You are here:
វិន័យរបស់លោកវូឌិន

លោក​ចន វូឌិន(John Wooden) គឺ​ជា​គ្រូ​​បង្វឹក​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​បាន​ដាក់​វិន័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ សម្រាប់​ ​ឲ្យ​​ក្រុម​កីឡា​របស់​គាត់​អនុវត្ត​តាម ។​ ពេល​ណា​មាន​កីឡាករ​ណា​​ម្នាក់​ទទួល​បាន​ពន្ទុ នោះ​គាត់​ត្រូវ​ទទួល​ស្គាល់ សមាជិក​ក្រុម​ណា​មួយ ដែល​បាន​ជួយ​ឲ្យ​អ្នក​នោះ​បាន​ពន្ទុ ។​ មាន​ពេល​មួយ ពេល​ដែ​លគាត់​កំពុង​បង្វឹក​ក្រុម​កីឡា​វិទ្យាល័យ មាន​សមា-ជិក​​ក្រុម​កីឡា​ម្នាក់ បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​ការ​ធ្វើ​​ដូច​នេះ មិន​​នាំ​ចំ​ណាយ​ពេល​ច្រើន​ពេក​ទេ​ឬ?”​ លោក​វូឌិន​ក៏​បាន​ត​ប​ថា “ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​ឯង រ​ត់​ទៅ​ឱប​គាត់ នៅ​កន្លែង​ហ្នឹង​ឯ​ណា​ គឺ​គ្រាន់​តែ​ងង់​ក្បាល​ដាក់​គាត់​ទៅ​បាន​ហើយ”។​ ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ លោក​វូឌិន​បាន​មើល​ឃើញ​ភាព​ចាំ​បាច់​នៃ​ការ​បង្រៀន​ក្រុម​កីឡា​របស់​គាត់​ថា ពួក​គេ​ជា​កីឡាករ​មួយ​ក្រុម គឺ​មិន​មែន “គ្រាន់​តែ​ជា​​ក្រុម ដែល​មាន​ទៅ​ដោយ​មនុស្ស​ដែល​មាន​ម្ចាស់​ការ​រៀង​ៗ​ខ្លួន​នោះ​ឡើយ”​។​ មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​រួម​ចំណែក នៅ​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ទទួល​​បាន​ជោគ​ជ័យ ។​ ការ​នេះ​បាន​ក្រើន​រំឭក​ខ្ញុំ អំពី​របៀប​នៃ​កា​រ​ធ្វើ​ការ ក្នុ​ង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ។​ តាម​បទ​គម្ពីរ ១​កូរិនថូស ១២:១៩-២០ យើង​ម្នាក់​ៗ​គឺ​សុទ្ធ​តែ​ជា​ផ្នែក​ផ្សេង​ៗ​គ្នា នៃ​រូបកាយ​តែ​មួយ ។​ គឺ​ដូច​ដែល​មាន​សេច​ក្តី​​​ចែ​ង​ថា​ “ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូបកាយ​តែ​១​ទេ”។ តើ​ជោគ​ជ័យ​របស់​គ្រួ​គង្វាល ការ​សិក្សា​ព្រះ​គម្ពីរ ឬ​កម្ម​វិធី​នៃ​ពួក​ជំនុំ អាស្រ័យ​ទៅ​លើ​ការងារ​របស់​មនុស្ស​តែ​ម្នាក់​ឬ? តើ​ត្រូវ​មាន​មនុស្ស​ប៉ុន្មាន​នាក់​រួម​ចំណែក…

Read article
ការជំពាក់ការអរគុណ

លោក​ដេវ រ៉នដ៍លេត(Dave Randlett) គឺ​ជា​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​សូម​សម្តែង​ការ​អរគុណ​ ។ “តាម​រយៈ​គាត់ ជីវិត​របស់​ខ្ញុំ​បាន​មាន​ការ​ផ្លាស់​ប្រែ”។ ​លោក​ដេវ​បាន​លា​ចាក​លោក​ទៅ​នៅ​នគរស្ថាន​សួគ៌​នៅ​ខែ​តុលា ឆ្នាំ២០១០ ។​ គាត់​បាន​ក្លាយ​ជា​អ្នក​ថែរ​បំប៉ន​ខ្ញុំ ​ពេលដែល​​ខ្ញុំ​ទើប​តែ​ទទួល​ជឿ​ព្រះ​គ្រីស្ទ ក្នុង​ពេល​​កំពុង​សិក្សា​នៅ​ស​កលវិទ្យាល័យ ។​ គាត់​មិន​គ្រាន់​តែ​បាន​លះ​បង់​ពេល​វេលា សម្រាប់​ខ្ញុំ​​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដោយ​ឲ្យ​ខ្ញុំ​មាន​ឱកា​ស​រៀន​សូត្រ និង​រីក​លូត​លាស់ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ ។ លោក​ដេវ​​​ជា​ឧបករណ៍​របស់​ព្រះ ដែល​បាន​ផ្តល់​ឱ​កាស​ឲ្យ​ខ្ញុំ បាន​ក្លាយ​​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​និស្សិត និង​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​តន្រ្តី​​សកល​វិទ្យាល័យ ។​ និយាយ​រួម គាត់​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ការ​ផ្លាស់​ប្រែ និង​​ត្រៀម​ខ្លួន ដើម្បី​រស់​នៅ​ក្នុង​ជីវិត ដែ​ល​បង្រៀន​ព្រះ​បន្ទូ​ល​ព្រះ ។​ ខ្ញុំ​មាន​អំណរ ដោយ​បាន​សម្តែង​នូវ​ការ​អរគុណ ​ចំពោះ​គា​ត់​ជា​ច្រើន​លើក ។​ ខ្ញុំ​បា​ន​អរគុណ​លោក​ដេវ ដែល​មាន​ឥទ្ធិពល នៅ​ក្នុង​ជីវិ​ត​ខ្ញុំ គឺ​ដូច​ដែល​សាវ័ក​ប៉ុល មាន​ការ​ដឹង​គុណ ចំពោះ​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល ដែល​បាន​បម្រើ​ព្រះ​អម្ចាស់ ជា​មួយ​គាត់ ។​ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “គេ​បាន​ប្រថុយ​ជីវិត ​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត”(រ៉ូម ១៦:៤)។ អ្នក​ក៏​ប្រហែល​ជា​មាន​មនុស្ស នៅ​ក្នុង​ជីវិ​តរបស់​​អ្នក…

Read article
របៀបដែលយើងដើរ

ក្នុងកម្ម​វិធី​ទូរទស្សន៍​មួយ ដែល​ខ្ញុំ​ចូល​ចិត្ត​មើល មាន​វគ្គ​មួយ មាន​ចំណង​ជើង​ថា “ការ​សម្អាង​កាយ ដ៏​​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល”។ ​មាន​ស្រ្តី​ពីរ​នាក់បាន​ឆ្លង់​កាត់នូ​វ​ការ​ផ្លាស់​ប្តូរ​ ការ​តុប​តែង​ ម៉ូត សក់ ការ​ផាត់​​មុខ និង​ការ​ស្លៀក​ពាក់ ដ៏​ផ្ចិត​ផ្ចង់​អស់​រយៈ​ពេល​៣​ម៉ោង ។​ ជា​ញឹ​ក​ញាប់ ការ​ផ្លាស់​ប្តូរ​នេះ ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​រំភើប​រីករាយ ។​ ពេល​ដែល​ស្រ្តី​ទាំង​ពីរ​នាក់​ បាន​ដើរ​ចេញ​ពី​ក្រោយ​​វាំង​ននមក​ ទស្សនិក​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។​ ជួន​កាល មិត្ត​ភ័ក្រ និង​សមាជិក​គ្រួសាររបស់​ពួក​គេ បាន​ចាប់​ផ្តើម​យំ​ក៏​មាន ។​ ក្រោយ​មក​ទៀត គេ​ក៏​បាន​ឲ្យ​សាមី​ខ្លួន​ដែល​មាន​រូប​សម្រស់​ថ្មី​ទាំង​នេះ ទៅ​ឆ្លុះ​ក​ញ្ចក់​មើល​ខ្លួន​ឯង ។​ អ្នក​ខ្លះ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សម្រស់​ខ្លួន​ឯ​ង​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​បន្ត​ឆ្លុះ​កញ្ចក់​ឥត​ដាច់ គឺ​ពួក​គេ​ហាក់​ដូច​ជា ព្យាយាម​មើល​ឲ្យ​ច្បាស់ថា​តើរូប​ក្នុង​កញ្ចក់​នោះជា​រូប​ខ្លួន​​ឯង​មែន​ឬ​ក៏​អត់ ។​ ពេល​ដែល​ស្ត្រី​ទាំង​នោះ ដើរ​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​របស់​ខ្លួន គេ​ក៏​អាច​មើល​ដឹង អំពី​លក្ខណះ​ចាស់​របស់​ពួក​គេ ។​ ពួក​គេ​ភាគ​ច្រើន មិន​ទាន់​ចេះ​ដើរ ដោយ​ពាក់​ស្បែក​ជើង​ថ្មី​របស់​ខ្លួន​ទេ ។ ​ទោះ​បី​ជា​ពួក​គេ​មាន​រូប​សម្រស់​អស្ចារ្យ​ក៏​ដោយ ក៏ដំណើរ​​ដ៏​​ឆ្គងរបស់ពួកគេ មិន​មែន​ជា​ការ​ល្អ​ទេ ។​ ដូចនេះ ពួក​គេ​មិន​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ទេ។​ នៅ​ក្នុង​ជីវិត​យើង​ជា​គ្រីស្ទប​រិស័ទ​ក៏​មាន​បញ្ហា​ដូច​នេះ​ផង​ដែរ ។​​ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់​ក្នុង​ជីវិត​របស់យើង ហើយ​ជួយ​ឲ្យ​យើង​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី…

Read article
រវល់ខ្លាំងពេក គ្មានពេលស្គាល់ព្រះ ?

ថ្ងៃមួយ ពេល​ដែល​ខ្ញុំ​កំពុ​ង​រង់​ចាំ​ឡើង​យន្ត​ហោះ មាន​មនុស្ស​ដែល​ខ្ញុំ​មិ​នបាន​​ស្គាល់​​ម្នាក់ បាន​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​ព្រះ​តាម​ស្ថាប័​ន ហើយ​គាត់​ក៏​បាន​រៀប​រាប់​ប្រាប់​ខ្ញុំ អំពី​ជីវិ​ត របស់​គាត់មុន​ពេល​ស្គាល់ព្រះ​គ្រីស្ទ​​ ។​ គាត់​បាន​ប្រាប់​ថា “ជីវិត​របស់​ខ្ញុំ គឺ​មាន​​ជាប់​​ដោយ​​អំពើ​​បាប និង​ភាពអាត្មានិយម តែ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ស្គាល់​ព្រះយេ​ស៊ូវ”។ ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​និយាយ ដោយ​ចាប់​​អារម្មណ៍ ចំពោះ​កា​​​រ​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្រែ​​​ជា​ច្រើន​ចំណុច​ ​​ក្នុង​​ជីវិត​គាត់ និង ការ​​ល្អដែ​លគាត់​បាន​ធ្វើ ។​ តែ ដោយសារ​ការ​រៀប​រាប់​ទាំង​ប៉ុន្មាន​របស់​​គាត់ បាន​បង្ហាញ​អំពី​ការ​ជាប់​រវល់​របស់​គាត់ នោះ​​ខ្ញុំ​ក៏​អាច​​ដឹង​ថា គាត់​គ្មាន​ពេល​ប្រកប​​ជា​មួយ​ព្រះ​ទេ ។​ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​គាត់​​និយាយ​ទៀត​ថា “លោក ខ្ញុំ​​បាន​គិត​ថា ខ្ញុំ​​នឹង​​មាន​​អារម្មណ៍​ថាខ្លួនឯងនឹងមានភាពល្អ​​ប្រសើរ​ជាង​​​មុខ​ នៅ​ពេល​ឥឡូវ​នេះ”។​ ខ្ញុំ​​ជឿ​​ថា នាង​ម៉ាថា ដែល​ជា​តួអង្គ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី អាច​យល់​អំពី​ការ​សង្កេត​របស់​បុរស​ម្នាក់​នេះ ។​ ពេល​ដែល​ព្រះយេស៊ូវ​​​យាង​មក​​ផ្ទះ​នាងម៉ាថា ក្នុង​នាម​ជា​ភ្ញៀវ នាង​បាន​ជាប់​រវល់​ធ្វើ​កិច្ចការ ដែល​នាង​បាន​រាប់​ជា​សំខាន់ ។​ តែ ការជាប់រវល់នេះ គឺ​មា​​​នន័យ​​ថា នាង​មិន​អាច​ផ្តោត​អារម្មណ៍​មក​លើ​ព្រះ​​យេស៊ូវ​ឡើយ ។​ ​ពេល​ដែល​នាង​ម៉ារាមិន​បាន​ជួយ​ធ្វើ​ការ នាង​ម៉ាថា​ក៏​បាន​សូម​ឲ្យ​ព្រះ​យេស៊ូវ​ស្តី​បន្ទោស​ ​នាង ។​ ក្នុង​ចំណោម​យើង មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​នូវ​កំហុស​ដូច​នេះ​ដែរ គឺ​នៅ​ពេល​ដែល​យើង​មាន​ការ​ជាប់​រវល់​ធ្វើកា​រ​ល្អ​ពេ​ក…

Read article
ការអស់កម្លាំងរលីង

កាល​ខ្ញុំ​​នៅ​​ជា​ក្មេង​​ជំទង់ ខ្ញុំ​បាន​ទៅ​បរ​បាញ់​សត្វ និង​ស្ទូច​ត្រី ជា​មួយ​ឪពុក​រប​ស់​ខ្ញុំជា​ច្រើន​លើក ។​ ភាគ​ច្រើន​នៃដំណើរ​ទាំង​នោះ បាន​ក្លាយ​ជា​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីករាយ ប៉ុន្តែ មាន​ដំណើរ​ទៅ​ស្ទូចត្រីមួ​យ​លើក ដែល​​ស្ទើរ​តែ​បណ្តាល​ឲ្យ​​យើង​​ជួប​មហន្ត​រាយ ។​ យើង​បាន​បើក​ឡាន​ឡើង​ទៅ​លើ​ជួរ​ភ្នំ​ខ្ពស់​ៗ យើង​បាន​បោះ​តង់ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ​ ។​ បន្ទាប់​ម​ក យើង​ក៏​បាន​ដើរ​ចុះ​យ៉ាង​​លំបាក​ ទៅ​កាន់​​ទឹក​​អូរ​​មួយ​​ ដើម្បី​​ស្ទូច​​ត្រី ។​​ បន្ទាប់​​ពីយើ​​ង​បាន​ស្ទូច​ត្រី​ពេញ​មួយ​ថ្ងៃ នៅ​ក្រោម​កំដៅ​ថ្ងៃហើយ យើង​​ក៏​ត្រូវ​​ដល់​ពេល​ត្រឡប់​ទៅ​កាន់​តង់​យើង​វិញ ។​ ទោះ​បី​ជា​យ៉ាង​​ណា​​​ក៏​​ដោយ ពេល​ដែល​យើង​​ហៀប​នឹង​​ធ្វើ​ដំណើរ​ឡើង​មក​វិញ ទឹកមុខរបស់ឪពុកខ្ញុំ​ក៏​ស្រាប់​តែ​​​ចាប់​ផ្តើម មាន​សភាព​ស្លេក​ស្លាំង ។​​ គាត់​បាន​វិល​មុខ ហើយ​មាន​ដំណើរ​ចង់​ក្អួតផង​ ។​​ គាត់​ស្ទើរ​តែ​អស់​កម្លាំង​ទាំង​ស្រុង​តែ​ម្តង ។​ ខ្ញុំ​បាន​ព្យាយាម​តាំង​ស្មារតី​កុំ​ឲ្យ​តក់​ស្លត់ ហើយ​ខ្ញុំ​ក៏​បាន​ឲ្យ​គាត់​អង្គុយ​ចុះ ហើយ​ពិសារ​ទឹក ។​ បន្ទា​ប់ម​ក ខ្ញុំ​ក៏​បាន​អធិស្ឋា​ន​ឮ​ៗ ដើម្បី​សូម​ឲ្យ​ព្រះ​ជួយ ។​​ ការ​អធិស្ឋាន ការ​សម្រាក និង​ការ​ទទួល​ទាន​អាហារ បាន​ជួ​យ​ឲ្យ​គាត់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​យើង​ក៏​ធ្វើ​ដំណើរ​យឺត​ៗ ឡើង​ទៅ​លើ​ភ្នំ​ វិញ ។​ គាត់​បាន​តោង​ខ្សែ​ក្រវ៉ាត់​ដ៏​ធូរ​បស់​ខ្ញុំ ពេល​ដែល​ខ្ញុំ​កំពុ​ង​​ឡើង​ទៅ​លើ ដើម្បី​នាំ​គាត់​ទៅ​កាន់​កន្លែង​បោះ​ត​​ង់​វិញ ។​ ជួន​កាល…

Read article
ព្រះ​ដែល​គេ​បាន​ភ្លេច

ក្នុង​គោល​ជំនឿ​នៃ​ពួក​សាវ័ក មាន​សេចក្តី​ចែង​មក​ថា “ខ្ញុំ​ជឿ​លើ​​ព្រះ​វិញ្ញាណ​បរិសុទ្ធ”។​ លោកចេ ប៊ី ភីលីព(J.B.Philip)​​​ បាន​មាន​ប្រសាស​ន៍​ថា “ពេល​ណា​​យើង​ថ្លែង​ដូច​នេះ នោះ​គឺ​មាន​ន័យ​ថា យើង​ជឿ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជា​ព្រះ​ដ៏​រស់ដែល​ទ្រង់​អាច និង​​សព្វ​​ព្រះ​ទ័យ​​នឹង​​យាង​ចូល​គ​ង់​​ក្នុង​​ជីវិ​ត​មនុស្ស​​ម្នាក់​ៗ ​ដោយ​​ផ្ទាល់​​ៗ​ខ្លួន ហើយ​បំផ្លាស់​បំប្រែ​ជីវិ​ត​ពួក​គេ”។​ ជួន​កាល​យើង​ភ្លេច​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​មិន​មែន​ជា​អំណាច ដែល​គ្មាន​លក្ខណៈ​ជា​អង្គបុ​គ្គ​លនោះ​ទេ ។​ ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ទ្រង់​ជា​ព្រះ ។​ ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​យ៉ាង​រប​ស់​ព្រះ ពោល​គឺ​ទ្រង់​មាន​វត្ត​មាន​នៅ​គ្រប់​ទីកន្លែង​(ទំនុក​តម្កើង ១៣៩:៧-៨) ទ្រង់​ជ្រាប​អំពី​គ្រប់​ការ​ទាំង​អស់​(១​កូរិន​-ថូស ២:១០-១១) ហើយ​ទ្រង់​មាន​គ្រប់​អំណាច​ចេស្តា​(លូកា ១:៣៥)។ ទ្រង់​ក៏​ធ្វើ​ការ ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​បា​​ន​ ដូច​ជា ការ​បង្កើត(លោកុប្បត្តិ ១:២) និង​ប្រទាន​ជីវិត​(រ៉ូម ៨:២)។​ ទ្រង់​មាន​ភាព​ស្មើគ្នា​នឹង​ព្រះ​ពីរ​អង្គ​ទៀត នៃ​ព្រះ​ត្រៃ​ឯក គឺ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ។​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​​ជា​អង្គ ដែ​ល​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​យើង ព្រោះ​ទ្រង់​ព្រួយ​ព្រះ​ទ័យ ពេល​យើង​ធ្វើ​អំពើ​បាប(អេភេសូរ ៤:៣០) ទ្រង់​បង្រៀន​យើង(១កូរិនថូស ២:១៣) អធិស្ឋាន​ឲ្យ​យើង(រ៉ូម ៨:២៦) នាំ​ផ្លូវ​យើង(យ៉ូហាន ១៦:១៣) ប្រទាន​ឲ្យ​យើង​មា​ន​អំណោយ​ទាន​ខាង​វិញ្ញាណ(១កូរិនថូស ១២:១១)…

Read article
ការអរសប្បាយ ដោយសារការនឹកចាំ

ខ្ញុំមាន​​មិត្ត​ភ័ក្រ​ម្នាក់ ដែល​បាន​រាប់​អាន​គ្នា​ ជា​យូរ​មក​ហើយ ។ ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ខួប​កំណើត​គម្រប់​អាយុ​៩០​ឆ្នាំ​របស់​គាត់ គាត់​បាន​ពិពណ៌នា​ថា “ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់​ខ្ញុំ គឺ​ជាពេល…ដែល​​ខ្ញុំ​ត្រូវ​ធ្វើ​កា​រ​ឆ្លុះ​បញ្ចាំង​បន្តិច ដោយ​ក្រឡេច​មក​មើល​កញ្ចក់ ដើម្បី​បញ្ចាំង​មើល​ជីវិត​របស់​ខ្ញុំ ហើយ​ដោយ​ចំណា-យ​ពេល​ជា​ច្រើន​ម៉ោង ​ក្នុង“ការ​នឹ​ក​ចាំ​ពី​ព្រះ​គុណ​ព្រះ”។ យើង​​ងាយ​​នឹ​ង​លែង​នឹក​ចាំ​អំពី​ផ្លូវ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​យើង! ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណា​មួយ​របស់​ទ្រង់​ឡើយ”​(ទំនុកតម្កើង ១០៣:២)។ គាត់​គឺ​​ជា​​ប្រភេទ​មនុស្ស​ដែល​ខ្ញុំ​បាន​ស្គាល់ និង​បាន​កោត​សរសើរ​អស់​ជាង​៥០​ឆ្នាំ​មក​ហើយ ។​ ក្នុង​សំបុត្រ​របស់​គាត់ គាត់​មិន​បាន​និយាយ​អំពី​ការ​ខក​ចិត្ត​ទេ ផ្ទុយ​ទៅវិ​​ញ ពាក្យ​ពេចន៍​របស់​គាត់ គឺ​មាន​ពេញ​ទៅ​ដោយ​ការ​អរ​ព្រះ​គុណ និង​សរសើរ​តម្កើង​ព្រះ ។ ជា​បឋម គាត់​បាន​រំឭក​អំពី​សេចក្តី​មេត្តា​របស់​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​គាត់​មាន​សុខភាព​ល្អ ឲ្យភរិយា​និង​កូន​ៗ​របស់​គាត់​មាន​អំណរ ឲ្យការងារ​របស់​គាត់​មាន​ជោគ​ជ័យ និង​អំណរ ឲ្យ​មិត្តភាព​របស់​គាត់​កាន់​តែ​​ល្អ​ប្រសើរ​ឡើង ហើយ​ឲ្យគាត់​មាន​ឱកាស​បម្រើ​​ទ្រង់ ។ គាត់​បាន​ចាត់​ទុក​ការ​ទាំង​អស់​នោះ​ ជា​អំណោយ​ពី​ព្រះ ដែល​គាត់​មិន​សម​នឹង​ទទួល តែ​គាត់​​បាន​ទទួល ដោយសារ​ព្រះ​គុណ​ទ្រង់ ។ បន្ទាប់​មក គាត់​រំឭក​អំពី​សេចក្តី​មេត្តា​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​គាត់​បាន​ទទួល​តាម​រយៈ​ឥទ្ធិពល​នៃ​ឪពុក​ម្តាយ​របស់​គាត់​ដែល​ជា​គ្រីស្ទ​បរិស័ទ្ទ និង​ការ​បាន​ពិសោធ​នឹង​ការ​អត់​ទោស​បាប​របស់​ព្រះ ពេល​គាត់​បាន​ទទួល​ជឿ​ទ្រ​ង់ ​​ក្នុង​​វ័យ​ជំទង់ ។ គាត់​បាន​សរសេ​រ​សេចក្តី​​បញ្ចប់​​នៃ​​សំបុត្រ​​រប​ស់​គាត់ ដោយ​លើក​ឡើង​អំពី​ការ​លើក​ទឹក​ចិត្ត ដែល​គាត់​បាន​ទទួល​ពី​ពួក​ជំនុំ សាលា​រៀន និង​ក្រុម​បុរស​គ្រីស្ទ​បរិស័ទ្ទ ដែល​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​…

Read article
ការខាតបង់នៃជម្លោះ

ក្នុងខ្សែ​វីដេអូ​ឯក​សារ ស្តី​អំពី​សង្រ្គាម​លោក​លើក​ទី​១ អ្នក​ពិពណ៌​នា បាន​មាន​ប្រសាសន៍​ថា បើសិ​ន​ជា​គេ​ត្រូវ​ដង្ហែរ សព​ជន​ជាតិ​អង់​គ្លេស ដែល​បាន​​បាត់​បង់​ជីវិត​ក្នុង “សង្រ្គាម​ដើម្បី​បញ្ចប់​សង្រ្គាម​ទាំង​អស់” នោះ​គេ​ត្រូវ​ដើរ​ដង្ហែរ​ជា​បួន​ជួរ កាត់​តាម​វិមាន​រំឭក​សង្រ្គាម នៅទីក្រុងឡុង ពិធី​បុណ្យ​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ប្រាំ​ពី​រ​ថ្ងៃ ។ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ពិភព​លោក​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជញ្ជឹង​គិត​ អំពី​ការ​ខាត​បង់​ដ៏​ធ្ងន់​ធ្ងរ​នៃ​សង្គ្រាម ដែល​​រួម​​មាន ការ​ខាត​បង់​ប្រាក់​ចំណាយ​លើ​សង្រ្គាម ការ​ខូច​ខាត​ទ្រព្យស​ម្បត្តិ និង​ការ​រំខាន​ដល់​ដំណើរ​ការ​សេដ្ឋ​កិច្ច តែ​ទន្ទឹម​នឹង​នេះ គ្មាន​ការ​ខាត​បង់​មួយ​ណា ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​បាត់​បង់​ជីវិត​មនុស្ស​ឡើយ ។ ពួក​ទាហាន និង​ជន​ស៊ីវិល​គឺ​ជា​​អ្នក​បង់​ថ្លៃ​ការ​ខូត​ខាត​ដ៏​ធ្ងន់​ធ្ងរ​ទាំង​នេះ ដែល​មាន​ការ​កើន​ឡើង ​យ៉ាង​ឆាប់​រហ័ស ដោយ​សេចក្តី​ទុក្ខ​សោក​នៃ​អ្នក​ដែល​បាន​រួច​ជីវិត ។​ ដូចនេះ សង្រ្គាម​ពិត​ជា​នាំ​ឲ្យ​មាន​ការ​ខាត​បង់​ខ្លាំង​ណាស់ ។​ ពេល ​ដែល​អ្នក​ជឿ​ព្រះ​ធ្វើស​ង្រ្គាម​ទាស់​ប្រឆាំង​នឹងគ្នា​​ឯង ការ​ខាត​បង់​ក៏​មាន​កម្រិត​ខ្ពស់​ផង​ដែរ ។​ សាវ័ក​យ៉ាកុប​បាន​បង្រៀន​ថា «ឯ​សេចក្តី​ទាស់ទែង និង​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្តី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី?» (យ៉ាកុប ៤:១)។ ពេល​យើង​ខំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជួន​កាល​យើង​បាន​​ឈ្លោះ​​ប្រកែកគ្នា​ ដោយ​មិន​បាន​គិត​ដល់​ការ​ខាត​បង់ ដែល​កើត​មាន​ចំ​ពោះ​កា​រ​ធ្វើ​​បន្ទាល់​របស់​យើង​ដល់​លោកិយ និង​ដល់​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួយ​គ្នាទេ ។ ហេតុ​នេះ​ហើយ​ បាន​ជាសាវ័ក​យ៉ាកុប​បាន​លើ​ក​ទឹក​ចិត្ត​យើង…

Read article
សេរីភាពនៅក្នុង​ការជ្រើសរើស

នៅពេលបាន​ទទួល​ដំណឹង​ថា ការ​ប្រកួត​កីឡា​បាល់​ទាល់ អាមេរិក​ដ៏​ធំបំផុត ​នៅឆ្នាំ ២០១១ នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​បុ​ណ្យយ៉ូម គីពួរ(Yum Kippur ថ្ងៃ​អធិស្ឋាន​តម​ធំ​បំផុត​នៃ​ជន​ជាតិ​អ៊ីស្រាអែល) ​​សមាគមន៍​និស្សិត នៃ​សកល​វិទ្យាល័យ​រដ្ឋ​តិច​សាស់​ក៏បា​នធ្វើ​ញត្តិ ដើម្បីស្នើរ​​ឲ្យ​មន្ត្រី​នៃ​សកលវិទ្យាល័យ ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​នោះ ។​ ពួកគេ​បាន​តវ៉ា​ថា ការ​កំណត់​កាល​បរិច្ឆេទ​នោះ មាន​ភាព​អយុត្តិធម៌ ព្រោះ​វា​បាន​តម្រូវ​ឲ្យ​និស្សិត​សាសន៍​យូដា ប្រកួត​ជាមួយ​ក្រុម​កីឡា​រដ្ឋ​អូក្លា-ហូម៉ា​(Oklahoma) នៅ​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់ និង​បរិសុទ្ធ​បំផុត​ប្រចាំ​ឆ្នាំ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទនោះ​​ឡើយ ។​ សូម្បី​តែ​នៅ​ក្នុង​សង្គម ដែល​ប្រជាជន​មាន​សិទ្ធិ​សេរីភាព​ខាង​ជំនឿ​ក៏​ដោយក៏​ជួន​កាលអ្នក​កាន់​ជំនឿ​សាសនា​ម្នាក់​ៗ ត្រូវ​ជួប​ការ​លំបាក់​នៅ​ក្នុង​ការ​ជ្រើស​រើស​ដែរ ។​ លោក​ដានី​យ៉ែល​បាន​បង្ហាញ​អំពី​សេចក្តី​ក្លាហាន នៅ​ក្នុង​ការ​ស្តាប់​បង្គាប់​​ព្រះ ទោះ​បី​ជា​គាត់​នឹង​ត្រូវ​​ជួប​ផល​វិបាក​យ៉ាង​ណា​ក៏​ដោយ ។​ ពេល​ដែ​ល​គូរ​ប្រជែង​ផ្នែក​នយោបាយ​របស់​គាត់ បាន​ដាក់​អន្ទាក់ ដើម្បី​លប់​បំបាត់​គាត់ និង​ដើ​ម្បី​ឲ្យ​ខ្លួន​អាច​​ឆ្ពោះ​ទៅ​រក​អំណាច(ដានីយ៉ែល ៦:១-៩) នោះ​គាត់​មិន​បាន​ឲ្យ​គេ​កែ​ប្រែ​ច្បាប់ ឬ​ប្តឹង​ផ្តល់​ថា គេ​បាន​រៀប​គម្រោង​ធ្វើ​បាប​គាត់​ឡើយ ។​ “កាល​​ដានី​យ៉ែល​​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថលេខា​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក (រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូសាឡិម ក៏​នៅ​ចំហ) លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន”(ខ.១០)។​ លោក​ដានីយ៉ែល​មិន​បាន​ដឹង​ជា​មុន ថា​ព្រះ​​ទ្រង់​នឹ​​ង​ជួយ​​គាត់​ ​ឲ្យ​​រួច​​ពី​សត្វ​តោ​​ឡើយ…

Read article
គោលនយោបាយដែលហាមមិនឲ្យញញឹម

តាម​ធម្មតា មុន​ពេល​គេ​ថត​រូប​ឲ្យយើង គេ​តែង​ប្រាប់​ឲ្យ​យើង​ញញឹម ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​តំបន់​ខ្លះ​នៃ​សហរដ្ឋអាមេរិក មាន​គោល​នយោបាយ​មួយ ដែល​ហាម​មិន​ឲ្យ​យើង​ញញឹម នៅ​ពេល​ថត​រូប សម្រាប់​ធ្វើ​ប​ណ្ណ​បើកបរ ។​ ដោយ​សារ​មាន​អ្នក​ក្លែង​បន្លំ​អត្ត​សញ្ញាណ នោះ​ក្រសួង​គ្រប់​គ្រង​យាន្ត​ជំនិះ​នៅ​រ​ដ្ឋ​ទាំងនោះ បាន​​ខិត​ខំ​ត្រួត​ពិនិត្យ​មើលរូប​ថ​ត​ថ្មី​ៗ ដែល​គេបា​ន​​ថត ដើម្បី​កុំ​ឲ្យ​មាន​រូប​ថត​ណាមួយ​ ​ដែល​មាន​ភិន​ភាគ​ដូច រូប​ថត​ដែល​មាន​ក្នុង​ប្រព័ន្ធ​ស្រាប់ឡើយ​ ។​ បើ​​មាន​នរណា​ម្នាក់​បាន​​​បំពេញ​​ឈ្មោះ​ក្លែង​ក្លាយ​ ក្នុង​រូប​ថត​ណា​មួ​យ នោះ​​ម៉ាស៊ីន​ត្រួត​ពិនិត្យនឹងបន្លឺសម្លេង ឲ្យ​​អ្នក​​ប្រតិបត្តិ​ការណ៍​បាន​ដឹង ។​ ចាប់​ពី​ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៩ នៅ​សហរ​ដ្ឋ​អាមេរិក មាន​រដ្ឋ​មួយ បាន​ឃាត់​ខ្លួន មនុស្ស​៦០០​០​នាក់ ដែល​ព្យាយាម​ធ្វើ​ប័ណ្ណ​បើក​បរ​ក្លែង​ក្លាយ។​ តើ​ហេតុ​អ្វី​បា​នជា​គេ​ហាម​មិ​ន​ឲ្យ​ញញឹម? នោះ​គឺ​ដោយសារ​បច្ចេកវិទ្យា​​មួយ​នេះ អាច​មើល​ស្គាល់​មុខ​មនុស្ស​ក្នុង​រូប​ថត​ បាន​ងាយ​ស្រួល​ជាង បើ​សិន​ជាអ្ន​ក​នោះ​ធ្វើ​ទឹក​មុខ​ធម្មតា ។​ ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​វិធី​សាស្រ្ត​ដ៏​ល្អមួយ​ ដើម្បី​​សំគាល់​មើល​គ្រីស្ទប​រិស័ទ ។​​ ទ្រង់​បាន​បង្រៀន​​ពួក​សិស្ស​​​​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៥)។ យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​រួម​ជំនឿ ដោយ​បំពេញ​សេចក្តី​ត្រូវ​ការ​ជាច្រើន ​​ដែល​ពួក​​គេមាន​ ​ដូច​ជា ​ផ្ញើ​សំបុត្រ​​លើក​​ទឹ​ក​​ចិត្ត ​ទៅ​សួ​រ​សុខ​ទុក្ខ ​ឲ្យ​អាហារ…

Read article