ ដើម្បី​ជួសជុល​ភាព​ប្រេះ​បែក…

Read article
ចំណុចខុសគ្នាដែលមានប្រយោជន៍

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២ បន្ទាប់ពី​ខ្ញុំ​បាន​រៀបការ​ជាមួយ​មើ​រីន(Merryn) បាន​២២​ឆ្នាំ ជួនកាល ខ្ញុំ​ឆ្ងល់​ថា តើ​ជីវិត​អពាហ៍​ពិពាហ៍​របស់​យើង អាច​ដំណើរការ​ទៅ​បាន ដោយ​របៀបណា? ខ្ញុំ​ជា​អ្នកនិពន្ធ មើ​រីន​ជា​អ្នកធ្វើ​ស្ថិតិ។ ខ្ញុំ​ធ្វើការ​ជាមួយ​អក្សរ នាង​ធ្វើការ​ជាមួយ​លេខ។ ខ្ញុំ​ចង់បាន​ភាព​ស្រស់​ស្អាត នាង​ចង់​បាន​ដំណើរការ។ ដូចនេះ យើង​ហាក់ដូចជា​មក​ពី​ពិភព​ពីរ​ផ្សេងគ្នា​អញ្ចឹង។ ពេល​មាន​ការ​ណាត់ជួប មើ​លី​នតែងតែ​ទៅ​ដល់​មុន​ម៉ោង តែ​ជួន​កាល ​ខ្ញុំ​មាន​ភាព​យឺត​យ៉ាវ។ ខ្ញុំ​ចូលចិត្ត​សាកល្បង​មុខ​ម្ហូប​ថ្មីៗ ដែល​មាន​ក្នុង​មី​នុយ តែ​នាង​ចូល​ចិ​ត្ត​កុម្មង់​មុខម្ហូប​ដដែល។ បន្ទាប់ពី​យើង​បាន​ទៅដល់​វិចិត្រសាល​ប្រហែល២០នាទី ខ្ញុំ​ទើបតែ​ចាប់ផ្តើម​ដើរមើល​ផ្ទាំងគំនូរ ខណៈ​ពេល​ដែល​មើ​រី​នបា​នដើ​រមើល​ចប់​មុន​ខ្ញុំ ហើយ​បាន​ទៅ​អង្គុយ​រង់ចាំ​ខ្ញុំ​នៅកន្លែង​ញាំ​កាហ្វេ នៅ​ជាន់ក្រោម ដោយ​មិនដឹង​ថា ខ្ញុំ​នឹង​ចំណាយពេល​យូរប៉ុណ្ណា​ទៀត​ទេ។ យើង​បាន​ផ្តល់​ឱកាស​ជាច្រើន ដល់គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​រៀន​អត់ធ្មត់។ យើង​ក៏​មាន​ចំណុច​ដែល​ដូចគ្នា​ផង​ដែរ ដូចជា ការ​ចូលចិត្ត​ប្រភេទ​នៃ​ភាព​កំប្លែង​ដូចគ្នា ការ​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត និង​មាន​ជំនឿ​លើ​ព្រះ​ដូចគ្នា ដែល​បាន​ជួយ​ឲ្យ​យើង​អធិស្ឋាន នៅពេល​ដែល​យើង​មាន​ជម្រើស​ផ្សេង​គ្នា ហើយ​ត្រូវ​ធ្វើការ​លះបង់ តាមដែល​ចាំបាច់។ ដោយសារ​ចំណុច​ដូចគ្នា​ទាំងនេះ ចំណុច​ខុសគ្នា​របស់​យើង​ថែ​មទំាង​មានប្រយោជន៍​ចំពោះ​ទំនាក់ទំនង​របស់​យើង​ទៀតផង។ មើល​រី​នបាន​ជួយ​ឲ្យ​ខ្ញុំ​រៀន​បន្ធូរ​អារម្មណ៍ ខណៈ​ពេល​ដែល​ខ្ញុំ​ជួយ​នាង ឲ្យ​​ចម្រើន​ឡើង ក្នុង​ការ​លត់ដំ ខាង​វិញ្ញាណ។ ការសម្រប​ខ្លួន​នឹង​ចំណុច​ខុសគ្នា​ដែល​យើង​មាន​…

Read article
ព្រះគុណសម្រាប់ពេលមានទុក្ខលំបាក

ទ្រង់​មិនដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិនដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬស្រយុតចិត្ត​ឲ្យសោះ។ ចោទិយកថា ៣១:៨ អេ​នី ចន​សិន ភ្លី​ន(Annie Johnson Flint) បាន​ក្លាយជា​ជន​ពិការ ដោយសារ​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​រៀនចប់​វិទ្យាល័យ បាន​ពីរបី​ឆ្នាំ។ នាង​មិន​អាច​ដើរ​បាន​ទៀត​ ហើយ​ត្រូវ​ពឹងផ្អែក​លើ​អ្នកដទៃ​ជួយ​បំពេញ​តម្រូវការ​របស់​នាង។ ដោយសារ​នាង​ពូកែ​តែងកំណាព្យ និង​បទចម្រៀង​ទំនុកដំកើង មាន​មនុស្សជា​ច្រើន​មក​សួរសុខទុក្ខ​នាង ដោយ​រាប់បញ្ចូល​ទាំង​អ្នកបម្រើ​ព្រះ​ម្នាក់ ដែល​កំពុង​មានការ​បាក់ទឹកចិត្ត នៅក្នុង​ការងារ​បម្រើ​ព្រះ។ បន្ទាប់ពី​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ ភ្ញៀវ​ម្នាក់​នោះ​ក៏បាន​សរសេរ​សារ​ផ្ញើ​មក​អេ​នី ដោយ​សួរ​នាង​ថា ហេតុអ្វី​ព្រះ​អនុញ្ញាត​ឲ្យ​ការ​លំបាក​យ៉ាងនេះ កើតឡើង​ក្នុង​ជីវិត​នាង។ អេ​នី​ក៏បាន​ផ្ញើ​កំណាព្យ ដើម្បី​ឆ្លើយតប​ទៅវិញ​ថា “ព្រះ​ទ្រង់​មិនបាន​សន្យា​ថា ផ្ទៃមេឃ​នឹង​ស្រឡះ​ជា​រៀង​រហូត​ ហើយក៏​មិនបាន​សន្យា​ថា យើង​នឹង​ឃើញ​ផ្កា​រីក​​នៅ​តាមផ្លូវ​ណា ដែល​យើង​ដើរទៅ​នោះ​ដែរ”។ តាម​បទពិសោធន៍​របស់​នាង នាង​ដឹង​ថា ទុក្ខវេទនា​កើតមាន​ជា​ញឹកញាប់ តែ​ព្រះ​ទ្រង់​មិនដែល​បោះបង់ចោល​មនុស្ស​ដែល​ព្រះអង្គ​ស្រឡាញ់​នោះ​ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ព្រះគុណ ក្នុង​ពេល​មានទុក្ខ​លំបាក ជំនួយ​មក​ពី​ស្ថានសួគ៌ សេចក្តី​អាណិត និង​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ។ យើង​អាច​រក​ឃើញ​បទ​កំណាព្យ​នេះ នៅ​ក្នុង​បទ​ចម្រៀង​ទំនុក​សកល​មាន​ចំណង​ជើង​ថា “អ្វី​ដែល​ព្រះ​ទ្រង់​បាន​សន្យា”។ លោក​ម៉ូសេ​ក៏​ធ្លាប់​ជួប​ទុក្ខ​លំបាក​ផង​ដែរ តែ​គាត់​ដឹង​ថា ព្រះអង្គ​គង់នៅ​ក្បែរ​គាត់​ជានិច្ច។ ពេល​ដែល​គាត់​ផ្ទេរ​ការដឹកនាំ​ប្រជាជន​អ៊ីស្រាអែល​ទៅ​លោក​យ៉ូស្វេ គាត់​ក៏បាន​ប្រាប់​យុវជន​រូប​នោះ ឲ្យមានកម្លាំង…

Read article
ជួយឲ្យមានជីវិតថ្មី

  ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។ ម៉ាកុស ១២:៣១ មាន​ពេល​មួយ លេ​ស៊ី ស្ក​ត់(Lacey Scott) បាន​ទៅ​ហាង​លក់​សត្វ​ចិញ្ចឹម ក្នុង​តំបន់​ដែល​គាត់​រស់នៅ ហើយក៏​បាន​ចាប់អារម្មណ៍​ត្រី​ដ៏​កម្សត់​មួយ​ក្បាល នៅ​បាត​ទូកញ្ចក់។ ស្រកា​ររបស់​វា​បាន​ប្រែ​ពណ៌​ទៅជា​ខ្មៅ ហើយ​ដំបៅ​ក៏បាន​កើតមាន​នៅ​លើ​ខ្លួន​វា។ លេ​ស៊ី​ក៏បាន​ជួយ​សង្រ្គោះ​ត្រី​ដែល​មាន​អាយុ​១០ឆ្នាំ​នោះ ដោយ​ដាក់ឈ្មោះ​ឲ្យ​វា​ថា “ម៉ុន​ស្រ្តូ(Monstro)” តាម​លំនាំ​ឈ្មោះ​ត្រី​ប៉ា​ឡែន ក្នុង​រឿងនិទាន ភី​ណូ​ខ្យូ ហើយ​បាន​យក​វា​ទៅ​ដាក់​ក្នុង​ទូកញ្ចក់ នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ដោយ​ផ្លាស់​ប្តូរ​ទឹកជា​រៀងរាល់ថ្ងៃ។ សុខភាព​របស់​ម៉ុន​ស្រ្តូ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ ហើយ​វា​ក៏​ចាប់ផ្តើម​ហែលទឹក និង​មាន​មាឌធំ​ជាង​មុន។ ស្រការ​ពណ៌ខ្មៅ​របស់​វា​បាន​ប្រែជា​ពណ៌​មាស។ តាមរយៈ​ការ​ប្ដេជ្ញា​ចិត្ត​ថែ​ទាំ​របស់​លេ​ស៊ី ម៉ុន​ស្រ្តូ​មានជីវិត​ថ្មី! ក្នុង​បទ​គម្ពីរ​លូកា ជំពូក១០ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀបប្រដូច អំពី​អ្នកដំណើរ​ម្នាក់ ត្រូវ​ចោ​ប្លន់​ដោយ​វាយ​ដំ ហើយ​ទុក​ឲ្យ​ស្លាប់ នៅ​លើ​ផ្លូវ។ មាន​ពួក​សង្ឃ​ម្នាក់ និង​ពួក​​លេវី​ម្នាក់​បាន​ដើរបង្ហួស ដោយ​មិន​អើពើ​ចំពោះ​ទុក្ខវេទនា​របស់​គាត់។ តែ​មាន​សាសន៍​សា​ម៉ារី​ម្នាក់ ជា​សាសន៍​ដែលគេ​ស្អប់ខ្ពើម បាន​ជួយ​យក​អសារ​គាត់ ហើយ​ថែមទាំង​បង់ថ្លៃ​ព្យាបាល​គាត់​ទៀត​ផង(លូកា ១០:៣៣-៣៥)។ ព្រះយេស៊ូវ​ក៏​បាន​ហៅ​សាសន៍​សា​ម៉ារី​នោះ​ថា “អ្នកជិតខាង​ល្អ” ហើយក៏​បាន​លើកទឹកចិត្ត​អ្នក​ស្តាប់​រឿង​របស់​ព្រះអង្គ ឲ្យ​យក​តម្រាប់​តាម​គាត់​ផង​ដែរ។ យើង​ក៏អាច​យក​អសារ​មនុស្ស​នៅ​ជុំវិញ​យើង​ផង​ដែរ។ មាន​អ្នកជិតខាង​ដែល​ជា​ជនអនាថា អ្នក​គ្មាន​ការងារ​ធ្វើ ជន​ពិការ…

Read article
គ្រោះមហន្តរាយដែលនាំឲ្យងាកមករកព្រះ

ឱព្រះយេហូវ៉ា​អើយ ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់។ យ៉ូអែល ១:១៩ កាលពី​ឆ្នាំ១៧១៧ ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បាន​បញ្ចេញ​កំហឹង​អស់​ជាច្រើន​ថ្ងៃ ដោយ​នាំមក​នូវ​ទឹកជំនន់​នៅ​ពាសពេញ​ភាគ​ឥសាន​នៃ​ទ្វីបអឺរ៉ុប។ មនុស្ស​រាប់ពាន់​នាក់​បាន​បាត់បង់​ជីវិត ក្នុង​ប្រទេស​ហូ​ឡង់ អា​ឡឺម៉​ង់ និង​ដាណឺម៉ាក។ ប្រវត្តិ​សាស្រ្ត​បាន​បង្ហាញថា យ៉ាង​ហោច​ណាស់ មាន​អ្នកដឹកនាំ​ប្រចាំ​តំបន់​មួយ​បាន​ធ្វើការ​ឆ្លើយតប ដែល​គួរឲ្យ​ចាប់​អារម្មណ៍ និង​តាម​ប្រពៃណី ក្នុង​ពេលនោះ។ អាជ្ញាធរ​ទី​ក្រុង​ក្រូ​នី​ជែន ប្រទេស​ហូ​ឡង់ បាន​អំពាវនាវ​ឲ្យ​មាន “ថ្ងៃ​អធិស្ឋាន” មួយថ្ងៃ ដើម្បី​ឆ្លើយតប ចំពោះ​គ្រោះ​មហន្តរាយ​នេះ។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​កត់ត្រា​ថា ថ្ងៃ​នោះ ប្រជាពលរដ្ឋ​ទាំងឡាយ បាន​ជួបជុំគ្នា នៅ​តាម​បណ្តា​ព្រះវិហារ អស់​ជាច្រើន​ម៉ោង “ដើម្បី​ស្តាប់​គ្រូគង្វាល​អធិប្បាយ ច្រៀង​បទ​ទំនុកដំកើង និង​អធិស្ឋាន”។ ហោរា​យ៉ូអែល​ក៏បាន​ពិពណ៌នា អំពី​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដែល​ប្រជាជន​យូដា​បាន​ជួបប្រទះ ដែល​បាន​នាំឲ្យ​ពួក​គេ​មានការ​អធិស្ឋាន​ផង​ដែរ។ នៅ​សម័យ​នោះ សត្វ​កណ្តូប​មួយ​ហ្វូង​ធំ បាន​គ្រប​ដណ្តប់​ពីលើ​ទឹក​ទី​ពួក​គេ ដោយ​បំផ្លិច​បំផ្លាញ​ចំការ​ទំពាំងបាយជូរ និង​ដើម​ល្វា (យ៉ូអែល ១:៧)។ លោក​យ៉ូអែល និង​ប្រជាជន​គាត់​មានការ​សោក​ស្តាយ​ចំពោះ​គ្រោះមហន្តរាយ​នេះ​ជា​ខ្លាំង ហើយ​ក៏​បាន​អធិស្ឋាន សូម​ព្រះអម្ចាស់​ជួយ​ពួក​គេ (១:១៩)។ ទោះ​ដោយ​ផ្ទាល់ ឬមិន​ផ្ទាល់​ក្តី ប្រជាជន​នៅ​តំបន់​អឺរ៉ុប​ប៉ែក​ឥសាន និង​ប្រជាជន​យូដា សុទ្ធតែ​បាន​ជួប​គ្រោះមហន្តរាយ ដែល​កើតឡើង…

Read article